លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ទី​៩ ខែមករា ឆ្នាំ​២០១៩ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​២​។​

​តាម​ការគ្រោងទុក កិច្ចប្រជុំ​ទី​១ គឺ​កិច្ចប្រជុំ​លើក​ទី​១០ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំនេះ ភាគី​វៀតណាម​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វិញ​ម្ដង​។​

​កិច្ចប្រជុំ​ទី​២ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ដើម្បី​ចុះហត្ថលេខា​លើ​ផែនការ​បន្ត​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ឆ្នាំ​២០១៩ រវាង​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែល​ភាគី​ទាំង​២ តែងតែ​ផ្លាស់ប្ដូរ​គ្នា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​នៃ​ប្រ​ទែស​ទាំងពីរ​ផងដែរ​៕