All posts by មេគង្គ ប៉ុស្តិ៍

បុរស​ម្នាក់​ត្រូវ​ស្ត្រី​ស្មារតី​មិន​គ្រប់​វាយ​បែកក្បាល​ក្រោយពេល​ចាប់​នាង​រំលោភ​

​ត្បូងឃ្មុំៈ បុរស​ម្នាក់​ត្រូវ​ស្ត្រី​មាន​ស្មារតី​មិន​គ្រប់​វ័យ៣១ឆ្នាំ​ទាញ​ព្រនង់​វាយ​បែកក្បាល​ក្រោយពេល​បុរស​រូបនោះ​ចាប់​នាង​រំលោភ​សេពសន្ថវៈ​បានសម្រេច​។​

​ករណី​បុរស​តណ្ហា​ឡើង​ដល់ក​ទប់​មិនបាន​បង្ខំចិត្ត​ចាប់​រំលោក​ស្ត្រី​មាន​ស្មារតី​មិន​គ្រប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ម៉ោង​20:30​នាទី​ថ្ងៃទី​20/2/2016 នៅ​ភូមិ​ត្រាច ឃុំ​អ​ញ្ចើ​ម ស្រុក​ពញាក្រែក ។ ​តែ​ស៊យ​សែន​មហា​ស៊យ រំលោភ​រួច​ភ្លាម​ខាង​ស្រី​ទាញ ព្រនង់​សំពង​ចំ​កណ្តាល​ក្បាល​បែកចេញ​ឈាម​ឈុ​ល​។​
​
សមត្ថកិច្ច​បានអោយដឹង​ថាៈ ជនល្មើស​ឈ្មោះ វន់ វិ​ន ភេទ​ប្រុស អាយុ 28​ឆ្នាំ នៅ​ភូមិ​រូង ឃុំ​អ​ញ្ចើ​ម (​នៅ​លីវ​) បានធ្វើ​សកម្មភាព ចាប់រំលោភ ឈ្មោះ ចាន់ រស់ ភេទ​ស្រី អាយុ​31​ឆ្នាំ (​នៅ​លីវ​) មាន​ជំងឺសរសៃប្រសាទ រស់នៅ​ភូមិ​កើតហេតុ ក្នុងខណៈ​ជនរងគ្រោះ ដេក​នៅ​ម្នាក់ឯង​ក្នុង​ខ្ទម ក្រោយពេល​រំលោភ ភ្លាមៗ ជនរងគ្រោះ បាន​វាយ​ជនល្មើស​មួយ​ព្រនង់​ឬ​ស្សី​បណ្តាល​ឲ្យ​របួស​ក្បាល​ជា​ទម្ងន់​។​
​បច្ចុប្បន្ន​ជនល្មើស​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី​៕

​54781454215477

មន្ត្រីសូរិយោដី និងមន្ត្រី​ពន្ធដារ ​ស្រុក​ដង​ទង់​​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ប្រជា​ពល​រដ្ឋ

ដោយ៖សហការី

ខេត្តកំពត៖ មន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារស្រុក​ដងទង់​រង​ការ​ចោទប្រកាន់​ពីសំ​ណាក់​ប្រជា​ពល​រដ្ឋ​ថា​ មកគាប់ស​​ង្កត់​​អោយ​ពួកគាត់​បង់ពន្ធថ្លៃសាងសង់​ផ្ទះរាប់ពាន់ដុល្លារដោយ​គ្មាន​លិខិត​ស្នាម​​ណាមួយសម្រាប់សម្គាល់​បន្តិច​សោះ ប៉ុន្តែមន្រ្តីសូរិយោដីបដិសេធថា មិនបាន ធ្វើដូចការចោទប្រកាន់នោះទេ។

បងស្រី អ៊ូច លីន អាយុ៥៧ឆ្នាំ រស់នៅភូមិ​ព្រែឃ្មុំ ឃុំ​ខ្ជាយ​ខាងជើង ស្រុកដង​ទង់​ខេត្ត​កំពត បាន​អោយ​ដឹងថា “មាន​មន្ត្រី​សូ​រិយោដី​មក​យក​លុយ​ពីគា​ត់​អស់ចំនួន ១លានរៀល ក្នុង​ការបង់​ពន្ធថ្លៃ​សាង​សង់​ផ្ទះ ។ពេលដែល​ពួក​មន្ត្រី​សូរិយោដី​មក​យក​លុយ​ពីគាត់ គ្មានលិខិត​​ស្នា​ម​ណាមួយសម្គាល់ថា​បង់ពន្ធនោះទេ “។

លោក ឡាយ វិបុល ម្ចាស់​សំណង់ នៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង បានប្រាប់​អ្នកយក​ព័ត៌មាន មេគង្គប៉ុស្តិ៍ ថា “​មាន​មន្ត្រីសូរិយោ​ដី ២នាក់​មក​ដាក់​គំនៀប​អោយ​ខ្ញុំបង់លុយបង់លុយ​ចំនួន ១ពាន់ដុលា្លរ​ តាមរបៀប​ពុករលួយ ពេល​នោះខ្ញុំ​មិន​បង់​អោយ​ទេ ភ្លាមៗនោះ ស្រាប់តែគេបង្ហាញលិខិត​ដែលមាន​ហត្ថ​លេខា ចេញ​ពី​លោកអភិបាលស្រុក​មួយច្បាប់ បញ្ឈប់ និងផ្អាក់​ការ​សាង​សង់ “។លោក ឡាយ វិបុល បន្តទៀតថា ” មន្ត្រីសូរិយោ​ដី​រូបនោះបាននិយាយ​ថា បើមិន​ឈប់ការសាង​សង់ទេ ខ្ញុំនឹង​​ហៅសមត្ថកិច្ច​មកចាប់ជាង​ចង និងមក​វាយផ្ទះនេះចោល ” ។

ពលរដ្ឋនៅក្បែរសំណង់នោះបាននិយាយថា តើមន្ត្រីសូរិយោដីសុ្រកដងទង់ឈ្មោះ លាង និងឈ្មោះ វុធ និង​មន្ត្រី​ពន្ធដារឈ្មោះ ហិល នេះមានអំណាច​ប៉ុនណា​បានជាហ៊ាន​ប្រើ​ពាក្យសម្តីថា ចាប់ជាង​ចង និងវាយផ្ទះគេចោល។

លោក វុធ មន្ត្រីសូរិយោដី​សុ្រកដងទង់បានអោយដឹងថា” ខ្ញុំមិនប្រើពាក្យសម្តីយ៉ាងនេះទេ គ្រាន់តែ​និយាយ​ថា អោយ​ទៅសុំ​ច្បាប់​ទៅ ហើយម្យ៉ាងទៀត​ក៏​មិនបាន​ទារ​លុយ​ពីម្ចាស់​សំណង់​នេះមួយពាន់ដុល្លារ ដូចពាក្យគាត់ថានោះទេ “ ។

ភ្នាក់ងារព័ត៌មានបានព្យាយាមភ្ជាប់ទូរស័ព្ទទៅលោក ស៊ីវ ជេង ដើម្បីសុំការបំភ្លឺដែរ តែ​ទូរស័ព្ទរបស់​លោក​ពុំមាន​​អ្នកទទួល។

សូមបញ្ជាក់ផងដែរថា សំណង់អត់ច្បាប់​នៅស្រុកដងទង់ កំពុង​តែ​កើតមាន​ជា​បន្ត​បន្ទាប់ ដែលគួរតែអាជ្ញាធរមានវិធានការសមស្របបែបណាដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ចៀសវាងមានមន្ត្រីខិលខូចឆ្លៀតឱកាសដូចពាក្យចាស់ពោលថា កន្ទេលធំបន្លំដេក៕

IMG-20160221-WA0000

តួ​ក​គី​ចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម PKK

តួ​ក​គី​៖​កងទ័ពអាកាស​របស់​តួ​ក​គី​បានចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​PKK ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​YPG បន្ទាប់ពី​រង​ការ​បំផ្ទុះ​គ្រាប់បែក​កណ្តាល​ទីក្រុង​អង់កា​រ៉ា​។​
​ការវាយប្រហារ​នេះ​បានធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ កាលពី​យប់​ថ្ងៃទី​១៧ កុម្ភៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះ​បន្ទាប់ពី​បាន​បំផ្ទុះ​គ្រាប់បែក​។ ទន្ទឹម​នោះ​តួ​ក​គី​បាន​ចាត់ទុកថា ការវាយប្រហារ​នេះ ជា​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ជា​សមាជិក​ក្រុម​YPG ជា​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​ក្នុងប្រទេស​ស៊ី​រី និង​ជា​សកម្មភាព​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​PKK មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​តួ​ក​គី​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧​កុម្ភៈ មាន​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​អង់កា​រ៉ា​ក្នុងប្រទេស​តួ​ក​គី ដោយបាន​សម្លាប់​មនុស្ស​២៨​នាក់ និង​ជាង​៦០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​៕

20160219
​

ISIS គំរាម​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​ដោយ​ដាក់​គីមី​ពុល​ក្នុង​ចំណីអាហារ

ឥណ្ឌូនេស៊ី​៖​មេ​សន្តិសុខ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា​ពួក​ភេរវជន​របស់​ISIS​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​មាន​ផែនការ​វាយប្រហារ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​តាមរយៈ​ដាក់​ជាតិគីមី​ពុល​ឈ្មោះថា​សាយ​ណៃ (Cyanide) ក្នុង​ចំណី​ហារ​។
​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Luhut Pandjaitan បាន​ព្រមាន​ថា ពួក​ភេរវជន​អ៊ីស្លាម​ចង់​វាយប្រហារ​ដោយ​ផ្តោត​គោលដៅ​ពិសេស​ទៅលើ​ខ្សែបណ្តាញ​ផ្គត់ផ្គង់​ចំណីអាហារ​និង​ទឹកស្អាត​របស់​ប៉ូលិស និង​យោធា​ក្នុងការ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រទេស​នេះ​អស្ថេរភាព​។
​ ​ថ្លែង​ទៅកាន់​អ្នកកាសែត លោក ផេ​ន​ចៃ​តាន់ បាន​អះអាងថា “IS ឥឡូវ​កំពុង​ប្រើប្រាស់​ជាតិគីមី​សាយ​ណៃ​ដើម្បី​ធ្វើ​ភេរវកម្ម​។ ពួកវា​កំពុង​ប្រើប្រាស់​ជាតិគីមី​ពុល​សាយ​ណៃ​ដើម្បី​បំពុល​ចំណីអាហារ​”​។ លោក​បាន​បន្តថា “​យើង​បាន​ពិចារណា​អំពី​ទម្រង់​នៃ​ការគំរាមកំហែង​ជាច្រើន ហើយ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រឈម​លទ្ធភាព​បែបនេះ (​ការបំពុល​អាហារ​ដោយ​ជាតិគីមី​សាយ​ណៃ​)”​។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​កំពុង​ព្យាយាម​បង្ក្រាប​ជន​ជ្រុលនិយម​អ៊ីស្លាម​ជាច្រើន ក្នុងនោះ​រួមទាំង​ក្រុម​ភេរ​វករ ដែល​បាន​ចងសម្ព័ន្ធភាព​ជាមួយ​ពួក​អាយ​ស៊ី​ស​។
​ ​យោងតាម​វេ​ប​សាយ IBT.com មេ​ប៉ូលិស​ឥណ្ឌូនេស៊ី លោក បា​ដ្រូ​ឌី​ន ហៃ​ទី (Badrodin Haiti) បាន​អះអាងថា ពួក​អាយ​ស៊ី​សបាន​យកគំនិត​នេះ​ពី​ករណី​ឃាតកម្ម​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ទី​ដែល​ជនរងគ្រោះ​បាន​ផឹក​កាហ្វេ​លាយ​ជាមួយ​ជាតិគីមី​ពុល​សាយ​ណៃ​៕

art29.1

​

ចិន​អះអាងថា​ពិតជា​បានដាក់​ពង្រាយ​អាវុធ​នៅ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា ខ្លួន​បានដាក់​ពង្រាយ​អាវុធ​នៅ​តំបន់​កោះ​មួយ​ដែល​កំពុងមាន​ជម្លោះ ក្នុង​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង ខណៈ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក John Kerry ថ្លែងថា ការប្រើប្រាស់​កម្លាំងយោធា​អាច​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅក្នុង​តំបន់​នោះ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ​។​
​ទាំង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ បាន​លើកឡើងថា ចិន​បានដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល ទៅកាន់​កោះ Woody ជាប់​ទៅនឹង​កោះ Paracels បន្ទាប់ពី មាន​សេចក្តីរាយការណ៍​ថា អាវុធ​បាញ់​ពី​ផ្ទៃដី​ទៅកាន់​អាកាស ត្រូវបាន​បញ្ជូន​ទៅដល់​ទីនោះ កាលពី​សប្តាហ៍​មុន​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អះអាងថា គ្រប់ផ្នែក​ទាំងអស់ នៃ​កោះ Paracels ជា​ដែនដី​របស់ខ្លួន ទោះបី​ទីក្រុង Hanoi និង Taipei បាន​អះអាងថា​វា​ជា​តំបន់​ត្រួតស៊ីគ្នា​ក្តី​។​
​ក្រសួងការពារជាតិ​ចិន​បាន​អះអាងថា ចិន​បានដាក់​ពង្រាយ​អាវុធ ទៅកាន់​ដែន​កោះ អស់​រយៈពេល​យូរ​មកហើយ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា អាវុធ​ប្រភេទ​អ្វី​នោះទេ​។ ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ប្រទេស​ចិន​បាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ដាក់ពង្រាយ​អាវុធ​ការពារជាតិ នៅលើ​ទឹកដី​ផ្ទាល់​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចាប់តាំងពី​ចិន​អះអាង​យក​តំបន់​កោះ Spratly នៅ​ភាគខាងត្បូង​បន្ថែមទៀត​៕

AP_367106545080-940x580

​

គណៈកម្មការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា ស្នើសុំ​ឱ្យ​លោក ​ហុង សុខ​ហួរ​ នៅក្រៅ​ឃុំ​

​

ដោយ៖បូរា

ភ្នំ​ពេ​ញ៖​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​នៃ​សហភាព​អន្តរ​សភា​(IPU) នៅក្នុង​ជំនួប​ជាមួយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែ​កុ​ម្ភៈ នេះ​ បាន​ស្នើឱ្យ​រដ្ឋសភា​អនុញ្ញាតឱ្យ​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្សប្រឆាំង​បាន​នៅក្រៅ​ឃុំ ប៉ុន្តែ​លោក ឈាង វុន ថា​ជា​ករណី​តុលាការ​។​

ក្នុងកិច្ចប្រជុំ​នៅ​វិមាន​រដ្ឋសភា​នេះ បាន​ផ្សាយ​សំឡេង​ចេញមកក្រៅ​បន្ទប់​ប្រជុំ​នោះ គណៈកម្មការ​សិទ្ធិមនុស្ស​របស់​សភា​ពិភពលោក​ បាន​លើកឡើងថា រដ្ឋសភា ឬ​ព្រឹទ្ធសភា​អាច​បញ្ឈប់​យុត្ថាធិការ​របស់​តុលាការ​បាន​លើ​សំណុំរឿង​លោក ហុង សុខ​ហួរ​។ប៉ុន្តែ​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ដែល​បាន​ចូលរួមបាន​ពន្យល់ថា ការឃុំខ្លួន​តំណាងរាស្ត្រ​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​រូបនេះ​ថា ជា​ករណី​របស់​តុលា​ការដែល​សមាជិកសភា​មិនអាច​លូកលាន់​បាន​នោះទេ​។​ករណី​ដែល​អាច​ធ្វើបាន​ល្គឹកណា​សមាជិក​ព្រឹទ្ធសភា​៣​ភាគ​៤ យល់ព្រម​លើកដៃ​ដើម្បី​បង្អាក់​នូវ​យុត្ថាធិការ​របស់​តុលាការ​។

​សូមបញ្ជាក់ថា ​គណៈកម្មកា​រ​សិទ្ធមនុស្ស​របស់​សហភាព​អន្តរ​សភា​នេះ បានមក​បំពេញ​ទស្សនៈកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​តាំងពី​ថ្ងៃ​ចន្ទ​មក​។ គណៈកម្មការ​នេះ បាន​ជួបពិភាក្សា​ជាមួយ​អ្នកនយោបាយ​ធំៗ​របស់​កម្ពុជា ដូចជា​គណបក្សកាន់អំណាច គណបក្សប្រឆាំង ប្រធានព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​អគ្គព្រះរាជ អាជ្ញា​អម​សាលាឧទ្ធរណ៍​ជាដើម​។​

​គួររំឭកថា អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ផ្សាយ​ឯក​សារ​សន្ធិសញ្ញា​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែង ៕

​1111333355544
​លោក ហុង សុខ​ហួរ អ​តី​សមាជិក​ព្រឹទ្ធ​សភាព​មកពី​គណបក្ស​សមរង្ស៊ី (រូប​ថ​ត៖​RFI)

ចាប់​កញ្ឆា​ស្ងួត​តម្លៃ​ជាង​១៥​លាន​បាត​នៅ​ភាគខាងត្បូង​ថៃ​ (មានវីដេអូ)

ដោយ៖ស​ ​សាម

​ប្រទេស​ថៃ​៖​គ្រឿងញៀន​ប្រភេទ​កញ្ឆា​ស្ងួត​ដែល​ច្បាប់​នៅលើ​ពិភពលោក​បាន​ហាមឃាត់​មានតម្លៃ​ជាង​១៥​លាន​បាត ត្រូវបាន​ក្រុម​តម្រួត​ថៃ​ដែល​ឈរជើង​នៅ​ភាគ ខាងត្បូង​នៃ​ប្រទេស​ចាប់បាន រួមជាមួយ​នឹង​​មនុស្ស​ចំនួន​៧​នាក់ រថយន្ត និង​អាវុធ​ផងដែរ ដែល​បច្ចុប្បន្ន​ជន​ទាំងអស់នោះ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អង្គភាព​ជំនាញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រទេស ថៃ​បានអោយដឹងថា នៅវេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ គឺ​ស្ថិតនៅត្រង់​គោលដៅ​ឈរជើង​របស់​តម្រួត​ព្រំដែន​​ក្នុង​ខេត្ត​ឈុំ​ផន ប្រទេស​ថៃ​ភាគខាងត្បូង គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ហ្វ​ត ព៌​ណស ពាក់​ស្លាក​លេខ បាងកក ២​ក​ឆ ៦៥៦៨ បាន​បើកបរ​យ៉ាង​លឿន​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ។​
​
នៅពេល​នោះដែរ តម្រួត​បានអោយ​សញ្ញា​ទៅ​រថយន្ត​ដើម្បី​អោយគេ​បញ្ឈប់​យាន​ត្រួតពិនិត្យ​ដោយ​រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ ប៉ាន់ ភុ​ត អាយុ​៤៩​ឆ្នាំ ហើយ​ក៏មាន​ប្រពន្ធ​ឈ្មោះ​​បុណ្យ ហៀ​ង អាយុ​៣៧​ឆ្នាំ ព្រមទាំង​កូនតូច​ម្នាក់​ដែរ​នៅក្នុង​រថយន្ត​នេះ ដែល​ពួកគេ​រស់នៅ​ភូមិ​៣ ឃុំ​ផូ​ន​សុវណ្ណ ស្រុក​ផូ​ន​សុវណ្ណ ខេត្ត​នគរ​ភ្នំ ប្រទេស​ថៃ មានមុខ​ងារ​ជា​គ្រូបង្រៀន​ក្នុង​សាលារៀន​មួយកន្លែង ស្ថិតក្នុង​ស្រុក​កុ​សុ​ម៉ាន ខេត្ត​សកល​នគរ ។​​ប្រភព​ដដែល​បាន​បន្តថា រាល់​ចម្លើយ​របស់​ប្តី និង​ប្រពន្ធ គឺ​ហាក់បីដូចជា​ឆ្លើយ​ខុសគ្នា​​ដែល​ធ្វើអោយ​សមត្ថកិច្ច​មានកា​រ​សង្ស័យ​ស្របពេល​ជាមួយគ្នា​នោះដែរ​គឺ​ទូរស័ព្ទដៃ​របស់​​ស្ត្រី​ជា​ភរិយា ក៏បាន​រោទ៍​ឡើង​ជាប់ៗ​គ្នា​ប៉ុន្តែ​ស្ត្រី​រូបនេះ​ដូចជា​មានការ​លាក់លៀម ដោយ​មិន​ហ៊ាន​ទទួល​ទូរស័ព្ទ​នេះឡើយ ថែមទាំង​ធ្វើការ​ចុច​បិទ និង​បិទ​ភ្លើង​ថែមទៀត ។​
​
ភ្លាមៗ​នោះដែរ​ក៏​ស្រាប់​តែមាន​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​បានធ្វើ​ដំណើរ​យ៉ាង​លឿន​​បម្រុង​ឆ្លងកាត់​គោលដៅ​របស់​សមត្ថកិច្ច ពេលនោះ​កំលាំង​បាន​បញ្ជា​អោយ​រថយន្ត​ទាំងពីរ​នេះ​ឈប់​ដើម្បី​ត្រួតពិនិត្យ ផ្ទុយទៅវិញ​គឺ​មិន​ត្រឹមតែ​គេ​មិន​ឈប់​នោះទេ គឺ​គេ​ថែមទាំង​បាន​ជាន់​បន្ថែម​ល្បឿន​ដើម្បី​រត់គេច​ពី​ក្រុម​តម្រួត​នេះ ទើប​ធ្វើ​អោយកំលាំង​បាន​ដេញតាម ប្រមាណ​ជា​២​គីឡូម៉ែត្រ​ក៏ត្រូវ​ចាប់បាន ព្រមទាំង​បានធ្វើ​ការឆែកឆេរ​ទៅលើ​រថយន្ត​ក៏បាន​
​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ កញ្ឆា​ស្ងួត ដែល​គេ​បាន​ផែ​ជា​បន្ទះៗ​រួចជាស្រេច គឺ​ក្នុង​រថយន្ត​មួយគ្រឿង​មាន​កញ្ឆា​ស្ងួត​នេះ ២០០​កញ្ចប់ ដូច្នេះ​សរុប​ទាំងអស់​មាន​ចំនួន​៤០០កញ្ចប់ ស្មើនឹង​ទម្ងន់​៤០០​គីឡូក្រាម ។​
​
ចំណែក​រថយន្ត​ដែល​ឃាត់​បាន​មុនគេ គឺជា​បក្ខពួក​តែមួយ​ដែល​កំលាំង​តម្រួត​បាន​រកឃើញ​
​អាវុធ​មួយ​ដើម​ប្រភេទ​រ៉ូឡូ ដោយមាន​បង់​មួយ និង​គ្រាប់​ចំនួន​៦​គ្រាប់ នៅពេល​នោះដែរ​​សមត្ថកិច្ច​ថៃ​បាន​ដកហូត​រថយន្ត​ចំនួន​៣​គ្រឿង ព្រមទាំង​បាន​នាំខ្លួន​មនុស្ស​ចំនួន​៧​នាក់​​ដើម្បី​យកទៅ​សាកសួរ​នៅ​អង្គភាព​ជំនាញ ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឈុំ​ផន ដែល​កំលាំង​
ជំនាញ​បានធ្វើការ​វាយតម្លៃថា កញ្ឆា​ទាំងអស់នេះ​គឺមាន​តម្លៃ​ប្រហែល​១៥​លាន​បាត ។​
​ជនសង្ស័យ​ទាំង​៧​នាក់​នោះ​រួមមាន ១ ធិ សា​ផន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២ ព្រំ លិខិត​ភេទ​ស្រី អាយុ​៣១​ឆ្នាំ ៣ ប៉ាន់ ភុ​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ៤​ បុណ្យ ហៀ​ង ភេទ​ស្រី​​អាយុ​៣៧​ឆ្នាំ ៥ មិត្ត និយម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៦ ខាំ​ឡា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​៧ អេ ណា​ម​សមុទ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ បច្ចុប្បន្ន​មុខសញ្ញា​ទាំងអស់នេះ រួមទាំង​​វត្ថុតាង និង​អាវុធ​ខុសច្បាប់​ត្រូវបាន​កំលាំង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​​ហើយ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

1166444

ជនជាតិ​ភ្ន​ង​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​លើ​អង្រឹង​ក្នុងផ្ទះ​

​ដោយ៖សុខណាត

ខេត្ត​មណ្ឌល​គី​រី ៖​នៅវេលា​ម៉ោង​២១ និង​២៦​នាទី ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម បាញ់​ស្លាប់​មនុស្ស​ម្នាក់នៅ​ចំណុច​ក្រុម​គែរ​ពៅ ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយមិន ទាន់ដឹងមូលហេតុ។

​ជនរងគ្រោះ​ឈ្មោះ ផ្លា​ល ព្យុ ភេទប្រុស អាយុ​២៧​ឆ្នាំ ជនជាតិភ្ន​ង ទីលំនៅ ភូមិ ឃុំ​កើតហេតុ​។
​
សមត្ថកិច្ច​បញ្ជាក់ថា មិនទាន់​ដឹងថា​ជនល្មើស​បាន​ប្រើ​កាំភ្លើង​អ្វី​នោះទេ​ព្រោះ​មិនទាន់​រកឃើញ​សំបក​គ្រាប់​ឃើញ​។ ជនរងគ្រោះ​ត្រូវគេ​បាញ់​ខណៈ ដែល​កំពុង​ដេក​អង្រឹង​ក្នុងផ្ទះ​ចំនួន​១​គ្រាប់​ចំក្បាល​ពី​ខាងក្រោយ​ធ្លាយ​មក​ចំ​កណ្តាល​ថ្ងាស ក្រោយពី​បាញ់​រួច​ជន​ល្មើស​បាន​រត់គេចខ្លួន ។​

​សមត្ថកិច្ច​នៅ​មិនទាន់​អះអាង​ពី​អត្តសញ្ញាណ​របស់​ជនល្មើស​នៅឡើយ​ទេ ហើយក៏​មិន​បញ្ជាក់​ពី​មូល​ពិត​នៃ​ការ​លប​ធ្វើឃាត​នេះដែរ ប៉ុន្តែ​បាន​ប្រាប់ថា កំពុង​តាម​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​យ៉ាង​យក​ទុកដាក់​៕

54466558787

សមត្ថកិច្ច​ក្រុង​បាត់ដំបង​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ដែល​សិស្សសាលា​ប្រមូលផ្តុំ​

ដោយ៖សហការី

​បាត់ដំបង​÷​យុវ​សិស្ស​ប្រុស​ស្រី​ប្រមានណជាង​១០​នាក់ ត្រូវ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ចាប់​ប្រមូល​យកទៅ​អប់រំ និង​អញ្ជើញ​ឪពុកម្តាយ ឬ​អាណាព្យាបាល​មក​ចុះកិច្ចសន្យា​បន្ទាប់ពី​ពួកគេ​បាន​ពពាក់ពពូន​ចូលក្នុង​ទីតាំង​ច្រៀង​ខារ៉ាអូខេ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ដល់​សាមីខ្លួន និង​ដល់​សង្គមជាតិ ។​
​
មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​ប្រាប់ថា ដោយមាន​បណ្តឹង​ពី​អាណាព្យាបាល​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដែល​លើកឡើង​អំពី ករណី​កូន ចៅ​របស់ខ្លួន​មិន​ចូល សិក្សា​នៅ​សាលា ហើយ​តែងតែ​ប្រមូល​ផ្តុំគ្នា ចូល​ច្រៀង​ខារ៉ាអូខេ​ដោយ​ពពាក់ពពូន​នោះ នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ លោក តូច សុភ​ក្តី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឆ្មក់​ចូល ទីតាំង​បើក កន្លែង​ច្រៀង (​ខារ៉ាអូខេ​) មួយកន្លែង ស្ថិតនៅ​ភូមិ នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយ​ក្នង​នោះ​ប្រទះ ឃើញ​យុវជន ជា​សិស្សសាលា ប្រមាណ ១០ នាក់ កំពុង​ច្រៀង នៅទីនេះ ។
​
ក្រោយ​សួរនាំ លោក​ព្រះរាជអាជ្ញារង បាន​អប់រំ​ណែនាំ ដល់​ម្ចាស់​ទីតាំង ដែល​បើក​ដោយ គ្មាន​លិខិតស្នាម​អនុញ្ញាតិ កុំ​ឲ្យ​មាន បញ្ហា​កើតមាន​ជា​បន្តទៀត ពិសេស កុំ​ឲ្យ​ក្មេងៗ អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ច្រៀង បង្ករ​ភាព​ពពាក់ ពពូន គេចវេស សាលា​មិន​ចូលរៀន ។ ចំពោះ​យុវជន ទាំងនេះ បាន​អប់រំ​ណែនាំ និង​ឲ្យ​អាណាព្យាបាល មក​ធានា​យកទៅ​លំនៅដ្ឋាន​វិញ នា​ថ្ងៃ​ដដែល​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា​ក្រៅពី​ទីតាំង​(​ខារ៉ាអូខេ​)​ដែល​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​ខាងលើនេះ គេ​ស​ង្គេ​ត​ឃើញ​មាន​ទីតាំង​(​ខារ៉ាអូខេ​)​ជាច្រើន​ទៀត ដែល​សមត្ថកិច្ច ពុំទាន់​មាន​ចំណាត់ការ ដូចជា​ទីតាំង​(​ខារ៉ាអូខេ​)​នៅ​ខាងលិច​រូបសំណាក​លោកតា​ដំបងក្រញូង ឃ្លាត​ពីរ​បង​សាលារៀន​នេ​ត​យ៉ង​ប្រ​ម៉ាណ​ជាង​100​ម៉ែត្រ ដែល​កន្លងមក​អាជ្ញាធរ និង​សមត្ថកិច្ច បានធ្វើការ​បង្ក្រាប ប៉ុន្តែ​មកទល់ពេលនេះ​ឃើញថា​ទីតាំង​(​ខារ៉ាអូខេ​)​ខាងលើ​ចាប់​កក្រើក​ឡើងវិញ​ហើយ​៕1&523541169789

1@@1254

​

លោក អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​លើកដំបូង​នៅ​គុយបា​

​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ធ​ឌ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​គុយបា​នា​ខែមីនា​ខាងមុខនេះ ដែល​លោក​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​នឹង​ជាន់​ប្រទេស​ដី​កោះ​មួយ​នេះ​ឡើងវិញ បន្ទាប់ពី​កាត់ផ្តាច់​ទំនាក់ទំនងរ​យៈ​ពេល​ជាង​៨០​ឆ្នាំ​កន្លងទៅនេះ​។​នេះ​បើតាម​ស៊ិន​ហួរ ដកស្រង់​សេចក្តីរាយការណ៍ ពី​សារព័ត៌មាន​ក្នុងស្រុក​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកុម្ភៈ ឆ្នាំ ២០១៦​នេះ​៕

art15.1

​

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋបាល​ស៊ីវិល​ក្រសួងមហាផ្ទៃ​

ដោយ៖សហការី

ខេត្ត​កំ​ព​ត៖កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​កម្ភៈ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​បាន​បើក កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ស្តីពី​ការសិក្សា​ស្វែងយល់​អំពី​របៀបរបប​ការងារ និង​ការគ្រប់គ្រង​មន្ត្រីរាជការ​ក្របខណ្ឌ​រដ្ឋបាល​ស៊ីវិល​ក្រសួងមហាផ្ទៃ នៅក្នុង​ខេត្តកំពត​។​
​
លោម អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​មាន​សន្ទរកថា​ស្វាគមន៍​ដោយបាន​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ទាំងអស់​ដែលជា​និច្ចកាល​តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​រដ្ឋបាលខេត្ត​ក្រុង ស្រុក​ឃុំ​សង្កាត់​ក្នុងការ​អនុវត្ត​នយោបាយ​វិមជ្ឈការ​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស​ការ មក​ចុះ​បំពេញបេសកកម្ម​សិក្សា​ស្វែងយល់​អំពី​របៀបរបប​ការងារ​និង​ការគ្រប់គ្រង​មន្ត្រីរាជការ​នៅ​ខេត្តកំពត ដែល​បាន ចាប់​អនុវត្ត សកម្មភាព​សិក្សា​ស្វើ​ង​យល់​តាំងពី​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៥​កន្លងទៅ​រហូតដល់​មាន​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នាពេលនេះ​គឺ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធគ្រប់គ្រង នីតិវិធី​អនុវត្ត​ការងារ​សម្រាប់​អោយ​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​នៃ​ខេត្តកំពត​មានដំណើរ​ការប្រកប​ដោយ​ប្រសិទ្ធិភាព​ថែមទៀត​។

​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ លោម អង មង្គល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​ឆ្លង តាមរយៈ​នៃ​ការចុះ​សិក្សា​របស់​ប្រតិភូ​ក្រសួងមហាផ្ទៃ និង​រូប​ឯកឧត្តម​ផ្ទាល់ លទ្ធផល​ជាទូទៅ​ស្ថានភាព​នៃ​ការគ្រប់គ្រង​និង របៀបរបប​ការងារ​របស់​មន្ត្រីរាជកា​រ​ត្រូវបាន​អនុវត្ត​ល្អប្រសើរ​ស្របតាម​គោលការណ៍​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​ធ្វើអោយ​ការងារ​គ្រប់គ្រង​មន្ត្រីរាជការ​នៅ​ខេត្តកំពត​មានដំណើរ​ការ​
​ប្រកបដោយ​និរន្តរភាព ។

ទន្ទឹមនេះ​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​តម្រូវអោយ​មានការ​ខិតខំ​កែតម្រូវ​បំពេញ​បន្ថែមទៀត ពិសេស​គោលការណ៍​ដឹកនាំ​ថ្មីៗ​សម្រាប់​អោយ​រដ្ឋបាល​ដែនដី​ខេត្ត ក្រុង​ស្រុក​និង​ឃុំ​សង្កាត់​អនុវត្ត សំដៅ​ធ្វើអោយមាន​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​ពេញលេញ​នៅ​ទូទាំងប្រទេស ដែល​បង្កើតបាន​នូវ​កាលានុវត្តភាព​ក្នុងការ​អនុ​វ​ឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​នៃ​យើង ។​

​គួរបញ្ជាក់​អោយដឹងថា​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ស៊ីវិល​ក្រសួង​មហា​ផ្ទែ​ទូទាំង​ខេត្តកំពត​សរុប​មាន​ចំនួន​៤២០​នាក់ ស្រី​១១៦​នាក់ ក្នុងនោះ​មន្ត្រី​កំពុង​បំពេញការងារ​សាលាខេត្ត​មាន​ចំនួន​១៤០​នាក់​ស្រី​៤០​នាក់ មន្ត្រី​សាលាក្រុង​ស្រុក​ទាំង​៨​មាន​ចំនួន​១៨៨​នាក់​ស្រី​៦៤​នាក់​ស្មៀនឃុំ សង្កាត់​៩៣​នាក់​ស្រី​១៣​នាក់​ក្រុមប្រឹក្សា​ខេត្ត​១៧​រូប​មាន​ស្រី​៣​រូប​ក្រុមប្រឹក្សា​ក្រុង ស្រុក​ចំនួន​១២៨​រូប​មាន​ស្រី​១៦​រូប​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មាន​ចំនួន​៥៦១​រូប​មាន​ស្រី​១០៧​រូប​៕
​288764425463577236547721166877

ROONEY នឹង​អវត្តមាន​រយៈពេល​៦​សប្តាហ៍​ដោយសារ​របួស​ជង្គង់​

បាល់ទាត់​៖​ខ្សែប្រយុទ្ធ Wayne Rooney ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​និង​ជា​ប្រធាន​ក្រុម​របស់​បិសាច​ក្រហម Man Utd ត្រូវបាន​អវត្តមាន​ឲ្យ​ក្រុម​ក្នុង រយៈពេល​៦​សប្តាហ៍​ដោយ​រងរបួស​ជង្គង់​។
​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​រងរបួស​ជង្គង់​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​ពេល​លេង​ចាញ​ក្លិប​ឆ្មារ Sunderland ដោយ​លទ្ធផល ២-១ ធ្វើ​ឲ្យ​រូបគេ​មិនអាច​បន្ត​ជូ​យ​ក្រុម​បាន ។ Rooney ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​កីឡាករ Man Utd ដែល​ធ្វើដំណើរ​ទៅ​ប្រកួត​កម្មវិធី Europa League ទល់នឹង FC Midtjylland នៅ​ម៉ោង​១​យប់​នេះ​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Rooney បន្ទាប់ពី​អវត្តមាន​ជាមួយ Man Utd ខ្សែប្រយុទ្ធ​រូបនេះ​ក៏​ប្រហែល​អវត្តមាន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់ក​គ្លេ​ស​សម្រាប់​ការប្រកួត​មិត្តភាព​ពេល​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ះ​អាល្លឺម៉ង់ និង​ហូ​ឡង់​ចុងខែ​មិនា​ផងដែរ តែ​គេ​រំពឹងថា​របួស​នោះ​នឹងមិន​អូសបន្លាយ ប៉ះពាល់​ដល់​ការត្រៀម​លក្ខណៈ​របស់​តោ​កំណាច​អង់គ្លេស​ក្នុង​យុទ្ធនាការ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ដែល​នឹង​ចាប់ផ្តើម​ថ្ងៃទី​១០ ខែមិថុនា នោះទេ​៕

art7.2

​

សិល្បករ​៦​រូប​ទទួល​អំណោយ​ពី​កម្ម​វី​ធី ” ស្ករ​គ្រាប់​សិល្បៈ ”

 

​ដោយ​៖​រតនា​

​ភ្នំពេញ​៖ សិល្បករ​ជើងចាស់​ចំនួន​៦​រូប​ដែល ប្រឈម​នឹង​ជីវភាព​បានទទួល​អំណោយ​ពី​សប្បុរសជន​តាមរយៈ​កម្មវិធី​”​ស្ករ​គ្រាប់​សិល្បៈ​”​ដែល​ផ្តើមគំនិត​ដោយ​លោក អ៊ឹម ជី​។ កម្ម​វិធិ​ប្រគល់​អំណោយ​នេះ បានរៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​កុដិ​លេខ​២៤ វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ម្សិល​ម៉ិ​ញ​នេះ ។​

​សិល្បករ ទាំង​៦ រូប​រួមមាន លោកគ្រូ មាស សារ៉ាន់ ដែលជា​តារាចំរៀង​, លោកតា ប៉ិ គក់ ជា​តារា​កំប្លែង​, លោកតា គុយ ហ៊ី​ន អ្នកចំរៀង​ចាប៉ីដងវែង​, តារា​សម្តែង​ជើងចាស់​អ្នកស្រី ផល្លារ​, អ្នក​សម្តែង​ជើងចាស់​អ្នកស្រី ឃុន នារី​ហៅ​យាយ ស្វិត និង​តារា​សម្តែង​លោក សារ​ម៉ុ​ត ។
​ ​ ​
ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េត ទីប្រឹក្សា​សម្តេច​សង្ឃ​ន​ន្ទ ង៉ែត មាន​សង្ឃដីកា​រថា ជា​ញឹកញាប់​ព្រះ​តេជគុណ រួមទាំង​សប្បុរសជន​មួយចំនួនទៀត​ពិសេស លោកស្រី​ឧកញ៉ា សៀង ច័ន្ទ​ហេង អគ្គនាយិការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ចូលរួម​ចែករំលែក​ផ្តល់​ជា​អំណោយ​ទាំង​សម្ភារៈ​និង​បច្ច័យ​មួយចំនួន​ជូន​ដល់​ជនក្រីក្រ​ខ្វះ​ទីពឹង​។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​រដែ​រថា ការចែក​ទាន​ដល់​ញោមប្រុស​ស្រី​ដែលជា​សិល្បករ​មាន​ជំងឺ​ង​ខ្លះ​ជរា ខ្លះ​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព​នេះ​គឺជា​ទាន​ដ៏​ជ្រះថ្លា​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​ចំពោះ​សិល្បករ​ដែល​ធ្លាប់​ចំណាយ​កម្លាំង​ញើស​ឈាម​ជួយ​បង្កើត​ការសប្បាយ​ដល់​ទស្សនិកជន​។​
​
​លោក អ៊ឹម ជីវ៉ា ដែលជា​អ្នក​ផ្តូ​ច​ផ្តើម​រៀបចំ​កម្មវិធី​”​ស្គរ​គ្រាប់​សិល្បៈ​”​នេះ​បាន​បញ្ជាក់ថា ទោះជា​មានកា​រតិ​តៀន​ខ្លះ​ពី​បុគ្គល​មួយចំនួន​ទាក់ទង​នឹង​កម្មវិធី​នេះ​ក្តី​ក៏​លោក​នៅតែ​បន្ត​បញ្ចប់​ការផ្តល់​ជូនអំណោយ​សម្រាប់​សិល្បករ​ដែល​លំបាកៗ​មួយ​ចំ​នួ​ដែរ​។

លោក​បញ្ជាក់ថា ការបង្កើត​កម្មវិធី​នេះ​គឺ​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​និង​អត់ទ្រាំ​មើល​ការលំបាក​របស់​ពួកគាត់​មិនបាន​។ លោក​បញ្ជាក់ថា​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដែល​លោក​ជួប​សិល្បករ​និង​សប្បុរជន​មួយចំនួន​តូច​ដើម្បី​ស្នើ​ឲ្យ​ពួកគាត់​ជួយ​ទិញ​ស្ករ​គ្រាប់​ដើម្បី​យក​ថវិកា​ដែល​លក់បាន​ទៅ​ជួយ​ដល់​សិល្បករ​កំពុង​ជួប​បញ្ហា​ប្រឈម​ពិសេស​ទាក់ទង​នឹង​ជីវភាព​។ លោក​ថា ថវិការ​សរុប​នៃ​ការលក់​មាន​ចំនួន​ជាង​៤០០​ដុល្លារ​អាមេរិក​ដែល​នឹង​ប្រគល់ជូន​ដល់​សិល្ប​ករទាំង​៦​រូប​ខាងលើ​។​លោក​បាន​បញ្ជាក់ថា នេះ​គឺជា​ទឹកចិត្ត​តិចតួចស្តួចស្តើង ប៉ុន្តែ​អ្វី​ទាំងអស់​ផុសចេញ​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​។

លោក​បញ្ជាក់ថា សិល្បករ​ដែល​មក​ទទួល​អំណោយ​នៅពេលនេះ​ពួកគាត់​ចាស់ជរា​ទៅហើយ​ហើយក៏​គ្មាន​ក្របខណ្ឌ​ក្នុង​ការទទួល​ប្រាក់បៀវត្ស​រ៍​អ្វី​ដែរ​សម្រាប់​ការចំណាយ​ទ្រ​ទង់​ជីវភាព​។ លោក​បញ្ជាក់ថា ក៏មាន​សិល្បករ​មួយចំនួន​ដែលមាន​ជំងឺ​ប្រចាំកាយ​ហើយ​នៅតែ​ព្យាយាម​ខិតខំ​សម្តែង​ដើម្បី​ជីវភាព​ផង​ដើម្បី​បម្រើការ​កម្សាន្ត​ការសប្បាយ​របស់​មហាជន​។​
​ ​
គួរ​បញ្ជាក់ដែរថា​អំណោយ​ដែល​សិល្បករ​ទទួលបាន​មានដូចជា មី​មួយ​កេស ទឹកក្រូច​មួយ​កេស ថវិកា ២០ ម៉ឺន​រៀល រួម​សម្ភារៈ​ផ្សេងៗ មួយកញ្ចប់ និង​បន្ថែម​ថវិកា បានមកពី ព្រះគ្រូ​នី​សុវណ្ណ​មុនី​រ៉េត ២០ ម៉ឺន​រៀល​។​ថវិការ​ពី​លោក ទុំ​សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក និង​ពី​អ្នកស្រី​ថុង ស៊ីវ​ទៀង​អគ្គនាយិការ​ផលិតកម្ម​ចក្រ​វា​ឡ​ភាពយន្ត​មួយចំនួនទៀត​។ បន្ថែម​លោក​នេះ​សម្រាប់​អ្នកស្រី​ឃុន នារី ហៅ​យាយ​ស្វិត​ដែល​កំពុងមាន​ជំងឺ​ក្រិន​ថ្លើម​ទាច​ទឹក​នោះ​ក៏​ទទួលបាន​នូវ​ថវិកា ពី​អ្នកស្រី​ថុង ស៊ីវ​ទៀង​១០០​ដុល្លារ និង ព្រះគ្រូ​នី​សុវណ្ណ​មុនី​រ៉េត​១០០​ដុល្លារ​បន្ថែម​៕

​44887744665774225588446669994422117744332277

បំផ្ទុះ​គ្រាប់​នៅ​តួ​ក​គី​បណ្តាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​របួស​៦១​នាក់

អង់កា​រ៉ា​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់​ចំនួន​២៨​នាក់​បាន​ស្លាប់ និង​៦១​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ចំ​កណ្តាល ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​
​ទោះជា​យ៉ាងណា​ជុំវិញ​ករណីនេះ​លោក​ឧបនាយករដ្ឋមន្ត្រី Numan Kurtulmus បាន​ថ្លែងថា មិនទាន់​ដឹង​ច្បាស់​ថា ជា​ក្រុម​ណាមួយ​ដែល​បង្កឡើង​។ លោក​បន្តថា ការបង្ក​ឲ្យ​មាន​ផ្ទុះ​គ្រាប់បែក​នេះ គឺ​បាន​ធ្វើឡើង​សំដៅលើ​យោធា​។​
​ដោយឡែក​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ថ្លែង​ដោយ​សន្យាថា នឹង​ធ្វើការ​ប្រឆាំងនឹង​ការវាយប្រហារ​នេះ ព្រោះ​វា​ជាការ​បង្ក​នូវ​ការ សម្លាប់​យ៉ាងច្រើន​មក លើ​ពលរដ្ឋ​តួ​ក​គី​៕

Untitled

​

អភិបាលខេត្ត​មណ្ឌលគិរី​ចូលនិវត្តន៍​ជំនួស​ដោយ​លោក ស្វាយ សំ​អ៊ាង​

ដោយ៖សុខណាត

​មណ្ឌលគិរី ៖ លោក អេង ប៊ុន​ហ៊ាង ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​មុខតំណែង ពី​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​ដាក់​លោក ស្វាយ សំ​អ៊ាង ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត នឹងត្រូវ​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី​ជំនួស​វិញ ។

​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​។​ការផ្ទេរ​មុខតំណែង​នេះ ក៏​អាស្រ័យ​ដោយ​លោក​អភិបាលខេត្ត អេង ប៊ុន​ហ៊ាង​ត្រូវ​ចូលនិវត្តន៍​ផងដែរ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា បើ​គ្មានអ្វី​ប្រែប្រួល​ទេ ពិធី​ផ្លាស់ប្តូរ​តំណែង​នេះ នឹងត្រូវ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្អែក​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

​852369