All posts by មេគង្គ ប៉ុស្តិ៍

កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ទីក្រុង​រ៉ា​ម៉ា​ឌី​

អ៊ីរ៉ាក់​៖​ទាហាន​អ៊ីរ៉ាក់ និង​ក្រុម​សម្ព័ន្ធ​និកាយ​ស៊ុន​នី​បាន​បើក​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ជាមួយ​ក្រុម ISIS​រហូត​ដណ្តើមបាន​តំបន់​ភាគ​ខាងកើត​ទីក្រុង រ៉ា​ម៉ា​ឌី មកកាន់​កាប់​វិញ​។ នេះ​បើ​យោងតាម​ការ​អាង​អះ​ពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​។​
​យោធា​អ៊ីរ៉ាក់​និយាយទៀតថា ទឹកដី​ដណ្ដើម​បានមក​វិញ​ពី​ក្រុម​ISIS ជា​ផ្លូវ​ត​ភ្ជាប់​ទៅ​ទីក្រុង​បា​ដា​ដ​ចំងាយ​១១៩​គីឡូ​ម៉ែត​។ ក្នុងចំណោម​ផ្លូវ​ឆ្លងកាត់​ទៅ​ទីក្រុង​បាដ​ដ ក្នុងនោះ​មានស្រុក​Sajjariyah និង ស្រុក​Juwaiba ផងដែរ​។ យោធា​អ៊ីរ៉ាក់​ថា នេះ​ជាការ​ជោគជ័យ​មួយចំណែក​ដែរ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​កងទ័ព​អ៊ីរ៉ាក់​និង​ក្រុម​សម្ព័ន្ធ​និកាយ ស៊ុន​នី​។ ជាមួយគ្នា​នោះ​យោធា​អ៊ីរ៉ាក់​បាន​អះអាងថា នឹង​ខិតខំ​ដណ្ដើម​ទឹកដី​បន្តទៀត ពី​ក្រុម​អ៊ីស្លាម​ISIS​។​
​គួរ​បញ្ជាក់ថា ក្រុម​អ៊ីស្លាម​ISIS បាន​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ទីក្រុង​រ៉ា​ម៉ា​ឌី​តាំងពី​ថ្ងៃទី​២៨​ខែ ធ្នូ ឆ្នាំ​២០១៥ ក្រោយពី​កងទ័ព​អ៊ីរ៉ាក់​បោះបង់ចោល​ការគ្រប់គ្រង​។ ទោះជា​យ៉ាងណា​កងទ័ព​អ៊ីរ៉ាក់​បាន​ដណ្ដើម​ទឹកដី​មកវិញ​ដោយ​ជោគជ័យ ពី​ក្រុម​អ៊ីស្លាម​ISIS បន្តបន្ទាប់​។ ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ខែ​មុន កងទ័ព​អ៊ីរ៉ាក់​បាន​គ្រប់គ្រង​នៅ​ទីក្រុង​សំខាន់ៗ នៅ​ខេត្ត​អាន​បា​៕

20160210

​

ដី​ភូមិ និង​ផ្លូវជាតិ​លេខ​៥១ ប្រឈម​ការបាក់​ស្រុត​ដោយ​ការ​បូម​ខ្សាច់​របស់​មន្ត្រី​ប៉េអឹម​ម្នាក់

​ដោ​យ៖ សហការី​

​កណ្តា​ល៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្តាលស្ទឹង បាន​សម្តែង​ក្តីកង្វល់​ចំពោះ​អាជីវកម្ម​ជីកដី​បូម​ខ្សាច់ នៅ​ស្រុក​កណ្តាលស្ទឹង ជាច្រើន​ដែល​គេ​មើលឃើញថា បាន​បូម​យក​ខ្សាច់​មាន​ជម្រៅ​ខុស​បច្ចេកទេស​បង្ក​ឈានទៅ​ឲ្យ​បាក់​ដី​ភូមិ​នៅក្បែរ​ពួក​ក​គាត់​។​

​ពលរដ្ឋ​ឈ្មោះ តេង សុខន រស់នៅ​ក្នុ ភូមិ​ដើម​ឬ​ស បាន​ឲ្យ​ដឹងថា រណ្តៅ​ដី​របស់​ឈ្មួញ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ យិន សា​ឬ​ទ្ធិ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​អាជីវកម្ម​នៅក្នុង​ភូមិ​ឃុំ​ដើម​ឬ​ស​រយៈពេល​ជិត ៣ ឆ្នាំ​មកហើយ​និង​បាន​បង្ក​ឲ្យ​បាក់​ដីស្រែ​របស់​អ្នកភូមិ​ក្បែរ​នោះ ព្រមទាំង​បាក់​ដាច់​ផ្លូវ​ចូលក្នុង​ភូមិ​ទៀតផង ។​

​ពលរដ្ឋ​ខាងលើ​អះអាងថា ក្រៅពី​បង្ក​ឲ្យ​បាក់​ដីស្រែ​ព​រដ្ឋ​ដូច្នេះហើយ រណ្តៅ​ដី​នេះ​បាន​ជីក​ខិត មក​កៀក​ផ្លូវ​លេខ ៣៤ ដែល​គេ​ធ្វើដំណើរ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ ផង និង ផ្លូវជាតិ​លេខ ៥១ ផង ដែល​គេ​គិតថា អាច​នឹង​បាក់​មកដល់​ផ្លូវជាតិ​នេះ​នៅ​ថ្ងៃ​ខាងមុខ​មិន​ខាន ដោយសារ​ក្រុមហ៊ុន បាន​ជីក​បូម​ខិតចូល​មកកាន់​តែ​ជិត​ដល់​ផ្លូវជាតិ​សល់​ប្រមាណ​ជាង ១០ ម៉ែត្រ​ប៉ុណ្ណោះ ។​
​
ដោយសារ​អាជីវកម្ម​ខុស​លក្ខណៈ​បច្ចេកទេស​ដូច្នេះ កន្លងទៅ​ថ្មីៗ​នេះ​គេ​បានឃើញ ក្រសួង​រ៉ែ និង ថាមពល​រដ្ឋ​រួម និង​អាជ្ញាធរ​បាន​ចុះទៅ​ត្រួតពិនិត្យ និង បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម របស់លោក យិន សា​ឬ​ទ្ធិ នេះ​ម្តង​រួចទៅហើយ ហើយ​ថែមទាំង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចាក់ដី​សង​រដ្ឋ ឱ្យបាន​យ៉ាងហោច​ចម្ងាយ ៣០ ម៉ែត្រ​ពី​ផ្លូវជាតិ​នោះ​វិញ ប៉ុន្តែ​ទោះជា​ដូច្នេះ គេ​មិនឃើញ​ក្រុមហ៊ុន​ផ្អាក​ធ្វើ​អាជីវកម្ម តាម​បទបញ្ជា​របស់​ក្រសួង​នោះឡើយ គឺ​នៅតែ​បន្ត​ដោយ​មិនមាន អាជ្ញាធរ​ចុះ​មើល​នោះទេ ហើយ​ក្រុមហ៊ុន​ក៏​នៅ​មិនទាន់បាន​ចាក់ដី​តាម​ការបញ្ជា​របស់​ក្រសួង​នោះដែរ ។ គេ​មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​លោក យិន សា​ឬ​ទ្ធិ ម្ចាស់​អាជីវកម្ម​ខ្សាច់​នោះបានទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ ។​

​ប៉ុន្តែ​យោងតាម​លោក បូ ណា​រ៉េត អភិបាល ស្រុក​កណ្តាលស្ទឹង មានប្រសាសន៍​ទទួលស្គាល់​ថា​រណ្តៅ​ដី​នេះ ពិតជា​ធ្វើ​អាជីវកម្ម​ខុស​លក្ខណៈ​បច្ចេកទេស​ដូច្នេះ​មែន ប៉ុន្តែ​អាជ្ញាធរ​បាន​ទុក​រយៈពេល ១ ខែ​ទៀត ឲ្យ​ក្រុមហ៊ុន​បន្ត​អាជីវកម្ម និង ចាក់ដី​នៅក្បែរ​ផ្លូវ​សង​រដ្ឋ​វិញ​ជៀសវាង​ដី​បាក់​ចូល​ផ្លូវ​ទៅ​ថ្ងៃក្រោយ ។​

​ពាក់​ព័​ន្ឋ​ករណី​នេះដែរ លោក សុំ សុ​ផុន បានបញ្ជាក់​ឲ្យ​ដឹង​ពី​បច្ចេកទេស​ថា រណ្តៅ​ដី​ឬ​រណ្តៅ​បូម​ខ្សាច់​នីមួយៗ​ត្រូវ​ជីក​យ៉ាងហោចណាស់ ឲ្យ​បាន​ចម្ងាយ ៣០ ម៉ែត្រ​ឆ្ងាយ​ចេញពី​ផ្លូវ ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិនបាន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់​រដ្ឋ​ឡើយ ហើយ​ថែមទាំង​បន្ត​អាជីវកម្ម​បំពាន​ការហាម​ប្រាម​របស់​ក្រសួង​ទៀតផង ៕

​6217318325473635241

កសិករ​ចិ​ញ្ចឹ​ម​ជ្រូក​ក្នុងស្រុកប្រឈមការ ខាតបង់ព្រោះ​តំលៃថោក​

​ដោយ៖ អ  វឹង​

ខេត្តកំពត ៖ សព្វថ្ងៃនេះ របរ​ចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​ខ្នាតតូច​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​ទៅហើយ ដោយសារ​មាន​កត្តា​មួយចំនួន​ជំរុញ​ឱ្យ​ប្រជាកសិករ​កម្ពុជា​បោះបង់​ការចិញ្ចឹម​ជ្រូក​នេះ​ចោល ហើយ​ទៅ​ចាប់យក​អាជីព​ថ្មី​ផ្សេង​ទៅវិញ ។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ។​

​លោក ស្រ៊ុន ពៅ ប្រធានស្តីទី​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​មានប្រសាសន៍ថា « ពេលបច្ចុប្បន្ន​នេះ ការចិញ្ចឹម​ជ្រូក​របស់​ប្រជាកសិករ​បាន​ជួបប្រទះ​នឹង​បញ្ហា​ជាច្រើន​។ បញ្ហា​ចម្បង​សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ជាពិសេស​កសិករ គឺ​ជំងឺ និង​ការ​នាំចូល​ជ្រូក​គ្មាន​ប្រភព​ច្បាស់លាស់​បណ្តាលឱ្យ​មានកា​រ​ចម្លងជំងឺ​ទៅ​ជ្រូក​ក្នុងស្រុក ព្រមទាំង​ធ្វើឱ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់ចុះ​ទៀតផង​» ។​

លោក​បន្តថា ៖ «​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា ជា​មធ្យម​មាន​ចំនួន​១.០០០​ក្បាល​ក្នុង​មួយថ្ងៃ ដែលជា​បរិមាណ​នាំចូល​មានច្បាប់ និង​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ។ បើ​គិតពី​បរិមាណ​នាំចូល​គ្មាន​ច្បាប់ និង​គេចពន្ធ​ពី​ឈ្មួញ​ខិលខូច សរុប​មិន​ក្រោម​ពី​២.០០០​ក្បាល​នោះទេ ។ ហើយ​ការ​នាំចូល​ជ្រូក​គេចពន្ធ និង​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នេះ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុងស្រុក​ទេ ថែមទាំង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា​ទៀតផង​» ។​

លោក​បន្ថែមថា ៖ «​សព្វថ្ងៃនេះ ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ដែលមាន​ការប៉ះពាល់​ខ្លាំង​នោះ គឺ​នាំចូល​ពី​ប្រទេស​ខាងកើត ចំណែក​ខាងជើង​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ។ ម្យ៉ាងទៀត ការ​នាំចូល​ជ្រូក​មិនដឹង​ប្រភព​ច្បាស់លាស់ វា​អាច​នាំ​ជំងឺ​មកជា​មួយ ព្រមទាំង​ចម្លង​ទៅ​ជ្រូក​របស់​កសិករ​ក្នុងស្រុក​ទៀត ។ ដូចនេះ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​បាក់​ទឹកចិត្ត​ក្នុងការ​ចិញ្ចឹម ក៏​បោះបង់​ការចិញ្ចឹម​ជា​បណ្ដើរៗ រហូត​ស្ទើរតែ​ធ្លាក់​ដល់​ចំណុចសូន្យ​» ។​

​លោក​ប្រធានស្តីទី​រូបនេះ​បញ្ជាក់ដែរថា ៖ «​សព្វថ្ងៃ អាជ្ញាធរ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទេ ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ជ្រូក​ចូល​មិនដឹង​សាវតា​ច្បាស់លាស់​មក​លក់​ឱ្យ​ពលរដ្ឋ​ខ្មែរ ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ឡើយ ។ លោក​សូម​សំណូមពរ​ទៅដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូមឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យ​មែនទែន កុំឱ្យ​នាំចូល​ជ្រូក​ឈឺ និង​សូមឱ្យ​ត្រួតពិនិត្យ​ទីផ្សារ​ផង ។

ជាក់ស្ដែង នៅ​រដូវ​បុណ្យ​ភ្ជុំ តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ថ្លៃ បុ​៉​ន្តែ​សាច់ជ្រូក​នៅលើ​ជ្រញ់​វិញ មិន​ត្រឹមតែ​មិន​ធ្លាក់​ទេ ថែមទាំង​ឡើង​ខ្ពស់​លើស​ដើម​ទៀត ។ ម្យ៉ាងទៀត សូមឱ្យ​ពិនិត្យ​កន្លែង​សត្ត​ឈា​ត​ផង កុំឱ្យ​គេ​យក​ជ្រូក​ងាប់​មក​កាប់ យកទៅលក់​នៅលើ​ទីផ្សារ​» ។​លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s pig ស្ថិតនៅក្រោម​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បាន​មានប្រសាសន៍ថា ៖ «​យើង​ផលិត​សាច់​សព្វថ្ងៃនេះ មិនបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​លើ​ទីផ្សារ​នៅឡើយ​ទេ គឺ​នៅ​ខ្វះខាត​ច្រើនណាស់ ។ ជាក់ស្ដែង ការចិញ្ចឹម​ជ្រូក​នៅ​ទូទាំងប្រទេស​កម្ពុជា យើង​អាច​ផ្គត់ផ្គង់​បានតែ​ជាង​៤០% ទៅ​៥០%​ប៉ុណ្ណោះ ហើយ​សល់​ពី​នោះ គឺ​យើង​នាំចូល​នៅឡើយ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​នាំចូល បើ​យើង​មិន​នាំចូល រាជរដ្ឋាភិបាល​ក៏​ពិបាក​ដែរ ហើយ​រាជរដ្ឋាភិបាល​សព្វថ្ងៃនេះ ក៏​ទទួលបាន​ចំណូល​ពី​ពន្ធ​នាំចូល​ផងដែរ​» ។​

លោក​បន្តថា ៖ «​មិន​ថា​ក្រុមហ៊ុន​របស់លោក ឬ​ក្រុមហ៊ុន​ផ្សេងៗ​នោះទេ ដែល​ចិញ្ចឹមសត្វ គឺ​ខាត​ទាំងអស់ ហើយ​បើ​និយាយ​ពី​កសិករ​វិញ​ខាត ហៅ​លែង​ឮ​ហើយ ។ ឆ្នាំនេះ មាន​ខែ​ខ្លះ​ខាត​នៅត្រឹម​ថ្លៃដើម បុ​៉​ន្តែ​ខែ​ខ្លះទៀត​ខាត​លើស​ថ្លៃដើម​ទៅទៀត ។ ដូចនេះ ក្រុមហ៊ុន ឬ​អ្នក​ចិញ្ចឹម​ជ្រូក​ដែលមាន​កសិដ្ឋាន​តូចៗ​ទប់​មិន​ជាប់​នោះទេ លុះត្រាតែ​ក្រុមហ៊ុន​ដែលមាន​កសិដ្ឋាន​ធំ ទើប​អាច​ទប់​ជាប់​បាន​ខ្លះ​» ។​លោក​បញ្ជាក់ថា ៖ «​ទោះជា​យ៉ាងណា ក្រុមហ៊ុន​យើង​នៅតែ​ពង្រីក​បន្ថែមទៀត ហើយក៏​មិន​បោះបង់ចោល​ការចិញ្ចឹម​ជ្រូក​ដែរ ។

សព្វថ្ងៃនេះ ក្រុមហ៊ុន​ម៉ុង ឫទ្ធី បាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ធំ​មួយ ប៉ុ​ន្តែ​ការផ្គត់ផ្គង់​មាន​ប្រមាណ​តែ​៥%​ប៉ុណ្ណោះ​នៃ​ទីផ្សារ ហើយ​ស៊ី​ភី មាន​ប្រមាណ​ជិត​២០%​ដែរ ។ ដូចនេះ​ត្រូវការ​ជ្រូក​នាំចូល​ច្រើន​ទៀត​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​» ៕​

​469217852471

សង្ស័យ​នាយក​សាលា​បឋម​ជម្ពូ​វ័ន​ចាយលុយ​PB និង​លុយ​ចំណូល​ផ្សេងៗ​ខុស​ប្រក្រតី​

​ដោយ៖ស សាម

ភ្នំពេញ ៖សាលាបឋមសិក្សា​ជម្ពូ​វ័ន ទោះជា​មាន​លុយ​PB (​លុយ​ទ្រទ្រង់​សាលា​របស់​គម្រោង​រាជរដ្ឋាភិបាល​) ជា​ជំនួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​ស៊ុយ​អ៊ែត និង​លុយ​ចំណូល​បានមកពី​ប្រភព​ផ្សេងទៀត​ក៏ដោយ ឃើញថា​ការចំណាយ​ថវិកា​ក្នុង​ការកែលម្អ​សាលា​នៅតែ​ពុំមាន​តុល្យភាព ខណ​:​ដែល​ប្រជាពលរដ្ឋ អាជីវករ ម្ចាស់​ដេប៉ូ​ខ្លះ​លើកឡើងថា នៅ​ជំពាក់​ពួកគាត់​ថ្លៃ​ទិញ​សម្ភារ​:​ដដែល ធ្វើឱ្យមាន​ការងឿងឆ្ងល់​ព្រោះ​មាន​លុយ​ចំណូល​ចូល​សាលា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ហើយ នៅ​ជំពាក់​លុយ​គេ​ទៀត សង្ស័យ​ចំណាយ​អត់​មាន​តម្លាភាព ។​

​តាម​លោកគ្រូ អ្នកគ្រូ គ្រប់​សាលា​ទូទាំងប្រទេស​បាន​និយាយ​គ្រប់ៗ​គ្នា​ឱ្យដឹងថា គ្រប់​សាលារៀន​ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​វិទ្យាល័យ សាលារៀន​ត្រូវ​បានទទួល​ជំនួយ​ថវិកា​សម្រាប់​ទ្រទ្រង់​សាលារៀន ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​ហៅថា ថវិកា PB និង​ទទួល​លុយ​ជំនួយ ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ស៊ុយ​អ៊ែត សម្រាប់​ចំណាយ​ក្នុងការ​កែលម្អ​សាលារៀន លុយ​ទាំងនោះ គិត​ទៅតាម​ចំនួន​សិស្ស ក្នុង​១​ឆ្នាំ​សិក្សា ។ សម្រាប់​គម្រោង​លុយ PB សិស្ស​ម្នាក់​ទទួលបាន ១,២​ដ​ដុល្លារ ស្មើ​៤៨០០​រៀល ក្នុង​សិស្ស​ម្នាក់​សម្រាប់​១​ឆ្នាំ ។ រីឯ​គម្រោង​ជំនួស​ឧបត្ថម្ភ​របស់​គម្រោង​ស្ថានទូត​ស៊ុយ​អ៊ែត សិស្ស​ម្នាក់​ទទួលបាន ១,៥​ដុល្លា ស្មើ ៦០០០​រៀល ក្នុង​សិស្ស​ម្នាក់ សម្រាប់​១​ឆ្នាំ បន្ថែមទៀត​។​

​ដោយឡែក សាលាបឋមសិក្សា​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ពលរដ្ឋ​សង្ស័យថា ចាយលុយ​ខុស​គម្រោង គ្មាន​តម្លាភាព នោះ សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥ កន្លងមក មាន​សិស្ស សរុប​ចំនួន​៣៨៨៥​នាក់ ហើយ​ត្រូវ​ទទួលបាន លុយ​ពី​គម្រោង PB , លុយ​ជំនួយ​ពី​ស្ថានទូត​ស៊ុយអែត ១០៤៨៩,៥​ដុល្លា ស្មើនឹង​៤១៩៥៨០០០​រៀល និង​លុយ​ចំណូល ផាស៊ី​លក់ដូរ​ក្នុង​សាលារៀន លុយ​ផ្ញើ​រកង់​ម៉ូតូ ១៤៦២០០០០​រៀល បន្ថែមទៀត សរុប​ក្នុង​មួយឆ្នាំ ចំណូល ៥៦៥៧៨០០០​រៀល គិត​ជា​ដុល្លា ១៤១៤៤,៥​ដុល្លា ។ ទោះជា​សាលា​មាន​លុយ​ចំណូល សម្រាប់​ចំណាយ កែលម្អ​សាលា ក្នុង​១​ឆ្នាំ​ជាង​១​ម៉ឺន​ដុល្លារ​ក្តី ឃើញថា ក្នុង​ឆ្នាំ​២០១៥​កន្លងមក ការសាងសង់ កែលម្អ​ក្នុង​សាលារៀន ហាក់បីដូច​ជាតិ​តិចតួច ពុំមាន​តុល្យភាព​ទៅនឹង​លុយ​ចំណូល​ក្នុង​១​ឆ្នាំ ហើយ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ បាន​លើកឡើងថា នាយក​សាលា នៅ​ជំពាក់​លុយ​គាត់​ថ្លៃ​គ្រឿង​សម្ភារ​:​សំណង់​ដដែល ដែល​គេ​សង្ស័យថា នាយក​សាលា ចាយលុយ​ក្នុង​គម្រោង មិន​ប្រក្រតី​លុយ​ជាង​១​ម៉ឺន​ដុល្លារ ចំណាយ​អត់​គ្រប់គ្រាន់ នៅ​ជំពាក់​គេ​ទៀត ហើយ​ម្យ៉ាងវិញទៀត សង្ស័យ​នាយក​សាលា កឹ​ប​កេង​លុយ​គម្រោង​ជំនួយ ។​
​
ភាព​សង្ស័យ​ខាងលើ ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ពលរដ្ឋ​ម្នាក់ ទៅ​ពលរដ្ឋ​ម្នាក់ ងឿងឆ្ងល់​គ្រប់គ្នា ហើយ​ត្រូវបាន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ សុំ​ជួប​សម្ភាសន៍​ជាមួយ​នាយក​សាលា លោក ស្វាយ សារុន ដែល​ម្ចាស់​អ្នកទទួល​កាន់​លុយ​គម្រោង​លុយ​ជំនួយ ឆ្នាំ​២០១៥ ក៏ប៉ុន្តែ លោកនាយក​សាលា មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ដោយ​លោក​ប្រាប់ថា ឱ្យទៅ​សាកសួរ​ប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ជាមុនសិន​ទៅវិញ ហើយ​លោកនាយក​ដើរចូល​ក្នុង​បន្ទប់​បាត់ ។​

​គួរ​រំលឹក​ផងដែរ​ថា សាលារៀន​ខាងលើ​កើតមាន​ទំនាស់ គ្នា​រវាង​នាយក​សាលា​និង​នាយករង​២​នាក់​កន្លងមក ក៏​ឈ្លោះ​គ្នា​រឿង​លុយកាក់​ចំណូល​ចំណាយ​មិន​ប្រក្រតី​នេះដែរ​រហូត​ចាត់ទុក​នាយករង​២​នាក់​ជា​ឆ្អឹង ទទឹង​ក របស់​នាយក​សាលា ៕

https://youtu.be/rTcyR1Y_VzY265413

​258741+=

សមត្ថកិច្ច​ខេត្តបាត់ដំបងអំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​

ដោ​យ៖អ សំអាន​

​បាត់​ដំប​ង៖​ប្រភពពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលីស​ខេត្តបាត់ដំបង កាលពី​វេលា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា​៖ កម្លាំង​នគរបាល​ខេត្ត​បានធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ករណី​បុរស​ជា​ជនសង្ស័យ​ឆបោក​ចំនួន​៣​នាក់​ក្នុងនោះ​ម្នាក់​គឺជា​ជនដៃដល់ និង​០២​នាក់​គឺជា​ជន​ដែល​ទទួលផល​ចោរកម្ម​(​ទិញ​ម៉ូតូ​) ព្រមទាំង​ដកហូត​បាន​ម៉ូតូ​បាន​ចំនួន​០៦​គ្រឿង​ទៀតផង​។​ក្នុងនោះ​ម៉ូតូ​ប្រភេទ សេ​១២៥ ចំនួន​០៥​គ្រឿង និង​ម៉ូតូ​ម៉ាក​គ្លី​ក ចំនួន​០១​គ្រឿង កាលពី​ថ្ងៃទី​៨ និង​ទី​៩​ខែកុម្ភៈ​ថ្មី ៗ​នេះ​។​

​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​នេះ រួមមាន​៖១. ឈ្មោះ នួន ខួច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​ថ្មី ឃុំ​គោក​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​គឺជា​ជនដៃដល់​និង​ប្រព្រឹត្តិ​ផ្ទាល់​។​

២.​ឈ្មោះ ម៉ុំ វ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូម​ប៉ា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​
​រតនៈមណ្ឌល ខេត្តបាត់ដំបង​គឺជា​ជន ទទួលផល​ចោរកម្ម​។​
៣.​ឈ្មោះ ខែម​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​មុន្នី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត បាត់ដំបង ក៏​ជា​ជន​ទទួលផល​វោ​រកម្ម ផងដែរ​។ ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាននិងកំពុង​តែ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចំណាត់ការ​ទៅតាម​នីតិ វិធី​ច្បាប់​។​

​ក្នុង​ការចុះ​បង្ក្រាបបាន​ជនសង្ស័យ​ពាក់ព័ន្ធ​នូវ​ករណី​ប្រើល្បិច នៅក្នុង​ការ​ឆ បោក​ទាំង​៣​នាក់​នេះ ស្នងការដ្ឋាន​នៃ​នគរបាល​ខេត្តបាត់ដំបង​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​និង​រួមគ្នា​ជួយ​ទប់ស្កាត់​នូវ​រាល់​ករណី ចំពោះ​សកម្មភាព​ឆបោក គ្រប់ យ៉ាង​របស់​ជនល្មើស​ដែល​ពួកគេ​តែង តែ​ធ្វើ​សកម្មភាព​នៅពេលណា​?​ដែល ម្ចាស់​របស់ទ្រព្យ​សម្បត្តិ​ទុកចិត្ត​។​

​ខណៈ​នេះដែរ សូម​អំពាវនាវ ដល់​ជនរងគ្រោះ មេត្តា​ដាក់​ពា​ក្ស​បណ្តឹង និង​
​រាយការណ៍​ឲ្យ​បាន​ទាន់ពេលវេលា​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​នៅក្នុង​មូល ដ្ឋា​ន​ជិត​បំផុត ក្បែរ​លោកអ្នក តាមតែ អាចធ្វើ​បាន​..​នេះ​គឺជា​បំណងល្អ​ពី​កង កម្លាំង​សមត្ថកិច្ច ដើម្បី​ថែរក្សា​នូវ​សុខ​សុវត្ថិភាព​ជូន​លោកអ្នក​៕125478
​15324bhgv2541ged

West Ham ឡើង​វគ្គ​១៦​ក្រុម FA Cup ក្រោយ​យកឈ្នះ Liverpool យប់មិញ​

បាល់ទាត់​៖​ក្រុម​ញញួរ​យក្ស West Ham បាន​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​សម្រាប់​ពានរង្វាន់ FA Cup បន្ទាប់ពី​យកឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool ២-១ នៅ​នាទី​១២០+១ ក្នុងការ​ប្រកួត​ជើង​ទី​២​យប់មិញ​។​
​លទ្ធផល​១-១​បាន​បន្ត​រហូតដល់​ចប់​ការប្រកួត​ពេញ​៩០​នាទី ដែល​តម្រូវ​ឲ្យ​ក្រុម​ទាំង​២​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត ប៉ុន្តែ​ដល់​នាទី​១២០ ខណៈដែល​មានការ​រំពឹង​ថា នឹងមាន​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ហើយ​នោះ ស្រាប់តែ Angelo Ogbonna មានឱកាស​តែ​ត​បំប៉ោង​សំណាញ់​ទី​ហង្ស​ក្រហម ឲ្យ​ចុក​ឈាម និង​ធ្វើ​ឲ្យ Liverpool ធ្លាក់​ហាលអាវ​ត្រឹម​វគ្គ​នេះ​តែម្ដង​។​
​គួរ​បញ្ជាក់ថា កាល​ជើង​ទី​១​នៅ Anfield ក្រុម​ទាំងពីរ​បញ្ចប់​លទ្ធផល​ស្មើគ្នា ០-០​។ លុះដល់​ជើង​ទី​២​យប់មិញ ម្ចាស់ផ្ទះ West Ham បាន​នាំ​មុខមុន​នៅ​នាទី​៤៥ ដោយ Michail Antonio ប៉ុន្តែ​ត្រូវ​ខ្សែបម្រើ​ឆ្នើម Philippe Coutinho ដែល​ទើប​វិល​ពីរ​បួស​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​តាម​ស្មើ ១-១ វិញ​នាទី​៤៨​។​ដូច្នេះ​ញញួរ​យក្ស West Ham នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប៉ះ Blackburn នៅ Championship ក្នុងការ​ប្រកួត​ជុំ​ទី​៥ ជា​បន្ត នា​ថ្ងៃអាទិត្យ ទី​២១ ខែកុម្ភៈ​៕

337158

​

ISIS ប្រហារជីវិត​មនុស្ស​ជាង​៣០០​នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​

​អ៊ីរ៉ាក់​៖​កងកម្លាំង​សន្តិសុខ​ឃឺ​ដ​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់​ជាង​៣០០​នាក់​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ISIS សម្លាប់​ក្នុង​រយៈពេល​៣-៤​ចុងក្រោយ​នេះ ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​។
​ប្រភព​ដដែល​បន្តថា ក្នុងចំណោម​មនុស្ស​ជាង​៣០០​នាក់​មាន​អតីត​ប៉ូលិស​ក្រុង​Mosul និង​ជន​ស៊ីវិល​ផងដែរ​។ ប្រភព​ខាងលើ​បញ្ជាក់ថា ការសម្លាប់​យ៉ាង​រង្គាល​របស់​ក្រុម​អ៊ីស្លាម ISIS ធ្វើឱ្យ​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ភ័យ​ស្លន់ស្លោរ​។
​គួរ​បញ្ជាក់ថា ក្រុម​អ៊ីស្លាម ISIS បាន​កាន់កាប់​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​តាំងពី​ខែ មិថុនា ឆ្នាំ​២០១៤ ក្រោយពី​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​បោះបង់ចោល​ការគ្រប់គ្រង​៕

9999

​

មនុស្ស​១០​នាក់​ស្លាប់ និង​ច្រើន​នាក់​របួស​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​គ្នា​នៅ​អាល្លឺម៉ង់​

​អាល្លឺម៉ង់​៖​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ហេតុការណ៍​រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។
​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅមុន​ម៉ោង​៧​ព្រឹក​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០៩​កុម្ភៈ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​។ ប្រភព​បន្ថែមថា យ៉ាងហោចណាស់​មនុស្ស​៦៣​នាក់​នៅលើ​រថភ្លើង​រង​របួស ហើយ​អ្នកដំណើរ​នៅក្នុង​រថភ្លើង​ទាំងពីរ​មាន​ប្រហែល​១៥០​នាក់​។ ទន្ទឹម​នោះអាជ្ញាធរ​អាល្លឺម៉ង់​កំពុងបើក​ការស៊ើបអង្កេត​ពី​មូល​ហេតុដែល​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​គ្រឿង​បាន​បើក​បុក​គ្នា​។ ទោះជា​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​ព័ត៌មាន​ពិតប្រាកដ​នៅឡើយ​ទេ​៕

20160210

​

ខេត្តបាត់ដំបង​ក្លាយជា​គោលដៅ​នៃ​ផលិតករ​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​ ហូលីវូត

 

ដោយ៖ អ សំអាន

​ខេត្តបាត់ដំបង​៖​ប៉ុន្មាន​ថ្ងៃមុន​ចាប់ផ្តើម​ក្នុង​ការថត​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​នៅ​ខេត្ត​បាត់​ដែល​គ្រោងដំណើរការថតចាប់ពី​ថ្ងៃទី​០៧​កុម្ភៈ ឆ្នាំ​២០១៦​តទៅ នៅក្នុង​ទីប្រជុំជន​មួយចំនួន របស់ខេត្តបាត់ដំបង ​ជាពិសេស គឺ​អាគារនៃការិយាល័យសិល្បៈ របស់ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិ ល្បៈ​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ផ​លិ ត​ខ្សែភាពយន្ត​ហូលីវូដ របស់ អ្នកស្រី អេ​ន​ចូ​លី​ណា ជ្រើសរើសធ្វើជា​កន្លែង ស្ទូ​ដ​យោ​(Studio)​ដ៏​សំខាន់​ក្នុង​ការថត និង ផលិត​ខ្សែភាពយន្ត​នេះ​។​

​ជាពិសេស ចំណុច​ផ្លូវ​លេខ​២(​ម្តុំ​រោង មហោស្រព​ប្រាសាទ​មាស – សាលា បឋមសិក្សា​២​ធ្នូ​…)​និង​ផ្លូវខ្វែង​បែក​ជា​បួន នៅ​ទល់មុខ​អាគារ​ការិយាល័យ សិល្បៈ​ខេត្តបាត់ដំបង​តែម្តង ដែលជា​ផ្នែក​សំខាន់ ក្នុង​ការថត ​និង​ផលិត​ខ្សែ​​ភាពយន្ត​របស់​តារា​ហូលីវូត អេ​ន​ចូ​លី​ណា​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ជាពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​បាត់ដំបង​​ស្ថិតនៅក្នុង​សង្កាត់​ស្វាយប៉ោ​បាន​នាំ​ជ្រួលច្របល់​ចង់ឃើញ ​និង​ចង់​មើល​ពី​ការរៀបចំ​តុបតែង​ឈុត​ឆាក​ក្នុង​ការថត ​និង​តួ​សម្តែង​របស់​ក្រុម​តារា​ហូ​លី​តែ​​ម្តង​។​ឧបករណ៍​តុបតែង​ឈុត​ឆាក​ថត​រថយន្ត​គ្រប់​ម៉ាក ដែល​សុទ្ធសឹង​ជា​ប្រ​​ភេទ​រថយន្ត​ស៊េរី​ចាស់ៗ ក្នុងសម័យកាល​ចន្លោះ​ឆ្នាំ​១៩៦០-១៩៧០ ​និង​​ម៉ូតូ​ជាច្រើន​គ្រឿង ក៏ត្រូវ​បាន​ជ្រើស​រើសយកមក​ថត​ផងដែរ​។​

​សូមបញ្ជាក់ថា​៖​កន្លងមក​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ផលិត​ខ្សែភាពយន្ត​​បរទេស​មួយចំនួន​យក​ទីក្រុង​នៃ​ខេត្តបាត់ដំបង​ដើម្បី​ថត​ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​ភាពយន្ត​បារាំង​រឿង​” រឿង​ទ្វាររបង ” ដែល​បានបង្ហាញ​និង​លាតត្រដាង​ពី​រជ្ជកាល​ជំនាន់​អាណានិគម​បារាំងសែស និង​សម័យកាល​បន្តបន្ទាប់​… រហូតមកដល់​សម័យ​កាល​បច្ចុប្បន្ន នា​យុគសម័យ​ដែល​ទទួលបាន​នួវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​ជាង​៣០​ឆ្នាំ​កន​ន្ល​ង​មក ។​

តាមរយៈ​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ដែល​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង ​បាន​ឲ្យ​ដឹងថា ការថត​នេះ​មាន​រយៈពេល​ពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​០៨​ដល់ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​នៅ​គ្រប់​វេទិកា​ថ្លែង​ជា​សាធារណៈ​ចំពោះមុខ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង នឹង​ត្រៀម​សហការ​ឲ្យ​បានល្អ​ប្រសើរ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះដើម្បី​ដំណើរការ​ក្នុង​ការថត​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​លោក​អភិបាលខេត្ត​ក៏បាន​ផ្តោត​ការរំពឹងទុក​ថា តាមរយៈ​ការ​ខ្សែភាពយន្ត​នេះ អាចធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់ និង​កាន់តែ​ចង់​មក​ទស្សនា​កម្ពុជា ជាពិសេស​ខេត្តបាត់ដំបងតែ​​ម្តង ហើយ​នៅ​ថ្ងៃ​អនាគត ទីតាំង​ក្រុងបាត់ដំបង ​នឹង​ក្លាយជា​គោលដៅ​បំ រើ​នូវ​វិស័យ​ទេសចរណ៍​ផង​ និង​ជាទី​តាំង​ការផលិត​ខ្សែភាពយន្ត​បរទេស​ល្បីៗ លើ​ពិភពលោក​ផងដែរ ជាពិសេស​នៅពេលនេះ​​ក្រុម​ផលិតករ​ខ្សែភាពយន្ត​ហូលីវូដ​ជាដើម ឃើញថា​ពួកគេ​បាន​ខិតខំ​តុបតែង​ឈុត​ឆាក​ក្នុង​ការថត​រឿងដែលមានចំណងជើងថា ” ដំបូងបង្អស់​…​គេ​សម្លាប់​ឪពុក​ខ្ញុំ “។ទីតាំងមួយចំនួន​ក្នុងទីក្រុង​បាត់ដំបងត្រូវបាន​គេ​រៀបចំ​ ឲ្យមានរូបភាពស្រដៀងនឹងទី​ក្រុងភ្នំពេញ​ ដូចជា រោងកុន​លុ​ច្ស​ ​មន្ទីរ​សុខាភិបាល​  ហាង​លក់ទំនិញ ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នា​អំឡុង​ទសវត្សរ៍ឆ្នាំ​​១៩៦០ និង​១៩៧០​។​

​ប្រភព​មួយចំនួន​បាន​អះអាងថា ក្នុង​ការថត​ខ្សែភាពយន្ត​នេះ​គឺមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជា​២​ពាន់​នាក់​ចូលរួម​សម្តែង​ថត និងកងកម្លាំងយោធពល ខេមរភូមិនក្នុង​ខេត្តក៏ត្រូវបានឲ្យចូលរួម​សម្តែង​ថត​ផងដែរ​។​

​ខ្សែភាពយន្ត​ខ្នាត​វែង​អន្តរជាតិ​លំដាប់​ពិភពលោក​ដែល​បាន និង​កំពុង​ចាប់ដំណើរការ​ថត​តាំង​ពីថ្ងៃ​ទី​៦​ខែកុម្ភៈ​មកនេះ មាន​ចំណងជើង​” ដំបូងបង្អស់​… សម្លាប់​ឪពុក​ខ្ញុំ​” ។​នេះ​ក៏​ជា​ខ្សែ​​ភាពយន្ត​ខ្នាត​វែង​លំដាប់​អន្តរជាតិ​លើក​ទី​២ ដែល​បានជ្រើសរើស​យក​ខេត្តបាត់ដំបង​ដើម្បី​ចងក្រង​ខ្សែភាពយន្ត​នេះ​ផងដែរ​ ​បន្ទាប់ពី​ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​បារាំង​មួយ ដែល​បាន​ថត​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅគឺរឿង ** ទ្វាររបង **​។​

​លោក សៀង​ឯម វូ​ន​ស្ហ៊ី អភិបាលក្រុង​បាត់ដំបង បាន​ផ្តោត​នូវ​ចំណាប់​​អារ​ម្ម​ និង​បង្ហាញ​ពី​ទស្សនៈ​មួយចំនួន​ក្នុងនាម​រដ្ឋបាល​ក្រុង​បាត់ដំបង​ថា​៖…​ខាងក្រោម​នេះ​ជា​វីដេអូ​ឃ្លី​ប​៖.

https://youtu.be/XgvGnDIdctY

bb1bb2bb3bb5bb66
​

អគ្គិភ័យ​នៅមុខ​វត្ត​និ​រ​រង្សី​បំផ្លាញ​អស់​ផ្ទះ​៩​ខ្នង ដោយសារ​ភ្លើងចង្ក្រាន​ដាំបាយ​

ដោ​យ៖​សួង សាម​

​ភ្នំពេញ​៖ សមត្ថកិច្ច​ប្រចាំ​ខណ្ឌ​ច្បារអំពៅ បាន​រាយការណ៍​ថា មកដល់​ម៉ោង ១២​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ គ្រោះ​អគ្គិភ័យ​ត្រូវបាន​បាញ់​ទឹក​ពន្លត់​ទៅវិញ​ទាំងស្រុង​ហើយ ក្នុងនោះ​ផ្ទះ​ប្រមាណ ៩​ខ្នង ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង​។​

​ផ​សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ ផ្តើម​ចេញពីផ្ទះ ឈ្មោះ ចន្ថា ដោយសារ​ភ្លើងចង្ក្រាន​ដាំបាយ​។ ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ ១០​គ្រឿង​។​

​សមត្ថកិច្ច នៅ​មិនទាន់​បញ្ជាក់​ពី​ទំហំ​ខូចខាត ឬ​ការរង​គ្រោះថ្នាក់​ដល់​មនុ​ស្ស​នៅឡើយ​ទេ​។ នៅ​កន្លែងកើតហេតុ ប្រជាពលរដ្ឋ​ជា​ម្ចាស់ បាន​ស្រែក​ទ្រហោយំ​យ៉ាងខ្លាំង បង្ហាញ​ពី​ការស្តា​យ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​ខំរ​កមក​បាន​ដោយ​លំបាក​រាប់សិប​ឆ្នាំ​កន្លងមកនេះ​៕​

​673199325859731

ឆែកឆេរ​រកឃើញ​សាច់សត្វ​ព្រៃ​រាប់រយ​គ.​ក្រ​ក្នុងផ្ទះ​ឈ្មួញ​នៅ​ក្រុង​បាន​លុង

​ដោ​យ៖ សួង សាម

​ខេត្តរតនគិរី ៖ ក្រុម​អន្តរាគមន៍​ហ្វា​យ​អេ​ដ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ព្រមទាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បង្ក្រាបបាន​សត្វព្រៃ​មួយចំនួន​ក្នុង​ក្រុង​បាន​លុង​។​

​ប្រតិបត្តិ​ការបង្ក្រាប​ស​ត្វ​ព្រៃ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅត្រង់ចំណុច​លំនៅដ្ឋាន​លេខ Eo.៨៣៩ ផ្លូវ​លេខ​.៥២៦ ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​សុខ មី អនុប្រធាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​ដោយមាន​ការឯកភាព​អនុ​ញ្ញ​ត​តាម​ទូរស័ព្ទ​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី ទើប​លោក​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ដែលមាន​កម្លាំង​ជំនាញ​ចំនួន​១៣​នាក់​ចូលរួម​ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​រុករក​វត្ថុតាង​បទល្មើស​សត្វព្រៃ​នៅ​ចំណុច​ទីតាំង​ខាងលើ​រួចមក​ក៍បាន​ប្រទះឃើញ​នឹង​ដកហូត​ឈ្លុស​ងាប់​ចំនួន​៦​ក្បាល​ទម្ងន់​៧០ គីឡូក្រាម​.​ជ្រូកព្រៃ​ងាប់​ចំនួន​២​ក្បាល​ទម្ងន់​២៥​គីឡូក្រាម​.​ត្រកួត​រស់​ចំនួន​៥​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​.​សំពោចក្រអូប​រស់​១​ក្បាល​ទម្ងន់​១​គីឡូក្រាម​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការដកហូត​នៅ​វត្ថុតាង​បទល្មើស​សត្វព្រៃ​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​ដើម្បី​ចាត់ការ​ទៅតាម​និ​តី​វិធី​ស្តីពី​ព្រៃឈើ ក្រៅពី​វត្ថុតាង​បទល្មើស​សត្វព្រៃ​ខាងលើ​សមត្ថកិច្ច​ពុំបាន​ដកហូត​ឬ​ក៍​ប៉ះពាល់​អ្វី​ដទៃ​ឡើយ ៕

 

369456

 

ht

បុរស​បា​ត់​បង់​សតិ​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ដោយ៖អ វឹង

​ខេត្តកំពត​:​បុរស​សតិ​មិនសូវ​គ្រប់គ្រាន់​ម្នាក់ ត្រូវបាន​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​១២ និង​២០​នាទី​យប់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ ត្រង់ចំណុច​ខ្លោងទ្វា​វត្ត​អូ​ស្លែង ស្ថិតនៅ​ភូមិ​អូ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​លោក ម៉ម ស៊ុម នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​នគរបាល ដំណាក់​កន្ទួត​ខាងជើង​បានអោយដឹងថា បុរស​ដែល​រថយន្តបុក​ស្លាប់ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ កែវ ភាព ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាលរិញ ស្រុក​ព្រៃ​ន់ ខេត្ត​ព្រះសីហនុ ។​

​គ្មាន​សេចក្តីរាយការណ៍​លម្អិត​ពី​ភាគី​ខាង​រថយន្ត​បង្កហេតុ​នោះ​នៅឡើយ​ទេ ខ​ណះ​សមត្ថកិច្ច​កំពុងធ្វើការ​ក្នុង​រឿងនេះ​ដើម្បី​នាំយកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

សភា​ភូមា​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​១៧ មីនា​

​ភូមា​៖​សភា​ភូមា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី បានប្រកាស​កាលពី​ម្សិលមិញ​ថា នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ មីនា​ខាងមុខ​។​
​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី ដែល​បានឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​នៅក្នុង​ការបោះឆ្នោត​សភា​ក្នុង​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ ២០១៥ និង​ដែល​ទើប​ចូល​គ្រប់គ្រង​សភា​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា នីតិវិធី​នៃ​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ត្រូវធ្វើឡើង ក្នុង​ខែកុម្ភៈ​នេះ​។ តែ​ទីបំផុត​ក្នុង​ថ្ងៃ​ចន្ទ ទី​៨ កុម្ភៈ​នេះ អនុប្រធាន​សភា​ទាំង​ពីររូប​បានប្រកាស​លើក​ពេល​ទៅ​ថ្ងៃទី​១៧ មីនា​ខាងមុខ​វិញ ពោល ២​សប្តាហ៍​មុន​ប្រធានាធិបតី​ថ្មី​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ មេសា​។​
​ការសម្រេច​អូសបន្លាយ​នីតិវិធី​នៃ​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការចរចា​ដ៏​លំបាក​រវាង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ស្ថាប័ន​កងទ័ព​៕

2015-12-02T075337Z_1426853769_GF20000081696_RTRMADP_3_MYANMAR-POLITICS

​

Leicester បន្ត​កិច្ចសន្យា​ជាមួយ Vardy រយៈពេល​៣​ឆ្នាំ​ទៀត​

​បាល់ទាត់​៖​ក្លិប​កញ្ជ្រោង​ព្រៃ Leicester City ប្រកាសថា ក្លិប​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Jamie Vardy រយៈពេល​៣​ឆ្នាំ​បន្ថែមទៀត​គឺ​រហូតដល់​ឆ្នាំ​២០១៩ បន្ទាប់ពី​កីឡាករ​រូបនេះ​ជួយ​ក្រុម​យកឈ្នះ​ក្រុម Manchester City​។
​ ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ដើរតួនាទី​ដ៏​សំខាន់​សម្រាប់ Leicester ក្នុងការ​ផ្តួល Manchester City នៅ​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បន្ត​ការនាំ​មុខ​ដល់​ទៅ​៥​ពិន្ទុ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League​។
​ ​គួរ​បញ្ជាក់ថា Vardy ដែល​បាន​ផ្ទេរ​មកពី​ក្លិប Fleetwood Town ក្នុងតម្លៃ​ខ្លួន​១​លាន​ផោន កាលពី​ឆ្នាំ​២០១២ គឺជា​អ្នករក​គ្រាប់​បាល់​នាំមុខគេ​ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយនឹង​ការរកបាន​១៨​គ្រាប់​៕

art14.1

​

ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​អាមេរិកកាំង​ប្រកាន់​ជំហរ​ធ្វើបាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

​

785241ដោយ៖ខេមរា

ភ្នំ​ពេ​ញ៖ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកកាំង ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក លោក ទូច វិបុល បាន​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតែ​ប្រកាន់​ជំហរ​ក្នុងការ​ធ្វើបាតុកម្ម​តាម​ការគ្រោងទុក​ដដែល​។

​លោក ទូច វិបុល ដែលជា​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក នា​ពាក់​កណ្តាលខែ​កុ​ម្ភះ​នេះ បាន​បញ្ជាក់ថា​៖ “​ការធ្វើ​បាតុកម្ម​នឹង ប្រព្រឹត្ត​ទៅតាម​ការគ្រោង​ទុក​ដោយ​ពុំមាន​ការអាក់ខាន​ឡើយ ហើយ​សូមបញ្ជាក់ថា​អង្គការ​យើងខ្ញុំ​ជា​អង្គការ​ឯករាជ្យ​មិន​ពាក់ព័ន្ធ​គណបក្ស នយោបាយ​ណាមួយ​ឡើយ​”​។ បើតាម​សេចក្តីថ្លែងការណ៍​នោះ អ្នកចូលរួម​ធ្វើបាតុកម្ម​មាន​មនុស្ស​ប្រមាណ​ពី​៣០០​ទៅ​៥០០​នាក់​ចូលរួម​នឹងដាក់​ញត្តិ​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា​និង​ការចាប់​ដាក់គុក​នូវ​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​។​
​
លោក ទូច វិបុល ធ្លាប់​បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា លោក​កំពុងតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បាតុកម្ម​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​Sunderlands​នៅ​Racho Mirage​នៃ​រដ្ឋកា​លី​ហ្វ​ញ៉ា​។ លោក​បន្តថា​តាម​គម្រោង​មាន​មនុស្ស​ប្រមាណ​ពី​៣០០​ទៅ​៥០០​នាក់​ចូលរួម​។​
​
លោក ទូច វិបុល មាន​បញ្ជាក់ថា លោក​មិនមាន​តួនាទី​ផ្លូវការ ឬក៏​សមាជិក​ផ្លូវការ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់ថា​លោក​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្សប្រឆាំង​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​។​
​
ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​លោក ទូច វិបុល ខាងលើនេះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​រង់ចាំ​មើល​បាតុកម្ម​នៅ​សហរដ្ឋអាមេរិក​ជាមុនសិន​។​
​
តាម​គម្រោង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុងនោះ​មាន​លោក ហ៊ុន សែន ផងដែរ នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ​៕

​