All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​តួ​ក​គី​ចេញ​ដីកា​ចាប់ខ្លួន​លោក Fethullah Gulen

​តួ​ក​គី​៖​តុលាការ​ក្នុង​ក្រុង​អ៊ី​ស្ដង់​ប៊ុល​ប្រទេស​តួ​ក​គី​បានចេញ​ដីកាចាប់ខ្លួន​លោក Fethullah Gulen ហើយ ដោយ​ចោទប្រកាន់ថា ជា​អ្នកដឹកនាំ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​តួ​ក​គី​កាលពី​ថ្ងៃទី​១៥​កក្កដា​។

​តួ​ក​គី​បាន​អះអាងថា លោក Gulen បានរៀបចំ​ឲ្យ​គូកន​របស់ខ្លួន​បន្លំ​ខ្លួន​ចូលក្នុង​កងកម្លាំង​តួ​ក​គី​នៅក្នុង​ក្រុង​ធំៗ ដើម្បី​កាន់កាប់​នៅតាម​ស្ថាប័នរដ្ឋ និង​តាម​ស្ថាប័ន​សន្ដិសុខ តាមរយៈ​ការផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​។​ការស៊ើបអង្កេត​បានចាប់ផ្ដើម​ធ្វើ​ទៅលើ​លោក​Gulen ដោយ​ចោទប្រកាន់ថា​លោក​ជា​អ្នករៀបចំ​បទឧក្រិដ្ឋ​ក​ម្ម និង​បញ្ជា​ឲ្យ​មានការ​អនុវត្ដ​តាម​គ្រោង​ការដែល​បានរៀបចំ​។ ទន្ទឹម​នោះ​លោក Fethullah Gulen ក៏​រង​ការចោទប្រកាន់​មួយទៀត ទាក់ទង​នឹង​ការ​អនុវត្ដ​យុទ្ធនាការ​រយៈ​ពេល​វែង ដើម្បី​ទម្លាក់​រដ្ឋាភិបាល​តួ​ក​គី តាមរយៈ​ការចូល​ជ្រៀតចូល​នៅក្នុង​ស្ថាប័នរដ្ឋ​តួ​ក​គី ពិសេស​ស្ថាប័ន​កងទ័ព ប៉ូលិស និង​តុលាការ ដោយ​បង្កើតជា​រដ្ឋ​ពាក់ព័ន្ធ​មួយ​។​
​គួរ​បញ្ជាក់ថា នេះ​ជា​ដីកាចាប់ខ្លួន​លើកដំបូង​ដែល​ចេញ​ដោយ​តុលាការ ដើម្បី​ចាប់ខ្លួន​លោក​Gulen​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​អាមេរិក​៕

[ObjectName]=TURKEY-MILITARY-POLITICS-COUP-DEMO [Urgency]=4 [Category]=POL [DateCreated]=162643+0000 [OriginalTransmissionReference]=g2mapping/libg2 2.12.19 [Byline]=AFP [BylineTitle]=STR [City]=Ankara [CountryCode]=TUR [CountryName]=Turkey OriginalTransmissionReference]=2136 [Credit]=AFP [Source]=AFP [Caption]=A picture taken on August 2, 2016 shows  a picture of US-based preacher Fethullah Gulen set up on a dummy at the Kizilay Square in front of a Turkish national flag  in Ankara during a protest against the failed military coup, on August 2, 2016.  Erdogan said on August 2, 2016 last month's attempted coup was a scenario drawn up from outside Turkey, in an allusion to possible foreign involvement in the plot. Erdogan, who blames the plot on the US-based preacher Fethullah Gulen, also described the coup as a "scenario written from outside" in an allusion to foreign involvement.  / AFP PHOTO / ADEM ALTAN [CaptionWriter]=AFP

ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​នៅ​ស្រុក​សង្កែ​ត្រូវ​អ្នកមានអំណាច​ឈូស​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា នៅក្នុង​តំបន់​បី ចំណុច​តា​ពូថៅ ស្ថិតនៅ​ខាងជើង​ចារ​ជ្រុំ ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ត្រូវបាន​អ្នកមានអំណាច​លួច​នាំយក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។​
ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ជា​រៀងរាល់ឆ្នាំ​គេ​តែង​ឃើញ ក្រុម​ឈ្មួញ និង​ក្រុមអ្នកមានអំណាច​មួយចំនួន​បាន​នាំ​លួច​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ និង​ឈូសឆាយ​ព្រៃ​លិច​ទឹក​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ ស្រប​ពេលដែល​រយៈពេល​កន្លងមក​ខេត្តបាត់ដំបង​ជួប​គ្រោះរាំងស្ងួត ហើយ​ព្រៃ​មួយចំនួនធំ​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ផង​នោះ ពេលនេះ​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុម​អ្នកមាន​អំណោយ​ឈ្លាត​ឱកាស​ឈូសឆាយ និង​ជីក​កកាយ​បន្ថែម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ ជម្រក​សត្វព្រៃ និង​មច្ឆា​ជាតិ​ទាំងមូល​ទៀតផង​។​
ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ លោក​ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​រសៀល​ម្សិលមិញ​ថា​៖​លោក​មិន​បានដឹង​ទេ ហើយ​ដី​នៅ​ចំណុច​នោះ​នៅក្នុង​ផែនទី​មាន​លក្ខណៈ​កា​ង៉ិ​កា​ង៉ក់ ចាំ​លោក​ចាត់​អោយ​ខាង​ផ្នែក​សង្កាត់​ចុះទៅ​មើល​។​
ចំណែក លោក គឹម វណ្ណៈ អភិបាលស្រុក​សង្កែ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ផងដែរ​លោក​ក៍បាន​ប្រាប់​សារព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​មិញ​ថា រឿង​ហ្នឹង​លោក​ក៏​មិនបាន​ដឹង​ដែរ​ចាំ​លោក​ចាត់​អោយកម្លាំង​ចុះទៅ​ស្រាវជ្រាវ​មើល​៕

13933241_1747022738869622_1751053393_n13933268_1747022735536289_748227111_n13942652_1747022742202955_137168643_n13957596_1747022722202957_620589734_n

ចិន​ផ្ដល់​ជំនួយឥតសំណង​១១០​លាន​ដុល្លារ ដើម្បី​ស្តារ និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រចេះ ទៅ​ស្ទឹងត្រែង

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និយាយ​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង មាន​ប្រវែង ១៩០​គីឡូម៉ែត្រ​គ្រោង និង​ជួសជុល​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រោម​ជំនួយឥតសំណង​ពី​ប្រទេស​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​១១០​ដុល្លារ​សហរដ្ឋអាមេរិក​។​
​ការ​ថ្លែង​បញ្ជាក់ប្រាប់​របស់លោក លឹម ស៊ី​ដេ​នី​ន ធ្វើឡើង​ក្នុងពេលដែល​លោក​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្រចេះ​/​ស្ទឹងត្រែង កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​។​
​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រចេះ​ទៅកាន់​ខេត្ត​ស្ទឹង​ត្រែ ត្រូវ​កសាង​រួចរាល់​តាំងពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ត្រូវបាន​ខួច​ខាត​វិញ ដោយសារតែ​សឹ​ក្សា ពី​លក្ខណៈ​បច្ចេកទេស​មិនបាន​គ្រប់​ជ្រុង ជ្រោយ​របស់​ក្រុមហ៊ុន​ចិន​នាពេលនោះ និង​ការដឹក​ជ​ញ្ជួ​ន​ប្រើប្រាស​ផ្លូវ​មិន​ត្រឹមត្រូវ​ផ្ទុក​លើស​ទម្ងន់ ដែលជា​ហេតុ​បង្ក​ឲ្យ​កំណាត់​ផ្លូវជាតិ​នេះ​ទទួលរង​ការ​ខួច​ខាត់​ជាច្រើន​អន្លើៗ​។​
​លោក លឹម ស៊ី​ដេ​នី​ន បាន​ឲ្យ​ដឹងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ជំនួយឥតសំណង​មកដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​ប្រមាណ ១១០​លាន​ដុល្លារ ដើម្បី​ស្តារ​និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​ឡើងវិញ ចាប់ពី​ចំនុច​ខ្លា​ស្ទុះ ក្នុង​ខេត្តក្រចេះ ដល់​ចំនុច​ត្រពាំង​គ្រាល ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​ប្រវែង​ផ្លូវ​ប្រមាណ ១៩០​គីឡូម៉ែត្រ ។​
​ចំណែក ក្រុមបច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​របស់​កម្ពុជា ជាមួយនិង​ក្រុមបច្ចេកទេស​របស់​ភាគី​ចិន ដែល​បាន​ចុះមក​ត្រួតពិនិត្យ​នៅពេលនេះ គឺ​ដើម្បី​សិក្សា​ពី​គុណភាព​នៃ​គ្រឹស​ផ្លូវ​ចាស់​ដែលមាន​ស្រាប់ ហើយ​គំរោង​នេះ នឹង​ចាប់ផ្តើម​លើ​ទី​១ ក្នុង​ប្រវែង​ផ្លូវ​ជាង ៩០​គីឡូម៉ែត្រ​ជាមុនសិន ដោយ​ភាគី​ចិន និង​កម្ពុជា​យល់ព្រម​អនុវត្តន៍​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ​៕

13918928_1747019462203283_1852341598_o13902172_1747019458869950_1663911526_o13951073_1747019465536616_2008954746_o13950590_1747019455536617_2082420139_o

បង្ក្រាប​ក្រុមចោរប្លន់​មួយ​ឡាន​បាញ់​បាក់ជើង​ម្នាក់នៅស្អាង

ខេត្តកណ្តាល​៖​ជនជាប់សង្ស័យ​ជា​ក្រុមចោរប្លន់​មួយ​ឡាន​ហាយ​ឡឹ​ន​ឌ័​រ​ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង​ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​
សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ​បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​មាន​គ្នា​៦​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដេញ​ប្រ​ម៉ាញ់​ប្រផាប់​ចាប់​ប្រ​ភីង បន្ទាប់ពី​ពួកគេ​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ព្យាយាម​គេចខ្លួន​។ ប៉ុន្តែ​ក​ដោយមាន​ការសហការ​ជាមួយនិង​កម្លាំង​នគរបាល​ស្រុង​ស្អាង ទើប​ឈានដល់​ការព័ទ្ធ​ចាប់បាន​៦​នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​បណ្តាល​ឲ្យ​បាក់ជើង​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​នាំខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ជាមួយនឹង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

a2a3

ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១៤ ខែសីហា​​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា នឹងរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១៤ ខែសីហា ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​១​សប្តាហ៍​។ ១​សប្តាហ៍​នេះ ភ្លៀង​អាច​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​មាត់សមុទ្រ ហើយ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។
​ជាមួយគ្នា​នោះ​ក្រសួង​បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤​ក៏​អា​ចរង​នូវ​ជំនន់​ទឹកភ្លៀង ហើយ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ នឹងមាន​ខ្យល់​បក់​ខ្លាំង​។ ទន្ទឹម​នោះ​ក្រសួង​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​៕

fn-2016-08-04-18-24-21-0

ស្ថានភាព​ទឹក​តាម​បណ្តា​សា្ថ​នី​យ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​០៥ ខែសីហា​

រាជធានី​ភ្នំពេញ​៖​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ រួមមាន​៖ ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕ សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ទាំងស្រុង​៖

13907079_509006762624568_754514539065319412_n

​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​២៥​នាក់​ពាក់ព័ន្ធគ្រឿងញៀន

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ១២​ករណី ឃាត់ មនុស្ស ២៥​នាក់ (​ស្រី​៤​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ៧​នាក់ និង​រឹង​អូស​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ១០០៣,៥៤​ក្រាម​, ១​កញ្ចប់​ធំ និង​១៦​កញ្ចប់​តូច អ៊ិ​ច​ស្ដា​ស៊ី (ecstasy) ៨​កញ្ចប់ ហេ​រ៉ូ​អ៊ី​ន (heroin) ៦៥​កញ្ចប់​តូច​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. មន្ទី ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ស្រី​) មេ​តំ​ហ្វេ​តា​មីន (ice) ១០០០​ក្រាម អ៊ិ​ច​ស្ដា​ស៊ី (ecstasy) ៨​កញ្ចប់ ហេ​រ៉ូ​អ៊ី​ន (heroin) ៦៥​កញ្ចប់​តូច​, ទី​២. ភ្នំពេញ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៤​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១១​កញ្ចប់​តូច​, ទី​៣. កណ្ដាល ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ២​កញ្ចប់​តូច​, ទី​៤. ក្រចេះ ប​ង្រា្ក​ប ៣​ករណី ឃាត់ខ្លួន ៣​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​, ទី​៥. ត្បូងឃ្មុំ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៧​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន​(ice) ០,៣​ក្រាម​, ទី​៦. បន្ទាយមានជ័យ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៧​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ៣,២៤​ក្រាម និង​ទី​៧. ស្វាយរៀង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច​៕

13681020_2074936682731341_819469474529587353_n

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​៥​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៣​នាក់ និង​របួសស្រាល ២​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១០​គ្រឿង រួមមាន ម៉ូតូ ចំនួន ៨​គ្រឿង រថយន្ត​ធុ​តូច ចំនួន​២​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​២​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់ (​យប់​២​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៤,១៤៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២,៣៣៩​គ្រឿង និង​ពិន័យ​សរុប ចំនួន ១,៨០៦​គ្រឿង​៕

b2

ស្លាប់​ម្នាក់ របួស​២​នាក់​ដោ​សយារ​រថយន្ត​ដឹកទំនិញ​ក្រុមហ៊ុន ថោង ស៊ី​ង បុក​គោយន្ត​ច្នៃ​

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ប្រភពព័ត៌មាន​បានអោយ​ដឹងថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ ទឹម សា​ខន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​អ្នករបួស​ចំនួន​២​នាក់​ទៀត​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​
​ករណី​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ថោង​ស៊ី​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​-១៤៣៣ ចង្កូត​ស្តាំ បើកបរ​ដោយ​ឈ្មោះ វឿ​ត វ​ណ្ណះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​បើក​បុក​គោយន្ត​ច្នៃ​ពីក្រោយ​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច​នៅ​ចំនុច​ក្រុមទី​១៧ លើក​កំណាត់​ផ្លូវជាតិ​លេខ​៥ ឋិត​ក្នុងភូមិ​ពុកឆ្មា ឃុំ​អន្លង់វែង ស្រុក​សង្កែ ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦៕

13884306_1746781862227043_1235357961_n13884303_1746781632227066_386867459_n13900699_1746781548893741_1340310789_n13933462_1746781882227041_545698471_n13933399_1746781735560389_1412543986_n

Pacquioa នឹង​ឡើង​សង្វៀន​ម្តងទៀត​នៅ​អាមេរិក​ចុងឆ្នាំ​នេះ​

ប្រដាល់​៖​យោងតាម​លោក Michael Koncz ដែល​ជាទី​ភា្ន​ក់​ងារ​របស់ Pacquioa បាន​ថ្លែងប្រាប់ Channel News Asia កាលពី​ម្សិលមិញ​ថា​អតីត​ស្តេច​ប្រដាល់សកល​លំដាប់​ទី​២ ពិភពលោក Manny Pacquiao នឹង​ត្រឡប់​មកកាន់​សង្វៀន​សាជាថ្មី​ម្តងទៀត​ប្រកួត​ទល់នឹង​ជើង​ខ្លាំង​ជនជាតិ​អាមេរិក Jessie Vargas នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។​
​លោក Michael Koncz បាន​បន្តថា អតីត​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ពិភពលោក ៨​សម័យ Pacquiao បានប្រកាស​ជាច្រើនលើក​ច្រើនសា ថា​គេ​នឹង​វិល​មកកាន់​សង្វៀន​ប្រដាល់​វិញ នាពេល​ឆាប់ៗ​នេះ ហើយ​ការឡើង​សង្វៀន​សារជាថ្មី​របស់ Pacquiao នឹង​ប៉ះ Vargas ដែល​ធ្លាប់​ប្រកួត​បាន ២៨​ដង ឈ្នះ​២៧​ដង ចាញ់​១​ដង និង​មិនដែល​ស្មើ​ឡើយ​។​
​គួរ​បញ្ជាក់ថា Pacquiao បានប្រកាស​ចូលនិវត្តន៍​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ដោយ​ពិន្ទុ​ទៅលើ​សត្រូវ​ចាស់​ជនជាតិ​អាមេរិក Timothy Bradley កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើ​សង្វៀន MGM Grand Arena នៅ​អាមេរិក​៕

fn-2016-08-04-13-19-11-1fn-2016-08-04-13-19-11-2

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​សង្កាត់​បឹង​សាឡាង​

រាជធានី​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ត្រូវបាន​អគ្គិភ័យ​ឆាប​បណ្តាល​ឲ្យ​ខូចខាត និង​រោល​ឆ្លង​ខ្លះៗ​ដល់ផ្ទះ​២​នៅក្បែរនោះ ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​១ និង​០០​នាទី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​នេះ​។​
​អធិការ​ខណ្ឌទួលគោក​លោក ហ៊ុន សុធី បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​បំផ្លាញ់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។ ចំពោះ​មូលហេតុ​វិញ​លោក​អធិការ​ខណ្ឌ​សង្ស័យថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​(​ទុស្សេ​)​។ ទោះជា​យ៉ាងណា​លោក​អធិការ​បាន​បញ្ជាក់ថា អគ្គិភ័យ​នេះ​បាន​រលត់​វិញ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ និង​បាន​ប្រើ​អស់​៤​គ្រឿង​៕

fn-2016-08-04-13-48-47-6fn-2016-08-04-13-47-54-0fn-2016-08-04-13-48-46-0

ចាប់មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​វៀតណាម

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ការិយាល័យ “​ក​១” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល ខណ្ឌដូនពេញ​កាលពី​ល្ងាច​មិញ បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដ​ងឹ​ថា ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នា​ចំណុច​ផ្លូវ​លេខ​១០៥ ជិត​ស្ថានទូត​អាល្លឺម៉ង់ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រួច​បន្ដ​ឆែកឆេរ​បន្ទប់​ជួល​នៅ​ជាន់​ទី​៣ ផ្ទះ​លេខ​៦៩ ផ្លូវ​១៧៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា ជនល្មើស​មាន ឈ្មោះ ហ្វៀ​ង ធីវ៉ាន់ ជនជាតិ​វៀតណាម អាយុ​៣២​ឆ្នាំ​។​
​ក្រោយ​ការចាប់ខ្លួន និង​ឆែកឆេរ​រួចមក កម្លាំង​នគរបាល បាន​ចាប់យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន ទឹកកក​ទម្ងន់​១​គីឡូក្រាម ថ្នាំ​គ្រាប់ ប្រភេទ​អិ​ច​ស្ដ្រា​សិ​៨​កញ្ចប់ និង​ប្រភេទ​ហេ​រ៉ូ​អី​ន ៦៥​កញ្ចប់​តូច​ផងដែរ​៕

fn-2016-08-04-10-24-27-2fn-2016-08-04-10-24-28-5fn-2016-08-04-10-24-27-3fn-2016-08-04-10-24-27-4

Candreva ផ្លាស់​មក Inter ​ក្រោម​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​

​បាល់ទាត់​៖​ក្លិប Inter បានប្រកាស​ចុះហត្ថលេខា​ជា​ផ្លូវ​ការនាំយក​កីឡាករ Antonio Candreva ពី​ក្លិប Lazio លើ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​។​
​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ចាក​ចេញពី​ទីក្រុង​រ៉ូម បន្ទាប់ពី​បាន​ចំណាយពេល​៤​រដូវ​កាល នឹង​បាន​បង្ហាញខ្លួន​ជាង​២០០​ប្រកួត ហើយ​បាន​ក្លាយជា​សមាជិក​ដំបូង​របស់​ក្លិប Inter ជាមួយ​ក្រុមហ៊ុន Suning Holdings Group​។​
Candreva បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​បាន​ចំនួន​៤០​ដង រាប់ទាំង​ការបង្ហាញ​ខ្លួន World Cup 2014 និង Euro 2016 នៅ​ប្រទេស​បារាំង ដែល​ទើបនឹង​ទៅ​នៅពេល​ថ្មីៗ​នេះ​។​
Candreva ថ្លែងប្រាប់​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថា ខ្ញុំ​ពិតជា​មាន​មោទនភាព​និង​សប្បាយរីករាយ​ពេល​បានមក​ចូលរួម​នៅទីនេះ​»​។​ខ្ញុំ​តែងតែ​ចង់​ផ្លាស់​ទៅ Inter និង​វា​ជា​អារម្មណ៍​រីក ខ្លាំងណាស់​ដែល បានមក​ដល់​នៅ Inter ។​
“​ខ្ញុំ​សូម​អរគុណ​ក្រុម Lazio​សម្រាប់​រដូវ​កាល​នេះ​យើង​បាន​ចំណាយពេល​ជាមួយគ្នា​និង​សម្រាប់ ការផ្តល់ ឱកាស​ដើម្បី​សម្រេច​សុបិន​នេះ​ខ្ញុំ​។​«​ឥឡូវនេះ​ខ្ញុំ​មិនអាច​រង់ចាំ​ក្នុង​ការលេង​នៅ San Siro និង​មាន​អារម្មណ៍​ថា​មាន​ភាពកក់ក្ដៅ​នៃ​អ្នកគាំទ្រ​ក្លិប Inter នេះ​»​។​
​យ៉ាងណាមិញ លោក Erick Thohir ប្រធាន​ក្លឹប Inter បាន​សម្តែង​ការរីករាយ​ចំពោះ​ការមកដល់​សម្រាប់​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​ហើយ​គាត់​សង្ឃឹមថា ក្រុម​នឹង​កាន់តែ​ជាង​មុន​នៅ​រដូវ​ការ​នេះ​៕

candreva-506937

ប្រមូល​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ជនអនាថា​យកមក​អប់រំ

​រាជធានី​ភ្នំពេញ​៖​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ជនអនាថា​១៧​នាក់​នៅ​ម្ដុំ​វត្តភ្នំ និង​តាម​សួនច្បារ​មុខ​ស្ថានទូត​អាមេរិក ត្រូវបាន​កម្លាំង​អាជ្ញាធរ​សង្កាត់​វត្តភ្នំ​ចុះ​ធ្វើការ​បង្ក្រាប និង​ប្រមូល​យកមក​អប់រំ​។ ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​នាយ​ប់​ឈានចូល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ទីតាំង​ខាងលើ​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រុម​ស្រីរកស៊ីផ្លូវភេទ និង​ជនអនាថា​ទាំងនេះ តែងតែ​ប្រមូល​ផ្តុំគ្នា បង្ក​ភាពអនាធិបតេយ្យ ភាព​រញ៉េរញ៉ៃ​បាត់បង់​សណ្តាប់ធ្នាប់ តាម​សួនច្បារ និង​បរិវេណ​វត្តភ្នំ ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ឈឺក្បាល​យ៉ាងខ្លាំង ហើយ​ចាប់​យកទៅ​អប់រំ​មិនចេះ​អស់​ឡើយ​។ ប្រភព​ដដែល​បញ្ជាក់ថា ការចុះ​ប្រមូល ជនអនាថា និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ជុំវិញ​ស្ថានទូត​អាមេរិក ជុំវិញ​វត្តភ្នំ បាន​ចំនួន​សរុប​១៧​នាក់​ស្រី​១៣​នាក់ និង​ខ្ទើយ​២​នាក់​ជា​ក្រុម​រកស៊ី​ផ្លូវភេទ រួច​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ ៕

13935074_318250258524205_4169835972413209674_n

ការ​គំរាម​របស់​កូរ៉េខាងជើង​ធ្វើ​ឲ្យ​អាមេរិក និង​ជប៉ុន ស្នើ​កោះប្រជុំ UN ជាបន្ទាន់​

​វ៉ាស៊ីនតោន​៖​ការ​គំរាម​របស់​កូរ៉េខាងជើង​នា​រយះពេល​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​និង​ប្រទេស​ជប៉ុន ដាក់សំណើ​បន្ទាន់​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ ឲ្យ​បើក​អង្គប្រជុំ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បង្កឡើង ដោយ​ការបាញ់​គ្រាប់​មី​ស៊ី​ល របស់​ប្រទេស​កូរ៉េខាងជើង​។​
​សម្រាប់​ការកោះប្រជុំ​បន្ទាន់​នេះ មិនមាន​អ្វី​ក្រៅតែពី​ការ​រិះរក ទណ្ឌកម្ម​បន្ថែមទៀត ពី​សំណាក់​ប្រទេស សមាជិក​ទាំង​១៥ របស់ UNSC ទៅលើ​កូរ៉េខាងជើង​នោះទេ ព្រោះ​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល ទាំងពីរ​គ្រាប់​ព្រឹក​មិញ​នេះ ត្រូវបាន​ប្រទេស​ជប៉ុន ហៅថា​ជាការ​គំរាម​ដល់​សន្តិសុខ ក្នុង​តំបន់​យ៉ាងខ្លាំង ដោយសារតែ​មី​ស៊ី​ល​មួយ​គ្រាប់ បាន​ធ្លាក់​ចូលទៅក្នុង​ដែនទឹក​របស់​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​៕

Part-HKG-Hkg7185372-1-1-0