All posts by មេគង្គ ប៉ុស្តិ៍

លោក កឹម សុខា ចាក​ចេញទៅ​ក្រៅប្រទេស​ដោយស្ងាត់ស្ងៀមព្រឹកមិញ

​រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ស្ងាត់ស្ងៀម នៅវេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ​តាម​ជើងហោះហើរ PG932 ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​។​នេះ​បើតាម​ការ​បង្ហើប​ឲ្យ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។
​គួរ​ប​ញ​ញ​ជា​ក់ថា ការចាកចេញ​ពី​ប្រទេស​របស់លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​នេះ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​បែកធ្លាយ​សារ​សំឡេង ស​ន្ទា​នា​ដ៏​សំខាន់​មួយ​រវាង លោក កឹម សុខា ជាមួយ​លោក​មេឃុំ ស៊ា​ង ចែត និយាយ​អំពី​ការបញ្ចុះ​បញ្ចូល​គ្រួសារ​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ ស្រីមុំ កុំ​ឲ្យ​ខ្លាច និង​កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​គេ​៕

fn-2016-04-29-10-45-50-2fn-2016-04-29-10-45-50-1

កញ្ញា​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធបណ្តឹង ធី សុវណ្ណថា

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ កញ្ញា ធី សុវណ្ណ​ថា អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​ប្តឹង​ពីបទ​បរិហារកេរ្តិ៍ លើ​ម្ចាស់​ខ្សែអាត់​សំឡេង​មួយ ដែល​គេ​សង្ស័យ​ជាការ​សន្ទនា រវាង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​នារី​ឈ្មោះ ខុម ចាន់​តា​រ៉ា​ទី​៕

20160419-080437-781-thumb

ភ្លើង​ឆេះ​ព្រៃ​នៅ​ព្រែក​ទាល់​ស្លាប់​សត្វ​ស្វា​ជាច្រើន​ប្រភេទ​រាប់សិប​ក្បាល​

​ខេត្តបាត់ដំបង​៖​សត្វ​ស្វា​ជាច្រើន​ប្រភេទ និង​រាប់សិប​ក្បាល បាន​ងាប់​នៅក្នុង​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ដែល​រហូតមក​ដល់ខ​ណៈ​នេះ ផ្ទៃដី​ព្រៃ​ជាង​២​ពាន់​ហិកតា​ហើយ​ត្រូវបាន​ភ្លើងព្រៃ​ឆេះ​ដោយ​ពុំទាន់​ពន្លត់​បាន​នៅឡើយ​ទេ ហើយ​និង​កំពុង​ឆេះ​រីក​រាលដាល​ទៅ​តំបន់​ដទៃទៀត​៕

adfc625b0927908347c8e13ac0c15ee1_L

ACU ឃាត់ខ្លួន​មន្ត្រី​អាដហុក​៤​នាក់ និង​អគ្គលេខាធិការរង​គ​.​ជ​.​ប ម្នាក់​

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានសម្រេច​ឃាត់ខ្លួន​មន្ត្រី សមាគម​អាដហុក​ចំនួន​៤​នាក់ និង​អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​សរុប​ទាំងអស់​៥​នាក់ បន្ទាប់ពី​បាន​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ទីនេះ​ផងដែរ​។​
​អ្នក​ទាំង​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ដោយ ACU រួមមាន​៖ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វ៉ង់​ដា​, លោក លឹម មុន្នី​, លោក នី ចរិយា​៕

fn-2016-04-29-09-04-33-1

ថៃ​កំពុង​ប្រឈមនឹង​រលក​កម្ដៅ​៤៤.៣​អង្សា​

​បាងកក​៖​ក្រុម​អាជ្ញាធរ​របស់​ប្រទេស​ថៃ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន អោយ ស្នាក់នៅ​ក្នុងផ្ទះ កុំ​ចេញទៅ​ក្រៅ​បើ​មិនចាំបាច់ និង​ទទួលទាន​ទឹក​អោយបាន​ច្រើន ខណៈដែល​រលក កំដៅ​នៅក្នុង​ប្រទេស​នេះ បាន​កើនឡើង​រហូតដល់​៤៤.៣​អង្សា​សេ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​Channel News Asia​។​
​នេះ​គឺ​រលក​កម្តៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​រយៈពេល​៦៥​ឆ្នាំ​កន្លងមកនេះ ដែល​ប្រទេស​ថៃ​បាន ជួបប្រទះ​នូវ​រលក​កំដៅ​ដ៏​ក្តៅហែង​បែបនេះ ដោយ​រលក​កំដៅ មាន​កម្រិត​យ៉ាង​ទាប​បំផុត​ក៏​លើ​៤០ អង្សា​សេ​ដែរ នៅ​ទូទាំងប្រទេស ។ ក្រុម​អាជ្ញាធរ​ថៃ ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ផងដែរ អោយ​បង្កើន​ការប្រុងប្រយ័ត្ន​ចំ ពោះ​កុមារ ដែល​អាច​លង់ទឹក​ស្លាប់ ខណៈដែល​មាន​ហ្វូងមនុស្ស​សម្រុក​ទៅកាន់​សមុទ្រ​កាន់តែច្រើន ដែលមាន​កុមារ​លង់ទឹក​ស្លាប់​ចំនួន​១៣៥​នាក់​ហើយ ចាប់​តាំងពីដើម​ឆ្នាំនេះ ។​
​យោងតាម​នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ឲ្យ​ដឹងថា​អាកាសធាតុ​ជា​មធ្យម​នៅ​ទូទាំងប្រទេស​ថៃ​បាន​កើនឡើង​លើស​កម្រិត​ប្រកាសអាសន្ន ហើយ​គេ​ព្យាករណ៍​ថា​រលក​កម្ដៅ​នឹង​បន្ត​កើតមាន​៕

thailand-drought-rice

ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​២៥៩​ខ្នង និង​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​

​ខេត្តសៀមរាប​៖​ភ្លៀង​លាយឡំ​ខ្យល់ក​ន្ទ្រា​ក់មួយ​មេ​ធំ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៥៩​គ្រួសារ ស្មើនឹង​២៥៩​ខ្នង​ផ្ទះ និង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ និង​០០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​ប៉ះពាល់​ចំនួន​៥​ភូមិ​ក្នុងនោះ​មាន ភូមិ​វត្ត​,​ភូមិ​ស្រែ​ពោធិ៍ ភូមិ​ដៃ​អាវ ភូមិ​គោក​វត្ត ភូមិ​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ។​
​អធិការនគរបាល​ស្រុក​វ៉ារិន លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់ក​ន្ទ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​គឺ​បាន​បណ្តាលឱ្យ​ប៉ះពាល់​ចំនួន​៥​ភូមិ​ដូច​បានបង្ហាញ​ខាងលើ​។ លោក​បន្តថា ក្រោយពី​ភ្លៀង​និង​ខ្យល់ក​ន្ទ្រា​ក់​នេះ​មក​ក៏បាន បណ្តាលឱ្យ​មានផ្ទះ​ពលរដ្ឋ​ចំនួន​២៥៩​គ្រួសារ ស្មើនឹង​២៥៩​ខ្នង​ផ្ទះ ក្នុងនោះ​(​ខូចខាត​រលំ​ផ្ទាល់​ដី​ទាំងស្រុង​អស់​២៤​ខ្នង​ផ្ទះ ស្មើនឹង​២៤​គ្រួសារ​)​និង​ប៉ើង​ដំបូល​២៣៥​ខ្នង​ផ្ទះ​(​ស្មើនឹង​២៣៥​គ្រួសារ​)​ខូច​រថយន្ដ​០៦​គ្រឿង និង​ឥ​វ៉ាន់​គ្រឿង​ឧ​ប​ពិ​ភោគ បរិភោគ​មួយចំនួនធំ ព្រមទាំង​មាន​អ្នករបួសធ្ងន់​ស្រាល​៣​នាក់ ស្រី​២​នាក់ (​ក្នុងនោះ​ស្រាល​០២ ធ្ងន់​១ ភេទ​ស្រី​ឈ្មោះ​ម៉​ង់​. ពេញ ស្រី អាយុ​៥៥ រស់នៅ​ភូមិ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​
​បច្ចុប្បន្ន ជនរងគ្រោះ ដែល​ត្រូវ​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​រលំ​ផ្ទះ​នោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ចំណែក​អ្នករបួស​ស្រាស ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ព្យាបាល​ទៅ​មណ្ឌល​សុខភាព ឃុំ​ស្រែ​ណូយ​៕

10a136166ea4d41d8376be4f9be3fe65_L

ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដកហូត​ថ្នាំញៀន​០៣​កញ្ចប់​ធំ និង​ប្រាក់​រាប់ពាន់​ដុល្លារ​

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿ​ញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ដកហូត​ថ្នាំញៀន​៣​កញ្ចប់​ធំ​ស្មើ​និង​៩​ក្រាម រួម​និង​ប្រាក់​ដុល្លារ​រាប់ពាន់​ដុល្លារ​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​នាទី​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ពាណិជ្ជកម្ម​ស្ថិត​ក្រុមទី​១​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​ប្រតិ​បប​ត្តិ​ការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​។​
​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះដែរ​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមទាំង​អស់​មាន​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ធំ ម៉ូតូ​០២​គ្រឿង ទូរស័ព្ទដៃ​០៣​គ្រឿង ប្រាក់រៀល​៣​លាន​រៀល ប្រាក់​ដុល្លារ​៧៣០០(​ឆែក​លើក​ទី​២​បាន​២៨០០​ដុល្លារ​) ខ្សែក​ផ្លាក​ទីន​៣​ខ្សែ ខ្សែដៃ​ផ្លាក​ទីន​២​ខ្សែ​ចិញ្ចៀន​០១​វង់​។​
​ស្ត្រី​ជា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ទី​១​ឈ្មោះ ស៊ុត ច​ន្ធូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ០៩ ភូមិ​០២ សង្កាត់​០៣ ក្រុង​ខេត្ត​ព្រះសីហនុ ។​ទី​២​ឈ្មោះ ស៊ុត សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្រឡុក​ស្រា​បា​បារាំង​មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​០៤ ក្រុម ១៤ ភូមិ​០១ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ប​បញ្ជូនមក​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

image-1226image-1225image-1227

ចាប់ខ្លួន​ម្តាយកូន​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​​នៅ​ស្រុក​ស្នួល

​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាន​បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​ម្តាយ និង​កូន ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។
​អធិការរង​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ប៊ុត នឿន បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សា ទុក​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ពី​សំណាក់​កម្លាំង​នគរបាល​ស្រុក​ទៅលើ​ស្ត្រី​ជា​មុខសញ្ញា​ទាំងពីរ​នាក់​ម្តាយ​និង​កូន​នេះ នគរបាល​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹក​ក​)​ចំនួន​៥ កញ្ចប់​ធំ​និង​៤​កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ប្រភេទ​យ៉ាម៉ា​ចំនួន​៩​គ្រាប់ ព្រមទាំង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​មួយចំនួនធំ​៕

image-1231image-1230

ចាប់ជនសង្ស័យ​ករណី​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ​ថ្មី​តាម​ចាប់ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​បាន​បន្តិច​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ ទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច ក្រុម​៥ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មុំ វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ភូមិ​កើតហេតុ ខាងលើ ជិះ​ម៉ូតូ 0១​គ្រឿង​ម៉ាក ZOOMER.X ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-4713​។ ចំណែក​ជនសង្ស័យ​មាន គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក ICON មិន​ចាំ​ស្លាក់​លេខ និង​ម៉ាក​NEX មិន​ចាំ​ស្លាក​លេខ​។​
​ប្រភពពី​ជនរងគ្រោះ​ថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ពីមុខ​ព្រះបរមរាជវាំង​មក​ផ្ទះ​លុះ​ជិះ​ដល់​ផ្លូវ បត់​ចូល​ផ្ទះ​ស្រាប់តែ​ឃើញ​ជន​ស​ង្ស​យ័​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ដក​ដាវ​កាប់​ទៅលើ​ជន​គាត់​ចំ​ដៃ ខាងឆ្វេង​រងរបួស​ស្រាល​ហើយ​យក​ម៉ូតូ​របស់ខ្លួន​ជិះ​គេចខ្លួន​តែ​វា​ជិះ​ទៅដល់​ផ្លូវ​ទាល់​ទៅមុខ​មិន​រួច​វា​ក៏​ទុក​ម៉ូតូ ចោល​រត់​គេចខ្លួនបាត់​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី សមត្ថកិច្ច និង ប្រជា​ការពារ សង្កាត់​ភ្នំពេញ​ថ្មី រួមទាំង​ប្រជាពលរដ្ឋ​បាន​សហការគ្នា​តាម​ចាប់ និង​បង្ក្រាប បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ងូ​យ ទិ​ត្យ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​អង្គការ​យូ​នី​សេស ជិត​រង្វង់​មូល​គួច កាណុង រីឯ​បក្ខពួក​ម្នាក់ ទៀត​ឈ្មោះ​លីន រត់គេចខ្លួន​បាត់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាក់សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម នីតិវិធី ចំណែក​បក្ខពួក​ដែល​សេសសល់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​៕

image-1232image-1236-768x1024

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ថ្ងៃទី​២៨​ម្សិលមិញ​ឃាត់​ជនសង្ស័យ​៨​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍ នគរបាលជាតិ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​សមត្ថកិច្ច នគរបាល បាន​បង្ក្រាប បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៤​ករណី ឃាត់​មនុស្ស ៨​នាក់ (​ប្រុស​) ក្នុងនោះ​មុខ សញ្ញា​ជួញដូរ ៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ៤​នាក់ និង​រឹបអូស គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១០០២,៤៨​ក្រម និង ១​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ៧,៣៦​ក្រាម​។ ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. បាត់ដំបង ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ២,៩៨​ក្រាម មេ​តំ​ហ្វេ​តា​មីន (wy) ៧,៣៦​ក្រាម​, ទី​២. កំពង់ឆ្នាំង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៤​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច​, ទី​៣​ស្ទឹងត្រែង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ៩៩៩,៥​ក្រាម​៕

06804101225b76d9b81f023649d3946f

គ្មាន​មនុស្ស​ស្លាប់​ទេ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ គ្រាន់តែ​របួស​៣​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​នគរបាលជាតិ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១​លើក កើង​ឡើង​ក្នុង​ពេលយប់ គ្មាន​មនុស្ស​ស្លាប់ តែ​បាន​បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ១​នាក់ (​ប្រុស​) និង​របួសស្រាល ២​នាក់​(​ស្រី​)​។​
​ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត យានយន្ត សរុប ចំនួន ២​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន មិន​គោរព​សិទ្ធិ ១​លើក ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ១​លើក ។​
​ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន កណ្តាល ១​លើក​របួស ៣​នាក់ (​ស្រី​២​នាក់​)​។ លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក មធ្យោបាយ​ល្មើស ៤.៧៨៦ គ្រឿង​, អប់រំ ២.១៥៨ គ្រឿង​, ពិន័យ ២.៦២៨ គ្រឿង ៕

12987073_2010785839146426_2276732210539417957_n

“រឿង​ពិត CNRP” ទម្លាយ​សម្លេង​ស​ន្ទ​នា​អូសទាញ​លោក​មេឃុំ ស៊ា​ង ចែត ឲ្យ​បញ្ចុះបញ្ចូលកញ្ញា ស្រីមុំ ​រក្សា​ជំហរ​ភូតកុហក ​

លោក រដ្ឋា

ភ្នំពេញ​៖ Facebook “រឿង​ពិត CNRP “នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​បញ្ចេញ​សម្លេង​ស​ន្ទា​នា​មួយ​ថ្មី​ទៀត​ដោយ​លោក កឹម សុខា ប្រាប់​ឲ្យ​លោក​មេឃុំ ស៊ា​ង ចែត និយាយ​បញ្ចុះបញ្ចូល​គ្រួសារ​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ ស្រីមុំ កុំ​ឲ្យ​ខ្លាច និង​កុំ​ឲ្យ​និយាយ​ការពិត គឺ​កុំ​ប្តូរ​ជំហរ ហើយ​ថ្ងៃក្រោយ​ចង់ទៅ​នៅក្រៅ​(​បរទេស​)​ក៏បាន​។​

​យោងតាម​សំឡេង​ឆ្លើយឆ្លង​គ្នា​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ លោក កឹម សុខា បាន​បញ្ជា​ទៅ​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ឲ្យ​ទៅប្រាប់​ស្រីមុំ ដោយ​បញ្ជាក់ថា « …​វា​អត់​ធ្វើ​អី​កើត​ទេ វា​គ្រាន់តែ​អុកឡុក​យើង ហើយ​ថា គាត់​បាន​សួរ​មេធាវី និង​អ្នកច្បាប់​អន្តរជាតិ គេ​ប្រាប់ថា គេ​អត់​ធ្វើ​អី​បានទេ សូម​ឲ្យ​ស្រីមុំ​រក្សា​ជំហរ​កុំ​ខ្លាច កុំ​ប្តូរ​ជំហរ​ហ្នឹង ថ្ងៃក្រោយ​ទៅ​ក្រៅប្រទេស​ក៏បាន​ដែរ បើ​មាន​បញ្ហា​ប្រាប់​មក​កុំ​បារម្ភ ផ្លូវច្បាប់​គ្មាន​បញ្ហា​ទេ ហើយ​កុំ​ថា​ខ្ញុំ (​កឹម សុខា​) និយាយប្រាប់ កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​ខ្ញុំ​…»​។​

​សូម​ប្រី​យ​មិត្ត​តាមដាន​ស្តាប់​សារ​សម្លេង​(​លោក កឹម សុខា )​ដែល​ប្រាប់​លោក​មេឃុំ ស៊ា​ង ចែត ឲ្យ​ប្រាប់​ទៅ​ក្រុមគ្រួសារ កញ្ញា ស្រីមុំ រក្សា​ជំហរ​ក្នុងការ​និយាយ​៖

M10-03-16-j-700x400

បើក​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ក្រោមអ​ធិបតី​ភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ​​​មាស សុភា​

លោក​ ប៉ែន​សុផល​

បាត់ដំបង​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មានប្រសាសន៍ថា គ្រប់​កងកម្លាំងប្រដាប់ អាវុធ ​ត្រូវគោរព​ច្បាប់រដ្ឋធម្មនុញ​មាន​តួរ​នាទី​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ ពិសេស​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតឡើង​ពី​ការបោះឆ្នោត លោក​បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រប់​ពិត​ថ្នាក់​កងអនុសេនាធំ​សហការ​ប្រយុទ្ធ​វាយលុក​នៅ​ទីលាន​មរតក​តេ​ជោ​សែន ភ្នំ​វាយ​ចាប​យោធភូមិភាគ​ទី​៥ នា​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​កណ្តាលស្ទឹង​ឃុំ​អណ្តើក​ហែប​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧ​ត្ត​សេនីយ៍​ឯក ជា សារ៉ន មេ​បញ្ជា​រការ​និង​ជា​សេនារ​កងទ័ពជើងគោក លោ​ឧ​ត្ត​ម​សេនីយ៍​ឯក​
​ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ លោក​អភិបាលរង​ខេត្ត ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ប្រតិភូ​អមដំណើរ នាយ នាយរង ពលទាហាន អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯក សំ​អូន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​ធោ​យ​ភូមិភាគ​ទី​៥​បាន​មានមតិ​ស្វាគមន៍​ដល់​គណៈអធិបតី​រួចមក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ឹម សាវុធ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​បានធ្វើ​របាយការណ៍​ស្តីពី​ការបើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត ថ្នាក់​កងអនុសេនាធំ​សហការ​ប្រ​យុ​ុ​ទ្ធ​វាយលុក​នៅ​ទីលាន​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប​យោធភូមិភាគ​ទី​៥ ដែលមាន​អ្នកចូលរួម​២៥៩​នាក់ សិក្ខាកាម​២៣៣​នាក់ យោធា​ចា​រ្យ​២០​នាក់ អ្នកគ្រប់គ្រង​២​នាក់ អ្នក​បម្រើការ​៤​នាក់​។

​សិក្ខាកាម​ដែល​បានមក​សិក្សា​នេះ គឺ​បានជ្រើសរើស​មកពី​តាម​បណ្តា​កងពល​ថ្មើ​ជើង​នានា វរ​សេនា​តូច​ការពារ​អាកាស​យោធភូមិភាគ​ទី​៥ វរ​សេនា​តូច​វិស្វកម្ម​យោធភូមិភាគ​ទី​៥ កងអនុសេនាធំ​បញ្ជូន​សារ វរ​សេនា​តូច​រថក្រោះ​លេខ​៦៧​។​វគ្គ​សិក្សា​នេះ​មាន​រយៈពេល​៥០​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី​២៧​ខែមេសា​ដល់​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៦​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក​ជូន យោធិន​ដែលជា​សិក្ខាកាម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ក៏ដូចជា​កងទ័ព​ទូទាំង​យោធភូមិភាគ​ទី​៥​ទទួលបាន​សម្តែង​ការកោតសរសើរ​ស្មារតី​របស់​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ដែល​បាន​ខិតខំ​បង្កើន​ការងារ​ហ្វឹកហ្វឺន​អាជីព​ជា​កងទ័ព​ក្នុងន័យ​ពង្រឹង​បាន​ទាំង​បរិមាណ​និង​គុណភាព​ចំពោះមុខ​របស់​កងយោធពល​ខេមរៈភូមិន្ទ បច្ចុប្បន្ន​ក៏ដូចជា​ទៅ​ថ្ងៃ​អានា​គត់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បញ្ជាក់​ពី​កត្តាចាំបាច់​របស់​កងយោធពល​ខេមរៈភូមិន្ទ​ក្នុងការ​ហ្វឹកហ្វឺន​គ្រប់មុខ​ជំនាញ​ដើម្បី​ពង្រឹង​បាន​នូវ​ប្រៀប​ការពារជាតិ​មាតុភូមិ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បានធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ក្នុង​វគ្គ​ត្រូវ​បង្កើន​ការ​ខិ​ត ខំរៀន​សូត្រ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្រោយពេល​បញ្ចប់​វគ្គ ក្នុងនោះ​បានផ្តល់​កម្មវិធី​បើក​វគ្គ​ថិ​កា​ចំនួន​១០​លាន​រៀល នាយ​ឧ​ត្ត​សេនីយ៍ ខេង សុមេធ ១០​លាន​រៀន សរុប​២០​លាន​រៀល​ផងដែរ​៕

1az11az21az31az51az6

ផ្ទុះអាវុធ​បង្ក្រាប​គ្រឿងញៀន​ជនសង្ស័យ​ម្នាក់​ស្លាប់ ៨​នាក់​ត្រូវ​ចាប់ខ្លួន មន្ត្រី​ប៉េអឹម​ម្នាក់​ស្លាប់(Video inside)

ដោយ៖បញ្ញា

​ភ្នំពេញ​៖ មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់​ប្រាប់ថា ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន បានបញ្ចប់​ទាំងស្រុង​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​ហើយ ក្នុងនោះ​មេក្លោង​គ្រឿងញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បាញ់​ស្លាប់ និង​បក្ខពួក​៨​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​។ លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​ក៏បាន​បញ្ជាក់​ផងដែរ មន្ត្រី​របស់លោក​ម្នាក់​ត្រូវបាន​ក្រុម​គ្រឿងញៀន​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​កន្លែងកើតហេតុ បាន​បន្តទៀតថា សម្រាប់​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​វែង​ខ្លី​ចំនួន​៥​ដើម និង​រថយន្ត​មួយគ្រឿង​ម៉ាក​អូ​ឌី​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី២៧មេសានេះ​ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ទាំង​អាវុធហត្ថ និង​នគរបាល​បាន​ចុះទៅ​បង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន ស្ថិត​នៅផ្ទះ​លក់​សាច់ជ្រូក​តាមផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ដែល​ក្រុម​គ្រឿងញៀន​បាន​លាក់ខ្លួន​នៅ​ទីនោះ ស្រាប់តែ​ជនសង្ស័យបាញ់​មកលើ​ក្រុម​សមត្ថកិច្ច​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​ត្រូវ​មន្ត្រី​អាវុធហត្ថ​ម្នាក់​បណ្តាលឲ្យពលីជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ រួចហើយគេ​បាន​បន្ត​បាញ់រះ​ជាច្រើន​គ្រាប់ ​រហូតដល់ពួកគេត្រូវបាន​បង្ក្រាបជា​បន្តបន្ទាប់​ចំនួន​៨​នាក់​។ ប្រតិបត្តិ​បង្ក្រាប​ជន​ជួញដូរ​គ្រឿង​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ ៥៖៤៥​នាទី ថ្ងៃទី​២៧ ខែមេសា​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​បញ្ជាក់ថា សព​មន្ត្រី​អាវុធហត្ថ​ដែល​ត្រូវ​ក្រុម​ជនល្មើស​គ្រឿងញៀន​បាញ់​ស្លាប់​នោះ​ត្រូវបាន​យកមក​ធ្វើបុណ្យ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ខណៈ​ជនល្មើស​ទាំង​៥​នាក់​ត្រូវបាន​នាំខ្លួន​ទៅ​សួរនាំ​បន្តទៀត​៕1ade3

1ade1ade11ade21ade4

 

 

 

1ade5

មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ទំនិញគេចពន្ធ​ចូល​រាតត្បាត​ពេញទី​ផ្សារ​ខេត្តបាត់ដំបង​

​បាត់ដំបង​៖បែកធ្លាយ​ទំនិញគេចពន្ធ​កំពុង​វាយលុក​យ៉ាងខ្លាំង​ក្លា​លើ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង​ធ្វើអោយ​ក្រុមហ៊ុន​មាន​អាជ្ញា​ប​ណ្ណ័​នាំ​ទំនិញ​ចូល​ត្រឹមត្រូវ ត្រូវ​ប្រឈម​ការបង់​ខាត​តាមរយៈ​ការប្រកួតប្រជែង​និង​ប៉ះពាល់​ដល់​ចំណូល ថវិកាជាតិ​យ៉ាងច្រើន​។​
​ការ​បែកធ្លាយ​នេះ​ក្រោយពី​ក្រុមហ៊ុន​ស្របច្បាប់​មួយចំនួន​បាន​សើរើ​និង​ត្រួតពិនិត្យ​លើ​ទំនិញ​ផ្ដាច់មុខ​របស់ខ្លួន​ដែល​ឃើញ​មាន​ដាក់លក់​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទីផ្សារ​ខេត្តបាត់ដំបង​តាមរយៈ​ឈ្មួញ​លួចលាក់​នាំចេញ​ពី​ប្រទេស​ថៃ​រំលោភ​លើ​កម្ម​សិទ្ធ​បញ្ញា​ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ដ្រី​គយ​ប្រចាំ​ច្រក​អន្ដរជាតិ​និង​ច្រករបៀង​មួយចំនួនទៀត​។​
​ប្រភពព័ត៌មាន​ពី​ម្ចាស់​ក្រុមហ៊ុន​គោរព​ច្បាប់​បានអោយដឹងថា​៖​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើជា​ម្លប់​ឲ្យ​ជនខិលខូច​លួច​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ដែលជា​ការបំផ្លាញ​ដល់​ការវិនិយោគ​ស្របច្បាប់​ដែលមាន​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​គឺ​បើកដៃ​ឲ្យ​គេ នាំចូល​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​អន្ដរជាតិ​ដូង​ក្នុងស្រុក​កំរៀង​និង​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន ហើយ​ឈ្មួញ​ជាច្រើន​បាន​ដឹកជញ្ជូន​ទាំងយប់ ទាំង​ថ្ងៃ​មក​ស្ដុក​ទុក​សម្រាប់​ចែកចាយ​ក្នុង​ខេត្តបាត់ដំបង ដូចជា​នៅ​ឃ្លាំង​ធំៗ​នា​ចំនុច​ផ្លូវ​រថភ្លើង ក្នុង​ក្រុមទី​១ ភូមិ​អូរ​ចារ ឃ្លាំង​ក្នុងភូមិ​កំពុងក្របី ឃ្លាំង​ស្ដុក​ទំនិញ​ល្មើសច្បាប់​ក្នុងភូមិ​ចំការ​សំរោង​២​យ៉ី​ហោ​ម្លឹះ​បាត់ដំបង ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​និង​ខេត្តបាត់ដំបង​ជាដើម​។​
​ស្រទាប់​មហាជន​បាន​រិះគន់​ខ្លាំងៗ​ថា​៖ ការ​ត្រូវរ៉ូវ​គ្នា​រវាង​ឈ្មួញ​និង​មន្ដ្រី​គយ​នាំចូល​ទំនិញ​ប្រភេទ​អាហារ​គ្រប់មុខ គ្រប់​ប្រភេទ​នេះ​បាន​ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ស្របច្បាប់​ឈានដល់​ការ​ក្ស័យ​ធន់​ម្យ៉ាងទៀត​ធ្វើអោយ​ពិបាក​ក្នុងការ​គ្រប់គ្រង​សុពលភាព​ទំនិញ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង​តិចតួច​ទាក់ទង​នឹង​ទំនិញ​អាហារ​ហួស​កាលកំណត់​នេះ ចំណែក​ករណី​បង្ក្រាប​ទំនិញ​ខុសច្បាប់​ពី​មន្ដ្រី​ជំនាញ​ម្ដងៗ​អនុវត្ត​តែ​លើ​អ្នកលក់ដូរ​តូចតាច​ប៉ុណ្ណោះ​។​
​ប្រភព​ដែល​បន្ដថា​៖ ទាក់ទង​ទៅនឹង​បញ្ហា​នាំចូល​ទំនិញ​យ៉ាង​រលូន​គគ្រឹកគគ្រេង​ខាងលើ​មិនអាច​លាក់បាំង​និង​មន្ដ្រី​ជំនាញ​ឬ​សមត្ថកិច្ច​បានឡើយ​ព្រោះ​ក្នុង​ចម្ងាយ​ផ្លូវ​ពី​តំបន់​ព្រំដែន​មកកាន់​ទីប្រជុំជន​ក្រុង​បាត់ដំបង​មាន​ខ្ទម​ទីស្នាក់ការ​ក្រៅច្បាប់​ដាក់​តាមផ្លូវ​បណ្តាក់​គ្នា​ដូច​ខ្យង មិនតិចជាង​៥​កន្លែង​ឡើយ​ចាំ​យកលុយ​និង​រាប់​ក្បាល​ឡាន​។​
​មន្ដ្រី​ជំនាញ​លោក អៀង ថេ​ន អនុប្រធាន​សាខាគយ​ខេត្តបាត់ដំបង​បានអោយដឹងថា​៖ ទំនិញ​នាំចូល​ខ្លះ​មាន​បិទ​ត្រា និង​ខ្លះទៀត​មិនមាន​បិទ​ត្រា​ឡើយ​ដូចជា​ដែក ស៊ីម៉ង​ដ៍​ជាដើម រីឯ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​បាត់ដំបង បាន​ប្រាប់​អ្នកកាសែត​ថា លោក​សុំ​មិន​បំភ្លឺ​ទេ លុះត្រា​តែមាន​លិខិតអនុញ្ញាត​ពី​ថ្នាក់លើ​របស់លោក​សិន​៕ ប៉ែន​សុផល​

21index