All posts by មេគង្គ ប៉ុស្តិ៍

ថៃ ឃាត់​រូបចម្លាក់​សង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​

​ប៉ោយប៉ែត ៖ រូបចម្លាក់​ជា​បដិមាក​រ​និង​រូប​ផ្សេងៗ​សរុប​12​ដុំ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោ​ប្រវេ​ស​ន៌​ថៃ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នា​រសៀល​ថ្ងៃទី​3​មិថុនា​2018​។

​រូបចម្លាក់​ពាក់ព័ន្ធ​និង​រចនាបទ​របស់​ខ្មែរ​នេះ​សមត្ថកិច្ច​ថៃ​ឃាត់​បាន​ខណៈ​ស្ត្រី​ថៃ​ម្នាក់​ប្តី​ជនជាតិ​អង់គ្លេស​ជួល​រទេះអូស​ចេញពី​កម្ពុជា​ប្រុង​យកទៅ​ផ្ទះ​របស់គេ​។​យ៉ាងណាក៏ដោយ​យោង​ការសួរនាំ​ត្រួសៗ​ពី​អ្នកបកប្រែ​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្ត្រី​ជនជាតិ​ថៃ នោះ​ប្រាប់ថា ខ្លួន​ទៅ​រស់នៅ​ខេត្តសៀមរាប ជាមួយ​ប្តី​9​ឆ្នាំ​ហើយ ៗ​ថា របស់របរ​ទាំងអស់​ខ្លួន​មិនបាន​ដឹងថា ពាក់ព័ន្ធ​នឹង​អ្វី​ឬ​ជា​របស់​ហាមឃាត់​ឡើយ​ព្រោះ​ជា​របស់​រើ​ផ្ទះ​ពី​ខ្មែរ​។​ស្ត្រី​ដដែល​បន្តថា​របស់​ទាំង​អស់​គឺ​ប្តី​នាង​ជា​អ្នករៀបចំ​ដាក់​កេះ​នាង​មិន​បានដឹង​ទេ​ហើយ​នៅពេល​នាំចូល​ដល់​ដី​ថៃ​សមត្ថកិច្ច​ឆែកឆេរ​និង​មាន​រូបចម្លាក់​សង្ស័យ​ទើប​នាង​ដឹង​។​

​យ៉ាងណា​ក៌​ដោយ​ស្ត្រី​រូបនេះ​និយាយថា រូបចម្លាក់​សង្ស័យ​ទាំងនេះ​បើ​យក​ទៅណា​ក៌​យកទៅ​នាង​មិន​ជំទាស់​ទេ​។​នៅ​ចំណុចកើតហេតុ​គេ​ឃើញ​នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​ទេសចរ​ក្រសួង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ទៅ​ទទួល​រូបចម្លាក់​សង្ស័យ​ទាំងអស់​មក​កម្ពុជា​វិញ​។​សមត្ថកិច្ច​ប្រាប់ថា​រូបចម្លាក់​ទាំងអស់​ខ្លះ​ធ្វើ​ពី​ឈើ​ខ្លះ​ពី​ជ័រ​ហើយក៍​អាចជា​របស់គេ​តាំង​លម្អ​លំនៅដ្ឋាន​តែប៉ុណ្ណោះ​។​សមត្ថកិច្ច​បន្តថា អាច​ដោយសា​តែ​ពាក់ព័ន្ធ​និង​រចនាបទ​របស់​ខ្មែរ​ទើប​ខាង​ថៃ គេ​ទប់ស្កាត់​មិន​ឲ្យ​ចូល​ប្រទេស​របស់គេ​។​សមត្ថកិច្ច​បញ្ជាក់ថា​រូបចម្លាក់​សង្ស័យ​ទាំងនេះ​ក្រោយ​ទទួល​ពី​សមត្ថកិច្ច​ថៃ​គឺ​នឹង​យកទៅ​ពិសោធន៍​និង​ប្រគល់​ឲ្យ​ជំនាញ​យកទៅ​រក្សាទុក​៕ ដោយ ៖ ប៊ុន ថេ​ន​

កម្ពុជា ជំរុញ​ឲ្យ​ផលិត​ស៊ីម៉ងត៍​បន្ថែម​សម្រាប់​នាំចេញ

​ភ្នំពេញ ៖ ខណៈដែល​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញថា​តាមរយៈ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ធំៗ ចំនួន​៤ ក្នុងប្រទេស​កម្ពុជា អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ក្នុងស្រុក​ប្រមាណ ៧​លាន តោន​ក្នុង​មួយឆ្នាំ​ហើយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​បំណង​ជំ​រុញអោយ​កម្ពុជា​ប្រើប្រាស់​សក្តា នុព​ល​ដែលមាន​ស្រាប់ សម្រាប់​ការផលិត​ស៊ីម៉ង់ត៍​នាំចេញ​ទៅ​ក្រៅប្រទេស​បន្ថែម​ម​ទៀត​។​

​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៏​លំដាប់​អន្តរជាតិ​ចំនួន​៤​ហើយ ដែល​អាច មាន សមត្ថភាព​ផលិត​ស៊ីម៉ងត៍​សរុប​ប្រមាណ​៧​លាន​តោន ក្នុង​មួយឆ្នាំ​។ បើតាម ការបញ្ជាក់​របស់ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បានអោយដឹងថា ចំនួន​នេះ អាចបំពេញ​តម្រូវការ​ប្រើប្រាស់​ស៊ីម៉ង់​ត៏​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​បាន​១០០​ភាគរយ​ហើយ ខណៈ ដែល​ក្នុង​មួយឆ្នាំៗ កម្ពុជា​ប្រើប្រាស់​ស៊ីម៉ង់ត៍​ប្រមាណ​ពី​៧ ទៅ​៨​លាន​តោន​។ ប៉ុន្តែ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ដោយសារ​កំណើន​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង អគារ​នានា ហើយ​រដ្ឋាភិបាល​ក៏​លើកទឹកចិត្ត អោយ​ការសាងសង់​ទាំងនេះ ប្រើប្រាស់ ស៊ីម៉ង់ត៍​ជំនួស​ការប្រើ​ឈើ និង​កៅស៊ូ​នោះ តម្រូវការ​ប្រើប្រាស់​ស៊ីម៉ង់​ត៏​នឹង​កើនឡើង​ច្រើនជាង​នេះ ដូចនេះ​កម្ពុជា ត្រូវការ​បង្កើន​សមត្ថ​ភាព​ផលិត​ស៊ីម៉ងត៍​បន្ថែមទៀត សម្រាប់​បំពេញតម្រូវការ​ទាំង ក្នុងស្រុក ហើយក៏​នឹង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។ ទន្ទឹមនឹង​ការលើកទឹកចិត្ត​អោយមាន​ការផលិត​សម្ភារៈ​សំណង់​ក្នុងស្រុក​នេះដែរ កម្ពុជា​នៅតែ​ត្រូវការ​នាំចូល​សម្ភារៈ​សំណង់ មួយចំនួន​ពី ក្រៅប្រទេស ដូចជា​ឥដ្ឋ​និង​ក្បឿង​ជាដើម ដោយសារ​កម្ពុជា​នៅ​ខ្វះ​បច្ចេកទេស​ទំនើប​ក្នុង​ការផលិត ដោយ​ត្រូវការ​ប្រើប្រាស់​អុស​ដុត​ច្រើន​ក្នុង​ការផលិត ដែល​អាច​នាំអោយ​ប៉ះពាល់​ដល់​ព្រៃឈើ​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក ស៊ុយ សែម បច្ចុប្បន្ន វិស័យ​រ៉ែ និង​សំណង់​របស់​កម្ពុជា រួម មាន គ្រួស ខ្សាច់ ថ្ម​សំណង់ ដីក្រហម ដីឥដ្ឋ ជាដើម គឺអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​។ បច្ចុប្បន្ន កម្ពុជា​ក៏មាន​រោងចក្រ​ផលិត ស៊ីម៉ង់​ត៏​ធំៗ​ចំនួន​៤ ដែល អាច​ផលិត​ស៊ីម៉ង់​ត៏​បាន​៧​លាន​តោន​ក្នុង​មួយឆ្នាំ និង​កំពុង ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​២ ពាន់​៤​រយ​នាក់​។ រោងចក្រ​ទាំងនោះ រួមមាន ៖ ទី​១. រោងចក្រ​ស៊ីម៉ងត៍ កម្ពុជា ចក្រី​ទីង (Cambo dia Cement Chakreyting Co., Ltd) មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១​លាន​១​សែន​តោន​ក្នុង​មួយឆ្នាំ​! ទី​២. រោងចក្រ​កំពត ស៊ី​មេន (Kampot Cement Co., Ltd) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​! ទី​៣. រោងចក្រ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន (Chip Mong Insee Cement Corporation) មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្តកំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១​លាន ៧​សែន​តោន​ក្នុង​មួយឆ្នាំ និង​ទី​៤ គឺ​រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន ស្ថិត​ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។ រោងចក្រ​នេះ ត្រូវបាន​សង់​នៅលើ​ផ្ទៃដី​សរុប​ទំហំ​៣១៦​ហិកតា ដែល​ក្នុង ដំណាក់កាល​ទី​១ អាច​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ ៥​ពាន់​តោន​ក្នុង​មួយថ្ងៃ រឺ​ប្រមាណ​១​លាន​៨​សែន​តោន​ក្នុង​មួយឆ្នាំ​។

​បើសិន​បូក​បញ្ចូល​ជាមួយ ការផលិត ដំណាក់កាល​ទី​២ ដែល​នឹង​បញ្ចប់​នាពេល ខាងមុខ ទៀត រោងចក្រ​អាច​នឹង ផលិត ស៊ីម៉ង់​ត៏​បាន ប្រមាណ​៣​លាន​៦​សែន​តោន​ក្នុង​មួយឆ្នាំ​។ ក្នុង ដំណាក់កាល​ទី​១ រោងចក្រ​នេះ ត្រូវបាន​ប្រើ​ទុនវិនិយោគ ប្រមាណ​២៣០​លាន​ដុល្លារ​អាមេរិក ដែល ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Anhui Conch Group នៃ​ប្រទេស​ចិន ជាមួយ ក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាង​ដោយ​អ្នកឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោក​ឧកញ៉ា វិញ ហួរ​៕

 

 

 

 

 

 

(​រោងចក្រ​ស៊ីម៉ងត៍ នៅ​ខេត្តបាត់ដំបង​)​

៥​ខែ​ដើម​ឆ្នាំ គ្រោះធម្មជាតិ​បាន​បង្ក​ឲ្យ​ស​ស្លាប់ និង​របួស​១៤៣​នាក់ ខូចខាត ផ្ទះ​ជាង​២​ពាន់​ខ្នង

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨ នេះ គ្រោះមហន្តរាយធម្មជាតិ​នៅ​ទូទាំង ប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន ១០៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន​១៤៣​នាក់ និង​ផ្ទះសម្បែង​រង​ការខូចខាត​ចំនួន ២.២៧៩​ខ្នង ក្នុងនោះ អ្នកស្លាប់​ដោយសារ​រន្ទះបាញ់ ចំនួន ៤៣​នាក់ រងរបួស​ចំនួន ៣៤​នាក់ និង​បណ្តាល​ឲ្យ​សត្វពាហនៈ​ងាប់​ចំនួន ៥៤​ក្បាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា ក្នុង អំឡុង​ខែឧសភា កន្លងទៅនេះ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​កើតឡើង​ចំនួន ៥៤​លើក បង្ក​ឲ្យ​ខូច ខាត​ផ្ទះ ដោយ​ដួល​រំលំ​ធ្ងន់ធ្ងរ​ចំនួន ២៨៣​ខ្នង និង​ខូចខាត​មធ្យម ៩៩៨​ខ្នង រួមទាំង​សាលារៀន ចំនួន ៦​អាគារ​។ ចំណែកឯ​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​រន្ទះបាញ់ ៤៣​នាក់ និង​របួស ៣៤​នាក់ ហើយ​និង​គោក្របី​ងាប់​ចំនួន ៥៤​ក្បាល ។ ចំនួន​នេះ មានការ​កើនឡើង​ប្រមាណ​៣០​ភាគរយ បើ​ធៀប​រយៈ ពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន​។​

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្ថែមថា ការ ផ្លាស់ប្តូរ​ពី​រដូវប្រាំង ទៅ​រដូវវស្សា ជា​រៀងរាល់ឆ្នាំ គឺ​តែងតែ​កើតមាន​នូវ​ខ្យល់ព្យុះ ផ្គរ​រន្ទះ ជាពិសេស​ចន្លោះ​ខែមេសា ទៅ​ខែមិថុនា ។

​លោក កែវ វី បានបញ្ជាក់​ទាក់ទិន​ទៅនឹង​បញ្ហា​ទឹកជំនន់ ថា ជាទូទៅ នៅ​ខែឧសភា កម្ពុជា តែងមាន​ចលនា​ទឹក​ប​ឡើង​បន្តិចបន្តួច​តាមរយៈ​ភ្លៀង​ធ្លាក់​។​ប៉ុន្តែ​បើ​ជំនន់​ខ្លាំង គឺ​ចាប់ពី​ខែកក្កដា​ទៅ ។ ឆ្នាំនេះ នៅ​ស្ថានីយ​ចតុមុខ ទឹក​អាច​ឡើង ១០,០៥​ម៉ែត្រ កម្រិត​នេះ មិនទាន់​ដល់​ការប្រកាស​ប្រុងប្រយ័ត្ន​ទេ​គ្រាន់តែ​ជា​ជំនន់​ធំ​ធម្មតា ប៉ុន្តែ​បើ​ទឹក​ឡើងដល់​១០,៥០​ម៉ែត្រ​ទើប​អាច ប្រកាស អាសន្ន ។​

​សូមជម្រាបថា ឆ្នាំ​២០១៨ នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​បម្រុង​នូវ​អង្ករ​ប្រមាណ ១០.០០០​តោន ស្រូវពូជ ២​ពាន់​តោន និង​គ្រាប់​បន្លែ​ចម្រុះ​ប្រភេទ ប្រមាណ ៥​តោន​ផ្សេងទៀត សម្រាប់​ទុក​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ តាម​តំបន់​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​៕

បង្ក្រាបបាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៥​ពាន់​គ្រាប់​នៅ​ក្រុង​ប៉ោយ​ប៉េ​ត​

​ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​កា​រិ​ល័យ​ប្រឆាំង គ្រឿងញៀន ធ្វើការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន បាន​ចំនួន​៦០០០​គ្រាប់​(​ប្រាំមួយ​ពាន់​គ្រាប់​) នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៤៥​នាទី ប្លុក​កា​សី​ុ​ណូ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៥) បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ប្រភព​បន្តថា ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈី​រ៉ាត់ ឆៃ​ស៊ែ​ង អាយុ ១៨​ឆ្នាំ ជនជាតិ​ថៃ និង​វត្ថុតាង​ចាប់យក​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( wy)​ចំនួន​៦០០០​គ្រាប់​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពេល​ឃាត់ខ្លួន នារី​ខាងលើ សមត្ថកិច្ច​ក៏បាន​បន្ត ទៅ​ឆែកឆេរ​បន្ទប់​ជួល​ស្នាក់នៅ ក្នុងការ​ស៊ី​ណូ ស្តា​វេ​ហ្គាស លេខ​៦០៩ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត ដោយ​ទី​១.​ឈ្នោះ លីម សា​លិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ថៃ និង​ទី​២.​ឈ្មោះ បែន រា​ម៉ា​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

ឃាត់ខ្លួន​បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់ ដែល​ឡើង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ដល់​លើផ្ទះ​

​ខេត្ត​ត្បូងឃ្មុំ ៖ បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់ ឈ្មោះ ខៀវ សា​វ៉េ​ត រស់នៅ​ភូមិ​ត្រាច​ខោល ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៨ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេ​ពស​ត្ថ​វៈ​លើ​ក្មេងស្រី​ជា​អនីតិជន​វ័យ​១៤​ឆ្នាំ ម្នាក់ រស់នៅ​ឃុំ ស្រុក ជាមួយគ្នា រហូតដល់​បានសំរេច ខណៈ​ក្មេងស្រី​រងគ្រោះ​ដេក​លើផ្ទះ​ម្នាក់ឯង ពេល រំលង​អា​ធ្រា​ត្រ​។​

​នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ដេក​នៅក្នុង​ផ្ទះ​តែ ម្នាក់ឯង គឺ​នៅ​យប់​ថ្ងៃទី​២៧ ខែឧសភា លុះ​នៅវេលា​ម៉ោង​១ យប់​រំលង អា​ធ្រា​ត្យ​ឈាន ចូល​ព្រឹក​ថ្ងៃទី ២៨ ខែឧសភា ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ បាន​ចូលមក​ធ្វើ​សក្មភាព ចាប់ ក្មេងស្រី​នោះ រំលោភ រហូតដល់​បានសំរេច​តែម្តង ។​

​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្តថា លុះ​នៅ​ព្រឹក​ឡើង សាច់ញាតិ​ក្មេងស្រី​រងគ្រោះ បានដាក់ ពាក្យបណ្តឹង​នៅ​ប៉ុ​ស្ត៏​រដ្ឋបាល ឃុំ​ត្រពាំង​ផ្លុ​ង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​បុរស​ខាងលើ​។​ក្រោយពី ទទួលបាន​បញ្ជារ​ពី​លោក​អធិការនគរបាល​ស្រុក​ពញាក្រែក និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នង ការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ចុះ​ស្រាវជ្រាវ​ដោយបាន សួរនាំ​
​ក្មេងស្រី​រងគ្រោះ​រហូតដល់​បាន​ស្គា​ល់ពី​ភិនភាគ​សង្ស័យ​ឈ្មោះ សា​វ៉េ​ត ។

​លុះ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បា​កោះហៅ​បុរស​សង្ស័យ​រូបនោះ មក​សួរ នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល ទីបំផុត​បុរស​នោះបាន​ឆ្លើយ​សារភាពថា ខ្លួន​គាត់​ពិតជា​បាន​ចាប់​ក្មេងស្រី រងគ្រោះ រំលោភ​មែន ដោយសារតែ​ខ្លួន​ស្រវឹងស្រា​។​

​នា​រសៀល​ថ្ងៃ​ដដែល បុរស​នេះ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​គរ​បា​លន​គ​របាល​ស្រុក​ពញា ក្រែក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ស៊ីម៉ាក់ ចាប់ផ្តើម​​ដោះ​គ្រាប់មីន​នៅ​ខេត្តចំនួន៤ ក្រោម​ជំនួយរបស់​ចិន ​២​,៥លាន​​ដុល្លារ​

​ភ្នំពេញ ៖ កងឯកភាព​ភាព​ដោះមីន​ទី​៤ ទី​៦ និង​កង​ផ្សេងទៀត​របស់​ស៊ីម៉ាក់​បាន​ចាប់ ផ្តើមចេញ ប្រតិបត្តិការ​ដើម្បី​រំដោះ​ផ្ទៃដី​ដែលមាន​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់ ផ្ទុះ​នៅ​ខេត្ត​ចំនួន​បួន និង​ធ្វើការ​ស្រាវជ្រាវ​គ្រាប់មីន​នៅ​តំបន់​បឹង​ទន្លេសាប ក្រោម​ជំនួយ ពី​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​។

​កញ្ចប់​ថវិកា​ប្រមាណ​២​លាន​៥​សែន​ដុល្លារ​អាមេរិក ត្រូវបាន​រដ្ឋាភិបាល​នៃ សា​ធាណ​រដ្ឋ ប្រជា​មា​និត្យ​ចិន ធ្វើការ​ផ្តល់ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ ការរំដោះ​ផ្ទៃដី​ដែលមាន​មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ខេត្តស្ទឹងត្រែង ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ រួម​នឹង​ការស្រាវជ្រាវ ព័ត៌មាន​នៅ​តំបន់​បឹង​ទន្លេ សាប​។ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា​នេះ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល បច្ចេកទេស​កម្ចាត់មីន​ខេត្តកំពង់ឆ្នាំង កម្លាំង​របស់​ស៊ីម៉ាក់​មកពី​កងឯកភាព​នានា​បាន​ត្រៀម លក្ខណៈ​ដើម្បី​ចុះ​ប្រតិបត្តិការ​នៅ​តំបន់​គោលដៅ​ដែល​បានកំណត់​។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានបញ្ជាក់​ថា នេះ​ជា​គម្រោង​ទី​១​ដែល​ស៊ី​ម៉ា ក់ទ​ទួល បាន​ថវិកា​ពី​ចិន​ក្នុង​កិច្ចការ​បោសសំអាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែ ល​គម្រោង​នេះ​នឹង ត្រូវ អនុវត្ត​រយៈពេល​១​ឆ្នាំ​គិត​ចាប់ពី​ខែឧសភា ២០១៨ រហូត ដល់​ថ្ងៃទី​៣១ មីនាឆ្នាំ​២០១៩​ឆ្នាំក្រោយ​។

​ផែនការ​នេះ​នឹងធ្វើ​នៅលើ​ផ្ទៃដី​តាម​ភូមិ ធ្វើការ​ស្រាវជ្រាវ​តាម​ភូមិ ដែល​រងគ្រោះ​ដោយ សារ ការទម្លាក់​គ្រាប់បែក​ចង្កោម និង​តំបន់​ចំការមីន​ប្រមាណ ៨០០​ភូមិ និង​ធ្វើ​ការរំដោះ​ផ្ទៃដី ប្រមាណ ១.៥០០​ហិច​តា ដែលមាន​មីន និង​យុទ្ធ ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ កម្លាំង​នេះ​នឹង​ធ្វើការ​ដោយផ្ទាល់ ដើម្បី គាំទ្រ​ដល់​អាជ្ញាធរ​ព្រះ វិហារ​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​ដែលជា​ជំនួយ​របស់​ចិន និង ប៊ែ​ល ហ្សិ​ក ដែល​នឹងត្រូវ​អនុវត្ត​គម្រោង​នៅ​ខែ​៨​ខាងមុខ​។​

​បើតាម​អគ្គនាយក​ស៊ីម៉ាក់ លោក ហេង រតនា បាន​សង្កត់ធ្ងន់ថា ជំនួយ​របស់​ចិន លើ​ការអនុវត្ត គម្រោង​រយៈពេល​មួយឆ្នាំ​នេះ​បានផ្តល់​លទ្ធភាព​យ៉ាង​ធំធេង​សម្រាប់​ស៊ីម៉ាក់​បន្ត​កិច្ចការ​មួយចំនួនធំ​ទៀត​ដូចជា​ការពង្រឹង​សមត្ថភាព​សុនខ​ហិត​មីន និង​ការហ្វឹកហ្វឺន​សមត្ថភាព បុគ្គលិក​នៅ​វិទ្យាស្ថាន បណ្តុះបណ្តាល​បច្ចេកទេស​កម្ចាត់មីន​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​ផងដែរ​៕​

បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ដែន​ព្រៃ​អង់​តែ​ន​កាន់តែ​កើនឡើង​

​កំពង់ធំ​៖​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ដែន​ព្រៃ​អង់​តែ​ន​គឺ​កាន់​តែមាន​សកម្ម​ភាពកើនឡើង​ក្នុងដំណាក់កាល​ចុងក្រោយ​នេះហើយ​ដែន​ព្រៃ​អង់​តែ​ន​បច្ចុប្បន្ន​គឺ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​បរិស្ថាន​ដែល​សាធារណជន​រំពឹងថា​ដែន​ព្រៃ​នេះ​នឹង​រលាយ​អស់​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​បើ​លោក​តុ​បក​ក្ដា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នៅតែ​អសកម្ម​នោះ​។​

មតិ​សាធារណជន​បានលើកឡើង​ថា​ភាព​អសកម្ម​របស់លោក​តុ​បក​ក្ដា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកសារព័ត៌មាន​សរសេ​រ​រិះគន់​ដើម្បី​ស្ថាបនា​ស្រុះគ្នា​តែម្ដង​នៅ​ដំណាក់​ចុងក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​កិត្តិយស​របស់​ខេត្ត​មានការ​ស្រុតចុះ​។​

ឯកឧត្ដម​សុខ​លូ​អភិបាលខេត្ត​កំពង់ធំ​បាន​សរសេរ​ជា​សាធារណៈ​នៅក្នុង​បណ្ដាញ​តេ​ឡេ​ក្រាម​ជា​កិច្ច​តប​នឹង​ការ​ផុលផុស​នៃ​មតិ​លើកឡើង​ពីបទ​ល្មើស​ព្រៃឈើ​នៅ​ដែន​ព្រៃ​អង់​តែ​ន​នេះ​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​មន្ទីរ​បរិស្ថាន​ក​សិ​កម្ម​អាជ្ញាធរ​ស្រុក​យកចិត្តទុកដាក់​នឹង​ព័ត៌មាន​ទាំងអស់នេះ​ផង​។​

ឯកឧត្ដម​បញ្ចា​ក់ថា​ថ្វីត្បិតតែ​យើង​មិនអាច​សន្និដ្ឋានថា​ពិត​ទាំងអស់​តែ​សូម​តាមដាន​ហើយ​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​ទាំងអស់​។​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ដឹកអុស​តិចតួច​និង​អ្នករកស៊ី​កាប់​ព្រៃ​ហើយ​បន្លំ​ថា​ដឹកអុស​។​

​ប៉ុន្តែ​ទោះជា​ប្រសាសន៍​របស់​ឯកឧត្ដម​អភិបាលខេត្ត​សុខ​លូ​បាន​បញ្ជា​យ៉ាងនេះ​ក្ដី​ក៏​មតិ​មហាជន​រំពឹងថា​វា​គ្មាន​ប្រសិទ្ធ​នោះទេ​ចំពោះ​ស្ថាប័ន​ជំនាញ​ដែល​គ្មាន​ឆន្ទៈ​នឹង​អនុវត្ត​ផ្ទុយទៅវិញ​ពួកគេ​បានធ្វើ​របាយការណ៍​កុហក​ដោះសារ​ថ្នាក់លើ​មិនចេះចប់​។​
​ដោយឡែក​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះបាន​និយាយ​ឲ្យ​ដឹងថា​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​អង់​តែ​ន​នេះ​គឺ​មកពី​ភូមិ​ទក់​ភូមិ​ល្អក់​ភូមិ​ត្រពាំង​ព្រីង​ភូមិ​ស្នោ​ឃ្លៃ​ភូមិ​តា​ម៉ិ​ញស្រុក​សន្ទុក​និង​ឃុំ​ចុង​ដូង​ស្រុក​បារាយ​ណ៍ហើយ​ឈើ​ដែល​គេ​ដឹកចេញទៅ​តាម​គោយន្ត​កន្ត្រៃ​នោះ​គឺ​ភាគច្រើន​ជា​ឈើ​ហ៊ុ​ប​មូល​ដែល​គេ​ច្នៃ​ជា​ហុ​ស​និង​ពុះ​ជា​៤​ជ្រុង​ច្នៃ​ជា​ឈើ​ជានា​និង​ខ្លះទៀត​ជា​ប្រភេទ​ឈើ​ហ៊ុ​ប​ពេញ​តែម្ដង​។​

​គួរ​បញ្ចាក់​ផងដែរ​ថា​ដែន​ព្រៃ​អង់​តែ​ន​គឺជា​ដែន​ព្រៃ​សម្រាប់​រង្វាស់​ទឹក​វាលទំនាប​អាស៊ី​ម៉ូ​សុង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​ហើយ​កន្លងមក​ត្រូវបាន​ទទួលរង​ការកាប់​ទន្ទ្រាន​យក​ដី​ជាច្រើន​កន្លែង​រាប់រយ​ហិតា​នៅក្នុង​អាណត្តិ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​ប៉ុន្តែ​ដំណាក់កាល​បរិស្ថាន​គ្រប់គ្រង​ចុងក្រោយ​នេះ​ទំនងជា​បង្ហើយ​តែម្ដង​ល្គឹកណា​ភាព​អសកម្ម​របស់លោក​ប្រធាន​មន្ទីរ​បរិស្ថាន​នៅតែ​បន្ត​៕

កម្មករ​៤​នាក់ សន្លប់​បន្តបន្ទាប់​ក្នុង​ឡធ្យូង នៅ​ស្រុក​សំបូរ​

​ខេត្តក្រចេះ​៖ កម្មករ​ឡធ្យូង​៤​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​ឡធ្យូង​មួយកន្លែង របស់​ក្រុមហ៊ុន ហ្គ្រី​ន អាយ​លែ​ន ស្ថិតក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ក្រោយ​កើតហេតុ កម្មករ​ទាំង​៤​នាក់​នោះ ត្រូវបាន​ខាង​ក្រុមហ៊ុន ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

ការដួលសន្លប់​របស់​កម្មករ​ទាំង​៤​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ស្រុក​សំបូរ​និយាយថា បានកើត ឡើង កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា បន្ទាប់ពី​កម្មករ ឡ ធ្យួ​ង ត្រូវបាន​ថៅកែ​ក្រុមហ៊ុន ជា​ជនជាតិ ចិន បាន​ប្រើ​ពួកគេ ឱ្យ​ចុះទៅ​កាយ​យក​ធ្យូង នៅក្នុង​ឡ​ដែលមាន​ជម្រៅ​ជិត​៤​ម៉ែត្រ ហើយ​នៅក្នុង ឡ ធ្យូង​នោះ អាច​និង​មិនមាន​ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​កម្មករ​ទាំងនោះ ដួលសន្លប់ ជា​បន្ទាប់​បែបនេះ​។​

​ពាក់​ព​ន្ឋ​នឹង​ការដួលសន្លប់​របស់​ក​ម្មករ​ឡធ្យូង​ទាំង​៤​នាក់ ខាងលើនេះ អភិបាលស្រុក​សំបូរ លោក សូម សា​រិ​ទ្ឋ បានឱ្យដឹង​តាម​ទួ​រ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា នេះ​ថា រឿងនេះ​លោក​មិន​បានដឹង​ច្បាស់​នោះទេ ចាំមើល​លោក​សួរ​ទៅ​កូនចៅ​របស់លោក​សិន​។​

​បើតាម​ប្រព​ភ​ពី​កម្មករ ឡធ្យូង បាន​និយាយថា មុនពេល​កើតហេតុ មាន​កម្មករ​ម្នាក់​បាន​ចុះ ទៅក្នុង​បំពង់ ឡធ្យូង ដែលមាន​ជម្រៅ​ជិត​៤​ម៉ែត្រ ពេលនោះ​ស្រាប់តែ​លឺ​សំលេង​ស្រែកហៅ​ឱ្យជួយ ភ្លាមៗ​នោះ កម្មករ​ចំនួន​៣​នាក់​ផ្សេងទៀត ដែល​នៅ​ខាងលើ ក៏បាន​ចុះទៅ​ជួយ ស្រាប់តែ​ធ្វើឱ្យ​ដួល សន្លប់​ជាប់គាំង​ក្នុង​ឡធ្យូង នោះ ទាំងអស់គ្នា​តែម្តង​។

បើតាម​ប្រភព​បន្តថា ក្រុមហ៊ុន​(​ហ្គ្រី​ន​អាយ​លែ​ន ) ជា​ក្រុមហ៊ុន​ឡធ្យូង របស់​ជនជាតិ​ចិន និង បាន​ដំណើរការ​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​ទេ តែ​នៅ​ល្ងាច​ថ្ងៃកើតហេតុ មេ ការ ក្រុមហ៊ុន បាន​បង្ខំ​កម្មករ​ឱ្យ​ចូលទៅ​កាយ​រើ​យក​ធ្យូង ចេញពី​ឡ នៅមុន​ពេល​កំណត់​ដែល​ត្រូវ បើក ឡ ទើប​បណ្តាលឱ្យ​កម្មករ​ដួលសន្លប់​បែបនេះ​៕

អភិបាល​រាជធានី ជួបពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​សូត្រ​សមុទ្រ របស់​ចិន

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ ទី​៣១ ខែឧសភា នេះ បានទទួល​ជូ​ប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ាន ឈី​វ​ហួយ អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង ផ្លូវ​សូត្រ​សមុទ្រ នៃ​ប្រទេស​ចិន ដើម្បី​ស្វែង យល់​ពី លទ្ធ ភាព នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ វិស័យ កាត់ដេរ ការ សាងសង់​សណ្ឋាគារ ការនាំចេញ​.​នាំចូល​ផ្នែក​វិស័យ​កសិកម្ម ជាដើម ។​

នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ជំរាបជូន​ប្រតិភូ ពី​ស្ថានភាព​ជាក់ស្តែង​ក៏ដូចជា​ការវិវឌ្ឍ រីកចំរើន​របស់​កម្ពុ​ជា​លើ​គ្រប់​វិស័យ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត មក​ដោយ​បា​ដៃទទេ​។​

​លោក បញ្ជាក់ថា មកដល់ពេលនេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ដ៏​ពេញលេញ ពេញ​ផ្ទៃ ប្រទេស​ដែលជា​មូលដ្ឋានគ្រឹះ​សំរាប់​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ស្ថាបនិក​សន្តិភាព​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ដោយឡែក​សំរាប់​រាជធានី ភ្នំពេញ ក៏បាន និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកទេសចរ​ណ៏ និង​អ្នក វិនិយោគ​មកពី​គ្រប់​តំបន់ ក្នុងនោះ​វិនិយោគិន​ចិន បាន​ឈរ​នៅ​លំដាប់​ទី​១ ក្នុងការ​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ ។

លោក អភិបាល​បានបញ្ជាក់​ទៀតថា រាជធានី​ភ្នំពេញ​កម្ពុជា បាន​ស្វា​គម​ន៏​ជានិច្ច​ចំពោះ អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​រួមទាំង​ការជួយ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយ ស្រួល ដល់​អ្នកវិនិយោគ​ផងដែរ​។​

​សូមបញ្ជាក់ថា​គំរោង​ផ្លូវ​សូត្រ​មាស​ដែល​ដាក់ចេញ​ដោយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង គឺជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដឹកជញ្ជូន​ទាំង​ផ្លូវគោក​,​ផ្លូវទឹក ជា​ខ្សែបណ្តាញ​នៃ​ការដោះដូរ ពាណិជ្ជកម្ម ចាប់ពី​ប្រទេស​ចិន ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី​អ៊ឺរ៉ុប និង​អាហ្វ្រិក​ជាដើម​៕

ខែឧសភា ACU ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង​១​ពាន់​នាក់​

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​រសៀល ថ្ងៃទី​៣១ ខែឧសភា នេះ បាន បើក កិច្ចប្រជុំ​លើក​ទី​៣៥ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ក្រោម​វត្ត មាន លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា និង​មានការ​ចូលរួម​ពី​សមាជិក សម​ជិ​ការ​ក្រុម ប្រឹក្សា​ទាំង មូល​។​

​ក្នុង​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើ​ពុក រលួយ​លើក​ទី​៣៤​អាណត្តិ​ទី​២​។​ជាមួយគ្នា​នោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ តំណាង លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៨ ដោយ បានទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន​១១៧១​នាក់​។ ដែល​ក្នុងនោះ​ទទួលបាន ការតែងតាំង​ថ្មី​ចំនួន​៨៦៤​នាក់ លាលែង ចប់​អាណត្តិ​ចំនួន​៣២​នាក់ ចូលនិវត្តន៍​ចំនួន​២​នាក់ និង បញ្ឈប់​ពីមុខ​តំណែង​ចំនួន​២១២​នាក់​។

​ក្រៅពីនេះ ACU បាន​ផ្ញើលិខិត​ទៅ​សាមីក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត ដើម្បី​បញ្ជាក់​ពី មូលហេតុ​នៃ​ការយឺតយ៉ាវ​ក្នុងការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។ បានទទួល​ពាក្យ​ប្តឹង​ចំនួន​៣៤ ពាក្យ (​អនាមិក​១៤​ពាក្យ ស្មើនឹង​៤១​ភាគរយ​) ។​
​អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត ទទួលបាន​ការបំភ្លឺ ចំនួន ១៦​លិខិត ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៣៣​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា ពាក្យ​ប្តឹង​របស់គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។

​អង្គភាព បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​១៩ លើក ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ ពុករលួយ ដល់​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ នៅ ក្នុង​ខេត្តកំពង់ចាម ចំនួន​៣៥​គោលដៅ​។ បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ ៥៧​គម្រោង ការ ពិគ្រោះ​ថ្លៃ​ចំនួន​៩​គម្រោង និង​ការវាយតម្លៃ​គម្រោង​ចំនួន​៥​គម្រោង​។ ក្រុមប្រឹក្សាវិន័យ និង​ត្រួត ពិនិត្យ​ផ្ទៃក្នុង​របស់​ACU​បានបង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(​លទ្ធផល​នៃ​ការ​រ​ស្រាវជ្រាវ​គឺ​ពុំ​ដូច​ការចោទប្រកាន់​ទេ​)​។

​ជាមួយគ្នា​នោះ លោក តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​កោត សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ និង សាទរ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អង្គភាព នេះ បន្ត ខិតខំ​រក​វិធី សាស្ត្រ និង​យុទ្ធវិធី​ដើម្បី​ដោះ ស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

ម្ចាស់​ខ្សែក្រវ៉ាត់ ISKA ពិភពលោក វ៉ន វីវ៉ា នឹង​ឡើង​ប្រកួត​កីឡាករ​ថៃ នៅ​សប្តាហ៍​នេះ

​កីឡា ៖ ម្ចាស់​ខ្សែក្រវ៉ាត់ ISKA ពិភពលោក វ៉ន វីវ៉ា នឹង​ធើ្វ​ការប្រកួត​សាជាថ្មី​នៅ​សង្វៀន​ប្រដាល់​គុន​ខែ្មរ CNC នៅ​សប្ដាហ៍​នេះ​ក្នុង​កម្មវិធី កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ដោយ​រូបគេ​នឹងត្រូវ​តទល់​ជាមួយ​កីឡាករ​ថៃ ភិត​សា​ណាន់ ស៊ីត​ដន​ឃី​ង ក្នុង​ប្រភេទ​ទម្ងន់ ៧៥​គីឡូ​វ​ក្រាម​។​
គួរ​បញ្ជាក់ថា អ្នកលេង​កណ្ដាប់ដៃ វ៉ន វីវ៉ា បាន​ខកខាន​ការប្រកួត​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​សម្រាក​ព្យាបាល​របួស​ដៃ​៕

អាមេរិក​ផ្តល់ជំនួយ​១,៦​លាន​ដុល្លារ ក្នុង​គម្រោង​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា នេះ ស៊ីម៉ាក់ និង​អង្គការ​អិន​ភី​អេ របស់​ន័​រវេ​ស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដៃគូ ក្នុង​ទំហំ​ទឹកប្រាក់​ប្រ មាណ​១​លាន​៦​សែន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី អនុវត្ត​គម្រោង​ស្រាវជ្រាវ​ព័ត៌មាន និង បោសសំអាត​គ្រាប់បែក​ចង្កោម​ដែល​អាមេរិក​ទម្លាក់​ក្នុងសម័យ​សង្គ្រាម​នៅ​ភាគ​ខាងកើត​កម្ពុជា​។​

​រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ថវិកា​១​លាន​៦​សែន​ដុល្លារ​អាមេរិក​តាម​អង្គការ ជំនួយ​ប្រជាជន​ន័​រវេ​ស​ហៅ​កាត់​ថា អិន​ភី​អេ​ដល់​ស៊ីម៉ាក់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ព័ត៌មាន និង​បោសសំអាត​គ្រាប់បែក​ចង្កោម​នៅ​ភាគ​ខាងកើត​កម្ពុជា​។ ពិធី​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំងពីរ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣១​ខែឧសភា​នេះ​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​រាជធានី​ភ្នំពេញ​។​ឯ​.​ឧ ហេង រតនា​បញ្ជាក់ថា គម្រោង​នេះ​នឹងត្រូវ​ប្រើ​រយៈពេល​២​ឆ្នាំ គឺ​ចាប់ពី​ខែ​មិនា ២០១៨-​កុ​ម្ភះ​២០២០ គិត​ជា​ទឹកប្រាក់​ចំនួន​៤​លាន​ដុល្លារ​អាមេរិក ពោលគឺ​មួយឆ្នាំ​២​លាន​ដុល្លារ តែ​សម្រាប់​ស៊ីម៉ាក់​ទទួលបាន​១​លាន​៦​សែន​ដុល្លារ និង​អិន​ភី​អេ​៤០​ម៉ឺន​ដុល្លារ​។

រយៈពេល​បី​ខែ​កន្លងមកនេះ​ស៊ីម៉ាក់​បានធ្វើ​ការពង្រាយ​កម្លាំង របស់ខ្លួន​ជិត​២០០​នាក់ ដើម្បី​ទៅ​ប្រតិបត្តិការ​គម្រោង​នៅ​ភាគ​ខាងកើត​ដូចជា​នៅ​ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ខេត្តស្ទឹងត្រែង​។​
​ទោះបី​គ្រាប់បែក​ចង្កោម​ដែល​អាមេរិក​បាន​ទម្លាក់​ជាង​៥០​ឆ្នាំ​ទៅហើយ​ក្តី​ប៉ុន្តែ​វា​នៅតែមាន​ឥទ្ធិពល​ខ្លាំង ដែល​នឹង​អាច​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​បើសិន ពួកគាត់​ទៅ​ប៉ះ ដុំ​ក្នុង​កំរិត​ណាមួយ​នោះ​។​

​គួរ​រំលឹក​ដែរ​ថា​កាលពី​ជាង​៥០​មុន អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ចង្កោម​ប្រមាណ​២៨​លាន​កូនគ្រាប់​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ផ្ទៃដី​៦៥០​គម​ដែល​រង​ផលប៉ះពាល់​។ ស៊ីម៉ាក់​ត្រូវការ​ពេល​យ៉ាងហោចណាស់​ពី​៣០​ទៅ​៤០​ឆ្នាំ​ដើម្បី​រុក រក និង​កម្ទេច​គ្រាប់បែក​ចង្កោម​ទាំងនោះ​។

​អាមេរិក​កន្លង​ទៅបាន​ផ្តល់ជំនួយ​ដើម្បី​ធ្វើការ​បោសសំអាត​មីន និង​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងលិច គឺ​នៅ​តំបន់​ប៉ៃលិន គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​ទី​១០​ហើយ​ដែល​អាមេរិក​បានផ្តល់​ជំនួយ​លើ​ប្រតិបត្តិ​ការដោះមីន​នៅ​កម្ពុជា​៕

ការស្វែងរក​យន្តហោះ MH 370 ដែល​បាត់​ឆ្នាំ​2014 បានបញ្ចប់ ដោយ​គ្មាន​លទ្ធផល​

​ម៉ាឡេស៊ី ៖ ការស្វែងរក​យន្តហោះ ម៉ាឡេស៊ី ដែល​បាត់​ក្នុង​ឆ្នាំ 2014 បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ ដោយ​មិនបាន​យ​រកឃើញ​យន្តហោះ​ដែល​បាត់​នោះឡើយ ក្រោយ​ស្វែងរក​ក្រោម​ទឹក​ទំហំ 11 ម៉ឺន 2 ពាន់​គីឡូ​ម៉ែត្រការ៉េ រយៈពេល 3 ខែ ។

​រដ្ឋមន្ត្រី​គម​នា​គម ម៉ាឡេស៊ី បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុមហ៊ុន Ocean Infinity បានបញ្ចប់​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ Boeing-777 នៃ​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បំផុត ដោយ​មិនបាន​ប្រទះឃើញ​សញ្ញា​ណាមួយ​នៃ​យន្តហោះ​ដែល​បាត់​ក្នុង​ឆ្នាំ 2014 ប៉ុន្តែ​រដ្ឋាភិបាល ពិចារណ​ទៅលើ​ដំណើរការ​ស្វែងរក​បន្ត ប្រសិនបើ​មាន​តម្រុយ​ជាក់លាក់​ណាមួយ ត្រូវបាន​បង្ហាញ ។

​សូម​រំឭកថា យន្តហោះ Boeing 777 នៃ​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី មាន​អ្នកដំណើរ 227 នាក់ និង​បុគ្គលិក​យន្តហោះ 12 នាក់ បាត់​ទំនាក់ទំនង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ការហោះហើរ នៅលើ​ផ្លូវ​ហោះហើរ​ចេញដំណើរ​ពី​ទីក្រុង កូ​ឡា​ឡាំ​ពួរ ទៅ​ទីក្រុង ប៉េកាំង នៅ​ថ្ងៃទី 8 មិនា ឆ្នាំ 2014 ។ ការបាត់​យន្តហោះ MH370 ក្លាយជា​ឧបទ្ទវហេតុ​អាថ៌កំបាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ពិភពលោក ហើយ​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ ចំណាយ​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្នុង​ប្រវត្តិ​នៃ​ការស្វែងរក​យន្តហោះ​កន្លងមក ។​

​ក្រុមហ៊ុន Ocean Infinity មាន​មូលដ្ឋាន​នៅ​រដ្ឋ Houston សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ម៉ាឡេស៊ី កាលពី​ខែ មករា ឆ្នាំ 2018 ដើម្បី​ស្វែងរក​យន្តហោះ MH370 ដែល​បាត់ ដោយ​កិច្ចព្រមព្រៀង​នៃ​ការស្វែងរក​មាន​រយៈពេល 3 ខែ ប្រសិនបើ​រកឃើញ​ក្នុង​រយៈពេល​នេះ នឹង​ទទួលបាន​ប្រាក់​រហូតដល់ 70 លាន​ដុល្លារ ហើយ​ប្រតិបត្តិ​ការស្វែងរក​នឹង​បញ្ចប់​នៅ​ខែ មិថុនា ៕

ផ្ទុះ​ហិង្សា​ក្នុងប្រទេស​នី​កា​រ៉ា​ហ្គ័​រ ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាន់តែខ្លាំង​

​នី​កា​រ៉ា​ហ្គ័​រ ៖ អំពើ​ហឹ​ង្សា បាន​ផ្ទុះឡើង នៅតាម​ដងផ្លូវ នៃ​ទីក្រុង ម៉ា​ណា​ហ្គួ ដែល​សាក្សី​ជាច្រើន នាក់​និយាយថា មនុស្ស​ជាច្រើន​នាក់​រងរបួស ហើយ​ចំនួន​អ្នកស្លាប់ នៅ​មិនទាន់​ដឹង​ពី តួលេខ​ពិតប្រាកថ​នៅឡើយ​។

​មុន​អំពើ​ហឹ​ង្សា ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ អង្គការ លើកលែងទោស​អន្តរជាតិ និយាយថា មនុស្ស​យ៉ាងហោចណាស់ ៨១​នាក់ ត្រូវបាន សម្លាប់ និង​អ្នករងរបួស ៨៦៨​នាក់ ចាប់តាំងពី ថ្ងៃទី​១៨ ខែមេសា​។​
​កាលពី​ថ្ងៃ​ពុធ​ម្សិល មិញ ការដើរ​ក្បួន​ដ៏​ធំ​មួយ ត្រូវបាន​គេ​ឃើញថា ដឹកនាំ​ដោយ មាតា​នៃ​ចលនា​ខែមេសា ជា​ក្រុម​នៃ ម្តាយ​ភាគច្រើន ដែល​បាន​និយាយថា ពួកគេ​ចេញមក​ទាម​ទារក​យុត្តិធម៌ សំរាប់ កូនៗ​របស់​ពួកគេ ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប​ដោយ​ហឹ​ង្សា មកលើ​ក្រុមបាតុករ​។

​រយៈពេល​ជាង​១​ខែ បន្ទាប់​ពិការ​ផ្លាស់ប្តូរ​ទៅជា ប​ន្រ​ព័ន្ធ​សន្តិសុខ​សង្គម របស់​ប្រទេស អាមេរិក​កណ្តាល​មួយ​នេះ បាន​បង្ក​ឲ្យ​មានការ​តវ៉ា ដឹកនាំ​ដោយ​ក្រុមនិស្សិត ដែល​បាតុកម្ម បាន​ធ្លាក់​ចូលទៅក្នុង ភាព​ប្រឈម​ប្រចាំថ្ងៃ​ទៅនឹង​ច្បាប់ របស់​ប្រធានាធិបតី ឌេ​ន​ញែ​ល អ​តេ​ហ្គា ជា​អតិ​ត​ទ័ព​ព្រះ របប​ម៉ា​ស៊ី​ស​និយម​។​

​លោក អ​តេ​ហ្គា ជា​សម្ព័ន្ធមិត្ត​មួយ​របស់ ប្រទេស​វ៉េ​ណេ​ស៊ូ​អេ​ឡា សង្គមនិយម​ដែល​បាន តទល់ ចំពោះ​ការទាមទារ​បស់​ក្រុមអ្នកតវ៉ា ដែល​លោក​លាលែង​ពី​តំណែង​លើ​ការស្លាប់ មនុស្ស​ជាច្រើន​។ រដ្ឋាភិបាល​របស់លោក​អ​តេ​ហ្គា បាន​ច្រានចោល ការស្នើសុំ​ដោយ​អង្គ ការ នៃ រដ្ឋ​អាមេរិក ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​មុនពេល​កំណត់​៕

ចិន និង​ឡាវ ជំរុញ​ការកសាង​សហគមន៍​នៃ​អនាគត​រួមគ្នា​

​ឡាវ ៖ ប្រទេស​ចិន និង​ប្រទេស​ឡាវ បាន​ព្រមព្រៀង​ជំរុញ​ការកសាង​សហគមន៍ នៃ​អនាគត​រួមគ្នា ដើម្បី​ទទួលបាន​លទ្ធផល​ថ្មី​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​អំឡុង ពេល កិច្ចពិភាក្សា​រវាង ប្រធានាធិបតី​ចិន លោក ហ្សី ជិន​ពីង ដែលជា​អគ្គលេខាធិកា គណកម្មាធិការ​បក្ស គុ​មុយ​នី​ស​ចិន និង​ប្រធានាធិបតី​ឡាវ លោក ប៊ូ​ន​ហាង វ៉ូ​រ៉ា​ឈី​ត និង​ជា អគ្គលេខាធិកា គណកម្មាធិការ​កណ្តាល​បក្ស បដិវត្ត​ន៏​ប្រជាជន​ឡាវ ក្នុង​ទីក្រុង ប៉េកាំង ប្រទេស​ចិន​។

​លោក​ហ្សី​ជីន ពីង បាន​រំលឹក​ឡើងវិញ នូវ​ជំនួប​ជាមួយ លោក ប៊ូ​ន ហាង កាលពី​ពី បី​ឆ្នាំ កន្លងទៅនេះ ដោយ​និយាយថា កិច្ចព្រមព្រៀង​ជាច្រើន ត្រូវបាន ឈានដល់ រវាង​ភាគី​ទាំងពីរ ដែល​កំពុង​ត្រូវបាន​អនុវត្ត​ន៏ យ៉ាងសកម្ម និង​មាន ប្រសិទ្ធ ភាព​ដែល បាន​នាំមក​នូវ​ផល​ប្រ​យោ​ជ​ន៏​ទៅវិញទៅមក ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះដែរ ប្រទេស​ទាំងពីរ បាន​ឈានដល់​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ក្នុងការ ក៏​សាង​សហគម​ន៏ នៃ​អនាគត​រួមគ្នា ជាមួយ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ដែលមាន​តួនាទី នាំមុខ ក្នុងការ​អភិវឌ្ឍ​ន៏ នៃ​ទំនាន់​ទំនង​រវាង​ភាគី​ទាំងពី និង​ប្រទេស​ទាំងពីរ​។​

លោក​ហ្សី ជីន ពីង បាន​គូសបញ្ជាក់ថា ភាគី​ទាំងពីរ គួ​តែ​អនុវត្ត​ន៏ កិច្ចសន្ទនា​គ្រប់​ជ្រុងជ្រោយ ក្នុង​កំរិត​ចម្រុះ និង​បង្កើន ការទុកចិត្ត​គ្នា ហើយ​ភាគី​តាំងពី គួ​បង្កើន​កិច្ចប្រឹងប្រែង ដើម្បី ជម្រុញ កិច្ចសហប្រតិបត្តិការ ក្នុង​គំរោង​ធំៗ ស្ថិតក្រោម​ក្របខ័ណ្ឌ គំនិត​ផ្តួចផ្តើម ខ្សែ​ក្រ វ៉ា​ត់ និង​ផ្លូវ ធ្វើ​ឲ្យ​ប្រសើរ​កំរិតជីវភាព​រស់​នៅ​របស់​ប្រជាជន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ ការ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត គំរូ​ថ្មី​នៃ កិច្ច​សហប្រតិបត្តិ ការ ឡាវ​-​ចិន​។

​ប្រធានាធិបតី​ឡាវ លោក ប៊ូ​ន​ហាង វី​រ៉ា​ឈី​ត បាន​ព្រមព្រៀង​ទាំងស្រុង នូវ យោបល់​របស់ លោក ហ្សី ជីន​ពីង លើ​ការ​ជម្រុញ ការ​ក៏​សាង សហគម​ន៏​ចិន​-​ឡាវ នៃ អនាគត រួមគ្នា ដោយ​សន្យា​រក្សា ការផ្លាស់ប្តូរ​ក្នុង​កំរិត​ខ្ពស់ ជា​ទៀងទាត់ រវាង​ភាគី​ទាំងពីរ និង​ពង្រឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៏ ក្នុងការ​ក៏​សាង​បក្ស និង​អភិបាលកិច្ច​រដ្ឋ​។

​លោក ប៊ូ​ន​ហាង បាន​សន្យា​បង្កើន កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល លើ​គ្រប់​វិស័យ បង្កើន​កិច្ចសហប្រតិបត្តិការ​គំរោង​ធំៗ ក្រិ​ម​ក្របខ័ណ្ឌ គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​ពង្រឹង​ការសម្របសម្រួល​កិច្ចការ​តំបន់ និង​អន្តរជាតិ​៕