All posts by មេគង្គ ប៉ុស្តិ៍

ប្រទះ​ឃើញ​សាកសព​បុរស​ម្នា​ក់នៅ​ច្រាំទន្លេក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី

​រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​អណ្ដែត​នៅ​ច្រាំងទន្លេ ក្រោយ​ស្ពាន​ជ្រោយចង្វា​ថ្មី​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី ភូមិ​ដើម​គរ ខណ្ឌ​ជ្រោយចង្វា​។
​យោងទៅតាម​ប្រជាពលរដ្ឋ​ដែល​នៅ​នៅ​ម្ដុំ​កើតហេតុ បានអោយដឹង ពួកគាត់​បានឃើញ​សព​បុរស​ខាងលើ នៅក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី រួច​ពួកគាត់​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​។ ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​សព​បុរស​ខាងលើ​ឡើយ​។​
​ក្រោយ​កើយ​ហេតុ សមត្ថកិច្ច​បាន​នឹង​កំពុង​ចុះ​ពិនិត្យ​សាកសព​បុរស ដោយ​ជំហាន​ដំបូង សង្ស័យថា​លង់ទឹក​ស្លាប់ ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ហៅ​រថយន្ដ​សាមុយ​ដឹក ទៅ​សព​ទៅ​ទុក​នៅ​វត្ត ទឹកថ្លា រង់ចាំ​បងប្អូន​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

d681a52432b869e6b636924252cb9bdb_L

​

មេដឹកនាំ​កូរ៉េ​បញ្ជា​ឲ្យ​ធ្វើតេស្ដ​នុយក្លេអ៊ែរ​បន្ថែមទៀត​

​ព្យុងយ៉ាង​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​របស់ខ្លួន​ត្រៀម​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​ក្នុង​គោលបំណង ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​វាយ ប្រហារ​នុយក្លេអ៊ែរ របស់​ប្រទេស​នេះ​។ នេះ​បើតាម​ការរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១១​មីនា​នេះ​។​
​នៅពេល​ត្រួតពិនិត្យ ការបាញ់​មី​ស៊ី​ល​កាលពី​ម្សិលមិញ លោក​គីម ជុង​អ៊ុន បាន​បញ្ជាក់ថា សារៈសំខាន់​នៃ​ការធ្វើ​តេស្ដ​នុយក្លេអ៊ែរ​បន្ថែម គឺ​ដើម្បី​ប៉ាន់ប្រមាណ​មើល​ពី​ឥទ្ធិពល​របស់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល ទើប​ផលិត​ថ្មី ខ្លាំង​កម្រិតណា​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​អ៊ុន បាន​អះអាងថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​កូរ៉េខាងជើង​បាន​កែច្នៃ រួចហើយ សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​៕

¡¼¼­¿ï=´º½Ã½º¡½ºÏÇÑ ³ëµ¿½Å¹®Àº 9ÀÏ ±èÁ¤Àº ³ëµ¿´ç Á¦1ºñ¼­°¡ ÇÙ¹«±âº´±âÈ­»ç¾÷À» Áöµµ Çß´Ù°í º¸µµÇß´Ù.   ±èÁ¤Àº Á¦1ºñ¼­´Â ÀÌ ÀÚ¸®¿¡¼­ ¼ÒÇüÈ­µÈ ÇÙ¹«±â¿Í ¿î¹Ý ·ÎÄÏÀ» ´õ ¸¹ÀÌ ¸¸µé°í ½Çõ ¹èÄ¡µÈ ÇÙ¹«±â¸¦ °³·®Çϸç, ¹Ì±¹º¸´Ù ¸ÕÀú Ç٠Ÿ°ÝÀ» ÇÒ ¼ö ÀÖµµ·Ï öÀúÈ÷ ÁغñÇ϶ó°í °­Á¶Çß´Ù.   À̳¯ ±è Á¦1ºñ¼­ÀÇ ½ÃÂû¿¡´Â ¿ì¸® Á¤ºÎ°¡ 8ÀÏ µ¶ÀÚ Á¦Àç ´ë»ó¿¡ À̸§À» ¿Ã¸° Àü·«±º »ç·É°ü ±è¶ô°â°ú ³ëµ¿´ç ºÎºÎÀå È«¿µÄ¥, ±×¸®°í ±è Á¦1ºñ¼­ÀÇ ´©À̵¿»ýÀÎ ±è¿©Á¤ µîÀÌ µ¿ÇàÇß´Ù. 2016.03.09. (Ãâó=³ëµ¿½Å¹®)   photo@newsis.com
​

ឃាត់ខ្លួន​ពលករ​ខ្មែរ​២០​នាក់​គ្រា​ដែល​ប្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល វរៈ​ការពារ​ព្រំដែន​គោក ៨១៥ និង​នគរបាល​ប៉ុស្តិ៍​បឹងបេង បាន​ឃាត់ខ្លួន​ពលករ​ប្រុស​ស្រី ក្មេង​ចាស់​២០​នាក់ មាន​ស្រី​១១​នាក់ ដែល​ប្រុង​ឆ្លងដែន​ខុសច្បាប់ ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។
​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ឲ្យ​ដឹង ថា ពលករ​ខុសច្បាប់​ទាំងនេះ ប្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដើម្បី​កាប់​អំពៅ ហើយ​ពួកគេ​មកពី​ខេត្តសៀមរាប​។ ក្រោយ​ឃាត់ខ្លួន និង​ធ្វើ​ការអប់រំ​រួចហើយ ពលករ​ខ្មែរ​ទាំង​២០​នាក់ នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ​៕

10388085_1568014226846276_7349390024747438076_n12802764_1568014183512947_1998136132376176594_n

​

ស្ត្រី​ត្រូវ​សាឡាង​បុក​សា្ល​ប់ គ្រា​ដែល​រអិល​ជើងពេល​លោត​ចុះ​ពីសា​ឡាង​

ខេត្តរតនគិរី​៖​ស្ត្រី​ជា​ជនជាតិដើម​ភាគតិច​ម្នាក់ ត្រូវ​សាឡាង​បុក​ស្លាប់ មុនពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​លូ​មចាស់ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ត្រង់ចំណុច​កំពង់ចំឡង ឆ្លងទន្លេ​សា​សាន្ត​។​
ស្ត្រីជន​រងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ រ​ម៉ា​ម អុញ អាយុ​៤៥ ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក់ រស់នៅ​ភូមិ តា​ណង ឃុំ​តា​លាវ ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី មានកូន​១០​នាក់ ប្រុស​៥​នាក់ ស្រី​៥​នាក់ មាន​ប្ដី​ឈ្មោះ រ​ចំ ផ្លេក អាយុ​៥២​ឆ្នាំ ជនជាតិ​ដូចគ្នា​។​
តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ ជិះ​សាឡាង​ឆ្លងទន្លេ​សេសា​ន្ត​ពី​ត្រើយ​ខាង​លិចទៅ ត្រើយ​ខាងកើត គឺ​ពី​ទីរួមស្រុក​អណ្ដូង​មាស ទៅ​ភូមិ តា​ណង ដោយមាន​មនុស្ស​ជាច្រើន​លើ​នោះ ព្រមទាំង​មាន​រថយន្ត​២​គ្រឿង​ផងដែរ ខណៈ​ទៅដល់​កៀន​ច្រាំងទន្លេ ស្រាប់តែ​ជនរងគ្រោះ លោត​ពីលើ​សាឡាង​ទៅ​ច្រាំងទន្លេ ហើយក៏​រអិល​ដីខ្សាច់​ចុះមក​ក្រោម​វិញ បណ្ដាលអោយ​សាឡាង​បុក​ចូល​ច្រាំង បុក​ចំ​ជនរងគ្រោះ​តែម្ដង​។​
ក្រោយពេល​កើតហេតុ ម្ចាស់​សាឡាង​ក៏​ប្រញាប់ប្រញាល ដឹកយក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក ពេលទៅដល់ ត្រូវ​បុគ្គលិក​ពេទ្យ​ពិនិត្យ ហើយ​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​៕

3

 

24​

ព័ត៌មាន​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ចេញពី​គុក​ព្រៃ​ស បាន​ស្ងប់ស្ងាត់​

ដោយ៖ស សាម

​ភ្នំពេញ​: មួយរយៈ​ពេល​ចុង​ក្រោយនេះ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ក្នុង​ពន្ធនាគារ​កែប្រែ​ទី​១ ឬ​គុក​ព្រៃ​ស ក្នុង​ខណ្ឌដង្កោ​ជាយ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ក្នុង​គុក ។

​ការភ្ញាក់ផ្អើល​នេះ បន្ទាប់ពី​មានការ​សារភាព​ពី​មេខ្លោង​ជា​ទណ្ឌិត​គ្រឿងញៀន​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អាច​បញ្ជា​ឲ្យ​បណ្តាញ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​បាន​យ៉ាង​រំភើយ ។​

​មានការ​ចោទសួរ​ថា បញ្ហា​បែបនេះ តើ​ប្រធាន​គុក​ព្រៃ​ស​គួរ​ទទួលខុសត្រូវ​កម្រិត​ណា ឬ​មិនត្រូវ​មានទោស​អ្វីទាំងអស់ ? ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រហូតមកដល់​ពេលនេះ គ្មាន​លេចឮ​ព័ត៌មាន​ណាមួយ​ដែល​ពាក់​ព័ន្ធ​នឹង​លោក​ប្រធាន​គុក​ព្រៃ​ស​នោះទេ ។​

​មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ពន្ធនាគា​រ​ដែល​ជាទី​សម្រាប់​អប់រំ កែប្រែ​មនុស្ស​ធ្លាប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ឲ្យ​វិលត្រឡប់​ចូលក្នុង​សង្គម​ដ៏​ល្អ​ប្រពៃ​វិញ​ដោយ​ត្រឹមត្រូវ ។ តើ​ក្រុម​ទណ្ឌិត​ទាំងនោះ អាច​នឹង​កែប្រែ​ខ្លួន​បានដែរ​ឬទេ ប្រសិនបើ​ភាព​ធូររលុង​កើតមានឡើង​ក្នុង​ពន្ធនាគារ​ព្រៃ​ស បែបនេះ ។

​កន្លងមក អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​ធ្លាប់បាន​អំពាវនាវ​ដោយ​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​មានការ​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​។​

ឥឡូវនេះ មិន​ត្រឹមតែ​ជួញដូរ​ក្នុង​គុក​ប៉ុណ្ណោះ​ទេ ពួកគេ​នូវបាន​បញ្ជាការ​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ពន្ធនាគារ​ថែម​ទៀតផង ដែល​ករណីនេះ​ត្រូវគេ​មើលឃើញថា ពិត​ជាមាន​បណ្តាញ និង​ការចាត់តាំង​ច្បាស់លាស់​ទើប​អាចធ្វើ​ទៅបាន​៕​

​1am1

កូរ៉េខាងជើង​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​

​ព្យុងយ៉ាង​៖​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយនឹង​កូរ៉េខាងត្បូង​ទាំងអស់ ចាប់ពីពេលនេះ​តទៅ​។​
​ជាមួយគ្នា​នោះ​កូរ៉េខាងជើង​ក៏បាន​ប្រកាស​ទៀតថា នឹង​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដែល​មាននៅ​កូរ៉េខាងជើង​។ ការប្រកាស​បែបនេះ​បាន​កើតឡើង​ក្រោយ​ប្រទេស​នេះ​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្ទួនៗ​ពី​UN និង​បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី បន្ថែមទៀត​មកលើ​កូរ៉េខាងជើង ពី​សំណាក់​អតីត​បងប្អូន​ឈាមជ័រ​តែមួយ​គឺ​កូរ៉េខាងត្បូង​៕

201391623751983734_20

​

កូរ៉េខាងជើងបាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​២​គ្រាប់​ទៀត​ចូល​សមុទ្រ​

​ព្យុងយ៉ាង​៖​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​គ្រាប់​ទៀត​ត្រូវបាន​កូរ៉េខាងជើង​បាញ់​ចូលទៅក្នុង​សមុទ្រ នៃ​ទីក្រុង​ឆ្នេរ Wonsan ភាគ​ខាងកើត​ប្រទេស នៅ​ព្រឹក​ព្រលឹម​ម៉ោង​៥ និង​២០​នាទី ថ្ងៃ​ព្រហស្បតិ៍​នេះ​គ្រា​ដែល​ការបាញ់​នេះ​គឺ​ចេញពី​ដីគោក​ចម្ងាយ​៥០០​គីឡូម៉ែត្រ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​យោធា​កូរ៉េខាងត្បូង​។​
​ការបាញ់​មី​ស៊ី​ល​លើក​នេះ​គ្រា​ដែល​កំពុង​កើតមាន​ភាព​តានតឹង​កាន់​ខ្លាំង​នៅលើ​ឧបទ្វីប​កូរ៉េ ក្រោយ​កូរ៉េខាងជើង​ទើប​សាក​គ្រាប់​នុយក្លេអ៊ែរ​លើ​ទី​៤ កាលពី​ខែមករា និង​រ៉ុ​ក​កែ​ត​ឆ្លង​ទ្វីប​កាលពី​ខែ​មុន ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អាមេរិក​បន្ថែម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ទន្ទឹម​នោះ​កូរ៉េខាងជើង​ត្រូវបាន​គេ​ដឹងថា មាន​កន្លែង​ស្តុក​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដ៏​ធំ ហើយ​កំពុង​វិ​វ​ឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​ឆ្លង​ទ្វីប​ជាច្រើន​គ្រាប់​ទៀត​៕

¡¼¼­¿ï=´º½Ã½º¡½ºÏÇÑ ³ëµ¿½Å¹®Àº 9ÀÏ ±èÁ¤Àº ³ëµ¿´ç Á¦1ºñ¼­°¡ ÇÙ¹«±âº´±âÈ­»ç¾÷À» Áöµµ Çß´Ù°í º¸µµÇß´Ù.   ±èÁ¤Àº Á¦1ºñ¼­´Â ÀÌ ÀÚ¸®¿¡¼­ ¼ÒÇüÈ­µÈ ÇÙ¹«±â¿Í ¿î¹Ý ·ÎÄÏÀ» ´õ ¸¹ÀÌ ¸¸µé°í ½Çõ ¹èÄ¡µÈ ÇÙ¹«±â¸¦ °³·®Çϸç, ¹Ì±¹º¸´Ù ¸ÕÀú Ç٠Ÿ°ÝÀ» ÇÒ ¼ö ÀÖµµ·Ï öÀúÈ÷ ÁغñÇ϶ó°í °­Á¶Çß´Ù.   À̳¯ ±è Á¦1ºñ¼­ÀÇ ½ÃÂû¿¡´Â ¿ì¸® Á¤ºÎ°¡ 8ÀÏ µ¶ÀÚ Á¦Àç ´ë»ó¿¡ À̸§À» ¿Ã¸° Àü·«±º »ç·É°ü ±è¶ô°â°ú ³ëµ¿´ç ºÎºÎÀå È«¿µÄ¥, ±×¸®°í ±è Á¦1ºñ¼­ÀÇ ´©À̵¿»ýÀÎ ±è¿©Á¤ µîÀÌ µ¿ÇàÇß´Ù. 2016.03.09. (Ãâó=³ëµ¿½Å¹®)   photo@newsis.com

1q

​

ហ្វីលីពីន​គ្រោង​ជួល​យន្ដហោះ​៥​គ្រឿង​ពី​ជប៉ុន​សម្រាប់​ល្បាត​នៅ​សមុទ្រ​ចិនខាងត្បូង​

​ហ្វីលីពីន​៖​រដ្ឋាភិបាល​ក្រុង​ម៉ានីល​គ្រោង​ជួល​យន្ដហោះ​ចម្បាំង​៥​គ្រឿង​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​សម្រួល​ក្នុង​ត្រួតពិនិត្យ​នៅ​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​Channel News Asia​។​
​លោក​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino បានប្រកាស​កាលពី​ម្សិលមិញ​ថា លោក​បានធ្វើ​រឿង​ជាច្រើន​ដើម្បី​កសាង​សមត្ថភាព​កងទ័ព​ជើង​អាកាស​។ លោក​បញ្ជាក់ថា ក្នុងនោះ មាន​ទាំង​ការបង្កើន​ចំនួន​យន្ដហោះ​និង​ឧទ្ធម្ភាគចក្រ ដើម្បី​ចល័ត​ទ័ព ផ្គត់ផ្គង់​ទ័ព និង​ការពារ​ព្រំ​ដែនទឹក​។​ការប្រកាស​របស់លោក​ប្រធានាធិបតី Aquino ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ភាគ​ខាងត្បូង​ក្រុង​ម៉ានីល​។​
​លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​ការខិតខំ​កសាង​សមត្ថភាព​ទ័ពអាកាស ក៏មាន​ផងដែរ​នូវ​ការជួល​យន្ដហោះ​ប្រភេទ​TC-90​ចំនួន​៥​គ្រឿង​ពី​ជប៉ុន ដើម្បី​ជួយ​សម្រួល​ដល់​កងទ័ព​ជើង​ទឹក​ក្នុងការ​ល្បាត​នៅតាម​ដែន​អធិបតេយ្យ ហ្វីលីពីន​។ ជាពិសេស​គឺ​ការ​ល្បាត​នៅ​សមុទ្រ​ហ្វីលីពីន​ភាគ​ខាងលិច ដោយ​សម្ដៅ​ទៅលើ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

20160309

​

ស្លាប់​៣​​របួស១ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​៣​កន្លែង​ផ្សេងគ្នា​នៅបាត់ដំបង

ដោយ​៖​ប៉ែន សុផល​

​បាត់ដំបង​៖ យោងតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បានអោយដឹង​ថា រយៈពេល​ពីថ្ងៃ​ទី​៨ និង​ថ្ងៃទី​៩ ខែមីនា នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ចំនួន​៣​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ នៅនឹងកន្លែង និង​ម្នាកទៀត​រងរបួស​ធ្ងន់​។​

​តាម​របាយការណ៍​បាន​បង្ហាញថា ករណី​ទី​១​បាន​កើតឡើង​នៅវេលា​រសៀល​ម៉ោង​១.៥០​នាទី ថ្ងៃទី​៨ ខែមីនា ក្នុង​ចំនុច​ក្រុមទី​២១ ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី មូលហេតុ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​ខ​ណះ​ស្រវឹងស្រា​ហើយ​ជិះ​បុក​បង្គោល​ភ្លើង​ក្រោយ​ចេញពី​ស៊ីការ បណ្តាលអោយ​ស្លាប់​ម្នាក់​ឈ្មោះ​ណែម ឆុង ភេទ​ប្រុស អាយុ​៣១​ជា​គ្រូបង្រៀន​និង​ម្នាក់ទៀត​របួសស្រាល​ឈ្មោះ​ឆូ​យ វណ្ណ​ឆៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​

​ហេតុការណ៍​ទី​២​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​កង់​៣​នៅវេលា​ម៉ោង​១១.០០​នាទី ថ្ងៃទី​៩ ខែមីនា ក្នុង​ក្រុមទី​៤ ភូមិ​អំពិល​ឈូង ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី អ្នកបើករថយន្ត​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​កង់​៣​បណ្តាលអោយ​ស្លាប់ ឈ្មោះ​អ៊ុំ ធន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​។​
​
រីឯ​ករណី​ទី​៣​បណ្តាលអោយ​បុរស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​រវាង​រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​នៅវេលា​ម៉ោង​៩.០០​ព្រឹក ថ្ងៃទី​៩ ខែមីនា​ក្នុង​ចំនុច​ផ្លូវ​លេខ​១៥៥៧ ភូមិ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ជនរងគ្រោះ​ឈ្មោះ​យឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ជា​កសិករ រស់នៅ​ភូមិ​អូរ​រថក្រោះ ចំណែក​ម្ចាស់​រថយន្ត​គេចខ្លួនបាត់​៕

១កក១កក១១

1baa31baa21baa1

មេដឹកនាំ​កូរ៉េខាងជើង​អះអាងថា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រូវបាន​បំពាក់​លើ​មី​ស៊ី​ល​

​ព្យុងយ៉ាង​៖​លោក គីម ជុង​អ៊ុន បាន​អះអាងថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​របស់​កូរ៉េខាងជើង​បាន​កែច្នៃ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បំពាក់​លើ​មី​ស៊ី​ល​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​០៩ មីនា​នេះ​។​
​កូរ៉េខាងជើង​ពីមុន​ឡើយ​បាន​និយាយថា ធ្លាប់​ទទួលជោគជ័យ​ក្នុងការ​ដំឡើង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប៉ុន្ដែ​ពេលនេះ​ជា​លើកដំបូង ដែល​លោក ​គីម ជុង​អ៊ុន ​បាន​អះអាង​ដោយ​បើក​ជំហរ ហើយ​អ្នកជំនាញ​មើលឃើញថា វា​ជា​ជំហាន​ផ្លាស់ប្ដូរ​ផ្នែក​សមត្ថភាព​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​
​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​សង្កត់ធ្ងន់ថា “​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រូវបាន​កែច្នៃ​ឲ្យ​មាន​ទំហំ​តូច​ល្មម សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​។​វា​អាច​ចាត់ទុកថា​ជា​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​ការពារ​ប្រទេស​បាន​យ៉ាងពិត​ប្រាកដ​៕

20160309

​

ការនាំចេញ​របស់​ចិន​ធ្លាក់ចុះ​ប្រមាណ​២៥% ក្នុង​ខែកុម្ភៈ​កន្លងទៅ​

​ប៉េកាំង​៖​ការនាំចេញ​ផលិតផល​របស់​ចិន បាន​ធ្លាក់ចុះ​ប្រមាណ​ជា ២៥ % ក្នុង​ខែកុម្ភៈ កន្លងទៅនេះ​។ ការធ្លាក់ចុះ​នេះ គឺមាន​ទំហំ​ធំ​លើសពី​ការ​ស្មាន​ទុក របស់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ហើយ​នេះ​គឺជា សញ្ញា​អវិជ្ជមាន ដ៏​គួរ​ឲ្យ​កត់សំគាល់​ថ្មី​មួយទៀត សម្រាប់​សេដ្ឋកិច្ច​ចិន ដែល​កំពុងមាន​ភាពរ​ង្គោះ​រង្គើរ រួចស្រេច​ទៅហើយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​ចិន​ចេញផ្សាយ​កាលពី​ម្រិ​ល​មិញ​។​
​គិត​ត្រឹម​មកដល់​ចុងខែ​កុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ ការនាំចេញ​ផលិតផល​ក្នុងស្រុក​របស់​ចិន បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥ %​។ ចំណែកឯ​ការនាំ​ចូល​វិញ ក៏​ទទួលរង​ការថយចុះ​ជាង​១៣ % ផងដែរ នេះ​បើ​យោងតាម​តួលេខ​របស់ ការិយាល័យ​គយ​ចិន​។ ផ្អែក​តាម​ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ការស្រុតចុះ​នេះ គឺមាន​ទំហំ​ធំ​ទ្វេដង លើសពី​ការព្រាង​ទុក​របស់​ពួកគេ​។ គិត​ជា​ទឹកប្រាក់​សរុប តម្លៃ​ពាណិជ្ជកម្ម​ចិន បាន​ថយចុះ​ប្រមាណ​ជា ៣២ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ខែកុម្ភៈ ទល់នឹង ៦៣ ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ខែមករា ឆ្នាំ​២០១៦ ដដែល​នេះ​៕

2013-07-12T024848Z_1337725418_GM1E97C0TS601_RTRMADP_3_CHINA-EXPORTS_0

​

សមាជិក ISIS ២៤​នាក់​ស្លាប់​ពេល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​អ៊ីរ៉ាក់​

​អ៊ីរ៉ាក់​៖​កាលពី​ម្សិលមិញ​កងកម្លាំង​សន្តិសុខ​របស់​អ៊ីរ៉ាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ជិត​ទីក្រុង Ramadi ជា​ក្រុង​ក្នុង​ខេត្ដ Anbar​ប្រទេស​អ៊ីរ៉ាក់ និង​បណ្តាល​ឲ្យ​សមាជិក​ក្រុម​ឧទ្ទាម​នេះ​ស្លាប់​២៤​នាក់ ។​
​តាម​ការបញ្ជាក់​ពី​ប្រភព​ជា​កងកម្លាំង​ក្នុង​ខេត្ដ​បាន​និយាយថា កងកម្លាំង​ថ្មើរជើង​ជាមួយ យុទ្ធជន​កុលសម្ព័ន្ធ​និកាយ​ស៊ុន​នី គាំទ្រ​ដោយ​អ៊ីរ៉ាក់ និង​អាមេរិក​ដឹកនាំ​ការវាយប្រហារ​តាម​អាកាស បាន​បណ្ដេញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចេញពី​ទីតាំង​ជិត​ក្រុង Ramadi និង​បាន​លើក​ទង់ជាតិ​អ៊ីរ៉ាក់ ជា​សញ្ញា​បញ្ជាក់ថា ដណ្ដើមបាន​តំបន់​នោះ​មកវិញហើយ​។​
​គួរ​បញ្ជាក់ថា ខេត្ដ Anbar នេះ​ពីមុន ត្រូវ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​កាន់កាប់ ដើម្បី​យក​ធ្វើ​ទីតាំង​ព្យាយាម​វាយលុក​ចូល​ក្រុង​បា​ដា​ដ​បន្ដទៀត ប៉ុន្ដែ​ផែនការ​របស់​ពួកគេ ត្រូវ​បរាជ័យ​ទៅវិញ​៕

20160309

​

រុស្ស៊ី​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាមួយ​កូរ៉េខាងជើង​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់

​មូ​ស្គូ​៖​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចេញមុខ​ប្រកាសថា ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង ដោយ​ប្រើ​នុយក្លេអ៊ែរ​បែបនេះ រុស្ស៊ី​មិនអាច​ទទួលយក​បានឡើយ ។ ទន្ទឹម​នោះ​ក៏​អំពាវនាវ​ភាគី​ទាំងអស់​ក្នុងនោះ​កូរ៉េខាងត្បូង អាមេរិក និង​កូរ៉េខាងជើង ត្រូវតែ​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដើម្បី​ការពារ​ពី​ការផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​។​
​ស្ថានភាព​នៅពេលនេះ​ងាយ​នឹង​បង្ក​ជា​ជម្លោះ ក្រោយពី​កូរ៉េខាងជើង​ចាប់ផ្ដើម​សាកល្បង​បាញ់​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី ដើម្បី​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​ក្រសួងការបរទេស​រុស្ស៊ី​។ យ៉ាងណាក៏ដោយ ក្រសួងការបរទេស​រុស្ស៊ី​នឹង​ពិចារណា​ក្នុង​សេចក្ដីថ្លែងការណ៍​របស់ កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​នឹង​សត្រូវ​។ ក្រសួងការបរទេស​រុស្ស៊ី​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវតែ​ដឹងថា​ការធ្វើសកម្មភាព​អ​ត្តោ​ម័ត​តែឯង អាចធ្វើឱ្យ​ខ្លួន ជា​ប្រទេស​ឯក​កោ​កាន់តែ​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូរ៉េខាងជើង​នឹង​ទទួល​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ពី​អន្តរជាតិ​បន្តបន្ទាប់ ទៀត​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​ប្រឆាំងនឹង​កូរ៉េខាងត្បូង និង​អាមេរិក បន្ទាប់ពី​អាមេរិក​-​កូរ៉េខាងត្បូង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ កាលពី​ថ្ងៃទី​០៧​មីនា ដោយមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ ដោយមាន​វត្តមាន​កង​ទ័ព​កូរ៉េខាងត្បូង​៣​សែន​នាក់​និង​កងទ័ព​អាមេរិក​១៥,០០០ នាក់​៕

444

​

លោក ខូ​យ ឃុន​ហ៊ួ​រ អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១០៥​ទិវា​នារី​អន្តរជាតិ​៨​មីនា​

ដោយ៖អ វឹង

​ខេត្តកំពត​៖ លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេ​ត្ក កាលពី​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦​បាន អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាខេត្ត​កំពត​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ ក្រោម​ប្រធាន​ប​ទៈ​”​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។

​មានប្រសាសន៍​សំណេះសំណាល​បន្ទាប់ពី​លោក ស្រី យូ សុគន្ធ អភិបាលរង​ខេត្ត បាន​អាន​នូវ​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី​នរោត្តម មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១០៥​នៃ​ទិវា​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៦ និង លោកស្រី មុយ វិ​រត្ន នាយករង​រដ្ឋបាល​សាលាខេត្ត បានធ្វើ​របាយការណ៍​ឲ្យ​ដឹង​អំពី ស្ថានភាព​ការងារ​មន្ត្រីរាជការ ពិសេស​ស្ថានភាព​ការងារ​ស្ត្រី​មាន​លក្ខណៈ​សមភាព​យេនឌ័រ​ល្អប្រសើរ ទាំង​តួនាទី​ភារកិច្ច​ការងារ​ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​និង​ម្ចាស់ការ​ខ្ពស់​នៅក្នុង​អង្គភាព​ចំណុះ​សាលា​ខេត្តកំពត​រួចមក លោក ខូ​យ ឃុន​ហ៊ួ​រ បាន​សំដែង​ការអបអរសាទរ​ចំពោះ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា​ខួប​លើក​ទី​១០៥​ឆ្នាំ​២០១៦​នេះ​ដោយបាន​ចាត់ទុក​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ការវិនិយោគ ទាំង​ធនធានមនុស្ស និង​សេដ្ឋកិច្ច​សម្រាប់​ការលើកកម្ពស់​សមភាព​យេនឌ័រ​និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​នៅ​ទូទាំងប្រទេស​និង​និយាយ​ដោយឡែក​នៅក្នុង​ខេត្តកំពត​។​

​លោក​អភិបាលខេត្ត​បានចាត់ទុក​សមភាព​យេនឌ័រ គឺជា​កំលាំង​ស្នូល​នៃ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​លើកកម្ពស់​សុខុមាលភាព​វិបុលភាព និង​ភាពសុខដុមរមនា​នៃ​សង្គម ហើយ​ពិសេស​ផ្តល់នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​សម្រាប់​ស្ត្រី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​សម្រាប់​បុរស សហគមន៍ និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រទាំង​អស់​ត្រូវខិតខំ​ជំរុញ​លើកកម្ពស់​ស្ថានភាព​យេនឌ័រ​មិន​ថា​នៅក្នុង​អង្គភាព​កន្លែង​បំរើ​ការងារ​សូម្បី​នៅក្នុង​សង្គម​គ្រួសារ​ក៏ត្រូវ​មានការ​យកចិត្ត​ទុកដាក់​បញ្ហា​សមភាព​យេនឌ័រ​នេះ​ជាសំខាន់​ដែរ​។
​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់​ក៏ត្រូវ​ខិតខំ​ពង្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ពិសេស​ស្ត្រី​ខ្លួនឯង​ត្រូវមាន​ការយកចិត្តទុកដាក់​បង្កើន​នូវ​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ក្លាយខ្លួនជា​អ្នកគ្រប់គ្រង​ដឹកនាំ​ដ៏​ល្អ​ពូកែ​ទាំង​នៅក្នុង​ស្ថាប័ន​និង​អង្គ ភាព​ក៏​ដូច​នៅក្នុង​សង្គម​គ្រួសារ​ផងដែរ​។

​ក្នុងឱកាស​នោះ​ដើម្បី​ចូលរួម​ជំរុញ​លើកកម្ពស់​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​កាន់​មាន​ប្រសិទ្ធភាព​លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ មួក​ការពារ​សុវត្ថិភាព​ម្នាក់​០១ អមដោយ​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​ដល់​បងប្អូន​មន្ត្រីរាជការ​ជា​ស្ត្រី​ចំនួន​៧២​នាក់​ដែល​បាន​ចូលរួម​ក្នុងឱកាស​ដ៏​អធិកអធម​នេះ​៕

​1b11b21b31b41b51b61b7

ISIS កំពុង​ព្យាយាម​បង្កើត​កម្លាំង​នៅ​ភាគខាងត្បូង​ហ្វីលីពីន​

​ហ្វីលីពីន​៖​ប្រធាន​រណសិរ្ស​រំដោះ​អ៊ីស្លាម Moro (MILF) លោក Murad Ebrahi ព្រមាន​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ព្យាយាម​បង្កើត​កម្លាំង​ដ៏​រឹងមាំ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ជាទី​តាំង​ដែល​ត្រូវ​រដ្ឋាភិបាល ខិតខំ​បង្ក្រាប​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​ជាច្រើន​ទសវត្ស​មកហើយ​នោះ​។​
ដំណើរការ​សន្ដិភាព បាន​ជាប់គាំង​តាំងពី​សភា​ហ្វីលីពីន​បរាជ័យ​ក្នុងការ​អនុម័ត សេចក្ដីព្រាងច្បាប់ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ជាមួយ​ក្រុម​ឧទ្ទាម​MILF ដែល​នឹង​អាច​ផ្ដល់​ស្វ័យភាព​ដល់​តំបន់​ភាគខាងត្បូង​ប្រទេស​។​ដោយសារតែ សេចក្ដីព្រាងច្បាប់​ជាប់គាំង ទើប​មេដឹកនាំ​ក្រុម​ឧទ្ទាម​បារម្ភ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​អាច​ឆ្លៀតឱកាស​នេះ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ឧទ្ទាម​ឡើងវិញ ព្រោះថា​ប្រជាជន​ក្នុង​តំបន់​ភាគខាងត្បូង​បច្ចុប្បន្ន​មាន​ស្មារតី ខ្លាំងក្លា​ណាស់​។​
​គួរ​បញ្ជាក់ថា មេដឹកនាំ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​Moro(MILF) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​ជាមួយ​រដ្ឋាភិបាល​ប្រធានាធិបតី ហ្វីលីពីន Benigno Aquino​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​ការប្រយុទ្ធ​ទាមទារ​ឯករាជ្យ ដែល​ការ​តតាំង​បានចាប់ផ្ដើម​តាំងពី​ទសវត្ស​ឆ្នាំ​១៩៧០៕

20160307

​