All posts by មេគង្គ ប៉ុស្តិ៍

អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​តួ​ក​គី​ជា​​សមាជិករ​បស់​ក្រុម ISIS

​អ៊ី​ស្តង់​ប៊ុល​៖​ករណី​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីប្រជុំជន​មួយ​ស្ថិតនៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី​១៩​មីនា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ជិត​៣០​នាក់​ផ្សេងទៀត​រងរបួស​ជា​ទង្វើ​របស់​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម់ ISIS​។​
​យោងតាម​សារព័ត៌មាន RT ចេញផ្សាយ​ដោយ​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​តួ​ក​គី លោក Efkan Ala នៅ​ថ្ងៃទី​២១ មីនា​នេះ បាន​ឲ្យ​ដឹងថា បុរស​ដែល​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​នោះ​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ឧទ្ទាម ISIS ហើយ​ការ​បំផ្ទុះ​នេះ​គឺត្រូវធ្វើ​ឡើង​តាម​បញ្ជា​របស់​មេដឹកនាំ​ក្រុម ISIS​។
​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា តាម​ការពិនិត្យ DNA របស់​ជន​បំផ្ទុះ​គ្រាប់បែក​បាន​រកឃើញថា ជនបង្ក​មានឈ្មោះ Mehmet Öztürk កើត​នៅ​ឆ្នាំ​១៩៩២ រស់នៅ​ភាគខាងត្បូង​ទីក្រុង Gaziantep ប្រទេស​តួ​ក​គី​។ ភេរវ​ករ​រូបនេះ មិន​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បាត់​ដំណឹង​របស់គេ​សូន្យ​សឹង ហើយ​ក្រោយពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា Öztürk បាន​ចូលរួម​ជាមួយ​ក្រុម ISIS​។ ទោះជា​យ៉ាំ​ណាក៏ដោយ​ពាក់ព័ន្ធ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​ផងដែរ មាន​មនុស្ស ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕

56ee903ec46188057f8b4588

​

ក្រុម NGOs និយាយ​អំពី បញ្ហា​ទំនាស់​ដីធ្លី នៅ​តំបន់ ឆ្នេរសមុទ្រ​

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ២១ មីនា ឆ្នាំ ២០១៦ ស្តីពី នេះ ក្រុម NGOs នៅ​កម្ពុជា បានធ្វើ​ស​ន្និសិទ​កាសែត​និយាយ​អំពី “​បញ្ហា​ទំនាស់​ដីធ្លី នៅ​តំបន់​ខេត្ត ជាប់​ឆ្នេរសមុទ្រ​” ខណដែល​មន្ត្រី NGOs អះអាងថា សន្និសីទ​ការ​សែត​នេះ ធ្វើឡើង​ក្នុង​គោលបំណង បង្ហាញ​នូវ​ទិន្នន័យ​ករណី​វាទ​ដីធ្លី កោះ និង​ឆ្នេរសមុទ្រ​ដែល​មិនទាន់បាន​ដោះស្រាយ និង​ផ្តល់ឱកាស ដល់​តំណាង​សហគមន៍ ដែលមាន​បញ្ហា​ដី​ធី្ល នៅតាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ បានលើកឡើង​នូវ​បញ្ហា​របស់​ពួកគេ​។​
​មន្ត្រី NGOs បញ្ជាក់ថា បច្ចុប្បន្ន ឆ្នេរសមុទ្រ កោះ និង​ដី​នៅតាម​ខេត្ត​ជាប់​សមុទ្រ កំពុង​តែមាន​ការចាប់​អារម្មណ៍ ពី​ក្រុម​វិនិយោគ​ក្នុង​និង ក្រៅប្រទេស ហើយ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់​សម្បទាន​ដី ឆ្នេរសមុទ្រ និង កោះ​មួយចំនួន​ទៅ​ឲ្យ ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍន៍ ដែល​បណ្តា​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នោះ ហើយ​មកដល់ពេលនេះ​ប​ញ្ហ​ទាំងនោះ នៅ​មិនទាន់បាន ដោះស្រាយ​ចប់​នៅឡើយ​ទេ​៕

ae9a218bfce46ba62a7c0398c638b564

​

បើក​ម៉ូតូ​ជែក​គោយន្ត​ក​មិន​ផុត​ប៉ះ​កន្ទុយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​

​ខេត្តរតនគិរី​៖​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​គោយន្ត និង​ម៉ូតូ ខណៈ​កំពុងតែ​ធ្វើដំណើរ​ស្រប​ទិស​គ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​។ ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១០​នាទី ថ្ងៃទី​២១ ខែមីនា នេះ​ត្រង់ចំណុច​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​តាម​សាក្សី​បានឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គោយន្ត​បាន​បើក​ពី​ទិសដៅ ពី​លិចទៅ​កើត តាមផ្លូវ​លេខ ៧៨ ស្របពេល​ម៉ូតូ​ជិះ​គ្នា​៣​នាក់ ខណៈ​មកដល់​ភូមិ​ភ្នំ គោយន្ត​បត់​ឡើងមក​ឆ្វេង​ដៃ រួច​ម៉ូតូ​បើក​ជែង ទៅមុខ​តែ​មិន​ផុត ក៏​ប៉ះគ្នា​បណ្តាលអោយ​ដួល​ស្លាប់​មនុស្ស​ពីរ​នាក់ នៅ​កន្លែងកើតហេតុ ឯ​ម្នាក់ទៀត រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​។
​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ ណូ រី អាយុ​១៨​ឆ្នាំ ស្លាប់ ទី​២​ឈ្មោះ​ធី ជា អាយុ​១៩​ឆ្នាំ ស្លាប់ និង​ទី​៣​ឈ្មោះ ខូ រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ជនរងគ្រោះ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ ដោយឡែក អ្នកបើក​គោយន្ត​រត់គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ រួច​សព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

b24a6d6c4aa8908cae1b1985ba12f5bf
​

រថយន្ត​កុងតឺន័រ​ដឹក​រថយន្ត FORT បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ខេត្តបាត់ដំបង​៖​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ស្លាប់ នៅនឹងកន្លែង និង​រងរបួស​ធ្ងន់​ម្នាក់​ផ្សេងទៀត​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយសារ​រថយន្ត​កុងតឺន័រ​ដឹក​រថយន្ត​ហ្វ​ត​បុក ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ស្ពាន​អូរ​ស្តា​ស់ ភូមិ​ស្រះកែវ ឃុំ​កំពុងព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុ​ខាងលើ​កើតឡើង​រវាង​រថយន្ត​ធុន​ធំ មាន​កម្ពស់​ខ្ពស់​ដឹក​រថយន្ត​របស់​ក្រុមហ៊ុន​ហ្វ​ត ធ្វើដំណើរ​ពី​ប៉ោយប៉ែត​ទៅកាន់​ភ្នំពេញ គ្រា​បើក​គេច​មេឃ​ឈើ​តាម​ដងផ្លូវ​ហើយ​បាន​បុក​ប៉ះ​ពេញទំហឹង​ជាមួយ​ម៉ូតូ​ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​ស្លាប់​តែម្តង​។​

​រហូតមកទល់​​ព្រឹក​ថ្ងៃទី​២១ ខែ​ខែមីនា នៅ​មិនទាន់​រកឃើញ​សាច់ញាតិ​ជនរងគ្រោះ​នៅឡើយ​ទេ ប៉ុន្តែ​សាកសព​ត្រូវ​សមត្ថកិច្ច​ដឹក​មក​រក្សាទុក​នៅ​វត្ត​អន្លង់​វិល ក្នុងស្រុក​សង្កែ​។ ដោយឡែក​អ្នករបួសធ្ងន់​សន្លប់​មិនទាន់​ដឹងខ្លួន​នៅឡើយ​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រដឹក​ឡាន ក្រោយពេល​កើតហេតុ​គេចខ្លួនបាត់ រីឯ​រថយន្ត​បង្ករ​ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ដោះស្រាយ​៕

IMG_3896IMG_3899IMG_3901

​

Tim Howard នឹង​ផ្លាស់​ទៅលេង​នៅ​ស្រុកកំណើត​វិញ​នា​រដូវ​កាល​ក្រោយ​

​បាល់ទាត់​៖​អ្នកចាំទី​ចាស់វស្សា​របស់​ក្លិប Everton កីឡាករ Tim Howard នឹង​ផ្លាស់​ទៅលេង​ឲ្យ​ក្លឹប Colorado Rapids នៅ​លី​គ​កំពូល​អាមេរិក​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន​នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ចំណាយពេល​ចំនួន​១០​រដូវ​កាល​ជាមួយ​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​។​
​ប្រធាន​ក្រុម​ជម្រើសជាតិ​អាមេរិក​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈពេល​៣​ឆ្នាំកន្លះ​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខ័ណ្ឌ Major League Soccer របស់​សហរដ្ឋអាមេរិក​។ កីឡាករ Tim Howard បាន​និយាយថា ទោះ​លោក​សម្រេចចិត្ត​ចេញពី​ទឹកដី Goodison Park ក៏ដោយ តែ​លោក​នឹង​ចងចាំ​អ្នកគាំទ្រ Everton អស់​មួយជីវិត​។ Everton នៅតែ​ជា​ក្រុម និង​ជា​ក្លឹប​របស់លោក​ជានិច្ច​។​
​គួរ​បញ្ជាក់ថា អតីត​អ្នកចាំទី​របស់ Manchester United រូបនេះ បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ FA Cup នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ Old Trafford ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​បន្ទាប់មក​រូបគេ​បាន​បាត់​តំណែង​ដៃ​ទីមួយ​ដោយសារ អ្នកចាំទី Roy Carroll និង Edwin van der Sar​។ ក្រោយមក​បាន​ផ្ទេរ​ទៅលេង​នៅ Everton ក្នុង​ឆ្នាំ​២០០៦ ដោយ​បង្ហាញខ្លួន​សរុប​ទាំងអស់​បាន​ចំនួន​៤១២​ប្រកួត​៕

timhoward2.gif

​

ចាប់ខ្លួន​កូន​កាប់​ម្តាយ​នៅ​ខេត្តកោះកុង​បាន​ហើយ ខណៈ​បម្រុុង​ឆ្លងដែន​ទៅ​ថៃ​

ខេត្តកោះកុង​៖​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​ការពារ​ខ្សែ​ក្រ​វ៉ាត​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​២៥ និង​២៤​នាទី​ថ្ងៃទី​២០ ខែមីនា​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​យក​ពូថៅ​ទៅ​កាប់ និង​ចាក់​ម្តាយបង្កើត​ខ្លួនឯង​ដោយសារ​ខឹង​សុំ​លុយ​ទិញ​ថ្នាំ​មិនបាន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ខណៈ​ជនសង្ស័យ​ព្យាយាម​រត់​ឆ្លងដែន​ចូល​ប្រទេស​ថៃ​។​
​គួរ​បញ្ជាក់ថា ស្ត្រី​វ័យ​៥៨​ឆ្នាំ​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កូនប្រុស​កាប់​ចំនួន​២​ពូថៅ និង​យក​កន្ត្រៃ​ចាក់​បន្ថែមទៀត បណ្ដាលអោយ​ដេក​ដួល​នៅនឹងកន្លែង​ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តកោះកុង​។ ហេតុការណ៍​កូនបង្កើត​កាប់​ចាក់​ម្តាយ​គួរ​ឲ្យ​រន្ធត់ នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយសារ​កូនប្រុស​រូបនេះ​ជា​មនុស្ស​ញៀន​ថ្នាំ​៕

a2a2b202-900d-4a9f-9bf6-99efaf70ba8c

​

ហ្វីលីពីន​ព្រមព្រៀង​ឲ្យ​អាមេរិក​បង្កើត​មូលដ្ឋានទ័ព​ថ្មី ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​

​ហ្វីលីពីន​៖​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ព្រមព្រៀងគ្នា​ថ្មី​មួយទៀត​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​ចំនួន​៥​ទីតាំង​នៅលើ​ប្រជុំ​កោះ​ហ្វីលីពីន​។ ក្នុងនោះ​មាន​មូលដ្ឋានទ័ព​មួយ​ស្ថិតនៅលើ​កោះ ប៉ា​ឡា​វ៉ាន់​ដែលមាន​ទីតាំងនៅ​ជិត​ប្រជុំ​កោះ ស្ត្រា​ត​លី ជាប់​ជម្លោះ​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​មូលដ្ឋានទ័ព​ចំនួន​៥ នឹង​ទទួល​ស្វាគមន៍​កងកម្លាំង​សម្ព័ន្ធមិត្ត​ហ្វីលីពីន​-​អាមេរិក ដ៏​ខ្លាំងក្លា​ដើម្បី​ធានា​គ្រប់គ្រង​សន្តិសុខ​និង​ការពារជាតិ​ឱ្យ​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ហ្វីលីពីន​។
​គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​មូលដ្ឋាន​យោធា​ទាំង​៥ ដែល​ទាហាន​អាមេរិក​អាច​ប្រើប្រាស់​បាន មួយ​ស្ថិតនៅលើ​កោះ ប៉ា​ឡា​វ៉ាន ភាគ​ខាងលិច ដែល​នៅ​ប្រឈម​ចំ​ពីមុខ​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។ ចំណែក​មូលដ្ឋានទ័ព​មួយទៀត ឈ្មោះ បា​សា នៅ​ភាគ​ខាងជើង​ក្រុង​ម៉ានីល​វិញ ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែនទឹក ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់ រាប់ទាំង​ហ្វីលីពីន មាន​ជម្លោះ​ជាមួយ​ចិន​៕

2016-01-30T153851Z_1641742176_GF10000290086_RTRMADP_3_USA-SOUTHCHINASEA-CHINA_0

​

អភិបាលខេត្ត​កោះកុង​ចែក​ប័ណ្ណសរសើរ និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​៤២២​នាក់​

​ខេត្តកោះកុង​៖​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​សាខា​ខេត្តកោះកុង​នៅ​រសៀល​ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ចែក​ប័ណ្ណសរសើរ​និង​អាហារូបករណ៍​ថ្នាក់​បញ្ញា​ប​ត្រ​.​បរិញ្ញាបត្ររង​និង​ថ្នាក់មធ្យមសិក្សា​បច្ចេកទេស​កម្រិត​១.២.៣​ក្រោម​ការឧបត្ថម្ភ​ទ្រទ្រង់​ការសិក្សា​អាហារូបករណ៍​១០០%​ជូន​ដល់​សិស្ស​និង​និស្សិត​ក្រីក្រ​និង​សិស្ស​រៀន​ពូកែ​ចំនួន​៤២២​នាក់​(​ស្រី​ចំនួន​២០០​នាក់​)​។​
​ពិធី​ចែក​ប័ណ្ណសរសើរ និង​អាហារ​រូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ​នេះ​បាន​ប្រ​ព្រឹ​តទៅ​ក្រោម​អធិបតីភាព​លោក ប៊ុន លើ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត អភិបាលរង​ខេត្ត​.​លោក ជឹម មុន នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​វីវៈ​ខេត្តកោះកុង លោក ស៊ីសុវត្ថិ ឫទ្ធី​រ៉ាវ​ង្ស អនុប្រធាន​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​ព្រមទាំង​សមាជិក​សមាជិកា​ក្រោម​ឱវាទ និង​ប្រធាន​មន្ទីរ​គ្រប់​បណ្តា​អង្គភាព​ជុំវិញ​ខេត្ត​លោកគ្រូ អ្នកគ្រូ និង​និស្សិត សិស្ស​ចំនួន​៤២២​នាក់​។
​ក្នុងឱកាស​ចែក​ប័ណ្ណសរសើរ និង​អាហារ​រូបករណ៍​នាពេលនេះ​លោក ស៊ីសុវត្ថិ ឫទ្ធិ​រ៉ាវ​ង្ស អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក ទេស​កម្ពុជា បាន​មានប្រសាសន៍ថា ផ្ដល់​ការ​ប័ណ្ណសរសើរ​និង​អាហារ​រូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង​និង​ថ្នាក់មធ្យមសិក្សា បច្ចេកទេស​កម្រិត​លេខ​១.២.៣​នេះ​ក្រោម​ការឧបត្ថម្ភ​ទ្រទ្រង់​ការសិក្សា​អាហារ​រូបករណ៍​ជូន​ដល់​សិស្ស​និស្សិត​ក្រីក្រ​គ្មាន​លទ្ធភាព​និង​និស្សិត​ឆ្នើម​សរុប​ចំនួន​៤២២​នាក់​ក្នុងនោះ​ស្រី​២០០​នាក់​។​
​នេះ​ជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​លោក ស៊ី​សុ​វ​ត្តិ ឬ​ទ្ធិ​រ៉ាវ​ង្ស បាន​បន្តថា​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​សាខា​ខេត្តកោះកុង​មាន​ទស្សនៈ​ដឹកនាំ​និង​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សមត្ថភាព​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា វិឡា​ស្ថាន​បាន​ខិតខំ​បង្កើត​និង​លើ កម្ពស់​គុណភាព សេវា​អប់រំ​ជាប្រចាំ​ដើម្បី​ឆ្លើយតប ឲ្យ​សមស្រប​ទៅនឹង​ស្តង់ដារ​អន្តរជាតិ​និង​ជាតិ​ព្រមទាំងរ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាពិសេស​ប្រកបដោយ​ប្រសិទ្ធភាព​ទៅតាម​តម្រូវការ​ទីផ្សារពលកម្ម​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​
​នៅក្នុង​ពិធី​ចែក​ប័ណ្ណសរសើរ​និង​ផ្តល់​អាហារ​រូបករណ៍​នេះ​ផងដែរ​លោក ប៊ុន លើ​ត អភិបាលខេត្ត​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​បាន​មានប្រសាសន៍ថា លោក​សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​ថ្លែង​អំណរ​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​និង​ដើម្បី​បង្កើន​ធន​ធា​មនុស្ស​ឲ្យ​កាន់តែ​រឹងមាំ​ដោយ​ផ្សព្វផ្សាយ​ជ្រើសរើស​សិស្ស​និស្សិត​ចូលរួម​គ្រប់​ជំនាន់​ឯកទេស​ចំនួន​៤២២​នាក់​ក្នុងនោះ​ក៏មាន​សិស្សស្រី​ចំនួន​២០០​នាក់​ផងដែរ​។​
​ស្ថិតនៅក្នុង​ការសិក្សា​ឆ្នាំ​២០១៥-២០១៦​នេះ​ដែល​បាន​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​ដោយ​ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង​រហូត​ក្លាយជា​និស្សិត​ឆ្នើម​ប្រចាំឆ្នាំ​និង​ទទួលបាន​អាហារូបករណ៍​តាម​កម្រិត​លទ្ធផល​ការសិក្សា​របស់ខ្លួន​។
​លោក ប៊ុន លើ​ត បាន​ថ្លែងបន្តថា បើ​យើង​ក្រឡេកមើល​ច​ប្ចុ​ប្បន្ន​ភាព​ឃើញថា​មាន​ចំណុច​ប្រែប្រួល​ជា​វិជ្ជមាន​លិចធ្លោរ​គ្រប់​ខេត្ត​ក្រុង​រាជធានី មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​រដ្ឋ​និង​ឯកជន​សឹង​គ្រប់​ទីកន្លែង​មិន​ត្រឹមតែ​វិស័យ​អប់រំ​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏​ដូច​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ គឺមាន​សាលា​បណ្តុះបណ្តាល​ចាប់ផ្តើម​គ្រប់​វិ​ស្ស័​យ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។
​អភិបាលខេត្ត​រូបនេះ ក៏បាន​ផ្តាំផ្ញើ​ទៅ​និស្សិត​និង​សិស្ស​ទាំងអស់​ដែល​មក​ចូលរួម​នាពេលនេះ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​ការសិក្សា​ព្រោះ​ប្អូនៗ​ទាំងអស់​គឺជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ទ្រទ្រង់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​៕

52134

​

ផ្លាស់​តំណែង​លោក អ៊ឹម សួស្ដី ពី​គ​.​ជ​.​ប ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​

​រាជធានី​ភ្នំពេញ​៖​នៅក្នុង​លិខិតផ្លូវការ​ដែល​ចេញផ្សាយ​នៅពេល​ថ្មីៗ​កន្លងមកនេះ ឱ្យដឹងថា រដ្ឋាភិបាល បានសម្រេច​ស្នើសុំ​ផ្លាស់ប្ដូរ​មុខងារ​លោក អ៊ឹម សួស្ដី អតីត​ប្រធាន គ​.​ជ​.​ប ដោយ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​
​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ​.​ជ​.​ប គឺ​ឯកឧត្ដម អ៊ឹម សួស្ដី ត្រូវបាន​រដ្ឋាភិបាល​ដាក់​លិខិត​ស្នើសុំ​កែប្រែ​មុខតំណែង​ទៅកាន់​សភា​ម្ដងទៀត​។ នេះ​បើតាម​លិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ញើជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៅ​ថ្ងៃ ២០ មីនា​ម្សិលមិញ ។​
​លិខិត​ដដែល​បន្តថា ដោយយោង​លើ​សមត្ថភាព និង បទពិសោធន៍​ការងារ​កន្លងមក ព្រមទាំង​យោងតាម​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​រដ្ឋាភិបាល​ផង​នោះ រដ្ឋាភិបាល​សុំ​សេចក្ដី​អនុញ្ញាត​កែប្រែ​លើ​សំណើ​កែសម្រួល និង បំពេញបន្ថែម​លើ​សមាសភាព​សមាជិករ ដ្ឋា​ភិ​បាល ដូច​មានចែង​ក្នុង​លិខិត​លេខ ២៧៣ ល​.​ស ចុះ​ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៦ កន្លងមក ដោយ​ស្នើ​តែងតាំង​ឯកឧត្ដម អ៊ឹម សួស្ដី ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​
​សូម​រម្លឹក​ផងដែរ​ថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នាកាល​ពីថ្ងៃ ១៨ មីនា ឆ្នាំ ២០១៦ កន្លងមក​ថ្មីៗ​នេះ រដ្ឋាភិបាល​បានចេញ​ផ្សាយ​ឱ្យដឹង​នូវ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល មួយ ចំនួន​ដែល​ត្រូវ​ផ្លាស់ប្ដូរ និង តែងតាំង​ថ្មី ក្នុងនោះ ឯកឧត្ដម អ៊ឹម សួស្ដី​ត្រូវបានតែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ​៕

index

​

លោក​អូ​បា​ម៉ា​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​លើទឹក​ដី​គុយបា​

​គុយបា​៖​យោងតាម​ព័ត៌មាន CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​ក្រុមគ្រួសារ​របស់លោក​បាន​អញ្ជើញ​ទៅដល់​ប្រទេស​គុយបា ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាន់​លើ​ទឹកដី​គុយបា ដែល​បាន​ខកខាន និង​ផ្តាច់ទំនាក់ទំនង​គ្នា អស់​រយៈពេល​ដល់​៨៨​ឆ្នាំ​។​
​តាម​សារព័ត៌មាន​ដដែល​បន្តថា លោក​អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​គុយបា​ចាប់​តាំង​បដិវត្តន៍​ឆ្នាំ​១៩៥៩​។ ប្រធានាធិបតី​ស្បែក​ខ្មៅ​រូបនេះ នឹង​បានទទួល​ស្វាគមន៍​ដោយ​លោក​រដ្ឋមន្ត្រីការបរទេស​គុយបា​លោក Bruno Rodriguez និង​ជួប​លោក​ប្រធានាធិបតី​Raúl Castro ដែល​នឹងធ្វើ​កិច្ចពិភាក្សា​អំពី​កំណែទម្រង់​លើ​នយោបាយ​និង​ជំនួញ​៕

019130497_30300

​

ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ​ឥណ្ឌូនេស៊ី​ស្លាប់​មនុស្ស​១២​នាក់​

​ឥណ្ឌូនេស៊ី​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១២​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​ប្រភេទ Bell 412 ក្នុងភូមិ Kasiguncu នៅលើ​កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ម្សិលមិញ​។​
​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា លើ​ឧទ្ធម្ភាគចក្រ​នោះ​មាន​ផ្ទុក​មនុស្ស​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​ចំនួន​៧​នាក់ និង​អ្នកបម្រើ​ចំនួន​៦​នាក់​។ ទោះជា​យ៉ាងណា​សាកសព​ទាំង​១២​នាក់​ក៏ត្រូវ​រកឃើញ និង​ស្គាល់​អត្ដ​សញ្ញាណ​ហើយ​ដែរ ខណៈដែល​សមាជិក​អ្នក​បម្រើការ​ម្នាក់ទៀត ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​ធ្លាក់​គឺ​ដោយសារ​បញ្ហា​អាកាសធាតុ​៕

20160321
​

ឃាត់ខ្លួន​បុរស​ទំនើង​ម្នាក់ ស្រវឹង​ដក​ភ្លើង​បាញ់បោះ​សេរី​​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចំនួន​២​ខណ្ឌ​ដេញ​ស្ទាក់​ឃាត់​បាន​ភ្លាមៗ​បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​ជិះ​ម៉ូតូ ដក​កាំភ្លើង​បាញ់​មេឃ​មួយ​គ្រាប់​យ៉ាង​រំភើយ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​កណ្តាលអធ្រាត្រ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​
​ជន​បាញ់បោះ​សេរី​ខាងលើ មិនត្រូវ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ តែមាន​អាវុធហត្ថ​ម្នាក់ បាន​បង្ហើប​ប្រាប់ថា ជន​នោះ​ជា​មន្ត្រី​អាវុធហត្ថ​។​
​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ខាងលើនេះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave 110CC ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1FE-6269 ទើប​ចេញពី​ហាង​ផឹកស៊ី​មួយ នៅតាម​ផ្លូវ​២០០៤ លុះ​ជិះ​មកដល់​មុខ​ហាង យីហោ​សែន​រីករាយ ជន​នោះ​ក៏បាន​ដក​កាំភ្លើង ពី​ចង្កេះ​បាញ់​ឡើងលើ​១​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល ដល់​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​យាម​តាម​ហាង​នៅ​ផ្លូវ​២០០៤ ចេញ​ដេញតាម និង​រាយការណ៍​តាម​វិទ្យុទាក់ទង ទៅគ្រប់​គោលដៅ​ចេញ​ជួយ​ស្ទាក់ ហើយ​ជន​បាញ់បោះ​សេរី​នោះ បាន​ជិះ​ម៉ូតូ​គេ រត់តាម​ផ្លូវ​ណត​ប្រ៊ី​ជ​រត់​មក​ផ្លូវ​វេ​ង​ស្រេង រួច​បត់​មក​រោងចក្រ​អគ្គិសនី​ទួល​ពង្រ ហើយ​ជិះ​បត់​ទៅខាង​កើត ប្រហែលជា​១០០​ម៉ែត្រ​ក្រោយ​បុរី លឹម ឈាង​ហាក់ ក៏ត្រូវ​អាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ឃាត់​បានតែ​ម្តង​។​
​ក្រោយពី​ឃាត់​បាន​ភ្លាម ដោយមាន​ការបញ្ជា​ពី​ថ្នាក់លើ កំលាំង​អាវុធហត្ថ​ក៏​បញ្ជូន​ជន​បាញ់បោះ​នោះ​ទៅ ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុងភ្នំពេញ​ដោយ​មិន​បញ្ជាក់​ព័ត៌មាន​ច្បាស់​នោះទេ​៕

10013924_1573768816270817_5998250115843708716_n

​

វាយ​មួយ​ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​វាយ​នឹង​ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចុះ​នោម​តាមផ្លូវ កន្លែង​ស្ងាត់​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង ៨ និង​៤៥​នាទី​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ដី​វាល​លក់​ទឹកត្នោតជូរ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុមចោរប្លន់​ម៉ូតូ​ម៉ាក ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-1040 ឈ្មោះ ហិន សុភា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ ជិះ​ម៉ូតូ​ដើរលេង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ឈប់​ចុះ​នោម ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម វាយ​ជនរងគ្រោះ​មួយ​កែង​កាំភ្លើង និង​បាញ់​មួយ​គ្រាប់ រួច​យក​ម៉ូតូ​ជិះ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​
​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះទៅ​សួរនាំ​ភ្លាមៗ ដោយ​នាំ​ជនរងគ្រោះ​មកកាន់​ប៉ុស្តិ៍នគរបាល ដើម្បី​សាកសួរ​បន្ថែម​៕

10262071_1573515146296184_4230480419569798538_n

​

ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ភាគខាងត្បូង​រុស្ស៊ី​អ្នកស្លាប់​កើន​ដល់​៦២នាក់​

​ម៉ូស្គូ​៖​ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ភាគខាងត្បូង​ប្រទេស​បាន​ឡើងដល់​៦២​នាក់​ហើយ ​ក្នុងនោះ​មាន​អ្នកដំណើរ​៥៥​នាក់ និង​សហសេវិក​ចំនួន​៦​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP ចុង​នៅមុននេះ​បន្តិច​។​
​បើតាម​មន្ត្រី​សង្គ្រោះបន្ទាន់​រុស្ស៊ី បានបញ្ជាក់​ជា​ផ្លូវការ​ថា យន្តហោះ Boeing 737 ផ្ទុក​មនុស្ស​៦៩​នាក់ បាន​ហោះហើរ​ពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ឌូ​បៃ និង​បាន​ចុះចត​នៅក្នុង​ទីក្រុង Rostov-on-Don ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ​ខណៈពេល​ចុះចត បាន​ជួប​បញ្ហា​ក៏​បណ្ដាល​ឲ្យ​ធ្លាក់ និង​ផ្ទុះ​ឆេះ​តែម្ដង នៅវេលា​ម៉ោង​ប្រមាណ ៦​ព្រឹក​ថ្ងៃទី​១៩ ខែមីនា​នេះ​៕

56ecaf30c461884f278b45af

​

ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ការវាយប្រហារ​កណ្តាល​ក្រុងប៉ារីស​ត្រូវបាន​ចាប់ខ្លួន​ហើយ​

​ប៉ារីស​៖​ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វាយប្រហារ​កណ្តាល​ទីក្រុង​ប៉ារីស​កាលពី​ចុងឆ្នាំ​២០១៥​នោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​បន្ទាប់ពី​តាម​វែកមុខ​អស់​រយៈ​ជាច្រើន​ខែ​មកនេះ​។ ការចាប់ខ្លួន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៨​មីនា ក្នុងពេល​ប៉ូលិស​ចុះ​ឆែកឆេរ​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ Salah Abdeslam មាន​វ័យ​២៦​ឆ្នាំ រងរបួស​ជើង​ផងដែរ​មុនពេល​ចាប់ខ្លួនបាន ជាមួយ​ជនសង្ស័យ​៤​នាក់​ផ្សេងទៀត​។ Abdeslam ត្រូវ​ចោទប្រកាន់ថា បាន​ជួយ រៀបចំ​ផែនការ​វាយប្រហារ​ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ ២០១៥​។ យ៉ាងណាក៏ដោយ​យុទ្ធនាការ​បង្ក្រាប​ភេរវកម្ម​មិនបាន​បញ្ចប់​ភ្លាមៗ​ទេ ទោះបីជា​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​ក៏ដោយ​។
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅនេះ​មាន​ករណី​វាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស បាន​បណ្តាល​ឲ្យ​មនុស្ស​១៣០​នាក់ និង​របួស​ជិត​៤០០​នាក់​ផងដែរ​៕

20160319

​