All posts by មេគង្គ ប៉ុស្តិ៍

រថយន្ត​កម្មសិទ្ធិ​រប​ស់មេ​ប៉េអឹម​ស្រុក​អណ្តូង​មាស​បុក​យុវ​សិស្ស​ម្នាក់​របួសធ្ងន់​

 

ដោយ៖​ឡុង សារ៉េត​

​ខេត្តរតនគិរី៖ យុវ​សិស្ស​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្រោយពេល​រថយន្ត​ពាក់​ស្លាក​លេខ ខ ម មួយគ្រឿង​បុក​អូស​ម៉ូតូ​ទាំង​កម្រោល​ប្រមាណ​ជាង​៥០​ម៉ែត្រ នៅ​ក្រុង​បាន​លុង ដែលអ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​នោះទេ ប៉ុន្តែ​គេ​ត្រូវជា​ក្មួយ​របស់​មេ​ប៉េអឹម​ស្រុក​អណ្តូង​មាស​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ា​កវី​ហ្គូ និង​ម៉ូតូ​សង់​C125​ស៊េរី​ឆាំ្ន​២០១២​របស់​សិស្ស​ចេញពី​សាលា​គ្រូ​យើង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្បែ​ង​អាងទឹក ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្លែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​
នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​មួយរូប​បានអោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ា​កវី​ហ្គូ​ពាក់​ស្លា​លេខ ខេមរភូមិន្ទ 2.2211 ពណ៌​ស្លាប​ក្អែក ជា​កម្មសិទ្ធិ​របស់លោក ហ៊ា​ក់ ប៊ុ​ន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស បើកបរ​ដោយ​បុរស​ម្នាក់​គ្មាន​ប័ណ្ណបើកបរ​នោះទេ ប៉ុន្តែ​គេ​ជា​ក្មួយ​របស់លោក​មេ​ប៉េអឹម ហ៊ា​ក់ ប៊ុ​ន្នី ។
​
ប្រភព​បន្តថា រថយន្ត​ខាងលើនេះ​បើក​យ៉ាង​លឿន​ពី​ទិស​ខាងត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​សិស្ស​ធ្វើដំណើរ​ចេញពី​សាលា​គ្រូ​យើង​ដោយមាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ដល់​ផ្លូវបែក​ជា​៤​រថយន្ត​វី​ហ្គូ​ក៏​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ដោយ​ម៉ូតូ​ជាប់​ពីមុខ​ឡាន​អូស​ប្រវែង​៥៧​ម៉ែត្រ​សំណាងល្អ​ជនរងគ្រោះ​បាន​ខ្ទាត​ចេញពី​មុខ និង​កង់ឡាន​ហើយ​បោក​ដួល​ទៅនឹង​ថ្នល់​របួស​ក្បាល​ផ្នែក​ខាងក្រោយ​រងរបួស​ជា​ទំងន់ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​
​
នគរបាល​នោះ​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ ឡោ មន្នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា​គ្រូ​យើង ចំណែកឯ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​រតនគិរី 0991 ។​វត្ថុតាង​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រ​នាំយកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ចំណែក​ជនបង្ក​ហេតុរ​ត់​គេចខ្លួន​បាត់ស្រមោល​។
​លោក​ឧ​ត្ត​ម​សេនីយ៍ គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​មានប្រសាសន៍ថា រថយន្ត​នេះ​ជា​របស់​ប្អូនថ្លៃ ហើយ​ប្អូនថ្លៃ​បានអោយ​គេ​ខ្ចី​បើក​មក​ក្រុង​បាន​លុង​។​
​
ទោះ​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​បាន​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ប​ប៉ូលីស​ចរាចរណ៍​ថា តើ​អាច​ផ្តល់​យុត្តិធម៌​ដល់​យុវ​សិស្ស​រងគ្រោះ​បានដែរ​ឬទេ ៕

​6138746912753

នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ “ បើ​អ្នកឯង​សម្លាប់​ខ្ញុំសម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស ​អាមេរិក​ទៅ ”

​ដោយ៖ខេមរា

ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា បើ​បាតុកម្ម​មាន​មែន​លោក​នឹង​ចេញមុខ​ជួប​ក្រុមបាតុករ ។​លោក​ថា “​ខ្ញុំ​នឹង​លេង​ឲ្យ​ដល់ទី ហើយ​អាមេរិកកាំង​ហ៊ាន​ការពារ​ខ្ញុំ​អត់​……​ខ្ញុំ​មិន​ខ្លាច​ទេ បើ​អ្នកឯង​សម្លាប់​ខ្ញុំ សម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស​អាមេរិក​ទៅ ” ។​
​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ខ​ណះ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​Sunnylands​នៅ​Rancho Mirage​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា ហើយ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ដែល​មក​ទទួល​ស្វាគមន៍​រួប​លោក​នៅមុន​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រសិនបើ​បាតុកម្ម​មាន​មែន​លោក​នឹង​ចេញមុខ​តទល់​ជាមួយ​ក្រុមបាតុករ តែ​លោក​បង្ហាញ​ជំនឿ​ចិត្ត​ថា​អាជ្ញាធរ​អាមេរិក​នឹង​ការពារ​សុវត្ថិភាព​ជូន រូបលោក​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា​៖ “​ខ្ញុំ​នឹង​លេង​ឲ្យ​ដល់ទី ហើយ​អាមេរិកកាំង​ហ៊ាន​ការពារ​ខ្ញុំ​អត់​។ វា​ត្រូវតែ​ហ៊ាន ព្រោះ​ឲ្យ​សិទ្ធិ​គេ​ធ្វើបាតុកម្ម​ហើយ ខ្លាច​អី​នឹង​ឲ្យ​សិទ្ធិ​ការពារ​។ ហើយ​ខ្ញុំ​មិន​ខ្លាច​ទេ បើ​អ្នកឯង​សម្លាប់​ខ្ញុំ សម្លាប់​ទៅ សម្លាប់​ក្នុងប្រទេស​អាមេរិក​ទៅ ” ។​

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកកាំង​លោក ទូច វិបុល និង​ជា​អ្នករៀបចំ​បាតុកម្ម​បាន ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា​នៃ​សហរដ្ឋអាមេរិក​នឹង​ធ្វើតាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ។ លោក​បន្តថា សារសំខាន់​នៅក្នុង​បាតុកម្ម​នោះ​គឺ​ទាមទារ​ឲ្យ​មាន ការគោរព​សិទ្ធិមនុស្ស​និង​សេរី និង​គោល​ការ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​បាតុកម្ម​នេះ​មិន​ពាក់ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

​គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា បាតុកម្ម​ប្រឆាំងនឹង​បាតុកម្ម​នឹង​កើតមាន​ជាថ្មីទៀត ប្រសិនបើ​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​សហរដ្ឋអាមេរិក​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក ។​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ​ក្រុម​សម្ព័ន្ធ​យុវជន​ដែល​គេ​ដឹងថា គាំទ្រ​គណបក្សកាន់អំណាច​បាន​ប្រកាសថា ខ្លួន​នឹងធ្វើ​បាតុកម្ម​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រសិនបើ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​៕

​2136548

ឆាយ វីរៈ​យុ​ទ្ធ បង្ហាញមុខ​ក្នុង​កម្មវិធី​មនុស្សធម៌​ក្រោយ​លេចឮ​ការរិះគន់​

​

1986352ដោ​យ៖រតនា​
​

ភ្នំពេញ​៖ តារាចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ​លោក ឆាយ វីរៈ​យុ​ទ្ឋ បានបង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដើម្បី​ផ្តល់​ឈាម​នា​ថ្ងៃទី​វា​នៃ​ក្តី​ស្រលាញ់​១៤ កុម្ភៈ​។ ការ​លេចមុខ​មាត់​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​កើតមានឡើង​ក្រោយពី​លោក​ទើប​នឹងរង​ការ​រិ​គន់​ពី​អ្នក​ផលិត​កម្មវិធី និង​អ្នកគាំទ្រ​មួយចំនួន​រិះគន់​លោក​រឿង​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ពី​ការប្រគុំ​តន្ត្រី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី ខែមករា កន្លងមកនេះ​។

​គេ​ចាំបាន​ថា កាលពី​រាត្រី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​ប្រារព្ធ​ពិធី​ប្រកួត​បាត់​ទាត់​មិត្តភាព​កម្ពុជា​ថៃ ដើម្បី​អបអរ​ខួប​ទី​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ថៃ​។ ក្នុងនោះ​សំបុត្រ​ដែល​ដាក់លក់​ទាំងអស់​នឹងត្រូវ​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជាមួយគ្នានេះ​ស្ថានីយទូរទស្សន៍ PNN ក៏​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​ជាមួយនឹង​កម្មវិធី​ប្រគុំ​តន្ត្រី​ដែល​អ​ញ្ជើ​តារាចម្រៀង​ល្បីៗ​នៅ​កម្ពុជា​ចូលរួម​ច្រៀង​ផងដែរ​។ ក្នុងនោះ​តារាចម្រៀង​ដែល​ចូលរួម​ដោយ​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​នៅ​កម្ពុជា​ជាច្រើន​ចូលរួម​ជាតា​រា​កិត្តិយស ក្នុងនោះ​ក៏មាន​តារាចម្រៀង ឆាយ វីរ​យុទ្ធ​ក៏​ត្រូវបាន​អញ្ញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ​។ មានការ​លើកឡើងថា ឆាយ វីរៈ​យុទ្ធ​បានទាមទា​តម្លៃ​ខ្លួន​ខ្ពស់​ដូច​ទៅនឹង​ទីផ្សារ​ដែល​លោក​ធ្លាប់បាន​ច្រៀង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នានា​កន្លងមក​ដែរ​ដែល​លោក​ទាមទា​ប្រមាន​ជាន​២​ពាន់​ដុល្លារ​ក្នុងការ​ច្រៀង​ក្នុង​កម្មវិធី​នេះ ខណៈដែល​តារាចម្រៀង​ល្បីៗ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដូចជា​កញ្ញា មាស សុខ​សោភា លោក ខេ​ម លោក ម៉ានិត សុទ្ធតែ​ស្ម័គ្រចិត្ត​ចូលរួម​ច្រៀង​ដោយ​មិន​ទទួលយក​កម្រៃ​ព្រោះតែ​កម្មវិធី​នេះ​គឺមាន​គោលបំណង​ផ្នែក​មនុស្សធម៌​។​

​មានការ​លើកឡើង​ដែរ​ថា ក្រោយពី​ការសម្របសម្រួល​តារាចម្រៀង​រូបនេះ​នៅតែ​បន្ត​ទាមទារ​ចំនួន​ទឹកប្រាក់​មួយចំនួន​ដើម្បី​ចូលរួម​បូក​រួមទាំង​ការស្នើ​ឲ្យ​មានការ​រចនា​រួប​ភាព​ផ្សព្វផ្សាយ​ដោយ​តម្រូវ​ឲ្យ​ដាក់​រួប​ថត​លោក នៅខាងមុខ និង​ធំជាងគេ ដែល​ការដាក់កំហិត​នេះ​បង្កើត​ឲ្យ​មាន​សម្ពាធ​ដល់​អ្នក​ផលិត​កម្មវិធី​ព្រោះតែ​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ផ្សេងទៀត​ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ​សុទ្ធតែ​ស្ម័គ្រចិត្ត​ចូលរួម​ហើយ​ប្រជាប្រិយភាព​របស់​ពួកគេ​ក៏​ស្ថិតក្នុង​លំដាប់​ជួរមុខ​ផងដែរ​។​

​ក្រុម​អ្នក​ផលិតកម្ម​វិធី​បានធ្វើ​ការរិះគន់​ជាខ្លាំង​ចំពោះ​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ដែល​ទាមទារ​តម្លៃ​ខ្លួន​ក្នុង​ការចូលរួម​ប្រគុំ​តន្ត្រី​បែប​សប្បុរសធម៌​ជាមួយនឹង​ការទាមទារ​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​បែប​លើកតម្កើង​លោក​គឺជា​តួឯក​នោះ​។ តារាចម្រៀង​រូបនេះ​ត្រូវ​រង​ការ​រិះគន់ថា សំឡឹង​មើលឃើញ​ប្រាក់ចំណូល និង​មុខមាត់​ច្រើនជាង​ភាព​មនុស្សធម៌​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​សង្គម​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ផលិតកម្ម​វិធី​របស់​ស្ថានីយទូរទស្សន៍ PNN បានសម្រេច​ចិត្ត​ដក​បេក្ខភាព​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ចេញពី​កម្មវិធី​ប្រគុំ​តន្ត្រី​រួមទាំង​រូបភាព​នៃ​ការផ្សព្វផ្សាយ​នានា​ដែល​ពាក់ព័ន្ធ​នឹង ឆាយ វីរៈ​យុទ្ធ ផងដែរ​។​

​អ្វីដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គឺ​លោក​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ផ្តល់​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់ ដែល​លោក ឆាយ វីរៈ​យុទ្ធ រំពឹងថា ការចូលរួម​នេះ​នឹង​អាច​បន្សាប​ការរិះគន់​កន្លងមក​នោះបាន​ដោយ​អន្លើ​។

​លោក ឆាយ វីរៈ​យុ​ទ្ធ បានបញ្ជាក់​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​រូបលោក​បានមក​ផ្តល់​ឈាម​ព្រោះ​ជំ​ហ៊ាន​ទី​១​លោក​បានផ្តល់​ម្តង​កាលពី​នៅ​អាយុ​ជាង​១០​ឆ្នាំ​គ្រា​កំពុង​សិក្សា​ដើម្បី​អំពាវនាវ​ដល់​មិត្តភក្តិ​កាលសម័យ​នោះ​ចូលរួម​បរិច្ចាគ​ឈាម​។​

​លោក​បញ្ជាក់ថា នេះ​ជា​ឱកាស​ទី​២​ក្រោយ​លោក​បានប្រែក្លាយ​ជីវិត​ជា​តារាចម្រៀង​មាន​អ្នកគាំទ្រ​ជាច្រើន​ហើយ​លោក​បាន​ចាត់ទុកថា ការផ្តល់​ឈាម​ម្តងទៀត​ដើម្បី​ជាការ​ជួយ​ដល់​សង្គម​យើង​មួយផ្នែក​ដែរ​។ ក្នុង​រូបភាព​បែប​មនុស្សធម៌​ជួយ​ដល់​កិច្ចការ​សង្គម​នេះ​លោក​ឆាយ វីរ់​យុទ្ធ បានបង្ហាញ​ឲ្យ​ដឹង​បន្តថា លោក​ធ្លាប់ជួយ​ជា​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​មួយចំនែក​ដែរ​ដូចជា​ចូលរួម​បែប​មនុស្សធម៌​ទៅ​ចូលរួម​ការប្រគុំ​តន្ត្រី​នៅ​អូស្ត្រាលី​ជួយ​ដល់​កុមារកំព្រា​នៅ​ប្រទេស​កម្ពុជា​យើង​ទៅ​ប្រទេស​កូរ៉េ​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា​ផងដែរ​៕

193635195647

​

អ្នកភូមិ​ក្បែរ​ទីលាន​ចាក់សំរាម​ក្រុមហ៊ុន​សាន​កូ រិះគន់​ចៅហ្វាយក្រុង​ប៉ោយប៉ែត

​

ដោ​យ៖ឈុន លាង​

​បន្ទាយមានជ័យ​៖ លោក​អភិបាលក្រុង​ប៉ោយប៉ែត ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពី​ការបំផ្លាញ​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ ខ​ណៈ​ទុក​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម សាន​កូ (SANCO CAMBO INVESTMENT) ចាក់សំរាម​ពាសវាល​ពាសកាល និង​ដុត​បង្ហុយផ្សែង​ស្អុយ​អា​សោច​ន៍​ជះ​ទៅលើ​ភូមិ​អ្នកស្រុក​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ផ្សារកណ្តាល សង្កាត់ ក្រុង​ប៉ោយប៉ែត ដែលមាន​លំនៅដ្ឋាន​ជាប់​នឹង​ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន​សាន​គូ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ជាពិសេស​លោក ង៉ោ ម៉េង​ជ្រួ​ន ជួយ​រក​ដំណោះស្រាយ​ចាត់វិធានការ​ឲ្យ​បានល្អ​ និងជាបន្ទាន់ចំពោះ​ការដុត​សំរាម​ដែល​បង្ក​ផលប៉ះពាល់​យ៉ា​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ច្រើន​ឆ្នាំ​កន្លងមកហើយ​ទីលាន​ចាក់សំរាម​ដ៏​ធំ​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​បាន​បង្ក​ផលប៉ះពាល់​យ៉ា​ងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ក្រៅពី​ក្លិនស្អុយ​អា​សោច​ន៍​ដែល​សាយភាយ​ទៅលើ​ភូមិ​អ្នកស្រុក ក៏មាន​ផ្សែង​រួម​នឹង​ក្លិន​ឈ្ងៀម​ហុយ​ទ្រលោម​ពាសវាល​ពាសកាល ពិបាក​ទ្រាំ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​យ៉ាងខ្លាំង ពិសេស​គឺ​ក្មេងតូចៗជាកូនចៅ​ប្រជាពលរដ្ឋ​។​

​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​គេ​មើលឃើញថា មិនបាន​យកចិត្តទុកដាក់​ដល់​ប​ញ្ហា​នេះ​ទេ ទុក​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ប្រមូល​សំរាម សានកូ ​ធ្វើតាម​អំពើ​ចិត្ត​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋនោះឡើយ​៕

88654789
​13658741142563

យុវ​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣​ម្នាក់ ​ធ្វើអត្តឃាត​ដោយចង់កមិនដឹង​មូលហេតុ​

​ដោយ៖ អ វឹង

កោះកុង​៖យុវជន​ម្នាក់​ជា និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត​នៅ​ចន្លោះ​ម៉ោង ១១​ដល់​១២ យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​រោង​ចាំ​ដី​មួយកន្លែង ក្នុងភូមិ​១​សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​យុវជន​ដែល​គេ​ប្រទះឃើញ​ចងក​ស្លាប់​មានឈ្មោះ ប្រាក់ ស៊ី​ធួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ​។​

​តាម​សម្តី​ពី​ម្តាយ​បង្កើតបាន​និយាយ​នៅ​កន្លែងកើតហេតុ​ថា កាលពី​ព្រលប់ គាត់​បាន​ហាម​មិន​កូន​ដើរលេង​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ផ្សេងៗ កើតឡើង​ព្រោះ ថ្ងៃទី​១៤ ជា​ថ្ងៃ នៃ​សេចក្តីស្រលាញ់ ប៉ុន្តែ​នៅ​ម៉ោងជាង ១១​យប់ កូន​គាត់​បាន​ចេញពីផ្ទះ​បាត់ គាត់​បាន​តាមរក​ដែរ តែ​ហួសពេល​ទៅហើយ ដោយសារ​កូន​គាត់​បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​

​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ទៅ​សាកសព​បាន​បញ្ជាក់ថា យុវជន​ឈ្មោះ​ប្រាក់ ស៊ី​ធួន ពិតជា​ចងក ធ្វើអត្តឃាត​ខ្លួនឯង ពិត​ប្រាក់​មែន​មិនមាន ពាក់ព័ន្ធ​និង​ករណី​ផ្សេង​ឡើយ ក្រោយពី​ធ្វើ​ពិនិត្យ​ទៅ លើ​សាកសព​រួច​សមត្ថកិច្ច បានប្រគល់​សាកសព ឲ្យ​ឪពុកម្តាយ​យក ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕​
​098632103214

ផ្លែ​ល្ហុង ជួយ​ឱ្យ​ស្បែក​សម៉​ដ្ឋ ភ្លឺរលោង និង​ក្មេង​ជាង​វ័យ​

​ផ្លៃ​ល្ហុង​ជា​ប្រភេទ​អាហារ​ធម្មជាតិ ដែល​អាចជួយ​ឱ្យមាន​សុខភាព​ល្អ និង មាន​សម្រស់​ស្រស់ស្អាត ដោយ​ធម្មជាតិ​។ លើសពីនេះ​ផ្លែ​ល្ហុង​ជា​កំពូល​អាហារ​ដែល ជួយ​បង្កើន សមត្ថភាព​រួមភេទ ខ្លាំងក្លា និង បញ្ហា​ទល់លាមក​ទៀតផង ។​
១/ ជួយ​សំអាត និង​ព្យាបាល​ពោះវៀនធំ​៖ ទឹក​ល្ហុង​ទុំ អាចជួយ​ព្យាបាល​ផលប៉ះពាល់​ក្នុង​ពោះវៀនធំ ដូចជា​៖ សំអាត​ខ្ទុះ និង​ទឹករំអិល នៅក្នុង​ពោះវៀនធំ ដែល​បណ្តាលមកពី​ការ​រលាក​។ ដើម្បី​ព្យាបាល​ឱ្យ​ជាសះស្បើយ បាន​ឆាប់រហ័ស អ្នក​ត្រូវ​ទទួលទាន​ផ្លែ​ល្ហុង​ទុំ ឱ្យបាន​ទៀងទាត់​។​
២/ ស្បែក​៖ ល្ហុង​វ​គឺជា​ផ្លែឈើ ដ៏​អស្ចារ្យ​មួយ​សម្រាប់ ថែរក្សា​ស្បែក ដែល​អាច​យកមកប្រើ​ប្រាស់​ធ្វើ​ម៉ាស​បិទមុខ​។ វា​អាចជួយ​កម្ចាត់​ជំងឺ​មុន និង អាចជួយ​បើក​រន្ធ​ញើស ដែល​ស្ទះ​នៅលើ​ស្បែ​កមុខ និង ជាពិសេស វា​ជួយ​រំលាយ​កោសិកា​ស្បែក​ងាប់ ផ្តល់ឱ្យ​ស្បែ​កស​ភ្លឺ ស្រស់ស្អាត និង​មាន​ពន្លឺ​រលោង​។ មួយវិញទៀត វា​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ ដើម្បី​ព្យាបាល​ការឆ្លង​មេរោគ​ស្បែក និង​របួស​ដែល​មិនជា​សះស្បើយ បាន​យ៉ាង​ឆាប់រហ័ស​។​
៣/ ប្រឆាំង​វ័យ​ចំណាស់​៖ ផ្លែ​ល្ហុង​មាន​ផ្ទុក​ទៅដោយ​សារធាតុ antioxidants ដែលមាន​តួនាទី​ជួយ​ក្នុងការ​គ្រប់គ្រង វ័យ​ចំណាស់​មុន​អាយុ អាចជួយ​អ្នក​ដើម្បី​ទទួលបាន​រូបរាង​វ័យក្មេង​។​
៤/ សម្រក​ទម្ងន់​៖ ល្ហុង​សម្បូរ​ទៅដោយ សារធាតុ​កាឡូរី​ទាប ជា​អាហារូបត្ថម្ភ ដ៏​ប្រសើរ​សំរាប់​អ្នក​ទាំងឡាយណា​ដែលមាន​បំណង​ចង់​បញ្ចុះទម្ងន់​បាន​ឆាប់រហ័ស​៕

MzcwNmVlOG

​

អ៊ីរ៉ង់ព្រមានអារ៉ាប៊ីសាអូឌីតចំពោះការ បញ្ជូនកងទ័ពទៅស៊ីរី

អ៊ីរ៉ង់៖ប្រទេសអ៊ីរ៉ង់បានចេញមុខព្រមានប្រទេសអារ៉ាប៊ីសាអូឌីតចំៗដែលចំពោះការបញ្ជូនកងទ័ពថ្មើរជើងទៅកាន់ទឹកដីស៊ីរី។ ការព្រមាននេះធ្វើឡើង គ្រាដែលទ័ពអាកាសតួកគីបានបើកការវាយប្រហារលើទឹកដីស៊ីរី និងអារ៉ាប៊ីសាអូឌីតបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅដាក់នៅមូលដ្ឋានយោធាក្នុងទឹកដីតួកគី។
លោក ម៉ាសស៊ូដ បានថ្លែងច្បាស់ៗថា អ៊ីរ៉ង់នឹងមិនទុកឲ្យស្ថានការណ៍នៅស៊ីរីប្រែប្រួលទៅតាមសុឆន្ទៈរបស់ក្រុមប្រទេសឧទ្ទាមបានឡើយ និងថា អ៊ីរ៉ង់នឹងផ្តើមចាត់វិធានការចាំបាច់នៅក្នុងកាលៈទេសៈជាក់ស្តែងណាមួយ។ ប្រតិកម្មខ្លាំងៗរបស់ទីក្រុងតេហេរ៉ង់ពេលនេះបានធ្វើឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅដាក់នៅមូលដ្ឋានយោធាក្នុងទឹកដីតួកគី ព្រមទាំងបានប្រកាសត្រៀមខ្លួនបញ្ជូនទ័ពចូលក្នុងទឹកដីស៊ីរីដើម្បីវាយប្រហារអង្គការរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតជាប្រទេសដែលកំពុងប្រជែងកម្លាំងគ្នាដើម្បីដំណ្តើមឥទ្ធិពលនៅក្នុងតំបន់ ខណៈដែលអ៊ីរ៉ង់ជាប្រទេសសំខាន់ក្នុងតំបន់ដែលបានចេញមុខគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធាដល់របបស៊ីរីរបស់លោកប្រធានាធិបតីអាសាដ រីឯអារ៉ាប៊ីសាអូឌីតបានចេញមុខគាំទ្រក្រុមប្រឆាំងរបបស៊ីរី៕

Masoud-Jazayeri

អារ៉ាប់​ប៊ី​សា​អូឌីត​នឹងចូលរួម​វាយប្រហារ​តាម​អាកាស​ប្រឆាំង ISIS

​អា​រ៉ា​ប៊ី​សា​អូឌីត​៖​អ្នកនាំពាក្យ​យោធា​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​អះអាងថា រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​នឹង​បញ្ជូន​យន្តហោះ​យោធា​របស់ខ្លួន​ទៅកាន់​ប្រទេស​តួ​ក​គី​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។
​អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​អនុលោម​ទៅតាម​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​នៅលើ​ដី របស់​ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក អារ៉ាប់​ប៊ី​សា​អូឌីត​នឹង​បញ្ជូន​កងទ័ព​របស់​ពួកគេ​ដើម្បី​ចូលរួម​ប្រយុទ្ធ​។ ការអះអាង​របស់​អ្នកនាំពាក្យ​យោធា​អារ៉ាប់​ប៊ី​សា​អូឌីត​បានធ្វើ​ឡើង ខណៈ​អារ៉ាប់​រួម​ក៏បាន​យល់ព្រម​បញ្ជូន​កងកម្លាំង​ពិសេស​របស់គេ​មកកាន់​ប្រទេស​ស៊ី​រី​ដែរ​។​
​អ្នកនាំពាក្យ​បញ្ជាក់ថា ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ស៊ី​រី កំពុងស្ថិត​នៅលើ​សមរ​ភូមិ​ប្រយុទ្ធ ក្នុងស្ថានភាព​យ៉ាង​លំបាក អារ៉ាប់​ប៊ី​សា​អូឌីត អារ៉ាប់​រួម និង​ប្រទេស​ដទៃទៀត​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​របស់ខ្លួន នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាមស៊ីវិល​មួយ​នេះ​៕

vayo1

​

បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ក្នុង​តំបន់​អភិរក្ស​ស្រុក​ឯក​ភ្នំ​ និង​ស្រុក​មោង​ឫ​ស្សី​

 

​ដោយ៖ ឈ ល

បាត់ដំបង​៖​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​ជាច្រើន​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​តំបន់​អភិរក្ស​ចាប់ពី​ចំណុច​ព្រែកបាក់​ស្នោ​ស្ថិតក្នុង​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​រហូតមកដល់​ចំណុច​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ហើយ​បាន​កើតមានឡើង​ពេញ​ផ្ទៃ​ទឹក​ក្នុង​តំបន់​នោះ​ដែល​ធ្វើអោយ​បាត់បង់​នូវ​ពូជ​ត្រី​ធម្មជាតិ​ដ៏​កម្រ​គួរឲ្យព្រួយបារម្ភ។​

​បើ​យោងតាម​ប្រភពពី​បងប្អូន​ប្រជា​នេសាទ​ដែល​រស់នៅក្នុង​ឃុំ​កោះ​ជី​វាំង​បាន​ប្រាប់​អោយដឹងថា​៖​សម្ភា​រះ​នេសាទ​ដែល​ខុសច្បាប់​ទាំងនោះ​រួមមាន​៖​អូស​ម៉ាញ បណ​រ៉ាវ រុញ​ស៊ី​ប ឆក់ និង​មង​វិល​ជាដើម​។​ល​។​

​ប្រភព​បន្តថា​ការដែល​ពួកគាត់​ធ្វើបាន​ដោយសារតែ​ពួកគាត់​បាន​បង់លុយ​អោយទៅ​គ្រប់​ជំនាញ​អស់ហើយ​ពិសេស​គឺ​ជំនាញ​រដ្ឋបាល​ជលផល​តែម្តង​មាន​ជលផល​ខណ្ឌ​សង្កាត់​និង​ជលផល​ប្រាំ​ខេត្តហើយ​ពួកគាត់​ចំណាយ​ក្នុង​មួយ​រដូវៗ​មិន​ក្រោម​ពី​២០​លាន​រៀល​ទេ​ក្នុង​មួយ​គ្រួសារ​។ ពួកគាត់​បន្តទៀតថា​៖​ក្នុង​មួយឆ្នាំៗ​ការ​ខំប្រឹងប្រែង​របស់គាត់​ទាំងយប់​ទាំង​ថ្ងៃ​គឺរ​កបង់​អោយតែ​គេ​បើ​មិនរ​ករបរ​និង​មិនដឹងថា​រក​អ្វី​ផ្សេង​ព្រោះ​ពួកគាត់​រស់នៅ​លើទឹក​ទៅហើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ កាលពី​ចុង​សប្តាហ៍​នេះ​ថា​៖ លោក​មិនបាន​ប្រាប់​អោយ​កូនចៅ​ដើរទៅ​យកលុយ​គេ​ទេ​គឺ​មានតែ​ការណែនាំ​អោយ​ខាង​សង្កាត់ និង​ផ្នែក​សហការ​ជាមួយ​អធិការ​ចុះទៅ​បង្ក្រាប​ជាប្រចាំ​ហើយ​បើសិនជា​មន្ត្រីជលផល​មួយណា​ទៅយក​លុយ​បងប្អូន​មាន​សិទ្ធិ​ប្តឹង​។ ចំណែក​លោក នូ រេណូ ជលផល​ប្រាំ​ខេត្ត​បាន​ប្រាប់​ផងដែរ​ថា លោក​មិនបាន​យកលុយ​ពី​ប្រជាពលរដ្ឋ​នេសាទ​ទាំង​នោះទេ​។
​
ក្រុម​ប្រជា​នេសាទ​បាន​រិះគន់ថា​៖ បើសិនជា​មន្ត្រី​ជំនាញ​ទាំងនោះ​មិនបាន​យកលុយ​ទេ​ហេតុអ្វី​បានជា​បទល្មើស​នេសាទ​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់មេជលផលលោក​ ជួង សុភា យ៉ាង​សន្ធឹកសន្ធាប់​ហើយ​បែរជា​មើលមិនឃើញ ឫ​ក៏​ជា​ចេតនា​ធ្វើមិន​ដឹងមិនឮជា​ថ្នូរ​នឹង​អំពើពុក រលួយ​ ?៕

​7481279146732154

ឡាន​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​រអិល​ធ្លាក់​ជ្រោះ​ឆេះ​ខ្ទេច​នៅ​ស្រុក​ព្រៃនប់​

 

ដោ​យ៖​អ៊ួ​ង វឹង​

​ខេត្ត​ព្រៈ​សីហនុ​:​នៅវេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដង​ផ្លូវលំ​(​ផ្លូវ​ចាក់សំរាម​)​ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​។​បង្កដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ម៊ី​ត​ស៊ុយ​ប៊ី​ស៊ី​(​ប្រភេទ​រថយន្ត​ដឹក​សំរាម​)​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​បើកបរ​ពី​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​ទីលាន​ចាក់សំរាម​លុះដល់​កន្លែង ចាក់សំរាម​ក៏​រអិល​ធ្លាក់ចូល​ក្នុង​រណ្តៅ​បណ្តាលអោយ​ឆេះ​រថយន្ត​ស្ទើរ​ទាំងស្រុង​។​

​ចំណែក​កឯ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​ភ្លាមៗ​ផងដែរ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​មិន​បណ្តាលអោយ​រងរបួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទេ ។​បច្ចុប្បន្ន​.​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​អំពី​ដំណើរ​នៃ​កា​ធ្លាក់​រថយន្ត​នេះ ៕​
​

នាំ​ឃាតករ​២​នាក់​ដែល​កាត់​ក្បាល​នារី​នៅផ្ទះ​សំណាក់​ទៅធ្វើ​ត្រាប់​ឡើងវិញ​

​

ដោយ៖សហការី

សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ខេត្តសៀមរាប បាន​នាំ​ឃាតករ​២​នាក់ ដែល​បានសម្លាប់ កាត់​ក្បាល​នារី​រងគ្រោះ​ក្នុងផ្ទះ​សំណាក់ ហើយ​យកទៅ​ដុតចោល​នោះ ទៅកាន់​ផ្ទះសំណាក់​ដែលជា​កន្លែងកើតហេតុ ដើម្បី​ឲ្យ​ពួកគេ​ទាំង​២​នាក់ ធ្វើ​ត្រាប់​ឡើងវិញ នូវ​សកម្មភាព​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​លើ​នារី​រងគ្រោះ​។​
​ការនាំ​ខ្លួន​ឃាតករ​ទាំង​២​នាក់ ទៅកាន់​ផ្ទះសំណាក់​ដែលជា​កន្លែងកើតហេតុ​នេះ បន្ទាប់ពី​សមត្ថកិច្ច​បញ្ចប់​ការសាកសួរ​រួចរាល់​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ​។

​សូម​ជំរាប​ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​អ្នកយកព័ត៌មាន​ថា ឃាតកម្ម​ដែល​កាត់​ក្បាល​នារី​នៅផ្ទះ​សំណាក់ ក្រុង​សៀមរាប គឺ​ផ្តើមចេញពី​រឿង​បុរស​ជា​ឃាតក​ចូល​ស្តីដណ្តឹង​នារី​នោះ​មិនបាន ហើយ​ខឹង​ក៏​ណា​ត់ទៅ​ជួបគ្នា​នៅផ្ទះ​សំណាក់​ហើយ​សម្លាប់​កាត់​ក្បាល​តែម្តង​។​
​
លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​៖ ឃាតក​មាន​គ្នា​២​នាក់​។ បុរស​ដែលជា​ឃាតក (​ជន​កាត់​ក្បាល​) នោះ​មាន​ប្រពន្ធ និង​កូន​៣-៤​នាក់​ហើយ​។ ជននេះ​បាន​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ ប៉ុន្តែ​មិនបាន​។ លោក​អភិបាល​បានបញ្ជាក់​បន្ថែមថា សមត្ថកិច្ច​ចាប់បាន ខណ​:​ឃាតក​កំពុង​ដុត​ក្បាល​ជនរងគ្រោះ​នៅ​ខាងក្រោយ​ផ្ទះ ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប ពោល​ជិត​ព្រលានយន្តហោះ​។​
​
សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​ជនរងគ្រោះ​នោះ ផ្តើមចេញពី​រឿង​ស្នេហា​។ ជនសង្ស័យ​មាន​ប្រពន្ធ​រួចហើយ តែ​ក្រោយមក មាន​បញ្ហា​ជាមួយ​ប្រពន្ធដើម រហូត​សុំ​លែងលះ តែ​លែងលះ​មិនទាន់​ដាច់ស្រេច​ទេ​។ បន្ទាប់មក​ឃាតក​ក៏មាន​ទំនាក់ទំនង​ជាមួយ​នារី​រងគ្រោះ រហូត​ចូល​ស្តីដណ្តឹង​នាង ហើយ​ឈានទៅដល់​ការរៀបចំ​ពិធីមង្គលការ ប៉ុន្តែ​ដំណើរការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទៅ​មិន​រួច​ដោយហេតុថា ជនសង្ស័យ​មិនទាន់​លែងប្រពន្ធ​ដាច់ស្រេច​តាមផ្លូវ​ច្បាប់​។​
​
ក្រោយ​មាន​បញ្ហា​នេះ នារី​រងគ្រោះ​បាន​ចាត់ទុកថា ជនសង្ស័យ​បាន​បោកប្រាស់​ខ្លួន​រហូត​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​ជនសង្ស័យ​ក៏​រៀបចំ​ផែនការ​សម្លាប់​នារី​រងគ្រោះ​ដោយ​ល្បួង​នាង​ទៅ​ជួប​នៅផ្ទះ​សំណាក់ រួច​សម្លាប់​ដោយ​កាត់​ក្បាល​តែម្តង​។ ឃាតក​ម្នាក់​មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ​៤០​ឆ្នាំ ស្រុកកំណើត នៅ​ខេត្តបាត់ដំបង ចំណែក​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​៕&456321582146
​131313 copy085231

​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ប្រគល់​អណ្តូង ទឹក​ជូន​ប្រជាពលរដ្ឋ​១៦​គ្រួសារ​នៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង​

​ដោយ ៖ អ​ វឹង

ខេត្តកំ​ព​ត៖ព្រឹក​ថ្ងៃអាទិត្យ​ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច និង​ព្រះ​តេជគុណ​ព្រះចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ ព្រះ​តេជគុណ​វត្ត​អង្គ​កកោះ រួមជាមួយ​ក្រុមការងា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំពង់ត្រាច លោក​មេឃុំ មេភូមិ បានធ្វើ​ពិធី​ប្រគល់​អណ្តូង​ទឹកស្អាត​មួយកន្លែង​ជា​អំណោយ​របស់លោក​​អ៊ុម ស៊ី​ណាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​តាមរយៈ​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក ជូន​ប្រជាពលរដ្ឋ​ចំនួន ១៦​គ្រួសារ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក សម្រាប់​ប្រើប្រាស់​រួមគ្នា​​ក្នុងភូមិ​កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ។​​ក្នុង​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប ៤០​នាក់ និង​កុមារា​កុមារី​ចូលរួម​សរុប ៧៩ នាក់ ផងដែរ ។​

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​មានប្រសាសន៍​ថា ក្នុង​ការចុះ​ចែក​អណ្តូង​ទឹកស្អាត ជូន​ប្រជា​ពលរ​ដ្ធ​ត​ត្រូវ​ចំណាយ​ថវិការ​អស់​ចំនួន​មួយ​លាន​រៀល​។​

​លោក​អភិបាលរង​ស្រុក​បន្តថា នា​ព្រឹក​នេះដែរ ជា​ថ្ងៃ​១៤​កុម្ភៈ ដែល​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ខ្ញុំ​និង​ក្រុមការងារ​បានអោយ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ​ជា​ថ្ងៃ​”​សប្បុរសធម៌​នៃ​ក្តី​ស្រឡាញ់​” ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​សម្រាប់ កុមារា កុមារី ក្នុងភូមិ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយបាន​នាំយក​អំណោយ​លោក​អភិបាលស្រុក​មក​ជូន​បងប្អូន​និង​កុមារ មាន​អាវ​មួយ​សម្រាប់ និង​ថវិកា​១០០០​រៀល​សម្រាប់​កុមារ​ដែល​ចូលរួម ។

​សេចក្តីស្រឡាញ់ កើតចេញពី​អំពើ​ល្អ អំពើ​ល្អ​កើតចេញពី​ក្នុង​ចិត្ត ។ សូមអោយ​សេចក្តីស្រឡាញ់​នេះ​ស្ថិតក្នុង​បេះដូង​របស់​បងប្អូន​ជា​រៀងរហូត ៕

​48321646963476329

អគ្គិភ័យឆាបឆេះ​លំនៅដ្ឋាន​ពលរដ្ឋ​២​ខ្នង និង​២​ខ្នង​ទៀត​ខូចខាត​បន្តិចបន្តួច​

​ដោ​យ៖ អ  វឹង​
​កោះកុង​៖ អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង ២​ខ្នង​ត្រូវ​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង គ្មាន​សល់​អ្វី​បន្តិច ហើយ​២​ខ្នង​ទៀត​ខូចខាត​បន្តិចបន្តួច ដោយសារ​ប្រជាពលរដ្ឋ​ជិតខាង ជួយ​ពន្លត់​ទាន់ពេលវេលា​។​ហេតុការណ៍​ឆេះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៤៖៣០​នាទី ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​២​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​លោក សំ ឃិត​វៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា បើតាម​ការស៊ើបអង្កេត របស់​សមត្ថកិច្ច​ជំនាញ និង​សាក្សី​នៅ​ជិតខាង បាន​និយាយថា ករណី​អគ្គីភ័យ​នេះ​គឺ​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ដែល​ម្ចាស់ផ្ទះ​ដាក់​ដាំទឹក​និង​ដាំបាយ ទុកចោល ហើយ​ម្ចាស់​មិន​នៅ ទើប​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​តែម្តង​។ ផ្ទះ​ដែល​ឆេះ​ខ្ទេច​គ្មាន​សល់​អី្វ​នោះ គឺ​ផ្ទះ​ឈើ​ប្រក​ស័ង្កសី​ជាប់​ជញ្ជាំង​គ្នា​។​

​លោកស្នងការ​បន្តទៀត​ថា សម្ភារៈ​ក្នុងផ្ទះ​យក​មិនទាន់ ព្រោះ​នៅ​ចំណុច​កើត គឺ​ស្ថិតនៅ​លើទឹក តាម​មាត់​ព្រែក​នេះ​ជាហេតុ​មួយ​ក្នុង​ជួយប្រមូល​សម្ភារៈ​ពួកគាត់ ហើយ​ខាង​រថយន្ត​ពន្លត់ អគ្គីភ័យ​ពិបាក​ចូល តែ​ការ​ពន្លត់​ទាន់​ពេលនេះ គឺ​កម្លាំង​សមត្ថកិច្ច​រួមសហការ​ណ៍​ជាមួយ​ប្រជាពលរដ្ឋ​និង​សហ​ការណ៍​ជា​ប្រជា​នេសាទ​ដែលមាន​ទូក​បាន​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​ទើប​មិន​រៀលដាល​ឆេះ​បន្ត​។​លោក សំ ឃិត​វៀន បញ្ជាក់​បន្ថែមទៀតថា​លំនៅដ្ឋាន​ដែល​អគ្គីភ័យ​ឆាបឆេះ​ទាំង​ស្រុក ទី​១-​ឈ្មោះ អ៉ឹ​ម មួយ អាយុ ២១​ឆ្នាំ មាន​សមាជិក​ចំនួន ៣​នាក់​, ទី​២​ឈ្មោះ គង់នៅ​អាយុ​៥៣​ឆ្នាំមាន​សមាជិក​ចំនួន​៩​នាក់​។ ឯ​ពី​ខ្នង​ទៀត ទី​១-​ឈ្មោះ អ៊ឺ​ម ចាន់​ដា​រ៉ា អាយុ ៤៥​ឆ្នាំមាន​សមាជិក​ចំនួន​៦​នាក់​ខូចខាត​តិចតួច​ហើយ​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ដែល​ខូចខាត​តិចជាង​នោះ​ពុំបាន​ទទួល​ឈ្មោះ​ទេ​។​ជាមួយគ្នា​លោកស្នងការ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​អគ្គីភ័យ​នៅ​ភ្លាមនោះ​ក្រោយ ពី​ជួយ​ពន្លត់អគ្គីភ័យ លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា​បាន​ពាំ​នាំនូវ​អំណោយ​របស់ អនុសាខា​កាកបាទក្រហម​ក​ម្ព​ជា មានដូចជា អង្ករ​ចំនួន ១​បាវ មី ស្ករស សម្ភារៈ គ្រឿងឧបភោគ​មួយចំនួន និង​ថវិកា​ផ្ទាល់ខ្លួន​របស់លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ចំនួន ២០០​ដុល្លារ ជូន​ដល់​គ្រួសារ​រងគ្រោះ ចំនួន​២​គ្រួសារ ដើម្បី​ស្រាយ​ជីវភាព​នាពេល​យប់​នេះ​។​

​លោក ហាក់ ឡេង បាន​បន្តថា អំណោយ​ទាំងនេះ វា​តិចតួច​មែន តែ​វា​អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​គ្រួ​សារបាន​មួយគ្រា​ភ្លាម​ដែរ​។ លោ​កថា​ថ្នាក់​ដឹង​នាំ ទាំងអស់គ្នា​តែងតែ យកចិត្ត​ទុក្ខ​ដាក់ ទៅ​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ឡើយ មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ ឲ្យ​តែ​ប្រជាពលរដ្ឋ មាន​ឧបហេតុ នូវ​គ្រោះមហន្តរាយ ណាមួយ​ទោះ​ជិត ឬ​ឆ្ងាយ ថ្នាក់ដឹកនាំ​តែ​ចុះ​ដល់​ទីនោះ​ភ្លាម​៕

395214738987364258356842137965213

 

ចាប់​បុរស​ពីរ​នាក់​ករណី​ឃាតកម្ម​កាត់​ក្បាល​នារី​ក្នុងផ្ទះ​សំណាក់​នៅ​ក្រុង​សៀមរាប​

 

ដោយ៖ខេមរា

​សៀមរាប៖ ជនដៃដល់​២​នាក់​ពាក់ព័ន្ធ​ករណី​កាត់ផ្តាច់​ក្បាល​នារី​វ័យក្មេង​ម្នាក់​នៅក្នុង​ផ្ទះសំណាក់​យីហោ “​ប្រាសាទកែវ​” ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ។ សមត្ថកិច្ច​បញ្ជាក់ថា​ឃាតកម្ម​នេះ​បណ្តាលមកពី​ស្តីដណ្តឹង​មិនបាន​។

​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ គឺ​ផ្តើមចេញពី​រឿង​បុរស​ជា​ឃាតករ​មាន​គំនុំ​ដោយសារ​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ​មិនបាន ហើយក៏​ណាត់​ជួបគ្នា​នៅផ្ទះ​សំណាក់​ខាងលើ​រួច​ធ្វើឃាត​តែម្តង​។​

​នារី​រងគ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ ចំណែក​បុរស​ត្រូវ​ចោទ​ជា​ឃាតករ​ម្នាក់ឈ្មោះ ចាន់ ឆា​យ៉ា ហៅ​សំ ភា​រ៉ាត់ អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង និង​ធ្លាប់មាន​ប្រពន្ធ និង​កូន​រួចហើយ​។

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា កន្លងមក​បុរស ចាន់ ឆា​យ៉ា បាន​ព្យាយាម​ចូល​ស្តីដណ្តឹង​នារី​រងគ្រោះ ខ​ណៈ​ដែល​ខ្លួន​មិនទាន់បាន​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច​នៅឡើយ ទើប​មិនអាច​ស្តីដណ្តឹង​នាង​បានសម្រេច​។​ដោយសារតែ​ករណីនេះ ជនដៃដល់​បាន​ខឹងសម្បា​នឹង​នារី​រងគ្រោះ​ដែល​បដិសេធ​មិន​ព្រម​រៀបការ​ក៏​សម្រេចចិត្ត​ណាត់ជួប​នារី​រងគ្រោះ​នៅផ្ទះ​សំណាក់​ខាងលើ​ហើយក៏​សម្លាប់​ដោយ​កាត់​ក្បាល​ផ្តាច់​ចេញពី​ខ្លួន រួច​លួច​យក​ចេញពីផ្ទះ​សំណាក់​ទៅ​ដុត​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយផ្ទះ ស្ថិតនៅ ភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ដើម្បី​បំបាត់​ភ័ស្តុតាង ដោយ​បន្សល់ទុក​សាកសព​គ្មាន​ក្បាល​នៅក្នុង​ផ្ទះសំណាក់​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​កើតមាន​ការភ្ញាក់ផ្អើល​ពី​ឃាតកម្ម​ដ៏​ឃោរឃៅ​នៅវេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែ​កុម្ភៈ នេះ កម្លាំង​មាន​សមត្ថកិច្ច​ខេត្តសៀមរាប​គ្រប់​ថ្នាក់​បានចេញ​ប្រតិបត្តិ​ការតាមប្រមាញ់រ​ក​ឃាតករ​ហើយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈដដែល ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ចាន់ ឆា​យ៉ា ក្នុងចំណោម​គ្នីគ្នា​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខ​ណៈ​កំពុង​ដុត​ក្បាល​នារី​រងគ្រោះ​នៅ​កណ្តាល​វាលស្រែ​ក្បែរ​ភូមិ​ស្ថិតក្នុង​ក្រុមទី​៣ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ដើម្បីបំបាត់ភ័ស្តុតាង។

​ប្រភពបញ្ជាក់ថា ជន​ត្រូវ​ចោទ​២​នាក់​ក្នុងអំពើ​ឃាត​កម្មនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាច់ដោយឡែក​ពីគ្នា​គឺ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ និង​ម្នាក់ទៀត​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្ត ប៉ុន្តែជនត្រូវចោទម្នាក់ទៀតដែលគេអះអាងថា ចាប់ខ្លួនបានដែរនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។​បច្ចុប្បន្ន​សម​ត្ថ​កិច្ច​​កំពុង​បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀតមុនពេល​បញ្ជូនសំនុំរឿងនេះទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

539713

085231

​05641358214653791131313 copy

លោកស្រី អ៊ុន សុគន្ធា ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ឃុំ ស្រុក​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ

 

​ដោ​យ៖សហការី
​ខេត្ត​កំ​ព​ត៖​លោកស្រី អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ទឹកឈូ​ខេត្តកំពត បាន​មានប្រសាសន៍​ក្រើនរំលឹក ផ្ដាំផ្ញើ​ជំរុញ​ដល់​មន្ត្រី​មូលដ្ឋាន​ថ្នាក់ ឃុំ ស្រុក​ដែលជា​សមាជិក​គណបក្ស​ប្រជាជន នៅក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត​អោយ​បន្ត​ខិតខំ​បង្កើន​ការបម្រើ​សេវា​សា​រណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​សម្រេច​អោយបាន​ផែនការ​គោលដៅ​រួម​របស់​គណបក្ស​ប្រជាជន​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ នា ឆ្នាំ​២០១៧​ខាងមុខ​។

​លោកស្រី អ៊ុន សុគន្ធា បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្ដីសម្រេច​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៣៩ អាណត្តិ​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​កម្ភៈ ឆ្នាំ​២០១៦ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​ទឹកឈូ ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ចំនួន​៣៤១​នាក់​។

​លោកស្រី អ៊ុន សុគន្ធា បាន​បន្ត​សំដែង​ការកោតសរសើរ និង​រំលឹក​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ មាន​ចំនួន​បី​អាណត្តិ​រួចមកហើយ ក៏ដូចជា​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​៥​អាណត្តិ​កន្លងមក​នេះដែរ​ឃើញថា​គណបក្ស​ប្រជាជន​ក្នុងស្រុក​ទឹកឈូ​តែងតែ​ទទួលបាន​លទ្ធផល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន សម្រាប់​អោយ​គណបក្ស​ប្រជាជន​ក៏​ដូច​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​មានឱកាស​បន្តបាន​ការ​ដឹកនាំ និង​អភិវឌ្ឍ ប្រទេសជាតិ មានការ​រីកចម្រើន និង​បម្រើសេវា​សាធារណៈ​ជូន​ពួកគាត់​អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ដូចនេះ​ដើម្បី​បន្ត​រក្សា​នូវ​លទ្ធផល​នេះ​បន្ថែម​តទៅ​មុខ​ទៀង​ត​។
​
លោកស្រី​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​និង​ដាក់​នូវ​ផែន​ការរួម​ជា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​ខាងមុខនេះ​រួមមាន​ទី​១-​ត្រូវ​បន្ត​ខិតខំ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន បម្រើសេវា​ជូន​ប្រជាជន​ពិសេស​ត្រូវ​ចុះសួរសុខទុក្ខ​និង​ដោះស្រាយ អោយដល់​ខ្នង​ផ្ទះ​ប្រជាជន​ដែលជា​វប្ប​ធ៌​ម​មន្ត្រី​គណបក្ស​ប្រជាជន​បានធ្វើ​កន្លងមក ទី​២-​បន្តធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស ទី​៣-​ជំរុញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ចុះឈ្មោះ​បោះឆ្នោត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មិនត្រូវ​មានការ​រើសអើង ទី​៤-​ធ្វើ​កម្មវិធី​ផែនការ​អភិវឌ្ឍ​មូលដ្ឋាន​អោយបាន​ច្បាសលាស់ ទី​៥-​ត្រៀម​រៀបចំ​ធ្វើ​សន្និបាត​ដាក់​ផែនការ​ទិសដៅ​អនុវត្ត​បន្ត និង​ទី​៦-​ត្រូវ​ត្រៀមលក្ខណៈ​មន្ត្រី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ឆ្នាំ​២០១៧​ខាងមុខនេះ ពិសេស​ត្រូវផ្ដោត​ការងារ​បោះឆ្នោត​ស្របតាម​ទិសដៅ​របស់​គណបក្ស​ថ្នាក់លើ​ដែល​បាន​បាក់​អោយ ៕563214777

2846133156814

53217569831