All posts by មេគង្គ ប៉ុស្តិ៍

ដឹង​ក្រុម​ណា​ប៉ះគ្នា​វគ្គ​៨ ក្រុម​ចុងក្រោយ Europa League អត់​!

​បាល់ទាត់​៖​ការចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Europa League បាន​ចប់​រួចរាល់​អស់​ទៅហើយ​នៅមុននេះ​។ ដូច្នេះ​ចង់ដឹងថា ក្រុម​ណា​ប៉ះគ្នា​ខ្លះ​នោះ​តោះ​ទៅ​មើល​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា !

10632688_1108176125916279_6721444321727346713_n

​

ក្រុម​ប៉ះគ្នា​សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League

​បាល់ទាត់​៖​បន្ទាប់ពី​ជើង​ទី​ពីរ​បញ្ចប់ទៅ​យ៉ាង​តានតឹង ឥឡូវនេះ​លទ្ធផល​ចាប់​គូ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Champions League បានចេញ​ជ្លូវ​ការ​ហើយ​៕ សូម​មើល​តារាង​ខាងក្រោម​៖

993092_1194686007244526_4580945413757555548_n

​

ចិន​ចេញមុខ​ព្រមាន​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​ការបង្ក​បញ្ហា​បន្ថែមទៀត​

​ប៉េកាំង​៖​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េខាងជើង​បានចេញ​មុខ​ព្រមាន​ជា​ផ្លូវការ​កូរ៉េខាងជើង​ជុំវិញ​ការបាញ់​មី​ស៊ី ហើយក៏​អំពាវនាវ​បន្ថែមទៀត​ឲ្យ​ប្រទេសជិតខាង​មួយ​នេះ​អនុវត្តន៍​ឲ្យ​បាន​ទៅតាម​ដំណោះស្រាយ​របស់​អន្តរជាតិ (UNSC)​។
​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​នៅ​កាលពី​ម្សិលមិញ​បញ្ជាក់ថា ការព្រមាន​របស់​ចិន​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េកាំង​ពី​សំណាក់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​៕

4096

​

ស្លាប់​៥​នាក់ របួស​៧​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក ក្នុងនោះ​យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​៦​នាក់ និង​របួសស្រាល​១​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង​, ថ្មើរជើង​២​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៣​នាក់​), ប្រជែង​២​លើក​(​ស្លាប់​ម្នាក់​), ស្រវឹង​១​លើក (​ស្លាប់​ម្នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់ (​យប់​៦​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស មាន​ចំនួន ៧,៣៧៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ៣,៣៨៥​គ្រឿង ពិន័យ​សរុប ៣,៩៩៣​គ្រឿង​៕

12507510_971253629588292_7003916366802476965_n

​

យន្តហោះ​មួយគ្រឿង​ដឹក​មនុស្ស​៦៩នាក់​ធ្លា​ក់នៅ​រុស្ស៊ី​សង្ស័យ​ស្លាប់​ទាំងអស់​

រុស្ស៊ី​៖​យោងតាម​ការចេញផ្សាយ​របស់ RT នៅ​ប៉ុន្មាន​នាទី​មុននេះ​បាន​ឲ្យ​ដឹងថា មាន​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Flydubai ជើងហោះហើរ FZ981 ផ្ទុក​មនុស្ស​ចំនួន​៦៩​នាក់ បាន​ធ្លា​ក់នៅ​ទីក្រុង Rostov-on-Don ភាគខាងត្បូង​ប្រទេស​រុស្ស៊ី បណ្ដាល​ឲ្យ​អ្នកដំណើរ និង​សហ​នាវិក​ទាំងអស់​នៅលើ​យន្តហោះ​សង្ស័យ​ស្លាប់​។​
​យន្តហោះ​ដឹក​អ្នកដំណើរ Boeing 737 របស់​ក្រុមហ៊ុន Flydubai បាន​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប និង​បាន​ធ្លាក់​ខណៈពេល​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Rostov-on-Don នៅ​ម៉ោង​ប្រមាណ ៦​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) ប៉ុន្តែ​ប្រហែល​ជាមាន​បញ្ហា​អ្វី​មួយទៀត​បណ្ដាល​ឲ្យ​ធ្លាក់​បែបនេះ​។​
​មន្ត្រី​សង្គ្រោះបន្ទាន់​នៅក្នុង​តំបន់​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស​នៅលើ​យន្តហោះ​ទាំង​៦៩នាក់ ក្នុងនោះ​រួមទាំង​សហ​នាវិក​ផង​ត្រូវបាន​ស្លាប់​៕

56ecaf30c461884f278b45af

​

ជនសង្ស័យ​ឆក់​កាបូប​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រមខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​ប្រជា​ពក​រដ្ឋ​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​ស្ទើរ​រួម​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៩ និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន​ខាំ​មីង​តែ​ល ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ លេខ​៨៨ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ឌុ​ច សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នក​ឆក់​) និង​ទី​២-​ឈ្មោះ គឹម សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នកបើក​ម៉ូតូ​) ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave-i ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​កណ្តាល 1H-1375​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី សារ៉េត អាយុ​៣២​ឆ្នាំ មុខរបរ​ម៉ាស្សា មាន​ទីលំនៅ​ផ្ទះ​លេខ​៦C ផ្លូវ​៨០ ស្ថិតនៅ​ភូមិ​១៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​ខណ្ឌដូនពេញ​៕

6858_1146959328678070_8448002528250107832_n3022_1146959325344737_9189354962604652172_n

​

ក្រុម ISIS កំពុង​ហ្វឹកហាត់​កុមារ​ច្រើន​នាក់នៅស៊ីរី

ស៊ី​រី​៖​បន្ទាប់ពី បាត់បង់​សមាជិក​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​នៅក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ក្នុងនោះ​ក៏មាន​មេដឹកនាំ​កំពូលៗ​ផង​នោះ ខណៈ​នេះ​ក្រុម​ឧទ្ទាម ISIS បាននិងកំពុង​ជ្រើសរើស​កុមារ​បន្ថែម​ជាច្រើន​នាក់​ទៀត ដើម្បី​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល​ជំនាញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ RT​។​
​ក្នុង​រយៈ​ចុង​ក្រោយនេះ​ឥទ្ធិពល​របស់​ក្រុម ISIS ហាក់​បាន​អន់ថយ​ក្រោយពេល​មានការ​វាយប្រហារ​តាមរយៈ​ដែនអាកាស​ពី​សំណាក់​រុស្ស៊ី និង​លោកខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​យល់ព្រម​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី នៅក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​។​
​យោងតាម​របាយការណ៍​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​កម្ទេច​រោងចក្រ​ផលិត​ប្រេង​របស់​ក្រុម ISIS ចំនួន ២០៩​កន្លែង និង​រថយន្ត​ដឹក​ប្រេង​ចំនួន ៣​ពាន់​គ្រឿង ដែល​ធ្វើ​ឲ្យ ISIS ខាត​បង់ធំ​។​
​គួរ​រម្លឹក​កាលពី​ចុងឆ្នាំ​២០១៥ ក្រុម ISIS បានបង្ហាញ​វីដេអូ​បង្ហាត់បង្រៀន​ក្មេងៗ​អាយុ​ប្រហែល ៨​ឆ្នាំ ឲ្យ​ក្លាយជា​ភេរ​វករ ជាមួយនឹង​ជំនាញ​ជាច្រើន​យ៉ាង ព្រោះថា​នៅពេល​អនាគត ពួកគេ​ត្រូវ​ពឹង​ផ្នែក​ទៅលើ​ក្មេងៗ​ទាំងនោះ ដើម្បី​បន្ដ​ភារកិច្ច​៕

56bc3416c46188b53c8b45f8

​

ចេញពី​ពិធីមង្គលការ​មិត្ត​ភ័ក្តិ​ស្រវឹង​បើកបរ​ម៉ូតូ​ដួល​ស្លាប់​ម្នាក់ឯង​

​​ដោយ​៖ អ៊ួ​ង វឹង​

ខេត្តកំពត​៖​នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​០១​និង​២០​នាទី អធ្រាត្រ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បង្កដោយ​បុរស​ម្នាក់ បណ្តាលអោយ​ស្លាប់​តែ​ឯកឯង​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ហេង កុក​ស្រេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត បើក​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លលខ ភ្នំពេញ ១U ៤៦៣៥ ចេញ​មកពី​ស៊ីការ​មិត្ត​ភ័ក្តិ​ក្នុងភូមិ​មួយ នៅជាប់​ព្រំដែន​វៀតណាម​។​សាក្សី​បន្តទៀតថា ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ហើយ បានជា​បើក​ម៉ូតូ​ជ្រុល​ធ្លាក់ចូល​ក្នុង​ស្រែ​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។

សមត្ថកិច្ចបានជួយចាត់ចែងបញ្ជូនសពជនរងគ្រោះឲ្យសាច់ញាតិដើម្បី នាំយកទៅរៀបចំពីធីបុណ្យតាមប្រពៃណី៕

1aca11aca21aca3

លោក​បណ្ឌិត ជា ចំរើន ប្រកាស​លាលែង ​ពី​ឆាកនយោបាយ

ដោយ៖ខេមរា

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ក្នុង​សប្តាហ៍​នេះ ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ជា ចំរើន បាន​សុំលាលែង​តំណែង​ពី​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ដែល​ទើប​បង្កើត​កាល​ពេល​ថ្មីៗ​នេះ ដោយ​ប្រកាសថា​លោក​នឹង​បញ្ចប់ជីវិត​នយោបាយ​ព្រោះ​ចង់​រស់នៅក្នុង​ឋា​នះ​ជា​ប្រជាពលរដ្ឋ​ធម្មតា​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​គណបក្ស​កម្ពុជា​សេរីភាព​។​
​
ប្រភពពី​មន្ត្រី​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា ការប្រកាស​លាលែង​តំណែង និង​បញ្ចប់ជីវិត​នយោបាយរ​បស់​លោក​បណ្ឌិត ជា ចំរើន នាពេលនេះ គឺ​មិនមែនជា​មូលហេតុ​នយោបាយ​ឡើយ ប៉ុន្តែ​ដោយសារ លោក​ចង់​រស់នៅក្នុង​ជីវ​ភាពជា​ប្រជាពលរដ្ឋ​សាមញ្ញ ព្រោះ​កន្លងមកនេះ​លោក​បាន​លះបង់​កម្លាំងកាយ​ចិត្ត​សព្វបែបយ៉ាង​ក្នុង​ឆាកនយោបាយ ។​
​
គួរ​បញ្ជាក់ថា លោក ជា ចំរើន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដាក់​លិខិត​សុំលាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ២០១៥ បន្ទាប់ពី​រួមរស់​ក្នុង​គណបក្ស​នេះ​រយៈពេល​២២​ឆ្នាំ និង​មួយថ្ងៃ​ក្រោយមក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ព្រម​ឲ្យ​ចាកចេញ​តាម​សំណើ ។

​ប្រមាណ​មួយ​សប្តាហ៍​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥ លោក​បណ្ឌិត​សាស្ត្រាចារ្យ ជា ចំរើន បានប្រកាស​បង្កើត​គណ​បក្ស​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះថា “​គណបក្ស​កម្ពុជា​សេរីភាព​” និង​ក្រោយមក​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវការ ប៉ុន្តែ​នៅពេលនេះ លោក​បានប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់លោក​ហើយ ដើម្បី​រស់នៅ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា ដោយ​មិន​ខ្វល់​ពី​នយោបាយ​ទៀតឡើយ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ឆ​ន្ទះ និង​បាន​បញ្ឈប់​ហាក់ដូចជា​ប្រញាប់ប្រញាល់​ពេក​ក្នុងការ​ចាកចេញ​ពី​ឆាកនយោបាយ​របស់លោក​៕

​1au

សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​៩៦៣,៩៧​ក្រាម ក្នុងផ្ទះ​សំណាក់​តារា​រស្មី ​ក្រុង​បាត់ដំបង​

​ដោ​យ៖​ប៉ែន​សុផល​

​បាត់​ដំបង​៖ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា ដោយសារ​ចលនា​ចូលរួម​ពី​ស្រទាប់​មហាជន​ក្រោយពី​ការអង្កេត​ឃើញ​មនុស្ស​ដែល​គួរអោយ​សង្ស័យ​បានចេញ​ចូល​និង​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​១​កន្លែង​យីហោ​តារា​រស្មី​នៅក្នុង​មូលដ្ឋាន ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ​ក្រុមនគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​ចុះ​ត្រត​ពិនិត្យ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាង​ល​នេះ បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​កេ​តា​ម៉ី​ន ទម្ងន់​៩៦៣,៩៧​ក្រាម​។​

​ការឆែកឆេ​ខាងលើ​សមត្ថកិច្ច​រឹបអូស​បានត្រឹមតែ​សារធាតុ​ញៀន​ប៉ុណ្ណោះ​មិនបាន​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​កំពុង​ឋិត​ក្រោម​ការ​ស៊ឺ​ប​អង្កេត​យ៉ាង​យកចិត្តទុកដាក់​ចំពោះមុខ​សញ្ញា​ដែល​ពាក់​ពន្ធ​។​

​នគរបាល​បាន​សន្និដ្ឋាន​បឋម​ថា គ្រឿងញៀន​ដែល​រក្សាទុក​ខាងលើនេះ ជនល្មើស​បំរុង​ចែកចាយ​ទៅកាន់​បណ្តាញ​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​គ្រឿងញៀន​ទាំង​៩៦៣,៩៧​ក្រាម​នេះ​ទៅអោយ​តុលាការ​ខេត្តហើយ​ដើម្បី​រក្សាទុក​រងចាំ​ពេលវេលា​ដុតបំផ្លាញ​ចោល​៕
​1aea11aea21aea3

សភា​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សួរ​រឿង​មិន​ប្រក្រតី​របស់​តុលាការ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖​រដ្ឋសភា​កោះហៅ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ ឲ្យ​ចូល​បំភ្លឺ​នៅ​សប្តាហ៍​ក្រោយ ជុំវិញ​ករណី​មួយចំនួន នៃ​ការអនុវត្ត​របស់ តុលា​ការដែល​ពាក់ព័ន្ធ សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​
​ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម ទៅ​សាកសួរ​នោះ​បន្ទាប់ពី​ប្រព័ន្ធតុលាការ​បានធ្វើការ​សម្រេច​ក្តី ដោយ​ភាពមិនប្រក្រតី​ជាច្រើន​សំខាន់​រឿងក្តី​ចុងក្រោយ​ទាក់ទង​ទំនាស់​ដីធ្លី​រហូត​មាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​៕

angvong620

​

រុស្ស៊ី​នៅតែ​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក បា​ស្ហា អាល់​អាសាដ​

​រុស្សី​៖​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅតែ​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​ប្រទេស​ស៊ី​រី​ក្រោម​ការគ្រប់គ្រង​របស់លោក បា​ស្ហា អាល់​អាសាដ បើទោះបីជា​រុស្ស៊ី​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​យ៉ាងណាក៏ដោយ​។​
​លោកពូ​ទីន​បញ្ជាក់ថា ការគាំទ្រ​ដល់​ស៊ី​រី​នៅតែមាន គឺមាន​ទាំង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ សព្វាវុធ​និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ គាំទ្រ​លើ​ការ​ស៊ើបការណ៍​សម្ងាត់ និង​បុគ្គលិក​ជំនួយ​ក្នុង​ការរៀបចំ​ផែនការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​។​លោក​សង្កត់ធ្ងន់ថា កងទ័ព​ដែល​នៅសល់​ក្នុងប្រទេស​ស៊ី​រី អាច​គ្រប់គ្រាន់​ក្នុងការ​អនុវត្ដ​ន៍​កាតព្វកិច្ច​ដែល​បានដាក់​ឲ្យ​ពួកគេ​ហើយ​។ ទន្ទឹម​នោះ​លោក​ក៏បាន​សរសើរ​ដល់​ទាហាន​រុស្ស៊ី​ផងដែរ ដែល​បាន​បើកផ្លូវ​ឈានទៅរក​ដំណើរការ​សន្ដិភាព ហើយ​លោក​បាន​សរសើរ​ដល់​ភាគី​ស៊ី​រី​មាន​លោក​បា​ស្ហា អាល់​អាសាដ​ជា​ប្រធានាធិបតី ដែល​តែង​អត់ធ្មត់ និង​ព្យាយាម​ដោយស្មោះ​ត្រង់ ស្វែងរក​សន្ដិភាព ព្រមទាំង​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សម្របសម្រួល​កិច្ចចរចា​។​
​គួរ​បញ្ជាក់ថា រុស្ស៊ី និង​អាមេរិក​គឺជា​តួអង្គ​សំខាន់​ជាងគេ​ក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​ស៊ី​រី​៕

20160318

​

Eden Hazard នឹង​ផ្លាស់​មក Real Madrid នៅ​រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប Real Madrid កំពុងមាន​កិច្ចព្រមព្រៀង​លើ​គោលការណ៍​មួយ​ក្នុង​ការនាំយក​កីឡាករ Eden Hazard ពី​ក្លិប​តោ​ខៀវ Chelsea នា​រដូវក្តៅ​ខាងមុខនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​កវ័យ​២៥​ឆ្នាំ​រូបនេះ ស៊ុត​បញ្ចូល​ទី​បាន​២៥​គ្រាប់​ក្នុងការ​បង្ហា្ញ​ញ​ខ្លួន​ឲ្យ​ក្រុម​តោ​ខៀវ​ចំនួន​១៩​លើ​នឹង​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ជើងឯក Premier League កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​នៅ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​តែ​១​គ្រាប់​គត់​ក្នុងការ​បង្ហាញខ្លួន​២៣​លើ​ឲ្យ​ក្រុម​នូវពេល​ថ្មីៗ​នេះ​។​
Hazard ប៉ុន្មាន​ខែ​កន្លងមកនេះ​កំពុងតែ​មានការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងខ្លាំង​នូវ​ទម្រង់​លេង​ដ៏​អន់​របស់គេ​នោះ​ហើយ​ថ្មីៗ​នេះដែរ​គេហទំព័រ AS បាន​ចុះផ្សាយ​ថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Lille បាន​ព្រមព្រៀង​ចុះហត្ថលេខា ជាមួយ​ក្រុម Real Madrid នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​
​គួរ​បញ្ជាក់ថា ក្រុម Real Madrid អាច​នឹងមាន​ការផ្លាស់​ប្តូរ​កីឡាករ James Rodriguez ជាមួយនឹង​ខ្សែប្រយុទ្ធ Hazard នៅ​រដូវក្តៅ​នេះ​៕

eden-hazard2_3506508b

​

Totti អាច​នឹង​ចាក​ចេញពី​ក្លិប Roma ពេល​ចប់​រដូវ​កាល​នេះ​

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Fichajes បាន​ឲ្យ​ដឹងថា Leicester City ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League កំពុង​ត្រៀម​ដាក់សំណើ​ទៅ​ក្លិប Roma ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Francesco Totti មក​រួម​ក្រុម​នាពេល​រដូវ​ខាងមុខនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​លេង​ឲ្យ​ក្រុម Roma ចាប់តាំងពី​ឆ្នាំ​១៩៨៩ និង​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣០០​គ្រាប់​ក្នុងការ​បង្ហាញ​បាន​ខ្លួន​ឲ្យ​ក្លិប​អ៊ីតាលី​មួយ​នេះ​ចំនួន​៧៥១​ប្រកួត​ផងដែរ​។​
​កីឡាករ​អ៊ីតាលី​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្រុម Roma នៅពេល​ចប់​រដូវ​កាល​នេះ​ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​អះអាងថា​នឹង​អាច​ព្យូ​រ​ស្បែកជើង​បន្ទាប់ពី​មិន​ជាប់​ជ្រើស​១១​នាក់​ដំបូង​ឲ្យ​ក្រុម​រយៈពេល​១២​ខែ​កន្លងមក​។​
​យោងតាម​គេហទំព័រ Fichajes.net បាន​ឲ្យ​ដឹងថា អ្នក​ចាត់​ទូរ​ទៅ​របស់​ក្រុម Leicester លោក Claudio Ranieri នឹង​នាំយក​កីឡាករ Totti ដើម្បី​មកលេង​នៅ Premier League​។​
​គួរ​បញ្ជាក់ថា ក្រុម Roma និង​ផ្តល​តួនាទី​មួយ​ទៅ​ឲ្យ Totti នៅពេល​ចប់​រដូវ​កាល​នេះ​ប្រសិន​កីឡាករ​រូបនេះ​មិន​ចាក​ចេញពី​ក្រុម​នោះ​៕

Francesco-Totti-

​

ចិន​ចង់​សហការ​ជាមួយ​ឥណ្ឌូនេស៊ី​ក្នុងការ​ប្រឆាំង​អំពើ​ភេរវកម្ម​

​ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃទី​១៧​មីនា​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានបំណង​ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ប្រឆាំង​សកម្មភាព​ភេរវកម្ម​ដែល​កំពុង​គំរាមកំហែង​។
​លោក​អះអាងថា ការធ្វើ​បែ​នេះ គឺ​ដើម្បី​រក្សា​ការពារ​សន្ដិសុខ​និង​ស្ថេរភាព​ក្នុងប្រទេស​ទាំងពីរ និង​សន្ដិសុខ ស្ថិរភាព​ក្នុង​តំបន់​។ លើសពីនេះទៅទៀត​ចិន​ថា ចិន​និង​ឥណ្ឌូនេស៊ី​បាន​យល់ច្បាស់​ពី​ស្ថានការណ៍​បច្ចុប្បន្ន ដូច្នេះ​ប្រទេស​ទាំង​ពីរបាន​យល់​ពីគ្នា​ទៅវិញទៅមក និង​គាំទ្រ​គ្នា​ដើម្បី​ប្រឆាំង​អំពើ​ភេរវកម្ម​។
​គួរ​បញ្ជាក់ថា ចិន និង​ឥណ្ឌូនេស៊ី​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម ហើយ​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ផងដែរ​៕

20160318

​