All posts by មេគង្គ ប៉ុស្តិ៍

បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​តាម​​អន​ឡាញ​២កន្លែង​ឃាត់ខ្លួន​មនុស្ស​១០​នាក់

​ខេត្តបន្ទាយមានជ័យ​៖​ទីតាំង​ភ្នាល់​បាល់​តាម​ប្រព​ន្ធ័​អន​ឡាញ​ពីរ​កន្លែង ដែល​បើក​លេង បង្ក​អសន្តិសុខ​ដល់​ភូមិ ឃុំ​មាន​សុវត្ថិភាព ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​តែ​មិន​បញ្ជាក់​ឈ្មោះ​ម្ចាស់​ទាំងពីរ​នោះ ។ ការចុះ​បង្ក្រាប​ទីតាំង​អន​ឡាញ​ពីរ​កន្លែង​នេះ​ធ្វើឡើង​កាលពី​ម៉ោង​៥ និង​៣៧​នាទី​ល្ងាច ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​គឺ​កម្លាំង​នគរបាល​នៃ​ស្នងការ​រដ្ឋា​ន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត រឹបអូស​បាន​កុំ​ព្យួ​ទ​រ័ ទីតាំង​ទីមួយ បាន​ចំនួន​៥​ឈុត និង​ទី​តាំងទី​ពីរបាន​ចំនួន​៧​ឈុត ចាប់ខ្លួន​មនុស្ស ប្រុស ស្រី​៦​នាក់ ស្រី​ចំនួន​៤​នាក់ ។​
​ប្រភព​បញ្ជាក់ថា ក្រោយពី​ការបង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​ប្រព​ន្ធ័​អន​ឡាញ​ទាំងពីរ​ទីតាំង​ខាងលើនេះ មិនត្រូវ​បាន​យកមក​រក្សាទុក​នៅ​កន្លែង​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយប៉ែត​ឡើយ ដោយបាន​ដឹកជញ្ជូន​ទាំង​មនុស្ស​ប្រុស ស្រី និង​គ្រឿង​ដែល​បម្រើ​ឲ្យ​ល្បែងភ្នាល់​ខាងលើ​ទៅ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​តែម្ដង ។​
​ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ លោក ធិ​ន ស៊ិន​ដេ​ត អធិការ​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ លោក​ថា មិនទាន់​បានទទួលរ​បាយ​កា​រណា​ជាក់លាក់​អំពី​ឈ្មោះ​ម្ចាស់​ទីតាំង​ទាំងពីរ​ខាងលើ​ឡើយ ។​
​ចំណែក​លោក សិទ្ធ ឡោះ ស្នងការរង​ខេត្តបន្ទាយមានជ័យ ពេល​អ្នកសារព័ត៌មាន​សាកសួរ​ជុំវិញ​ករណី​បង្ក្រាប​ទីតាំង​ខាងលើនេះ​សួរ​អស់​សំណួរ​ផង រួច​បាន​បិទ​ទូរ​សព្ទ័​តែម្ដង ។​
​អ្នកស្រុក​បានលើកឡើង​ថា ចំពោះ​ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយប៉ែត​ហាក់ដូចជា​មានការ​កើនឡើង ដែល​គួរ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ម អំពី​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់គាត់ ហើយ​ការបង្ក្រាប​ល្បែងស៊ីសង​របស់​សមត្ថកិច្ច​ពួកគាត់​មានការ​ត្រេកអ តែមាន នៅ​ទីតាំង​ជាច្រើន​កន្លែង​ទៀត នៅ​មិនទាន់​បង្ក្រាប ហាក់បីដូចជា​នៅមានកម្រិត បើ​ល្បែងស៊ីសង​ឆ្នោត​វិញ គី​កំពុង​តែមាន​ច្រើន​នៅតាម​ទីផ្សារ ឬ​តាម​គេហដ្ឋាន​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​នៅ​អំពើចោរកម្ម​គ្រប់​ប្រភេទ​កើតចេញពី​ការ​ចាញ់ល្បែង៕

unnamed

​

ខ្មាន់កាំភ្លើង​បាញ់សន្តិសុខ​ខារ៉ាអូខេ​ពី​រ៉ា​មីន​​​របួសធ្ងន់​២​នាក់

រាជធានី​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ចំនួន​២​គ្រាប់​ទៅលើ​សន្តិសុខ​ខារ៉ាអូខេ​ពី​រ៉ា​មីន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ គ្រា​ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យថា ផ្តើមចេញពី​រឿង​គំនុំ ដណ្តើម​ទ្រព្យសម្បត្តិ​ជាមួយ​ប្រពន្ធ​ដែល​កំពុង​ប្តឹង​លែងលះគ្នា​នៅ​តុលាការ​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០​យប់ ថ្ងៃទី​០១ ខែកញ្ញា​នេះ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​អធិការ​ខ័​ណ្ឌ​សែន​សុខ ថ្លែង​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ លី សុង​ហេង អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ផ្ទះ​វីឡា ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​តាម​អ្នកដឹង​ហេតុការណ៍​បញ្ជាក់ថា ជនរងគ្រោះ​មានកូន​ប្រុស​២​នាក់ និង​កំពុងតែ​ប្តឹង​លែងលះ​ជាមួយ​ប្រពន្ធ រឿង​ចែកទ្រព្យ​សម្បត្តិ តែ​មិនទាន់​ដាច់ស្រេច ។ នៅ​ថ្ងៃកើតហេតុ​នោះ​ជនរងគ្រោះ​ទៅ​ច្រៀង​នៅ​ខា​រ៉ា​អូ​ពី​រ៉ា​មីន ហើយ​រាល់ដង​តែងតែ​ជិះ តាក់ស៊ី​ទៅផ្ទះ ប៉ុន្តែ​យប់មិញ អត់​មាន​តាក់ស៊ី ក៏​ពឹង​សន្តិសុខ​ហាង ឲ្យ​ជួយ​ជូនទៅ ស្រាប់តែ​កំពុង​ជិះ​តាមផ្លូវ ក៏​លេចមុខ​ជនបង្ក មក​បាញ់​២​គ្រាប់ បណ្តាល​ឲ្យ​ចំ​៤​កន្លែង រួច​ក៏​ផ្លាត​ត្រូវ​សន្តិសុខ​នោះដែរ​ម្នាក់ទៀត ៕

Untitled-1

​

តម្លៃ​ប្រេងឥន្ធនៈ​​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​១១ កញ្ញា​

​រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​០១ ខែកញ្ញា បានចេញ​តារាង​តម្លៃ​ប្រេងឥន្ធនៈ​តាម​បណ្តា​ស្ថានីយ​នានា ដោយ​បញ្ជាក់ថា តម្លៃ​សាំង​ធម្មតា​មានតម្លៃ ៣,៣៥០​រៀល​ក្នុង ១​លីត្រ សាំង​ស៊ុប​ពែរ ៣,៤៥០​រៀល​ក្នុង​១​លីត្រ និង​សាំង​ម៉ា​ស៊ូ​តថ្លៃ ៣,១០០​រៀល​ក្នុង​១​លីត្រ ដែល​តម្លៃ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦៕

fn-2016-09-01-13-59-22-0

​

ឃាតករ​លាក់​មុខ​ដ៏​ឃោរឃៅ​សល់​ពីរ​សម័យ​សង្គ្រាម​សម្លាប់​មនុស្ស​ទៀតហើយ​

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​បុរស​អ្នកចំការ​ម្នាក់​ពេល​កំពុង​ភ្ជួរ​ដី​ដាំ​ដំណាំ​លើដី​ទីវាល​ចាស់​របស់ខ្លួន​បាន​ប៉ះ​ចាំ​គ្រាប់មីន​ប្រភេទ​ធ្ងន់​ផ្ទុះ​បណ្តាលអោយ​ត្រាក់ទ័រ​រង​ការខូចខាត​យ៉ាងដំណំ និង​បានធ្វើអោយ​បុរស​ម្នាក់​ជា​ម្ចាស់​កម្មសិទ្ធិ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ស្លាប់​នៅតាម​ផ្លូវ​ខណៈ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្រុក​។​
​ប្រជាពលរដ្ឋ​បានអោយដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់​ដំ​ង​។ ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ជិន កំ​សាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​ធ្វើ​ចំការ​ស្នាក់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​បាន​ផ្ទុះ​មីន​ប្រភេទ​ធ្ងន់​ហៅ​មីនតោន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម គ្រា​ដែល​ភ្ជួរ​ដី​ក្នុង​តំបន់​សម​ភូមិ​ក្តៅ​កាលពី​អតីតកាល​៕

14159716_1758177281087501_708662231_n14182622_1758177334420829_471667490_n14169623_1758177397754156_225139450_n14194365_1758177391087490_364834264_n

​

ឃាត់ខ្លួន​ជនសង្ស័យ និង​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​២០៥,៦៥​ក្រាម

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដល​ហូត​ថ្នាំញៀន​០២​ថង់ ទម្ងន់​២០៥,៦៥​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​កាបូបស្ពាយ​ចំនួន​១​ផងដែរ​។​
​លោក​វរសេនីយ៍ត្រី​បន្តថា បន្ទាប់ពី​កំណត់​មុខសញ្ញា​ច្បាស់លាស់​ហើយ​នៅ​ម៉ោង​០១ និង​៣០​នាទី​រំលងអធ្រាត្រ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហ្គា​រ៉ា​ស​សាំង​ក្បែ​រង្វង់​មូល​លោកតា​ដំបងក្រញូង​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​ និង​ខេត្តបាត់ដំបង កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស្វាយ ពៅ​វេហា ហៅ​សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​លំនៅដ្ឋាន​ភូមិ​ស្តុក ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។​
​លោក​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើ​ឡើងជា​ករណី​ជាក់ស្តែង​ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ លោក​បញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​០២​ថង់ ទម្ងន់​២០៥,៦៥​ក្រាម ទូរស័ព្ទ​២​គ្រឿង និង​កាបូបស្ពាយ​ចំនួន​១​ផងដែរ​។ ជនសង្ស័យ និង​វត្ថុតាង​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

unnamed (2)

​unnamedunnamed (1)

យន្តហោះ​ធន់​តូច​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ស្លាប់​ទាំងអស់

​អាមេរិក​៖​យម​នុស្ស​០៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​យន្តហោះ​ខ្នាតតូច​ពីរ​គ្រឿង​បុក​គ្នា​នៅ​កណ្តាល​ផ្ទៃ​អាកាស​របស់​រដ្ឋ Alaska ភាគ​ពាយ័ព្យ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃនេះ​។​
​កងកម្លាំង​ការពារជាតិ​របស់​រដ្ឋ Alaska បាន​ឲ្យ​ដឹងថា យន្តហោះ​ទាំងពីរ គ្រឿង​ខាងលើនេះ បាន​បុក​គ្នា​កាលពី វេលា​ម៉ោង ១១ និង​០០​ព្រឹក​ថ្ងៃ​ម្សិលមិញ​ស្ថិតនៅ​ចម្ងាយ ៩៧​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង Bethel ហើយ​មកទល់នឹង​ពេល​រសៀល ថ្ងៃ​ដដែល ក្រុម​សង្គ្រោះ​ដែលមាន​ឧទ្ធម្ភាគចក្រ​ចូលរួម​ផងដែរ បាន​បន្ត​ស្វែងរក យន្តហោះ​ដែល​បាន​ធ្លាក់​ទាំងពីរ​គ្រឿង​នោះ រហូត​ទាល់តែ​ឃើញ​។​
​ប្រភព​ដដែល​បញ្ជាក់ថា យន្តហោះ​ខាងលើនេះ​មាន​មួយគ្រឿង​ជា​ប្រភេទ Hageland Aviation Cessna 208 ដឹក​មនុស្ស ០៣​នាក់ និង មួយទៀត គឺ​Renfro’s Alaska Adventures Piper PA-18 Super Cub ដឹក​មនុស្ស ០២​នាក់​៕

air-show-horror-pic-getty-753553051

​

ទើប​ចេញពី​គុក​បាន​០៨​ខែ​មិន​ព្រម​រាងចាល ជួញដូរ​ទៀត​….!

​ដោយ​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ជា​ជន​ទើបនឹង​ចេញពី​ព័ន្ធ​ធនាគា​បាន​៨​ខែ​ជួញដូ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ចំនួន​៣៤៨​គ្រាប់ និង​ថែមទាំង​មាន​ដីកាចាប់ខ្លួន​ក្នុង​បទល្មើស​ដូចគ្នា​ខាងលើ​ទៀតផង​ថ្ងៃទី​៣១ សីហា ២០១៦​វេលា​ម៉ោង​១៤ និង​៣០​នាទី​។
​លោក​វរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​កំ​ម្លាំ​ង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ពេជ្រ​ចិន្តា​ដើម្បី​ចេញ ល្បាត​ក្នុង​មូលដ្ឋាន បាន​ប្រទះឃើញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ឈ្មោះ ភ្លើយ យ៉​ន ហៅ​យ៉ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែលមាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៧៣ ត​.​ព្រ​/១៦ ចុះ​ថ្ងៃទី​២៨.០៦.២០១៦ ចេញ​ដោយ​ចៅក្រម​លោក លិ សុខា ពាក់ព័ន្ធ​បទល្មើស​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
​ខណៈពេល​ជនសង្ស័យ​កំពុង​ជិៈ​ម៉ូតូ​ម៉ាក​ឆា​លី​ក្នុង​ទឹ​សដៅ​ដើរ​ចែកចាយ​នូវ​គ្រឿងញៀន​ត្រូវ កំ​ម្លាំ​ង​ល្បាត​បាន​បើករថយន្ត​តាម​ទៅដល់​ចំណុច​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ឆែកឆេរ​ក្នុង​កាបូបស្ពាយ​ពណ៍​ខ្មៅ រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ា​មា​គ្រាប់​សំប៉ែត​ពណ៍​ផ្កាឈូក​មាន​សញ្ញា​WY​ចំនួន​០២​ថង់​ខៀវ​កិប​មាត់​លាក់ទុក​ក្នុង​កាបូបស្ពាយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ក្នុង​បទល្មើស​ជាក់ស្តែង​តែម្តង វត្ថុតាង​ដកហូត​រួមមាន​៖១.​គ្រាប់​ថ្នាំ​ពណ៌​ផ្កាឈូក​មាន​អក្សរ WY ចំនួន​៣៤៨​គ្រាប់ ដែល​សង្ស័យ​ជា​សា​ធាតុ​ញៀន និង​ទូ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​ម៉ូតូ​ម៉ាក​ឆា​លី​០១​គ្រឿង​គ្មាន​ស្លាក​លេខ ។​
​ករណី​ខាងលើនេះ សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

14159296_1757837137788182_228519861_n14182215_1757837157788180_1373057456_n14182274_1757837254454837_1138870782_n
​

Chelsea ទិញយក Luiz ត្រឡប់មកវិញ​ក្នុងតម្លៃ​៣២​លាន​ផោន​

បាល់ទាត់​៖​ក្លឹប​តោ​ខៀវ Chelsea បានប្រកាស​ទិញយក​ខ្សែការពារ David Luiz ពី​ក្រុម Paris Saint-Germain ត្រឡប់មក​កីឡដ្ឋាន Stamford Bridge វិញ ក្នុងតម្លៃ​៣២​លាន​ផោន លើ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​
​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ដល់​មក​ទីក្រុង​ឡុង​ដុង ដើម្បី​ពិនិត្យ​សុខភាព ជាមួយនឹង​ក្រុម​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ​លោក Antonio Conte​។ ខ្សែការពារ​កណ្ដាល​រូបនេះ បាន​ផ្ទេរ​ចេញពី​ក្លិប Benfica មកកាន់​ក្លិប Chelsea កាល​ខែមករា ឆ្នាំ​២០១១ ក្នុងតម្លៃ​២១,៣​លាន​ផោន និង​បាន​បង្ហាញខ្លួន​១៤៣​ប្រកួត មុន​ចាក​ចេញទៅ PSG​កាល​ឆ្នាំ​២០១៤​ក្នុងតម្លៃ​៥០​លាន​ផោន ។​
Luiz បាន​និយាយ​នៅ​គេហទំព័រ​ផ្លូវការ របស់​ក្រុម Chelsea ថា​: «​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​វិលត្រឡប់​ទៅកាន់​ក្លិប Chelsea វី​ញ​ហើយ​យើង​មានរឿង​ជាច្រើន​ដ៏​អស្ចារ្យ​ជាមួយ​ក្នុងអំឡុងពេល​ខ្ញុំ​មកដល់​ក្រុម​នេះ​ដំបូង ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម​លោក Antonio Conte សម្រេចបាន​នូវ​ភាពជោគជ័យ​ជាច្រើន​៕

Capture

​

លោកស្រី Rousseff ត្រូវបាន​ដកហូត​តំណែងជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល

​ប្រេ​ស៊ី​ល​៖​លោកស្រី Dilma Rousseff ត្រូវបាន​ដកហូត​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​ប្រេ​ស៊ី​ល​នៅក្នុង​ការបោះឆ្នោត​ចោទប្រកាន់​មួយ​កាលពី​ថ្ងៃ​ពុធ​ហើយ​ជំនួស​ដោយ​គូប្រជែង​របស់លោក​ស្រី​គឺ​លោក Michel Temer ។​
​លោកស្រី Rousseff ដែលមាន​វ័យ​៦៨​ឆ្នាំ​ត្រូវបាន​កាត់ទោស​ដោយ​សមា​ជិ​ក​ព្រឹទ្ធសភា​ចំនួន​៦១​រូប​ក្នុងចំណោម​៨១​រូប​ពី​ការប្រើប្រាស់​ថវិកាជាតិ​ខុសច្បាប់​។​ការបោះឆ្នោត​មួយ​នេះ​ដែល​លើស សំឡេង​ភាគច្រើន​ពីរភាគបី​ដែល​ត្រូវការ​ជា​ចាំបាច់​គឺ​មានន័យថា​មេដឹកនាំ​ឆ្វេងនិយម​ជើងចាស់​រូបនេះ​ត្រូវតែ​ចុះ​ចេញពី​តំណែង​ភ្លាមៗ​។​
​បី​ម៉ោង​ក្រោយមក លោក Temer បាន​ស្បថ​ចូលកាន់​តំណែង​។ អតីត​អនុ​ប្រធានាធិបតី​និង​ធ្លាប់ជា​ដៃគូ​រដ្ឋាភិបាលចម្រុះ​ពេល​មួយ​នេះ ត្រូវបាន​លោកស្រី Rousseff ចោទប្រកាន់​ពី​ការរៀបចំ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​លោកស្រី​។​
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍​បន្ទាប់ពីនោះ លោក Temer បាន​សន្យាថា​នឹង​ចាប់ផ្តើម “​យុគសម័យ​ថ្មី​” មួយ​នៅក្នុង​ប្រទេស​រងគ្រោះ​ដោយ​វិបត្តិ​មួយ​នេះ ខណៈដែល​លោក​នឹងត្រូវ​កាន់តំណែង​ជា​ប្រធានាធិបតី​រហូតដល់​អណ​ត្តិ​ដែល​នៅសល់​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨​។​
​មេធាវី​របស់លោក​ស្រី Rousseff គឺ​លោក Jose Eduardo Cardozo បាន​និយាយថា លោក​នឹង​នាំយកមក​នូវ​ការ​ប្រឈម​ផ្លូវច្បាប់​ប្រឆាំងនឹង​ការចោទប្រកាន់​នេះ​ទៅ​តុលាការ​ជាន់ខ្ពស់​។​
​ជាមួយគ្នា​នោះ សមាជិក​ព្រឹទ្ធសភា​លោក Romero Juca មកពី​គណបក្ស PMDB របស់លោក Temer បាន​និយាយថា លោក​ក៏​រំពឹង​ផងដែរ​ថា​នឹងមាន​បណ្តឹងឧទ្ធរណ៍​ដើម្បី​រារាំង​លោកស្រី Rousseff ពី​ឆាកនយោបាយ​។​
​ថ្លែង​នៅឯ​វិមាន​ប្រធានាធិបតី Alvorada នៅ​ជាយក្រុង Brasilia លោក Rousseff នៃ​គណបក្ស​ពលករ​បាន​ថ្កោលទោស​ចំពោះ​ការចាកចេញ​ទាំង​បង្ខំ​របស់​លោកស្រី​។​
​លោកស្រី​បាន​និយាយថា “​ពួកគេ​បានសម្រេច​ចិត្ត​ផ្អាក​អាណត្តិ​របស់​ប្រធានាធិបតី​ដែល​មិនបាន​ប្រព្រឹត្ត​បទល្មើស​។ ពួកគេ​បាន​ផ្តន្ទាទោស​ជនស្លូតត្រង់​និង​ធ្វើ​រដ្ឋប្រហារ​សភា​”​។​
​គួរ​បញ្ជាក់ថា លោក Temer ដែលមាន​វ័យ​៧៥​ឆ្នាំ​នឹង​សម្គាល់​ថ្ងៃ​ដំបូង​របស់លោក​ជា​ប្រធានាធិបតី​នៅពេលដែល​លោក​ធ្វើដំណើរ​ទៅកាន់​កិច្ចប្រជុំ​កំពូល G20 ក្នុងប្រទេស​ចិន​នៅ​ល្ងាច​ថ្ងៃ​ពុធ​៕

Dilma-Rousseff_lr21-e

​

ប្រកបរបរហ្នឹងយូរហើយមិនអី ពេលនេះភ្លាត់ស្នៀត !

​ខេត្តមណ្ឌលគិរី​៖​បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា មាន​របរ​រកស៊ី​នេសាទ​ត្រី​តាម​វិធី​ឆក់​ជា​យូរ​មកហើយ​នោះ មកដល់​ថ្ងៃនេះ​កើតមាន​គ្រោះថ្នាក់​ដោយ​ការ​ធ្វេស​ប្រ​ហេស​ក្នុង​របរ​របស់ខ្លួន​ប​ណ្តា​ល​ឲ្យ​ឆក់​ស្លាប់​។ ករណីនេះ​កើត​ឡោះ​ង​នៅក្នុង​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​នៅ​ចំ​ណុ​ភូមិ​«​អូរ​ច្បារ​»​ស្ថិតនៅ​ភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។
​បុរស​ពីរ​នាក់​បាត់​ខ្លួន​ក្នុង​តំបន់​ខាងលើ​សង្ស័យ​លង់​ទឹក​ក្រោយ​ជិះទូក​ឆក់​ត្រី ការបាត់​ខ្លួន​អ្នក​ទាំងពីរ​មាន​រយៈពេល​យូរ​មាន​មន្ទិលសង្ស័យ​ដល់​ក្រុមគ្រួសារ​ក៍​កើតមាន​ភាព​ឆោ​រ​ឡោ​កើតឡើង ស្របពេល​ដំណឹង​បាន​លេចឮ​ដល់​សមត្ថកិច្ច​។​
​លោក ខ្លូត សុ​ឃា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​បាន​ចាត់ចែង​កំលាំង​តាម​រុករក​បុរស​ទាំងពីរ​ខាងលើ លុះ​ក្នុង​ថ្ងៃ​ដដែល​ការតាមរក​នេះ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​រួមទាំង​ទូក និង ឧបករណ៍​ឆក់​ត្រី​ជាច្រើន​។​លោក​អធិការ​បន្តទៀតថា ការងារ​នេះ​បន្ត​ដល់​ព្រឹក​ប្រ​លឹម​ថ្ងៃទី​៣១ ខែសីហារ ឆ្នាំ​២០១៦ ទាំង​សមត្ថកិច្ច អ្នកជំនាញ​មុជទឹក​និង​ក្រុមគ្រួសារ​ក៍​ប្រទះ​សាកសព​ជនរងគ្រោះ​ទី​ពីរ​អណ្តែត​ទឹក​
​នៅ​ប្រប​មាត់ទឹក​«​អូរ​ច្បារ​»​មាន​សភាព​ហើមស្ពីង​ទៅហើយ​។​
​សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព​ជនរងគ្រោះ​ទាំងពីរ​និង​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បុរស​ទាំងពីរ​នាក់​ប្រាកដជា​ឆក់​និង​ឧ​បរ​កណ៍​ឆក់​ត្រី ហើយ​លង់ទឹក​ស្លាប់​តែម្តង​។​ចំណែក​អត្ត​សា​ញ្ញាណ​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​ស្គាល់​ទី​០១​ឈ្មោះ​បាយ ឡោះ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ឡាវ​និង​ទី​០២​ឈ្មោះ​គង់ គីត​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បច្ចុប្បន្ន​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​។​ស្របពេល​ជាមួយគ្នានេះ​អជ្ញាធរ​ដែនដី​សមត្ថកិច្ច​គ្រប់​មជ្ឈដ្ឋាន​ស្នើសុំ​យ៉ាងទទូច​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ មេត្តាជួយ​ការពារ​មច្ឆា​ជាតិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទន្លេ បឹង ព្រែក​ស្ទឹង​អូរ ដោយ​បញ្ចប់​នូវ​ទង្វើរ​យក​ឧបករណ៍​នេសាទ​ត្រី​តាម​វិធី​ឆក់​ត្រី​ទោះជា​ឧបករណ៍​នោះ​តូច​ឬ​ធំ​ក៍ដោយ ព្រោះ​រដូវ​នេះ​ជា​រដូវ​បិត​នេសាទ​ផង​៕

IMG-20160901-WA0003IMG-20160901-WA0000IMG-20160901-WA0002

​

ព្រឹទ្ធសភាចេញសេចក្តីថ្លែងការណ៍ករណី​លើក​អភ័យឯកសិទ្ធិ​លោកស្រី ថាក់ ឡា​នី​

រាជធានី​ភ្នំពេញ​៖​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សច​ក្តី​ថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា​នេះ ដោយ​បញ្ជាក់​អំពី​ផ្លូវច្បាប់​ដែល​នាំ​ឲ្យ​ឈានដល់​ការលើក​អភ័យឯកសិទ្ធិសភា លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​២ មកពី​គណបក្ស​សម រង្ស៊ី​។​
​សូម​អាន​សេចក្តីថ្លែងការណ៍​ទាំងស្រុង​របស់​ស្ថាប័នព្រឹទ្ធសភា ៖

1

​

ចាប់ខ្លួនអ្នកជំនួញ​ម្នាក់​តាម​ដីកា​រឿងចេញ​សែក​អត់លុយ​

​រាជធានី​ភ្នំពេញ៖កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ស្ត្រី​អ្នកជំនាញ​ម្នាក់ តាម​ដីកា​របស់​សាលាឧទ្ធរណ៍ នៅ​ម្តុំ​ផ្សារ​ថ្មី​នា​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ពីបទ ចេញ​សែក​អត់លុយ​ជាង​២៤​ម៉ឺន​ដុល្លារ​។​
​ស្ត្រី​អ្នកជំនួញ​នោះ ឈ្មោះ ស៊ុន ម៉ា​រា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ សញ្ជាតិ​ខែ្មរ មុខរបរ​សិប្បករ ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​៣ ក្រុងភ្នំពេញ​។​
​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ទេ​ថា តើ​ការចេញ​សែក​អត់លុយ​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​នោះ ទាក់ទង​ប្រាក់​ជំពាក់ ឬ ទូទាត់​លើ​ជំនួញ​អ្វី​នោះទេ៕

fn-2016-09-01-09-03-33-1fn-2016-09-01-09-03-30-0

​

មេទ័ពអះអាងថា នៅថ្ងៃនេះ​កងទ័ព​ជើង​ទើ​ក​នឹង​បន្ត​ហ្វឹកហ្វឺន​

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ថ្លែង​បញ្ជាក់​កាលពី​ព្រឹក​មិញ​នេះ​ថា កងទ័ពជើងទឹក នឹង​បន្ត​ហ្វឹកហ្វឺន នៅក្នុង​ការ​ទប់​ទល់នឹង​គ្រោះមហន្តរាយ​ផ្សេងៗ នៅតាម​ដង​ទន្លេសាប ទន្លេបាសាក់ នៅថ្ងៃនេះ ដោយ​លោក​បន្ថែមថា ការហ្វឹកហ្វឺន​នេះ មាន​នាវា ចំនួន​៨​គ្រឿង អូ​ប​រ័ ២២​គ្រឿង ចូលរួម ។​
​ចំណែក​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការហោះហើរ​ឧទ្ធម្ភាគចក្រ និង​ហ្វឹកហ្វឺន​បើកកាណូត​របស់​កងក​ម្លាំ​ង កាលពី​ម្សិលមិញ​នេះ មិនបាន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ទេ ហើយ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃនេះ​ដំណើរ​ល្អជា​ធម្មតា ។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​គេ​ឃើញ​មាន​ឧ​ទ្ធ​ម្ភា​ចក្រ​ជិត​១០​គ្រឿង បាន​ហោះ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​កង​ម៉ា​រី​ន​ជើង​ទឹក​មួយចំនួន​ក៏បាន​បើក​ចុះឡើង​តាម​ដង​ទន្លេបាសាក់​ផងដែរ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​យោធា​អះអាងថា ជាការ​ហ្វិ​ក​ហាត់​ប៉ុណ្ណោះ ខណដែល​មេបក្ស​ប្រឆាំង​បាន​ហៅ​សកម្មភាព​ទាំងនោះ​ជាការ​គំរាម ឬ ត្រៀមកម្លាំង​ចាប់ខ្លួន​លោក កឹម សុខា ទៅវិញ ៕

IMG_2533

​

គ​.​ជ​.​ប៖លោក សម រង្ស៊ី​មាន សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​លោក ស៊ិ​ក ប៊ុន​ហុក បាន​ថ្លែងថា លោក សម រង្ស៊ី ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​បាន​។ ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​គឺ​ត្រូវមាន អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង​លិខិតបញ្ជាក់​ទីកន្លែង​ស្នាក់នៅ​ពិតប្រាកដ​៕

e99481f9186c4ddcb8a90c75c01e9765

​

លោកស្រី ថាក់ ឡា​នី ត្រូវបាន​ព្រឹទ្ធសភា​ដក​អភ័យឯកសិទ្ធិ​ហើយ​

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាន​ថ្លែងថា ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ បានសម្រេច​ដក​អភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី​ហើយ ដោយមាន​សំឡេង​៤៦​គាំទ្រ​ឱ្យ​លើក​អភ័យឯកសិទ្ធិ​នេះ​។
​លោកស្រី ថាក់ ឡា​នី និង លោក សម រង្ស៊ី ត្រូវបាន​ប្តឹង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​មេធាវី គី តិច កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ទាមទារ​សំណង​ចំនួន​១០០​រៀល ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ សម្តេច​តេ​ជោ ហ៊ុន សែន និង រាជរដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នករៀបចំ​ការបាញ់សម្លាប់​លើ​លោក​បណ្ឌិត កែម ឡី​។ ជុំវិញ​បណ្តឹង​នេះ លោកស្រី ថាក់ ឡា​នី ដោយ​សំអាង​លើ​អភ័យ​ឯក​សិទ្ធ បាន​បដិសេធ​មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ជា​លើក​ទី​២ បន្ទាប់ពី​មានការ​កោះហៅ​ពី​តុលាការ​។​
​គួរ​បញ្ជាក់ថា ការស្នើ​លើក​អភ័យឯកសិទ្ធិ​នេះ ធ្វើឡើង​តាម​សំណើ​របស់ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ដើម្បីឱ្យ​តុលាការ​អាច​បន្ត​នីតិវិធី​របស់ខ្លួន​៕

fn-2016-09-01-09-15-25-0download16​