All posts by មេគង្គ ប៉ុស្តិ៍

ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ​ចិន​បាន​នាំចេញ​គ្រឿង​អាវុធ​សឹង​ទ្វេដង​

​ប៉េកាំង​៖​ជា​ប្រទេស​ផលិត​អាវុធ​ធំជាងគេ​ទី​៣​លើ​លោក​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ​ប្រទេស​ចិន​បាន​នាំចេញ​គ្រឿង​សព្វាវុធ​សឹង​ទ្វេដង ខណៈដែល​ប្រទេស​ចិន​ជា​ប្រទេស​ផលិត​អាវុធ​ធំជាងគេ​ទី​៣​កំពុងតែ​បោះទុន​យ៉ាងច្រើន​ទៅក្នុង​ឧស្សាហកម្ម​ផលិត​អាវុធ​ទំនើបៗ​។​
​របាយការណ៍​របស់​វិទ្យាស្ថាន​អន្ដរជាតិ​ស្ដុក​ហូ​ម​ស្រាវជ្រាវ​ផ្នែក​កិច្ចការ​សន្ដិភាព​បាន​ឲ្យ​ដឹងថា​នៅ​ចន្លោះ​ឆ្នាំ​២០១១​ដល់​២០១៥ ការ​នាំចូល​គ្រឿង​អាវុធ​ទៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​២៥%​ប្រៀប​នឹង​ពេល​៥​ឆ្នាំមុន ដោយ​ជាស​ញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការកើនឡើង​នៃ​ការផលិត​អាវុធ​នៅក្នុង​ស្រុក​ចិន​។​
​វិទ្យាស្ថាន​នេះ​ឲ្យ​ដឹង​ទៀតថា​ពី​ឆ្នាំ​២០១១​ដល់​២០១៥​ការនាំចេញ​គ្រឿង​អាវុធ​ពី​ចិន​បាន​កើនឡើង​៨៨%​ប្រៀប​នឹង​ពេល​៥​ឆ្នាំមុន បើ​មិន​រាប់​គ្រឿង​អាវុធ​ធុន​ស្រាល​។ នៅក្នុង​រយៈពេល​ដូចគ្នា​ការនាំចេញ​គ្រឿង​អាវុធ​ចិន​ទៅ​ពិភពលោក​មាន​ចំនួន​តែ​ប្រមាណ​៦%​ប៉ុណ្ណោះ គឺ​នៅ​ចាញ់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី​ដែលជា​ប្រទេស​ធំជាងគេ​ក្នុង​ការលក់​គ្រឿង​អាវុធ​។​
​ចំពោះ​សម្ភារៈ​ដែល​ចិន​ប្រើ​ដើម្បី​ផលិត​អាវុធ​នៅពេលនេះ មាន​គុណភាព​ខ្ពស់ជាង​កាលពី​១០​ឆ្នាំមុន ហើយក៏​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ទីផ្សារ​អាវុធ​ធំៗ​ក្នុង​ពិភពលោក​មួយចំនួន​។ យ៉ាងណាមិញ​ចិន​នៅតែ​ចាំបាច់​ត្រូវការ​នាំចូល​អាវុធ​បន្ថែមទៀត​មាន​យន្ដហោះ​ដឹក​សព្វាវុធ ឧទ្ធម្ភាគចក្រ ម៉ាស៊ីន​ផលិត​យន្ដហោះ​ចម្បាំង យានជំនិះ​ផ្សេងៗ​និង​នាវា​។ ក្នុង​ឆ្នាំ​២០១៥ ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ពី​រុស្ស៊ី ដែល​នេះ​ជាការ​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​៕

6747072-3x2-700x467

 

​

បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​សម្លាប់​មនុស្ស​១៣​នាក់​

អា​ហ្វ​ហ្កា​នី​ស្ថាន​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​១៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​អត្តឃាត​មួយ​នៅ ភាគ​ខាងជើង​ខេត្ត​ប៉ា​វ៉ាន​របស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​កាលពី​ម្សិលមិញ​។​
​ប្រធាន​ប៉ូលិស​ខេត្ត​មាន​ឈ្មោះថា Zaman Mamozai បាន​និយាយថា មាន​អ្នក​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​ដោយ​ផ្តោត​គោលដៅ​ទៅលើ​មេបញ្ជាការ​ប៉ូលិស ។​លោក​បាន​បញ្ជាក់ថា​ការវាយប្រហារ​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១៣​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​ជន​ស៊ីវិល​៩​នាក់​ផង​នោះ​គឺ​បានកើត​ឡើង​នៅ​ជិត​នឹង​ក្លីនិក​មួយកន្លែង​។ លោក​បាន​បន្ថែមថា​ក្នុងចំណោម​អ្នកស្លាប់​មាន​ប៉ូលិស​ក្នុង​តំបន់​ចំនួន​បួន​នាក់​និង​បង្ក​ឲ្យ​មនុស្ស​១៩​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស ក្នុងចំណោម​អ្នករងរបួស​ទាំងអស់​គឺមាន​ជន​ស៊ីវិល​ចំនួន​១៧​នាក់​។
​គួរ​បញ្ជាក់ថា ក្រុម​តា​លី​បង់​ចេញមុខ​ទទួលខុសត្រូវ​សម្រាប់​ការវាយប្រហារ​នេះ​៕

3b9bc800a25219f92b9e4af143072250_L

 

​

អ្នកស្លាប់​ដោយសារ​ព្យុះ​នៅ​ប្រទេស​ហ្វី​ជី​ឡើងដល់​២៨​នាក់​

ហ្វី​ជី​៖​យោងតាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ​ថា អាជ្ញាធរ​នៃ​ប្រទេស​ប្រជុំ​កោះ​ហ្វី​ជី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារតែ​ព្យុះ​ត្រូពិច​ដ៏​កាច​សាហាវ បាន​កើន​ឡើងដល់​២៨​នាក់ ខណៈដែល​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​ជាច្រើន​ត្រូវ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​
​ក្រៅពី​ផ្ទះសម្បែង នៅមាន​ដើមឈើ និង​ហេ​រដ្ឋ​រចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​រង​ការបំផ្លិចបំផ្លាញ ហើយ​នៅពេលនេះ នាយករដ្ឋមន្ត្រី​ហ្វី​ជី លោក Frank Bainimarama ក៏បាន​អំពាវនាវ​ឲ្យ​មាន​អន្តរ​គម​ន៍​ជំនួយ​មនុស្សធម៌​ពី​អន្តរជាតិ​ផងដែរ ព្រោះ​ពលរដ្ឋ​ហ្វី​ជី ត្រូវការ​ស្បែង និង​ជម្រក​ស្នាក់នៅ​។​
​គួរ​បញ្ជាក់ថា ព្យុះ​ត្រូ​ពិ​ក Cyclone Winston បានចាប់ផ្ដើម​វាយប្រហារ​ប្រទេស​ប្រជុំ​កោះ​ហ្វី​ជី កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ជាមួយនឹង​កម្លាំង​ខ្យល់​ដ៏​ខ្លាំងក្លា ហើយ​បើតាម​សំដី​របស់​ពលរដ្ឋ​ដែល​រស់​នៅលើ​កោះ​នេះ​បាន​ឲ្យ​ដឹងថា វា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ពួកគាត់ ព្រោះថា​កន្លងមក​មិន​ធ្លាប់មាន​ព្យុះ​បែបនេះ​ឡើយ​៕

160222151121-fiji-cyclone-3-exlarge-169

160221124215-06-fiji-winston-exlarge-169

160222151248-fiji-cyclone-6-exlarge-169

160222151352-fiji-cyclone-8-exlarge-169

 

​

រដ្ឋមន្ត្រីការបរទេស​ចិន​នឹងធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​

​ប៉េកាំង​៖​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិ​ក លោក ច​ន ឃើ​រី លោក​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi នឹង​ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ចាប់​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខនេះ​។ នេះ​បើតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ ។​
​អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន លោក Hua Chunying បានបញ្ជាក់​ក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា ភាគី​ទាំងពីរ គឺ​ចិន និង អាមេរិក អាច​នឹង​ពិភាក្សា​អំពី​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​ជា​គោល ក្នុងនោះ​ក៏​នឹងមាន​ការជជែក​ពី​បញ្ហា រសើប​នានា​របស់​អន្តរជាតិ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ការបំពេញ​ទស្សនកិច្ច​របស់លោករ​ដ្ឋ​មន្ត្រី​ចិន កើតឡើង​បន្ទាប់ពី​អាមេរិក រៀបចំ​កិច្ចប្រជុំ​កំពូល ជាមួយ សមាគម​អាស៊ាន ជា​លើកដំបូង​លើ​ទឹកដី​របស់ខ្លួន ហើយ​ដែល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏ត្រូវ​បានលើកឡើង យ៉ាង​ក្តៅគគុក​ដែរនោះ​។ ទន្ទឹម​នោះ​ប្រទេស​ចិន បាន​ទទួលរង​ការរិះគន់ និង ចោទប្រកាន់​ជាច្រើន ពី​អាមេរិក​រឿង​ដាក់ ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នៅលើ​កោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ​៕

????????????????????????????????????

????????????????????????????????????

​

ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​ខ្មែរ​ជាច្រើន​រងរបួស​ក្នុង​ទំនាស់​រឿងស្រី​ខា​រា​អូ​ខេ​នៅ​ខេត្តព្រះវិហារ​

​ដោ​យ៖​សហការី​

​ខេត្តព្រះវិហារ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ចិន ដាំ​អំពៅ បាន​ស្លាប់បាត់​បង់ជីវិត នៅពេល​ដឹក​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បុគ្គលិក​ខ្មែរ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ជម្លោះ​ហិង្សា​ដ៏​សាហាវ​មួយ​ដោយ សារ​រឿង​គំនុំ​ចាស់​ដណ្តើម​ស្រី​ស្នេហ៍​ខារ៉ាអូខេ​ម្នាក់​។​

​ករណីនេះ បានកើត​ទ្បើង​នៅវេលា ម៉ោង​១២ និង​០៥​នាទី​យប់​ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូរ​ព្រៃ​២ ស្រុក​ឆែប ក្បែរ​រដ្ឋបាល ក្រុមហ៊ុន​ដាំ​អំពៅ​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយដឹងថា មុន​កើត​ជម្លោះ​រវាង​ភាគី​ខ្មែរ និង​ជនជាតិ​ចិន គឺ​នៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនជាតិ​ចិន​មកពី​ក្រុមហ៊ុន​ដាំ​អំពៅ​២​នាក់ និង​បុគ្គលិក​ខ្មែរ​ម្នាក់​ចូលទៅ​ច្រៀង​ខារ៉ាអូខេ ក្នុង​ហាង​សាមញ្ញ​មួយកន្លែង​មាន​យីហោ​ឈ្មោះ ផ្កាយ​រាត្រី​។​ពួកគេ​កម្សាន្ត​នៅ​ទីនោះ​រហូតមកដល់​ម៉ោង​១២ និង​០៥​នាទី​យប់ ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ ម្នាក់ៗ​ស្រវឹង​រៀងៗ​ខ្លួន​ក៏មាន​រឿង​ជម្លោះ​ហិង្សា​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ​មួយ​បានកើត​ទ្បើង នៅតាម​ដងផ្លូវ​ក្រៅ​កន្លែង​កម្សាន្ត ត្រង់ចំណុច​ច្រក​ចូលទៅ​រដ្ឋបាល​ក្រុមហ៊ុន​ចិន​ទល់មុខ​ស្ថានីយ សាំង​ការដ្ឋាន​ចិន​ដែល​នៅ​ឆ្ងាយ​ផុត ពី​ហាង​ខារ៉ាអូខេ ប្រមាណ​១​គី​ទ្បូ​ម៉ែត្រ​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ថានភាព​មុខរបួស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គូ​ជម្លោះ​ជនជាតិខ្មែរ​ម្ខាង​ទៀត ប្រើ​កាំបិត​មុខស្រួច​ប្រវែង​កន្លះ​ម៉ែត្រ ចាក់​ត្រូវចំ​ក្រលៀន​ក្បែរ​ចង្កេះ​ចំនួន​២​កាំបិត ជន​ជាតិចិន​ម្នាក់ទៀត ចាក់​ត្រូវ​ស្មា និង​ខ្នង​សុះ​ពេញ​ខ្លួន រីឯ​បុគ្គលិក​ខ្មែរ​ម្នាក់​ត្រូវ​ខ្នង​ច្រើន​កាំបិត​រងរបួស​ធ្ងន់​។​ទីតាំង​កើតហេតុ​ការណ៍​ឃើញ​មាន​ឈាម​របស់​ជនរងគ្រោះ​ទាំង​៣​នាក់ កក​ជោកជាំ​នៅលើ​ថ្នល់​។​

​ម្ចាស់​ហាង​ខារ៉ាអូខេ​ដែល​មិន​ប្រាប់​ឈ្មោះ បានអោយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ នេះ​ថា ជម្លោះ​កាប់​ចាក់​សម្លាប់​គ្នា​បណ្តាលអោយ​ជនជាតិ​ចិន​២​នាក់ ស្លាប់ និង​បុគ្គលិក​ខ្មែរ​ម្នាក់ទៀត​របួសធ្ងន់​មិន​ពាក់ព័ន្ធ​កន្លែង​ខារ៉ាអូខេ របស់គាត់​ទេ គឺ​ហាង ខារ៉ាអូខេ​របស់គាត់​បា​ន​បិទទ្វារ ឈប់​អោយ​ច្រៀង​កម្សាន្ត តាំងពី​ម៉ោង​១១ យប់​ម្ល៉េះ​។​រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ទើប​គាត់​ដឹងថា ទីតាំង​ជម្លោះ កើត​ទ្បើង​នៅ​ទល់មុខ​ស្ថានីយ​សាំង​ក្រុមហ៊ុន​ចិន នៅ​ឆ្ងាយ​ពី​ហាង​ខារ៉ាអូខេ​របស់គាត់ ។​

​អាជ្ញាធរ​ស្រុក​ឆែប បានអោយដឹង​យ៉ាងខ្លី​ថា ករណី​ជម្លោះ​ហិង្សា​បណ្តាល អោយ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​ខ្មែរ​ម្នាក់​របួសធ្ងន់​បណ្តាលមកពី​ប្រកែក​គ្នា​រឿង​អាប់​លុយកាក់​ខុស​។​

​អ្នកយកព័ត៌មាន​មិនអាច​ទាក់ទង​លោក​អធិការ ស្រុក​ឆែប​បានទេ ដើម្បី​សាកសួរ​ពី​ជម្លោះ​ហិង្សា ដ៏​សាហាវ​ខាងលើនេះ​ដោយ​ទូរស័ព្ទ​លោក​ទាក់ទង​មិន​បានទេ​នៅថ្ងៃនេះ​ព្រឹក​ម៉ិ​ញ​នេះ ។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​បានអោយដឹងថា ក្រោយ​កើតហេតុ​ការណ៍​ឃើញ​កំលាំង​នគរបាល​ស្រុក​ខេត្ត បាន​ចុះទៅ​ឃាត់ខ្លួន​មនុស្ស​សង្ស័យ​ចំនួន​៦​នាក់ នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ។​ក្នុង​យប់នោះ ក្រោយ​កើតហេតុ​ការណ៍​បន្តិច ជនជាតិ​ប្រមាណ​១០០​នាក់​នាំគ្នា​ចេញ​មកពី​ការដ្ឋាន​ក្រុមហ៊ុន​ចិន​កេណ្ឌ​គ្នា មកជួយ​គ្នា​របស់គេ​ប៉ុន្តែ ជនដៃដល់​បាន​សំងំ​ក្នុងផ្ទះ​ក្បែរៗ​នោះ​ហើយ​ជនជាតិ​ចិន​បាន​យក​ដំ​ថ្ម​គប់ ទៅលើ​ដំបូលផ្ទះ​របស់​ឈ្មោះ ថា ភេទ​ប្រុស​ដែល​គាត់​មានកូន​ប្រុស​២​នាក់ ដែល​ពួ​គេ​សង្ស័យ​ជា​ជនដៃដល់​។​

​ព័ត៌មាន​ទទួលបាន​នៅវេលា​ម៉ោង ១២​រសៀល ថ្ងៃទី​២២ ខែកុម្ភៈ នេះ​បានអោយដឹងថា ស្ដ្រី​ម្ចាស់​ហាង​ខារ៉ាអូខេ​ម្នាក់ និង​ពលរដ្ឋ​ម្នាក់ទៀត​ត្រូវបាន​នគរបាល​ជំនាញ អនុញ្ញាតអោយ​ទៅផ្ទះ​វិញ​ក្រោយពី​សាកសួរ​រួច​។ រីឯ​បុរស​ជា​ជនសង្ស័យ​៤​នាក់ ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថា និង​កូនប្រុស​របស់ខ្លួន​២​នាក់ រួមទាំង​ជនសង្ស័យ ទៀត​ទៀត​កំពុងស្ថិត​ក្នុង​ស្នងការដ្ឋាន នគរបាល​នៅ​ទ្បើ​យ​។​រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ជនសង្ស័យ​មិនទាន់​បានដឹង​ច្បាស់ នោះទេ​ដោយសារ សមត្ថកិច្ច​មិនបាន​ផ្ដល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បានដឹង​លំអិត​ពី​ករណី​នេះឡើយ ។​

​យោងតាម​ប្រភពពី​ក្រុមអ្នកកាសែត​ប្រចាំខេត្ត​ព្រះវិហារ​បាននាំគ្នា​លើកឡើងថា ករណី​ហិង្សា​រវាង​ជនជាតិ​ចិន និង​ខ្មែរ​ខាងលើនេះ សមត្ថកិច្ច​ហាក់ដូចជា​ព្យាយាម​លាក់បាំង​ជាមួយ​ក្រុមអ្នកកាសែត​ដោយ​មិនដឹងថា​មាន​មូលហេតុ​អ្វី​នោះទេ​។

​គួរ​ជម្រាប​ថា នគរបាល​ជំនាញ​មិន អនុញ្ញាតអោយ​អ្នកសារព័ត៌មាន ប្រចាំខេត្ត​ព្រះវិហារ​ចូលទៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​យក​ព័ត៌មាន និង​ថតរូប​ជនសង្ស័យ​ទាំង​៤​នាក់ នោះ​ទ្បើ​យ​។​មិនមែន​តែ​រឿងនេះ​ទេ គឺមាន​ច្រើន​ករណី​រួចមកហើយ​ដែល​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ នៅតែមាន​អាថ៌កំបាំង​ជានិច្ច​មិន​ផ្តល់ព័ត៌មាន​ជាក់លាក់​ដល់​អ្នកសារព័ត៌មាន នោះឡើយ​។​ការលាក់លៀម​មិន​ក្លាហាន​ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត​ត្រូវគេ​មើលឃើញថា ដើម្បី​បិទបាំង​ភាពកំសោយក្នុង​ការគ្រប់គ្រង​សុវត្ថិភាព​អាណាចក្រ​ដែល​ខ្លួន​គ្រប់គ្រង​។​

​ទោះបីជា​យ៉ាងណាក្តី ក៍​អ្នកយកព័ត៌មាន​នឹង​ព្យាយាម​សុំ​ការពន្យល់​ពី​សមត្ថកិច្ច​ពី​ករណី​ជម្លោះ​នៅ​ហាង​ខារ៉ាអូខេ​ខាងលើនេះ​នៅពេល​ក្រោយ​ជា​បន្តទៀត​៕
147852​

1245314152478

នាវា​កងទ័ពជើងទឹក​ប្រជាជន​ចិន​ចូល​ចត​កំពង់ផែ​ព្រះសីហនុ​

​ដោយ៖សហការី

ខេត្ត​ព្រះ​សីហ​នុ៖នៅវេលា​ម៉ោង​១០:០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នាវា​កងទ័ពជើងទឹក​ប្រជាជន​ចិន ចំនួន​០៣​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​ចំនួន​០២​គ្រឿង និង​បោះ​យុថ្កា​ក្នុង​លំហ​សមុទ្រ​០១​គ្រឿង​សំរាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​នាវា​ទាំង​០៣​គ្រឿង​នេះ មានឈ្មោះ​ដូចខាងក្រោម​៖
-​នាវា​ទី​១ មានឈ្មោះ លូ​ហ្សូ (LIUZHOU) ជា​ប្រភេទ​នាវាចំបាំង ប្រវែង​១៣៥​ម ទទឹង​១៦​ម លេខ​នាវា​៥៧៣ មាន​ទំងន់​៤១០០​តោន ។​
-​នាវា​ទី​២ មានឈ្មោះ សាន់​យ៉ា (SANYA) ជា​ប្រភេទ​នាវាចំបាំង ប្រវែង​១៣៥​ម ទទឹង​១៦​ម លេខ​នាវា​៥៧៤ មាន​ទំងន់​៤១០០​តោន ។​
-​នាវា​ទី​៣ មានឈ្មោះ គីង​ហាយ​ហូ (QINGHAIHU) ជា​ប្រភេទ​នាវា​ផ្គត់ផ្គង់ ប្រវែង​១៩១​ម ទទឹង​២៥.៥​ម លេខ​នាវា​៨៨៥ មាន​ទំងន់​៣៧៣០០​តោន ។​
​បញ្ជាក់​: នាវិក​លេ​ី​នាវា​ទាំងអស់​មាន​ចំនួន ៧៣៧​នាក់ ៕

123654132546OSR( ព័ត៌មាន​ផ្តល់​ដោយ ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ )
​

ប្រទះឃើញ​សពបុរស​ជនជាតិ​​ថៃ​ដែល​បាត់​ខ្លួន​ពី​កាស៊ីណូ​នៅ​ប៉ោយប៉ែត​

 

ដោយ៖សហការី​

ខេត្ត​ប៉ៃលិន​៖​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​កំពុង​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​​លើ​សាកសព​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​ពី​កាស៊ីណូ​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​។​

​តាម​មន្ត្រីនគរបាល​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុំ​និ​ត ចាក​ឈុ​ជី​រះ​សាក់​ធាន​ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​៨​ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​ប៊ុ​រី ប្រទេស​ថៃ មុខរបរ​ចាក់ក​កេ​ត​(​ហៅភ្ញៀវ​កាស៊ីណូ​)​ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ក្នុង​កាស៊ីណូ​ហ្វា​មី​ហ្គោ ខេត្ត​ប៉ៃលិន ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នៅ​ម៉ោង​ប្រហែល​១៨​និង​៣០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦
​ប្រភព​ថា​ខណៈ​ជនរងគ្រោះ​ពេល​នៅ​ធ្វើការ​ក៏ មាន​ជន​មិន​ស្គាល់មុខ​ទួ​រ​ស័​ព្ឌ​ណាត់​ទៅ​ហូបបាយ​នៅ​ហាង​ចេក​វ័​ន្ធ នៅ​ចំណុច​ផ្សារ​ព្រំ​ដោយ​ជិះ​ម៉​តូ​ឌុប​មកដល់​ចំណុច​ខាងលើ​គេ​ឃើញ​ក្រុម​ដែល​ណាត់​ហូបបាយ​ក៏​បន្តដំណើរ​ដោយ​ជិះ​រថយន្ត​ម៉ា​កូ​រូ​ឡា​មិន​ចាំ​ផ្លាកលេខ​បើក​ចេញទៅ​បាត់​លុះដល់​ថ្ងៃទី​១៤ ខែ​ថ្ងៃ​ដដែល ខាង​ក្រុមហ៊ុន​ទំនាក់ទំនង​មក​លោកស្នងការ​គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ពី​ករណី​បាត់​ខ្លួន​ជនរងគ្រោះ​ខាងលើហើយលោកបាន​ចាត់​កម្លាំង​ស្វែងរកដែរតែ​មិនឃើញ​រហូតដល់ ថ្ងៃទី​២១​ខែកុម្ភៈ នេះ​ទើប​លេច​ឮថា​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គំ​ដី​និង​ប៉ែល​ដាក់​នៅ​ជិត​នោះ ក៏​កាយ​មើលឃើញ​សាកសព​ជនរងគ្រោះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តែម្តង​។​

​ដោយឡែក​វេ​ប​សាយ​ថៃ​បាន​ផ្សាយ​អោយដឹងថា​ថៅកែ​ថៃ​ម្នាក់​ដែល​មក​ជួល​នៅ​កាស៊ីណូ​ប៉ៃលិន​ផ្លា​មីង​ហ្គោ​ត្រូវបាន​ដៃគូ​ភាគហ៊ុន និង​កូន បំណុល​ចាប់​ជម្រិត​តាំងពី​ថ្ងៃទី​១៤​កុម្ភៈ ឥឡូវ​រកឃើញ​សព​កប់​នៅក្បែរ​វត្ត​មួយ​ក្នុង​ទឹកដី​ប៉ៃលិន​។​ថៅកែ​នេះ​ឈ្មោះ​«​ស៊ា​ទុម​»​អាយុ​៥១​ឆ្នាំ​។​

​សមត្ថកិច្ច​មិនបាន​សន្និដ្ឋាន​យ៉ាងណា​នៅ​ឡើ​ទេ​ករណី​ប្រទះឃើញ​សាកសព​បុរស​ម្នាក់នេះ​ដោយនៅ​រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​សិន ទើប​អាច​បញ្ជាក់​ជា​ផ្លូវការ​ជា​ក្រោយ ៕

​3311883821477 111555222111555222

ផ្ទុះ​កុបកម្ម​រើសអើង​វណ្ណៈ​នៅ​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​១៩​នាក់​ស្លាប់​

ឥណ្ឌា​៖​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកធ្វើ​កុបកម្ម​រើសអើង​វណ្ណៈ និង​កម្លាំង​អាជ្ញាធរ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេងទៀត​បាន​រងរបួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​សារព័ត៌មាន​ដដែល​បាន​ផ្សាយ​ដោយ​ដកស្រង់​សម្តី​សមាជិក​ក្រុម​កុបកម្ម​ម្នាក់​បាន​ឲ្យ​ដឹងថា ពួកគេ​ធ្វើ​កុបកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា ខណៈដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​ឥណ្ឌា​កំពុងមាន​ការរីកចម្រើន​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​មាន​ពលរដ្ឋ​ឥណ្ឌា​រាប់​រាយ​នាក់​បាននាំគ្នា​មក​ធ្វើ​កុបកម្ម​ពាក់ព័ន្ធ​ការរើសអើង​វណ្ណៈ ប៉ុន្តែ​ការធ្វើ​កុបកម្ម​នេះ ត្រូវបាន​កងកម្លាំង​ឥណ្ឌា​ធ្វើការ​បង្ក្រាប​ដោយ​បាញ់​ទឹក​ដាក់ រហូតដល់​មានការ​ប៉ះទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​១៩​នាក់​ស្លាប់ និង​ជាង​២០០​នាក់​រងរបួស​៕

death-toll-from-india-caste-riots-rises-to-19-1456118303-2759

​

ទទួលទាន​ទឹក​ការ៉ុត​រាល់ថ្ងៃ​ជួយ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ​

​ការ៉ុត​គឺជា​បន្លែ​ម្យ៉ាង​ដែល​សម្បូរ​ទៅដោយ​វីតាមីន A និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​។ យើងទាំងអស់គ្នា​បានដឹងហើយថា ការ៉ុត​មានគុណ​ប្រយោជន៍​សម្រាប់​ភ្នែក​, ការរំលាយ​អាហារ​, ស្បែក និង​ធ្មេញ​។ ជាការ​ពិតណាស់​ការ៉ុត​ត្រូវគេ​បាន​យកទៅ​ព្យាបាល​ជំងឺ​មួយចំនួន​ផងដែរ​។

M2RhZGU3MD
1 . កាត់បន្ថយ​ស្លាកស្នាម​
​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ស្លាកស្នាម និង​ចង់​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ សូម​ផឹកទឹក​ការ៉ុត​ជា​រៀងរាល់​។ ទន្ទឹមនឹងនេះ អ្នក​អាច​ចិត​យក​សាច់​ការ៉ុត​មក​បិត​លើ​ស្លាកស្នាម​ក៏​អាចជួយ​កាត់បន្ថយ​ស្នាម​នៅលើ​រាងកាយ​ផងដែរ​។​
2. ជួយ​ឲ្យ​ស្បែក​មានការ​លូតលាស់​
​អ្នក​អាច​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​ភាព​ទន់ល្មើយ​ដោយសារ​ការផឹក​ទឹក​ការ៉ុត​ជាប្រចាំ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C នៅក្នុង​ការ៉ុត​អាច​ជំនួស​ដល់​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ការ៉ុត​ធ្វើជា​ម៉ា​សបិត​លើ​ផ្ទៃមុខ​ក៏បាន​។ ចំពោះ​ការ​សូត​លាស់​នៃ​ស្បែក អ្នក​អាច​ព្យាយាម​លាយ​ការ៉ុត​ជាមួយនឹង​ទឹកឃ្មុំ​មក​បិទ​លើ​ផ្ទៃមុខ​។ ការប្រើប្រាស់​ការ៉ុត​ដើម្បី​ធ្វើ​សំយោគ​នៃ​ស្បែក មាន​ភាពល្អប្រសើរ​ជាង​ប្រើប្រាស់​គ្រឿងសំអាង​។​
3. អត្ថប្រយោជន៍​នៃ​ការប្រឆាំង​
​វីតាមីន C ដែលមាន​វត្តមាន​នៅក្នុង​ការ៉ុត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផលិត collagen (​ស​សៃ​ទឹក​ប្រូតេអ៊ីន​) នៅក្នុង​រាងកាយ​។ តួនាទី​ដ៏​សំខាន់​នៃ collagen គឺអាច​រក្សា​ភាពបត់បែន​នៃ​ស្បែក​របស់​អ្នក​។ ដូចគ្នានេះ​ផងដែរ​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​ក្នុងការ​ផ្លាស់ប្តូរ​ពណ៌​នៃ​ស្បែក និង​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​។​
4. ការពារ​ពី​ពន្លឺព្រះអាទិត្យ​
​រឿង​ដ៏​ល្អ​គឺ​ការទទួល​ទាន​ទឹក​ការ៉ុត​ក្នុងអំឡុង​រដូវក្តៅ ព្រោះ​វា​អាចជួយ​ឲ្យ​ស្បែក​របស់​អ្នកការពារ​ពី​កាំរស្មីព្រះអាទិត្យ​។ ដូច្នេះ​អ្នក​ពឹងផ្អែក​លើទឹក​ការ៉ុត​ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ ដោយ​មិនចាំបាច់​ប្រើ​ឡេ​ជំនួស​ក៏បាន​។​
5. ព្យាបាល​បញ្ហា​នៅលើ​ស្បែក​
​ការ៉ុត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យាបាល​បញ្ហា​ជាច្រើន​នៅលើ​ស្បែក​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ដូចជា រលាក​ស្បែក​, កន្ទួល​, កើតមុន​អាចធ្វើ​ការព្យាបាល​បាន​ដោយ​ប្រើ​ការ៉ុត​។ ជាការ​ពិតណាស់​ឥទ្ធិពល​នៃ​ទឹក​ការ៉ុត​អាចជួយ​លើកកម្ពស់​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​៕

​

អ្នកស្លាប់​កើន​ដល់​១៤២​នាក់​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ស៊ី​រី

ស៊ី​រី​៖​រហូតមកដល់​ពេលនេះ​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្ដបន្ទាប់​កាលពី​ម្សិលមិញ​នៅ​ជ្រាយ​ក្រុង​ដា​ណឺ​ម៉ាក​និង​នៅ​ទីក្រុង​ហូ​ម​ប្រទេស​ស៊ី​រី​ចំនួន​អ្នកស្លាប់​កើន​ដល់​១៤២​នាក់​ហើយ ខណៈដែល​ក្រុម​ឧទ្ទាម​សកម្មប្រយុទ្ធ ឥស្លាម​និយម​បាន អះអាងថា ខ្លួន​ពិតជា​បាន វាយប្រហារ​ប្រាកដ​មែន​។​

art9.1
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន ក្យូ​ដូជ​ប៉ុន ចេញផ្សាយ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​ដោយ​ដកស្រង់​ប្រភព​ពីសារ ព័ត៌មាន ស៊ី​រី​អារ៉ាប់ បន្ដទៀតថា យ៉ាងហោចណាស់ មនុស្ស​ចំនួន ៨៣​នាក់​ត្រូវបាន​សម្លាប់ និង​១៧០​នាក់ ផ្សេងទៀត រងរបួស ក្នុងករណី​បំផ្ទុះ​គ្រាប់បែក ជា​ស៊េរី នៅ​រដ្ឋធានី​ស៊ី​រី​។​
​ដោយឡែក​ក្រុម​អ្នក​អង្កេត​ការណ៍ ស៊ី​រី ក្នុង​ការងារ​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹងថា ក្នុងករណី​បំផ្ទុះ​គ្រាប់បែក ក្នុង​រថយន្ដ​សម្លាប់​មនុស្ស ៥៩​នាក់ ស្ថិតនៅ​ទីក្រុង​ហូ​ម ភាគ​កណ្ដាល​ស៊ី​រី ហើយ​ការវាយប្រហារ ជាយក្រុង​ដា​ណឺ​ម៉ាក បាន​ផ្ទុះឡើង​ក្នុង​តំបន់ ជាច្រើន​ទៀត ដែលជា​ការប្រយុទ្ធ គ្នា​ជាមួយនឹង​ក្រុម​អ្នកគាំទ្រ រដ្ឋាភិបាល​ប្រធានាធិបតី​លោក បា​សា អាល់​អាសាដ​៕

​

អ្នកគាំទ្រ​ថា ខេមរៈ​ភា​រុណ មិនគួរ​លាក់បាំង​រឿង​ ខេមរៈ ស្រី​ពៅ មាន​ជំងឺ​

​

ដោយ៖រតនា​

​ភ្នំពេញ​៖​ដំណឹង​ដែល​លេច​ឮថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា ខេមរៈ ស្រី​ពៅ​មាន​ជំងឺ​ប្រតិកម្ម​នឹង​ថ្នា​ដែរ​ក្សា​សម្រស់​រហូត​ធ្លាក់ខ្លួន​ឈឺ​ដេក​នឹង​កន្ទេល​ត្រូវបាន​ល្បី​សុះសាយ​ពេញ​ផ្ទៃ​ប្រទេស​។ ប៉ុន្តែ​បងប្រុស​របស់​នាង​បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា គឺជា​ដំណឹង​មិន​ពិត​ទៅវិញ​ខណៈដែល​អ្នក​រស់នៅ​ភូមិ​ផង​របង​ជាមួយ​ទម្លាយ​ថា ខេមរៈ ស្រី​ពៅ ​គឺ​ពិតជា​ប្រតិកម្ម​ថ្នាំ​ថែរក្សា​សម្រស់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុកកំណើត​មែន​។
​ ​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ព្រៃឈរ​ខេត្តកំពុងចាម​បាន​បញ្ជាក់ថា ខេ​រៈ​ស្រី​ពៅ មាន​ជំងឺ​ប្រតិ​ត​កម្ម​ថ្នាំ​រក្សារ​សម្រស់​កំពុង​សំងំ​រក្សា​សុខភាព​និង​ព្យាបាល​នៅផ្ទះ​ឯ​ស្រុកកំណើត​។ ប្រភព​បញ្ជាក់ថា នាង​បាន​ប្រតិកម្ម​ថ្នាំ​ជាច្រើន​ខែ​មកហើយ​ហើយ​ស្ថានភាព​ជំងឺ​នៅតែ​បន្ត​តាមដាន​ខណៈដែល​នាង​ត្រូវ​ចេញទៅ​ពិនិត្យ​តាមដាន​នៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​។

​តប​នឹង​ដំណឹង​អ​កុស​ល្យ​នេះ​ត្រូវបាន​បដិសេធ​ដោយ​បងប្រុស​របស់​នាង គឺ​លោក ខេមរៈ ភិ​រុណ​។​លោក​អះអាងថា​ប្អូនស្រី​របស់ខ្លួន​ស្ថិតនៅ​ភ្នំពេញ​និង​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ម្ដុំ​ចម្ការ​ព្រីង​នៅ​ភ្នំពេញ​ជាធម្មតា​នោះទេ ។ លោក​បញ្ជាក់ថា ប្អូនស្រី​របស់លោក​គឺ​នៅតែមាន​សុខភាព​ធម្មតា និង​មិនមាន​បញ្ហា​កើតឡើង​ដូចគ្នា​នឹង​អ្វីដែល​បាន​លេច​ធ្លាយ​នោះឡើយ បើទោះជា​តារាចម្រៀង​ខេមរៈ ស្រី​ពៅ មិនមាន​សកម្មភាព​ឡើង​ឆាក​ឬ​ចេញមុខ​ក្នុង​កម្មវិធី​សិល្បៈ​នាពេល​ចុងក្រោយ​នេះ​ក្តី​។

ទោះជា​ដំណឹង​អ​កុស​ល្យ​នេះ​កាន់តែ​សុះសាយ​ក្តី​ក៏​លោក​មិនមាន​គម្រោង​បង្ហាញមុខ​ប្អូនស្រី​ជា​សាធារណៈ​ដែរ​ដែល​លោក​ចាត់ទុកថា​ដំណឹង​អ​កុស​ល្យ​បែបនេះ​តែង​កើតមាន​ចំណោះ​តារា​ល្បី​ដែរ​។
​
មានការ​លើកឡើងថា ការបញ្ជាក់រ​បស់បង​ប្រុស​នាង​គឺជា​ការ​លាក់បាំង​ប៉ុណ្ណោះ​ហើយ​វា​គឺជា​ការបិទបាំង​មួយបែប​លាក់លៀម​ជា​សាធារណៈ ។
​ ​
​នៅ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook ផ្លូវការ​របស់​នាង​ក៏​គេ​មិន​បានឃើញ​នាង​បញ្ចេញ​រូបថត​ថ្មីៗ​និង​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​ពិត​ជាក់ស្តែង​របស់​នាង​ដែរ​ក្រៅពី​រូបថត​ចាស់ៗ​ជាច្រើន​សន្លឹង​ត្រូវបាន​បង្ហោះ​ជាថ្មី​ដែល​នៅក្រោម​រូបថត​គេ​ឃើញ​មានការ​បញ្ចេញយោបល់​និង​សាកសួរ​សុខទុក្ខ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​នាង ប៉ុន្តែ​មិនបាន​ឃើញ​ការឆ្លើយតប​របស់​នាង​អ្វី​នោះដែរ​។

​អ្នកគាំទ្រ​នាង​ម្នាក់​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​បង្ហោះ​រូប​ចាស់​នៅ​ថា ប្រសិនបើ​នាង​ប្រតិកម្ម​ថ្នាំ​ពិតមែន​គួរតែ​លាតត្រដាង​ដើម្បី​ជា​បទពិសោធន៍​សម្រាប់​អ្នក​ចង់​ថែរក្សា​សម្រស់​ទូទៅ​ឲ្យ​បានដឹង​ហើយ​នាង​គួរ​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​និង​ស្ថានភាព​ជំងឺ​ពិត​ដល់​អ្នកគាំទ្រ​ហើយ​នាង​ក៏​ទទួល​បានការ​អាណិត​កាន់តែច្រើន​និង​មិនមាន​ការរិះគន់​អ្វី​ទេ​។​

​អ្វីដែល​គេ​កាន់តែ​សង្ស័យថា​ ខេមរៈ​ស្រី​ពៅ ​ពិត​ជាមាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​គឺ កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥ ក្រុមគ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំ​ពិធីមង្គលការ ជូន​ប្អូនស្រី​របស់ខ្លួន​ម្នាក់ ឈ្មោះ ខេមរៈ ស្រី​ពេជ្រ ដោយបាន​អញ្ជើញ​តារា​ល្បីៗ និង​ចាងហ្វាង​ផលិតកម្ម សាន់​ដេ ចូលរួម​អបអរសាទរ​ផងដែរ ។

ប៉ុន្តែ​គេ​មិនបាន​ឃើញ​វត្តមាន​តារាចម្រៀង ខេ​រៈ ស្រី​ពៅ ចេញមក​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ដែលជា​អ្នក​រួម​អាជីព និង​ក្រុមការងារ​ក្នុង​ផលិតកម្ម​ជាមួយគ្នា​នោះទេ​។​អ្វីដែល ខេមរៈ ស្រី​ពៅ មិន​បានមក​ទទួល​រាក់ទាក់​អ្នកសិល្បៈ​ដូចគ្នា​ដោយសារតែ​សភាព​ជំងឺ​របស់​នាង​កំពុង​ធ្វើទុក្ខ​ខ្លាំង និង​ស្បែក​មាន​សភាព​ប្រែប្រួល​ពេល​ត្រូវ​កម្ដៅ​។​

​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ក្រុម​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ទាំងអស់​នឹង​ចាប់ផ្តើម​ផលិត​បទ​ចម្រៀង​ថ្មី​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ប៉ុន្តែ មិនមាន​បទ​ចម្រៀងរ​បស់​ខេមរៈ​ស្រី​ពៅ​ចេញ​ច្រៀង​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ​។​បទ​ចម្រៀង​ចុងក្រោយ​របស់​នាង គឺ​បទ​”​លើសពី​Fan​បាន​អត់​?”​ដែល​ត្រូវបាន​ដាក់លក់​ចុងក្រោយ​នៅ​អំឡុង​ខែមិថុនា​ឆ្នាំ​២០១៥​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​សាន់​ដេ​លោក ឡាយ សុខ​ចំរើន បាន​បញ្ជាក់ថា​ដំណឹង​ខាងលើ​ប្រហែលជា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ច្រើនជាង​រឿង​ពិត​។​ទោះជា​យ៉ាងណា លោក​ទទួលស្គាល់ថា​តារាចម្រៀង ខេមរៈ ស្រី​ពៅ មិនមាន​វត្តមាន​ចេញ​ថត​បទ​ចម្រៀង​សម្រាប់​ចូលឆ្នាំ​នៅ​ថ្ងៃទី​២៤ កុម្ភៈ​ខាងមុខ​នោះទេ ៕

​22881722654

បាក់​ពិ​ដាន​កាស៊ីណូ ក្រេ​នទី​ង នៅ​ប៉ោយប៉ែត​របួស​មនុស្ស​៥​នាក់​

ដោយ៖ស សាម

​ប៉ោយប៉ែត៖យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ប្រមាណ​៥​នាក់​បាន​រងរបួស​យ៉ាងដំណំ​ដោយសារ​ពិ​ដាន​កាស៊ីណូ ក្រេ​នទី​ង បាក់​ធ្លាក់​សង្កត់​មកលើ​ភ្ញៀវ​ដែល​មក​លែង និង​បុគ្គលិក​ជាច្រើន​នាក់​ទៀត​។​

​កាលពី​វេលា​ម៉ោង​២​ះ​០០​នាទី​យប់ ក្នុង​ថ្ងៃទី​២១ ខែ​កុ​ម្ភះ នៅក្នុង​កាស៊ីណូ ក្រេ​នទី​ង មាន​ករណី​បាក់​ពិ​ដាន​ជាច្រើន​កន្លែង​ធ្លាក់​សង្កត់​មកលើ​ភ្ញៀវ និង​បុគ្គលិក​ជាច្រើន​នាក់​ទៀត​បណ្តាល​ឲ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។​

​សមត្ថកិច្ច​មិនទាន់​ធ្វើ​សេចក្តីរាយការណ៍​ស្តីពី​ស្ថានភាព​នៃ​អ្នករបួស និង​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ​៕

​7711188775412

ស្ត្រី​ថៃ​ម្នាក់​ប្រកា​សរក​ប្តី​ដែល​បាត់​ខ្លួន​ពេល​ចូល​លេងល្បែង​នៅកាស៊ីណូ​ប៉ោយប៉ែត​

 

​ដោយ​៖ ស សាម​
​

ប្រទេស​ថៃ​៖​ស្ត្រី​ជា​ភរិយា​ជនជាតិ​ថៃ​ម្នាក់​បានប្រកាស ស្វែងរក​ស្វាមី​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ ខណៈ​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័ក្តិ​ចូល មកលេង​ល្បែង​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ។​
​
មាន​សេចក្ដីរាយការណ៍​ព័​ត​៌មាន​ពី​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា​÷ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​អ្នកជំនួញ​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​គេ​ចាប់​ជម្រិត​នៅក្នុង​កាស៊ីណូ​ឡៃ​លីង ប្លា​មីង​កូ នៅ​ក្រុង​ប៉ោយប៉ែត នៃ​ប្រទេស​កម្ពុជា នៅ​មិនទាន់​ដឹង​ជោគវាសនា​យ៉ាងណា នោះ​នៅឡើយ​ទេ ។
​
នៅវេលា​ម៉ោង ១០;៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ លោក និ​វឌ្ឍន៍ ហា​ប្រា​សព ក្រុមប្រឹក្សា ឃុំ​តាប​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ បានទទួល​ការពឹង​ពាក់​ពី​ស្ត្រី​ថៃ​ឈ្មោះ វ​រ៉ា​ផន នូ​ចម្រើន កុល ជា​ភរិយា របស់លោក សំនឹក ចាក់​រុន ជីន​សៀ ដែល​សង្ស័យ​មាន​គេ​ចាប់​ជម្រិត​នៅក្នុង​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា និង​បាន​ទំនាក់ទំនង​មក​អ្នកសារព័ត៌មាន អាស៊ាន ដោយ​បញ្ជាក់​ឲ្យ​ដឹងថា​÷ កាលពី​ថ្ងៃទី​១៣ ឥ​ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១៩;៣០​នាទី លោក​សំនឹក បាន​ចាក​ចេញពី​កាស៊ីណូ ឡៃ​លីង ប្លា​មីង​កូ ដោយ​ជិះ​ម៉ូតូ ទៅ​ទទួលទាន អាហារ​នៅ ភោ​ជនី​ដ្ឋា​ន ចេក​វ៉ាន់​។ ដោយ​ទទួល​ព័​ត៍​មាន​ថា លោក អា​រុន វង់​សាក់ បាន​ទូរស័ព្ទ​ឲ្យ​ទៅ​ទទួលទាន​អាហារ​នៅ​ទីនោះ បន្ទាប់មក​មាន​នារី​២​នាក់​បាន​នាំ​លោក សំនឹក ពី​ភោជនីយដ្ឋាន​ខាងលើ​ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី​មួយគ្រឿង ពណ៌​ខៀវចាស់ ចេញ​ទៅដោយ​មិនដឹង​គោលដៅ ។​

ពេលនោះ​ភរិយា​បាន​ព្យាយាម​ទូរ​ស័​ព្ធ​តាមរយៈ​លេខ ០៨១ ៧៨ ១៧ ៥៣៤ តែ​គ្មាន​អ្នកទទួល រហូតមកដល់ ម៉ោង​០១;00​នាទី រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ភរិយា​លោក សំនឹក បាន​ទូរ​សព្ទ័​ទាក់ទង​ម្ដងទៀត ឮ​សម្លេង​នារី​ខ្មែរ​ជា​អ្នកទទួល​ទូរស័ព្ទ​ដោយ​ប្រាប់ថា លោក សំនឹក មិន​ទំនេរ​ទេ បន្ទាប់មក​ឮ​សម្លេង​ស្រែកថា​ឲ្យ​បិទ​ទូរស័ព្ទ ចាប់តាំងពី​ពេលនោះ​មក​មិនអាច ទាក់ទង​បាន ។
​
ក្រោយ​ការ ត្រួត​ពិ​និ​ត្ត តាម​ប្រព​ន្ធ័ AIS ដឹងថា បរិវេណ​ដែល ទទួល​ទូរ​សព្ទ័​នៅ ហ្គោ​ដិ​ន ផាក់​ឃី​ង ក្នុង​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ។​ដោយ​ខ្លាច ស្វា​ម៉ី​មាន​គ្រោះថ្នាក់​ទើប​មក​ទាក់ទង សហ​ព​ន្ធ័​ផ្សព្វផ្សាយ​ព័ត៌មាន អាស៊ាន ប្រចាំខេត្ត ស្រះកែវ នឹង​អ្នក​សា​ព័​ត៍​មាន​កម្ពុជា​ឲ្យ​ជួយ​ចុះផ្សាយ​បើសិនជា​ជួប ឬក៏​ដឹង​ដំណឹង​នេះ សូមជួយ​ផ្ដល់ដំណឹង​ទៅ​ភរិយា​លោក សំនឹក ផង ។

​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ តាប​ផា​យ៉ា ខេត្ត​ស្រះកែវ បាន​និយាយថា ការបាត់​ខ្លួន​របស់លោក សំនឹក ពេលនេះ សង្ស័យថា លោក សំនឹក រួម​ដំណើរ ជាមួយ​លោក អា​រុន​វង់​សាក់ មាន​ទីលំនៅ ផ្ទះ​លេខ​១០៩ ផ្លូវ​បាង​មាត្រា​២៣ ខណ្ឌ​បាង​ណា ទីក្រុង​បាងកក ។ ពីព្រោះ​លោក អា​រុន​វង់​សាក់ នឹង​លោក សំនឹក មាន​ភាគហ៊ុន​ជួល​តុ​ល្បែង​ក្នុង​កាស៊ីណូ ប្លា​មីង​កូ ជាមួយគ្នា​ដោយ​លោក សំនឹក មាន​ភាគហ៊ុន ៤០% ។​

​បន្ទាប់មកទៀត​ភរិយា​របស់លោក សំនឹក បានដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច ពោង​ណាំ​រ៉​ន ក្នុង​ខេត្ត​ចាន់​បុរី ប៉ុន្តែ​សំណុំរឿង​មិនត្រូវ​បាន​គេ​ជួយ​ចាត់ការ​ឲ្យ​ទេ ។​

រហូតមកដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​មក​ដាក់​ពាក្យបណ្ដឹង ម​ត្ថ​កិច្ចខ្ល​ង​លឹក​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដើម្បី​ជួយ​ស្វែងរក​ស្វា​ម៉ី​របស់​នាង​ផង ។​
​
ទោះជា​យ៉ាងណាក៏ដោយ ក៏​មកដល់​ថ្ងៃទី​២១ ខែកុម្ភៈ នេះ​ស្ត្រី​ជនជាតិ​ថៃ​ដែល​ស្វះស្វែង តាមរក​ប្តី​នោះ នៅ​មិនទាន់​ទទួល បាន​នូវ​ព័ត៌មាន​ពី​ប្តី​របស់ខ្លួន​នៅឡើយ​ទេ​៕

​331188

ចាប់ទណ្ឌិត​៤​នាក់​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ងដែល​លួចរកស៊ី​គ្រឿងញៀន​

​

ដោយ ៖ស សាម​

ត្បូងឃ្មុំ​៖ ទណ្ឌិត​ចំនួន​៤​នាក់ ដែល​ជាប់ទោស​ពី​១៥​ឆ្នាំ ដល់​៥៥​ឆ្នាំ នៅក្នុង​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន កម្លាំង​សមត្ថកិច្ច​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​។

ប្រតិបត្តិការ​នេះ​ដោយមាន​ការឯកភាព​ពី​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ រហូតដល់​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៦​។

​លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ក្នុង​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​មក​ថា មាន​ទណ្ឌិត​មួយចំនួន​បាន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ហើយ​ត្រូវបាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ឲ្យ​រូបលោក និង​កម្លាំង​ជាច្រើន​នាក់​ទៀត ចុះទៅ​ស្រាវជ្រាវ​ជាបន្ទាន់​នៅ​ថ្ងៃទី​១៣ កុម្ភៈ ដោយ​ឃាត់​ទណ្ឌិត​២​នាក់​បញ្ជូន​មកកាន់​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស​ចំនួន​១៣​កញ្ចប់ ក្នុងនោះ​ធំ​៩​កញ្ចប់​នៅជាប់​នឹង​ខ្លួន​ទណ្ឌិត​ឈ្មោះ ឯក ប៊ុនលី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។​

លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការឆ្លើយ​សារភាព អាវុធហត្ថ​បាន​សហការ​ជាមួយ​ប្រធាន​មណ្ឌល​កែប្រែ​ទី​៣​រហូតមកដល់​ថ្ងៃទី​១៥​កុម្ភៈ​ក៏​ឃាត់​បាន​ទណ្ឌិត​២​នាក់​ទៀត​សរុប​បាន​៤​នាក់ ក្នុងនោះ​មាន ១-​មេខ្លោង​ឈ្មោះ ប៊ុន លី ២-​ឈ្មោះ ប៊ុន ទ្រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ៣-​ឈ្មោះ កែវ រ៉ែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ៤-​ឈ្មោះ កែវ ជីន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម ដែល​ក្រុម​ទាំងនេះ​គឺ​សុទ្ធសឹងតែ​មានទោស​បទ​ឧក្រិដ្ឋ​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​ដល់​៥៥​ឆ្នាំ ។​

​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅក្នុង​មណ្ឌល​កែប្រែ​ទី​៣​ខាងលើ​ត្រូវបាន​មេខ្លោង​ទណ្ឌិត​ឈ្មោះ ប៊ុន លី បាន​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ឲ្យ​យក​ថ្នាំញៀន​ដើរទៅ​ចែកចាយ​ដល់​អ្នកទោស​ដែល​កំពុងតែ​ជាប់ឃុំ​នោះ ។​

លោក​វរសេនីយ៍ទោ ជួន ផល​លី ប្រធាន​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ក្រុម​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៤​នាក់ ត្រូវបាន​អាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​ដែរ ព្រមទាំង​ចេញ​ដីកាឃុំខ្លួន ដោយបាន​នាំទៅ​ដាក់​នៅ​ពន្ធនាគារ​ផ្សេង​ពី​កន្លែង​ខាងលើ ហើយ​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ជាង​មុន ៕

​66326566665232166

ចំណាកស្រុក​ខ្មែរ​ធ្វើការ​នៅ​ថៃ​ម្នាក់​ស្លាប់​ដោយ​ដាច់​ខ្សែ​រ៉ក​បេតុង​សង្កត់​លើ​

​ដោយ​៖ ឈ ល​

​ថៃ ​៖ យុវជន​ចំណាកស្រុក​ខ្មែរ​ម្នាក់ កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥.០០​នាទី​បាន​រងគ្រោះថ្នាក់​ស្លាប់​ដោយសារ​ដាច់​ខ្សែ​យោង​ល្បាយ​បេតុង​ធ្លាក់​សង្កត់​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​ខេត្ត សាក់​ស៊ី​សៅ ប្រទេស​ថៃ​។​

​បណ្តាញ​ព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា តម្រួត បាង​ប៉ា​កុង ក្នុង​ខេត្ត សាក់សី​ន​សៅ ប្រទេស​ថៃ បាន​ចុះ ក្នុង​ក្រុម​ហ៑ុន​ឧស្សាហកម្ម​លីមីត​ធី​ត (wellgrow)​ក្រុម​០២ ឃុំ​ភី​ម​ផា ដើម្បី​ពិនិត្យ​សាកសព​យុវជន​ម្នាក់​(​កម្ពុជា​)​ដែល បាន​ស្លាប់ ឈ្មោះ មិន ឌី​ណា ភេទ​ប្រុស​
អាយុ​២៦​ឆ្នាំ ក្នុង​សភាព​អង្គុយ​លត់​ជង្គង់ បត់​ករ ស្លាប់​លើ​ធ្នឹម​ដែក បែក​លលា​ក្បាល បាក់ក ចង្កេះ និង​ទ្រូង​ខាង​ធ្វេ​ង​ត្រូវបាន​បុក​ធ្លា​យមក​ឆ្អឹងជំនី​ខាង​ធ្វេ​ង​ដោយ​ដែក​សរសៃ​ស្លាប់​នៅនឹងកន្លែង​។​
​
ចំណែក​ម្នាក់ទៀត​ជា​បើករថយន្ត​(​ម៉ៃ​ខូ​) ឈ្មោះ ស្រី ចិន្តា ភេទ​ប្រុស រងរបួស​ត្រូវបញ្ជូន​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ បាន​និយាយថា ខណៈពេលដែល​ខ្លួន​កំពង់បើក​លើក​សុ​ី​ម៉​ង់​ទម្ងន់​០១​តោន ដោយ​ប្រើ​ខ្សែ​(​រ៉​ត​) យោង​ស៊ីម៉ង់​ដ៍​ឡើងទៅ​ខាងលើ ដើម្បី​ចាក់​ធ្វើ​ពិ​ដាន​នៃ​អាគារ​មួយកន្លែង ខណៈនោះ​ខ្សែ​រ៉ក​យោង​ស៊ីម៉ង់​ដ៍​បាន​ដាច់​ទំ​ពក់​ធ្លាក់​សង្កត់​ឈ្មោះ មិន ឌី​ណា ដែល​កំពង់ធ្វើការ​ខាងក្រោម​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​
​
មិនទាន់មាន​របាយការណ៍​ស្តីពី​កា​ធានារ៉ាប់រង​អាយុជីវិត​ចំពោះ​កម្មករ​ចំណាកស្រុក​ខ្មែរ​ខាងលើនេះ​នៅឡើយ​ទេ​។​
​
បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​និង​កំពុង​កសាង​ឯកសារ​បញ្ជូន​សាកសព​កម្ពុជា​មក​ប្រទេស​វិញ យើង​មិនទាន់​ដឹងថា​សាកសព​នោះ​ត្រូវបញ្ជូន​តាម​ច្រក​ណា​នោះទេ​ចំណែកឯ​ស្រុកកំណើត​ជនរ​ង្រោះ​ក៏​មិនទាន់​ដឹងថា​នៅឯណា​ដែរ​៕

​44332211