All posts by មេគង្គ ប៉ុស្តិ៍

ចាប់​ជនជាតិ​វៀតណាម​៩នាក់ លួចចូល​ កាប់​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា​

ដោយ៖សុខណាត

​មណ្ឌល​គី​រី​៖​ជនជាតិ​វៀតណាម ៩ នាក់​ត្រូវបាន​កម្លាំង​ការពារ​តំបន់​អភិរក្ស WWF ចាប់​ឃាត់ខ្លួន​ខណៈ​ពួកគេ​ចូលមក​លួច​កាប់​ឈើ​លើ​ទឹកដី​កម្ពុជានៅចំណុចអូរណា ស្រុកពេជ្រាដា ​ក្នុង​ខេត្តមណ្ឌលគិរី​។

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា នៅ​យប់​ថ្ងែ​ទី​24​ខែកុម្ភៈ​ឆ្នាំ​2016 វេលា​ម៉ោង​ប្រមាណ ៩.៣០​នាទី​យប់ កំលាំង​យាមល្បាត​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ចំនុច​ច្រក​អូរ​ណា (​ចន្លោះ​ប៉ុស្តិ៍​៤ – ៥ )​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន 09​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​ត្រូវបាន​កំលាំង របស់លោក ឡុង ប៊ុង ជា​ប្រធាន​ព្រៃ​ការពារ​wwf ប្រចាំខេត្ត​មណ្ឌលគិរី​ធ្វើការ​ឃាត់​ភ្លាមៗ រួមមាន​ទាំង​វត្ថុតាង​មួយចំនួន​ផងដែរ​។​

លោក បាន​បញ្ជាក់ដែរថា នៅ​ប្រតិបត្តិ​ការណ៍​នោះបាន​ដឹកនាំ​ផ្ទាល់​ដោយ លោក​កែវ សុ ភ័ក្យ ជា​អនុប្រធាន​នៃ​ព្រៃ​ការពារ​អភិរ​ក្យ​WWF ក្រោយពី​លោក​ទទួល​ព័ត៌មាន​ថា​មាន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូលមក​លួច​កាប់​ព្រៃ​ក្នុង​ទឹកដី​ខ្មែរ​ដែលជា​តំបន់​កា​ពារ​របស់លោក បាន​បញ្ជា​អោយ​ចុះទៅពិនិត្យ មើល​តែម្ដង ។​

ការចុះ​ល្បាត​ព្រៃ​នោះ ក្រុម​លោក​ក៏បាន​ប្រទះឃើញ​ជនល្មើស ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នា​ចំនួន​09​នាក់ នៅ​ចំណុច អូ​រណា​ក្រោយ​ប៉ុស្តិ៍ រួមមាន​រណារយន្ដ​ចំនួន​03​គ្រឿង ម៉ួ​តូ​ចំនួន​07 បច្ចុប្បន្ននេះ​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នាំមក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គី​រី​ទាំងយប់ ។​

ព្រឹក​ថ្ងៃទី ២៥​នេះ លោក​បាន​កសាង សំណុំរឿង​ដេ​ី​ម្បី ប​ញ្ជួ​ន​ខ្លួន ជនល្មើស​ទាំង​៩​នាក់​រួមទាំង​វត្ថុតាង ដើម្បី​ទៅអោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕
​1ade

លោក ទៀង សារ៉ាត់ ប៉ូលិស​សេដ្ឋកិច្ច​ដាក់​កុងត្រូលជជុះ​គាប​អ្នក​ដឹកជញ្ជូន​ទំនិញ

​ដោយ​៖សហការី​
​

ខេត្តកំពត៖​លោក ទៀង សារ៉ាត់ ជា មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បច្ចុប្បន្ន​បាននិងកំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ក្តៅក្រហាយ ដោយសារតែ​សកម្មភាព​ចេញ​ដាក់​កុងត្រូលជជុះ នៅតាម​បណ្តោយ​ផ្លូវ ដើម្បី​កោសរូស​ទារ លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ​។​

ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​កុងត្រូលជជុះ​របស់លោក ទៀង សារ៉ាត់ ដែល​លួច​ដាក់​ជាប្រចាំ​នោះ ស្ថិតនៅ​ចំណុច​ផ្សារ​ស្លឹក ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត សម្រាប់ធ្វើ​សកម្មភាព​ចល័ត ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​របស់​ប្រជា​ពល រដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ​ជម្រិត ឱ្យចូល​បង់លុយ​យកទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន ដោយ មិន​រើសមុខ​ដោយ​មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​នោះទេ ។​

​បើតាម​ប្រភព​មន្ត្រី​មូលដ្ឋាន​ប្រតិកម្ម​ឱ្យដឹងថា លោក​លោក ទៀង សារ៉ាត់ តែងតែ​អួតអាង​ថា គាត់​បានទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ចុះទៅ​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច នេះ​ឱ្យធ្វើ​ព្យុះភ្លៀង​គាប​.​ក​ក្រុម​ប្រជាពលរដ្ឋ និង​ឈ្មួញ​តាម​ទំនើងចិត្ត ។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ និង​បំពាន​ទៅលើ​កំណែទម្រង់​ស៊ី ជម្រៅ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ និង​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ពេញបន្ទុក ។​

ជាងនេះទៅទៀត តាម​សកម្មភាព​ដែល​គេ​ឃើញ គឺ​លោក ទៀង សារ៉ាត់ បែរជា​បញ្ចេញ​កម្លាំង​ឱ្យធ្វើ​សកម្មភាព​ផ្ទុយ​ពី​គោ​លន​យោ បាយ​ទាំង ៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​យ៉ាង​គឃ្លើន​បំផុត ផ្ទុយ​ពី​ការងារ​ទប់ស្កាត់​បទ ល្មើស​សេដ្ឋកិច្ច​ទៅជា​ក្តោប​ក្តាប់​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ​គ្រួសារ បក្ខពួកនិយម និង​ប្រឹង​ប្រមូល​លុយ​បំប៉ន​ថ្នាក់លើ​ឱ្យ​ទប់​កៅអី​គាត់​ទៅវិញ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់​គ្រប់​ប្រភេទ មកពី​ប្រទេស​វៀតណាម បានឱ្យដឹងថា កម្លាំង​របស់ លោក ទៀង សារ៉ាត់ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ព្រម បង់លុយ ឱ្យ​ពួកគេ​ទៅតាម​ការ​កំណត់ដោយ​ព្រមាន​ចាប់​ឃាត់ បញ្ជូនទៅ​ថ្នាក់លើ ឬ​បង់ពិន័យ តាមច្បាប់​តែម្តង ប្រសិនជា​ពុំបាន​តាម សំណើរ​ពួកខ្លួន​តម្រូវឱ្យ​បង់​ជើង បង់​ខែ​ទេនោះ ហើយ​មិន​ថា តែ​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ បង់ពន្ធ ១០០% នោះទេ ដាច់ខាត ត្រូវតែ​បង់លុយ​បាយ ៣០​ម៉ឺន​-៤០​ម៉ឺន​ក្នុង​មួយខែ​។​

ប្រភព​ខាងលើ​ឱ្យដឹងទៀតថា កន្លងមក​ថ្មី​នេះ លោក ទៀង សារ៉ាត់ អាង​ខ្លួន​ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានធ្វើ​សកម្ម​ភាពជា​រៀងរាល់​យប់​ដើរ​ប្រ​ម៉ាញ់ រកមើល​រថយន្ត​ដឹកទំនិញ​អោយមក​បង់លុយ​ប្រជាពលរដ្ឋ​ដែល​បើក ឆ្លងកាត់​កុងត្រូលជជុះ​របស់​ពួកគេ ដោយ​កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ។​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ​ទុកឱ្យ​លោក ទៀង សារ៉ាត់ បន្ត​ចាប់​គាប​ជម្រិត​ធ្វើបាប​ប្រជាពលរដ្ឋ​នោះ​ទៀត​ទេ ។​

ទោះបីជា​យ៉ាងនេះ​ក្តី លោក ទៀង សារ៉ាត់ មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ចំពោះ​ការលើកឡើង​ដូចខាងលើ​បានទេ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ​កុ​ម្ភះ នេះ​៕

​1bc2bc

​សាន់ វិសាល ត្រូវ​នារី​ម្នាក់​បកអាក្រាត​រឿង​ជំពាក់​លុយ និង​ទម្លាយ​រឿង​មានកូន​ជាមួយ​តួឯក​ស្រី​

​ដោ​យះ រតនា​

​ភ្នំពេញ​៖ អ្នកដឹកនាំ​សម្តែង​ភាពយន្ត និង​ពិធីករ​ប្រុស​ទូរទស្សន៍​ហង្ស​មាស​លោក សាន់ វិសាល ថ្មីៗ​នេះ​ត្រូវបាន​នារី​ម្នាក់​ចេញមុខ​បកអាក្រាត​រឿង​ជំពាក់​ប្រាក់​មិន​សង និង​ទម្លាយ​អាថ​កំបាំង​ស្នេហ៍​លួចលាក់​រហូត​មានកូន​ម្នាក់​ជាមួយ តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” នាង ម៉ម ស្រី​ពៅ​។ ការ​បកអាក្រាត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​លោក​បានបញ្ចប់​ទំនាក់ទំនង​ស្នេហា រយៈពេល​៩​ឆ្នាំ​ជាមួយ​នាង​ឈ្មោះ​ដាវី​នោះ​ផងដែរ ។​
​
​ដំណឹង​ស្នេហា​ត្រីកោណ​ផ្ទុះ​ផ្អើល​អស់អ្នក​សិល្បៈ បាន​កើតមានឡើង​ក្រោយពី​Acount Facebook របស់​នាង​រី​ម្នាក់​ដែលមាន​ឈ្មោះថា Da Vy បាន​សរសេរ​បកអាក្រាត​បង្ហោះ​ទម្លាយ​ជា​សាធារណៈ​ពី​ដំណើរ​ដើមទង​នៃ​ទំនាក់ទំនង​ស្នេហា​រវាង​នាង និង​លោក សាន់ វិសាល ដែលមាន​រយៈពេល​៩​ឆ្នាំ រហូត​ធ្វើ​ឲ្យ​នាង​ទុកចិត្ត​ព្រម​លះបង់​លុយកាក់​ផ្ទាល់ខ្លួន​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​តារា​ប្រុស​លោក សាន់ វិសាល ។​ប៉ុន្តែ​ទីបំផុត​ត្រូវ​ចាញ់បោក​តារា​ប្រុស​រូបនេះ​ដោយ​ការ​ដោះដៃ​ទៅ​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​តួឯក​ស្រី​ក្នុង​រឿង “​រនាថ​ស្នេហ៍​” រហូត​មានកូន​ម្នាក់ ហើយ​ថែមទាំង​គំរាម​ប្តឹង​នាង ព្រោះតែ​ខឹង​នាង​ទារលុយ​ដែល​លោក វិសាល ជំពាក់​នាពេល​កន្លង ។​នៅលើ Acount Facebook ដដែល បានសរសេរថា “​អ្នកឯង​កុំមក​ខ​ល​គំរាម​ខ្ញុំ​ក្នុង​ផ្លូវច្បាប់ ខ្ញុំ​អត់​មាន​ខ្លាច​អ្នកឯង​ទេ ។ បោក​គេ​ហើយ ចង់​ប្តឹង​គេ​ទៀត វាខ​ល​គំរាម​ខ្ញុំ​មិត្តៗ​ជួយ​ចែកចាយ​ផង ។ វា​បោក​ខ្ញុំ​មិនទាន់​ឆ្អែត​ម្សិល​ម្ងៃ​វា​ណាត់​មេ​តុងទីន និង​ខ្ញុំ​ជួប​វា​ស្រាប់តែ​ចង់​ឲ្យ​ខ្ញុំ​ដោះបំណុល​តុងទីន​វា​ទៀត ហួសចិត្ត ខ្ញុំ​ឈប់​គិត​ហើយ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​អត់ទ្រាំ​មិនបាន​សោះ គាត់​ជាតា​រា​កំពូល​បោក​” ។​
​
​ការទម្លាយ​រឿងរ៉ាវ​ស្នេហា​នេះ​ក្រោយពី​ម្ចាស់ Acount Facebook​ខាងលើ​បាន​ខកចិត្ត​ចំពោះ​ទង្វើ​របស់លោក សាន់ វិសាល ដែល​ក្បត់ចិត្ត​នាង​ទៅ​មាន​ស្រី​ថ្មី​ជាតា​រា​សម្តែង​ខណៈដែល​ក​ន្ល​ង​ទៅ​នាង​ធ្លាប់បាន​ជួយ​ជ្រោ​ជ្រែង​ទាំង​ការបើក​ដំណើរការ​ហាង​លក់​សំលៀកបំពាក់ និង​ជួយ​បង់ថ្លៃ​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​ជាដើម​។

​ពិធីករ​លោក សាន់ វិសាល បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​ថា​លោក​មិនមាន​ទំនាក់ទំនង​ស៊ីជម្រៅ​រហូត​រួមរស់​ជាមួយ​នារី​ខាងលើ​នោះទេ​។ លោក​ថា នារី​ម្នាក់នេះ​គ្រាន់តែ​ស្គាល់​រាប់អាន​ប៉ុណ្ណោះ ហើយ​មកពី​នាង​ក្ដៅក្រហាយ​ក្រោយពេល​លោក និង​តួឯក​ស្រី​ក្នុង​រឿង «​រនាត​ស្នេហ៍​» បាន​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ទើប​ចេះតែ​ដើរ​និយាយ​ផ្ដេសផ្ដាស និង​ខ​ល​មក​គំរាម​ទារលុយ​ពី​លោក​ស្ទើរ​រាល់ថ្ងៃ ហើយ​លោក​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នាង​ពីបទ​បរិហា​កេ​រិ៍្ត​ផងដែរ​។

​ទោះជា​យ៉ាងណាក្តី​នារី​ដែល​សុខចិត្ត​លាតត្រដាង​កាត់​កេរ​កាត់​ខ្មាស់​បង្ហាញ​រូបថត​មួយចំនួន​ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​នាង​និង​លោក សាន់ វិសាល​។ នាង​ក៏​ព្រមាន​ប្តឹង​បក​ទៅកាន់​លោក សាន់ វិសាល វិញ​ដែរ​៕

4asd3as 5as​

FIFA នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​យប់​ស្អែក​

​ស្វី​ស​៖​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ដើម្បី​មក​ជំនួស​តំណែង​ប្រធាន​ចាស់​លោក Sepp Blatter ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ដើមខែ មិថុនា ឆ្នាំ​២០១៥​ដោយសារ​វិបត្តិ ពុករលួយ​ផ្ទុះ​ឡើយ​ខ្លាំងក្លា​។​
​តាម​ប្រភព​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មាន​បេក្ខជន​៥​រូប​ដែល​សុទ្ធសឹងតែ​កាន់តំណែង​ធំ​ក្នុង​សមាគម​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​រាត្រី​ស្អែក​នេះ នៅ​ទី​ស្នាក់​កណ្តាល​ស្ថិតក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស​។​
​ប្រភព​បន្តថា នេះ​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ទី​៩ ក្នុង​អាណត្តិ​ទី​២៨ ដើម្បី​បន្ត​ដឹកនាំ​ស្ថាប័ន​ដែល មិន​គិតពី​ប្រាក់កំរៃ ដែល​ធ្វើការ​សំខាន់​ទៅលើ​កីឡាបាល់ទាត់​ទាំង​ផ្នែក​យុវជន បាល់ទាត់​នារី និង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ជាដើម​ដែលមាន​រយៈពេល​៤​ម្តង​ដូចគ្នា​។​
​គួរ​បញ្ជាក់ថា ប្រធានស្តីទី FIFA លោក Sepp Blatter រួមជាមួយ​ប្រធាន UEFA លោក Michel Platini ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរ ឈ្មោះ​ឡើយ ដោយសារ​ត្រូវ​ក្រុមប្រឹក្សាវិន័យ​ព្យួរ​មុខតំណែង​រហូតដល់​ទៅ​៦​ឆ្នាំ​ដូចគ្នា ខណៈដែល​អគ្គលេខាធិកា​រ FIFA លោក Jerome Valcke ព្យួរ​មុខតំណែង​រហូតដល់​១២​ឆ្នាំ​ឯណោះ ខណៈដែល​សមាជិក​ទាំង​២០៩​ប្រទេស​របស់ FIFA និង​មន្ត្រី​កំពូលៗ សុទ្ធ​តែមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ទាំងអស់​៕

12779237_233759433623233_6196229256286342820_o

 

12079122_233760046956505_6244128741603884836_n​

CEO របស់ Facebook និង​Twitter រង​ការ​គំរាម​ពី​ក្រុម ISIS

ស៊ី​រី​៖​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook លោក Mark Zuckerberg និង​ស្ថាបនិក​បណ្ដាញ​សង្គម Twitter លោក Jack Dorsey បានក្លាយ​គោលដៅ​វាយប្រហារ​របស់​ក្រុម​ISIS​។ នេះ​បើ​យោងតាម​សារព័ត៌មាន Daily Mail​។​
​តាមរយៈ​ខ្សែ​វីដេអូ​ថ្មី​មួយ​របស់​ក្រុម​ឧទ្ទាម​នេះ​បាន​បង្ហាញថា លើ​ផ្ទៃមុខ​របស់​នាយក​ប្រតិបត្តិ​ទាំងពីរ​នេះ ពោរពេញ​ដោយ​ស្នាម​គ្រាប់កាំភ្លើង ដោយ​ក្នុងនោះ ក្រុម ISIS បាន​បញ្ជាក់ថា វា​ជា​ការសង​សឹង​ដល់​បណ្ដាញ​សង្គម​ទាំងនេះ ដែល​ជួយ​ដល់​រដ្ឋាភិបាល​អាមេរិក ក្នុង​ការបិទ​គណនីរ​បស់​ពួកគេ ប៉ុន្តែ​នៅពេលនេះ ពួកគេ​បាន​គណនី Facebook និង Twitter រាប់ពាន់​។​
​គួរ​បញ្ជាក់ថា កាលពីដើម​ខែមករា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama បានស្នើ​ដល់​បណ្ដាញ​សង្គម Facebook និង Twitter ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ជាពិសេស​គឺ​ក្រុម ISIS៕

ISIS-threaten-Facebook-and-Mark-Zuckerberg-in-chilling-video

​

ក្រុមហ៊ុន ឡុង ណាំ នៅ​ស្រុក​បាភ្នំ ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ឈើកាច់​មុនពេល​មាន​អាជ្ញាប័ណ្ណ​

​ដោយ៖សហការី

ខេត្ត​ព្រៃ​វែ​ង៖ ក្រុមហ៊ុន ឡុង ណាំ មានទីតាំងនៅស្រុកបាភ្នំ ត្រូវគេរាយការណ៍ថា កំពុង​ធ្វើ​អាជីវកម្ម​បំផ្លាញថ្មជុំវិញតំបន់ភ្នំឈើកាច់ដោយកេង​បន្លំ​ផលប្រយោជន៍​របស់​រដ្ឋ ព្រោះ​ពួកគេ​បាន​យក​ថ្ម​ខុស​ទីតាំង​ដែល​ច្បាប់​បានកំណត់ និង​បាន​យក​ថ្ម​យ៉ាង​គគ្រឹកគគ្រេង ក្នុងពេលដែល​ពួកគេ​កំពុងស្ថិត​ក្នុងដំណាក់កាល​សុំ​អាជ្ញាប័ណ្ណ​ពី​ស្ថាប័នជំនាញ​នៅឡើយ​​។​

​ប្រជាពលរដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន ឡុង ណាំ ដែល​ធ្វើ​អាជីវកម្ម​ថ្ម បាន​យក​ថ្ម​ខុស​ទីតាំង​កំណត់ ខ​ណៈ​ក្រុមហ៊ុន​កំពុង​រត់ការ​សុំ​អាជ្ញាប័ណ្ណ​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ​កាយ​យក​ថ្មភ្នំ​ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​
​
ទន្ទឹមនឹង​បញ្ហា​ង​ខាងលើនេះ ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ នាំ​ថ្មភ្នំ ដែល​ត្រូវគេ​កកាយ ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប យក​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​ដឹក​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​

​មន្ត្រី​នៅ​មូលដ្ឋាន​ក្នុងស្រុក​បាភ្នំ បាន​បង្ហើប​ថា មូលហេតុ ថ្មភ្នំ​ដែល​គេ​កកាយ​បាន​ទាំងនោះ មិន​ត្រូវបាន​បង់ពន្ធ គឺ​ដោយសារ​ថ្ម​ទាំងនោះ ត្រូវបាន​គេ​កកាយ​យក​ពី​តំបន់ យក​ថ្ម​របស់ សហគមន៍ ដោយ​កន្លងមក ទីនោះ គឺមាន​ប្រជាពលរដ្ឋ សរុប ១៧ គ្រួសារ ជា​អ្នក​វាយយក​ថ្មភ្នំ​ដោយ​ប្រើ​ដៃ តែ​មិនមាន​អាជ្ញាប័ណ្ណ​ញ​ពី​ក្រសួង​រ៉ែ និង​ថាមពល នោះទេ ។ តែ​បច្ចុប្បន្ន​ទីកន្លែង​យក​ថ្ម​នោះ​ត្រូវបាន​ឈ្មួញ​បាន​ទិញយក​ពី​សហគមន៍ ហើយ​បាន​ប្រើ​គ្រឿងចក្រ​កកាយ​យក​ថ្ម និង​បាន​ដឹក​តាម​រថយន្ត​លក់​ចេញទៅ​ខេត្តស្វាយរៀង ។​

​ប្រជា​ពល​ដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​តែងតែ​ត្អូញត្អែរ​ពី​ករណី​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​ស្រុក បាភ្នំ ខេត្តព្រៃវែង បានស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ ពិសេស​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង គប្បី​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ស៊ើបអង្កេត និង​ដោះស្រាយ​បញ្ហា​ខាងលើ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្រុក​បាភ្នំ ត្រូវ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ និង​ខ្សាច់​ភ្នំ រាប់សិប​ឆ្នាំ​មកហើយ តែ​ផ្លូវថ្នល់​នៅក្នុង​ស្រុក​បាភ្នំ ក៏ដូចជា​នៅ​ខេត្តព្រៃវែង នៅតែមាន​ស្ថានភាព​អាក្រក់​នៅឡើយ​៕

​21345619993254

អាល្លឺម៉ង់​កំពុង​ពិចារណា​បញ្ជូន​ទ័ព​ទៅ​ហ្វឹកហាត់​នៅ​ទុយ​នេ​ស៊ី​ដើម្បី​ក្រុម​ISIS

អាល្លឺម៉ង់​៖​រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ពិចារណា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​ទុយ​នេ​ស៊ី​ដើម្បី​ហ្វឹកហាត់​កងទ័ព​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ISIS​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​អាល្លឺម៉ង់​។​
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់​លោកស្រី Leyen បាន​បញ្ជាក់ថា ការហ្វឹកហាត់​កងទ័ព​ទៅដល់​ប្រទេស​ដទៃ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។ លោកស្រី​លើកឡើងថា កងទ័ព​អាល្លឺម៉ង់​នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ដែល​ជួប​ការលំបាក​ដូច​ទុយ​នេ​ស៊ី​។ ទន្ទឹម​នោះ​លោកស្រី​បន្តថា បច្ចុប្បន្ន​កងទ័ព​អាល្លឺម៉ង់​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​ISIS និង​ចូលរួម​ការបណ្តុះបណ្តាល​ដល់​កងកម្លាំង​ឃឺ​ដ ដោយមាន​បំពាក់អាវុធ នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាក៏ដោយ លោកស្រី​រំពឹងថា ការហ្វឹកហាត់​កងទ័ព​នៅ​ទុយ​នេ​ស៊ី​នឹង​ក្លាយជា​ការចូលរួមចំណែក​ឆ្ពោះទៅរក​ស្ថិរភាព​ក្នុង​តំបន់​៕

7777

​

មេក្លោង​ពីរ​នាក់​ដែល​ជំរិត​ទារប្រាក់​ពី​ស្ត្រី​រកស៊ី​ទិញ​លក់​ដី​ត្រូវបាន​ចាប់ខ្លួន​

 

​ដោយ៖ស សាម

ភ្នំពេញ​៖ មេក្លោង​ចាប់ជំរិត​ទារប្រាក់ ពី​ថៅកែ​ស្រី​ម្នាក់​រកស៊ី​ទិញ​-​លក់​ដី ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នគរបាល​អន្តោប្រវេសន៍ ច្រក​អូរ​ស្មាច់​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​បានជា​បន្តបន្ទាប់ ហើយ​យកមក​បង្ហាញមុខ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មុន​ប​ញ្ជួ​ន​ខ្លួន​ទៅកាន់​តុលាការ​។​

​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ចាប់ជំរិត​នេះ​បាន​កើតឡើង តាំងពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​មកម្ល៉េះ ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​លើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ជា ណារិន អាយុ​៥៧​ឆ្នាំ មុខរបរ​អ្នករកស៊ី​ទិញ​-​លក់​ដី​។​

ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ចាប់ខ្លួន រួមមាន​ទី​១​ឈ្មោះ នូ ចាន់​លី ហៅ​ទូច អាយុ​២៨​ឆ្នាំ ជា​មេក្លោង លើ​ការរៀបចំ​គំរោងការ​ផ្តល់​រថយន្ត និង​សម្រាប់ធ្វើ​សកម្មភាព និង​ទី​២​ឈ្មោះ សូរ ចំរើន អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ច្រកទ្វារ​អូរ​ស្មាច់ ដោយ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59 និង​រថយន្ត Camry ពណ៍​ស្លែ សេរី​ឆ្នាំ​៩៣​មួយគ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។​

​លោក ប៊ុន សត្យា បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​បាន​ទាក់ទង ទៅ​ជនរងគ្រោះ ដោយ​ណាត់​ជួបគ្នា​ធ្វើជា​រក​ទិញ​ដី ចំណុចកើតហេតុ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ទាំង​២​នាក់ បាន​ដក​កាំភ្លើង​ភ្ជង់ ហើយ​អូស​ចូល​រថយន្ត ដោយ​ប្រាប់​ជនរងគ្រោះ​ប្រគល់​លុយ​៦០០០​ដុល្លារ​។​ដោយ​ខ្លាច​ជនសង្ស័យ​ទាំង​២​នាក់ បាញ់សម្លាប់​ចោល​នោះ ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​កូនស្រី ឲ្យ​យកលុយ​ចំនួន​៦០០០​ដុល្លារ មក​ប្រគល់ជូន​ពួកវា ហើយ​ក្រោយ​បាន​លុយ ជនសង្ស័យ​ក៏​គេចខ្លួន រហូតដល់​ថ្ងៃ​ដែល​ត្រូវបាន​បង្ក្រាប​៕

​aasseeww

សមត្ថកិច្ច​ទៅណា​អស់ហើយ ឡាន​ដឹក​អង្ករ​ជាង​៧០​តោន​បើក​មក​បំផ្លាញ​ស្ពាន​អ្នក​លឿង​

ដោយ៖សហការី

ព្រៃវែង​៖ស្ពាន​អ្នក​លឿង (​ស្ពាន​ស៊ូ​បា​សា​) បាន​រង​ការខូចខាត​ដោយសារ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​ចំណុះ​ជាង​៧០​តោន​មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់​ឡើងលើ​ស្ពាន ​ប៉ុន្តែ​ដោយសារ​ឡើង​មិន​រួច​ក៏​រអិល​ថយចុះ​ក្រោយ​វិញ ហើយ​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​គួរ​ឲ្យ​បារម្ភ​។​
​
ហេតុ​ការ​ដ៏​អាក្រក់​នេះ បាន​រងការ​រិះគន់យ៉ាងខ្លាំង​ចំពោះ​សមត្ថកិច្ច​របស់​មន្ដ្រី​ក្រសួង​សាធារណៈការ ​និង​ដឹក​ញ្ជូ​ន​ថា ហេតុអ្វី​បានជា​បណ្តោយ​ឲ្យ​មាន​រថយន្ត​ធំៗ​ផ្ទុក​ធ្ងន់​លើស​ចំណុះអាច​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​ពី​ខេត្តស្វាយរៀង​មកដល់​ស្ពាន​អ្នក​លឿង​។ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ​ក្នុងករណី​រថយន្ត​ចំណុះ​ប្រមាណ​៧០​តោន បានព្យាយាម​បើក​ឆ្លងកាត់​ស្ពាន​ដ៏​ប្រណីត និង​មានតម្លៃ​មហាសាល​បំផុត​របស់​ខ្មែរ ខណៈ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ ៣ កន្លែង ចាប់ពី​ខេត្ត ស្វាយរៀង មកដល់​រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២២ ឈានចូល​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ស្ពាន​អ្នក​លឿង ត្រើយ​ខាងកើត ក្នុង​ខេត្តព្រៃវែង មាន​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743 មាន​ថៅកែ​ឈ្មោះ ចក់ និង ចែ​មុំ (នៅ​តំបន់​អ្នក​លឿង​) ដែល​ក្នុង​រថយន្ត​នេះ​ផ្ទុក​អង្ករខ្សាយ និង​អង្ករដំណើប សរុប ជាង​៧០​តោន បាន​បើកបរ​ឆ្លងកាត់​ស្ពានបំណងឆ្លង​ឡើង​ស្ពានមកត្រើយខាងលិច ប៉ុន្តែឡើងមិន​រួច​ក៏​រអិល​ថយក្រោយ​វិញ បង្ក​ឲ្យ​ខូចខាត​សាច់​កៅស៊ូ​ស្ពាន​ធ្វើ​ឲ្យ​អ្នកឃើញ​ហេតុ​ការណ៍​នេះ​មានការ​បារម្ភ​យ៉ាងខ្លាំង ។​ប្រភព​បន្តថា រថយន្ត​ដឹក​អង្ករ​នេះ​ចេញពី​ខេត្តស្វាយរៀង​ព្រំដែន​ប្រទេស​វៀតណាម​ឆ្ពោះទៅ​ប្រទេស​ថៃ ។​
​
ប្រភព​ដដែល​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​គេ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​ករណីបែបនេះ គឺ​រថយន្ត​ចំណុះ​ទម្ងន់ ១៧​តោន ហើយ​ទម្ងន់​ផ្ទុក​អង្ករ​ជាង​៦០​តោនទៀត បូកសរុប​ជាង​៧០​តោន ធ្វើ​ចរាចរណ៍​ដោយ​សេរី ហើយ​ពេលនេះ​ហ៊ាន​បណ្តោយ​ឲ្យ​បើក​ឆ្លងកាត់​ស្ពា​ន​ដែលមានតម្លៃ​ដ៍​មហាសាល​ថែមទៀត​។ តើ​ហេតុអ្វី​បានជារ​ថយ​ន្តេះ​អាច​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​របស់​ជំនាញ​បាន ? បើ​នៅតែមាន​ករណី​ឃុបឃិត​គ្នា​បែបនេះ បញ្ហា​អាក្រក់​នឹង​កើតមានឡើងគ្រប់ទីកន្លែង ​មិន​ចំពោះតែ​ស្ពាន​អ្នក​លឿង​នោះឡើយ​៕

​117711

ប៉េអឹម​ចាប់​រថយន្ត​ពីរ​គ្រឿង​ដឹកឈើ​ល្មើសច្បាប់​នៅ​ស្រុក​កែវ​សីមា​

​ដោយ៖សហការី

មណ្ឌលគិរី​៖ នៅវេលា​ម៉ោង ០៩៖០០ នាទី​យប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​អូររាំង និង ស្រុក​កែវ​សី​ម៉ា ចំនួន​៨ នាក់ ប្រើ​មធ្យោបាយ​រថយន្ត ៤ គ្រឿង ដឹកនាំ​ដោយ​លោក រ៉ុ​ន ឌឿ​ន បាន​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​ចំនួន ២ គ្រឿង ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ។​

​រថយន្ត​ទី​០១ ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅវេលា​ម៉ោង ០៩៖០០ នាទី ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក Toyota 4renner ពណ៌​ស្ករ ស្លាក​លេខ 2F 1828 ដឹក​ឈេ​ី​ខុសច្បាប់​ប្រភេទ ធ្នង់ ចំនួន ១០ ដុំ នឹង បាន​ឃាត់ខ្លួន​អ្នក​បេ​ី​បរ ០១ នាក់ ឈ្មោះ ញឹម រឿង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នក​បេ​ី​កបរ​រថយន្ត រស់នៅ​ភូមិ កេ​ី​ត​ហេតុ​ខាង​លេ​ី ។​

​រថយន្ត​ទី​២ ត្រូវ​ចាប់បាន​នៅវេលា​ម៉ោង​០៦៖៣០ នាទី​ព្រឹក ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក Camary ឆ្នាំ ២០០២ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ 2 j 3487 ដឹក​ឈើ​ខុសច្បាប់​ប្រភេទ​ធ្នង់​ចំនួន ៦ កំណាត់​។​

បច្ចុប្បន្ន​រថយន្ត នឹង​ឈេ​​ទាំងអស់​រួមទាំង​បេ​ី​កបរ​ត្រូវបាន​ប្រគល់អោយ​រដ្ឋបាល​ព្រៃ​ឈេ​ី និង​អភិរក្ស​ចម្រុះ​”​សី​ម៉ា ” ខេត្តមណ្ឌលគិរី ។​

​ទោះជា​បី​ជា​យ៉ាងណា សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ម្ចាស់​ឈើ​នោះឡើយ​៕
​441125714421511

អតីត​បវរកញ្ញា New Jersey ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

អាមេរិក​៖​អតីត​បវរកញ្ញា New Jersey នាង Cara McCollum របស់​សហរដ្ឋអាមេរិក​វ័យ​២៤​ឆ្នាំ​បាន​លាចាក​លោក​ហើយ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែកុម្ភៈ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​តក់ស្លុត​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ គ្រា​ដែល​កំពុង​បើករថយន្ត Ford Mustang នៅលើ​ផ្លូវ​លេខ ៥៥ ក្នុង​រដ្ឋ New Jersey ។
​នាង Cara ត្រូវបាន​គេ​ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយពេល​កើតហេតុ ហើយ​ក្រុមគ្រួសារ​របស់​អតីត​បវរកញ្ញា New Jersey បាន​រំពឹងថា ស្ថានភាព​របស់​នាង​នឹង​ប្រសើរឡើង តែ​ជា​អកុសល​សុខភាព​របស់​នាង​កាន់តែ​ខ្សោយ​ទៅៗ និង​បាន​ចាកចេញ​ជា​រៀងរហូត​នៅ​ថ្ងៃទី ២២​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា មុនពេល​ស្លាប់​នាង Cara បានសម្រេច​ចិត្តនឹង​បរិច្ចាគ​សរីរាង្គ​ខាងក្នុង​ទាំងអស់​របស់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដទៃទៀត​។​
​គួរ​បញ្ជាក់ថា នាង​Cara បានបញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ល្បីឈ្មោះ Princeton និង​បាន​ក្លាយជា​អ្នកអាន​ព័ត៌មាន​។ ក្រោយពេល​ទទួលបាន​ពាន​បវរកញ្ញា New Jersey នាង​បាន​បន្តការងារ​នេះ​៦ ខែ​ទៀត​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ SNJ Today៕

mccollum23n-2-web-1456222398402

​

សំណើ​ទិញ FELIPE ANDERSON របស់ MAN UNITED បរាជ័យ

បាល់ទាត់​៖​ប្រធាន​របស់​ក្លិប​បាល់ទាត់​នៅ​ប្រទេស​អ៊ីតាលី Lazio លោក Claudio Lotito បាន​បដិសេធ​ចំពោះ​ការព្រមព្រៀង​ថា ខ្សែប្រយុទ្ធ Felipe Anderson នឹង​ផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United នៅ​រដូវ​កាល​ក្រោយ​ក្នុង​កញ្ចប់​ទឹកប្រាក់​៤៧​លាន​ផោន​។​
​ លោក Claudio Lotito បាន​ប្រាប់​គេហទំព័រ Calciomercato ថា ការលក់​ខ្សែប្រយុទ្ធ Felipe Anderson ធ្វើឡើង​ពិតប្រាកដ លុះត្រា​តែមាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ និង​មានតម្លៃ​ពលកម្ម​ច្រើនជាង​នេះ ហើយ​ចំពោះ​តម្លៃ​ខាងលើនេះ​យើង​មិន​ព្រមព្រៀង​នោះទេ​។
​ ​ការ​ចេញមក​បដិសេធ​លើ​ការចង់បាន​ខ្សែប្រយុទ្ធ Felipe Anderson ពី​សំណាក់​ក្លិប​បិសាច​ក្រហម Manchester United គឺ​បានធ្វើ​ឡើងជា​ច្រើនលើកច្រើនសា​មកហើយ បន្ទាប់ពី​កាលពីដើម​រដូវ​កាល​ក្លិប Manchester United ក៏បាន​ដាក់សំណើ​ម្ដង​រួចមកហើយ​ក្នុង​កញ្ចប់​ទឹកប្រាក់​ប្រមាណ​ជា ៣៧,៦​លាន​ផោន​។
​ ​គួរ​បញ្ជាក់ថា កីឡាករ Felipe Anderson បង្ហាញខ្លួន​ចូល​លេង​ឲ្យ​ក្លិប Lazio ចំនួន​២៤​លើក​នៅ​រដូវ​កាល​នេះ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​ចំនួន​៦​គ្រាប់​ផងដែរ​៕

Foto Marco Rosi/LaPresse 23 09 2015 Roma ( Italia ) Sport-Calcio Campionato Serie A Tim 2015-2016 incontro  Lazio Vs Genoa allo Stadio Olimpico di Roma Nella foto  Foto Marco Rosi / LaPresse 23 09 2015 Roma ( Italy ) Sport - Calcio -  Championship Serie A Tim 2015-2016 Match day Lazio Vs Genoa at the Olimpic Stadium in Rome in the photo Lazio's player Felipe Anderson celebrating a goal

Foto Marco Rosi/LaPresse
23 09 2015 Roma ( Italia )
Sport-Calcio
Campionato Serie A Tim 2015-2016 incontro Lazio Vs Genoa allo Stadio Olimpico di Roma
Nella foto
Foto Marco Rosi / LaPresse
23 09 2015 Roma ( Italy )
Sport – Calcio –
Championship Serie A Tim 2015-2016 Match day Lazio Vs Genoa at the Olimpic Stadium in Rome
in the photo Lazio’s player Felipe Anderson celebrating a goal

 

​

ចិន​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប៉េកាំង​៖​ចិន​បានដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​នៅលើ​កោះ​Woody ដែលជា​ផ្នែក​មួយ​នៅ​កោះ​Paracel ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​Fox News​។​
​សារព័ត៌មាន​ដដែល​បាន​ផ្សាយ​ថា អ្នកស៊ើប​ការណ៍​សម្ងាត់​អាមេរិក​បាន​ប្រទះឃើញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ត្រូវបាន​ប្រទេស​ចិន​ដាក់ពង្រាយ​នៅ​ទីនោះ ប្រមាណ​៣-៤​ថ្ងៃ​មកហើយ​។ ទោះ​យ៉ាងនេះ​ក្តី​នៅ​មិនមាន​ការឆ្លើយតប​ពី​ខាង​ភាគី​ចិន​នៅឡើយ​ទេ​ពាក់ព័ន្ធ​ការលើកឡើង​របស់​អ្នកស៊ើប​ការណ៍​សម្ងាត់​អាមេរិក​នេះ​។
​គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន ចិន​បាន​អះអាងថា ខ្លួន​បានដាក់​អាវុធ​នៅ​កោះ​Woody ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង​យី​បានឱ្យដឹងថា លោក​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក ប៉ុន្តែ​បាន​លុបចោល​វិញ ដោយសារ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

2961DB2C00000578-3112386-image-a-17_1433518794087

​

ស្ត្រីជន​ជាតិចិន​វ័យក្មេង​ម្នាក់​លោត​ពីលើផ្ទះ​ស្លាប់​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៣៖៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​ជនជាតិ​ចិន​ភេទ​ស្រី​អាយុប្រមាណ​២៥​ឆ្នាំ បាន​លោត​ពីលើផ្ទះ​លេខ 9​បេ​2 ផ្លូវ​លេខ​៦១ ភូមិ​១០​សង្កាត់​ស្រះចក បណ្តាលអោយ​ស្លាប់​ភ្លាមៗ​។

​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នគរបាល​ស្នងការដ្ឋាន​បា​នដឹក​សព​យកទៅ​តម្កល់​នៅ​បន្ទប់​រក្សា​សព ដើម្បី​បន្ត​ការស្រាវជ្រាវ​បន្ថែមទៀត ព្រោះ​សមត្ថកិច្ច​មិនទាន់​ទទួលបាន​នូវ​សេច​ក្ត​រាយការណ៍​ជាក់លាក់​ពីអ្នកពាក់ព័ន្ធនៅឡើយ បើទោះបីជាមានអ្នកនិយាយថា បណ្តាលមកពីរឿងប្រចណ្ឌយ៉ាងក៏ដោយ​៕
​11254211

អ្នកគាំទ្រ​ចង់​ឲ្យ ខេមរៈ​ស្រី​ពៅ ចេញមុខ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ដោយផ្ទាល់​

 

​ដោយ​៖​រតនា​

​ភ្នំពេញ​៖​បន្ទាប់ពី​ដំណឹង​តារាចម្រៀង​ខេមរៈ ស្រី​ពៅ​មាន​បញ្ហា​សុខភាព​រហូត​ធ្លាក់ខ្លួន​ឈឺ​ដេក​ដួល​ត្រូវបាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​បងប្រុស​បង្កើត​របស់​នាង​បានចេញ​មុខមក​ស្រាយ​តាម​វីដេអូ​ខ្លី​មួយ​ដែល​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ទោះជា​យ៉ាងណាក្តី​មហាជន​ចង់បាន​ការបញ្ជាក់​នេះ​ត្រូវបាន​អ្ន​គាំទ្រ​ជាច្រើន​ស្នើ​ឲ្យ​ក្រុមគ្រួសារ​បង្ហាញ​រូបថត​ឬ​បី​ដេ​អូ​ឃ្លី​ប​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព របស់​ខេមរៈ ស្រី​ពៅ​ពិតប្រាកដ​។​

​វីដេអូ​ខ្លី​រយៈពេល​ប្រមាណ​ជិត​១០​នាទី តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ក្តីបារម្ភ​និង​ការសាកសួរ​សុខទុក្ខ​ទៅ​ដាល់​ប្អូនស្រី​បណ្តូលចិត្ត​ដែល​លេចលឺ​ដំណឹង​អ​កុស​ល្យ​មួយចំនួន​ពិសេស​គឺ​ដំណឹង​នាង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​លោក​បញ្ជាក់ថា ប្អូនស្រី​លោក​មិនមាន​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដេក​លើ​ស្លឹកចេក​ឬ​ស្ថិតក្នុង​ដំណាក់កាល​រលះ​រលួយ​សាច់​ដូច​ដំណឹង​កន្លងមក​ទេ​។​លោក​ទទួលស្គាល់ថា​ខេមរៈ ស្រី​ពៅ​ពិតជា​មាន​ជំងឺ​ប៉ុន្តែ​ជា​ជំងឺ​ផ្នែក​បំពង់​សំឡេង ផ្នែក​ពោះវៀន​ក្រពះ​ប៉ុណ្ណោះ​ហើយក៏​ជាហេតុ​ដែល​មិនអាច​ឲ្យ​ប្អូនស្រី​លោក​ច្រៀង​បំពេរ​អារម្មណ៍​ទស្សនិកជន​បាន​ដូច​រាល់ដង​ហើយ​លោក​ក៏​ព្យាយាម​នាំ​ប្អូនស្រី​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផងដែរ​។​

​ក្រៅពី​អរគុណ​និង​បដិសេធ​បញ្ជាក់​ពីលើ​ដំណឹង​អ​កុស​ល្យ​នេះ​តារាចម្រៀង​លំដាប់​ជួរមុខ​នេះ​បានបង្ហាញ​ពី​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត​ជាមួយ​នឹង​បណ្តាញសារព័ត៌មាន​ក៏ដូចជា​អ្នកជិតខាង​មួយចំនួន​ដែល​ទម្លាយ​ដំណឹង​អ​កុល​ស​ល្យ​ដែល​លោក​ចាត់ទុកថា​ប្រាសចាក​ពី​ការពិត​។ លោក​បានចាត់ទុក​ពាក្យ​ចរ​ចាម​អារាម​មួយចំនួន ខាងលើ​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​របស់លោក​។ ហើ​លោ​ករំ​ពឺ​ង​ថា ការបញ្ជាក់​នេះ​គឺ​ដើម្បី​តបស្នង​ការដឹងគុណ និង​យកចិត្ត​ទុក្ខ​ដាក់​ពី​ស្ថានភាព​ជំងឺ​របស់​ប្អូនស្រី​។​
​ ​
​វីដេអូ​ខ្លី​នេះ​ត្រូវបាន​ចែកចាយ​នឹងមាន​អ្នក​ចូល​មើល​ប្រមាណ​កន្លះ​លាន​ដង​ជាមួយនឹង​ការបញ្ចេញ​យោបល់​(Comment)​ផ្សេងៗ ជាច្រើន​ស្ទើ​មិនគួរ​ឲ្យ​ជឿ​ដែល​ភាគច្រើន​ជូនពរ​តារាចម្រៀង​ស្រី​ត្រកូល​ខេមរៈ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ហើយ​អ្វីដែល​មហាជន និង​អ្នកគាំទ្រ​តារាចម្រៀង​ខាង​លំ​ណូ​ម​ពរ​គឺ​ការ​ចង់ឃើញ​រូបថត ឬ​វីដេអូ​ឃ្លី​បរ​បស់​តារាចម្រៀង​ខេមរៈ ស្រី​ពៅ​ដោយផ្ទាល់​នឹង​ភ្នែក​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​លើកឡើងថា “​ខ្ញុំ​ដឹង​ណា​ថា​បងប្រុស​ស្រឡាញ់​ហើយ​យកចិត្តទុកដាក់ take care លើ​បង​ពៅ​ប៉ុណ្ណា ព្រោះ​បង​ការពារ​ណាស់​ទៅ​កិត្តិយស​បង​ពៅ មិន​ដូច​តារា​ដទៃ​នោះទេ បង​ពៅ​ក៏​មិនដែល​សម្តែង​ជាមួយ​តារា​ប្រុស​ណា​ក្រៅពី​បង​ដែរ ប៉ុន្តែ​សុំ​បង្ហាញ​ឲ្យ​កាន់​តេ​ច្បាស់​បាន​អត់​? រូបថត​គាត់ ឬក៏ clip video គាត់​ណា​បង​? កុំ​ឲ្យ​ពួក​ខ្ញុំ​នៅតែ​យល់​ច្រ​លំ ហើយក៏​ដើម្បី​ឲ្យ​អ្នក​ដែល​និយាយ​មិន​ពិត​ខ្មាស់​គេ​វិញ​ម្តងណា​បងប្រុស​។ ចាត់ទុកថា​ជាការ​តបស្នង​ការបារ​ម្ភ​របស់​ទស្សនិកជន​ទៅ​បងប្រុស​”​។ នៅមាន​អ្នក​បញ្ចេញយោបល់​ជាច្រើន​នាក់​ទៀត​បានស្នើ​ឲ្យ​មានការ​បញ្ជាក់​ពី​សាមីខ្លួន ពិសេស​ការបញ្ចេញ​វីដេអូ​ខ្លី​រូបថត​ក្តី​បើទោះជា​នាង​មាន​បញ្ហា​សុខភាព​មែន​នោះ​ក៏ដោយ​។

​ទោះជា​អ្នក​បញ្ចេញយោបល់​ម្នាក់​ផ្សេងទៀត​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា “​សម្រាប់​ខ្ញុំ​គឺមាន​បញ្ហា​ពីរ​នៅក្នុង​រឿងនេះ​! ទីមួយ​គឺ​ហេតុ​អី​បាន​គេ​នៅ​សុខៗ​ក៏​សុខចិត្ត​ប្រើ​មាត់​ឆ្កែ​ទៅ​ប្រឌិត​រឿង​កញ្ញា​? ទី​2 គឺ​បើ​មិន​ដូច​គេ​និយាយ​ទេ​ហេតុ​អី​ក៏​មិន​ចេញមុខ​បកស្រាយ​ទុក​អោយគេ​នៅ​ឆ្ងល់​ចឹ​ង​? ចង់​ល្បី​ដោយសារ​រឿង​ច​ចាម​អារាម​ចឹ​ង​មែន​? ច្រៀង​ពិ​រោះ​ដែរ សម្រស់​ក៏​ស្អាត​ទៀត​ម៉េច​មិន​ខំ​អោយ​ល្បី​រឿង​សមត្ថភាព​សម្តែង​វិញ​ទៅ​? ហើយ​បើ​ឈឺ​វិញ​មែន​គឺ​មានតែ​ពាក្យ​ថា​អាណិត​ប៉ុណ្ណោះ​ក្នុងនាម​ជា​អ្នកគាំទ្រ​ម្នាក់់​។​

​កុំ​តូច​ចិត្តនឹង​ពាក្យ​រិះគន់ថា មកពី​ចង់​ស្អាត​ទើប​មាន​បញ្ហា ត្បិត​គ្មាន​អ្នកណា​មិន​ចង់​ស្អាត​ទេ គ្រាន់តែ​អ្នក​ស្អាត​ខ្លះ​បែប​ធម្មជាតិ និង​អ្នកខ្លះ​ស្អាត​ដោយ​កែច្នៃ​៕

​11225544228817