ដោយ៖ប៉ែន សុផល
បាត់ដំបង៖ មន្ដ្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៤ ខែមីនានេះ បានចុះណែនាំ និងរឹបអូសយកនូវគ្រឿង ភេសជ្ជៈកំប៉ុងដែលឈ្មួញដាក់លក់ខូចគុណភាពនិងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្ដាច់មុខ។
មន្ដ្រីជំនាញកាំកុងត្រូលសាខាខេត្តបាត់ដំបងបានអោយដឹងថា៖ ការចុះណែនាំ និងរឹបអូសយកនូវភេសជ្ជៈប្រភេទកំប៉ុងមួយចំនួនដែលមានដាក់លក់លើទីផ្សារក្រុងបាត់ដំបងនេះ ជាការឆ្លើយតបតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនហ័ង ប្រេស្ទីក អីមផត អិចផត ខូ អិលធីឌី ដែលមានឈ្មួញមួយចំនួនតែងតែឆ្លៀតឱកាសលក់ដូរទំនិញខូចគុណភាព ការរក្សាទុកមិនបានត្រឹមត្រូវពិសេសការលក់ដូររំលោភបំពានលើកម្មសិទ្ធិបញ្ញាដោយខុសច្បាប់។
ការចុះពិនិត្យនេះទៀតសោតមន្ដ្រីជំនាញបានណែនាំដល់អ្នកលក់ទាំងអស់ក្នុងក្រុងបាត់ដំបងជៀសវាងការដាក់លក់ទំនិញខូចគុណភាព ការស្ដុកទំនិញនៅផ្ទាល់ដី ការផ្ទុកទំនិញនៅកណ្ដាលវាលហាលថ្ងៃក្ដៅ ការរក្សាទុកគ្មានអនាម័យ កំប៉ុងកំពិត ប៉ោងឬកំប៉ុងមានច្រេះជាដើម មិនត្រូវបន្លំដាក់លក់អោយអ្នកទិញយកទៅបរិភោគឡើយដែលអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទានជាដើមរួមទាំងអ្នកមានផ្ទៃពោះផងដែរ។
លោកបន្ដថា៖ ជាលទ្ធផលការចុះពិនិត្យ និងណែនាំលើគោលដៅសំខាន់ៗជាច្រើនក្នុងក្រុងបាត់ដំបងលើចំណុចផ្លូវលេខ២ ឋិតក្នុងភូមិកំពុងក្របីនៅហាងយ៉ីហោម្លឹះបាត់ដំបង អ៊ឹង ជី ហាងលក់យីហោ សុខ ខេង និងទីតាំងមួយចំនួនទៀតដូចជានៅចំនុចក្បែរផ្លូវរថភ្លើង ក្នុងក្រុមទី១ ភូមិអូរចា និងភូមិចំការសំរោង២។ គ្រប់អាជីករទាំងអស់បានយល់ព្រម ទទួលយកតាមការណែនាំរបស់ក្រុមហ៊ុននិងមន្ដ្រីជំនាញជៀសវាងការប្រព្រឹត្តល្មើសផ្ទុយនឹងច្បាប់។
តំណាងក្រុមហ៊ុន ហ័ង ប្រេស្ទីក អីមផត អិចផត ខូ អិលធីឌី បានបញ្ជាក់ថា៖ បច្បុប្បន្ននេះនៅលើទីផ្សារមានក្រុមឈ្មួញជាច្រើនបានដាក់លក់ផលិតផលដែលមានស្លាកសញ្ញាដូចគ្នាទៅនឹងផលិតផលស្របច្បាប់ដែលទទួលបានសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយនៅទូទាំងប្រទេសរបស់ក្រុមហ៊ុនរួមមានភេសជ្ជៈ ប្រទាលកន្ទុយក្រពើ ទឹកគីមបួយ ទឹកតែត្រជាក់ ទឹកគូលេន ទឹកតែក្រូចឆ្មារ និងភេសជ្ជៈប្លូបឺរី ។ល។ ដែលផលិតផលទាំងនោះត្រូវបានក្រុមឈ្មួញនាំចូលលួចលាក់មិនមានច្បាប់អនុញ្ញាតតាមច្រកដូង ច្រកភ្នំដី ខេត្តបាត់ដំបង និងច្រកអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចដាក់គុក អ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ក្នុងម្នាក់ៗជាប់ពន្ធនាគាររយៈពេលចំនួន២០ឆ្នាំ ដោយគ្មានពិន័យ និងគ្មានសំណងជំងឺចិត្ត។
គួរបញ្ជាក់ថា សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទនោះ ត្រូវបានតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ៕
ខេត្តព្រះសីហនុ ៖កម្លាំងនគរបាលព្រំដែនទឹកបានប្រទះឃើញសាកសពមួយអណ្តែតទឹកនៅខាងកើតកោះចន្លុះ ម្តុំចុងឆ្នេរអូរត្រេះនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងល្បាត។ សាកសពជាមនុស្សប្រុស ប៉ុន្តែនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ សពនេះបានអណ្តែតទឹកនៅចំណុច 10 32 164N-103 33 351E ខាងកើតកោះចន្លុះប្រហែល ៣០០ម៉ែត្រ។
ក្រោយពីប្រទះឃើញ កម្លាំងល្បាត បានស្រង់ យកមកកាន់ ឆ្នេរពយម៉ាចូវ សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ ហើយប្រគល់ អោយកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុពិនិត្យសាកសព និងស្រាវជ្រាវបន្ត៕
រាជធានីភ្នំពេញ ៖ក្រសួងព័ត៌មាន និងអង្គការសង្គមស៊ីវិលរួមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំវេទិកាពិភាក្សា ដើម្បីស្វែងរកការគាំទ្រ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង ហើយអ្វីដែលទទួលបានពីវេទិកានោះ គឺគ្រប់គ្នាសុទ្ធតែគាំទ្រឲ្យមានការអំពាវនាវដល់ស្ថាប័នសាមី ពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា គ្រឿងស្រវឹងគឺជាគ្រោះថ្នាក់លំដាប់ទី៥ ដែលនាំឲ្យមានមនុស្សស្លាប់ប្រមាណ២.៥លាននាក់ ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ហើយជំងឺចម្លែកៗ ប្រមាណ២០០មុខ ត្រូវបានគេរកឃើញថា ផ្តើមពីគ្រឿងស្រវឹង ។ លោកបន្តថា នៅកម្ពុជា គេបានពិនិត្យឃើញថា ជាងពាក់កណ្តាលនៃស្រទាប់យុវវ័យកំពុងសេពគ្រឿងស្រវឹង ក្នុងនោះក៏មានកុមារា កុមារី អាយុពី១៣ដល់១៧ឆ្នាំ ប្រមាណ១០% ក៏បានប្រើប្រាស់គ្រឿងស្រវឹងផងដែរ ។
លោក ជា ច័ន្ទបរិបូរណ៍ ក៏បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធពិចារណាជួយដល់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចពិធីករ ពិធីការីនី រួមមានការលើកទឹកចិត្ត ការបង្កើតកម្មវិធី ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ដែលផ្តើមពីគ្រឿងស្រវឹង ។ លោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ឬគ្រោះថ្នាក់ បណ្តាលមកពីសេពគ្រឿងស្រវឹង បើទោះបីជាបច្ចុប្បន្ននេះយើងនៅសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅតែបន្តផ្សាព្វផ្សាយឬឃោសនាអំពីគ្រឿងស្រវឹងក៏ដោយចុះ ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា គ្រឿងស្រវឹងកំពុងវាយលុកយ៉ាងខ្លាំងក្នុងសង្គមកម្ពុជា សំខាន់ក្នុងស្រទាប់យុវវ័យ រួមទាំងកុមារាកុមារីផងដែរ ដែលពួកគេកំពុងស្ថិតក្នុង ភាពសប្បាយរីករាយដោយសារសេពគ្រឿងស្រវឹង ។ លោកបានបញ្ជាក់ថា គ្រឿងស្រវឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស រួមមាន ជំងឺ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការខាតបង់ថវិកា ។ ដោយឡែកជំងឺដែលប៉ះពាល់ដោយគ្រឿងស្រវឹងសុទ្ធសឹងជាជំងឺកាចសាហាវដូចជា ជំងឺក្រិតថ្លើម ជំងឺបេះដូង ជំងឺសរសៃឈាម ជំងឺដំបៅក្រពះ ជំងឺមហារីក និងជំងឺប្រព័ន្ធសរសៃប្រសាទ ។
ផ្តើមពីផលប៉ះពាល់នៃគ្រឿងស្រវឹងដែលកំពុងស្ថិតក្នុងហានិភ័យប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ និងការខាតបង់ថវិកាយ៉ាងច្រើននោះ ស្ថាប័នដែលចូលរួមពិភាក្សាបានរួមគ្នាអំពាវនាវឲ្យស្ថាប័នសាម៉ីពន្លឿនច្បាប់ពីការគ្រប់គ្រងគ្រឿងស្រវឹង ដើម្បីឲ្យច្បាប់នេះចេញបានឆាប់និងយកទៅអនុវត្តន៍ ហើយបើទោះបីជាការអនុវត្តច្បាប់មិនបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែពួកគេជឿថា បន្ទាប់ពីមានច្បាប់ការសេពគ្រឿងស្រវឹងនឹងត្រូវកាត់បន្ថយ៕
ដោយ ៖ រតនៈ
ភ្នំពេញ៖ តារាចម្រៀងសំនៀងពីរោះចំនួន៤រូបមានដូចជាកញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា ផន ស្រីខួច កញ្ញា ស៊ូ ដាណេ និងលោក ផាន់កុល សុភោ បានចេញដំណើរពីកម្ពុជាកាលពីល្ងាចថ្ងៃទី២២ខែមីនានេះដើម្បីច្រៀងរាំរកលុយនៅប្រទេសអូស្ត្រាលី។
ពួកគេនឹងចំណាយពេលមួយខែពេញ ពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីនៃប្រទេសនេះពិសេសតំបន់ដែលមានប្រជាជនខ្មែររស់នៅ។
សូមបញ្ជាក់ថា មុនការចេញដំណើរកញ្ញា ស៊ូ ដាណេ បានប្រាប់ថានាងនិងតារាចម្រៀងផ្សេងទៀតគឺតបតាមការចង់បានរបស់សមាគមខ្មែរ អូស្ត្រាលី ភាគខាងត្បូង ហើយទីក្រុងសំខាន់មួយចំនួនដែលសម្បូរដោយប្រជាជនខ្មែររស់នៅនឹងត្រូវបានពួកនាងចូលរួមច្រៀងរាំមានដូចជា ទីក្រុង ស៊ីដនី អាលដឺឡេត មេលប៊នផងដែរ។
កញ្ញាបញ្ជាក់ដែរថា នាងនិងសិល្បករទាំងអស់សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញបទចម្រៀងចម្រុះ ពិសេសបទចម្រៀងប្រជាប្រិយខ្មែរ មានរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវជាដើម ដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយសម្រាប់ប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ក្រៅពីនេះនាងក៏នឹងបង្ហាញទស្សនីយភាពរបាំក្បាច់បុរាណ របាំ ព្រះរាជទ្រព្យ និង របាំប្រជាប្រិយខ្មែរមួយចំនួនតបតាមការចង់បានរបស់អ្នករៀបចំកម្មវិធីខាងលើផងដែរ។ នាងបញ្ជាក់ដែរថា ប្រសិនបើគ្មានការប្រែប្រួលតារាចម្រៀងទាំង៤រូបនឹងវិលមកកម្ពុជាវិញក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិចប់។
កញ្ញា ស៊ូដាណេរំពឹងថា ការចេញដំណើរទៅសម្តែងរបស់នាងនិងសិល្បករបីរូបផ្សេងទៀតនឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាក់ជាមិនខាន។តារាចម្រៀង និងជាអ្នករបាំពហុជំនាញរូបនេះបានបញ្ជាក់ថា ទោះជាយ៉ាងណានាងនឹងវិលទៅប្រទេសអូស្ត្រាលីជាថ្មីនៅក្នុងអំឡុងខែតុលាទៀត ដែលនាងនឹងត្រូវចំណាយពេលជាយូរខែដើម្បីបង្ហាត់បង្រៀនកូនខ្មែរកើតលើទឹកដីនៃប្រទេសអូស្ត្រាលីអំពីរបាំប្រជាប្រិយ និងរបាំព្រះរាជទ្រព្យផងដែរ៕
កូរ៉េខាងជើង ៖កូរ៉េខាងជើងបានធ្វើតេស្តសាកល្បងនូវប្រព័ន្ធប្រតិបត្តិការបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ និងប្រព័ន្ធដាច់ដោយឡែកដទៃទៀត ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
ប្រភេពដដែលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងនេះក្រោមការដឹកនាំផ្ទាល់ពីមេដឹកនាំវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ក្រោយពីធ្វើតេស្តរួច លោក គីម ជុងអ៊ុន បានបង្ហាញ អារម្មណ៍រីករាយចំពោះជោគជ័យ ព្រោះប្រព័ន្ធខាងលើ គឺជាផលិតផលក្នុងស្រុកសុទ្ធសាធ ដែលកូរ៉េខាងជើងព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយខ្លួនឯងលើវិស័យការពារជាតិ តាមរយៈការរីកចម្រើននៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួនក្នុងឆ្នាំនេះ៕
រាជធានីភ្នំពេញ ៖អគ្គនាយកដ្ឋានពន្ធដារពន្យារពេលដាក់លិខិតប្រកាសបង់ពន្ធប៉ាតង់សម្រាប់ឆ្នាំ២០១៦នេះ នឹងជួយឱ្យសហគ្រាសទាំងអស់ មានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕ សូមអានសេចក្តីជូនដំណឹងលម្អិតរបស់អគ្គនាយកពន្ធដារខាងក្រោម៖
បាលទាត់ ៖យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លិប Paris Saint-Germain បានត្រៀមទឹកប្រាក់ ៥០លានផោន ដើម្បី ទិញខ្សែប្រយុទ្ធ Daniel Sturridge ពីក្លិបហង្សក្រហម Liverpool ។
ក្លិប PSG ដែលទើបគ្រងជើងឯក Ligue 1 នៅពេលថ្មីនេះអាចនឹងបាត់បង់ខ្សែប្រយុទ្ធ២រូប គឺកីឡារ Edinson Cavani និងខ្សែប្រយុទ្ធ Zlatan Ibrahimovic នារដូវក្តៅនេះដោយពួកគេអាចផ្លាស់ទៅលេងនៅក្នុងក្របខ័ណ្ឌ Premier League នឹង អាចជំនួសមកវិញដោយកីឡាករ Daniel Sturridge ។
ភ្នាក់ងាររបស់ PSG នឹងមកកាន់ទីក្រុងឡុងដ៍ដើម្បីមើលទម្រង់លេង របស់ Sturridge ក្នុងការប្រកួតលក្ខណៈមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិ ហូឡង់។Sturridge ត្រូវគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិដើម្បីប្រកួតទល់នឹង អាល្លឺម៉ង់ និងហូឡង់ ក្រោយជាពីរបួសខែមុន ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Sturridge បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំកាលពីរដូវកាលមុន ឲ្យក្លិបហង្សក្រហម Liverpool ប៉ុន្តែក្នុងប៉ុន្មានខែចុងក្រោយរូបនេះមិនសប្បាយដោយរបួសទើបគិតចុងចាកចេញពីកីឡាដ្ឋាន Anfield ៕
រាជធានីភ្នំពេញ ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាសនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែមីនានេះថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា។
ការប្រកាសបែបនេះបន្ទាប់ពីបានរកឃើញថា សំឡេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសំឡេងលោក កឹម សុខា និង ស្រីមុំ ដោយលោកអះអាងថា ទាំងក្នុងសំឡេងខ្សែអាត់ និងសំឡេងខាងក្រៅជាមនុស្សតែមួយ។
ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា គឺដើម្បីស្វែងរកថា តើលោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឬទេ ដូចឮក្នុងខ្សែអាត់សំឡេង។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា លោក កឹម សុខា បានប្រកាសទ្រព្យសម្បតិ្តចំនួន៣ដង លើកទី១នៅឆ្នាំ២០១១ លើកទី២ ឆ្នាំ២០១៣ និងលើកទី៣នៅឆ្នាំ២០១៥ ប៉ុន្តែលោក កឹម សុខា បានចូលខ្លួនមកប្រកាសតាមការកំណត់របស់ច្បាប់មិនខុសនីតិវិធីនោះទេ៕
ព្យុងយ៉ាង ៖ទីក្រុងព្យុងយ៉ាងកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយដោយគំរាមសងសឹកលោកស្រី Park Geun-Hye ប្រធានាធិបតីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ក្នុងសេចក្តីថ្លែងបានបញ្ជាក់ថា ”កូរ៉េខាងជើងនឹងដឹកនាំការប្រយុទ្ធមួយប្រឆាំងនឹងលោកស្រី Park Geun-Hye និងសហអាមេរិក។ សេចក្តីថ្លែងខាងលើបន្ថែមទៀតថា “កាំភ្លើងធំរបស់កូរ៉េខាងជើង ត្រៀមរួចជាស្រេចដែរដើម្បីធ្វើឲ្យការិយាល័យរបស់លោកស្រី Park Geun-Hye ប្រែក្លាយទៅមហាសមុទ្រអណ្តាតភ្លើង និងផេះ”។ គណៈកម្មធិការដើម្បីការបង្រួបបង្រួមដោយសន្តិភាពនៃប្រទេសកូរ៉េ ដែលជាទីភ្នាក់ងារមួយរបស់កូរ៉េខាងជើង បានព្រមានប្រាប់នៅថ្ងៃពុធនេះថា៖ សេចក្តីថ្លែងការណ៍ របស់ ព្យុងយ៉ាងនេះ ពុំមែនជា សំដីឥតបានការនោះឡើយ។ ជាមួយគ្នានោះនៅបានអះអាងថា “អ្វីដែលកូរ៉េខាងជើង បាននិយាយនោះ គឺជាការពិត ព្រោះកូរ៉េខាងជើង ពិតជាហ៊ានធ្វើដោយឥតញញើតឡើយ។
ទោះជាយ៉ាងណារដ្ឋាភិបាលក្រុងសេអ៊ូលក៏បានទីក្រុងសេអ៊ូលបានប្រតិកម្មតបតវិញភ្លាមថា “កូរ៉េខាងជើងប្រើភាសាយ៉ាងកម្រោល និងគួរឲ្យអស់សំណើច៕
បាល់ទាត់ ៖បន្ទាប់ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ពិន័យ ពេលនេះខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Luis Suarez ត្រូវបានកោះហៅឲ្យចូលទីលានហ្វឹកហាត់ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ុយរ៉ាហ្គាយសាជាថ្មី។
កីឡាកររូបនេះត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ពិន័យដោយសារតែខាំស្មាខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ីតាលីគឺកីឡាករ Giorgio Chiellini ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កាលពីឆ្នាំ២០១៤ ។
កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ វ័យ២៩ឆ្នាំរូបនេះត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ពិន័យតាំងតែពីរូបគេលេងនៅក្នុងក្លិបហង្សក្រហម Liverpool មកម្ល៉េះដោយហាមមិនឲ្យចូលលេងក្នុងក្រុមជម្រើសជាតិចំនួន ៩ប្រកួត បន្ទាប់ពីបានធ្វើសកម្មភាពមិនគប្បីទៅដល់ខ្សែការពាររបស់ប្រទេសអ៊ីតាលី អំឡុងពេលការប្រកួត World Cup ឆ្នាំ២០១៤ នៅក្នុងវគ្គជម្រុះតាមពូលដែលបានធ្វើឡើងក្នុងប្រទេសប្រេស៊ីល ។
Luis Suarez នឹងត្រូវបង្ហាញខ្លួនចូលលេងឲ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup វគ្គជម្រុះតាមពូលនៅតំបន់អាមេរិកឡាទីនក្នុងជំនួបជាមួយប្រទេសប្រេស៊ីល និងប្រទេសប៉េរូ ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន៤លើកកន្លងមកប្រទេសអ៊ុយរ៉ាហ្គាយរកបានជ័យជម្នះ៣លើក និងចាញ់១លើក មាន៩ពិន្ទុដេញតាមប្រទេសអេក្វាទ័រដែលស្ថិតនៅលេខ១ចំនួន៣ពិន្ទុ៕
ខេត្តបន្ទាយមានជ័យ ៖បុរសវិកល់ចរឹកម្នាក់បានដេកស្លាប់នៅក្នុងគុម្ពោធព្រៃ ដោយសារភ្លើងឆេះឡើងរួញត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នៅចំណុចភូមិកូប លិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយរាយការណ៍ទៅសមិត្ថកិច្ចឲ្យចុះមកពិនិត្យ។
មន្ត្រីមូលដ្ឋានអាវុអហត្ថស្រុកអូរជ្រៅម្នាក់បានឲ្យដឹងថាសមត្ថកិច្ចក្រោយពីធ្វើការពិនិត្យសពហើយបានធ្វើការសន្និដ្ឋានថាសពស្លាប់ដោយភ្លើងឆេះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ តែបើតាមការត្រួតពិនិត្យជនរងគ្រោះជាមនុស្សវិកលចរិត។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថាមូលហេតុប្រហែលជនរងគ្រោះយកភ្លើងទៅដុតលេងនៅទីនោះ ទើបបណ្តាលឲ្យឆេះខ្លួនស្លាបយ៉ាងដូច្នេះហើយសពនេះពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយព្រោះសមត្ថកិច្ចសំអាងថា សពគ្មានស្នាកស្នាមក្រៅពីភ្លើងឆេះរួញតែប៉ុណ្ណោះសពជនវិកល់ចរឹកនោះត្រូវបានសមត្ថកិច្ចយកទៅវត្តបូជាសពតាមប្រពៃណីផងដែរ៕
ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២១០៦នេះ ប្រធាននាយកដ្ឋានបច្ចេកទេស និងកោសល្យវិច្ច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ជា សំអាត បានថ្លែងអះអាងថា សំឡេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងរបស់លោក កឹម សុខា និង ស្រីមុំ។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយដើម្បីប្រកាសលទ្ធផលថា តើនឹងបើកការស៊ើបអង្កេតឬយ៉ាងណា នៅក្នុងការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះលោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា ទាំងក្នុងសំឡេងខ្សែអាត់ និងសំឡេងខាងក្រៅគឺជាមនុស្សតែមួយ៕
ខេត្តស្វាយរៀង៖នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះនាសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតី សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ព្រមទាំងមានមន្ត្រីរាជការចូលរួមប្រមាណជិត១០០០នាក់។លោក ជៀង អំ ភិបាល ខេត្តស្វាយរៀង ត្រូវផ្លាស់ប្តូរមុខតំណែង ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំណែកឯលោក ម៉ែន វិបុល អភិបាលរងខេត្ត ត្រូវតែងតាំងជាអភិបាលខេត្តស្វាយរៀង៕
រាជធានីភ្នំពេញ ៖យុវជនពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមសុខៗ ស្រាប់តែមានជនដៃដល់មួយក្រុមមកកាប់នឹងដាវសាម៉ូរ៉ៃផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ដេរ១០ថ្នេរ ហើយជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមសម្ដីជនរងគ្រោះម្នាក់ឈ្មោះ ចៀក សយ អាយុ ១៨ ឆ្នាំ មុខរបរកម្មករ ស្នាក់ភូមិកប់ស្រូវថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកពៅ បានបញ្ជាក់ថា មុនពេលកើតហេតុរូបគេពីរនាក់បងប្អូនកំពុងអង្គុយញុំបង្អែមដូចគេឯងធម្មតា គ្រានោះស្រាប់តែមានជនបង្កមួយក្រុម មានដាវសាម៉ូរ៉ៃមកកាប់ផ្ទួនៗ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ក្បាលហើយសន្លប់តែម្ដង។ ចំណែកឯជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះទៅមន្ទីរពេទ្យ ហើយស្នាមរបួសត្រូវបានគ្រូពេទ្យដេរចំនួន១០ថ្នេរ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍