All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​អាដហុក ៤​នាក់ និង​អគ្គលេខា​ការរង គ​.​ជ​.​ប ម្នាក់ នៅ​មន្ទីរឃុំឃាំង​ពីរ​ផ្សេងគ្នា​

 

​ដោយ ៖  ខេមរិន្ទ
​ភ្នំពេញ ៖ តុលាការក្រុង​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី ២ ខែឧសភា នេះ បានចេញ​ដីការ​បញ្ជូន​មន្ត្រី​៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការរង គ​.​ជ​.​ប មួយរូប ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពី​ក​ន្លៃ​ង​ផ្សេងគ្នា​គឺ​ពន្ធនាគារ​ព្រៃ ស និង​មន្ទីរឃុំឃាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ចោទ​ពីបទ​សូកប៉ាន់​សាក្សី និង​សមគំនិត​។​

​ក្រោយពេល​ស៊ើបសួរ​អស់​រយៈពេល​ពីរ​ថ្ងៃ​រួចមក នៅ​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច ថ្ងៃ​ចន្ទ​នេះ អ្នក​ទាំង​៥ រូប​ត្រូវបាន​បញ្ជូន​ខ្លួន​ចេញពី​តុលាការក្រុង​ភ្នំពេញ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស និង​មន្ទីរឃុំឃាំង​របស់​នគ​របាល​រាជធានី​ភ្នំពេញ​។​

លោកស្រី គា សុផល មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស​អាដហុក​ទាំង​៤​នាក់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​តុលាការ​ក្រោយពេល​បញ្ចប់​ការសាកសួរ​ថា កូនក្តី​ទាំង​៤​រូប ជា​មន្ត្រី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ពន្ធនាគារ ចំណែកឯ​អគ្គលេខាធិការរង គ​.​ជ​.​ប លោក នី ចរិយា ត្រូវបាន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​។ ទោះយ៉ាងណា លោកស្រី​មេធាវី​រូបនេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ជូន​អ្នក​ទាំង​៥​ទៅ​កន្លែង​ឃុំខ្លួន​ផ្សេងគ្នា​នោះទេ​។​

លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះរាជអាជ្ញា​បាន ចោទប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទាំង​៤​រូប​ពីបទ​សូកប៉ាន់​សាក្សី ចំណែក​អគ្គលេខាធិការ​រង គ​.​ជ​.​ប ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​។​លោក លី សុផាន់​ណា បន្តថា ព្រះរាជអាជ្ញា​ក៏បាន​ចោទប្រកាន់​មន្ត្រី​មួយរូប​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​គឺ​លោក សឺ​ន សាលី ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផងដែរ​។​

ក្នុង​ពិធី​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ក្រុងព្រះសីហនុ ដើម្បី​អបអរសាទរ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា កាលពី​ព្រឹក​ថ្ងៃអាទិត្យ នៅ​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា នឹងមិន​មានការ​លើក​លែង​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គការសហប្រជាជាតិ​(UN)​ទេ បើទោះជា​មាន​អភ័យឯកសិទ្ធិ​ក៏ដោយ ហើយ​លោក​បញ្ជាក់ថា​នឹងមិន​មានការ​ដោះដូរ​អ្វី​នោះទេ​។ ទោះជា​យ៉ាងណាក្តី លោកនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​អំពី​ការដោះដូរ​នោះ ថា​ជាការ​ដោះដូរ​អ្វី​នោះទេ​។​

​សូមជម្រាបថា អ្នក​ទាំង​៥ រូប​ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​ទៅ​សាកសួរ និង​ចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​ការណែនាំ​ឲ្យ​កញ្ញា​ស្រីមុំ ផ្តល់​ចម្លើយ​ក្លែងក្លាយ​ដល់​សមត្ថកិច្ច​រួមមាន មន្ត្រី​អាដហុក​៤ រូប​គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង​ដា និង លោកស្រី លឹម មុនី​។ ចំណែក​អគ្គលេខាធិការ​រង គ​.​ជ​.​ប គឺ​លោក នី ចរិយា ដែលជា​អតីតមន្ត្រី​របស់​សមាគម​អាដហុក​ក៏​ជាប់ចោទ​ក្នុង​បទ​ដូចគ្នា​ដែរ​។​

​គួររំឭកថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​មន្ត្រី​សង្គម​ស៊ីវិល​ដើម្បី​សាកសួរ​បន្ទាប់ពី​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​នាង​បាន​អះអាងថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ដោយបាន​សរសេរ​លិខិត​ចំហរ​មួយច្បាប់​លើកឡើងថា មាន​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន (​រួមមាន​មន្ត្រី​ទាំង​៦​រូប​ដែល​ទើបត្រូវ​តុលាការ​ចោទ​ប្រា​កាន់​) ថា​បាន​បង្ខំ​នាង​ឲ្យ​ផ្តល់​ចម្លើយ​ក្លែងក្លាយ​នៅពេល​ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​។​

​យោងតាម​ក្រមព្រហ្មទណ្ឌ​មាត្រា​២៩ និង​៥៤៨ ស្តីពីបទ​សមគំនិត និង​បទ​សូកប៉ាន់​សាក្សី  អ្នក​ទាំង​៥រូប រួម​នឹង​មន្ត្រី​សិទ្ធិមនុស្ស UN ប្រចាំ​នៅ​កម្ពុជា​ម្នាក់​ផង​នោះ អាច​ប្រឈម​នឹង​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​៕

1abcdeរូប៖RFA

ពី​ថ្ងៃទី​០៣-០៤ ខែឧសភា​សីតុណ្ហភាព​អាច​ឡើងដល់​៤០​អង្សា​នៅ​តំបន់​មួយចំនួន​

រាជធានី​ភ្នំពេញ​៖​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយដឹងថា ចាប់ពី​ថ្ងៃទី​០៣-០៤ ខែឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​នៅ​តំបន់​វាលទំនាប​មាន​ពី​៣៧-៤០​អង្សា​តំបន់​ខ្ពង់រាប​មាន​ពី​៣៦-៤០​អង្សា​តំបន់​មាត់សមុទ្រ​មាន​ពី​៣៥-៣៧​អង្សារ​សេ​៕

13087262_473336932858218_2079038160985005313_o-768x1309

លោក ប៉ែន ចំ​រ៉ុង ដាក់ពាក្យ​ប្ដឹង​លែងលះ ភរិយា​ឥត​ខាន់ស្លា​

​រាជធានី​ភ្នំពេញ​៖​តារា​សម្តែង​និង​ជា​ពិធីករ​ដ៏​មានឈ្មោះ​ល្បី​លោក ប៉ែន ចំ​រ៉ុង បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ជា​ផ្លូវការ សំ​លែងលះ​ជាមួយ​ភរិយា​អត់​ខាន់ស្លា ភិន សុ​ដា​លី​ស បន្ទាប់ពី​ការរស់នៅ​សាង​សុភមង្គល​ស្នេហ៍ ពុំមាន​ភាពចុះ​សម្រុង​គ្នា​នោះ​។​
​មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ប៉ែន ចំ​រ៉ុង បាន​ដាច់ចិត្ត​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង លែងលះ​ភរិយា​ធ្លាប់​កម្សត់កម្រ ជាមួយគ្នា​ជាង​១​ឆ្នាំ ភិន សុ​ដា​លី​ស អស់​រយៈពេល​ជាង​កន្លះ​ខែ​មកហើយ ពោលគឺ​តាំងពី​ពេលមុន​ចូលឆ្នាំ​ខ្មែរ​មក​ម្លេះ ក្រោម​មូលហេតុ​ក្នុង​ពាក្យបណ្ដឹង​លែងលះ ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​បានត្រឹមតែ​លើក​ហេតុផល​ថា រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​តែប៉ុណ្ណោះ​៕

fn-2016-05-02-09-18-42-1

តុលាការ​កោះហៅ លោក អ៊ូ វីរៈ ឱ្យចូល​បំភ្លឺ​ជុំវិញ​លើ​បណ្តឹង​គណបក្សកាន់អំណាច​

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​កោះអញ្ជើញ លោក អ៊ូ វីរៈ ប្រធាន​វេទិកា អនាគត​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ទាក់ទង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយ​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​។​
​សូមជម្រាបថា គណបក្សកាន់អំណាច តំណាង​ដោយ​លោក សុខ ឥសាន បានដាក់​ពាក្យ​ប្តឹង លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សំណង​ចំនួន​៤០០​លាន​រៀល​។ បណ្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១៦ ដោយ​ចោទ​គណបក្ស​ប្រជាជន​ថា ជា​អ្នក​នៅ​ពីក្រោយ នៃ​ដំណើររឿង លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕

2

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​គ្រា​ដែល​ឡើង​ត​ខ្សែ​ពេល​មេឃ​កំពុង​ភ្លៀង​

​ខេត្តកណ្តាល​៖​បុរស​កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​នៅ​ឡើងជណ្តើរ​គ្រា​ដែល​ឡើង​ត​ខ្សែភ្លើង​ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​១៨ និង​០០​នាទី ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ពងទឹក​ឃុំ​ដំណាក់ អំពិល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​
​ជនរងគ្រោះ​ឈ្មោះ ជី វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រពន្ធ កូនស្រី​០១​នាក់​អាយុ​០៣​ខួប​។​
ប្រភព​អោយដឹងថា នៅ​មុនពេល​កើតហេតុ​មេឃ​កំពុងតែ​ភ្លៀង​ជន​គ្រោះ បាន​យក​ជណ្ដើរ​ដែក​ឡើង​មើល​ទរ​ទឹក​ខាងក្រោយ​ផ្ទះ ដើម្បី​ត្រង់​ទឺ​ក​ពេលនោះ ជន​រង គ្រោះ​យកដៃ​ទៅកាន់​ទរ​ទឹក ក៍​ឆក់​ជាប់​និង​ជណ្ដើរ ឃើញ​ដូច្នេះ ឪពុកក្មេក ក៏រ​ត់ទៅ​បិទ​បារ៉ែត​ភ្លើង ដោយមាន​ខ្សែភ្លើង ត​ចេញពីផ្ទះ​ទៅ​រោង​បាយ និង​រោង​គោ​។ ក្រោយមក​ក្រុមគ្រួសារ បាន​យក​ជនរងគ្រោះ​ទៅ​ពេទ្យ​សម្ភព ឯកជន​ទើប​ដឹងថា​ស្លាប់​។​
​តាម​ការពិនិត្យ​របស់​នគរបាល​បច្ចេកទេស​ស្រុក និង​នគរបាល​ប៉ុស្តិ៍ ដោយមាន​ការចូលរួម​ពី​លោកស្រី​មេឃុំ មេភូមិ​លោកគ្រូ ពេទ្យ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែ ភ្លើង​ពិតមែន បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕

image-41image-42

Arsenal ត្រៀម​ដេញថ្លៃ​ទិញយក Lewandowski ពី Bayern

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ក្នុងការ​ដេញថ្លៃ​ទិញ​កីឡាករ Robert Lewandowski ពី​ក្លឹប Bayern Munich នៅ​រដូវក្តៅ​ខាងមុខ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា នៅ​ថ្ងៃ​អនាគត គាត់​ចង់​ផ្លាស់​ប្តូរជីវិត​នៅ​ទឹកដី​អង់គ្លេស​វិញ​ម្តង​។​
Lewandowski បច្ចុប្បន្ននេះ​នៅជាប់​កុងត្រា​នៅ​ប្រទេស​អាល្លឺម៉ង់​នៅសល់​រយៈ​បី​ឆ្នាំ​ទៀត​ឯ​ណ្ណោះ ប៉ុន្តែ Bayern អាច​នឹងដាក់​តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ ដល់​ទៅ ៥០ លាន​ផោន​។​
​ប៉ុន្តែ​តម្លៃ​នេះ​ត្រូវបាន​គេ​ជឿថា ក្រុម​កាំភ្លើង​ធំ Arsenal មិន​ហ៊ាន​ចំណាយ​ទេ ក្រោយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បានដាក់​សម្ពាធ​ដល់​ក្លឹប ហើយ​លោក Arsene Wenger នឹង​ប្រើប្រាស់​លុយ​ចំនួន ១៥០ លាន​ផោន​នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​លុយ​កិច្ចព្រមព្រៀង​ជាមួយ​ទូរទស្សន៍​ត្រូវបាន​បង់​ទៅឱ្យ​ក្លឹប​កាំភ្លើង​ធំ​។​
​គួរ​បញ្ជាក់ថា គ្រូបង្វឹក​ក្រុម Arsenal លោក Wenger ក៏​កំពុង​សម្លឹងមើល​ខ្សែបម្រើ Borussia Dortmund កីឡាករ Julian Weigl ផងដែរ​៕

2015-09-2_3462

លោក កឹម សុខា បង្ហាញ​ជំហរ​រឹងមាំ​ជាង​លោក សម រង្ស៊ី​

​រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ថ្លែង​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ កាលពី​ម្សិលមិញ​នៅ​ខេត្តស្វាយរៀង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបង្ហាញ​នូវ​ជំហរ​ច្បាស់លាស់​និង​រឹងមាំ​ជាង​លោក សម រង្ស៊ី ដែលជា​មេ​របស់ខ្លួន​និង​តែងតែ​រត់ចោល​កូនចៅ​ពេល​កើតហេតុ​ឬ​ព្រឹ​ត្រិ​ការណ៍​ម្តងៗ​។​
​លោក កឹម សុខា បាន​ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ ថា ទោះបីជា ស្ថានភាព​នយោបាយ បែបណា​ក្តី ក៏​លោក​នៅក្បែ​ប្រជាពលរដ្ឋ​ជានិច្ច ដើម្បី​ទទួលបាន ភាពកក់ក្តៅ និង​ឲ្យ​បក្ស​រឹងមាំ​។​
​លោក កឹម សុខា បញ្ជាក់ថា «​រយៈពេល​ចុងក្រោយ​នេះ ទោះបី​មាន​កម្ដៅ​នយោបាយ យ៉ាងណាក៏ដោយ ខ្ញុំ​សង្កេតឃើញថា សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ គ្រប់លំដាប់​ថ្នាក់​ជា​ពិស​សេស ថ្នាក់មូលដ្ឋាន នៅតែមាន​ភាពរឹងមាំ​។ ប្រជាពលរដ្ឋ​ខ្មែរ កាន់តែច្រើន​ទៅៗ បាន​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម​មកលើ គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក​បន្តថា កត្តា​នោះ​ហើយ ទើប​ខ្ញុំ​សន្យាថា ខ្ញុំ​ត្រូវតែ​នៅ​ជាមួយ​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ គ្រប់លំដាប់​ថ្នាក់ ដើម្បី​ភាពរឹងមាំ របស់​គណបក្ស​យើង​។ ខ្ញុំ​ត្រូវតែ​នៅ​ជិតស្និទ្ធ​ជាមួយ ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​ក្ដីសង្ឃឹម ដល់​ពួកគាត់​»​។​
​ទន្ទឹម​នោះ​លោក​ក៏បាន​ស្នើ​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​បន្ត​ចុះ​តាម​មូលដ្ឋាន ដើម្បី​បន្ត​ភាពកក់ក្តៅ ពី​ប្រជាពលរដ្ឋ​។ ការបញ្ជាក់​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ បន្ទាប់ពី​ផ្អាក​ចុះ​តាម​មូលដ្ឋាន​មួយរយៈ​ដោយសារ​មាន​បញ្ហា​មួយចំនួន​ប៉ុណ្ណោះ​៕

ST-128

សណ្តែកសៀង​ជា​ប្រភព​ផ្គត់ផ្គង់​សារជាតិ​ខ្លាញ់​មិន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​

​សុខភាព​៖​សណ្តែកសៀង​ជា​សារជាតិ​ខ្លាញ់​ល្អ​មិន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ជួយ​បង្ការ​សភាព​កក​រង​និង​ផ្ទាំង​ច្បាម​ក្នុង​គែម​សរសៃឈាម​ដែលជា​មូលហេតុ​បង្ក​ការ​ក្រិន​រឹង​សរសៃឈាម​និង​ជំងឺ​សរសៃ​ឈាមក្រហម​។​
​មូលហេតុ​ដែល​បង្ក​ឲ្យ​ស្ទះ​សរសៃឈាម​គួរឱ្យខ្លាច​បំផុត​គឺ កូ​ឡេ​ស្តេ​រ៉ូ​ល សារជាតិ​ខ្លាញ់​មួយ​ប្រភេទ​មានតែ​នៅក្នុង​ខ្លួន​មនុស្ស និង​សត្វពាហនៈ​ពុំមាន​នៅក្នុង​រុក្ខជាតិ​។ ប៉ុន្តែ​ការហូប​ហួស (​ពុំ​នាំ​កូ​ឡេ​ស្តេ​រ៉ូ​លពី​ចំណី អាហារ​ចូល​សរីរាង្គ​)​ក៏​ពុំទាន់​ប្រាកដថា បាន​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ចេញពី​សរីរាង្គ​ឡើយ ។​
​ព្រោះថា មាន​បព្វជិត​មួយចំនួន​ពេល​វិភាគឈាម​នៅតែ​ឃើញ​មាន​បរិមាណ​កូ​ឡេ​ស្តេ រ៉ូ​ល​ខ្ពស់ នោះ​គឺ​ដោយសារ​សរីរាង្គ​គេ​ផ្ទាល់ ជា​អ្នក​បង្កើតឡើង ក្នុង​ថ្លើម ប្រមាត់ ដើម្បី​សំយោគ​អ័រម៉ូន​ច្រើន​ប្រភេទ គឺ​ពុំមែន​ដោយសារ​អាហារ​។​
​ប៉ុន្តែ ដោយសារ​សរីរាង្គ​មិន​ស្វ័យ​សំយោគ​បាន​សារជាតិ​ខ្លាញ់​មិន​ឆ្អែត ហេតុនេះ​ត្រូវយក​ពី​អាហារ​ដែល​យើង​ទទួលទាន​ប្រចាំថ្ងៃ ក្នុងនោះ​គឺ​ប្រេងសណ្តែក​សៀង​ជា​ប្រភព​ផ្គត់ផ្គង់​ដ៏​ល្អ​បំផុត ព្រោះ​មាន​ដល់​ជាង ៩០​ភាគរយ​សមាសធាតុ​ជា​សារជាតិ​ខ្លាញ់​ល្អ​៕

SoyFoods

ក្រុម​រដ្ឋ​ឥស្លាម ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ឥណ្ឌូនេស៊ី​១០​នាក់​

​ហ្សា​ការ​តា​៖​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាស​ជា​សាធារណ​លើ​កញ្ចក់​ទូរទស្សន៍​ថា ក្រុម​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម (Abu Sayyaf)​ធ្វើការ​ឃាត់ខ្លួន​ចំនួន ១០​នាក់ នៅក្នុង​ដែនទឹក​នៃ​ប្រទេស​ហ្វីលីពីន ត្រូវបាន​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
​លោក​ប្រធានាធិបតី បាន​ថ្លែងថា ចំណាប់ខ្មាំង​ទាំងអស់ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី ២៦ ខែមីនា ពួកគេ​”​រស់នៅក្នុង​ស្ថានភាព​ធ​ម្ម​តា​” ហើយ​រំពឹងថា​នឹង​មកដល់​ហ្សា​កាតា​វិញ នៅ​យប់​ថ្ងៃអាទិត្យ ។ លោក​ក៏បាន​សម្តែង​នូវ​ក្តី​អរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​បក្ស​ផ្សេងៗ​ទៀត​ដែល​បាន​ជួយសង្គ្រោះ និង​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​ចំណាប់ខ្មាំង ។ លោក​បាន​ថ្លែងថា ជនជាតិ​ឥណ្ឌូនេស៊ី ចំនួន​០៤​នាក់​ទៀត នៅ​ឃាត់ខ្លួន​នៅឡើយ ហើយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី នឹង​បន្ត​ជួយ​ដល់​ពួកគេ ដើម្បី​សុំ​ឲ្យ​ធ្វើការ​ដោះលែង​ឲ្យ មាន​សេរីភាព​វិញ ។ គួររំលឹកថា ក្រុម​រដ្ឋ​ឥស្លាម​មួយ​នេះ បានធ្វើការ​ឃាត់ខ្លួន​ក​ម្មករ​ទូក ដែល​ដឹកជញ្ជូន​ធ្យូង​ប្រមាណ​ជាង ៧.០០០ តោន នៅក្នុង​ដែនទឹក​ប្រទេស​ហ្វីលីពីន ហើយ​ក្រុម​អ្នក​ឃាត់ខ្លួន និង​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​នោះ ជា​ក្រុម Abu Sayyaf ។ មន្ត្រី​ឥណ្ឌូនេស៊ី បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​៕

fighters_3200160k

Leicester នៅតែ​សង្ឃឹមលើ​កពាន BPL ទោះ​ស្មើ​ជាមួយ Man Utd

​បាល់ទាត់​៖​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City នៅតែមាន​សង្ឃឹម​លើក​ពា​ក្របខ័ណ្ឌ​Premie League បន្ទាប់ពី​លេង​បាន​ត្រឺ​ម​ស្មើ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម Man Utd ដោយ​លទ្ធផល ១-១ ក្នុង​ក្របខ័ណ្ឌ Premie League កាលពី​យប់មិញ​នេះ​។​
​ការប្រកួត​តង់​ទីមួយ ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម Man Utd បានការ​វាយ​សម្រុក​ទៅ​ក្រុម​ភ្ញៀវ Leicester រ​ហួត​ធ្វើបាន​សម្រេច​នៅ​នាទី​៨​ដោយ​កីឡាករ Anthony Martial ១-០ ប៉ុន្តែ​នាំមុខ​បាន​៩​នាទី ប៉ុណ្ណោះ​ត្រូវ​ក្រុម​ភ្ញៀវ Leicester តាម​បាន​ស្មើ​វិញ​ដោយ​កីឡាករ Wes Morgan នៅ​នាទី​១៧ យប់​ការប្រកួត​ទាំងពីរ​តង់​ក្រុម Man Utd ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ Leicester ដោយ​លទ្ធផល ១-១​។​
​គួរ​បញ្ជាក់ថា ទោះបី​ក្រុម Leicester ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ Man Utd ក៏ពិតមែន​ប៉ុន្តែ Leicester នៅតែមាន​សង្ឃឹម​ក្នុង​ការលើក​ពាន Premie League ដ៏​ដែរ​បន្ទាប់ពី​នាំមុខ Spurs ៨​ពិន្ទុ​៕

wm

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្រកាស​ប្តឹង​លោក យឹម សុវណ្ណ​

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាស​ប្តឹង លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​បរិហាកេរ្តិ៍ ប្រសិនបើ​លោក យឹម សុវណ្ណ មិន​បកស្រាយ​លើ​សំដី​ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​កាលពីពេល​ថ្មីៗ​នេះ​។​
​តាម​វីដេអូ​ឃ្លី​ប របស់លោក ពេជ្រ ស្រស់ ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ម្សិលមិញ ប្រធាន​គណបក្ស​យុវជន​កម្ពុជា រូបនោះ បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ទាមទារ​ឲ្យ​លោក យឹម សុវណ្ណ ចេញមុខ​មក​បកស្រាយ​ទាក់ទង​និង​សំដី​របស់លោក​ដែល​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ ដោយ​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រួយបារម្ភ​ជាមួយ​គណបក្ស​ទើប​បង្កើត​ថ្មី​នោះទេ ព្រោះថា ពួកគេ​បង្កើតឡើង ដើម្បី​បំបែក​សម្លេង​គណបក្ស​ស​ង្គ្រោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​មិនអាច​ធ្វើបាន ព្រោះ​គណបក្ស​ថ្មី​ទាំងនោះ គ្មាន​រចនាសម្ព័ន្ធ គ្មាន​គោលនយោបាយ ច្បាស់លាស់​នឹង​គ្មាន​អ្នកគាំទ្រ​នោះទេ ហើយក៏​គ្មាន​កៅអី​ក្នុង​រដ្ឋសភា​នោះដែរ​។​
​លោក យឹម សុវណ្ណ បាន​បន្ថែមថា គណបក្ស​កើត​ថ្មី​ទាំងនោះ គឺជា​គណបក្ស​ដែល​បាន​បង្កើតឡើង​ដោយ​គណបក្សកាន់អំណាច ដើម្បី​បំបែក​សម្លេង​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​គេ​មិនមាន​លទ្ធភាព​និង​សម្រេច​គោលដៅ​នោះទេ​។​
​ទាក់ទង​នឹង​ការលើក​ការ​របស់លោក យឹម សុវណ្ណ ខាងលើនេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ឆ្លើយតប​ថា លោក យឹម សុវណ្ណ កំពុង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ រំលោភច្បាប់​ស្តី​ការបង្កើត​គណបក្ស ហើយ​ថែមទាំង​បង្ហាញ​នូវ​គំនិត​បក្សនិយម រើសអើង​និយម និង​បែងចែក​សង្គម​កម្ពុជា​។ លោក ពេជ្រ ស្រស់ បាន​បន្ថែមថា លោក យឹម សុវណ្ណ មិនដឹង​អំពី​ច្បាប់​គណបក្សនយោបាយ និង​មានគំនិត​ជ្រុលនិយម​ដែល​អាច​បង្ហាញថា ពួកគេ​មិនអាច​ដឹកនាំ​ប្រទេស​បាន​នោះឡើយ​។​
​លោក ពេជ្រ ស្រស់ បាន​លើកឡើងថា គណបក្ស​របស់​លោកមា​ន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ មានច្បាប់​អនុ​ញ្ញ ពី​ក្រសួងមហាផ្ទៃ​រួមទាំង​មាន​គោលនយោបាយ​ច្បាស់លាស់ មិន​ដូច​ការលើកឡើង​លោក យឹម សុវណ្ណ នោះទេ​។ លោក​អះអាងថា សូម្បីតែ​លោក សម រង្ស៊ី ពេល​បង្កើត​គណបក្ស​ដំបូង​ក៏មាន​អ្នកគាំទ្រ​តិចតួច​និង​មិនទាន់​ទទួលបាន​អ​សនៈ​ក្នុង​រដ្ឋសភា​នោះដែរ​។ ដូច្នេះ​ការចាប់ផ្តើម​របស់​គណ​បក្ស​យុវជន​កម្ពុជា ក៏​ដូចគ្នា ហើយក៏​មិនអាច​ទស្សន៍ទាយ​មុន​អំពី​វាសនា​និង​អនាគត​ឬ​អ្នកគាំទ្រ​តិច​ឬ​ច្រើន​នោះដែរ​។​
​លោក ពេជ្រ ស្រស់ បាន​បញ្ជាក់ថា ការបង្កើត​គណបក្ស​យុវជន​កម្ពុជា គឺ​លោក​ចង់​ចូលរួម​ក្នុង​នយោបាយ ចង់បង្ហាញ​ជំហរ ស្នេហា​ជាតិ​និង​ការបញ្ចេញមតិ ដើម្បី​រួបរួម​ជាតិ និង​អភិវឌ្ឍន៍​ជាតិ មិនមាន​គំនិត​លោភលន់​នោះឡើយ ហើយក៏​គ្មាន​អ្នកណា​ឬ​គណបក្ស​ណាមួយ​នៅ​ពីក្រោយ​នោះដែរ​។ ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​យុវជន​កម្ពុជា ភាគច្រើន​ជា​យុវវ័យ ដែល​គេ​លែងមាន​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រើតែ​នយោបាយ ភូតភរ​និង​មិនមាន​សុ​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ជាតិ​នោះឡើយ​។​
​ប្រធាន​គណបក្ស​រូបនោះ បាន​អះអាងថា លោក​នឹង​ប្តឹង​លោក យឹម សុវណ្ណ ពីបទ​បរិហាកេរ្តិ៍​ប្រសិនបើ​លោក យឹម សុវណ្ណ មិន​ចេញមុខ​មក​បកស្រាយ​នូវ​អ្វីដែល​លោក យឹម សុវណ្ណ បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ ហើយ​បាន​បន្ទាបបន្ថោក​គណបក្ស​ទើប​បង្កើត​ថ្មី ហើយ​ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ថែមទៀត​៕

169ce0aa-1f36-49c3-a26e-9f2a3ad0e3f7

ឃាត់ខ្លួន​មនុស្ស​២០​នាក់​ករណីបង្ក្រាប​គ្រឿងញៀន​ថ្ងៃទី​១​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​បង្ក្រាប​បទល្មើស ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៦​ករណី ឃាត់​មនុស្ស ២០​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ មុខសញ្ញា​ជួញដូរ ១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ១០​នាក់ និង​រឹបអូស គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៤២,៣​ក្រាម​, ៣​កញ្ចប់​ធំ និង​១៣​កញ្ចប់​តូច កញ្ឆា​ក្រៀម ១០​កញ្ចប់​តូច ។
​របាយការណ៍​ខាងលើ​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. រាជធានី​ភ្នំពេញ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី ១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច កញ្ឆា​ក្រៀម ១០​កញ្ចប់​តូច​, ទី​២. កណ្ដាល ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៧​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ១​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​, ទី​៣. សៀមរាប ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ២៣,៩​ក្រាម និង​ទី​៤. កោះកុង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៨​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៤​ក្រាម ៕

image-1226

ស្លាប់​៤​នាក់ របួស​១១​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១​ឧសភា​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩​លើក ក្នុងនោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់ ៧​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់ (​ប្រុស​) ។
​ប្រភព​វ​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៩​លើក នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប​ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់​២​នាក់​), ស្រវឹង ២​លើក (​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ៧​នាក់ យប់ ១​នាក់ ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក​, ផ្លូវ​ខេត្ត​ក្រុង ១​លើក​, ផ្លូវលំ ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក​, រថយន្ត​ធុន​តូច ៦​គ្រឿង ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន តាកែវ ១​លើក ស្លាប់ ២​នាក់​, ពោធិសាត់ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់​, ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់​, និង​ខេត្តកំពង់ធំ ២​លើក របួស ៣​នាក់ (​ស្រី​២​នាក់​) ។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ២.៣៥៥ គ្រឿង​, អប់រំ ១.០៩៧ គ្រឿង​, ពិន័យ ១.២៥៨ គ្រឿង ៕

339

ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​

​ខេត្តកណ្តាល​៖​យុវជន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ក្រុង​តាខ្មៅ​ចុះ​ធ្វើការ​ល្បាត កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​០០​នឹង​១៥​នាទី​យប់ នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២១​បេ ស្ថិតក្នុង​ភូមិ​ថ្មី​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ខណដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នោះ​។​
​ជ​នស​ង្ស​យ័​មាន ទី​១/ ឈ្មោះ រ៉ា រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២/ ឈ្មោះ ថេ​ន ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​
​សមត្ថកិច្ច​ប៉ូលីស​បាន​ឆែកឆេរ​រកឃើញ​នឹង​រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌ ស ថ្លា ស​ង្ស​យ័​ជា​សារធាតុ​ញៀន​មាន​ចំនួន​៤​ក​ញ្ចា​ប់ (១​តូច​)(៣​ធំ​)​នឹង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស ផ្លាកលេខ​ភ្នំពេញ​១ck៩០៨៥​។​
​បើ​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​នៅវេលា​ម៉ោង​កើតហេតុ​ដូចខាងលើ​នេះ​គឺ​កំ​ម្លាំ​ង​សមត្ថកិច្ច​ប៉ូលីស​អន្តរាគមន៍​នៃ​ក្រុង​តាខ្មៅ​បានធ្វើ​ការចេញ​ល្បាត​ដើម្បី​រក្សា​សន្តិសុខ​តាម​មូលដ្ឋាន​បន្ទាប់មក​ក៍បាន​ប្រទះឃើញ​យុវជន​២​នាក់​នេះ​កំពុង​ជិះ​ម៉ូតូ ហើយក៏​មានការ​ស​ង្ស​យ័​ទើប​កម្លាំង​ល្បាត​យើង​បាន​ឃាត់​ធ្វើការ​សួរនាំ​នឹង​ឆែកឆេរ​ឃើញ​មាន​គ្រឿងញៀន​ដូចខាងលើ​តែម្តង​ហើយក៏​បាន​នាំ​ជ​នស​ង្ស​យ័​ទាំង​២​នាក់​នេះ​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

IMG-20160501-WA0009

ជនជាតិ​ចិន​៤​នាក់ រងរបួស​ក្នុងករណី​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤

​ខេត្ត​ព្រះសីហនុ​៖​ជនជាតិ​ចិន​៤​នាក់ បាន​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត នៅ​ម៉ោង​១៤៖៣០​នាទី​រសៀល​ម្សិលមិញ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កឡើង​ដោយ រថយន្ដ​ម៉ាក LEXUS ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-5402 បើកបរ​ត្រឡប់​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្ដង បណ្ដាលឱ្យ​ជនជាតិ​ចិន ជា​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល​៕

13119104_1595323597448672_5334269472555069410_n13094336_1595323624115336_3036873554991925463_n