All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​ម្នាក់​​

​រាជធានី​ភ្នំពេញ​៖អតីត​អ្នកបើករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ម្នាក់​ត្រូវបាន​សមាជិកសមាគម​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា​ចាប់ខ្លួន​បញ្ជូនទៅ​សមត្ថកិច្ច​កាលពី​ព្រឹក​មិញ​ទាក់ទង​ការធ្វើសកម្មភាព​ចែក​ខិត្តប័ណ្ណ​និយាយ​ប៉ះពាល់ ដល់​សមាគម​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​។​
​អតីត​អ្នកបើកបរ​រដយន្ត​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ បុល ត្រូវបាន​សមាជិក​រប​ស់​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅមុខ​ផ្សារ​ទំនើប​រតនា​ផ្លា​សា​ក្នុង​សង្កាត់​ទឹកថ្លា រួច​បញ្ជូនទៅ​សាលាសង្កាត់​កា​កាប​។​
​លោក គួ​យ សាត មន្ត្រី​សមាគម​កម្មករ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​បាន​បញ្ជាក់ថា អតីត​អ្នកបើករថយន្ត​រូបនោះ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​បាន​ចែក​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់ សេវា​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល និង​សេវា​របស់​សមាគម​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ​បញ្ជាក់ថា ស្ថាប័ន​ទាំងពីរ​នេះ រំលោភច្បាប់​និង​ប្រើ​ហិង្សា លើ​អតីត​អ្នកបើករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា សមាគម​រួមគ្នា​អភិវឌ្ឍន៍​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​សមាគម​របស់​អ្នករត់​ម៉ូ​ឌុប និង​ម៉ូតូ​កង់​បី​បាន​ឃាត់ខ្លួន​អតីត​អ្នកបើករថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ចំនួន​៧​នាក់ នៅពេល​អតីត​អ្នក​បើកឡាន​ទាំងនោះ​ធ្វើ​សកម្ម​ភាពចុះ​ចែក​ខិតប័ណ្ណ​នៅតាម​ផ្លូវ​។​
​យ៉ាងណាក៏ដោយ​សមត្ថកិច្ច អះអាងថា អតីត​អ្នកបើកបរ​រថយន្ត​រូបនោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅវិញ​ហើយ ហើយ​សមត្ថកិច្ច​មិនបាន​ចាប់ខ្លួន​នោះទេ គឺ​គ្រាន់តែ​ហៅ​មក​សាកសួរ​ប៉ុណ្ណោះ​៕

160206-clc-photo-2016-02-07-2016-02-08-1

​

Man Utd ធ្លាក់​ចេញពី Europa ក្រោយ​ថ្វី​ជើង Liverpool

​បាល់ទាត់​៖​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្លាក់​ចេញពី​ពានរង្វាន់ UEFA Europa នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ទាប់​ធ្វើបាន​ត្រឹម ១-១ ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ក្នុងការ​ប្រកួត​ជើង​ទី​២​នៅ Old Trafford យប់មិញ និង​សរុប​ទាំង​២​ជើង ហង្ស​ក្រហម​ឈ្នះ ៣-១​។​
​ការប្រកួត​តង់​ទីមួយ ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម Man Utd បានបង្ហាញ​ទម្រង់​យ៉ាង​ល្អ​ដោយមាន​ការ​វាយ​សម្រុក​ទៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ជាច្រើន​លើ​ជាច្រើន​សារ​លុះ​មកដល់​នាទី​៣២​ក្រុម​ម្ចាស់ផ្ទះ​បានទទួល​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Anthony Martial ការប្រកួត​ជិត​ចប់​តង់​ទី​១​ទៅហើយ​ពោល​គឹ​នាទី​៤៥​ខ្សែបម្រើ​ឆ្នើម Philippe Coutinho បាន​ស៊ុត​ផុតដៃ​អ្នកចាំទី David de Gea ធ្វើ​ឲ្យ Liverpool តាម​ស្មើ ១-១ វិញ​។​
​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​នៅតែ​ធ្វើការ​វាយ​គ្នា​ទៅវិញទៅមក​ប​ន្តែ​នូវតែ​មិនអាច​ទម្លុះ​សំណាញ់​ទី​គ្នា​បាន​រហូតដល់​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ធ្វើបាន​ត្រឹម​លទ្ធផល ១-១ នេះ​ធ្វើ​ឲ្យ​ក្រុម Man Utd ត្រូវ​ចាក​ចេញពី​ពី​ពានរង្វាន់ UEFA Europa នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទាំង​មិន​អស់ចិត្ត​។​
​គួរ​បញ្ជាក់ដែរថា Liverpool គឺជា​ក្រុម​អង់គ្លេស​តែ​១​គត់ ដែល​ឡើងដល់​វគ្គ​៨​ក្រុម UEFA Europa League រដូវ​កាល​នេះ​៕

365

​

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់​ចូល​សមុទ្រ​

​កូរ៉េខាងជើង​៖​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទ​១៨ ខែមីនា នេះ ប្រទេស​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចូល​សមុទ្រ​ចម្ងាយ​៨០០​គីឡូម៉ែត្រ​១​គ្រាប់​ពី​តំបន់ Sukchon ភាគ​ខាងលិច​ប្រទេស ចូលទៅក្នុង​ទឹកសមុទ្រ​នៃ​ឆ្នេរ​ភាគ​ខាងកើត​។​
​ការបាញ់​មី​ស៊ី​ល​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ទើបតែ​ចុះហត្ថលេខា​លើ​ការដាក់ទណ្ឌកម្ម​ថ្មី​ផ្សេងទៀត​លើ​ក្រុង​ព្យុងយ៉ាង ក្រោយ​មានការ​សាក​នុយក្លេអ៊ែរ និង​ផ្កាយរណប​ខុសច្បាប់ ដោយ​បញ្ជា​ឲ្យ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​រដ្ឋាភិបាល​កូរ៉េខាងជើង​ក្នុង​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា ថ្ងៃទី ៦​មករា និង​ទី​៧​កុម្ភៈ​កន្លងទៅនេះ​កូរ៉េខាងជើង​ក៏បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ទី​អវកាស ជាការ​បំពាន​ទៅនឹង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ដែលមាន​ស្រាប់​ថែមទៀត​៕

1132

​

គណៈរដ្ឋមន្ត្រី​៖​​ មន្ត្រី​២៤​រូប​ត្រូវដាក់​ចូល និវត្តន៍ និង​ផ្លាស់ប្តូរ​តំណែង​ថ្មី​

​រាជធានី​ភ្នំពេញ​៖​យោងតាម​លិខិត​រាជរដ្ឋាភិបាល ផ្ញើជូន​សម្តេច​ប្រធានរដ្ឋសភាជាតិ ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ទាក់ទង​ការរុះរើ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវបាន​គេ​ទម្លាយ​ចេញ​នៅ​ព្រឹក​នេះ គឺ​បង្ហាញ​ច្បាស់​ហើយ​ថា តើ​ក្រសួង​ណាខ្លះ​នឹងត្រូវ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី ហើយ​រដ្ឋមន្ត្រី​ជា​នរណា​៕ សូម​អាន​លិខិត​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្ញើជូន​សម្តេច​ប្រធានរដ្ឋសភាជាតិ​៖

1620612_974618879253276_6015425430884647413_ne5cb7018be9c020550f7f3daad55a57dkhada906

​

ក្រុមនិស្សិត​សុំ​ស្ថាប័ន​ជាតិ​ធំៗ​៣ បើក​ស៊ើបអង្កេត​បន្ទាន់​លើ​ករណី​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​ទាក់ទង​រឿងអាស្រូវ​ផ្លូវភេទ របស់លោក កឹម សុខា កាន់តែ​រីកធំឡើងៗ ដូច​ដំបៅ​មហារីក មិនអាច​ព្យាបាល​បាន​។ ផ្តើម​ពី​នោះ​នៅ​រាត្រី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ សមាគមយុវជន​កំណែទម្រង់​រដ្ឋ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ធ្វើការ​ស្នើសុំ​ទាមទារ​ឲ្យ​ស្ថាប័ន​ជាតិ​ធំៗ​មាន​រដ្ឋសភាជាតិ រាជរដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស្រាវជ្រាវ​ជាបន្ទាន់​មួយទៅលើ​ករណី​អាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា​។​
​តាម​សេចក្តីថ្លែងការណ៍ រឿងអាស្រូវ​ផ្លូវភេទ របស់លោក កឹម សុខា គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិ​ត្តិ​យស និង​សេចក្តីថ្លៃថ្នូរ​ក៏ដូចជា ទំនៀម​ទំលាប់​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា ជាពិសេស​ស្ថាប័ន​សភាជាតិ ! និង​ស្នើ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត និង​កោះហៅ​សា​ម៊ី​ខ្លួន ដើ​ម្បើ​ចង់ឃើញ​កម្ពុជា​ជា​សង្គម «​ស្អាតស្អំ​» មិន​អាប់ឱន​តម្លៃ​សីលធម៌​៕

96637777-dd92-41de-b946-8e39dd522b1110604094_1571897859791246_2035579290006882348_o

​

​កោះហៅ​លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២០ ខែមេសា ពាក់ព័ន្ធ​បណ្តឹង​លោក សោម សឿន

​​រាជធានី​ភ្នំពេញ​៖​ព្រះរាជអាជ្ញារង​សាលា​រាជធានី​ភ្នំពេញ​បានចេញ​ដីកាកោះ​អញ្ជើញលោក សម រង្ស៊ី ចូលខ្លួន​មក​បំភ្លឺ​ពាក់ព័ន្ធ បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី​ពីបទ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ Face book កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅ​។​
តាម​ដីកា​រលោក សម រង្ស៊ី ត្រូវបាន​កោះអញ្ជើញ​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង ០៩​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​។​
​ទន្ទឹម​នោះ​តុលាការ​ក៏បាន​ចេញ​ដីកាកោះ​កោះអញ្ជើញ លោក សោម សឿន និង​មេធាវី​របស់លោក ឱ្យចូល​ផ្តល់ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យ​ប្តឹង​ពីបទ​ក្លែង​លិខិត​នោះ​ផងដែរ​៕

ok-rainsy-AFP10003252_1571738566473842_5243481308395893576_n10603456_1571740169807015_7631973040740085004_n

​

ម្សិលមិញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៦​ករណី ឃាត់​ជនសង្ស័យ​១៦​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​សមត្ថកិច្ច​នគ​បាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៦​ករណី ឃាត់​មនុស្ស​១៦​នាក់ (​ស្រី​១​នាក់​) រួម​នឹង​វត្ថុតាង រួមមាន​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៨៧,៨២​ក្រាម និង​១២១​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​បង្ក្រាប រួមមាន ទី​១. មន្ទី ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៨​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ៨៧,៨២​ក្រាម និង ១២០​កញ្ចប់​តូច​, ទី​២. កំពង់ចាម ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៣​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច និង​ទី​៣. សៀមរាប ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៥​នាក់ (​ប្រុស​ទាំងអស់​) ជា​មុខសញ្ញា​ប្រើប្រាស់​៕

b0789b2f0cf740833bf5b243ec5d2190
​

ជនខិលខូច​បន្ត​កាប់​រាន​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​អភិរក្ស​រាល់ថ្ងៃ អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​

​ដោយ៖សហការី

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅក្នុង​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ការ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព្រៃឈើ​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់បំផុត សម្រាប់​ទាក់ទាញ​ទឹកភ្លៀង និង​ផ្តល់​លំនឹង​អាកាសធាតុ ជួយ​បម្រើ​ផលប្រយោជន៍ ដល់​ជីវិត​មនុស្ស សត្វ​គ្រប់​ប្រភេទ ត្រូវបាន​អ្នកភូមិ និង​មន្ត្រី​កិច្ចសន្យា ខិលខូច​មួយចំនួន បាននាំគ្នា​កាប់បំផ្លាញ ដើម្បី​រាន​យក​ដី​ដាំពោត និង​ដំឡូង​មី យ៉ាង​អនាធិបតេយ្យ ដោយ​មិន​គិត​ខ្វល់ខ្វាយ​អំពី​ផល​ប៉ះពា ល់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត​ហួតហែង​នោះឡើយ ជាពិសេស​នៅត្រង់ចំណុច​ភូមិ​អូរ​ប្រើ ស អូរ​ខ្ទីង ភូមិ​ក្រចាប់ និង​ចំណុច​អូរ​ធ្លាក់ស ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​គេ​កាប់ ដុតបំផ្លាញ​ក្លាយជា​វាល​រហោស្ថាន​រាប់សិប​ហិកតា​ឯណោះ ។ តែ​មិន​ឃើ ញ​មាន​មន្ត្រី​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ អើពើ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ ដែល​សេសសល់​តិចតួច​ទាំងនោះ​ឱ្យបាន​គង់​វង់​នោះឡើយ ដោយ​ចេះតែ​បណ្តែត​ប ណ្តោ​យ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មួយឆ្នាំ​ទៅមួយ​ឆ្នាំ ប្រែ​ក្លាយទៅជា​អស់រលីង ពោលគឺ​បានត្រឹមតែ​ឆ្លើយ​ដាក់គ្នា​យករួចខ្លួន​ប៉ុណ្ណោះ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​បង្ហើប​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ថា នៅ​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ក្នុង​ខេត្ត​ប៉ៃ​លិ ន ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ និង​មន្ត្រី​បុ​គ្គិក​បណ្តែត​មួយចំនួន​នាំគ្នា​លួច​កាប់​ដុត​ស្ទើរ​រាល់ថ្ងៃ ខណៈ​មន្ត្រី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ទៅដល់ ពួកគេ​នាំគ្នា​រត់​គេ​ខ្លួន​អស់រលីង ដោយ​ជួនកាល រត់ចោល​ម៉ាស៊ីន​កាត់ឈើ​ថែមទៀត​ផង ។ ប្រភព​បន្តទៀតថា ពេលខ្លះ​ចាប់បាន​អ្នក​ដែល​កាប់​នោះ​ហើយ គ្រាន់តែ​ធ្វើ​កិ​ច្ចស ន្យា​រាងចាល​រួច​ដោះលែង​ទៅផ្ទះ​វិញ លុះ​ថ្ងៃ​ក្រោយមក​កាប់​វិញ​ដដែល ហើយ​ពេលខ្លះ​ទៀ ត បន្ទាប់ពី​ចាប់បាន​ត្រូវគេ​អន្តរ​គម​ន៍​ដោះលែង​ភ្លាមៗ​តែម្តង ។ សូម្បីតែ​នៅក្បែរ​ស្នាក់ការ​អូរ​ធ្លាក់ស ដែល​ធ្វើ​ទុកឱ្យ​ម ន្ត្រី​បរិស្ថាន​ចាំ​យាម​ការពារ​ក៏​កាប់​ដុត​វាល​ស្រឡះ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ផងដែរ ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថន គឹមហុង នាយក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិន បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៧ មីនា នេះ​ថា ព្រៃឈើ​ត្រង់ចំណុច ខាងលើ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​កាប់​ទន្ទ្រាន យក​ដី​ដាំ​ដំណាំ ដោយសារតែ​អាជ្ញាធរខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឯកភាពគ្នា​ខ្វៀ​ល​ជូន​ពួកគាត់​កាន់កាប់​ប្រើប្រាស់​តាំងពី​យូរ​ឆ្នាំ​មកហើយ ។ លោក​បាន​បន្តទៀតថា ខាង​លោក​ក៏បាន​ដាក់​កម្លាំង​នៅ​ទីនោះ​ជាច្រើន​នាក​ដែរ ដើម្បី​ចាប់​ពួក​អ្នក​ដែល​លួច​កាប់បំផ្លាញ​ព្រៃឈើ លុះ​ក្រោយមក​គេ​យក​លិខិត​ដែល​អភិ បាល​ខេត្ត អនុញ្ញាតិ​បង្ហាញជូន​ព្រះរាជអាជ្ញា ក៏ត្រូវ​បាន​ដោះលែង​វិញ ។

​បើតាម លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យដឹង​ដែរ​ថា ព្រៃ​តំបន់​អភិរក្ស​ខាងលើ មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូលទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​បានទេ ហើយ​ចំពោះ​ការ​ដែលថា​អភិបាលខេត្ត​ឯកភាព​ឱ្យ​កាប់​ទន្ទ្រាន​យក​ដី​នោះ​បង្កបង្កើនផល មិនទាន់មាន​សេចក្តីសម្រេច​ណា​មួ យ​នោះទេ គ្រាន់តែ​បែងចែក​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ​ឱ្យដឹង​ច្បាស់លាស់​ប៉ុណ្ណោះ ។ លោក​បន្តទៀតថា ខាង​លោក​មានឈ្មោះ​អ្នក​លួច​កាប់​ព្រៃឈើ​ទាំងនោះ​អស់ហើយ ដោយ​កំពុង​រៀបចំ​សំណុំរឿង ។​

​ចំណែក លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃ​តំបន់​អភិរក្ស​ខាងលើ ខណៈ​ភ្នាក់ងារ​សារព័ត៌មាន​ទាក់ទង​សួរនាំ ខាង​លោក​បាន​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ ៕
​1ak11ak2

តារា​កូនកាត់​ខ្មែរ អាល្លឺម៉ង់ កញ្ញា ម៉ៃ​យ៉ា តួឯក​លើកដំបូង​រឿង “​ហង្ស​បាក់​ស្លាប​”

 

ដោយ៖រតនៈ

​ភ្នំពេញ​៖ តារា​សាច់​សខ្ចី​សម្តីទន់​ជា កូនកាត់​ខ្មែរ អាល្លឺម៉ង់ កញ្ញា ម៉ៃ​យ៉ា​(Ruger Maiya-Saraya Matha) ឆក់​បាន​តំណែង​តួឯក​ស្រី​ជា​លើកដំបូង​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥​គឺ​រឿង “​ហង្ស​បាក់​ស្លាប​”​។ ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង ក្នុង​កម្មវិធី​ក្រុង​ពាលី​ចេញ​ថត​ខ្សែភាពយន្ត​ភាគ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​១៧​មីនា​នេះ​នៅក្នុង​បរិវេណ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។​
​ ​ ​
កញ្ញា ម៉ៃ​យ៉ា បាន​បញ្ជាក់ថា ក្នុង​ខ្សែភាពយន្ត​រឿង​”​ហង្ស​បាក់​ស្លាប​”​នេះ​នាង​សម្តែង​ជា​តួអង្គ​កូនស្រី​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ជាមួយនឹង​ជីវិត​ស៊ីវីល័យ​ហ៊ឺហា​។ នាង​លើកឡើងថា​នេះ​គឺជា​ខ្សែភាពយន្ត​ដំបូង​ដែល​នាង​ទទួលបាន​ហើយ​ក្នុង​តំណែង​តួឯក​ស្រី ក្រោយពី​នាង​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។ តារា​ស្រី​ដែលមាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ និង​ម្តាយ​ជា​ជនជាតិខ្មែរ​រូបនេះ​បាន​បញ្ជាក់ថា កន្លងមក​នាង​សម្តែង​តែ​ក្នុង​បទ​ចម្រៀង ការថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ខ្លីៗ ជា​អ្នក​បង្ហាញ​ម៉ូត និង​ពិធីករ​តែប៉ុណ្ណោះ​។ ទោះបីជា​ស្នាដៃ​ដូង​ក្នុង​អាជីព​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​មែន ប៉ុន្តែ​នាង​មាន​ទំនុកចិត្ត​ក្នុងការ​ចូលរួម​សម្តែង​ខណៈដែល​កន្លងមក​នាង​ធ្លាប់បាន​ប្រឡូក​នឹង​ការសម្តែង​មួយចំនួន​ហើយ​ដែរ​។ តារា​ស្រី​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា នាង​នៅតែ​ដាក់​ក្តី​រំបឹង​ខ្ពស់​ជាមួយនឹង​ខ្សែភាពយន្ត​ខាងលើនេះ​ព្រោះតែ​សាច់រឿង ពិសេស​ក្រុមការងារ​ផលិត​សុទ្ធ​តែមាន​ស្នាដៃ បទពិសោធន​ក្នុង​ការផលិត​ខ្សែភាពយន្ត​ភាគ​។​
​
តារា​កូនកាត់​រូបនេះ​នឹងត្រូវ​ជួប​ជាមួយនឹង​តួឯក​ប្រុស​លោក​មុំ សុទ្ធា​រ៉ា ហើយ​ក្រៅពី​តារា​សម្តែង​ទាំងពីរ​រូបនេះ​ក៏មាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​មួយចំនួនទៀត​ដូចជា​កញ្ញា អ៊ុន អា​លីហ្សា កញ្ញា​ហេង ស្រី​ពេជ្រ កញ្ញា​គីម ប័​រលី​និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​។​
​
​លោក Supit Rattichunhachot អ្នកគ្រប់គ្រង​ការផលិត​របស់​ក្រុមហ៊ុន Premier Entertainment Co.,Ltd​បាន​បញ្ជាក់ថា​តាម​ការគ្រោងទុក​ខ្សែភាពយន្ត​ភាគ រឿង “​ហង្ស​បាក់​ស្លាប​” នឹងត្រូវ​ចំណាយ​ការផលិត​ប្រមាណ​២​ខែ ដែល​នឹងត្រូវ​ចេញ​ថត​នៅ​តំបន់​ជាច្រើន​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន ពិសេស ខេត្តសៀមរាប​។ លោក​បាន​បញ្ជាក់ដែរថា ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នក​និយម​ទស្សនា​ខ្សែភាពយន្ត​ភាគ​។​
​ ​
លោក Supachai Verapuchong អគ្គនាយក​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​បញ្ជាក់ថា​ស្ថានីយ​ទូរ​ទ្សន៍​លោក​បាន​បង្កើន​ការផលិត​ខ្សែភាពយន្ត​ខ្មែរ​ដោយ​សហការ​ជាមួយ​ដៃគូ​ជា​ជាមួយនឹង​ផលិតករ​មកពី​ព្រះរាជាណាចក្រ​ថៃ ប្រយោជន៍​ផលិត​ខ្សែភាពយន្ត​ភាគ​យ៉ាងតិច​២៤​រឿង​ក្នុង​មួយឆ្នាំ​។ លោក​បញ្ជាក់ដែរថា រហូតមកដល់​ពេលនេះ​ស្ថានីយ​បានបញ្ចប់​ការថត​ចំនួន​៣​រឿង​ហើយ​ហើយ​ខ្សែភាពយន្ត​រឿង​”​ហង្ស​បាក់​ស្លាប​”​នេះ​គឺជា​រឿង​ទី​៤​។ លោក​បន្តថា​ក្រុមការងារ​ផលិត​នឹង​ផលិត​ខ្សែភាពយន្ត​គ្រប់បែប​ទាំង​បុរាណ​និង​សម័យ ប៉ុន្តែ​អ្វីដែល​ខ្សែភាពយន្ត​យកចិត្តទុកដាក់​គឺ​ខ្សែភាពយន្ត​មានគុណ​ភាព​និង​បង្កប់​ដោយ​ទស្សនៈ​អប់រំ​។ លោក​បញ្ជាក់ដែរថា បើទោះបីជា​ខ្ទង់ចំណាយ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ព្រះរាជាណាចក្រ​ថៃ មានការ​ខុសគ្នា​ខណៈ​នៅ​ថៃ​ការចំណាយ​ក្នុង​មួយ​ភាគ​រហូតដល់​៣​ទៅ​៤​ម៉ឺន​ដុល្លារ​អាមេរិក​ខណៈ​នៅ​កម្ពុជា​ត្រឹម​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​នៅតែ​ស្ថិតក្នុង​គុណភាព​មួយ​ដែល​អាច​ទទួលយកបាន​។

លោក​បញ្ជាក់ថា វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការដណ្តើម​ទីផ្សារ​ភាពយន្ត​ព្រោះតែ​សិល្បករ សុទ្ធ​តែមាន​សមត្ថភាព​ទេពកោសល្យ​ក្នុងការ​សម្តែង ហើយ​លោក​រំពឹងថា ទីផ្សារ​ភាពយន្ត​ភាគ​ខ្មែរ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា​និង​ប្រទេសជិតខាង​នៅពេល​ខាងមុខ​៕ ​

1aj11aj21aj31aj4​

អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅ ក្រោយ​ផ្សារ​ពាណិជ្ជកម្មក្រុងព្រះសីហនុ​

​​ដោយ៖អ៊ួ​ង វឹង​

ព្រះសីហនុ​៖​សេចក្តី​រាយ​កាណ៍​បានអោយដឹងថា នៅវេលា​ម៉ោង ២៖៤០​នាទី​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​នេះ អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ខាងក្រោយ​ផ្សារ​ពាណិជ្ជកម្ម សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​ចេញ​ជួយ​អន្តរាគមន៍​ហើយ​៕
​1ah

ក្រុម​ស្ត្រី​ដែល​ប្តី​វក់​នឹង​ល្បែង​ក្នុង កាស៊ីណូ​ឃ្វី​ន អំពាវនាវ​ឲ្យ​អាជ្ញាធរ​បិទ​ល្បែងស៊ីសង​

 

ដោយ​៖​ប៉ែន​សុផល​

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំរៀង​ពិសេស​អ្នករស់នៅ​មាត់ច្រក​អន្ដរជាតិ​ដូង សំដែង​ការមិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​អាជ្ញាធរ​មិន​អើរ​ពើ​លើ​ទីតាំង​កាស៊ីណូ យីហោ​ឃ្វី​ន បើក​អោយ​ខ្មែរ​ចូល​លេង​ពេញៗ​យូរ​ឆ្នាំ​មកហើយ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ​និង​ប្រឈម​កើត​ចោរលួច ចោរប្លន់​ក្នុងសង្គម​។​

​ក្រុម​ស្ដ្រី​ជា​កម្មករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​រូបភាព​ដែល​បានធ្វើ​ចំណាកស្រុក​ជាមួយ​ប្ដី​មក​ធ្វើ​ការងារ​ក្នុង​តំបន់​មាត់ច្រក​អន្ដរជាតិ​ដូង​ឬ​ច្រក​អន្ដរជាតិ​ឡែ​ម​បាន​រៀបរាប់​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ​ថា​៖ អ្នកស្រី​ជា​ញឹកញាប់​តែង​បាន​ឈ្លោះប្រកែក​ជាមួយ​ប្ដី​ដោយសារ​ការប្រព្រឹត្តិ​ល្បែងស៊ីសង​ក្នុង​តំបន់​ដែល​អ្នកស្រី​រស់នៅ វា​បាន​ធ្វើអោយប៉ះពាល់​ជាខ្លាំង​ដល់​ការផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ រហូតមក​គំរាមកំហែង​ប្រើ​អំពើហិង្សា​ជាមួយ​ប្រពន្ធ​កូន​ទារ​យកលុយ​ទៅ​ផ្សង​នឹង​ល្បែង​ក្រែង​ឈ្នះ​បាន​លុយ​ច្រើន​យកមក​ផ្ទះ ប៉ុន្តែ​ពេលនេះ កាស៊ីណូ​ឃ្វី​ន ស៊ី​អស់ហើយ​លុយកាក់ និង​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ដែល​ខិតខំ​រកស៊ី​សន្សំទុក​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

​កាលពី​មក​ធ្វើការ​ដំបូង​មិនទាន់​បែកគំនិត​ប្ដី​ស៊ីឈ្នួល​អូស​ឥ​វ៉ាន់​គេ​ចេញចូល​តាម​ច្រក​រកលុយ​បានមក​គឺ​សល់​ខ្លះៗ​អាច​សន្សំ​ពីមួយ​ខែ​ទៅ​មួយខែ​ផ្ញើ​ទៅ​ស្រុក​ចិញ្ចឹម​ម្ដាយ​កូនចៅ​បានជា​រឿយៗ ក៍​ប៉ុន្ដែ​តាំង​មាន​គ្នា និង​ស្គាល់​កន្លែង​ល្បែងស៊ីសង​មក​មាន​លុយ​ចូល​ផ្ទះ​តិច​ណាស់​ស្ទើរតែ​រកលុយ​ថ្លៃឈ្នួល​ផ្ទះជួល​មិនបាន​ផង​។​

​ចំណែក​អា​ជីករ​លក់ដូរ​នៅ​តំបន់​នេះ​ក៏បាន​ត្អូញត្អែរ​ស្រដៀង​គ្នា​ថា​៖ បច្ចុប្បន្ននេះ​ការលក់ដូរ​ក៍​មិនសូវ​ដាច់​ដូច​មុន​ឡើយ បើ​មិន​រក​ទេ មិនមាន​លុយ​ដូរ​បាយ​ហូប​ទេ ព្រោះ​សង្ឃឹម​ប្ដី​ជើងល្អ​លេង​បាន​ហើយ វក់​នឹង​ល្បែង​ប្រពន្ធ​និយាយ​លេង​ស្ដាប់​ទៀត ចាញ់​ថ្ងៃ​នេះហើយ​ស្អែក​ចាញ់​ទៀត​មិន​អស់ចិត្ត​តាម​ល្បែង​រហូតដល់​លក់​ខ្សែក បញ្ចាំ​ម៉ូតូ​ពិបាក​សុំ​លុយ​ម៉ែ​ពី​ស្រុក​មក​លស់​ស្ទើរ​មិនបាន ម្យ៉ាងទៀត​ក្នុង​ស្រុកទេស​បើ​មាន​ល្បែងស៊ីសង​បែបនេះ​អាច​កើត​មាននូវ​ចោរលួច ចោរប្លន់ បង្ក​អសន្ដិសុខ​សង្គម​គ្មាន​ពេល​ស្រាកស្រាន្ត​ទេ​។​ប្រភព​ដដែល​បន្តថា បើ​អាជ្ញាធរ​សម្រេច​បិទ​កាស៊ីណូដែលអនុញ្ញាតឲ្យខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ខាងលើនេះ ពួកយើងខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​។​

​ទាក់ទង​បញ្ហា​ខាងលើនេះ​អាជ្ញាធរ​មូលដ្ឋាន​លោក ជា សុផាន អភិបាលស្រុក​កំរៀង​បាន​លើកឡើងថា​៖ លោក​មិន​បានដឹង​ទេ​បញ្ហា​នេះ​ទៅ​សួរ​ក្រុមប្រឹក្សា​ខេត្ត​ទៅនឹង​ដឹង​ហើយ រីឯ​លោក​អធិការ​ស្ដីទី​ស្រុក​កំរៀង​បានអោយដឹង​ដែរ​ថា​៖ កាស៊ីណូ​យ៉ី​ហោ​ឃ្វី​ន​នេះ គេ​មានច្បាប់​ត្រឹមត្រូវ​ខាង​លោក​មិន​ធ្លាប់បាន​លុយ​ពី​ខាង​ហ្នឹង​មក​ទេ វា​ជា​រឿង​របស់​ថ្នាក់ដឹកនាំ​បានអនុញ្ញាត​អោយ​បើក​៕
​1at2

Chelsea ត្រៀម​នាំយក Ibrahimovic មកកាន់​ទឹកដី Stamford Bridge

​បាល់ទាត់​៖​យោងតាម​គេហទំព័រ Footmercato បាន​ឲ្យ​ដឹងថា ក្លិប​តោ​ខៀវ Chelsea នឹង​ផ្តល់ជូន​នូវ​តម្លៃ​ខ្លួន​ជិត​២០​លាន​ផោន​លើ​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ចំពោះ​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ប្រសិនបើ​ផ្លាស់​មក​ក្របខ័ណ្ឌ Premier League​។​
​ក្លិប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ចាស់​មួយ​បាន​អះអាងថា ក្លិប​ហ៊ាន​ផ្តល់ជូន​នូវ​តម្លៃ​ខ្លួន​៩.៧៥​លាន​ផោន​ក្នុង​១​រដូវ​កាល​ចំពោះ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​សញ្ជាតិ​ស៊ុយ​អ៊ែ​វ័យ​៣៤​ឆ្នាំ​រូបនេះ​ដែល​គ្រោង​នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​យក្ស​រប​សើ​ប្រទេស​បារាំង​គឺ​ក្លិប Paris Saint-Germain នៅ​រដូវក្តៅ​ខាងមុខនេះ​។​
Ibrahimovic ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​នៅ​ក្លិប​ក្នុង​តំបន់​អ៊ី​រ៉ុ​ប​បន្ទាប់​បា​នប​ធិ​សេធ​ក្នុង​ការផ្លាស់​ទៅលេង​នៅ​ក្របខ័ណ្ឌ Major League Soccer របស់ អាមេរិក នឹង ក្របខ័ណ្ឌ​នៅក្នុង​ប្រទេស​ចិន​។​
​គួរ​បញ្ជាក់ថា Ibrahimovic បាន​ផ្លាស់​ពី​ក្លិប AC Malla មកកាន់​ក្លិប Paris កាលពី​ឆ្នាំ​២០១២ នឹង បង្ហាញខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន​១១៥ ប្រកួត ហើយ​បញ្ចូល​ទី​បាន​ចំនួន​១០២​គ្រាប់​៕

2825312

​

បាញ់​ប្លន់​យក​ម៉ូតូ​C125​មិនបាន​សំរេច​ពេល​ទៀបភ្លឺ​នៅ​ខណ្ឌ​សែន​សុខ​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​បានធ្វើ​សកម្មភាព​ភ្ជង់ និង​បាញ់​ជនរងគ្រោះ​មួយ​គ្រាប់​ចំ​ភ្លៅ​ខាង​ធ្វេ​ង​របួសធ្ងន់​បំរុង​ប្លន់​ម៉ូតូ​តែ​មិនបាន​សម្រេច​ដោយសារ​ម៉ូតូ​ជនរងគ្រោះ​ធ្លាយ​កង់ខ​ង​ក្រោយ​។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ចំការ​ព្រីង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​មានឈ្មោះ​អុ​ប វល​ក្ខ័​អាយុ​២៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេ​ត្ត្បូ​ង​ឃ្មុំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​នាំ​មិត្តភក្តិ​ចូល​រាំ​កំសាន្ត​នៅ​ក្លិប​ប្លូ​សូន្យ​ផ្លូវ​១៩៨៦​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ លុះ​ត្រឡប់​ចេញពី​ក្លិប​វិញ​នៅវេលា​កើតហេតុ​ខាងលើ ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ ហើយ​ក៏បាន​ធ្លាយ​កង់​ម៉ូតូ​។ គ្រានោះ​ជនរងគ្រោះ​ក៏បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​របស់ខ្លួន ក៏​ស្រាបតែ​លេចមុខ​ជន​ស​ង្ស​យ័​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​ម៉ាក​. K54 បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់​ជនរងគ្រោះ ហើយ​បាញ់​ឡើងលើ​១​គ្រាប់ និង​បាញ់​មួយ​គ្រាប់​ទៀត​សំដៅ​មកលើ​ជនរងគ្រោះ​បណ្តាលអោយ​ត្រូវ​ភ្លៅ​ខាងឆ្វេង​បណ្តាលអោយ​រងរបួស​ធ្ងន់​
​ហើយ​ជនសង្ស័យ​បំរុង​នឹង​ជិះ​ម៉ូតូ​ជនរងគ្រោះ តែដោយសារ​ម៉ូតូ​ជនរងគ្រោះ​ធ្លាយ​កង់​ខាងក្រោយ​មិនអាច​ជិះ​ទៅណា​បាន ទើប​ពួកវា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ឯកជន​៕

34

​

ល្ងាច​ស្អែក​! ក្រុម Cambodia All Stars ប្រកួត​ជាមួយ Lao All Stars

​បាល់ទាត់​៖​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា​ស្អែក​នេះ ក្រុម Cambodia All Stars នឹង​ជួប​ប្រកួត​មិត្ត​ភាពជា​មួយក្រុម Lao Premier League All Stars ដើម្បី​អបអរសាទរ​ខួប​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​គ្រូ​ជនជាតិ​ស៊ែ​ប​វ័យ​៤០​ឆ្នាំ​លោក Nikola Kavazovic ដែលជា​គ្រួ​បង្វឹក Lanexang United នៅ​លី​គ​កំពូល​ឡា​វនា​ដើមឆ្នាំ​២០១៦​នេះ ត្រូវបានតែងតាំង​ជា​គ្រូ​បង្គោល Lao Premier League All Stars បាន​និយាយថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក​ដឹកនាំ​ក្រុម​តទល់​នឹង​កម្ពុជា ពោលគឺ​កាលពី​ឆ្នាំ​២០១២ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ខ្លាំង​របស់​តា​ហ្ស៊ី​គី​ស្ថាន Istiqlol លត់ ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា ៦-០ នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC President’s Cup 2012 ជា​ឆ្នាំ​ដែល​លោក​លើក​ពាន​ក្លិប​អាជីព​លំដាប់​ទី​៣​ទ្វីបអាស៊ី​ជាមួយ Istiqlol​។ យ៉ាងណាក្ដី កាលណោះ​ជា​ជំនួប​ពានរង្វាន់​ផ្លូវការ ឯ​លើក​នេះ​គ្រាន់​ជា​ជំនួប​មិត្តភាព​រឹតចំណង​សាមគ្គី​រវាង​កម្ពុជា​និង​ឡាវ​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១២​នោះ លោក Kavazovic ដឹកនាំ​ក្លិប​ធំជាងគេ​របស់​តា​ហ្ស៊ី​គី​ស្ថាន ឈ្នះ​គ្រប់​ប្រកួត​នៅ President’s Cup គឺ​ឈ្នះ Markaz Shabab Al-Am’ari របស់​ប៉ា​ឡេ​ស្ទី​ន ១-០, ឈ្នះ Balkan របស់​ទួ​រ​មេ​នី​ស្ថាន ២-១ នៅក្នុង​ពូ​ល C នៃ​ជុំ​បឋម រួច​ឡើងទៅ​ផ្ដួល Dordoi Bishkek របស់​កៀរ​ស៊ី​ហ្ស៊ី​ស្ថាន ២-០ នៅ​ជុំ​ចុងក្រោយ មុន​បំបាក់ Markaz Shabab Al-Am’ari ជាថ្មី ដើម្បី​គ្រង​ជើងឯក​៕

cambodia-all-stars1
​

អាមេរិក​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​និស្សិត​របស់ខ្លួន​

​អាមេរិក​៖​ជាថ្មី​ម្តងទៀត​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដោះលែង​និស្សិត​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់ទោស​ដា​ក់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​ធ្វើការ​ជា​ទម្ងន់​ពីបទ​ល្មើស​ប្រឆាំង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​BBC​។​

​តាម​ប្រភព​សារព័ត៌មាន​ដដែល​បន្តថា អ្នកនាំពាក្យ​នៃ​សេត​វិមាន​សហរដ្ឋអាមេរិក​លោក Josh Earnest បាន​និយាយ​ចោទប្រកាន់ថា​ទៅ​ប្រជាជាតិ​កូរ៉េខាងជើង​ថា បាន​យក​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក​ជា របស់​បញ្ចាំ​បន្ត​ជា​បញ្ហានយោបាយ​។ ពួកយើង​ពិតជា​សុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​លើកលែងទោស និង​ដោះលែង​គាត់​មកវិញ​។​

គួរ​បញ្ជាក់ថា និស្សិត​រូបនេះ​មានឈ្មោះ Warmbier មកពី​សកល​វិទ្យាល័យ​Virginia សហរដ្ឋអាមេរិក Otto Warmbier វ័យ​២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២​មករា​កន្លងទៅ​នៅឯ​ព្រលានយន្តហោះ ពីបទ​លួច​សញ្ញា​ខិត្តប័ណ្ណ​ឃោសនា​មួយ​ចេញពី​សណ្ឋាគារ​មួយ​នៅ​កូរ៉េខាងជើង​អំឡុងពេល​រូបគេ​ស្នាក់​កម្សាន្ត​នៅ​ទីនោះ ហើយ​ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់​ដាក់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​ធ្វើការ​ជា​ទម្ងន់​កាលពី​ម្សិលមិញ​៕

88807847_6cf34050-1669-4e56-9ef3-dc0eab129a14

​