All posts by មេគង្គ ប៉ុស្តិ៍

Chelsea ត្រៀម​នាំ Lukaku ត្រឡប់មកវិញ

​បាល់ទាត់​៖​ក្រុម​តោ​ខៀវ Chelsea បានដាក់​សំណើ​ទៅកាន់​ក្លិប Everton ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Romelu Lukaku ត្រឡប់មក​កីឡដ្ឋាន Stamford Bridge វិញ​នៅ​រដូវក្តៅ​ខាងមុខនេះ​។
​ ​ខ្សែប្រយុទ្ធ សញ្ជាតិ​ប៊ែ​ល​ហ្សិ​កវ័យ​២២ ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​ទឹកដី Stamford Bridge កាលពី​២ ឆ្នាំមុន ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​ស្ថិតក្នុង​បញ្ជី​ទិញដូរ​កីឡាករ​របស់​ក្លិប​តោខៀវ Chelsea បន្ទាប់ពី​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ​លេង​មិនសូវ​បានល្អ​ក្នុង​រដូវកាល​នេះ​។
​ ​លោក Roman Abramovich ម្ចាស់​ក្លិប​តោ​ខៀវ Chelsea បាន​និយាយថា​កីឡាករ​រូបនេះ​នៅ​ជា​កីឡា​ល្អ​ក្នុង​ចិត្ត​របស់លោក​ជានិច្ច ហើយនឹង​លោក​គ្រោង​ចំណាយលុយ​ទ្វេដង គឺ ២៨ លាន​ផោន​គុណ​នឹង​ពីរ​ដើម្បី​បាន​កីឡាករ​រូប​មកវិញ​។ លោក Michael Emenalo នាយក​បច្ចេកទេស​ក្លឹប​បាន​បញ្ជាក់ដែរថា លោក​ក៏​សំឡឹងមើល​កីឡាករ​ម្នាក់នេះ​យ៉ាង​ហ្មត់ចត់​ផងដែរ​បន្ទាប់ពី​អនុញ្ញាត ឲ្យ​គេ​ចាក​ចេញពី​ក្រុម​នោះ​៕

art27.1

​

ជីក​​រ៉ែ​អត់​ច្បាប់ហើយ បង្ហូរកាកសំណល់ ​គីមី​ចូល​ទឹកអូរ​ក្នុងភូមិ​អ្នកស្រុក​

​​ដោយ​៖ ប៉ែន សុផល​

បាត់ដំបង​÷​ក្រុមហ៊ុន​ជីក​កកាយ​រុករករ៉ែ​យ៉ាង​អនាធិបតេយ្យ​ដែល​គេ​ដឹងថា គ្មាន​ច្បាប់ទម្លាប់​មួយកន្លែង​ស្ថិតក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​រក​រ៉ែ​ក្រោម​ដី​យ៉ាង​គគ្រឹកគគ្រេង​មិនតែប៉ុណ្ណោះ បាន​បង្ហូរ​នូវ​កាកសំណល់​សារធាតុ​គីមី​ចូលទៅក្នុង​អូរ​ទឹក​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​យ៉ាងធ្ងន់ធ្ងរ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​ត្រូវបាន​បុគ្គលិក កម្មករ និង​ថៅកែ​ជនជាតិ​ចិន បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា​:​ក្រុមហ៊ុន​កំពុង​រត់​ច្បាប់​ហើយ​សកម្មភាព​ជីក​រុករក​រ៉ែ​នា ពេលនេះ​គឺ​ក្រុមហ៊ុន​គ្រាន់តែ​សាកល្បង​ធ្វើ​តែប៉ុណ្ណោះ​។​

​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​មិញ​នេះ​ថា​៖​រឿង​នឹង​លោក​បាន​ប្រគល់អោយ​អាជ្ញាធរ​ស្រុក​ជា​អ្នកមើល​ខុសត្រូវ​ព្រោះ​ស្រុក​នៅ​ជិត និង​មាន​កម្លាំង​គ្រប់គ្រាន់​ហើយ​បើ​ក្រុមហ៊ុន​នៅតែ​រឹង​រុះ​ធ្វើ​បំពាន​គ្មាន​ច្បាប់​ទំលាប់​ទៀត​លោក​នឹងដាក់​ពាក្យ បណ្តឹង​ចូលទៅ​ខាង​តុលាការ​។​

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​: លោក​ដឹង​តែ​ក្រុមហ៊ុន​ភូ​យ៉ាង និង​ប្រជាពលរដ្ឋ​ប្រ​ម៉ាណ​ជាង​១០​គ្រួសារ​ដែល​កំពុង​ជីក​កកាយ​រក​រ៉ែ​នៅ​ចំណុច​ខាងលើ ព្រោះ​គេ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​។ ចំណែក​ថា​មាន​ក្រុមហ៊ុន​ថ្មី​ដែល​កំពុង​ជីក​កកាយ​នៅ​ចំណុច​ខាងលើ​នោះដែរ លោក​មិន​បានដឹង​ទេ​។​លោក​ថា លោក​នឹង ចាត់តាំង​អោយ លោក ហែម ស៊ី​ណាក់ ជា​អភិបាលរង​ស្រុក ដឹកនាំ​កម្លាំង​ចុះទៅ​មើល​ព្រឹក​ថ្ងៃទី​៧ ខែមីនា នេះហើយ​។​

គួរ​កត់សម្គាល់ថា ភាពអនាធិបតេយ្យ​ជាច្រើន​នៅ​ខេត្តបាត់ដំបង​បាន​កើតឡើង​ក្រោមលេស​ដែល​មិន​សម​ហេតុផល​ហើយ​មិន​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​ឡើយ មិនតែប៉ុណ្ណោះ​រឹតតែ​ខំ​បិទបាំង​និង​ធ្វើ របាយការណ៍​ភូត​ថ្នាក់លើ​ដើម្បី​បំភាន់​ពី​អំពើពុករលួយ​របស់ខ្លួន ដូចជា​ភាពអនាធិបតេយ្យ​នៃ​ការ ជីកដី​លក់​ជាដើម ហើយ​លើក​នេះ​នៅ​ស្រុក​ភ្នំព្រឹក គេ​ឃុបឃិត​គ្នា​ឲ្យ​មានការ​ជីក​រ៉ែ​ធម្មជាតិ​តាម​អំពើ​ចិត្ត លុះ​ត្រូវបាន​សាកសួរ​ដោយ​អ្នកកាសែត ផ្នែក​ជំនាញ និង​អាជ្ញាធរ​បាន​ឆ្លើយ​ដាក់​ដូច​សម្ល​កំពឹស​៕

​1aas11aas31aas2

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រំលោភ​សេ​ពស​ន្ថ​វៈ​ដោយ​ប្រើ​ហិង្សា​នៅស្រុកថ្ម គោល

 

​ដោយ​៖ ប៉ែន សុផល​

​បាត់ដំបង​៖​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា​នេះ កំពុង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ក្នុងករណី​រំលោភ​សម្លាប់​នារី​ក្រមុំ​ម្នាក់​នៅ​ចំនុច​វាលស្រែ​ក្នុងភូមិ​តា​ពួ​ង ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បញ្ជាក់ថា នារី​រងគ្រោះ​ឈ្មោះ គ ស គ អាយុ​១៦​ឆ្នាំ រស់នៅ​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​រងរបួស​ធ្ងន់ធ្ង​រ​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​បន្ទាប់ពី​ជនដៃដល់​បាន​វាយ​នឹង​ត្បូងចប​ប៉ង​សំលាប់​កាលពី​យប់​ថ្ងៃទី​០៦ មីនា ឆ្នាំ​២០១៦​នេះ​។​
​ឪពុក​នារី​រងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​នាង​បាន​ប្រាប់​ម្តាយ​ថា សង្សារ​នាង​បាន​ទូរស័ព្ទ​មក​ណាត់​ជួបគ្នា​ស្រាប់តែ​យប់នោះ​កើតរឿង​តែម្តង​។​
​
នៅក្នុង​មន្ទីរពេទ្យ សាច់ញាតិ​នារី​រងគ្រោះ​បាន​ប្រាប់ថា នាង​មិនអាច​និយាយ​ពី​មូលហេតុ​បានទេ​ព្រោះ​នាង​មាន​របួស​ត្រង់​មាត់ និង​ជុំវិញ​ក្បាល​ធ្ងន់ធ្ងរ​ហើយ​ក្រុមគ្រូពេទ្យ​កំពុង​ព្យាយាម​សង្គ្រោះ​។​ចំណែក​ក្រុមគ្រូពេទ្យ មិនបាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកកាសែត​ថា តើ​នារី​រងគ្រោះ​ត្រូវគេ​រំលោភ​សេព​ស​ន្ថ​វៈ​ដែរ​ឬ​យ៉ាងណា​នោះទេ ឬក៏​ជា​អំពើហិង្សា ?​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​កំពុង​ត្រូវ​សួរចម្លើយ​ដោយ​លាក់លៀម​មិន​អោយដឹងពី​អត្តសញ្ញាណ​ច្បាស់លាស់​ទេ ប៉ុន្តែ​ប៉ូលីស​សន្និដ្ឋានថា ករណី​រំលោភ​សរព​ស​ន្ថ​វៈដោយ​ហិង្សា​ខាងលើនេះ​អ្នកប្រព្រឹត្ត​មាន​គ្នាច្រើន​នាក់​៕

​1ad11ad21ad3

ក្រុម​ឡាន​ដឹក​ដី​បង្ក​ការភ័យខ្លាច និង​ប៉ះ ពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នៅ​ស្រុក​សិរី​សោ​ភ័​ណ្ឌ​

 

ដោយ៖សហការី

ខេត្តបន្ទាយមានជ័យ​៖​ឡាន​ដឹក​ដី​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​ហើយ​បើក​ក្នុង​ល្បឿន​លឿន មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ដល់​អ្នកដទៃ​ទេ​បើទោះបី​រថយន្ត​ដឹក​ដី​នោះ​បើក​ទៅបុក​អ្នកណា​ស្លាប់​ក៏​ស្លាប់ទៅ​ព្រោះ​សំអាងថា​ពួកខ្លួន​មាន​លុយ​បង់​ឲ្យ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង ព្រោះ​រយៈពេល​កន្លងមក​នេះ​រថយន្ត​ដឹក​ដី​បុក​មនុស្ស​ស្លាប់​ជា​រើ​យៗ​ពុំដែល​ឃើញ​អ្នកបើករថយន្ត​ណា​ម្នាក់​ជាប់គុក​ដោយសារ​បុក​មុ​ស្ស​ស្លាប់​នោះឡើយ ។​

​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កង​វ៉ា​និង​ភូមិ​ពង្រ ស្ថិតក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ការដ្ឋាន​កាយ​ដី​៣​កន្លែង​នៅក្នុង​ភូមិ​កង​វ៉ា កំពុង​ជួប​នូវ​បញ្ហា​ភ័យ​តក់ស្លុត​ដោយសារតែ​រថយន្ត​ដឹក​ដី​កំពុង​ហៀរ​កំពប់​មិន​គ្រប​បើក​យ៉ាង​លឿន​ដោយ​គ្មាន​ខ្លាចញញើត​នឹង​បុក​មនុស្ស​ឡើយ​ហើយ​ធ្លាក់​ដី​ពេញ​ថ្នល់ជាតិ​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ម៉ូតូ​ជិះ​ពីក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។​ពិសេស​ទៀត​នោះ​ពាក់ព័ន្ធ​នឹង​ផ្លូវដង្ហើម​កុមារ​តូចៗ យ៉ាងខ្លាំង​ទៀតផង​។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា រថយន្ត​តូចធំ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដី​លក់​យ៉ាងខ្លាំង​នោះ​មាន​ទីតាំងនៅ​ចំណុច​ភូមិ​ពង្រ និង​ភូមិ​កង​វ៉ា ដែល​សព្វថ្ងៃនេះ​ការដ្ឋាន​កាយ​ដី លក់​នេះ​ចង់​ដល់​ក្បាល​ប្រែ​ត​ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ដែរ​ព្រោះ​ខ្លាច​រណ្តៅ​ដី​បាក់​សង្កាត់​ស្លាប់​ដល់​ក្រុមគ្រួសារ​របស់គាត់​ទៀតផង​។​

ប្រជាពលរដ្ឋ​នៅជាប់​នឹង​ការដ្ឋាន​កាយ​ដី​លក់​នោះ​នៅតាម​ផ្លូវដី​ហុយ​ស្ទើរ​មើលគ្នា​មិនឃើញ​ព្រោះ​រថយន្ត​ដឹក​ដី​ដឹក​ចេញចូល​ដូច​ហែ​កឋិន​សូម្បីតែ​ផលដំណាំ​កសិកម្ម​ស្រូវ​និង​បន្លែ​ផ្សេងៗ​ដាំ​អម​សងខាង​ផ្លូវលំ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត​នោះ​បណ្តាល​ឲ្យ​ខូចខាត​ផងដែរ​។​

ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាននាំគ្នា​និយាយ​ថាបើ​មាន​រថយន្ត​ដឹក​ដី​ដល់​ភូមិ​ណា​ហើយ​ភូមិ​នោះ​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ទី​១​បញ្ហា​រណ្តៅ​ដី​ជ្រៅ​ធ្វើ​អ្វី​លែងកើត​ទី​២​រថយន្ត​ដឹក​ដី​កំពុង​ចង់​បាក់​ទ្រុង​រថយន្ត​បើក​បង្ក​ដី​ហុយ​ពេញ​ភូមិ​ទី​៣​បង្ក​ឲ្យ​ហុយ​ហើយ​បំផ្លាញ​ផ្លូវលំ​និង​ផ្លូវជាតិ​យ៉ាងធ្ងន់ធ្ងរ​។​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា​កំ​ថាឡើយ​តែ​ដីស្រែ​ត្រូវបាន​បំផ្លាញ​នោះ​កន្លងមក​សូម្បីតែ​ដីភ្នំ​ក្នុង​ទី​រួម​ខេត្ត​នោះ​ក៏ត្រូវ​បំផ្លាញ​ដោយសារតែ​រថយន្ត​ដឹក​ដី​លក់​ទាំងអស់​នោះដែរ​។​

​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ឲ្យ​បាន​សុខ​ស្រួល​នោះ​គួរ​ណាស់​តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី​នេះ​ឲ្យ​បាន​ដិតដល់​ផង​៕

​1av11av3

កូរ៉េខាងជើង​ព្រមាន​កម្ទេច​អាមេរិក និង​កូរ៉េខាងត្បូង​

​ព្យុងយ៉ាង​៖​បន្ទាប់ពី​ទណ្ឌកម្ម​របស់ UN បានដាក់​ចេញ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​វា​ហាក់ដូចជា​មិនបាន ធ្វើ​ឲ្យ​កូរ៉េខាងជើង​បន្ទន់ឥរិយាបទ​នោះឡើយ ។ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​បានប្រកាសថា ខ្លួន​នឹងធ្វើ​ការវាយប្រហារ​ដោយ​ប្រើប្រាស់ អាវុធ​នុយក្លេអ៊ែរ ទៅលើ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ឲ្យ​បាន​មុន​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ចាប់ផ្តើម​សមយុទ្ធ​យោធា​របស់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​គណៈកម្មការ​ការពារ​ជាតិ​កូរ៉េខាងជើង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ នេះ​ថា «​យោធា និង ប្រជាជន​កូរ៉េខាងជើង​នឹងធ្វើ​ការវាយប្រហារ ដោយ​យោធា​ស្កាត់​ទុកជាមុន ហើយ​យើង​នឹង​ចាត់វិធានការ​គ្រប់បែប យ៉ាង​ដើម្បី​បញ្ឈប់​ការធ្វើ​សមយុទ្ធ​រវាង​យោធា កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក​។ ការឆ្លើយតប​របស់ កូរ៉េខាងជើង នឹង​ខ្លាំងក្លា​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​»
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានគ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ដែនទឹក​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចន្ទ នេះ ។ ទន្ទឹម​នោះ​កូរ៉េខាងជើង បាន​ហៅ​សមយុទ្ធ​ដែល​គ្រោង​ធ្វើឡើង​នេះ​ថា ជាការ​ប៉ុនប៉ង​រំលោភ​បូរណភាព​ទឹកដី​របស់ខ្លួន​៕

north-korea-nuclear-hydrogen-bomb-test

​

Man City គ្រោង​ចំណាយ​ជាង​២០០​លាន​ដុល្លារ​ទិញ Superstars ៣​រូប​

​បាល់ទាត់​៖​លោក Ferran Soriano នាយក​ប្រតិបត្តិ​ក្លិប Man City បាន​បង្ហើប​ឲ្យ​ដឹងថា ក្លឹប​មេឃ​ខៀវ នឹង​ឲ្យ Pep Guardiola ជាង​២១៣​លាន​ផោន​ដើម្បី​ទិញ Superstars លំដាប់ World Class នៅ​រដូវក្ដៅ​ខាងមុខនេះ ដើម្បី​ឲ្យ​ក្រុម​មេឃ​ខៀវ ស្ថិតក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​៥​លើ​លោក​។​
​នាយក​ប្រតិបត្តិ​វ័យ​៤៨​ឆ្នាំ​រូបនេះ​បញ្ជាក់ថា Man City មិនមែន​ចង់​ទិញ​កីឡាករ​គិតតែ​បរិមាណ​ទេ ពោលគឺ​ទិញ​តែ​កីឡាករ​លំដាប់ World Class ប៉ុណ្ណោះ និង​ចង់​អភិវឌ្ឍ​ទម្រង់​ឲ្យ​ដូច​របៀប​លេង​ក្រុម FC Barcelona បច្ចុប្បន្ន​។​
​ទោះជា​យ៉ាងណា​កីឡាករ​៣​នាក់​ដែល Pep នឹង​ទិញ​នោះ ពុំទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ធ្លាប់​ចាប់អារម្មណ៍ និង​មាន​គោលដៅ​មួយចំនួន​ដូចជា Luis Suarez, Sergio Busquets របស់​ក្រុម Barcelona, ខ្សែការពារ John Stones របស់ Everton និង​គ្រោង​នាំ​កូនចៅ​របស់លោក​បច្ចុប្បន្ន Manuel Neuer និង Robert Lewandowski ទៅ Man City ផងដែរ​
​គួរ​បញ្ជាក់ថា Pep Guardiola ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម Bayern Munich នឹង​ទៅ​ដឹកនាំ​ក្រុម Man City រដូវ​កាល​ក្រោយ ខណៈដែល​រដូវ​កាល​ដំបូង​នៅ Ethiad លោក​មិន​រំពឹង​ជួយ​មេឃ​ខៀវ លើក​ពាន UEFA Champions League ទេ​៕

Pep-Man-City

​

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មហាសេដ្ឋី​ម្នាក់​ពីបទ​ពុករលួយ​

​តេ​ហេ​រ៉ង់​៖​មហាសេដ្ឋី​ផ្នែក​ជំនួញ របស់​ប្រទេស​អ៊ីរ៉ង់​លោក Babak Zanjani ត្រូវបាន តុលាការ​អ៊ីរ៉ង់ កាត់ទោស​ប្រហារជីវិត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការផ្សាយ​របស់ សារព័ត៌មាន BBC​។​
​មហាសេដ្ឋី​ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន​តាំងពី​ខែធ្នូ ឆ្នាំ​២០១៣ មកម្ល៉េះ បន្ទាប់ពី​មានការ​ចោទប្រកាន់ ធ្វើ​ឡើងលើ​រូបលោក ថា​លោក​បាន​លេប​ត្របាក់​លុយរាប់​ពាន់​លាន​ដុល្លារ ពី​ចំណូល​លើ​វិស័យ​ប្រេង តាមរយៈ​ក្រុមហ៊ុន​ទាំងឡាយ​របស់លោក ប៉ុន្តែ​ពីដំបូង​លោក​បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ទាំងអស់នោះ​។​
​ក្រៅពី​ការចោទប្រកាន់​ខាងលើនេះ លោក សាន​ហ្សា​នី ក៏បាន​ទទួលរង​ការចោទប្រកាន់​លើ​បទឧក្រិដ្ឋ​កម្ម ផ្នែក​សេដ្ឋកិច្ច​មួយចំនួនទៀត​ផងដែរ​។ ដោយឡែក​ជន​ពាក់ព័ន្ធ​ពីររូប​ទៀត ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​ករណី​រួម​ដៃ​ជាមួយ​មហាសេដ្ឋី​នោះ​ផងដែរ​៕

E1E0EB70-1AC2-4D37-8083-2801363EABA0_mw1024_s_n

​

លោក គោ ស៊ុំ​សារឿ​ត ៖ កម្ពុជានឹង​បង្កើត​ទីតាំង​ឲ្យ​អាជីវករ​ខ្មែរ​លក់ទំនិញ​បន្លំ​ម៉ាក​ដែល​ថៃ​ហាមឃាត់​

 

​ដោយ​៖ ​សុត្ថា​រ៉ូ​

​បន្ទាយ​មាន​ជ័​យ៖ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី ៦ ខែមីនា​នេះ​បាន​ប្រាប់ថា ​អាជ្ញាធរខេត្ត​នឹង​ខិតខំ​រក​ទីតាំង​ដើម្បី​បង្កើតជា​ផ្សារ​មួយកន្លែង​នៅ​ខាង​ទឹកដី​ខ្មែរ​សម្រាប់​ឲ្យ​អាជីវករ​ខ្មែរ​លក់ដូរ​ទំនិញ​ដែល​ចម្លង​កម្មសិទ្ធិបញ្ញា ឬ​បន្លំ​ម៉ាក​ដែល​អាជ្ញាធរ​ថៃ​ហាមឃាត់​ការលក់​នៅក្នុង​ផ្សារ​រ៉ុង​ក្លឿ​ប្រទេស​ថៃ​។​

​ការលើកឡើង​របស់លោក​អភិបាល​បែបនេះ បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​ទំនិញ​របស់​អាជីវ​ករ​ខ្មែរ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ តាម​សាលដីកា​របស់​តុលាការ​ថៃ ទាក់ទង​នឹង​ការចម្លង​ម៉ាក​ទំនិញ​ដែល​ថៃ​អះអាងថា​ចម្លង​កម្មសិទ្ធិ​បញ្ញា​ខុសច្បាប់​។

កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​ក៏បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​លួច​កម្មសិទ្ធិបញ្ញា ឬ​បន្លំ​ម៉ាក​យីហោ​នៅ​ផ្សារ​រុង​ក្លឿ​ម្ដង​ដែរ ដែល​នៅពេលនោះ​ក្រុមអាជីវករ​បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ថៃ ហើយ​អាជីវករ​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​រថយន្ត ១​គ្រឿង​ខូច​ខាត់ និង​អាជីវករ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនទៅ​វិនិច្ឆ័យ​ទោស​នៅ​តុលាការខេត្ត​ស្រះកែវ​ផងដែរ​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សារឿ​ត បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ជំនួប​ចរចា​រវាង​អាជ្ញាធរ​ខ្មែរ​ជាមួយនឹង​អាជ្ញាធរខេត្ត​ស្រះកែវ​របស់​ថៃ គេ​បានសម្រេច​ផ្អាក​ការត្រួតពិនិត្យ​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ និង​ទុកពេល ២ ខែ ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​នៅ​ទីនោះ​លក់ទំនិញ​ហាមឃាត់​នោះ​ឲ្យ​អស់ និង​កុំ​ឲ្យ​មានការ​នាំទៅ​លក់​បន្ថែមទៀត​។​លោក​បន្ថែមថា បន្ទាប់ពី​មានការ​ចរចារ​មកដល់​ព្រឹក​នេះ​សភាពការណ៍​ក្នុង​ផ្សារ​រុង​ក្លឿ មាន​ភាពល្អ​ឡើងវិញ ហើយ​អាជីវករ​មួយចំនួន​ក៏បាន​បន្ត​ការលក់ដូរ​ដែរ​។​

​គួររំឭកថា កាលពី​ថ្ងៃទី ៥ ខែមីនា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ណែនាំ​ឲ្យ​អាជីវករ​ខ្មែរ​បញ្ឈប់​ការលក់ដូរ​ទំនិញ​ចម្លង​ម៉ាក​ដែលមាន​កម្មសិទ្ធិបញ្ញារ​បស់​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត និង​យក​ទំនិញ​ទាំង​នោះមក​ទុក​នៅក្នុង​ទឹកដី​កម្ពុជា​វិញ​ដើម្បី​ជៀសវាង​ការកើតមាន​បញ្ហា​ជាមួយ​អាជ្ញាធរ​ថៃ​៕

1ap1អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ (​រូបថត៖បាងកកប៉ុស្តិ៍)

រថយន្ត​សាំ​យ៉ុង​បុក​បុរស​ពីរ​នាក់​ស្លាប់​ពេល​ជិះ​ម៉ូតូ​ចេញពី​ស៊ីការ​ត្រឡប់ទៅផ្ទះ

 

​ដោយ​៖ ខន ខេន​
​

ខេត្តព្រៃវែង ៖ បុរស​ពីរ​នាក់​ត្រូវជា​បងថ្លៃ ប្អូនថ្លៃ ល​នឹង​គ្នា​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាម​កាលពី​យប់​ថ្ងៃ​សៅរ៍​ខណៈ​គាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ីការ​គេ​តម្រង់​ទៅផ្ទះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 10៖00 នាទី​យប់​ថ្ងៃទី 05 ខែមីនា ឆ្នាំ​2016​នៅ​កំណាត់​ផ្លូវជាតិ​លេខ 8 A ស្ថិតនៅ​ភូមិ​គគ​ឃុំ កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​បុរសរងគ្រោះ​មាន​គ្នា​ពីរ​នាក់ មួយ​ឈ្មោះ​ស៊ុំ ចាន់​រ៉ា ភេទ​ប្រុស​អាយុ​27​ឆ្នាំមាន​ទីលំនៅ​​ម៉ែ​បាន ឃុំ ស៊ីធរ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​។​អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា បាន​ស្លាប់​នៅ​នឹង​កើត ហេតុ​ពីរ​មិនបាន​ស្គាល់​អត្ត​ញ្ញាណ ភេទ​ប្រុស គឺ​ត្រូវជា​បងថ្លៃ របស់​បុរសរងគ្រោះ​បាន​ស្លាប់​នៅ​នឹង​​កន្លែងកើតហេតុ​ដូចគ្នា ។​

​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​ចេញពី​ស៊ីការ​គេ​នៅ​ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​បុរសរងគ្រោះ បើក​ម៉ូតូ ម៉ាក​ឌ្រី​ម​ស៊េរី​2002​សណ្ដោង​រ៉ឺម៉ក ក្នុង​ទឹ​សដៅ​ពី​កើតមក​លិច​មកដល់​កន្លែងកើតហេតុ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ខណៈនោះ​ស្រាប់តែ រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2m1151 បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បុក​ពេញទំហឹង បណ្ដាលអោយ​ជនរងគ្រោះ​ទាំង​​ពីរ និង​ម៉ូតូ​បាន​អូស​ជាច្រើន​ម៉ែត​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​រ៉ឺម៉ក​ខូចខាត​ស្ទើរ​ទាំងស្រុង​​រីឯ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ទៅដល់ ហើយ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​នីតិវិធី​ចំពោះ​សាក់សព​ទាំងពី​ខាងលើ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
1at21at1​

ចោរមួយក្រុមចូលប្លន់ផ្ទះអ្នកលក់ដំឡូង យកប្រាក់អស់មួយចំនួននៅស្រុកស្នួល

ក្រចេះ៖ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើង បានចូលទៅប្លន់ផ្ទះលក់ដំឡូង នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះដោយយកអស់ប្រាក់មួយចំនួនតែមិនទាន់ដឹងពី  ចំនួនជាក់លាក់នៅឡើយ។

សមត្ថកិច្ចស្រុកស្នួល បានប្រាប់អោយដឹងថា ពិតជាមានករណីនេះមែនតែមិនទាន់ដឹងថា យ៉ាងណានោះទេ ។ អភិបាលស្រុកស្នួល លោក គង់ គឹមនី បានបញ្ជាក់ថា នៅពេលសមត្ថកិច្ចកំពុងចុះទៅជួយអន្តរាគមន៍ តែមិនទាន់ដឹងលំអិតនៅឡើយនោះទេ។

ដោយឡែក លោក ចាន់ សុខគីម អធិការនគរបាលស្រុក ក៏បានបញ្ជាក់ថា កម្លាំងរបស់លោកកំពុងចេញទៅហើយ។សមត្ថកិច្ចបន្តថា កន្លែងកើតហេតុ មានចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមស្រុក។ នៅពេលនេះទាំងនគរបាល និងអាវុធហត្ថ កំពុងចុះទៅជួយអន្តរាគមន៍ហើយ៕

បើករថយន្តលឿន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​រង​របួស​ធ្ងន់

កំពត: រថយន្តកាមារីបាឡែនវ៉ា​​ម៉ូតូសង់សេរី២០១៥ប៉ះចំដៃចង្កួតដួលបណ្តាលអោយអ្នកបេីកបរម៉ូតូ​បោកក្បាល​ និងថ្នាល់​រងរបួសធ្ងន់​ ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង១១ និង ៥០ នាទី ថ្ងៃត្រង់​នាថ្ងៃទី 0៥  ខែ មីនា  ២០១៦ គឺមានគ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីង​បង្កដោយ​រថយន្ត កាមារីបាន​ឡែនមួយ​គ្រឿងពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AE៩៧៤៨ បេីកបរដោយ​បុរសមិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បេីកប៉ះ​ដៃចង្កូតម៉ូតូ​​សង់​សេរីឆ្នាំ២០១៥ ​ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​កំពត១I.៤៤៩៤ បេីកបរដោយ​បុរស​ម្នាក់ឈ្មោះ​​​ ឈន ខ្និត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ​ព្រៃគុយ ឃំុ​ស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត រងរបួសចំក្បាលពីខាងក្រោយ យ៉ាងធ្ងន់ធ្ងូ។

តាមប្រកភពពត៌មានពីបង​ប្អូនប្រជាពលរដ្ឋ​នៅទីនោះ​បាន​ប្រាប់​អោយ​ដឹងថា​គ្រោះថ្នាក់ចរាចរណ៍នេះ​បង្កឡេីងដោយ​រថយន្ត​កាមរីបេីក ពីលិចទៅកើត ក្នុងទិស ដៅស្របទិសគ្នា ហេីយរថយន្តកាមារី ក៍បេីកវាម៉ូតូ​សង់សេរី២០១៥ ប៉ះចំដៃចង្កូត បណ្តាល​អោយម៉ូតូដួលនៅលេីកំណត​មផ្លូវជាតិលេខ១១៧ កំពង់​ត្រាចទៅតន់ហន់​ត្រង់ចំណុច ខាងលិចស្ពានធំ ប្រមាណ ៣០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ក្រឡាញ់ ឃំុប្រសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។ បណ្តាលអោយម្ចាស់ម៉ូតូ​រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ  រីឯរថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់មួយសន្ទោះ​ ទៅទិសខាងកើតផ្លូវទៅតន់ហន់។

ដោយមានការសហ​ការនិងអន្តរាគមន៍ទាន់​​ពេល​វេលា​របស់
សមត្ថកិច្ច នៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច បានស្ទាក់ឃាត់ រថយន្តបង្ករ​ហេតុ បាននៅឃុំបន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស ។

លោកសេង រតនា អធិការស្រុកកំពង់​ត្រាច បានអោយដឹងថា អ្នកបេីកបរម៉ូតូ អត់ពាក់មួក​សុវត្តិភាពទេ បានជាបណ្តាលអោយបែកក្បាលខាងក្រោយ។លោកអធិការបន្តទៀតថា កំលាំងអធិការនគរបាលស្រុកកំពង់ត្រាចសហការជាមួយ កំលាំងអធិការនគរ បាលស្រុកបន្ទាយមាស
ជួយអន្តរាគម៍និងឃាត់រថយន្តបង្កហេតុបានយកមកដោះស្រាយតាមច្បាប់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក​ទៅសង្គោះនៅប្រទេសវៀតណាម។ សូមបញ្ជាក់ផងដែរថាគ្រោះថ្នាក់​ចរាចរណ៍​កើតឡើងឥត​ឈប់ឈរដោយការធ្វេសប្រហែសនិងបើកបរដោយមិនគោរពច្បាប់។ អត្តបទលោក អ៊ួង វឹង

IMG-20160306-WA0013 IMG-20160306-WA0015 IMG-20160306-WA0016

អង្គរក្ស​លោក កឹម សុខា ឃាត់ខ្លួន​និស្សិត​៥​នាក់​ខណៈ​តវ៉ា​ឲ្យ​ពន្យល់​ពីព័ត៌មាន​ស្នេ​ហា​ជាមួយ​ស្រីក្មេង

ដោយ៖រដ្ឋា

​ភ្នំពេញ​: យ៉ាងហោចណាស់​មាន​យុវជន​៥​នាក់​ក្នុង​ក្រុមយុវជន និង​និស្សិត​ប្រមាណ​ជា ៣០​នាក់ ត្រូវបាន​ក្រុម​អង្គរក្ស​លោក កឹម សុខា សង្កត់​ប​ង្ខ៉​ឲ្យ​អង្គុយ​ស្ងៀម​នៅនឹងកន្លែង​ខ​ណៈ​ដែល​គេ​បាននាំគ្នា​ទៅ​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​បកស្រាយ និង​បញ្ជាក់​ការពិត រឿង​បែកធ្លាយ​សម្លេង​សន្ទនា សាសង​ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​។​

ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ខណៈពេលដែល​លោក កឹម សុខា កំពុងតែ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​នៅ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការព្យាយាម​ស្វែងរក​ការជួប​ជាមួយ​លោក កឹម សុខា ដើម្បី​ឲ្យ​បកស្រាយ​ការពិត​នោះ​ត្រូវបាន​ក្រុម​សន្តិសុខ និង​ក្រុមយុវជន គណបក្ស​សង្គ្រោះ​ជាតិ រារាំង​មិន​ឲ្យ​ចូលទៅ​ជួប​លោក កឹម សុខា នៅក្នុង​វេទិកា​នោះទេ ។​ឪ​កាស​នោះ​មាន​យុវជន​៥​នាក់​ក្នុង​ក្រុម​យុវ​និស្សិត​តវ៉ា ត្រូវបាន​អង្គរក្ស​លោក កឹម សុខា ចាប់​ឲ្យ​អង្គុយ​នៅនឹងកន្លែង​ខាងមុខ​វេទិកា ចំណែក​លោក កឹម សុខា បើទោះបីជា​ក្រុមយុវជន និង​និស្សិត​ទាមទារ​ឲ្យ​បកស្រាយ​ការពិត​យ៉ាងណាក្តី​ក៏​មិន​បានចេញ​មកជួប​ដើម្បី​ពន្យល់​បកស្រាយ​ការពិត​រឿង​បែកធ្លាយ​សម្លេង​សាសង​ស្នេហា​នោះទេ​។​

​លោក ប៉េង ភី​រេ​ន តំណាង​យុវជន និង​និស្សិត មកពី​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការទាមទារ​នេះ មាន​យុវជន​ចំនួន​៥​នាក់ ដែលជា​មេក្រុម​ដែល​បាន​ដឹកនាំ​យុវជន​ទៅ​ទីនោះ ត្រូវបាន​ក្រុម​អង្គរក្ស​លោក កឹម សុខា ចាប់​ឃាត់ខ្លួន​ដោយ​សង្កត់​ឲ្យ​អង្គុយ​នៅមុខ​វេទិកា ។​ខ​ណះ​នោះ​ក្រុមយុវជន​ជាង ២០ នាក់​ទៀត បាន​ស្រែក​តវ៉ា​ឲ្យ​ដោះលែង​តំណាង​ពួកគេ​ទាំង​៥​នាក់ ចំណែក​ក្រុមយុវជន​ផ្សេងទៀត ត្រូវបាន​រារាំង និង​បំបែក​មិន​ឲ្យ​ចូលទៅ​ខាងក្នុង​វេទិកា​ឡើយ​។

​លោក ប៉េង ភី​រេ​ន តំណាង​យុវជន និង​និស្សិត មកពី​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ខ​ណះ​ពួកគេ​កំពុង​ស្នើ​ឲ្យ​លោក កឹម សុខា ចេញមក​ពន្យល់​ពី​ករណី​ដូច​ព័ត៌មាន​ដែល​គេ​ផ្សព្វផ្សាយ​រឿង​ស្នេហា​ជាមួយ​ស្រីក្មេង​នោះ ស្រាប់​តែមាន​ក្រុម​អង្គរក្សរ​សប់​លោក​បាន​ចេញមក​ឃាត់​ចាប់​សង្កត់​យុវជន​ប្រមាណ​៥​នាក់​ឲ្យ​អង្គុយ​នៅ​មួយកន្លែង​។​

​លោក ប៉េង ភី​រេ​ន បាន​បន្តថា ក្នុង​សកម្មភាព​ទាមទារ​នេះ ក៏មាន​ការប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ក្រុមយុវជន រងរបួស​ខ្លះ​ផងដែរ​៕

​1akk11kk2(រូបថត៖CEN)

ឃាត់ខ្លួន​ជនបរទេស​១៤​នាក់​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​

ដោយ៖បញ្ញា

​ភ្នំ​ពេ​ញ៖នៅវេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃ​ទឺ​៤ ខែមីនា​ឆ្នាំ​២០១៦​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ចុះ​ធ្វើការ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៣នាក់ និងជនជាតិជប៉ុនម្នាក់​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ បញ្ជូនទៅស្រុកកំណើតវិញ។​

​ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក ខៃ​សិឡា ដោយមាន​ការសំរបសំរួល​ពី​លោក មាស​ច​ន្ទ័​ពិ​សិ​ដ្ឌ​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជ​នី​ភ្នំពេញ​ផងដែរ​។​

​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវ​លេខ​២៩២ សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​។​ក្នុងនោះដែរ​កំលាំង​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៤​នាក់ ក្នុងនោះ​វៀតណាម​១៣​នាក់ (​ស្រី​ចំនួន​៦​នាក់​) និង​ជប៉ុន​១​នាក់​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​។​

​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​និង​ជប៉ុន​ទាំង​១៤​នាក់​ត្រូវបាន​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័​នាយក​ដ្ឌា​ន​អន្តោ​ប្រវេ​ស​ន៏​ដើម្បី​ធ្វើការ​សាកសួរ​និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​៕
​1abb21abb1

Man Utd និង Chelsea ប្រជែង​ទិញ Mauro Icardi

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប Inter Milan កីឡាករ Mauro Icardi ត្រូវបាន​ប​បិសាច​ក្រហម Manchester United និង​ក្លិប​តោ​ខៀវ Chelsea ប្រជែង​គ្នា​ទិញយក​ក្នុងតម្លៃ​៤០​លាន​ផោន​។ នេះ​យោងតាម​គេហទំព័រ Corriere dello Sport របស់​ប្រទេស​អ៊ីតាលី​។
​ ​ខ្សែប្រយុទ្ធ សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​និយាយ​កោត​កោតសរសើរ សម្រាប់​ក្លិប​យក្ស Inter Milan មួយ​នេះ​បានទេ​ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អា​រ៉ា​បានលើកឡើង​អនាគត​របស់គាត់​នៅ ទឹកដី San Siro អាច​នឹង​ចាកចេញ​ប្រសិនបើ​ក្រុម Inter មិនបាន​ទៅលេង Champions League នៅ​រដូវ​កាល​ក្រោយ​នោះ​។
​ ​បើតាម​កាសែត​អ៊ីតាលី​បាន​ចុះផ្សាយ​ថា លោក Jose Mourinho ដែល​បាន​រំពឹងថា នឹង​មកកាន់​ទឹកដី Old Trafford ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ ត្រូវបាន​គេ​ជឿថា គ្រួ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​គ្រោង​ចុះហត្ថលេខា ជាមួយ​ខ្សែប្រយុទ្ធ Icardi ក្រោម​ការដឹកនាំ​ដំបូង​របស់លោក​។
​ ​គួរ​បញ្ជាក់ថា ប្រធាន​ក្លិប Inter Milan គ្មាន​គំរោង​ក្នុង​ការលក់​ខ្សែប្រយុទ្ធ Icardi នោះទេ ប៉ុន្តែ​បើ​អាច​លើសពី​៤០​លាន​ផោន​នោះ​លោក​អាច​នឹង​ពិចារណា​៕

art18.1

​

ជប៉ុន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បន្ទន់ឥរិយាបថ​ទទួល​យក​ដំណោះស្រាយ​

​ជប៉ុន​៖​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Fumio Kishida បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង បន្ទន់ឥរិយាបថ និង​ទទួលយក​នូវ​ដំណោះស្រាយ​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​លោក Kishida បាន​ថ្លែងថា «​ទីក្រុង​តូ​ក្យូ ក្រៅពី​មិន​ទទួលយក​នូវ​កម្មវិធី​នុយក្លេអ៊ែរ ព្រមទាំង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ហើយ​នោះ សូម្បីតែ​មហិច្ឆតា​នុយក្លេអ៊ែរ​នៃ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ក៏​ជប៉ុន​គ្មាន​ថ្ងៃ​នឹង អាច​ទទួលយកបាន​នោះដែរ​។ ដូច្នេះ​ជប៉ុន ស្នើ​យ៉ាងទទូច​ឲ្យ​កូរ៉េខាងជើង អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​ទៅតាម ដំណោះស្រាយ​របស់​អន្តរជាតិ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​»​។​
​គួរ​បញ្ជាក់ថា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​អង្គការសហប្រជាជាតិ​ប្រកាស​ចេញ នូវ​ទណ្ឌកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ ទៅលើ​កូរ៉េខាងជើង ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រកាស​យ៉ាង​ក្តែ​ងៗ​នូវ​គម្រោង បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ត្រៀម​ទុក​បាញ់​ជាស្រេច ដើម្បី​គម្រាម​ទៅកាន់​សត្រូវ​របស់ខ្លួន​៕

Japanese Foreign Minister Fumio Kishida speaks about "Japan's foreign policy on the 60th anniversary ODA" at the national press club in Tokyo on March 28, 2014. Kishida said Japan would review its guidelines for its foreign aid for the first time since 2003 to use its limited diplomatic source more efficiently.   AFP PHOTO / Yoshikazu TSUNO

Japanese Foreign Minister Fumio Kishida speaks about “Japan’s foreign policy on the 60th anniversary ODA” at the national press club in Tokyo on March 28, 2014. Kishida said Japan would review its guidelines for its foreign aid for the first time since 2003 to use its limited diplomatic source more efficiently. AFP PHOTO / Yoshikazu TSUNO

​