បាល់ទាត់ ៖ការប្រកួតបាល់ទាត់ប្រកខ័ណ្ឌ UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយយប់មិញនេះ ក្រុម Bayern Munich បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីយកឈ្នះJuventus នៅម៉ោងបន្ថែមក្នុងលទ្ធផល៤-២។
ការប្រកួតនៅក្នុងតង់ទីមួយ ក្រុមភ្ញៀវសេះបង្កង់ Juventus បានបើកការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមលើក្រុមមម្ចាស់ផ្ទះ Bayern Munich ហើយក៏បានទម្លុះសំណាញ់ទីនាំមុខមួយគ្រាប់មុនដោយកីឡាករ Paul Pogba នៅនាទី៥ ហើយក្រុមភ្ញៀវនៅតែគ្រប់គ្រងបាល់បានល្អជាងនឹងមានឱកាស៊ុតបន្ថែមគមួយគ្រាប់ទៀតនៅនាទី២៨ដោយកីឡាករ Juan Cuadrado រហូតដល់បញ្ចប់នៅក្នុងតង់ទី១ក្រុមភ្ញៀវបាននាំមុខក្រុមម្ចាស់ផ្ទះដោយលទ្ធផល២-០។
ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះក៏បានវាយសម្រុកនឹងទម្លុះសំណាញ់ទីក្រុមភ្ញៀវបាន៤គ្រាប់វិញនៅនាទី៧៣ដោយកីឡាករ Robert Lewandowski,នាទី៩០ដោយកីឡាករ Thomas Mueller,នាទី១០៨ ដោយកីឡាករ Thiago Alcantara ,នាទី១១០ ដោយកីឡាករ Kingsley Coman ចប់ការប្រកួតទាំងពីរតង់ក្រុមម្ចាស់ផ្ទះបានយកលើក្រុមភ្ញៀវដោយលទ្ធផល ៤-2 នេះធ្វើឲ្យក្រុមម្ចាស់ផ្ទះ Bayern Munich ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champions League៕
ដោយ៖សុភ័ណ្ឌ
ត្បូងឃ្មុំ៖ សមត្ថកិច្ចឃុំស្វាយទាប ស្រុកចំការលើ
នៅថ្ងៃទី១៦-០៣-២០១៦ វេលាម៉ោង ១២៖៣០ នាទី នេះ បានប្រទះឃើញ ស្ត្រីមិនស្គាល់អត្ដសញ្ញាណម្នាក់ដេកសន្លប់នៅតាមផ្លូវលំក្នុងភូមិក្រឡែងកើត ឃុំស្វាយទាប ស្រុកចំការលើ និងបានបញ្ជូននារីរងគ្រោះទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះ។
សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះឈ្មោះ កយ ស្រីកា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ។ ក្រោយពីធ្វើការស្រាវជ្រាវ និងសាកសួរជនរងគ្រោះបានអោយដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល០៨ព្រឹក នារីរងគ្រោះជិះរថយន្ដមកពីខេត្តកំពង់ធំ ជាមួយជនមិនស្គាល់អត្តសញ្ញាណចំនួន៤ នាក់ ភេទប្រុស ហើយពួគេបានបញ្ច្រកថ្នាំដែលនាងមិនស្គាល់ថាជថ្នាំអ្វីនោះទេ ធ្វើឲ្យវង្វេងស្មារតី និងបានចាប់រំលោភសេពសន្ថវៈ ជាច្រើនលើក។ បន្ទាប់មកទៀត នាងក៏សន្លប់មិនដឹងខ្លួនតែម្ដង ។
បន្ទាប់ពីគ្រូពេទ្យជំនាញបានធ្វើរោគវិនិច្ឆ័យ ទើបសន្និដ្ឋានបានថា នារីរងគ្រោះពិតជាត្រូវបានរំលោភសេពសន្ថវៈប្រាដកមែន ។
លោកអធិការស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា នារីរងគ្រោះជាមុនស្សកំព្រា ព្រោះម្តាយរបស់បានស្លាប់ រីឯ ឪពុកមានប្រពន្ធថ្មីនៅខេត្តរតនគីរី។ប្រភពបន្តថា នារីរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី ត្រូវបានអង្គការមួយនៅទីក្រុងភ្នំពេញ យកទៅមើលថែររក្សាតែត្រូវបានលួចរត់ចេញពីក្នុងអង្កការនោះមកវិញ ។
សមត្ថកិច្ចបញ្ជាក់ថា កំពុងស្រាវជ្រាវរកជនទាំង៤នាក់ដែលដាក់ថ្នាំសណ្តំ និងរំលោភសេពសន្ថវៈលើនារីរងគ្រោះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕
តួកគី ៖ក្នុងយុទ្ធនាការបង្ក្រាប និងស្វែងរកទីតាំងក្រុមឧទ្ទាម PKK នៅទូទាំងទីក្រុងអ៊ីស្ដង់ប៊ុល ប៉ូលិសតួកគីបានឃាត់ និងឃុំខ្លួនជនសង្ស័យ២០នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមខាងលើ ក្នុងនោះមានទាំងមេធាវីជាច្រើននាក់ផងដែរ។ នេះបើតាមការផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគីចេញផ្សាយកាលពីម្សិលមិញ។
យុទ្ធការចុះបង្ក្រាប និងឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងសន្ដិសុខតួកគី ជាមួយក្រុមសកម្មប្រយុទ្ធPKK បានរីករាលដាលដល់តំបន់ថ្មីទៀតនៅភាគអាគ្នេយ៍ប្រទេសតួកគី។
ប្រភពដដែលបញ្ជាក់ថា យុទ្ធនាការប៉ូលិសប្រឆាំងភេរវកម្ម គាំទ្រដោយឧទ្ធម្ភាគចក្រ បានអនុវត្ដសកម្មភាពខ្លួននៅតាមគោលដៅចំនួន៣២ទូទាំងក្រុងអ៊ីស្ដង់ប៊ុល ហើយក៏បានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ខាងលើ។ក្រោយឃាត់ខ្លួនប៉ូលិសបានបញ្ជូនពួកគេទៅទីស្នាក់ការប៉ូលិសក្នុងក្រុង។
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ដឃាតកាលពីថ្ងៃទី១៣មីនា ដែលបានសម្លាប់មនុស្ស៣៧នាក់ក្នុងក្រុងអង់ការ៉ា រថក្រោះ ឧទ្ធម្ភាគចក្រ និងសព្វាវុធផ្សេងៗទៀត បានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាព ហើយក៏មានយុទ្ធនាការចុះឆែកឆេររកក្រុមPKKផងដែរ៕
ខេត្តកណ្តាល ៖ជនឆបោកម្នាក់បានទូរស័ព្ទ រាយការណ៍ប្រាប់អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ថា មានមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ចេញមកពីខេត្តក្រចេះ ឆ្ពោះមករាជធានីភ្នំពេញដោយសុំលោកអភិបាលខេត្តសុំកុំឲ្យទាក់ទងនគរបាលពីព្រោះមិនទុកចិត្ត។
អភិបាលខេត្តកណ្តាល ក្រោយទទួលបានព័ត៌មាននេះភ្លាម ក៏បញ្ជាឲ្យកម្លាំងអាវុធហត្ថ ខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ថា តើមានករណីនេះកើតឡើងមែន ឫមួយយ៉ាងណា? បន្ទាប់ពីមេអាវុធហេត្ថខេត្ត ទាក់ទងជនសង្ស័យខាងលើ ស្រាប់តែជននេះ ចេះតែសុំលុយមុនដើម្បីទិញកាតទូរស័ព្ទ និងបញ្ហាផ្សេងៗ។ ដោយសារតែឃើញ សកម្មភាព និងទង្វើរបស់ជនសង្ស័យរូបនេះដូចមិនស្រួល មេអាវុធហត្ថខេត្តកណ្តាល ក៏មានការសង្ស័យ ហើយឲ្យជំនាញទាក់ទងទៅ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទ ក៏ដឹងថា ជនសង្ស័យនៅភ្នំពេញ។
ក្រោយដឹងពីរឿងទាំងនេះ ក៏សន្និដ្ឋានថា នេះជាករណីឆបោកតាមទូរស័ព្ទ ពេលនោះកម្លាំងជំនាញអាវុធហត្ថខេត្ត ដឹកនាំដោយលោកមេបញ្ជាការរង ទូច អ៊ីណាន តាមការឯកភាពពី លោកព្រះរាជ អាជ្ញាខេត្ត លឹម សុគន្ថា និងព្រះរាជអាជ្ញារាជធានីភ្នំពេញ ដោយមានកិច្ចសហការ ជាមួយកម្លាំងអាវុធហត្ថ ខណ្ឌទួលគោក និងអាវុធហត្ថលើផ្ទៃ ធ្វើការតាមដានរហូត ចាប់បានជនសង្ស័យតែម្តង ស្ថិតនៅកន្លែងផ្ទេរប្រាក់ Wing តាមបណ្តោយផ្លូវ២៩៩ ម្តុំផ្សារទួលគោក ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រោយពីជនសង្ស័យ បានទៅបើកយកលុយជាង១០០ដុល្លារ ដែលមន្ត្រីអាវុធហត្ថខេត្តបានផ្ញើជូន។
មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀក ភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងជាមនុស្សប្រើប្រាស់ គ្រឿងញៀនទៀតផង។ ក្រោយចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ២គ្រឿង និងបង្កាន់ដៃដកប្រាក់១សន្លឹក ព្រមទាំងលុយ ជាង១០០ដុល្លារ ដែលកម្លាំង អាវុធហត្ថបានផ្ញើជូន។
មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការ តាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំ ណាក់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ និងអភិបាលខេត្តកណ្តាល៕
ខេត្តបន្ទាយមានជ័យ ៖ស្ត្រីជាជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន១៦០គ្រាប់ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមផ្លូវច្បាប់។
បើតាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថម្នាក់បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានស្រី២នាក់កំពុងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិវាលហាត់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃចុះធ្វើប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៦០គ្រាប់(មួយរយហុកសិបគ្រាប់)និងទូរស័ព្ទដៃចំនួន៤គ្រឿង នៅវេលាម៉ោង១៤និង១៣នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នៅចំណុចភូមិវាលហាត់ ឃុំម៉ាឡែ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលឃាត់នោះ ១/ឈ្មោះ ផៃ ស្រីមុំ ហៅម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។២/ ឈ្មោះ សយ វី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានជួញដូរគ្រឿងញៀននេះពិតប្រាកដមែន៕
ខេត្តបាត់ដំបង ៖ក្មេងស្រីអាយុ១៥ខែម្នាក់លង់ទឹកក្នុងធុងស្ពិកត្រូស្លាប់ ខណៈដែលស្រែកទឹក ហើយឱនផឹកក្នុងធុង។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១ ភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ីង នីហ្សា អាយុ១៥ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីឈ្មោះ វុន វង់ ហៅហួច ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាតារបស់សពក្មេងរងគ្រោះមានមុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់អោយដឹងថា៖ឪពុកម្តាយក្មេងរងគ្រោះបានទៅធ្វើជាកម្មករនៅប្រទេសថៃដោយទុកឲ្យកូនស្រីនៅជាមួយនឹងរូបគាត់ដែលត្រូវជាតានៅមុនពេលកើតហេតុរូបលោកបានទៅហៅអេសស្ការដើម្បីមកកាយស្រះដោយទុកចៅចោលខណៈពេលក្មេងស្រែកទឹកក៏ឱនផឹកទឹកក្នុងធុងស្ពិកត្រូ ក៏បណ្តាលអោយឈ្លក់ទឹកស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនោះ បានកើតឡើងចំនួន១១លើក, បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកបណ្ដាលឲ្យខូចខាតម៉ូតូ១០គ្រឿង, រថយន្តធុនតូច ៣គ្រឿង, រថយន្តធំ ១គ្រឿង, យានផ្សេងៗ ៣គ្រឿង និងថ្មើរជើង ១នាក់។ របាយការណ៍បញ្ជាក់ថា មូលហេតុមកពីបើកបរលឿន ៣លើក, មិនគោរពសិទ្ធិ ៤លើក, ប្រជែង ២លើក, បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក។
ជាមួយគ្នានោះចំពោះការងារត្រួតពិនិត្យអនុត្តន៍ច្បាប់ចរាចរណ៍ គឺមានមធ្យោបាយចូលគោលដៅចំនួន ៤១.៥៥៣គ្រឿង (ម៉ូតូ ៦៤ភាគរយ), មធ្យោបាយល្មើស ៦.៦២២គ្រឿង (ម៉ូតូ ៦៨ភាគរយ), អប់រំ ២.៥៦៩គ្រឿង ស្មើនឹង ៣៩ភាគរយ, ពិន័យ ៤.០៥៣គ្រឿង (បង់ប្រាក់ ៨៥ភាគរយ)៕
ដោយ៖ប៉ែន សុផល
បាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការនៅល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០១៦ នេះពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឃាត់ខ្លួនបានកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៦ នៅចំណុចបរិវេណផ្សារទំនើបភូ ពុយ ស្ថិតក្នុងក្រុមទី២២ភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបងកន្លងទៅ។
លោក ស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៦ នៅចំណុចបរិវេណផ្សារទំនើប ភូ ពុយ ស្ថិតក្នុងក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនបានសហការជាមួយក្រុមបង្ក្រាបនៃស្នងការខេត្ត បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងបទល្មើសជាក់ស្តែងនិងរឹបអូសបានគ្រឿងញៀនម៉ាទឹកកកចំនួន៤ថង់មានទម្ងន់ស្មើនឹង៣៥៣.៧០ក្រាម ទូរស័ព្ទ២គ្រឿង នាំយកមកការិយាល័យជំនាញដើម្បីសាកសួរ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១ឈ្មោះ ឯក សុវណ្ណាវង្ស ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ទី២ឈ្មោះ ឃិន សុខ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរគ្រឿងញៀនពិតប្រាកដមែន។
មន្ត្រីការិយាល័យជំនាញ នៅរសៀលថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៦នេះ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖សហការី
រាជធានីភ្នំពេញ ៖ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលកាល ពីថ្ងៃទី១៥ មីនា ២០១៦ ស្ថិតនៅមាត់ទន្លេខាង ក្រោយរោងសេះកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ហើមអណ្តែតមកទើរនឹងកំប្លោកក្បែរកោះពេជ្រ។
ជនរងគ្រោះឈ្មោះ ចង់ អាន់ហោ អាយុ២៣ឆ្នាំ ជនជាតិវៀណាម និងជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៣៥Eo ផ្លូវលេខ១៣៤ (ខាងក្រោយសណ្ឋាគារថ្មដា) ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនរងគ្រោះត្រូវគេដឹងថា ខឹងម្តាយស្តីន្ទោសបានរត់ចេញពីផ្ទះបាត់រយៈ៣ថ្ងៃមកហើយ ។
មុន ពេលភ្ញាក់ផ្អើល គឺមានយុវជនម្នាក់បានមក អង្គុយកម្សាន្តនៅលើច្រាំងទន្លេក្នុងកោះ ពេជ្រ ត្រង់ចំណុចខាងលើ ក៏ប្រទះឃើញវត្ថុម្យ៉ាង អណ្តែតទឹកមកទើរនឹងកំប្លោកដែលនៅមិនឆ្ងាយ ពីខ្លួន ។ ដោយមានការសង្ស័យ ក៏បានស្រែកហៅគេឯងឱ្យមកជួយពិនិត្យ មើលនោះ ។ ជាសាកសពរបស់មនុស្សប្រុស ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសម្ថកិច្ចមូលដ្ឋានឱ្យចុះមកមើល។
ខណៈនោះក្រុមគ្រួសារដែលបាត់សមាជិករបស់ខ្លួន ក៏បានមកដល់កន្លែងកើតហេតុ និងអះអាងថា បុរសរងគ្រោះខាងលើ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃ ទី១៣ មីនា មកម្ល៉េះ។ ដោយសារតែរូបគេ បានតូចចិត្តនឹងម្តាយរបស់ខ្លួន ធ្វើការស្តីបន្ទោស ទៅលើរូបគេចេញពីផ្ទះទៅលោតទឹកធ្វើអត្តឃាតនៅលើ ស្ពានព្រះមុនីវង្សចាស់ កាលពីព្រឹកនោះមកម្ល៉េះតែរសៀលថ្ងៃទី១៥ មីនា ទើបប្រទះឃើញសាកសពតែម្តង៕
រាជធានីភ្នំពេញ ៖យុវជនញៀនថ្នាំម្នាក់ដែលចូលចិត្តបំផ្លាញទ្រព្យសម្បត្តិគ្រួសារទ្រាំលែងបានត្រូវឪពុកម្តាយប្តឹងប៉ូលីសប៉ុស្តិភ្នំពេញអោយចាប់ខ្លួនបញ្ជូនទៅមណ្ឌលឪកាសខ្ញុំ ខណៈពេលដែលកំពុងលេងហ្គេមបាញ់ត្រី នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាសំបុកគ្រឿងញៀនយ៉ាងល្បីល្បាញនិងដុះស្លែកាលពីម៉ោង១៣ និង០០នាទីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៦។
បើយោងតាមសំដីរបស់ឪពុកម្តាយយុវជនខាងលើនេះបានអោយដឹងថាកូនចោរម្សៀតរបស់គាត់ម្នាក់នេះ ឈ្មោះ សីហា អាយុ២២ឆ្នាំ រូបគេបានប្រើប្រាសគ្រឿងញៀនហើយពុំចូលផ្ទះពេល ដែលជនខាងលើនេះចូលមកម្តងៗគឺតែងតែលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ ឬបញ្ចាំជាច្រើនលើកច្រើនសាមកហើយ ហើយជាចុងក្រោយនេះជនញៀនថ្នាំខាងលើបានយកម៉ូតូរបស់ឪពុកគ្រាន់តែគាត់ទុកជិះសំរាប់ធ្វើសំណង់យកទៅបញ្ចាំ ធ្វើអោយគាត់ទ្រាំលែង ដាច់ចិត្តប្តឹងសមត្ថកិច្ចអោយចាប់ដាក់មណ្ឌលតែម្តង៕
ខេត្តកោះកុង ៖សំណង់គ្មានច្បាប់១កន្លែងស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទដែលសាងសង់បំពានលើដីព្រែកកោះប៉ោ ត្រូវបានសុរិយោដីខេត្ត ក្រុងសហការជាមួយអាជ្ញាធរដែនដី ចុះផ្អាក់ តែហាក់គ្មានប្រសិទ្ធភាព។ ឈ្មោះ គឹម ហ៊ួរ ភេទស្រីអាយុ៧១ឆ្នាំ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
ប្រភពប្រជាពលរដ្នបានបន្តរទៀតថាសំណង់ដែលបញ្ឃប់នោះមកពីមិនទាន់បានលុយដល់ពេលបានលុយសង់បន្តរទៀតដោយរលូន ការបញ្ឃប់គ្រាន់តែសំដែងអោយគេមើលប៉ុន្នោះ។ ប្រភពប្រជាពលរដ្ឋបានរិះគន់ថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦កន្លងទៅអាជ្ញាធរក្រុង និងសុរិយោដីខេត្ត,ក្រុងបានចេញលិខឹតបញ្ឈប់ការសាងសង់មួយសន្លឹកមក ដល់ថ្ងៃ១៤ ខែមីនា ឆ្នាំ២១០៦នេះនៅតែមានការសាងសង់ដដែល។
ប្រភពបានបន្តទៀតថា ការចេញលិខិតផ្អាកសាងសង់គ្រាន់តែជំហានដំបូងក្នុងការកប្រាក់របស់អាជ្ញាធរដែនដីនិងមន្ត្រីសុរិយោដីខេត្តក្រុងតែប៉ុណ្ណោះ។
ជុំវិញករណីចោទប្រកាន់ខាងលើនេះសារព៌ត័មានបានទំនាក់ទំនងទៅលោក វី រាវុទ្ធ ប្រធានសុរិយោដីខេត្តលោកមានប្រសាសន៍ថា ចាំអោយមន្ត្រីជំនាញចុះពិនិតមើលម្ដងទៀត៕
ខេត្តកណ្ដាល ៖រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពលួចបូមប្រេងលក់នៅតែគគ្រឹកគគ្រេងជាងមុនខណៈមានឈ្មួញដុះស្លែម្នាក់ចាំឈរទិញជាយូរឆ្នាំណាស់មកហើយដែលមានទីតាំងក្នុងឃ្លាំងដោយធ្វើរបងរៀបឥដ្ឋថ្មខ្ពស់នៅចំណុចជាប់វត្តថ្មីស្ថិតនៅក្បាលភូមិ កំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ថៅកែខាងលើដែលឈរជើងចាំទិញនោះត្រូវបានគេស្គាល់ ឈ្មោះ ហេង សុភក្រ ភេទប្រុសអយុជិត៤០ឆ្នាំមានទីលំនៅចំណុចខាងលើ ជុំនាញខាងទិញប្រេងពីតៃកុងឡានគ្រប់ប្រភេទជាពិសេសគឺឡានស៊ីទែន ដែលលួចបូមយ៉ាងសម្បើប មួយរយៈក្រោយនេះថៅកែរូបនោះចំណេញពីទិញប្រេងក្រុមហ៊ុនដែលទីកុងលួចលក់នោះ បានទិញរថយន្តទំនើបតម្លៃ៥ម៉ឺនដុល្លារថ្មីៗនេះ យ៉ាងថ្មីសន្លាង។
ពាក់ពន្ធ័នឹងករណីនេះផងដែរលោក ភក្រ បានប្រាប់អ្នកព័ត៌មានយើងថា លោកពិតជាបានទិញប្រេងពីទីកុងឡានទាំងនោះមែន ហើយច្រើនឡាននិងច្រើនប្រភេទទៀតផង ជាប្រចាំនោះគឺឡានស៊ីទែនរបស់ ក្រុមហ៊ុន តេលា សាវីមិច និងសូគីមិចជាដើម ដែលតៃកុងលួចយកមកលក់ឲគាត់ និងបូមលក់។
ដោយឡែកពលរដ្ឋខ្លះបានលើកឡើងថា តៃកុងបើកឡានស៊ីទែនចេញចូលក្នុងមួយថ្ងៃៗពី១០ទៅ២០ឡាន ភាគច្រើនគេឃើញឡានក្រុមហ៊ុនចំនួន៣គឺ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនសាវីមិច និងក្រុមហ៊ុនតេលា។ ប្រភពដដែល បានឲ្យដឹងថា ក្នុងរថយន្តស៊ីទែនមួយគេលួចបូមលក់ពី៥ទៅ២០កាន ក្នុង១កានស្មើ៣០លីត្រជួនកាលឲ្យអ្នកជិតខាងជួយបូមទៀតផង ដោយឲ្យឈ្នួលគេថ្លៃជួយលើកប៊ីដុងលុយ១ម៉ឺនរៀលឬសាំង២លីត្រ។
ថ្លែងស្រដៀងគ្នានេះផងដែរអ្នកភូមិម្នាក់បានលើកឡើងយ៉ាងដូច្នេះថា ក្នុងមួយថ្ងៃលោក ភក្រ ទិញប្រេងពីតៃកុងលួចលក់នោះមិនតិចជាង១០០ប៊ីដុងទេមានតែលើស ហើយលោកភក្រ ធ្លាប់បានបង្ហើបប្រាប់គេថា ក្នុងមួយថ្ងៃគាត់ទិញនិងលក់ចំណេញពី២០០ដុល្លារទៅ៣០០ដុល្លារ គាត់ថាបើចំណេញតិចតួចមិនធ្វើទេ ព្រោះថាខុសច្បាប់ ណាខ្លាចភាគីម្ចាស់ក្រុមហ៊ុនប្រេងសាំងគេដឹងគេប្ដឹងគាត់៕
ព្យុងយ៉ាង ៖យោងតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរ នៅថ្ងៃពុធ ទី១៦ ខែមីនា នេះឲ្យដឹងថា និស្សិតជនជាតិអាមេរិកម្នាក់ត្រូវបានតុលាការកូរ៉េខាងជើងកាត់ទោស ដាក់ពន្ធនាគារ១៥ឆ្នាំពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះ។
និស្សិតអាមេរិកាំងវ័យក្មេងខាងលើនេះ មានឈ្មោះ Frederick Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីខែមុននេះ នៅពេលរូបគេបានព្យាយាមលួចបដា ជាមួយនឹងពាក្យស្លោកនយោបាពីសណ្ឋាគារមួយ ដែលលោកស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង។ ប្រភពពីសារព័ត៌មានដដែលបញ្ជាក់ថា ជាមួយនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំនេះ និស្សិតខាងលើនេះក៏នឹងត្រូវបំពេញពលកម្មដ៏ធ្ងន់ធ្ងរនៅនឹងកន្លែងផងដែរ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចាប់ខ្លួននិស្សិតរូបនេះ សហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតរូបនោះដែរ ប៉ុន្តែកូរ៉េខាងជើង មិនបានធ្វើតាមការអំពាវនាវនោះឡើយ៕
Otto Frederick Warmbier, 21, arrives at the People’s Cultural House in Pyongyang, North Korea, where he asked forgiveness in front of the media Monday.
តេនីស ៖កីឡាការិនីវាយកូនបាល់ដ៏ឆ្នើមរបស់រុស្ស៊ី Maria Sharapova ត្រូវបានដកតួនាទីជាទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ ក្រោយរកឃើញថាមានប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាប្រភេទ Meldonium កាលពីខែមករាដើមឆ្នាំនេះ។
ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP ប្រកាសមិនឲ្យកីឡាការិនីរូបនេះពាក់ព័ន្ធគ្រប់សកម្មភាពទាំងអស់ចាប់ពីថ្ងៃទី១២ ខែមីនាតទៅ នៅក្នុងអំឡុងពេលបន្តការស៊ើបអង្កេត។លើសពីនេះក្រុមហ៊ុនធំៗមួយចំនួនដែលធ្លាប់ឧបត្ថម្ភមានដូចជា៖ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Nike នាឡិកាដៃស្វីស Tag Heuer និង ក្រុមហ៊ុនរថយន្ត Porsche សុទ្ធតែបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងនាងផងដែរ។
ទោះជាយ៉ាងណាម្ចាស់ពាន Grand Slam ៥សម័យ វ័យ២៨ឆ្នាំ បានបកស្រាយថា ការប្រើសារធាតុ Meldonium រយៈពេល១០ឆ្នាំចុងក្រោយមកនេះគឺស្ថិតក្រោមមូលហេតុបញ្ហាសុខភាពប៉ុណ្ណោះ។
គួរបញ្ជាក់ថា Sharapova បានកាន់មុខតំណែងជាទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ៕
បាល់ទាត់ ៖យោងតាមការដក់ស្រង់ពីសារព័ត៌មាន Sport-English បានឲ្យដឹងថា ខ្សែប្រយុទ្ធដ៏ឆ្នើម Leonel Messi ចុះហត្ថលេខាជាមួយក្រុមហ៊ុនទូរស័ព្ទម៉ាក Huawei របស់ចិន ក្នុងការឧបត្ថម្ភរូបគេ ដែលមានទំហំទឹកប្រាក់ជាង១លានដុល្លារក្នុង១ឆ្នាំ ។
Messi បានទទួលយកនូវចំនួនទឹកប្រាក់ដ៏ច្រើន និងក្លាយជាទូតសុឆន្ទះក្នុងក្រុមហ៊ុនខ្នាតយក្សរបស់អាស៊ីមួយនេះផងដែរ ក្រោមកិច្ចសន្យាយេៈពេល ២ឆ្នាំខណៈដែលកិច្ចសន្យាថ្មីនេះ នឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបង្កើនការផ្សាយ ស្លាកសញ្ញាក្រុមហ៊ុន Huawei របស់គេទៅកាន់ពិភពលោក តាមរយៈវិស័យកីឡា ។
គួបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei បានមានវត្តមានក្នុងនាមជាក្រុមធំលំដាប់ទី៣នៅលើពិភពលោក ផ្នែកផលិតស្មាតហ្វូនផងដែលហើយនៅក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធ James Rodriguez របស់ក្លឹប Real Madrid ក៏ជាសមាជិកកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍