All posts by មេគង្គ ប៉ុស្តិ៍

យក​កាំភ្លើង​ជ័រ​ដើរ​ភ្ជង់​គំរាម​គេ​​ត្រូវ​នគរបាលចាប់វាយ​ខ្នោះ​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​សង្កាត់​ឫស្សីកែវ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ គ្រា​ដែល​បុរស​ម្នាក់​បាន​ដក​កាំភ្លើង​ជ័រ​ភ្ជង់​គេ ដើម្បី​សម្តែង​អំណាច​។ ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ រដ្ឋ ឃ្លី​ម​ពី​ដា អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ចំ​ណែ​ជនរងគ្រោះ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស ។​
​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត វត្ថុតាង​មាន កាំភ្លើង​ជ័រ​១​ដើម ដែក​សំប៉ែត​សម្រាប់​កាច់ក​ម៉ូតូ​១​ដើម និង​កាបូបស្ពាយ​តូច​១​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ខាងលើនេះ​នៅឡើយ​ទេ​៕

12439476_1575927119388320_2625323285093672212_n11148385_1575927112721654_8642174778936379072_n12122491_1575927129388319_3971710874101852077_n

​

សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​លោក ស៊ុន ចាន់ថុល នឹង​ប្រកាស​សាស​ក្រម​នា​រសៀល​នេះ​

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ តុលាការ​នឹង​ប្រកាស​សាស​ក្រម​លើ​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​។​
​គួរ​បញ្ជាក់ថា សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​របស់លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​នេះ ត្រូវបាន​តុលាការ​បើក​ការជំនុំជម្រះ​អស់​រយៈពេល​៤​ថ្ងៃ (២៩ ធ្នូ ២០១៥, ២១ ខែមករា​, ២៥-២៦ កុម្ភៈ ឆ្នាំ​២០១៦)​។ ជំនុំជម្រះ​រយៈពេល ៤​ថ្ងៃនេះ​តុលាការ​បាន​កោះហៅ​ជនជាប់ចោទ ឡាយ ហួង រួម​និង​សាក្សី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ដាក់​ពន្ធ​នារ​គារ​រួចហើយនោះ រួមមាន​៖ អ្នកស្រី សេង ច័ន្ទ​ដា ភរិយា​ឧកញ៉ា ខូវ ជឺ​លី សន្តិសុខ​អ្នកស្រី សេង ច័ន្ទ​ដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើ​ពីរ រូប​ទៀត គឺ ច័ន្ទ សុខា និង នាង ស៊ី​ណាត មក​សាកសួរ​បំភ្លឺ​ផងដែរ​៕

12496255_1548224598825239_5589925567157950307_o

​

រាជធានី​-​ខេត្ត​១៤ នឹង​ជួប​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី​២៥-២៦ ខែមីនា​នេះ​

​រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ​២០១៦ នេះ រាជធានី​/​ខេត្ត ចំនួន​១៤ និង​ជួប​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​។​
​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា រាជធានី​-​ខេត្ត​ទាំង​១៤ នោះ​រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកោះកុង ខេត្ត​កែប ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕

1428135389393ba777-5b8c-4d09-aa76-0ef6b8b336d8

12642642_1575344602779905_1601612271534988257_n

​

ស្លាប់​៥​នាក់ របួស​២២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

​រាជធានី​ភ្នំពេញ​៖​នៅ​ទូទាំងប្រទេស ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៤​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៤​នាក់ និង​របួសស្រាល ៨​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បណ្ដាល​ឲ្យ ខូចខាត​ម៉ូតូ​ចំនួន ១៨​គ្រឿង​, រថយន្ត​តូច ៣​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង និង​ថ្មើរជើង ១​នាក់ ។ មូលហេតុ​មកពី បើកបរ​ល្បឿន​លឿន ៦​លើក​, ប្រជែង ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ម្សិលមិញ មាន​មធ្យោបាយ​ចូល គោលដៅ​ចំនួន ៤០.៦៨៩​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស ៧.៥៤៣​គ្រឿង (​ម៉ូតូ ៦៩​ភាគរយ​), អប់រំ ៣.៣៣៦​គ្រឿង ស្មើនឹង ៤៤​ភាគរយ និង​ពិន័យ ៤.២០៧​គ្រឿង (​បង់ប្រាក់ ៨៦​ភាគរយ​)៕

e7fee840-7d87-4263-b5c8-13b4b50be783
​

បំបែកសំបុក​គ្រឿងញៀន​ក្នុង ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​២២​នាក់​

​ខេត្តកំពត​៖​យុវជន​ប្រុស​ស្រី​សរុប​២២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន គ្រា​ដែល​ពួកគេ​កំពុង​សំងំ​លេង​ហ្គេម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន កាលពី​អធ្រាត្រ ថ្ងៃ​២១ មិនា នៅផ្ទះ​ល្បែង​បាញ់​ត្រី​មួយកន្លែង​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​
​លោក ឧ​ត្ត​ម​សេនី​ត្រី អុ​ិ​ន ជីវ៉ា ស្នងការរង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​មាន​ប្រសា​ស​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក មៅ ចាន់​មាក់​ធុ​រិ​ទ្ធិ ស្នងការ​ខេត្តកំពត និង​មានការ​សម្របសម្រួល​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​
​លោក​បាន​ដឹកនាំ​កំលាំង​ផ្ទាល់ ចុះបង្ក្រាប​ទីតាំង​ល្បែង​បាញ់​ត្រី​ខាងលើ ដែល​លួចលាក់​លេង​ជា​យូ​មកហើយ រហូត​ឈានដល់​ការឆែកឆេរ​រកឃើញ​ជ​ន​អ្នក​ចែកចាយ​និង​សេព​គ្រឿងញៀន​សរុប​២២​នាក់​។​
​លោក​ស្នងការរង​បន្តថា​នេះ​ជា​ប្រតិ​ប​ត្ត​ការ​ពិសេស​លើក​ទី​១​ហើយ​សម្រាប់​ខេត្តកំពត ដែល​បំបែក​ក្រុម​អ្នកញៀន​ល្បែង​និង​ចែកចាយ​សារធាតុ​ញៀន​បាន​ទាំង​សំបុក​ខ​ណះ​ដែល​សមត្ថកិច្ច​បាន​ចំនាយពេល​តាមដាន​ជា​យូ​មកហើយ​។​
​លោក អុ​ិ​ន ជីវ៉ា ស្នងការរង​បាន​បន្ថែមថា ក្នុងការ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ នគរបាល​ដកហូត​បា​ន​វត្ថុតាង​ជា​ទូ​ហ្គេម​បាន​២​គ្រឿង មូ​តូ​៨​គ្រឿង គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១០​កញ្ចប់​តូច គ្រឿង​មា​ស៊ីន​បច្ចេកទេស​និង ទូរស័ព្ទដៃ​៦​គ្រឿង​។​
​ចំពោះ​ម្ចាស់ផ្ទះ​ឃាត់​បាន​២​នាក់​ទី​១​ឈ្មោះ​តុង លី​កក្កដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ទី​២ ឈ្មោះ​ឈា កញា​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ត្រូវជា​ប្រពន្ធ ជា​បើក​ហ្គេម​លួចលាក់​នេះ​។ ទី​៣​ឈ្មោះ ហ្គោល មូ​សា ទី​៤​ឈ្មោះ សូ ហ៊ីម ទី​៥ ចូ​ន ចាន់ ទី​៦ ផាន់ ខុម ទី​៧ សោម ពោ​ទី ទី​៨ សុខ ប៊ុន​លាង ទី​៩ វង់ វិចិត្រ ទី​១០ អ៊ុយ វុ​ធ ទី​១១ ស៊ី រតនា ទី​១២ ថោ វិចិត្រ ទី​១៣ ផាន់ វណ្ណា ទី​១៤ សាន សុធី ទី​១៥ សុខ រដ្ឋា ទី​១៦ សុខ គិរី ទី​១៧​ពោ កុក ទី​១៨ រ័ត្ន ភារ​ម្យ ទី​១៩ វ៉ា លី​ខាន ទី​២០ អ៊ុង មករា ទី​២១ ស៊ុន ប៉ិច និង​ទី​២២ សាង សណ្តាប់​។ ពួកគេ​ទាំងអស់គ្នា​សុទ្ធតែជា​រស់នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។​
​ក៏ប៉ុន្តែ​សមត្ថកិច្ច​បានបញ្ជាក់​ថា​យុវជន​ទាំង​២២​នាក់​នោះ មាន​២០​នាក់​ទៅហើយ​ជា​អ្នក​សេព​គ្រឿងញៀន តែ​ក្នុងនោះ​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ឃើញ​៤​នាក់​ជា​អ្នក​ចែកចាយ​ថែម​ទៀតផង​។​
​បច្ចុប្បន្ន​មនុស្ស​ទាំង​២២​នាក់​ខាងលើ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​រក​មេខ្លោង​ផ្សេងទៀត និង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ក្នុងពេល​ឆាប់ៗ​នេះ​៕

Untitled

​

គោលដៅ​បន្ទាប់​របស់ ISIS គឺ​ចក្រភព​អងគ្លេស ក្រោយ​សងសឹក​ប៊ែ​ល​ហ្សិ​ក​បានសម្រេច​

​ស៊ី​រី​៖​ក្រុម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា «​ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើនជាង​មុខ​» ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ជា​ទង្វើ​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Daily Mail​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក គឺជា​ការសង​សឹក ដល់​ប្រទេសមួយ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ប៊ែ​ល​ហ្សិ​ក ចាប់បញ្ជូន​សកម្ម​យុទ្ធ ISIS ដែលមាន​ឈ្មោះថា Salah Abdeslam ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​បារី​ស កាលពី​កន្លងទៅ​។ ដោយឡែក​ភ្នាក់ងារ​សម្ងាត់​ប៊ែ​ល​ហ្សិ​ក​ក៏បាន​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​គ៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ Salah Abdeslam ផងដែរ​៕

article-3504151-327A001D00000578-904_964x484

​

ផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គស​នី​រយៈពេល​៤​ថ្ងៃ​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្តកណ្តាល និង​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​អគ្គិសនី​កម្ពុជា (EDC) បាន​សេចក្តីប្រកាស​ជូនដំណឹង​ស្តីពី​ការផ្អាក​ផ្គត់​ផ្គង ចរន្តអគ្គិសនី​រយៈពេល​៤​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​២៤-២៧​ខែមីនា នៅ​បន់​មួយចំនួន​នៅ​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​៕ សូម​អាន​សេចក្តី​ដំណឹង​ល​ម្អិ​ល​ខាងក្រោម​៖

06be9a0b62bd21b1c7afcdcd43bca017178
​

រួមរ័ក​មិនឱ្យ​លុយ ញយ​ពេក​ប្រកែក​ម្តង​ដក​កាំភ្លើង​គំរាម​បាញ់​

​រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ស្រវឹងស្រា​បាន​ដក​កាំភ្លើង​គំរាម​បាញ់​ស្ត្រី​រកស៊ី​ផ្លូវភេទ ម្តុំ​វត្តភ្នំ បន្ទាប់ពី​បបួល​រួមរ័ក​មិន​ព្រម ព្រោះតែ​មិនដែល​ឲ្យ​លុយ​។ ដែល​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២២ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​៩៦ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-3241 ដែល​គេ​ស្គាល់​ថា ក្នុងចំណោម​២​នាក់​នោះ ម្នាក់​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​ម្នាក់ទៀត ជា​អ្នក​គួ​ក​ជេរ​រថយន្ត តែ​មិនដឹងថា​ទើប​មកពី​ផឹកស៊ី​នៅឯណា​នោះទេ ដោ​យមក​ក្នុងស្ថានភាព​ស្រវឹង​ស្រឿងៗ​ឌុប​គ្នា​ទៅរក​ស្រី​នៅ​ម្តុំ​វត្តភ្នំ​ក្បែរ​ទន្លេសាប​។​
​ប្រភព​បន្តថា ពេលទៅដល់ ក៏បាន​បបួល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ទៅជា​មួយ តែ​ត្រូវ​នាង​មិន​ព្រមទៅ​ទេ ព្រោះ​ធ្លាប់​ដឹងថា បុរស​រូបនេះ​ឱ្យតែ​ស្រវឹង​ដេក​ជាមួយ​ហើយ មិនដែល​ឱ្យ​លុយ​ទេ ។ ដោយសារតែ​ខឹង​នាង​ប្រកែក​មិន​ព្រមទៅ​ជាមួយ ធ្វើឱ្យ​មន្ត្រី​រូបនោះ ផ្ទុះ​កំហឹង​ដក​កាំភ្លើង​កា​៥៤​គំរាម​បាញ់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​តែម្តង​៕

d61c9e19-4d58-49bf-873b-59b8fc6f2dc3b3f00bec-f36c-4b4b-a015-b00a1b706db3384fccd0-6e82-4d87-81cd-61e8ecf8629f

​

ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​ស​ម្លា​ប់​ក្រុម​អាល់​កៃ​ដា​ច្រើន​នាក់​នៅ​យ៉េ​មែន​

​យ៉េ​មែន​៖​អាមេរិក​បាន​បើក​ការវាយប្រហារ តាម​អាកាស​មួយ​ដែល​បានសម្លាប់ ក្រុម​ទាហាន​របស់​អាល់​កៃ​ដា ជាច្រើន​នាក់​នៅក្នុង​តំបន់ Arabian Peninsula នៃ​ប្រទេស​យ៉េ​មែន​។
​យោងតាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ​របស់​មន្ទី​រ ប៉ង់​តា​ហ្គោ​ន​លោក Peter Cook បានប្រកាសថា ការវាយប្រហារ​តាម​អាកាស របស់​អាមេរិក​បានទទួល​ជោគជ័យ និង​ចំ​គោលដៅ​ទៅនឹង​កន្លែង ដែល​អាមេរិក​ជឿជាក់ថា ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​ទាហាន​របស់​អាល់​កៃ​ដា និង​មាន​ក្រុម​អ្នក​ប្រយុទ្ធ​ប្រមាណ ៧០​នាក់​នៅ​ទីនោះ​៕

images

​

ប៉ូលិស​បែ​ល​ហ្សិ​ក​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក

​ប៊ែ​ល​ហ្សិ​ក​៖​ប៉ូលិស​បែលហ្ស៊ិក​បានបង្ហាញ​រូប​ភាពជា​សាធារណៈ​នៃ​ជនសង្ស័យ​ដែល​កំពុង​តាម​ចាប់ខ្លួន និង​បាន​សួរ​ទៅ​សាធារណជន​ដែល​ស្គាល់ ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ និង​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ព្រុ​ច​សែ​ល​។​
​បើតាម​សហព័ន្ធ​ព្រះរាជអាជ្ញា​បាន​និយាយថា មាន​បុរស​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់​ស្លៀកពាក់​ជា​ជន​ស៊ីវិល​ធម្មតា បាន​រុញ​វ៉ា​លីដា​ក់លើ​រទេះ​ចូលទៅក្នុង​អាកាសយានដ្ឋាន​។​ដោយឡែក​ជនសង្ស័យ​ពីរ​នាក់​ផ្សេងទៀត ប្រហែលជា​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​បាត់ទៅហើយ នៅសល់តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវ​ប៉ូលិស​តាម​ចាប់​។​
​បើតាម​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​បែលហ្ស៊ិក​បាន​និយាយថា ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​នោះ បាន​ទុក​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន ប៉ុន្ដែ​សំណាងល្អ​ដែល​វា​មិន​ផ្ទុះ​។​រីឯ​អ្នកបើក​រថយន្ដឈ្នួល​ដឹក​ជនសង្ស័យ​ទាំងបី​នាក់​វិញ បាន​ប្រាប់​ក្រុម​ស៊ើបអង្កេត​ថា រូបគេ​បាន​ទៅយក​ជនសង្ស័យ​ទាំងបី​នាក់​នៅ​ទីតាំង​មួយ​។ ចំណែក​វ៉ា​លី​ដែល​ពួកគេ​យក​ចេញពី​រថយន្ដ មិនបាន​យក​ចូលក្នុង​អាកាសយានដ្ឋាន​ទាំងអស់​ទេ គឺ​ទុក​នៅ​ខាងក្រៅ​អគារ​ខ្លះ ហើយ​ក្រោយមក​ក៏ត្រូវ​គេ​ឆែក​ឃើញ​។​នោះ​ហើយ​គឺជា​គ្រាប់បែក​ដែល​ត្រូវ​រកឃើញ​នៅក្បែរ​អគារ​។​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នៅ​ស្ថានីយ៍​រថភ្លើង​វិញ ប៉ូលិស​មិនទាន់​បានបង្ហាញ​ពី​ការធ្វើសកម្មភាព​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ទាំងពីរ​ទីតាំង​ក្នុង​ក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​មីនា បានសម្លាប់​មនុស្ស​ជាង​៣០​នាក់ និង​អ្នករបួស​កើន​ដល់​ជាង​២០០​នាក់​ហើយ​៕

20160323

​

John Obi Mikel អាច​នឹង​ទៅលេង​នៅ Chinese Super League

​បាល់ទាត់​៖​ខ្សែបម្រើ​របស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ John Obi Mikel ត្រួវបាន​គេ​រារ​ការណ៍​ថា​កំពុងមាន​គម្រោង​ក្នុងការ​ផ្លាស់ប្តូរ​ទៅលេង​នៅ​ក្របខ័ណ្ឌ Chinese Super League នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​
​ខ្សែបម្រើ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ​២៨​ឆ្នាំ​រូបនេះ កិច្ចសន្យា​នាពេល​បច្ចុប្បន្ន​នៅ​កីឡាដ្ឋាន Stamford Bridge ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយនេះ​បន្ទាប់ពី​មិនមាន​ការលិចលឺ​ថា ក្លិប​ទាន់​មាន​គម្រោង​ផ្តល់ជូន​នូវ​កិច្ចសន្យា​បន្ថែម​ចំពោះ​កីឡា​រូបនេះ​ទេ​។​
​យោងតាម​កាសែត Evening Standard បាន​ចុះផ្សាយ​ថា យ៉ាងហោចណាស់ មាន​ក្លិប​ចំនួន​៣​ដែលមាន​បំណង​ចុង​ទិញ​ខ្សែបម្រើ Mikel រួមទាំង​ក្រុម Jiangsu ហើយនឹង​ក្រុម Shanghai SIPG ផងដែរ​។​
​ខ្សែបម្រើ Mikel អាច​នឹង​សម្រេចចិត្ត​នៃ​ការផ្លាស់ប្តូរ​ទៅកាន់​ក្លិប​មួយ​នៅក្នុង​ប្រទេស​ចិន​នៃ​ក្របខ័ណ្ឌ Chinese Super League ដើម្បី​ចូលរួម​មួយ​អតីត​មិត្ត​រួម​ក្រុម​តោ​ខៀវ​គឺ​កីឡា Ramires ។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ Mikel គឺ​កីឡាករ​មួយរូប​ដែរ​លេង​ឲ្យ​ក្រុម Chelsea បានយូរ​ជាងគេ​បន្ទាប់ពី​ប្រធាន​ក្រុម John Terry៕

John-Obi-Mikel-630099

​

លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន និង​អនុប្រធាន​ក្រុម សមាជិកសភា CNRP

​រាជធានី​ភ្នំពេញ​៖​កាលពី​ម្សិលមិញ នាទី​ស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដឹកនាំ អង្គប្រជុំ ពិភាក្សា និង​អនុម័ត​វិធាន​ផ្ទៃក្នុង ក្រុម​សមាជិកសភា គណបក្ស​។ ទន្ទឹម​នោះ​ក៏​ជ្រើសរើស​ថ្នាក់ដឹកនាំ ក្រុម​សមាជិកសភា គណបក្ស​ផងដែរ ក្នុងនោះ​លោក សម រង្ស៊ី ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន និង លោក កឹម សុខា ជា​អនុប្រធាន​ស្ដីទី​។ ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បោះឆ្នោត​ជ្រើសរើស គណៈ​អភិបាល នៃ ក្រុម​សមាជិកសភា គណបក្ស សង្គ្រោះ​ជាតិ​មាន អភិបាល អភិបាលរង អគ្គលេខាធិការ អគ្គលេខាធិការរង និង​ហេរញ្ញិក​។​
​ការបោះឆ្នោត​នេះ បានជ្រើសរើស ទី​១/ លោក សុន ឆ័យ ជា​អភិបាល​, ទី​២/ លោក អ៊ូ ច័ន្ទ​រ័ត្ន ជា​អភិបាលរង​, ទី​៣/ លោក គី វណ្ណដា​រ៉ា ជា​អគ្គលេខាធិការ​, ទី​៤/ លោក កែវ ភី​រម្យ ជា​អគ្គលេខាធិការរង និង​ទី​៥/ លោក លឹម ប៊ុន​ស៊ី​ដា​រ៉េត ជា​ហិ​រ​ញ្ញិ​ករ​បស់ CNRP៕

0363efcfffaca9d89a07c8f97d69881d

279

​

ISIS អះអាងថា ការវាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ជា​ទង្វើ​ក្រុម​ខ្លួន​

​ព្រុ​ច​សែ​ល​៖​ក្រុម ISIS បាន​ចេញមុខ​អះអាងថា ក្រុម​សកម្មជន​របស់ខ្លួន ជា​អ្នក​វាយប្រហារ​ភេរវកម្ម នៅ​កណ្ដាល​ទីក្រុង ព្រុ​ច​សែ​ល ប្រទេស​ស​ប៊ែ​ល​ហ្សិ​ក ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់ កើនឡើង​ដល់​៣០​នាក់ និង​អ្នករបួស​ជិត​២០០​នាក់ ។​
​នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្សិ​ក លោក Charles Michel បាន​ថ្លែង​ឲ្យ​ដឹងថា «​អ្វីដែល​យើង​ភ័យខ្លាច នៅពេលនេះ​វា​បានកើត​ឡើង​ហើយ ដោយ​យើង​ត្រូវ​រង​ការ​ប្រហារ​ពី​សំណាក់​សង្គមងងឹត ហើយ​លោក​មាន​សេចក្ដី​រន្ធត់ យ៉ាងខ្លាំង ព្រោះ​វា​ជា​អំពើ​ភេរវកម្ម​ដ៏​សាហាវ​មួយ​»​។​
​នៅឯ​ប្រទេស​បារាំង​វិញ ប្រធានាធិបតី​បារាំង លោក François Hollande បាន​ព្រមាន​ដល់​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ ឲ្យ​បង្កើត​ការប្រុងប្រយ័ត្ន និង​ចំណែក​មន្ត្រី​ទទួល​ផ្នែក​សង្គ្រោះបន្ទាន់​ក៏ត្រូវ​ត្រៀមខ្លួន​គ្រប់ពេលវេលា​ផងដែរ ព្រោះថា ទង្វើ​ដែល​កើតមាន​នៅក្នុង​ប្រទេស ប៊ែ​ល​ហ្សិ​ក​គឺជា​ករណី​ភេរវកម្ម​៕

6143d16c-9112-4012-b590-c32a259bfd7d

​

សន្តិសុខ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​១១​ម្នាក់ដេកស្លាប់​ដោយសារគាំងបេះដូង

​រាជធានី​ភ្នំពេញ​៖​ករណី​សន្តិសុខ​ដេកស្លាប់​នៅក្នុង​អគារ​សាលា​ប៊ែ​ល​ធី​លេខ​១៧៩៦ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយសារ​គាំ​បេះដូង​។ ហេតុការណ៍​នេះ បាន ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦​។​
​ជនរងគ្រោះ​ឈ្មោះ អិន តោក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ស្រុកកំណើត នៅ​ភូមិ​តា​ពាំ ឃុំ​តា​ផេ​ន ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​
​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៥ និង​៣០​នាទី មិត្ត​រួមការ​ងារ បាន​ដើរទៅ​ដាស់​ជនរងគ្រោះ ឲ្យ​ជួយ​ធ្វើ​ការងារ ហើយក៏​ឃើញ​ជនរងគ្រោះ​ស្លាប់​តាំងពី​ពេលណា ហើយក៏​មានការ​ភ្ញាក់ផ្អើល​តែម្តង​។ ក្រោយ​កើតហេតុ​សព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

photo-1-3

​

តារាសម្តែង ដេ​ន​នី ខ្វាន់ ថា​នឹង​សិច​ស៊ី​ជាង​នេះ​ទោះ​មានការ​រិះគន់​ក្តី​

​ដោយ​៖ រតនៈ​

​ភ្នំពេញ​៖​តារា​សម្តែង​ទើបនឹង​លេចមុខ​ក្នុង​វិស័យ​សិល្បៈ​គឺ​កញ្ញា ដេ​ន​នី ក្វាន់ បាន​រង​ការរិះគន់​មិន​សំចៃមាត់​ពី​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​រូបថត​ជាច្រើន​សន្លឹក​របស់​នាង​ក្នុង​ឈុត​ហែល​ទឹក​នៅ​មាត់សមុទ្រ​។ ទោះជា​យ៉ាងណា​តារា​ស្រី​ទើប​ល្បីឈ្មោះ​រូបនេះ​បាន​លើកឡើងថា មិន​ខ្វល់​នឹង​ការរិះគន់​កន្លងទៅ​ទេ ហើយ​នាង​នឹង​បន្ត​ភាព​សិ​ច​ស៊ី​កាន់តែខ្លាំង​ជាង​នេះ​ប្រសិនបើ​អ្នក​ផលិត​តម្រូវ​ឲ្យ​នាង​ធ្វើ​ដូចនេះ​។
​
រូបថត​បង្ហាញ​ដងខ្លួន​ដ៏​ស្រលន​ជាច្រើន​សន្លឹក ជាមួយនឹង​ឈុត​ប៊ី​គី​នី​បិទបាំង​តែ​កេរ្តិ៍​ភេទ​លើ​ក្រោម​បន្តិច​គ្រា​ដែល​នាង​ចេញទៅ​សម្តែង​នៅលើ​កោះទន្សាយ ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន មើល​ភ្លឹក​ជាមួយនឹង​ការសរសើរ​ពី​រូបរាង​នាង​។​ទន្ទឹមនឹង​ការសរសើរ​ពី​រូបរាង​ស្រឡន​ស្អាត​នេះ ក៏មាន​ក្រុម​អ្នក​រិះគន់​ជាច្រើន​បាន​វាយប្រហារ​ដោយ​ពាក្យសម្តី​ធ្ងន់​ថា​នាង​ជា​អ្នក​បំផ្លាញ​សិល្បៈ និង​ប្រពៃណី​ជាតិខ្មែរ ហើយ​នាង​ធ្វើខ្លួន​លើសពី​អ្នកសិល្បៈ​។
​
ប្រឆាំង​តប​នឹង​ទស្សនៈ​នេះ ស្រី​ស្រស់ ដេ​ន​នី ដែលមាន​ឈ្មោះ​ពិត ឆោម ខ្វាន់ បញ្ជាក់ថា នាង​មិន​ខ្វល់​នឹង​ពាក្យរិះគន់​ទាំង​ប៉ុន្មាន​នោះទេ​។ មិន​ខ្វល់​ព្រោះ​នាង​យល់ថា មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បានឡើយ​ហើយ​រូបថត​ទាំងនោះ​ស្ថិតក្នុង​លក្ខណៈ​សិល្បៈ​ជា​ឈុត​ដែល​នាង​ស្លៀក​សម្រាប់​ងូតទឹក​សមុទ្រ មិនមែនជា​ឈុត​ដែល​នាង​ស្លៀក​ហើយ​ដើរចូល​ក្នុង​ផ្សារ​ឡើយ​។ ដេ​ន​នី ខ្វាន់ បាន​ឌឺដង​ថា ឬ​ចង់​ឲ្យ​នាង​ស្លៀក​ក្បិន​ហូល​ផាមួង​ទៅ​ងូតទឹក​សមុទ្រ អ្នក​រិះគន់​ប្រហែលជា​មិន​ធ្លាប់​ទៅ​សមុទ្រ​ទេ​មើលទៅ​។ ក្រៅពី​រិះគន់​បែប​ចំអន់​តារា​ស្រី​ទើបនឹង​លេចមុខ​ក្នុង​រូប​ភាពជា​អ្នកសិល្បៈ​បែប​សិច​ស៊ី​រូបនេះ​លើកឡើងថា នាង​នឹង​អាច​សម្តែង ឬ​ស្លៀកពាក់​សិច​ស៊ី​ជាងនេះទៀត​ប្រសិនបើ​តម្រូវ​ឲ្យ​មាន​ការថត​បែបនេះ​។

​ទោះជា​យ៉ាងណាក្តី គេ​សង្កេតឃើញថា ការបង្ហាញ​ភាព​សិ​ច​ស៊ី​របស់​តារា​សម្តែង ដេ​នី ខ្វាន់ បាន​បង្កើន​កម្តៅ​ការរិះគន់​កាន់តែខ្លាំង​ពី​សំណាក់​មហាជន ពិសេស​ក្រោយពី​នាង​ចេញមុខ​ក្នុង​វីដេអូ​ឃ្លី​ប​វាយបក​យ៉ាង​ចាស់ដៃ​ទៅលើ​អ្នក​ពេបជ្រាយ​នាង​រួចមក​៕

1adc3​1adc11adc2