All posts by មេគង្គ ប៉ុស្តិ៍

Kompany នឹង​អវត្តមាន​ពេល Man City ប៉ះ Man United

​បាល់ទាត់​៖​លោក Manuel Pellegrini អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​មេឃ​ខៀវ Man City បាន​ថា​បញ្ជាក់ថា កីឡាករ Vincent Kompany នឹង​ខកខាន​ពី​ការប្រកួត​យ៉ាងហោចណាស់​ក៏​មួយខែ​ដែរ​បន្ទាប់​ខ្សែការពារ​រូបនេះ​រើ​ឡើងវិញ​នៃ​របួស​កំភួនជើង​រប​ស់​គេ​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Dynamo Kiev កាលពី​យប់មិញ​។​
​ប្រធាន​ក្រុម Man City រូបនេះ​ត្រូវបាន​ប្តូរ​ចេញពី​ការប្រកួត​ក្នុង​នាទី​ទី ៦ នៅក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​ទឹកដី Etihad ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ០-០ ធ្វើឱ្យ​ក្រុម​លោក Pellegrini ឆ្លងទៅ​វគ្គ​បន្ទាប់​ជាមួយ​លទ្ធផល​ទាំងពីរ​ជើង​៣​ទល់នឹង​១​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​នេះ​សម្រាប់​ក្រុម Man City នឹង​ទទួល​ក្រុម​បិសាច​ក្រហម Manchester United ដោយ​គ្មាន​វត្តមាន​ប្រធាន​ក្រុម Vincent Kompany របួស​កំភួនជើង​៕

1

​

នគរបាល​ស្រុក​ស្ទឹងត្រង់​ដុតបំផ្លាញ​ដើម​កញ្ឆា​៣៥១​ដើម​នៅ​បឹង​កូន​ចែម​

​ខេត្តកំពង់ចាម​៖​កំលាំង​អធិការនគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ស្រាវជ្រាវ​រកឃើញ​ពលរដ្ឋ​លួច​ដាំ​ដំណាំ​កញ្ឆា​នៅ​ចំណុច​បឹង​កូន​ចែម ស្ថិតក្នុង​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រះ​អណ្ដូង​ចំនួន​៣៥១​ដើម​។ ករណីនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា ក្នុងការ​ស្រាវជ្រាវ និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ឃី ជាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន​។ ជាមួយគ្នា​នោះ​សម​ត្ថិ​កច្ច​បាន​បង្កើត​គណៈកម្មាកា​រ​ដុតបំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​។ ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕

b7067d8b7c02af18e00641e650c7f2dc5c79e94cc322d236ec661ca884c44e031946e296fbabedb1f032e593013c4b79

​

តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ពន្យារ​គម្រោង​រៀបការ​ជាមួយ​អ្នកជំនួញ​

 

1a1aa​ដោ​យ៖រតនៈ​

​ភ្នំពេញ​៖​ដំណឹង​ស្នេហា​រវាង​តារា​សម្តែង​ស្រី ច​ន ច័ន្ទ​លក្ខិណា និង​អ្នកជំនួញ​សម្បូរ​ទ្រព្យ​ម្នាក់​គឺ​លោក ហេង ឡុង នៅ​មិ​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​។ ដើមឡើយ​នាង និង​គូស្នេហ៍​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ដោយ​ការ​មមាញឹក​នាង​សម្រេចចិត្ត​លើក​ពេល​ទៅ​ឆ្នាំក្រោយ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​តារា​សម្តែង​ជើងចាស់​ខាងលើ​។

​ដំណឹង​ខ្សឹបខ្សៀវ​ក្នុង​ពិភព​អ្នកសិល្បៈ​បានលើកឡើង​ថា តារា​សម្តែង​ស្រី​រូបនេះ​នឹងមាន​ភ​ព្វ​សំណាង​ទទួលបាន​កាដូ មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ពី​គូស្នេហ៍​ដើម្បី​សាង​សុភមង្គល​។​ទោះជា​យ៉ាងណា​តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ​បញ្ជាក់ថា គម្រោង​រៀបការ​ឆ្នាំនេះ​អាច​នឹង​ពន្យារពេល​ព្រោះតែ​នាង និង​គូស្នេហ៍​មមាញឹក​នឹង​ការងារ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​។ នាង​បញ្ជាក់ថា បច្ចុប្បន្ន​នាង​ខិតខំ​ពង្រឹង​ការងារ​រកស៊ី​ឲ្យ​បាន​ច្រើន​ទាំង​ហាង​កែ​សម្ផស្ស ហាង​ផ្កា​ស្រស់ ការងារ​សម្តែង និង​ពិធីករ​ដូចនេះ​មង្គលការ​នាង​នឹងធ្វើ​ឡើ​នៅ​ឆ្នាំក្រោយ​វិញ​។

​ប្រភព​កៀក​កិត​ជិត​អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​លើកឡើងថា គូស្នេហ៍​នាង​ដែលជា​អ្នកជំនួញ មាន​ទាំង​ចម្ការ​ម្រេច ក្រុមហ៊ុន​ជួល​ដី ក្រុមហ៊ុន​មេធាវី​នោះ​នឹង​ផ្តល់នូវ​ការលើក​មុខមាត់​នាង​យ៉ាង​សម្បើម​ជាមួយនឹង​សម្ភារៈ លំនៅឋាន​មួយចំនួន ដែល​មិន​នឹកស្មាន​ដល់​។

​ផ្ទះ​វីឡា​ប្រណីត​នៅ​តំបន់​ទួលគោក​ដែលមាន​តម្លៃ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​នឹង​ក្លាយជា ជម្រក​និង​ជា​កម្ម​សិទ្ធ​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ក្រោយពី​រៀបការ​រួច​។ ពិធីមង្គលការ​នាង​នឹងមិន​ហួស​ឆ្នាំក្រោយ​ឡើយ ហើយ​រឿង​គម្រោង​រៀបការ​ផ្គួប​ជាមួយនឹង​ការឡើង​វីឡា​នៅ​តំបន់​ទួលគោក​នោះ​ក៏​មិន​ប្រាកដ​ដែរ​។ នាង​បញ្ជាក់ថា មិនមាន​គម្រោង​រៀបចំ​ពិធីមង្គលការ​ធំដុំ​ខ្លាំង​នោះទេ​គឺ​ចង់​ធ្វើ​បែប​សាមញ្ញ​មួយ​ព្រោះតែ​នាង និង​គូស្នេហ៍​សុទ្ធ​តែមាន​វ័យ​ចំណាស់​រៀងៗ​ខ្លួន​ហើយ​ដែរ ហើយ​នាង​ក៏​គិតថា​ពិបាក​ក្នុងការ​គ្រប់គ្រង​រៀបចំ​ដែរ​គឺ​ចង់ទុក​ពេលវេលា​គិតពី​ការងារ និង​មុខ​ជំនួញ​ឲ្យ​បាន​ច្រើន​ល្អ​ជាង​។ នាង​បន្តថា មង្គល​ការងារ​នឹង​ធ្វើទៅ​តាមបែប​សាមញ្ញ ប៉ុន្តែ​នាង​ចង់​ឲ្យ​អ្នកចូលរួម​ជួបជុំគ្នា​សប្បាយ​ឲ្យ​បាន​ច្រើន ជាង​ការរៀបចំ​ធំដុំ​ដែល​នាំ​ឲ្យ​នាង​ហត់​ច្រើន និង​មិនបាន​សប្បាយ​ជុំគ្នា​នោះ​។

​ប្រភពពី​អ្នកសិល្បៈ​លើកឡើងថា ពេលនេះ ច​ន ច័ន្ទ​លក្ខិណា បាន​ដុតដៃដុតជើង និង​ប្រឹងប្រែង​ក្នុង​អាជីវកម្ម​មួយចំនួន​បន្ថែម​ដូចជា​បើកហាង​លក់ និង​តុបតែង​ផ្កា​ស្រស់ បន្ថែម​លើ​អាជីព​ហាង​ថែរក្សា​សម្រស់​ប្រយោជន៍​កុំ​ឲ្យ​គេ​សម្លឹង​មក​ថា នាង​រង់ចាំ​ពឹង​តែ​កម្លាំង​ញើស​ឈាម​គូស្នេហ៍​នោះ ហើយ​នាង​ក៏​ចង់​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​ដូច​អនាគត​ស្វាមី​ដែរ​៕
​1ax11ax2

Man Utd ត្រៀម​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​ពី​ក្លិប Rennes

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​ពិចារណា​ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Ousmane Dembele ពី​ក្លិប Rennes ក្នុងតម្លៃ​ពលកម្ម​២៧​លាន​ផោន​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​១៨​ឆ្នាំ​រូបនេះ​កំពុងមាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប​ដូចជា​ក្លិប Arsenal, Southampton, West Ham United និង​ក្លិប Stoke City ជាដើម​។​
​យោងតាម​គេហទំព័រ Daily Mail បាន​ចុះផ្សាយ​ថា ក្លិប​អ្នកមាន Barcelona កំពុងតែ​ប្រកួតប្រជែង​ជាមួយ​ក្លិប​បិសាច​ក្រហម Man Utd ក្នុងការ​ចុះហត្ថលេខា​ជាមួយ​កីឡាករ​វ័យក្មេង​រូបនេះ​ផងដែរ ខណៈដែល​បិសាច​ក្រហម​ហ៊ាន​ផ្តល់​តម្លៃ​ខ្លួន​២៧​លាន​ផោន​ឲ្យ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី Old Trafford នោះ​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​បានមក​កាន់​ក្លិប Rennes កាលពី​ឆ្នាំ​២០១៥ និង​បាន​បង្ហាញខ្លួន​ឲ្យ​បាន​ចំនួន​១៨​ប្រកួត​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​៕

160218_dembele_rennes

​

កម្មករនិយោជិត​ជាង​៣៦​ម៉ឺន​នាក់​នឹង​ទទួលបាន​ធានារ៉ាប់រង​សុខភាព​ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០១៦

​រាជធានី​ភ្នំពេញ​៖​នាយក​បេ​ទ្បា​ជាតិ​របប​សន្តិសុខ​សង្គម លោក អ៊ុក សមវិទ្យា បាន​បញ្ជាក់ថា ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០១៦​នេះ កម្មករនិយោជិត​ប្រមាណ​ជា​ចំនួន​៣៦​ម៉ឺន​នាក់​ដែល​បាន​កំពុងធ្វើការ ក្នុង​គោលដៅ​ចំនួន​បី គឺ​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល និង​កំពង់ស្ពឺ​នឹង​ទទួលបាន​ការធានារ៉ាបរង​គាំពារ​សុខភាព​ពី​ការអនុវត្ត​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​។​
លោក អ៊ុក សមវិទ្យា បាន​ថ្លែង​ឲ្យ​ដឹងថា ផ្នែក​ថែទាំ​សុខភាព ឬ​ធានារ៉ាប់រង​សុខភាព​សង្គម​នេះ​គឺជា​ជំហាន​ទី​២ បន្ទាប់ពី​ផ្នែក​ហានិភ័យ​ការងារ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែលជា​ផ្នែក​មួយ​ដល់​សំខាន់​ដល់​កម្មករ​និ​យោ​ជិ​ក​។ លោក​បន្តថា ការធានារ៉ាបរង​សុខភាព ដល់​កម្មករ​និ​យោ​ជិ​ក​នេះ នឹង​ជំរុញ​ឲ្យ​ពួកគាត់​ទៅរក​ពេទ្យ នៅពេលដែល​ពួកគេ​មាន​ជំងឺ​ឈឺ​ស្កាត់​ល្មមៗ ឬ​ធ្ងន់ ដោយ​មិន​នៅ​ទ្រាំ​ដូច​ពេល ដែល​មិនទាន់មាន​ធានារ៉ាប់រង​សុខភាព​ទេ​។ មួយវិញទៀត​នៅពេលដែល​កម្មករ មាន​សុខ​ភាពល្អ នោះ​ផលិតកម្ម​ក៏​អាច​ច្រើនជាង​មុន​ផងដែរ​៕

12823398_243050979360745_5229354551722863720_o12823355_243050722694104_3385497882769492417_o12841154_243050869360756_7607871129083378099_o

​

មាន​ករណី​ប្លន់​ម៉ូតូ​២​លើកផ្សេងគ្នា​នៅក្នុង​ទឹកដី​ខណ្ឌ​ចំការ​មនយប់មិញ​

​រាជធានី​ភ្នំពេញ​៖​មាន​ករណី​ប្លន់​ម៉ូតូ​២​លើក​បានសម្រេច​ទាំង​២ នៅ​សង្កាត់​ផ្សេងគ្នា​ក្នុង​ទឹកដី​ទឹកដី​ខណ្ឌ​ចំកា​មន ដោយ​មួយគ្រឿង​ម៉ាក MSX និង​មួយគ្រឿង​ទៀត​ម៉ាក Zommer ។
​ករណី​ទី​១​កើតឡើង នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន នា​ម៉ោងជាង​១០​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ បង្កឡើង​ដោយ​ជ​នស​ង្ស័​មួយក្រុម មាន​គ្នា​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រៃ បានធ្វើ​សកម្មភាព​កាប់​ប្លន់ ទៅលើ​ជនរងគ្រោះ យក​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1FB-201 ទៅ​បាត់​ដោយ​សុវត្ថិភាព​។​
​ចំណែក​ករណី​ទី​២​វិញ កើតឡើង​នៅ​ម៉ោង​៤ និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​ថើ​ម​ថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន គឺមាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រើប្រាស់​អាវុធខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​វាយ​ក្បាល​ជនរងគ្រោះ ជា​នារី​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក Zommer ពណ៌​ទឹកសមុទ្រ ស្លាក​លេខ​ភ្នំពេញ 1FN-1678 រួមជាមួយ​កាបូបស្ពាយ​មួយ ដែល​ក្នុង​កាបូប​នោះ​មាន​សម្ភារ​ដូចជា​ទូរស័ព្ទ ម៉ាក Iphone 5s មួយគ្រឿង និង Iphone 6s​មួយ ខ្សែជើង​មួយ​ខ្សែ និង​លុយ​៦០​ដុល្លារ​។​
​ទោះយ៉ាងណា​ករណី​ទាំង​២​នេះ មន្ត្រីនគរបាល​ខណ្ឌចំការមន កំពុងធ្វើការ​សួរនាំ​បន្ថែមទៀត ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ជា​ករណី​ប្លន់​ពិតប្រាកដ ឬ​ជា​ករណី​អ្វី​ផ្សេង​នោះ​៕

832_1570979456549753_8571160991561799232_n1930714_1570979513216414_6424055910723137946_n

​

Atletico ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ PSV ដោយ​បាល់​ប៉េ​ណា​ល់​ទី​

​បាល់ទាត់​៖​ក្រុម Atletico Madrid បាន​ឆ្លងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម PSV Eindhoven ក្នុង​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​៨​ទល់នឹង​៧​។​
​បន្ទាប់ពី​ចំណាយពេល​អស់​១២០​នាទី Atletico ក្រុម​មកពី​ប្រទេស​ហូ​ឡង់​មួយ​នេះ​បានធ្វើឱ្យ​ក្រុម​របស់លោក Simeone មិន​សប្បាយចិត្ត ប៉ុន្តែ Atletico នៅតែ​អាច​គ្រប់គ្រង​ភាពភ័យខ្លាច​របស់ខ្លួន​និង​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​។​
​កីឡាករ Luciano Narsingh របស់ PSV ត្រូវបាន​ប្តូរ​ចេញ​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​ក្នុង​តង់​ទី​ពីរ ពីរ​នាទី​មុននឹង​ការប្រកួត​ត្រូវបាន​បញ្ចប់​ដែល​លទ្ធផល​នៅតែ ០-០ ប៉ុន្តែ​ជា​អកុសល រូបគេ​បែរ​ជួយ​ឱ្យ Atletico មានមុខ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​កីឡាករ​រូបនេះ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិន​ចូល​។​
​គួរ​បញ្ជាក់ដែរថា​ការចាប់​ក្រុម​សម្រាប់​វគ្គ​បន្ទាប់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​១៨​នេះ​នៅក្នុង​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕

3

​

បង្ក្រាប​បទល្មើស​គ្រឿងញៀន​៨​ទីតាំង​ផ្សេងគ្នា ឃាត់​ជនសង្ស័យ​២៥​នាក់​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​-​ប្រុស​ចំនួន​២៥​នាក់​។ ការឃាត់ខ្លួន​នោះ​គឺ​នៅ​៨​ទីតាំង​ផ្សេងគ្នា​នៅតាម​បណ​ញ​តាខេ​ត្ត​ក្នុងប្រទេស​កម្ពុជា​។​
​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៨​ករណី ឃាត់ មនុស្ស ២៥​នាក់ (​ស្រី​៦​នាក់​)​មុខសញ្ញា​ជួញដូរ ១២​នាក់ មុខសញ្ញា​ប្រើប្រាស់ ១៣​នាក់ និង​វត្ថុតាង រួមមាន គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ice) ១,៨៣​ក្រាម​, ៥​កញ្ចប់ និង ២​កញ្ចប់​តូច កេ​តា​មីន (ketamine)៤,៨៣​ក្រាម អ៊ិ​ស្ដា​ស៊ី​(ecstasy) ២,៤៧​ក្រាម​។​
​ទីតាំង​បង្ក្រាប​រួមមាន ទី​១.​កណ្ដាល ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៥​នាក់​(​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ៥​កញ្ចប់ និង​២​កញ្ចប់​តូច​, ទី​២. កំពង់ឆ្នាំង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ០,៧១​ក្រាម​, ទី​៣. ស្ទឹងត្រែង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន​(ice) ០,៤​ក្រាម​, ទី​៤. សៀមរាប ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន​(ice)០,២​ក្រាម​, ទី​៥. បាត់ដំបង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១២​នាក់​(​ស្រី​៤​នាក់​) (ketamine) ៤,៨៣​ក្រាម អ៊ិ​ស្ដា​ស៊ី (ecstasy) ២,៤៧​ក្រាម​, ទី​៦. កំពត ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ០,៥២​ក្រាម​, ទី​៧. កំពង់ស្ពឺ ប​ង្រា្ក​ប ១​ករណី (​ដីការ​) ឃាត់ខ្លួន ១​នាក់ (​ប្រុស​) និង​ទី​៨. កំពង់ចាម ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ១​នាក់ (​ប្រុស​) ដុតបំផ្លាញ​កញ្ឆា​ចំនួន ៣៥១​ដើម​៕

22_1

​

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ប្រើល្បិច​យក​ដុល្លារ​ក្លែងក្លាយ​មក​ប្តូរ​ដុល្លារ​ពិត​

​ខេត្តកណ្តាល​៖​នគរបាល​ស្រុក​ស្អាង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​និង​រឹបអូស​លុយ​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​) ចំនួន​៥០​ម៉ឺន​ដុល្លារ​ដែល​ជនសង្ស័យ​ប្រើល្បិច​យកទៅ​ឲ្យ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការសុំ​សា​ហ៊ុយ​៤០០០ ដុល្លារ​ត្រឡប់​វិញ​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។​
​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទូច ផាន់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មានមុខ​របរ ជាង​ជួសជុល​ទូរទស្សន៍ រស់នៅ ភូមិ​ព្រែក​ខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊ុន ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មានមុខ​របរ កម្មការិនី​រោងចក្រ​កាត់ដេរ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ ។​
​ជនរងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ បានមក​ប្តឹង​នគរបាល ឲ្យ​ជួយ​ពិនិត្យ ខណដែល​ជនសង្ស័យ យក​ហិប​លុយ​មកជា​មួយ ពេលនោះ​នគរបាល បានធ្វើការ​ត្រួតពិនិត្យ ជាមួយ​ជនសង្ស័យ ដោយមាន​ការឯកភាព ពី​លោក​ព្រះរាជអាជ្ញា និង​លោក​ស្នងការរង ផងដែរ ហើយ​បាន​រកឃើញ​លុយ​ចំនួន ៥០​ម៉ឺន​ដុល្លារ ជា​លុយ​ក្លែងក្លាយ (​លុយ​សែន​) រួច​ក៏​ឃាត់​តែម្តង ។​
​បើ​យោង​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​នោះ បាន​សារភាពថា នៅ​ថ្ងៃទី​១៤ ខែមីនា ២០១៦ ម៉ោង​៩​ព្រឹក​ឈ្មោះ ផល ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ បាន​ទូរស័ព្ទ​មក​ខ្លួន អោយ​យកលុយ អោយ​ជនរងគ្រោះ ចំនួន​៥០​ម៉ឺន​ដុល្លារ​។ ពេលនោះ​ក៏បាន ណាត់ជួប​គ្នា ទទួល​ឡាំង ដាក់​ក្នុង​ស្បោង​ស ពី​មនុស្ស​ប្រុស​ម្នាក់ នៅមុខ​ធនាគារ ANZ ក្រុង​តាខ្មៅ ហើយ​បាន​ប្រាប់​ខ្លួន​ថា យកទៅ​ឲ្យ​តា​មឿ​ន ពេល​ឲ្យ​រួច​ត្រូវ យកលុយ​ពី​គាត់ ចំនួន​៤០០០​ដុល្លារ មក​ផង​បង​ផល​ផ្ដាំ​ចឹ​ង រួច​ក៍​ជួល​រថយន្ត​ជិះ យកលុយ​មក​កន្លែង ណាត់​តែម្ដង​។ ជនសង្ស័យ​បាន​បន្តថា កន្លងមក ខ្លួន​ធ្លាប់​ទទួល​លុយ ពី​ជនរងគ្រោះ សរុប​ចំនួន​១០៥០០​ដុល្លារ​យកទៅអោយ​ឈ្មោះ​ផល និង​ឈ្មោះ​សារឿន​ ដើម្បី​រកស៊ី​ដោយ​សន្យាបាន​ចំណេញ​ច្រើន​ចែកគ្នា​៕

eb628bae4d9fe334f7efb41ce24b9b0c

​

EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្ត​ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​២០ នៅ​តំបន់​មួយចំនួន​

​រាជធានី​ភ្នំពេញ​៖​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ដល់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ នៅ​តំបន់​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូចខាងក្រោម​៕ សូម​អាន​សេចក្តីជូនដំណឹង​លម្អិត​ខាងក្រោម​៖

12828339_698120556997153_7354650860145684207_o

​

ចាប់​កូន​អាយុ​២​ខួប​បោក​ស្លាប់​ដោយ​ចោទថា​ជា​កូន​ដែល​ប្រពន្ធ​លួច​សា​ហាយ​ស្មន់​

​

ដោយ៖សុភ័ណ្ឌ

ខេត្ត​ត្បូង​ឃ្មុំះ បុរស​ម្នាក់​បាន​ចាប់​លើក​កូនបង្កើត​របស់ខ្លួន​ពី​ក្នុង​អង្រឹង​បោក​ផ្ទប់​នឹង​ដី​បណ្តាល​ឲ្យ​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ ក្រោយពេល​បុរស​រូបនេះ​ផឹកស្រា​ស្រវឹង​ហើយ​ចាត់ទុក​កុមារ​រងគ្រោះ​ថា​មិនមែនជា​កូន​របស់ខ្លួន​ ​គឺជា​កូន​ដែល​ប្រពន្ធ​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​ផ្សេង​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា
​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩ និង​៣០​នាទីយប់ មាន​ករណី​មនុស្ស​ធ្វើ​មនុស្សឃាដ​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ អោក រុំ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ(ជីតារបស់កុមារារងគ្រោះ) ស្ថិតនៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​
​របាយការណ៍​បញ្ជាក់ថា មាន​ករណី​មនុស្សឃាដ​ដោយ​ចេតនា​កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ អោក ចាន់ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខ្មែរ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ចាប់​លើក​កូនប្រុស​បង្កើត​រប​ស់​ខ្លួន​ឈ្មោះ រុំ ចាន់នី​ត ​អាយុ​២​ខែ ពី​ក្នុង​អង្រឹង​បោក​ទៅ​ផ្ទប់​នឹង​ដី​បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ មូលហេតុ​ដោយសារ​ជនដៃដល់​ស្រវឹងស្រា​ហើយ​ចោទ​លើ​ប្រពន្ធ​ខ្លួន​ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ថា​បាន​លួច​ផិតក្បត់​មាន​សា​ហាយ​ និង​ចោទថា​កូន​ដែល​ខ្លួន​បោក​ស្លាប់​នោះ​មិនមែនជា​កូន​របស់ខ្លួន​ទេ​ គឺជាកូនដែលប្រពន្ធរបស់ខ្លួនលួចមានសាហាយស្មន់ជាមួយប្រុស ផ្សេង។​

​ក្រោយពេល​សមត្ថកិច្ច​ប៉ុស្តិ៍​រំចេក​បានទទួល​ព័​ត៌​ភ្លាម ក៏បាន​ចុះបង្ក្រាប​ចាប់​ជនសង្ស័យ​នាំយកមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ​ហើយ​រៀប​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

​1af11af111af12

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៨​នាក់​

​រាជធានី​ភ្នំពេញ​៖គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ បាន​កើតឡើង​ចំនួន ៥​លើក បណ្ដាល​ឲ្យ​មាន មនុស្ស​ស្លាប់បាត់​បង់ជីវិត ១​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​ស្រាល ១​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៥​លើក​នោះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ៣​គ្រឿង​, រថយន្ត​តូច ៤​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿង​។ មូលហេតុ​បណ្ដាលមកពី បើកបរ​លឿន ២​លើក​, មិន​គោរព​សិទ្ធិ ២​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​។​
​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ ចូល​គោលដៅ ៤២.៩០០​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស ៨.៩៤៦​គ្រឿង (​ម៉ូតូ ៦៩​ភាករយ​), អប់រំ ៤.៨០៦​គ្រឿង ស្មើនឹង ៥៤​ភាគរយ​, ពិន័យ ៤.១៤០​គ្រឿង (​បង់ប្រាក់ ៨៨​ភាគរយ​) និង​អប់រំ​ឲ្យ ពាក់មួក​សុវត្ថិភាព ១.៧០៨​នាក់​៕

f3c304c6-8848-486d-9da5-687bdbdc455b

​

ជាន់​រន្ទា​ដែក​ឡើង​ស្វាន​ពិ​ដាន​ឆ្លង​ចរន្ត​ភ្លើង​ឆក់ស្លាប់​២​នាក់​នៅ​ក្រុង​កំពត​

​ខេត្តកំពត​៖​យុវជន​២​នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ នឹង​កន្លែងកើតហេតុ គ្រា​ដែល​ឡើង​ស្វាន​ពិ​ដាន​ខាងលើ​ក្នុង​ផ្ទះជួល ហើយ​បាន​ជាន់​លើ​រន្ទា​ដែក​ដែលមាន​ខ្សែភ្លើង​ដាច់​ឆ្លង​​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ក្នុង​បន្ទ​ប់​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​តាម​ប្រភពពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​ទាំង​២ ទី​១ ឈ្មោះ ជិន សុខ​មាន អាយុ​២០​ឆ្នាំ ជា​ម្ចាស់​ផ្ទះជួល​ខាងលើ និង​ឈ្មោះ សូត សាន់ អាយុ​២២​ឆ្នាំ ជា​មិត្តភក្តិ​នឹង​គ្នា​។ ទាំង​២​នាក់​នេះ រស់នៅ​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង និង​ខេត្តកំពត​។ ប្រភព​បញ្ជាក់ថា ជនរងគ្រោះ បាន​ឡើង​ស្វាន​ពិ​ដាន​ខាងលើ ក្នុង​ផ្ទះជួល ហើយ​បាន​ជាន់​លើ​រន្ទា​ដែក​ដែលមាន​ខ្សែភ្លើង​ដាច់​ឆ្លង​ប្រ​ទា ក៏​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ទាំង​២​នាក់​តែម្តង​៕

bbbcb38ef88c74f109458e5907d9d496ff00373f7f0de4cbb4c96b658f496fd7

​

ឃាត់កម្មករ​វៀតណាម​ជាង​១០០​នាក់​ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​​នៅ​សង្កាត់​និរោធ​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​ពី​តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាង​១០០​នាក់​។ ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនជាតិ​វៀតណាម​ទាំង​ជាង​១០០​នាក់​នោះ មាន ស្រី​១១​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​សំណង់​ធនាគារ​វៀតណាម ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ប្រភព​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវបាន​យកទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សួរនាំ​និង​ពិនិត្យមើល​ឯកសារ​រស់នៅ និង​ធ្វើការ​របស់​ពួកគេ​៕

12472830_1570654293248936_3119793938150291242_n10479740_1570654289915603_6684501633781357279_n10250213_1570654243248941_2075665889736548849_n

​

រុស្ស៊ី​ចាប់ផ្តើម​ដកទ័ព​​ទ្រង់ទ្រាយ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​ហើយ​

រុស្ស៊ី៖​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​ជាបន្ទាន់​ដើម្បី​សម្រួល​ឲ្យ​មានដំណើរ​ការស្វែងរក​សន្តិភាព​ដ៏​ពិតប្រាកដ​មួយ​នៅក្នុង​ប្រទេស​ដែល​ហែកហួ​ដោយ​សង្គ្រាម​មួយ​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu បាន​បញ្ជា​ឲ្យ​មាន​ការដក​ជាដំបូង​ដោយ​ត្រូវ​ឲ្យ​កងកម្លាំង​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​ត្រឡប់​មកកាន់​រុស្ស៊ី​វិញ​។ ការដក​ទ័ព​នេះ ត្រូវបាន​គេ​មើលឃើញថា អាចជា​ការដាក់​សម្ពាធ​មួយ​បន្ថែមទៀត ទៅលើ​រដ្ឋាភិបាល​របស់​លោក បា​ហ្សា អាល់​អា​ហ្សា​ដ ឲ្យ​មក​ចូលរួម​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ក្រុម​ប្រឆាំង​ដែល​ពាក់ព័ន្ធ​តប​តាម​ដំណោះស្រាយ​របស់​អន្តរជាតិ​។
​គួរ​បញ្ជាក់ថា ការដក​ទ័ព​របស់​រុស្ស៊ី​ធ្វើឡើង​ក្រោយពី​បាន​ពិ​ភា​ក្ស​គ្នា​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​៕

russian-planes-in-syria-afp_650x400_51458024535
​