All posts by មេគង្គ ប៉ុស្តិ៍

អ្នកទោស​ជនបរទេស​២​នាក់​ជា​មេខ្លោង​គ្រឿងញៀន​ដ៏​ធំ​បញ្ជាការ​ជួញដូរ​ពី​ក្នុង​គុក​

​ដោយ ៖ អ វឹង

ភ្នំពេញ​៖​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែលមាន​អង្គ​ការចាត់​តាំងពី មេខ្លោង​បញ្ជា​ចេញពី​ក្នុង​គុក ដោយ​ចាប់យក ថ្នាំ​គ្រាប់​WY ឬ​ហៅថា​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បី​ពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ចំនួន បី​គីឡូក្រាម​មួយ​ខាំ ឃាត់ខ្លួន​ជនល្មើស កំពុង​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​ម្នាក់ និង​ពាក់ព័ន្ធ​05​នាក់​ទៀត ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​។ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់​និង​ជនជាតិ​ស្បែក​ខ្មៅ​02​នាក់ គឺជា​មេខ្លោង​ធំ ដែល​ចាត់ចែង​បញ្ជា ចេញពី​ក្នុង​គុក​។​
​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ដោយមាន​ការដឹកនាំ​បញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បាន​សហការគ្នា ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បាន ឈានដល់​ការបង្ក្រាប​ជាក់ស្តែង នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​10 និង​15​នាទី​យប់ ថ្ងៃទី 28-02-2016 នៅ​ចំណុច​ចំណតរថយន្ត ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​ស ក្បែរ​គល់ស្ពាន​ជ្រោយចង្វា ដោយ​ចាប់​យកបាន គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ជាង​បី​គីឡូក្រាម និង ថ្នាំ​គ្រាប់​WY ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​17​សុង និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូ​រ៉ា ហៅ​ត្រា ភេទ​ប្រុស​អាយុ​32​ឆ្នាំ ក្នុងពេលដែល បុរស​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​។
​
តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​បាន​05​នាក់ ផ្សេងទៀត ដែលជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​ជនជាតិខ្មែរ​02​នាក់ ជនជាតិ​វៀតណាម​01​នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​02​នាក់​។

​លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀតថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូ​រ៉ា ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ក្រោម​ការចាត់ចែង​បញ្ជា​ផ្ទាល់ ចេញពី​ក្នុង​ពន្ធនាគារ ដែលមាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ ជា​មេខ្លោង​ធំ រីឯ​ជនជាតិខ្មែរ​ពីរ​នាក់​ទៀត​ដែល​នៅក្នុង​គុក​ដែរនោះ ជា​អ្នកទំនាក់ទំនង​ជាមួយ​មេខ្លោង​ធំ បញ្ជា​តម​ក​ក្រៅ ហើយ​ឈ្មោះ ឌី ធូ​រ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​អ្នក​នៅក្នុង​គុក ឲ្យ​ចាំ​ទទួល​ថ្នាំញៀន ពី​មនុស្ស​ផ្សេងទៀត ដែល​វា​មិន​ស្គាល់ ក្នុងនោះ​មាន​ជនជាតិខ្មែរ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បានប្រគល់​ថ្នាំញៀន​ឲ្យ​វា ជា​អ្នក​យកទៅ​បែងចែក​បន្ត នៅពេល​មាន​បញ្ជា​ពី​អ្នក​នៅក្នុង​គុក​តាមរយៈ​ទូរស័ព្ទ ថា​ត្រូវ​យកទៅ​ឲ្យ​អ្នកណា នៅ​កន្លែង​ណា ចំនួន​ប៉ុន្មាន ហើយ​អ្នក​ដែល មក​ទទួលយក​ពី​វា ក៏​វា​មិន​ស្គាល់​ដែរ​។
​នៅ​ព្រឹក​ថ្ងៃទី​2 ខែមីនា ឆ្នាំ​2016 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើត គណកម្មការ ដែលមាន​ការចូលរួម​ត្រួតពិនិត្យ​ពី​ព្រះរាជ អាជ្ញា ហ៊ឹង ប៊ុនថន និង​លោក ឡេង ណា​ង ជា​ក្រឡាបញ្ជី ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជា​លទ្ធផល ឃើញថា​មាន ថ្នាំ​គ្រាប់​WY ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បី​ពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ចំនួន បី​គីឡូក្រាម​មួយ​ខាំ ។ តាមរយៈ​ការធ្វើ​តេស្ត៍​ឃើញថា ថ្នាំញៀន​ទាំងអស់នោះ មាន​គុណភាព​សុទ្ធ 100% ។
​
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​បាន​ចាប់យក សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី រីឯ​បក្សពួក​ជនល្មើស ដែល​នៅ​សេសសល់​ផ្សេងៗ​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់​បន្ត​៕

​

លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ត្រៀម​បាញ់​អាវុធ​នុយក្លេអ៊ែរ

​ព្យុងយ៉ាង​៖​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា សព្វាវុធ​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​នេះ​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី ប្រើប្រាស់​នៅពេលណា​ក៏បាន​។ ការបង្កើន​វោហារសាស្ត្រ​ពាក្យសម្តី​សង្គ្រាម បែបនេះ​របស់​កូរ៉េខាងជើង​បានកើត​ឡើង បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត ដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ជាថ្មី​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។
​ ​លោក គីម ជុង អ៊ុន ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​KCNA​របស់ កូរ៉េខាងជើង​ដោយនិយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា “​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បាញ់​អាវុធ​នុយក្លេអ៊ែរ​របស់​យើង នៅពេល​ណាមួយ​”​។
​ ​កាលពី ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ខ្លី​ជាច្រើន​គ្រាប់ ធ្លាក់ចូល​សមុទ្រ ដែល​ស្ថិតនៅ​ឯនាយ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន គឺ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ជាថ្មី​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដោយសារតែ​ការសាកល្បង​នុយក្លេអ៊ែរ​និង​បាញ់​រ៉ុក្កែត​កាលពីពេល​ថ្មីៗ​នេះ​៕

art4.1

​

ផ្អាក​ចរន្តអគ្គិសនី​ពីថ្ងៃ​ទី​៣​ដល់ ៦​មីនា តាម​តំបន់​មួយចំនួន​នៅ​ភ្នំពេញ ខេត្តកណ្ដាល និង​ព្រៃវែង​

ដោយ៖រដ្ឋា

​ភ្នំ​ពេ​ញ៖អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ដ​កណ្ដាល និង​ខេត្ដ​ព្រៃវែង​តាម​ពេលវេលា​ផ្សេងគ្នា​រយៈពេល​៤​ថ្ងៃ​( ( ៣ ដល់​៦ មីនា ) ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅដោយ​អះអាងថា​ដើម្បី​អនុវត្ដ​ការងារ​ជួសជុល ផ្លាស់ប្ដូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​បណ្ដាញ​សម្រាប់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​

​សេចក្ដីជូនដំណឹង​រប​ស់​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែមីនា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច EDC ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ភូមិ​ទំនប់ ភូមិ​ពោងពាយ ភូមិ​បា​យ៉ាប និង​ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ម័ល និង​ភូមិ​សំបួរ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ច្បារអំពៅ​ទី​១ រហូតដល់​សង្កាត់​និរោធ ក្នុង​ខណ្ឌ​ច្បា​ររ​អំពៅ​។​
​
សេចក្ដីជូនដំណឹង​បន្ដថា នៅ​ថ្ងៃ​សុក្រ ទី​៤ ខែមីនា ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P១០៨ ស្ថិតនៅ​ភូមិ​ឡ​កំបោរ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ភូមិ​ទំនប់ ភូមិ​ពោងពាយ ភូមិ​បា​យ៉ាប និង​ភូមិ​ភ្នំពេញ​ថ្មី ក្នង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួល​រការ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​
សេចក្ដីជូនដំណឹង​បន្ដថា នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែមីនា ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៧០៥ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​រោងចក្រ ភូមិ​ភ្នំពេញ​ថ្មី និង​ភូមិ​ដី​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី និង​ភូមិ​ចំពុះក្អែក ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​នៅ​ថ្ងៃអាទិត្យ ទី​៦ ខែមីនា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P004 និង​P1280 ស្ថិតនៅ​ភូមិ​ព្រែកប្រា ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ស្វាយ​តា​អុក ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ចាប់ពី​ភូមិ​ត្នោតជ្រុំ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រហូតដល់​ភូមិ​ម័ល ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​តំបន់​ភ្លើង​មួយ​ចំនួប​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ចាប់ពី​ស្រុក​ខ្សាច់កណ្ដាល ក្នុង​ខេត្ដ​កណ្ដាល រហូតដល់​ស្រុក​ពារាំង ក្នុង​ខេត្ដ​ព្រៃវែង រួមទាំង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​កោះ​ឧកញ៉ា​តី ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល​៕

​1865423111

ក្រសួង​ហាម​ចាក់ផ្សាយ​ចម្រៀង​បទ​”​ស្អាត​ជានិច្ច​”​ដែល​តារា ពេជ្រ សោភា ចម្លង​ស្នាដៃនិពន្ធ​

​ដោយ៖ រដ្ឋ​ វរិន្ទ

ភ្នំ​ពេ​ញ៖​ចម្រៀង​អប់រំ​កុមារ​ពី​ជំនាន់​មុន​មួយ​បទ​ដែល​តារា​ស្រី​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង ពេជ្រ សោភា បាន​ចម្លង​យកមក​ប្តូរ​ទំនុក​ខុសពី​ខ្លឹមសារ​ដើម ត្រូវបាន​ក្រសួង​ព័ត៌មាន​ប្រកា​សបិទ​មិន​ឲ្យ​ចាក់ផ្សាយ ដោយហេតុ​ផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ និង​ជា​ការលួចចម្លង​ស្នាដៃ​ដែល​អ្នកនិពន្ធ​ដើម​នៃ​បទ​នេះ​កំពុងនៅ​រស់រានមានជីវិត និង​មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​។​
​
សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​កំហិត​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​បញ្ឈប់​ការចាក់ផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​”​ស្អាត​ជានិច្ច​” របស់​ផលិតកម្ម​ហង្ស​មាស ដោយ​ក្រសួង​ចាត់ទុកថា ខ្លឹមសារ​ដែល​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម​ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ។​បទ​ចម្រៀង​ថ្មី​ទាំង​អត្ថន័យ​ខឹ្ល​ម​សារ រ៉េ​ប បង្ហាញ​ពី​អត្ត​ច​រិ​ករ​បស់​កុមារ​ខ្ជិលច្រអូស​ម្នាក់ រៀន​នៅ​បឋមសិក្សា​ធ្វើ​ពុត​ជា​ឈឺក្បាល វិលមុខ និង​ក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះ​គេច​សាលា​ដើរលេង ហើយ​សិស្ស​មាន​អាកប្ប​កិរ​យា​មិន​សមរម្យ​លេង​ឈូស​ស្បែកជើង​។
​
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ញ្ជា​ក់​ប្រាប់​អ្នកកាសែត​ថា ខ្លឹមសារ​នៃ​បទ​ចម្រៀង​ថ្មី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ពាល់​ស្មារតី​ក្មេងៗ និង​ផ្ទុយ​ពី​ខ្លឹមសារ​ម្ចាស់​ដើម​ដែលជា​ការរំលោភ​សិទ្ធិ កម្មសិទ្ធិបញ្ញា ព្រោះ​អ្នកនិពន្ធ​បទ​”​ស្អាត​ជានិច្ច​” កំពុង​រស់រានមានជីវិត​នៅឡើយ​ហើយ​មាន​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​។​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា បទ​ចម្រៀង​ថ្មី​”​ជះឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​”​។​

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “​បើ​និយាយ​ពី​កម្មសិទ្ធិបញ្ញា​ក៏​ខុស ហើយ​ទី​ពីរ​តែង​បទ​ផ្សេង​មិន​បានទេ​អី ? ទុក​បទ​ហ្នឹង​ឲ្យ​ក្មេង​ខ្លះទៅ​។ ឥឡូវ ​ចាស់​ទៅ​ដណ្តើម​បទ​ក្មេង​ទៅទៀត​។ អា​រឿង​ពាក់ Hip Hop យើង​មិន​ថា​ទេ តែង​បទ​ឲ្យ​វា​ញាក់​តាម​ហ្នឹង​។ ក្មេង​តែ​ដល់​អាយុ​ធំ វា​ចេះ​ញាក់​ខ្លួន​វា​ហើយ ប៉ុន្តែ​អាបទ​”​ស្អាត​ជានិច្ច​”​ហ្នឹង​វា​ជា​លក្ខណៈ​សម្គាល់​មួយ​នៅ​ឆ្នាំ​៨០”​។​

​អ្នក​ច្រៀង​វ័យ​ជ្រេក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​នាង ពេជ្រ សោភា បានប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា អ្នកនាង​ជា​អ្នកនិពន្ធ និង​បង្ហាញ​គំនិត​នៃ​ការសម្តែង​បទ​ចម្រៀង​មួយ​នេះ​។ នាង​បន្តថា នាង​មិន​ជំទាស់​អ្វី​នឹង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នោះទេ តែ​ថា​បទ​ចម្រៀង​នេះ​គ្រាន់តែ​ចង់​រំឭក​ពី​ជីវិត​នៅ​ក្មេង​ដើរលេង​ឈូស​ស្បែកជើង​ប៉ុណ្ណោះ គ្មាន​បំណង​ធ្វើ​ប៉ះពាល់​ដល់​កុមារ​នោះទេ​។ អ្នកនាង​មានប្រសាសន៍ថា អ្នកនាង​នឹង​ប្រយ័ត្នប្រយែង​ចំពោះ ការនិពន្ធ និង​ដឹកនាំ​សម្តែង​នៅពេល​ក្រោយ​ទៀត​។​
​
គួររំឭកថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រសួង​ព័ត៌មាន​បាន​ចាត់វិធានការ​បិទ​បទ​ចម្រៀង​របស់​ផលិតកម្ម​ក្នុងស្រុក គឺ​បទ​សឹក​ហួស​ព្រោះ​ស្នេហា បទ ឱ​ភ្នំពេញ​អើយ និង​បទ ស្អាត​ជានិច្ច នេះ​។ កន្លងមក ការលួចចម្លង​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ដោយ​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​បានធ្វើ​ឡើងជា​បន្តបន្ទាប់​គឺ​ចម្លង​ទាំង​ក្នុងស្រុក និង​បរទេស​បើទោះបីជា​មានការ​រិះគន់​ពី​មហាជន​យ៉ាងណាក៏ដោយ ហើយ​តារា​ល្បីៗ​ខ្លះ​ក៏​គេ​ឃើញ​លើកយក​បទ​ពី​ជំនាន់​មុន​មក​ច្រៀង​ដោយ​ប្តូរ​ទំនុក និង​សម្រួល​បន្ថែមបន្ថយ​សាច់ភ្លេង​បន្តិចបន្តួច​ប៉ុណ្ណោះ​ ប្រយោជន៍ដើម្បីបង្កើននូវ ប្រជាប្រីយ៍ភាពរបស់ខ្លួន៕

1aba1​

 

 

 

 

 

 

 

​

ឈ្មួញ​នៅ​កំ​ព​តថា ក្រុម​លោក ទូច សារី ប៉ូលីស​ព្រំដែន​៦០១​គាប​អ្នករកស៊ី​ខ្លាំង​ជាង​ប៉ូលីស​សេដ្ឋកិច្ច​

​ដោយ៖សហការី

ខេត្តកំពត​៖​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​មកពី​ប្រទេស​វៀតណាម​បាន​ត្អូញត្អែរថា ពួកគាត់​ដឹកទំនិញ​ចេញ​ឬ​ចូលទៅ​ប្រទេស​វៀតណាម​ត្រូវ​បង់លុយ​ឱ្យ​កូនចៅ​លោក ទូច សារី ក្នុង​មួយ​ឡានៗ​មិន​ក្រោម​ពី​បី​ម៉ឺន​ទៅ​បួន​ម៉ឺន​រៀល​ទេ បើ​មិន​បង់លុយ​ឱ្យ​នោះ​លោក ទូច សារី និង​បញ្ជា​ឱ្យ​កូនចៅ​របស់លោក​ចាប់​បង់លុយ​ទ្វេដង ខ្លាំង​ជាង​ប៉ូលីស​សេដ្ឋកិច្ច​ទៅទៀត​។​

​ការរិះគន់​ និង​ទម្លាយ​ព័ត៌មាន​ដល់​អ្នកកាសែត​នេះ ​បាន​លេចឮ​ឡើង​នៅក្រោយ​ពេលដែល​ក្រុមអាជីវករ និង​អ្នករកស៊ី​នាំ​ទំនិញ​ចេញ ចូល​ប្រទេស​វៀតណាម​បាន គឺដោយសារ​ពួកគេ​មិន​សប្បាយ​ចិត្តនឹង​មន្ត្រី​ខ្លះ​ជា​កូនចៅ​របស់លោក ទូច សារី ដែល​គេ​អះអាងថា​បាន​គាបសង្កត់​ទារលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត ផ្ទុយ​ពី​ភារកិច្ច​របស់ខ្លួន​ដែលជា​អ្នកការពារ​ព្រំដែន ប៉ុន្តែ​ខ្លាំង​ជាង​មន្ត្រី​ជំនាញ​គយ ឬ​ប៉ូលីស​សេដ្ឋកិច្ច​ទៅទៀត​។​

​កន្លងមកនេះ​កម្លាំង​របស់លោក ទូច​សារី ត្រូវគេ​មើលឃើញថា ពង្រាយក​ម្លាំងឱ្យ​ដើរ​យកលុយ​ពី​ក្រុម​ឈ្មួញ​មិន​ថា​យប់ ឬ​ថ្ងៃ​ទេ​ឱ្យ​តែមាន​បទល្មើស​ត្រូវតែ​យកលុយ​មិន​លើកលែង​នោះទេ ពិសេសនៅជុំវិញតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។​

​គួររំឭកថា ក្នុង​មួយ​យប់ៗ​មាន​រថយន្តដឹកទំនិញ​ជាច្រើន​គ្រឿង​ចេញ​ចូលទៅ​មកប្រទេស​វៀតណាម កម្ពុជា​ដែល​ក្រុមឈ្មួញលើកឡើងថា ត្រូវ​បង់លុយ​ឱ្យក្រុម​លោក ទូច សារី ទើបពេលថ្មីៗ​នេះ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូ​រស​ព្វ័​ទៅរក​លោក ទូច សារី ដើម្បី​សុំ​ការ​បំ​ភ្លឹ​ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធ​នឹង​ការរិះគន់​នេះដែរ តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទំនាក់ទំនង​បាន​៕

​1ax21ax1

តម្លៃ​សំបុត្រ​វគ្គ​ផ្ដាច់​ព្រាត់ Champions League ដំឡើងថ្លៃ​១៤%

បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប UEFA បាន​ដំឡើង​តម្លៃ​សំបុត្រ ១៤% សម្រាប់​អ្នក​ចូល​ទស្សនា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រា​ត់នៃ ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ Champions League នៅ​រដូវ​កាល​នេះ​។
​ ​សំបុត្រ សម្រាប់​អ្នក​ចូល​ទស្សនា​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រា​ត់នៃ ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ Champions League ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ប្រទេស​អ៊ីតាលី​នា​ថ្ងៃទី​២៨ ខែមីនា ក្នុង​ពហុ​កីឡដ្ឋាន San Siro ដែលជា​ពហុ​កីឡដ្ឋាន​រួម​របស់​ក្លិប AC Milan និង Inter Milan បានដាក់​លក់​ហើយ​ក្នុងនោះ​តម្លៃ​សំបុត្រ​ដែល​ថ្លៃ​បំផុត​មានតម្លៃ ៣៤៣​ផោន (​ស្មើនឹង ៤៧៨,៧៤ ដុល្លារ​) ពោល​កើនឡើង ៤០​ផោន ឬក៏​ស្មើនឹង ១៣% នេះ​បើ​ធៀប​ជាមួយនឹង​ឆ្នាំមុន​។
​ ​ចំណែក សំបុត្រ​ដែលមាន​តម្លៃ​មធ្យម​សម្រាប់​ព្រឹត្តិការណ៍ Champions League គឺ​សំបុត្រ​មួយ​តម្លៃ ២៥០​ផោន កើនឡើង ៣២​ផោន ស្មើនឹង ១៤% ហើយ​សម្រាប់​សំបុត្រ​ថោក​បំផុត​គឺ​មួយ​មានតម្លៃ ១២៥​ផោន និង ៥៥​ផោន ។
​ ​ពហុ​កីឡដ្ឋាន San Siro អាច​ផ្ទុក​អ្នក​ចូល​ទស្សនា​បាន​ចំនួន ៧១,៥០០ នាក់ ហើយ​សម្រាប់​សំបុត្រ​ដែល​ត្រូវ​លក់​ឲ្យ​អ្នកគាំទ្រ​របស់​ក្រុម​ទាំងពីរ​ដែល បាន​ឡើងមក​វគ្គ​ផ្ដាច់​ព្រាត់​នេះ​មាន​ចំនួន ២០,០០០​សំបុត្រ ហើយ​ក្រុម​ដែល​ទទួលបាន​ជើងឯក​នឹង​ទទួលបាន​ទឹកប្រាក់ ១៥​លាន​អឺរ៉ូ ស្មើនឹង ១៦,២៨​លាន​ដុល្លារ​។
​ សូមបញ្ជាក់ថា វគ្គ​ផ្ដាច់​ព្រាត់ Champions League កាលពី​រដូវ​កាល​មុន​បាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ពហុ​កីឡដ្ឋាន Berlin Olympic Stadium ដែលជា​ពហុ​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់ Hertha Berlin ដោយ​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៧៤,៤៧៥​នាក់ ហើយ​ជើងឯក​បាន​ទៅលើ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយបាន​យកឈ្នះ​លើ​ក្លិប​សេះបង្កង់ ២-១៕

art10.1

​

ឆៃលី​ដា​ឡែ​ន ៖​ វីដេអូ​រាំ​បែប​ស្រើប ស្រាល ​នៅ​អាមេរិក​ជា​រឿ​ចាស់​ (មានវីដេអូរ)

 

​ដោយ​៖រតនា​

​ភ្នំពេញ​៖ តារាចម្រៀង យេៗ ឆៃ លីដា​ឡែ​ន ទើបនឹង​ទទួលបាន​ឱកាស​ចេញទៅ​សម្តែង​នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ជាថ្មី​បន្ទាប់ពី​ខកខាន​ចេញទៅ​ទីនោះ​អស់​បួន​ឆ្នាំ​។ វីដេអូ​ខ្លី​ដែលមាន​រូបនាង​រាំ​បែប​ស្រើបស្រាល​ត្រូវបាន​លេចចេញ​ជាថ្មី​ជាមួយនឹង​ពាក្យរិះគន់​មួយចំនួន​។

​ឆៃ លីដា​ឡែ​ន ធ្លាប់​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និងរ​លេចចេញ​ការរិះគន់​ម្តង​រួចមកហើយ​កាលពីដើមឆ្នាំ​២០១២ គ្រា​ដែល​តារា​សម្តែង​សម្បូរ​សាច់​ដើមទ្រូង រូបនេះ បាន​បញ្ចេញ​ភាព​សិច​ស៊ី ដែល​ប្រជាពលរដ្ឋ​មួយចំនួនធំ​គិតថា​ហួស​ដែន​កំណត់​ខណៈ​នាង​សម្ដែង​នៅ​សហរដ្ឋអាមេរិក​នោះ​។ ទោះបីជា​ក្រោយពី​វិលត្រឡប់​មកដល់​កម្ពុជា​វិញ នាង​ក៏បាន​ទទួលកំហុស ជាមួយនឹង​ការសុំ​លើកលែងទោស​ចំពោះ​កំហុស​អ​ចេតនា​របស់​នាង​ជាច្រើន​ដង​ក្តី​ក៏មាន​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ទើប​នាង​មានឱកាស​ជាន់​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​ក្នុងស្រុក​ជាថ្មី​។​

​គេ​ចាំបាន​ថា មុនពេល​ចាកចេញ​ពី​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​តារាចម្រៀង ឆៃ លីដា​ឡែ​ន បាន​សន្យាថា នាង​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​ទាក់ទង​នឹង​ការបង្ហាញ​ភាព​សិច​ស៊ី​គ្រា​ដែល​នាង​ចេញទៅ​សម្តែង​ប្រមាណ​៣​ខែ​នៅលើ​ទឹកដី​សម្បូរ​ប្រាក់​ដុល្លារ​នេះ​។

ទោះជា​យ៉ាងណា​ថ្មីៗ​នេះ​លេចចេញ​វីដេអូ​ខ្លី​ជាមួយនឹង​ការរិះគន់​មួយចំនួន​ទាក់ទិន​នឹង​ក្បាច់​រាំ​របស់​នាង​ជាមួយនឹង​សំលៀកបំពាក់​ខើច​ខ្លី​ចេញ​គល់ភ្លៅ​ដែល​ភាគច្រើន​នៃ​ការរិះគន់​ត្រូវបាន​អ្នក​អភិរក្ស​ប្រពៃណី​ខ្មែរ​លើកឡើងថា​ជាការ​រាំ​បែប​មិន​សម​ទំនងជា​សិល្បករ​ខ្មែរ និង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ស្ត្រី​ខ្មែរ ក៏ដូចជា​សិល្បករ​ខ្មែរ​ដែរ​។
ឆៃលី ដា​ឡែ​ន​ថ្លែង​ទាំង​ហួសចិត្ត​ពី​អារម្មណ៍​ហួសចិត្ត​ដោយសារ​នោះ​ជា​រូបភាព​ចាស់​៤​ឆ្នាំមុន​ប៉ុណ្ណោះ​។​

នាង​ចាត់ទុកថា​វីដេអូ​ខ្លី​នេះ​គឺ​កំពុង​វាយប្រហារ​ចង់​ឲ្យ​ខ្ញុំ​បិទ​អាជីព​ទាំងស្រុង​ហើយ​បានជា​សុខៗ​បង្ហោះ​រូបនោះ​តាំងពី​៤​ឆ្នាំមុន​ឲ្យ​ឆេះ​ឡើងវិញ​គ្រា​ដែល​នាង​កំពុង​សម្តែង​នៅ​អាមេរិក​។ នាង​ថា​អ្នក​បង្ហោះ​វីដេអូ​នេះ​គឺ​ចង់​ឲ្យ​នាង​បាត់បង់​អាជីព​ជាថ្មី​ស្របពេល​ដែល​នាង​ព្យាយាម​ធ្វើការ​កែលម្អ​ការ​ច្រៀង​ការ​រាំ និង​ស្លៀកពាក់​របស់​នាង​មិន​ឲ្យ​លេចចេញ​ការរិះគន់​នោះ ហើយ​វា​អាច​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់ទី​ផ្សារ​ច្រៀង​របស់​នាង​នៅក្នុង​ស្រុក​។​ទោះជា​យ៉ាងណា​នាង​ក៍​រំពឹងថា​ទស្សនិកជន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ពិតជា​មិន​លើក​រឿង​វែងឆ្ងាយ​នោះទេ​ក្រោយ​ការបកស្រាយ​របស់​នាង​ពេលនេះ​៕

1aw2

1aw1

https://youtu.be/jUN16Zzrwow

 

កូរ៉េខាងជើង​ផ្គើន​នឹង​ទណ្ឌកម្ម UN ដោយ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​

​សេ​អ៊ូ​ល​៖​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​បន្ថែមទៀត បើទោះបី​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ដើម្បី​អនុម័ត​ចេញ​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ប្រឆាំងនឹង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​កាលពី​ម្សិលមិញ​ក្តី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ិន​ហួ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Moon Sang-kyun ថ្លែងថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់ នៅវេលា​ម៉ោង ១០ និង​០០​នាទី​ព្រឹក​ថ្ងៃនេះ ហើយ​មី​ស៊ី​ល​ទាំង​នោះបាន​ធ្លាក់ចូល​ទៅក្នុង​ដែនទឹក​ភាគ​ខាងកើត​នៃ​ប្រទេស​របស់ខ្លួន​។​
​ទោះបីជា​បែបនេះ​ក្តី គេ​នៅ​មិនទាន់​ដឹងថា តើ​គ្រាប់​មី​ស៊ី​ល​ខាងលើនេះ ជា​ប្រភេទ​អ្វី​ឲ្យ​ជាក់លាក់​នោះទេ ប៉ុន្តែ ក្រុម​ឃ្លាំមើល​សកម្មភាព​កូរ៉េខាងជើង ពី​កូរ៉េខាងត្បូង​បាន​អះអាងថា ពិតជា​មានការ​បាញ់​សាកល្បង​ដូចខាងលើ​នេះ ប្រាកដ​មែន ខណៈ​ដែរ​កូរ៉េខាងត្បូង​ក៏​កំពុង​ឃ្លាំមើល​សកម្មភាព កូរ៉េខាងជើង​យ៉ាង​ប្រកៀក​ប្រកិត​បំផុត​៕

Untitled

​

ចិន​គ្រោង​សាងសង់​រោងចក្រ​នុយ​ក្លេអ៊ែរ​អណ្តែត​លើទឹក​ចុង​ឆ្នាំនេះ​

​ប៉េកាំង​៖​រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​រោង​ចក្រ​នុយក្លេអ៊ែរ អណ្តែត​លើ​ផ្ទៃសមុទ្រ​នៅ​ចុងឆ្នាំ២០១៦​នេះ ដោយ​អះអាងថា​គិតពី​កត្តា​សុវត្ថិ​ភាពជា​គោល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ថាមពលនុយក្លេអ៊ែរ​ជាតិចិន​លោក Sun Qin លើកឡើងថា រោងចក្រ​ខាងលើនេះ ក៏​នឹង​ដើរតួនាទី​ក្នុងការ​បូម​យក​ប្រេង និង​ឧស្ម័ន ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​តំបន់​កោះ និង​ទីកន្លែង​ដាច់ស្រយាល​របស់​ចិន​។ រោងចក្រ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៦ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៩​។
​គួរ​បញ្ជាក់ថា ប្រទេស​ចិន មាន​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​ចំនួន ៣០​កន្លែង ដែល​កំពុងដំណើរការ និង ២៤​កន្លែង​ទៀត​កំពុងតែ​ដំណើរការ​សាងសង់​៕

china-floating-nuclear-plant_650x400_81453875629

​

ការសិក្សា​៖​រាំ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ហានិភ័យ​ជំងឺ​បេះដូង​

​សុខភាព​៖​បណ្ដា​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ដ្រាលី​ជឿជាក់ថា ការ​រាំ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​ដល់​ទៅជិត​៥០​ភាគរយ​ឯណោះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​លើសពី​៤០​ឆ្នាំ​។​
​ការសិក្សា​រយៈពេល​១០​ឆ្នាំនេះ​បាន​រកឃើញថា ចំនួន​អ្នក​ដែល​បានធ្វើ​សកម្មភាព​រាំ​ទំនងជា​ស្លាប់​ដោយសារ​ជំងឺ​បេះ ដូង​នេះ​តិចជាង​អ្នក​ដែល​មិន​បានធ្វើ​សកម្មភាព​រាំ ឬ​ធ្វើ​សកម្មភាព​រាំ​យ៉ាង​កម្រ​។ អ្នកស្រាវជ្រាវ​គិតថា កត្ដា​រួមគ្នា​រវាង​ការហាត់​ប្រាណ​ដោយ​ការ​រាំ ជាមួយនឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងសង្គម គឺជា​គន្លឹះ​សំខាន់​។​
​បណ្ឌិត​សាស្ដ្រាចារ្យ Dafina Merom ពី​សកល​វិទ្យាល័យ​ក្រុង​ស៊ីដនី​យ៍​និយាយថា ប្រភេទ​ចង្វាក់ ឬក៏​ស្ទីល​នៃ​ការ​រាំ​មិន​សំខាន់​ឡើយ ព្រោះ​សកម្មភាព​រាំ​ជា​លក្ខណៈ​មួយ​នៃ​ការហាត់​ប្រាណ ហើយ​ថា​ការ​រាំ​កាន់តែច្រើន គឺមាន​ប្រយោជន៍​កាន់តែ​ល្អ​ដល់​សុខភាព​៕

7134384-3x2-700x467

​

សភា​មី​យ៉ាន់​ម៉ា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នា​ថ្ងៃទី​១០​មីនា​

​មី​យ៉ាន់​ម៉ា​៖​សភាជាតិ​នៃ​សហភាព​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីនៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ខាងមុខនេះមុន​កាលកំណត់ ដែល​សភា​ចំនួន​បី​ជាន់ថ្នាក់ នឹង​បញ្ជូន​បេក្ខភាព​របស់ខ្លួន​មួយក្រុម​ម្នាក់ៗ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សិន​ហួរ។​
​បេក្ខភាព​ទាំងបី​រូប​ខាងលើនេះ ត្រូវបាន​បញ្ជូន​មកពី សភាតំណាងរាស្ត្រ (​សភា​ជាន់​ទាប​), សភា​ជាន់ខ្ពស់​, និង​ក្រុមតំណាងរាស្ត្រ ដែល​តែងតាំង​ដោយ​យោធា​។ បេក្ខភាព​ណា ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១០ ខែមីនា នោះ​នឹង​ក្លាយជា​ប្រធានាធិបតី ស្រប​ពេលដែល​ពីររូប​ផ្សេងទៀត នឹង​ក្លាយជា​អនុ​ប្រធានាធិបតី ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​
​គួរ​បញ្ជាក់ថា ឈ្មោះ​បេក្ខភាព​ទាំងបី​រូប នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានសភា ហើយ​បន្ទាប់ពី​ប្រធានាធិបតី​ត្រូវបាន ជ្រើសតាំង​រួច ការបង្កើត​រដ្ឋាភិបាល​ថ្មី និង​ការផ្ទេរអំណាច​ទៅកាន់​ប្រមុខរដ្ឋ នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​៣១ ខែមីនា ដែល​ត្រូវជា​ពេល​ផុតកំណត់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕

download

​

រកឃើញ​ទ្រព្យសម្បត្តិ​ប្រមាណ​២៩​លាន​ដុល្លារ​របស់ Bin Laden

​ស៊ូដង់​៖​ទ្រព្យសម្បត្តិ​មានតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​ដែល​បន្សល់ទុក​សម្រាប់​ក្រុម​ខ្លួន​របស់​អតីត​មេដឹកនាំ​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា លោក Osama Bin Laden ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ស៊ូដង់ ក្រោយ​ការស្លាប់​របស់លោក​ក្នុងការ​វាយឆ្មក់​របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១១​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​
​យោងតាម​សារព័ត៌មាន​អាមេរិក​បាន​ផ្សាយ​ថា លោក Bin Laden រង​ការវាយប្រហារ​នៅ​ទីក្រុង Abbotabad ប្រទេស​ប៉ា​គី​ស្ថាន​។ ជាមួយគ្នា​នោះ​មេដឹកនាំ​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​រូបនេះ​បាន​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​គោរព​បំណង​ខ្លួន​ដោយ​ចំណាយ​ទ្រព្យសម្បត្តិ​ទៅលើ​ក្រុម​ជី​ហាត​អាល់​កៃ​ដា ដើម្បី​ជា​ផលប្រយោជន៍​ដល់​ព្រះ​អា​ឡា​។ ទោះជា​យ៉ាងណា​ទ្រព្យ​របស់លោក​ត្រូវបាន​ទុក​នៅក្នុង​ប្រទេស​ស៊ូដង់ គេ​មិន​ច្បាស់​ថា​ជា​លុយ​សុទ្ធ ឬ​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។​លោក Bin Laden រស់នៅក្នុង​ប្រទេស​ស៊ូដង់​រយៈពេល ៥​ឆ្នាំ តាំងពី​ឆ្នាំ ១៩៩០ ក្នុងនាម​ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល​ស៊ូដង់​។
​គួរ​បញ្ជាក់ថា ក្រោយ Bin Laden ត្រូវ​កងកម្លាំង​ពិសេស​អាមេរិក​វាយឆ្មក់​ក្នុង​ខែឧសភា ឆ្នាំ​២០១១​មក ក្រុម​ភេរវ​ករ​អាល់​ដៃ​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​មេបញ្ជាការ​ទី​ពីរ​គឺ​លោក Ayman al-Zawahiri៕

FILE - In this Dec. 24, 1998, file photo, Muslim militant and Al Quida leader Osama Bin Laden speaks to a selected group of reporters in mountains of Helmand province in southern Afghanistan. A person familiar with developments said Sunday, May 1, 2011 that bin Laden is dead and the U.S. has the body. (AP Photo/Rahimullah Yousafzai, File)

FILE – In this Dec. 24, 1998, file photo, Muslim militant and Al Quida leader Osama Bin Laden speaks to a selected group of reporters in mountains of Helmand province in southern Afghanistan. A person familiar with developments said Sunday, May 1, 2011 that bin Laden is dead and the U.S. has the body. (AP Photo/Rahimullah Yousafzai, File)

​

​លោក ប៉េង ប៉ាត់ ស្វាមី​លោកស្រី ម៉ែន សំអន ទទួលមរណភាព​

 

​ភ្នំពេញ​៖ លោក ប៉េង ប៉ាត់ ត្រូវជា​ស្វាមី​របស់លោក​ជំទាវ ម៉ែន សំអន បានទទួល​មរណៈភាព​កាលពី​វេលា​ម៉ោង​១:៣៥​នាទី​ទៀបភ្លឺ ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ ។

សព​តម្កល់​នៅ​ភូមិគ្រឹះ​លេខ​៣ ផ្លូវ​លេខ​៤៦៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខាងជើង​ក្រសួងមហាផ្ទៃ​៕

​1az41az11az2

កញ្ញា ធី សុវណ្ណ​ថា ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ​នៅ​តុលាការក្រុង​ភ្នំពេញ​ករ​ណី​បរិហាកេរ្តិ៍​

​

ភ្នំពេញ​៖​កញ្ញា ធី សុវណ្ណ​ថា នៅ​ល្ងាច​ថ្ងៃទី​០១ ខែមីនា ម្សិល​ម៉ិ​ញ​នេះ បានដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​សារ​សម្លេង​បរិហាកេរ្តិ៍​នាង​ដោយ​លោក កឹម សុខា ។​
​
ពាក្យបណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា បាន​បង្ហាញថា ខ្លឹមសារ​ក្នុង​ខ្សែអាត់​សំឡេង​នោះ (​ខ្សៃ​អាត់​សម្លេង​ឆ្លងឆ្លើយ​រវាង​លោក កឹម សុខា និង​យុវតី​ម្នាក់​) មាន​ចរិត​ជាការ​មួលបង្កាច់ និង​ជាការ​បំផ្លើសការពិត​ទាំងស្រុង ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​រូបនាង​(​ធី សុវណ្ណ​ថា​)​។​
​
គួររំឭកថា នៅ​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ស្រី​ស្នេហ៍​(​ឈ្មោះ​ស្រីមុំ​) របស់លោក កឹម សុខា បាន​ទម្លាយ​រឿង​លួចលាក់​ស្នេហា​ជាមួយ​លោក កឹម សុខា និង​បញ្ហា​មិន​ទទួលខុសត្រូវ​របស់លោក កឹម សុខា ព្រមទាំង មន្ត្រី​សកម្មជន CNRP ដែលមាន Facebook ឈ្មោះ «​រឿង​ពិត CNRP» បាន​បន្ត​ទម្លាយ​សម្លេង​លោក កឹម សុខា និយាយ​ទាក់ទិន​នឹង​កញ្ញា ធី សុវណ្ណ​ថា​។​

​ដោយសារ​មូលហេតុ​នេះ ទើប​កញ្ញា ​ធី សុវណ្ណ​ថា បានសម្រេច​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ក្រុងភ្នំពេញ ទាក់ទិន​នឹង​ការបរិហារកេរ្តិ៍​ចំពោះ​រូបនាង​។​
​ខាងក្រោម​នេះ ជា​ខ្លឹមសារ​បណ្តឹង​ទាំង​ស្រុ​ងះ​

​1aww

លោក កឹម សុខា មានរឿងអាស្រូវ​ស្នេហា ជាមួយស្រីក្មេង

 

ដោ​យ៖ខេមរា​
​
ភ្នំ​ពេ​ញ៖តាំងពី​យប់​ថ្ងៃទី​២៩ ខែ​កុ​ម្ភៈ រហូតដល់​ថ្ងៃទី ១ ខែមីនា ឆ្នាំ​២០១៦ បណ្ដាញហ្វេសប៊ុក និងសារព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​ព្រោងព្រាត ពិសេស​វិទ្យុ អេ​ប៊ី​ស៊ី បាន​ផ្សាយ​បន្ត​ផ្ទាល់​ពេញ​មួយ​ព្រឹក​ទាក់ទង​ទៅនឹង​រឿង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាមួយ​នារីវ័យក្មេង​ម្នាក់​អាយុស្របាលនឹងចៅរបស់លោកដែល​អះអាងជាសាធារណៈថា​ជា​ស្រី​កំណាន់​របស់លោក​។ មកដល់ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប​ពីលោក កឹម សុខា ថា​យ៉ាងណា​នៅឡើយ​ទេ។​

​ទោះជា​មានការ​លើកឡើង រួម​នឹង​ការដកស្រង់​សំដី​ពី​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក កឹម សុខា និង​នារី​ម្នាក់​នោះ ត្រូវបាន​គេ​គិតថា តើ​ជា​ការពិត ឬ​ជាការ​ប្រឌិត ព្រោះថា អាថ៌កំបាំង​ទាំងឡាយ​បើ​អ្នក​ក្នុង​សម្ព័នភាព​មិន​ទម្លាយ​ចេញ​ទេនោះ គឺ​គ្មាន​នរណា​អាច​ដឹង​បានឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ ការ​ប្រឌិត ឬ​មិន​ប្រឌិត​ក៏​អាស្រ័យទៅលើ​ការបកស្រាយ​ដែល​អាច​ទទួលយកបាន​ដែរ ប៉ុន្តែ​ទាំង លោក កឹម សុខា ខ្លួនឯង និង​មន្ត្រី​អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន រួមទាំង​សាច់ញាតិ​របស់លោក​ផង ដែល​រហូតមកដល់​ព្រលប់​ថ្ងៃទី​១ ខែមីនា នេះ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់មាន​ការបកស្រាយ​បំភ្លឺ ជុំវិញ​ការទម្លាយ​រឿងអាស្រូវ​ស្នេហា ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) នោះ​នៅឡើយ​ទេ​។​

​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​នៅ​ថ្ងៃទី​១ ខែមីនា នេះ​បាន​ផ្សព្វផ្សាយ​ថា បាន​ព្យាយាម​ទាក់ទង​ទៅ​លោក កឹម សុខា​2 ដែរ​ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បិទ​ទូរស័ព្ទ បន្ទាប់ពី​អ្នកយកព័ត៌មាន​សួរ​សំណួរ​ពី​រឿង លោក កឹម សុខា ហើយ​មនុស្ស​មួយចំនួនទៀត​ដូចជា​អ្នកនាំពាក្យ​គណបក្ស​នេះ និង​កូនស្រី​របស់ លោក កឹម សុខា ផ្ទាល់ ក៏​មិនអាច​ទាក់ទង​បានដែរ​។​

​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា ម៉ុ​ន ស្រី (Mon Srey) បាន បង្ហោះ​ឃ្លី​ប​សំឡេង​សន្ទនា​ជាមួយ លោក កឹម សុខា ដែល​ថត​ចេញពី​ទូរស័ព្ទ ដោយនិយាយ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា ការសួរសុខទុក្ខ និង​និយាយ​អំពី​ការទិញ​សំបុត្រ​យន្តហោះ​ចេញទៅ​ក្រៅប្រទេស ជាដើម​។​

​នៅក្នុង​ខ្សែអាត់​សំឡេង នារី​ម្នាក់​នោះបាន​ព្យាយាម​និយាយ​បដិសេធ​ជាមួយ​លោក កឹម សុខា ថា នាង​មិនបាន​ទម្លាយ​សារ​អាថ៌កំបាំង​ពី​ទំនាក់ទំនង​ជាមួយ​លោក និង​បង្ហោះ​ផ្សព្វផ្សាយ​នោះទេ ប៉ុន្តែ​ជា​ចម្ងល់​ដល់​សាធារណជន​នោះ គឺ​នាង​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​វាយប្រហារ​ទៅ លោក កឹម សុខា ថា​នាង​បាន​បង្ហោះ​រឿងរ៉ាវ​ពិត​ទាក់ទង​ស្នេហា​ជាមួយ លោក កឹម សុខា ហើយ​នាង​កាន់តែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ លោក កឹម សុខា បាន​ទូរស័ព្ទ​មក​ស្ដីបន្ទោស​នាង និង​ហាម​នាង​មិន​ឲ្យ​និយាយ​អ្វី​តទៅទៀត​។​
​
បន្ទាប់ពី​ព័ត៌មាន​នេះ​បានកើតឡើង មានការ​បង្ហាញ​ទស្ស​នះ​ផ្ទុយ​ជាច្រើន ប៉ុន្តែ​យ៉ាងណា​ក៏ដោយចុះ នារី​វ័យក្មេង​ដែល​ក្លាហានក្នុងការទម្លាយ​ព័ត៌មាន​នេះ​ ទំនងជានាងធ្លាប់បានស្គាល់ចិត្តស្គាល់ថ្លើមលោក កឹម សុខា​​ ច្បាស់លាស់ណាស់ ហើយមិនអាចអត់ធ្មត់បាន ទើបទីបំផុតនាងត្រូវតែទម្លាយអាថ៌កំបាំងស្នេហានេះជា
សាធារណះប្រហែលជាដោយសារលោក កឹម ​សុខា គេចវេសមិនទទួលខុសត្រូវ។

​គេ​នៅ​ចាំបាន​ថា កន្លងមកលោក កឹម សុខា ត្រូវបាន​ស្ត្រី​ម្នាក់​អះអាងថា ជា​ប្រពន្ធចុង​របស់លោក​ហើយ​បាន​ចេញមុខ​ឲ្យ​លោកទទួលខុសត្រូវ​ចំពោះ​ចំណងស្នេហា​ ប៉ុន្តែ​លោក កឹម សុខា បាន​ព្យាយាម​ច្រើនលើកច្រើនសា​ក្នុងការ​គេចវេស​ពី​ស្ត្រី​រូបនោះ ដែលមាន​ពេលខ្លះ​លោក​បានអនុញ្ញាត​ឲ្យ​កង​អង្គរក្ស​ប្រើ​ហិង្សា​ដើម្បី​ទប់ស្កាត់​ជំនួប​ជាមួយ​ស្ត្រី​រូបនោះ​ទៀតផង ។បើ​ដូច្នេះ​ទេ លោក កឹម សុខា អាច​ចាត់ទុកថា​ជា​តារានយោបាយ​ជាប់ចំណាត់ថ្នាក់ខ្ពស់​ក្នុង​រឿ​អាស្រូវស្នេហា​ច្រើនជាងគេ​នៅ​កម្ពុជា​៕

​1aee11aee21aee3