All posts by មេគង្គ ប៉ុស្តិ៍

បង្ក្រាប​រថយន្ត​ដឹក​សត្វ​ស្វា​៤៣​ក្បាល​លោតឆ័ត្រ​ទៅ​វៀតណាម​

ខេត្ត​ត្បូងឃ្មុំ​៖​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កា​ត​តំបែរ បាន​ចុះបង្ក្រាប និង​ឃាត់​រថយន្ត Highlander មួយគ្រឿង ដឹក​សត្វ​ស្វា​ចំនួន​៤៣​ក្បាល ប្រុង​នាំយកទៅ​លក់​នៅ​វៀតណាម​។ ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ព្រឹក​មិញ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​លោក ហៀ​ង សុភ​ក្ត្រ​។​
​លោក​វរសេនីយទោ ជួន ផល្លី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន នៃ​ការដឹកជញ្ជូន​សត្វ​ស្វា​ទាំងនេះ កម្លាំង​របស់លោក បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះទៅ​ទប់ស្កាត់​រហូត​ឃាត់​រថយន្ត​ជនល្មើស ខណៈ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​។ ក្រោយ​បង្ក្រាប និង​រកឃើញ​សត្វ​ស្វា​ដែល​ចង​ដាក់​ស្បោង ទាំង​៤៣​ក្បាល មើលទៅ​គួរ​ឲ្យ​សង្វេគ​នោះ ខាង​ក្រុមការងារ​បានប្រគល់​ជូន​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​យកទៅ​ជូន​ខាង​ក្រុម​អភិរក្ស​សត្វ ចាត់ការ​បន្តទៀត​៕

fn-2016-04-27-11-44-22-1fn-2016-04-27-11-44-22-2

លោក នី សុខា និង​លោកស្រី​មេធាវី ទ្រី ឈួន ទៅ​បំភ្លឺ​នៅ ACU ហើយ​

​រាជធានី​ភ្នំពេញ​៖​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក នី សុខា និង លោកស្រី ទ្រី ឈួន មេធាវី​អង្គការ​អាដហុក និង​ជា​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ស្រីមុំ បាន​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ព្រឹក​ថ្ងៃទី​២៧ មេសា ២០១៦ តាម​ដីកា​កោះហៅ​របស់ ACU​។​
​យ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​កំពុង​តាម​ប្រមាញ់​ព័ត៌មាន ទាក់ទង​ការចូល​បំភ្លឺ​របស់​មន្ត្រី​សំខាន់ៗ របស់​អង្គការ អាដហុក នៅ ACU នេះ​៕

f5137e2f-6ceb-4116-9525-17827cc7e12e

មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​មី​ម៉ា​ម៉ា​នៅ​ខណ្ឌដង្កោ​

​ភ្នំពេញ​៖​មន្ត្រី​បរិស្ថាន​ខណ្ឌដង្កោ សហការ​ណ៍​ជាមួយ​ក្រុមការងារ​សាលាសង្កាត់​ដង្កោ​បាន ចុះ​ត្រួតពិនិត្យ​រោងចក្រ​មី​ម៉ា​ម៉ា ក្រោយពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បង្ក​ផ្សែងខ្មៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៥៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ មូលហេតុ​ដែលមាន​ការ​ចុះ​ត្រួតពិនិត្យ​នៅក្នុង​រោងចក្រ​មី​ម៉​ម៉ា​នេះ ដោយសារ កាលពី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ទីតាំង​ខាងលើនេះ បាន​បញ្ឆេះ​ម៉ាស៊ីន​បង្ហុយផ្សែង​ចេញ​ពណ៌​ខ្មៅ ហើយ​មាន​ខ្លិន​ឈ្ងៀម ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែ​នោះ ទ្រាំ​មិនបាន ក៏បាន​នាំគ្នា​ទៅ​សាលាខណ្ឌ​ដង្កោ ដើម្បី​ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ។ ពេលដែល​សាលាខណ្ឌ​ដង្កោ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភា្ល​ម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា សាលាខណ្ឌ​ដង្កោ បាន​បញ្ជា​ឲ្យ​មន្ត្រី​បរិស្ថាន និង​ក្រុមការងារ​សង្កាត់​ដង្កោ ចុះទៅ​ត្រួតពិនិត្យ​នៅ ទីតាំង​កើតហេតុ​ខាងលើ និង​ធ្វើការ​សួរនាំ​ម្ចាស់​ទីតាំង​រោងចក្រ ក្រោយមក​ម្ចាស់​រោងចក្រ ក៏បាន​សហការ​ណ៍ ជាមួយនឹង​ក្រុមការងារ​ខណ្ឌដង្កោ ហើយក៏​ទទួលខុសត្រូវ​នូវ​បញ្ហា​ទាំងនេះ​ផងដែរ និង​បានធ្វើ​កិច្ចសន្យា តែ​តម្រូវ​លើ​ផ្នែក​បច្ចេកទេស ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ផ្សែងខ្មៅ​បែបនេះ​ទៀត​៕

21index3

ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ចុះបង្ក្រាប​

​រាជធានី​ភ្នំពេញ​៖​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ត្រូវបាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ចុះបង្ក្រាប​នៅផ្ទះ​លេខ​៤៨​បេ ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោម​ចំណាត់ការ​ក្តៅ​របស់លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បានដាក់​បទបញ្ជា​អោយ​លោក ប៉ាង លីដា អភិបាលរង​ខណ្ឌទួលគោក រួមសហការ​ជាមួយ​លោក ស៊ឹម ពិសិដ្ឋ អធិការរង​នៃ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌទួលគោក ចៅសង្កាត់​ផ្សារ​ដើម​គរ នាយក​ប៉ុ​ស្ត៏​ផ្សារ​ដើម​គរ នៅ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​។​
​ក្នុងការ​ចុះបង្ក្រាប​នេះ​ផងដែរ​ឃើញ​មាន​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​២​គ្រឿង ទូរ​ហ្គេម​បៀរ​ចំនួន​២១​គ្រឿង ដំណើរការ​ចំនួន​១១​គ្រឿង លុយ​ចំនួន​២៦​មុ​ឺ​ន​រៀល ស្ត្រី​អ្នកមើលការខុសត្រូវ​ចំ​នួន​២​នាក់​។​
​បច្ចុប្បន្ន​ទីតាំង​ខាងលើ​ត្រូវបាន​ឃ្លុំបេ​បណ្តោះអាសន្ន​និង​ស្ត្រី​ចំនួន​២​នាក់​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

1index3

ប្រយ័ត្ន​ទឹកខ្មេះ​សញ្ញា​សត្វ​ទន្សាយ​ដែល​នាំចូល​ពី​ថៃ​មាន​ជាតិ​អាស៊ីត​ខ្ពស់​

​បន្ទាយមានជ័យ​៖​កាលពីដើម​សប្តាហ៍​មុននេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល នៅ​ស្រុក​ម៉ាឡៃ បាន​ចុះ​ដកហូត និង​ហាមប្រាម បងប្អូន​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​ឈប់ ចរាចរណ៍​ដាក់លក់ ឈប់​ប្រើប្រាស់ និង​ប្រុង ប្រយ័ត្ន ចំពោះ​ផលិតផល​ខូចគុណភាព​ដែល ឈ្មួញ​ខិលខូច​លួច​ផលិត និង​នាំចូល​មកពី​ថៃ ដូចជា​ទឹកខ្មេះ​សញ្ញា​សត្វ​ទន្សាយ​នេះ​ជាដើម​។​
​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទឹកខ្មេះ​រូប​ទន្សាយ​ត្រូវបាន​ចុងភៅ និង​ស្ត្រី​មេផ្ទះ​ជាច្រើន ប្រើប្រាស់​លាយ​ផ្សំ​ធ្វើ​ម្ហូបអាហារ ឱ្យ​ភ្ញៀវ​បរិភោគ​ស្ទើរ គ្រប់​ពិធីមង្គលការ​នៅក្នុង​ស្រុក​ម៉ាឡៃ និង​ប្រើប្រាស់​តាម​បណ្ដា ហាង​លក់​បាយ​គុយទាវ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួនធំ​ផងដែរ ដោយ​ពលរដ្ឋ​ខ្វះ​ការយល់ដឹង​។​
​បញ្ហា​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ទឹកខ្មេះ​រូប ទន្សាយ​នេះ នៅក្រោយពេល​ជំនាញ​កាំកុងត្រូល នៃ​សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ ចុង​សប្ដាហ៍​កន្លងទៅនេះ បាន​ចុះទៅ​ត្រួតពិនិត្យ​សុវត្ថិភាព ចំណីអាហារ​នៅ​ស្រុក​ម៉ាឡៃ ដោយបាន​រកឃើញ និង​ដកហូត​ទឹកខ្មេះ​រូប​ទន្សាយ ខុសច្បាប់​ពី​អាជីវករ នៅ​ស្រុក​ម៉ាឡៃ​មួយចំនួនធំ រួម​និង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​។​
​មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏បាន​ធ្វើការ​ពន្យល់ ពី​ផលប៉ះពាល់​សុខភាព និង​ណែនាំ​ដល់​ពលរដ្ឋ​និង​អាជីវករ បញ្ឈប់​ការតាំង​លក់​និង​ប្រើប្រាស់​ទឹកខ្មេះ​រូប​ទន្សាយ​នោះ​តទៅទៀត ព្រោះ​វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាច​ប៉ះពាល់​អាយុជីវិត​ទៀតផង​។​
​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រាប់​ឱ្យដឹងថា វា​មិនមែន​ទឹកខ្មេះ​នោះទេ គឺជា​ទឹក​អាស៊ីត​ដែលមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ​ក្រពះ​ពោះវៀន ថ្លើម ប្រ​ម៉ាត់ និង​ឈានដល់​កើត​ជម្ងឺ​មហា​រី​ទៀតផង នៅពេលដែល​យើង​ទិញយក​ទៅប្រើ​ប្រាស់​សម្រាប់​លាយ​ជាមួយ​ទឹកត្រី​ជ្រលក់​កោះកុង ទឹក​ម្ជូ​ផ្សេងៗ​សម្រាប់​ធ្វើជា​អាហារ​នោះ​។
​ទឹកខ្មេះ​រូប​ទន្សាយ​ត្រូវបាន​ឈ្មួញ​ខិលខូច លួច​នាំចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​តំបន់ និង​ច្រករបៀង​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដោយ​លក់​ចែកចាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ជាទូទៅ​ក្នុង​១​ដប​តម្លៃ​១៥០០​រៀល​។​
​គួរ​ជម្រាប​ថា​នៅ​ប្រទេស​ថៃ ទឹក​អាស៊ីត​សញ្ញា​សត្វ​ទន្សាយ​នេះ គេ​យកទៅ​ប្រើប្រាស់​ក្នុង​សិប្បកម្ម​បោកគក់ ហូល​ផាមួង សម្លៀកបំពាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​មិនបាន​ដឹង​ពី​បញ្ហា​នេះ ព្រោះ​នៅលើ​សំបក​ដប​គ្មាន​ប្រកាស​ណែនាំ​ពី​ការប្រើប្រាស់​ឡើយ ទើប​នាំគ្នា​ជឿ​តាម​ឈ្មួញ​ខិលខូច ហើយ​ចេះតែ​ទិញ​ទឹកខ្មេះ​ខាងលើនេះ​យកទៅ​ប្រើប្រាស់​សម្រាប់​ផ្សំ​ធ្វើ​ម្ហូបអាហារ​ដោយ​មិនដឹងថា វា​មាន​សារធាតុ​ជាតិ​អាស៊ីត​ក្នុង​នោះឡើយ​៕

index12

ដំឡូងជ្វា​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​ក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម​

​សុខភាព​៖​ការស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក Joe Vinson សាស្ដ្រាចារ្យ​មកពី​សាកលវិទ្យាល័យ Scranton នៅ Pennsylvania សហរដ្ឋអាមេរិក​នេះ បាន​បង្ហាញថា ការ​ញ៉ាំ​ដំឡូង​ជា​រៀងរាល់ថ្ងៃ អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង បាន​យ៉ាង​សក្ដិ​សិទ្ធិ ព្រមទាំង​គ្មាន​ការឡើង​ទម្ងន់​ទៀតផង​។​
​ទោះបីជា ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ​បាន​ប្រើប្រាស់​ដំឡូង​ពណ៌​ស្វាយ ដើម្បី​ធ្វើការ​សិក្សា​ក៏ដោយ ក៏​ពួកគាត់​បាន​អះអាងថា ដំឡូង​ប្រភេទ​ផ្សេងទៀត ក៏មាន​ប្រសិទ្ធ​ភាពដូចគ្នា​ដែរ​។​
​នៅក្នុង​ការសិក្សា​នេះ គេ​បាន​យក​ដំឡូង​ទៅ​ចម្អិន​ដោយ​គ្មាន​ប្រើ​ប្រេង ឬ​គ្រឿង​អ្វី​ផ្សេង​លាយ​ជាមួយ​នោះទេ ដែល​ធ្វើ​ឲ្យ​គេ​រកឃើញថា តាមពិតទៅ​ដំឡូង​មិនមែនជា​អាហារ​ដែលមាន​កាឡូរី​ខ្ពស់​នោះទេ គឺ​ប្រសិនបើ​យើង​មិន​យកទៅ​បំពង​ក្នុង​ខ្លាញ់​នោះទេ ដំឡូង​មួយ​មានតែ ១១០​កាឡូរី​ប៉ុណ្ណោះ ព្រមទាំង​មាន​សារធាតុ​សំខាន់ៗ​ចំពោះ​សុខភាព​ជាច្រើន រួមទាំង​វីតាមីន​ផងដែរ​។​
​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ ដោយសារតែ​អ្នក​ដែល​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ទាំងអស់ មិនមាន​អ្នកណាម្នាក់​ឡើង​ទម្ងន់​ដោយសារ​ញ៉ាំ​ដំឡូង​នោះទេ​។ ដូច្នេះ​ក្រោយពី​មានការ​ស្រាវជ្រាវ​នេះ ដំឡូង​អាច​នឹង​កើន​ប្រជាប្រិយភាព​របស់ខ្លួន​ជាក់​ជាមិនខាន​នោះទេ​៕

2_tgnq

ACU បញ្ជូនលោក​មេឃុំ ស៊ា​ង ចែត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​លោក ស៊ា​ង ចែត មេឃុំ​ស្រក របស់​គណបក្ស​សម រង្ស៊ី នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើបុករលួយ ACU សម្រេច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​។ ករណី​សំណុំរឿង លោក ស៊ា​ង ចែត លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​សាកសួរ​។​
​គួរ​បញ្ជាក់ថា លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នៅ​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ទៅតាម​ចម្លើយ ដែល​អះអាង​នៅក្នុង​លិខិត​ចំហ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ ដែល​បាន​សារភាពថា មាន​ស្នេហា​លួចលាក់​ជាមួយ លោក កឹម សុខា​។ លោក ស៊ា​ង ចែត មេឃុំ​ស្រក ដែលជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​យកលុយ​៥០០​ដុល្លារ ទៅឱ្យ​ម្តាយ​របស់​នាង ដើម្បីឱ្យ​គាត់​ជួយ​ប្រាប់​ស្រីមុំ កុំឱ្យ​និយាយ​ការពិត​៕

13086714_1593297327651299_903205850910999162_o

Bayern ចាប់អារម្មណ៍​កីឡាករ Sanchez របស់​ក្រុម​កាំភ្លើង​ធំ​

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​កាសែត The Daily Mirror បាន​ឲ្យ​ដឹងថា ក្លិប​យក្ស​របស់​អាល្លឺម៉ង់ Bayern Munich កំពុងតែ​ចាប់អារម្មណ៍​នូវ​ទម្រង់​លេង​កីឡាករ Alexis Sanchez របស់​ក្រុម​កាំភ្លើង​ធំ Arsenal ហើយនឹង​អាច​ទាក់ទាញ​ខ្សែប្រយុទ្ធ​រូបនេះ​មកកាន់​ទឹកដី​នៃ​ប្រទេស​អា​ល្លឹ​ម៉​ង់​នា​រដូវ​កាល​ក្រោយ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ខ្លួន​៣៥​លាន​ផោន​។​
​តាម​សេចក្តីរាយការណ៍​របស់​ក្រុម​ម្ចាស់​ជើងឯក​អា​ល្លឹ​ម៉​ង់​បាន​អះអាងថា ក្រុម​កំពុងតែ​ពិចារណា​នឹង​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​រូបនេះ​មក​ពង្រឹង​តំបន់​ប្រុយ​ទ្ធ​របស់​ក្រុម​ពួកគេ​នៅ​រដូវ​កាល​ក្រោយនេះ​។​
​ក្រុម​កាំភ្លើង​ធំ Arsenal ក៏មាន​គម្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​បន្ថែម​ចំពោះ​កីឡាករ​រូបនេះ​នឹង​ត្រៀម​តំឡើង​ទឹកប្រាក់​បន្ថែម​ក្នុង​មួយ​សប្តាហ៍​130,000​ផោន​។​ប៉ុន្តែ​ការចាប់អារម្មណ៍​របស់ Bayern អាច​នឹង​ពិបាក​ច​ចារ​ពីព្រោះ​កីឡាករ​រូបនេះ​នៅជាប់​កុងត្រា​ជាមួយ​ក្រុម​កាំភ្លើង​ធំ​រហូតដល់​ឆ្នាំ​២០១៨​ឯង​ណោះ​។​
​គួរ​បញ្ជាក់ថា កាំភ្លើង​ធំ កំពុង​ខិតជិត​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​របស់​ក្រុម Borussia Monchengladbach គឺ​កីឡាករ Granit Xhaka៕

Arsenal-vs-Manchester-United

ញ៉ាំ​ផ្លែឈើ​ដែលមាន​សាច់​ពណ៌​សការពារ​ជំងឺស្ដ្រូក​

​សុខភាព​៖​ការសិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ហុ​ល្លង់ បាន​រកឃើញថា ផ្លែឈើ និង​បន្លែ​ដែលមាន​សាច់​ខាងក្នុង​ពណ៌​ស (​ឧ​. ផ្លែ​ប៉ោម​) អាចជួយ​បញ្ចុះ​កម្រិត​ហា​នី​ភ័យ​នៃ​ការកើត​ជំងឺស្ដ្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) បាន​។​
​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ដែល​មកពី​សាកលវិទ្យាល័យ Wageningen នៅក្នុង​ប្រទេស​ហុ​ល្លង់​នេះ បាន​បញ្ជាក់ថា មិន​ត្រឹមតែ​បន្លែ ផ្លែឈើ​ដែលមាន​ពណ៌​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ដែលមាន​ប្រយោជន៍​ច្រើន​នោះ ប៉ុន្ដែ​ផ្លែ​ប៉ោម ឬ​ផ្លែ​ទាំងឡាយណា​ដែលមាន​សាច់​ពណ៌​ស​នោះ ក៏មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងការ​ទប់​ស្កា​ប់​ជំងឺស្ដ្រូក​ដ៏​សាហាវ​បាន​ផងដែរ​។​
​នៅក្នុង​ការស្រាវជ្រាវ​នេះ លោក Oude Griep ដែលជា​អ្នកដឹកនាំ​ការ​ស្រាវ និង​សហការី​របស់លោក បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែឈើ​ដែលមាន​សាច់​ខាងក្នុង​ពណ៌ ក្នុង​បរិមាណ​ច្រើន គឺអាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​នូវ​កម្រិត​គ្រោះថ្នាក់​នៃ​ការកើត​ជំ ងឺ​ស្ដ្រូ​ក ជាជាង​បន្លែ និង​ផ្លែឈើ​ដទៃទៀត​។​
​សម្រាប់​ការស្រាវជ្រាវ​នេះដែរ ក្រុម​អ្នកស្រាវជ្រាវ​ទាំងអស់នេះ បានធ្វើការ​សិក្សា​ទៅលើ​មនុស្សពេញវ័យ​ចំនួន ២០០៦៩​នាក់ ដែលមាន​ជា​មធ្យម ៤១​ឆ្នាំ​។ ក្រោយពី​រយៈពេល​១០​ឆ្នាំ នៃ​ការស្រាវជ្រាវ​នេះ លទ្ធផល​បាន​បង្ហាញថា ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់ មាន​២៣៣​នាក់ កើត​ជំងឺស្ដ្រូក​។ ក្នុងចំណោម​ផ្លែឈើ និង​បន្លែ​គ្រប់​ពណ៌ មានតែ​ពណ៌​ស​ប៉ុណ្ណោះ ដែល​បានបង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​ការកាត់បន្ថយ​ជំងឺ​នេះ​បាន​៕

Apple-Seeds-Dangerous

បក្ស​កម្មករ​របស់​កូរ៉េខាងជើង​នឹងធ្វើ​សមាជ​លើកដំបូង​ក្នុង​អំណាច​លោក គីម ជុង​អ៊ុន​

​កូរ៉េ​ខាង​ជើ​ង៖​គណបក្ស​កម្មករ​ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​កូរ៉េ​ជើង​នឹងធ្វើ​សមាជ​លើកដំបូង​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​របស់ខ្លួន​ក្នុង​ខែឧសភា​ខាងមុខនេះ បន្ទាប់ពី​លោក គីម ជុង​អ៊ុន ឡើងកាន់​អំណាច ដែល​សមាជ​នេះ​គឺជា​សមាជ​លើក​ទី​១​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​បណ្ដាញសារព័ត៌មាន BBC​។​
​សមាជ​ដែល​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ព្យុង​យ៉ាងនេះ​គឺជា​សមាជ​ទី​៧​របស់​គណបក្ស​កម្មក​រ ហើយ​វា​ជា​សមាជ​លើក​ទី​១​បន្ទាប់ពី​លោក គីម ជុង​អ៊ុន ឡើងកាន់​អំណាច​។ សមាជ​ចុងក្រោយ​របស់​បក្ស​នេះ​គឺធ្វើឡើង​កាលពី​ឆ្នាំ​១៩៨០ ពោលគឺ​មុន​លោក គីម ជុង​អ៊ុន កើត​ទៅទៀត ដោយ​លោក គីម ជុង​អ៊ុន ត្រូវគេ​ជឿថា​ពេលនេះ​មាន​អាយុ​៣៣​ឆ្នាំ ឬ​កើត​ក្នុង​ឆ្នាំ​១៩៨៣​។​
​យោងតាម​សេចក្ដីថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋរ​បស់​កូរ៉េខាងជើង KCNA សមាជ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែឧសភា ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​នឹងធ្វើ​ចំនួន​ប៉ុន្មាន​ថ្ងៃ​នោះទេ​។ សមាជ​ចុងក្រោយ​របស់​បក្ស​នេះ​កាលពី​ឆ្នាំ​១៩៨០​បាន​ប្រព្រឹត្តទៅ​ចំនួន​៤​ថ្ងៃ​៕

160427-vod-sothoeuth-g-North-Korea-to-stage-first-party-congress-in-nearly-40-years-bbc

Chelsea ទិញយក Radja Nainggolan ពី​ក្រុម Roma

​បាល់ទាត់​៖​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​ក្រុម​តោ​ខៀវ Chelsea ទិញយក​ខ្សែបម្រើ Radja Nainggolan ពី​ក្លឹប Roma ក្នុងតម្លៃ​២៨​លាន​ផោន​។​
​ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្សិ​កវ័យ​២៧​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​នូវ​ទម្រង់​លេង​បាន​គួរសម​ដែល​ឲ្យ​ក្រុម​ចចក​ព្រៃ Roma និង​បាន​ជួយ​ឲ្យ​ក្រុម​ចចក​ព្រៃ​មួយ​នេះ​យកឈ្នះ​ក្រុម Napoli ១-០​កាលពី​ថ្ងៃ​ច័ន្ទ​។​
Antonio Conte អ្នកចាត់ការ​ថ្មី​ក្រុម​តោ​ខៀវ ដែល​នឹង​ចូលកាន់​តំណែង​ក្រោយ​ចប់​រដូវ​កាល​នេះ បានចាត់ទុក​ខ្សែបម្រើ​រូបនេះ ថា​ជា​គោលដៅ​ទី​១​របស់លោក ហើយ​ពេលនេះ​លោក​ទិញ​បានសម្រេច​ហើយ បន្ទាប់ពី​ចរចា​គ្នា​ជាមួយ​ក្លឹប Roma អស់​រយៈពេល ៤៨​ម៉ោង​។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ Nainggolan នៅជាប់​កុងត្រា​ជាមួយ Roma ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​អ្នកចាត់ការ​ថ្មី​តោ​ខៀវ Conte ជឿថា​កីឡាករ​រូបនេះ មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​នឹង​លេង​ល្អ​នៅ Premier League ទើប​ទិញ​ផ្ដាច់​កុងត្រា​តែម្ដង​នឹង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ Stamford Bridge៕

Radja-Nainggolan-Roma-e1442586888818

EDC នឹង​ផ្អាក​ផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា EDC ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​បានបញ្ជាក់​ថា អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់ អគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ​៕

250125a50d4a7965b27ba6417e8c59a1

ប្រធាន​គណៈមេធាវី​កម្ពុជា ស្នើ​ឲ្យ​អតីត​មេធាវី​ការពារ​ក្តី​កញ្ញា ស្រីមុំ រាយការណ៍​ព័ត៌មាន​ពិត​

​រាជធានី​ភ្នំពេញ​៖​លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី នៃ​កម្ពុជា បានចេញ​លិខិតផ្លូវការ​មួយ​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ នេះ ដោយ​ស្នើសុំ​ឲ្យ​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ស្រីមុំ រាយការណ៍​ពី​ការលំបាក​ពី​ការការពារ​ក្ដី​ឲ្យ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​» ខណដែល លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី បាន​បញ្ជាក់ថា បន្ទាប់ពី​សមាគម​អាដហុក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ការមិន​បន្ត​ផ្តល់​មេធាវី​ការពារ ក្ដី​ចំពោះ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ចុះ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ រួចមក គណៈមេធាវី​សង្កេតឃើញ បណ្ដាញសារព័ត៌មាន​នានា បាន​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ ពី​ការបំពាន​ឯករាជ្យភាព និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី​។ ហេតុដូច្នេះ លោក ប៊ុន ហុន ស្នើ​ឲ្យ​លោកស្រី​មេធាវី ទ្រី ឈួន រាយការណ៍​ករណីនេះ​មក​គណៈមេធាវី​ឲ្យ​បាន​ឆាប់​៕

fn-2016-04-27-08-31-11-1

ទណ្ឌិត​ចំនួន​២៩៤​នាក់ នឹងត្រូវ​លើកលែង និង​បន្ធូ​បន្ថយទោស ក្នុងឱកាស​បុណ្យពិសាខបូជា​

​រាជធានី​ភ្នំពេញ​៖​ទណ្ឌិត​ចំនួន​២៩៤​នាក់ នៅតាម​ពន្ធនាគារ​ខេត្ត​ចំនួន​១២ ក្នុងប្រទេស​កម្ពុជា នឹងត្រូវ​លើកលែង និង​បន្ធូ​បន្ថយទោស នៅ​ក្នុងឱកាស​បុណ្យពិសាខបូជា នាពេល​ខាងមុខនេះ​។​
​សូម​ជំរាប​ថា ការលើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​ទូទាំងប្រទេស​កម្ពុជា តែង​ត្រូវបាន​ធ្វើឡើង​បី​លើក​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​មានបុណ្យ​ចូលឆ្នាំថ្មី វិសាខបូជា​និង​បុណ្យអុំទូក​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​ព្រមាន​ថា ការលើកលែងទោស​កន្ល​ង​មក​មិនមាន​ប្រក្រតីភាព ដែល​ធ្វើ​ឲ្យ​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​មក​ធ្វើ​សកម្មភាព​លួច​ប្លន់​ដដែល​៕

12-prisoners_CEN_26_3_15--(1)

ស្លាប់​២​នាក់ របួស​៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​គ​របាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៥​លើក ក្នុងនោះ​យប់ ៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ រងរបួស​ធ្ងន់ ៣​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល ៣​នាក់ (​ប្រុស​) ។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ៨​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង ,​រថយន្ត​ធុន​ធំ ១​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​២​លើក​,​មិន​ប្រកាន់​ស្តាំ ១​លើក ,​ងងុយដេក ១​លើក (​ស្លាប់​១​នាក់​), កត្តា​យានយន្ត ១​លើក (​ស្លាប់​១​នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ (​យប់​៣​នាក់​) ។
គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក​, ផ្លូវ​ខេត្ត​ក្រុង ៣​លើក​, ផ្លូវលំ ៣​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ២​លើក , រថយន្ត​ធុន​ធំ ២​លើក ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន កណ្តាល ១​លើក ស្លាប់​១​នាក់ (​ស្រី​), និង​បន្ទាយមានជ័យ ១​លើក ស្លាប់ ១​នាក់​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៥.១៤៥ គ្រឿង​, អប់រំ ២.៣៩១ គ្រឿង​, ពិន័យ ២.៧៥៤ គ្រឿង៕

image-1060-576x1024