All posts by មេគង្គ ប៉ុស្តិ៍

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​០៦ ខែសីហា​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​ម្ព​ស់​ទឹកជំនន់​ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា​រួមមាន​៖​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម ៕ សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ទាំងស្រុង​៖

13895328_509358982589346_5096848394648307475_n

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់ ១០​នាក់ និង​របួសស្រាល​៣​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​, យាន​ផ្សេងៗ​៣​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៥​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, ស្រវឹង​១​លើក​, កត្តា​យានយន្ត​២​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់ (​យប់​៥​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,៧៦២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៧០១​គ្រឿង និង​ពិន័យ​សរុប ចំនួន ២,០៦១​គ្រឿង៕

150212091130_02

សមាជិក ISIS ១៥០ ត្រូវបាន​សម្លាប់​ភ្លាមៗ​ក្នុង​ប្រតិបត្តិការ​ក្តៅគគុក​នៅ​ស៊ី​រី​

ដា​ម៉ាស់​៖​សារព័ត៌មាន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា ក្រុម​សកម្មប្រយុទ្ធ ISIS ចំនួន​១៥០​នាក់​បាត់​បង់ជីវិត​បន្ទាប់ពី​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការប្រយុទ្ធ​យ៉ាង​ក្តៅគគុក ទៅលើ​មូលដ្ឋាន​ស្នូល​របស់​ក្រុម​ក្រុម​ដែល​នៅ​ពាសពេញ​ខេត្ត Deir al-Zour ភាគ​ខាងកើត​ប្រទេស​។​
​តំបន់​ដែល​កងទ័ព​ស៊ី​រី​ធ្វើការ​វាយ​សម្រុក​ខ្លាំងជាងគេ នៅ​ថ្ងៃ​សុក្រ​នេះ គឺ​នៅ​ស្រុក Ta Bruk ជាយ​ខេត្ត Deir al-Zour ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ក្រុម ISIS ដែល​តែងតែ​ធ្វើការ​វាយប្រហារ ទៅលើ​មូលដ្ឋាន​របស់​រដ្ឋាភិបាល នៅក្នុង​ខេត្ត​ភាគ​ខាងកើត ដែល​សំបូរ​ដោយ​ប្រេង របស់​ប្រទេស​ស៊ី​រី​មួយ​នេះ​។​
​គួរ​បញ្ជាក់ថា Deir al-Zour ត្រូវបាន​ចាត់ទុក​ជាទី​តាំង​សរសៃឈាម​ដ៏​សំខាន់​របស់ ISIS ដោយសារតែ​វា​ជា​កន្លែង​ផ្សាភ្ជាប់​ទៅកាន់ ទឹកដី​អ៊ីរ៉ាក់ ដែល​ពួកគេ​កំពុង​ឈរជើង​យ៉ាងរឹងមាំ​នោះ​៕

Shi'ite fighters take part in an intensive security deployment against Islamic State militants in Balad, north of Baghdad December 23, 2014  REUTERS/Stringer (IRAQ - Tags: CONFLICT CIVIL UNREST MILITARY)

គំនិត​ខុសគ្នា​រឿងចុះឈ្មោះ​បោះឆ្នោត​ក្នុង​ថ្ងៃបុណ្យ​បិណ្ឌ​ភ្ជុំ​

​រាជធានី​ភ្នំពេញ​៖​សំណើ​របស់​បក្សប្រឆាំង​បាន​ទៅដល់​ដៃ គ​.​ជ​.​ប ហើយ​ដែល​ស្នើ​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ថ្ងៃបុណ្យ​បិណ្ឌ​ភ្ជុំ ដើម្បី​ងាយស្រួល​ដល់ក​ម្មករ កម្មការិនី ។ ប៉ុន្តែ​អ្វីដែល​ចោទ​ជា​បញ្ហា​នោះ គឺ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​បាន​ឈប់សម្រាក​តែ​រយៈពេល​៣​ថ្ងៃ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៃ​អំឡុងពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។ ដូច្នេះ​តើ​ត្រូវ​សម្រេច​យកតាម​សំណើ​បក្សប្រឆាំង​ឬ​ត្រូវ​ទាត់ចោល​សំណើ​នោះ ។​
​សូមជម្រាបថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា បានឱ្យដឹងថា គ​.​ជ​.​ប កំពុងធ្វើការ​ពិចារណា​លើ​សំណើ របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការស្នើ​ឱ្យ គ​.​ជ​.​ប ធ្វើការ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ជូន​កម្មករ ដែល​ទៅលេង​ស្រុកកំណើត ប៉ុន្តែ​លោក​ថា អំឡុង​ចុះឈ្មោះ​បោះឆ្នោត​៣​ខែ​នោះ មន្ត្រី​គ​.​ជ​.​ប ឈប់សម្រាក​តែ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ប៉ុណ្ណោះ ឯ​ថ្ងៃ​ចុង​សប្តាហ៍ សៅរ៍ អាទិត្យ​មិនបាន​សម្រាក​ទេ​។​
​លោក ទេព នីថា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​ថា «​ក្រុម​ចុះឈ្មោះ​បោះឆ្នោត គាត់​នឹងធ្វើ​ការ​ទាំង​ថ្ងៃ​សៅ​រិ៍ អាទិត្យ ហើយ​គាត់​មានឱកាស​ឈប់ បានតែ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ដូច្នេះ គ​.​ជ​.​ប មិនទាន់​ពិចារណា​រឿង ប៉ុន្តែ​នៅពេល​ខាងមុខ យើង​នឹង​ឆ្លើយតប​លើ​រឿងនេះ ព្រោះ​គ​.​ជ​.​ប ធ្លាប់មាន​បទពិសោធន៍​ដោះស្រាយ​រឿងនេះ​រួចហើយ៕

fn-2016-08-05-14-52-15-0

ជនជាតិ​ថៃ​ជួញដូរគ្រឿងថ្នាំសារភាពថា ធ្វើតាម​បញ្ជា​មេ​​កំពុង​ជាប់​​ពន្ធនាគារ​

​រាជធានី​ភ្នំពេញ​៖​រឿង​គួរ​ឲ្យ​ហួសចិត្ត​បំផុត ដែល​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​គ្រាន់តែ​ទទួលបញ្ជា​ពី​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ ព្រៃ​សរ​នៅឡើយ ហើយ​ឲ្យ​រូបគេ​យក​កញ្ចប់​គ្រឿងញៀន​នេះ​ទៅ​ប្រគល់​ឲ្យ​បុរស​ជន​ជាតិចិន​ម្នាក់ទៀត ។​
​សូមបញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆៃ យ៉ា​ភុង ភិ​សៃ​ផាន់ ជនជាតិ​ថៃ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​បម្រុង​យកទៅលក់​បន្ត​នៅ​ម្តុំ​ភូមិ​ត្រពាំង​ឈូក មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោកសង្ឃ ដែលជា​សំបុ​ក្រ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា ពេល​ឃាត់ខ្លួន​ដំបូង យើង​បានធ្វើ​ការចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ម៉ា​ទឹកកក ទម្ងន់​ជាង​៣​គីឡូក្រាម​នៅក្នុង​រថយន្តរ​បស់ជនស​ង្ស័​យ ។ បន្ទាប់មក​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រលឹម ថ្ងៃទី​២ ខែសីហា កម្លាំង​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ខាងលើ​ស្នាក់នៅ គឺ​ផ្ទះ​លេខ​៣ បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ដកហូត​វត្ថុតាង​រួមមាន ១-​ម្សៅ​សង្ស័យ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​២​ដុំ ប្រហែល​៦៦០​ក្រាម​, ២-​ម្សៅ​ក្រាម​សង្ស័យ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៩​ដុំ ប្រហែល​៦​គីឡូក្រាម​, ៣-​ថ្នាំ​គ្រាប់​ប្រភេទ (wy)៩​ដុំ ប្រហែល​៥២.០០០​គ្រាប់ ។​
​សមត្ថកិច្ច​បញ្ជាក់ថា គ្រឿងញៀន​៣​ប្រភេទ​ដែល​ដកហូត​ខាងលើនេះ ជា​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បង្ហើប​មិនទាន់​ជា​ផ្លូវការ​ថា មាន​ទម្ងន់​ដល់​ទៅជិត​២០​គីឡូក្រាម ប៉ុន្តែ​នៅពេល​បង្ហាញ​មុខជា​សាធារណៈ និង​សរុប​ជាក់ស្តែង​រកឃើញថា មាន​ទម្ងន់​សរុប​ជាង​១៤​គីឡូក្រាម​ប៉ុណ្ណោះ​ទេ ។ ក្នុងនោះ​ផងដែរ​សម​ត្ត​កិច្ច​ក៏បាន​ធ្វើការ​ដកហូតរ​ថយ​ន្ដ​២​គ្រឿង ដែលជា​មធ្យោបាយ​របស់​ជនសង្ស័យ​ប្រើប្រាស់ ។​
​យ៉ាងណាក៏ដោយ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន រួមជាមួយ​គ្រឿងញៀន​១៤​គីឡូក្រាម​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​មិនមែនជា​ម្ចាស់​គ្រឿងញៀន​នេះ​ទេ គេ​គ្រាន់តែ​បានទទួល​បញ្ជា​តាម​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ឲ្យ​យក​កញ្ចប់​គ្រឿងញៀន​នោះ​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ទៀត រង់ចាំ​នៅ​គោលដៅ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ប៉ុណ្ណោះ ។​
​សំណួរ​សួរថា តើ​ជន​ជាតិចិន ដែល​ជាប់ពន្ធនាគា​រអា​ច​បញ្ជា​ឲ្យ​គូកន​របស់ខ្លួន​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដោយ​របៀប​ណា បើ​ក្នុង​ពន្ធនាគារ​បាន​រិត​បន្តឹង​និង​ហាម​អ្នកទោស ប្រើ​ទូរស័ព្ទ​នោះ ។ ចម្លើយ​គឺមាន​តែ​ថ្នាក់ដឹកនាំ​ពន្ធនាគារ​ប៉ុណ្ណោះ ទើប​អាច​ឆ្លើយបាន ។ ឬក៏​មានការ​ឃុបឃិត​គ្នា​ក្នុង​កម្រិត​ណាមួយ​នោះ ? ៕

9320ebc5-83d4-436b-bab6-1494719dc7c4

រកឃើញ​ស្នាម​មេដៃ​មិន​ប្រក្រតី​ជាង​៦​ម៉ឺន​លើ​ញត្តិ​សង្គ្រោះ​ជាតិ​

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ក្នុង​ស​ន្និសិទនា​រសៀល​ម្សិលមិញ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា គណៈកម្មការ​ត្រួតពិនិត្យ​ទៅលើ​ស្នាម​មេដៃ ដែល​គណបក្ស សង្គ្រោះ​ជាតិ បាន​យកទៅ​ថ្វាយ​ព្រះមហាក្សត្រ គឺ​បាន​រកឃើញ ស្នាម​មេដៃ នៅក្នុង​ញត្តិ​នោះ ជាង​៦​ម៉ឺន មាន​ភាពមិនប្រក្រតី ។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អះអាងថា ករណីនេះ គណៈកម្មការ​ពុំមាន​វិធានការ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ធ្វើ សេចក្តីរាយការណ៍​ជូនទៅ​រដ្ឋាភិបាល ហើយ​ការសម្រេច​នីតិវិធី​បន្តទៀត​យ៉ាងណា​នោះ អាស្រ័យទៅលើ រាជរដ្ឋាភិបាល​ជា​អ្នកសម្រេច​៕

674e989a18cb55aa608253b85c417b86dbe8acfa7f246e86fa8eb2fb8c3bf362

ចាប់ជនជាតិ​ឡាវ​ម្នាក់ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ​

ខេត្តស្ទឹងត្រែង​៖​បុរស​ជនជាតិ​ឡាវ​ម្នាក់​រួម​និង​ថ្នាំញៀន​១​កញ្ចប់​ធំ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​មេ​ប ញ្ជា​ការធ្វើ​ការបង្ក្រាប​និង​ចាប់ខ្លួន​នៅក្នុង​ទឹកដី​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩​នៅវេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ក្នុង​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ភូមិ​ស្រែ​ឫស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​នាពេលនេះ មានឈ្មោះ ឡាវ​សុ​ផា​វ៉ាន់ ស៊ី​ង​ដៅ​វ៉ាន់ (​ហៅ​វ៉ាន់ឌី​អូន​) អាយុ​៤៨​ឆ្នាំ ជនជាតិ​ឡាវ​កាត់​ខ្មែរ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ហា​ស៊ី​ឃូ​ន ឃុំ​ហា​ស៊ី​ឃូ​ន ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ បាន​បន្តថា ជនសង្ស័យ​បុរស​ជនជាតិ​ឡាវ​ខាងលើនេះ គឺជា​មុខសញ្ញា​ចាស់​យ៉ាងសកម្ម​ក្នុងការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ហើយក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើតាម​ដាន​និង​ឃ្លាំមើល​ក្នុង​រយៈពេល​កន្លងមក ហើយ​ខណៈពេលដែល​ជនសង្ស័យ​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​ពី​ប្រទេស​ឡាវ​ចូលមកក្នុង​ទឹកដី​កម្ពុជា លុះ​មកដល់​ចំនុច​ខាងលើ ទើប​កម្លាំង​អាវុធ​ហត្ថកំ ណ​ត់​មុខសញ្ញា​បាន ហើយ​ឈានទៅដល់​ការចាប់ខ្លួន​បញ្ជូនមក​កាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ ។​
​ ​សូមបញ្ជាក់ថា ក្នុងពេល​កម្លាំង​អាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​១​កញ្ចប់​ធំ​រួម​និង​រថយន្ត​ម៉ា​កវី​ហ្គោ​០១​គ្រឿង​ទៀតផង​ដែរ ។​
​ ​បច្ចុប្បន្ន ជនសង្ស័យ​ជនជាតិ​ឡាវ​កាត់​ខ្មែរ រួម​និង​វត្ថុតាង​គ្រឿងញៀន​១​កញ្ចប់​រថយន្ត​០១​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

5_838663261569155700.mp4_000002651

 

បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់ ដកហូត​ថ្នាំ​៤៤​កញ្ចប់​

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​ចំនួន​៩​នាក់ ដែល​បង្ក្រាប​បានជា បន្តបន្ទាប់ ក្នុង​រយៈពេល​៥​ថ្ងៃ (៣១ កក្កដា​-៤ សីហា​) ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្រោយពី​បញ្ចប់​ការ សួរនាំ​រួច​នៅថ្ងៃនេះ​។​
​លោក​វរសេនីយ៍ទោ បាន​បន្ថែមថា «​ការបង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង ដោយមាន​កិច្ចសហការ​ជាមួយ នគរបាល​ស្រុក​ស្នួល និង​ក្រុង​ក្រចេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ផងដែរ​។ នាយការិយាល័យ​រូបនេះ បាន​បន្ដទៀតថា ជនសង្ស័យ​ទាំង​៩​នាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល បង្ក្រាប​នៅ​ស្រុក​ស្នួល​៤​ករណី ឃាត់ខ្លួន​មនុស្ស​បាន​៨​នាក់ នៅ​ក្រុង​ក្រចេះ​១​ករណី ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស រឺ​ម៉ា​ទឹកកក​៤៤​កញ្ចប់​»​។​
​ជាមួយគ្នានេះដែរ លោក​វរសេនីយ៍ទោ បាន​អះអាងថា លោក​នឹង​អនុវត្ត​ទៅតាម​ទិសដៅ ផែនការ​សម្មភាព​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ លើ​កិច្ច​ប្រតិ​ប​ត្ត​ការ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន គឺ​កម្លាំង​នគរបាល​ជំនាញកា​រិ​យ​ល័យ នឹង​បន្ត​កិច្ចសហការ​ជាមួយ​នគរបាល ស្រុក​-​ក្រុង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ចុះ​អនុវត្ត​ការស្រាវជ្រាវ ចាប់​បង្ក្រាប​បោសសំអាត​ឲ្យ​មាន​សកម្មភាព​កាន់តែខ្លាំង​៕

13918893_1747114062193823_411281605_o

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ចូល​តុលាការ​បំភ្លឺ​លើ​ករណី​គម្រោង​ស្រូវ​អង្ករ​

បាងកក​៖​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ផ្តល់​សេចក្តីថ្លែងការណ៍​មួយ​ក្នុងការ​ជំនុំជម្រះ​បទល្មើស​ព្រហ្មទណ្ឌ​លើ​ការគ្រប់គ្រង​គម្រោង​ស្រូវ​អង្ករ​របស់​លោកស្រី​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា បាន​បំផ្លាញ​ទឹកប្រាក់​រាប់​កោដិ​ដុល្លារ​។​
​លោកស្រី​យី​ង​ឡាក់​ដែលជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​ថៃ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​តុលាការ​មួយ​ប៉ុន្មាន​ថ្ងៃមុន​ពេល​យោធា​ឡើងកាន់​អំណាច​ក្នុង​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២០១៤​។​
​គម្រោង​នេះ​ដែលជា​គោលនយោបាយ​មួយ​ជួយ​ឲ្យ​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ​២០១១​គឺជា​កត្តា​ជំរុញ​ឲ្យ​មាន​ការតវ៉ា​តាម​ដងផ្លូវ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​២០១៤​ដែល​នាំទៅដល់​ការកាន់កាប់​ដោយ​យោធា​។​
​លោកស្រី​យី​ង​ឡាក់​បាន​ប្រាប់​អ្នកកាសែត​ខណៈដែល​អ្នក​គាំទ្រ​លោកស្រី​រាប់រយ​នាក់​ប្រមូលផ្តុំ​គ្នា​នៅឯ​តុលាការ​កំពូល​ភាគ​ខាងជើង​រាជធានី​បាងកក​ថា “​ខ្ញុំ​ជឿជាក់ថា នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្ញុំ​នៅថ្ងៃនេះ ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​ដើម្បី​បង្ហាញថា ខ្ញុំ​គ្មាន​ទោសកំហុស​ដូចដែល​ខ្ញុំ​ត្រូវបាន​គេ​ចោទប្រកាន់​នោះទេ​”​។​
​លោកស្រី​យី​ង​ឡាក់​បាន​រង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​លើ​ការគ្រប់គ្រង​នៃ​កម្មវិធី​ស្រូវ​អង្ករ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ប្រជា​និយម​បង្កើតឡើង​ដោយ​បងប្រុស​របស់លោក​ស្រី​គឺ​អតីត​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​។ លោក​ថាក់ស៊ីន​ក៏ត្រូវ​បាន​ផ្តួល រលំ​ផងដែរ​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ។​
​ត្រកូល​ថាក់ស៊ីន​គឺជា​ចំនុចកណ្តាល​ចំពោះ​ជម្លោះ​មួយ​ដែល​បាន​បែងចែក​ប្រជាជន​ថៃ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ លោក​បានរស់នៅ​ក្នុងកា​រ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ដើម្បី​ជៀសវាង​ការជាប់​ពន្ធនាគារ​សម្រាប់​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច​ដែល​លោក​បាន​និយាយថា នោះ​គឺជា​ការជំរុញ​ខាង​ផ្នែក​នយោបាយ​៕

thailand_former_pm_march_2016

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជន​ស​ង្ស​យ័​២​នាក់​យក​កាំបិត​ភ្ជង់​ប្លន់​យកលុយ​៤​ពាន់​ដុល្លារ និង​មាស ២​ជី​

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ជន​ស​ង្ស​យ័​មាន​គ្នា​២​នាក់​យក​កាំបិត​ភ្ជង់​ប្លន់​ទាំង​ព្រឹក​កណ្តាល​ផ្សា​ស្ទឹង​មាន​ជ​យ័​ចាស់​យកលុយ​៤​ពាន់​ដុល្លា​និង​មាស​ចំនួន​២​ជី​រួច​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព​។ ហេតុការណ៍​ប្លន់ នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​។​
​បើ​យោងតាម​សម្តី​ស្ត្រី​រងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានចេញ​ពី​ផ្ទះ​មក​ផ្សារ​ដើម្បី​ទិញ​នំចំណីរ​អោយ​ចៅ​ញុំ​ាំ ខណៈពេលដែល​រូបគាត់​កំពុងតែ​ដើរ​តាមផ្លូវ​ក៏មាន​ជនសង្ស័យ​២​នាក់​បាន​ដើរ​មកឈរ​ក្បែរ​គាត់ ហើយ​បាន​ដក​កាំបិត​ភ្ជង់ និង​គំរាម​គាត់​កុំអោយ​ស្រែក បើ​ស្រែ​កវា​នឹង​ចាក់​សំលាប់​ដោយ​រូបគាត់​ភ័យ​ពេក​ក៏បាន​ប្រគល់​ទ្រព្យសម្បត្តិ​ក្នុង​ខ្លួន​ដែលមាន​លុយ​ដុល្លារ​ចំនួន​៤​ពាន់​ដុល្លារ និង​មាស​២​ជី​។ ស្ត្រី​ខាងលើ​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​រូបគាត់​បាន​ព្យាយាម​លាក់បាំង​ជាមួយនិង​ក្រុម​គ្រូ​សារ​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ​។
​បន្ទាប់មក​រូបគាត់​ព្យាយាម​លេបថ្នាំ​សំលាប់ខ្លួន​តែ​សំណាងល្អ​មិន​ស្លាប់ ដោយ​ប្តី​គាត់​លួងលោម​សួរ​គាត់​ថា ហេតុ​អី​បានជា​ឯង​លេបថ្នាំ​សំលាប់ខ្លួន​បែបនេះ​តើ​មានរឿង​អី​? លុះ​ស្ត្រី​ខាងលើ​ទ្រាំលែងបាន​ក៏​ប្រាប់​ប្តី​គាត់​ត្រង់ៗ​ថា គាត់​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់ហើយ​ទើប​គាត់​លែង​ចង់​រស់​ខ្លាច​ប្តី​បន្ទោស​។ ទើប​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៦ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ខាងលើ ខាងលើ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរ​គម​ន៍​។​
​គួរបញ្ជាក់​ផងដែរ​ថា ស្ត្រី​ខាងលើ​មានឈ្មោះ ឆាយ វង់ អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕

Untitled

Roberto Martinez ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​របស់​ប៊ែ​ល​ហ្ស៊ិ​ក

បាល់ទាត់​៖​សហព័ន្ធ​កីឡាបាល់ទាត់​ប៊ែ​ល​ហ្ស៊ិ​ក​បានប្រកាស​តែងតាំង​លោក Roberto Martinez អតីត​គ្រូបង្វឹក​ក្លឹប Everton ជា​គ្រូ​បង្គោល​ដើម្បី​ជំនួយ​កន្លែង​របស់លោក Marc Wilmots បន្ទាប់ពី​លោក លាឈប់​ពី​តំណែង ក្រោយពី​ដឹកនាំ​ក្រុម​ធ្លាក់​ត្រឺ​ម​វគ្គ ៨​ក្រុម ក្រោម​ថ្វី​ជើង​របស់​ជម្រើសជាតិ​វ៉េ​ល ក្នុង​ព្រឹត្តិការណ៍ Euro 2016 ។​
​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៣​ឆ្នាំ​រូបនេះ ត្រូវបាន​ក្លឹប​ទូកក្តោង Everton លេង​ក្នុង Premier League របស់​អង់គ្លេស​បញ្ចប់​មុខតំណែង​នៅ​ពហុ​កីឡដ្ឋាន Goodison Park កាលពី​ក្នុង​ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ដឹកនាំ​អស់​រយៈពេល​៣​ឆ្នាំ មិន​ឈ្នះ​ពាន​អ្វី​សោះ​។​
​យ៉ាងណាមិញ លោក Martinez និង​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក លើកដំបូង ប៉ះ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្នុង​មិត្តភាព​អន្តរជាតិ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខ​៕

MARTINEZ_AP_Croppe_2958726b

បញ្ជូន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​ទៅ​តុលាការ​

រាជធានីភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជូន​មេខ្លោង​ជួញដូរ​គ្រឿង​ជាង​១៤​គីឡូក្រាម​ជនជាតិ​ថៃ​ទៅ​តុលាការ​ដើម្បី​កាត់ទោស​តាមច្បាប់​។​
​មេក្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​រូបនេះ​ឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផាន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ធ្វើការ​រឹបអូស​គ្រឿងញៀន​យ៉ាងច្រើន​លើសលប់​ស្ទើរតែ​មិន​ធ្លាប់មាន​នាពេល​កន្លងទៅ​។ ក្រោយ​ការចាប់ខ្លួន​រួចមក នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​នាំខ្លួន​មេក្លោង​រូបនេះ ទៅ​ឆែកឆេរ​ដល់ផ្ទះ​ស្នាក់នៅ ផ្ទះ​លេខ​៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ហូត​បាន​ថ្នាំញៀន បន្ថែមទៀត​៕

13876180_528317994037226_4898129418597241585_n

សហជីព​ចាប់ផ្តើម​ពិភាក្សា​ដំឡើង​ប្រាក់ខែ​កម្មករ​សម្រាប់​ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​និង​ស្វែងរក​ការឯកភាព​គ្នា​លើ​ការកំណត់ យុទ្ធសាស្ត្រ​ដែល​សមស្រប សម្រាប់​ចរចា​តម្លើង​ប្រាក់ ឈ្នួល​អប្បបរមា​របស់​កម្មករ និយោជិត​នៅក្នុង​វិស័យ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ។​
​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នោះ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ៕

002

រដ្ឋបាល​ជលផល និង​អាជ្ញាធរខេត្ត​ចុះ​ត្រួតពិនិត្យ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ផ្សោត​ទន្លេមេគង្គ

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​លោក អេង ជា​សាន្ត ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទួល​បន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល និង​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស អធិការដ្ឋាន​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល រួមជាមួយ​អង្គការ WWF ចុះ​ពង្រឹង​ការត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រមទាំង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ឆ្នាំ​ទន្លេ​ផងដែរ​។​
​លោក សរ ចំរុង បាន​មានប្រសាសន៍ថា ខេត្តក្រចេះ មាន​ទន្លេមេគង្គ​ហូរ​កាត់​ប្រវែង ១៤០​គីឡូម៉ែត្រ ចាប់ពី​ប្រំ​ប្រទល់​ខេត្តស្ទឹងត្រែង រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ចាម​។ លោក​បន្តថា មាន​អន្លង់​ត្រី​មេ​ពូជ និង​អន្លង់​សត្វ​ផ្សោត សរុប​ចំនួន ៦៧​អន្លង់ មាន​ឆ្មាំ​ទន្លេ​ចំនួន ១២​ក្រុម ដើម្បី​ការពារ​អភិរក្ស​សត្វ​ផ្សោត និង​ដើម្បី​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ ហើយ​ខេត្ត នៅមាន​ខណ្ឌ និង​ផ្នែក​រដ្ឋបាល​ជលផល​ចាំ​ចេញ​ប្រតិបត្តិការ​នូវពេល​ដែលមាន​បទល្មើស​នេសាទ​កើតឡើង ។​
​លោក​បន្តទៀតថា ក្នុង​កិច្ចការ​ការពារ​អភិរក្ស​សត្វ​ផ្សោត គឺ​អាជ្ញាធរខេត្ត អាស្រ័យ​ពឹងផ្អែក​ទាំង​ស្រុក​ទៅលើ​មន្ត្រី​ឆ្មាំ​ទន្លេ ដែលមាន ១១​ប៉ុស្តិ៍ ស្មើនឹង​៤២​នាក់ និង​មានការ​គាំទ្រ ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ល្បាត សម្ភារៈ​បច្ចេកទេស ពី​អង្គការ WWF ដើម្បី​សហប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​នេសាទ ដែល​កើតមានឡើង​នៅក្នុង​ដែន​នេសាទ​ក្នុង​ខេត្តក្រចេះ ។​
​លោក​អភិបាល​បាន​បញ្ជាក់ថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ លោក​បានទទួល​បន្ទុក់ និង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​សំបូរ​ជា​ញឹកញាប់ តាមរយៈ​វេទិកាសាធារណៈ ព្រោះ​ស្រុក​សំបូរ គឺ​សំបូរ​ដោយ​អន្លង់​ត្រី​មេ​ពូជ​ច្រើន ។ ដូច្នេះហើយ នៅ​គ្រប់​វេទិការ​សាធារណៈ អាជ្ញាធរ បានធ្វើការ​ផ្សព្វផ្សាយ​អំពី ច្បាប់​នេសាទ ឲ្យ​បានទូល​ទូលាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​កុំ​ឲ្យ​ពួក​គាត​ប្រព្រឹត្ត​បទល្មើស ឲ្យ​យល់​អំពី​តម្លៃ​ជលផល ដែល​សំបូរ​ត្រី​មេ​ពូជ​នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។ ទ​ទន្ទឹម​នោះ អាជ្ញាធរខេត្ត ក៏មាន​វិធានការ​សហការគ្នា​រវាង​ក្រុម​ឆ្មាំ​ទន្លេ និង​គណៈបញ្ជាការ​ឯកភាព​ស្រុក ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ។​
​ជាមួយគ្នា​នោះ លោក អេង ជា​សាន្ត បាន​មានប្រសាសន៍​លើកឡើងថា ការចុះ​ល្បាត​តាម​ដង​ទន្លេ​នៅថ្ងៃនេះ គឺជា​ស្មារតី​មួយ​ក្នុងការ​លើកទឹកចិត្ត​ឆ្មាំ​ទន្លេ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​បន្ថែមទៀត​ក្នុងការ​បង្ក្រាប ។​
​លោក​បន្តថា ជាការ​ពិតណាស់ សត្វ​ផ្សោត គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ទៅដល់​វិស័យ​ទេសចរណ៍​របស់​ខេត្ត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ ។ ទន្ទឹមនឹង​នោះដែរ លោក ក៏បាន​លើកឡើង​អំពី​ប​ញ្ហ​ប្រឈម​មួយចំនួន​ក្នុងការ​ការពារ​អភិរក្ស​សត្វ​ផ្សោត​នោះ ដោយ​លោក​បាន​លើកឡើងថា សារា​ចរណ៍​បាន​ណែនាំ​ហើយ ចំពោះ​អន្លង​ជាច្រើន​នៅក្នុង​ខេត្តក្រចេះ គឺ​កន្លែង​ដែល​ផ្សោត​រស់នៅ ។ ដូច្នេះ ឧបករណ៍​នេសាទ​ដែល​ហាម មានដូចជា ឆក់ និង​មង់​ក្រឡា​ធំ ព្រោះ​វា​អាចធ្វើ​ឲ្យ​ផ្សោត​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។​
​លោក​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​អភិរក្ស​សត្វ​ផ្សោត បាន​ខិតខំ​ការពារ​មិនអោយ​សត្វ​ផ្សោត​ងាប់​ច្រើន ដោយ​ក្នុង​រយៈពេល​នោះ មាន​ត្រឹមតែ ៤​ទៅ ៥​ក្បាល​ដែល​ងាប់​ក្នុង​មួយឆ្នាំៗ ដែលជា​ចំនូ​ន​មួយ​មានការ​ថយចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ ។​
​សត្វ​ផ្សោត គឺជា​សត្វ​ដ​ក្រ​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ​ហើយ​នៅលើ​ពិភពលោក ហើយ​ត្រូវបាន​ប្រទេស​កម្ពុជា​ការពារ​អភិរក្ស និង​យកចិត្តទុកដាក់​ខ្ពស់ ។ ពិសេស​ជាងនេះទៅទៀត សត្វ​ផ្សោត គឺ​ពិត​ជាមាន​សក្ដា​នុ​ល​ខាង​វិស័យ​ទេសចរ និង​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តក្រចេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ សត្វ​ផ្សោត ត្រូវបាន​គេ​ចាត់ទុកជា​បេ​តិក​ភ័​ណ្ឌ​មានជីវិត នេះ​បើតាម​ការអះអាង​របស់​លោក ឈិ​ត សំអាត ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​របស់​អង្គការ មូលនិធិ​ពិភពលោក​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ហៅ​កាត់​ថា WWF ។ ការងារ​អភិរក្ស​សត្វ​ផ្សោត មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី របស់​ទន្លេមេគង្គ គឺ​នៅ​ធម្មជាតិ និង​មាន​ភាពស្រស់​បំព្រង ។ លើសពីនេះ អង្គការ WWF បាន​សហកា​ជាមួយ​រដ្ឋបាល​ជលផល អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ឯកឧត្តម​អភិបាលខេត្ត ដែល​តែងតែ​គាំទ្រ ហើយ​អង្គការ WWF និង​បន្ត​សហការ​បន្ថែមទៀត ដើម្បី​អង្គការ WWF ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​ប្រភេទ​ពូជ​ដ​ក្រ​នៅ​ទន្លេមេគង្គ​យើង​នេះ ។​
​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេមេគង្គ មាន​ចំនួន​ប្រមាណ​ជាង ៨០​ក្បាល ដោយ​ក្នុងនោះ​មាន​កំណើន​កូន​ផ្សោត​តូចៗ​ប្រហែល ៦​ក្បាល ហើយ​ចំនួន​ការ​ងាប់​របស់​សត្វ​ផ្សោត​ក៏មាន​ការថយចុះ​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ ។​
​គួរបញ្ជាក់​បន្ថែមថា ក្នុង​ដំណើរ​បេសកកម្ម​ម្សិលមិញ​នេះ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​ក៏បាន​ដកហូត​មង​នៅក្បែរ​អន្លង់​កាំ​ពី​បាន​ចំនួន​១១​ត្បូង​មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ​ផងដែរ​៕

13933077_1747035718868324_1555841884_n13957534_1747035728868323_1458290_n13940967_1747035725534990_1325006617_n13900910_1747035722201657_768609036_n

មេដឹកនាំ​ជាន់ខ្ពស់ ISIS ម្នាក់ត្រូវ​សម្លាប់ក្នុង​ក្រុង Sinai

អេ​ហ្ស៊ី​ប​៖​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់​ក្រុម​ឧទ្ទាម ISIS ត្រូវបាន​យោធា​អេ​ហ្ស៊ី​ប​សម្លាប់​នៅ​ទីក្រុង Sinai ដែលជា​មូលដ្ឋាន​ធំ​មួយ​របស់​ក្រុម​ឧទ្ទាម​នេះ​។​
​យោធា​អេ​ហ្ស៊ី​ប បាន​បញ្ជាក់ថា មេដឹកនាំ​របស់​ក្រុម ISIS ដែល​ត្រូវបាន​សម្លាប់​នោះ មានឈ្មោះ Abu Duaa al-Ansari ត្រូវបាន​សម្លាប់ តាមរយៈ​ការវាយប្រហារ​ទ័ពអាកាស​នៅក្បែរ​តំបន់ Arish ជាទី​ក្រុង​ធំជាងគេ​មួយ​នៅ​តំបន់ Sinai ប្រទេស​អេ​ហ្ស៊ី​ប ដោយ​ក្នុងនោះ​ក៏មាន​សកម្មប្រយុទ្ធ​រប​ស់​ក្រុម ISIS ចំនួន ៤៥​នាក់​ផងដែរ ដែល​ត្រូវបាន​សម្លាប់​។​
​គួរ​បញ្ជាក់ថា នៅក្នុង​តំបន់ Sinai មាន​កន្លែង​ជាច្រើន​ត្រូវបាន​ក្រុម​ឧទ្ទាម ISIS ទន្ទ្រាន​យក​កាន់កាប់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៣ ហើយ​មកដល់ពេលនេះ ទាហាន​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប រួម​នឹង​សម្ព័ន្ធមិត្ត​បាន​វាយ​ដណ្ដើម​មកវិញ​បាន​មួយចំនួន​ផងដែរ​៕

image