All posts by មេគង្គ ប៉ុស្តិ៍

Man City លើក​ពាន Capital One Cup ក្រោយ​ឈ្នះ Liverpool ដោយ​បាល់​ប៉េ​ណា​ល់​ទី​

បាល់ទាត់​៖​ក្រុម​មេឃ​ខៀវ Manchester City បាន​ក្លាយជា​ជើងឯក League Cup ឬ Capital One Cup លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប បន្ទាប់ពី​យកឈ្នះ​លើ​ហង្ស​ក្រហម Liverpool ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៣-១ ក្រោយ​បញ្ចប់​លទ្ធផល​១-១​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ខណៈដែល​អ្នកចាំទី Willy Caballero គឺជា Hero របស់​ក្រុម​លោក Manuel Pellegrini​។​
​គួរ​បញ្ជាក់ថា Man City លើក​ពាន League Cup ៤​ដង​ហើយ (១៩៧០, ១៩៧៦, ២០១៤, ២០១៦) ខណៈដែល Liverpool ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ ៤​ដង (១៩៧៨, ១៩៨៧, ២០០៥, ២០១៦)៕

010

3146

​

ភ្លើង​ឆេះ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ក្រុង​កំពង់ឆ្នាំង សំណាងល្អ​អាច​ពន្លត់​ទាន់​

 

​ដោយ៖ ព សំអាត​​

ខេត្តកំពង់ឆ្នាំង​៖ គ្រោះ​អគ្គិភ័យ បាន​កើតឡើង​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ​ភ្លើង​បាន​រលត់ទៅវិញ ដោយសារ​មានការ​អន្តរាគមន៍ ។​

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ស៊ី​តែ​ន​ដឹក​ប្រេង ចូលមក​ផ្ទេរ​ប្រេង​ចូល​ស៊ីទែន​ក្នុង​ស្ថានីយ៍ ពេល នោះ​ក៍មាន​អណ្តាតភ្លើង​ឆាបឆេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់​តែម្តង ។

​លោក លុយ ឌី​ណា នាយការិយាល័យ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា អគ្គិភ័យ​នេះ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង និង​ខូចខាត​ទ្រព្យសម្បត្តិ​ធំដុំ​នោះឡើយ ដោយ​ខាង​ស្ថានីយ៍​មាន​បំពង់​ពន្លត់​អគ្គិភ័យ​សង្គ្រោះ​បឋម និង​បំពង់​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាញ់​អស់​ចំនួន​១០​បំពង់ និង​មានការ​អន្តរាគមន៍​ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ចេញ​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​អស់​ចំនួន​០២​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​ធ្វើអោយ​អំណាច​នៃ​អណ្តាតភ្លើង​រលត់ ទាំងស្រុង​។

​ដើមហេតុ​នៃ​អគ្គិភ័យ​ខាងលើនេះ លោក លុយ ឌី​ណា បាន​បញ្ជាក់ថា ដោយ​រថយន្ត​ដឹក​ស៊ីទែន ប្រេង ក្នុងនោះ​មាន​ពីរ​ផ្នែក​ខុសគ្នា​ដោយ​ក្នុងនោះ មាន​ទុយោ​ប្រេងសាំង និង​ទុយោ​ប្រេងម៉ាស៊ូត ពេល​ផ្ទេរ​សាំង​ចេញពី​ស៊ីទែន​រួច​ទាញ​ទុយោ​ទុក​វិញ​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង ។

​ករណីនេះ​មិនទាន់​អាច​សន្និដ្ឋានថា​បណ្តាលមកពី​អ្វី​នៅឡើយ​ទេ ដោយ​ទី​១ អាច​បណ្តាលមកពី​ភ្លើងចង្ក្រាន​ដែល​នៅក្បែរនោះ​ដោយហេតុថា​ចំហាយ​ប្រេង​ក្នុង​ចំងាយ​២៥​ម៉ែត្រ​បួន​ជ្រុង​ក៍​អាច​បណ្តាលអោយ​ឆាបឆេះ​ដែរ ឬ​អាចមកពី​ឆ្លង​ចរន្តអគ្គិសនី ពី​កង្ហារ ឬ​ឧបករណ៍​បូម​ប្រេង ឬ​បណ្តាល​មក​រថយន្ត ៕

​177335421352417

ប្រទះឃើញ​សព​បុរស​ម្នាក់​ចង់​កស​ម្លា​ប់​ខ្លួនក្នុងព្រៃ១០​ថ្ងៃ​ទើប​ដឹង

​ដោយ​៖​សហការី​

កោះកុង​៖ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ រយះពេល​១០​ថ្ងៃ ត្រូវបាន​គេ​ប្រទះឃើញ សាកសព​ចងក​នៅក្នុង​ព្រៃ ស្អុយរ​លួច ស្ថិត​ភូមិ​១​ឃុំ ប៉ាក់​ខ្លង ស្រុក​មណ្ឌល សី​មាន ខេត្តកោះកុង​។​

​តាម​ប្រភពពី​សមត្ថកិច្ច មូលដ្ឋាន​ចូលរួម​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​ឲ្យ​ដឹងថា បុរស​ចងក​ធ្វើ​អត្ថ​ឃាត​នោះ ឈ្មោះ ឌី ពេជ្រ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ឃុំ ប៉ាង​ខ្លង ស្រុក​មណ្ឌលសីមា មាន​មុខរបរ​កម្មក​រទូ​ក​។​

​តាម​សម្តី​ពី​ក្រុមគ្រួសារ បាន​និយាយថា ឈ្មោះ ឌី ពេជ្រ ដែល​ធ្វើអត្តឃាត​គឺជា​មនុស្ស​ញៀន​ថ្នាំ មិន​ស្តាប់​ការណែនាំ​ពី​ក្រុមគ្រួសារ​ឡើយ ហើយ​មិនសូវ​ចូល​ផ្ទះ​ទេ​។​ប្រភព​បន្តថា គេ​បាន​បាត់​ពី​ផ្ទះ​រយៈពេល​១០​ថ្ងៃ​មកហើយ លុះដល់​រសៀល​ថ្ងៃកើតហេតុ​ទើប​គាត់​ទទួលដំណឹង​ថា ឌី ពេជ្រ បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​

​តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា បុរស​ខាងលើ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ហើយ​បានប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាមប្រពៃណី​៕

2881177
​22448899

ចាប់​បុរស​ម្នាក់​ពេល​កាច់​សោ​រក​ម៉ូតូ​ដែល​ចត​នៅមុខ​ផ្ទះ​ក្នុងភូមិ​បឹង​សាឡាង (​មាន​វីដេអូរ​)

​ដោយ​៖​ស សាម​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ក្នុង​ខណ្ឌឫស្សីកែវ​សម្រេច​ចាប់ខ្លួន​មុខសញ្ញា​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ដោយ​កាច់ក​សោរ​ម៉ូតូ​ដែល​ចត​នៅមុខ​ផ្ទះ​ហើយ​បម្រុង​អូស​ចេញ​ក៍​ត្រូវ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោ​រ​ឡោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ក​ម្លាំ​ង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​យាមកាម​នៅក្បែរនោះ​ដេញ​ចាប់ខ្លួនបាន​ភ្លាមៗ​តែម្ដង ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​០២​និង​៣០​នាទី​រសៀល​ថ្ងៃទី ២៦ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​ខាង​សារិន ក្រុមទី​១៥ ភូមិ​បឹង​សាឡា​​ង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

នាយប៉ុស្ដិ៍​ឫស្សីកែវ​លោក តូច គឹម​សុង បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ផាម ស៊ុន​វិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខ​របរ​និង​ស្នាក់នៅ​មិន​ពិត ប្រាកដ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ទូច ស្រី​ពៅ អាយុ​២៩​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៧៧H​ផ្លូវ​ឡអិដ្ឋ ក្រុមទី​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​C១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​១-AY៧៨៣០ ។​លោក តូច គឹម​សុង នាយប៉ុស្ដិ៍​ឫស្សីកែវ បាន​ឲ្យ​ដឹង​ទៀតថា ខណៈ​ជនរងគ្រោះ​ចត ដាក់​ម៉ូតូ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន
​
ដោយ​ចាក់សោ​រក​ត្រឹមត្រូវ មួយសន្ទុះ​ក៍​លេចមុខ​ជនសង្ស័យ​មក​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ ហើយ​ត្រៀម​អូស​ចេញ ក៍​ត្រូវ​ជនរងគ្រោះ​ឃើញ​និង​ស្រែកថា​ចោរ ៗ​មានការ​ផ្អើលឆោឡោ​ឮ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​​និង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ​ចេញមក​អន្តរាគមន៍​ចាប់ខ្លួន​ជន​ខាងលើនេះ​បាន​ភ្លាមៗ​ដើម្បី​យកមក​ធ្វើការ​សាកសួរ ។​

​លោកនាយ​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​បន្តថា ក្រោយ​សាកសួរ​ជនសង្ស័យ​រូបនោះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ដោយ​កាច់​សោ​រក​ម៉ូតូ​ពិតប្រាកដ​មែន ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ជន​ត្រូវ​ជាប់​សង្ស័យ​អំពើរ​ចោរកម្ម​”​លួច​ម៉ូតូ​”​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​និង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ព្រមទាំង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់ ៕

1aygtfr

​ជនអនាមិក​កាប់​កូនក្រមុំ​ស្លាប់ និង​កូនកំលោះ​របួសធ្ងន់​ពេល​បញ្ចប់​ពិធីមង្គលការ​

​ដោយ​៖​សុ​ភ័​ណ្ឌ​

​ខេត្តក្រចេះ ៖​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ហិង្សា​កាប់​ទៅលើ​ជនរងគ្រោះ​ពីរ​នាក់​ដែលជា​សាមីខ្លួន​កូនកំលោះ និង​កូនក្រមុំ ខ​ណៈ​អ្នក​ទាំងពីរ​នាំគ្នា​ទៅ​ងូតទឹក​អណ្តូង​នៅក្រៅ​ភូមិ​បន្ទាប់ពី​ពិធី​អាពាហ៍ពិពាហ៍​បានបញ្ចប់​។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ២៣:២០​នាទី នៅ​ចំណុច​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង បណ្តាល​ឱ្យស្លាប់​កូនក្រមុំ​ស្លាប់ និង​បុរស​កូនកំលោះ​រងរបួស​ធ្ងន់​។​

​ប្រភពពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ បានអោយដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ម៉ុ​ន ស្រី​ញឹ​ប ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​ជា​កូនក្រមុំ​) , ទី​២​ឈ្មោះ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល (​ជា​កូន​ក​ម្លោះ​)​។​
​
ប្រភព​បន្តថា ពេល​កើតហេតុ​គឺជា​ថ្ងៃ​ចូល​រោងការ​របស់​ជនរងគ្រោះ​ទាំងពីរ​នាក់ ។​លុះ​ល្ងាច​ឡើង​កម្មវិធី​ចូល​រោងការ​បានបញ្ចប់ ហើយ​កូនក្រមុំ និង​កូន​ក​ម្លោះ​ទាំងពីរ​នាក់​បាន​បណ្តើរ​គ្នា​ទៅ​ងូតទឹក​អណ្តូង​នៅឯ​វាលស្រែ ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចេញមុខ​ធ្វើ​សកម្មភាព​ដោយ​កាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​បណ្តាល​ឲ្យ​ស្លា​បើ និង​របួស​តែម្តង ។​
​
លោក​វរសេនីយ៍ទោ ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល បានបញ្ជាក់​អោយដឹងថា សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​នាំមក​ផ្តន្ទាទោស​តាមច្បាប់​៕

​1agfcd1ahbgv

នាំគ្នា​រួមភេទ​លើ​ពំនូកចំបើង ​ពេល​ប្តី​ទាន់​ប្តឹ​ងពីបទ​រំលោភ​សេពសន្ថវៈ​

ដោយ៖សុភ័ណ្ឌ

កំពង់ចាម៖ បុរស និងស្រ្តីដែលមានប្រពន្ធ និងប្តីរៀងៗខ្លួនហើយ បានលួចលាក់​រួមរក្សលើពំនូកចំបើង  ហើយត្រូវបែកការណ៍ ដោយ​បុរសជាប្តីរបស់​ស្ត្រីនោះដឹង ក៏ប្តឹងឲ្យសមត្ថកិច្ច​ចាប់ខ្លួនជនសង្ស័យ​ដោយដោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ បង្ក​អោយមានការ ភ្ញាក់ផ្អើល​ទាំងពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ភូមិទី៤ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមការបំភ្លឺរបស់(នារីរងគ្រោះ)ឈ្មោះ ប៊ុត សុខឃន អាយុ៣៤ឆ្នាំ មានទីលំនៅ​ភូមិកើតហេតុខាងលើ បានអោយដឹងថា នៅវេលាម៉ោង១៩ ថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៦ ប្តីរបស់នាងឈ្មោះ ឈា ឈាន បានធ្វើ​សត្វខ្វែកក្លែមស្រា​ ហើយបានហៅមិត្តភ័ក្តិ​​នៅក្បែរខាង៤នាក់​មក​ផឹកស៊ី​ជាមួយគ្នាអស់​ស្រា​ចំនួន​២លីត្រ។

ពេលនោះអ្នកជិតខាង​២នាក់ បានត្រឡប់ទៅផ្ទះវិញ នៅសល់​ឈ្មោះ នួន នី និងឈ្មោះ សុន នៅផឹកបន្ត។ បន្តិចក្រោយមក ពួកខ្លួនក៏បបួលគ្នាទៅ​មើលអន្ទាក់សត្វ ដែលដាក់នៅមាត់បឹង។ បន្ទាប់មកអ្នកទាំង៤(ប្តីប្រពន្ធ និងអ្នកជិតខាង)ក៏ព្រម​ព្រាង​គ្នា​ទៅបឹងដោយនាង សុខឃន ជាអ្នកបើកម៉ូតូឌុបប្តីរបស់នាងឈ្មោះ ឈា ឈន រីឯ នួន នី និង សុខ ដើរតាមក្រោយ។

ពេលនាង (សុខ ឃន) ជិះម៉ូតូបានប្រហែល៧០ម៉ែត្រ ប្តីរបស់នាងឈ្មោះ ឈា ឈន បានចុះលើម៉ូតូដេកនៅលើស្មៅដោយស្រវឹង​ខ្លាំងពេក។ នៅពេលដេកនោះឈ្មោះ សុន បានដើរមកដល់ក៏គ្រាហ៍ប្តីនាង​ឲ្យទៅដេកនៅរោងចាំស្រូវក្បែរនោះ រីឯឈ្មោះនួន នី មកដល់ក៏ឡើង​ជិះម៉ូតូពី​ក្រោយនាង សុខ ឃន ទៅមើលអន្ទាក់។

ពេលជិះទៅជិតដល់កន្លែងដាក់អន្ទាក់អ្នកទាំង២ ក៏បានឈប់ម៉ូតូទុកនៅ ភ្លឺស្រែ ហើយដើរទៅអង្គុយនៅពំនូកចំបើង។ ពេលអង្គុយបានបន្តិច ឈ្មោះ នួន នី បាននិយាយថាគាត់ស្រឡាញ់នាង ហើយក៏ចាប់ផ្តើមថើប និងបានរួមរ័ក្សជាមួយគ្នារហូតបានសម្រេច។

បន្ទាប់មកទៀតអ្នកទាំង២បាននាំគ្នាទៅមើលអន្ទាក់​សត្វ បានសត្វ៣ក្បាលក៏មកជិះម៉ូតូត្រឡប់មករោងចាំស្រូវ​ឃើញប្តី (ឈា ឈាន) ដេកនៅទៅនោះ នាង(សុខ ឃន) ក៏ចុះមកដេកជាមួយប្តី  ឯឈ្មោះ នួន នី ជិះម៉ូតូទៅផ្ទះរបស់គាត់វិញ។

នាង សុខ ឃន បន្តថាពេលឈ្មោះ នួន នី ទៅបាត់ប្តីរបស់នាងបាន​សួរថា ទៅមើលអន្ទាក់អីក៏យូរម្ល៉េេះ អានី មានធ្វើអីឯងទេ?  នាងក៏បានប្រាប់ថា គ្មានធ្វើអីទេ តែប្តីនាងមិនជឿក៏លូកដៃស្ទាបប្រដាប់ភេទនាង​ ប៉ះទឹកកាម នាងក៏ឆ្លើយក៏សារភាពថាឈ្មោះ នួន នី បានចាប់រំលោភនាង។ភ្លាមៗនោះប្តីបានជេរនាងហើយបាននាំនាងទៅប្តឹងប៉ូលិសអោយចាប់ ឈ្មោះ នួន នី ពីបទរំលោភសេពសន្ថវៈ។

តាមចម្លើយរបស់ជនជាប់ចោទ​ នួន នី អាយុ ៣៧ឆ្នាំ បានអោយដឹងថា ពេលទៅដល់ពំនូកចំបើងខ្លួន និងឈ្មោះ សុខ ឃន បានអង្គុយនិយាយ​គ្នាលេងរួចហើយខ្លួនក៏សុំរួមរ័ក្សជាមួយនាងហើយក៏​បាន​ចាប់​អោប​ថើប​​ និងរួមរ័ក្ស​រហូតបានសម្រេច​ ទើបនាំគ្នាទៅដោះអន្ទាក់​សត្វ បានសត្វ​៣ក្បាល រួចហើយអ្នកទាំង២ក៏បានជិះម៉ូតូ​មកដល់រោងចាំស្រូវ​ ឃើញឈ្មោះ ឈា ឈន ជាប្តីរបស់នាង សុខ ឃន ដេកនៅទីនោះ​ក៏ដាក់នាង​ សុខ ឃន អោយនៅជាមួយប្តី ហើយខ្លួន​ក៏ជិះម៉ូតូមកផ្ទះ។

លុះយូរបន្តិចស្រាប់តែឃើញ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់ចាមបានមកឃាត់ខ្លួនតាមពាក្យ បណ្តឹងរបស់ ឈា ឈន តែម្តង៕IMG-20160226-WA0007 IMG-20160226-WA0008

បាក់​ស្ពានដែក​មួយ​ខ្សែ​ទៀតហើយ​នៅ​ស្រុក​ឆ្លូង​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​

​ដោយ៖រដ្ឋា

ខេត្តក្រចេះ​៖ ស្ពានដែក​ដែល​ស្ថិតនៅ​ចំណុច​ផ្លូ​វាង​ស្ពាន​កំពង់​រាំង នៅ​ព្រឹក​មិញ​នេះ បាន​រង​ការបាក់​ស្រុត​ខូចខាត​ទាំងស្រុង​ដោយសារ​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​ដែល​ដឹក​ដំឡូង​មី​ពេញបន្ទុក​បាន​បើក​ឆ្លងកាត់ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​គួររំឭកថា កន្លងមកនេះ មាន​ស្ពាន ថ្នល់​ជាច្រើន​កន្លែង​បាន​រង​ការខូចខាត​ដោយសារ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​ឆ្លងកាត់ ហើយ​ថ្មីៗ​នេះ រាជ​រដ្ឋា​ភិ​បាក​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ករណី​សមត្ថកិច្ច​បើកដៃ​ឲ្យ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​លើស​ចំណុះ​រហូតដល់​ជាង​៧០​តោន​បើក​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បង្ក​ឲ្យ​មានការ​ខួច​ខាត​។ ឥលូវ​នេះ មាន​រថយន្ដ​យី​ឌុប​ខ្នាត​យ​ក្យ​មួយគ្រឿង​ទៀត​បាន​ដឹក​ដំឡូង​ពេញបន្ទុក​ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង​។​

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​ទៀប​ភ្លី ឈន​ចូល​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០១៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ត្រង់ចំណុច​ស្ពានដែក​មួយកន្លែង​នៅ​ផ្លូវ​ថ្មី ជា​ធ្វើ​វាង​ស្ពាន​កំពង់​រាំង ខណៈ​កំពុង​ជួសជុល​ស្ថិត នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។
​
លោក ហេង ចន្ថា អភិបាលស្រុក​ឆ្លូង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​រថយន្ដ​នោះ​បានធ្វើ​ចរាចរណ៍ បណ្ដាល​ឲ្យ​បាក់​ស្ពាន​រួចមក ម្ចាស់​រថយន្ដ​បំរុង​យក​ឡាន​ស្ទួ​ច​យក​រថយន្ដ និង​កើប​ដំឡូង​យក​វិញ ប៉ុន្តែ​ត្រូវ​កំលាំង​របស់លោក​ចុះទៅ​ដល់​ឃាត់​មិនទាន់​ឲ្យ​ស្ទួ​ច​យក​ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ រក​ផលប៉ះពាល់​សិន​។​លោក​អភិបាលស្រុក​បន្តថា ម្ចាស់​រថយន្ដ​ដឹក​ដំឡូង​នោះ​លោក​មិនបាន​ចាំ​ឈ្មោះ​នោះទេ ប៉ុន្តែ​លោក បាន​បញ្ជាក់ថា ម្ចាស់​រថយន្ដ​នោះ​ជា​អ្នករស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ដែរ ៕
​

1ab14axz

ប្រគល់​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​ដែល​រក បាន​ដោយ​សិល្បករ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

​

ដោយ​៖រតនា​
​

ភ្នំពេញ​៖​យ៉ាងហោចណាស់​មាន​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ទទួលបាន​ពី​មូលនិធិ SS Fundraiser របស់​អ្នកនាង​ សារី​ន និង​លោក​ ស៊ុ​ក សុភា រស់នៅ​ប្រទេស​អូស្ត្រាលី និង​ថវិកា​ផ្ទាល់ខ្លួន​របស់លោក សន វិ​ជ្ជ​បុត្រ​ ត្រូវបាន​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ការប្រគល់​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែកុម្ភៈ​​ឆ្នាំ​២០១៦​នេះ​ នៅ​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤​ ខាងជើង​រមណីយដ្ឋាន​វត្តភ្នំ​។​

​លោក ផាត់ តារា​រដ្ឋ តំណាង​មូលនិធិ SS Fundraiser ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អះអាងថា​ថវិកា​ដែល​ទទួលបាន​នេះ គឺ​បន្ទាប់ពី​អ្នកនាង​ សារី​ន​ណា និង​លោក ​ស៊ុ​ក សុភា ដែលជា​អតីត​តារា​សម្ដែង និង​ជា​ម្ចាស់​មូលនិធិ​ផ្ទាល់ បានសម្រេច​រៀបចំ​ពិធី​ប្រគំ​តន្ត្រី​ចំនួន​២​លើក​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៥ ខែធ្នូ និង​លើក​ទី​២​នៅ​ថ្ងៃទី​២៦ ខែធ្នូ ក្នុង​ឆ្នាំ​២០១៥ តាមរយៈ​ការអញ្ជើញ​តារាចម្រៀង​ចំនួន​៤​នាក់​ពី​កម្ពុជា ទៅ​ច្រៀង​រាំ​ស្វែងរក​ថវិកា​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​លោក​បន្តថា​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​នេះ មួយ​ភាគ​សល់​ពី​ការប្រគំ​តន្ត្រី និង​មួយ​ភាគ​ទៀត គឺជា​ការបរិច្ចាគ​រប​ស់បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី តាមរយៈ អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា ដើម្បី​ឲ្យ​គ្រប់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​តាម​ការគ្រោង​ទុក​។

​លោក​លើកឡើង​ដែរ​ថា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​ទីបញ្ចប់​នៃ​ការរួមចំណែក​នោះទេ ដ្បិត​បន្ទាប់ពី​ការផ្ដល់​ជំនួយ​នេះ​ទៅ អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា បានសម្រេច​ធ្វើការ​ប្រគំ​តន្ត្រី​បែប​សប្បុរសធម៌​យ៉ាងហោច​មួយដង ទៅ​២​ដង តាមរយៈ​ការធានា​តារាចម្រៀង តារា​សម្ដែង​ពី​ស្រុក​ខ្មែរ​ទៅធ្វើ​សកម្មភាព​ច្រៀង​រាំ​រ៉ៃអង្គាសប្រាក់​បែបនេះ ដើម្បី​បន្ត​ស្វែងរក​កញ្ចប់​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង ទុរគតជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេលកន្លងមក មូលនិធិ SS Fundraiser របស់​អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា បានរួម​ចំណែក​ក្នុងការ​ងា​រង​សប្បុរសធម៌​បែបនេះ​នៅ​កម្ពុជា​ច្រើនលើក​មកហើយ ដូចជា​ជួយ​សង់​ទីជម្រក​ដល់​ចាស់ជរា ទីទ័លក្រ ជួយ​ជីក​អណ្ដូងទឹក​ស្អាត​ដល់​សហ​គម​ក្រីក្រ ជួយ​សង់​បង្គន់​អនាម័យ និង​ជួយ​សង់​សាលារៀន​បាន​មួយ​ខ្នង​ជូន​ដល់​សហគម​សិស្ស​នៅ​ខេត្តបាត់ដំបង​។ ដោយឡែក​ចំពោះ​សកម្មភាព​រ៉ៃ​អង្គាស​ថវិកា​តាមរយៈ Page SS Fundraiser ជួយ​ដល់​តារា​សិល្បៈ​ចាស់ៗ និង​ទុរគតជន​ផ្សេងៗ ក៏បាន​ច្រើន​ផងដែរ ដោយ​គ្មាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​និ​យោ​បាយឡើយ​។
​ ​
​ជាមួយគ្នានេះដែរ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម​(M)​លោក សន វិ​ជ្ជ​បុត្រ ក៏បាន​ប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១​ពាល់​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ លោក​បញ្ជាក់ថា ថវិកា​នេះ​បាន​ពី​ការ​ច្រៀង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​កាលពី​ថ្មីៗ​កន្លងមក​នេះដែ​លោក​សន្យាថា​នឹង​យក​ថវិកា​ទាំង​អស់ពី​ការ​ច្រៀង​ដើម្បី​ជា​អំណោយ​សប្បុរសធម៌​ជូន​មន្ទីរពេទ្យ​នេះ​។ លោក​បន្តទៀតថា​លោក​មិនមាន​ថវិកា​ជា​ដុំ​កំ​ភូ​ន​សម្រាប់​ជួយ​សង្គម​មែន​ប៉ុន្តែ​វា​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់លោក​ចំពោះ​ក្មេងៗ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​លោក​បន្តថា នៅ​ដើមខែ​មិនា​ខាងមុខនេះ​លោក​និង​តារាចម្រៀង​ពីររូប​ផ្សេងទៀត​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ច្រៀង​រាំ​រកលុយ​ជួយ​ដល​មន្ទីរពេទ្យ​ខាងលើ និង​សមកម្ម​ភាព​សប្បុរសធម៌​មួយចំនួនទៀត​ផងដែរ​។

​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​មូ​និ​ធិ សប្បុរសជណ ក៏ដូចជា​សិល្បករ​សិល្បការិនី​ដែល​ចំណាយ​ពេលវេលា ថវិកា កម្លាំងកាយ​ចិត្ត មិន​គិតពី​ការនឿយហត់​ជួយ​ដល់​កិច្ចការ​សង្គម​ពិសេស​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ប្រឈម​នឹង​ការខ្វះខាត​។

ក្រៅពី​កោតសរសើរ​ដល់​សិល្បករ តំណាង​មន្ទីរពេទ្យ​ក៏​បង្ហាញ​ពី​ក្តីរំភើប​ចំពោះ​ទឹកចិត្ត​ដ៏សប្បុរស ក្តី​អាណិត​ស្រលាញ់​របស់​សប្បុរសជន​នានា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានបង្ហាញ​ពីការ​ផុសផុលក្នុងសកម្មភាព​​មនុស្សធម៌ជួយ​ដល់​មន្ទីរពេទ្យ​៕

​3acca4acca1acca2acca

លោក ហុង សុខ​ហួរ ស្នើ​ដាក់​លិខិតឆ្លងដែន​២ និង​ប្រាក់​ដើម្បី​ធានា​ការនៅក្រៅ​ឃុំ

 

ដោយ៖រដ្ឋា

​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​និយាយ​ពេល​សវនាការ​ក្នុង​តុលាការ​កំពូល​ថា​លោក​ស្នើ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយសារ​លោក​មាន​បញ្ហា​សុខភាព ហើយ​លោក​យល់ព្រម​ដាក់​លិខិតឆ្លងដែន​របស់លោក​ចំនួន​២​និង​ប្រាក់​មួយចំនួនទៀត ដើម្បី​ធានាបាន​ការសុំ​នៅក្រៅ​ឃុំ​។​

​គួររំឭកថា លោក ហុង សុខ​ហួរ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស តាម​ការចោទប្រកាន់​៣​ករណី​គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

​

​តុលាការក្រុង​ជម្រះក្តី​យុវជន​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល​

ដោយ៖ប ញ្ញា

​ភ្នំពេញ​៖ នៅ​ម៉ោង​៨៖០០​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​យុវជន​ម្នាក់​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ដែល​បាន​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កាលពី​ឆ្នាំមុន ។​
​
យុវជន​ម្នាក់​នោះ​មានឈ្មោះ គង់ រ៉ា​យ៉ា អាយុ​២៥​ឆ្នាំ ជា​អតីត​និស្សិត​នៅ​
សាកលវិទ្យាល័យ​ខេមរៈ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំមុន បន្ទាប់ពី​រូបគេ​សរសេរ​ខ្លឹមសារ​អំពាវនាវ​ឱ្យធ្វើ បដិវត្តន៍​ពណ៌ នៅលើ​បណ្តាញ​សង្គម Facebook ។ តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។
​
សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ យុវជន គង់ រ៉ា​យ៉ា បាន​សរសេរ​បង្ហោះ​លើ Facebook ដោយ​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា «​តើ​មាន​នរណាម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​អនាគត ខ្ញុំ​នឹងធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លា​ល់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ ហើយ​បើទោះជា​រូបខ្ញុំ​ត្រូវ​ជាប់ពន្ធនាគារ ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ធ្វើ​វា​ដដែល​»៕

​1avcfd

វៀតណាម​ចេញ​ប័ណ្ណបើកបរ​អាច​ប្រើ​បាន​៧៣​ប្រទេស​

ដោយ៖ បញ្ញា

​វៀតណាម ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ទីក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម បានទទួល​ពាក្យស្នើសុំ​ជាច្រើន ដើម្បី​ទទួលបាន សិទ្ធិ​ប្រើប្រាស់​ប័ណ្ណបើកបរ​អន្តរជាតិ​ដែល​អាច​ប្រើប្រាស់​ក្នុងប្រទេស​ចំនួន​៧៣​នៅលើ​សកលលោក​។​
​
នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ​ដកស្រង់​ព័ត៌មាន​ពី​នាយកដ្ឋាន​ដឹកជញ្ជូន ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមកនេះ ។​

​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ អាជ្ញាធរ​វៀតណាម​នឹង​ផ្តល់​ជូនទៅ​ពលរដ្ឋ​វៀតណាម​និង​ជនបរទេស​ណាក៏ដោយ​ដែលមាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ ក្នុងប្រទេស​វៀតណាម ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ ១៣៥,០០០​ដុង ស្មើនឹង ៦​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ មន្ត្រី​ផ្នែក​ដឹកជញ្ជូន​នឹង​រៀបចំ​ធ្វើ​ប័ណ្ណ បើកបរ​ជូន​ភ្លាម​។​
​
គួរ​ជម្រាប​ថា ប័ណ្ណបើកបរ​អន្តរជាតិ​នេះ អាច​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចំនួន ៧៣ ដោយ​ក្នុងនោះ​រួមមាន រុស្ស៊ី​, អាល្លឺម៉ង់​, អ៊ីតាលី​, បារាំង​, ដា​ណឺ​ម៉ាក​, ហូ​ឡង់​, និង ស្វី​ស ផងដែរ​។​
​
នាយកដ្ឋាន​ផ្នែក​ដឹកជញ្ជូន​ឲ្យ​ដឹង​ទៀតថា យានជំនិះ​ទាំងអស់​ដែល​ត្រូវបាន ចុះបញ្ជី​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ហូជីមិញ មាន​ចំនួន​ជា ៧,៦​លាន​គ្រឿង ក្នុងនោះ រថយន្ត​មាន​ចំនួន ៦០០,០០០​គ្រឿង និង ទោចក្រយានយន្ត​ចំនួន ៧ លាន​គ្រឿង​៕

​1aaxzs

ចិន​ចោទ​អាមេរិក​ថា​ជា​អ្នកបង្ក​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប៉េកាំង​៖​ចិន​នៅតែ​កើត​ទុក​មិន​សុខ​ចិ​ត្ដ និង​ចោទ​ទៅ​អាមេរិក​ថា​តែងតែ​បង្កហេតុ ញុះញង់​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមូត្រ​ចិន​ខាងត្បូង​ឲ្យ​ប្រឆាំង​ចិន ដូច្នេះ​ចិន​ត្រូវ​ពង្រឹង​ការការពារ ព្រោះ​ប្រមាណ​៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ចិន​។​
​រឿងរ៉ាវ​នៅ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កំពុងស្ថិត​ក្នុង​ភាព​តានតឹង​ជាថ្មី បន្ទាប់​ចិន​បាន​បញ្ជូន​សព្វាវុធ​ទៅ​ដាក់ពង្រាយ​នៅ​ដែន​កោះ​ជម្លោះ ដែល​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មាន​វៀតណាម ហ្វីលីពីន តៃវ៉ាន់​ជា រួម​នឹង​សហរដ្ឋអាមេរិក​បញ្ចេញ​ប្រតិកម្ម​ផងដែរ​។​
​ទោះជា​យ៉ាងណាក៏ដោយ​ចិន​នៅតែ​អះអាងថា ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ ឬ​ឧបករណ៍​ការពារ​ប្រភេទ​អ្វី​នោះ​វា​គ្មាន​ទាស់ខុស​អី​ដែរ ព្រោះ​ចិន​មាន​សិទ្ធិ​គ្រប់គ្រាន់ ផ្ទុយទៅវិញ អាមេរិក​ទេ​ដែលជា​អ្នកជំរុញ​ឲ្យ​មាន​យោធា​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​៕

20151107-063630-365-thumb

​

អាមេរិក និង​រុស្ស៊ី អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​បទ​ឈប់បាញ់​បណ្តោះអាសន្ន​នៅ​ស៊ី​រី​

ស៊ី​រី​៖​សហរដ្ឋអាមេរិក និង​រុស្ស៊ី បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គោរព​កិច្ច​ទម្លាក់អាវុធ​បណ្តោះអាសន្ន ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃ​សុក្រ នៅ​ម៉ោង​១២​រំលងអធ្រាត្រ បើទោះពី​ស្ថានភាព​នៅ​ប្រទេស​ស៊ី​រី នៅតែ​មិនទាន់​ប្រសើរឡើង​ក្តី​។
​កិច្ចសន្យា​ព្រមព្រៀង​ដាក់អាវុធ ដែល​អាមេរិក និង​រុស្ស៊ី​បាន​ព្រមព្រៀងគ្នា​នៅ​ក្រុង​មុយ​និ​ច ជាមួយនឹង​ប្រទេស​១៥​ផ្សេងទៀត ដែលមាន​ជាប់​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​ស៊ី​រី តាម​ធម្មតា នឹង​ចូល​ជាធរ​មាននៅ​យប់​ថ្ងៃ​សុក្រ ទី​២៦ កុម្ភៈ​នេះ នៅ​ម៉ោង​១២​រំលងអធ្រាត្រ​។
​គួរ​បញ្ជាក់ថា កាលពីដើម​សប្តាហ៍​នេះ​លោក​អូ​បា​ម៉ា និង​លោកពូ​ទីន បាន​អះអាង​រួមគ្នា អំពី​ឆន្ទៈ​របស់​មហាអំណាច​ទាំងពីរ ដែល​ចង់​ឲ្យ​ការដាក់​អាវុធ​នេះ មាន​ប្រសិទ្ធិភាព​១០០%​។ ការ​នេះ​អាច​សម្រេច​ទៅបាន​ទាល់តែ​ភាគី​ទាំងអស់​នាំគ្នា​គោរព​៕

ST-018

​

ផ្អាក​ចរន្ត​អគ្គិសនី​៣​ថ្ងៃ​ក្នុង​តំបន់​ខ្លះ​នៅ​ភ្នំពេញ និង​ខេត្ដ​កណ្ដាល

​ដោយ៖រដ្ឋា

ភ្នំ​ពេ​ញ៖អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC)​បានចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល តាម​ពេលវេលា​ផ្សេងគ្នា​រយៈពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​ស្អែក​ទៅ ដោយសារ​មានការ​ជួសជុល​ផ្លាស់ប្ដូរ តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​សម្រាប់តំបន់​មួយចំនួន​តាម​កន្លែង​ដែលមាន​ការដ្ឋាន​ពង្រីក​ផ្លូវ​។​

ក្នុង​សេចក្ដីជូនដំណឹង​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ទី​២៦ ខែ​កុ​ម្ភះ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​២​រសៀល EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​P៦៧0 P៦៧១ ស្ថិតនៅ​ភូមិ​ព្រែក​រាំង ក្នុង​ក្រុង​តាខ្មៅ តំបន់​ភ្លើង​លេខ​PT១០៤៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤៤០ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ឃ្មួញ ភូមិ​អន្លង់​ក្ងាន ភូមិ​សំរោង និង​ភូមិ​ត្រពាំង​រាំង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ឃុំ​កំពង់​សំណាញ់ ក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​

នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​PT៥០៨ ស្ថិតនៅតាម​បណ្ដោយ​វិថី​ព្រះបាទ​ត្រសក់ផ្អែម ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​P៥៥៨ P៥៨១ P៥៩១ ប​.​ត​៧៨២ ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ភូមិ​សំរោង ភូមិ​អក​រំដួល ភូមិ​ស្រែ​រា​ជ្ជៈ ក្នុង​សង្កាត់​សំរោងក្រោម ភូមិ​សាក់​ប្រយុទ្ធ ភូមិ​ស្នោ ភូមិ​តាពូង ភូមិ​ផ្លាំ​ង ភូមិ​ព្រៃ​រឹង ភូមិ​រំដួល ក្នុង​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភូមិ​ត្រពាំងវែង ភូមិ​កប់​ស្រូវ ភូមិ​ម្លូរ​ផ្អែម ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ចាប់ពី​ភូមិ​ត្នោតជ្រុំ​៣ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​រហូតដល់​ភូមិ​ម័ល ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​០៥៧ ស្ថិ​ង​នៅ​ភូមិ​២ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​៕

1865423111

តារាសម្តែង ថន តារា ៖ បុរស​ដែល​កៀកកើយ​ក្នុង​អាង​ហែល​ទឹក​មិនមែនជា​ប្រុស​ស្នេហ៍​ទេ​

​ដោ​យ ៖រតនា​

​ភ្នំពេញ​៖ ថ្មីៗ​នេះ​តារា​សម្តែង​ពិធីករ​ពូកែ​ភាសា​ថៃ​កញ្ញា ថន តារា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយនឹង​រូបថត​ក្នុង​សំលៀកបំពាក់​ហែល​ទឹក​ជាមួយ​បុរស​ម្នាក់​។ ប៉ុន្តែ​បុរស​នោះ​ត្រូវបាន​នាង​បញ្ជាក់ថា​គឺជា​តារា​សម្តែង អូន​ឧស្សាហ៍ ទេ មិនមែនជា​ប្រុស​ស្នេហ៍​របស់​នាង​ឡើយ​។

អតីត​ពិធី​ការិនី​កម្មវិធី “​មរតក​សំនៀង​” របស់​ស្ថានីយទូរទស្សន៍​អប្សរា នាង ថន តារា ដែល ជា​បងស្រី​បង្កើត​របស់​ពិធី​ការិនី ថន លក្ខិណា បានធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អ​ល​នោះ​គឺ​រូបថត​២​សន្លឹក​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​បែប​សិច​ស៊ី​នោះ​ត្រូវបាន​គេ​ទម្លាយ​ចេញ​កាលពីពេល​ថ្មីៗ​នេះ​។ បុរស​ម្នាក់​នោះ​មិនត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកណា​ឡើយ ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យថា​ជា​សង្ហា​បណ្តូលចិត្ត​ដែល​កន្លងមក​គេ​ធ្លាប់​លេច​លឺដំណឹង​ថា នាង​បាន​ភ្ជាប់​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​។ ក្នុង​រូបថត​ដែល​បង្ហាញ​ពី​សាច់​សខ្ចី កញ្ញា ថន តារា​ហាក់​សប្បាយរីករាយ​នឹង​ការចុះ​លេង​ទឹកជា​មួយ​បុរស​នោះ​ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។

​ទោះជា​យ៉ាងណា​ការបញ្ជាក់​ចុងក្រោយ​របស់​នាង​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​បានបញ្ជាក់​ថា គឺជា​លោក​អូន ឧស្សាហ៍​ដែល​អ្នក​ទាំងពីរ​បា​នស​ម្តែ​ង​រួមគ្នា​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​”​ទឹកចិត្ត​ប្រពន្ធ​” វគ្គ​២​។ នាង​បញ្ជាក់ថា ក្នុង​រឿងនេះ​នាង​សម្តែង​ជា​តួអង្គ​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ហើយ​វិល​មក​កម្ពុជា​វិញ​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ប្រុស​គឺ​លោក អូន ឧស្សាហ៍​តែម្តង​។ នាង​ថា រូបថត​នេះ​មាន​ច្រើន​សន្លឹក​ទំនងជា​ក្រុមការងារ​ផលិត​ថត​ទុកជា​ឯកសារ​ប៉ុន្តែ​ត្រូវបាន​លេច​ធ្លាយ​។ ទោះជា​យ៉ាងណា​នាង​បញ្ជាក់ថា ឈុត​ឆាក​នេះ​មិន​ស៊ិ​ច​ស៊ី​ជ្រុល​នោះទេ​ខណៈដែល​សំលៀកបំពាក់​ហែល​ទឹក​នោះ​ត្រូវបាន​ជ្រើសរើស​យ៉ាងណា​សមរ​ម្ភ​និង​ប្រាកដថា​មិន​ទទួលបាន​ការរិះគន់​ច្រើន​ពី​ទស្សនិកជន​។

​ពិធីករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បានលើកឡើង​ថា​មិន​បារម្ភ​ពី​ការរិះគន់​ច្រើន​នោះទេ​ព្រោះតែ​ការសម្តែង​ត្រូវមាន​ពេលខ្លះ​ស៊ិ​ច​ស៊ី​ដែរ​ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មហាជន​ភាគច្រើន​ទទួលយកបាន​។ នាង​រំពឹង​ដែរ​ថា ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕

​166441aec2ecdsa