ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ បាន អញ្ជើញ ធ្វើដំណើរតាមផ្លូវទឹកចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងបន្តការហក់ឡើង និងទីទួលសុវត្ថិភាពនៅភូមិកំពង់ឪជ្រឹង ឃុំពង្រ ភូមិកំពង់លើ ឃុំពង់រាប និងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ព្រមទាំងបានធ្វើ ការសាកសួរសុខទុក្ខអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះផងដែរ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើតកាប្រុងប្រយ័ត្ន ខ្ពស់ចំពោះគ្រោះធម្មជាតិដោយទឹកជំនន់នេះ ពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះកុមារតូចៗគឺត្រូវ យកចិត្តទុកដាក់ ខ្ពស់ ក្នុងការការពារសុវត្ថិភាព និង អប់រំកូនចៅកុំឲ្យលេងទឹកនៅតំបន់ដែលមានហានិភ័យខ្ពស់ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានាចឹក ឬខាំ ព្រមទាំងមានការថែទាំសុខភាពគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅប្រកបដោយអនាម័យទៀតផង។ ក្នុងករណីបើមានអ្នករងរបួសដោយសត្វ អាសិរពិស ឬជំងឺផ្សេងៗកើតឡើង សូមប្រញាប់ប្រញាល់ បញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ ធ្វើការព្យាបាល ភ្លាមៗយ៉ាងមានប្រសិទ្ធភាពបំផុត។
ជាមួយគ្នានោះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការណែនាំ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះ ដោយទឹកជំនន់នេះផងដែរ ។
ដោយឡែក នារសៀលថ្ងៃដដែលនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងការដ្ឋានទំនប់ការពារទឹកជំនន់ ប្រវែង ២.២០០ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ព្រមទាំង បានជួយឧបថម្ភនូវថវិការដល់គណៈកម្មការជួសជុលទំនប់ចំនួន ១០លានរៀល ដេីម្បីចែទាំ ទំនប់ការពារទឹកជំនន់ មិនឲ្យហូរជន់លិចភូមិចំនួន៣ផ្សេងទៀតនៅខាងក្រោមនោះផងដែរ។
បើយោងតាមរបាយការណ៍របស់លោក អ៊ុ វិបុល ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងកម្ពស់ ១៥,៦៤ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង០,២៩ម៉ែត្រដែលខ្ពស់ជាងកំរិតប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ ២០១៨ កន្លងទៅ ទឹកមានកម្ពស់ ១៤,៨៣ម៉ែត្រ ៕ ដោយ ៖ ប៉ែន សុផល

យោងតាមរបាយការណ៍ ដែលទទួលបានពីលោក សេត សែន មេឃុំរំដោះស្រែ បានបង្ហាញថា ឃុំរំដោះស្រែ ជំនន់ទឹកភ្លៀងដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា គ្រោះធម្មជាតិទឹកជំនន់ បានធ្វើឲ្យផ្លូវលំគ្រួសក្រហមជនបទប្រវែង១៧៧២ម៉ែត្រ និងផ្លូវលំគ្រួសក្រហមមូលនិធិឃុំប្រវែង១១០៨ម៉ែត្រ រងនូវការហូរដាច់ និងច្រោះ ហើយស្ពាន លូ អណ្ដូង សរុបចំនួន២៩កន្លែង ក៏បានរងការបាក់ស្រុត ផងដែរ។ របាយការណ៍បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា បង្គន់អនាម័យចំនួន៨ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង រួមនិងផ្ទៃដីបង្កបង្កើនផល របស់ប្រជាពលរដ្ឋចំនួន១៤៩ហិកតា ក៏បានរងការខូចខាត ដោយសារទឹកជំនន់នេះផងដែរ។
ជាមួយនឹងស្ថានភាពទឹកជំនន់នេះដែរ លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់បា្រប់ឲ្យដឹង នៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា តាមប្រព័ន្ធTelegram មកថា ផ្លូវលំក្រាលគ្រួសក្រហមជនបទប្រវែង១.៥៣៥ម៉ែត្រ និងក្បាលលូ ចំនួន២កន្លែង ក៏បានរងនូវការខូចខាត ដោយទឹកហូរធ្វើឲ្យដាច់ និងច្រោះ ស្រុតផងដែរ។ លោកមេឃុំក៏បានបញ្ជាក់ថា បច្ចុប្បន្នជំនន់ទឹកភ្លៀង នៅកំពុងជន់លិចផ្លូវជាង២០០០ម៉ែត្រ នឹងផ្ទៃដីស្រែចំការ របស់ប្រជាពលរដ្ឋជាច្រើនហិកតាផងដែរ។ លោកមេឃុំបានបន្ថែមឲ្យដឹងទៀតថា ទោះបីជាជំនន់ទឹកភ្លៀងកំពុងស្រកចុះទៅវិញជាបណ្តើរៗហើយក្តី ប៉ុន្តែការស្រកចុះនេះមានសភាពយឺតខ្លាំងណាស់។
ដោយឡែកសេចក្តីរាយការណ៍ពីឃុំព្រីងធំ បានឲ្យដឹងដែរថា ខ្សែ ផ្លូវលំគ្រួសក្រហមពីភូមិអូរកក់ទៅដល់ភូមិក្រឡាពាស ក៏បានជន់លិចចំនួន៣កន្លែង និងលូចំនួន ៤កន្លែង មានប្រវែងលិចសរុបស្មើនឹង១.៧០០ម៉ែត្រ។ ក្នុងនោះដោយចំណុចលិចទី១ មានផ្លូវប្រវែង៦០០ម៉ែត្រ និងលូទោលចំនួន១កន្លែង។ ចំណុចលិចទី២ ប្រវែង៣០០ម៉ែត្រ លូភ្លោះចំនួន១កន្លែង។ និងចំណុចលិចទី៣ ប្រវែង៨០០ម៉ែត្រ លូប្រអប់ចំនួន២កន្លែង នៅភូមិក្រឡាពាស។

ជុំវិញការឃាត់ខ្លួនជនជាតិចិន ថ្ងៃទី ៧ កញ្ញាឆ្នាំ ត្រូវបានសមត្ថកិច្ច ប៉ូលីស បង្ហើបឲ្យដឹងថា បន្ទាប់ពីមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជូនណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះទៅដល់ ទីតាំងកាសុីណូ មេចេស្ទី ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ ដើម្បីអន្តរាគមន៍ ក្រោយពីមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូ រួចមក។
ប្រភពសមត្ថកិច្ចដដែលបានបង្ហើបបន្តទៀតថាក្រោយពីសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានធ្វើការ ឆែកឆេរ និងសួរនាំ រួចមកសមត្ថកិច្ច បានរកឃើញ នៅក្នុងកាស៊ីណូ មានទុកអាវុធ ខ្លីចំនួន ១ ដើម និងប្រអប់កំភ្លើង ចំនួន ៣ រួមជាមួយជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងនៅក្នុងបន្ទប់ ប៉ុន្តែករណីនេះ គេពុំទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនោះទេ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងឆែកឆេរនៅក្នុងកាស៊ីណូរួចហើយ ជនជាតិចិន ដែលជាប់ពាក់ព័ន្ធ ដែលជាជនបង្ក ចំនួន ៧ នាក់ រួមជាមួយ និងជនពាក់ព័ន្ធដទៃទៀត ប្រមាណជាង ១០ នាក់ កំពុងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី សាកសួរ និងកសាងនីតិវិធី អនុវត្តទៅតាមផ្លូវច្បាប់៕

លោក រដ្ឋមន្រ្តីស៊ុន ចាន់ថុល បានថ្លែងនៅក្នុងសន្តិសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា បំណងនៃការធ្វើវិសោធនកម្មថ្មីលើច្បាប់ចាស់នេះ គឺផ្តោតសំខាន់លើពីរចំណុចធំៗ។ ទីមួយ គឺបន្ថែមទឹកប្រាក់នៃការផាកពិន័យឱ្យបានច្រើនជាងមុន ព្រោះថា ទឹកប្រាក់ផាកពិន័យដែលអនុវត្តបច្ចុប្បន្ន គឺនៅទាបខ្លាំងណាស់ បើប្រៀបធៀបនឹងប្រទេសដទៃ។ ចំណែក ទីពីរ វិញ គឺនឹងធ្វើការកែប្រែទៅលើបញ្ហារថយន្តកែច្នៃ រថ យន្តដឹកទំនិញលើសទម្ងន់កំណត់ និងរថយន្តខុសលក្ខណៈបច្ចេកទេសជាដើម។
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ៣០១៩ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម រួម ដំណើរ ជាមួយ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើការសិក្សាជួសជុលឡើងវិញ ខណៈការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទផងដែរ។
គួរបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ទឹកទន្លេមេគង្គបានហក់ឡើងកម្ពស់ ១៥,០០ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង ០,៤៣ម៉ែត្រ ដោយឡែក ឆ្នាំ២០១៨ កន្លងទៅទឹក មានកម្ពស់១៥,៨ម៉ែត្រ ទាបជាងកំរិតប្រកាសអាសន្ន ១៥.២០ម៉ែត្រ ។ យោងតាមការព្យាករឆ្នាំនេះទឹកអាចនឹងហក់ឡើងខ្ពស់ជាងចំណុចប្រកាសអាសន្នផងដែរ ៕ដោយប៉ែនសុផល



ជានិស្សិតអាហារូបករណ៏ឆ្នាំទី៤ កំពុងសិក្សាជំនាញអភិវឌ្ឍជនបទនៅប្រទេសថៃ លោក ហុង ភារិន បានចំណាយពេលច្រើនក្នុងការស្រាវជ្រាវ និងអានសៀវភៅចំរុះ។ សមត្ថភាពខ្ពស់រហូតត្រូវបានគេដាក់រហ័ស្សនាមថា ជាអច្ឆរិយៈកម្ពុជានេះ គឺដោយសារតែលោកបានអានសៀវភៅច្រើនទាក់ទងនឹងចិត្តវិទ្យា អានពីរបៀបបែងចែកការគិតឲ្យមានរបៀប និងសៀវភៅជាច្រើនផ្សេងទៀត។ យុវជនរូបនេះ លើកទឹកចិត្តយុវជនកម្ពុជា ខិតខំអានសៀវភៅឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹង។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើជូនដំណឹងដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវបង្កលក្ខខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយ៖
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សប្រឆាំង បានប្រាប់ថា កូនក្ដីរបស់លោកត្រូវតុលាការចោទប្រកាន់ចំនួន ៥បទចោទ។ ការសម្រេចចោទប្រកាន់និងឃុំខ្លួនកូនក្ដីរបស់លោក ដោយតុលោកថា តុលាការសំអាងលើសកម្មភាពនៃការបង្ហោះសារ ការចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរី ដែលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយចោទប្រកាន់កូនក្តីរបស់លោកចំនួន ៥បទល្មើស គឺទី១ បទបរិហាកេរិ៍្តជាសាធារណៈ ទី២ ជេរប្រមាថជាសាធារណៈទី៣ បទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ មិនគោរពទៅតាមសាលដីកាសម្រេចរបស់តុលាការ ទី៥ ទាក់ទងនឹងសកម្មភាពធ្វើនយោបាយ »។
ក្រសួងការពារជាតិ បានកំណត់អត្តសញ្ញាណអ្នកមានងារជាឧកញ៉ាចំនួន ៦១ នាក់ នៅក្នុងកងយោធពលខេមរភូមិន្ទ។ នៅក្នុងនោះមានមន្រ្តីជាន់ខ្ពស់ក្របខណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន៤៥រូប ក្នុងចំណោម៦១រូប បានសម្រេចចិត្តបោះបង់ងារជាឧកញ៉ា ខណៈ១៦រូបទៀត បានងាកទៅជ្រើសរើសងារជា ឧកញ៉ា ដោយលាលែង ពីក្របខ័ណ្ឌយោធា។ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បញ្ជាក់ថាតួលេខនេះមិនរាប់បញ្ចូលក្នុងក្របខ័ណ្ឌក្រសួងការពារជាតិទាំងមូលនោះទេ គឺគិតត្រឹមថ្នាក់អនុប្រធាននាយកដ្ឋានចុះក្រោម ក្នុងក្របខ័ណ្ឌអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ។
ការអំពាវនាវរបស់លោកប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានលើក ឡើងបែបនេះ គឺក្នុងខណៈពេលដែលស្ថានភាពនៃទឹកស្ទឹងសង្កែបានចាប់ផ្តើមជន់ហក់ឡើងសាជាថ្មី ឡើងវិញ នៅវេលាព្រឹកថ្ងៃទី០៤ ខែកញ្ញា ២០១៩ នេះ តែទោះបីយ៉ាងណា លោកប្រធានមន្ទីររូបនេះមិនបានគូសបញ្ជាក់ឲ្យដឹងថា៖ស្ថានភាពនៃទឹកជំ នន់ស្ទឹងសង្កែ អាចនឹងហក់ឡើងខ្ពស់ជាងការជន់ឡើងកាលពីពេលមុនៗកន្លងទៅនោះឡើយ។ដូច នេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំ បន់ជិតជាប់ភូមិសាស្ត្រនៅតាមដងស្ទឹងសង្កែខេត្ត បាត់ដំបង សូមឲ្យមានការប្រុងប្រយ័ត្នពីហានិភ័យគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗ ពីជំនន់ទឹកស្ទឹងសង្កែ ចាប់ពីថ្ងៃនេះតទៅ៕

ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់រាប់ អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដែលពលរដ្ឋរស់នៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម១គីឡូក្រាមក្នុងមួយថ្ងៃ គ្រាដែលបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។
លោក ជា សារិទ្ធិ ប្រធានការដ្ឋានជួសជុលប្រាសាទទន្លេសស្ងួត និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានបញ្ជាក់ឱ្យដឹងថា ប្រាសាទទន្លេស្ងួត មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួមគឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។ បើតាមអនុសាសន៍ក្រុមអ្នកជំនាញ adhoc របស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំ ICC- Angkor នាសម័យប្រជុំបច្ចេកទេសលើកទី២៩ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ តម្រូវឱ្យធ្វើការរុះរើថ្មប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ បន្ទាប់មកត្រូវរៀបផ្គុំប្រាង្គប្រាសាទទន្លេស្ងួតឡើងវិញ ។

