All posts by មេគង្គ ប៉ុស្តិ៍

អស់​កង្វល់​បញ្ហា​មុន​ក្បាល​ខ្មៅ គ្រាន់តែ​ប្រើ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​

​សុខភាព​៖​ក្រូចឆ្មា មាន​លក្ខណៈសម្បត្តិ ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ហើយ​អនុញ្ញាត​ឲ្យ​កំណើន​ថ្មី​នៃ​ស្បែក ហើយ​វា ជួយ​សម្អាត​ដល់​រន្ធ​ញើស សម្អាត​ស្បែក​ឲ្យ​ស្អាត និង​កាត់បន្ថយ​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ផ្នែក​សុខភាព Womenhealth​។​
​លើសពីនេះទៅទៀត ទឹកឃ្មុំ​មាន​តួនាទី​ក្នុង​ការជួយ​រឹតបន្តឹង​ស្បែក​រន្ធ​ញើស និង​ការ​ផ្ដល់នូវ​ភាពស្រស់ស្អាត​ដល់​ស្បែ​កមុខ​សុភាពនារី​ទាំងឡាយ ដែល​ជួប​នូវ​បញ្ហា​មុន​ក្បាល​ខ្មៅ ។​
​ដើម្បី​ធ្វើ​ឲ្យ​ក្រូចឆ្មា​មា​នស​ប្រសិទ្ធភាព​ខ្ពស់ អ្នក​គួរតែ ប្រើប្រាស់​វា ជាមួយនឹង​ទឹកឃ្មុំ​ចំនួន ៣​តំណក់ ហើយ​យក​វា​លាប​រឹត វា​ឲ្យ​ពេញ​នៅលើ​ផ្ទៃមុខ របស់​អ្នក​រួច​រក្សា​វា​ទុក​ក្នុង​រយៈពេល ៥ ទៅ ៧ នាទី ហើយ​លាង​ជាមួយ​ទឹក​ត្រជាក់​ចេញ​ជាធម្មតា ដោយ​អនុវត្ត​វិធី​នេះ រយៈពេល​២​សប្តាហ៍ បញ្ហា​មុន​ក្បាល​ខ្មៅ នឹង​លែ​មាន​នៅលើ​ផ្ទៃមុខ របស់​អ្នក​៕

12670770_555717794590670_3908601855735521002_n

​

ចាញ់ល្បែង​យក​ម៉ូតូ​ទៅ​បញ្ចាំ ប្រឌិត​ថា​ចោរប្លន់​ស្រែក​ផ្អើល​សមត្ថកិច្ច​

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់​ចាញ់ល្បែង​អស់ យក​ម៉ូតូ​ទៅ​បញ្ចាំ រួម​បាន​ប្រឌិត​រឿង​ថា មាន​ចោរប្លន់​ម៉ូតូ​របស់ខ្លួន​ស្រែក​ផ្អើល​សមត្ថកិច្ច​ខណ្ឌទួលគោក​ចុះមក​សួរនាំ និង​អន្តរាគមន៍​។ ប៉ុន្តែ​ក្រោយ​ការ​ជជីក​សួរនាំ​រួចមក ស្រាប់តែ​ជននេះ​ឆ្លើយ​ប្រប់​ថា ខ្លួន​បាន​យក​ម៉ូតូ ទៅ​បញ្ចាំ​ចំនួន​៧០០​ដុល្លារ​។ ហេតុការណ៍ នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្បែរ ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​
​យុវជន​រូបនេះ​មានឈ្មោះ ឡឹ​ក រិ​ទ្ធ​រក្ស អាយុ​២២​ឆ្នាំ រ់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានមុខរ​បរជា​អ្នកលក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច តាម​ប្រព័ន្ធ Online​។ ចំណែក​ម៉ូតូ​ដែល​ដាក់បញ្ចាំ​នោះ​ម៉ាក Zoomer ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-2250 ។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច យុវជន​រូបនេះ មាន​លេងល្បែង​ចាក់បាល់ នៅតាម​ប្រព័ន្ធ Internet បណ្តាល​ឲ្យ​ចាញ់ ទើប​យក​ម៉ូតូ​របស់ខ្លួន​ទៅ​បញ្ចាំ​ចំនួន​៧០០​ដុល្លារ នៅ​ហាង បញ្ចាំ​ឈ្មោះ ម៉ា​រ៉ា​ន់​II ស្ថិតនៅ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ហើយ​ជននេះ តែងតែ​បញ្ចាំ​នៅ​ហាង​មួយ​នេះ​ជាប្រចាំ​ទៅហើយ​។ តែ​លើក​នេះ ក្រោយ​ចេញពី​ហាង​បញ្ចាំ ក៏​ប្រឌិត​រឿង​ថា ចោរប្លន់​តែម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចុះទៅ​មើល​ជាច្រើន​នាក់​។​
ក្រោយ​ដឹងថា​ជននេះ​ប្រឌិត​រឿង​នោះ សមត្ថកិច្ច​ក៏​នាំខ្លួន​ទៅ​ហាង​បញ្ចាំ​នោះ និង​យក​ម៉ូតូ​មកវិញ ហើយ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់​ចាំ​សុំ​គោលការណ៍ ណែនាំ​បន្តទៀត​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៕

12814662_476174132584946_4904068977086711666_n

​

ឃាត់​ជនដៃដល់​ជា​កម្មករ​ទូក​នេសាទ​២​នាក់ បន្ទាប់ពី​យក​ពូថៅ​កាប់សម្លាប់​តៃកុង​ទូក​

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ជនដៃដល់​២​នាក់​ជា​កម្មករ​ទូ​កនេ​សាទ ដែល​ជាប់​ពាក់ព័ន្ធ អំពើ​ឃាតកម្ម វាយ​នឹង​ពូថៅ​ទៅលើ​តៃ​ទូក​នេសាទ​ដូចគ្នា បណ្តាល​ឲ្យ​ស្លាប់ ខណៈដែល​ពួកគេ បាន​ចេញទៅ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ ក្បែរ​កោះ​ក្រាស ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​បទុម​សាគរ ខេត្តកោះកុង​។​
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ថ្លែងថា ដំណឹង​នៃ​អំពើ​ឃាត​កម្មនេះ​ត្រូវបាន​ថៅ​ទូក​នេសាទ​លោក ហេង សុគន្ធ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​បាន​ទៅ​រាយការណ៍​ជូន​នគរបាល​របស់លោក​។ ថៅកែ​ទូក រូបនេះ បាន​ប្រាប់ថា កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ទូក​នេសាទ​របស់ គាត់​បានចេញ ទៅ​នេសាទ​លើ​ផ្ទៃសមុទ្រ​ក្បែរ​កោះ​ក្រាស ដោយ​នៅលើ​ទូក​មាន​កម្មករ​៣​នាក់ រួមមាន ជនរងគ្រោះ​ឈ្មោះ រ៉ា អាយុ​៤៤​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ ជា​តៃកុង​ទូក រួមជាមួយ​ជនដៃដល់​ទាំង​២​នាក់ រួមមាន​ទី​១​ឈ្មោះ លឹម លុច អាយុ​២៤​ឆ្នាំ រស់នៅ សង្កាត់​១ ក្រុងព្រះសីហនុ និង​ទី​២​ឈ្មោះ លឹម ធា អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​
​លុះដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ជនរងគ្រោះ និង​ជនដៃដល់​ទាំង​៣​នាក់ កើតមាន​ជម្លោះ​ជាមួយគ្នា រហូត​ជន​ទាំង​២​នាក់ បាន​យក​ពូថៅ​ដៃ​វាយ​តៃកុង​ទូក​ចំក្បាល​២​ពូថៅ​។ ពេលនោះ តៃកុង​ទូក​បាន​លោត​ចុះ​ពី​ទូក ហើយ​កម្មករ​ទូក​ទាំង​២​នាក់ បាន​កាត់​ខ្សែ​យុ​ត្តិ​កា​ទូក​រួច​បើកទូក​យកមក​ទុក ចោល​នៅ​កោះ​ស្តេច ហើយ​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​។ ចំណែក​ជនរងគ្រោះ ជា​តៃកុង​ទូក​បាន​ស្លាប់ ដោយ​រកឃើញ​សព​អណ្តែត​នៅ​ជិត​កោះ ក្រាស​។​
លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រោយពី​ទទួល បាន​ព័ត៌មាន​ពី​ថៅកែ​ទូក កម្លាំង​ជំនាញ​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានទៅ​ចាប់ខ្លួន ជនសង្ស័យ​បានជា​បន្តបន្ទាប់​នៅថ្ងៃនេះ ក្នុងនោះ​ជនសង្ស័យ ឈ្មោះ លឹម ធា ចាប់បាន​នៅ​ម៉ោង​៨ និង​០០​នាទី​ព្រឹក នៅ​ភូមិ​អង្គរ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ជនសង្ស័យ​ឈ្មោះ លឹម លុច ចាប់បាន​នៅ​ម៉ោង ៣៖០០​នាទី​រសៀល ថ្ងៃ​ដដែល​នេះ​នៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ ស្ថិតក្រោម​ការសាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕

10399584_476160672586292_519835370100765718_n

​

បុរស​២​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ របួស​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន​៖បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ដោយសារ​ទអភូ​ត​ហេតុ​រន្ទះ​បាញ់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង ៣០​នាទី រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ចំការ​ដំឡូង​មី​មួយកន្លែង នា​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈដែលបុរសរងគ្រោះ​ទាំងពីរ​នាក់ ទៅ​ជ្រក​ក្រោម ដើម​អំ​ពឹ​ល​មួយ​ដើម ព្រោះតែ​ភ្លៀង​មួយ​មេ​ធំ​។​
​ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ​ទី​១ ឈ្មោះ យ៉ា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ស្លាប់​នឹង​កន្លែង ) ទី​២​ឈ្មោះ រឿន ណា​រិ​ទ្ទ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួសស្រាល​) អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​។​
​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​មួយក្រុម ដែលជា​កម្មករ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​មី​ឲ្យ​គេ បាន​ទៅ​ដក​ដំឡូង​មី នៅ​កន្លែងកើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ផ្ទៃមេឃ​អួរ​អាប់​បង្ក​ជា​ដុំ​ពពក​ខ្មៅ លាយ​ឡំ​និង​ភ្លៀងរលឹម​ស្រិចៗ ។​
ប្រភពព័ត៌មាន​បន្តថា នៅពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ក្រុមកម្មករ​ទាំងនោះ ក៏បានរ​ត់ទៅ​ជ្រក​ក្រោម​ដើម​អំ​ពឹ​ល​មួយ​ដើម ពេលនោះ​ស្រាប់តែ​ស្នូរ​រន្ទះ​បាន​បាញ់​ចេញពី​ក្រោម​ដើម​អំពិល បណ្តាល​ឲ្យ​ចំ​ដើមទ្រូង​បុរស​ម្នាក់ ស្លាប់​ភ្លាម​មួយ​រំពេច និង​ម្នាក់ទៀត​រងរបួស​ស្រាល ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រួវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត ដឹកបញ្ជូន​យកទៅ​លំនៅដ្ឋាន​ជនរងគ្រោះ ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

1930450_1726941407520073_1582720725450310843_n

​

អ្នកជំនាញ​៖សំឡេង​សន្ទនា​ក្នុងខ្សែអាត់​ពិតជាលោក កឹម សុខា និងក​ញា ស្រី មុំ ​១០០%

ភ្នំពេញ ៖​ក្រុមយុវជន​ស្វែង​ការពិត បានធ្វើ​សន្និសីទកាសែត​ស្តីពី​”​លទ្ធផល​នៃ​ខ្សែអាត់​សំឡេង​ដែល​សង្ស័យ​ជា​លោក កឹម សុខា និង​នារី​វ័យក្មេង​ឈ្មោះ ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ បានបង្ហាញ​ភស្តុតាង​បញ្ជាក់ថា​សំឡេង​ក្នុង​ខ្សែអាត់​នោះ ដូច​សំឡេង​ស្រីមុំ​១០០%” ។​

​នៅក្នុង​សន្និសីទកាសែត​នោះ​លោក ស្រី ចំរើន តំណាង​ក្រុមយុវជន​ស្វែងរក​ការពិត និង​អ្នកជំនាញ​សុទ្ធតែ​បាន​អះអាង​សំឡេង នាង​ស្រីមុំ ក្នុងពេល​សន្ទនា​រវាង​លោក កឹម សុខា និង​សំឡេង​ក្នុង​ការផ្តល់​បទសំភាសន៍​រវាង​លោក ជុន ចាន់​បុត្រ ជា​សំឡេង​នាង​ស្រីមុំ​ពិត​១០០%​។​

​អ្នកជំនាញ​បានបង្ហាញ​នូវ​ការ​អះអាងថា សំឡេង​លោក កឹម សុខា និង​កញ្ញា ស្រីមុំ ពិត​១០០%​នោះ​ដោយ​សំអាង​លើ​រលក​សម្លេង និង​រលក​ហ្វ្រេ​កង់ សំឡេង​ដូចគ្នា​ពិត​១០០%​។ ទន្ទឹម​នោះ​លោក ស្រី ចំរើន បញ្ជាក់ថា ដោយ​លោក កឹម សុខា គឺជា​មនុស្ស​សាធារណៈ និង​ជា​អ្នកនយោបាយ ដែលមាន​ស្នេហា​លួចលាក់​បែបនេះ ត្រូវតែ​ចេញមក​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ និង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​សមភាព​យេនឌ័រ និង​គ្មាន​ការទទួលខុសត្រូវ​។ លោក ស្រី ចំរើន បានបញ្ជាក់​ទៀតថា លោក​បានដាក់​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​កញ្ញា​ ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ពីបទ​ឆបោក កុហក់​សាធារណជន និង​គ្មាន​ហេតុផល​សមរម្យ​។​

​លោក ស្រី ចំរើន បានទាមទារ​ឲ្យ​កញ្ញា ស្រីមុំ និង​លោក កឹម សុខា ត្រូវមាន​ភាពក្លាហាន​ប​ង្ហា​ញ​លិខិតឆ្លងដែន និង​សំបុត្រ​យន្តហោះ​ដែល​អ្នក​ទាំងពីរ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុងអំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៦ ដល់​សាធារណៈ ៕
​

a853f78eb53afa675574aff036afd48b_L

​

ចិន​រំពឹងថា ទំនាក់ទំនង​មិ​ត្ដ​ភាព​ជាមួយ​រុស្ស៊ី​នឹង​កាន់តែ​រឹងមាំ​

​ប៉េកាំង​៖​រដ្ឋមន្ដ្រីការបរទេស​ចិន លោក Wang Yi បាន​និយាយថា ចិន​មាន​ទំនុក​ចិ​ត្ដ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​រុស្ស៊ី​។ លោក​ថ្លែង​បែបនេះ​ក្នុងអំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov គ្រា​ដែល​លោក​រដ្ឋមន្ត្រី​ធ្វើដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​រុស្ស៊ី​។
​លោក Wang Yi បាន​បន្ដថា ក្នុងនាម​ចិន និង​រុស្ស៊ី​គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់ និង​ផ្ដល់​អាទិភាព រវាង​គ្នា​ទៅវិញទៅមក ប្រទេស​ទាំងពីរ​កំពុង​អភិវឌ្ឍ​យុទ្ធសាស្ដ្រ​ចម្បងៗ​ដែល​បាន​សហការគ្នា​។ លោក​បញ្ជាក់ថា មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​តំបន់ ឬ​ក្នុង​ពិភពលោក គោលនយោបាយ​នៃ​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​គ្មានអ្វី​ផ្លាស់ប្ដូរ​ទេ​។
​លើសពីនេះ​ប្រទេស​ជា​ដៃគូ​ទាំងពីរ​មាន​គម្រោង​រៀបចំ​ការផ្លាស់ប្ដូរ​និង​ការចូលរួម កម្មវិធី​សំខាន់ៗ​ជាមួយគ្នា​ជាច្រើន​ទៀត ដូចជា​ការផ្ដួចផ្ដើម​អនុវត្ដ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច ទាំង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​របស់​ចិន និង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​រុស្ស៊ី​ផងដែរ ហើយ​រំពឹងថា​នឹងមាន​លទ្ធផល​ផ្លែផ្កា​៕

20160312

​

The Penthouse Residence បញ្ចុះបឋមសិលា​សាងសង់​អគារ​ខុនដូ​ទំនើប

​ភ្នំពេញ​៖ ​គ្រា​ដែល​សំណង់​អគារ​ខុន​ដូ​កំពុងមាន​ការរីកចម្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​កំពុង​ទទួលបាន​ការពេញនិយម​ពី​អតិថិជននោះ The Penthouse Residence បាន​ក៏​ចាប់ផ្តើម​គម្រោង​របស់ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា​ផងដែរ​។ ដើម្បី​អបអរសាទ​ការលក់​គម្រោង​ខុន​ដូ The Penthouse Residence នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​អគារ​ខុន​ដូ មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន​និង​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល អគារ​លេខ​83B ផ្លូវ​សុធារស​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន។​

The Penthouse Residence បាន​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ ដែល​ដាក់បញ្ចូល​គ្នា​ទាំង​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម នៅតាម​បណ្តោយ​ផ្លូវ​សុធារស ក្រុងភ្នំពេញ​។ The Penthouse Residence មិនមែនជា​គម្រោង​ដំបូង​របស់ ឧកញ៉ា លី ហុង នោះទេ​។​

ស្នាដៃ​ដ៏​ប្រកបដោយ​ភាពជោគជ័យ និង​គួរអោយ​ស្ញប់ស្ញែង​ជាច្រើន​ដែល​លោក​បានសម្រេច​កន្លងមក​មានដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ​៥ អង្គរ​ផា​លេស និង បុរី​អង្គរ​ផា​លេស ក្នុង​ក្រុង​សៀមរាប​។ The Penthouse Residence ត្រូវបាន​សាងសង់​ទ្បើង ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​អតិថិជន ដែលជា​រចនាប័ទ្ម​ជីវិត​ដ៏​ប្រណីត ជាមួយនឹង​ភាពងាយស្រួល​គ្រប់​តំបន់​នៃ រាជធានី​ភ្នំពេញ​។ The Penthouse Residence មាន​ទីតាំង​ស្ថិតនៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ី​អន​និង​សណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល អគារ​លេខ​83B ផ្លូវ​សុធារស​ដែលជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ ដែល​ពោរពេញ​ដោយ​ភាពងាយស្រួល និង​រស់នៅក្នុង​ភាព​ស៊ីវីល័យ​។ នៅ​ជុំវិញ The Penthouse Residence មាន​សាលារៀន មន្ទីរពេទ្យ ស្ថានទូត អគារ​ពាណិជ្ជកម្ម​ជាច្រើន និង​ជា​កន្លែង​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​បំផុត​ក្នុង​ការរស់នៅ​។​

​អគារ​ទាំងមូល​បំពាក់​ដោយ​កញ្ចក់​ថ្លា ដែល​អាចឱ្យ​អ្នកទស្សនា​ពី​ទេសភាព​ទីក្រុង​ភ្នំពេញ​ទាំ​ស្រុង​ដូចជា​៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និង​វិមានឯករាជ្យ​ដែលជា​ទីតាំង​ដ៏​ល្អ​បំផុត​ក្នុង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា​។ លក្ខណៈពិសេស​របស់​អា​គារ​the Penthouse Residence គឺមាន​៣៦​ជាន់ មាន​អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ សូ​ណា ស្កា​យ​បារ មាននៅ​ជាន់​ទី ៣៦ និង​មាន​សន្តិសុខ​២៤​ម៉ោង​។ អ្វីដែល​ពិសេស​បំផុត​មួយទៀត​គឺ មាន​ភោជនីយដ្ឋាន​វិល​ដំបូង​គេ​នៅ​កម្ពុជា ដោយ​ផ្តល់ជូន​អតិថិជន​ទស្សនា​ទេសភាព​បាន ៣៦០​ដឺ​ក្រេ​ក្នុង​ទីក្រុង និង​អាច​វិល​បាន​មួយ​ជុំ​ក្នុង​រយៈពេល​មួយ​ម៉ោង​។​

The Penthouse Residence ជា​អគារ​លំនៅដ្ឋាន​ខ្ពស់​ដំបូង​គេ​ដែល​ត្រូវបាន​រចនា​ឡើង​ក្នុង​បទដ្ឋាន​ខ្ពស់បំផុត​កម្រិត​អន្ដរជាតិ​លំដាប់​ផ្កាយ​៥​។ អ្វី​ដែលជា​បំណង​របស់​វិនិយោគិន​ចំពោះ​គម្រោង​ស្ថាបត្យកម្ម​នេះ ត្រូវបាន​បង្កើត​នូវ​ការអភិវឌ្ឍ​ខុន​ដូ​ប្រណីត​ជា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​។ ជា​កន្លែង​ស្នាក់នៅ​ប្រកបដោយ​កិត្យានុភាព និង​ស័ក្តិ​សមជា​គេហដ្ឋាន​លំដាប់​កំពូល​ពិតៗ​។​លំនៅដ្ឋាន​នីមួយៗ​មាន​លក្ខណៈ​ប្លែកៗ​ពីគ្នា​ដោយមាន​ការ​រចនា​បែប​លក្ខណៈ​សិល្បៈ​ពិសេស​នោះ​មាន​បរិយាកាស​ខ្យល់​ដង្ហើម​បរិសុទ្ធ​ជាមួយនឹង​ជំនោរ​ទន្លេ និង​ទេសភាព​ស្រស់ត្រកាល​ក្នុង​ទីក្រុង​ដែល​ធ្វើឱ្យ The Penthouse Residence ក្លាយជា​ទិសដៅ​ដែល​មនុស្ស​ចង់​រស់នៅ​ច្រើន​បំផុត​ក្នុង​រាជធានី​ភ្នំ​ពេ​។​

The Penthouse Residence មាន​បន្ទប់​៥​ជម្រើស​សម្រាប់​អតិថិជន 1. Comfort Bedroom 2. Suite 1 + Bedroom 3. Embassy 2 bedrooms 4. President 3 bedrooms 5. Richmond Penthouses អ្វីដែល​គួរអោយកត់សំគាល់​បំផុត​នោះ ក្នុង​រយៈពេល​ត្រឹមតែ ប្រាំ​សប្តាហ៍​ដំបូង គម្រោង ThePenthouse Residence បានទទួល​ការចាប់អារម្មណ៍​ពី​អតិថិជន​សម្បើម​ខុសប្លែក​ពី​ធម្មតា ហើយ​បាន​លក់​អស់ ៥០% ហើយ​ក៏មាន​អតិថិជន​ជាច្រើន​ទៀត​កំពុងធ្វើការ​ពិចារណា​ក​ក់​ទិញ​ជា​បន្តបន្ទាប់​ផងដែរ​។​

បើ​យោងតាម​សន្ទុះ​នៃ​ការលក់​ខាងលើនេះ The Penthouse Residence នឹង​លក់​អស់ ១០០% នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ប្រាក់​កក់​ដំបូង​ត្រឹមតែ​១០០០​ដុល្លារ​តែប៉ុណ្ណោះ អ្នកនឹង​អាច​ក្លាយជា​ម្ចាស់​ខុន​ដូ​លំដាប់​ពិភពលោក​។ សម្រាប់​ព័ត៌មាន​លំអិត​សូម​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នៅ Office Show Room The Penthouse Residence រឺ​ទូរស័ព្ទ​មក​លេខ (……………)ជីវិត​ដ៏​ប្រណីត​របស់លោក​អ្នក គឺជា​តម្រូវការ​របស់​យើងខ្ញុំ​៕

11720582_1691316094440287_204467634_n1624430_1691316084440288_24803112_n11667014_1691316154440281_1668914386_n12212000_1691316174440279_124040923_n
​

តុលាការ​ភ្នំពេញ​ដោះលែង​ស្រីក្មេង​បើក រថយន្ត​បុក​មនុស្សស្លាប់នៅខណ្ឌ ឫស្សីកែវ

ដោយ៖ស សាម

​ភ្នំពេញ​៖ ប្រភពព័ត៌មាន​ពី​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ​( PJ ) បាន​ប្រាប់ថា តុលាការក្រុង​ភ្នំពេញ​នៅវេលា​ថ្ងៃត្រង់​ទី​១១ ខែមីនា នេះ បានសម្រេច​ដោះលែង​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​បើករថយន្ត​ម៉ាក​កា​មេ​រី​ឆ្លាម​បុក​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៣​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ប្រភព​បន្តថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ​ទាំង​កណ្តាលថ្ងៃត្រង់​ម៉ោង​១២ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ យោងតាម​ដីកា​បង្គាប់​ឱ្យ​ដោះលែង​របស់​ចៅក្រម​នៃ​សាលាដំបូង​ក្រុងភ្នំពេញ​។​

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវបាន​លោក ជូន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​ក្រោម​ការចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្តាលអោយ​ស្លាប់​អ្នកដទៃ យោងតាម​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​បើ​យោងតាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​ជាក់ស្តែង​គឺ​ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​ដោះលែង​ឱ្យមាន​សេរីភាព ក្រោយពី​ឃុំខ្លួន​បានត្រឹមតែ​ប្រមាណ​ជាជាង​២​ខែ​ប៉ុណ្ណោះ ដោយ​មិនទាន់​ទាំង​បាន​បើក​សវន​ការជំនុំជម្រះ​ទោស​ផង​នោះទេ​។​

​គួរ​រំ​ឮ​កថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២៤ និង​១៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8395 អ្នកបើកបរ​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជា​និស្សិត​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។ ចំណែក​ជនរងគ្រោះ​បីនាក់​ទី​១​ឈ្មោះ ឡុង ភេទ​ប្រុស​(​ស្លាប់​) និង​អ្នករួមដំណើរ​២​នាក់ (​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​) បើកបរ​ម៉ូតូ​ម៉ា​កឌុក​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-0099​។ ជនរងគ្រោះ​ទី​៤​ឈ្មោះ អ៊ុម ភក្ត្រា ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​កែវ និង​ទី​៥​ឈ្មោះ អ៊ុក ចាន់​ធី​ម ជា​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​៕

1as1

កញ្ញា អ៊ឹម ដា​លី​ស លាក់​រឿង​កាដូ​រថយន្ត​ថ្មី​ថ្ងៃ​ខួបកំណើត​

 

​ដោ​យ ៖ រតនៈ​
​

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​កញ្ញា អ៊ឹម ដា​លី​ស ​បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៣​ឆ្នាំ​ក្រោម​វត្តមាន​អ្នកសិល្បៈ​ជាង​១០០​នាក់​បាន​ចូលរួម​។ ​គេ​ចាប់​អា​រាម្មណ៍​ខ្លាំង​គឺ​តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​ភាព​ហ៊ឺហា​ជាមួយនឹង​រថយន្ត​ម៉ាក Prius ពណ៌​ក្រហម​ថ្មីស្រឡាង​មួយ គ្រឿង​។ មានការ​លើកឡើងថារ​យន្ត​ថ្មី​ដែល​នាង​កំពុង​ជិះ​គឺជា​កាដូ​គូស្នេហ៍​ដែល​ទើបនឹង​ទិញ​ឲ្យ​មុនពេល​ខួបកំណើត​មកដល់ ប៉ុន្តែ​គេ​នៅ​មិនទាន់​ស្គាល់​អំពី​អត្ត​សញ្ញា​បុរស​នោះ​នៅឡើយ​ទេ​។

តារា​ស្រី​រូបនេះ​បញ្ជា​ក់ថា នេះ​គឺជា​លើក​ទី​១​ដែល​នាង​រៀបចំ​ពិធី​ខួបកំណើត​ដែល​កន្លងមក​គឺ​មានតែ​កម្មវិធី​តិចតួច​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ទាក់ទិន​នឹង​កាដូ​រថយន្ត​ថ្មី​តារា​ស្រី​រូបនេះ​បញ្ជាក់ថា មិនមាន​បុរស​ណា​ម្នាក់​ទិញ​ឲ្យ​នោះទេ​គឺជា​អ្វីដែល​នាង​ខិតខំ​សន្សំ​ជា​យូ​មកហើយ​។ នាង​បញ្ជាក់​ទាំងអស់​សំណើច​ថា រថយន្ត​មិនមែន​តម្លៃ​សាប់​សិប​ម៉ឺន​ដុល្លារ​នោះទេ​គឺ​ត្រឹម​ជាមួយ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ នាង​ថា ការរៀបចំ​ពិធី​ខួបកំណើត​នេះ​ក៏​គ្មាន​បុរស​ណា​ម្នាក់​រៀបចំ​ឲ្យ​ដែរ​គឺ​គ្រាន់តែ​ជា​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ ពិសេស​គ្រាន់តែ​ចង់​សប្បាយ​កម្សាន្ត​ជាមួយ​អ្នក​រួម​អាជីប​គ្រា​ដែល​ការងារ​សិល្បៈ​នាង​កាន់តែ​រីកចម្រើន​។ នាង​បញ្ជាក់ថា​មានតែ​តារា​សម្តែង ពិធីករ ក្រុម​ផលិតករ និង​សាច់ញាតិ​ជិតដិត​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ ហើយក៏​គ្មាន​បុរស​ជា​គូស្នេហ៍​ណាមួយ​ចូលរួម​ដែរ​។ តារា​ស្រី​សម្តី​ផ្អែម​រូបនេះ​បញ្ជាក់ដែរថា បច្ចុប្បន្ន​នាង​នៅ​មិនទាន់មាន​គូ​កំណាន់ចិត្ត​នៅឡើយ​ទេ ហើយ​នាង​ក៏​នៅ​មិនទាន់​គិតគូ​នៅឡើយ​ដែរ​ព្រោះតែ​ចង់យក​ពេលវេលា​ឲ្យ​បាន​ច្រើន​គិត​លើ​រឿងរ៉ាវ​សិល្បៈ​វិញ​ព្រោះ​នាង​ចង់​ជោគជ័យ​រឿងរ៉ាវ​សិល្បៈ​ច្រើនជាង​រឿង​ស្នេហា​។

​ ​ទោះជា​យ៉ាងណា​ប្រភព​កៀក​កិត​ជិត​នាង​លើកឡើងថា រថយន្ត​ថ្មី​ពណ៌​ក្រហម​ដែល​នាង​ទើប​ជិះ​ប​ង្អូ​ត​អ្នក​រួម​អាជីព​គឺ​បានមកពី​ការជួយជ្រោមជ្រែង​ពី​គូស្នេហ៍​ជាក់​ជាមិនខាន​ហើយ​ការបដិសេធ​នេះ​អាចជា​ការបិទបាំង​ខណៈ​ស្នេហា​នាង​មិនទាន់​បើកចំហ​៕

​1ak51ak11ak31ak41ak21ak6

​ឱសថ​បុរាណ​ខ្មែរ​ព្យាបាល​ជំងឺ​យ៉ាង​ស័ក្តិសិទ្ធិ​

​ឱសថ​ជា​ប្រភេទ​គ្រាប់ និង​ទឹក មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូចជា​៖

• ឫសដូងបាត​
• ឫសដូងច្រមុះ​
• សក់​ជ្រុះ​ដុះ​ឡើងវិញ​
• ទឹកនោមផ្អែម
• លើសឈាម​
• មហារីក​ដោះ
• ដុះសាច់បំពង់ក​
• រលាក​ក្រពះ ពោះវៀន
•​ខ្សោយក្រលៀន ឈឺចង្កេះ​

​លោកអ្នក​ដែលមាន​រោគសញ្ញា​ដូចខាងលើ​នេះ សូម​អញ្ជើញ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៥៦ ១១ ៤៨ / ០៨៨ ៤៣ ២៣ ១៤៨ / ០៧០ ៧៧ ៤៣ ៦៧ ។​
​អាសយដ្ឋាន​លេខ 100Eoz ផ្លូវ​លេខ 136 សង្កាត់​ផ្សារកណ្តាល​ទី​2 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​1aa12

អត្ថប្រយោជន៍​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​

​សុខភាព​៖​ម្នាស់​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម ជូរ និង​ឆ្ងាញ់ ជាងនេះទៀត​ផ្លែ​ម្នាស់​មាន​ជីវជាតិ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ម្នាស់​៖
១. សំបូរ​វីតាមីន និង​ជាតិ​រ៉ែ ៖ ម្នាស់​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​រួមមាន​វីតាមីន C, កាល់ស្យូម​, ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​សម្បូរ​ជាតិ Fiber និង​កាឡូរី​ផងដែរ​អត្ថប្រយោជន៍​ពិសេស​របស់​វា​គឺ​ផ្លែឈើ​នេះ​មានកំ​រិត​ជាតិ ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ុល​ទាប​។
២. ការពារ​ការ​ក្អក​និង​ផ្តាសាយ ៖ ដោយសារ​ម្នាស់ គឺ​សំបូរ​វីតាមីន C វា​អាច​ប្រយុទ្ធប្រឆាំង​មេរោគ​ដែល​បណ្តាលអោយ​ក្អក និង​ផ្តាសាយ​។ សូម្បីតែ​នៅពេលដែល​អ្នក​ត្រូវបាន​ឆ្លង​មេរោគ​នេះ​រួច​ហើយក៏​ម្នាស់​នៅតែ អាចជួយ​អ្នក​បាន​។ ផ្លែឈើ​នេះ​មាន​សារធាតុ bromelain ដែលមាន​ប្រសិទ្ធិភាព​នៅក្នុង​ការបង្ក្រាប​ក្អក និង​បន្ថយ​ជាតិ​ស្លេះ​។ ការបរិភោគ​ម្នាស់ ខណៈពេលដែល​កំពុង​លេបថ្នាំ​តាម​វេជ្ជបញ្ជា​អាចជួយ​អ្នកជា​បាន​យ៉ាង ឆាប់រហ័ស​។​
៣. ជួយ​ពង្រឹង​ឆ្អឹង ៖ ម្នាស់ ក៏មាន​សមត្ថភាព​ពង្រឹង និង​ថែរក្សា​ឆ្អឹង​អោយ​រឹងមាំ​។ នេះ​គឺ​ដោយសារតែ​ផ្លែឈើ​នេះ​មាន សារធាតុ ម៉​ង់​ហ្គា​ណេ​ស (manganese) ដែលជា​សារធាតុ​រ៉ែ​មួយ​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ដើម្បី​កសាង​ឆ្អឹង និង​ជាលិកា​ត​ភ្ជាប់​។ ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​ញ៉ាំ​ម្នាស់​មួយ​ពែង អ្នក​អាច​ទទួលបាន ៧៣ ភាគរយ​នៃ​តម្រូវ​ការសរុប​សម្រាប់​ម៉​ង់​ហ្គា​ណេ​ស ដែល​រាងកាយ​របស់​យើង​ត្រូវការ​។​
៤. ធ្វើអោយ​អញ្ចាញធ្មេញ​អោយមាន​សុខភាព​ល្អ ៖ មនុស្ស​គ្រប់គ្នា​តែងតែ​ព្រួយបារម្ភ​ណាស់​ដែល​ធ្មេញ​របស់​ពួកគេ​មាន​អញ្ចាញ មិន​រឹងមាំ​។ ប្រសិនបើ​មនុស្សម្នា​ក់មាន​អញ្ចាញធ្មេញ​មិន​រឹងមាំ ធ្មេញ​របស់គាត់​នាង​នឹងមាន​នៅក្នុង​ផ​ប៉ះពាល់​ជាច្រើន​ពិសេស​ងាយ​ជ្រុះ និង​បាក់​។ ការបរិភោគ​ម្នាស់ នឹង​ពង្រឹង​អញ្ចាញធ្មេញ​របស់​អ្នក​ហើយ​ព្រមទាំង​ជួយ​រក្សា​ធ្មេញ​របស់​អ្នក មាន​សុខ​ភាពល្អ និង​រឹងមាំ​។​
៥. បន្ថយ​ហានិភ័យ​នៃ​ការ​ងងឹតភ្នែក ៖ ម្នាស់ ក៏​អាច​ការពារ​ជម្ងឺ​ជាច្រើន​ប្រភេទ​ដូចជា​ការ​ងងឹតភ្នែក ។ ជំងឺ​នេះ​ដែលជា​បុព្វហេតុ​ចំបង​នៃ​ការបាត់បង់​ចក្ខុ វិញ្ញាណ​មនុស្សពេញវ័យ​ដែល​បង្កឡើង​ដោយ​ការខូចខាត​រេ​ទីន (​ផ្នែក​មួយ​នៃ​ភ្នែក​)​។ ការអាន មើលមុខ និង​ការធ្វើសកម្មភាព​ប្រចាំថ្ងៃ​អាច​បណ្តាលអោយ​ជួ​បញ្ហា​នេះ​។ ការបញ្ចូល​ម្នាស់​ក្នុង​របប​អាហារ​របស់​អ្នក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ បាន ៣៦ ភាគរយ ព្រោះ​ដោយសារតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក ប្រភេទ​វីតាមីន carotene ដែល​ល្អ​សម្រាប់​វិញ្ញាណ​នៃ​ការមើលឃើញ​របស់​យើង​។​
៦. កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់ ៖ ដោយសារ​ផ្លែឈើ​នេះ​មានគុណ​សម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​បរិភោគ​ម្នាស់​អាច​កាត់បន្ថយ​ការឈឺចាប់​នៃ​ការ​រលាក​សន្លាក់​នៅ​ខណៈពេល​ជាមួយគ្នា​ម្នាស់​ក៏​ធ្វើអោយ​ឆ្អឹង​កាន់តែ​រឹងមាំ បន្ថែមទៀត​ក្រៅពី​ជំងឺ​រលាក​សន្លាក់​នោះ​វា​ក៏​អាចជួយ​នូវ​លក្ខខណ្ឌ​ស្រដៀង​គ្នា​ផ្សេងទៀត​ដូចជា​រោគសញ្ញា​ដែល​ម្រាមដៃ​ឈឺ​ឆៀបៗ​នៅពេល​យប់​និង​រោគ​ប្រគ្រីវ​រឺ​រោគ​ឈឺ​តាម​សន្លាក់ឆ្អឹង ។​
៧. ជួយ​សម្រួល​ការរំលាយ​អាហារ ៖ សារធាតុ Bromelain បាន​រកឃើញ​នៅក្នុង​ម្នាស់​អាច​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ហើយក៏​អាចជួយ​អោយ​លំពែង​ដំណើរការ​បានល្អ​ក្នុងការ​រំលាយ​អាហារ ដែល​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ​៕

pineapple-fruit

​

គូស្នេហ៍​ខ្មែរឥស្លាម​មួយគូ​ផឹក​ថ្នាំពុល​ស្លាប់​ទាំងពីរ​ក្នុង​ព្រះវិហារ​

ខេត្តពោធិ៍សាត់​៖​គូស្នេហ៍​ជនជាតិខ្មែរ​ឥស្លាម​ក្មេងខ្ចី​មួយគូ​បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ទាំងពីរ​នាក់ ក្នុង​វិហារ​ឥស្លាម​មួយកន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២១០៦ ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​កណ្ដៀង លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ីម បាន​ប្រាប់​ឲ្យ​ដឹងថា តួឯក​ប្រុស​ឈ្មោះ សុះ សល់​លី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ចំណែក​តួឯក​ស្រី​ឈ្មោះ ស្មាន តី​ណូ អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​រឹតចំណង​ស្នេហ៍ ជាមួយគ្នា​ជាច្រើន​ខែ​មកហើយ និង​មិនដឹងថា គេ​ធ្លាប់​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឬ​អត់ ឬមួយ​ក៏មាន​ឧបសគ្គ ឪពុកម្ដាយ​ខាង​ណា​រារាំង​នោះទេ​។ លោក​បញ្ជាក់ថា ផ្ទះ​របស់​គូរ​ស្នេហ៍​ទាំងពីរ​មាន​ឃុំ​នៅជាប់​គ្នា ប៉ុន្តែ​ម្ខាង​ស្រុក​កណ្ដៀង ម្ខាង​ស្រុក​ក្រគរ អ្នក​ទាំងពីរ​នាក់ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា ផ្អែមល្ហែម​ជាមួយគ្នា​រហូតមក​។ នៅ​យប់​ថ្ងៃទី​០៩​តួ​ប្រុស​បាន​ស្កាត់​មក ជួប​តួ​ស្រី​នៅ​វិហារ​ឥស្លាម ដោយ​មិនដឹងថា គេ​បបួលគ្នា​ស្បថស្បែ ឬមួយ​ក៏​គេ​សារ​សង​ភាសា​ស្នេហា ដោយ​របៀប​ណា​នោះទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក អ្នកស្រុក​ដើរទៅ​វិហារ ឃើញ​ដេកស្លាប់​ទាំងពីរ​នាក់ ក៏មាន​ការភ្ញាក់ផ្អើល​តែម្ដង​៕

12814400_1568247316822967_8147785088370868053_n12803066_1568247313489634_7737149205010842684_n

​

Aguero អាច​នឹង​ចាក​ចេញពី Man City ពេល​ចប់​កុងត្រា​

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន BBC​បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero បាន​និយាយថា ខ្លួន​នឹង​ចាក​ចេញពី Manchester City នៅពេល​ចប់​កុងត្រា​នា​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​ខាងមុខនេះ​។​
​ប្រភព​ដដែល​បន្តថា កិច្ចសន្យា​ចាស់ ៥​ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន នឹង​ត្រូវអស់​សុពលភាព​ត្រឹម​រដូវ​កាល ២០១៨-១៩ ខាងមុខ ហើយ​បន្ទាប់មក នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់ Independiente នៅ​អា​ហ្ស​ង់​ទីន​វិញ រួច​ចូលនិវត្តន៍​នៅ​ទីនោះ​តែម្ដង​។​
​គួរ​បញ្ជាក់ថា Aguero បាន​ផ្ទេរ​ពី Atletico Madrid មកកាន់​ទឹកដី Etihad កាលពី​ឆ្នាំ​២០១១​ក្នុងតម្លៃ​ខ្លួន ៣៨​លាន​ផោន​។ ទន្ទឹម​នោះ​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​នៅ Man City រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​១២៨​គ្រាប់ ជួយ​ក្លឹប​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​ចំនួន​២ និង​ពាន​សំខាន់ៗ​មួយចំនួនទៀត​៕

Screen-Shot-2015-05-25-at-00.06.55

​

ជនអន្តោប្រវេសន៍​ប៉ា​គី​ស្ថាន​ជាច្រើន​នាក់​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​តួ​ក​គី

​ក្រិ​ក​៖​បន្ទាប់ពី​ទទួលបាន​ការបង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​ក្រិ​ក កាលពី​ម្សិលមិញ ជនអន្តោប្រវេសន៍​ជនជាតិ​ប៉ា​គី​ស្ថាន​ជាច្រើន​នាក់​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្តក្រុង​ទៅ​ទីក្រុង​អ៊ី​ប​សាឡា​របស់​ប្រទេស​តួ​ក​គី​។
​ទោះជា​យ៉ាងណា​គេ​មិនដឹងថា សម្រាប់​ជនអន្តោប្រវេសន៍​នៅលើ​រថយន្តក្រុង​ទាំងនេះ គឺ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ខ្សែជីវិត​របស់ខ្លួន​ទៅជា​យ៉ាងណា​នោះទេ​។
​ជន​អន្ត​ប្រវេសន៍​ម្នាក់​ឈ្មោះ Ali Hasan បាន​និយាយថា គាត់​គិតថា ប្រទេស​តួ​គី​អាច​នឹងធ្វើ​ល្អ​ទៅដល់​ប្រជាជន​ដូចជា​រូបគាត់ ប៉ុន្តែ​យើង​នៅតែ​មិនដឹងថា តើ​ពួកគេ​នឹងធ្វើ​អ្វី​មកលើ​ពួកយើង​នោះទេ​។​លោក​បញ្ជាក់ថា កាលពី​នៅក្នុង​ប្រទេស​ក្រិ​ក​ពួកគាត់​ទទួល​បានការ​មើលថែ​មិនល្អ​នោះទេ​ដោយ​ក្នុងនោះ​ប៉ូលិស​បាន​យក​ទាំង​ទូរស័ព្ទ​ហើយ​និង​លុយ​ពី​ពួកគាត់​ទៀតផង​ដែរ​៕

ff35f44dce2cb1b584c93fc6146ace4d_L

​

ប្រទះ​ឃើញ​សាកសព​បុរស​ម្នា​ក់នៅ​ច្រាំទន្លេក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី

​រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​អណ្ដែត​នៅ​ច្រាំងទន្លេ ក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី ភូមិ​ដើម​គរ ខណ្ឌ​ជ្រោយចង្វា​។
​យោងទៅតាម​ប្រជាពលរដ្ឋ​ដែល​នៅ​នៅ​ម្ដុំ​កើតហេតុ បានអោយដឹង ពួកគាត់​បានឃើញ​សព​បុរស​ខាងលើ នៅក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី រួច​ពួកគាត់​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​។ ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​សព​បុរស​ខាងលើ​ឡើយ​។​
​ក្រោយ​កើយ​ហេតុ សមត្ថកិច្ច​បាន​នឹង​កំពុង​ចុះ​ពិនិត្យ​សាកសព​បុរស ដោយ​ជំហាន​ដំបូង សង្ស័យថា​លង់ទឹក​ស្លាប់ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ហៅ​រថយន្ដ​សាមុយ​ដឹក ទៅ​សព​ទៅ​ទុក​នៅ​វត្ត ទឹកថ្លា រង់ចាំ​បងប្អូន​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

d681a52432b869e6b636924252cb9bdb_L

​