All posts by មេគង្គ ប៉ុស្តិ៍

ផឹក​ស្រវឹង​រំលោភ​បានសម្រេច​២​ដង​គេចខ្លួន​បាន​៣​ម៉ោង ប៉ូលិស​តាម​ចាប់​ជាប់​

 

​ភ្នំពេញ​៖ ស្រលាញ់គ្នា​ជិត​១​ឆ្នាំ​ទៅលេង​ផ្ទះ​ខាង​ស្រី​នាំគ្នា​ផឹក​សុ​ី​ស្រវឹង និយាយ​ត្រូវ​រូ​វ នាំគ្នា​ឡើងទៅ​ដេក​ក្នុង​បន្ទប់​ពេញ​មួយ​យប់ ក៏ត្រូវ​ម្ដាយ​ខាង​ស្រី​បណ្ដឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ពិរ​បទ​ចាប់រំលោភ កាលពីរ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​នារី​ជនរងគ្រោះ​មាម​ឈ្មោះ ភ័​ស្ត ណា​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ អ៊ុក ភា​រុណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​បើតាម​សម្ដី​ពីរ​ម្ដាយ​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា កាលពី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​បានមក​ផឹកស៊ី​នៅផ្ទះ​របសគាត់​ជាមួយ​កូនស្រី​និង​មិត្ត​ភ​ក្រ័​ពីរ បីនាក់​ទៀត រហូត​វេលា​ម៉ោង ៩​និង​០០​នាទី យប់ រូបគាត់​ក៏បាន​ចូល​សម្រាក​ជាមួយ​ប្ដី ហើយ​មិនដឹងថា​ក្រុម​កូនៗ​ផឹក​សុ​ី​ដល់​ម៉ោង​ប៉ុន្មាន​ទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​កូនស្រី​របស់គាត់​បាន​ប្រាប់ថា​ឈ្មោះ អ៊ុក ភា​រុណ បាន​ចាប់រំលោភ​រូបនាង​កាលពីរ​យប់មិញ បន្ទាប់មក​ខាង​ម្ដាយ​នារី​រងគ្រោះ​ក៏​មិន​បានមក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​យើង​ភ្លាម​ទេ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨​និង​៣០​នាទី ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ព្រៃវែង ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។​

​ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​ពីរ​ម្ដាយ​នារី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​ប៉ុ​ស្តី៍​នគរបាល​ព្រៃវែង សហការ​ជា​មួ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះរ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំណុច​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង​។

​នៅ​ចំពុះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាបថា រូប​គែ​និង​នស​រី​ត្រូវជា​សង្សា​នឹង​គ្នា​ជាមួយ​ជនរងគ្រោះ ដោយ​បា​ស្គាល់គ្នា​អស់​ពេល​ជិត​១​ឆ្នាំ​ហើយ​
​ហើយ​នៅ​ថ្ងៃកើតហេតុ​រូបគេ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​នារី​រងគ្រោះ ដែលមាន​គ្នា​៤ ទៅ​៥ នាក់​ទី​០១ ឈ្មោះ អ៊ុក ភា​រុណ (​ជនសង្ស័យ​) ទី​០២ ឪពុក​ជនរងគ្រោះ​ផងដែរ និង​០២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ទេ ដែល​ស្ថិតនៅ​ភូមិ​ព្រៃវែង​កើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។

​លុះដល់​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ជនសង្ស័យ និង​អ្នកផឹកស៊ី​ផ្សេងទៀត បាន​ឈប់​ផឹក មិត្ត​ភ​ក្រ័​បាន​ទៅ​ដេក​នៅផ្ទះ​រៀងៗ​ខ្លួន ពេលនោះ​ឪពុក​របស់​នារី​រងគ្រោះ​ក៏បាន​ចូលទៅ​ដេក​ដែរ ចំណែក​ជនសង្ស័យ​មិនទាន់​ទៅផ្ទះ​ទេ ក៏បាន​ឡើងទៅ​លើផ្ទះ ដើរចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ឃើញ​ជនរងគ្រោះ​កំពុង ដេក​លង់លក់ ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ពោប ពីលើ​នារី​រងគ្រោះ យកដៃ​ខ្ទប់មាត់ ហើយ​គំរាមថា បើ​ហ៊ាន​ស្រែក​រូបគេ (​ជនសង្ស័យ​) នឹង​ច្របាច់ក អោយស្លាប់ ពេលនោះ ជនរងគ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ហើយ​ជនសង្ស័យ​ក៏បាន ចាប់​សម្រាត​ខោ និង​ដោះអាវ របស់​នារី​រងគ្រោះ​ចេញ រួច​ធ្វើ​សកម្មភាព​រំលោភ សេពសន្ថវៈ​រហូត​បាន សម្រេច​ចំនួន ០១​លើក រហូត​បាន​រយៈពេល ០៥​នាទី​ក្រោយ ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព រំរ​លោភ សេពសន្ថវៈ លើ​ជនរងគ្រោះ​បានសម្រេច​ម្តងទៀត ហើយ​ជនរងគ្រោះ​និង​ជនសង្ស័យ ក៏បាន​ដេក ជាមួយគ្នា​រហូតទល់​ភ្លឺ ហើយ​បាន​ត្រឡប់មកផ្ទះ​ធ្វើជា​ធម្មតា លុះដល់​ថ្ងៃទី​៣១​ខែម​ការ​ឆ្នាំ​២០១៨ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​ត្រូវ​បញ្ជូនទៅ​ឃុំ​ខ្លួ​
​ន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​ណូ​ម​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​។​
​

​ភ្នំពេញ​៖ ស្រលាញ់គ្នា​ជិត​១​ឆ្នាំ​ទៅលេង​ផ្ទះ​ខាង​ស្រី​នាំគ្នា​ផឹក​សុ​ី​ស្រវឹង និយាយ​ត្រូវ​រូ​វ នាំគ្នា​ឡើងទៅ​ដេក​ក្នុង​បន្ទប់​ពេញ​មួយ​យប់ ក៏ត្រូវ​ម្ដាយ​ខាង​ស្រី​បណ្ដឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ពិរ​បទ​ចាប់រំលោភ កាលពីរ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​នារី​ជនរងគ្រោះ​មាម​ឈ្មោះ ភ័​ស្ត ណា​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ អ៊ុក ភា​រុណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​បើតាម​សម្ដី​ពីរ​ម្ដាយ​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា កាលពី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​បានមក​ផឹកស៊ី​នៅផ្ទះ​របសគាត់​ជាមួយ​កូនស្រី​និង​មិត្ត​ភ​ក្រ័​ពីរ បីនាក់​ទៀត រហូត​វេលា​ម៉ោង ៩​និង​០០​នាទី យប់ រូបគាត់​ក៏បាន​ចូល​សម្រាក​ជាមួយ​ប្ដី ហើយ​មិនដឹងថា​ក្រុម​កូនៗ​ផឹក​សុ​ី​ដល់​ម៉ោង​ប៉ុន្មាន​ទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​កូនស្រី​របស់គាត់​បាន​ប្រាប់ថា​ឈ្មោះ អ៊ុក ភា​រុណ បាន​ចាប់រំលោភ​រូបនាង​កាលពីរ​យប់មិញ បន្ទាប់មក​ខាង​ម្ដាយ​នារី​រងគ្រោះ​ក៏​មិន​បានមក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​យើង​ភ្លាម​ទេ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨​និង​៣០​នាទី ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ព្រៃវែង ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។​

​ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​ពីរ​ម្ដាយ​នារី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​ប៉ុ​ស្តី៍​នគរបាល​ព្រៃវែង សហការ​ជា​មួ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះរ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំណុច​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង​។

​នៅ​ចំពុះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាបថា រូប​គែ​និង​នស​រី​ត្រូវជា​សង្សា​នឹង​គ្នា​ជាមួយ​ជនរងគ្រោះ ដោយ​បា​ស្គាល់គ្នា​អស់​ពេល​ជិត​១​ឆ្នាំ​ហើយ​
​ហើយ​នៅ​ថ្ងៃកើតហេតុ​រូបគេ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​នារី​រងគ្រោះ ដែលមាន​គ្នា​៤ ទៅ​៥ នាក់​ទី​០១ ឈ្មោះ អ៊ុក ភា​រុណ (​ជនសង្ស័យ​) ទី​០២ ឪពុក​ជនរងគ្រោះ​ផងដែរ និង​០២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ទេ ដែល​ស្ថិតនៅ​ភូមិ​ព្រៃវែង​កើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។

​លុះដល់​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ជនសង្ស័យ និង​អ្នកផឹកស៊ី​ផ្សេងទៀត បាន​ឈប់​ផឹក មិត្ត​ភ​ក្រ័​បាន​ទៅ​ដេក​នៅផ្ទះ​រៀងៗ​ខ្លួន ពេលនោះ​ឪពុក​របស់​នារី​រងគ្រោះ​ក៏បាន​ចូលទៅ​ដេក​ដែរ ចំណែក​ជនសង្ស័យ​មិនទាន់​ទៅផ្ទះ​ទេ ក៏បាន​ឡើងទៅ​លើផ្ទះ ដើរចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ឃើញ​ជនរងគ្រោះ​កំពុង ដេក​លង់លក់ ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ពោប ពីលើ​នារី​រងគ្រោះ យកដៃ​ខ្ទប់មាត់ ហើយ​គំរាមថា បើ​ហ៊ាន​ស្រែក​រូបគេ (​ជនសង្ស័យ​) នឹង​ច្របាច់ក អោយស្លាប់ ពេលនោះ ជនរងគ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ហើយ​ជនសង្ស័យ​ក៏បាន ចាប់​សម្រាត​ខោ និង​ដោះអាវ របស់​នារី​រងគ្រោះ​ចេញ រួច​ធ្វើ​សកម្មភាព​រំលោភ សេពសន្ថវៈ​រហូត​បាន សម្រេច​ចំនួន ០១​លើក រហូត​បាន​រយៈពេល ០៥​នាទី​ក្រោយ ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព រំរ​លោភ សេពសន្ថវៈ លើ​ជនរងគ្រោះ​បានសម្រេច​ម្តងទៀត ហើយ​ជនរងគ្រោះ​និង​ជនសង្ស័យ ក៏បាន​ដេក ជាមួយគ្នា​រហូតទល់​ភ្លឺ ហើយ​បាន​ត្រឡប់មកផ្ទះ​ធ្វើជា​ធម្មតា លុះដល់​ថ្ងៃទី​៣១​ខែម​ការ​ឆ្នាំ​២០១៨ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​ត្រូវ​បញ្ជូនទៅ​ឃុំ​ខ្លួ​
​ន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​ណូ​ម​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​​៕
​

ចូល​រំលោភ​ក្មួយ​ស្រី​ដល់​ក្នុងផ្ទះ​ពេល​ឳ​ពុក​កំពុង​ដេកលក់​

​ស្វាយរៀង ៖ មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​បន្ទាប់ពី​បានឃើញ​សមត្ថកិច្ច​នគរបាល​ដេញ​ព័ទ្ធចាប់​ជនសង្ស័យ​ក្នុង​បឹង​ក្វាង​។​ហេតុការណ៍​ដែល​សមត្ថកិច្ច​រួមសហការ​ជាមួយ​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធចាប់​ជនសង្ស័យ​ពេញ​បឹង​ក្វាង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បានអោយដឹង​សមត្ថកិច្ច​ដែល​ដេញ​ព័ទ្ធចាប់​ជនសង្ស័យ មានឈ្មោះ​ពុធ វិស័យ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រស់​ភូមិ​ព្រៃធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​នារី​ម្នាក់​រស់នៅ​ភូមិ​ជាមួយគ្នា​។​ពាក់ព័ន្ធ​ករណី​ដែល​សមត្ថកិច្ច​ធ្វើការ​ដេញចាប់​ជនសង្ស័យ​ក្នុង​ព្រែក​បឹង​ក្វាង​ថា មាន​ករណី​ចាប់រំលោភ​។​
​បើតាម​ជនរងគ្រោះ​ឈ្មោះ សំ សារ៉ាន់ ភេទ​ស្រី​អាយុ​18 មុខរប​ជា​កម្មក​រោងចក្រ​ទឹក​សុ​ទ មាន​ឪពុក​ឈ្មោះ សំ អឿន អាយុ​៥៧​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ឯម ខ្នៅ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​ចំណែក​ជនសង្ស័យ​ឈ្មោះ​ពុធ វិស័យ ភេទ​ប្រុស​អាយុ​ជាង​៣០​ឆ្នាំ មានមុខ​រប​ជាជាង​ដេក រស់នៅ​ផ្ទះ​ជិត​និង​ជនរងគ្រោះ ជា​បុរស​ពោះម៉ាយ ត្រូវជា​បងប្អូនជីដូន​មួយ​ជនរងគ្រោះ​។​

​បើតាម​សំដី​ជនរងគ្រោះ​បានអោយដឹងថា មុខ​ពេល​កើតហេតុ​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០១៨ ខ្លួន​អង្គុយលេង​ក្នុងផ្ទះ​ចំណែក​ឪពុក​គាត់​ស​ម្រា​ន​លក់​បាត់ទៅហើយ មួយសន្ទុះ​ក្រោយមក​ក៏​ជនសង្ស័យ​ខាងលើ​បាន​ដើរ​ចូក​មក​ខ្ទាប់​មាត់​ជាប់​រួចហើយ​បាន​ប្រឡេះ​ខោ​បំណង​ចាប់រំលោភ ពេលនោះ​ខ្លួន​បាន​រើបម្រះ​ស្រែក​អោយ​ឪពុក​ជួយ​ពេលនោះ​គាត់​បាន​ស្ទុះ​ឡើង​ជនសង្ស័យ​បាន​រត់ចេញ​បាត់​លុះ​ព្រឹក​ឡើង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ូលិស​រដ្ឋ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​អោយជួយ​ដោយ​ស្រាយ​។​នៅពេល​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ចុះ​ដល់​លំនៅដ្ឋាន​ជន​ស​ង្យ័​យ​ដឹងខ្លួន​ក៍បាន​រត់​ចូល​ព្រែក​បឹង​ក្វាង ហើយ​សមត្ថកិច្ច​បានរួម​ទាំង​ប្រជាពលរដ្ឋ​ចុះ​រុក​រកតែ​និង​ឡោមព័ទ្ធ​ប្រមាណ​ជាង​៥​ម៉ោង​ក្នុង​ព្រែក​បឹង​ក្វាង នៅតែ​រក​មិនឃើញ​ជនសង្ស័យ​មិនដឹងថា ទៅ​លាក់ខ្លួន​នៅ​កន្លែង​ណា​នោះទេ ។​

បើតាម​ប្រជាពលរដ្ឋ​ដែល​ជួយ​រុករក​បានអោយដឹងថា​ព្រែក​បឹង​ក្វាង​ពោរពេញ​ទៅដោយ​ស្មៅ ឈូក ដើមឈើ​ដុះ​ច្រើន​ហើយ​ម្យ៉ាងទៀត​ជនសង្ស័យ​ស្គាល់​ភូមិសាស្ត្រ​ត្រង់ចំណុច​នេះ​ច្បាស់លាស់​ណាស់ ព្រោះ​ជា​កន្លែង​ដែល​ជន​ស​ង្យ័​យ​ធ្លាប់​ចូល​ឆក់​ត្រី​៕
​

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៧

​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ ២០១៨ ដោយ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម​អភិបាល អភិបាលរង ខេត្ត​ព្រះសីហនុ ក្រុមប្រឹក្សា​ខេត្ត​មន្ត្រី​អនុប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ​ក្នុង ខេត្ត និង​តំណាង​អាជ្ញាធរ ក្រុង ស្រុក ក្នុង​ខេត្ត ព្រមទាំង​សមាជិក​សមាជិកា​ជាច្រើន​ទៀត​។​អង្គសន្និបាត បូកសរុប​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ ២០១៨ នេះ ប្រព្រឹត្តទៅ គឺមាន រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាល មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​នេះ ដោយ​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​គ្រប់​ស្ថាប័ន​អង្គភាព​រួម និង​ប្រជាពលរដ្ឋ​ផង ក្នុងការ​ខិតខំ​បំពេញភារកិច្ច​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​ឆ្នាំ ២០១៧ កន្លងមក​ដោយ បាន​អនុវត្តតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានចាត់ទុក​កិច្ចប្រជុំ​នេះ​ថា ជា​វេទិកា​សំខាន់​ក្នុងការ​ពិភាក្សា​ផ្តល់យោបល់​ជុំវិញ​ការអនុវត្ត​និង លទ្ធផល​ការងារ របស់​ខេត្ត​ព្រះសីហនុ កន្លងទៅ ដើម្បី​កំណត់​ទិសដៅ​ថ្មី សម្រាប់​ការបំពេញភារកិច្ច​ក្នុង​ឆ្នាំ ២០១៨ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម​បាន បន្តថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក៏​ត្រូវបាន​បដិសន្ធិ​ឡើង​បម្រើ​ឲ្យ​វិស័យ នានា​ក្នុង​ខេត្ត​មានដូចជា​៖ ការស្ថាបនា​ផ្ល​វ​ថ្នល់ ទាំង​ទីក្រុង ទីជនបទ ដើម្បី​ពង្រីក​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ក្នុង​ខេត្ត បំរើអោយ​វិស័យ ទេសចរណ៍ និង​កសាង​នូវ​មូលដ្ឋានគ្រឹះ​លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាដើម​។​

ជាមួយ​ការលើកឡើង អំពី​លទ្ធផល​ជា​វិជ្ជមាន​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​ហេតុផល អវិជ្ជមាន​មួយចំនួន ដែល​ខេត្ត​ធ្វើ​ពុំទាន់​បានសម្រេច ដើម្បីឱ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​រិះរក​បទពិសោធន៍​ល្អៗ មក​ធ្វើជា​សំអាង​សម្រាប់​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អោយ​ទទួលបាន​ជោគជ័យ​ផងដែរ ៕
​

លោក សៀក សុជាតិ ព្រមាន​ចាត់ការ លោក​ផ្កាយ​១ ដែល​យក​ចាន​គប់​នារី​ម្នាក់​បែកក្បាល​នៅ​ប៉ោយប៉ែត​

 

​ភ្នំពេញ ៖ លោក ផ្កាយ​៣ សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន អគ្គបញ្ជាការ បានប្រកាស​បន្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​លោក​ផ្កាយ​១ នេ​ត សំអាត ដែល​បាន​ប្រើ​អំពើហិង្សា លើ​ក្មេងស្រី​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល បើទោះជា​មានការ​សម្របសម្រួល ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ហើយក៏​ដោយ​។​

​លោក សៀក សុជាតិ បានបញ្ជាក់​ប្រាប់ សារព័ត៌មាន​Fresh News កាលពី​ថ្ងៃទី​៣១ ខែមករា នេះ​ថា​« ខ្ញុំ​ត្រូវតែ​ប្រឈម​នឹង​ដោះស្រាយ​បញ្ហា​នេះ អនុវត្ត​ទៅតាម​វិន័យ កងយោធពល​ខេមរភូមិន្ទ គឺ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​មន្ដ្រី​ណាមួយ របស់​កងទ័ព​កិច្ចកា​រ​ព្រំដែន បង្ក ឬ​ធ្វើ​ឲ្យ​មាន​ស្នាមរបួស ដល់​អ្នកណាម្នាក់ រួចខ្លួន​ពី​សំណាញ់​ច្បាប់​នោះទេ​» ។​

​ការប្រកាស​ចាត់ការ​នេះ ក្រោយពេល​សារព័ត៌មាន​ចុះផ្សាយ​ថា លោក​នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ មកពី​ក្រសួងការពារជាតិ បាន​ចូលទៅ​ផឹកស៊ី​ក្នុង​ហាង​មួយកន្លែង នៅក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ប្រើ​អំពើ​ហឹ​ង្សា ដោ​យក​ចាន​គប់ លើ​ជញ្ជាំង ខ្ទា​ច​អំបែង ត្រូវ​ចំក្បាល​ក្មេងស្រី​ម្នាក់ ជា​អ្នក​បម្រើការ នៅ​ទីនោះ បណ្ដាល​ឲ្យ​បែកក្បាល ហូរឈាម​ពេញ​ផ្ទៃមុខ និង​ដេរ​អស់​៤​ថ្នេរ​។ ករណីនេះ កើតឡើង​កាលពី​ថ្ងៃទី​២៧ មករា​។​

​មូលហេតុ​ឈានដល់​ការប្រើ​អំពើហិង្សា​នេះ កើតចេញពី​នារី​រងគ្រោះ​ឧស្សាហ៍​ងើប​ចុះឡើង ដើរចេញ​-​ចូល ពី​កន្លែង​តុ​ផឹកស៊ី ខណៈដែល​ជនបង្ក និង​មិត្តភក្តិ បាន​ហៅ​នារី​រងគ្រោះ​មក​អង្គុយ​ផឹក​កំដរ​។ យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​ជនបង្ក បាន​សម្របសម្រួល ដោយ​ផ្តល់ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លារ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជុំវិញ​ករណីនេះ ត្រូវបាន​លោក សៀក សុជាតិ អះអាងថា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ មិនមែន​បំពាក់​ឲ្យ​អ្នកឯង យក​អំណាច​នេះ ទៅ​គាបសង្កត់ ប្រជាពលរដ្ឋ ឬ​ប្រើ​អំពើ​ព្រៃផ្សៃ បង្ក​ឲ្យ​មាន​របួសស្នាម​យ៉ាងនេះ​បានទេ ហើយក៏​មិនអាច​យក​ថវិកា​ប៉ុណ្ណឹង ទៅ​បន្សាប់​ជនរងគ្រោះ​បានដែរ គឺ​ត្រូវ​ចាត់វិធានការ​ទៅតាម​ច្បាប់​៕ ប្រភព ៖  FN

​

 

យប់​នេះ នឹង​មើលឃើញ​ព្រះ​ចន្ទ​ប្រែ​បី​ពណ៌​ដូចធ្លាប់មាន កាលពី​១៥០​ឆ្នាំមុន​

​ប្រទេស​អូស្ត្រាលី និង​រដ្ឋ​វី​តូ​រី​យ៉ា និង​មាន​ឱកាសល្អ​បំផុត​ក្នុង​ការមើលឃើញ​ព្រឹត្តិការ​ណ៏ ព្រះ​ច័ន្ទ​ក្រហម​ឬ Super blue blood moon ជាមួយ​ពពក​ច្រើន ។ វា​ជា​ឱកាស​មួយ ក្នុង​ឆាកជីវិត សំរាប់​ប្រជាជន​អូស្ត្រាលី ដើម្បី​មើល ព្រឹត្តិការ​ណ៏ ព្រះ​ច័ន្ទ​ក្រហម​ឬ Super blue blood moon ប៉ុន្តែ​មាន ពពក​គ្របដណ្តប់​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួនទៀត មាន ឱកាស​តិច​ក្នុង​ការមើល​ព្រឹត្តិការ​ណ៏​ដ៏​កម្រ​នេះ​។​

បាតុភូត​នេះ មាន​រយៈពេល​១៥០​ឆ្នាំ​មកហើយ ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​ព្រះ​ចន្ទ ចំនួន​៣ ជា​កន្លែង​ដែលមាន​ចន្ទ​គ្រាស ប្រែក្លាយ ព្រះ​ចន្ទ លេចចេញ​ក្នុងពេល​ដំណាលគ្នា មាន​ព័ណ៌​ក្រហម​ចាស់ ខណៈពេល​គាប់​ជួន​មាន Supermoon និង និង​ព្រះ​ចន្ទ​ព័ណ៌​ខៀវ​ដ៏​កម្រ​។

ព្រឹត្តិការ​ណ៏​នេះ​កើតមាន ឡើង​ម្តង ទៀត​នៅ​យប់​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ពពក​និង​គ្រប ដណ្តប់​ច្រើន​លើ​រដ្ឋ​ញូ​សៅ​វ៉េ​ល និង​ទឹកដី របស់​ប្រទេស​អូស្ត្រាលី ព្រមទាំង​ប្រទេស​អូស្ត្រាលី​ផ្នែក​ខាងត្បូង ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការ​ណ៏ ព្រះ​ចន្ទ​ចំនួន​៣​នេះ​ពិបាក​និង​មើលឃើញ​។ ព្រឹត្តិការ​ណ៏ ចន្ទ​គ្រាស ជា​ព្រឹត្តិការ​ណ៏ យោង​ទៅរក ព្រះ​ចន្ទ​មាន​ព័ណ៌​ឈាម ឬ Blood Moon ព្រោះ​ព្រះ​ច័ន្ទ​ប្រែជា​ព័ណ៌​ក្រហម ដែល​និង​អាច​មើលឃើញ​នៅក្នុង​ប្រទេស​អូ​ស្រា​លី តំបន់​អាស៊ី និង​ប្រទេសមួយ ចំនួន នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ​។ ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ក្រហម Blueblood Moon បូករួម​នឹង​ចន្ទ​គ្រាស នឹង​កើតមានឡើង​នៅ​យប់ ថ្ងៃ​ពុធ ទី​៣១ ខែមករា ឆ្នាំ​២០១៨ នេះ​។

​អ្វីដែល​គេ​នឹង​ឃើញ​នោះ គឺ​ព្រះ​ចន្ទ​ពណ៌​ក្រហម​ខុសពី​ធម្មតា និង​មាន​ទំហំ​ធំ​ជាង​ធម្មតា ហើយ​ជាពិសេស​គឺ​ចន្ទ​គ្រាស​បន្តិចៗ​ម្តង​។ ព្រះ​ចន្ទ នឹង​ក្លាយជា​ព្រះ​ចន្ទ​ធំ​បំផុត ដែល​គេ​ហៅថា Super Moon ព្រោះ​វា​នឹង​ស្ថិតនៅ​ចំណុច​កៀក​នឹង​ផែនដី​បំផុត នៃ​គន្លង​របស់​វា ដែល​មានន័យថា ព្រះ​ចន្ទ នឹង​លេចឡើង​ធំ​ជាង​ធម្មតា​៧​ភាគរយ និង​ភ្លឺ​ជាង​ធម្មតា ១៤​ភាគរយ ហើយ​វា​ក៏​នឹង​ក្លាយជា​ព្រះ​ច័ន្ទ​ខៀវ ដែល​គេ​ហៅថា Blue Moon)៕
​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជួប ពិភាក្សា​ការងារ​ជាមួយ អភិបាលក្រុង​ធាន​ជីន​

​ភ្នំពេញ ៖ ​ក្នុង​ដំណើរ​បេសកកម្ម​ទៅកាន់​ទីក្រុង​ធាន​ជីន ប្រទេស​ចិន លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម ជួប​ជាមួយ​ឯកឧត្ដម Zhang Guoqing អភិបាលក្រុង​ធាន​ជីន និង​ជា​អនុប្រធាន​អគ្គលេខាធិការ​បក្ស​ក្រុង​ធាន​ជីន ប្រទេស​ចិន ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការជំរុញ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត កាលពី​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៨ នេះ ។

លោក Zhang Guoqing ដែល​ទើបត្រូវ​បានទទួល​ការតែងតាំង​ជា​អភិបាលក្រុង​ធាន​ជីន កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ បាន​មានប្រសាសន៍​រំលឹក​ពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ដែល​ផ្ដើម​ពី​សម្ដេចព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន​ម៉ៅ លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ និង​ត្រូវបាន​បន្ត ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ចិន​ជា​បន្តបន្ទាប់ ។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​ផ្ដល់នូវ​ការគាំទ្រ​ដល់​នយោបាយ​ចិន ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក ។​

​លោក ប៉ាន សូរ​ស័ក្ដិ បាន​ជំរាប​ភាគី​ចិន​ថា ដោយសារតែ​រក្សាបាន​នូវ​សន្តិសុខ និង​ស្ថេរភាព​នយោបាយ​ល្អ កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ។ កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាច្រើន ដូចជា ដំឡូង​មី ពោត ចេក អង្ករ ស្វាយចន្ទី មៀន និង​ស្នើ​ឲ្យ​ភាគី​ចិន​ទទួល​ទិញ​ផលិតផល​ទាំងនោះ ។ លោក​រដ្ឋមន្ត្រី និង​អភិបាលក្រុង ក៏បាន​យល់ស្រប​គ្នា​ថា គួរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា កិច្ចសហការ​រវាង​កំពង់ផែ​ធាន​ជីន និង​កំពង់ផែ​ខេត្ត​ព្រះសីហនុ ។ លោក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​មាន​កិច្ចសហការ​ក្នុង​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដោយ​ឲ្យ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម​ធ្វើការ​ជាមួយ​មន្ទីរអប់រំ​ក្រុង​ធាន​ជីន​។

​គួរ​បញ្ជាក់ថា ធាន​ជីន ជាទី​ក្រុង​កំពង់ផែ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន និង​ជា​ច្រក​បញ្ចេញ​ទំនិញ​ពី​រដ្ឋធានី​ប៉េកាំង​ផងដែរ​។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន ៤ កំពុង​វិនិយោគ​នៅ​ធាន​ជីន និង​មាន​ក្រុមហ៊ុន​ចិន​ពី​ក្រុង​ធាន​ជីន ចំនួន ១៦ កំពុង​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ទុនវិនិយោគ​ជាង ៨០០ លាន​ដុល្លា​អាមេរិក ៕

​

​លោក កឹម សុខា នឹងត្រូវ​នាំមក​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​ថ្ងៃទី​១​កុម្ភៈ នេះ​

​ផ្នំ​ពេញ ៖ ឆ្មាំ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នឹង​នាំ​លោក កឹម សុខា មកដល់​សាលាឧទ្ធរណ៍​នាទី​ក្រុងភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្អែក​នេះ ដើម្បី​ចូលរួម​សវនាការ​តាម​បណ្តឹងសុំ​នៅក្រៅ​ឃុំ​។ នេះ​បើតាម​លើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នេះ​។​

​សូមបញ្ជាក់ថា សវនាការ​នៅ​ថ្ងៃស្អែក​នេះ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី ១៨ មករា បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល​ពាក្យ​បណ្ដឹងសុំ​ឲ្យ​លោក កឹម សុខា បាន​នៅក្រៅ​ឃុំ​។​

​សូម​រំលឹកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ​មួយ​ដែលថា លោក​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​បរទេស ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ បន្ទាប់មក លោក កឹម សុខា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “​ក្បត់ជាតិ​”​ហើយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ បាន​បញ្ជូនទៅ​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ៕
​

រថយន្ត​ស៊េរី​ទំនើបៗ​២​គ្រឿង​បុក​គ្នា​ទាំង​ព្រឹក រង​កា​ខូចខាត​យ៉ាងដំណំ​ទាំងសងខាង​

 

​ភ្នំពេញ ៖ បុរស​វ័យ​ចំនាស់​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ព្រូស​បោះពួយ​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក (​ហែ​ច​) HIACE ខ្ទេច​ទាំងសងខាង​នៅក្បែ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​.​។​

​ហេតុការណ៍​នេះ​បង្ក​ការ​កា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រលឹម ថ្ងៃ​ពុធ ទី​៣១ ខែមករា ឆ្នាំ​២០១៨ ចំណុច​ខាងមុខផ្ទះ​លេខ ៤១Eo តាម​តាម​បណ្ដោយ​ផ្លូវ សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ម្ចាស់​រថយន្ត HIACE (​ហ៉ី​យាស​) ឈ្មោះ សេង ហៃ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ទេសចរណ៍​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា HIACE (​ហ៉ី​យាស​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៥១២៣ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿ​ង​មធ្យម ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​កណ្តុល​ប្រមេះ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព រេ​ពេញ​ផ្លូវ​ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​តូ​យូ​តា​ព្រូស​ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បណ្ដាលអោយ​បុក​រថយន្ត​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​តែម្តង​។ សម្ភារៈ​ខូច​ខាត់​រួមមាន​រថយន្ត​ចំនួន ពី​គ្រឿង​ខូច​ខាត់​ធ្ង​ន​ធ្ង​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ់​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មកដល់​កន្លែងកើតហេតុ និង បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ទំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង និង យក​រថយន្ត​ទាំងពី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​និង​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ក​ន្លេ​វង​កើតហេតុ​យ៉ាង​អាណោចអាធម៌​ខ​ណះ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៌​បើក​បុក​និង​កិន​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ចំងាយ​ជាង​១០០​ម៉ែត្រ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​គ្លីនិក មេគង្គ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​
ជនរងគ្រោះ​ឈ្មោះ ផល សុវណ្ណ​វ​ញ្ញា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ ស្នាក់នៅ​ផ្ទះជួល​លេខ​៣២ ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។​
ចំណែក​តៃកុង​រថយន្ត​ឈ្មោះ​ឃុ​ត​សុភាព ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ​បើកបរ មាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំង​ច្រប​ក់ ឃុំ​ព្រះ​និ​ពាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

តាម​សាក្សី​នៅ​ចំណុចកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1N 8924 បើកបរ​ដោយ​យុវជន​ម្នាក់​និង​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៌ ក្រុមហ៊ុន​ជីបម៉ុង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បុក​ម៉ូតូ​និង​កិន​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ម្នាក់​បែកក្បាល និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ភ្លាមនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​នៅជាប់​ខាងក្រោម​រហូត​បាន​ចំងាយ​ប្រហែល​១០០​ម៉ែត្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន​ភ្លាមៗ​តែម្តង​៕

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​តាមច្បាប់​ចំណែក​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​

អត្រាពន្ធ​ថ្មី នឹង​ធ្វើឱ្យ​រថយន្ត​ឡើងថ្លៃ តែ​តម្លៃ​ទូរស័ព្ទ​ធ្លាក់ចុះ​

​ភ្នំពេញ ៖ ការកែសម្រួល​អត្រាពន្ធ​អាករ​ថ្មី​ក្នុង​ឆ្នាំ​២០១៨ អាចធ្វើអោយ​តម្លៃ​រថយន្ត​ឡើងថ្លៃ ចំណែក​តម្លៃ​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​។

ចាប់តាំងពី​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៨​មក មុខទំនិញ​មួយចំនួន ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត ទៅតាម​អត្រាពន្ធអាករ​ថ្មី ក្រោយ​មាន​ប្រកាស​សម្រេច​កែសម្រួល​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៧​។

យោងតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មុខទំនិញ​ដែល​ត្រូវ​តម្លើង​អត្រាពន្ធអាករ​នោះ រួមមាន រថយន្ត​ប្រភេទ​គ្រួសារ​ប្រើប្រាស់​ប្រេងឥន្ធនៈ​សុទ្ធ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៣០០០ cc ត្រូវ​ដំឡើង​អាករ​ពិសេស​បន្ថែម​៥% ពី​អាត្រា​ចាស់​ចំនួន ៦៥% ឡើងដល់ ៧០%​។ មានន័យថា រថយន្ត​មួយ ចំនួន​ដូចជា Highlander, Lexus RX និង​ប្រភេទ​រថយន្ត Pick Up ជាដើម ដែល​នាំចូល​មកដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ នឹងត្រូវ​តម្លើងថ្លៃ​លក់​ក្នុង​ទីផ្សារ​។ ទន្ទឹមនេះ តម្លៃ​លក់​រថយន្ត​នៅតាម​ក្រុមហ៊ុន និង​កន្លែង​លក់​មួយចំនួន​អាច​នៅ​រក្សា​តម្លៃ​លក់​ចេញ​ដូច​មុន​ចំពោះ​រថយន្ត​ដែល​បាន​នាំ​ចូលមក​កម្ពុ​ជាមុន​ឆ្នាំ​២០១៨ ប៉ុន្តែ​រថយន្ត​ដែល​នាំ​ចូលមក​ក្រោយ ការកំណត់​ដំឡើង​អាករ​ថ្មី​បន្ថែម​៥​ភាគរយ​នេះ អាច​នឹងត្រូវ​ដំឡើង​ក្នុងតម្លៃ​លក់​ថ្លៃ​ជាង​មុន ។ ទន្ទឹមនេះ សេចក្តីប្រកាស​មួយទៀត របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ផ្ញើជូន​ពាណិជ្ជករ និង​ធុរជន​នាំចូល​រថយន្ត​នោះ បាន​បញ្ជាក់ថា ពន្ធ​មួយ​ប្រភេទ​ទៀត​សម្រាប់​ការ​នាំចូល​រថយន្ត គឺ​កើនឡើង​រហូតដល់​១១០% ក្នុង​ឆ្នាំ​២០១៨​នេះ​។

​ជាការ​កត់សំគាល់ ការ​តម្លើង​ពន្ធ​ថ្មី​នេះ អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​រថយន្ត​ថ្មី ដោយ ក្រុមហ៊ុន​នាំចូល​រថយន្ត​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ យល់ឃើញថា ការដំឡើង​ពន្ធ​រថយន្ត​ពី​៦៥ ទៅ​៧០% ដែល​ប្រកាស​កាលពី​ចុងឆ្នាំ​២០១៧ គ្មានអ្វី​ជា​ឧបសគ្គ​ទេ ក៏ប៉ុន្តែ ពន្ធ​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវបាន​ប្រកាស​ដំឡើង ពី​អាត្រា​ចាស់​ជាង​៨០ ទៅ​អាត្រា​ពន្ធ​ថ្មី​ដល់​១១០% នឹងធ្វើ​អោយ​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មី​ជួប​ការលំបាក ដោយសារ​តម្លៃ​រថយន្ត​ថ្មី​ខ្ពស់​ខ្លាំង​នឹង​ជំ​រុញអោយ​ប្រជាពលរដ្ឋ​ងាក​ទៅ​ទិញ​រថយន្ត​មួយ​តឹក​កាន់​ច្រើន​។

ទន្ទឹមនេះ ក៏មាន​ការយល់ឃើញ​ពី​អ្នកលក់​រថយន្ត​មួយចំនួន​ដែរ​ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​តម្លើង​ពន្ធ​នាំចូល​រថយន្ត​នេះ គឺ​កាត់​បន្ថយពន្ធ​ពី​មាន​ជីវភាព​កំរិត​ទាប និង​មធ្យម ហើយ​ដំឡើង​ពន្ធ​ពី​អ្នកមាន​ជីវភាព​ធូរធារ​ដែលមាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​។

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​១៩៩០ មក​ត្រឹម​ឆ្នាំ​២០១៧ មាន​យានយន្ត និង​ទោចក្រយានយន្ត​ចុះបញ្ជី​នៅ​ក្រសួង ជាង​៤​លាន​គ្រឿង ក្នុងនោះ​រថយន្ត​ធុន​ស្រាល​ជាង​៣៧​ម៉ឺន​គ្រឿង ស្មើ​៩,៣%, រថយន្ត​ធុន​ធ្ងន់​ជាង​២១​ម៉ឺន​គ្រឿង ស្មើ​៥,៤% និង​ទោចក្រយានយន្ត​ជាង​៣,៤​លាន​គ្រឿង ស្មើ​៨៥,៣% ។

ដោយឡែក ងាក​មក​មើល​តម្លៃ​ទូរស័ព្ទ​ក្រោយ​ប្រកាស​អាករ​ថ្មី​ក្នុងឆ្នាំនេះ​វិញ អាច​នឹងមាន​ការធ្លាក់​ថ្លៃ​បន្តិច ដោយសារ ក្នុង​គោល​ការ​ណ៌​សម្រួល​អាត្រា​ពន្ធ​ថ្មី គឺ​ការ​នាំចូល​ទូរស័ព្ទ​ត្រូវបាន​កាត់បន្ថយ​អាករ​ពិសេស​ពី​ចំនួន ១០% មក​នៅត្រឹមតែ ៥%​ប៉ុណ្ណោះ​។ ដូចនេះ តម្លៃ​លក់​ទូរស័ព្ទដៃ​ទំនើបៗ ក្នុងឆ្នាំនេះ រំពឹងថា នឹង​ធ្លាក់ចុះ​ទាប​ជាង​កាលពី​ឆ្នាំមុន​។

សូមបញ្ជាក់ថា នៅក្នុង​សេចក្តីសម្រេច​កែសម្រួល​អាត្រា​ពន្ធអាករ​ក្នុង​ឆ្នាំ​២០១៨​នេះ មុខទំនិញ មួយចំនួន​ក៏ត្រូវ​បាន​ទម្លាក់​អាត្រា​ពន្ធ​នាំចូល​ផងដែរ ដូចជា គ្រឿង​ឧ​បករ​ណ៌​មេកានិច​បាញ់​ព្រួស​សម្រាប់​កសិកម្ម ត្រូវបាន​ទម្លាក់​ពី​អាត្រា​ពេលមុន​១៥​ភាគរយ មក​នៅ​០​ភាគរយ​តែម្តង​។ ការ​នាំចូល​សាច់សត្វ សាច់​ត្រី សាច់សត្វ​រស់នៅក្នុង​ទឹក ត្រូវបាន​ទម្លាក់​ពី​អាត្រា ៣៥​ភាគរយ មក​នៅត្រឹម ១៥​ភាគរយ​។ ទឹកដោះគោ​រាវ ម្សៅ​ទឹកដោះគោ ម្សៅ​ស្រូវ​សាលី ត្រូវបាន​បញ្ចុះ​អាត្រា​ពី​១៥ មក​នៅត្រឹម​៧​ភាគរយ​។

​ប៉ុន្តែ​ការនាំ​ចូល ស៊ីម៉ង់​ដ៍ ត្រូវបាន​ដំឡើង​អត្រាពន្ធអាករ​ពិសេស​ពី​០​ភាគរយ កាលពី​ពេលមុន មក​៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ នេះ​៕
​

សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា អាច​បញ្ចប់​នៅមុន​ពេល​បោះឆ្នោត​នេះ

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រំពឹងទុក​ថា សេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា​អាច​នឹង​បញ្ចប់​ជា​ផ្លូវការ​ក្នុងអំឡុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៨​នេះ ពោលគឺ​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច សមាហរណកម្ម​អាស៊ាន ការប្រកួតប្រជែង​ក្នុង​វិស័យ ពាណិជ្ជកម្ម​អន្តរជាតិ និង​សង្គមជាតិ​នាពេល​បច្ចុប្បន្ន​។​

នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា នា​ព្រឹក ថ្ងៃទី​៣០ ខែមករា លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បញ្ជាក់ថា ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ច្បាប់ គឺជា​យន្តការ​ដ៏​រឹងមាំ​មួយ ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​សមស្រប​តាមបែប​វិទ្យាសាស្ត្រ ដែល​ផ្អែកលើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច តាមរយៈ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល អប្បបរមា​ដែលមាន​តំណាង​ស្មើៗ​គ្នា​មកពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល​។ ក្រុមប្រឹក្សា​នេះ នឹងសិក្សា​ស្រាវជ្រាវ​និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់ ជន​ទាំងទ្បាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ហើយ​ប្រជុំពិភាក្សា​ដោយ​ឈរលើ​គោល ការណ៍​ប្រជាធិបតេយ្យ តម្លាភាព និង​ឈ្នះ​ឈ្នះ​។

សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដាក់​ឲ្យ​មានការ​ប្រជុំពិភាក្សា​ត្រីភាគី លើ​សេចក្តីព្រាងច្បាប់​នេះ ចំនួន​០២​លើក​រួចមកហើយ កាលពី​ឆ្នាំ​២០១៦ និង​ចំនួន​០២​លើក​ទៀត នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។

​តាមរយៈ​កិច្ចប្រជុំ​ត្រីភាគី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ទាំងនោះ ក្រសួង​ការងារ​បានទទួល​ធាតុ​ចូល ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ភាគី​សហជីព ភាគី​និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ដទៃទៀត ហើយ​ក្រុមការងារ​កសាង​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ក៏បាន​សិក្សា​ផ្ទៀងផ្ទាត់​មើល​មតិយោបល់​ទាំងនោះ ដើម្បី​កែសម្រួល​និង​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​នាពេលនេះ​៕
​

ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​ពន្ធអាករ និង​ពន្ធគយ​បាន​ជាង ៣​ពាន់​៨​រយ​លាន​ដុល្លារ

ភ្នំពេញ ៖ អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បានបង្ហាញ​ទិន្នន័យ​ជា​ផ្លូវការ អំពី​ប្រាក់ចំណូល​ពន្ធដារ​រប​ស់​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ​២០១៧ ប្រមូលបាន​ចំនួន ១​ពាន់​៩​រយ​៣០​លាន​ដុល្លារ គឺ កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦​។ ចំណែក​ការប្រមូល​ថវិកា​ពន្ធគយ មាន​ចំនួន​១​ពាន់​៩​រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ គឺ​កើនឡើង ១០,៤ ភាគរយ​ផងដែរ ធៀប​នឹង​ឆ្នាំ ២០១៦ ។

ដូចនេះ ប្រសិនបើ​បូក​បញ្ចូល​ប្រាក់ចំណូល​ពន្ធអាករ និង​ប្រាក់ចំណូល​ពន្ធគយ​រួមគ្នា​ក្នុង​ឆ្នាំ​២០១៧ ប្រាក់ចំណូល​ដែល​រាជរដ្ឋាភិបាល ប្រមូលបាន​សរុប​មាន​ជាង ៣​ពាន់​៨​រយ​លាន​ដុល្លារ​អាមេរិក​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លោក  គង់ វិបុល បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា ការសម្រេចបាន​ការប្រមូល​ចំណូល​ពន្ធអាករ ជិត​២​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ គឺ​ច្រើនជាង​ផែនការ​ដែល​បានកំណត់​ក្នុង​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៧ រហូតដល់ ១៣ ភាគរយ​។ ក្នុង​អាត្រា​កំណើន​នេះ គឺ​ដោយសារ​ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​បាន​កើនឡើង ៣១ ភាគរយ​! ការប្រមូល​ពន្ធ​លើ​តម្លៃបន្ថែម VAT បាន​កើនឡើង ៣១ ភាគរយ​! ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​កើនឡើង ១២ ភាគរយ និង​ការប្រមូល​ពន្ធ​លើ​ប្រាក់ខែ កើនឡើង ១០ ភាគរយ​។

លោក គង់ វិបុល បាន​ចាត់ទុកថា កំណើន​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការកែទម្រង់​លើ​ប្រព័ន្ធ​ពន្ធ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាប់តាំងពី​ចុងឆ្នាំ​២០១៥​មក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​លុបចោល​របប​ពន្ធ​ម៉ៅ​ការដែល​គ្រប់គ្រង​មិន​បានល្អ​របស់ខ្លួន និង​ប្តូរ​ទៅជា​ការដាក់​អ្នក​ជាប់ពន្ធ​ទាំងអស់​នៅក្នុង​របប​ពិត​កាន់តែ​តឹងរ៉ឹង​ជំនួស​វិញ​។

ម្យ៉ាងវិញទៀត នៅពេល​បច្ចុប្បន្ន ម្ចាស់​សហគ្រាស​នានា ក៏​ចាប់ផ្តើម​មាន​ឆន្ទៈ​ក្នុង​ការគោរព និង​ប្រកាស​ដោយផ្ទាល់​អំពី​ការបង់ពន្ធ​ជូន​រដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ពន្ធ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ៕
​

រដ្ឋបាល​រាជធានី ណែនាំ​ឱ្យ​មន្ទីរ​ធម្មការ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រៀបចំ​ពិធីបុណ្យ​មាឃបូជា​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ឆ្នាំនេះ នៅតាម​ទីវ​ត្ត​អារាម​ទាំង​១៥០​វត្ត ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ពិធីបុណ្យ​មាឃបូជា​នេះ ជា​បុណ្យ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។​

​តាម​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​មាឃបូជា របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យជាតិ​-​អន្តរជាតិ​ឆ្នាំនេះ ពិធីបុណ្យ​មាឃបូជា នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈ​ព​លេ​២​ថ្ងៃ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​ព្រះ​មា​ហា​សក្យមុនី ចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ​ឧ​ត្តុ​ង្គ​។​

​ដើម្បី​ញ៉ាំង​ឲ្យ​ពិធី​ដ៏​មង្គល​នេះ ប្រព្រឹត្តទៅ​យ៉ាង​មហោឡារិក​អធិក​អ​ធ័​ម ស័ក្តិសម​ទៅនឹង​អត្ថន័យ និង​ខ្លឹមសារ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សូម​ណែនាំ​៖

​ទី​១៖ គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​ការតាំង​រៀបចំ​ឲ្យ​មាន​ពិធីបុណ្យ​មាឃបូជា ឲ្យ​បាន​អធិក​អ​ធ័​ម នៅ​ទីវ​ត្ត​អារាម​មួយ​ក្នុង​មូលដ្ឋាន​ជា​ផ្លូវការ​។​
​ទី​២៖ គ្រប់​រដ្ឋបាល​ខណ្ឌ ត្រូវ​បំផុស​ឲ្យ​តុបតែង​លម្អ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាម​អាគារ​សាធារណៈ​រោងចក្រ សហគ្រាស គ្រប់​គេហដ្ឋាន វត្ត​អារាម ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​សាសនា​ខាងលើ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​កិត្តិយស​និង​ថ្លៃថ្នូរ​។​

​ទី​៣៖ រដ្ឋបាល​ខណ្ឌ មន្ទីរ អង្គភាព​ត្រូវ​ចាត់តាំង​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ ចួ​ល​រួម​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​បរិវេណ ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ​ឧ​ត្តុ​ង្គ​។​

ទី​៤៖ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​បណ្តា​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុស្តិ៍​លេខ​៣ ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ការផ្សព្វផ្សាយ​ធម្មទេសនា អំពី​ប្រវត្តិ​នៃ​ពិធី​មាឃបូជា​នេះ ឲ្យ​បាន​ទូលំទូលាយ​ស័ក្តិ​សមជា​ទិវា​បុណ្យជាតិ​ដ៏​រុងរឿង​។

ទី​៥៖ ស្នងការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី សហការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ និង​តាមផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​រង្វង់​មូល​ជ្រោយចង្វា រហូតដល់​ព្រំ​ទល់​ខេត្តកណ្តាល​៕
​

អភិបាល​រាជធានី​ជំ​រុញឱ្យ​មន្ទីរអប់រំ​ធ្វើ កំណែទម្រង់​ស៊ីជម្រៅលើ​វិស័យ​អប់រំ​

​ភ្នំពេញ ៖ ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រ របស់​រាជរដ្ឋាភិបាល អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឱ្យ​មន្ទី​អប់រំ​រាជធានី បន្ត​យកចិត្តទុកដាក់ អុ​វត្ត​សេច​ក្ទី​ណែនាំ​របស់​ក្រសួង ក្នុង​ស្មារតី​ធានា​ឱ្យ​វិស័យ​អប់រំ មានការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ថែមទៀត ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​បរិយាកាស​សង្គម​។​

ការ​ជម្រុញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​មន្ទីរអប់រំ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា រាល់​សមិទ្ធផល ដែល​កើតឡើង​សព្វថ្ងៃនេះ មិនមែនជា​ភាព​ចៃដន​នោះទេ គឺ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​គ្រប់គ្នា ពិសេស ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល ។ ក្រៅពីនោះ ក៏​ត្រូវមាន​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ឱ្យបាន​ល្អ ដើម្បី​ធានាបាន​នូវ​សមធម៌ ឈានទៅរក​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

នាឱកាស​នោះដែរ​លោក អភិបាល បាន​រំលឹក អំពី អតីតកាល​ជាង​៤០​មុន ដែល​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​អន្លុង​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ ធ្វើ​ខូចខាត​ទាំងស្រុង នូវ ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំងប្រទេស ហើយ​ធនធានមនុស្ស​ភាគច្រើន ត្រូវបាន​គេ​សម្លាប់ ក្នុង​របប​ប្រល័យ ពូជសាសន៍​។

​ជាមួយគ្នា​នោះ លោក អភិបាល ស្នើឱ្យ​ប្រជាពលរដ្ឋ មន្ត្រី​អប់រំ គ្រប់​ជាន់ថ្នាក់​បន្ត អប់រំ ដល់​ក្មួយៗ សិក្សា​នុ​សិស្ស ត្រូវតែ​រួមគ្នា​ថែរក្សា សន្តិភាព ដែល​កំពុង​មាននៅ​កម្ពុជា​ឱ្យ​គង់វង្ស​យូរអង្វែង​រៀង​ទៅ​។ ប្រទេស​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់ វិស័យ​ដូច​សព្វថ្ងៃនេះ​។ លោក សុំឱ្យ​ទាំងអស់​មានការ​ពិចារណា កុំ​ជឿ​ការ​ញុះ​ញ៉ុ​ង ពី​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​បាន​បង្កើត​តែ​បញ្ហា​ស្មុក​គ្រ​ស្មាញ ហើយ​ពួកគេ​មិនដែល​ទទួលខុសត្រូវ ចំពោះ​បញ្ហា​ទាំងនោះ​ម្តងណា​នោះ ញុះ​ញ៉ុ​ង​បង្កាច់បង្ខូច ក្នុង​ចេតនា​បង្កើតឱ្យមាន​ភ្លើងសង្គ្រាម​ជាថ្មី​។

​នាឱកាស​នោះដែរ លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទី​អប់រំ រាជធានី​ភ្នំពេញ ថ្លែងថា ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ តាម​ការណែនាំ​របស់​ក្រសួង​ង​អប់រំ​យុវជន និង​កីឡា មន្ទីរអប់រំ​រាជធានី​ភ្នំពេញ នឹង​ពង្រឹង​ការអនុវត្តន៍ ម៉ោង​បង្រៀន​របស់​គ្រូ ឱ្យ​អនុវត្តតាម ម៉ោង​កំណត់ និង​បង្រៀន​ឱ្យបាន​ចប់​តាម​កម្មវិធីសិក្សា​របស់​ក្រសួង​។ ក្រៅពីនេះ ជម្រុញ​ការបង្រៀន និង​រៀន របស់​គ្រូ​តាម​មុខវិជ្ជា​ឯកទេស ដោយមាន​ប្រើប្រាស់​សម្ភារៈ ឧបទ្ទេស ឬ ធ្វើ​ពិសោធន៍​បង្ហាញ​ដល់​សិស្សានុសិស្ស និង​ជម្រុញ​ការរៀបចំ​ឱ្យមាន​បណ្ណាល័យ នៅ​គ្រប់​សាលារៀន​ក្នុង​រាជធានី តាម​គ្រប់​រូបភាព​។​

​ទាក់ទង​ទៅ​និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ លោក​ប្រធាន​មន្ទីរអប់រំ បញ្ជាក់ ក្រសួង​មាន​ផែនការ​បង្កើន​ប្រសិទ្ធ នៃ​ការគ្រប់គ្រង​កម្មវិធី​អប់រំ​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ដោយ​ជម្រុញ គោលនយោបាយ អប់រំ ក្រៅ​ប្រព័ន្ធ បង្កើត​គណៈ​គ្រប់គ្រង​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ថ្នាក់

រាជធានី ខណ្ឌ សង្កាត់ និង​ដៃគូរ​អភិវឌ្ឍន៍ ជាពិសេស ស្រង់​ស្ថិតិ​កុមារ យុវជន ក្រៅ​សាលា ជា​អក្ខរជន កុមារ​បោះបង់​ការសិក្សា ឱ្យបាន​ច្បាស់លាស់ កំណត់​ទីតាំង និង​កាលបរិច្ឆេទ ការ​ចូលរៀន​ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ ឱ្យបាន​ច្បាស់លាស់ ជ្រើសរើស​គ្រូបង្រៀន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ នៅក្នុង​មូលដ្ឋាន ធ្វើការ​បណ្តុះបណ្តាល ផ្នែក​គរុកោសល្យ និង​វិធីសាស្ត្រ​បង្រៀន ដល់​គ្រូ បង្រៀន ថ្នាក់​ក្រៅ​ប្រព័ន្ធ​ផងដែរ​៕

​

ឃុំខ្លួន​អ្នកបើករថយន្ត​សាមុយ​ម្នាក់ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមនុស្សស្លាប់

​កណ្តាល ៖ បុរស​ដែលជា​តៃកុង​រថយន្ត​សង្គ្រោះបន្ទាន់​ម្នាក់ ត្រូវបាន​តុលាការ​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកាឃុំខ្លួន កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល ។

​ជន​ដែល​ត្រូវ​ឃុំខ្លួន​មានឈ្មោះ ផុន ថា​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ភូមិ​ស្រី​សំពោង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ​ថ​យន្ត​សង្គ្រោះបន្ទាន់ ។ នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​របស់លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល នេះ បានធ្វើការ​ចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស ។

​គួររំលឹកថា ជន​ត្រូវ​ចោទ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ដែល​បាន​បើករថយន្ត​សង្គ្រោះបន្ទាន់​មួយ របស់​គ្លីនិក​សម្ភព ម៉ិ​ញ វុទ្ធី រថយន្ត​ពាក់​ស្លាក​លេខ​កណ្តាល​២A ៧៧៤៨ ក្នុង​ល្បឿន​លឿន​រហូត​ឈានទៅដល់​បង្ក​គ្រោះថ្នាក់​បុក​មនុស្ស​២​នាក់ ដែលជា​អ្នក​កំពុង​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត បណ្តាលឱ្យ​រងរបួស ហើយ​ស្លាប់​ម្នាក់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ប្រហែល​៦​ម៉ោង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម ១O ១៧៤៣ បើកបរ​ដោយ​ឈ្មោះ សេង នី ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​ដូន​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង​ចាម មុខរបរ​អ្នកបើកបរ​រថយន្ត​រោងចក្រ សា​ប្រ៊ី​ណា ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មាន​ទិសដៅ​ពី​កើ​តទៅ​លិច (​ភ្នំពេញ​ទៅ​កំពង់សោម ) លុះដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត​មិន​ស្គាល់​ម៉ាក (​បើក​រត់គេច​បាត់​) ក្នុងទិសដៅ​ស្របគ្នា បណ្ដាលអោយ​រងរបួស​ធ្ងន់ ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​អ្នកដំណើរ​ចំនួន​៣​នាក់ បាន​ឈប់​ម៉ូតូ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ នឹង​សំរួល​ចរាចរណ៍ ស្របពេលនោះ ក៏មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ (​ប្រភេទ​រថយន្ត​សង្គ្រោះ​) (​ជា​របស់​គ្លីនិក​សម្ភព ម៉ិ​ញ វុទ្ធី​) ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល​២A ៧៧៤៨ បើកបរ​ដោយ​ឈ្មោះ ផុន ថា​ត ភេទ​ប្រុស (​ជនជាប់ចោទ​ខាងលើ​) ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច មកជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុងករណី​ខាងលើ ក៏​ជ្រុល​ទៅបុក​អ្នក​ជួយសង្គ្រោះ​បណ្ដាលឱ្យ​រងរបួស​ចំនួន​២​នាក់ ទី​១-​ឈ្មោះ អៀង ផល្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ក្ដាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ​កម្មករ រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ប្រហែល​៦​ម៉ោង និង​ទី​២-​ឈ្មោះ ឃឹម ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ កប់​ជ​ន្លុះ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ​កសិករ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​គុប C៥០ ពណ៌​ទឹកប៊ិច រងរបួស​ស្រាល ។

​ការសម្រេច​ឃុំខ្លួន​របស់​តុលាការ​ខេត្តកណ្តាល​នេះ ភ្នាក់ងារ ព័ត៌មាន​មិនអាច​សុំ​ការពន្យល់​លពី​លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ទាក់ទង​មិន​ចូល​នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ ។

​ដោយ​ឡែ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ែន សា​វិ​ន ក៏បាន​ប្រាប់ កាលពី​រសៀល​ថ្ងៃទី ៣០ ខែមករា នេះ​ថា អ្នកបើកបរ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន បើសិន​ខ្ជីខ្ជា​គ្មាន​ការប្រុងប្រយ័ត្ន គឺ​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់ ថ្វី​ត្បិត​គាត់​បើករថយន្ត​សង្គ្រោះបន្ទាន់​ទៅយក​អ្នករបួស​ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​គាត់​បើក​លឿន​ពេក ក៏​ទៅបុក​អ្នក​ដែល​កំពុង​ជួយសង្គ្រោះ​អ្នករបួស​បណ្តាលឱ្យ​ស្លាប់​ទៅវិញ ។

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ដឹក​ថ្ម ដឹក​ដី ខ្សាច់ ទោះ​ប្រញាប់​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​គិតពី​គ្រោះថ្នាក់​ដល់​គេ​ដែរ ៕

​