All posts by មេគង្គ ប៉ុស្តិ៍

កម្ទេច​កាហ្វេ​ជាង​២០​តោន​ដែល​គ្មាន​ស្លាក​សញ្ញា​លើ​សំបក​កញ្ចប់​

​ដោយ៖ ស សាម

ភ្នំ​ពេ​ញ៖នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីលាន​ចាក់សំរាម​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​បានធ្វើកា​រ​ដុត​កំទេច​កាហ្វេ​ចំនួន​២២០៨០​គីឡូក្រាម បន្ទាប់ពី​រកឃើញថា​កាហ្វេ នេះ​គ្មាន​ជាតិគីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​នៅលើ​សំបក​កញ្ចប់​កាហ្វេ​មិនមាន​បិទ​ស្លាក​សញ្ញា​ស្តង់ដា​ត្រឹមត្រូវ និង​ខ្វះ​ព​ត័​មាន​សំរាប់​អតិថិជន​។​

​គួរ​រំលឹក​ផងដែរ​ថា កាហ្វេ​ចំនួន​២២០៨០​គីឡូក្រាម​ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះទៅ​ដកហូត​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​សិប្បកម្ម​ផលិត​កាហ្វេ​នៅក្នុង​ខណ្ឌ​សែន​សុខ កន្លងមកនេះ ដោយ​សង្ស័យថា​កាហ្វេ​នេះ​មាន​ជាតិគីមី​។ បន្ទាប់ពី​ដកហូត​កាហ្វេ​យកទៅ​ធ្វើការ​ពិសោធន៍​នៅ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេក​ច្ចិ​ក្រសួងមហាផ្ទៃ​សហកា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​បានធ្វើ​ការដុត​កំទេច​កាហ្វេ​ចំនួន ២២០៨០ គីឡូក្រាម​។​

​តាម​ការសម្រេច​របស់​តុលាការ​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ ២០១៥​តាម​មេ​ត្រា​៦៣​នៃ​ច្បាប់​ការគ្រប់គ្រង​សុ​វត្តិភាព​ផលិតផល​ទំនិញ​និង​មេ​ត្រា​៥៩ នៃ​ច្បាប់​ស្តង់ដារ​កម្ពុជា បាន​បញ្ជាក់ថា​កាហ្វេ​នេះ​គ្មាន​ផ្តុ​ក​សារជាតិ​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នកប្រើប្រាស់​ទេ​។ តាម​លទ្ធផល​ពិសោធន៍​ខាង​កាំកុងត្រូល​របស់​ក្រសួងពាណិជ្ជកម្ម មើលឃើញថា​គ្មាន​សារជាតិ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​។ ចំណែក​លទ្ធផល​ពិសោធន៍​របស់​អគ្គ​សនា​យក​ដ្ឋា​ន​ស្តង់ដារ​កម្ពុជា​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក៏​ដូចគ្នា​ថា​មិនមាន​ជាតិគីមី​ប៉ះពាល់​ដល​សុខភាព​។ លើសពីនេះ​ទៀត​សមត្ថ​ក​ច្ចិ​បាន​បញ្ជូន​កាហ្វេ​នោះ​ទៅ​បន្ត​ពិសោធ​ន៏​នៅក្រៅ​ប្រទេស​ទៀតផង លទ្ធផល​ពិសោធន៍​ក៏​ដូច​លទ្ធផល​ស្ថាប័ន​ក្នុងស្រុក​ថា​គ្មាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​ទេ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​អី ។​

​ប្រជាពលរដ្ឋ​បាន​គ្រាំទ្រ​សមត្ថកិច្ច បាន​ចាត់វិធានការ​តឹងរឹង​ចំពោះ​សិប្ប​កម្មនេះ ក៏ដូចជា​សិប្បកម្ម​ក្នុងស្រុក ជាពិសេស​លើ​ម្ហូបអាហារ និង​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ ថា​ប្រសិនជា​រកឃើញថា​មិនមាន​សារជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព​ទេ សមត្ថ​ក​ច្ចិ​គួរតែ​ប្រគល់​ទំនិញ​នោះ​ឲ្យ​ម្ចាស់​ដើម​វិញ មិនគួរ​យកទៅ​ដុត​កំទេចចោល ធ្វើ​ឲ្យ​ម្ចាស់​សិប្បកម្ម​ជួប និង​ការ​វិបត្តិ​សេ​កិច្ច​ធ្ងន់​​ធ្ង​រ​។​

​គួរ​កត់សម្គាល់ថា ការគ្រប់គ្រង​បទល្មើស​សេដ្ឋកិច្ច​នៅ​ខ្វះចន្លោះ​ច្រើនណាស់ ។ ចំពោះ​បទល្មើស​ខាងលើនេះ​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចុះ​ណែនាំ​ចុះកិច្ចសន្យា​ជាមុន នៅ​មុនពេល​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕
​286473695

បង្ក្រាប​សង្វៀន​ជល់​មាន់ ហេង​ហេង​អន្លង់​ជ្រៃ ឃាត់មនុស្ស​២១​នាក់ និង​អាគ​កជាង​១០០​ក្បាល​

ដោយ៖សហការី

​ត្បូងឃ្មុំ​៖កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​សង្វៀ​ន​ជល់​មាន់​យ៉ាង​ធំ​១​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៤ កុម្ភ​: ២០១៦ នៅក្នុង​កាស៊ីណូ​ហេង​ហេង​ស្ថិត​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​ទីតាំង​នេះ​មាន​ភ្ញៀវ​ចូល​លេង​ភាគច្រើន​ជា​ជនជាតិខ្មែរ​។​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន​២១​នាក់ ព្រមទាំង​ធ្វើការ​រឹបអូស​បាន​រថយន្ត​ចំនួន​១៦​គ្រឿង ម៉ូតូ​ចំនួន​១៤​គ្រឿង មាន់​ជាក់ស្ដែង​ចំនួន​១៤​ក្បាល និង​មាន់​ក្នុង​ទ្រុង​ជាង​១០០​ក្បាល​ទៀត​។

​បច្ចុប្បន្ន​ទាំង​មនុស្ស​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សួរនាំ ដើម្បី​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ចាត់ការ​តាម​នីតិវិធី​៕

9325643698525463282394

ចៅប្រុស​យាយ​ម៉ែ​ម៉ឺនធ្វើ​ពិធី​ខួបកំណើត​ ក្រោយ​ចូល​ប្រ​ឡូក​សិល្បៈ​បាន​៣​ឆ្នាំ​

​

123654852ដោយ៖រតនា​

​ភ្នំពេញ​៖ តារា​សម្តែង ពិធីករ និង​តារា​បង្ហាញ​ម៉ូត​គង់ បញ្ញា​សិ​ដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​ចៅប្រុស​បង្កើត​អ​តី​តារា​សម្តែង លោកយាយ​ម៉ែ​ម៉ឺន បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៣​ឆ្នាំ​របស់ខ្លួន​ក្រោយពី​លោក​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​៣​ឆ្នាំ​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​នៅ​ភោជនីយដ្ឋាន​អេ​ម​៩​ក្រោម​វត្តមាន​តារា​ប្រុស​ស្រី​ជាច្រើនរូប​។

​លោក​គង់ បញ្ញា​សិ​ដ្ឋ​បញ្ជាក់ថា កម្ម​វី​ធី​ខួបកំណើត​នេះ​គឺជា​កម្មវិធី​ជួបជុំ​មិត្ត​ភ័​ក្កិ​ជិតដិត​មួយចំនួន​តូច​ប៉ុណ្ណោះ​គឺ​មិនមាន​អ្វី​ធំដុំ​ទេ​ព្រោះតែ​គ្មាន​ការ​ព្រាងទុក​។​លោក​បញ្ជាក់ថា​ចូលដល់​វ័យ​២៣​ឆ្នាំ​ដែល​ឆ្នាំនេះ​ហុងស៊ុយ​នៃ​កិច្ចការ​សិល្បៈ​ហាក​មាន​ការងារ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែលមាន​ខាង​ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​ផលិតកម្ម​នានា​គាត់​ហៅ​ទៅធ្វើ​ការ​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា មាន​មិត្ត​រួម​អាជីព និង​មិត្ត​ស្និទ្ធស្នាល​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ​។

​ទោះបីជា​អតីត​តារា​សម្តែង​ល្បីឈ្មោះ​ក្នុង​ទសវត្ស​រិ៍​ទី​៩០​លោកយាយ​ម៉ែ ម៉ឺន បាន​ស្លាប់បាត់​បង់ជីវិត​អស់​ជាច្រើន​ឆ្នាំ​ក្តី​ក៏​ឈាមជ័រ​របសលោក​យាយ​គឺ​លោក គង់ បញ្ញា​សិ​ដ្ឋ​បាន​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។ គេ​ចាំបាន​ថា​មុនពេល​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​យ៉ាង​ជោកជាំ​ដូច​សព្វថ្ងៃនេះ តារា​សម្តែង និង​ចម្រៀង​មិនសូវ​ល្បីឈ្មោះ​លោក គង់ បញ្ញា​សិទ្ធ​ដែលជា​ចៅប្រុស​អតីត​តារា​សម្តែង​ល្បីឈ្មោះ​ជើងចាស់​លោកយាយ​ម៉ែ​ម៉ឺន​បាន​លេច​ឈ្មោះ​ល្បីល្បាញ​បន្តិច​បន្ទាប់ពី​រូបគេ​បាន​ទម្លាយ​ការពិត​ជូន​មហាជន​ថា ខ្លួន​ជា​ចៅប្រុស​បង្កើត​របស់លោក​យាយ​ម៉ែ​ម៉ឺន និង​មាន​អ្នក​ស្នង​ត្រកូល​តារា​សម្តែង​ស្រី​ជើងចាស់​រូបនេះ​។​

​បើទោះបីជា​លោកយាយ​ម៉ែ​ម៉ឺន​បាន​លាចាក​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​លោកយាយ​នៅតែ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិន​សាបសូន្យ​ឡើយ​ហើយ​វា​គឺជា​ក្តី​ស្រមៃ​របស់​ចៅប្រុស​បង្កើត​លោកយាយ​ម៉ែ​ម៉ឺន​ដែល​ចង់​សាង​ភាពល្បីល្បាញ​ដូចជា​ជីដូន​របស់ខ្លួន​។ រហូតមកដល់​ពេលនេះ​លោក​បាន​ចួ​ល​រួម​សម្តែង​ខ្សែភាពយន្ត​ប្រមាណ​១០​រឿង​រួចមកហើយ ។ បើទោះបីជា​មិនទាន់បាន​សម្តែង​ក្នុង​តំណែង​តួឯក​ក៏ដោយ​ក៏​សិល្បករ​រូបនេះ​នៅ​មិនទាន់​បោះបង់ចោល​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​នៅឡើយ​។ ក្រៅពី​ការងារ​សម្តែង តារា​រូបនេះ​បាន​ប្រឡូក​ការងារ​ជាច្រើន​ជាមួយនឹង​វិស័យ​សិល្បៈ​ដូចជា​ការងារ​ជា​ពិធីករ ការបង្ហាញ​ម៉ូត និង​ច្រៀង​ជាដើម​ហើយ​លោក​រំពឹងថា​ការងារ​ទាំងនេះ​នឹង​កាន់តែ​រីកចម្រើន​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។​

​តារា​ចំណូល​ថ្មី​មាន​ប្រភព​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បន្តថា​បើទោះជា​លោក​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​បែបណា​ក៍លោក​មិនដែល​យកឈ្មោះ​លោកយាយ​ទៅ​ពឹង​អាស្រ័យ​គេ​សុំ​សម្តែង​ធ្វើជា​ខ្សែ​ទាក់ទាញ​នោះទេ​គឺ​ត្រូវ​ពឹង​ទៅលើ​សមត្ថភាព​ខ្លួនឯង​ប៉ុណ្ណោះ​៕

182588​

 

 

 

 

 

657315gvfcd-

 

 

 

 

 

 

 

 

 

 

38456

 

 

 

 

 

 

 

 

 

 

 

 

 

 

អាមេរិក​អំពាវនាវ​ដ​ល់​រុស្ស៊ី​ឲ្យ​ឈប់​ទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​ស៊ី​រី​

អង់គ្លេស​៖​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃ៊ែ​រី ក្នុង​សន្និសីទ​ការ​សែត​មួយ​កាលពី​ម្សិលមិញ​បានធ្វើការ​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​លើទឹក​ដី​ស៊ី​រី និង​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ពីបទ​បានធ្វើ​ឲ្យ​មាន​ភាពរអាក់រអួល​នៃ​កិច្ចចរចា​សន្តិភាព​ស្តីពី​ប្រទេស​ស៊ី​រី​។
​ការអំពាវនាវ​របស់​លោក ច​ន ឃ៊ែ​រី ធ្វើឡើង ចំពេល​ដែល​កិច្ចចរចា​សន្តិភាព​ស្តីពី​ស៊ី​រី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​សត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃទី​២៥ កុម្ភៈ​ខាងមុខ និង​ចំ​ពេលដែល​សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់ជំនួយ​ឲ្យ​ស៊ី​រី កំពុង​រៀបចំ​ក្នុងប្រទេស​អង់គ្លេស​។​
​លោក​ឃ៊ែ​រី​បាន​រម្លឹក​ប្រាប់​លោក​ឡា​រ៉ូ​ស​ជាថ្មី​ថា សេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង ខែធ្នូ​កន្លងទៅ​បានកំណត់​ឲ្យ​មាន​ការឈប់​បាញ់​ភ្លាមៗ​ដើម្បី​អនុញ្ញាត ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​ទៅកាន់​ទីក្រុង និង​ស្រុក​ដែល​ឡោម​ព័ន្ធ​បិទ​ខ្ទប់​ដោយ​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​។ ក្នុងន័យនេះ លោក​ឃ៊ែ​រី​បានទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​លើទឹក​ដី​ស៊ី​រី​។ ចំណែក​
​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដាវី​ដ កា​មេ​រ៉ូ​ន​វិញ​បាន​អំពាវនាវ​ឲ្យ​បន្តការងារ​ដើម្បី​ដំណោះស្រាយ វិបត្តិ​ស៊ី​រី​តាមផ្លូវ​នយោបាយ​៕

2016-02-04T131836Z_1327874751_LR1EC2410YPWT_RTRMADP_3_MIDEAST-CRISIS-SYRIA-DONORS

​

អា​រ៉ា​ប៊ី​សា​អូឌីត​គ្រោង​បញ្ជូន​កងទ័ព​ចូលរួម​កម្ទេច ISIS នៅស៊ី​រី​

អា​រ៉ា​ប៊ី​សា​អូឌីត​៖​ឧត្ដមសេនីយ៍ត្រី Ahmed Asiri បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​នឹង​បញ្ជូន​ទ័ព​ចូលរួម​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS នៅ​ប្រទេស​ស៊ី​រី គ្រា​ដែល​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​បណ្តា​ប្រទេស​នានា​កន្លងមក​មិនអាច​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ​បាន​នៅឡើយ​។​
​ការប្រកាស​បញ្ជូន​ទ័ព​របស់​ប្រទេស​ស្ដេច​ប្រេង​មួយ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​ដាក់​ការសង្ស័យថា តួ​ក​គី​គ្រោង​ប្រើ​យោធា​លុកលុយ​លើ​ដែនដី​ស៊ី​រី​។​
​លោក Asiri បាន​បញ្ជាក់ថា ប្រទេស​មហាអំណាច​ប្រេង​មួយ​នេះ​ក៏​កំពុង​ជួយ​ដល់​ការវាយប្រហារ​តាមផ្លូវ​អាកាស​ដោយ​ប្រើ​ទ័ពថ្មើរជើង​នៅក្នុង​ប្រទេស​ស៊ី ក្រោម​ការដឹកនាំ​របស់​មហាអំណាច​យោធា​អាមេរិក​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤​។​
​ទោះជា​យ៉ាងណាក្ដី គេ​នៅ​មិនទាន់​ដឹងថា តើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូនទាហាន​ប៉ុន្មាន​ដើម្បី​កម្ចាត់​ក្រុម ISIS នោះទេ ព្រោះ​ពេលនេះ​កំពុង​លូកដៃ​យ៉ាងជ្រៅ​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស យេ​មែន​ផងដែរ​៕

0C980E4E00000514-3432324-image-a-10_145462083347530E2BB8E00000578-3432324-image-a-9_1454620669433

​

Mourinho ចុះ​កុងត្រា​ដឹកនាំ Man Utd រួចរាល់​ហើយ​

បាល់ទាត់​៖​យោងតាម​សារព័ត៌មាន El Confidencial របស់​អេ​ស្ប៉ា​ញ​បាន​ផ្សាយ​ថា អតីត​អ្នកដឹកនាំ​ក្រុម​តោ​ខៀវ Chelsea លោក​Jose Mourinho បាន​ឈានដល់​ចុះកិច្ចសន្យា​ជា​ផ្លូវការ​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United ហើយកាលពីល្ងាចម្សិលមិញ​។
​សេចក្ដីរាយការណ៍​ដដែល​បញ្ជាក់ថា អតីត​អ្នកចាត់ការ​ក្រុម Chelsea រូបនេះ នឹង​ឡើង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នៅ Old Trafford ក្រោយ​ចប់​រដូវ​កាល​នេះ ឬ​អាច​នឹង​ដឹកនាំ​រដូវ​កាល​នេះ​ឆាប់ៗ​តែម្ដង បើសិនជា Louis van Gaal ដឹកនាំ​ក្រុម​មិនបាន​ល្អ​៕

12

​

ធ្លាយ​ព័ត៌មាន​ពួក​គ្រឿងញៀន​ជិះ​ម៉ូ​តូបំ​បុក​ប៉ូលីស​ពីរ​នាក់​បាក់ដៃនៅ​ខណ្ឌ​ជ្រោយចង្វា​

​ដោយ៖រដ្ឋា

ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ​ជាប់គ្នា​ដែល​មន្ត្រី​ប៉ូលិសចរាចរ​ណ៍​ម្នាក់ និង​អធិការរង​ម្នាក់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ក្រុម​ជួញដូរ​គ្រឿងញៀន និង​ពួក​ញៀន​ថ្នាំ​បើក​ម៉ូតូ​បំ​បុក​បណ្តាល​ឲ្យ​បាក់ដៃ ខណៈ​កំពុង​បំពេញការងារ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​។​

​ប្រភពព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹងថា មន្ត្រីប៉ូលិស​ទាំងពីរ​រូប​បាន​រងគ្រោះថ្នាក់​ដាច់ដោយឡែក​ពីគ្នា គឺ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣ និង​មួយ​ករណី​ទៀត​បានកើត​ឡើង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប៉ុន្តែ​ចំពោះ​ករណីនេះ ត្រូវបាន​អធិការ​ខណ្ឌ​ជ្រោយចង្វា លាក់បាំង​ព័ត៌មាន​មិន​ឲ្យ​ដឹង​ដល់​ថ្នាក់លើ​នោះទេ​ទំនងជា​ខ្លាច​ថ្នាក់លើ​ស្តីបន្ទោស ត្រូវ​បក​ស័ក្តិ​។​

​ប្រភព​ដដែល​បន្តថា មន្ត្រីប៉ូលិស​ចរាចរណ៍​ម្នាក់​ត្រូវ​ពួក​ជួញដូរ​គ្រឿងញៀន​បើក​ម៉ូតូ​បុក​បណ្តាល​ឲ្យ​បាក់ដៃ​ស្តាំ​មានឈ្មោះ ស យ៉ា​។ លោក ស យ៉ា ត្រូវ​ពួក​គ្រឿងញៀន​បើក​ម៉ូតូ​បុក​នៅ​គោលដៅ​មុខ​វត្ត​គៀន​ឃ្លាំង ខណៈ​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ​។ មូលហេតុ​ដែល​ពួក​គ្រឿងញៀន​បើក​បុក ដោយសារតែ​ពួកវា​បាន​ជិះ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​(​ជិះ​បក​ក្រោយ​) ហើយ​លោ​កស យ៉ា បាន​ចេញមក​ស្ទាក់ ក៏ត្រូវ​ពួកវា​បើក​ម៉ូតូ​បំ​បុក​យកតែ​ម្តង​។ ហើយ​ពួក​គ្រឿងញៀន​3​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន និង​បាន​រកឃើញ​គ្រឿងញៀន​នៅក្នុង​ខ្លួន​ពួកវា​។​ចំណែក​លោក ចាន់ ស្លី អធិការរង​ខណ្ឌ​ជ្រោយចង្វា ទទួល​ផែន​អន្តរាគមន៍ ក៏ត្រូវ​បាន​ពួក​ថ្នាំញៀន​បើក​ម៉ូតូ​បុក​ឲ្យ​បាក់ដៃ​ខាងឆ្វេង កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៤ ខែកុម្ភៈ ខណៈពេលដែល​ចុះ​បំពេញការងារ​ដូចគ្នា​។​

លោក​អធិកា​នគរបាល​ខណ្ឌ​ជ្រោយចង្វា មិនអាច​ទាកទង​សុំ​ការបកស្រាយ​ឆ្លើយតប​ទៅនឹង​ករណី​ដែលថា​លោក​បាន​លាក់​ព័ត៌មាន​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី ៤ ខែ​កុ​ម្ភៈនេះ​៕ (រូបថត៖CEN)
​ ​33564

​

លោក សុខ ទូ​ច ៖ វៀតណាម​ប្រើល្បិច​ព្រោះ​គេ​ចង់យក​ដី​អាក្រក់​ដូរ​យក​ដី​ល្អ​

 

ដោយ៖រដ្ឋា

​ភ្នំ​ពេ​ញ៖ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ បង្ហាញថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ​និង​ការត្រួតពិនិត្យ​ជាក់ស្ដែង​គឺ​ទាំងកម្ពុជា ​និង​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ថ្មីៗ​នេះ​ការរកឃើញ​របស់ លោក សុខ ទូច នៅពេល​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ចំនួន​១៦​ហិកតា ដែល​គ្របដណ្ដប់​ដោយ​ការដាំ​កៅស៊ូ និង អំពៅ រួចជាស្រេច​ហើយ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្តីពី​លទ្ធផល​មួយចំនួន​នៃ​ការចុះ​ស្រាវ ជ្រាវ​តាម​ព្រំដែន លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​មានប្រសាសន៍ថា​លោក​បាន​ចំណាយពេល​ជាង​៧​ខែ​ដើម្បី​ចុះ​ពិនិត្យ មើល​បង្គោល​ព្រំដែន​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​៥០០​គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ត្បូងឃ្មុំ កណ្តាល ស្វាយរៀង​និង​កំពត​។ លោក​បន្តថា​វៀតណាម​និង​កម្ពុជា​បាន​បោះបង្គោល​ចូល​ដី​គ្នា​ទៅវិញទៅមក តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ថា​ចូល​ខាង​ប្រទេស​ណា​ច្រើនជាង​។​

​ពាក់ព័ន្ធ​រឿងនេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ដែល​ឃ្លាំមើល​បទ​បង្ហាញ​របស់លោក សុខ ទូច ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​៤ កុម្ភៈ ហាក់​មាន​ភាព​អល់អែក​ក្នុងការ​អត្ថាធិប្បាយ​ចំពោះ​ការរកឃើញ​របស់​ក្រុម ស្រាវជ្រាវ​នេះ​។ បើទោះជា​យ៉ាងណា លោក រស់ រ៉ាវុធ យល់ឃើញថា ថ្វីបើ​នៅពេលនេះ គេ​ពិបាក​សន្និដ្ឋានថា ការរកឃើញ​របស់​ក្រុម​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​ខុស ឬ​ត្រូវ វា​ក៏​ជា​មធ្យោបាយ​ល្អ​ដែរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ លោក​បន្តថា «​ការ ស្រាវជ្រាវ​នេះ​យើង​សង្កេតឃើញថា​មិនមែន​គេ​ហៅថា​ចេះ​ចាត់ចែង និង​បោះបង្គោល ឬ​យ៉ាងណាទេ គឺ​ស្រាវជ្រាវ​គ្រាន់តែ​ឲ្យ​ឃើញ ដើម្បី​សម្គាល់ថា​បង្គោល​នេះ​នៅ​ខាង​ណា បង្គោល​មាន​លក្ខណៈ​យ៉ាងម៉េច ហើយ​ស្ថិតនៅ​ទីតាំង​ណា​»​។​

​សូមបញ្ជាក់ថា ដី​ទំហំ​១៦​ហិកតា​ដែល​វៀតណាម​បំពាន​បោះបង្គោល​ព្រំដែន​ចូល​នេះ កន្លងមក​ពលរដ្ឋ​ខ្មែរ​បាន​ចូលទៅ​ដំណាំ​ហើយ​ត្រូវបាន​វៀតណាម​បាញ់ថ្នាំ បំពុល​។ ទង្វើ​នេះ​លោក សុខ ទូច ចាត់ទុកថា ជា​ល្បិច​របស់​វៀតណាម​ដើម្បី​ដោះដូរ​បាន​ដីក្រហម​ដែលជា​ដី​មាន​ជីវជាតិ សម្រាប់​ដាំ​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ ហើយ​ប្រគល់​ដី​១៦​ហិកតា​ដែលជា​ដី​គ្មាន​ជីវជាតិ​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​។​

​គួររំឭកថា លោក វ៉ា គឹមហុង ធ្លាប់​ឲ្យ​ដឹងថា កម្ពុជា​និង​វៀតណាម​បាន​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចុះ​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ​២០១១ ស្តីពី​ការកែសម្រួល​ខ្សែ​ព្រំដែន​គោក​នៅ​តំបន់​ដែល​នៅ​សេសសល់​មួយចំនួន ដោយ​យល់ព្រម​រក្សា​ការកាន់កាប់ គ្រប់គ្រង​ដីធ្លី ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បង្កបង្កើនផល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ ទុក​ជូន​គាត់​ឲ្យ​នៅ​ដដែល​។​

​លោក សុខ ទូច ឲ្យ​ដឹងថា​ក្រុមការងារ​ស្រាវជ្រាវ​របស់លោក​ធ្វើការ​ងារ​ដោយ​ឯករាជ្យ​និ ង​ពិតប្រាកដ មិន​ស្ថិតនៅក្រោម​រដ្ឋាភិបាល​នោះទេ​។ លោក​បន្តថា​លោក​នឹង​ចងក្រង​ការរកឃើញ​នេះ ដាក់ជូន​រដ្ឋាភិបាល តែ​លោ​កថា​ការទទួលយក​ការស្រាវជ្រាវ​នេះ​ឬ​យ៉ាងណា អាស្រ័យ​លើ​រដ្ឋាភិបាល​។​

​តាម​គម្រោង​ដំណើរការ​ត្រួតពិនិត្យ​ការបោះបង្គោល​ព្រំដែន​នឹងត្រូវ បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​។ ក្រោយពី​បញ្ចប់​កិច្ចការនេះ ក្រុម​ស្រាវជ្រាវ​ព្រំដែន នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នឹង​បោះពុម្ពផ្សាយ​សៀវភៅ​ដើម្បី​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ​៕
​55874

 

 

 

 

 

 

លោក សុខ ទូច (រូប​កណ្ដាល​ជួរ​មុខ​) ថ្លែង​​ក្នុង​សន្និសីទ​កាសែតនៅ​រាជបណ្ឌិត្យ​            

សភា​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។រូបថត៖RFA

 

 

ចុះ​ឆែក​រោង​សន្និធិ​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ឃើញ​ឈើ​ច្រើន​ចាក់សោរ​ទុក​វិញ​ដោយ​មិន​រាប់​ចំនួន​

​

ដោយ៖សហការី

ត្បូងឃ្មុំ ៖ នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​ចំរុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ស្តុក​ឈើ​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ស្រុក​អូ​រាំង​ឪ បាន​ផ្អាក​ការឆែកឆេរ​និង​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដោយ​គ្មាន​វាស់វែង​រាប់​ចំនួន​បញ្ចូល​ក្នុង​កំណត់​ហេតុនៃការត្រួតពិនិត្យ នោះឡើយ​។​

​រោង​សន្និធិ​របស់លោក ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ មួយកន្លែង​ស្ថិតនៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​កំលាំង​សមត្ថកិច្ច ចំរុះ​ដឹកនាំ​ដោយ​លោក ហៀ​ង សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ តែ​មិនទាន់បាន​ធ្វើការ​វាស់វែង​ជា​ផ្លូវការ​នៅឡើយ​។

​លោក ហៀ​ង សុភ័ក្ត្រ បានអោយដឹងថា ពេល​បើក​សោរ រោង​សន្និធិ​របស់លោក​ឧកញ៉ា វ័ន ប៊ុន​ថៃ ដែល​ស្ថិតនៅ​ចំណុច​ខាងលើនេះ បាន​ពិនិត្យឃើញថា ក្នុង​រោង​មាន​ស្តុក​ឈើ​មួយចំនួន​តែ​លោក​បានសំរេច​ឲ្យ​ផ្អាក​ការត្រួតពិនិត្យ ពុំមាន​ការវាស់វែង​ឈើ​ទាំងនេះ​ទេ ដោយ​ទុកពេល​ពិភាក្សា​ខាង​បច្ចេកទេស​គណៈកម្មការ​ថ្នាក់​ខេត្ត​សិន​។

​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​បានដាក់​កំលាំងចំរុះ​យាម​ការពារ​រោង​សន្និធិ ដើម្បី​កុំអោយ​មានការ​ចល័ត​ឈើ​ចេញ និង​រក្សា​ភាព​ដើម ដើម្បី​ទុក​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​បានប្រគល់​សោរ​ឃាំ្ល​ង​រោង​សន្និធិ ជូន​លោក សួស ដាវី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ត្រើយ​ឆ្វេង​ដើម្បី​រក្សាទុក ហើយ​បិទ​រោង​សន្និធិ​ខាងលើនេះ​ជា​បណ្តោះអាសន្ន រហូត​មាន​សេចក្តីសំរេច​ជាថ្មី​។

​ការរកឃើញ​ឈើ​ខាង​ហើយ បែរ​ផ្អាក​មិន​ធ្វើការ​វាស់វែង​ភ្លាមៗ​ដើម្បី​បញ្ជាក់​ពី​បរិមាណ បែបនេះ​ត្រូវបាន​មហាជន​មានការ​ងឿ​យ​ឆ្ងល់​ថា ហេតុអ្វី​មិន​ចំណាត់ការ​វាស់វែង​ភ្លាមៗ រកមើល​ឈើ​ស្របច្បាប់ និង​ឈើ​មិន​ស្របច្បាប់​មាន​ប៉ុន្មាន​ទៅ ហេតុ​អី​ក៏​ចាំបាច់​ពន្យារពេល​? ឬ​ទុកអោយ​ម្ចាស់​ឈើ​ដ៏​មាន​ឥ​ទិ្ធ​ពល​ជម្លៀស​ឈើ​ចេញ ។​ប្រតិបត្តិ​ការដែល​នាំ​ឲ្យ​មាន​ភាពស្រពេចស្រពិល​បែបនេះ នាំ​ឲ្យ​មានការ​ចោទថា ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ទើប​នាំគ្នា​ផ្អាក​ដើម្បី​ទុកពេល​រត់ការ​ធ្វើ​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ទាំងអស់​។​

​គួររំឭកថា កន្លងមក​ថ្មីៗ​នេះ ឃាំ្ល​ង​ស្តុក​ឈើ​របស់លោក ឧកញ៉ា វ័ន ប៊ុន​ថៃ ស្ថិតនៅ​ខាងកើត​ឃ្លាំង​នេះ ប្រហែល​២០០​ម៉ែត្រ ក៏​ត្រូវបាន​ពន្យារពេល​ត្រួតពិនិត្យ​ដូចគ្នានេះដែរ ហើយក្រុមអ្នកកាសែតត្រូវបានហាមឃាត់មិនឲ្យក្នុងទីតាំងនោះទេ ។ក្រោយមក​មេការ​របស់​លោក​ឧកញ៉ា វ័ន ប៊ុន​ថៃ ឈ្មោះ ធី បាន​ប្រើល្បិច​កប់​ឈើ​ក្នុង​ដី ហើយ​ពេល​ស្ងាត់​ក៏​យក​អេ​ស្តា​កាយ​ឈើ រួច​ដឹក​យកទៅ​លាក់ទុក​នៅ​ម្តុំ​ដេប៉ូ​នៅ​ស្រុក​កោះសូទិន​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្លាប់​ដឹង​ល្បិច​បែបនេះ បា​ន​អំពាវនាវ​ដល់​ល​លោក ឆេង គឺ​ម​សុន មេត្តា​ត្រួតពិនិត្យ​កូនចៅ​ផង ព្រោះ​គេ​អាច​នឹងធ្វើ​របាយការណ៍​ភូត​បោកប្រាស់​ថ្នាក់លើ​ ៕992456

​

តារាៗ​ចេញលក់”​ស្ករ​គ្រាប់សិល្បៈ​”តាម​ហាង​ផឹកស៊ី​យកលុយ​ជួយ​សិល្ប​ករ ចាស់ៗ​

 

​2451ដោយ ៖​ រតនា​
​

ភ្នំពេញ​៖ តារា​សម្តែង តារា​កំប្លែង ពិធីករ​ជិត​១០​នាក់​បានចេញ​លក់​ស្ករ​គ្រាប់​នៅតាម​ហាង​ផឹកស៊ី​មួយចំនួន​នៅ​ភ្នំពេញ​ដើម្បី​ស្វែងរក​ថវិកា​ខ្លះ​ជួយឧបត្ថម្ភ​ដល់​សិល្បករ​ដែលមាន​បញ្ហា​ខ្វះខាត​ជីវភាព និង​មាន​ជំងឺ​ប្រចាំកាយ ។

​សិល្បករ​រួមមាន លោក​ឧកញ៉ា ទុំ សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា លោក ម៉ា​ដូ​ណា លោក អ៊ឹម ជីវ៉ា និង​វី​ជេ អា​ឡា​ស្កូ បានចាប់ផ្តើម​ចេញលក់​ជា​លើកដំបូង​កាលពី​រាត្រី​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ ហើយ​ពួកគេ​នឹង​បន្តការងារ​សប្បុរសធម៌​នេះ​ចាប់ពី​ថ្ងៃទី​០៥ ខែកុម្ភៈ បន្តទៀត​។

​តាម​ការគ្រោងទុក ថវិកា​ទាំងអស់​ដែល​បានមកពី​ការដើរ​លក់​ស្ករ​គ្រាប់ ឬ​ពី​សប្បុរសជន​នានា​នឹង​ប្រគល់ជូន​សិល្បករ​មាន​វ័យ​ចំណាស់ ជរាពាធ ឬ​មាន​បញ្ហា​ជីវភាព ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​”​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​”​ខាងមុខនេះ​។​

​បើទោះបីជា​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​មាន​ចំនួន​តិចតួច​យ៉ាងណាក្តី ប៉ុន្តែ​វា​កើតឡើង​ពី​ក្តី​ស្រលាញ់​របស់​សប្បុរសជន និង​សិ​ល្បិ​ករ​ដូចគ្នា​ដែល​ឆ្លៀត​ឱកាស​ពី​ការងារ​សិល្បៈ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ពួកគាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ឹម ជីវ៉ា​។

​ពិធីករ​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា លោក និង​សិល្បករ​មួយចំនួន​បាន​ដើរ​លក់​ស្ករ​គ្រាប់ តាម​ហាង​នៅក្នុង​រាជធានី​ភ្នំពេញ ស្ថិតក្រោម​ប្រធានបទ​” ស្ករ​គ្រាប់​សិល្ប​:” ដើម្បី​យក​ថវិកា​ដែល​បាន​ពី​ការលក់​ស្ករ​គ្រាប់​នោះ មកជួយ​សិល្ប​ករចាស់ៗ ដែល​កំពុងមាន​ជំងឺ​បាត់បង់​សមត្ថភាព ក្នុងកា​សម្តែង ជីវភាព​ក្រីក្រ​ខ្វះខាត​។ ពិធីករ​រូបនេះ​បញ្ជាក់ថា ការដើរ​លក់​នេះ​មិនមែន​ត្រឹមតែ​ជាការ​លក់​រកលុយ​តែមួយ​មុខ​ទេ តែ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​អ្នក​រួម​អាជីព​ដូចគ្នា ហើយក៏​ជា​ឱកាស​ឆ្លៀត​ផ្សព្វផ្សាយ​ពី​ការលើកស្ទួយ​វិស័យ​សិល្បៈ​ទៅដល់​មហាជន​ផងដែរ​។​

​លោក​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ភាពលំបាក របស់​សិល្ប​ករចាស់ៗ​មួយចំនួន កំពុង​ត្រូវការ​ថវិកា ជា​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ លោក​រួម​និង​សិល្បករ​មួយចំនួន​សម្រេចចិត្ត​ចំណាយពេល​ខ្លះ​ពី​ការងារ​សិល្បៈ​ដើម្បី​ដើរ​លក់​ស្ករ​គ្រាប់​តាម​ហាង ដើម្បី​ប្រមូល​ថវិកា​ដែល​បានមក​ទាំងអស់ យកទៅជួយ​ដល់​ពួកគាត់ ដែល​ជួប​ការលំបាក នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ លោក​បញ្ជាក់ដែរថា​ការដើ​រលក់​ស្ករ​គ្រាប់​មានតែ​៥​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ស្ករ​មួយ​ដើម​តម្លៃ​១​ដុល្លារ ហើយ​សម្រាប់​ថ្ងៃ​ដំបូង​គឺ​សិល្បករ​អាច​រកបាន​ប្រាក់​ចំនួន​៥០​ដុល្លារ​អាមេរិក​។

​លោក​បញ្ជាក់ថា ដោយសារ​ជា​ថ្ងៃ​ដែល​សិល្បករ​មមាញឹក​ទើប​មិនបាន​ចូល​លក់​ច្រើន​ហាង ប៉ុន្តែ​សិល្បករ​មួយ​ចំនួន​ទៀត​ក៏​ស្ម័គ្រចិត្ត​លក់​បន្ត​នៅ​ថ្ងៃទី​៥​មករា​ទៀត​នៅតាម​ហាង​មួយចំនួន​ដែល​លោក​និង​សិល្បករ​រំពឹងថា ​នឹង​ទទួលបាន​ថវិកា​មួយចំនួន​ជួយ​ដល់​សិល្បករដែល​មាន​បញ្ហា​។

​លោក​បញ្ជាក់ថា នឹងមាន​សិល្បករ​ផ្សេងទៀត​ចូលរួម​មានដូចជា​អ្នកនាង ចាន់​តារា​ទី កញ្ញា ឌួង ម៉ា​និ​ច​ជាដើម​ក៏​នឹងចូលរួម​ក្នុង​ថ្ងៃ​បន្ទាប់​ទៀតផងដែរ​៕

2387546

 

 

​1476814568716792

មេភូមិ មេឃុំ ស៊ី​ញ៉េ​គាំទ្រ​ការទិញ​លក់​ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ​

 

3654ដោ​យ៖ ឡុង សារ៉េត​

រតនគិរី៖ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា ស្ថិតនៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ កំពុង​រង​នូវ​ការកាប់បំផ្លាញ និង​ឈូសឆាយ​កាប់​ទន្ទ្រាន​លក់ ទិញ យក​ធ្វើជា​ទ្រព្យសម្បត្តិ​ឯកជន​។​ការរំលោភ​ទន្ទ្រាន​នេះ​ត្រូវគេ​ប្រាប់ថា បង្កឡើង​ដោយ​ក្រុមជនឱកាសនិយម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កាត់​ប្លង់​លក់​បន្ត​ឲ្យ​ឯកជន​ដោយមាន​ចំណារ​ទទួលស្គាល់​ពី​មេភូមិ​មេឃុំ​ទៀតផង​។​
​
មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​រាយការណ៍​ថា ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ដែល​ត្រូវគេ​ឃុបឃិត​គ្នា​រំលោភ​យក​នេះ​ស្ថិតនៅ​ក្នុងភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រាយ ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ថ្មីៗ​នេះ  ​បន្ទាប់ពី​ឈូសឆាយ​រួច​ពួកគេ​បាន​កាត់​ជា​ប្លង់​លក់​តាម​អំពើ​ចិត្ត​ដោយមាន​ការសហការ​ពី​មេភូមិ មេឃុំ​ទៀតផង​ក្រោមលេស​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះបាន​យល់ព្រម​។​
​
មន្ត្រី​មូលដ្ឋាន​ដដែល​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​ចាត់វិធានការ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទំនាស់​ដីធ្លី និង​ការបន្លំ​យក​ដី​បំរុង​របស់​រដ្ឋ​ទៅ​លក់ដូរ​ក្រៅច្បាប់​ជាបន្ទាន់​ផង បើ​មិន​ដូច្នេះ​ទេ​ភាពអនាធិបតេយ្យ​បែបនេះ នឹង​បង្ហាញ​ពី​កម្សោយ​ចំពោះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​សាធារណ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ជាមិនខាន​។​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ឈួ​ស​ឆាយដី​ព្រៃឈើ​បំរុង​ទុក​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិឯកជន​នោះ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ លោក ឡេង យុគ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ខាងលើ​។

លោក ឡេង យុគ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា នឹងធ្វើ​ការងារ​នេះ ហើយ​បច្ចុប្បន្ន​កំពុងតែ​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា ជា​ភាពស្របច្បាប់​ឬ​រំលោភច្បាប់​។​

​នៅលើ​ទីវាល​ដ៏​ធំ​ល្វឹងល្វើយ​ក្រោយពី​ការ​ឈូសឆាយ គេ​សង្កេតឃើញ​មាន​ស្នាម​កង់​គ្រឿងចក្រ​ឈូស​ដីព្រៃ ការប្រមូល​ឈើ​ដែល​កាប់​ផ្តួលរំលំ​ដុតបំផ្លាញ​ចោល មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​នោះ​។

​លោក រ​ម៉ា​ម ខេ​ត មេឃុំ​បរខាំ ស្រក​អូរ​យ៉ា​ដាវ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ នេះ​ថា លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​លក់​ដី​នោះ ដោយសារតែ​មេភូមិ និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​គាំទ្រ​ក្នុង​រឿងនេះ​។

​ទាក់ទិន​ទៅនឹង​ដី​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់​ទន្ត្រា​ន និង​ឈូសឆាយ​លក់ ទិញ យ៉ាង​គគ្រឹកគគ្រេង​នេះដែរ​លោក ល័​ក្ខ ដែល​អះអាងថា​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះបាន​បញ្ជាក់ថា ដី​ដែល​លោក​បាន​ទិញ​នេះ​មាន​ចំនួន​តែ ៤៥​ហិកតា​ប៉ុណ្ណោះ​។ លោក ល័​ក្ខ បន្តទៀតថា​ដី​ខាងលើនេះ​ខាង​អាជ្ញាធរ​បញ្ជាក់ថា​មិនមាន​ការពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ ឬ​មានទំនាស់​នោះទេ​។​

​ជាការ​កត់សំគាល់ឃើញ​ថា​ខេត្តរតនគិរី​បច្ចុប្បន្ន​ដំណាំ​កសិឧស្សាហកម្ម​មួយចំនួន​កំពុងមាន​ការរីកចំរើន​ប៉ុន្តែ​ដំណាំ​ភាគច្រើន​ដ៏​លើសលុប ត្រូវគេ​ឃើញថា​បាន​ដាំ​នៅលើ​ដី ដែល​គេ​កាប់ឆ្ការ​វាត​ចេញពី​ដីព្រៃ​របស់​រដ្ឋ ហើយ​បន្ទាប់មក​គេ​ធ្វើ​ការលក់ ទិញ ដែល​ឯកសារ​មួយចំនួន​ត្រូវគេ​ដឹងថា បាន​លួច​បន្លំ​ស្នាម​មេដៃ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ឫ​ថា អ្នកភូមិ​បាន​លក់​អោយ​ជាដើម​។​ល​។​

​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រង់ចាំ​មើលថា​តើ​ដី​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ខាងលើនេះ​នឹងមាន​ការអនុវត្ត​ច្បាប់​ដូចម្តេច​ចំពោះ​រឿងរ៉ាវ​ទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បែបនេះ ហើយ តើ​ជើង​ខ្លាំង​ណាខ្លះ​ដែល​ញុះញង់​ឲ្យ​មានការ​ឈូសឆាយដី​ដែលជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ​នាំគ្នា​លក់ដូរ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ខ​ណះ​រាជរដ្ឋាភិបាល​កំពុង​ជាប់ដៃ​រឿង​បទល្មើស​ព្រៃឈើ និង​បញ្ហា​គ្រឿងញៀន​៕

​1687211536987317--fdsjpg179852

កសិករ​ដាំដំឡូង​មី​កំពុង​ប្រឈម​ការខាត បង់ និង​ជំពាក់​បំណុល​ធនាគារ​

 

8237ដោ​យ៖ ​អ៊ួ​ង វឹង​

សេដ្ឋកិច្ច៖ការធ្លាក់ចុះ​តម្លៃ​ដំឡូង​មី​នៅក្នុង​រដូវ​ប្រមូល​ផល​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាកសិករ​ខ្មែរ​មួយចំនួន​ត្រូវ​ប្រឈម​នឹង​ការខាតបង់​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​ចំណាយ​ទុន​យ៉ាងច្រើន​សម្រាប់​ការដាំដុះ ហើយ​លក់​ផល​ដំឡូង​ក្នុងតម្លៃ​ដ៏​ទាប​បំផុត​ទៅវិញ​។​

ប្រជាកសិករ​ដាំដំឡូង​មី​នៅ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា តម្លៃ​ដំឡូង​មី​បាន​ធ្លាក់ចុះ​យ៉ាងគំហុក និង​ពិបាក​រក​ទីផ្សារ​សម្រាប់​លក់ ហើយ​មិនទាន់មាន​អន្តរាគមន៍​ពី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត​តម្លៃ​ដំឡូង​មី​ស្ងួត​មាន​ទីផ្សារ​តែ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​សៀម ហេតុនេះហើយ​ទើប​ឈ្មួញ​យួន និង​សៀម​អាច​បន្ថោក​តម្លៃ​ដំឡូង​មី​របស់​កសិករ​ខ្មែរ​តាម​អំពើ​ចិត្ត ។​ចំពោះ​អ្នក​ខ្ចីលុយ​ពី​ធនាគារ​មក​ដាំ​ដុះ​កំពុង​វ័ណ្ឌក​ដោយសារតែ​តម្លៃ​ដំឡូង​មី​ធ្លាក់ចុះ​ទាប​ខ្លាំងពេក​។​

​ប្រជាកសិករ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កន្លងមក​តម្លៃ​ដំឡូង​មី​មិន​ធ្លាក់ចុះ​ដូច​សព្វថ្ងៃ​នេះឡើយ ហើយ​មាន​ឈ្មួញ​ចុះមក​ទិញ​ដល់​មូលដ្ឋាន​មិន​ពិបាក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ទីផ្សារ​ដោយ​ខ្លួនឯង​នោះទេ​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមខែ​មករា ឆ្នាំ​២០១៦​នេះ តម្លៃ​ដំឡូង​មី​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពិបាក​រក​ទីផ្សារ​លក់ ហើយ​គ្មាន​ឈ្មួញ​ចុះមក​ទិញ​ដល់​ចម្ការ​ដូច​កាលពីមុន​ទៀត​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាកសិករ​ដែលជា​អ្នក​ដាំដំឡូង​មី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ជាបន្ទាន់​។​

​ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ ឈ្មួញកណ្ដាល​ម្នាក់​ដែល​ធ្លាប់​ទិញ​ដំឡូង​មី​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹងថា កាលពីមុន​តម្លៃ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​ប្រមាណ​៧០០​រៀល ហើយ​ងាយស្រួល​ទិញ​និង​លក់បាន​ចំណេញ​គួរសម​។ ប៉ុន្តែ​ឆ្នាំ​២០១៦​នេះ តម្លៃ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​ត្រឹម​៥០០​រៀល ហើយ​ពិបាក​ទិញ​និង​ពិបាក​លក់ ដ​ច្នេះ​ទើប​មិនសូវមាន​ឈ្មួញកណ្ដាល​ចុះ​ទិញ​ដល់​មូលដ្ឋាន​របស់​ប្រជាកសិករ​ក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​ដូច​មុន​ទៀត​។​

​គួររំឭកថា យូរ​ឆ្នាំ​មកហើយ​ដែល​ការ​ប្រឈម​របស់​ប្រជាកសិករ​ខ្មែរ​ដូច​ករណី​ខាងលើនេះ​បាន​កើតមានឡើង​គ្រប់​កសិផល និង​រាល់​រដូវ​កាល ប៉ុន្តែ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ពាក់ព័ន្ធ​នៅតែ​មិន​អាចជួយ​រំដោះ​ប្រជាកសិករ​ឲ្យ​រួច​ផុតពី​បញ្ហា​នេះ​បានទេ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួកគាត់​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ដោយសារតែ​មុខរបរ​កសិកម្ម ហើយ​ទីបំផុត​ពួកគាត់​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ផ្សេងទៀត​ខ​ណះ​ពួកគាត់​ធ្វើ​ចំណាកស្រុក​ដើម្បី​រកប្រាក់​មក​ដោះបំណុល​គេ​៕773322662354

​

គួរ​ធ្វើ​បែបណា​នៅពេល​ដែលមាន​អាកា​រៈ​ឈាម​​ច្រមុះ​?

ឈាម​ហូរ​ចេញពី​រន្ធ​ច្រមុះ ឬ​ឈាម​ច្រមុះ​តែងតែ​កើតឡើង​ចំពោះ​ក្មេង គ្រា​ដែល​ការ​ហូរឈាម​ចេញពី​ប្រ​មុះ​បែបនេះ​មើលទៅ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ក៏ប៉ុន្តែ​បញ្ហា​នេះ​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​នោះឡើយ​។​
​ការសិក្សា​មួយ​បាន​បង្ហាញថា ក្មេងៗ​ដែលមាន​អាកា​រៈ​ឈាម​ច្រមុះ គឺ​បណ្តាលមកពី​ស​សៃ​ឈាម​រត់​នៅត្រង់​ភ្នាស់​សាច់​ច្រមុះ ដោយសារតែ​ការកើត​ជំងឺ​ផ្តាសាយធំ និង​ការ​ខំប្រឹង​ញី​ស​សំបោរ​ចេញមក​ខាងក្រៅ​ខ្លាំងៗ​ពេក ឬ​អាច​បណ្តាលមកពី​ការចូល​ចិត្ត​ខ្វេះ​រន្ធ​ច្រមុះ ឬ​អាចមកពី​អា​ការៈចេញ​អាកាសធាតុ​ក្តៅ​ខ្លាំង​ផងដែរ​។​
​ទោះបីជា​យ៉ាងណាក្តី ជួនកាល​ស​សៃ​ឈាម​ដែល​ហូរ​ចេញពី​ច្រមុះ​ខ្លាំង​នោះ​ក៏​អាចមាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ ដូច​ជាការ​ហូរឈាម​ចេញពី​ផ្នែក​ដែល​ជ្រៅ​នៅក្នុង​ច្រមុះ និង​មិន​ព្រម​ឈប់​ហូរ​ដោយ​ងាយៗ​ឡើយ រហូត​ទាល់តែ​ចាក់​ថ្នាំ​ឃាត់ឈាម ព្រមទាំង​ស្អំ​ទឹកកក​ទើប​បាត់​។ ក៏ប៉ុន្តែ​អាកា​រៈ​បែបនេះ​កើតឡើង​តែ​ចំពោះ​មនុស្ស​វ័យ​ចំនាស់​តែប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកមាន​អាកា​រៈ​បែបនេះ​គួរ​ទប់ស្កាត់​តាម​វិធី​ដូចខាងក្រោម​៖
១ អង្គុយ​អោន​មុខ​ចុះ ហើយ​ឈ្ងោក​ទៅ​ខាងមុខ​ដើម្បី​ឲ្យ​ឈាម​ហូរ​ស្រក់​ចេញមក​។​
២ ប្រើ​ម្រាមដៃ​ឬ ម្រាម​ចង្អុលដៃ​ច្របាច់​ច្រមុះ​ឲ្យ​ណែន​ទាំងសងខាង ដោយ​ទ្រាំ​អត់​ដង្ហើម​តាម​ច្រមុះ​ប្រមាណ​៥​នាទី ដែល​ត្រូវ​ដកដង្ហើម​ចេញ​តាម​មាត់​វិញ​។​
៣ ប្រសិនបើ​មាន​ឈាម​ចេញ​ច្រើន អ្នក​ត្រូវ​រក​សំឡី​មួល​ឲ្យ​ណែន រួច​ញាត់​ចូលទៅក្នុង​រន្ធ​ច្រមុះ ហើយ​ព្យាយាម​ច្របាច់​ច្រមុះ​ឲ្យ​បាន​ច្រើនដង លុះត្រាតែ​បាត់​ហូរឈាម​ចេញមក​៕

bloodynose

​

បុរស​ធាត់​បំផុត​ក្នុង​លោក​ទទួលមរណ ភាព​ដោយ​គាំងបេះដូង​

​ម៉ិ​ក​ស៊ី​កូ​៖​បុរស​ដែល​ធាត់​ជាងគេ​បំផុត​ក្នុង​លោក​បានទទួល​មរណភាព​ហើយ​នៅ​អាយុ​៣៨​ឆ្នាំ ក្នុង​ទីក្រុង Ciudad Obregon រដ្ឋ Sonora ប្រទេស​ម៉ិ​ក​ស៊ី​កូ បន្ទាប់ពី​ធ្វើការ​សម្រក​ទម្ងន់​បាន​ជិត​២​ខែ​។​
​លោក​វេជ្ជបណ្ឌិត Jorge Ojeda បាន​និយាយ​បុរស​រូបនេះ​មាន​សញ្ជាតិ​ម៉ិ​ក​ស៊ី​កូ ឈ្មោះ Andres Moreno ដែលមាន​ទម្ងន់ ៤៤៥​គីឡូ បន្ទាប់ពី​វះកាត់​សម្រក​ទម្ងន់​បាន​ជិត ២​ខែ​។ លោក​បន្តថា នៅ​ថ្ងៃ​មរណភាព គេ​រកឃើញថា លោក​បាន​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង ៦​កំប៉ុង​ក្នុង​មួយថ្ងៃ និង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា បុរស​រូបនេះ​បាន​សម្រក​ទម្ងន់​នៅសល់ ៣១៧​គីឡូ ប៉ុណ្ណោះ តែ​គាត់​បាន​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន ថែមទាំង​មានរឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​នាំ​ឲ្យ​កើត​អារម្មណ៍​ស្ត្រេ​ស​ធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់​តែម្តង​​៕

FAEEK6 epa05080994 A picture made available on 26 December 2015 shows Mexican Andres Moreno, considered to be the world's most obese man, in Guadalajara, Mexico, 25 November 2015. Moreno, 38, died while being taken to a hospital in his native town of Ciudad Obregon on 25 December 2015, according to a post made by his relatives on a Facebook account. Local media reported that Moreno died of a heart attack while being transferred from home to hospital.  EPA/ULISES RUIZ BASURTO

​

Debuchy ទៅលេង​ឲ្យ​ក្លិប Bordeaux លក្ខណៈ​ខ្ចី​ជើង​

កីឡា​៖​ខ្សែការពារ​ស្លាប​ស្តាំ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Mathieu Debuchy បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​ក្លិប Bordeaux លក្ខណៈ​ខ្ចី​ជើង​រយៈពេល​៦​ខែ​។
​ កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​រំពឹងទុក​យូរ​មកហើយ​ថា នឹង​ចាក​ចេញពី ក្លិប​កាំភ្លើង​ធំ Arsenal នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ បន្ទាប់ពី​ខ្សែការពារ Debucy មិនបាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ Arsene Wenger ក្រោយ​ពេលដែល​រូបគេ​ជាសះស្បើយ​ពីរ​បួស​។
​ ​សេចក្ដីរាយការណ៍ ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយ​ធ្វើការ​ផ្លាស់​ទៅកាន់​ក្លិប​Bordeaux​ជា លក្ខណៈ​ខ្ចី​ជើង​រួចរាល់​អស់ហើយ​នោះ កីឡាករ Mathieu Debucy ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ចូល​លេង​ឲ្យ​ក្លិប​មួយ​នេះ​ក្នុងជំនួប​ជាមួយ ក្លិប Lyon នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​នៃ​ក្របខ័ណ្ឌ​បារាំង Ligue 1 ។
​ ​គួរ​បញ្ជាក់ថា កីឡាករ Mathieu Debucy បង្ហាញខ្លួន​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsena បានត្រឹមតែ​៧​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​តំណែង​ការពារ​របស់គាត់​ត្រូវបាន​ជំនួស​ដោយ​ខ្សែការពារ​មួយរូប​ទៀត គឺ​កីឡាករ Hector Bellerin៕

art11.1

​