All posts by មេគង្គ ប៉ុស្តិ៍

លិច​ទូក​ដឹក​ភ្ញៀវទេសចរ​ចំនួន ៨​នាក់​នៅ​​សមុទ្រ​ខេត្ត​ព្រះសីហនុ

​ដោ​យ៖ អ វឹង​

​ខេត្ត​ព្រះសីហនុ​៖​យោងតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​យក​ព័ត​មាន​ប្រចាំខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​ព្រឹក​នា ថ្ងៃ​ចន្ទ​នេះ មាន​ទូក​ទេសចរណ៍​ខ្នាត​ទូច​មួយគ្រឿង​ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍​ចំនួន ០៨​នាក់ បាន​លិច​នៅ​កណ្តាល​សមុទ្រ ក្បែរ​កោះរ៉ុង​សន្លឹម​។​

​សេចក្តីរាយការណ៍​ថា ទូក​ទេសចរណ៍​នោះ ជា​របស់​ក្រុមហ៊ុន PBC បាន​ដឹក​ភ្ញៀវទេសចរ​ចេញពី​កោះរ៉ុង បំណង​ត្រឡប់​មកកាន់​ខេត្ត​ព្រះសីហនុ​វិញ ប៉ុន្តែ​ដោយ​រលក​បោកបក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​ទូក​នោះ​លិច​តែម្តង​។​តែ​យ៉ាងណាក៏ដោយ ការ​លិច​ទូក​នេះ ត្រូវបាន​សម​ត្ត​កិច្ច និង​ទូក​នេសាទ​នៅ​តំបន់​នោះ​ចេញទៅ​ជួយសង្គ្រោះ ដោយ​ស្រង់​អ្នកទេសចរ​ទាំងអស់​បាន​ចំនួន​០៨​នាក់​។​

​សូមបញ្ជាក់​ផងដែរ​ថា ភ្ញៀវទេសចរ​នៅក្នុង​ទូក​ទេសចរណ៍​នេះ មាន​គ្នា​ចំនួន​០៨​នាក់​ប្រាំមួយ​នាក់​ជា​ភ្ញៀវទេសចរ ២​នាក់​ជា​តែ​កុងទូក​។​អ្នក​ទាំង​០៨​នាក់​នេះ​ត្រូវ​សម​ត្ត​កិច្ច និង​អ្នកនេសាទ​ជួ​យស​ង្គោះ​រួច​ផុតពី​សេចក្តីស្លាប់​ហើយ​៕18754gf54232125641398765234598737896523
​53168

ថ្ងៃ​ចូលឆ្នាំ​ចិន នាំគ្នា​ទៅលេង​ទឹក​នៅ​តំបន់ឆ្នេរ​កោះ​ប៉ែន​លង់​ស្លាប់​កូនស្រី​ម្នាក់

​ ​ដោ​យ៖​សុ​ភ័​ណ្ឌ

​កំពង់ចាម​៖ សប្បាយ​ក្លាយជា​ទុក្ខ​បានកើត​ទៅលើ ក្រុមគ្រួសារ​មួយ​រស់នៅ ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយសារតែ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ជន​គ្រោះ​មួយក្រុម បាននាំគ្នា​ទៅលេង​ទឹក​នៅ​តំបន់ឆ្នេរ​កោះ​ប៉ែន ប៉ុន្តែ​គួរ​ឲ្យ​អាសូរ​កូនស្រី របស់ខ្លួន​កំពុង​ពេញវ័យ​អាយុ​១៧​ឆ្នាំ បាន​លង់ទឹក​ស្លាប់់ បន្សល់​ទុក្ខ​ដ៏​មហាសាល​មិនអាច​ប្រៀបផ្ទឹម​បាន​។​

​នៅវេលា​ម៉ោង​ប្រមាណ​៣៖១៥​នាទី រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​ករណី​ក្មេងស្រី​ម្នាក់ បាន​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​បាត់ ខណៈដែល​ជនរងគ្រោះ​បាន និង​កំពុង ហែល​លេង​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្លួន​។​

​ភ្លាមៗ​នោះ​ក្រុមគ្រួសារ ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​បានចេញ ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រក​សព​មិនឃើញ លុះដល់​ម៉ោង​ប្រមាណ​៤៖១៤​នាទី រសៀល​ថ្ងៃ​ដដែល​នេះ សព​ត្រូវបាន​រកឃើញ​ទាំង​ដាច់ខ្យល់​បាត់ទៅហើយ​។ បើ​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​មានឈ្មោះ ស៊ាន សុខ​ធានី អាយុ​១៧​ឆ្នាំ បានមក​លេង​ជាមួយ​ក្រុមគ្រួសារ​នៅ​តំបន់​កំសាន្ត​ខាងលើ​។​

​ក្រោយ​រកឃើញ សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី យ៉ាង​អាឡោះអាល័យ​ជាទីបំផុត​៕

25412

​

អាមេរិក​-​កូរ៉េខាងត្បូង​នឹងធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដើមខែ​ក្រោយ

សេ​អ៊ូ​ល​៖​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ទទួលបន្ទុក​កិច្ចការងារ​សមយុទ្ធ​បាន​និយាយថា កូរ៉េខាងត្បូង និង​អាមេរិក​នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ក្នុង​ឡុង​ដើមខែ​មីនា​ដើម្បី​ឆ្លើយតប​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ស៊ិន​ហួរ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួម​គ្នាន​នេះ​គឺ​ក្នុង​គោលបំណង​សំខាន់​នៃ​ការធ្វើ​សមយុទ្ធ​យោធា នៅក្នុង​ឆ្នាំនេះ គឺជា​ការប្រមូលផ្តុំ នូវ​សព្វាវុធ ដែលមាន​បច្ចេកវិទ្យា ចុងក្រោយបង្អស់​របស់​ប្រទេស​ទាំងពីរ​។​
​គួរ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​នេះ​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមេសា ក្រោយ​មានការ​គំរាមកំហែង បែប​យោធា​ពី​សំណាក់​កូរ៉េខាងជើង ដែល​ធ្លាប់​ប្រកាស​ពី​ការសាកល្បង អាវុធ​នុយក្លេអ៊ែរ និង​ការធ្វើ​តេស្ត សាកល្បង​បាញ់​គ្រាប់​រ៉ូ​កែ​ត ប្រភេទ​ចម្ងាយ​ឆ្ងាយ​កាលពីពេល​ថ្មីៗ​នេះ​៕

korean-american-flag-550x304

​

ប្រភេទ​អាហារ​ដែល​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​

ក្រៅពី​ការប្រើប្រាស់​ថ្នាំ​និង​ទម្រង់​ផ្សេងទៀត​នៃ​ការបំបាត់​បញ្ហា​ស្ត្រេ​ស ការទទួល​ទាន​អាហារ​ត្រឹមត្រូវ​អាចជួយ​កាត់បន្ថយ​និង​បង្ការ​បញ្ហា​ស្ត្រេ សបាន​។ ការ​ដឹងថា​អាហារ​ណា​ដែល​គួរ​ពិសារ​និង​អាហារ​ណា​ដែល​គួរ​ជៀសវាង​អាចជួយ​ធ្វើ ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ជាង​មុន​សប្បាយរីករាយ​ជាង​មុន​និង​មាន​សុខ​ភាពល្អ ជាង​មុន​។ ចូរ​អនុវត្តតាម​ជំហាន​ខាងក្រោម​ដើម្បី​ធ្វើការ​ជ្រើសរើស​អាហា​រដែ​ល​ជួយ កាត់បន្ថយ​ស្ត្រេ​ស​ពី​ជីវិត​របស់​អ្នក​។​
១. ជ្រើសរើស​អាហារ​ដែល​ស​ម្បូ​រ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ពង្រឹង​និង​ថែរក្សា សាច់ដុំ​របស់​អ្នក​។ អាហារ​ដូចជា​អាល់​ម៉ុ​ន​, ត្រី​, ស៊ូ​ស៊ី (sushi), និង​សាច់គោ​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​សបាន​ដោយ​ការរក្សា​សុខភាព​រា​ង្គ កាយ​របស់​អ្នក​ឲ្យ​បានល្អ​។​
២. ជ្រើសរើស​កាបូន​អ៊ី​ដ្រា​ត​ដែល​ល្អ​ដើម្បី​ជួយ​ដល់​អារម្មណ៍​របស់​អ្នក​។ កាបូន​អ៊ី​ដ្រា​ត​ដែល​មិនល្អ​ដែលមាន​ដូចជា​ស្ករ​និង​ខ្លាញ់ អាចធ្វើ​ឲ្យ​បញ្ហា​ស្ត្រេ​ស​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ អង្ករសម្រូប​និង​នំ​ប័​ុ​ង​អាចជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម របស់​អ្នក​និង​កាត់បន្ថយ​ស្ត្រេ​ស​។​
៣. វីតាមីន​និង​សារធាតុ​ខនិជ​ដូចជា​ប៉ូ​តា​ស្យូ​ម​ដែក​ស័ង្កសី និង​ទង់ដែង​សុទ្ធតែ​អាចជួយ​បង្ការ​ជំងឺលើសឈាម​, ជួយ​បញ្ជូន​អុកស៊ីហ្សែន​ទៅកាន់​ឈាម​និង​ជួយ​ព​ន្លឿ​ន​នៃ​ការ​បំ​លែង​ថាមពល នៃ​ប្រូតេអ៊ីន​។ អ្នក​អាច​រក​វីតាមីន​និង​សារធាតុ​ខនិជ​ទាំងនេះ​បានមកពី​អាហារ​ដូចជា សាច់មាន់ ថ្លើម​oyster ចេក​និង​ពពួក​សណ្តែក​។​
៤. ចាប់យក​បន្លែស្រស់​និង​ទឹក​បន្លែ​មក​ធ្វើជារ​របប​អាហារ​ប្រចាំថ្ងៃ​របស់ អ្នក​ដើម្បី​កាត់បន្ថយ​កម្រិត​ភាព​ស្ត្រេ​ស​។ បន្លែ​ដែលមាន​ពណ៌​ស្រស់ ដូចជា​ស្ពៃ​broccoli, ការ៉ុត​, និង​ម្ទេស​ប្លោក​គឺ​សុទ្ធតែជា​ជម្រើស​ល្អ​បំផុត​។​
៥. ផ្លែឈើ​ស្រស់​នឹង​ផ្តល់​វីតាមីន​C និង​ជាតិ​ស្ករ​ធម្មជាតិ​ដល់​អ្នក​បាន​គ្រប់គ្រាន់​។ ជម្រើស​ដែល​ល្អ​មានដូចជា​ត្រសក់ស្រូវ​cantaloupe, ផ្លែ​ស្ត្រ​ប៊ឺ​រី​និង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី​។​
៦. ចូរ​ពិសារ​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​និង​ពិសារ​អាហារ​ណា​ដែល​សម្បូរ កាល់ស្យូម​ដូចជា​ឈី​ស​ដែលមាន​ជាតិ​ខ្លាញ់​ទាប​និង​ទឹកដោះគោ​ជូរ​។​
៧. ចូរ​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​។ ទឹក​គឺជា​គ្រឿង​ដ៏​សំខាន់​ក្នុង​របប​អាហារ​គ្រប់បែបយ៉ាង​ទាំងអស់ ព្រោះ​វា​ជួយ​ឲ្យ​រា​ង្គ​កាយ​លាង​សម្អាត​ជាតិពុល ​និងជួយ​រក្សា​កោសិកា​ឲ្យ​មាន​សំណើម​៕

MjQyY2FiZT

​

អឺរ៉ុប​អំពាវនាវ​ឲ្យ​តួ​ក​គី​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​

​អឺរ៉ុប​៖​សហគមន៍​អ៊ឺរ៉ុប​បានធ្វើការ​អំពាវនាវ និង​ជុំរុញ​ឲ្យ​ប្រទេស​តួ​ក​គី​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ដែល​រត់គេច​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​គ្រា​ដែល​កំពុង​រង់ចាំ​នៅតាម​ព្រំដែន​តំបន់ Kilis​។​នេះបើយោងតាមសារព័ត៌មាន BBC។
​សហភាព​អ៊ឺរ៉ុប​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ជាច្រើន​ទៅ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​ដើម្បី​ធានា​ឲ្យ​បាន​ថា​ជនភៀសខ្លួន​ទាំងឡាយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​តួ​ក​គី​មានការ​រស់នៅ​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​។​
​គួរ​បញ្ជាក់ថា ប្រជាជន​ស៊ី​រី​ប្រមាណ​ជា​៣៥០០០​នាក់​ដែល​បាន​ឆ្លងកាត់ តំបន់​Aleppo​ដែលជា​តំបន​ដែលមាន​ការ រារាំង​ដោយ​រដ្ឋាភិបាល​ស៊ី​រី​មុននឹង ចូល​ទៅដល់​តំបន់​Kilis​ព្រំដែន​របស់​ទួ​គី​៕

photo_100

​

​តារា សន វិ​ជ្ជ​បុត្រ ៖​ថវិកា​ដែល​បាន​ពី​ការសម្តែង​ខ្ញុំ​នឹងប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ៥០​ភាគរយ​

​ដោយ៖រតនា

ភ្នំពេញ​: តារាចម្រៀង​ប្រចាំ​ផលិតកម្ម M លោក សន វិ​ជ្ជ​បុត្រ បាននិងកំពុង ធ្វើ​សកម្មភាព​សប្បុរសធម៌​របស់ខ្លួន​បន្តទៀត​។​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M រូបនេះ​ប្រកាសថា​នឹង​កាត់​ថវិកា​បាន​ពី​ការ​ច្រៀង​របស់ខ្លួន​ចំនួន​ពាក់កណ្តាល​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
.
គ្រា​កំពុង​សម្តែង​ចម្រៀង​នៃ​ពិធី​ពិ​ព័ណ៌​ផលិតផល​ថៃ​នៅ​ទីក្រុង​កោះ​ពេជ្រ តារាចម្រៀង​ផលិតកម្ម M លោក សន វិ​ជ្ជ​បុត្រ បាន​ថ្លែងថា ឆ្នាំ​២០១៦​នេះ​ចូល​មកដល់ រាល់​កម្មវិធី​ដែល​លោក​បាន​ឡើង​ច្រៀង​សម្តែង​មិនថាតែ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ឬ​នៅតាម​បណ្តា​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​ក្រុមហ៊ុន​ណា​ទេ លោក​នឹង​កាត់​ប្រាក់ចំណូល​ពី​ការសម្តែង​ប្រមាណ​ជា​ជិត​៥០​ភាគរយ សម្រាប់​យកទៅ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

​លោក​និយាយទៀតថា មូលហេតុ​ដែល​លោក​បង្កើត​គំនិត​យល់ឃើញ​បែបនេះ​ក៍​ព្រោះតែ​មើលឃើញថា​កង្វះខាត​សព្វបែបយ៉ាង​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​នៅតែមាន​តម្រូវការ​ជាប្រចាំ​និង​ចាំបាច់​បំផុត​មិនអាច​រំលង​ឬ​ព្រងើយកន្តើយ​បាន​នោះទេ ហើយ​មានតែ​សប្បុរជន​ជនរួមជាតិ​យើង​ទេ​អាច​ចែករំលែក​ភាពលំបាក​នេះ​ទាំងអស់គ្នា​ដើម្បី​អាយុជីវិត​កុមារ​ទាំងឡាយ​ជា​សសរទ្រូង​ប្រទេសជាតិ​។​

​លោក​លើកឡើង​បន្តថា មូលហេតុ​ដែល​លោក​មាន​សកម្មភាព​បែប​មនុស្សធម៌​នេះ​ក៍​ព្រោះតែ​រូបលោក​ចង់បាន​តែ​សេចក្តី​ល្អ​ការកសាង​កុសលផល​បុណ្យ​ស្របពេល​ដែលមាន​បងប្អូន​សប្បុរសជន​នៅតាម​បណ្តា​ប្រទេស​នានា​គាត់​បាន​ជួយ​ជា​ថវិកា​សម្ភារៈ​តាមរយះ​រូបលោក​ដើម្បី​យកទៅ​ចែក​បន្ត​ទើប​លោក​ចេះតែមាន​ទឹកចិត្ត​ធ្វើ​បន្ត​រហូតមក បើទោះជា​ពេលខ្លះ​ហត់នឿយ​តែ​មិនអាច​ចោល​បានទេ​។​

​ក្រៅពី​សិល្បៈ​គឺ​រូបលោក​មានមុខ​ជំនាញ​ផ្នែក​ជួសជុល​ឡាន​ដែល​មហាជន​អាច​ដឹងថា សកម្មភាព​ធ្វើ​ឡាន​ជួសជុល​នោះ​ម្ចាស់​ឡាន​ចំណាយ​បែបណាខ្លះ​។​អ៊ីចឹង​ហើយ​ទើប​លោក​មាន​ប្រាក់កាស​ខ្លះ​សម្រាប់​យកមក​ទប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ បើ​ពឹង​លើ​អាជីព​សម្តែង​គឺ​ខើច​ណាស់​មិន​គ្រប់​រូបភាព​ធ្វើ​ឡើយ​។​លោក​ថា ជាពិសេស​លោក​គ្រាន់តែ​ចង់យក​ការងារ​សម្តែង​ដែល​កំពុង​តែមាន​មហាជន​ចាប់អារម្មណ៍​នេះ​បាន​ប្រាក់​ខ្លះ​សន្សំទុក​ធ្វើ​អំណោយ​ជួយ​ជន​ទាល់ក្រ​និង​ចង់​ធ្វើ​ល្អ​ខ្លះ​ទាន់​មាន​គេ​ស្គាល់ សាង​រូប​ភាពជា​អត្ថប្រយោជន៍​ឲ្យ​អ្នកដទៃ​មើល ឬ​អ្នកសិល្បៈ​គ្នាឯង​មើល​គ្រាន់​ពេល​យើង​ចាស់​ទៅ​ឬ​ស្លាប់​បាន​បន្សល់​កេ​រ្តី៍​ឈ្មោះ​ទុក​នៅ​ជៀសវាង​បាត់​មុខ​បាត់​សំឡេង​គេ​ស្អប់ នេះ​ជា​អ្វីដែល​លោក​ចង់បាន​។​

​លោក​បន្តថា យ៉ាងណាមិញ​នៅពេល​ដ៍​ឆាប់​ខាងមុខនេះ​លោក​ត្រូវ​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​រៀបចំ​ឯកសារ​រត់ការ​ជិត​បានសម្រេច​ហើយ​ដើម្បី​យក​រូបលោក​និង​សិល្បៈករ​មួយចំនួនទៀត​មាន​តារាចម្រៀង​ផ្នែក​នារី​កញ្ញា​អេ​ណា កញ្ញា​អេ​មី និង​តារាចម្រៀង​តាម​បៀ​ហ្គា​ឌិន​ពីររូប​ទៀត​ទៅ​សម្តែង​៥​សប្តាហ៍​។​គោលដៅ​ទៅ​ទីនោះ​ជា​លើក​ទី​១​របស់លោក​សម្រាប់​ការសម្តែង​នៅ​បរទេស និង​កំពុង​ហាត់រៀន​បទ​ពី​ដើម​ឲ្យ​បាន​ច្រើន​ដើម្បី​បំពេរ​អារម្មណ៍​បងប្អូន​នាយ​សមុទ្រ​។

​អ្វីដែល​លោក​ចង់ទៅ​សម្តែង​នៅ​ទីនោះ​ក៍​ព្រោះតែ​សមាគម​មួយ​នេះ​គាត់​យក​ថវិកា​សម្តែង​ទាំង​ប៉ុន្មាន​ជួយ​ដល់​ជនក្រីក្រ​បែប​សកម្មភាព​មនុស្សធម៌​ហើយ​លោក​និង​ក្រុមការងារ​គឺ​មិន​ទទួល​កម្រៃ​អ្វី​ពី​ការសម្តែង​ទេ​ប្រាក់​រកបាន​ប៉ុន្មាន​គឺ​យកមក​រក្សាទុក​ចែក​អំណោយ​ក្រោម​ការរៀបចំ​របស់​សមា​គម​ខ្មែរ​នៅ​អូស្ត្រាលី​៕

​tara1tara2tara3tara5tara6

ប៉ូលិស​ក្រុងព្រះសីហនុ​ម្នាក់​វាយ​ពលរ​ដ្ខ​បាក់​ឆ្អឹងជំនីរ នៅ​ភូមិ​ទំនប់រលក​

 

​ដោយ​៖ អ វឹង​

​ព្រះសីហនុ​: បុរស​ម្នាក់​បាន​អះអាងថា​ខ្លួន​គ្មាន​កំហុស​សោះ តែ​ត្រូវ​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ម្នាក់ប្រើ​អំពើហិង្សា​ដោ​យេ​ចត​នា​វាយដំ​ទាត់​ធាក់ និង​យក​ខ្នោះដៃ​វាយ​បណ្តាលអោយ​រងរបួស​ធ្ងន់​បាក់ឆ្អឹង​ជំនីរ​ខាង​ធ្វេ​ង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង ក្រុម​៣៥ ភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​តាម​ប្រព​ភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់ថា មាន​ប៉ូលិស​ម្នាក់ បានមក​ចាប់​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​មិនឃើញ សួរនាំ​ពី​មូលហេតុ​អ្វី​ទាំងអស់​គឺគិតតែ​វាយ​ដោយ​ប្រើ​ខ្នោះដៃ​វាយ​ទៅលើ​ជនរងគ្រោះ​យ៉ាង​កំរោល​តែម្តង​។​ប្រភព​បន្តថា ប៉ូលិស បាន​វាយ​ផង និង​ស្រែក​គំរាម​ក្នុងចំណោម​អ្នក ចោមរោម​កុះករ​ថា អញ​ជា​ប៉ូលិស បើ​នរណា​ចង់ ងាប់​ចូលមក ថែមទាំង​ដក​កាំភ្លើង​ភ្ជង់​ប្រធាន ភូមិ​៣ ទំនប់រលក សម្លុត​ចង់​បាញ់ចោល​ទៀតផង ធ្វើ​ឲ្យប្រជាពលរដ្ឋ​នាំគ្នា​រត់​ជាន់ជើងគ្នា​ចូលផ្ទះ​អស់​តែម្តង​។​

​ជុំវិញ​បង្ហាញ​ខាងលើ​លោក អេង វុ​ទ្ឋី ប្រធានភូមិ ៣ ទំនប់រលក បានអោយដឹងថា លោក​បាន ទទួលដំណឹង​ករណី មាន​ប៉ូលិស​ម្នាក់​វាយ​ធ្វើ បាប​ប្រជាពលរដ្ឋ ហើយក៏​ទៅ​មើល ប៉ូលិស ម្នាក់​នោះ ឈ្មោះ ផាត សី​ុ​ផុន ជា​មន្ត្រីប៉ូលិស ព្រហ្មទណ្ឌ កំរិតធ្ងន់​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​មន្ត្រីប៉ូលិស​រូប​មាន​កាន់ កាំភ្លើងខ្លី​១​ដើម នៅ​នឹង​ដៃ ស្រែក​ចង់​បាញ់សម្លាប់​ប្រជាពលរដ្ឋ ពេល​លោក​ប្រធានភូមិ​ចូល​ឃាត់ ត្រូវគេ ដក​កាំភ្លើង​មក​ភ្ជង់​លោក​ប្រធាន​ដោយ​គំរាមថា បើ​ចង់​ងាប់​ចូលមក​ទៀត​។​

​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នឹងដាក់​ពាក្យ​ប្តឹង​ចំពោះ​មន្ត្រីប៉ូលិស​ម្នាក់នេះ​ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

​123421212545446688

អាជ្ញាធរ​ខណ្ឌដូនពេញ​ព្រមាន​មេ​កន្ទុយ លេខ​តាម​ផ្ទះ និង​តាម​ផ្សារឲ្យ​​បញ្ឈប់​សកម្មភាព​

ដោយ៖រស្មី

​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​បានប្រកាសថា នឹង​បញ្ចប់​ល្បែង​ឆ្នោត​កន្ទុយលេខ​ដែលជា​ប្រភេទ​ល្បែងស៊ីសង​សុទ្ធសាធ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។​
​
ជាថ្មី​ម្តងទៀត​លោក គួច ចំរើន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្តយ៉ាង​ម៉ឺងម៉ាត់​កាលពី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្នុង​កិច្ចប្រជុំ​មួយ​ដែល​មិន​ធ្លាប់មាន​សោះ​ជាមួយ​អ្នករកស៊ី​លក់​កន្ទុយលេខ​តាម​ផ្ទះ និង​តាម​ផ្សារ​ក្នុង​ខណ្ឌដូនពេញ ដោយ​ដាក់​ការហាម​ប្រាម​ឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ដែល​បម្រើ ឬ​លើកទឹកចិត្ត​ដល់​អ្នកលេង​ល្បែង​កន្ទុយ​លេខ​។​

​កិ​ច្វ​ប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​អធិការ មេបញ្ជាការ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ និង​ជាពិសេស​អ្នក​ដែល​ទទួល​កត់​កន្ទុយលេខ​ចំនួន​ជាង​៨០​នាក់​ក្នុងចំណោម​ការកោះអញ្ជើញ​របស់​អាជ្ញាធរ​ចំនួន ១០៧​នាក់​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក គួច ចំរើន បាន​បញ្ជាក់ថា «​រឿង​កន្ទុយលេខ​នេះ​មានការ​សំណូមពរ ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន ព្រមទាំង​អ្នកសារព័ត៌មាន និង​ការ​តាមរយៈ​ការចុះផ្សាយ តាម​ប្រព័ន្ធ​ផ្សេងៗ សុំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ជាបន្ទាន់ ដូច្នេះ​យើង​មិនត្រូវ​បង្អង់​នោះឡើយចំពោះ​បញ្ហា​នេះ​»​។​
​
លោក​អភិបាលខណ្ឌ បាន​លើកឡើងថា ដោយសារតែ​រឿង​ឆ្នោត​នេះ វា​នាំ​ឲ្យ​មាន​ឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង នៅពេលដែល​ប្តី ឬ​ប្រពន្ធ បាន​ចាញ់​អស់​លុយ និង​ជំពាក់​បំណុល​គេ​ដោយសារ​ល្បែងស៊ីសង​មួយ​នេះ​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​រាយការណ៍ នៅពេល​ឃើញ​មាន​ល្បែង​កន្ទុយលេខ មួយ​នេះ​ស្ថិតនៅ​កន្លែង​ណា​នោះ​។​
​លោក​អភិបាល​ខណ្ឌដូនពេញ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ចាប់ពី​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០១៦​ខាងមុខនេះ អាជ្ញាធរ​នឹង​ចុះ​អនុវត្តតាម​ផ្លូវច្បាប់ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវ​ចូលរួម​បញ្ចប់​នូវ​ការ​កត់​ចាក់​ឆ្នោត​នោះ​តទៅទៀត បើ​ពុំ​អនុវត្តតាម​ទេនោះ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មានប្រសាសន៍ថា ចាប់ពីពេលនេះ ម៉ោង​នេះ​តទៅ , រដ្ឋបាល​ខណ្ឌ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ នឹង​ចុះ​អនុវត្ត លើ​ករណី ហ្គេម​ខុសច្បាប់ នៅ​សេសសល់​មួយចំនួន ដែល​មិនបាន​អនុវត្តតាម​ការណែនាំ និង បាន​ចុះកិច្ចសន្យា​របស់ខ្លួន​ជាមួយ​អាជ្ញាធរ​ខណ្ឌ , បន្ទាប់ពី​សាលាខណ្ឌ បានដាក់​ឪ​សាន​វាទ បញ្ឈប់​ការ ធ្វើ​អាជីវកម្ម​ខុសច្បាប់​នេះ ចាប់ពី​ថ្ងៃទី​១៦ ខែ មករា​នេះ​។

​លោក​គួច ចំរើន ក៏បាន ណែនាំ​ដល់ លោក​ចៅសង្កាត់ , គណៈ​គ្រប់គ្រង​ផ្សារ និង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​មូលដ្ឋាន​ទាំងអស់ បន្ត​ចុះ​ស្រង់​ស្ថិតិ​កន្លែង​កត់​ឆ្នោត​កន្ទុយលេខ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ ក្នុង​រយៈពេល​យ៉ាងយូរ ១​សប្តាហ៍​។ បន្ទាប់ពី​ទទួលបាន​ទិន្នន័យ​ជាក់លាក់​រួច រដ្ឋបាល​ខណ្ឌ​នឹង​បន្ត​អនុវត្ត​ច្បាប់​ដល់​អ្នក​ទាំងនោះ ក្រោយពី​ករណី​ហ្គេម​ខុសច្បាប់ បានបញ្ចប់​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​អស់ហើយ​៕

258745631993344

ចាប់​អ្នកញៀន​ល្បែង បៀ អាប៉ោង​៣​នាក់​នៅ​ស្ទឹងមានជ័យ​

​ដោយ៖សាម

ភ្នំ​ពេ​ញ៖នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កំលាំង កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កំលាំង​គ​ណះ​បញ្ជា​ការឯកភាព​ខណ្ឌមានជ័យ ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង មានដូចជា​អាប៉ោង បៀ នៅ​ចំណុច ក្រុម​៤ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឌី​រ័ត្ន ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​។​

​ប្រតិប​ត្តិ​ការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ១​ឈ្មោះ ព្រាប សុ​វុ​ធ ភេទ​ប្រុស អាយុ​៣៦ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ២​ឈ្មោះ ត្រេ​ន ធឿន ភេទ​ប្រុស អាយុ​៦៥ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ៣​ឈ្មោះ​គួច ឃៀ​ប ភេទ​ប្រុស អាយុ​៥៧ មុខរបរ​អ្នក​សារ​ព​ត៏​មាន ស្នាកនៅ ភូមិ​ព្រៃទា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​ដកហូត​វត្ថុតាង​រួម​មាន ៖
១-​មេអាប៉ោង​ចំនួន​៤​គ្រាប់​
២-​ក្រដាសកាតុង​ក្រាល ចំនួន​០១​សន្លឹក​
៣-​សន្លឹក​បៀ​មួយចំនួន​
៤-​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​

​អ្នកឃើញហេតុការណ៍នេះបាន ពេបជ្រាយថា ប្រើកម្លាំងយ៉ាងសន្ធឹក សន្ធាប់ ចុះចាប់យ៉ាងគគ្រឹកគគ្រេងផ្អើលអស់អ្នកស្រុក ទីបំផុតចាប់ បានតែមនុស្សបីនាក់ និងអាប៉ោង ៤គ្រាប់ អស្ចារ្យម៉្លេះលោកសមត្ថកិច្ច។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាលាខណ្ឌ​មានជ័យ ដើម្បី​ចាត់វិធានការ​បន្ត​៕

1654387

ក្រសួងបរិស្ថាន​នឹងត្រូវ​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​មុនគេ​

ដោយ៖ខេមរា​

ភ្នំ​ពេ​ញ៖ ក្រសួងបរិស្ថាន​នឹង​ក្លាយជា​ក្រសួង​ទី​១​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូល​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​មុនគេ​។​នេះ​បើតាម​ប្រសាសន៍​របស់លោក ឱម យ៉ិនទៀង ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយ​ជំនួប​ជាមួយ​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ សុក្រ ទី​៥ ខែកុម្ភៈ នេះ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​សុក្រ​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ បាន​ជួបប្រជុំ​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បង្កើត​ច្បាប់​ការពារ​អ្នករាយការណ៍​ស្តីពី​អំពើពុករលួយ​។​

​ទាក់ទិន​នឹង​ករណីនេះ​លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា កិច្ចសហការ​ពិនិត្យ​មន្ត្រី​អវត្តមាន​របស់​ក្រសួង​នេះ​គឺ​ដើម្បី​បង្ហាញ​ពី ភាពម៉ឺងម៉ាត់​នៃ​កំណែទម្រង់ ។ លោក​ថា ការពិនិត្យ​រក​មន្ត្រី​ខ្មោច​នេះ គឺជា​ការអនុវត្ត​គោលការណ៍​របស់​រដ្ឋាភិបាល​ដែលជា​អន្តរ​វិស័យ​ដែល​ត្រូវធ្វើ​រវាង​ក្រសួងសាមី ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​វ​។

​ទោះជា​យ៉ាណា​លោក ឱម យ៉ិនទៀង បាន​ព្រលយ​ថា បច្ចុប្បន្ន​មាន​ក្រសួង​មួយចំនួន​ដែលមាន​រដ្ឋមន្ត្រី​ថ្មីៗ​ចូលកាន់​ដំណែង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​ជាដើម​។​
​
សូមបញ្ជាក់ថា អំពើពុករលួយ និង​មន្ត្រី​ខ្មោច​នៅតាម​ក្រសួង​មន្ទីរ​របស់​រដ្ឋាភិបាល គឺជា បញ្ហា​ដែល​មតិសាធារណៈ​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ការចាយ​ខ្ជះខ្ជាយ​ថវិកា​របស់​រដ្ឋ និង​ការកេងប្រវ័ញ្ច​ជាដើម​។​

​ស្ថាប័ន​ទាំងពីរ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការចុះ​ត្រួតពិនិត្យ​មន្ត្រី​ខ្មោច​ដូច​បានលើកឡើង​នោះទេ​៕3311556

​

មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ពីរ​បីនាក់​ហ៊ុំ​ព័​ទ​ចំណី​ឆ្នេរ ឃុំ​បិត​ត្រាំ​ង ​ធ្វើជា​កម្មសិទ្ធិ​

​ដោ​យ៖ អ វឹង​

ព្រះសីហនុ៖​ដីព្រៃ​លិច​ទឹក និង​ចំណី​ឆ្នេរសមុទ្រ​សាធារណៈ​ជាច្រើន​ហិកតា​នៅ​ចំណុច​មាត់ពាម ភូមិ​បទ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុម​ថ្នាក់ដឹកនាំ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ នាំគ្នា​ចាក់​លុប​ហុំ​ព​ទ្ធ័​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​បើតាម​ការ​ប្រាប់​អោយដឹងពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​ទៅ​ចាក់ដី កាប់​ព្រៃ​លិច​ទឹក​និង​ឆ្នេរសមុទ្រ នៅ​ម្តុំ​ទីនោះ​មាន​លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ក្រុងព្រះសីហនុ ,​លោក សែម គី​ថា​យ ,​លោក សុខ សុង​, លោក ឆឹង សុខា , លោក ឃាង ។​

​ប្រភព​ដដែល​បន្តថា អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់​ទង្វើ​នេះ​ទេ ហើយក៏​មិនដឹងថា អស់លោក​ឩ​ក​ញ្ញ៉ា និង​មន្ត្រីរាជការ​ទាំងនោះ គាត់​យក​ច្បាប់​អ្វី​ទៅប្រើ​នោះទេ គឺ​គ្រាន់តែ​ប្រាប់​អ្នកស្រុក​ថា​ជា​ដី​របស់​កំពុងផែ​ដូច្នេះ​ពួកគេ​ចង់​ធ្វើ​អី​ក៏បាន​ដែរ ។​

​កន្លងមក លោក អភិបាលខេត្ត ព្រះសីហនុ​និង លោក អភិបាលស្រុក​ព្រៃនប់​គាត់​ពុំដែល​បានដឹង​ទេ ទើបតែ​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​កុ​ម្ភះ នេះ អាជ្ញាធរ​ឃុំ និង​ស្រុក​នាំគ្នា​ចុះទៅពិនិត្យ​ផ្ទាល់​ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ជាក់លាក់​ពី​ចំណាត់​ការណ៍​នៅឡើយ​ទេ​៕​
​338866228654

ពលរដ្ឋ​ស្នើ​បញ្ឈប់​ការយក​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដូន​កែវ

​ដោយ​៖ ង សារិន​

ខេត្តតាកែវ ៖ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លង​កាត​ផ្លូវជាតិ​លេខ ២ ភ្នំពេញ តាកែវ ភ្នំ​ដិ​ន បាន​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ការយក​ប្រាក់​ពី​សំណាក់​ក្រុមហ៊ុន​របស់លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ខណៈ​រថយន្ត​ដឹកទំនិញ​របស់គាត់​គ្រាន់តែ​បើក​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដូន​កែវ​ដែលមាន​បណ្តោយ​ប្រហែល ៤​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​ប៉ុណ្ណោះ ។​

​តាម​ប្រភពពី​អ្នក​ដឹកទំនិញ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ ២០០៦​មក​អាជ្ញាធរ​ខេត្តតាកែវ​បាន​តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវ​បើក​វាង​ក្រុង​ដូន​កែវ​ទៅតាម​ផ្លូវលំ​ចាក់​កៅស៊ូ​មួយ​ដែលមាន​ចំងាយ​ប្រហែល ៤​គីឡូម៉ែត្រ​ដែលជា​ផ្លូវ​វិនិយោគ​របស់លោក ឡេ សុ​ណ្ណា​រិ​ទ្ធ ក្នុង​រយៈពេល ៣៥​ឆ្នាំ ពី​ឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០៤១ ហើយ​ផ្លូវ​ដែល​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ វិនិយោគ​ដោយ នោះ​គឺជា​ផ្លូវ​ដែលមាន​ស្រាប់​គ្រាន់តែ​ពុំមាន​ការចាក់​កៅស៊ូ ប៉ុន្តែ​សម័យ​នោះ​គឺ​រថយន្ត​ដឹកទំនិញ អាច​បើក​ឆ្លង​កាត​ក្រុង​ដូន​កែវ​បាន ។

​ក្រោយពី​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ វិនិយោគ​ផ្លូវ ខាងលើ រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវបាន អាជ្ញាធរខេត្ត​បង្ខំ​ឲ្យ​បើកផ្លូវ​វាង​ដែល​វិនិយោគ​ដោយ​លោក ឡេ សុ​ណ្ណា​រិ​ទ្ធ​នោះ ។ រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ លោក ឡេ សុវណ្ណារិទ្ធ បាន​ចំណេញ​ប្រាក់​កប់​ក្ដោង​ពី​ការ យកប្រាក់​ពី​រថយន្ត​ឆ្លងកាត់​ផ្លូវ​ដែល​គាត់​វិ​ន​យោគ ។​

​តាម​ប្រភពពី​មន្ត្រី​សាធារណៈការ​មួយរូប​បាន​ឲ្យ​ដឹងថា ការវិនិយោគ​របស់លោក ឡេង សុវណ្ណារិទ្ធ លើផ្លូវ​ខាងលើ​គឺធ្វើឡើង​ដោយ​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​រវាង​ចៅហ្វាយខេត្ត​សម័យ​នោះ និង​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ។ ការវិនិយោគ​មកដល់​សព្វថ្ងៃនេះ​ធ្វើ​ឲ្យ​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ ចំណេញ​មហា​ចំណេញ ព្រោះ​ទុនវិនិយោគ​ចំណាយ​ថវិការ​អស់​មិន​លើសពី​១០​ម៉ឺន​ដុល្លារ​ទេ ប៉ុន្តែ​ដោយមាន​ការ​ស៊ុមគ្រលុំ​គ្នា​ពី​មន្ត្រី​ពុករលួយ​ច្រើន​ថ្នាក់​ទើបត្រូវ​បានផ្តល់​សិទ្ធិ​ឲ្យ​លោក ឡេង សុ​ណ្ណា​រិ​ទ្ធ អង្គុយ​កើប​លុយ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់រ​ហូត​ដល់​៣៥​ឆ្នាំ​យ៉ាង​រំភើយ​។​
​
ប្រភព​បានបញ្ជាក់​ដោយ​រិះគន់ថា មិន​ត្រឹមតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​គម្រោង​វិនិយោគ​ប៉ុណ្ណោះ​ទេ អាជ្ញាធរខេត្ត​នូវ​បានដាក់​គំនាប​ឲ្យ​ប្រភេទ​រថយន្ត​មួយចំនួន​ត្រូវ​តែបើ​កវាង​ឆ្លងកាត់​ផ្លូវ​ដែល​វិនិយោគ​ដោយ​លោក ឡេង សុវណ្ណារិទ្ធ ថែម​ទៀតផង​។​
​
ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ក្នុង​ខេត្តតាកែវ បាន​អំពាវនាវ​សុំឱយប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​លុបចោល​ការវិនិយោគ​លើ​​ផ្លូវ​រវាង ក្រុង​ដូន​កែវ របស់លោក ឡេង សុវណ្ណារិទ្ធ ជាបន្ទាន់​ផង ព្រោះថា ការវិនិយោគ​នេះ​បង្កប់​ដោយ​អំពើពុករលួយ​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕​

​45544Untitled-1

នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ធ្វើស្រែ​ប្រាំង​តែមួយ​លើក​នៅ​ឆ្នាំ​២០១៦​ព្រោះ​ខ្វះ​ទឹក

ដោយ៖សហការី

​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាំងអស់​ត្រូវ​ធ្វើ​ស្រូវប្រាំង​តែ ១​លើក​បាន​ហើយ ខណៈដែល​កម្ពុជា​កំពុង​ជួប​គ្រោះរាំងស្ងួត​ស្ទើរតែ​គ្រប់​តំបន់​ក្នុងប្រទេស​នៅ​ឆ្នាំ​២០១៦ នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ឆ្នាំនេះ ទាំង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន​ទឹកជំនន់​ទាប រហូតដល់​មិនអាច​អុំទូក​បាន​ទៀតផង​។​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្តថា​ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់ពី​ចេញ​សរាចរ​ណ៍​រួចមកហើយ លើ​បញ្ហា​កង្វះ​ទឹក​នៅ​ឆ្នាំនេះ​។ ឆ្នាំនេះ​ទឹកទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់​វា​ទាប រហូតដល់​មិនអាច​អុំទូក​បាន​នោះទេ ក៏ប៉ុន្តែ ទឹក​នៅតាម​ស្ទឹង តាម​បឹង តាម​បួ​អីចឹង​បានជា​សូម​ណូ​ម​ពរ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​ប្រាំ​តែម្តង​បាន​ហើយ​ដើម្បី​យើង​ទុក​ទឹក​សម្រាប់​ការស្រោចស្រប ទៅនឹង​ដំណាំ​រួមផ្សំ និង​ការប្រើប្រាស់​ទាំង​មនុស្ស​ទាំង​សត្វ​ព្រោះ​យោងតាម​ការព្យាករណ៍​ធាតុអាកាស​គឺ​នឹង​អាចឈាន​ទៅដល់​ខែ​៦ ទើប​ចាប់ផ្តើម​មាន​ភ្លៀង​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា កន្លងទៅ​មាន​ភ្លៀង​កក់ខែ​នៅ​កន្លែង​នេះ កន្លែង​នោះ​ក៏ប៉ុន្តែ​វា​តិច​ណាស់ វា​មិន​គ្រប់គ្រាន់​ជាមួយនឹង​សូម​ណូ​ម​ពរ​នឹង​ការប្រើប្រាស់​និង​ការ​ហួតហែង​តាមរយៈ​ខ្យល់​តាមរយៈ​ធាតុអាកាស​នោះទេ​ហើយ​ការប្រែប្រួល​អាកាសធាតុ​នេះ​នៅជាប​ញ្ហា​រួម​របស់​ពិភពលោក​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​ខាងមុខនេះ ក៏មាន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​ផងដែរ​។ ពិភពលោក​កំពុង​មានការ​ជ្រួលច្របល់​ទៅលើ​ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ​, ជំងឺឆ្លង និង​បញ្ហា​ភេរវកម្ម​។​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួង​ធន​ធាតុទឹក និង​ឧតុនិយម កំពុង​រត់ដៃ​រត់​ជើង ជួយ​ចុះ​បូមទឹក​ដាក់​ស្រែ​របស់​ប្រពល​រដ្ឋ​នៅក្នុង​តំបន់​ខ្លះ មាន​ខេត្តបន្ទាយមានជ័យ និង​បាត់ដំបង ជាដើម កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រប​ដំណាំ​ស្រូវប្រាំង​៕

​189762556688

បុរស​២​នាក់​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ជ្រុល​បុក​ឡាន​ដឹក​ដី​នៅ​ស្រុក​សង្កែ ​(មានវីដេអូ)

ដោ​យ៖​ប៉ែន​សុផល​
​
បាត់ដំបង​៖​យ៉ាងហោចណាស់​មាន​មនុស្ស​2​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កូរ៉េ​ដឹក​ដី​មួយគ្រឿង​បាន​បុក​ជាមួយនិង​ម៉ូតូ​ម៉ាក​ឃ្លិ​ក​ចំ​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​4-40​នាទី​ល្ងាច​ថ្ងៃទី​4​ខែ​កុ​ម្ភះ​ឆ្នាំ​2016​ស្ថិតក្នុង​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ា​ឃ្លិ​ក​ពណ៌​ស​គ្មាន​ផ្លាកលេខ​បើកបរ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​បាន​ជ្រុល​ទៅបុក​ជាមួយនិង​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស​ពាក់​ផ្លាកលេខ​បាត់ដំបង​3A1412​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​

​លោក ​ម៉ែន បូរី​ នាយផ្នែក​ដោះស្រាយ​ចរាចរណ៍​ខេត្ត​បានអោយដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ទី​1​ឈ្មោះ​ចាយ ឡែ​ម​ភេទ​ប្រុស​អាយុ​61​ឆ្នាំ​រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​1 ស្រុក​សង្កែ ខេត្តបាត់ដំបង​។​(​ស្លាប់​)ទី​2​ឈ្មោះ​សន ធិ​ន​ភេទ​ប្រុស​អាយុ​30​រស់នៅ​ឃុំ​អូរ​ដំបង​2 ស្រុក​សង្កែ ខេត្តបាត់ដំបង ។​(​ស្លាប់​)​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​13311

 

លុច​សីស​៤៥០ បុក​ហ៊ី​យិន​ដាយ​៥​តោន រង​ការខូចខាត​យ៉ាងដំណំ នៅ​ស្រុក​រវៀង

 

ដោយ៖សហការី

​ព្រះវិហារ​: គ្រោះថ្នាក់​ចរាចរណ៍​១​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៦២​ចន្លោះ​គីឡូ​ម៉ែត​លេខ​៧៧;៧៦​បណ្ដាលមកពី​រថយន្ដ​ហ៊ី​យិន​ដាយ​ពណ៌​ស​គ្មាន​ស្លាក​លេខ​ឈប់​បញ្ចា​សទិស​ហើយ​រថយន្ដ​លុច​សីស​៤៥០​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះបាន​រេ​ចង្កូត​បុក​រថយន្ដ​ហ៊ី​យិន​ដាយ​ខាងលើ​ចំ​ផ្នែក​ខាងស្ដាំ​ពេញ​មួយ​ទំហឹង​កាលពី​វេលា​ម៉ោង​៧:៥០​នាទី​យប់​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​ទួល​រវៀង ឃុំ​រម​ទុំ ស្រុក​រវៀង ខេត្តព្រះវិហារ​។​
តាម​ការ​ឲ​ដឹង​ពីស​ម្ថ​កិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា រថយន្ដ​ហ៊ី​យិន​ដាយ​ខាងលើ​បើកបរ​ដោយ​ឈ្មោះ ឃី សុភា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ ប្រសាទ ឃុំ សាន់​គរ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ​ជា​ម្ចាស់​រថយន្ដ​ដឹក​ដំឡូង​ពី​ព្រះវិហារ​ទៅ​វៀតណាម​មុនពេល​កើតហេតុ​រថយន្ដ​ហ៊ី​យិន​ដាយ​ខាងលើ​បានធ្វើ​ដំណើ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ដ​ហ៊ី​យិន​ដាយ​បាន​បទ​មក​ខាងឆ្វេង​ដើម្បី​លើក​ដំឡូង​មី​ដាក់​លើ​រថយន្ដ​តែ​មិនទាន់បាន​ចត​រថយន្ដ​ស្រួ​បួល​ផង​នោះ​ស្រាប​តែមាន​រថយន្ដ​លុច​សីស​៤៥០​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H ២៤៣៧​បើកបរ​ដោយ​ឈ្មោះ​អ៊ឹម ចំរើន ភេទ ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្រុម​២​ភូមិ​១​សង្កាត់​២​ខណ្ឌ​មិត្តភាព​ក្រុងព្រះសីហនុ​ជិះ​គ្នា​៤​នាក់​ធ្នើ​ដំណើរ​ពី​កំពង់ធំ់​ទៅ​ព្រះវិហារ​ដោយមាន​រួម​ដំណើរ​៣​នាក់​ទៀត​ជា​បុរស​ដោយ​អ្នក​ទាំង​៤​នាក់​មាន​ភាពស្រវឹង​ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះបាន​រេ​ចង្កូត​ទៅបុក​រថយន្ដ​ហ៊ី​ហិន​ដាយ​ខាងលើ​បណ្ដាល​ឲ្យ​រថយន្ដ​ហ៊ី​យិន​ដាយ​រង​ការ​ខូ​ត​ខាត​ផ្នែក​ខាងស្ដាំ​រឺ​ឯ​រថយន្ដ​ម្ខាង​ទៀ​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​និង​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​ចំណែក​ម្ចាស់​រថយន្ដ​លុច​សុ​ី​និង​អ្នករួមដំណើរ​រងរបួស​ដៃជើង​និង​ក្បាល​ព្រោះ​ខ្ទាត​អំបែង​កញ្ចក់​មក​ចំ​។​

រថយន្ដ​ទាំង​២​ខាងលើ​ត្រូវបាន​​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុករ​វៀង​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕
55321956981359821

​