All posts by មេគង្គ ប៉ុស្តិ៍

រថយន្តបុកបន្តគ្នា​៤​គ្រឿង​ស្លាប់​និង​របួស​ច្រើន​នាក់​នៅ​ស្រុក​ព្រៃ​នប់

ដោយ៖  គឹម បញ្ញា

ព្រះសីហនុ៖យ៉ាងហោចណាស់មានមនុស្ស​​ម្នាក់​ស្លាប់​នៅនឹង​កន្លែង និងជាច្រើន​នាក់​ទៀត​រងរបួស ដោយសារ រថយន្ត៤គ្រឿង​បុកបន្ត​គ្នា​នៅផ្លូ​វ​ជាតិលេខ៤ចន្លោះចំណោទអូរ​ត្រា​វ​ទៅតំបន់សេដ្ឋកិច្ច​ពិសេស​បិតត្រាំង ក្នុងស្រុក​ព្រៃនប់ កាលពីវេលា​ម៉ោងជាង៧យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ  ក្នុងនោះមានរថយន្តដឹក​កាកសំណល់​ស្រា​បៀរមួយ​គ្រឿង  រថយន្ត​តួរីស​ដឹក​កម្មក​រមួ​យ​គ្រឿង និងរថយន្តកុងតឺន័រ​២គ្រឿងទៀត។

សេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា អ្នកបើកបររថ​យន្ត​ដឹកកម្ម​ករបានស្លាប់​នៅ​នឹង​​កន្លែង ហើយកម្មករ​ប្រមាណ​១០នាក់​ទៀត​រងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើកបរ​រថយន្ត​៣គ្រឿង​ទៀត​បាន​រត់គេចខ្លួន។

សេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ផ្ទាល់អោយដឹងថា ដើមហេតុ​គឺឡានកូរ៉េ​ដឹក​ស្រាបៀរ​ក្រ​ឡាប់​លើផ្លូវ ហើយ​ឡាន​កុង​តឺន័រ​បើកចុះចំណោទ​ទិសដៅ​មកពីក្រុង​ព្រះសីហនុ ក្នុងល្បឿន​លឿន​ក៏វាក់​ជាមួយនឹងឡានកូរ៉េដែលក្រឡាប់ រួចឡាន​កុងតឺនរ័នោះ កាច់ចង្កូតគេចក៏ជ្រុលទៅបុកឡាន​តួរីសដឹកកម្មករ បញ្រ្ចាសទិសគ្នានោះយ៉ាងពេញទំហឹង បង្កើតជាឧប​ទ្ទហេតុនេះដ៏សោកនាដកម្ម​នេះឡើង។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីរបាយការណ៍លម្អិលពីស្ថានភាពនៃគ្រោះថ្នាក់នេះនៅឡើយទេ៕

22222222222

 111111111111 3333333333333333

បញ្ជូនជនបរទេសនៅ​កម្ពុជា​ខុស​ច្បាប់​១៨នាក់ ទៅ​កាន់​ប្រទេស​ដើម​វិញ

ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន ១៨នាក់ ក្នុងនេាះស្រី០២នាក់  នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការបណ្តេញ​ចេញពីប្រទេសកម្ពុជា​ទៅកាន់ប្រទេសដើ​មរបស់ខ្លួនវិញ តាមច្រកក្អម​សំណរ ។  ការបណ្តេញជនជាតិ​វៀតណាមនៅពេលនេះធ្វើឡើងក្រោមវត្ត​មានលោកឧត្តមសេនីយ៍ត្រីស្រេង សុខា អនុប្រធាន​នាយកដ្ឋាន​សើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ប្រព្រឹត្តិទៅនៅទីតាំងអគ្គនាយក​ដ្ឋានអន្តោប្រវេស៍ ទល់មុខព្រលានយន្តហេាះ​ភ្នំពេញអន្តរជាតិ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក​ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន បានមានប្រ​សាសន៍អោយដឹងថា ជនជាតិវៀត​ណាម ទាំង ១៨នាក់ ដែលសមត្ថកិច្ច​យើងធ្វើការបណ្តេញចេញ​នៅពេលនេះ គឺ  សមត្ថកិច្ចធ្វើការ​ឃាត់ខ្លួន នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ និងខេត្តបាត់​ដំបង កាលពីពេល​កន្លងទៅ បន្ទាប់ពីពួកគេចូល​មករស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់អន្តោវប្រវេសន៍​របស់ប្រទេសកម្ពុជា ។

ក្នុងឱកាសខាងលើ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា  ជនជាតិវៀតណាមដែល​ចូលមករស់នៅ និងធ្វើការដោយ​ខុសច្បាប់ គឺភាគ​ច្រើនពួកគេចូលមក​តាម​ច្រក​ព្រំុដែនតូចៗ ដោយពួកគេបាន​សូកប៉ាន់លុយទៅអោយមន្ត្រី​ប្រចាំការនៅគោល​ដៅនេាះ​បន្តិច​បន្តួច រួចធ្វើដំណើរ​ដោយជិះម៉ូតូឌុបចូលទៅ​រស់នៅតាម​បណ្តាខេត្ត​នានា ជាពិសេសក្នុង​រាជធានីភ្នំពេញ ដោយមិនមានច្បាប់ទម្លាប់​ត្រឹមត្រូវ​អ្វីទាំងអស់ ទាំងច្បាប់រស់​នៅក្នុងស្រុកខ្មែរ និងច្បាប់​អនុញ្ញាតិការងារ  ។

លោក ស្រេង សុខា  បានមានប្រសាសន៍អំពាវនាវដល់បងប្អូនជាជនបរទេស​ទាំងអស់​មិនថា​ជាជនជាតិវៀតណាម ឬជនជាតិសាសន៍​ឡើយ គឺមុនពេលបង​ប្អូនចូល​មក​រស់នៅក្នុងកម្ពុជា សូមមេត្តា​បំពេញ​បែបបទអោយបាន​ត្រឹមត្រូវ​តាមលក្ខខណ្ឌ​ដែលច្បាប់​បាន​កំណត់​ជៀសវៀងការលប​លួចចូលមក​រស់នៅ និងធ្វើការ​ដោយខុសច្បាប់ បំពាន​នឹង​ច្បាប់របស់ប្រទេស​ដើម ដែល​ជា​ម្ចាស់ ។ ក្នុងនេាះលោកបានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានមិត្ត​ភាពល្អ និងរក្សាទំនាក់​បានទំនាក់ទំនង​នយោបាយ​រាប់អាន​ស្រលាញ់គ្នា​ជាបងប្អូនដដែល ។ ហើយកម្ពុជាក៏មិនមាន​ចេតនាបណ្តេញបងប្អូនចេញ​ដែរ តែសំុអោយ​បងប្អូនត្រូវបំពេញឯកសារអោយ​បាន​គ្រប់គ្រាន់សិនមុន​ពេលចូលមករស់នៅ ។

សូមបញ្ជាក់ថា គិតចាប់ពីដើមខែមករា ឆ្នាំ២០១៦ មកទល់ដើម​ខែ​មិនា ឆ្នាំ២០១៦ ដដែលនេះ នាយកដ្ឋាន​សើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញ​ជនជាតិ​បរទេស​ចេញពីកម្ពុជាចំនួន ៥០២នាក់ ស្មើរនឹង៥២សញ្ជាត្តិ ស្រី១១២នាក់ ក្នុងនេាះវៀតណាមមានចំនួន៥៦៩នាក់ ស្រី៤៣៩នាក់ ៕

IMG-20160301-WA0013 IMG-20160301-WA0014 IMG-20160301-WA0015 IMG-20160301-WA0016

សមត្ថកិច្ចមិនចាត់ការបណ្តឹង​របស់​ម្តាយ​ក្មេង​ដែល​អ្នក​ធំគប់​ឲ្យ​របួស​ភ្នែក

ខេត្តបាត់ដំបង ៖ កុមារី​ម្នាក់​ដែល​ទើប​តែមាន​អាយុ​៤​ឆ្នាំបាន​រងរបួស​​នៅត្រង់​​ក្រោម​​ភ្នែក រហូត​ដល់​​គុម្ពត្រ​ចៀកខណៈដែល​​ក្មេង​ស្រី​រូប​នេះ​កំពុង​តែ​លេង​នៅលើ​ពំនូក​​ខ្សាច់​ស្ថិតនៅ​ភូមិ​អង់​ សង្កាត់​អូរ​ចា ក្រុង​​បាត់​ដំបង​ក៏ត្រូវ​ជន​សង្ស័យ​​ដែល​​គេ​បាន​​ស្គាល់​ថា៖ ជា​អភិបាល​រងក្រុង​​បាត់ដំបង​យក​បន្ទះក្ដារ​គប់​​ទៅលើ​​ផ្ទៃមុខ​​របស់​​នាង​​តែម្ដង បណ្តាល​ឲ្យ​មាន​ស្លាកស្នាម​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ខែកុម្ភៈ ឆ្នាំ​២០១៦មកម្ល៉េះ ប៉ុន្តែ​សំណុំ​រឿងនេះ ត្រូវ​បាន​​សមត្ថ​កិច្ច​ចូលរួម​​សម​គំនិត ជាមួយ​លោក​​អភិបាលរង​ក្រុង​មិ​ន​​ចាត់ការ​​ឡើយ។ បើទោះជា​អា​ណាព្យាបាល​ក្មេងស្រី​រង​គ្រោះបាន​​ទៅ​ដាក់​ពាក្យ​បណ្ដឹង​​នៅ​អធិការនគរបាល​ក្រុង​រួចហើយ​ក្ដី​។​

​ប្រភពព័ត៌មាន​ពី​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា នៅ​មុនពេល​​កើតហេតុ គឺ​កូន​​របស់​ខ្លួន​​ឈ្មោះ និល ឡូង​អី អាយុ​​៤​ឆ្នាំ បាន​ទៅលេង​​លើ​ពំនូកដី​​ខ្សាច់​ជាមួយ​​កុមារា​​ម្នាក់​ជា​កូន​ប្រុស​របស់លោក លោក ឌី ពៅ អភិបាលរង​ក្រុង​​បាត់ដំបង​តែ​ក្រោយ​មក​​ស្រាប់​តែ​​គេ​ឮ​សំឡេង​កូនស្រី​របស់គាត់​​យំ​ស្រែក​​យ៉ាងខ្លាំង ក៏បានរ​ត់​ទៅ​មើល​ឃើញ​កូនស្រី​​របស់គាត់​មាន​​ស្នាមរបួស​​ក្រោម​​ភ្នែក​ឆ្វេង មកដល់​​ត្រចៀក​​ខាងឆ្វេង​ដួល​​នៅលើ​ដី​ខ្សាច់ហើយ​បុរស​​ដែល​​ត្រូវជា​ឪពុក​​បាន​សួរ​កូន​ស្រី​ថា អ្នកណា​​វាយ​ឯង នាង​បាន​ឆ្លើយថា “​អ៊ំ ពៅ ប៉ា​អា​​តាក់ បាន​យក​​បន្ទះក្ដារ​គប់​ទៅ​លើ​ផ្ទៃមុខ​។

គាត់​ក៏​សួរ​កូន​គាត់​ថា មានរឿង​អីកូនស្រី​ឆ្លើយ​ទាំង​យំ​ថា អត់​ដឹងអី​ទេគឺ​គ្មាន​រឿង​អ្វី​ទាំងអស់ បន្ទាប់មកគាត់​​បាន​ដឹក​កូន​​ទៅ​មន្ទីរ​ពេទ្យ​ឯកជន ហួត សុ​គុណ តែម្ដងដើម្បី​ព្យាបាល​ព្រម​ទាំង​បានដាក់​​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​​ផងដែរ ដើម្បី​ឲ្យ​ជួយ​​រក​​យុត្តិធម៌​៕

IMG-20160301-WA0017

សង្ឃ​១​អង្គ​គង់នៅ​វត្ត​មហាមន្ត្រី​ប្រកាស​បរិចាគ​សរី​រាង​ទៅ​ឲ្យ​អ្នកជំងឺ​ឬ​មន្ទីរពេទ្យ​ដែល​ត្រូវការ​

​ដោយះបញ្ញា

ភ្នំពេញះព្រះ​តេជគុណ ព្រះនាម ចាន់ វិសាល ព្រះជន្ម ៣១​វស្សា​ គង់នៅ​កុដិ​លេខ​១៣ នៅ​វត្ត​មហាមន្ត្រី បានប្រកាស​បរិចាគ​ស​រី​រាង​រួមមាន​ប្រ​ម៉ាត់ ក្រលៀន និង​អ​វះ​យ​វះ ផ្សេងៗ​ទៀត​របស់​ព្រះអង្គ​ប្រគល់​ទៅអោយ​អ្នកជំងឺ ឬ​មន្ទីរពេទ្យ​ណា​ដែល​ត្រូវការ​។​នេះ​ចាត់ទុកជា​លើក​ទី​១​ហើយ​ដែល​ព្រះសង្ឃ​ខ្មែរ​មួយអង្គរ​បានសម្រេច​ប​រិ​ចាគ​អ​វះ​យ​វះ​ខ្លួន​ប្រគល់អោយ​ទៅ​អ្នកជំងឺ​ដែល​ត្រូវការ ។​

ការប្រកាស​របស់​ព្រះ អង្គ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​វត្ត​មហាមន្ត្រី ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន ដោយមាន​ពុទ្ធិ​បរិស័ទ និង​ញាតិ​ញោម​របស់​ប្រះ​អង្គ ប្រមាណ​ជា​២០០​នាក់ បន្ទាប់ពី​ដឹងថា​ព្រះអង្គ​ផ្ទាល់​មាន​ជំងឺមហារីក ដល់​ដំណាក់​ការ​ចុងក្រោយ ។​

​ព្រះ​តេជគុណ ព្រះនាម ចាន់ វិសាល​បាន​មាន​ថេរ​ដីកា ទៅកាន់​ពុទ្ធបរិស័ទ​ដោយ​ព្រះអង្គ ប្រកាស​បរិចាគ សរី​រាង អ​វះ​យ​វះ របស់​ព្រះអង្គ​ទាំងអស់​ដល់​ពុទ្ធិ​បរិស័ទ និង​ញាតិ​ញោម និង​អ្នកជំងឺ ឬ​មន្ទីរពេទ្យ​ណា​ដែល​ដែល​ត្រូវការ​នៅពេល​ព្រះអង្គ​សុគត​ទៅ ដើម្បី​យក​អ​វះ​យ​វះ​របស់​ព្រះអង្គ​ទៅ​ព្យាបាល​អ្នកជំងឺ​។​

​ព្រះអង្គ​បញ្ជាក់​ឲ្យ​ដឹងថា ព្រះអង្គ​មាន​ជំងឺមហារីក​ឆ្អឹង​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាច្រើនលើក​និង​កាត់​ជើង​ចំនួន​៦​ដង ហើយ ក្រុមគ្រូពេទ្យ បាន​អនុញ្ញាតអោយ​ព្រះអង្គ​ត្រឡប់មក​ប្រទេស​វិញ ដោយ​គេ​អះអាងថា​ជំងឺ​ព្រះអង្គ​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​នៅពេលនេះ​ព្រះអង្គ​មាន​ការឈឺ​ចុកចាប់​ដោយសារ​ជំងឺមហារីក​ធ្វើទុក្ខ ។​ព្រះអង្គ​បានបញ្ជាក់​ថា​នៅពេលនេះ​ព្រះអង្គ​នៅ​អាចនិយាយបាន ព្រះអង្គ​សូម​ផ្តាំ​និង​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ របស់​ព្រះអង្គ​ថា ក្រោយពេល​សុគត​ទៅ រាល់ដង​ខ្លួន សរីរាង្គ អ​វះ​យ​វះ និង​គ្រឿងក្នុង​ទាំងអស់ ព្រះអង្គ​ប្រកាស បរិ​ចាគអោយ​អ្នកជំងឺ ឬ​មន្ទីរពេទ្យ​ណា​ដែល​ត្រូវការ​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស​។​

​ឧបាសិកា វិ​ភុ​ក ដែល​បាន​ចូលរួម​ស្តាប់​ថេរ​ដីកា​ចុងក្រោយ​របស់​ព្រះអង្គរ បាន​សម្តែង​ក្តី​រន្ធត់ និង​ស​ង្វែ​គ​យ៉ាងខ្លាំង ដោយ​លោកយាយ​មាន​ប្រសា​ស​ន៏​ថា ព្រះអង្គ បាន​បួស​រៀន​អស់​ជាច្រើន​ឆ្នាំ​មកហើយ មាន​ច​រិ​ក​ស្លូត​បួ​ត ព្រះអង្គ​ធ្លាប់បាន​ដឹកនាំ​ពុ​ទ្ធ័​បរិស័ទ ចូលរួម​កសាង ទី​អារាម និង​បដិមា ជាច្រើន​នៅតាម​បណ្តា​វត្ត​នានា​នៅ​ទូទាំងប្រទេស មិនគួរណា​ព្រះអង្គ​មាន​ជំងឺ​កាច​សាហាវ ព្យាបាល​មិនជា​បែបនេះ​សោះ ។​ពួកគាត់​មានការ​សោកស្តាយ​យ៉ាងខ្លាំង នៅ​ពេលឮ​សំដី​ចុងក្រោយ​របស់​ព្រះអង្គ​ដែល​សម្រេច​បរិចាគ​អ​វះ​យ​វះ​របស់​ព្រះអង្គ​ទៅអោយ​មនុស្ស​ដែល​ត្រូវការ ៕

1as21as1

បវ​កញ្ញា​មកពី​អាមេរិក និង​សមាគម​សិល្បករ​ខ្មែរ​គ្រោង​ប្រគុំ​តន្ត្រី​សប្បុរស ធម៌ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ដោយ​៖ រតនា​

​ភ្នំពេញ​៖​បវ​កញ្ញា​មកពី​សហរដ្ឋអាមេរិក​ចំនួន​៤​នាក់​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា ចូលគាល់​ព្រះមហាក្សត្រ និង​មានបំណង​សហការ​ជាមួយនឹង​សមាគម​សិ​ល​ក្បករ​ខ្មែរ​ដើម្បី​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​មួយ​រក​មូលនិធិ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មួយចំណែក​ទៀត​សម្រាប់​តម្កល់​ជួយ​ដល់​សិល្បករ​ក្រីក្រ​។​

​ការបញ្ជាក់​ក្នុង​គ្រា​ដែល​សមាគម​សិល្បករ​ខ្មែរ​រៀបចំ​ការប្រជុំ​មួយ កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែកុម្ភៈ​នេះ នៅឯ​មណ្ឌល​កម្សាន្ត XO​ក្រោម​វត្តមាន​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម និង​សិល្បករ​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​ចូលរួម​។

​ថ្លែង​ក្នុងឱកាស​នេះ​លោក អៀង ស៊ី​ធុល ប្រធានកិត្តិយស​សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែងថា គណៈកម្មការ​មហោស្រព និង​ជ្រើសរើស​បវរកញ្ញា​សហរ​ដ្ឋ​អាមេរិក គ្រោង​នាំ​ជយលាភី​បវរកញ្ញា​ចំនួន​៤​នាក់ ជា​ជនជាតិ​អាមេរិក ខ្មែរ អូស្ត្រាលី និង ហ្វីលីពីន ដើម្បី​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​អំឡុង​ដើមខែ ឧសភា​ខាងមុខ​។​លោក​បាន​បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច ក្រុម​បវរកញ្ញា​រួមជាមួយ​ក្រុមការងារ មានបំណង​៣​ធំៗ ក្នុងនោះ ទី​១​ចូល​គាស់​ព្រះមហាក្សត្រ​, ទី​២ ទស្សនា​ប្រាសាទអង្គរវត្ត​, និង​ទី​៣ ចង់​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​បង្កើត​កម្មវិធី​ប្រគំ​តន្ត្រី​១ ដើម្បី​ជួយ​រក​មូលនិធិ​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា​ភាគី​គ​ណះ​កម្ម​ការ​នៅ​សហរដ្ឋអាមេរិក​នោះបាន​តម្រូវ​ឲ្យ​ខាង​ភាគី​ខ្មែរ​ទទួលខុសត្រូវ​សម្រាប់​កន្លែង​ស្នាក់នៅ អាហារ និង ការធ្វើដំណើរ​ក្នុងស្រុក​។ ចំណែក សំបុត្រ​យន្តហោះ​ទៅមក ភាគី​អាមេរិក​ជា​អ្នករ៉ាប់រង​។​ទោះបីជា​យ៉ាងណា សិល្បករ​ជើងចាស់​ខាងលើ​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណាទេ ដោយ​លោក​កំពុង​ត្រូវការ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ជួយ​លើ​កិច្ចការ​ទាំងនេះ​។​

​លោក អៀង ស៊ី​ធុល រំពឹងថា ប្រសិនបើ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​ខាងលើ​កើតឡើង​ដូច​ការគ្រោងទុក ហើយ​មាន​ក្រុមហ៊ុន​ច្រើន​ចូលរួម​ឧបត្ថម្ភ​មែន​នេះ ច្បាស់​ជា​ទទួលបាន​ថវិកា​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​តម្កល់ទុក​មួ​យ​ចំណែក ជួយ​ដល់​សិល្បករ​បាត់បង់​សមត្ថភាព និង​មាន​បញ្ហា​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
​
​ទោះជា​យ៉ាងណាក្តី​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បញ្ជាក់ថា សមាគម​នៅ​មិនទាន់​កំណត់​ថ្ងៃ សមាសភាព​ចូលរួម និង​ទីតាំង​ប្រារព្វ​ពិតប្រាកដ​របស់​សិល្បក​រ​ខ្មែរ​ល្បីៗ​រូប​ណា​នឹងចូលរួម​នៅឡើយ​ទេ​ខណៈដែល​ពេលនេះ​សមាគម​កំពុង​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​ផលិតកម្ម​វិធី​ដែលមាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​ដើម្បី​ប្រាកដថា ការរៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​ខាងលើនេះ​ប្លែក​មិន​ធ្លាប់មាន​នឹងមាន​ចំណុច​ពិសេស​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។

​លោក​បន្តថា ការពិភាក្សា និង​រៀបចំ​សំណុំ​ឯកសារ​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​រៀបចំ​ជា​បណ្តើរ​ដែល​លោក​រំពឹងថា​ការប្រគុំ​តន្ត្រី​នេះ​នឹង​លេចចេញ​ជា​រូបរាង​តា​មក​ការគ្រោងទុក​នោះ​ហើយ​ប្រសិនបើ​ដូច​តាម​ការគ្រោងទុក​មែ​នស​មា​គម​អាចមាន​លទ្ធភាព​ស្វែងរក​ថវិកា​តម្កល់​ទុក្ខ​នៅ​សមាគម​ដើម្បី​ជួយ​សម្រួល​ដល់​សិល្ប​ករចាស់ៗ​ដែល​បាត់បង់​លទ្ធភាព ចាស់ជរា ឬ​មាន​ជំងឺ​ជាដើម​៕

​1ass12as4as1as

RUBEN LOFTUS-CHEEK បន្ត​កុងត្រា​ថ្មី​ជាមួយ CHELSEA

បាល់ទាត់​៖​ក្លិប​តោ​ខៀវ Chelsea ប្រកាសថា ខ្សែបម្រើ Ruben Loftus-Cheek បាន​បន្ត​កុងត្រា​លើ​កិច្ចសន្យា​ថ្មី​ដើម្បី​រក្សា​កីឡាករ​រូបនេះ​លេង​ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​រហូតដល់​ឆ្នាំ​២០២១​។
​ ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​២០​ឆ្នាំ​រូបនេះ បាន​ចូល​លេង​ន​ភ​ក្រុមយុវជន តោ​ខៀវ Chelsea តាំងពី​អាយុ​៨​ឆ្នាំ​នឹង​បាន​ចូលប្រលូក​ជា​មូ​យ​ឈុត​ធំ​ក្រុម Chelsea លើកដំបូង​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក Jose Mourinho​។
​ ​Ruben Loftus-Cheek «​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​នៅ​ក្លិប Chelsea និង​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ​ហើយ​វា​ក៏​ជា​គោលបំណង​ដើម្បី​ជំរុញ​និង​បង្កើត​ខ្លួនឯង​នៅក្នុង​ក្រុម​នោះ “​។​
​ គួរ​បញ្ជាក់ថា ខ្សែបម្រើ Ruben Loftus-Cheek បានបង្ហាញ​ខ្លួន​ឲ្យ​ឈុត under-21 របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១​គ្រាប់​ក្នុងការ​ប្រកួត​ចំនួន​៦​លើក​៕

art12.1

​

លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ​៖​ក្រុម​ISIS​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ថៃ​

​បាងកក​៖​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ​បាន​អះអាងថា ក្រុម​ឧទ្ទាម​ដែលមាន​ឈ្មោះថា «​ក្ងាន​ខ្មៅ ឬ Black Swan» ដែល​លោក​ជឿថា ជា​ដៃជើង ឬ​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS បាន​នឹង​កំពុង​សំងំ​ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្ដិ៍​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ុង​ឆៃ​យុទ្ធ បាន​និយាយថា រូបលោក​កំពុង​តែមាន​ចម្ងល់​យ៉ាងខ្លាំង​ថា តើ​រដ្ឋាភិបាល​ថៃ មាន​ដឹង​ពី​វត្តមាន​របស់​ក្រុម​ឧទ្ទាម​មួយ ដែលមាន​ឈ្មោះថា «​ក្ងាន​ខ្មៅ ឬ Black Swan» ដែល​កំពុង​ឈរជើង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដែរឬទេ​? ក្រុម​មួយ​នេះ ត្រូវបាន​លោក​ជឿថា ជា​ដៃជើង ឬ​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS ដែល​នៅពេលនេះ​កំពុង​តែមាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​។​
​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ បើ​ការស៊ើបអង្កេត​មួយ​ទៅលើ​ក្រុម​ឧទ្ទាម​ក្ងាន​ខ្មៅ និង​បាន​ព្រមាន​ឲ្យ​មាន​កំណែទម្រង់​ទៅលើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាងគេ​នេះ​។​
​ដោយឡែក​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ថៃ លោក Wiwat Pathomphak បាន​និយាយថា លោក​មិន​ធ្លាប់​ឮឈ្មោះ​ក្រុម​ឧទ្ទាម​ក្ងាន​ខ្មៅ ហើយក៏​ធ្លាប់​ទទួលបាន​របាយការណ៍​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ទាក់ទង​រឿងនេះ​ផងដែរ ដូច្នេះ​លោក​សូម​ច្រានចោល​នូវ​ការលើកឡើង​របស់លោក យ៉ុង​ឆៃ​យុទ្ធ ទាំងស្រុង​៕

5393

​

ចិន​បណ្ដេញ​មន្ត្រីជាន់ខ្ពស់​២​នាក់​ចេញពី​តំណែង​

​ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​បានសម្រេច​បណ្តេញ​មន្ត្រីជាន់ខ្ពស់​២​រូប​ចេញ​តំណែង​នៅ​ភាគ​ខាងលិច​តំបន់​ស៊ី​ង​ជាំ​ង គ្រា​ដែល​ការបណ្តេញចេញ​នេះ​នាំ​ឲ្យ​មាន​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​អះអាង​ពី​អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​ចិន​។​
​អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​បន្ថែមទៀតថា ប្រទេស​ចិន​បានដាក់​ពន្ធនាគារ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់ ចាប់​តាំង​លោក​ប្រធានាធិបតី Xi Jinping ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​។ ទោះយ៉ាងណា​ក៏ដោយ ករណីនេះ​នៅ​មិនទាន់​បញ្ជាក់​លម្អិត​នៅឡើយ​។​
​គួរ​បញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ភាពចលាចល​នៅ​តំបន់​ស៊ី​ង​ជាំ​ង​។ បើតាម​ក្រុម​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា បញ្ហា​ទាំងនេះ ដោយសារ​រដ្ឋាភិបាល​ចិន​មិន​ពេញ​ចិត្តនឹង​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ កាន់សាសនា​អ៊ីស្លាម​៕

444

​

ជនជាប់ចោទ​ម្នាក់​រត់​ចេញពី​តុលាការ​ក្រុងភ្នំពេញ​ទាំង​ដៃ​ជាប់​ខ្នោះ​

 

​ភ្នំ​ពេ​ញះ​ជនជាប់ចោទ​ម្នាក់​បានរ​ត់​គេចខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ​ចេញពី​បន្ទប់​តុលាការក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ម៉ិ​ញ​នៅពេល​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បញ្ជូន​ទៅដល់​តុលាការ ហើយ​ឲ្យ​អង្គុយ​រង់ចាំ​ដល់​វេន​ត្រូវ​សួរចម្លើយ​។​

​ជនជាប់ចោទ​ពីបទ​ឆក់​កាបូប​ម្នាក់​ឈ្មោះ ស្មាន អូ​ឡូ​វី កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ នេះ ជនសង្ស័យ​ម្នាក់ បាន​រត់គេច​ចេញពី​បន្ទប់​សាលាដំបូង​រាជធានី​ភ្នំពេញ ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​កំពុង​អង្គុយ​រង់ចាំ​ឱ្យ​ចៅក្រម​សាកសួរ ។​

​មុនពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យ​ម្នាក់ទៀត ។ លុះ​ឃើញ​ឱកាសល្អ ជនសង្ស័យ​រូបនេះ ក៏​រត់​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ​គេចខ្លួនបាត់​តែម្តង​៕

​1abcdea

តារា​កំប្លែង​នាង អ៊ី​ត ផ្ទុះ​រឿង​លែង​ប្តី​ជា​គ្រូបង្រៀន

 

​ដោយ​៖​រតនា​

​ភ្នំពេញ ៖ ប្រភព​ទម្លាយ​ចេញពី​ស្រុកកំណើត​នា​ជើងភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា តារា​កំប្លែង​ស្រី ប្រចាំ​ក្រុម​ពែ​កមី អ្នកស្រី សេន ចិន្តា ហៅ អ៊ី​ត បានសម្រេច​ចិត្ត​លែង​ប្តី​កម្សត់កម្រ​ជា​គ្រូបង្រៀន​នោះ​បាត់ទៅហើយ​ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ​។
​
អ្នកភូមិ​ត្រាច​កុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា តារា​ស្រី​រូបនេះ​បានសម្រេច​ចិត្ត​លែងលះ​ស្វាមី​ដែលមាន​បុខរ​បរជា​គ្រួ​បង្រៀន​ហើយ​ក្រោយពី​លេចចេញ​រឿងរ៉ាវ​ទំនាស់​ក្នុង​គ្រួសារ​ជាច្រើន​ខែ​កន្លងមកហើយ​នោះ​។ អ្នកជិតខាង​នាង​លើកឡើងថា រឿងរ៉ាវ​ដែល​នាំ​ឲ្យ​គ្រួសារ​នាង​ឈានដល់​ថ្ងៃ​បែកបាក់​នេះ​នៅក្រោយពេល​នាង​បានដាក់​លក្ខខណ្ឌ​ឲ្យ​ស្វាមី​បញ្ចប់​ការដើរ​ហើរ​យប់​ព្រលប់​ច្រើនគ្រា​ដែល​នាង​មិន​នៅផ្ទះ ដែល​ធ្វើ​ឲ្យ​ស្វាមី​នាង​មិន​សប្បាយចិត្ត និង​បង្កើតបានជា​ភាព​តានតឹង​ក្នុង​គ្រួសារ​ឈានដល់​ការលែង​លះ​បញ្ចប់ជីវិត​ជា​ប្តី​ប្រពន្ធ​។
​
តារា​កំប្លែង​ស្រី​សំបូរ​វោហារ​រូបនេះ​សុំ​មិន​បញ្ជាក់​ជុំវិញ​ជម្លោះ​ក្នុង​គ្រួសារ ហើយ​នាង​នឹង​បកស្រាយ​បញ្ជាក់​ជាថ្មី​នៅពេល​ក្រោយ​។ នាង​ចង់​ឲ្យ​ពេលវេលា​ជា​អ្នកកំណត់​ទៅ​ចុះ​ថា​រឿងនេះ​វា​នឹង​ទៅជា​យ៉ាងណា​។
​ប្រភពពី​អ្នកភូមិ​បាន​លើកឡើងថា ពេលនេះ​កូនស្រី​តែមួយ​វ័យ​១៣​ឆ្នាំ​នោះបាន​នឹង​កំពុង​រស់នៅ​ជាមួយ​ជីដូន​ជីតា ដែលជា​ម្តាយ​ឪពុក​របស់​នាង​អ៊ី​ត ហើយ​ស្វាមី​នាង​ក៏​ចេញទៅ​នៅផ្ទះ​ផ្សេង​ផងដែរ​។

​គេ​មិនទាន់​ដឹង​លម្អិត​នៅឡើយ​ទេ​ថា​តើ​ទ្រព្យសម្បត្តិ​អ្វីខ្លះ​ដែល​ស្វាមី និង​នាង​ទទួលបាន​ក្រោយពេល​លែងលះ​។​ប៉ុន្តែ​ក្រោយពេល​លែងលះ​នាង​អ៊ី​ត ហាក់​ហ៊ឺហា​ជាមុន​ជាមួយនឹង​រថយន្ត​ទំនើប និង​សម្រស់​កាន់តែ​ស្រស់ស្អាត​ជាមុន​ច្រើន​៕

​1add 2add 3add

​ផ្តន្ទាទោស​អ្នកច្រៀង អ៊ូ រស្មី ដាក់ពន្ធនា គារ​៥​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល​

ដោយ៖សហការី

​ភ្នំពេញ​៖​អតីត​តារាចម្រៀង អ៊ូ រស្មី ច្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង​រៃ​មាស​ត្រូវបាន​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​សម្រេច​កែប្រែ​បទចោទប្រកាន់ និង​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល ពីបទ​អូសទាញ​ពេស្យាចារ​កុមារ​។​

​លោក​ចៅក្រម ប្លង់ សំណាង ថ្លែង​ក្នុង​សវនាការ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ទៅលើ​ជនជាប់ចោទ​ឈ្មោះ អូ រស្មី ពីបទ​អូសទាញ​ពេស្យាចារ​កុមារ តាម​បញ្ញត្តិ​មាត្រា​៣៥​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​គួររម្លឹកថា នាពេល​សវនាការ​កន្ល​ង​ទៅ ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ បាន​ឆ្លើយ​ទទួលស្គាល់ថា ការ​រួមភេទ​ជាមួយ​តា​តា គឺ​កើតចេញពី​ការស្ម័គ្រចិត្ត ព្រោះ​ជនរងគ្រោះ​ចង់​ក្លាយជា​តារា ពោលគឺ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។​
​
គួរ​បញ្ជាក់ថា តារាចម្រៀង អ៊ូ រស្មី អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​៕

​

ចាប់​កម្មករ​ទូក​នេសាទ​ខ្មែរ​៥​នាក់​ដែល ចាប់រំលោភ​ស្ត្រី​ភ្ញៀវទេសចរ​បរទេស​នៅ​ថៃ

 

​កម្ពុជា.ថៃ​៖ ក្រុមកម្មករ​ខ្មែរ​៥​នាក់ ដែល​ធ្វើការ​នៅលើ​ទូក​នេសាទ​សមុទ្រ ក្នុង​ខេត្ត​ត្រាត​​ប្រទេស​ថៃ ត្រូវបាន​តម្រួត​ថៃ ចាប់ខ្លួន​ដាច់ដោយឡែក​ពីគ្នា​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​ស្ត្រី​បរទេស​ជនជាតិ​បារាំង​ក្នុងប្រទេស​ថៃ​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ក្នុងចំណោម​កម្មករ​ខ្មែរ​ទាំង​៥​នាក់​នោះ មាន​២​នាក់ ត្រូវបាន​តម្រួត និង​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​៥០​នាក់ ចាប់ខ្លួន​នៅ​ជិត​កន្លែងកើតហេតុ ចំណែក​៣​នាក់​ទៀត​បាន​ដេញតាម​ប្រមាញ់​រហូត​ចាប់ខ្លួន​នៅ​ច្រកព្រំដែន​ខេត្តកោះកុង​។​
​ប្រភព​បន្តថា នៅមុន​កើតហេតុ​បន្ទាប់ពី​សម្រាក​ពី​ការនេសាទ ក្រុម​ពលករ​ខ្មែរ​ទាំងនេះ​
​បាននាំគ្នា​ឡើងគោក​ទៅ​ផឹក​សុ​ី រួច​ហើយក៏​បែកគំនិត​ទៅ​ចាប់រំលោភ​នារី​ដែលជា​ភ្ញៀវទេសចរ​បរទេស​ចំនួន​ពីរ​នាក់ ដែល​កំពុង​ដើរ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​នេះ ។​

​តាម​ការរៀបរាប់​ពី​បុគ្គលិក​របស់​សណ្ឋាគារ សែន​អ៊ិន​ស៊ីរី​សត ស្ថិតក្នុង​ស្រុក​កោះ​កូត​​ខេត្ត​ត្រាត ប្រទេស​ថៃ បាន​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មានការ​​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ប៉ែក​ខាងក្រោយ​នៃ​សណ្ឋាគារ ដោយសារ​តែមាន​
​ភ្ញៀវ​ដែលជា​ជនជាតិ​បរទេស​ម្នាក់ បាន​រត់​មក​ស្រែក​អោយគេ​ជួយ​ទាំង​ការភ័យខ្លាច​​ដែល​គេ​បាន​បញ្ជាក់ថា​ពួកគេ​មាន​គ្នា​៤​នាក់ ប្រុស​ពីរ​នាក់ និង​ស្រី​ពីរ​នាក់​បាននាំគ្នា​​ទៅ​ដើ់រ​លែង​កំសាន្ត​តាម​ឆ្នេរសមុទ្រ​នេះ ហើយក៏​ត្រូវ​ក្រុមក្មេងស្ទាវ​ចំនួន​៥​នាក់ បាន​
​ស្ទុះ​មក​វាយ​ពួកខ្លួន ព្រមទាំង​បាន​ចាប់រំលោភ​នារី​ពីរ​នាក់​នោះ​យ៉ាង​ព្រៃផ្សៃ​ថែមទៀត​ផង ។​

​ប្រភព​ដដែល​បាន​បន្តថា នៅពេល​នោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​​និង​កំលាំង​តម្រួត​បានចេញ​ប្រតិបត្តិការ​ទៅកាន់​ចំនុចកើតហេតុ​ដើម្បី​តាមរក​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​ក្នុងនោះដែរ គេ​ស​ង្គេ​ត​ឃើញថា លោក សុង​ក្លុ​ត សន​ភឹង​រ៉ា​ក់ អភិបាលស្រុក​កោះ​កូត​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ដើម្បី​បញ្ជា​ទៅ​កំលាំង​អោយ​តាមរក​មុខសញ្ញា​ទាំងនេះ គឺ នៅពេល​ទៅជិត​ដល់​កន្លែងកើតហេតុ គេ​ឃើញ​មាន​ក្រុមក្មេងស្ទាវ​ទាំង​៥​នាក់ បាននាំគ្នា​រត់គេចខ្លួន​ប្រសេចប្រសាច ចេញពី​កន្លែង​ដែល​ពួកគេ​កំពុងដំណើរការ​នៃ​ការសេព​សន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ទាំងពីរ​នាក់ ដោយ​ខ្លះរ​ត់ទៅ​ទាំង​មិនទាន់បាន​ស្លៀក​សម្លៀកបំពាក់​ផង​ហើយក៏​ត្រូវ​កំលាំង​ឡោមព័ទ្ធ​ឃាត់ខ្លួន​បាន​ទាំងអស់ ។​

​នៅ​ទីបំផុត​ទើប​គេ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បាន​វាយ​ជនបរទេស​អោយ​រងរបួស​ធ្ងន់ និង​ថែមទាំង​ចាប់រំលោភ​នារី​រងគ្រោះ​ផង​នោះ គឺមាន​ឈ្មោះ ១ ចឺន ភេទ​ប្រុស​​អាយុ​២៥​ឆ្នាំ ២ យី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣ ផៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​៤ បុ​ត ណា​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៥​ឈ្មោះ ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។​

​លោក​ប្រាក់ សឺត​ផន ប្រធាន​ក្រុម​តម្រួត​បាន​អះអាងថា ភ្លាមៗ​នោះដែរ​ជនរងគ្រោះ ដែលជា​ជនជាតិ​បរទេស​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ខេត្ត​ត្រាត​ដោយឡែក​ចំពោះ​ជនបរទេស​ដែលជា​បុរស គឺ​ត្រូវ​ប្រឈមមុខ​នឹង​ការវះកាត់​ទៅលើ​មុខរបួស​ថែមទៀត​ផង ដោយសារតែ​វា​មាន​សភាព​ធ្ងន់ធ្ងរ​ពេក រីឯ​នារី​រងគ្រោះ​គឺ​ត្រូវ​​ទទួលរង​នូវ​ការរំលោភ​បូក ដោយ​ខ្លះ​បានសម្រេច និង​ខ្លះទៀត​មិនទាន់បាន​សម្រេច​នៅឡើយ បច្ចុប្បន្ន​កម្មករ​ទូក​នេ​សា​ទ្រខ្មែរ​ទាំង​៥​នាក់ ត្រូវបាន​កំលាំង​តម្រួត​ថៃ​នាំយក​ទៅកាន់​ទីតាំង​របស់​គេ​ហើយ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

1aba

2aba​3aba4aba

ចិន​ត្រៀម​បង្ហោះ​មន្ទីរពិសោធន៍​អវកាស​ទី​ពីរ​ទៅក្នុង​តារាវិថី​

​ប៉េកាំង​៖​ដើម្បី​ឈានទៅ​សម្រេច​មហិច្ឆតា​អភិវឌ្ឍន៍​កម្មវិធី​អវកាស​របស់ខ្លួន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​២០១៦​នេះ​មាន​គម្រោង​បង្កើន​បេសកកម្ម​អវកាស​ជាច្រើន​របស់ខ្លួន​។ ជាក់ស្តែង​យានអវកាស ធៀន​គុង ឬ ប្រែ​ថា “​វិមានអាកាស Tiangong2” គ្រោង​នឹង​បង្ហោះ​នៅ​រវាង​ដើម​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៦​នេះ​។ នេះ​បើតាម​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​ការបាញ់​បង្ហោះ​យានអវកាស ធៀន​កុង​ពីរ គឺជា​កម្មវិធី​មួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​អវកាស របស់​ចិន​ដែល​ចង់​ក្លាយជា​មហាអំណាច​ពេញសិទ្ធិ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​អវកាស ដោយមាន​មហិច្ឆតា​ឈានទៅ​បង្កើត​ឱ្យបាន​នូវ​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍​មួយ​ក្នុង​លំហ​តារា​វី​ថី​នៅ​ឆ្នាំ​២០២២​។​
Tiangong 2 ឬ វិមានអាកាស​២ យានអវកាស​ពិសោធន៍ នឹងត្រូវ​បង្ហោះ​ចេញពី កោះ​ហៃ​ណាន់ នៅ​រវាង​ត្រីមាស​ទី​បី​ឆ្នាំ​២០១៦​នេះ ដើម្បី​ទៅ​ត​ភ្ជាប់​ទៅនឹង​យានអវកាស Tianzhou១ នាវា​អាកាស ក្នុង​លំហ​អាកាស​។ កម្មវត្ថុ​នៃ​ការ​បង្ហោះ​មន្ទីរពិសោធន៍​វិមានអាកាស​២ នេះ គឺ​ដើម្បី​ធ្វើតេស្ត​សាកល្បង​បច្ចេកវិទ្យា​នៃ​ជីវិត​នៅក្នុង​តារាវិថី​។​
​បន្ទាប់មក នៅក្នុង​ត្រីមាស​ទី​បួន​ឆ្នាំនេះ​ដដែល ប៉េកាំង​ក៏​នឹងត្រូវ​បង្ហោះ​យានអវកាស​មួយទៀត ឈ្មោះថា Shenzhou ១១ (​នាវា​ទេវតា​) ដែលមាន​ផ្ទុក​អវកាសយានិក​ពីររូប ទៅជា​មួយ ដើម្បី​ភ្ជាប់​ខ្លួន​នឹង​យានអវកាស​វិមានអាកាស​២​ទៅ​ពង្រឹង​ស្ថានីយ​អវកាស​។ យានអវកាស​ដែលជា​មណ្ឌល​សំខាន់​នៃ​អនាគត​ស្ថានីយ​អវកាស​ចិន​នឹងត្រូវ​បង្ហោះ​ទៅ​នៅ​ឆ្នាំ​២០១៨៕

Tiangong_fusee-chine_0

​

អ្នក​ប្រើ​គ្រឿងញៀន​ក្នុងប្រទេស​អូស្ដ្រាលី​កើនឡើង​៣​ដង​អំឡុងពេល​៥​ឆ្នាំ​

​អូស្ត្រាលី​៖​ចំនួន​ពលរដ្ឋ​អូស្ដ្រាលី​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​ខុសច្បាប់​បាន​កើនឡើង​៣​ដង​ក្នុងអំឡុងពេល​៥​ឆ្នាំ​កន្លងមកនេះ​។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ជាតិ​អូស្ដ្រាលី​ស្រាវជ្រាវ​ជាតិ​សុរា និង​គ្រឿងញៀន​។​
​ការសិក្សា​នេះ​ដែល​ត្រូវគេ​បោះពុម្ពផ្សាយ​ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ (Medical Journal) នៅក្នុង​​ប្រទេស​អូស្ដ្រាលី​បង្ហាញថា មាន​អ្នកប្រើប្រាស់​ថ្នាំញៀន​នេះ​ទៀងទាត់​ប្រមាណ​២​សែន​៦​ម៉ឺន​៨​ពាន់​នាក់​។ លោកស្រី​បណ្ឌិត Sarah Larney និយាយថា កាលពីពេល​៥​ឆ្នាំមុន​ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​ទឹកកក​នេះ​គឺមាន​ប្រហែលជា​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​
​លោកស្រី Sarah Larney និយាយទៀតថា លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បានធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​យុវជន​អ្នក​ប្រើ​ក្នុង​ចន្លោះ​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ​បាន​កើនឡើង​ជាង​ទ្វេដង​ពី​អ្នក​ប្រើ​គ្រឿងញៀន​ប្រចាំ​ប្រហែល​២​ម៉ឺន​១​ពាន់​នាក់​កាលពី​៥​ឆ្នាំមុន​មក​៥​ម៉ឺន​៩​ពាន់​នាក់​នៅពេល​ឥឡូវនេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ប៉ូលិស​សហព័ន្ធ​អូស្ដ្រាលី​រឹបអូស​បាន​គ្រឿងញៀន​ទឹកកក​ដែល​គេ​លួច​នាំចូល​យ៉ាងច្រើន​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ប្រទេស​អូស្ដ្រាលី​ក្នុងតម្លៃ​ជាង​១​ពាន់​២​រយ​លាន​ដុល្លារ​អូស្ដ្រាលី​៕

389760-3x2-700x467

​

ឱស​ថ​បុរាណ​ខ្មែរ​ព្យាបាល​ជំងឺ​យ៉ាង​ស័ក្តិសិទ្ធិ​

 

ឱស​ថ​បុរាណ​ខ្មែរ​ព្យាបាល​ជំងឺ​យ៉ាង​ស័ក្តិសិទ្ធិ​

a1vc​ឱស​ថ​ជា​ប្រភេទ​គ្រាប់ និង​ទឹក មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូច​ជា៖
•​ ​ឫស​ដូង​បាត ឫស​ដូង​ច្រមុះ​
•​ ​សក់​ជ្រុះ​ដុះ​ឡើងវិញ​
•​ ​ទឹកនោមផ្អែម លើសឈាម​
•​ ​មហារីក​ដោះ ដុះសាច់បំពង់ក​
•​ ​រលាក​ក្រពះ ពោះវៀន​
•​ ​ឈឺសន្លាក់​ដៃជើង ឈឺ​សរសៃ ចុក​កប់​សរសៃ ឈឺ​រោយ​ខ្នង​ចង្កេះ សម្រួល​ឈាម​
•​ ​កែលម្អ​ឈាម រោគ​ស្ត្រី និង​គាប់​ជំងឺ​ផ្សេងៗ​
•​ ​គ្រួស​ក្នុង​តម្រងនោម​
•​ ​របួស​ស្បែក មុន​ដំរី បូស ស្រែង រមាស់ តាអក រើម ឈឺ​ក្នុង​ត្រចៀក
•​ ​ឈឺធ្មេញ រាក់ធ្មេញ ស្អុយ​មាត់ ស​ង្កៀរ​ធ្មេញ
•​ ​ជាំ​ស្បែ​កមុខ​

​លោកអ្នក​ដែលមាន​រោគសញ្ញា​ដូចខាងលើ​នេះ សូម​អញ្ជើញ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៥៦ ១១ ៤៨ / ០៨៨ ៤៣ ២៣ ១៤៨ / ០៧០ ៧៧ ៤៣ ៦៧ ។

​អាសយដ្ឋាន​លេខ 100Eoz ផ្លូវ​លេខ 136 សង្កាត់​ផ្សារកណ្តាល​ទី​2 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ។

​