All posts by មេគង្គ ប៉ុស្តិ៍

បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ​នឹង​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ស្រុក​ស្នួល ដោយ​ត្រូវ​កម្លាំង​នគរបាល​ស្រុក ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង ចុះ​ចាប់​ឃាត់​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​ខេត្តក្រចេះ​។​
​លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល ត្រូវបាន​នគរបាល​ស្រុក ឆ្មក់​ចុះ​ឡោម​ព័​ទ្ឋ​លំនៅដ្ឋាន​បង្ក្រាបបាន ក្រោយមក​ត្រូវបាន​បញ្ជូនមក​ធ្វើការ​សាកសួរ​បន្ថែម​ធ្វើ​កំណត់ហេតុ និង​ធ្វើ​តេស​រកឃើញ​សារធាតុ​ញៀន​ពិតប្រាកដ​ហើយ​នោះ គឺ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា​នេះ ។​
​លោក គង់ ស៊ីដន បាន​បញ្ជាក់ថា ជនសង្ស័យ ២​នាក់​នោះ ទី​១​ឈ្មោះ ឈួន រះ អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​សំ​រ៉ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ជននេះ ត្រូវ​នគរបាល កំណត់ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។ ហើយ​ជន សង្ស័យ​រូបនេះ ជា​មុខសញ្ញា​មិន​រាងចាល​ធ្លាប់​ជាប់​ព័​ន្ឋ​នាគារ​ម្តង​រួចមកហើយ​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូ​គ្រឿងញៀន ។​
​ជនសង្ស័យ​ទី​២​ឈ្មោះ រដ្ឋ ចាន់ អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល ក៏​ត្រូវបាន​កម្លាំង​នគរបាល ចាប់​ឃាត់​ខណៈដែល​ជនសង្ស័យ​រូបនោះ កំពុងតែ​ចូលទៅ​ទិញ​គ្រឿងញៀន ទីតាំង​ខាងលើ ដោយ​កម្លាំង​សមត្ថកិច្ច បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក ចំនួន ១១​កញ្ចប់​តូចធំ ស្មើនឹង​៤,៦៣​ក្រាម ដែល​ជនសង្ស័យ បាន​លាក់ទុក​នៅក្នុង​លំនៅដ្ឋាន​នោះ ។​
​លោក នាយការិយាល័យ​គ្រឿងញៀន បានបញ្ជាក់​បន្ថែមថា ពេលនេះ​ជនសង្ស័យ​ទាំងពីរ​រួមទាំង​គ្រឿងញៀន ដែល​បាន​បង្ក្រាប គឺ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ចាត់​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦ នេះហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​យោងតាម​របាយកាណ៍រ​បស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១៥ មិថុនា ដល់​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល បង្ក្រាបបាន​ចំនួន ៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ និង​ដកហូត​វត្ថុ​តាំង​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៤៣​កញ្ចប់ ស្មើនឹង​៤០,៦៤​ក្រាម​៕

13940077_1746301705608392_551108957_o13902094_1746301712275058_925026329_o13883813_1746301708941725_1257419595_n

ក្រសួង​តាមដាន​ករណី​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឲ្យ​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​

រាជធានី​ភ្នំពេញ​៖​យោងតាម​មន្ត្រី​អ្នកនាំពាក្យ បាន​ឲ្យ​ដឹងថា ក្រសួងយុត្តិធម៌ នឹងធ្វើ​ការតាមដាន​រឿង​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​២​នាក់ នៅក្រៅ​ឃុំ បន្ទាប់​លេចឮ​ព័ត៌មាន​មិន​ប្រក្រតី​ក្នុងការ​សម្រេច​នេះ ។​
​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ចំនួន​២​នាក់ ត្រូវបាន​ចៅក្រម​ស៉ើ​ប​សួរ គឺ​លោក សំអឿន កោសល្យ​មុនី សំរេច​ឲ្យ​នៅក្រៅ​ឃុំ​បន្ទាប់ពី មន្ត្រីនគរបាល​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការចោទប្រកាន់ថា ជនសង្ស័យ​ទាំង​២​រូបនេះ បាន​ឆបោក និង​ក្លែង​ឯកសារ​សាធារណៈ និង​ត្រូវបាន​ព្រះរាជអាជ្ញារង សំរេច​ធ្វើការ​ចោទប្រកាន់ ក្នុង​បទល្មើស​ទាំងពីរ​ខាងលើ​ផងដែរ​។​
​ការអនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ដោយ​ចៅក្រម​ស៊ើបសួរ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មន្ត្រី​អនុវត្ត​ច្បាប់ គឺ​នគរបាល​យុត្តិធម៌ ដែលជា​អ្នក​ដុតដៃដុតជើង ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ មិនតែប៉ុណ្ណោះ​ព្រះរាជអាជ្ញារង ជា​អ្នកចោទ​ប្រកាន់ ក៏​មិន​ឯកភាព​ទៅនឹង​ការអនុញ្ញាត ឲ្យ​នៅក្រៅ​ឃុំ​នេះ​ដូចគ្នា ហើយក៏​សំរេច​ប្ដឹងទៅ​សាលា​ឧ​ទ្ទ​រណ៍​ផងដែរ​។​
​យ៉ាងណាក៏ដោយ សាធារណមតិ​លើកឡើងថា ករណី​ដូចគ្នានេះ កើតមាន​ញឹក​ញ៉ាប់​មកហើយ ប៉ុន្តែ​គេ​មិនដែល​ឃើញ​មាន​ចំណាត់ការ​អ្វី​ទៅលើ​បុគ្គល​ដែល​ធ្វើ​ការសម្រេចខុស​និតិ​វិធី ឬ​បង្ហាញ​នូវ​ភាពមិនប្រក្រតី​នោះឡើយ៕

fn-2016-08-02-14-58-25-0

ស្លាប់ និង​របួស​ជាង​២០០​នាក់​បន្ទាប់ពីប៉ះទង្គិច​គ្នា​​ក្រុង Aleppo

​ស៊ី​រី​៖​ក្រុម​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​បាន​និយាយថា ជន​ស៊ីវិល​៣០​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​រងរបួស បន្ទាប់ពី​ក្រុម​ឧទ្ទាម​បាន​បាញ់​គ្រាប់​រ៉ុក្កែត និង​កាំភ្លើងត្បាល់​ដាក់​ទាហាន​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៅ​ភាគ​ខាងជើង​ទីក្រុង​Aleppo​ប្រទេស​ស៊ី​រី​។
​នេះ​បើតាម​ទូរទស្សន៍​ជាតិ​ស៊ី​រី​បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី​មន្ត្រី​នាំពាក្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​និយាយថា ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​នៅ​ទីក្រុង​Aleppo ភាគច្រើន​ជា​សកម្មភាព​របស់​Jaish al-Fateh និង​Jabhet Fateh al-Sham ដែល​គេ​ស្គាល់​ថា ជា​ក្រុម​សកម្មប្រយុទ្ធ Nusra Front​។ ចំណែក​ជន​ស៊ីវិល​រស់នៅ​ទីក្រុង​Aleppo ត្រូវបាន​ទាហាន​ស៊ី​រី​សហការ​ជាមួយ​រុស្ស៊ី ជម្លៀស​ប្រជាជន​រស់នៅ​តំបន់​ភាគ​ខាងកើត​ទីក្រុង​តាម​ច្រក​សុវត្ថិភាព​។​
​បើតាម​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​ឲ្យ​ដឹងថា ទាហាន​ស៊ី​រី​បាន​រឹបអូស​យក​ទីតាំង​មួយចំនួន ពី​ក្រុម​ឧទ្ទាម​អំឡុងពេល​វាយលុក​ទ្រង់ទ្រាយ​ធំ នៅ​ភាគខាងត្បូង​ទីក្រុង​Aleppo​កាលពី​ថ្ងៃអាទិត្យ​។ ក្រុម​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ដែរ​ថា ការប៉ះទង្គិច​គ្នា​នៅ​ភាគខាងត្បូង​ទីក្រុង​Aleppo នៅតែ​បន្ត​ក្តៅគគុក​នៅឡើយ​។​
​គួរ​បញ្ជាក់ថា ទាហាន al-Fateh​នៃ​ក្រុម​សកម្មប្រយុទ្ធ​Nusra Front បានប្រកាស​តាមរយៈ​វីដេអូ​ថា នឹង​ចាប់ផ្តើម​វាយលុក​ទ្រង់ទ្រាយ​ធំ លើ​ទាហាន​ស៊ី​រី​នៅ​ទីក្រុង​Aleppo ខណៈដែល​ទីក្រុង​មួយ​នេះ​បច្ចុប្បន្ន ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ទាហាន​រដ្ឋាភិបាល​ផង និង​ក្រុម​ឧទ្ទាម​ផង​៕

20160208

ឃាត់ខ្លួន​ជនបរទេស​១៨​នាក់នៅសង្កាត់បឹងត្របែក

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បន្ត​ចុះ​ប្រមូល​ជនបរទេស​ស្ថិត​គោលដៅ​ចំនួន​២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ដោយបាន​ឃាត់ខ្លួន ជនជាតិ​ហ្វីលីពីន​២​នាក់ និង​ជនជាតិ​វៀតណាម​១៦​នាក់​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ដឹក​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ត្រួតពិនិត្យ​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ទាំងនេះ នៅ​២​ទីតាំង​ផ្សេង គឺ​ទី​១-​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​៥០៨ ស្ថិតនៅក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ចំនួន​០២​នាក់ ស្រី​០១​នាក់​ពីបទ​លួច​ស្នាក់នៅ​ខុសច្បាប់ គ្នាន​លិខិតឆ្លងដែន និង​ទី​២-​ស្ថិតនៅ​ហាង​កាហ្វេ NU NU ផ្លូវ​លេខ​៤៧៩ កែង​ផ្លូវ​៩៩ នៅក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដោយ​ធ្វើ​ការឃាត់​ជនជាតិ​វៀតណាម​ចំនួន ១៦​នាក់ ស្រី​ចំនួន​០៣​នាក់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បញ្ជាក់ថា ក្រោយ​ការត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនជាតិ​បរទេស​ទាំងនេះ ត្រូវបាន​នាំយកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

fn-2016-08-03-09-24-39-0fn-2016-08-03-09-24-59-4fn-2016-08-03-09-24-59-5

មុខសញ្ញា​លួច​យ៉ាងសកម្ម​នៅស្រុក​កណ្តៀង៣​នាក់​ត្រូវ​នគរបាល​​ឃាត់ខ្លួន​

​ខេត្តពោធិ៍សាត់​៖​មន្ត្រីនគរបាល​ស្រុក​កណ្តៀង​បាន​ឲ្យ​ដឹងថា មុខសញ្ញា​លួច​យ៉ាងសកម្ម​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នគរបាល​ស្រុក​កណ្ដៀង​ឃាត់ខ្លួន បន្ទាប់ពី​ហៅ​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦​។​
​មន្ត្រីនគរបាល​ដដែល​បន្តថា មុខសញ្ញា​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នោះ ទី​១-​កែវ សុខ​ជា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទី​២-​ស៊ឹម ញ៉ា​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​ទី​៣-​ជា សុខ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ប្រភព​បញ្ជាក់ថា ការឃាត់ខ្លួន​ពួកគេ​ទាំងបី​នាក់​នេះ ធ្វើឡើង​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ជឹម ផល្លា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ចំបក់ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ថា​ជនសង្ស័យ​ទាំងបី​នាក់​នេះ បាន​លួច​កាបូប​លុយ ក្នុងនោះ​មាន​លុយ​ចំនួន ១១៥០០០​រៀល លុះ​នៅ​យប់​ដដែល​វេលា​ម៉ោង​ប្រមាណ​១២​យប់ ពួកគេ​បាន​បន្តធ្វើ​សកម្មភាព​លួច​កាបូប​ឈ្មោះ កែវ ស៊ី​គឿ​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន ២០០០០០​រៀល និង​ទូរស័ព្ទដៃ iPhone 4 ០១​គ្រឿង ។​
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​កណ្តៀង កំពុង​បំពេញ​សំណុំបែបបទ បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងបី ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2016-08-03-08-55-18-1

Baba Rahman ផ្លាស់​ទៅSchalke លក្ខណៈ​ខ្ចី​ជើង​

​បាល់ទាត់​៖​ក្លិប Schalke បាន​ចុះហត្ថលេខា​នាំយក​ខ្សែការពារ Baba Rahman ពី​ក្លិប​តោ​ខៀវ Chelsea លើ​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​យូរ​។​
​ខ្សែការពារ​សញ្ជាតិ​ហ្គា​ណា​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ចូលមក​ពិនិត្យ​ជាមួយ​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ Bundesliga កាលពី​ថ្ងៃអាទិត្យ មុនពេល​ផ្ទេរ​មកជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ជាមួយនឹង​ថ្លៃ​ប្រាក់កម្ចី​ជើង ៥00.000 អឺរ៉ូ បង់​ទៅ​ឲ្យ​ក្លិប​តោ​ខៀវ​។​
Rahman បាន​ផ្ទេរ​ចេញពី​ក្រុម Augsburg មក​ចូលរួម​ជាមួយ Chelsea កាលពី​ខែសីហា ២០១៥ លើ​កិច្ចសន្យា​រយៈ​៥​ឆ្នាំ បន្ទាប់ពី​ក្លិប​មួយ​នេះ​បាន​ចំណាយលុយ​១៤​លាន​ផោន​ពី​ក្រុម Augsburg របស់​អាល្លឺម៉ង់​។​
Rahman បង្ហាញខ្លួន​ត្រឹមតែ​១១​លើក​ប៉ុណ្ណោះ​នៅក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន ហើយ​ឥឡូវនេះ ក្រោម​ការដឹកនាំ​របស់​លោក Conte បានអនុញ្ញាត​ឲ្យ​កីឡាក​រូបនេះ​ចាកចេញ​ពី​កីឡដ្ឋាន Stamford Bridge ដើម្បី​ស្វែងរក​បទពិសោធន៍​ថ្មី​បណ្តោះអាសន្ន​ជា​នេ​ង​អតីត​អ្នក​ចាត់​ករ​ទូទៅ​លោក Markus Weinzierl​។​
​គួរ​បញ្ជាក់ថា Schalke បានបញ្ចប់​ត្រឹម​ចំណាប់​ថ្នាក់​លេខ​៨​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្រុម​បាន​នាំយក​ខ្សែប្រយុទ្ធ Breel Embolo ខ្សែការពារ​ក្រុម Sevilla កីឡាករ Coke និង​ខ្សែការពារ​កណ្តាល Naldo រួចជាស្រេច​ដើម្បី​ពង្រឹង​ក្រុម​មុនពេល​យុទ្ធនាការ 2016-17 ៕

rahman-cropped_1nf5p0ky4h2cs15h86akti058h

​រថយន្ត​ដឹក​កម្មករក្រឡាប់ជះ​មនុស្ស​ពេញ​ផ្លូវ​​នៅ​កំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ​៖​រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី​បាន​ក្រឡាប់​បណ្តាល​ឲ្យ​ជះ​មនុស្ស​ចេញពី​រថយន្ត​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ដែល​ហេតុការណ៍​កើតឡើង​នា​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ឋិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​-​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​តាម​ប្រព​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A 3787 ដឹក​កម្មករ​-​កម្ម​ការ​នី​ចំនួន​៤០​នាក់ បាន​បើកបរ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ក្រឡាប់ ជះ​មនុស្ស​មកលើ​ផ្លូវ​តែម្តង​។ មាន​កម្មករ​ចំនួន​២០​នាក់​បាន​រងរបួស ក្នុងនោះ​៨​នាក់​របួសធ្ងន់​ត្រូវបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ និង​គ្លីនិក​នៅ​ជិតៗ​នោះ​៕

2-16-114-13-1

ស្ថានភាព​ទឹក​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​សម្រាប់​ថ្ងៃទី​០៣ ខែសីហា

​រាជធានី​ភ្នំពេញ​៖​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​សម្រាប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦​នេះ រួមមាន​៖​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល និង​ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម​៕ សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ខាងក្រោម​៖

13876419_508273122697932_7808732144595894812_n

បង្ក្រាប​គ្រឿងញៀន​​ម្សិលមិញ ឃាត់ខ្លួន​មនុស្ស​៦​នាក់​

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទ ល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ គ្រឿងញៀន ចំនួន​៣​ករណី​, ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ និង​រឹបអូស​បាន មេ​តំ​ហ្វេ​តា​មីន​(ice) ៣០០៤,៧​ក្រាម និង​២​កញ្ចប់​តូច​។
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ទីតាំង​បង្ក្រាប ទី​១. មន្ទីរ​ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ១​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន​(ice) ៣០០០​ក្រាម​, ទី​២. កណ្ដាល ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ១​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​តូច​, ទី​៣. កំពង់ស្ពឺ ប​ង្រា្ក​ប ១​ករណី​, ឃាត់ខ្លួន ៤​នាក់ (​ប្រុស​), មេ​តំ​ហ្វេ​តា​មីន​(ice) ៤,៧​ក្រាម​៕

13718675_1806316156271394_2362850026235188659_n

ម្សិលមិញ​គ្មាន​មនុស្ស​ស្លាប់​ទេ តែ​របួសធ្ងន់​ស្រាល​១៦​នាក់

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩​លើក (​យប់ ៣​លើក​) មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ នោះទេ ប៉ុន្តែ​រងរបួស​ធ្ងន់ ១១​នាក់ (​ស្រី ៣​នាក់​) និង​របួសស្រាល ៥​នាក់ (​ស្រី ១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​។​
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២១​គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ១​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក​, ស្រវឹង ១​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៤​នាក់ (​យប់ ៤​នាក់​)​។
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស​សរុប ទូទាំងប្រទេស មាន​ចំនួន ៣៤០២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន ១ ៥៧៨​គ្រឿង និង​ពិន័យ​សរុប ចំនួន ១ ៨២៤​គ្រឿង​៕

N23

​កូរ៉េខាងជើង​នៅតែ​បន្ត​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​

​កូរ៉េខាងត្បូង​៖មន្ត្រី​យោធា​កូរ៉េខាងត្បូង​និយាយថា នៅវេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ (​ម៉ោង​នៅក្នុង​តំបន់​) យោធា​កូរ៉េខាងជើង​បាន​បាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល​ទៀតហើយ ដោយ​ធ្លាក់ចូល​ទៅកាន់​សមុទ្រ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦៕

0,,19105390_303,00

តា​អាយុ​៧៦​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​សម្រេច​ជាង​១០​ដង ទើប​បែកការណ៍​

​ខេត្តកណ្តាល​៖​សមត្ថ​ក​ចិ្ច​ធ្វើការ​ឃាត់ខ្លួន​តា​ចាស់​ល្មោភ​តណ្ហា​ម្នាក់​ក្រោយ​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី អាយុ​ក្រោម​៥​ឆ្នាំ​ម្នា​ក់ជាង​១០​ដង ទើបតែ​បែកការណ៍​។ តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កន្លែងកើតហេតុ​នៅ​ចំណុច​វត្ត​ពោធិ៍​បាន ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។​
​កុមារី​រងគ្រោះ​មាន អាយុ​១១​ឆ្នាំ ទីលំនៅ ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំនែកឯ​ជនសង្ស័យ​មានឈ្មោះ វ៉ាំ​ង សៅ ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ក្បាល​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ គណៈកម្មការ​វត្ត​ពោធិ៍​បាន ។​
​តាម​ការរាយការណ៍​បាន​ឲ្យ​ដឹ​ថា កន្លងមក​នៅក្នុង​អំឡុង​ថ្ងៃ​មិន​ចាំ ក្នុង​ខែ មករា ឆ្នាំ ២០១៦ វេលា​ម៉ោង​ប្រមាណ​០៩ និង​០០ នាទី ព្រឹក ក្មេងស្រី​រងគ្រោះ បាន​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍​បាន​ដូច​សព្វដង​។ ពេលនោះ​នាង​ស្រេកទឹក បាន​ទៅសុំ​ទឹក​ឈ្មោះ វ៉ាំ​ង សៅ​(​ជនសង្ស័យ​) និង​ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន រួច​ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​ឲ្យ​ទឹក និង នំ ទៅ​ហូប ។​ក្រោយពី​ញ៉ាំ​ទឹក និង​នំ​រួច ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​នាំ​កុមារី ចូលទៅក្នុង​បន្ទប់​របស់ខ្លួន ក្នុង​វ​វត្ត​ពោធិ៍​បាន ហើយ​បានធ្វើ​សកម្មភាព អោបថើប​រាងកាយ​នាង និង​បាន​រួមភេទ​ជាមួយ​នាង​រហូត​បានសម្រេច​។​
​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បានអោយ​លុយ​ទៅ​ក្មេងស្រី​រងគ្រោះ​ចំនួន​៣០០០៛ និង​ហាម​មិន​ឲ្យ​និយាយ​រឿងនេះ ប្រាប់​ឪពុកម្ដាយ​នាង​នោះទេ ។ លុះ​ក្រោយមក​នៅ​រាល់ពេល ដែល​ជនសង្ស័យ​បាន​ជួប និង​ក្មេងស្រី​រងគ្រោះ គឺ​តែងតែ​ឲ្យ​នំនែក​ទៅ​នាង រួច​ក៏​ល្បួង​នាង​យកទៅ​រួមភេទ​នៅ ក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន និង​ជួនកាល​នៅក្នុង​ព្រៃ​ខាងមុខ​វត្ត​ពោធិ៍​បាន​។ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​កុមារី នេះ​បានសម្រេច ជាង ១០ លើក​មកហើយ​គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៦ រហូតដល់​អំឡុង​ខែ កក្កដា ឆ្នាំ ២០១៦ មកម្ល៉េះ លុះ​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ពាក់​កណ្ដាលខែ កក្កដា ឆ្នាំ ២០១៦ កុមារី​រងគ្រោះ​បាន​លួច​យកលុយ​ជនសង្ស័យ ចំនួន​ជាង ៣០០,០០០៛ ហើយ​ត្រូវបាន​ជនសង្ស័យ​ដឹង និង​បានមក​ប្រាប់​ដល់​លោកគ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​របស់​កុមារី​រងគ្រោះ ទើប​មានការ​បែកធ្លាយ​រឿងហេតុ ដែល​ជនសង្ស័យ បាន​រួមភេទ​ជាមួយ​កុមារី នេះ​ឡើង​។​
​លុះ​នៅ​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦ ឪពុក​កុមារី​រងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ បានធ្វើ​ការសាកសួរ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​រួមភេទ​ជាមួយ​កុមារី រងគ្រោះ បានសម្រេច ជាង ១០ លើក​មកហើយ​ប្រាកដ​មែន​។​
​ដោយ​ក្នុង​មួយ​លើកៗ​គឺ​ខ្លួន​តែងតែ​ឲ្យ​ប្រាក់​ពី ៣,០០០៛ ទៅ ១០,០០០៛ ដល់​កុមារី រងគ្រោះ រៀង​រាល់ដង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1

ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ និង​គ្រឿងញៀនជិត២០​គីឡូក្រាម​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បើក​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ទឹកកក ទម្ងន់ជិត២០​គីឡូក្រាម​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផាន់ ជនជាតិ​ថៃ អាយុ​៥២​ឆ្នាំ ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។ ប្រភព​បញ្ជាក់ថា មុន​ដល់​ឈាន​ការឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​ជាមួយនឹង​ថ្នាំញៀនជិត២០គីឡូក្រាម​នោះ​៕

Untitled-1

De Gea ៖ វត្តមាន Zlatan អាចជួយ Man Utd ឈ្នះ​ពាន​រដូវ​កាល​ក្រោយ​

បាល់ទាត់​៖​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ De Gea បាន​និយាយថា រូបគេ​នឹង​មិត្ត​រួមមាន​អារម្មណ៍​ស​ប្យា​យ​រីករាយ​បន្ទាប់​ការមកដល់​របស់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Zlatan Ibrahimovic ក៏​អាចជួយ​ឲ្យ​ក្រុម​ប្រជែង​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយនេះ​។​
​ក្រុម Man Utd ភាព​តានតឹង​ជាង​៣​រដូវ​កាល ពោល​ចាប់តាំងពី​លោក Sir Alex Ferguson បាន​ចាក​ចេញពី​ក្រុម ប៉ុន្តែ​ឥឡូវនេះ​បាន​ជំនួស​មកវិញ​ដោយ​លោក Jose Mourinho ដែលជា​គ្រួ​បង្វឹក​ដ៏​មាន​បទពិសោធ​នឹង​ក៏បាន​ចុះហត្ថលេខា​ទិញ Henrikh Mkhitaryan, Eric Bailly និង កីឡាករ Ibrahimovic ដែលជា​កីឡា​ករព​ពេញ​ទៅដោយ​បទពិសោធ​មក​រួម​ក្រុម​ផងដែរ​។​
Ibrahimovic បាន​ស៊ុត​គ្រាប់​លើកដំបូង​របស់ខ្លួន​ឲ្យ​ក្រុម Man Utd ពេល​ឈ្នះ​លើក​ក្រុម Galatasaray ៥-២ កាលពី​សប្តាហ៍ ក្នុង​ប្រកួត​មិត្តភាព​ទេសចរណ៍ ហើយ De Gea បាន​ទទួលស្គាល់ថា​ខ្សែប្រយុទ្ធ​រូបនេះ​គឺជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​សម្រាប់​ក្លិប​នៅរ​ដួ​វ​ក្តៅ​ខាងមុខនេះ ។​
​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយ MUTV ថា «​វា​ពិតជា​ល្អ​សម្រាប់​ខ្សែប្រយុទ្ធ Zlatan ដែល​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នេះ​អ្នក​អាច​មើលឃើញ​គាត់​គឺជា​កីឡាករ​កំពូល​នៅក្នុង​ក្រុម​, ដែលមាន​គុណភាព »​។​
​យ៉ាងណាមិញ​គេ​សង្កេតឃើញថា ក្រុម Man Utd កំពុងតែ​ខិតជិត​ដល់​ការចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​ពី​ក្រុម​សេះបង្កង់ Juventus គឺ​កីឡាករ Paul Pogba ផងដែរ​៕

Untitled-1

ផ្អើល​គ្រូ និង​សិស្សានុសិស្ស​​នៅក្នុង​វិទ្យាល័យ​បាភ្នំ​​

ខេត្តព្រៃវែង​៖​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ ក្នុង​វិទ្យាល័យ​បាភ្នំ ស្ថិត​ក្នុងភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ខណៈ​ប្រទះឃើញ​អ្នកគ្រូ​អនុវិទ្យាល័យ​បាភ្នំ​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត​នៅក្នុង​បន្ទប់ទឹក​សាលា​។ អ្នកគ្រូ​រងគ្រោះ​ឈ្មោះ ស៊ុំ បុប្ផា​ម​តី អាយុ​២៩​ឆ្នាំ​។​
​តាម​ប្រភព​ព័​ទ៌​មានបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ោង​ប្រហែលជា​៨​ព្រឹក អ្នកគ្រូ បុប្ផា​ម​តី បាន​ទៅ​បន្ទប់ទឹក តែ​ដោយ​ចូល​បន្ទប់ទឹក​យូរពេក គ្រូ​ដែល​បង្រៀន​ជាមួយគ្នា​ក៏បាន​ទូរស័ព្ទ​រក តែ​ទូរស័ព្ទ​គ្មាន​អ្នក​លើក​សោះ ដោយ​មានការ​ឆ្ងល់ និង​សង្ស័យ​ក៏​នាំគ្នា​ទៅ​មើល​នៅ​បន្ទប់ទឹក តែ​បន្ទប់ទឹក​ដាក់​គន្លឹះ​ខាងក្នុង ក៏​អើតមើល​តាម​ប្រហោង​ឥដ្ឋ​ខ្យល់ ស្រាប់តែ​ឃើញ​អ្នកគ្រូ​រងគ្រោះ​បាន​ចងក​ស្លាប់​បាត់ទៅហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។​
​ប្រភពពី​ក្រុម​គ្រូ​សារ​អ្នកគ្រូ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​អាចមាន​ជំងឺសរសៃប្រសាទ​ម្តងៗ ព្រោះ​ស្ត្រី​រងគ្រោះ​ធ្លាប់បាន​ចងក​ធ្វើអត្តឃាត​២​ដង​រួចមកហើយ តែ​ត្រូវ​ក្រុមគ្រួសារ​ជួយ​ទាន់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ។ សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

040cf8ce-f409-42e1-8cda-7ec4c35dcd18