All posts by មេគង្គ ប៉ុស្តិ៍

នារី​វ័យក្មេង​ម្នាក់​ត្រូវគេ​កាត់​ក្បាល​យកទៅ​បាត់​នៅក្នុង​ផ្ទះសំណាក់​ប្រាសាទកែវ​

​សៀម​រា​ប៖នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល​ដាច់ចេញពី​ដងខ្លួន​ហើយ​យក​ចេញទៅ​បាត់​ពីក្នុងផ្ទះ​សំណាក់​ប្រាសាទកែវ ស្ថិតក្នុង​ក្រុង​សៀមរាប ដ៏​អាថ៌កំបាំង​។​

ហេតុការណ៍​ឲ្យ​រន្ធត់​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ
​នៅវេលា​ម៉ោង​០៩ និង​០០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​នា​រីរងគ្រោះ​ត្រូវគេ​ប្រទះឃើញ​សាកសព​នារី​មិន​ស្គាល់​អត្តសញ្ញាណ​នេះ នៅក្នុង​បន្ទប់​លេខ​៣០១ ផ្ទះសំណាក់​ប្រាសាទកែវ ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​នារី​រងគ្រោះ​អាយុ​ប្រហែល​២០​ឆ្នាំ ដាច់​ក្បាល​ត្រឹម ក​។

សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ស្ថានភាព​សាកសព​គេ​ពុំ​ឃើញ​មាន ស្លាកស្នាម​ឈាម និង​ក្បាល​របស់​នារី​រងគ្រោះ​នៅក្នុង​បន្ទប់​ទេ និង​មិនទាន់​ដឹងថា ជនដៃដល់​កាត់​យក​ក្បាល​នារី​រងគ្រោះ​ទៅ​ប្លុង​ចោល​នៅទីណា​នោះឡើយ ហើយក៏​មិនទាន់​ដឹងថា ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​ដែរ​៕

​131313

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៩.៤០០​ម៉ែត្រ​នៅ​ស្រុក​បាណន់​

​ ដោយ៖ ប៉ែន សុផល

បាត់ដំបង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់​និង​ជា​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​៩.៤០០​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ​នា​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ នេះ នៅ​ចំណុច​ភូមិ​ស្វាយ​ប្រគាប ឃុំ​ឈើទាល​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំង សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ចូលរួម​ផងដែរ​។​

​បន្ទាប់ពី​មតិ​ស្វាគមន៍​របស់លោក ជុំ ញ៉ អភិបាលរង​ស្រុក​បាណន់ និង​អាន​របាយការណ៍​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​នេះ របស់លោក ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​រៀបរាប់ ពី​ការជួសជុល​ផ្លូវ លេខ​១៥៧១B ប្រវែង​៩.៤០០​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ ផ្លូវបំបែក​ពី​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ភូមិ​.​ឃុំ​ភ្នំ​សំពៅ ទៅដល់​ផ្លូវ​ខេត្ត​១៥៧១ ត្រង់​ភូមិ​ស្វាយ​ប្រគាប​ឃុំ​ឈើទាល​ស្រុក​បាណន់​រួចមក​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​សម្តែង​ក្តី​រីករាយ ដោយ​ខេត្ត​យើង​បាននិងកំពុង​កសាង​ជួសជុល​ផ្លូវ​ដែលជា​សមិទ្ធិផល​មួយ​បន្ថែមទៀត​ទុក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជួយ​សម្រួល​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយកម្រិត​ទៀតផង​ដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​មានប្រសាសន៍ថា ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​ក្នុងនាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ លោក​បាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ ដែល​តែងតែ ខិតខំ​ប្រឹង​ធ្វើការ​ទាំង​ហាលភ្លៀង​ហាលថ្ងៃ​ទេ គឺ​បាន​ខិតខំ​ធ្វើ​ការងារ​ជំនាញ​របស់ខ្លួន​សម្រេច​ជា​ហូរហែ​កន្លងមក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ធ្វើ​អ្វីៗ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ព្រោះ​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់ឆ្នោត ដែល​តែ​តង​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​និង​អ​នាគ​ត់ ហើយ យើងទាំងអស់គ្នា​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​រាស្ត្រ​នោះទេ​។​

​បន្ទាប់​មតិ​សំណេះសំណាល​ចប់​គ​ណះ​អធិបតី ក៏បាន​ចែក​អំណោយ​ជា​និមិត្តរូប និង​ឡើង​បញ្ជា​គ្រឿងចក្រ បើក​ការដ្ឋាន​ក្នុង​ពី​ធី​ជួសជុល​ផ្លូវ​នេះ​ជា​កិច្ចបញ្ចប់​កម្មវិធី​ផងដែរ​៕

635218

6378543215471635241173691

 

 

 

 

 

 

 

 

 

 

ឃាត់​បុរស​ស្ត្រី​៧​នាក់​ពីបទ​លេងល្បែង​ស៊ីសង​ផ្គើន​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​

​ដោយ៖ សុខណាត

មណ្ឌល​គិ​រី៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីបទ​លេងល្បែង​ស៊ីសង​ឥតឈប់ឈរ​បើទោះបី​ជាក​ន្ល​ង​មកនេះ​សមត្ថកិច្ច​បាន​ប្រមូល​យកមក​ចុះកិច្ចសន្យា​ឲ្យ​បញ្ឈប់​យ៉ាងណាក៏ដោយ​។​ ​

​កំលាំង​ប៉ូលីស​នៃ​អធិការដ្ឋាន​ស្រុក​កោះ​ញែក នៅ​ថ្ងៃទី​១១​កុម្ភៈ​២០១៦ បាន​សហ​ការណ៍​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្រែ​សង្គម បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​មួយកន្លែង​ដែល​ឋិត​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៧​នាក់ ប្រុស​៣​ស្រី​៤​នាក់​ទី​១​ឈ្មោះ ឃៀង ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ទី​២​ឈ្មោះ ឌឿ​ន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ អ្នក​ទាំងពីរ​ជា​ប្ដី​ប្រពន្ធ​ប​ច្ចុ​ប្ប​ន្នៈ​រស់នៅ​ឃុំ​សុខសាន្ត​ស្រុក​កោះ​ញែក ទី​៣ ជាម ស៊ី​នេន ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ទី​៤​ឈ្មោះ យាយ​លត​ឆា​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ ទី​៥​ហ៊ាង អេង ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​ទី​៦ ស៊ីម ពៅ​អាយុ​២៥​ឆ្នាំ​ភេទ​ប្រុស និង​ទី​៧​ឈ្មោះ ដា ឃ្មឹ​ប ភេទ​ស្រី​អាយុ​២៣​ឆ្នាំ អ្នក​ទាំងពីរ​នេះ​ជា​ប្ដី​ប្រពន្ធ​គ្នា​។​

​លោក​វរៈ សេនីយ៍​ទោ​ហ៍ កាន់ ពេញ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក មានប្រសាសន៍​ប្រាប់អោយដឹង​ថា​អ្នកលេង​ល្បែង​ខាងលើ​ដែល​កំលាំង​របស់លោក​ចាប់ខ្លួន​នាពេលនេះ​គឺ​សុទ្ធសឹង​ជា​អ្នកញៀន​ល្បែង​យ៉ាង​ងុបងុល​និយាយ​អប់រំ​លែង​ស្ដាប់ ព្រោះ​កន្លងមក​កំលាំង​លោក​ធ្លាប់ធ្វើ​ការឃាត់ខ្លួន​យកមក​ណែនាំ​២​ដង​រួចមកហើយ និង​ធ្លាប់​ផ្ដិតមេដៃ​លើ​កិច្ច​សន្យាថា​ឈប់​លេង​តែ​បាន​ត្រឹម​សន្យា​លេង​ប៉ុណ្ណោះ​គឺ​នៅតែ​លេង​ដដែល ឈប់​លេង​លើផ្ទះ​ទៅលេង​នៅ​វាលស្រែ​។​លោក​បន្តថា ដោយសារ​មូលហេតុ​នេះ ទើប​លោក​សំរេចចិត្ត​ប្រើ​វិធាន​ក្តៅ​ចាប់ខ្លួន​ពួក​ញៀន​ល្បែង​ទាំងអស់នោះ​តែម្ដង​។​

បច្ចុប្បន​អ្នក​ទាំង​៧​នាក់​កំពុង​បំពេញ​សំណុំបែបបទ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ចាត់​ទៅតាម​នីតិវិធី​៕
​935287139317982

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរឃ្លាំង​ស្តុក​ឈើ​ធំៗ​៣​កន្លែង​តែ​មិន​បង្ហាញ​លទ្ធផល​

 

ដោយ៖ស សាម

​ស្ទឹង​ត្រែ​ង‌៖ កម្លាំង​គណៈកម្មាធិការ​ថ្នាក់ជាតិ​ចម្រុះ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ពី​របាយការណ៍​ចំនួន​កំណាត់ឈើ​នៅ​កន្លែង​និ​មួយៗ ដែល​បាន​ចុះ​ធ្វើ​កាលពី​លើក​ទី​១ និង​លើក​២​នេះ វា​មាន​ភាព​ស៊ីគ្នា​ឬ​អត់​ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនត្រូវ បានគេប្រាប់ឲ្យដឹងឡើយ។

​ការចុះពិនិត្យ​ផ្ទាងផ្ទាត់​នេះ បាន​ចុះ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦ មកដល់​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ គឺ​បាន​ចំនួន​៣​កន្លែង​ហើយ ។​ទី​១​នៅ​ចំណុច​គល់ស្ពាន​មេគ​ង្គ‌ ជា​រ‌​បស់​យាយ​ព្រឿង​ជា​ជនជាតិ​វៀតណាម​ស្ថិត​ក្នុងភូមិ​បា​ចុង ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។ ទី​២​នៅ​ចំណុច​គីឡូ​លេខ​៨​ផ្ទះ​ឈ្មោះ ព្រំ ថន ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​ទី​៣​ត្រង់ចំណុច​គល់ស្ពាន​សេកុង​ជាឃ្លាំង​ឈើ​របស់​ឧកញ៉ា ទ្រី ​ភាព ស្ថិតនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ។​

​លោក វរៈសេនីយ៍ឯក ហ៊ុន សុគន្ធា​រ៉ាវី បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យ​ខាងលើនេះ នឹង​បន្ត​ការឆែកឆេរ​បន្ថែម​ប្រហែល ៥​ទៅ​៦​កន្លែង​ទៀត ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់លាស់​ទេ ដោយសារ​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកកំណត់​គោលដៅ ថា​ចុះទៅ​ទីកន្លែង​ណា ឬ​នៅពេលណា​ក៏​មិនទាន់​ដឹង​ដែរ​គឺ​ស្រេច​តែ​រដ្ឋបាល​ព្រៃឈើ​តែប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណាក្តី ពុំមាន​របាយការណ៍​ជាក់លាក់​បង្ហាញ​ពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គំនរ​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​នៅឡើយ​ទេ​៕

​68521471824573

ឈ្លោះ​ជាមួយ​ប្រពន្ធ​យកចាក់​សាំង​ដុត​ខ្លួន​ភ្លើង​រាល​ឆេះ​ដល់​ម្តាយក្មេក​

ដោយ៖ស សាម

​ខេត្ត​ត្បូងឃ្មុំ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ដោយសារ​ចាក់​សាំង​ដុត​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រោល​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​រួចមក ហើយ​ស្ត្រី​ម្នាក់​ដែលជា​ម្តាយក្មេក​ក៏ត្រូវ​ភ្លើងឆេះ​រលាក​ខ្លាំង​ណាស់ដែរ​ខ​ណៈ​ចូលទៅ​ជួយ​ពន្លត់ភ្លើង​។​ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ករណី​ចាក់​សាំង​ដុត​ខ្លួនឯង​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​ប្រពន្ធ ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី​ឈ្មោះ នេ​ត សុ​ផាត់​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​ជី​រោទ៍​ក្រោម ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ២០​និង​៣០ នាទី ស្ថិតនៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​ម្តាយក្មេក​ជនបង្ក​ឈ្មោះ ស្រូវ គឹម​ឆ​យ អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​~​ឃុំ​ខាងលើ ក៏​ស្ទុះ​ទៅ​ឃាត់​តែ​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំង​២​នាក់​ជាមួយ​ជនបង្ក​ហេតុ​បណ្តា​អោយ​របួសធ្ងន់​តែម្តង​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​អ្នក​ទាំង​ពី​ត្រូវបាន​កំលាំង​មន្ត្រីនគរបាល​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕
​៤៣២ដខសឋា526319

ចាប់ជនប្រដាប់អាវុធ៣នាក់ពាក់ព័ន្ធ ករណី​ប្លន់​កក្រើក​ខេត្តកណ្តាល​

ដោយ៖អ វឹង

​ខេត្តកណ្ដាល៖បន្ទាប់ពី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ស្ដ្រី​២​នាក់​ម្ដាយកូន​នៅ​ស្រុក​ពញាឮ​រួចមក សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​កណ្ដាល​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ឈានដល់​ឃាត់ខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​៣​នាក់ ដកហូត​កាំភ្លើង​៣​ដើម​និង​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន បានអោយដឹងថា​៖ ចោរ​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​១​ឈ្មោះ ទ្រី សុ ឃីម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ព្រូឡាន មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ត្រូ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ទី​២​ឈ្មោះ សេង ដា ហៅ​ស្វូ​ញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ​សំណង់​និង​ជាជាង​ពិតាន មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក (​ជនសង្ស័យ​រូប​ជា​អតីត​កូនប្រសារ​ជនរងគ្រោះ​) ទី​៣ ឈ្មោះ មាន វាសនា ហៅ​ជៀស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាម​ន្ដ្រី​យោធា​បំរើការ​ងារ​នៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​កំពុងស្ពឺ មាន​តួនាទី​ជា​ជំនួយការ​ការិយាល័យ មាន​ឋានន្ដរស័ក្ដិ​អនុ​សេនី​យ៏​ទោ (​ស័ក្ដិ​២) មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៥៨​នាទី ។

​លោក​បន្តថា​៖ ក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​កាំភ្លើងខ្លី​២​ដើម កាំភ្លើង​អាកា​របត់​១​ដើម គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​វត្ថុតាង​ជាច្រើន​ទៀត​ដែលជា​របស់​ក្រុមចោរ​និង​ជា​របស់​ជនរងគ្រោះ​ដែល​ប្លន់​បាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​សូម​រម្លឹកថា​៖ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ព​ញ​ឮ ខេត្ដ​កណ្ដាល យក​អស់ទ្រព្យ​សម្បត្ដិ​មួយចំនួន ។

​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ ព្រីង ស៊ិន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទី​២​ឈ្មោះ សេង វ៉ាន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ស្ដ្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវជា​ម្ដាយ​និង​កូន​បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ៕

​5875496231479123487

រថយន្ត​តា​កូ​ម៉ា​បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់ ស្រាល​៣​នាក់​នៅ​សង្កា​ត់​បឹង​យក្ស​ឡោម

 

ដោយ៖សហការី

​ខេត្តរតនគិរី​៖​យុវជន​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥​ពណ៍​ខ្មៅ​​ពាក់​ស្លាក់​លេខ​រតនគីរី​1c5001​តាម​បណ្តោយ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ហុយ​ទ្រលោម​មួយ​ខ្សែ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​ក៍បាន​បុក​ជាមួយ​រថយន្ត​បើកបរ​ញ្ច្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍រ​ន្ធ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ក្រុមយុវជន​ទាំងបី​នោះបាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​មិន​ផុត​ព្រោះ​ចៃដន្យ​វ៉ា​ក់​នឹង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ក៏​ពន្លះ​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង​។​

​យុវជន​ទាំង​៣​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អេ​ម សុង​លៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​២​ឈ្មោះ សួន វ​ណ្ណះ ភេទ ប្រុស អាយុ​១៦​ឆ្នាំ​និង​ទី​៣ ឈ្មោះ​ម៉​ង ធន់ ណា ភេទ ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើកបរ​)​ពួកគេ​ទាំងបី​នាក់​ជា​ជនជាតិ​ទំពួន​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ក្មេងស្ទាវ​៣​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល​ក្រោយពី​រថយន្ត​បើក​បញ្ច្រាស់ទិស​បុក​ដួល​រ​ណូ​ក​រណែល​ពេញ​ផ្លូវ​។​

​ខេត្តរតនគិរី​៖​យុវជន​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក់​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥​ពណ៍​ខ្មៅ​
​ពាក់​ស្លាក់​លេខ​រតនគីរី​1c៥០០១​តាម​បណ្តោយ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ហ៊ុយ​ទ្រលោម​មួយ​ខ្សែ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​ក៍បាន​បុក​ជាមួយ​រថយន្ត​បើក​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​ចំណែក​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​(​តា​កូ​ម៉ា​)​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​២R.៦៧៣៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ធា​ន និង​នគរបាល​ចរាចរជើងគោក​ខេត្ត​ចុះមក​វាស់វែង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការ​នគ​បាល​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​

រីឯ​ជនរងគ្រោះ​ពីរ​នាក់​ដឹក​ប​ញ្ចូ​ន​តាម​រថយន្ត​សា​ម៉ុ​យ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​ម្នាក់ទៀត​ដឹក​ប​ញ្ចូ​ន​តាម​ម៉ូតូ​របស់​សាច់ញាតិ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់ ៕​

​12365478

ភាពយន្ត​ខ្មែរ​ដ៏​កន្ត្រាក់​អារម្មណ៍​រឿង​ ”​កំណត់ហេតុ​នាង​នាថ​”​ ចំណាយ​ថវិកា​ថត​ជាង​៧​ម៉ឺន​ដុល្លារ​

 

321456​ដោ​យ ៖ រតនា​

ខេត្តកំពត​៖ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម ឥន្ទ្រា​និ​មិ្ម​ត​ហ្វីល​ម៍​រឿង “​កំណត់ហេតុ​នាង​នាថ​” កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​ឧទ្ទិស​សុំ​បើក​ការថត​ឈុត​ឆាក​ដ៏​សំខាន់ៗ​ជាច្រើន​នៅលើ​ទឹកដី​ភូមិ​កំពុង​គ្រែង ឃុំ​កំពង់​ក្រុង ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ត្រូវ​ចំណាយ​ថវិកា​នៃ​ការផលិត​ខ្សែភាពយន្ត​ដ៏​សម្រិតសម្រាំង​មួយ​នេះ​អស់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។
​ ​ ​
​អគ្គនាយិការ​ផលិតក​ម្ម​” ឥន្ទ្រា​និម្មិត​ហ្វីល​ម៍​” អ្នកនាង ចាន់ណា សុខ​ឃីម បាន​បញ្ជាក់ថា ខ្សែភាពយន្ត​ខាងលើ​គ្រោង​នឹង​ចំណាយ​ការផលិត​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​ដើម្បី​ប្រាកដថា ខ្សែភាពយន្ត​នេះ​នឹង​ផលិត​ប្រកបដោយ​គុណភាព​ខ្ពស់ ទាំង​បច្ចេកទេស ការជ្រើសរើស​តួ​សម្តែង ។​អ្នកនាង​បន្តថា ខ្ទង់ចំណាយ​នេះ​គឺ​សមល្មម​សម្រាប់​ការផលិត​ខ្សែភាពយន្ត​សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​។​

​អ្នកនាង​បញ្ជាក់ថា​ថ្វីត្បិតតែ​វា​គឺជា​រឿង​ទីមួយ​របស់​ផលិតកម្ម​ដែល​បានចេញ​ថត​ប៉ុន្តែ​អ្នកនាង​បានដាក់​ក្តី​រំពឹង​យ៉ាងខ្ពស់​ចំពោះ​ការផលិត​ខ្សែភាពយន្ត​នេះ​ព្រោះតែ​ទាំង​តារា​សម្តែង និង​ផលិតករ​សុទ្ធ​តែមាន​ជំនាញ​បទពិសោធន៍​ខ្ពស់​ក្នុងការ​សម្តែង និង​ដឹកនាំ​ការផលិត​កន្លងមក​។​

​អ្នកនាង​បញ្ជាក់ថា ខ្សែភាពយន្ត​ជាច្រើន​កន្លងមក​ដែលជា​ស្នាដៃ​របស់លោក ចាន់ណា រ៉ូ​ណាន និពន្ធ​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន ពិសេស​តាមរយៈ​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​កាលពី​ថ្មីៗ​នេះ​ក្នុង​ខ្សែភាពយន្ត​រឿង​”​ក្រមុំ​៣១​កំលោះ​៥២”​។ អ្នកនាង​រំពឹង​ខ្ពស់​ថា ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់​ក្នុងការ​វាយលុក​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​។​
​ ​
​ផលិតករ និង​ជា​អ្នកនិពន្ធ​រឿង លោក ចាន់ណា រ៉ូ​ណាន បាន​បញ្ជាក់ថា ខ្សែភាពយន្ត​រឿង​”​កំណត់ហេតុ​នាង​នាថ​” នឹង​បន្ត​ថត​នៅ​រាជធានី និង​ខេត្ត​មួយចំនួន ពិសេស​លើទឹក​ដី​ខេត្ត​កំណត់​ផ្ទាល់​ដែល​សរុប​ការផលិត​ប្រមាណ​ជាង​៣​ខែ​។​លោក​បញ្ជាក់ថា តាម​បទពិសោធន៍​ការចំណាយ​ទឹកប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​គឺ​សមល្មម​សម្រាប់​ការចំណាយ​ផលិត​ខ្សែភាពយន្ត​ដើម្បី​ដណ្តើម​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក ហើយ​អ្វីដែល​សំខាន់​គឺ​ក្រុមការងារ​បាន​ខិតខំ​ផលិត និង​ការច្នៃប្រឌិត​ថ្មី​សម្រាប់​បង្ហាញ​ដល់​ទស្សនិកជន​។
​ ​
​កញ្ញា ណា​តា​ហ្សា ជា​តួ​នាង​នាថ បាន​បញ្ជាក់ថា នាង​ពិត​ជាមាន​អារម្មណ៍​រំភើប​ប្លែក​ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខាងលើ​ពិសេស​គឺ​ស្ថិតក្រោម​ការផលិត​រប​ស់​ក្រុម​ផលិតករ​ជំនាញ​មា​បទពិសោធន៍​។ នាង​បញ្ជាក់ថា តាម​គម្រោង​មាន​ឈុត​ឆាក​ភ័យរន្ធត់ និង​កំប្លែង​ជាច្រើន ដែលជា​ចំណុច​លំបាក​សម្រាប់​នាង ប៉ុន្តែ​នាង​នឹង​ខិតខំ​សម្តែង​ឲ្យ​អស់ពី​លទ្ធភាព​បើទោះបីជា​ជួប​ឧបសគ្គ​ជាច្រើន និង​ត្រូវ​ចំណាយពេល​ថត​ពេលខ្លះ​ស្ទើរ​ពេញ​មួយ​រាត្រី​ក្តី​។​តារា​ស្រី​វ័យ​២៤​ឆ្នាំ​រូបនេះ​បញ្ជាក់ថា វា​គឺជា​ក្តី​ស្រមៃ​របស់​នាង​ក្នុងការ​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ស្ថិតក្រោម​ការផលិត​រប​ស់​ក្រុម​អ្នកជំនាញ​មានបទពិសោធន៍​ខ្ពស់​ជាច្រើន​។

​គួរ​បញ្ជាក់ដែរថា​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​មាន​តារា​សម្តែង​កូនកាត់​ខ្មែរ​អ៊ីស្លាម កញ្ញា ណា​តា​ហ្សា កញ្ញា យ៉ែម ស្រី​ពេជ្រ អ្នកនាង ប៉េងប៉ោង លោក ភី ម៉ៃ លោក អ៊ុក សុ​ភ័​ក្កិ​រិ​ទ្ធ ក្រុម​តារាចម្រៀង Difinite និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​៕

215478317632916327985

​

រដ្ឋាភិបាល​សម្រេច​លុប​ចោល​កិច្ចសន្យា​វិនិយោគ​ផ្លូវ​១២៣​កត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២

​ខេត្តតាកែវ​៖​លោក យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ តំណាង​លោក​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ​លោក ជា ហុង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តតាកែវ លោក ឡេង កេង អភិបាលរង​ស្រុក​បាទី រួម​ជាម​ន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ​២០១៦ បាន​ចុះ​ពិនិត្យមើល​កុង​ត្រូ នៅលើ​ផ្លូវ ១២៣​កត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​ភូមិ​សីហា ឃុំ​ចប​ក់ ដល់​ភូមិ​តាន​ប់ ឃុំ​ត្នោត ស្រុក​បាទី ដែល​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ស​ម្រ​ច​លុបចោល​កិច្ចសន្យា​វិនិយោគ កាលពី​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០១៦​។​
​លោក​អភិបាលរង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ និង​បានអោយ​ខាង​ស្រុក និង​ក្រុមហ៊ុន ឈូសឆាយ​ពង្រាប​ទួល​ដែលមាន​លើ​ខ្នង​ផ្លូវ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​។​
​ការបញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​ខាងលើ​ធ្វើ​ឲ្យ​ពលរដ្ឋ​សំដែង​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​នេះ ហើយ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ជាច្រើន​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​វៀង ក្រុង​ដូន​កែវ ដែល​វិនិយោគ​ដោយ​លោក ឡេង សុវណ្ណារិទ្ធ ជាបន្ទាន់​ផងដែរ គ្រា​ដែល​ការវិនិយោគ​របស់លោក ឡេង សុវណ្ណារិទ្ធ គឺ​ទទួលបាន​ប្រាក់ចំណេញ​ដ៏​លើសលុប​ជា​យូរ​ឆ្នាំ​មកហើយ​៕​ង៉ោ​ក​សារិន​

1index2

​

Mourinho នឹង​ទិញ​កីឡាករ Real ៣​នាក់ ពេល​ដឹកនាំ Man Utd

បាល់ទាត់​៖​យោងតាម​កាសែត​អេ​ស្ប៉ា​ញ Sport បាន​ផ្សាយ​ថា កីឡាករ Real Madrid ៣​នាក់ កំពុង​ក្នុង​គោលដៅ​របស់លោក Jose Mourinho នៅពេលដែល​លោក​ឡើង​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United​។
​ប្រភព​ដដែល​បាន​ផ្សាយ​ថា អតីត​អ្នកចាត់ការ​រហស្សនាម “Special One” រូបនេះ ចង់​នាំយក​ខ្សែបម្រើ Gareth Bale, Luka Modric និង​ខ្សែការពារ Raphael Varane ទៅកាន់​កីឡដ្ឋាន Old Trafford ខណៈដែល​កីឡាករ​ជម្រើសជាតិ​វែ​ល (Bale) ជា​គោលដៅ​ធំជាងគេ​។​
​អតីត​អ្នកចាត់ការ​ក្រុម Chelsea វ័យ​៥៣​ឆ្នាំ ដែល​បាន​ចាក​ចេញពី​ក្រុម​ស្ដេច​ស កាល​ឆ្នាំ​២០១៣ នៅមាន​មិត្តភក្ដិ​ជិតស្និទ្ធ​នៅ​ក្លឹប Real ២​ទៅ​៣​នាក់ ខណៈដែល​លោក និង​ប្រធាន​ក្លឹប Real លោក Florentino Perez ក៏មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ដូច្នេះ​លោក​សង្ឃឹមថា នឹង​អាច​ចរចា​គ្នា នាំយក​កីឡាករ​ទាំង​៣​នាក់​នេះ​ទៅ​ទឹកដី​អង់គ្លេស ដើម្បី​ជួយ​បិសាច​ក្រហម ប្រជែង​យកពាន Premier League រដូវ​កាល​ក្រោយ​។​
​គួរបញ្ជាក់​ថា លោក Mourinho បាន​ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ ដើម្បី​ឡើង​ដឹកនាំ​ក្រុម Man Utd ជំនួស​តំណែង​អ្នកចាត់ការ Louis van Gaal ក្រោយ​ចប់​រដូវ​កាល​នេះ​៕

Untitled-1

​

រដ្ឋមន្ដ្រី​សង្គមកិច្ច​អូស្ដ្រាលី​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​

​អូស្ត្រាលី​៖​រដ្ឋមន្ដ្រី​សង្គមកិច្ច​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​លោក Stuart Robert កំពុង​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​ដោយសារ​ទំនាស់​រឿង​ផលប្រយោជន៍​រួម និង​បំពាន​យ៉ាងច្បាស់​លើ​ច្បាប់​របស់​ប្រទេស​អូស្ដ្រាលី​។​
​បច្ចុប្បន្ននេះ​លោក Stuart Robert កំពុងតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ជុំវិញ​ការធ្វើដំណើរ​លក្ខណៈ​ឯកជន​របស់ លោក​ទៅ​ចិន ហើយ​បាន​ទៅធ្វើជា​អធិបតេយ្យ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ រវាង​ក្រុមហ៊ុន​រ៉ែ​របស់​ចិន ជាមួយនឹង​តំណាង​ក្រុមហ៊ុន​អូស្ដ្រាលី​មួយ​ដែលជា​អ្នក​បរិច្ចាគ​ប្រាក់​ទៅ ឲ្យ​គណបក្ស Liberal ដែល​កំពុង​កាន់អំណាច​ ដែលនេះ​ជា​បញ្ហា​ទំនាស់​ផល ប្រយោជន៍​រួម ។​
​​បក្សប្រឆាំង​អូស្ដ្រាលី​លើកឡើងថា រឿងនេះ​គឺជា​ការបំពាន​យ៉ាងច្បាស់​ក្រឡែត​លើ​ស្ដង់ដារ​អាកប្បកិរិយារ​បស់ រដ្ឋមន្ដ្រី​អូស្ដ្រាលី ហើយ​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការងារ​លោក Stuart Robert​។​
​គួរ​បញ្ជាក់ថា តាម​ការអះអាង​របស់​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ដ្រាលី​និយាយថា រដ្ឋមន្ដ្រី សង្គមកិច្ច​របស់​រដ្ឋា​ភិ​បាល​អូស្ដ្រាលី​លោក Stuart Robert នៅក្នុង​លក្ខណៈ​ផ្លូវការ​នៅពេលដែល​លោក​បានធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង កាលពី​ឆ្នាំ​២០១៤៕

7148558-3x2-700x467_1

​

អាមេរិក​ស្វែងរក​ជំនួយ​បន្ថែម​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ISIS

វ៉ាស៊ីនតោន​៖​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Ashton Carter បានប្រកាសថា អាមេរិក​កំពុង​ស្វែងរក​ជំនួយ​បន្ថែមទៀត​ពី​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​ផ្សេងទៀត ដែលជា​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ខណៈ​រុស្ស៊ី​បង្កើន​យុទ្ធនាការ វាយប្រហារ​តាម​ដែនអាកាស​របស់ខ្លួន នៅក្នុង​ប្រ​ទេ​ស៊ី​រី ។
​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​ថា អស់ រយៈពេល​ជាង​១៨​ខែ​កន្លងមកហើយ ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ទម្លាក់​គ្រាប់បែក លើ​គោលដៅ​របស់​ក្រុម ISIS ដោយ​លោក Carter ព្រមាន​ជាថ្មី​ពី​ការ​គំរាម​វាយប្រហារ របស់​ក្រុម​ឧទ្ទាម​នៅ​ជុំវិញ​ពិភពលោក ហើយ​ការកើនឡើង នៃ​ក្រុម​ឧទ្ទាម​នៅក្នុង ប្រទេស​លី​ប៊ី នឹង​ឈាន​ឲ្យ​មានការ​បង្កើន​កង​យោធា និង​ការផ្តល់​ហិរញ្ញវត្ថុ​បន្ថែមទៀត ពី​ក្រុម​ដៃគូ​។
​ ​នៅក្នុង កិច្ចប្រជុំ​ក្រុមចម្រុះ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅ​ទីស្នាក់ការ​អង្គការ NATO ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Carter បាន​លើកឡើងថា «​យើង​នឹង​ចែករំលែក​ជាមួយ​ពួកគេ នូវ​គម្រោង​យុទ្ធនាការ​ប្រតិបត្តិការ ដើម្បី​កម្ចាត់​ក្រុម ISIL ដែល​យើង​ត្រូវ​សម្រេច កាន់តែ​លឿន​កាន់តែ​ល្អ​»​។
​ ​គួរ​បញ្ជាក់ថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស ជាង​១​ម៉ឺន​ដង នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយ​សហរដ្ឋអាមេរិក បាន​ចំណាយ​ថវិកា​ជិត ៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

art4.1

​

រឿង​”​ដំបូងបង្អស់​គេ​សម្លាប់​ឪពុក​ខ្ញុំ​”​ត្រូវ ការ​អ្នក​សម្តែង​២០០០​នាក់ ​បន្ថែមទៀត​

ដោយ៖ ប សុផល

​ខេត្តបាត់ដំបង​៖​ផលិតករ​ដែល​កំពុង​ដំណើរ​ការថត​ខ្សែភាពយន្ដ​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ហូលីវូត បានប្រកាសថា ត្រូវការ​​ប្រជាជន​ប្រមាណ២០០០នាក់​បន្ថែមទៀត​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ដើម្បី​បញ្ចប់ការថត​នូវ​វគ្គ​ខ្លះ​នៃ​សាច់រឿង​ នៅលើទឹកដីខេត្តបាត់ដំបង ខណៈបច្ចុប្បន្នមានអ្នកចូលរួមថតជាង២ពាន់នាក់ រួចមកហើយនោះ។​

​តាម​គម្រោង នៅ​ថ្ងៃទី​១៣ ខែ​កុ​ម្ភៈ ខាងមុខនេះ ផលិតកម្ម​បុ​ប្ជា​ណា​ហូលីវូត​នឹង​រៀបចំ​ឈុត​ឆាក​ស្តីពី​ទិដ្ឋភាព​កាលពី​អតីតកាល​ដែល​ពួក​ទាហាន​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ដែល​អ្នកដឹកនាំ​រឿង​បាន​ជ្រើស​យក​កំណាត់​ផ្លូវ​មួយ​ខ្សែ​ក្នុង​ក្រុង​ខេត្តបាត់ដំបង​ធ្វើជា​និមិត្តរូប​។​ដើម្បី​បំពេញបន្ថែម​ឲ្យ​សាច់រឿង​មាន​ភាពប្រាកដនិយម​ដូច​ទៅនឹង​ភាពជាក់ស្តែង​នា​សម័យ​កាលនោះ(ឆ្នាំ១៩៧៥) ក្រុមហ៊ុន​បានប្រកាស​ឲ្យ​ដឹងថា ត្រូវការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ប្រមាណ​២០០០​នាក់​បន្ថែមទៀត ខ​ណៈ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង​២០០០​នាក់​កំពុង​ចូលរួម​ថត​រួចមកហើយ​នោះ​។​

​អភិបាលក្រុង​បាត់ដំបង លោក សៀង ឯម​វួ​ន​ស្ហី នៅក្នុង​ការជួបពិភាគ្សា​គ្នា​រួមជាមួយ​ក្រុមការងារ​ផលិត​ខ្សែភាពយន្ដ​របស់​ផលិតកម្ម​បុ​ប្ជា​ណា​ហូលីវូត នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦​នេះ បាន​លើកឡើងថា​៖ ក្នុង​ដំណើរ​ថត​ខ្សែភាពយន្ដ​រឿង​” ដំបូងបង្អស់​គេ​សម្លាប់​ឱ​ពុក​ខ្ញុំ “​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Angelina Jolie ថត​លើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃទី​១៣ ខាងមុខនេះ ក្រុមហ៊ុន​ត្រូវការ​ជ្រើសរើស​ប្រជាជន​ចំនួន​២០០០​នាក់​ដើម្បី​ចូលរួម​សម្តែង​បន្ថែមទៀត ប្រយោជន៍​ឲ្យ​ការថត​ឈុត​ឆាក​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​មាន​ស្ថានភាព​ដូចគ្នា​ពិតៗ​ទៅនឹង​ភាពជាក់ស្តែង​នា​អំឡុង​ឆ្នាំ​១៩៧៥​។​លោក​បន្តថា ជាមួយ​នោះ​ក៍​ចាំបាច់​ត្រូវ​បង្កើន​នូវ​កំលាំង​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​និង​សមត្ថកិច្ច​ការពារ​សន្ដិ​សុខ​ជិត​១០០០​នាក់​ផ្សេងទៀត​ដើម្បី​សម្រួល​ដល់​ការថត​នេះ​អោយ​ទទួលបាន​លទ្ធផល​ផ្លែ​​ផ្កា ប្រយោជន៍​បាន​កម្រៃ​ដល់​ប្រជាជន​ចូលរួម​ថត​ផង និង​លើកមុខ​មាត់​ខេត្ត​ឬ​ប្រទេស​ផង ជាពិសេស​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​តាម​ការរំពឹងទុក​និង​បទពិសោធន៍​កន្លងមក ក្រោយពេល​ចាក់ផ្សាយ​នូវ​សាច់​រឿងនេះ​ទៅកាន់​ពិភពលោក​។​

​នៅក្នុង​ឈុត​ឆាក​ខាងលើនេះ​អាជ្ញាធរ​ក្រុង​បាន​ទទូច​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​បាត់ដំបង​ទាំងអស់​ពិសេស​ការប៉ះពាល់​ដល់​ប​ង​ប្អូន​កំពុង​ប្រកប​អា​ជី​កម្ម​លក់ដូរ​ផ្សេងៗ ចំពោះ​ការរៀបចំ​បិទផ្លូវ​មួយចំនួន​ដែល​ពាក់​ព​ន្ធ័​លើ​ទីតាំង​ថត​ដូចជា​កំណាត់​ផ្លូវ​លេខ​១​ចាប់ពី​សណ្ឋាគារ​ប្រេ​ស្ដង់​មក​លិច​ឆ្ពោះទៅកាន់​សាលាខេត្ត និង​បត់​ទៅ​កើត​វិញ​រហូតដល់​សួនច្បារ​យុវ័ន ចំណែក​ផ្លូវ​លេខ​២ បិទ​ចាប់ពី​អាហា​រដ្ឋា​ន​ថោ​ន​ដល់​វត្ត​ដំរី​ស និង​ផ្លូវ​លេខ​៣​ចាប់ពី​ធនាគា​ក្រហម​ដល់​ផ្សារលើ​ក្នុង​បាត់ដំបង​។​

​លោក សុ វិជ្ជា ប្រធាន​ក្រុមការងារ​បច្ចេកទេស​ថ​ត​បានអោយដឹងថា​៖ ការថត​ចំនួន​៣​កន្លែង​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​មាន​រយះពេល​១​សប្ដាហ៍​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ជា​ឈុត​ឆាក​ចាប់ផ្ដើម​នៃ​សាច់រឿង និង​ថត​នៅលើ​ទឹកដី​ខេត្តសៀមរាប​បន្ដទៀត ជា​វគ្គ​បញ្ចប់​នៃ​សាច់រឿង​ជា​ស្ថាពរ​។

តាម​ការគ្រោងទុក​ការថត​រឿង​” ដំបូងបង្អស់​គេ​សម្លាប់​ឱ​ពុក​ខ្ញុំ “ មួយ​រឿងនេះ​មាន​រយះពេល​ចំនួន​៥៥​ថ្ងៃ និង​តម្រូវ​ការចូលរួម​ថត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ជិត​៥០០០​នាក់​៕352874
​6352141875243

កូរ៉េខាងជើងកាត់ទោស​ប្រហារជីវិតមេ បញ្ជាការ​យោធា​​​ពីបទ​ពុករលួយ​

កូរ៉េខាងជើង​៖​យោងតាម​សារព័ត៌មាន Yon hap បាន​ផ្សាយ​ថា អគ្គមេបញ្ជាការ​កូរ៉េខាងជើង​លោក Ri Yong-gil ត្រូវបាន​លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ប្រហារជីវិត​កាលពី​សប្ដាហ៍​មុន​ដោយ​ចោទប្រកាន់​ពីបទ​ពុករលួយ និង​កិបកេង​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត​។
​តាម​ប្រភព​ដដែល​បាន​បន្តថា លោក Ri Yon-gil ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​យោធា​ក្នុង​ឆ្នាំ ២០១៣ បន្ទាប់ពី​មាន​កាត​ពេញចិត្ត​ពី​មេដឹកនាំ​វ័យក្មេង លោ គីម ជុង​អ៊ុន និង​តែងតែ​អមដំណើរ​ចុះ​ពិនិត្យមើល សមយុទ្ធ​យោធា និង​កងកម្លាំង​យោធា​ប្រជាជន​ទៀតផង​។ ប៉ុ​ន្តៃ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក Ri ត្រូវបាន​គេ​មើលថា អវត្តមាន​ពី​កិច្ចប្រជុំ​រួមមួយ​រវាង​គណបក្ស និង​យោធា ព្រមទាំង​ព្រឹត្តិការណ៍​សាកល្បង​រ៉ុ​ក​កែ​ត​ចម្ងាយ​ឆ្ងាយ​កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅ​ផងដែរ​៕

rtx26axa-1-736x414

​

Barcelona ឡើង​ផ្ដាច់ព្រ័ត្រ Copa del Rey

​បាល់ទាត់​៖​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ឈានឡើង​ព្រ័ត្រ​ជា​លើក​ទី​៦ ក្នុង​៨​ឆ្នាំ​ក្នុង​ពានរង្វាន់​Copa del Rey ក្រោយ​លទ្ធផល​ស្មើ Valencia ១-១ នា​ជើង​ទី​២ យប់មិញ ហើយក៏​ជា​កំណត់ត្រា​មួយ​នៅ​អេ​ស្ប៉ា​ញ​ដែរ ពោលគឺ​លេង​២៩​ប្រកួត​ដោយ​មិន​ចាញ់​សោះ​។​
​ដោយមាន​៧​គ្រាប់​ក្នុង​ដៃ​កាលពី​ជើង​ទី​១ ក្រុម​នៅ​តំបន់ Catalan បានដាក់​កីឡាករ​ក្នុង​ក្រុម​បម្រុង​ស្ទើរ​ទាំងអស់​ឲ្យ​ចូល​លេង ប៉ុន្តែ​នៅតែ​អាចធ្វើ​បានល្អ​ដដែល​។​
​សរុប​លទ្ធផល​ទាំ​ពិរ​ជើង​គឺ​៨-១ ធ្វើ​ឲ្យ Barcelona ត្រូវ​ទៅ​ចាំ​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​រង់ចាំ​ជួប​ក្រុម​ឈ្នះ​រវាង Sevilla និង Celta Vigo យប់​នេះ ខណៈដែល​កាលពី​ជើង​ទី​១ Sevilla បាន​បំបាក់ Celta ៤-០​ផងដែរ​៕

barca

​