All posts by មេគង្គ ប៉ុស្តិ៍

Aston Villa ​អាចនឹង​បណ្តេញ​អ្នកចាត់ការ​ចេញ​មុន​ចប់​រដូវ​កាល​

​បាល់ទាត់​៖​លោក Remi Garde អ្នកចាត់ការ​ទូទៅ​ក្លិប Aston Villa ដែរ​បាន​ចំណាយ​ពេលវេលា​តែមួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​នៅ​ជាមួយនឹង​ក្លិប​ឥឡូវនេះ​ជិត​ឈាន​ដ៏​ការបណ្តេញ​លោក​ចេញ​ហើយ​។ រយៈពេល​បួន​ខែ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​នៅ​ក្លិប​បាត​តារាង​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល​៤៨​ម៉ោង​។​
​អតីត​គ្រូបង្វឹក​ក្លឹប Lyon លោក Remi បាន​បាត់បង់​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​របស់​ក្លិប ហើយ​បរាជ័យ​ផ្ទួនៗ​នេះ​ធ្វើ​ឲ្យ​នាយក​ក្លឹប​លោក Steve Hollis រង​សម្ពាធ​យ៉ាងខ្លាំង​និង​ត្រូវធ្វើ​សកម្ម​ភាពជា​បន្ទាន់ដោយ​មិនអាច​រង់ចាំ​។​
​គួរ​បញ្ជាក់ថា ក្លិប Aston Villa និង​ឲ្យ​លោក Kevin MacDonald គ្រូបង្វឹក​យុវជន​វ័យ​២១​ឆ្នាំ នឹង​ចូល​ដឹកនាំ​ក្រុម​ឈុត​ធំ​ជា​បណ្តោះអាសន្ន​រហូតដល់​រកបាន​គ្រូបង្វឹក​អចិន្ត្រៃយ៍​បាន ហើយ​អតីត​គ្រូបង្វឹក​ក្លិប Leicester City លោក Nigel Pearson គឺជា​បេក្ខភាព​នាំមុខគេ​៕

Remi-Garde

​

ការស្នើ​ឲ្យ​លោក កឹម សុខា បកស្រាយ​ជុំវិញ​ខ្សែសំឡេង​របស់​ក្រុមនិស្សិត ACU នឹង​ប្រកាស​នៅ​ថ្ងៃទី​២៥​មីនា​ខាងមុខ​

​រាជធានី​ភ្នំពេញ​៖​បណ្ដឹង​របស់​ក្រុមនិស្សិត ដែល​ស្នើ​ឲ្យ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​បកស្រាយ​ជុំវិញ​ករណី​ខ្សែអាត់​សំឡេង អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU នឹង​ឆ្លើយតប​នៅ​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦​ខាងមុខ​៕

bcb7df20ea82dc1a61f01c8dd406ac96
​

West Ham ចាប់អារម្មណ៍ Edin Dzeko របស់ Roma

​បាល់ទាត់​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្លិប​ញញួរ​ធំ West Ham United បាននិងកំពុង​ត្រៀម​ដាក់សំណើ​ទៅកាន់​ក្លិប​ចចក​ព្រៃ Roma ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Edin Dzeko ត្រឡប់​មកលេង​នៅ​ក្របខ័ណ្ឌ Premier League វិញ​នា​រដូវក្តៅ​ខាងមុខនេះ​។​
​ក្លិប​ញញួរ​ធំ West Ham បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​នូវ​ទម្រង់​បាន​យ៉ាង​ល្អ​ហើយ​បាន​ឈរ​នៅ​ចំណាត់​ល្អ​ក្នុង​តារាង Premier League នៅ​រដូវ​កាល​នេះ​នឹង​កំពុង​រឹត​ប​ង្រឹ​ត​ក្នុង​ការនាំយក​កីឡា​មក​ពង្រឹង​នៅ​រដូវ​កាល​ក្រោយ​ទៀត​។​
​យោងតាម​កាសែត Gazzetta dello Sport បាន​អះអាងថា អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មេឃ​ខៀវ Manchester City គឺជា​គោលដៅ​ដ៏​សំខាន់​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ក្នុងតម្លៃ​ពល​ម​ក្ម​២០​លាន​ផោន​ដែលជា​តម្លៃ​មួយ​សម្រាប់​ក្រុម​ញញួរ​ធំ​អាច​ទិញ​បាន​នោះ​។​
​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយនឹង​ក្លិប​ចរ​ចក​ព្រៃ Roma កាលពី​រដូវ​កាល​មុន និង​បាន​ស៊ុត​បញ្ចូល​ទី​បានតែ​៧​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន​២៥​លើក​នៅក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A​។​
​គួរ​បញ្ជាក់ថា Dzeko បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៧២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​១៨៩​លើក​ក្នុងអំឡុង​រយៈពេល​៥​ឆ្នាំ​នៅ Premier League ជាមួយ​ក្លិប​មេឃ​ខៀវ Man City៕

Dzeko

​

ACU អះអាងថា អ្នកសារព័ត៌មាន​គ្មាន​ទោសកំហុស​ទេ ចំពោះ​ការផ្សព្វផ្សាយ​រឿងអាស្រូវ​ផ្លូវភេទ​លោក កឹម សុខា​

​រាជធានី​ភ្នំពេញ​៖​ប្រធាន ACU លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​គ្មាន​កំហុស​ទេ ជុំវិញ​ការផ្សព្វផ្សាយ​សំឡេង​រឿងអាស្រូវ​ផ្លូវភេទ របស់លោក កឹម សុខា ដោយសារ​សម្លេង​ទាំងនោះ ពួកគេ​ទទួលបាន​ពី​ប្រភព​ទី​៣​។ លោក​បន្ថែមថា សំឡេង​ដែល​បែកធ្លាយ​នៅ​បណ្តាញ​សង្គម​សាមីខ្លួន​ទទួលស្គាល់​ការពិត ព្រោះ​យោងទៅតាម​ច្បាប់​នៅពេល ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សាយ​អំពី​ខ្លួន​នូវ​រឿងអាស្រូវ ហើយ​ក្នុង​រយៈពេល​១​សប្តាហ៍​មិន​ចេញមក​បំភ្លឺ​នោះ​មានន័យថា សាមីខ្លួន​ទទួលស្គាល់ថា ជា​សំឡេង​ពិត​ហើយ​។​
​ទាក់ទង​បណ្តឹង​ខាងលើ លោក ឱម យ៉ិនទៀង បញ្ជាក់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ មីនា ACU នឹង​ប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​សំណុំរឿង​អាស្រូវ​របស់លោក កឹម សុខា ដែល​ប្តឹង​ដោយ​ក្រុមយុវជន​និង​និស្សិត​ដឹកនាំ​ដោយ​លោក ស្រី ចំរើន​៕

orm-yinteang-2014-08-16

​

ស្តាប់​បុរស​ម្នាក់​និយាយ​ត្រួសៗ​ពីលោក ជុន ចាន់​បុត្រ អ្នក​អធិប្បាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​

 

ដោយ​៖​ម៉ាន​ន្ទ​
​
​ភ្នំ​ពេ​ញ​​៖លោក ជុន ចាន់​បុត្រ អ្នក​អធិប្បាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ មីនា កន្លងមកនេះ ត្រូវបាន​បុរស​ម្នាក់​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​និយាយ​ពី​រឿងអាស្រូវ​ខ្លះៗ​ទាក់ទង​នឹង​ប្រវត្តិ​របស់លោក ដែលបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ុក គឹម​សេង ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ជាន់​មួយរូប​ក្នុង​ក្រសួង​ព័ត៌មាន បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​អមដោយ​រូបភាព​អនុស្សាវរីយ៍​២​សន្លឹក​ដែល​លោក​ថត​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង និង​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​លោក អ៊ុក គឹម​សេង សរសេរថា ចាំមើល ជន ចាន់​បុត្រ គាត់​ចេញ​ច្រក​ណា​ទៀត​ដើម្បី​បំផ្លាញ​សុ​ឆន្ទៈ​អ្នកឧកញ៉ា គិត ម៉េង និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ដឹកនាំ​យុវជន​ខ្មែរ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​អាមេរិក​។​លោក​ថា លោក​មិនបាន​ទៅ​ទេ ប៉ុន្តែ​នៅ​រៀបចំ​កាំជ្រួច​អិន​ថឺ​ណេ​ត​អន្តរទ្វីប​ពី​ភ្នំពេញ​។​

​ប្រហែល​ជាជាង​២​ម៉ោង​ក្រោយមក គេ​ឃើញ​បុរស​ម្នាក់​ដែល​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Um Sarin បានធ្វើ comment ឆ្លើយតប​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ុក គឹម​សេង ក្នុងន័យ​ចំអក​ថា អ្នកជំនាញ​ក្នុងការ​ប្រើ​វោហារ​អូសទាញ​អ្នក​ស្តាប់​រូបនេះ ក៏មាន​ប្រវត្តិ​មិនល្អ​ស្អាតស្អំ​ជាង​អ្នក​ដែល​ខ្លួន​(​លោក ជន ចាន់​បុត្រ​) ធ្លាប់​ច្បិច​លើក​យកមក​សម្ភាសន៍​សួរដេញដោល និង​រិះគន់​នោះដែរ​។​

​ខាងក្រោម​នេះ​ជា​សំណេរ (Comment)​ចូលរួម​របស់លោក Um sarin ​៖
​ជុន ចាន់​បុត្រ ឈ្មោះ​ពិត ហួត វុ​ឌ្ឍី ជា​អតីត​ក្មេង​កំព្រា​នៅ​កូ​លាប​បី (​បន្ទាយ​សេះ​) ។​ត្រូវបាន​ដេញចេញ​ពី​មណ្ឌល​ដោយសារ ល្មើស​វិន័យ​មណ្ឌល​។ ធ្លាប់​រៀន​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សហភាពសូវៀត និង​ត្រឡប់មកវិញ​បង្រៀន​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​។ ក្រោយមក​បានមក​ធ្វើការ​នៅ​អង្គការ យូណេស្កូ ភ្នំពេញ ។ បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក ហើយ​ជា​បងប្អូន ម៉ា​យា​រឹទ្ធ ។ ម៉ា​យា​រិ​ទ្ធ ហៅ​មក​ធ្វើការ​នៅ អាស៊ីសេរី មក​បង្កជម្លោះ​ជាមួយ ដា​រិត​ផាត ហើយ​អាមេរិកកាំង​ដេញ ដា​រិត​ផាត ដែល​ត្រូវជា​បេក្ខជន​នាយក​វិទ្យុ​អាស៊ីសេរី​ចោល​ទៅ តាំងពី​ឆ្នាំ 1998 ម្ល៉េះ​។ ក្រោយមក ជុន ចាន់​បុត្រ មានរឿង​អាស្រូវ ក្លែង​វិ​ក័យ​ប​ត្រ លួច​លុយ អាស៊ីសេរី អាមេរិកកាំង បាន​ដេញ​ចោល​ទៅ​។ ឆ្នាំ 2009 សំ ប៉ូ​លី ហៅ ពៅ ពន្លក ត្រូវ​អាមេរិកកាំង​ឲ្យ​ឡើង​ធ្វើ​នាយក វិទ្យុ អាស៊ីសេរី បាន​ហៅ ជុន ចាន់​បុត្រ ជា​បក្ខ​ពួកខ្លួន មក​ធ្វើការ​អាស៊ីសេរី​វិញ ធ្វើជា​នាយករង​។ ក្រោយពេល​មកវិញ ជុន ចាន់​បុត្ត បាន​រៀប​ផែនការ​ដេញ​អ្នក​ចាស់​ចេញ​ម្តង​មួយៗ អស់​ជាច្រើន​នាក់​។ ជុន ចាន់​បុត្រ បានប្រែក្លាយ វិទ្យុ​អាស៊ីសេរី ទៅជា​វិទ្យុ​ផ្កាប់មុខ​គាំទ្រ​អ្នកប្រឆាំង វាយប្រហារ​បក្ស​កាន់អំណាច​តែម្តង​។ នេះ​ជា​ប្រវត្តិ​សង្ខេប​របស់លោក ជុន ចាន់​បុត្រ​។​

​មេគង្គ​ប៉ុស្តិ៍ មិន​​អធិប្បាយ​បន្ថែម​លើ​ព័ត៌មាន​នេះ​ទេ ទុក​ឲ្យ​ប្រី​យ៍​មិត្ត​អ្នកអាន និង​មិត្តអ្នកស្តាប់​វិទ្យុ​អាស៊ីសេរី ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា​រៀងៗ​ខ្លួន​៕

1abbbc21add11cc

សភា​សម្រេច​ឱ្យ លោក កឹម សុខា បំភ្លឺ​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា​

​រាជធានី​ភ្នំពេញ​៖​ករណី​រឿងអាស្រូវ​ផ្លូវភេទ ទាក់ទង លោក កឹម សុខា តំណាងរាស្ត្រ និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រដ្ឋសភា​សម្រេច​ឲ្យ​លោក កឹម សុខា ឆ្លើយបំភ្លឺ​ចំពោះ​រដ្ឋសភា​។​
​លិខិត​របស់លោក​ឡេង ប៉េងឡុង ចុះ​ថ្ងៃទី​២១​មីនា បានសរសេរថា «​យោងតាម​លិខិត​លេខ​០០៨ ចុះ​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៦​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិយស​ជាតិ​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់​ភារកិច្ច​ឲ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បញ្ជូន​ញត្តិ​នេះ​ទៅ​ឯកឧត្តម កឹម សុខា​»​។​
​លិខិត​ពី​រដ្ឋសភា​បាន​បញ្ជាក់ថា រដ្ឋសភា​បានទទួល​ញត្តិ​ស្នើសុំ​ពី​តំណាង​យុវជន​និង​និស្សិត គឺ​លោក ស្រី ចំរើន ដែល​បាន​ស្នើសុំ​ឲ្យ​លោក កឹម សុខា ឆ្លើយបំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ស្នេហា​អសីលធម៌ ដែល​សង្ស័យថា​ជា​សម្លេង​របស់លោក​៕

KHM_Kem-Ssokha_SoySophea_20140826

​

អគ្គស្នងការ​នគរបាល​ជាតិ​អំពាវនាវ​ឲ្យ​មន្ត្រី​គយ​បញ្ឈប់​ការចុះ​ចាប់​រថយន្ត​ស្លាក​លេខ​ន​.​ប​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​

​រាជធានី​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានស្នើ​ឲ្យ​មន្ត្រី​គយ​បញ្ឈប់​សកម្ម​ភាពចុះ​ចាប់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ដែល​បាន​ចុះបញ្ជី​ជា​អចលន​ទរព្យ​របស់​ក្រសួងមហាផ្ទៃ​ត្រឹមត្រូវ​។ នេះ​បើ​យោង​លិខិត​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដាក់ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​សម្តេច​ក៏បាន​ឯកភាព​ផងដែរ​៕

1927808_1572888929692139_7640794280588564223_n

​

​ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅក្នុង​ចំការ​តា​ង៉ែ​ន​

​ខេត្ត​ប៉ៃលិន​៖​មានការ​ភ្ញាក់ផ្អើល​ដោយ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ពេញ​ខ្លួន ស្ទើរ​មើល​មិន​យល់​នៅក្នុង​ចំការ​តា​ង៉ែ​ន​របស់ខ្លួន សង្ស័យ​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ ហើយ​ទាក់​វ័​ល្លិ​ដួល​ងើប​មិន​រួច​ក៍​ត្រូវ​ភ្លើង​ឆេះ​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទាយ​ទាហាន​វរៈ​សេនា​តូច​៥០៧ ព្រំដែន​កម្ពុជា ថៃ ស្ថិតនៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។​
​ប្រភពពី​លោក ជ ម៉ាញ នាយប៉ុស្តិ៍​នគរ​បាលប​រយ៉ា​ខា​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ណឹ​ប លាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ចុងភៅ​នៅ​បន្ទាយ​ទា​ហ៊ាន​ខាងលើ និង​មាន​ប្តី​ជា​ទាហាន ឈ្មោះ ឈឺ ធី អាយុ​៣៦​ឆ្នាំ អ្នក​ទាំងពីរ​នៅ​បន្ទាយ​ទា​ហសន​ខាងលើ​។​
​ប្រភព​បាន​បន្តទៀតថា ដោយ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ញឹកញាប់​លុះ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ភ្លើង​ក៏​បន្ត​ឆេះ​នៅលើ​ភ្នំ​ក្បែរ​ចំការ​តា​ង៉ែ​ន​របស់​ជនរងគ្រោះ ពេលនោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាននាំគ្នា​ទៅ​ពន្លត់ភ្លើង​ដែរ​រួច​ក៏​នាំគ្នា​មក​ផ្ទះ លុះ​ពេល​រសៀល​ក្នុង​ថ្ងៃ​ដដែល ពេល​ប្តី​មិន​នៅ​ដោយ​រវល់​ទៅ​ផ្សារ​ប៉ៃលិន ប្រពន្ធ​ក៏បាន​ឃើញ​ភ្លើង​កំពុង​បន្ត​ឆេះ​ព្រៃ​រាលដាល​ជិត​ដល់​ចំការ​របស់ខ្លួន​ជនរងគ្រោះ​ក៏បានរ​ត់ទៅ​តែម្នាក់ឯង ដើម្បី​ពន្លត់ភ្លើង​នេះ​តែ​ជា​អកុសល​ក៏បាន​ស្លាប់​នៅក្នុង​ភ្លើងព្រៃ​នេះ​តែម្តង​។​
​ចំណែក​លោក ឈឺ ធី ជា​ប្តី​ជនរងគ្រោះ និង​ជាម​ន្ត្រី​យោធា​នៅ​បន្ទាយ​វរៈ​សេនា​តូច​៥០៧ បាន​ប្រាប់ថា គាត់​មិនបាន​ដឹងថា​ប្រពន្ធ​របស់គាត់​ទៅ​ទី​នោះឡើយ​ពេលមកដល់​បន្ទាយ​វិញ នៅពេល​ល្ងាច​អត់​ឃើញ​ប្រពន្ធ​គាត់​សួរ​គេ​គ្មាន​អ្នកណា​ដឹងថា​ទៅណា​ទេ លុះ​ព្រឹក​ឡើង​ក៏បាន​ឮដំណឹង​ថា​ប្រពន្ធ​របស់គាត់​ត្រូវ​ភ្លើងព្រៃ​ឆេះ​ស្លាប់​ហើយ​។ បច្ចុប្បន្ន​សព​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​ក៍​បានប្រគល់​ឲ្យ​ខាង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

indexf

​

បង្ក្រាប​វង់ល្បែង​មួយកន្លែង​នៅ​ស្រុង​លំផាត់ ឃាត់ខ្លួន​មនុស្ស​ម្នាក់ និង​ដកហូត​ម៉ូតូ​៧​គ្រឿង​

​ខេត្តរតនគិរី​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ស៊ិន​លែរ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​លំផាត់​បាន​ចុះបង្ក្រាប​វង់ល្បែង​(​លេង​អាប៉ោង​)​មួយកន្លែង ដោយ​ឃាត់ខ្លួន​មនុស្ស​ម្នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង​។ ការបង្ក្រាប់​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែមីនា ត្រង់ចំណុច​អូរ​ជ្រុង ស្ថិតក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។
​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​វង់ល្បែង​ប្រាប់​ឲ្យ​ដឹងថា​បាន​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ម្នាក់​ឈ្មោះ​ពៅ ឆេង អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡា​មិញ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ និង​ដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង​។​ដោយឡែក​ក្រុម​ញៀន​ល្បែង​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់អស់​។ បច្ចុប្បន្ន​អ្នកញៀន​ល្បែង​ម្នាក់​ខាងលើនេះ​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​លំផាត់​ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​៕

b14d6f6ac73bc67fd28d04cb366587c5596

​

ជំរុំ​យោធា​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់រងការវាយប្រហារពី​ក្រុម ISIS ​

​អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ ISIS បានធ្វើការ​វាយប្រហារ​លើក​ទី​២​លើ​ជំរុំ​យោធា​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក Steve Warren អ្នកនាំពាក្យ​មកពី​កម្លាំងចំរុះ​យោធា​។​
​សម្រាប់​ការវាយប្រហារ​នេះ​មិន​បានធ្វើ​ឲ្យ​យោធា​អាមេរិក​ណា​ម្នាក់​រងរបួស​ឡើយ ផ្ទុយទៅវិញ ក្រុម ISIS ចំនួន​០២​នាក់ ត្រូវបាន​សម្លាប់ ក្នុងការ​បាញ់ប្រហារ​គ្នា រួម​នឹង​បក្ខពួក​ប្រមាណ​ជាង​១០​នាក់​ផ្សេងទៀត ខ្លះ​រងរបួស និង​រត់គេចខ្លួន ។​
​ជំរុំ​យោធា​អាមេរិក Bell ជា​មូលដ្ឋាន​យោធា​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ឈរជើង​ដើម្បី​ធ្វើការ​បោសសំអាត​ក្រុម ISIS ហើយក៏​ជា​មូលដ្ឋាន​ធំជាងគេ​លំដាប់​ទី​២​នៃ​ការតាំង​មូលដ្ឋានទ័ព​អាមេរិក​ដែរ​។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការវាយប្រហារ​មកលើ​មូលដ្ឋាន​យោធា​អាមេរិក​ពី​សំណាក់​ក្រុម ISIS នោះ ដោយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ​មានការ​វាយប្រហារ​ជា​លើកដំបូង​ដោយ​ក្រុម ISIS មកលើ​មូលដ្ឋាន​យោធា​អាមេរិក​បណ្តាល​ឲ្យ​យោធា​អាមេរិក​ចំនួន​០៨​នាក់​រងរបួស​៕

e676a5317a3b8a672f7b18849136d0d4
​

ស្លាប់​១១​នាក់ របួស​២៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ បាត់បង់​ជីវិត​ចំនួន ១១​នាក់ និង​របួសធ្ងន់ ១៥​នាក់ និង​របួសស្រាល ៨​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នោះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ២០​គ្រឿង​, រថ​យ្ត​ធុន​តូច ១០​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ២​នាក់ ។ ប្រភព​បញ្ជាក់ថា មូលហេតុ​មកពី​បើកបរ​លឿន ៥​លើក​, បត់​គ្រោះថ្នាក់ ៧​លើក​, មិន​គោរ​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ស្រវឹង ១​លើក និង​ប្រជែង ១​លើក ។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​ចូល​គោលដៅ ៣២.០៤៩​គ្រឿង (​ម៉ូតូ ៦៧​ភាគរយ​), មធ្យោបាយ​ល្មើស ៤.៨៥៣​គ្រឿង​, (​ម៉ូតូ ៦៤​ភាគរយ​), ធ្វើការ​អប់រំ ២.១៤២​គ្រឿង ស្មើនឹង ៤៤​ភាគរយ និង​ពិន័យ ២.៧១១​គ្រឿង (​បង់ប្រាក់ ៨៤​ភាគរយ​)៕

b24a6d6c4aa8908cae1b1985ba12f5bf

​

ACU កោះហៅ​លោក ស្រី ចំរើន ចូល​បំភ្លឺ​រឿង​ប្តឹង​លោក កឹម សុខា ស្អែក​នេះ​

​រាជធានី​ភ្នំពេញ​៖​តាម​ព័ត៌មាន​ដែល​ទទួលបាន​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២២ មីនា​ស្អែក​នេះ ACU បាន​កោះហៅ​ឲ្យ​ក្រុមនិស្សិត​មួយក្រុម​ដឹកនាំ​ដោយ លោក ស្រី ចំរើន ដែល​ទាមទារ​ឲ្យ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​ឆ្លើយបំភ្លឺ​រឿង​បណ្តឹង​ទាក់ទង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា ជាមួយ​នារី​ម្នាក់​ដែល​គេ​អះអាងថា ជា​ស្រី​ស្នេហ៍​របស់​ប្រធានស្តីទី​រូបនោះ​៕

F146E1C9-6D64-408E-A43B-368419C1E014_w640_r1_s_cx0_cy2_cw0

​

ភ្លើង​ឆេះ​ព្រៃ​ក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​រាលឆេះ​បំផ្លាញ​កាំភ្លើង​១១​ដើម និង​គ្រាប់​២​ពាន់​គ្រាប់​

​ខេត្តព្រះវិហារ​៖​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ បានអោយដឹងថា ដោយសារ អាកាសធាតុ ក្តៅ​ស្ងួត​ខ្លាំង បណ្តាលអោយ​កើតមាន គ្រោះធម្មជាតិ ភ្លើង​ឆេះ​ព្រៃ ក្បែរ​វត្ត កែវ​សិក្ខា​គិរី ស្វា​រៈ ដែល​ទីតាំង​វត្ត​មួយ​នេះ ឆ្ងាយ​ពី​ប្រាង្គ​ប្រាសាទ ព្រះវិហារ ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ ប៉ុណ្ណោះ​។​
​ហេតុការណ៍​នេះ​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៦​ដែលមាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​ខាងក្រោយ​វត្ត​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​កាលពី​ថ្ងៃទី​២០​មីនា​២០១៦​អាកាសធាតុ​ក្តៅ​ខ្លាំង​បណ្តាលអោយមាន​ភ្លើង​ឆេះ​ព្រៃ​គុម្ព​ព្រេច​ហើយ​បាន​រាលដាល​ឆេះ​ដល់​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​មាន​រយះពេល​២​ម៉ោង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​និង​កងទ័ព​ប្រចាំការ​នៅ​ទីនោះ​ប្រមាណ​៦០​នាក់​នាំគ្នា​អន្តរាគមន៍​ដងទឹក​ពន្លត់​រលត់ទៅវិញ​។ វា​ពុំមាន​រងរបួស​ដល់​ម​នុស្ស​ណា​ម្នាក់​នៅក្បែរៗ​នោះទេ​។​
​លទ្ធផល​ភ្លើង​ឆេះ​ព្រៃ​ខាងលើនេះ​បាន​បន្សល់ទុក​នូវ​ការខាតបង់់​មួយចំនួន​គឺ​ឆេះ​អាវុធ​អស់​ចំនួន​១១​ដើម​និង​ក្បាល​គ្រាប់​ប្រមាណ​២​ពាន់​គ្រាប់​ដែល​អាជ្ញាធរ​បាន​រក្សាទុក​ក្នុង​ខ្ទម​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​។​ហេតុការណ៍​នេះ​សំណាងល្អ​ហើយ​ដែល​ក្បាល​គ្រាប់​មិន​ផ្ទុះ​ទៅ​ត្រូវចំ​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ​ក្បែរ​វត្ត​ឆ្ពោះទៅកាន់​ប្រាង្គ​ប្រាសាទព្រះវិហារ​នោះ​។​
​រហូតមកដល់​ថ្ងៃទី​២១ មីនា​នេះ​មិនទាន់មាន​សេចក្តីថ្លែងការណ៍​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ​កងកំលាំង​និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅ​ទ្បើ​យ​ទេ​ចំពោះ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅក្បែរ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈហើយ​ចៃដន្យ​អាក្រក់​វា​បាន​រាលដាល​ទៅ​ឆេះ​អាវុធ និង​គ្រាប់រំសេវ​នៅក្បែរនោះ​ថែមទៀត​។ អ្នកសារព័ត៌មាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មន្ដ្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ចូល​ហើយ​ប៉ុន្តែ​មិនមាន​អ្នក​លើក​ទទួល​៕

k2

​

ខ្សែភាពយន្ត​២​ប្រកាស​ចេញ​ថត​រួមគ្នា​នឹង​ការសម្ពោធ​ស្ទី​ឌី​យោ​ថត​រឿងបុរាណ​

​ដោយ​៖​រតនៈ​

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បានរៀបចំ​ពិធី​សម្ពោធ​ស្ទី​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ និង​ប្រកាស​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​ចំនួន​២​ដំណាលគ្នា​គឺ​រឿង​”​ចាប៉ី​នាគ​ត្រាច់ចរ​” និង​រឿង​”​ស្នេហ៍​បញ្ច្រាសទិស​”​។ កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ស្នាក់ការ​ផលិតកម្ម​នា​បុរី​វិមាន​ភ្នំពេញ​ក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផលិតករ សិល្បករ​ជាច្រើនរូប​។​

​អ្នកស្រី ថុង ស៊ីវ​ទៀត អគ្គនាយិការ​ផលិតក​ម្ម ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត បាន​បញ្ជាក់ថា ស្ទី​ឌី​យោ​ផលិត​ខ្សែភាពយន្ត​ភាគ​បែប​បុរាណ​នេះ​ស្ថិតក្រោម​ការចំណាយ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ដើម្បី​បម្រើ​ការផលិត​ខ្សែភាពយន្ត​បែប​បុរាណ​ដែល​មិនមាន​ផលិតកម្ម​ច្រើន​ធ្វើ​ការផលិត​។​អ្នកស្រី​បញ្ជាក់ថា ស្ទី​ឌី​យោ​នេះ​នឹង​ជួយ​ជំរុញ​លើកកម្ពស់​ខ្សែភាពយន្ត​ខ្មែ​ឲ្យ​កាន់តែ​រីកចម្រើន​រស់​រវើក​។ អ្នកស្រី​បន្តថា ស្ទី​ឌី​យោ​ដែលមាន​ទំហំ​ធំ​ទូលាយ​នេះ​បំពាក់​ផងដែរ​នូវ​សម្ភារៈ​បម្រើ​ឲ្យ​ការផលិត​ខ្សែភាពយន្ត​បែប​បុរាណ ដែលមាន​ទាំង​ក្រឡាបន្ទំ ទីប្រជុំ​សាវ​នា​ការ​របស់​ព្រះរាជា​ជាដើម​។
​ ​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​កោតសរសើរ​ចំពោះ​លោកស្រី​អគ្គនាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ដែល​បាន​ចំណាយ​ទុន​ដ៏​ច្រើនសន្ធឹក​ស​ន្ទា​ប់​សម្រាប់​បង្កើត​ស្ទី​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ រួមទាំង​ការ​ខ្នះខ្នែង​ក្នុងការ​ជំរុញ​ការផលិត​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ទៀត​។ លោក​បញ្ជាក់ថា ការចំណាយ​ទុន និង​ការខិតខំ​ប្រឹងប្រែង និង​ការ​រូប​រួម​សាមគ្គី​ទាំង​ផលិតករ អ្នកនិពន្ធ និង​សិល្បករ​នៅពេលនេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន ហើយ​លោក​រំពឹង​ដែរ​ថា​ខ្សែភាពយន្ត​ខ្មែរ​នឹង​អាចមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​បរទេស​៕
​ ​1bc11bc21bc31bc4

​

Juventus គ្រោង​ទិញយក Christian Benteke របស់​ហង្ស​ក្រហម

​បាល់ទាត់​៖​យោងតាម​គេហទំព័រ The Sunday People បាន​ចុះផ្សាយ​ថា ក្លិប​សេះបង្កង់ Juventus កំពុង​បង្ហាញ​ចំណាប់​អា​ម្មរណ៍​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Christian Benteke ពី​ក្លិប​ហង្ស​ក្រហម Liverpool មកកាន់​ក្របខ័ណ្ឌ Serie A នៅ​រដូវ​កាល​ក្រោយនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​កវ័យ​២៥​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ពី​ក្លិប Aston Villa មក​នៅ​កីឡដ្ឋាន Anfield កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង ហើយនឹង​មិនសូវ​បានជា​ប់​ជម្រើស​ដំបូង​ឲ្យ​ក្រុម​ទៀតផង តែដោយសារ​មាន​ចង្អុលបង្ហាញ​ពី​លោក Jurgen Klopp ខ្លះ​នោះ​ទើប Benteke អាច​ផ្លាស់​ទម្រង់​លេង​បានល្អ​ជាង​មុន​។​
​គួរ​បញ្ជាក់ថា អ្នកចាត់ការ​ទូទៅ​រប​ស់ Liverpool បានដាក់​តម្លៃ​យ៉ាងហោចណាស់ ២៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​ទិញយក​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុងតម្លៃ​ខ្លួន​៣២.៥​លាន​ផោន​ពី​ក្លិប Aston Villa កាលពី​រដូវ​កាល​មុន​៕

85011500_christian_benteke

​