All posts by មេគង្គ ប៉ុស្តិ៍

ចិន​គ្រោង​បង្កើត​តុលាការអន្តរជាតិ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​

ប៉េកាំង​៖​គ្រា​ដែល​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​បាននិងកំពុង​ស្ថិតនៅ​ជា​ប្រធាន​ក្តៅគគុក​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចេញ​មុខ​ប្រកាសថា ខ្លួន​នឹង​បង្កើត​តុលាការអន្តរជាតិ​មួយ​ដោយ​ខ្លួនឯង ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែមីនា ឆ្នាំ​២០១៦​។​
​ទោះជា​យ៉ាង​ក៏ដោយ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​ពេលវេលា​ជាក់លាក់​ក្នុងការ​បង្កើត​តុលាការ​នោះ​នៅឡើយ​ប៉ុន្តែ​គេ​ដឹងថា តុលាការ​នោះ​មាន​លក្ខណៈ​ជា​មជ្ឈមណ្ឌល​ដោះស្រាយ​វិវាទ​ផ្នែក​នាវាចរណ៍ ហើយ​វា​នឹង​អាចជួយ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​មហាអំណាច​ផ្នែក​នាវាចរណ៍​នៅក្នុង​តំបន់​ជាក់​ជាមិនខាន​។​
​គួរ​បញ្ជាក់ថា ប្រទេស​ចិន កំពុងមាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី​បូព៌ា និង​អាស៊ី​អា​គ្ន​យ៍ ។ ដោយឡែក​អាមេរិក​ក៏បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា បាន​កសាង​កោះ​សប្ប​និមិត្ត​មួយចំនួន ព្រមទាំង​ដាក់​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ក៏ដូចជា​នាវាចម្បាំង​នៅក្នុង​ដែនទឹក របស់​អន្តរជាតិ​នោះ​ថែម​ទៀតផង​៕

_88755538_031581389-1

​

ឃាត់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​១៥​នាក់ ពេល​ចុះបង្ក្រាប​នៅ​ខារ៉ាអូខេ Pacific Night Taste

ខេត្តបាត់ដំបង​៖​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​គ្រា​ដែល​កម្លាំង​នគរបាល​ចុះបង្ក្រាប​គ្រឿងញៀន​នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​បន្ទប់​៨៨៨៨ និង​៩៩៩៩ ក្នុង​ហាង​ខារ៉ាអូខេ Pacific Night Taste ស្ថិតនៅ​សង្កាត់​ស្វាយប៉ាក ក្រុង​បាត់ដំបង​។​

​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​ថ្លែងថា ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ​គឺ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត និង​មានការ​ឯកភាព​ពី​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក នួន សាន​។

ប្រភព​បន្តថា ក្នុងករណី​កម្លាំង​នគរបាល​បាន​ចាប់ខ្លួន មនុស្ស​ចំនួន​១៥​នាក់ ក្នុងនោះ​ស្រី​៤​នាក់ ហើយ​ក្រោយ​ពិនិត្យ ទឹកនោម​រួចមក មាន​សារធាតុ​ញៀន ចំនួន​១៣​នាក់​។ ក្រៅពី​ការចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ កម្លាំង​នគរបាល​ក៏បាន​ដកហូត ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន មួយចំនួន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ ស្ថិតក្រោម​ការ​សាក​សួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមច្បាប់ ៕

12829344_242335086099001_1463048942649252762_o701909_242334996099010_4516106304497083643_o12496505_242334969432346_6286236322841034024_o1781726_242334999432343_426945127497218527_o

​

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួស​២៤​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៣​លើក (​យប់​៧​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​), របួសធ្ងន់ ១៥​នាក់ (​ស្រី​២) និង​របួសស្រាល ៩​នាក់ (​ស្រី​៣) ក្នុងនោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៧) ។ នេះ​បើ​យោង​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ខូចខាត​យាន ម៉ូតូ ១៣​គ្រឿង​, រថយន្ត​តូច​ណ ៧​គ្រឿង​, រថយន្ត​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូលហេតុ​ន​នៃ​ការគ្រោះថ្នាក់​លឿន ២​លើក​, ស្រវឹង ២​លើក​, ប្រជែង​៣​លើក (​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធ​៣​លើក​(​ស្លាប់​នាក់​), មិន​ប្រកាន់​ស្តាំ ៣​លើក​។​
​ជាមួយគ្នា​នោះ​ចំពោះ​លទ្ធផល​ត្រួត​ពិ​ត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ចូល​គោលដៅ ២០.៦០១​គ្រឿង (​ម៉ូតូ​៦៦​ភាគរយ​), មធ្យោបាយ​ល្មើស ៤.៥៦៩ គ្រឿង (​ម៉ូតូ​៧០​ភាគរយ​), អប់រំ ១.៩៤៣ គ្រឿង​ស្មើ​៤៣​ភាគរយ​, ពិន័យ ២.៦២៦ គ្រឿង (​បង់ប្រាក់​៨៧​ភាគរយ​) និង​អប់រំ​មួក ១.១២៦​នាក់​៕

art1.4

​

ប្រើល្បិច​ធ្វើ​បុណ្យចម្រើនព្រះជន្ម​ចៅអធិការ​វត្តតែ​ប្រមូល​បច្ច័យ​គេចខ្លួនបាត់​

​ដោ​យ៖ប៉ែន សុផល​
​
បាត់ដំបង​៖​​សង្ឃ​មួយអង្គ​ដែលជា​តំណាង​ស្វែងរក​ជំនួយ​សប្បុរស​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ចៅអធិការ​វត្ត​មង្គល​ពុទ្ធា​រាម​ ហៅ​វត្ត​ទួល​តា​ថុ​ន ក្នុងស្រុក​មោង​ឬ​ស្សី បាន​ប្រមូល​បច្ច័យ​គេចខ្លួនបាត់​ទាំង​កម្មវិធី​បុណ្យ​មិនទាន់​ចប់​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មានការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ​យ៉ាងខ្លាំង​។​

​ព្រះ​តេជគុណ ឡុង សុភា ចៅអធិការ​វត្ត​ទួល​តា​ថុ​ន ស្ថិតនៅ​ក្នុងភូមិ​ទួល​តា​ថុ​ន ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ​មាន​ថេរវាទ​បញ្ជាក់ថា ព្រះ​តេជគុណ ហែម សំអឿន ព្រះជន្ម​៦៤​វស្សា​ដែល​ទើប​បួស​គង់​ក្នុង​វត្ត​បាន​២​ព្រះវស្សា​រួមទាំង​ឧបាសក ខៀវ ស៊ា​ត អាយុ​ជាង​៨០​ឆ្នាំ​បាន​ពិគ្រោះគ្នា​ជាមួយ​គណ​:​កម្ម​ការ​អាចារ្យវត្ត​ដើម្បី​រៀបចំ​ធ្វើ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​ដល់​ព្រះអង្គ​ដោយ​សន្យាថា​មាន​បច្ច័យ​ចំនួន​១០០០​ដុល្លា​ពី​កូន​មកពី​ប្រទេស​បារាំង​ប្រគេន ហើយ​បើ​ខ្វះខាត​ព្រះ​អង្គជា​ចៅអធិការ​វត្ត​នឺង​ជួយ​បច្ច័យ​បន្ថែម​។​

​ព្រះគ្រូ ឡុង សុភា ចៅអធិការ​វត្ត​បាន​បន្ដថា ថ្ងៃ​ចាប់​ផ្ដើមធ្វើ​ពិធីបុណ្យ​ទី​០៩ ខែមីនា ឃើញ​កូន​របស់​ព្រះ​តេជគុណ ហែម សំអឿន ដែលថា​មកពី​ប្រទេស​បារាំង​ចំនួន​៧​នាក់ បានមក​ដល់​វត្ត​នៅ​ព្រឹក​ថ្ងៃ​ចូល​រោង​មួយសន្ទុះ​ធំ ហើយក៍​ត្រឡប់​ទៅវិញ​បាត់​ដោយ​ឮថា​ទៅផ្ទះ​សំណាក់​ក្នុងស្រុក​មោង​ឬ​ស្សី​វិញ​។ ពេលនោះ​គណ​:​កម្ម​ការ អាចារ្យវត្ត​បាន​សួរ​ព្រះ​តេជគុណ ហែម សំអឿន ថា តើ​ប្រគល់​ប្រាក់​ចំនួន​១០០០​ដុល្លារ​នៅពេលណា​ដើម្បី​យកមក​ចាត់ចែង​ព្រោះ​ចាំបាច់​ត្រូវ​ចំណាយ​ជា​បន្ដបន្ទាប់ ប៉ុន្តែ​ព្រះ​តេជគុណ ហែម សំអឿន បាន​ឆ្លើយ​ទាំង​កំបុតកំបុយ​ថា កុំ​បារម្ភ​រាល់​ការទិញ​តិច ឬ​ច្រើន​សុំ​វិក្ក​យ​ប័ត្រ​ពី​គេ​មក ចាំ​រួចរាល់​បុណ្យ​ចាំ​ទូទាត់​។​និ​យា​យា​រួច​លោកតា ហែម សំអឿន ក៍​ដើរ​ត្រឡប់​ទៅ​កុដិ​បាត់​តែម្ដង​។​

​លោក បឿន ឈឿ គណ​:​កម្ម​ការ​អាចារ្យវត្ត​បានអោយដឹង​ដែរ​ថា​៖ កម្មវិធី​បុណ្យ​ត្រូវ​ចាប់ផ្ដើម​នៅវេលា​ម៉ោង​៩:០០​ព្រឹក និង​សូត្រមន្ដ​នៅពេល​រសៀល ការចាប់ផ្ដើម​នេះ​មាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មកដល់​ពេញ​រោងបុណ្យ​រង់ចាំតែ​ព្រះ​តេជគុណ ហែម សំអឿន ជា​ម្ចាស់​កម្មវិធី​ប៉ុណ្ណោះ ដែល​គេ​ឃើញ​និមន្ដ​ចេញពី​វត្ត គ្រប់គ្នា​នឹកស្មានថា​ប្រហែលជា​លោក​និមន្ដ​ទៅយក​បច្ច័យ​១០០០​ដុល្លារ​ពី​កូន​នៅផ្ទះ​សំណាក់​ហើយក៍​ចេះតែ​រង់ចាំ​គ្រប់គ្នា ចាំ​បាត់ៗ​មិនឃើញ​លោកតា​និមន្ដ​មកវិញ​តាំងពី​ម៉ោង​១.០០​រសៀល​ដល់​ដល់​វេលា​ព្រលប់​ទើប​ព្រះចៅអធិការ​វត្ត និង​គណ​:​កម្ម​ការ អាចារ្យ​តាម​ទៅដល់​ផ្ទះសំណាក់​និង​ផ្ទះ​សាច់ញាតិ​លោក ទើប​គេ​ប្រាប់ថា ព្រះ​តេជគុណ ហែម សំអឿន បាន​និមន្ដ​ចេញទៅ​ប្រទេស​ថៃ​ហើយ​ជាមួយ​កូន​របស់លោក ។​

​ការ​រត់ចោល​រោងបុណ្យ​ទាំង​ពាក់កណ្ដាល​ទីនេះ​ព្រះ​តេជគុណ ហែម សំអឿន មិនបាន​ប្រគល់​អោយនូវ​បច្ច័យ​ដែល​បាន​សន្យា​អោយចំ​នួន​១០០០​ដុល្លា​នោះទេ ថែមទាំង​យកលុយ​ចំនួន​៥០០​ដុល្លា និង​ជាង​២​លាន​រៀល​ផ្សេងទៀត​ជា​បច្ច័យ​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជួយ​សម្រាប់​សាងសង់​សាលាឆាន់ និង​បច្ច័យ​ខ្ចី​លោក​ក្នុង​វត្ត​មួយចំនួន​ទៅជា​មួយ​ផង​ដេរ​។​

​លោកស្រី ពាង រ៉ាំ ជា​ចុងភៅ​ក្នុងភូមិ​ចំណុះជើងវត្ត​បាន​ត្អូញត្អែរ​ដែរ​ថា​៖ លោកស្រី​ខំ​ជឿទុកចិត្ត គោរព​ស្រលាញ់ លោកតា​ចង់​ឆាន់​អ្វី​ទិញ​ប្រគេន​ភ្លាម ហើយ​ការធ្វើ​ម្ហូប​នេះ​មិនបាន​យក​ថ្លៃ​ចំណេញ​ទៀត យកតែ​ថ្លៃ​ត្រី សាច់​និង​បន្លែ​ផ្លែឈើ ទឹក​សុទ្ធ ទឹកកក​ប៉ុណ្ណោះ​ដោយ​មិនទាន់​អោយ​លុយ​គេ​ទាំងអស់​ផង​ទេ ឥឡូវនេះ​ចិន​គេ​ទារលុយ​ហើយ​រួមទាំង​ថ្លៃ​រោង​ចិន​ផងដែរ រូបគាត់​មិនមាន​លុយ​សូម្បី​១០០​រៀល​នៅក្នុង​ផ្ទះ​មាន​អ្វី​ត្រូវ​ទូរ​ទាត់​អោយគេ មានតែ​សំណូមពរ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មេត្តាជួយ​ពិចារណា​រក​ដំណោះស្រាយ​ផង​៕

​1asa31asa11asa2

UN ថ្កោលទោស​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​​រដ្ឋធានី​របស់​ប្រទេស​តួ​ក​គី​

UN៖​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គី​មូ​ន បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា របស់​ប្រទេស​តួ​ក​គី កាលពី​យប់​ថ្ងៃអាទិត្យ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់រយ​នាក់​។
​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​អគ្គលេខាធិការ លើកឡើងថា «​ក្នុងនាម​ជា​អគ្គលេខាធិការ UN ខ្ញុំ​សូម​បង្ហាញ​នូវ​ក្តី​រន្ធត់ និង​អាណិតអាសូ​អស់ពី​បេះដូង ចំពោះ​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​ជនរងគ្រោះ​ទាំងអស់​។ អង្គការសហប្រជាជាតិ នឹង​ឈរ​នៅ​ជាមួយ​រដ្ឋាភិបាល ព្រមទាំង​ប្រជាជន​តួ​ក​គី​ទាំងអស់ ក្នុងពេល​វេ​ល នៃ​គ្រោះអាសន្ន​មួយ​នេះ​»​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃអាទិត្យ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​បាន​កើតឡើង​ក្បែរ​ស្ថានីយ​រថយន្តក្រុង​ដ៏​ធំ​មួយ នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា ប្រទេស​តួ​ក​គី​និង​បានសម្លាប់​មុ​ស្ស​៣៤​នាក់ និង​១២៥​នាក់​ទៀត​រងរបួស​៕

explosion-in-the-centre-of-the-Turkish-capital-Ankara

​

ម៉ាឡេស៊ី​ចាប់​អ្នកកាសែត​អូស្ត្រាលី​២​នាក់​បន្ទាប់ពី​តាម​សួរ​នាយករដ្ឋមន្ត្រី​រឿង​ពុករលួយ​

​ម៉ាឡេស៊ី​៖​អ្នកកាសែត​អូស្ត្រាលី​២​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ឃុំ​អស់​មួយ​យប់​បន្ទាប់ពី​ពួកគេ​ព្យាយាម​តាម​សួរ​សម្ភាសន៍​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ពី​រឿងអាស្រូវ​ពុករលួយ ដោយ​ពួកគេ​បាន​រំលោភ​ឆ្លង​ខ្សែបន្ទាត់​ក្រហម ខ្សែ​សន្តិសុខ ដែល​ប៉ូលិស​កំណត់​ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។
អ្នកកាសែត​អូស្ត្រាលី​ទាំង​២​នាក់​នោះ​បម្រើ​ការងារ​នៅ​ទូរទស្សន៍​អូស្ត្រាលី មួយ​ឈ្មោះ ABC 4Corners ត្រូវ​ចាប់ឃុំខ្លួន និង​ហាម​មិន​ឲ្យ​ចេញពី​ប្រទេស ។ ទោះជា​យ៉ាងណា​អ្នកកាសែត​Linton Besser ហើយ​និង​អ្នក​ថត​វីដេអូ Louie Eroglu ត្រូវបាន​ប៉ូលិស​ដោះលែង​មកវិញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​
​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី ខា​លី​ដ អា​ប៊ូ បា​ការ បាន​ថ្លែងថា ប៉ូលិស​កំពុង​ពិភាក្សា​ជាមួយ​រាជអាជ្ញា ដែលជា​អ្នកនឹង​សម្រេច​ថា តើ​ត្រូវ​ចោទ​អ្នកកាសែត​បរទេស​ទាំង​ពីរ​នាក់​ដែរឬទេ​។ ក្នុងពេល​រង់ចាំ ការសម្រេច​របស់​អយ​ក្យ​ការ និង​ការស៊ើបអង្កេត អ្នកកាសែត​អូស្ត្រាលី​ទាំងពីរ​នាក់​ត្រូវបាន​ហាម​មិន​ឲ្យ​ចាក​ចេញពី​ទឹកដី ម៉ាឡេស៊ី​ឡើយ​៕

ABC four corners journaliste arrested in malaysia

​

Arsenal ធ្លាក់​ពី FA Cup ក្រោម​ថ្វី​ជើង Watford

​បាល់ទាត់​៖​ក្រុម​ជើងឯក​ចាស់ Arsenal បាន​ធ្លាក់​ចេញពី​កម្មវិធី FA Cup បន្ទាប់ពី​ចាញ់​ក្រុម Watford ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ចប់​មិញ​នៅ​ទឹកដី​ខ្លួនឯង​។​
២​គ្រាប់​ក្រុម​ភ្ញៀវ​សុទ្ធតែ​កើតឡើង​នៅក្នុង​តង់​ទី​២ ពោលគឺ​នាទី ៥០ និង​៦៣ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់ កីឡាករ Ighalo និង Guedioura​។ រីឯ​១​គ្រាប់​របស់​ម្ចាស់ផ្ទះ Arsenal រកបាន​ដោយ ខ្សែប្រយុទ្ធ ដែល ទើប​ប្ដូរ​ចូល Danny Welbeck នៅ​នាទី​៨៨​។​
​រាប់ទាំង​បរាជ័យ​យប់មិញ​ផង Arsenal ពេលនេះ​ចាញ់​នៅ​ទឹកដី Emirates ៣​ប្រកួត​ជាប់​គ្នា ជា​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ បន្ទាប់ពី​ពួកគេ​ធ្លាប់​ជួប​លទ្ធផល​បែបនេះ​ចុងក្រោយ​ក្នុង​ឆ្នាំ ២០០៦ កាល​លេង​នៅ កីឡដ្ឋាន​ចាស់ Highbury​។​
​ឆ្លងកាត់​ការប្រកួត​កន្លង​បាន​រកឃើញ​៣​ក្រុម​ហើយ​ដែល​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួមមាន Crystal Palace, Everton និង Watford ខណៈដែល​១​ក្រុម​ទៀត​ត្រូវ​រង់ចាំ​ការ​ឈ្នះ​រវាង Man Utd និង West Ham ក្នុងការ​ប្រកួត​សាជាថ្មី​។​
​គួរ​បញ្ជាក់ថា Manchester United បាន​ត្រឹម​ស្មើគ្នា ១-១ ជាមួយ​ក្រុម West Ham កាលពី​យប់មិញ​នេះ ដូច្នេះ​ត្រូវ​ប្រកួត​ម្ដងទៀត (Replay) នៅ​ទឹកដី​របស់ West Ham វិញ​៕

88751419_odion_ighalo_getty

​

ល្ងាច​នេះ ! ជម្រើសជាតិ​កម្ពុជា ប៉ះ​ក្រុម MCL ចម្រុះ​ជាតិ​សាសន៍

​បាល់ទាត់​៖​នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុមកីឡា​ករទាំង​ខ្មែរ និង​បរទេស​ដែល​ជ្រើសរើស​ចេញពី​ក្លឹប​នានា​ក្នុង​លី​គ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​គួរ​បញ្ជាក់ថា ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ​ដើម្បី​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​បង្គ្រប់កិច្ច​នៃ​យុទ្ធនាការ​ជម្រុះ 2018 FIFA World Cup Russia ជាមួយ ប្រទេស​ស៊ី​រី នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ប្រទេស អូ​ម៉​ង់ ជា​ទឹកដី​កណ្ដាល​៕

264

​

គង់ ចាន់​ស្រីមុំ និង គឹម សីហា ត្រៀម​ប្រា​ក់ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​រៀបការ​ថ្ងៃទី​១៤​មីនា​នេះ

 

1acc6​ដោយ​៖​រតនៈ

​ភ្នំពេញ​៖ ថ្ងៃទី​១៤​មីនា​នេះ​តារា​សម្តែង​ស្រី​សាច់​ខ្ចី​គួរ​ឲ្យ​ខ្នាញ់​កញ្ញា គង់ ចាន់​ស្រីមុំ បាន​ដឹក​ដៃគូ​ស្នេហ៍​លោក គឺ​ម សីហា ចូល​រោងការ​ជា​ផ្លូវការ​ហើយ​។ តារា​ស្រី និង​តារា​ប្រុស​ដែល​ល្បី​ខាងមុខ​ជំនួញ​ជាច្រើន​មុខ​ទាំងពីរ​នាក់​គ្រោង​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ដើម្បី​រៀបចំ​ពិធីមង្គលការ​នេះ​។
​ ​
​ចំណង​ស្នេហ៍ ៩​ឆ្នាំ​របស់ គឹម សីហា និង គង់ ចាន់​ស្រីមុំ បាន​ឈានដល់​ដំណាក់កាល​ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ទំនៀមទម្លាប់​ខ្មែរ​។​ក្រោយពី​ប្រកាស​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំងពីរ​ជិត​មួយ​ទសវត្សរ៍​មក គឹម សីហា និង​គង់ ច័ន្ទ​ស្រីមុំ បានរួម​គ្នា​បោះទុន​បើកមុខ​ជំនួញ​ជាច្រើន​ដូចជា​បើក​ដំណើរការ​ហាង​លក់​សំលៀកបំពាក់ នាំចូល​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន បើក​ដំណើរការ​ភោជនីយដ្ឋាន​ជាដើម​។ ចំណង​ស្នេហ៍​របស់​ពួកគេ​មិន​ងាយ​ប្រឈម​នឹង​ភាព​រង្គោះរង្គើ​ទេ​ខណៈដែល​កន្លងទៅ​មាន​បុរស​ជាច្រើន​ព្យាយាម​ទាក់ទង​សុំ​ស្នេហ៍​ពី គង់ ចាន់​ស្រីមុំ ដោយ​ហ៊ាន​ចំណាយធនធាន​ដ៏​ក្រាស់ក្រែល​ប៉ុន្តែ​មិនបាន​សម្រេច​។​

​តារា​សម្តែង​គង់ ចាន់​ស្រីមុំ បញ្ជាក់ថា នាង​បាន​ចំណាយពេល​តែមួយ​ខែ​ប៉ុណ្ណោះ​ដើម្បី​រៀបចំ​មង្គលការ​នេះ ព្រោះ​ពីដំបូង​នាង​មិនទាន់បាន​គិតគូរ​ពី​ការ​រៀបការ​ហ្នឹង​ទេ​ប៉ុន្តែ​ចាស់ទុំ​ទាំងសងខាង​បាន​ទៅ​គន់គូរ​រក​វេលា ហើយក៏​មានតែ​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ នេះ​មួយថ្ងៃ​គត់​ដែល​ល្អ​ទើប​មិនត្រូវ​រង់ចាំ​ទៀត​។

​តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូបនេះ បានបញ្ជាក់​បន្ថែមថា នាង​និង​អនាគត​ស្វាមី​គ្រោង​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ពិធីមង្គលការ​នាង​បើទោះបីជា​ពិធីមង្គលការ​នេះ​មានតែ​រយៈពេល​មួយថ្ងៃ​ក្តី​។ នាង​បន្តថា ពិធី​ក្រុង​ពាលី និង​សូត្រមន្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៤ នោះ​តែម្ដង​ដោយ​គ្មាន​ពិធី​ហែរ​ជំ​នួន ប៉ុន្តែ​បានរៀបចំ​រួច​ទុកជា​ស្រេច​។ ដោយឡែក​ពិធី​បំពាក់​ចិញ្ចៀន និង​ពិធី​ផ្សេងៗ​ដទៃទៀត ធ្វើឡើង​ជាធម្មតា​។ នាង​ថា​ការចំណាយ​ខ្ពស់​ទៅលើ​សម្ភារៈ​តុបតែង ពិសេស​គឺ​ពិធី​ទទួលភ្ញៀវ និង​អាហារ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ហើយ​បានរៀបចំ​កាដូ​យ៉ាង​ពិសេស​ដោយ​ផ្ទាល់ដៃ​សម្រាប់​ទុក​ជូន​ភ្ញៀវ​ថែម​ទៀតផង​។ នាង​បន្តទៀតថា ការចំណាយ​ទៅលើ​កា​រៀបចំ​ពិធីការ សម្អាងការ ជាង​ថតរូប​ជំនាញ ថ្លៃ​អាហារ និង​កាដូ​សម្រាប់​ភ្ញៀវ​រាប់រយ​នាក់​នោះ​គឺជា​ការរៀបចំ​ពិសេស​ដោយ​នាង​និង​អនាគត​ស្វាមី​ផ្ទាល់​ហើយ​ការចំណាយ​ទាំងនេះ​មិន​បូក​បញ្ចូល​តម្លៃ​ចិញ្ចៀនពេជ្រ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ដែល គឹម សីហា ទិញ​ជូន​កាលពី​ថ្មីៗ​នោះឡើយ​៕

​1acc11acc31acc2

វាយប្រហារ​តាម​អាកាស​នៅ​យេ​មែន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​១៧​នាក់​

​យេ​មែន​៖​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូ​ឌី​បាន​បើក​ការវាយប្រហារ​តាម​អាកាស នៅ​ភាគខាងត្បូង​ប្រទេស​យេ​មែន​បណ្តាល​ឲ្យ​ស្លាប់​ក្រុម​សកម្មប្រយុទ្ធ១៧​នាក់ ជន​ស៊ីវិល ទាហាន និង​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​រងរបួស​ផងដែរ​។​
​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប់​ប៊ី​សា​អូឌីត បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម Houthis កាលពី​ឆ្នាំមុន ក្រោយ​មានការ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​យេ​មែន និង​បន្ទាប់ពី​ក្រុម​ឧទ្ទាម បាន​វាយលុក​ចូលក្នុង​ទីក្រុង​ធំ​របស់​ប្រទេស​យេ​មែន ដោយសារ​មិន​ពេញចិត្ត​របប​គ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕

20160313
​

ភ្លើង​ឆេះ​ព្រៃ​រាល​ឆេះ​រថយន្ត​បទល្មើស​អស់​២៧​គ្រឿង និង​ឈើ​មួយចំនួន​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​

​ខេត្តពោធិ៍សាត់​៖​រថយន្ត​បទល្មើស​ព្រៃឈើ​អស់​ចំនួន​២៧​គ្រឿង​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​និង​ដកហូត​បាន​កាលពីពេល​កន្លងទៅ​យកមក​រក្សា​ទុក​ក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ក្រវាញ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ឆ្លងតាម​ប្រហោង​សត្វ​កាយ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​តាម​ប្រម​ន្ត្រី​សាលាស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ហើយក៏​ស្រាប់តែ​រីក​រាលដាល បណ្តាលអោយ​ឆេះ​រថយន្ត​បទល្មើស​ព្រៃឈើ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប និង​ដកហូត​បាន​កាលពីពេល​កន្លងទៅ​អស់​ចំនួន​២៧​គ្រឿង​។ ប្រភព​បញ្ជាក់ថា ករណី​ភ្លើង​ឆេះ​ព្រៃ​រហូត​រាលដាល​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​ចំនួន​២៧​គ្រឿង និង​ឈើ​មួយចំនួន​នេះ ដោយសារ​ភ្លើង​ឆ្លងតាម​ប្រហោង​សត្វ​កាយ​នៅ​ជ្រុង​ខាងលិច នៃ​ទីស្នាក់ការ​។​
​យ៉ាងណាក៏ដោយ​ក្រោយ​កើតហេតុ និង​មាន​ករណីនេះ​កើតឡើង កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​នៅ​ទី​ស្នាក់​មួយ​នេះ ក៏​ជួយ​អន្តរាគមន៍​ផងដែរ តែ​មិន​អាចជួយ​បាន​៕

12814731_1569674483346917_2984774490625520840_n1813_1569674550013577_7404701924400971585_n1186817_1569674516680247_6391991345139626527_n10371387_1569674476680251_7232003992977119794_n10473908_1569674513346914_2262594697371393504_n

​

ស្លាប់​២៧​នាក់ របួស​៧៥​នាក់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​តួ​ក​គី​

តួ​ក​គី​៖​យោងតាម​ព័ត៌មាន Reuters ចេញផ្សាយ​នៅ​យប់​ជ្រៅ​ចូល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ ឲ្យ​ដឹងថា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ផ្ទុក​ក្នុង​រថយន្ត​ដ៏​សាហាវ​មួយ នៅ​កណ្តាល​ទីក្រុង Ankara ប្រទេស​តួ​ក​គី បណ្តាល​ឲ្យ​មនុស្ស​២៧​ស្លាប់ និង​របួស​៧៥​នាក់​។​
​បើ​យោងតាម​អាជ្ញាធរ​ប្រទេស​តួ​ក​គី ថ្លែងថា ការបាញ់ប្រហារ​ក៏បាន​ឮសូរ​ផងដែរ បន្ទាប់ពី​មានការ​ផ្ទុះ​គ្រាប់បែក​។ ដោយឡែក​រថយន្ត​សង្គ្រោះបន្ទាន់​បាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាម​ផងដែរ​។ ទោះបីយ៉ាងណា​គេ​មិនទាន់​ដឹង​ច្បាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់ និង​របួស​រងរបួស​នោះទេ​៕

s3.reutersmedia.net

​

ស្ត្រី​កូរ៉េ​ម្នាក់​សុំ​គូស្នេហ៍​វិល​ទៅ​ប្រទេស​វិញ​មិនបាន ទូរស័ព្ទ​ប្រាប់​គេ​ថា​ចាប់​ជំរិត

​ដោយ៖ ស សាម​

​ភ្នំ​ពេ​ញ៖មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃទី​១៣ ខែមីនា នេះ ឮ​ដល់​សមត្ថកិច្ច​ទូទាំង​ក្រុង​និង​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដោយ​ស្ត្រី​ជនជាតិ​កូ​រ៉​ម្នាក់​បាន​ទូរស័ព្ទ​ទៅប្រាប់​បងប្អូន​នៅ​ប្រទេស​កូរ៉េ​ថា មាន​ជនជាតិ​កូរ៉េ​ដូចគ្នា​បាន​ចាប់​ជម្រិត​។​
​ពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ទាំង​នគរបាល​មូល​ដ្ឌា​ន និង​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​រូ​ម​ទាំង​ស្ថានទូត​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​នៅ​ចំនុច​បុរី​អង្គរ ស្ថិតនៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនជាតិ​កូ​រេ​ប្រុស​ស្រី​ទាំង​២​នាក់​រួចមក​ទើប​ដឹងថា​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​នេះ​ជា​គូ​ស្នេ​ហ៌​នឹង​គ្នា ចំណែក​ស្ត្រី​ជា​ជនជាតិ​កូរ៉េ​នោះ​គឺមាន​ប្តី​ដើម​នៅ​ប្រទេស​កូរ៉េ​ហើយ​គាត់​ក៏បាន​សុំ​សង្សារ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​តែ​ខាង​ប្រុស​បង្ខាំង​មិន​អោយទៅ គឺ​មិនមែនជា​ករណី​ចាប់ជំរិត​អី​នោះទេ​។​

​ដោយមាន​កា​រស​ង្ស​យ័​ពី​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​ថា​ជនជាតិ​កូ​រេ​ទាំង​២​នាក់​រួមទាំង​បុរស​ជនជាតិ​កូ​រេ​ចំនួន​៣​នាក់​ទៀត​ដែល​បានមក​ស្នាក់នៅ​បុរី​អង្គរ​ខាងលើ​ទើប​សុំ​ឆែក​Pastsport និង visa តែ​ពួកគេ​គ្មាន​លិខិត​ត្រឹមត្រូវ​
​ដូច្នេះ​កំលាំង​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​បាន​នាំខ្លួន​ជនជាតិ​កូរ៉េ​ទាំង​៥​នាក់​ទៅកាន់​នាយក​ដ្ឌា​ន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕

 

1ad2jpg

 


​

ក្រុមចោរ​គាស់​ហាង​លក់​ទូរស័ព្ទដៃ​យក​អស់​ជាង​២០០​គ្រឿង​គិត​ជា​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ

 

ដោយ​៖​ប៉ែន​សុផល​

​បាត់ដំបង​៖​ក្រុមចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​កាត់​សំណាញ់​ដែក និង​គាស់​ទ្វារផ្ទះ​ចូល​ប្រមូលយក​ទូរ​សព្ទ័​ដៃ​ជាច្រើន​គ្រឿង​រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី វេលា​ម៉ោង ៧៖៣០ នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​បូរី ស្ទឹង​សង្កែ​ដែលមាន​យីហោ​(​ពិភព​អេឡិចត្រូនិក លក់​ទូរស័ព្ទដៃ​ទំនើប​)​ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​១​រប​មាត់​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​លោក ឈឹម សំ​ប៊ុន​និង​ប្រពន្ធ​ឈ្មោះ​ជូត ច័ន្ទ​ចរិយា​ដែលជា​ម្ចាស់ផ្ទះ​(​ពិភព​អេឡិចត្រូនិក​លក់​ទូរស័ព្ទដៃ​ទំនើប​)​ខាងលើ​បាន​រៀបរាប់ថា នៅ​យប់កើតហេតុ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ លោក​ព្រមទាំង​ភរិយា​មិនបាន​នៅ​ដេក​ផ្ទះ​ទេ​ដោយ​ចាក់សោរ​ផ្ទះ​ចោល​រួច​នាំគ្នា​ទៅ​ដេក​នៅ​បូរី​ផ្សារ​ភូ ប៊ុ​យ លុះដល់​ព្រឹក​ឡើង​ម៉ោង​៧៖៣០​នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​លោក​ព្រមទាំង​ភរិយា​បានមក​ចាក់សោរ​ចូល​ផ្ទះ​ដើម្បី​រៀបចំ​លក់ដូរ​ក៏​ឃើញ ទូរ​ដាក់​ទូរស័ព្ទ​របើក និង​បាត់អស់​ទូរស័ព្ទ​ជាច្រើន​គ្រឿង និង​មាន​ស្នាម​គាស់​ទ្វារ និង​កាត់​សំណាញ់​ដែក​ជាច្រើន​បន្លោះ​។​

​ប្រភព​បន្តថា សម្ភារ​ដែល​បាត់បង់​មាន ទូរស័ព្ទដៃ​ទំនើបៗ​ជាង​២០០​គ្រឿង ក្នុង​មួយគ្រឿង​តំលៃ​ចាប់ពី​៣០០​ដុល្លា​ទៅដល់​៨០០​ដុល្លារ ដែល​សរុប​ជា​ទឹកប្រាក់​ប្រហែល​៦​ម៉ឺន​ដុល្លា​(​ប្រាំមួយ​ម៉ឺន​ដុល្លារ​)​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ ការងារ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ចោរលួច​ទាំងនោះ​៕​
​ca1ac1ac4ac2

បញ្ជូន​បក្ខពួក​ឃាតករ​៣​នាក់​ទៅ​ស្នងការ​ខេត្ត​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

 

ដោ​យះ​ប៉ែន​សុផល​

​បាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​បាន​បញ្ជូន​បក្ខពួក​ឃាតករ​៣​នាក់​ក្នុងចំណោម​៥​នាក់​ទៅ​ស្នងការ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ឃាតកម្ម​គិតទុក​ជាមុន បន្ទាប់ពី​ពួកគេ​បាន​សមគំនិត​គ្នា សម្លាប់​ជនរងគ្រោះ​ម្នាក់ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​ស្វាយត្រាំ ក្នុងភូមិ​សាស្ត្រ​ឡូត៍​នេសាទ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៦ មាន​ស្នាម​កាប់​ជាច្រើន​ពូថៅ​ស្លាប់​ក្នុង​ព្រៃរនាម​តំបន់​ឡូត៍​លេខ​២ ត្រង់ចំណុច​បឹង​ស្វាយត្រាំ​អាចា​កែង​កុងស៊ី ច្រក​ចូលទៅ​ព្រែ​កកូន​យំ ស្ថិតនៅក្នុង​តំបន់​ឡូត៍​អភិរក្ស​(​ឡូត៍​លេខ​២)​ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់​ឃុំ​កោះ​ជី​វាំង​។​

​តាម​សមត្ថកិច្ច​ការ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​រូបនេះ ជា​បណ្តាញ​កងកម្លាំង​ស៊ើប​ការ​(​គ្មាន​ក្របខណ្ឌ​)​នៃ​ការិយាល័យ​ទី​២​កងទ័ពជើងគោក​ប្រចាំ​ទិស​បឹង​ទន្លេសាប​។​

​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​នៅ​យប់នោះ​មានការ​ផឹកស៊ី​មាន​មនុស្ស​ជិត​១០​នាក់ ជនរងគ្រោះ​បា​ម​មក​ចូល​ក្រោយ​គេ ហើយ​បានបញ្ចប់​ការផឹកស៊ី​រួច​ម្តង​ហើយ ក៏បាន​ផឹកស៊ី​ជាមួយគ្នា​ម្តងទៀត​ហើយ​បានបញ្ចប់​ការផឹកស៊ី​រួច​ម្តងទៀត ប៉ុន្តែ​ទំនង​ធ្លាប់​មានទំនាស់​ពាក្យសម្តី​គ្នា​កន្លងមក​ផង ហើយ​បក្ខពួក​ជនសង្ស័យ​មាន​គ្នា​៥​នាក់​បានរួម​គំនិត​គ្នា វាយ​សម្លាប់​ជនរងគ្រោះ​តែម្តង​។​ក្រោយពេល​ផឹកស៊ី​លើក​ទី​២​រួច​រួច ពួកគេ​បាន​ដោយ​ពូថៅ​មក​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ពូថៅ​បណ្តាល​ស្លាប់​នៅនឹងកន្លែង ហើយ​នាំគ្នា​គេចខ្លួន​បាត់អស់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​មានឈ្មោះ លន់ ឃីម ហៅ​ជី​ម ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​ចំណែក​បក្ខពួក​ជនសង្ស័យ​មាន​ទី​១​ឈ្មោះ ខាន ភឿ​ត ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ទី​២​ឈ្មោះ ថន ថៃ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ទី​៣​ឈ្មោះ ភៀត ក្លែប ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ទាំង​៣​នាក់​នេះ​រស់នៅក្នុង​ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង ឯ​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការ​នគ​របាល​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៦ នេះ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់​៕​

​1ee21ee31ee11ee5