រាជធានីភ្នំពេញ ៖លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអង្គការអាដហុក ៤រូបនិងអគ្គលេខាធិការរង គ.ជ.ប ១រូបត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញវិញហើយ ដើម្បីបន្តការសាកសួរ ដោយតំណាងអយ្យការក្រោយពីបានសាកសួរអស់ពេញមួយថ្ងៃ កាលពីម្សិលមិញ ។
សូមបញ្ជាក់ថា មន្ត្រីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប មួយរូប៕
រាជធានីភ្នំពេញ ៖កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទម្លាយ ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការ បង្ក្រាបមេក្លោងធំ ជួញដូរគ្រឿងញៀនដ៏ធំព្រមទាំងសាវតា និងសកម្មភាពជួញដូររបស់ពួកវា។
តាមព័ត៌មាន ដែលទម្លាយចេញដោយកងរាជអាវុធហត្ថបានឲ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឈ្មោះ លី វីរៈ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបសំបុកមេក្លោងធំជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈពេលប្រតិបត្តិការជនល្មើសបានបាញ់ប្រហារមកលើសមត្ថកិច្ចអាវុធហត្ថត្រូវរបួសម្នាក់ធ្វើឲ្យមានការបន្ថែមកម្លាំងអាវុធហត្ថនិងមានការចូលរួមសហការពីកម្លាំងនគរបាល ទៅហ៊ុមព័ទ្ធកន្លែងកើតហេតុ ដោយមានការបាញ់តបតគ្នា ជាច្រើនរយគ្រាប់ កក្រើករាជធានីភ្នំពេញ។
ជាលទ្ធផលបណ្តាលឱ្យអាវុធហត្ថម្នាក់ដែលរបួសត្រូវបានពលីពេលទៅដល់មន្ទីរពេទ្យ និង ងាប់ជនល្មើសម្នាក់នៅនឹងកន្លែង ឃាត់ខ្លួនជនសង្ស័យសរុបបាន៥នាក់ ដកហូតអាវុធជនល្មើសបាន៦ដើម(អាវុធខ្លី៥ដើម អាវុធវែង១ដើម) រថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង ជនល្មើសបានចាក់បំផ្លាញថ្នាំញៀនចោល ចូលទៅក្នុងបង្គន់ និងដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួនទៀត។ ជនល្មើសដែលងាប់ មានឈ្មោះថា លឹម តេង ឈ្មោះដើម លឹម គឹមតេង គឺជាមេក្លោងធំក្នុងការជួញដូរគ្រឿងញៀននិងធ្លាប់ជាប់គុករយៈពេល១ឆ្នាំពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ចំណែក៥នាក់ទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនរួមមាន៖ទី១-ឈ្មោះ លឹម កុកហ៊ុយ ហៅប៉ាហ្គិច ជាពូថ្លៃរបស់មេក្លោងធំដែលងាប់, ២-ឈ្មោះ ទី អៀង ជាបងថ្លៃរបស់មេងក្លោងធំដែលងាប់, ៣-ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ជាបក្ខពួក, ៤-ឈ្មោះ ត្រាវ រិទ្ធារ៉ា ជាបក្ខពួក,និង ទី៥-ឈ្មោះ លី វីរៈ ជាបក្ខពួក។ ក្រុមទាំងអស់នេះ មានមុខរបរជួញដូរគ្រឿងញៀន ក្រោមរូមភាពធ្វើទាខ្វៃ ដែលមានយីហោរ លី កុកហ៊ុយ ដើម្បីបិទបាំងរបរជួញដូរគ្រឿងញៀនរបស់ខ្លួន។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចសន្និដ្ឋានថាក្រុមនេះអាចមានការចរាចរណ៍គ្រឿងញៀន ពីកន្លែង១ទៅកន្លែង១ តាមរយៈការលាក់គ្រឿងញៀនក្នុងទាខ្វៃផងដែរ។ អំពីសាវតារបស់មេក្លោងធំជួញដូរគ្រឿងញៀន លឹម គឹមតេង គឺមុនឆ្នាំ២០០៧ ឈ្មោះ លឹម គឹមតេង គឺជាកូនជឹង និងជាមនុស្សជំនិត របស់មេក្លោងផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ឈ្មោះ ឡាំ ប៊ុនខេង (បច្ចុប្បន្នឡាំ ប៊ុនខេង បាននិងកំពុងជាប់ក្នុងពន្ធនាគារ PJ ) ដោយជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀនហើយត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអ្នកបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី៦-ខែសីហា ឆ្នាំ២០០៧ និងចាប់យកបានវត្ថុតាងជាច្រើនរួមមាន ម៉ាស៊ីនផលិតគ្រឿងញៀន ព្រមទាំងថ្នាំញៀន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន និងវត្ថុតាងផ្សេងៗជាច្រើនទៀត ។ បន្ទាប់ពី ឡាំ ប៊ុនខេង ជាប់គុកទៅ គឺឧក្រិដ្ឋជន លឹម គឹមតេង ចាប់ផ្តើមដើរតួនាទីជំនួស ឡាំ ប៊ុនខេង ម្តងដោយធ្វើការជួញដូរថ្នាំញៀនយ៉ាងពេញបន្ទុករហូតដល់ថ្ងៃដែលសមត្ថកិច្ចនគរបាលខណ្ឌចំការមនចាប់ខ្លួន បញ្ជូនទៅគុកព្រៃសតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ និងដោះលែងវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំ។ ក្នុងអំឡុងពេលជាប់គុក ឧក្រិដ្ឋជន លឹម គឹមតេង វាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនិងអាលាង ជនជាតិវៀតណាម ជាទណ្ឌិតដែលអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃើញថា ជាក្រុមមេក្លោងជាមួយជនជាតិនីហ្សេរីយ៉ា ក្នុងការចាត់ចែងបញ្ជាលក់ទិញថ្នាំញៀនពីក្នុងពន្ធនាគារមកខាងក្រៅ។
តាមចម្លើយរបស់ លី វីរៈ ក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទឆក់ខ្សែក ដោយឃុំខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ឃុំខ្លួនអាគារA4 ជាមួយ លឹម គឹមតេង ហើយបានស្គាល់គ្នា។ លី វីរៈ ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥។
ក្រោយពេលចេញពីពន្ធនាគារ លី វីរៈបានស្កាត់ទៅជួប ឧក្រិដ្ឋជន លឹម គឹមតេង ដើម្បីសុំធ្វើការជាមួយ។ ឧក្រិដ្ឋជន លឹម គឹមតេង បានបន្តមុខរបរចាស់របស់ខ្លួន គឺជួញដូរគ្រឿងញៀនដដែល ហើយធ្វើរឹតតែធំជាងមុន និងឆ្លាតជាងមុន សូម្បីតែសំបុករបស់វា មានរបងបិទជិតកំពស់ជិត៤ម៉ែត្រ ចិញ្ចឹមឆ្កែប៊ែកសេដាក់ទ្រុងនៅមុខផ្ទះក្រៅរបង ចាប់កាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះ និងយករបរខ្វៃទាលក់ បំភាន់ភ្នែកមហាជនក៏ដូចជាសមត្ថកិច្ច តែជាក់ស្តែងក្រុមវាខ្វៃទា ត្រឹមតែ១០ ទៅ១៤ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ៕
ន័រវេស ៖យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងលិចនៃទីក្រុង Bergen ប្រទេសន័រវេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News។
ក្រុមអ្នកជំនាញ និងក្រុមហ៊ុន Super Puma ជាម្ចាស់ឧទ្ធម្ភាគចក្រ បានបញ្ជាក់នៅក្នុងរបាយការណ៍ផ្លូវការមួយថា ឧទ្ធម្ភាគចក្រនោះមានបញ្ហាបច្ចេកទេស មុនពេលហោះហើរ៣ថ្ងៃ ។ របាយការណ៍បានដដែលបន្ថែមថា ឧទ្ធម្ភាគចក្រនោះ មានកើតមានបញ្ហាបច្ចេកទេសតាំងពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានក្រុមជំនាញផ្លាស់ប្ដូរគ្រឿងបន្លាស់ និងធ្វើការហោះហើរសាកល្បងជាច្រើនលើក និងគ្មានបញ្ហាកើតអ្វីនោះទេ ប៉ុន្តែនៅសុក្រ ក៏កើតមានករណីផ្ទុះចេះ និងធ្លាក់នៅក្បែរទីក្រុង Bergen តែម្ដង ដោយបានសម្លាប់មនុស្ស ១៣នាក់៕
អ៊ីរ៉ាក់ ៖ប៉ូលិសប្រចាំតំបន់បានថ្លែងថា មនុស្ស៣២នាក់បានស្លាប់ និង៧៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងករណីបំផ្ទុះរថយន្តអត្តឃាតព្រមគ្នាចំនួនពីរ នៅភាគខាងត្បូងនៃទីក្រុង Samawa ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Reuters។
ក្រោយពីកើតហេតុ ក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសថា ករណីវាយប្រហារនេះជាទង្វើរបស់ពួកគេ គោលដៅគឺអគាររដ្ឋាភិបាល និងចំណតរថយន្តក្រុង ព្រោះមានចម្ងាយតែ ៦០ម៉ែត្រពីគ្នាប៉ុណ្ណោះ។
ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ព្រោះថាមានអ្នករបួសធ្ងន់ធ្ងរជាច្រើននាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ខេត្តព្រៃវែង ៖ក្មេងស្រី២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបាក់ដីមាត់ស្រះបាក់សង្កត់ ខណៈខ្លួនដើររកក្ដាមខ្ចងដើម្បីដោះស្រាយជីវភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី០១ ខែ ឧសភាឆ្នាំ២០១៦ នៅចំណុចភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទី១ឈ្មោះ ហាន គន្ធា អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ និងម្នាក់ទៀត ឈ្មោះ អាន វណ្ណលីដា ស្រី អាយុ១៥ ឆ្នាំ ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ បានបបួលគ្នាទៅចាប់ កង្កែប ក្តាម នៅវាលស្រែ ហើយជើងប្រឡាក់ដី រួចចុះលាងជើងនៅមាត់ស្រះ ស្រាប់តែបាក់ដីនៅមាត់ស្រះតែម្ដងទៅបណ្តាលអោយធ្លាក់ចូលទឹកស្រះ បន្ទាប់មក មិត្តភក្តិដែលទៅជាមួយ ឃើញដូច្នេះក៏នាំគ្នាចុះជួយ បណ្តាលអោយលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច នគរបាលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត កោសល្យវិច្ឆ័យលើសាកសព បាន បញ្ជក់ថាអ្នកទាំងពីពិតជាបានលង់ទឹកបណ្ដាលឱ្យលង់ស្លាប់២នាក់ ពិតប្រាកដមែន។
បច្ចុប្បន្នសពក្មេងស្រីទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ភ្នំពេញ៖ លោក កឹម សុខា នៅម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសានេះ បានត្រឡប់ពីទីក្រុងបាងកកប្រទេសថៃ មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីចាកពីកម្ពុជាយ៉ាងស្ងាត់ស្ងៀមនៅព្រឹកថ្ងៃដដែលនេះ។
ការចេញចូលរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅពេលនេះបានកើតឡើង ស្របពេលអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ចំនួន៥នាក់ និងប្រកាសចេញដីកានាំខ្លួនមន្ត្រី UN ម្នាក់ ដែលរត់គេចខ្លួន ក្នុងសំណុំរឿងរបស់ ស្រីមុំ និងលោក កឹម សុខា ព្រមទាំងបានកើតឡើងបន្ទាប់ពីបែកធ្លាយសារសំឡេង សន្ទានាដ៏សំខាន់មួយរវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ឲ្យដឹងថា លោក កឹម សុខា ពេលឡើង និងចុះយន្តហោះឃើញមានទឹកមុខស្រងូតស្រងាត់ និងគ្មានអ្នកហែរហមទេ៕
បាល់ទាត់ ៖Booysen Shane ខ្សែបម្រើប្រយុទ្ធនៃក្លិបបាល់ទាត់ភ្នំពេញក្រោននឹងអាចវត្តមាននៅលើទីលានពេញមួយ រដូវកាល ដោយតែរបួសជង្គង់។ នេះបើយោងតាមហ្វេសប៊ុកលោក Sam Schweingruber គ្រូបង្វឹកភ្នំពេញក្រោន។
ខ្សែប្រយុទ្ធសញ្ជាតិអាព្រិចខាងត្បូងវ័យ២៧ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់កាលពីជំនួបជាមួយនឹងក្លិបបាល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ នៅក្នុងជំនួបសប្ដាហ៍ទី ២ នៃពានរង្វាន់លីគកំពូលកម្ពុជា ។
Booysen ទើបតែវះកាត់ជង្គង់កាលពីសប្ដាហ៍មុន ជាធម្មតាគេត្រូវការសម្រាករយៈពេលពី ៦ ទៅ ៩ ខែទើបអាចចូលហ្វឹកហាត់វិញបាន និងបើសិនជាគេធ្វើការថែខ្លួនបានល្អយ៉ាងតិច ៦ ខែគេនឹងចូលមកកាន់ទីលានវិញបាន៕
សុខភាព ៖អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការទទួលទាននូវខ្ទឹមស, គុយឆាយ, សលឡត(shallots) និងខ្ទឹមបារាំងឲ្យបានច្រើន អាចបន្ថយនូវហានិភ័យនៃការលូតលាស់នៃប្រភេទជំងឺសន្លាក់ឆ្អឹងបានយ៉ាងពិតប្រាកដ។
ការសិក្សាមួយបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិBioMed Central Musculoskeletal Disorders ដែលភា្ជប់ទៅនឹងការទទួលទានផ្លែឈើ និងបន្លែ ជាពិសេសពពួក Alliumផ្សេងទៀតដែលរួមមាន ខ្ទឹមស, ខ្ទឹមបារាំង និងបន្លែមានលក្ខណៈជាមើមដទៃទៀត ធ្វើឲ្យរោគឈឺគន្លាកឆ្អឹងត្រគាកថយចុះបាន។
ពួកអ្នកនិពន្ធរបស់ការសិក្សានេះបានពិនិត្យទៅលើស្ត្រីដែលមានកូនភ្លោះច្រើនជាង១,០០០នាក់ កំពុងស្វែងរកសញ្ញាដំបូងនៃជំងឺឈឺគន្លាកឆ្អឹង។ ដោយការប្រើx-rays ពួកគេរកឃើញថា ស្ត្រីដែលទទួលទានផលិតផលច្រើនធ្វើឲ្យសុខភាពសន្លាក់ឆ្អឹងល្អប្រសើរជាង។
នៅក្នុងការសិក្សាប្រសិទ្ធភាពនៃalliumsមាននៅលើជំងឺសន្លាក់ឆ្អឹង អ្នកស្រាវជ្រាវបានឲ្យដឹងថា សមាសធាតុនៅក្នុងខ្ទឹមសដែលហៅថាdiallyl disulphideលេចឡើងដើម្បីការពារការខូចខាតនៃឆ្អឹងខ្ចីដោយសារenzymesទៀងទាត់នៅក្នុងរាងកាយ។
យោងទៅលើមជ្ឈមណ្ឌលសម្រាប់ការការពារ និងត្រួតពិនិត្យជំងឺ(CDC)បានឲ្យដឹងថាជនជាតិអាមេរិកប្រហែលជា២៧លាននាក់រងនូវការឈឺចាប់ពីរោគឈឺគន្លាកឆ្អឹង។ ការទទួលទាននូវសារជាតិចិញ្ចឹមបន្ថែមជាប្រចាំថ្ងៃដោយបន្ថែមនូវខ្ទឹមសអាចធ្វើឲ្យសុខភាពបេះដូងល្អប្រសើរឡើង និងជួយការពារពីការឆ្លងមេរោគ និងការខ្វះនូវវីតាមីនC៕
រាជធានីភ្នំពេញ ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ ACU នាវេលាត្រង់ថ្ងៃនេះឲ្យដឹងថា ការឃាត់ខ្លួនមន្ត្រីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ គឺធ្វើឡើងតាមផ្លូវច្បាប់។
ប្រមុខ ACU បញ្ជាក់ថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ លោកបន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោកស្រីមេធាវី ទ្រី ឈូន ពួកគាត់បានឆ្លើយចម្លើយត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវី និងអង្គការពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងមន្ត្រី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ប្រសិនបើមិនចូលខ្លួនតាមការកោះហៅ។
គួរបញ្ជាក់ថា អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា៕
រាជធានីភ្នំពេញ ៖ព្រះរាជអាជ្ញា លោក កែវ សុជាតិ បានអះអាងថា ការសាកសួរ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះទទួលបានលទ្ធផលល្អ។ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះ ហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យប្តឹង ពីបទ បរិហារកេរ្តិ៍លើម្ចាស់ខ្សែអាត់សំឡេងមួយ ដែលគេសង្ស័យជាការសន្ទនា រវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនារីឈ្មោះ ខុម ចាន់តារ៉ាទី៕
បាល់ទាត់ ៖យោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun បានឲ្យដឹងថា លោក Jose Mourinho ត្រូវបានគេធានាថានឹងអាចក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមបិសាចក្រហម Manchester United បើទោះបីក្រុម Paris Saint-Germain កំពុងទាំនាក់ទំនងនាំយករូបលោកទៅជំនួសកន្លែង Laurent Blanc នៅសប្តាហ៍នេះ។
គ្រួបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៥៨ឆ្នាំរូបនេះ បានបើកកិច្ចពិភាគ្សាជាមួយក្រុមបិសចក្រហម Man Utd ហើយឥឡូវននេះបានឈានដល់ដំណាក់កាលមួយដែលគរំពឹងថា លោកនឹងអាចបញ្ចប់វានៅក្នុងពេលឆាប់ៗចខាងមុខនេះ។
The Sun បានអះអាងថា ឆ្លងកាត់តាមការពិភាគ្សានៅក្នុងក្រុម អំពីអនាគត់ លោក Blanc និង Mourinho សម្រាប់ដឹកនាំក្រុមនារដូវកាលក្រោយនេះប៉ុន្តែលោកគ្រួបង្វឹកសញ្ជាតិព័រទុយហ្គាល់នូវមិនទាន់បានសម្រេចនៅឡើយនោះទេ៕
រាជធានីភ្នំពេញ ៖រថយន្តអូឌីដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលប៉េអឹមបានដកហូតនៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ជាឡានរបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរង នៃអគាគធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ មន្ត្រីរូបនោះបញ្ជាក់ថា ស្លាកលេខនគរបាលដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងកក្លាយទេ។
មន្ត្រីក្រសួងដដែលបានបន្ថែមថា កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យយកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រឿងឡានអូឌីពាក់ស្លាក ន.ប ២-០៦២១ ខាងក្រសួងមហាផ្ទៃកំពុងតែស្រាវជ្រាវ ហេតុអីបានជាឡាននឹងនៅកន្លែងកើតហេតុ។ ហើយឡាននេះ មានម្ចាស់ឈ្មោះ រស់ ឧស្សាហ៍ បានលក់ឡានទៅឲ្យប្រពន្ធជនសង្ស័យ ដែលអាវុធហត្ថបានបាញ់ស្លាប់។ ប៉ុន្តែអ្នកឈរឈ្មោះឡាននឹងឈ្មោះផ្សេង ជាជំនួយការរបស់លោក រស់ ឧស្សហ៍”។
ប្រតិបត្តិបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចប៉េអឹម ដូចនៅក្នុងសមរភូមិប្រយុទ្ធ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ធ្វើឲ្យកក្រើកនៅក្នុងរាជធានីភ្នំពេញ បានបណ្តាលឲ្យមេក្លោងគ្រឿងញៀនម្នាក់ស្លាប់ និងបក្ខពួក៥នាក់ ត្រូវបានចាប់ខ្លួន ដកហូតបានកាំភ្លើងវែង-ខ្លី ចំនួន៥ដើម រួមទាំងឡានទំនើបម៉ាក អូឌី ពាក់ស្លាកនគរបាល និង Luxus RX300 និងវត្ថុតាងមួយចំនួនទៀត ។
មន្ត្រីជាន់ខ្ពស់អាវុធហត្ថបានប្រាប់ ឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ និងមេក្លោងដែលស្លាប់ មានឈ្មោះដូចជាៈ ១.ឈ្មោះ លី វីរៈ អាយុ៣៧ឆ្នាំ ចាប់នៅភូមិត្រពាំងឈូក ទល់មុខពេទ្យលោកសង្ឃ ដកហូតគ្រឿងញៀន២០៦គ្រាប់។ ២.ឈ្មោះ ស៊ុន ដារ៉ា អាយុ២៣ឆ្នាំ។ ៣.ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ។ ៤.ឈ្មោះ លី កុកហ៊ុយ ហៅប៉ាហ្គិច អាយុ៦៤ឆ្នាំ និងទី៥.ឈ្មោះ ត្រាវ រិទ្ធារ៉ា អាយុ១៨ឆ្នាំ។ ចំណែកមេខ្លោងដែលបាញ់ស្លាប់ឈ្មោះ លី តេង។
វត្ថុតាងដែលដកហូតរួមមានៈ កាំភ្លើងវែង.ខ្លី ចំនួន៦ដើម មានដូចជាៈ ខ្លី៥ វែង១ គឺ ប្រាប់ហា១ដើម, K59 ២ដើម, HERSTAL ១ដើម, AK ១ដើម, K54 ១ដើម និងកាកសំណល់គ្រឿងញៀនមួយចំនួនធំ (ដុតចោលក្នុងកន្ត្រក.ចាក់គ្រឿងញៀនចោលចូលទៅក្នុងបង្គន់) និងរថយន្ត២គ្រឿង ម៉ាក Luxus RX300 នឹង ម៉ាក អូឌី ស្លាកលេខនគរបាល៕
រាជធានីភ្នំពេញ ៖បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបត់ស្តាំ ក៏បានកៀរនិងបុកអូសទាំងម៉ូតូ ទាំងមនុស្សគួរឱ្យរន្ធត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ (ស្ពានទី៣) ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ប្រភពឱ្យដឹងថា ជំហានដំបូង គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់នោះទេ ជិះម៉ូតូម៉ាកគប់ ពាក់ស្លាកលេខរ៨៦៧៥ភព១។ ចំណែករថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន «CPAC» ដោយមិនស្គាល់ឈ្មោះអ្នកបើកបរផងដែរ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូ រួមទាំងរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ ធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តនោះបានបត់ស្តាំដើម្បីចូលទៅក្រុមហ៊ុន តែមិនដឹងយ៉ាងម៉េច ក៏ជ្រុលបុកម៉ូតូពេញទំហឹងតែម្តង៕
បាល់ទាត់ ៖ក្រុមយក្ស Real Madrid បានចេញមកបញ្ជាក់ពីរបួស សរសៃពួរគន្លាក់ជើងស្តាំ របស់ខ្សែប្រយុទ្ធដ៏មុជស្រួច Karim Benzema សម្រាប់ការប្រកួតជើង២ ពានរង្វាន់ Champions League។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៨ឆ្នាំរូបនេះ បានរងរបួសសរសៃពួរគន្លាក់ជើងស្តាំធ្ងន់ធ្ងរ ក្នុងអំឡុងពេលជួបជាមួយក្រុម Manchester City កាលពីយប់ថ្ងៃអង្គារ ក្នុងការប្រកួតជើងទី១ វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ហើយខ្សែប្រយុទ្ធរូបនេះស្ថិតនៅក្នុងមន្ទិលសង្ស័យថា រូបគាក់អាចនឹងមានវត្តមានសម្រាប់ការប្រកួតជើងទី២នៅប្រទេសអេស្ប៉ាញនាសប្តាហ៍ក្រោយឫអត់។
ក្រុម Real Madrid បាននិយាយ បន្ទាប់ពីការធ្វើតេស្តការអនុវត្តនាពេលបច្ចុប្បន្ននេះនៅលើការ លេងរបស់ខ្សែប្រយុទ្ធ Karim Benzema នៅឯមន្ទីរពេទ្យ Sanitas La Moraleja ហើយត្រូវបានគេធ្វើ វិនិច្ឆ័យថាបញ្ហារបួសសរសៃពួរសាច់ដុំនិងអាច ការងើបឡើងវិញប្រសិនបើ Benzema ជំនះចងើលេងបន្តទៀត។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងជើងទី២នេះក្រុម Real Madrid ពិតជាគ្មានអវត្តមានតារាជើងស៊ុត Cristiano Ronaldo ទេដោយសាររបួសភ្លៅ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍