All posts by មេគង្គ ប៉ុស្តិ៍

​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រុង​ក្លឿប្រទេស​ថៃ អំពាវនាវ​សុំចូល​លក់ដូរ​វិញ​

ដោយ៖ឈ លាង

​បន្ទាយមានជ័យ​៖​ប្រជាព​រដ្ឋ​ខ្មែរ​ជា​អាជីវក​លក់ដូ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ជាប់ ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ខណៈ​ថ្មីៗ​នេះ​មាន​​អំពើហិង្សា​មួយ​បានកើត​ឡើង​គឺ​នៅ​ថ្ងៃទី​13​កុម្ភៈ ដោយសារ អាជ្ញាធ​ថៃ​ចុះ​ចាប់​និង​​រឹបអូស​យកមុខ​ទំនិញ​របស់​អាជីវក​ខ្មែរ​ដែល​លក់​នៅក្នុង​ផ្សារ​នេះ ដោយ​ចោទថា​បាន​រំលោភ​​លើ​កម្មសិទ្ធិបញ្ញា​របស់​ថៃ និង​ជា​របស់​ក្លែងក្លាយ ឬ​មិនបាន​បង់ពន្ធ​ទៅអោយ​អាជ្ញាធរ​ថៃ​ជាដើម​។​​

មកដល់ពេលនេះ​​អាជីវក​ខ្មែរ​មិនទាន់បាន​ចូលទៅ​លក់ដូរ​បាន​ដូចដើម​វិញ​ទេ គឺ​មានតែ​ប្រមាណ​ពី​20​ទៅ​30​ភាគរយ ដែល​បាន​ចូលទៅ​លក់​ក្នុង​ផ្សារ​នោះ​។​

​ក្រុមអាជីវករ​ខ្មែរ​បាន សូម​សំណូមពរ​ដល់​អាជ្ញាធរ​កម្ពុជា និង​សមត្ថកិច្ច ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ផង​ពីព្រោះ​ពួកគាត់​បាន​ខាតបង់​ច្រើនណាស់​ដោយសារ​ការខកខាន​មិនបាន​លក់ដូរ ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​កន្លងមកនេះ​៕

​$214

ចិន​បញ្ជូន​មី​ស៊ី​ល​ទៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កំពុងមាន​ភាព​តានតឹង​

​ចិន​៖​យោងតាម​សារព័ត៌មាន Fox News បាន​ផ្សាយ​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​មី​ស៊ី​ល​កម្រិត​ខ្ពស់​ទៅ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​ភាព​តានតឹង​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុងពុះ​កញ្ជ្រោល​។​
​ប្រភព​ដដែល​បាន​បន្តថា មី​ស៊ី​ល​របស់​ចិន​ចាប់ផ្ដើម​ដាក់​នៅ​ដល់​កោះ Woody ដែល​ទាមទារ​ដោយ​តៃវ៉ាន់ និង​វៀតណាម និង​កោះ Paracel ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​លោក​អូ​បា​ម៉ា និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ពិភាក្សាគ្នា​នៅ​រដ្ឋ​California ស្ដីពី​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕

2961DB2C00000578-3112386-image-a-17_1433518794087

​

PSG សង្ឃឹម​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ឈ្នះ Chelsea ២-១​យប់មិញ​

បាល់ទាត់​៖​ក្រុម Paris Saint- Germain មាន​ទឹកមាត់​លេប​សង្ឃឹម​ឆ្លង​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បាន​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​តោ​ខៀវ Chelsea ក្នុង​លទ្ធផល​២-១​ក្នុង​ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ​។
Paris Saint- Germain បើក​ការវាយប្រហារ​មិន​ប្រណី​ទៅលើ​ហ្វូង​តោ Chelsea រហូតដល់​បាញ់​ត្រូវ​មួយ​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​ចាស់វស្សា Zlatan Ibrahimovi ស៊ុត​បាល់​ពិន័យ Free-Kick ទៅ​ប៉ះ​ជើង​John Obi Mikel ដាច់​ចង្កេះ​អ្នកចាំទី Courtois​។ តែ​ទោះជា​ម្ចាស់ផ្ទះ​សម្រុក​យ៉ាងណា Chelsea ក៏​មិនឱ្យ​អ្នកគាំទ្រ​ខ្លួន​អន់ចិត្ត​ដែរ ដោយ​ជិត​នឹង​ចប់​តង់​ទីមួយ​ទៅហើយ កីឡាករ Mikel រកបាន​មួយ​គ្រាប់​តាម​ស្មើ​វិញ​។ ទោះជា​បែបនេះ​ក្តី​នៅ​នាទី​៧៨ ខ្សែប្រយុទ្ធ Edinson Cavani ស៊ុត​បាន​មួយ​គ្រាប់​ថែមទៀត បន្ទាប់ពី​ទទួលបាន​បាល់​យ៉ាង​ស្អាត​ពី Angel di Maria៕

314BD65400000578-3449856-image-a-41_1455658016628

​

ចិន​គាំទ្រ​ចំពោះ​ដាក់ទណ្ឌកម្ម​លើ​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

ប៉េកាំង​៖​អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន Hong Lei បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ចិន​គាំទ្រ​ទៅដល់​អង្គការសហប្រជាជាតិ​ក្នុងការ​ដាក់ទណ្ឌកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​។​
​ទោះបីយ៉ាងណា​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​ក៏​គួរតែ​មាននៅ​គោលបំណង​ឲ្យ​ច្បាស់លាស់​នៅពេលដែល​ដាក់ចេញ​វិធានការ​ទណ្ឌកម្ម​បន្ថែមទៀត​នោះ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​កន្លងទៅ​ប្រទេស​កូរ៉េខាងជើង​បាន​សាកល្បង​គ្រាប់​រ៉ុក្កែត​ដែលមាន​ភ្ជាប់​ប្រព័ន្ធ​សេ​តថល​ឡាយ​ហើយ​នេះ​ក៏​ជាការ​សាកល្បង​ដែល​ជំនះ​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕

33033536ac48c62bf97d0cac86293ca9_L

 

​

បាតុកម្ម​ចម្រុះ​នៅអាមេរិកប្រឆាំង​មេដឹកនាំ​អាស៊ាន និង​អាមេរិក​ខ្លួន​ឯ​ង​

ដោយ៖ សារុម

​ភ្នំ​ពេ​ញ៖ ​បាតុកម្ម​ផ្សេងៗ​គ្នា​បាន​ធ្វើឡើង​ប្រឆាំងនឹង​មេដឹកនាំ​អាស៊ាន​ក្រោម​ក្រសែភ្នែក​នៃ​កង​រក្សា​សន្តិសុខ​យ៉ាង​តឹង​រ៉ឹង​នៅខាងមុខ​មជ្ឈមណ្ឌល និង​ឧទ្យាន សាន់​នី​ឡែ​ន​ដ៍ (Sunnylands) ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃ ចន្ទ នេះ មិន​ចំពោះតែ​កម្ពុជា​នោះទេ ក្នុងនោះ​ក៏មាន ថៃ ឡាវ និង​វៀតណាម ហើយ​ក៏មាន​បាតុកម្ម​ប្រឆាំងនឹង​ប្រធានាធិបតី​អាមេរិក​ខ្លួនឯង​ផងដែរ​។​
​
នៅ​ជិត​កន្លែង​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក និង​អាស៊ាន​ទាំង​១០ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៥ កុម្ភៈ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែកុម្ភៈ ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្រៅពី​ក្រុមបាតុករ​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​ក្រុម​បាតុកម្ម​ចម្រុះ​ប្រឆាំងនឹង​មេដឹកនាំ​របប​សឹក​ថៃ​ផង ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​ឡាវ និង​វៀតណាមផងដែរ ហើយ​ក៏មាន​បាតុករ​ប្រឆាំងនឹង​សហរដ្អាមេរិក​ខ្លួន​ឯង​ផងដែរ​។

ក្រុមបាតុករ​ដែល​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រីខ្មែរ អ្នកខ្លះ​កាន់​បដា គ្រវីទង់ជាតិ​កម្ពុជា និង​ទង់ជាតិ​អាមេរិក បាន​លើក​បដា បរិហា​លោកនាយក​រដ្ឋមន្ត្រី​ថា ជា​ជន​ផ្តាច់ការ និង​ស្នើឱ្យ​លោក​ហ៊ុន សែន​ចុះ​ចេញពី​តំណែង មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ នៅក្នុង​ក្រុមបាតុករ​នោះ​ក៏មានដែរ​ក្រុមគ្រួសារ​លោក មា​ជ សុវណ្ណ​រ៉ា ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ស្រុក​ខ្មែរ​។​ចំពោះ​ចំនួន​អ្នកចូលរួម​បាតុកម្ម​ត្រូវគេ​អះអាង​ខុសៗ​គ្នា​។​
​
អ្នកនាំពាក្យ​គណបក្ស​លោក សុខ ឥសាន បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តាមដាន​បាតុកម្ម​នេះ​ជា​បន្តទៀត ហើយ​ថា គណបក្ស​ក៏​មិនមាន​រៀបចំ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ខ្មែរ​វិញ​នោះទេ​។

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​រវាង​អាស៊ាន និង​អាមេរិក​នៅតែ​បន្តធ្វើ​ជាធម្មតា បើទោះបី​ជាមាន​បាតុកម្ម​ប្រឆាំង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ផ្សេងទៀត រួមទាំង​អាមេរិក​ខ្លួនឯង​ក៏ដោយ​។​
​
​ក្នុង​កិច្ចប្រជុំនេះ លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា ជា​ប្រធាន​កិច្ចប្រជុំ​បាន​អាន​សន្ទរកថា ស្វាគមន៍​ចំពោះ​មេដឹកនាំ​អាស៊ាន​ដែល​អាមេរិក​បានឱ្យ​តម្លៃ​ខ្លាំង​។ លោក​អូ​បា​ម៉ា បានលើកឡើង​ពី​ប្រធានបទ​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច បញ្ហា​ការប្រែប្រួល​អាកាសធាតុ​ដែល​តំបន់​អាស៊ាន​នឹង​ក្លាយ​រងគ្រោះ​ជាង គេ និង​វិធាន​ការរួម​ប្រឆាំង​ទល់នឹង​ភារ​វក​ម្ម​ក្នុង​តំបន់ រួមទាំង​ប្រធានបទ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕

65498777

 

 

 

 

 

 

 

អតីត​ទាហាន​ខ្មែរ​សម័យ លន់ នល់ នៅសហរដ្ឋអាមេរិក ធ្វើបាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅខាងមុខ​មជ្ឈមណ្ឌល និង​ឧទ្យាន សាន់​នី​ឡែ​ន​ដ៍ (Sunnylands) ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) នៃ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០១៦​។​រូបថត៖RFA

 

 

 

 

 

 

ករណី​ជីក​រ៉ែ​ត្បូង​នៅ​ប៉ៃលិន អ្នក​ជីក​រ៉ែ​ថា​មានច្បាប់​តែ​ចៅហ្វាយក្រុង​ថា​អត់​ដឹង

 

ដោយ៖សហការី

​ខេត្ត​ប៉ៃលិន​៖ ការ​ជី​រុករក​រ៉ែ​ត្បូង​នៅ​ក្រុងប៉ៃលិន បែប​អ​នា​ធិ​តេ​យ្យ​នាពេល​កន្លងមកនេះ ត្រូវបាន​ម្ចាស់​គ្រឿងចក្រ​ជីក​យក​រ៉ែ​អះអាងថា​មានច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​លោក​អភិបាលក្រុង​បាន​ដិ​សេធ​ថា​មិន​បានដឹង​ករណីនេះ​ទេ​។​
​
តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ជាប់មាត់​ស្ទឹង​ប​រយ៉ា​ខា ស្ថិតនៅក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន មាន​ក្រុម​ឈ្មួញ​មួយក្រុម​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ដើម្បី​យក​រ៉ែ​ត្បូង​ជា​ទ្រង់ទ្រាយ​ធំ​ដែលមាន​ទទឹង​ជិត​៥០​ម៉ែត្រ និង​បណ្តោយ​ប្រហែល​៧០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រហែល​ជាង​៥​ម៉ែត្រ ដែល គេ​មើលឃើញថា ជាការ​បំផ្លាញ​តំបន់​រ៉ែ​ធម្មជាតិ​យ៉ាង​អនាធិបតេយ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងខ្លាំង ។

​ប្រភព​បាន​រាយការណ៍​ថា ការជីក​តុ​ករក​រ៉ែ​នេះ​មានការ​សម្របសម្រួល​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន​ដែលជា​អ្នក​អនុញ្ញាត​ច្បាប់ ខណៈ​ខាង​មន្ទីរ​បរិស្ថាន​មិន​អនុញ្ញាត​ឡើយ ហើយ​អភិបាល​ក្រុងប៉ៃលិន​ក៏​មិន​បានដឹង​រឿងនេះ​ច្បាស់លាស់​ដែរ​។​

​លោក វ៉ាន់ សា​រុំ ហៅ​ឌុ​ច អាយុ​៥៩​ឆ្នាំ ដែលជា​ម្ចាស់​គ្រឿងចក្រ បាន​ឲ្យ​ដឹងថា គាត់​ជីក​កកាយ​នេះ​គឺមាន​ច្បាប់​តាំងពី សង្កាត់​រហូតដល់​មន្ទី​រ​រ៉ែ និង​ថាមពល​ខេត្ត ទើប​ហ៊ាន​ជីក​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាងនេះ បើ​អត់​ច្បាប់​វិញ​គេ​មក​ចាប់គាត់​បាត់​ហើយ​។​
​ពាក់ព័ន្ធ​នឹង​ការ​ជីករណ្តៅ​ជ្រៅ​ហួសហេតុ​ដើ​ម្ប​យក​រ៉ែ​ត្បូង​នេះដែរ ម្ចាស់​គ្រឿងចក្រ បាន​ប្រាប់ថា បើ​រ៉ែ​នៅ​ជ្រៅ គឺ​គាត់​ជីក​ជ្រៅ​ទោះ​ប៉ុន្មាន​ម៉ែត្រ​ក៍​ជីក​ដែរ​មិន​ខ្វល់​ពីអ្វី​ទាំងអស់​ព្រោះ​គាត់​មានច្បាប់​។​

​ជាមួយគ្នា​លោក វណ្ណ ស៊ីរ៉ា​ណេ ប្រធានការិយាល័យ​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បាន​ទទួលស្គាល់ថា បានអនុញ្ញាត​ឲ្យ​ជីក​កកាយ​យក​រ៉ែ​នោះ​មែន ព្រោះ​ក្រសួង​គេ​ក៏បាន​អនុញ្ញាត​ចេញ​ច្បាប់​ឲ្យ​ជា​ដែរ​តែ​ឲ្យ​ធ្វើជា​លក្ខណៈ​គ្រួសារ ហើយ​គេ​ក៏​អាច​ប្រើ​គ្រឿងចក្រ​តូចធំ​បាន ។​

​ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន លោក គឹម សុខា បាន​ឲ្យ​ដឹងថា ខាង​មន្ទីរ​លោក​មិន​អនុញ្ញាត​ឲ្យ​ជីក​កកាយ​អញ្ចឹងទេ ព្រោះ​វា​ប៉ះពាល់​ខ្លាំងណាស់​ដល់​បរិស្ថាន​ធម្មជាតិ តែបើ​ខាង​ណា​គេ​អនុញ្ញាត​គឺជា​រឿង​របស់គេ តែ​ខាង​លោក​មិនអាច​អនុញ្ញាត​ឲ្យ​ជីក​កកាយ​បានទេ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​សន្យាថា​នឹង​ដឹកនាំ​កំលាំង​ចុះទៅ​ត្រួតពិនិត្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​


​639258

បុរស​យក​អង្រែបុកគ្រឿង​វាយ​ប្រពន្ធ​ស្លាប់​ត្រូវបាន​ឃាត់ខ្លួន​

ដោ​យ៖​សុ​ភ័​ណ្ឌ​

​ព្រៃវែង៖ជន​ស​ង្ស​យ័​ដែល​បាន​ប្រើ​អំពើហិង្សា​យក​អង្រែបុកគ្រឿង​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃ ទី​១០ ខែ​កុ​ម្ភះ កន្លងមកនេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​។​ការឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១៥ ខែ​ក​ម្ភុះ ឆ្នាំ​២០១៦ នៅក្នុង​ទឹកដី​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​ពាក​ព​ន្ធ័​ករណី​ខាងលើ លោក​អធិការដ្ឋាន​នគ​បាល​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា កាលពី​វេលា​ម៉ោង​៨ នឹង​៣០​នាទី ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ជនសង្ស័យ​ឈ្មោះ សឹង គីម​ស័​រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​
​រស់នៅ​ភូមិ​នឹង​ឃុំ​អំពិល​ក្រៅ​ស្រុក​ស៊ីធ​កណ្តាល ខេត្តព្រៃវែង បាន​យក​អង្រែបុកគ្រឿង​វាយ​ទៅលើ​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ ងួន សាម៉ុន ភេទ​ស្រី អាយុ​៤៦ ឆ្នាំ​រស់នៅ​ភូ​ឃុំ​ខាងលើ​បណ្តាល​ឲ្យ​រងរបួស​ជា​ទង្ង​ន់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​លោក​អធិការ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ជនសង្ស័យ​ខាងលើ​ក្រោយពី​បាន​យក​អង្រែបុកគ្រឿង​វាយ​ទៅលើ​ប្រពន្ធ​រួចហើយ​បាន​រត់​ចេញមក​ផ្លូវ​ខាងមុខផ្ទះ​ចៃដន្ន​ក៏មាន​បុរស់​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​8520​ភព​1​បើកបរ​ដោយ​ឈ្មោះ ញា​ញ់ កញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពេលនោះ​ជន​ស​
​ង្ស​យ័​បាន​យក​អង្រែ​វាយ​អ្នក​បើ​បរ​ម៉ូតូ​ចំនួន​២​អង្រែ​បណ្តាល​ឲ​រងរបួស​ស្រា​លហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​។​

​ជន​ត្រូវ​ចោទ ត្រូវបាន​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ចាប់​ឃាត់ខ្លួន​រហូតដល់​ស្រុក​ព្រៃឈ​ខេត្តកំពង់ចាម​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ​មកកាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​
​9222115544

ម៉ែ​អា​ម៉េង បន្ត​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត​

 

ដោយ៖សហការី

​កោះ​កុ​ង៖ ស្ត្រី​ឈ្មួញ​ដ៏​មហិមា​ម្នាក់​ដែល​អ្នក​កោះកុង​ហៅថា ម៉ែ​អា​ម៉េងៗ កំពុងឡើង ចាងខាង​រកស៊ី​នាំចូល​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ខេត្តកោះកុង​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ ដោយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​ ព្រោះគាត់ស្និទ្ធនឹងលោកមេគយ។

​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​តំបន់​ភូមិ​៤ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ជា​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េងៗ នេះ បាន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​មក​ឡើង​នៅ​ផែ​ក្នុង​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​ឈ្មួញ​តូចតាច​មួយចំនួន​ក៏បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា ការដែល​ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត ហ៊ាន​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ដែលជា​សាច់ញាតិ​របស់ខ្លួន​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ស្លាបមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូចគុណភាព​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​នោះ ត្រូវបាន​លើកដាក់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤ បន្ត​ចែកចាយ​ទៅដល់​រាជធានី​ភ្នំពេញ​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ​។ ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ម៉ែ​អា​ម៉េង មាន​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ឈ្មោះ អាង ស្រៀ​ង ជា​ខ្នងបង្អែក​និង​ចេញមុខ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់ខ្លួន​។ មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​មក​ឡើង​នៅ​ផែ​ក្នុង​សង្កាត់​ដងទង់​នោះទេ គឺ​ពួកគេ​ពិនិត្យ​តែ​លុយ​ពុករលួយ​ដែល​ម៉ែ​អា​ម៉េង ឲ្យ​នោះ​គ្រប់​ឬ​មិន​គ្រប់​ប៉ុណ្ណោះ​។​
​
មន្ត្រី​គយ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្តកោះកុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ម៉ែ​អា​ម៉េង ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត ព្រោះ​គាត់​មាន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធ​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​អាច​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ដូច​រៀបរាប់​ខាងលើ និង​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​រលូន​។ ដោយសារតែ​អាង​មាន​លោក សំ កុសល និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់ ជា​ខ្នងបង្អែក​បែបនេះហើយ ទើប​ម៉ែ​អា​ម៉េង ហ៊ាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ជើងមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូចគុណភាព យកមកចែក​ចាយ​ដល់​រាជធានី​ភ្នំពេញ​តែម្តង​។
​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ចំពោះ​ព័ត៌មាន​ខាងលើ​បានទេ កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នេះ​។​
​
លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់​ផង ព្រោះ​កា​បើកដៃ​ឲ្យ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញគេចពន្ធ ត្រូវគេ​មើលឃើញថា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​៕
​2288442244557722854788

សិប្បកម្ម​ផលិត​ភេសជ្ជៈច្រក​ដប​ច្រើន​ប្រភេទសង្ស័យ​លួចលាក់​ធ្វើ​ក្លែងក្លាយ​

ដោយ៖ស​ សាម

​ភ្នំពេញ ៖ សិប្បកម្ម​មួយកន្លែង​សង្ស័យ​លួចលាក់់​ផលិត​ទឹកក្រូច ភេសជ្ជ​ជាតិ​ផ្អែម​ចម្រុះ ដោយ​បូមទឹក​អណ្តូង កូរ​លាយ​មេ​ស្ករ ច្រក​ដប​ក្លែងក្លាយ បើក​ធ្វើ​កម្រិត​ទ្រង់ទ្រាយ​ធំ និង​ចែកចាយ​គ្រប់​ច្រកល្ហក​បង្កក្តី​ព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​សុខភាព ពិសេស​សុខភាព​ក្មេងៗ​កូនចៅ​ប្រជាជន ។​

ទីតាំង​សិប្បកម្ម​ដែល​គេ​សង្ស័យ លួចលាក់​ស​ង្ងំ​ផលិត ទឹកក្រូច ទឹក​រសជាតិ​ផ្អែម​ច្រើន​ប្រភេទ​ខាងលើ ស្ថិតនៅ ជាយក្រុង​ភ្នំពេញ តាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ ទីតាំង​ខាងលើ បានឱ្យដឹងថា សិប្បកម្ម​ផលិត​ទឹក​មាន​ជាតិ​ផ្អែម ច្រក​ដប សង្ស័យ​បូ​ប​ទឹក​អណ្តូង ដាំ​កូរ​លាយ សារធាតុ​ផ្សំ​ផ្សេងៗ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ត្រឹមត្រូវ ពី​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​សុខ​ភិ​បាល និង​ក្រសួង​ឧស្សាហកម្ម ឡើយ ទាំង​ការផលិត​និង​វេច​ខ្ជ​ប់ ហាក់បីដូចជា លាក់កំបាំង ពុំមាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ទីតាំង​ផលិត​បាន​បើក​ដំណើរការ​ជា​យូរ​ខែ​ថ្ងាំ​កន្លងមកហើយ ពុំដែល​ឃើញ អ្នកជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​ណា​ចុះ​ត្រួតពិនិត្យ​ឡើយ ផ្តល់ឱកាស ឱ្យ​ម្ចាស់​សិប្បកម្ម​សំងំ​លួច​ផលិត​តាម​អំពើ​ចិត្ត ។​

ជួប​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ទាំង​ថ្នាក់ភូមិ ទាំង​សង្កាត់ បាន​ប្រាប់​ឱ្យដឹងថា គាត់​ពុំ​បានដឹង​ឡើយ ដឹងថា​ទីតាំង​ផលិត​ទឹកក្រូច តែ​ពាក់ព័ន្ធ​ច្បាប់ ដល់​ណា​នោះ គាត់​មិន​បានដឹង​ឡើយ ។​

ទោះជា​យ៉ាងណាក៏ដោយ ម្ចាស់​សិប្បកម្ម បាន​ប្រាប់​អ្នកព័ត៌មាន​តាម​ទូរ​ស័​ព្ធ​ផ្ទុយ​ពី​កា​លើកឡើង​របស់​សមត្ថកិច្ច​ថា ផលិតផល​របស់គាត់ មានច្បាប់ ចំណែក​ប្រជាពលរដ្ឋ​វិញ​បានឱ្យដឹងថា មិនដែល​ឃើញ សមត្ថកិច្ច​ខាង​ណា​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ ហើយក៏​មិនដែល​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​ថា ផលិតផល​ដែល​ផលិត និង​ចែកចាយ​ដោយ​ម្ចាស់​ទីតាំង​ខាងលើនេះ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​នោះទេ​៕
​ ​ ​ ​
22889944

​

 

 

 

 

 

អត្ថប្រយោជន៍​ពោត​ចំពោះ​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

ពោត​ជា​ប្រភេទ​បន្លែ​តែ​ម្យ៉ាង​ដែលមាន​គុណសម្បត្តិ​ផ្នែក​ឪ​សថ ច្រើនណាស់ ដោយ​វា​មាន ប្រយោជន៍​តាំងពី ឬ​ស​រហូតដល់​គល់​។ គ្រាប់ពោត​ដែល​យើង​ទំពារ​ដោយមាន​ជាតិ​ឈ្ងុយឆ្ងាញ់ និង​មានគុណ​សម្បត្តិ ជួយ​បំប៉ន​ស្បែក បេះដូង ថ្លើម និង​ជួយ​បរិភោគ អាហារ​បាន​ច្រើន ប្រសិនបើ​យក​វា ទៅ​ស្ងោរ​យក​ទឹក​ពិសារ វា​នឹង​អាចជួយ​ឲ្យ​ទឹក នោម​ដើរ​ស្រួល​។​
​សក់ពោត​មាន​ប្រ​សឹ​ទ្ធ​ភាព​បណ្តេញ​កម្តៅ​បញ្ចុះ ទឹកនោម កម្ចាត់​គ្រាប់​ក្រួស ក្នុង​ប្រមាត់ ព្យាបាល​រលាក​តម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួត​ធ្លាក់ឈាម​រលាក​ក្តោងច្រមុះ និង​ឈាម​ហូរ​ចេញ​តាម​ច្រមុះ​។ ជាមួយគ្នានេះដែរ ការយក​សក់ពោត​ទៅ​ដាំ ហើយ​យក​ទឹក​វា មក​ទទួល​តាន អាច​ព្យាបាល ជំងឺ​តម្រងនោម​។ ហើយ​ប្រសិនបើ​ដាំទឹក សក់ពោត​ពិសារ​ជំនួស​ទឹក អាចជួយ​បញ្ចុះ​ទឹកនោម ធ្វើ​ឲ្យ​នោម​ស្រួល​។​
​ម្យ៉ាងវិញទៀត​ការ យក​សក់ពោត​ស្ងោរ ជាមួយនឹង​សាច់សត្វ យកមក​ពិសារ​ព្យាបាល ការ​ក្អក​ធ្លាក់ឈាម សម្រាប់​អ្នក​គ្រាំ​ក្នុង ដែល​បណ្តាល​មក ពី​ការធ្វើការងារ​ធ្ងន់ ឬ​របួស​គ្រាំ​ក្នុង​។ សក់ពោត​ស្ងួត ៣០​ក្រាម ស្ងោរ​យក​ទឹក​ទទួល ទាន​អាចជួយ​សម្រាល ដល់​ជំងឺ​ទឹកនោមផ្អែម​។ ក៏ប៉ុន្តែ​បើ​យក​សក់ ពោ​តទៅ​ស្ងរ​ជា មួយ​ចេកអំបូង សំបក​ឪឡឹក​ស្ងួត ក្នុង​បរិមាន​ស្មើគ្នា អាចជួយ​រក្សា​អាការ ជំងឺលើសឈាម​បាន​។​
​ចំណែក​ស្នូលពោត មាន​រសជាតិ​ផ្អែម​តិចៗ មានគុណ​សម្បត្តិ​ជួយ ព្យាបាល​អាការ​រាក​រួស​មួល អាការ​ហើម​ជាំ ជួយ​បញ្ចុះ​ទឹកនោម និង​ជួយ​ប៉ូ លំពែង​។ ឬ​ស​ពោត​មាន គុណសម្បត្តិ​ជួយ​ព្យាបាល អាការ​ក្អួត​ធ្លាក់ឈាម គ្រាប់​ក្រួសក្នុងប្រមាត់ បញ្ចុះ​ទឹកនោម ដោយ​យក​ឬ​ស​ស្ងួត ទៅ​ស្ងោរ​យក​ទឹក​ទទួលទាន​។​
​ដើម​នឹង​ស្លឹក​ពោត មានគុណ​សម្បត្តិ​ព្យាបាល អាការ​គ្រាប់​ក្រួស (​ដូចជា​ក្នុង​តម្រង នោម​ឬ​ក្នុង​ប្រមាត់​) ជួយ​ឲ្យ​នោម​ស្រួល នាំយកមក​ទទួលទាន​ស្រស់ៗ ឬ​ហាល​ឲ្យ​ស្ងួត​ដាំទឹក​ផឹក​។ ស្នូលពោត​ស្ងួត ប្រសិនបើ​យកមក​ដាំទឹក​ផឹក ឬ​ដុត​ឲ្យ​ក្លាយជា​ធ្យូង លាយ​ទឹក​ទទួលទាន ក៏មាន​គុណសម្បត្តិ ក្នុងការ​បញ្ចុះ​ទឹកនោម​ធ្វើ​ឲ្យ​នោម​ស្រួល និង​ព្យាបាល​អាការ​គ្រាប់ គ្រួស​ក្នុង​តម្រងនោម​ដែរ​៕

corn_field_GLBRC_12_3812

​

សមាគម​សិល្បករ​ខ្មែរ​រំពឹង​លើ​មូលនិធិ​ទ្រទ្រង់​ភាពយន្ត​ខ្មែរ​

​

ដោ​យ៖រតនា​
​

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​បានធ្វើការ​សំណូមពរ និង​ជំរុញ​ឲ្យ​សិល្បករ ផលិតករ​កម្ពុជា ខិតខំ​ប្រឹងប្រែង ពង្រឹងសមត្ថភាព ទេពកោសល្យ វិជ្ជាជីវៈ របស់ខ្លួន​ឲ្យ​បាន​ខ្លាំង​ជាមុន​ដើម្បី​រួមគ្នា​កសាង​សមិទ្ធផល​សិល្បៈ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​គុណភាព ។ ការ​រំលឹក​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​បានចាប់ផ្តើម​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​និង​កម្មវិធី​ដែល​ផលិត​ក្នុងស្រុក​ផ្ទាល់ ពិសេស​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ឲ្យ​មាន​មូ​និ​ធី​មួយ​សម្រាប់​ឲ្យ​បណ្តា​ផលិតកម្ម កម្ចី​ថវិកា​ដើម្បី​ពង្រឹងគុណភាព​ភាពយន្ត​ខ្លួន​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ ថា ប្រមុខ​រាជរដ្ឋាភិបាល​មានបំណង​បង្កើត​មូលនិធិ​មួយ សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ ដែល​កំពុង​ជួប​ការខ្វះខាត​ថវិកា​ក្នុងការ​ផលិត​ដោយ​អាច​ឲ្យ​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ​យកទៅ​ផលិត​ខ្សែភាពយន្ត ហើយ​នៅពេលដែល​ចាក់​បញ្ចាំង​បាន​ចំណូល​ចាំ​យកមក​សង​វិញ​មូលនិធិ​វិញ​។ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​តែងតែ និយាយថា ស្រឡាញ់​សិល្បៈ​ខ្មែរ​សូម ជួយ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ផងដែរ ព្រោះ កន្លងមក​ពិនិត្យឃើញថា រាល់​កម្មវិធី​សិល្បៈ បុរាណ​ខ្មែរ​ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍ ជាតិ គ្មាន​អ្នក​ជួយឧបត្ថម្ភ​ឡើយ ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ផងដែរ​ថា ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តី ប្រកាស​ហាម​ដល់​ស្ថានីយទូរទស្សន៍​ទាំង​-​អស់​មិន​ឲ្យ​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស (​ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់​) មក មាន​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​ត្អូញត្អែរ​អំពី​ប្រាក់ចំណូល​បានមកពី​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផ្សព្វផ្សាយ​រប​ស់ ស្ថានីយ​ទាំងមូល តែ​ទោះបីជា​យ៉ាង​ក៏ ដោយ យើង​នៅតែ​បន្តធ្វើ​តទៅទៀត​ដើម្បី លើកស្ទួយ​សិល្បៈ​ខ្មែរ​យើង​ឲ្យ​បាន​រស់រាន ត​ទៅមុខទៀត ។ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​តួ សំដែង​ទាំងអស់​ឲ្យ​ខិតខំ​រួម សាមគ្គី​គ្នា​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ខ្សែភាពយន្ត​ក៏ ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ផលិត​ដោយ ខ្មែរ​ខ្លួនឯង​កាន់តែ​មាន​ភាព​ទាក់ទាញ និង មានគុណ​ភាពល្អ ។​

​លោក សុះ​ម៉ាច បាន​រំលឹកថា​ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីប្រកាស​ហាម​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​មក​សិល្បករ​រួមទាំង​អ្នក ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​អ្នក​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​មានការ​សប្បាយ រីករាយ​ជាខ្លាំង​ព្រោះថា នេះ​ជាការ​លើក កម្ពស់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ក៏ដូចជា​អត្តសញ្ញាណ​ជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។​
​
លោក​បន្តថា​ជំនួប​ជុំ​សមាជិកសមាគម​នៅពេលនេះ​គឺ​ដើម្បី​បញ្ជាក់ប្រាប់​ស​មាគ​អំពី​ការរៀបចំ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ផ្ញើ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​ការបង្កើត​មូល​និ​ធី​ទ្រទ្រង់​វ​ស័​យ​ភាពយន្ត​ខ្មែរ​។​លោក បញ្ជាក់ដែរថា នេះ​គឺជា​ឱកាសល្អ​ប្រសើរ​មួយទៀត​សម្រាប់​សិល្បករ​ផលិតករ បន្ទាប់ពី​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តីប្រកាស​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​។

​លោក​បញ្ជាក់ថា ប្រសិនបើ​គម្រោង​មូលនិធិ​នេះ​លេចចេញ​ជា​រូបរាង​នោះ​វា​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ពិសេស​សម្រាប់​ផលិតកម្ម​ដែល​ខ្វះ​ធនធាន​សម្រាប់​ពង្រឹងគុណភាព​ភាពយន្ត​របស់ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ក្នុងស្រុក​និង​ប្រទេសជិតខាង​ហើយ​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​ភាពយន្ត​នឹង​បន្ត​សហការ​រួមគ្នា​ធ្វើ​ការងារ​ទាំងនេះ​ឲ្យ​បានល្អ​ប្រសើរ​។

​ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​អ្នកស្រី​ថុង ស៊ីវ​ទៀង បញ្ជាក់ថា វា​គឺជា​ដំណឹង​ល្អ​សម្រាប់​សិល្បករ​ពិសេស​ផលិតករ​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចំណាយ​ផ្សេងៗ​ដើម្បី​ឲ្យ​ភាពយន្ត​របស់ខ្លួន​កាន់​តែមាន​គុណភាព​ខ្ពស់​។​

​អ្នកស្រី​បង្ហាញ​ការ​ជឿជាក់ថា វិស័យ​ភាពយន្ត​ខ្មែរ នឹងមាន​សន្ទុះ​ខ្លាំង​ឡើងវិញ​ក្រោយពី​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស ហើយ​ប្រសិនបើ​គម្រោង​មូ​និ​ធិ​ទ្រទ្រង់​វិស័យ​ភាពយន្ត​នេះ​លេចចេញ​ជា​រូបរាង​មែន​នោះ​អ្នកស្រី​មានជំនឿថា​ខ្សែ​ភាយ​ន្ត​ខ្មែរ​ពិតជា​អាច​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ប្រទេសជិតខាង​បាន​៕44447777111

​

 

 

 

 

 

16327985

 

 

 

441199

អាជ្ញាធរ​សម្រេច​ជួសជុល​ស្ពាន អូរ​ផ្លា​យ ក្នុង​ឃុំ​ប៊ូ​ស្រា ឲ្យ​រួចរាល់​មុន​បុណ្យ ចូលឆ្នាំ​ខ្មែរ​

 

​ដោយ៖សហការី

មណ្ឌលគិរី​៖​ស្ពាន​ឆ្លងកាត់​អូរ​ផ្លា​យ ដែលមាន​ចម្ងាយ​ប្រមាន​៣៩​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ប៊ូ​ស្រា ត្រូវបាន​អាជ្ញាធរ​ដំណើរការ​ជួសជុល​ឡើងវិញ​ក្រោម​ថវិកា​រដ្ឋាភិបាល បន្ទាប់ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​ដោយ​មើលឃើញថា​ស្ពាន​នេះ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​។​

​ក្រោយពី​មានការ​សំណូមពរ​យ៉ាង​ញឹកញាប់​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី សុំអោយ​សាងសង់​ស្ពាន​ជាបន្ទាន់ ព្រោះ​ការធ្វើដំណើរ​ឆ្លងកាត់​តាម​អូរ​ផ្លា​យ​នេះ អាច​ទៅមក​បានតែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ ចំណែក​នៅ​រដូវវស្សា​មានទឹក​ច្រើន​ពូក​គាត់​មិនអាច​ឆ្លងកាត់​បានទេ​។​

​ជាធម្មតា ស្ថានភាព​ទឹក​នៅក្នុង​តំបន់​នេះ ក្នុង​រដូវវស្សា​មានទឹក​ច្រើន​ជន់​ហូរ​យ៉ាងខ្លាំង​មិនអាច​ឆ្លងកាត់​ទៅមក​បានទេ ហើយ​នៅ​រដូវប្រាំង​គេ​អាច​ឆ្លងកាត់​បាន​យ៉ាង​លំបាក ទើប​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី បាន​ចាប់​ផ្តើ​ធ្វើការ​ជួសជុល​ស្ពាន​អូរ​ផ្លា​យ​ឡើងវិញ ។​

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប៊ូ​ស្រា ពេលដែល​ឃើញ​មានការ​ជួសជុល​ស្ពាន​ឡើងវិញ ពូក​គាត់​សប្បាយ​ណាស់​ចិត្តជា​ខ្លាំង ដោយសារ​ពូក​គាត់​បាន​ស្ពាន​ឆ្លងកាត់​វិញ ក្នុងនោះ​គាត់​សូម​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មេត្តាជួយ​ជួសជុល​ស្ពាន​នេះ​ឲ្យ​បាន​រួចរាល់​មុន​រដូវវស្សា​ចូលមក​ដល់ ។

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារ​ក្ស បាន​ប្រាប់​ឲ្យ​ដឹងថា ស្ពាន​ដែល​កំពុង​នឹង​ជួសជុល​ជា​ប្រភេទ​ដែក​បេ​ឡេ មាន​ប្រវែង​៣៩​ម៉ែត្រ គម្រោង​ថវិកា​របស់​រាជរដ្ឋាភិបាល ។ លោក​បាន​បន្តទៀតថា ក្រោយពី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ទទួលបាន​ការស្នើសុំ​ពី​ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្រសួង​បាន​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ស្ពាន​ជាបន្ទាន់ ហើយ​លោក​ប្រធាន​មន្ទីរ​នឹង​ជំរុញ​ការជួសជុល​ស្ពាន​នេះ​ឲ្យ​រួចរាល់​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែលជា​បុណ្យ​ប្រពៃណីជាតិ​ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​សូមជម្រាបថា​ស្ពាន​ឆ្លង​ចំណុច​អូរ​ផ្លា​យ ស្ថិតក្នុង​ឃុំ ប៊ូ​ស្រា នេះ​មាន​សារសំខាន់​ណាស់​សំរាប់​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ពី​តំបន់​នេះ​ទៅលេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ប៊ូ​ស្រា ដ៏​ស្រស់ត្រកាល​របស់​ខរ​ត្ត​មណ្ឌលគិរី​៕632587

​332211122446545235412333

JOEL MATIP នឹង​ផ្លាស់​មក LIVERPOOL ពេល​ចប់​រដូវ​កាល​

បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែការពារ Joel Matip នឹង​ចាក​ចេញពី​ក្លិប Schalke 04 មក​ចូលរួម​ជា​ក្រុម​ហង្ស​ក្រហម Liverpool នៅពេល​បញ្ចប់​នៃ​រដូវ​កាល​នេះ​។
​ ​ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជា​ក្រុម​ហង្ស​ក្រហម Liverpool លើ​កិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅពេល​បញ្ចប់​រដូវ​កាល​បន្ទាប់ពី​ក្លិប Schalke 04 បា​នប​ធិ​សេធ​ថា​មិន​លក់​កាលពី​ខែមករា​នោះ​។
​ ​Matip បាន​ថ្លែង​នៅលើ​គេហទំព័រ​របស់​ក្រុម Schalk 04 ថា​៖​ខ្ញុំ​តែងតែ​និយាយថា​ខ្ញុំ​នឹង​ចាក​ចេញពី​ក្រុម Schalke សម្រាប់​ហេតុផល​តែមួយគត់ គឺ​ខ្ញុំ​ចង់​ផ្លាស់ប្តូរ​នៅក្នុង​ក្របខ័ណ្ឌ Bundesliga ពីព្រោះ​ខ្ញុំ​លេង​នៅ​ក្នុងនេះ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ហេតុនេះ​ទើប​ខ្ញុំ​ចង់​ផ្លាស់​ទៅលេង​នៅក្នុង​អង់គ្លេស​វិញ​។
​ ​គួរ​បញ្ជាក់ថា ខ្សែការពារ Matip បាន​ចូលរួម​ជាមួយ​ក្លិប Schalke រយៈពេល​៤​ឆ្នាំ​នៅក្នុង​ក្របខ័ណ្ឌ Bundesliga និង​បានបង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​១៨១​លើក​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៧​គ្រាប់​៕

art6.1

​

អ៊ីរ៉ង់​បញ្ជា​ទិញ​យន្តហោះ​ពិឃាត Sukhoi Su-30 ពី​រុស្ស៊ី​

អ៊ីរ៉ង់​៖​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ឈានទៅដល់​កិច្ចសន្យា​ព្រមព្រៀងគ្នា​រួចរាល់​ហើយ​ក្នុង បញ្ជា​ទិញ​យន្តហោះ Sukhoi Su-30 ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ពង្រឹង​នូវ​កងកម្លាំង​ជើង អាកាស​របស់ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​។​
​លោក​រដ្ឋមន្ត្រី ការពារជាតិ​អ៊ីរ៉ង់​លោក Hossein Dehghan នឹងត្រូវ​ធ្វើដំណើរ​ទស្ស​ន​កិច្ច និង​ណាត់ជួប​ជាមួយ​ភាគី​រុស្ស៊ី​នា​ថ្ងៃទី​១៦​នេះ ហើយ​ក្នុងការ​ពិភាក្សាគ្នា និង​ចុះកិច្ចសន្យា​នានា មួយចំនួនទៀត ដែល​ក្នុងនោះដែរ​អ៊ីរ៉ង់ ក៏​នឹង​ចរចា​ជាមួយ​រុស្ស៊ី​ក្នុងការ​ទិញយក​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​លពី​រុស្ស៊ី​ផងដែរ​។​
​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា ការពិភាក្សាគ្នា​រវាង​អ៊ីរ៉ង់ និង​រុស្ស៊ី លើ​ការបញ្ជាទិញ​យន្តហោះ ប្រភេទ​នេះ ដោយសារ តែ​ខ្លួន​យល់ថា កងកម្លាំង​ទ័ពអាកាស​អ៊ីរ៉ង់ នៅមានកម្រិត ខ្វះខាត​នៅឡើយ ក្នុងការ​ការពារ ដែនអាកាស របស់ខ្លួន​។ ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​រំពឹងថា​នៅ​អំឡុង​ពេលធ្វើ​ទស្សនកិច្ច​នេះ​អ៊ីរ៉ង់ និង​រុស្ស៊ី នឹង​ឈានដល់​ការចុះហត្ថលេខា​ទិញ និង​លក់​យន្តហោះ​ប្រភេទ Su-30 ផងដែរ​៕

878

 

​

លោក ឈឹម ផល​វរុណ ​៖​ សមាជិក​ព្រឹទ្ធ សភា​អាមេរិក​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើ​ឲ្យ​ខ្មែរ​ទេ​

​

ដោយ៖ខេមរា

ភ្នំ​ពេ​ញ៖ លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី ១៥ ខែ​កុ​ម្ភៈ នេះ​បាន​ថ្លែងចំអកថា “​សមាជិក​ព្រឹទ្ធសភា​អាមេរិក​គួរតែ​ទៅសុំ​ប្រធានាធិបតី​ខ្លួនឯង​ឲ្យ​ដឹងថា ខ្លួន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​សម្រាប់​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើការ​ឲ្យ​ខ្មែរ​ទេ ”​។​
​
ការលើកឡើង​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រិះគន់​លិខិត​របស់​ព្រឹទ្ធសភា​អាមេរិក​ដែល​ផ្ញើមក​រូបលោក​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​លោកនាយក​រដ្ឋមន្ត្រី​មិន​ទទួល​លិខិត​នោះទេ ថែមទាំង​បញ្ជូន​លិខិត​នោះ​តាមរយៈស្ថានទូត​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៧​រូបនោះ​វិញ ដោយសារ​លិខិត​នោះ​មាន​អត្ថន័យ “​បង្គាប់បញ្ជា​” រូបលោក​។​
​
កាលពី​សប្តាហ៍​មុន សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ផ្ញើមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្សប្រឆាំង លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​វិញ ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​បង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​មួយចំនួនទៀត​។​
​
ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ថា ការបញ្ជូន​លិខិត​របស់​ព្រឹទ្ធសភា​អាមេរិក​ទៅវិញ គឺជា​សិទ្ធិ​របស់លោក ៖ “​អ្នកឯង​មាន​សិទ្ធិ​ផ្ញើ​សំបុត្រ​ឲ្យ​ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ​អត់​ទទួល ហើយ​ផ្ញើ​សំបុត្រ​ហ្នឹង​ទៅ​ឲ្យ​អ្នកឯង​វិញ​។ អាហ្នឹង​សិទ្ធិ​ទល់​សិទ្ធិ​តើ​”​។ លោក​បន្ថែមថា​៖ “​ខ្ញុំ​ថា​ខ្ចប់​ស្រោមសំបុត្រ​បញ្ជូនទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ទៅ ចប់​ហើយ​រឿង​ហ្នឹង មិនបាច់​ឲ្យ​ខ្ញុំ​ដឹង​ហើយ​។ …​ផ្សាយ​ទៅ​ថា​ផ្ញើ​ឲ្យ​លោក ហ៊ុន សែន លោក ហ៊ុន សែន អត់​ទទួល​។ វា​ចប់​ត្រឹម​ប៉ុណ្ណឹង​ហើយ អា​សំបុត្រ​ផ្ញើ​ឲ្យ​គេ គេ​អត់​ទទួល​។ ខ្ញុំ​វា​អត់​ឯករាជ្យ ” ។​
​
លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ ប្រធានាធិបតី​អាមេរិក​មិនដែល​ផ្ញើលិខិត​បែប​រិះគន់​មក​រូបលោក​នោះទេ ៖ “​សូម្បីតែ​សំបុត្រ​អូ​បា​ម៉ា​ក៏ដោយ បើ​ថា​សំបុត្រ​ហ្នឹង ឃើញ​គេ​មក​ជេរ​ខ្ញុំ ខ្ញុំ​ចាំតែ​ទទួល​តើ​។ តែ​អូ​បា​ម៉ា​មិនទាន់​មក​ធ្វើ​អញ្ចឹងទេ ក្នុងឋានៈ​គេ​ជា​ប្រធានាធិបតី គេ​មិន​ធ្វើ​អញ្ចឹងទេ ” ។​
​
គួររំឭកថា លិខិត​នោះ សមាជិក​ព្រឹទ្ធសភា​បាន​អំពាវនាវ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គោរព​ឆន្ទៈ​ប្រជាជន និង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​អាចបំពេញ​អាណត្តិ របស់ខ្លួន​ដោយ​សេរី​និង​គ្មាន​ការគំរាមកំហែង គ្មាន​ការភ័យខ្លាច​ពី​ការចាប់ខ្លួន និង​ការកាត់ទោស និង​បញ្ចប់​ការយាយី ការគំរាមកំហែង​សិទ្ធិ​របស់​សកម្មជន​សិទ្ធិមនុស្ស​កម្ពុជា​។ ពួកគេ​ក៏បាន​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​អាមេរិក​លោក មា​ជ សុវណ្ណារ៉ា ​ផងដែរ​។​
​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ករណី​លោក សម រង្ស៊ី និង​លោក មា​ជ សុវណ្ណារ៉ា ជា​រឿង​របស់​តុលាការ​។ លោក​ស្នើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​សួរនាំ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ដឹង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។​

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ “​សមាជិក​ព្រឹទ្ធសភា​គួរតែ ទៅសុំ​ប្រធានាធិបតី​អាមេរិក​ខ្លួនឯង ឲ្យ​ដឹងថា​ខ្លួន​ជាប់ឆ្នោត​ជា​សាម​ជិ​ក​ព្រឹទ្ធសភា​សម្រាប់​ធ្វើការ​ឲ្យ​អាមេរិក​មិនមែន​ធ្វើការ​ឲ្រ​ខ្មែរ​ទេ​។ អ៊ីចឹង​គួរ​ទៅប្រាប់​អូ​បា​ម៉ា​ដែលជា​ប្រធានាធិបតី​របស់ខ្លួន ឯ​រឿង​កម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិត​ដទៃទៀត​ក្តី អាហ្នឹង​ជា​រឿង​របស់​កម្ពុជា ” ។​
​
គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ មិនទាន់​ដឹងថា​តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឬ​យ៉ាងណា​នៅឡើយ​ទេ​៕

​789654