All posts by មេគង្គ ប៉ុស្តិ៍

តុលាការ​ផ្តន្ទាទោស​យុវជន​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ដាក់ពន្ធនាគារ​១៨​ខែ​

​រាជធានី​ភ្នំពេញ​៖​យុវជនជាប់ចោទ គង់ រ៉ៃ​យ៉ា ដែល​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តាមរយៈ​ហ្វេ​ស​បុក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នេះ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ១៨​ខែ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

Kong-Raiya

​

លោក U HTIN KYAW ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​របស់​មី​យ៉ាន់​ម៉ា​

​មី​យ៉ាន់​ម៉ា​៖​មនុស្ស​ជំនិត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី មកពី​គណបក្ស​ឈ្នះឆ្នោត​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) លោក U HTIN KYAW បាន​ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​លើកដំបូង​របស់​មី​យ៉ាន់​ម៉ា បន្ទាប់​ទទួលបាន​សំឡេងគាំទ្រ​លើសគេ​ក្នុង​សភា​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ស៊ិន​ហួរ​។​
​ចំណែក​បេក្ខជន​២​រូប​ទៀត​ដែល​មិនបាន​ឈ្នះឆ្នោត​នឹង​ទទួលបាន តំណែង​ជា​អនុប្រធានរដ្ឋសភា​នោះ គឺ លោក U Henry Van Htee Yu មកពី​គណបក្ស NLD, និង​លោក U Myint Swe មកពី​គណបក្ស​សហភាព​សាមគ្គីភាព​និង​ការអភិវឌ្ឍ (USDP) របស់​អតីត​រដ្ឋាភិបាល​លោក យូ ធេ​ន សេន (​ត្រូវបាន​បញ្ជូនមក ដោយ​ស្វ័យប្រវត្តិ​ពី​យោធា​)​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ សភា​មី​យ៉ាន់​ម៉ា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​បេក្ខជន​បី​រូប​ឈរឈ្មោះ ក្នុងនោះ​ពីររូប​មកពី​គណបក្ស NLD និង​មួយរូប​ទៀត​តែងតាំង​ដោយ​យោធា​៕

kyaw

​

វគ្គ Semi Final, FA Cup បាន​ចាប់ឆ្នោត​ហើយ​កាលពី​យប់មិញ​

​បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ពា​ន FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ចាប់ឆ្នោត​ហើយ​កាលពី​យប់មិញ បើ​ទោះ​ក្រុម​មួយទៀត​នៅ​មិនទាន់​រកឃើញ ដោយ​រង់ចាំ​ការប្រកួត​ម្តងទៀត​រវាង Man Utd និង West Ham បន្ទាប់ពី​បញ្ចា​ប់​បាន​ត្រឹម​ស្មើ​។​
​តាម​លទ្ធផល​ចាប់ឆ្នោត​កាលពី​យប់មិញ​បង្ហាញ ក្រុម Everton ដែល​ឈ្នះ Chelsea ២-០ កាល​យប់​ថ្ងៃ​សៅរ៍ នឹងត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United ឬ​ក្រុម​ញញួរ​យក្ស West Ham ខណៈដែល Watford ដែល​ទម្លាក់​ក្រុម​ជើងឯក​ចាស់ Arsenal កាល​យប់​ថ្ងៃអាទិត្យ​នឹងត្រូវ​ប៉ះ Crystal Palace​។​
Man Utd ដែល​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ១-១ ទល់នឹង West Ham នៅ Old Traford នោះ នឹងត្រូវ​ប្រកួត​ម្ដងទៀត​នៅ​កីឡដ្ឋាន Upton Park​។ រីឯ​ថ្ងៃ​ប្រកួត នឹងត្រូវ​ប្រកាស បន្ទាប់ពី​ពួកគេ​ប្រកួត UEFA Europa League វគ្គ​១៦​ក្រុម ជើង​ទី​២ ទល់នឹង Liverpool នៅ​ថ្ងៃ​ព្រហស្បតិ៍​ចប់​សិន​។​
​គួរ​បញ្ជាក់ថា ការប្រកួត FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ និង​២៤ ខែមេសា​ខាងមុខ នា​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley ទាំងអស់​តែម្ដង​៕

268192

​

ពលរដ្ឋ​មានទំនាស់​ដីធ្លី​ប្រមាណ​៥០​នាក់​លើក​មកសុំ​អន្តរាគមន៍​ពី​រដ្ឋសភា

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​មានទំនាស់​ប្រមាណ​៥០​នាក់​តំណាងអោយ​ប្រជាពលរដ្ឋ​១០៤​គ្រួសារ​នៅ​ភូមិ​ប្រឡាយ​ទ្រៀក ឃុំ​ដំរី​ផុង​ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​លើកគ្នា​មក​តវ៉ា​មុខ​វិមាន​រដ្ឋសភា​ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រធានរដ្ឋសភា ដោះស្រាយ​រឿង​ជម្លោះដីធ្លី​។ ការប្រមូលផ្តុំ​គ្នា​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅមុខ​វិមាន​រដ្ឋសភាជាតិ​។​
​ប្រជាពលរដ្ឋ​ម្នាក់​ដែល​តំណាង​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅមុខ​សភា​បាន​និយាយថា ពួកគាត់​មក​តវ៉ា​នៅមុខ​រដ្ឋសភា​នេះ​គឺ​ដើម្បី​សុំ​អន្តរាគមន៍​ពីស​ម្តេច​ប្រធាន​រដ្ឋា​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​ត្រូវ លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តក្រចេះ រំលោភ​ឈូសឆាយ​បំផ្លិចបំផ្លាញ​ផលដំណាំ ផ្ទះសម្បែង ដើម្បី​រឹបអូស​យក​ដី​ប្រជាពលរដ្ឋ​ទៅអោយ​អ្នកផ្សេង​។ លើសពីនេះ​ប្រជាពលរដ្ឋ​ក៏​ទាមទារ​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២១០៦ កន្លងមកនេះ​៕

22fcfa612e9b9ee35b194ef3efad00ee_L

​

ខេត្ត​មួយចំនួន​នឹងមាន​បា​តុ​ភូ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ភ្ញៀ​ង​កក់ខែ​សម្រាប់​ថ្ងៃនេះ និង​ស្អែក​

រាជធានី​ភ្នំពេញ​៖​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នឹង​កើត​មាននៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​រួមមាន​៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នឹងមាន​ភ្លៀង​កក់ខែ​។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញ​នៅ​ថ្ងៃទី​១៥ និង​ទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​ដោយឡែក​តំបន់​មាត់សមុទ្រ​រួមមាន​៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្ត​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់​។ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅពេល​មេឃ​រកកលភ្លៀង នៅថ្ងៃនេះ និង​ថ្ងៃស្អែក​នៅថ្ងៃនេះ​៕ សូម​អាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ខាងក្រោម​៖

1796_1570547799926252_3495334539487460732_n

​

អាមេរិក និង​រុស្ស៊ី បង្ហាញ​ជំហរ​ដូចគ្នា​ចំពោះ​ការ​ដកទ័ព​ចេញពី​ស៊ី​រី​

​បរទេស​៖​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​គោលជំហរ​ដូចគ្នា​ក្នុង​ការដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួ​។​
​ការបង្ហាញ​ជំហរ​ក្នុង​ដកទ័ព​ចេញពី​ស៊ិ​រី​នេះ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បទ​ឈប់​បាញ់​ក្នុងប្រទេស​ស៊ី​រី ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​មុន ស្របតាម​ដំណោះស្រាយ​លេខ​២២៦៨ របស់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​។​
​ប្រភព​ដដែល​បន្តថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​ក្នុងនោះ​លោក ពូ​ទីន បាន​លើកឡើងថា ការដក​ទ័ព​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ នឹង​ជាស​ញ្ញា​ល្អប្រសើរ​មួយ ចំពោះ​គ្រប់ភាគី​ជម្លោះ​ទាំងអស់ នៅក្នុង​ប្រទេស​ស៊ី​រី ព្រមទាំង​ជាការ​បង្កើត​បរិយាកាស​ល្អ សម្រាប់​ដំណើរការ ស្វែងរក​សន្តិភាព​ពិតប្រាកដ​ផងដែរ​។ ចំណែក​លោក អូ​បា​ម៉ា ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ការកាត់បន្ថយ​អំពើ ហិង្សា​ឲ្យ​មក​នៅ​ទាប​បំផុត គឺ​ស្របតាម​គោលការណ៍​របស់​អន្តរជាតិ ហើយ​មានតែ​ការធ្វើ​អន្តរ​កម្ម​នយោបាយ នោះទេ​ទើប​អាច​បញ្ឈប់​អំពើហិង្សា នៅ​ស៊ី​រី​បាន​៕

obama-call-putin

​

ម៉ា​ល់​ឌី​វប្រ​ឈម​នឹង​កំណើនប្រជាជនរ​ត់ទៅ​ចូលរួម​ជាមួយ​ក្រុម​ជី​ហាត​

​ម៉ា​ល់​ឌី​វ​៖​រដ្ឋាភិបាល​ប្រទេស​ម៉ា​ល់​ឌី​វ បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ជាខ្លាំង គ្រា​ដែល​កំពុង​ប្រឈមមុខ​នឹង​កំណើន​ចំនួន​ប្រជាជន​របស់ខ្លួន​ដែល​បានរ​ត់ទៅ​ចូលរួម​ប្រយុទ្ធ​នៅក្នុង​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​។​
​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ម៉ា​ល់​ឌី​វ លោក Ali Nasser Mohamed បាន​ថ្លែង​នៅ​នាឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ញូវដែលី​ថា ប្រជាជន​ម៉ា​ល់​ដី​វ ប្រមាណ​ជា​៤០​នាក់ បានរ​ត់ទៅ​ចូលរួម​ជាមួយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ មាន​ក្តី​ព្រួយបារម្ភ​មែនទែន​ពី​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​ពីព្រោះ ពលរដ្ឋ​ម៉ា​ល់់​ឌី​វ​ចំនួន​៤០​នាក់​ហើយ បាន​រត់​ទៅកាន់​តំបន់​ដើម​បូព៌ា​ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​ដ៏​អាស្រូវ មួយ​។
​ចំណែក អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ លោក Mohamed Nasheed ធ្លាប់បាន​ព្រមាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មាន​ពលរដ្ឋ​ម៉ា​ល់​ឌី​វ​ជិត​២០០​នាក់ ប្រហែលជា​បានរ​ត់ទៅ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ជី​ហាត​នៅ​ប្រទេស អ៊ីរ៉ាក់​និង​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា ម៉ា​ល់​ឌី​វ​ជា​កោះ​តូច​មួយ​មាន​ប្រជាជន​រស់នៅ​ចំនួន​តែ​៣៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​ប្រជាជន​ភាគច្រើន​គឺជា​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ុយ​នី​ត​៕

2014-07-17T202025Z_1640431004_GM1EA7I0BLX01_RTRMADP_3_IRAQ-SECURITY_0_0

​

អគ្គិភ័យ​ឆេះហាង​លក់​សម្លៀកបំពាក់​ឌី​ហា​ម៉​ង់​​​ខូចខាត​សម្ភារៈ​មួយ​ចំនួន​

រាជធានី​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែមីនា​នេះ ហាង​លក់​សំលៀកបំពាក់ យីហោ «​ឌី​យ៉ា​ម៉​ង់​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួនធំ​។​
​បើតាម​សំដី​បុគ្គលិក​បាន​ប្រាប់ថា នៅមុន​កើតហេតុ គឺ​ពួកខ្លួន​ទាំងអស់គ្នា​កំពុងតែ​ដេក ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង ផ្សែងហុយ​ពេញ​ផ្ទះ ធ្វើ​ឲ្យ​ភ្ញាក់​ដឹងខ្លួន ក៏​នាំគ្នា​រក​ផ្លូវ​រត់​ចេញមកក្រៅ តែ​មិនអាច​រត់​ចេញមកក្រៅ​បាន​នោះទេ ដោយសារ​ម្ចាស់​ហាង​បាន​ឲ្យ​បុគ្គលិក​ដេក​នៅ​ក្នុងនោះ តែ​ចាក់សោ​ពី​ខាងក្រៅ​។ ពេល​កម្លាំង​សមត្ថកិច្ច​មកដល់​ក៏​វាយកំទេច​សោ​ទ្វារផ្ទះ ដើម្បី​ជួយសង្គ្រោះ​អាយុ​ជិវិត​បុគ្គលិក​ទាំងអស់នោះ ឲ្យ​រត់​ចេញមកក្រៅ​ទាំង​ព្រលឹងចុងសក់​។​
​ទោះជា​យ៉ាងណា​អគ្គិភ័យ​នេះ​ត្រូវបាន​ក្រុម​ពន្លត់​របស់​ស្នងការដ្ឋាន​ក្រុងភ្នំពេញ​ជួយ បាញ់​ពន្លត់​អស់​ទឹកជា​ច្រើន​ឡាន ទើប​រលត់​ហើយ​បណ្តាល​ឲ្យ​សម្ភារ​ជាច្រើន រង​ការខូចខាត​មួយចំនួន​ផងដែរ​៕

250179_1570475616600137_6716914770292057158_n1933775_1570475636600135_5915722053065488962_n10329215_1570475623266803_3623748309583041185_n

​

សំណុំរឿង​យុវជន​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​នឹង​ប្រកាស​សាលក្រម​នា​រសៀល​នេះ​

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​យុវជន គង់ រ៉ៃ​យ៉ា អតីត​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​អំពាវនាវ​ឱ្យធ្វើ​បដិវត្តន៍​ពណ៌​នោះ នឹងត្រូវ​ប្រកាស​នៅ​ម៉ោង​២ និង​០០​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​យុវជន​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា «​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»​។​
​យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​រូបគេ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​អំពាវនាវ​ប្រមូលគ្នា​ធ្វើ​បដិវត្ត​ពណ៌​។​
​គួរ​បញ្ជាក់ថា នៅ​ចំពោះមុខ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​យុវជន គង់ រ៉ៃ​យ៉ា បានទទួល​ស្គាល់​ទោសកំហុស​របស់ខ្លួន​ថា ពិតជា​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌ ប្រឆាំង​រាជរដ្ឋាភិបាល តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មែន ប៉ុន្តែ​រូបគេ​បានស្នើ​ឲ្យ​តុលាការ បន្ធូរ​បន្ថយទោស​ដល់​រូបគេ​៕

Kong-Raiya

​

រុស្ស៊ី​ត្រៀមខ្លួន​សហការ​ជាមួយ​ក្រុមចម្រុះ​អាមេរិក​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ ISIS នៅ​ស៊ី​រី​

​រុស្ស៊ី​៖​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្លែងថា ប្រទេស​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការធ្វើសកម្មភាព​ជា​មួយក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​វាយកម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS នៅ​ទីក្រុង Raqqa ប្រទេស​ស៊ី​រី​។ នេះ​បើ​យោង​ការផ្សាយ​របស់​សារព័ត៌មាន Interfax​។​
​លោក​រដ្ឋមន្ត្រី​បន្តថា យើង​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​សហការ​ជាមួយ​អាមេរិក ក្នុងការ​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។ លោក​បញ្ជាក់ថា បញ្ហា​ទាំងអស់នេះ គឺ​គ្មានទេ​អាថ​កំបាំង បើសិន​ខ្ញុំ​និយាយ​បើកចំហ​។​
គួរ​បញ្ជាក់ថា កន្លងមក​ប្រជាជន​អាមេរិក​បានស្នើ​សុំ​កងទ័ពអាកាស​រុស្ស៊ី និង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ឱ្យ​រំដោះ​ទីក្រុង Palmyra ចេញពី​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS៕

russia-japan-lavrov

​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួស​១០​នាក់​

​រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ១០​លើក បណ្ដាល​ឲ្យ​ស្លាប់បាត់ បង់ជីវិត​មនុស្ស​ចំនួន ៦​នាក់ របួសធ្ងន់ ៦​នាក់ និង​របួសស្រាល ៤​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយក​រដ្ឋា​ន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​តូច ៥​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ១​នាក់​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូលហេតុ​មកពី​បើកបរ ក្នុង​ល្បឿ​ង​លឿន​ចំនួន ២​លើក​, ស្រវឹង ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ មធ្យោបាយ​ចូល​គោលដៅ ៣៥.០៣៣​គ្រឿង (៦៣​ភាគរយ​), មធ្យោបាយ​ល្មើស ៥.៩៦២​គ្រឿង (​ម៉ូតូ ៧២​ភាគរយ​), អប់រំ ២.៧១៩​គ្រឿង ស្មើនឹង ៤៦​ភាគរយ​, ពិន័យ ៣.២៤៣​គ្រឿង (​បង់ប្រាក់ ៩០​ភាគរយ​) និង​អប់រំ​ឲ្យ​ពាក់មួក​សុវត្ថិភាព ១.៤៧៧​នាក់​៕

f3c304c6-8848-486d-9da5-687bdbdc455b

​

ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ស្នើ​នាយករដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​

​ដោយ៖ខេមរា

ភ្នំពេញ​៖​លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បានស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​សម្រាប់​រូបលោក ខណៈ​រូបលោក​កំពុង​ត្រូវបាន​គេ​មូល​បង្កាច់​និង​មាន​ចេតនា​ទម្លាក់​លោក​ចេញពី​តំណែង​។​
​
លោក ស៊ុត ឌី​ណា បាន​សរសេរ (Comment) បែបនេះ​នៅលើ​សារ​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃ​ចន្ទ​ទី​១៤ ខែមីនា នេះ ស្តីពី​ការអន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្តកំពង់ស្ពឺ​។
​
សំណេរ​របស់លោក ស៊ុត ឌី​ណា បានស្នើ​សូម​ឲ្យ​នាយករដ្ឋមន្ត្រី​មេត្តា​ពិនិត្យ និង​ផ្តល់​យុត្តិធម៌ ដល់​រូបលោក​ផង​។​លោក​លើកឡើងថា​៖ “​ហេតុ​អី រយៈពេល​ពីរ​ឆ្នាំ​ដែល​ខ្ញុំបាទ​បំពេញ​មុខងារ​ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​ខ្ញុំបាទ​បាន លះបង់​គ្រប់យ៉ាង ដើម្បី​រាជរដ្ឋាភិបាល ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា បែរជា​ត្រូវ​ទទួលរង​នូវ​ការរៀបចំ​សេណា​រី​យ៉ូ​មូល​បង្កាច់ បង្ខូច និង​មាន​ការចាត់​បញ្ជូន​ក្រុមមនុស្ស មក​ធ្វើ​សវនកម្ម​ពីរ​បី​ដង​។
​
លោក​សរសេរ​ដោយ​ចង់បង្ហាញ​ពី​សមត្ថភាពរបស់លោកថា នៅថ្ងៃនេះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នេះមក​មួយក្រុម​ទៀត​(​មកពី​អង្គភាព​ពិសេស )”​។លោកថា  “​បើ​ខ្ញុំបាទ​មិនមាន​ជំហរ​រឹងមាំ​ទេ គឺ​មិនអាច​យកឈ្នះ​លើ​សមរភូមិ​ការងាររដ្ឋបាល ការទូត និង នយោបាយ​ដ៏​ក្តៅ​នេះ​បានឡើយ​។ មន្ត្រី​ដែល​បញ្ជូនមក​ក្រោយៗ​នេះ គឺ​គ្មាន​មនសិការ​ការងារ គ្មាន​ភាព​លះបង់​ឬ​ស្អាតស្អំ ក្នុងឋានៈ​ជាម​ន្ត្រី​បម្រើ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ទេ គេ​គិតតែ​ប្រមូលផ្តុំ​ក្បាល​គ្នា​រក​គ្រប់​ឧបាយកល​ប្តឹង មូល​បង្កាច់​និង​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ខ្ញុំបាទ ដើម្បី​កំចាត់​ខ្ញុំបាទ​ចេញពី​តួនាទី​ដែល​បម្រើ​រាស្ត្រ​និង​បាំង​ផលប្រយោជន៍​ពួកគេ​និង​ពួក​នៅ​ពី​ក្រោយខ្នង​”​។ លោក ស៊ុត ឌី​ណា […] ៕

​1aww1

លោក ​ហ៊ុន សែន ប្រកាស​ចាប់ខ្លួន​​អ្នក នយោបាយ​ដែល​ឃោសនា​សន្យា​សងបំណុល​ជំនួស​ពលរដ្ឋ​

 

ដោយ៖ខេមរា

​ភ្នំ​ពេ​ញ៖​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ឲ្យ​ចាប់ខ្លួន​នៅនឹងកន្លែង​ចំពោះ​អ្នកនយោបាយ​ណា​ដែល​សន្យា​សងបំណុល​ធនាគារ​ជំនួស​ប្រជាពលរដ្ឋ​នៅពេលដែល​ខ្លួន​ឈ្នះឆ្នោត ដោយ​ចាត់ទុកថា​ជា​ទង្វើ​ប្រជា​ភិ​ថុ​ត​បោកប្រាស់​ខុសពី​បទ​ប​ញ្ញ​តិ​ផ្នែក​ហរិញ្ញវត្ថុ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចេះតែ​ខ្ចីបុល​គេ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ខ​ណះ​លោក​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤ ខែមីនា នេះ​។​
​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ផងដែរ​ថា ឲ្យ​មាន​ចំណាត់ការ​ជាបន្ទាន់​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​បានប្រែក្លាយ​ទៅជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ចេតនា​រឹបអូស​យក​ដីធ្លី និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ តាមរយៈ​ភាព​ធូររលុង​ក្នុងការ​ឲ្យ​ពលរដ្ឋ​ខ្ចីប្រាក់ ដោយ​មិន​ពិនិត្យមើល​លទ្ធភាព​នៃ​ការសង ហើយ​មិនបាន​សិក្សា​ឲ្យ​បាន​លម្អិត​ថា ខ្ចីប្រាក់​ទាំងនោះ​យកមក​ធ្វើ​អ្វី ?​។​លោក​ថា សូម្បីតែ​ប្រទេសក្រៅ ឲ្យ​កម្ពុជា​ខ្ចីលុយ​ក៏​គេ​ពិនិត្យ​មើលថា កម្ពុជា​មានលទ្ធភាព​ស​ង ឬក៏​អត់ ហើយ​បាន​សួរថា​ខ្ចី​មក​ធ្វើ​អ្វី​? ទន្ទឹមនឹងនេះ​លោក​ក៏បាន​រិះគន់​ទៅលើ​ទង្វើ​មេឃុំ​ចេះតែ​ស៊ី​ញ៉េ​គាំ ទ្រ​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ក្នុងការ​ឲ្យ​ប្រាក់​ពលរដ្ឋ​ខ្ចី​។ ដំណោះស្រាយ​ចំពោះមុខ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​ពិនិត្យមើល​បញ្ហា​ទាំងអស់នេះ​ឡើងវិញ​។​

​សូមបញ្ជាក់ថា សន្និសីទ​នេះ ធ្វើឡើង​ក្នុងឱកាស​រំលឹក​ខួប​១០​ឆ្នាំ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាសថា “​ឆ្នាំ​២០០៦ ជា​ឆ្នាំ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” និង​ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល​កន្លងមក ពិសេស​ចង់បង្ហាញ​ពី​អត្ថប្រយោជន៍ និង​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​៕

​1an1

តួ​ក​គី​ប្រកា​សបិទ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook និង​Twitter

​តួ​ក​គី​៖​យោងតាម​សារព័ត៌មាន CNN បាន​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែមីនា នេះ​ឲ្យ​ដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​តួ​ក​គី បាន​បញ្ជា​ឲ្យ​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង Twitter ជា​បណ្ដោះអាសន្ន ក្រោយពេល​រូបភាព​ជាច្រើន​សន្លឹក​នៃ​អំពើ​ភេរវកម្ម​នៅក្នុង​ទីក្រុង Ankara ត្រូវបាន​គេ​ចែករំលែក​។​
​បើ​អាជ្ញាធរ​គ្រប់គ្រង​ទូរគមនាគមន៍​តួ​ក​គី​បាន​ថ្លែងថា ការបិទ​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងពីរ​ខាងលើ គឺ​ធ្វើតាម​បញ្ជា​របស់​តុលាការ គ្រា​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងពីរ បានចេញ​រំលែក​រូបភាព​ដ៏​រន្ធត់​នៃ​អំពើ​ភេរវកម្ម ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៣៤​នាក់ និង​របួស​១២៥​នាក់​។ លើសពីនេះ រដ្ឋាភិបាល​តួ​ក​គី ក៏បាន​ហាម​ការបោះ​ផ្សាយ​ជាមួយនឹង​រូបភាព​នៃ​អំពើ​ភេរវកម្ម​នេះ​ផងដែរ​។​
​គួរបញ្ជាក់​ផងដែរ​ថា អំពើ​ភេរវកម្ម​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ ក្នុង​រដ្ឋធានី Ankara ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស ២៤​នាក់​ស្លាប់ និង​១២៥​នាក់​របួស ដែល​មកដល់ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាងថា​ជា​ទង្វើ​របស់ខ្លួន​ឡើយ​៕

explosion-in-the-centre-of-the-Turkish-capital-Ankara

​

ប្រយោជន៍​ផ្លែ​ម្រះ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​សុខភាព​

​សុខភាព​៖​ម្រះ​ជា​ប្រភេទ​បន្លែ​ដែលមាន​ភាព​ពេញនិយម​បំផុត​នៅ​បណ្តា​ប្រទេស​អាស៊ី មួយចំនួន ព្រោះ​វា​មាន​អត្ថ​ប្រ​យោ​ជ​ន៍​លើសលុប​សម្រាប់​សុខភាព​។ ម្រះ​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ហើយ​វា​ត្រូវបាន​គេ​យកទៅ​ប្រើ​ឱសថ​បុរាណ​ផងដែរ​។

ទោះជា​យ៉ាងណាក្តី នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុម​អ្នក​ស្រាវជ្រាវ​លើពិភពលោក បាន​ចាប់អារម្មណ៍​លើ​ផលប៉ះពាល់​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​។ ​សូម​ក្រឡេកមើល​អត្ថ​ប្រ​យោ​ជ​ន៏​ទាំង ៧ យ៉ាង​របស់​ផ្លែ​ម្រះ​ដូចខាងក្រោម​៖

១. បំបាត់​មេរោគ​៖ ម្រះត្រូវបាន​គេ​ប្រើ​ជា​លក្ខណៈ​សម្លាប់​មេរោគ​ដូចជារ​បូស ឬ​រលាក​ស្រាលៗ​។ អង់​ទី​ប៊ី​ទិច​នៅក្នុង​បន្លែ​នេះ​មាន​អនុភាព​ជួយ​ព្យាបាល​ជំងឺ​ខុសៗ​គ្នា ដែល​ទាក់ទង​ទៅនឹង​បាក់តេរី​ទូទាំង​រាងកាយ​។​

២. បន្ថយ​អាកា​រៈ​គ្រុនក្តៅ ៖ ផ្លែ​ម្រះ​ត្រូវបាន​គេ​យកទៅ​ព្យាបាល​រោគសញ្ញា​មួយចំនួន​ដូចជា ផ្តាសាយ​, ក្អក និង​គ្រុនក្តៅ​ជាដើម​។ វា​ធ្វើការ​ទប់ស្កាត់​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​ និងអា​ការ​ណែន​ទ្រូង​។​

៣. បង្កើន​ភាព​សុំា ៖ ម្រះ​អាច​ធ្វើការ​បន្សាប​សារធាតុពុល​ដែលមាន​នៅក្នុង​រាងកាយ មុនពេល​ចូលពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ ម្យ៉ាងវិញទៀត​ម្រះ​អាច​រារាំង​ការឆ្លង​មេរោគ ដែល​បំផ្លាញ​សរីរាង្គ និង​ជាលិកា​។​

៤. បន្ថយ​សម្ពាធ​ឈាម ៖ វា​អាចជួយ​សម្រួល ដល់​ប្រព័ន្ធ​សរសៃឈាម​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ វា​អាចធ្វើ​ឲ្យ​រាងកាយ​ដំណើរការបាន​យ៉ាង​បាន​រលូន​។ បញ្ចុះ​សម្ពាធ​ឈាម គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដែលមាន​ការប្រឈមមុខ​ខ្ពស់​នៃ​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល និង​បេះ​ដួង​។​

៥.​កាត់បន្ថយ​ការឈឺ​ក្បាល ៖ សាច់ដុំ​ដែល​នៅ​ជុំវិញ​ខួរក្បាល នៅពេល​ដែលមាន​សម្ពាធ​ខ្លាំង​អាច​បង្ក​ឲ្យ​មានការ​ឈឺក្បាល​។ ប៉ុន្តែ​អ្នក​អាច​បរិភោគ​ផ្លែ​ម្រះ ដើម្បី​បញ្ចេញ​សម្ពាធ និង​កាត់បន្ថយ​ការឈឺចាប់​បណ្តាលមកពី​ការឈឺ ​ក​។ អ្នក​ត្រូវ​ចាំ​ថា ភាព​តានតឹង​ក៏​អាច​បង្ក​ឲ្យ​ឈឺក្បាល​ដែរ ដួ​ច្នេះ អ្នក​ត្រួវ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ភាពសប្បាយ​រីករាយ​។​

៦. ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំងឺ​របកស្បែក ៖ មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​របកស្បែក ហើយ​បានបរិភោគផ្លែ​ម្រះ ក៏បាន​បង្ហាញ​ពី​ភាពប្រសើរឡើង​របស់​ជំងឺ​នេះ​ផងដែរ​។​

៧. ការពារ​ថ្លើម ៖​ការរំលោភបំពាន​ដោយ​សេព​គ្រឿង​ស្រវឹង និង​ជាតិពុល​អាច​ខួច​ថ្លើម និង​លំពែង​។ ប៉ុន្តែ​ការ​បរិភោគបន្លែ​មួយ​មុខ​នេះ អាចជួយ​ក្នុងការ​បង្កើត និង​ការជួស​ជួល​ជាលិកា​ក្នុង​រាងកាយ​ដែល​ត្រូវ​បាន​ខួច​ខាត​ដោយ​ជាតិពុល​។ សារធាតុ​អង់ស៊ីម​ដែលមាន​នៅក្នុង​ផ្លែ​ម្រះ គឺអាច​ជួយ​រក្សា​ថ្លើម និង​លំពែង​របស់​បាន​យ៉ា​ល្អ​៕

Bitter-Gourd-Juice-tutstar

​