All posts by មេគង្គ ប៉ុស្តិ៍

អាវ​រងារ​ជជុះ​នៅ​ផ្សា​របឹង​កុក លក់ដាច់​ច្រើន​ពេល​អាកាសធាតុត្រជាក់​ខ្លាំង​

​កំពង់ចាម​៖ អាវរ​ងារ​ជជុះ​ដែល​ដាក់លក់​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០១៧​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​លក់ដាច់​ខ្លាំង ដោយមាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ ទិស​ទី ចូលមក​ទិញយក​ទៅ​ពាក់ ដោយសារ​អាកាសធាតុ​បាន​ចុះ​ត្រជាក់​ពេក​។ ហើយ​ជំនាញ​សុខា​ភិ បាល​វិញ ក៏បាន​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​អាវដៃវែង​និង​ខោជើងវែង ការពារ​កុំ​ឲ្យ​ប្រឈម​នឹង​ជំងឺ ផ្សេងៗ​ផង ដែរ ។ អាជីវក​ម្នាក់​ឈ្មោះ លឹម ឡៃ​ហ៊ាង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ប្រាប់​ឲ្យ​ដឹងថាៈ ក្នុង​រយៈពេល​៣-៤​ថ្ងៃ នេះ គាត់​នឹង​ប្តី បាននាំគ្នា​មក​លក់​អាវ​វ​ងារ​ជជុះ​នៅ​ផ្សា​របឹង​កុក គឺ​លក់ដាច់​រហូត​បន្ត​មក​ដល់​ព្រឹក ថ្ងៃ ទី​២៣ ខែធ្នូ នៅតែមាន​ពលរដ្ឋ​ឆ្ងាយ​ជិត​មក​ទិញ​យកទៅ​ពាក់ ដែល​ធ្វើ​ឲ្យ​គាត់​ទទួលបាន​ផលចំណេញ គ្រាន់បើ​ដែរ​។​ជាមួយ​នោះ​សូម​ឲ្យ​អ្នកផ្សេង​ដែល​មិនទាន់បាន​ទិញ​អាវរ​ងារ​ទៅ​ពាក់ គឺ​មក​ទិញ​នៅ​កន្លែង គាត់ ដែល​លក់​ក្នុង​តំលៃ​ធូរ​ថ្លៃ​មួយ​៥.០០០​រៀល ។​ដោយឡែក​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ក្នុង​ខែធ្នូ ដូច គ្នា​អាកាសធាតុ​មិនបាន​ចុះ​ត្រជាក់​ដូច​បែបនេះ​ទេ ហើយ​គាត់​ក៏​មិនបាន​លក់​អាវ​រងា​រដែ​រ ។​
​អាជីវករ​ឈ្មោះ ស្រេ​ន ម៉ា​ណី អាយុ​៤០​ឆ្នាំ ប្រាប់​ឲ្យ​ដឹងថា​កាលពីមុន​គាត់​ធ្លាប់តែ​លក់​ក្រណាត់​នៅ​ផ្សា​របឹង​កុក​មិនសូវ​ដាច់​នោះទេ តែ​មកដល់​ខែធ្នូ ២០១៧ ស្រប​ពេលដែល​អាកាស់ធាតុ​បាន​ចុះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំមុនៗ​គាត់​ក៏​ងាក​មក​លក់​អាវ​រងារ​ជជុះ​វិញ​ម្តង ដោយ​ក្នុង​អាវ​១​លក់​តំលៃ​ពី​៤.០០០​រៀល​ទៅ​៥.០០០​រៀល ហើយ​បើ​អាវ​ណា​មិនសូវ​ល្អ​លក់​៣​អាវ​តំលៃ​១​ម៉ឺន​រៀល ។ ក្នុង​រយះពេល​៤៥​ថ្ងៃនេះ​លក់ ដាច់​ពិតជា​សប្បាយចិត្ត ហើយ​ក្នុង​១​ព្រឹក​អាច​ទទួល​កំរៃ​បាន​ជាង​១០​ម៉ឺន​រៀល​ផងដែរ ។​
​សូមបញ្ជាក់ថា នៅតាម​ភូមិឋាន ស្រុកស្រែ​ចំការ និង​សាលារៀន​ខ្លះ សិស្ស​នាំគ្នា​បង្កាត់ភ្លើង នាំគ្នា​អាំងភ្លើង ដើម្បី​ឲ្យ​មាន​ភាពកក់ក្តៅ​កុំ​ឲ្យ​រងារ ពេក​នោះ ។ លោក​វេជ្ជបណ្ឌិត គីម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ពេលដែល អាកាសធាតុ បាន ចុះ​ត្រជាក់​មក​នៅក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​១០ មិនទាន់មាន​សេចក្តី​រាយ​ការ​ណ៏ ណាមួយ​ថា មាន ល​រដ្ឋ​ណា​ម្នាក់​បាន​ឈឺ​ធ្ងន់ ដោយសារតែ​កត្តា​អាកាសធាតុ​ដែរ ។​តែ​សេចក្តី ប្រកាស របស់​ក្រសួង សុខ​ភិ​បាល​សូម​ឲ្យ​ពលរដ្ឋ​ស្លៀកខោ​ជើងវែង និង​ពាក់អាវ​រងារ ដើម្បី​ជាសវាង​កុំ​ឲ្យ​ប៉ះពាល់ សុខភាព ក្នុងករណី​បើ​មាន​ឈឺ​សូម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​៕

​

មន្ត្រីរាជការ​ស៊ីវិល​នឹងត្រូវ​ពន្យារ​ការ​ចូលនិវត្តន៍​ដល់​អាយុ​៦៥​ឆ្នាំ​នៅ​ឆ្នាំ​២០១៩

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា មន្ត្រីរាជការ​ស៊ីវិល នៅតែ​ចូលនិវត្តន៍​ក្នុង​អាយុ ៦០ ឆ្នាំ​ដដែល​។ ការពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​ស៊ីវិល ដល់ ៦៥ ឆ្នាំ អាច​នឹងត្រូវ​លើក​មក​ពិចារណា ក្នុង​ឆ្នាំ​២០១៩​។​
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចាក់​យ៉ាង​ដូច្នេះ ខណៈ​សម្តេច​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ១​ខ្នង នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយា​វង្ស នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ ។​
​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា​៖ «​គ្រប់​ក្របខ័ណ្ឌ​មន្ត្រី​ទាំងអស់ នៅពេលដែល​ច្បាប់ មិនទាន់​ត្រូវបាន​កែ​ទេ គឺ​អនុវត្ត​តាមច្បាប់​ចាស់ គឺ​ការចូលនិវត្តន៍​នៅក្នុង​អាយុ ៦០ ឆ្នាំ​ដដែល​។ សូមកុំ​មានការ​ភាន់ច្រឡំ ហើយ​មានការ​ស្នើសុំ​ពន្យារ​អាយុ​ចូលនិវត្តន៍ ចំណុច​នេះ គឺ​មិនអាច​ទៅរួច​ទេ​»​។​
​សម្តេច ហ៊ុន សែន ក៏បាន​ប្រសាសន៍​លើកឡើងថា ពិតណាស់ រាជរដ្ឋាភិបាល​ចំណេញ​ថវិកា ក្នុងការ​ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ រហូតដល់​អាយុ ៦៥ ឆ្នាំ ព្រោះថា មន្ត្រីរាជការ ចូលនិវត្តន៍ ត្រូវ​ទទួលបាន​ប្រាក់ខែ ៨០​ភាគរយ នៃ​ប្រាក់ខែ​ដែល​គាត់​បានទទួល ហើយ​ធនធានមនុស្ស និង​បទពិសោធន៍​ការងារ ក៏​យើង​នៅមាន​ល្អ​។ ប៉ុន្តែ​លំហ​សម្រាប់​យុវជន ដែល​ត្រូវ​ការធ្វើការងារ នឹងមាន​ការរួម​តូច​៕

​

ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ​រំពឹងទទួលបាន​ការគាំទ្រ​ច្រើន​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ​បំណាច់​ឆ្នាំ​២០១៧ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ចុងខែ​ធ្នូ ខាងមុខ នេះ ត្រូវបាន​តំណាង ពាណិជ្ជកម្ម​ថៃ អះអាង​យ៉ាងច្បាស់​ថា នឹង​នៅតែ​ទទួលបាន​ការគាំទ្រ​កាន់តែ ច្រើន ពី​សំណាក់​ប្រជាជន​កម្ពុជា ដោយហេតុថា ផលិតផល​ថៃ មានគុណ​ភាពល្អ ពិសេស​តម្លៃ សមរម្យ និង​លក់រាយ គ្រា​ដែល​ថ្មីៗ​កន្លងទៅនេះ ផ្សារ​ដែលមាន​ឈ្មោះ​ល្បី (​ម៉ាក្រូ​) នៅ​ប្រទេស​ថៃ បានបង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា​។​
​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ ២០១៧ នៅ​ថ្ងៃទី​២៣ ខែធ្នូ នៅ រាជធានី​ភ្នំពេញ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំខេត្ត​សៀមរាប បាន មានប្រសាសន៍ថា ពិ​ព័រ​ណ៌​នាពេលខាងមុខ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផលិតផល និង ស្វែងរក​ថៃ​គូ ពាណិជ្ជកម្ម​ថ្មីៗ និង​ដើម្បី​ជាការ​ថែ្ល​ង​អំណរគុណ​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ ទំនិញ ថៃ​ឲ្យ​មានឱកាស បាន​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​ក្នុងតម្លៃ​ដែល​អាច​ធានាថា ធូរ​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​យ៉ាង ពិត​ប្រា​ដក​។​
​លោក យិន សុ​ផា អ្នករៀបចំ​កម្មវិធី​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ លើកឡើងថា ពិ​ព័រ​ណ៌​នេះ​មាន ក្រុម ហ៊ុន ចូលរួម និង​ស្តង់​សរុប​ចំនួន​២០០ ដែល មាន​នាំយក​ទំនិញ​មក​ដាក់​បង្ហាញ​ដូចជា សំភារៈ អគ្គិសនី​និង​អេ​ឡិច ត្រូ​និក អាហារ​និង​ភេ​ស​ជ្ជះ សុខភាព​និង ស​ម្ជ​ស្ប និង​វត្ថុ​អនុស្សាវរីយ៍ និង​តុ​ប តែង​ផ្ទះ​ជាដើម ដែល​នឹង​ប្រព្រឹត្ត ទៅ​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ទីក្រុង ភ្នំពេញ​។​
​សូម​បញ្ចា​ក់ថា នៅ​ឆ្នាំ​២០១៦​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កម្ពុជា​និង​ថៃ មាន ចំនួន ប្រមាណ ៥​ពាន់ ៦០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំ​ចេញពី​ថៃ មកកាន់​កម្ពុជា មាន ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ ដោយឡែក​ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ​ជិត ២​ពាន់ លាន​ដុល្លារ​អាមេរិក​។ ជាការ​រំពឹងទុក​ខាង​ភាគី​ថៃ​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស ទាំង ពីរ​នឹង​កើន​ឡើងដល់​ចំនួន ប្រមាណ​០៦​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧​នេះ ខណៈដែល រយៈពេល​មួយ​ឆមាស​ឆ្នាំនេះ ទំហំ ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ មាន​ចំនួន​រហូត ដល់​ជិត ៣​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​៕
​

បុណ្យ​សមុទ្រ​ថ្ងៃ​ដំបូង ស្រូប​បាន​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ៥​ម៉ឺន​នាក់​

​ខេត្ត​កែប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ពិធីបុណ្យ​សមុទ្រ ស្រូប​បាន​ភ្ញៀវ ទេសចរ​ចូលរួម​ប្រមាណ​ជា​៥​ម៉ឺន​នាក់​។​
​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​៥​ម៉ឺន​នាក់ បានមក​ទស្សនា​កំសាន្ត ព្រឹត្តិ ការណ៍ បុណ្យ​សមុទ្រ ក្នុង​ថ្ងៃទី​១ នៅ​ខេត្ត​កែប ៥​ម៉ឺន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុងឱកាស​ចុះ​ពិនិត្យ ការហាត់​សមរ​បស់ ក្រុម​សិល្បៈករ សិល្បៈការិនី ត្រៀម​សម្តែង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវ​នា​រាត្រី​ថ្ងៃទី​២៣​ខែធ្នូ​នេះ​។ លោក​មាន​ប្រសា​ស ន៍ ថា ពិធីបុណ្យ​សមុទ្រ​បាន​ដំណើរ​ដោយ​រលូន ប្រជាពលរដ្ឋ​មកលេង​ម្នាក់​មាន​ទឹកមុខ សប្បាយ រីករាយ ព្រោះ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​កម្លាំង​ការពារ​ដែល​បានដាក់​ពង្រាយ​នៅតាម​កន្លែង​កំសាន្ត ។​
​លោក អះអាងថា នៅ​ថ្ងៃ ទី​២​ដែលជា​ថ្ងៃ​ពិធី​បើក​អាច​និង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក លេង​កម្សាន្ត​មាន​ចំនួន​ច្រើនជាង​ថ្ងៃទី​១​ព្រោះ​មាន​សិល្បៈ​សម្តែង​ជូន​ទស្សនា ។​
​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​ថ្ងៃ​ដំបូង​នេះ ប្រជាពលរដ្ឋ​ដែល​អ​ញ្ជើ​មក​ទស្សនា បាន​សម្តែង​នូវ អារម្មណ៍​រំភើប បន្ទាប់ពី​ពួកគាត់​បានឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រសស្អាត​នៃ​ការរៀបចំ របស់​រដ្ឋបាល ខេត្ត​កែប ដូចជា​ការតាំង​ភ្លើងពណ៌​លម្អ​តាម​ឆ្នេរ តាម​ដងផ្លូវ និង​សួនច្បារ ពិសេស​ការតាំង​ពិ​ពរណ៍ ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដ៏​សម្បូរបែប​។​
ដោយឡែក​លោក អុល សំបូរ ប្រធាន​មន្ទីរ ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា ពិធី បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៦​នេះ ខេត្តកំពង់ស្ពឺ​បាន​នាំយក​ផលិតផល​ដែលមាន​សក្តានុពល របស់ ខេត្ត ក្នុងនោះ​មានដូចជា ផ្លែស្វាយ​កែវ​រមៀត​និង​ថ្នាំដុះធ្មេញ សាប៊ូកក់សក់ និង​សាប៊ូ​ដុះ​ខ្លួន ដែល ធ្វើ​ចេញពី​ផ្លែ​ត្នោត ។
​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ និង​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ច្រ​ម្ពុ​ជា នៅ​រាត្រី ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧ និង​មាន​ផ្ទាំងទស្សនីយភាព សិល្បៈករ​សិល្បៈការិនី នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ក្រុម​សិល្បៈករ​សិល្បៈការិនី អន្តរជាតិ ផងដែរ ៕
​

ខ្មែរ​២​នាក់ត្រូវ​សមត្ថកិច្ច​ថៃចាប់ខ្លួន​រួម​និង​ឈើ​គ្រញូង​ជិត​២០០​ដុំ នៅ​ជិត​ព្រំដែន​កម្ពុជា​

​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​២​ត្រូវបាន​ស​កម្លាំង​សមត្ថ​កិ​ច្វ​ថៃ​ចាប់ខ្លួន​បន្ទាប់ពី​ពួន​សំងំ ជ្រៀក​ឈើ​ក្រញូង​កាលពី​រសៀល​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ចំការ​អំពៅ​មួយ កន្លែង ស្ថិតនៅ​ជាយ​ភូមិ​២ ត្រង់ចំណុច ណូន​ស្ងា​រ ស្ថិតក្នុង​ឃុំ​សៃ​ថង ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ ប្រទេស ថៃ ។​
​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ប្រាក់​យ៉ូន ហាម​ថង និង​ឈ្មោះ រិ​ទ្ធិ​ផុង សំរោង​ផល រីឯ​វត្ថុតាង​ឈើ​គ្រញូង​ដែល​ជ្រៀក​រួច ប្រមាណ​ជិត​២០០​ដុំ ត្រូវបាន កំលាំង ជំនាញ និង​តម្រួត​ថៃ ក្រសោប​បាន​នៅក្នុង​ចំការ​អំពៅ ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ ជាប់​ព្រំដែន កម្ពុជា ខណៈដែល​ឈើ​ទាំងនេះ​ត្រៀម​បម្រុង​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា ។​
​យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ កំលាំង​តម្រួត កំលាំង​រដ្ឋបាល​ព្រៃឈើ និង​ទាហាន​ឈុតខ្មៅ​លេខ​១៣ បាន​ប្រមូល​ផ្តុំគ្នា ធ្វើការ ឡោម ព័ទ្ធ​ចំការ​អំពៅ​ខាងលើនេះ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន ស្តីពី​ការ​លបលួច​កែច្នៃ​ឈើ គ្រញូង ដើម្បី​ឆ្លងដែន​ចេញទៅ​ក្រៅប្រទេស ដែល​នៅ​ទីនោះ​មានមុខ​សញ្ញា​ចំនួន​៤ នាក់ ដែល​កំពុង ធ្វើ​សកម្មភាព​ជ្រៀក​ដុំ​ឈើ​គ្រញូង នេះ​។ ប៉ុន្តែ​ពេល​កំលាំង​បង្ហាញខ្លួន គឺ​ពួកគេ​ចំនួន​ពីរ​នាក់ បាន​រត់ គេចខ្លួនបាត់ ដោយឡែក​ពីរ​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ ។​
នៅក្នុង​ប្រតិ​ប​ត្ត​ការ​នោះដែរ កំលាំង​បានធ្វើ​ការដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា រណារយន្ត ចំនួន​៣​គ្រឿង ឈើ​គ្រញូង​ចំនួន​១៩០​ដុំ សម្ភារៈ​សម្រាប់​ជ្រៀក​មួយចំនួន ព្រមទាំង​ថ្នាំញៀន​ប្រភេទ យ៉ាម៉ា​ចំនួន​១២​គ្រាប់​/ ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ចំនួន ១​គ្រឿង​ផងដែរ ។​បច្ចុប្បន្ន​វត្ថុតាង និង​ពលករ​២ នាក់ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ជំនាញ នាំយក​ទៅកាន់​ខេត្ត​ស្រះកែវ ដើម្បី​សាកសួរ​បន្ត បន្ទាប់ពី​ពួក គេ​បាន​សារភាពថា ឈើ​ទាំងនេះ​គឺ​ជ្រៀក​ជា​ដុំៗ ដើម្បី​នាំចេញ​ឆ្លងដែន​ចូលមក​កម្ពុជា​៕

​

ប៉ូលិស​ផ្តល់​លេខ​ទូរស័ព្ទ​៦​ខ្សែ សម្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​បន្ទាន់​ក្នុង​ថ្ងៃបុណ្យ​សមុទ្រ​

​ ​ខេត្ត​កែប ៖ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​លេខ​ទូរស័ព្ទ​ចំនួន​៦​ខ្សែ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​រាយការណ៍ ឬ​សុំ​អន្តរាគមន៍​បន្ទាន់​ក្នុងករណី​មាន​គ្រោះថ្នាក់​ផ្សេងៗ ឬ​មានមុខ​សញ្ញា​ដូចជា​ចោរលួច ឆក់ ដាក់​ថ្នាំ​សណ្តំ ឬ​ករណី​ផ្សេងៗ​ទៀត ដែល​អាច​កើតមានឡើង ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខេត្ត​កែប ថ្ងៃទី​២៣-២៤-២៥ ខែធ្នូ ឆ្នាំ​២០១៦​។​
​លេខ​ទូរស័ព្ទ​ទាំង​៦ ខ្សែ​មាន ៖ ១១៧, ៧៤០, ៧៤១, ៧៤២, ៧៤៣ និង​៧៤៤ ។​

​

គ ជ ប ប្រកាស​ទទួលស្គាល់​គណ​បក្ស​ចំនួន​៤ ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា ឆ្នាំ​២០១៨

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ បានចេញ​សេច​ក្តិ​ប្រកាស​ជា​ផ្លូវការ ទទួលស្គាល់​គណបក្ស​ចំនួន​៤ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨​។​
​គណបក្ស​ដែល​បាន​ចុះឈ្មោះ​រួមមាន ៖
១ . គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ ៤ ភូមិភាគ បេក្ខជន​សរុប​ចំនួន ១១៦​រូប​
២ . គណបក្ស​យុ​ជនកម្ពុជា ឈរឈ្មោះ ៣ ភូមិភាគ បេក្ខជន​សរុប​ចំនួន ៣៨​រូប​
២ . គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរឈ្មោះ ៧ ភូមិភាគ បេក្ខជន​សរុប​ចំនួន ១០២​រូប​
២ . គណបក្ស​ហ្វុនស៊ិនប៉ិច ឈរឈ្មោះ ៨ ភូមិភាគ បេក្ខជន​សរុប​ចំនួន ១១៦​រូប​
​សូម​អាន​ព័ត៌មាន​ពិស្តារ​ដូចខាងក្រោម ៖

​

គ ជ ប ប្រកាស​តែងតាំង​អ្នកនាំពាក្យ​ចំនួន​២​រូប គឺ​លោក ហង្ស ពុទ្ធា ​និង​លោក ឌឹ​ម សុ​វណ្ណា​រុំ​

​្នំ​ពេញ ៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ ជ ប បានសម្រេច​តែងតាំង​លោក ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត និង​លោក ឌឹ​ម សុ​វណ្ណា​រុំ ដែល​ទើប​ក្លាយជា សមាជិក​នៃ​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ធ្វើជា​អ្នកនាំពាក្យ ដែល គ ជ ប នឹង មាន​អ្នកនាំពាក្យ​ចំនួន ២​រូប ជា​ផ្លូវការ​។​
​ក្នុង​សេចក្តីសម្រេច​តែងតាំង​របស់ គ ជ ប ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ បាន​ឲ្យ​ដឹងថា គ ជ ប សម្រេច​តែងតាំង​អ្នកនាំពាក្យ​ចំនួន​ពីររូប ដែល​ត្រូវបាន​ជ្រើស រើស​ពី​មន្ត្រី​ជា​សមាជិក គ ជ ប គឺ លោក ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត និង​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ដែល​ទើប​ចូល​ជា សមាជិក ថ្មី របស់ គ ជ ប ៕

​

មន្ត្រី​យោធា​ម្នាក់​បើករថយន្ត​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់ ព្រឹក​ឡើង​ទើប​ភ្ញាក់ផ្អើល​

​ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​បើករថយន្ត​ម៉ាក​(​ហ្វ៊​រ​រ៉ូ​ន័​រ​)​ធ្លាក់ទឹក​ប្រឡាយ​តាមផ្លូវ​បណ្តាលអោយ​ឈ្លក់ទឹក​ស្លាប់​នៅក្នុង​រថយន្ត​។​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី ថ្ងៃ​សុក្រ​ទី​២២ ខែធ្នូ ឆ្នាំ​២០១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ ហេង ដា​រ៉ា ភេទ​ប្រុស​អា​ជាង​៥០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​នៅ​ង​៧០ មាន​ទីលំនៅ​ភូមិ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​(​ហ្វ៊​រ​រ៉ូ​ន័​រ​)​ពណ៍​ខ្មៅ​មាន​ស្លាក​លេខ​ភ្នំពេញ​២ C ៨០៩០ បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំនុចកើតហេតុ​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច​ទេ​បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​បណ្តាល​អោយស្លាប់​នៅក្នុង​រថយន្ត​នោះ​តែម្តង​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅវេលា​ម៉ោង​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​៩ គាត់​បានលឺ​សំឡេង​រថយន្ត​បើក​មកដល់​ចំនុច​ខាងលើ លឺសូរ​តែ​ផាំង គាត់​បាន​ចេញមក​មើល​តែ​មិនឃើញ​អ្វី​ទេ​ដោយសារតែ​នៅ​ម្តុំ​នោះ​មាន​សភាព​ងងឹត​ហើយ​គាត់​បាន​ចូលទៅ​ក្នុងផ្ទះ​សំរាក​វិញ លុះ​ពេលព្រឹក​ឡើង​ទើប​មានកា​ភ្ញាក់ផ្អើល​ថា​មាន​រថ​ន្ត​ធ្លាក់​ទឹកបាន​រាយការណ៍​អោយ​សមត្ថកិច្ច​អោយមក​ជួយ​មើល​ហើយ​បានធ្វើការ​ស្ទួ​ច​រថយន្ត​ខាងលើ​ឡើងគោក​ទើប​ឃើញ​មាន​មនុស្ស​ស្លាប់​នៅក្នុង​រថយន្ត​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​ទៅលើ​សាកសព​ខាងលើ​ពិតជា​ស្លាប់​ដោយ​ឈ្លក់ទឹក​ហើយ​បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​

ឃុំខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី នៅ​ពន្ធនាគារ​ព្រៃ​ស ករណី​បាញ់បោះ​បណ្តាលឱ្យ​មនុស្ស​រងរបួស​

​ភ្នំពេញ ៖ លោក ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែធ្នូ សម្រេច​ឃុំខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។​
​ការឃុំខ្លួន​នេះ បន្ទាប់ពី​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន ចោទប្រកាន់​ពីបទ​””​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​”​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ​”​។​

​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ឃាត់ខ្លួន​ផ្លូវការ​ក្រោយ​បាញ់​យុវជន​ម្នាក់​ឱ្យ​របួស​និង​គំរាម​បាញ់​យុវជន​ម្នាក់ទៀត​ដែលជា​ការគំរាមកំហែង​អាយុជីវិត​។ អំពើ​ល្មើស​នេះ ទំនង​កើតចេញពី​ភាពស្រវឹង និង ចរិត​ក្រអឺតក្រទម​កោងកាច ដែល​មិត្តភក្តិ​ជនសង្ស័យ​លួច​បង្ហើប​ប្រាប់ ។ មជ្ឈដ្ឋាន​មួយចំនួន សង្ឃឹមថា វប្បធម៌​និ​ទណ្ឌ​ភាព​ឬ​ភាព​គ្មាន​ទោស​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្ត គួរ​បញ្ឈប់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ។​

​ហេតុការណ៍​បាញ់​យ៉ាង​គ​ន្លើ​ន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២៖៣០ ថ្ងៃទី​១៨ ខែធ្នូ នៅ​ជិត​ភូមិគ្រឹះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​លេខ​២១១​កែង​ផ្លូវ​លេខ​២១៧ ភូមិ​៧ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា ។​

​ក្រោយ​ហេតុការណ៍​បាញ់​នេះ ជនរងគ្រោះ​ពីរ​នាក់​ជា​និស្សិត​សាលា​ច្បាប់ បានដាក់​បណ្តឹង​ប្តឹង​ជនសង្ស័យ អ៊ិត​ពិសិដ្ឋ​រង្ស៊ី ដែល​ធ្វើឱ្យ​ពួកគេ​របួស និង រង​ការគំរាមកំហែង​ដល់​អាយុជីវិត ។​

​របាយការណ៍​នគរបាល បង្ហាញថា ជនសង្ស័យ​ចេញពី​ហូប​ការ​គេ​នៅ​វិមាន​ចរណៃ រួច​ជួបជុំ​មិត្តភក្តិ​ហូប​បន្ត​នៅ​ចំណុចកើតហេតុ ។ ពេល​ហូប​នោះ មានការ​ទាស់សម្តី​គ្នា ទើប​ជនសង្ស័យ​ចូលក្នុង​រថយន្ត យក​កាំភ្លើង​ម៉ាក​ទំនើប​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា បណ្តាលឱ្យ​របួស​ជើង​ខាងស្តាំ​និង​បន្ត​យក​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ខុន បញ្ញា​សិទ្ធិ ។​

​អ្វី​ជាការ​កត់សម្គាល់ គឺ នៅពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី បោះពាក្យ​សម្តី​យ៉ាង​ព្រហើន​ថា “​គេ​ចង់​បាញ់​ប៉ុន្មាន​គ្រាប់​ទៀត ក៏​គ្មាន​បញ្ហា​ដែរ “​។​

​ការប្រព្រឹត្ត​របស់​មេធា​វី អ៊ិត ពិសិដ្ឋ​រង្ស៊ី បាន​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​វិជ្ជាជីវៈ​មេធាវី តែ​ទោះបីយ៉ាងណា នៅ​ថ្ងៃទី​១៩ ខែធ្នូ នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​មេធាវី យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បានទេ​ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។​

​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ។ ប៉ុន្តែ​ដោយសារ​ជន​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​យក​តួនាទី​ប្រព្រឹត្ត​បទល្មើស ពិសេស​ការបាញ់បោះ​សេរី ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​ផ ។ មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​ពុំ​ត្រូវ​រង​សម្ពាធ​ណាមួយ​ឡើយ ៕
​

តុលាការ​ចោទប្រកាន់​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ករណី​ផ្ទុះអាវុធ​​របួសមនុស្ស​ម្នាក់​

​ភ្នំពេញ​៖​រហូតមកទល់​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា​២១៩​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​មន្ត្រី​តុលាការ ថ្លែងថា នៅ​ថ្ងៃទី​២១ ខែធ្នូ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ អ៊ិត ពិសិដ្ឋ​រង្ស៊ី ។​មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី ត្រូវបាន​ឃាត់ខ្លួន​ផ្លូវការ​ក្រោយ​បាញ់​យុវជន​ម្នាក់​ឱ្យ​របួស​និង​គំរាម​បាញ់​យុវជន​ម្នាក់ទៀត ដែលជា​ការគំរាមកំហែង​អាយុជីវិត​។ អំពើ​ល្មើស​នេះ ទំនង​កើតចេញពី​ភាពស្រវឹង និង ចរិត​ក្រអឺតក្រទម កោងកាច ដែល​មិត្តភក្តិ​ជនសង្ស័យ​លួច​បង្ហើប​ប្រាប់ ។ មជ្ឈដ្ឋាន​មួយចំនួន សង្ឃឹមថា វប្បធម៌​និ​ទណ្ឌ​ភាព​ឬ​ភាព​គ្មាន​ទោស​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្ត គួរ​បញ្ឈប់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ។​
​ហេតុការណ៍​បាញ់​យ៉ាង​គ​ន្លើ​ន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០ ថ្ងៃទី​១៨ ខែធ្នូ នៅ​ជិត​ភូមិគ្រឹះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្លូវ​លេខ​២១១​កែង​ផ្លូវ​លេខ​២១៧ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​ក្រោយ​ហេតុការណ៍​បាញ់​នេះ ជនរងគ្រោះ​ពីរ​នាក់​ជា​និស្សិត​សាលា​ច្បាប់ បានដាក់​បណ្តឹង​ប្តឹង​ជនសង្ស័យ អ៊ិត ពិសិដ្ឋ​រង្ស៊ី ដែល​ធ្វើឱ្យ​ពួកគេ​របួស និង រង​ការគំរាមកំហែង​ដល់​អាយុជីវិត ។​
​របាយការណ៍​នគរបាល បង្ហាញថា ជនសង្ស័យ​ចេញពី​ហូប​ការ​គេ​នៅ​វិមាន​ចរណៃ រួច​ជួបជុំ​មិត្តភក្តិ​ហូប​បន្ត​នៅ​ចំណុចកើតហេតុ ។ ពេល​ហូប​នោះ មានការ​ទាស់សម្តី​គ្នា ទើប​ជនសង្ស័យ​ចូលក្នុង​រថយន្ត យក​កាំភ្លើង​ម៉ាក​ទំនើប​បាញ់​ជនរងគ្រោះ​ឈ្មោះ លី តុលា បណ្តាលឱ្យ​របួស​ជើង​ខាងស្តាំ​និង​បន្ត​យក​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ខុន បញ្ញា​សិទ្ធិ ។​
​អ្វី​ជាការ​កត់សម្គាល់ គឺ នៅពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ មេធាវី អ៊ិត ពិសិដ្ឋ​រង្ស៊ី បោះពាក្យ​សម្តី​យ៉ាង​ព្រហើន​ថា​“​គេ​ចង់​បាញ់​ប៉ុន្មាន​គ្រាប់​ទៀត ក៏​គ្មាន​បញ្ហា​ដែរ “​។​
​ការប្រព្រឹត្ត​របស់​មេធា​វី អ៊ិត ពិសិដ្ឋ​រង្ស៊ី បាន​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ដល់​វិជ្ជាជីវៈ​មេធាវី តែ​ទោះបីយ៉ាងណា នៅ​ថ្ងៃទី​១៩ ខែធ្នូ នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​មេធាវី យឹម សារី អ្នកនាំពាក្យ​គណៈមេធាវី បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។​
​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ។ ប៉ុន្តែ​ដោយសារ​ជន​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​យក​តួនាទី​ប្រព្រឹត្ត​បទល្មើស ពិសេស​ការបាញ់បោះ​សេរី ដែល​បង្ក​ភាពអសន្តិសុខ​ក្នុងសង្គម​ផ ។ មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ ពុំ​ត្រូវ​រង​សម្ពាធ​ណាមួយ​ឡើយ ៕
​

តម្លៃ​ប្រេងឥន្ធនៈ​ពី​ពេល​នេះ​ដល់​ថ្ងៃទី ១​មករា ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាស​ពី​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី ដែល​នឹងត្រូវ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ ដូចខាងក្រោម​៖

ប្រេងសាំង​ធម្មតា​៖ ៣៩០០ រៀល (​ឡើងថ្លៃ ៥០៛)
ប្រេងម៉ាស៊ូត​៖ ៣៦០០ រៀល (​ឡើងថ្លៃ ៥០៛)

​សូមបញ្ជាក់ថា តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ មិនមាន​ការកំណត់​ទៀតឡើយ​ពី​ក្រសួងពាណិជ្ជកម្ម​៕
​

សមត្ថកិច្ច​កំហិត​ឱ្យ​ម្ចាស់​សិប្បកម្ម​ឈើ​អត់​ច្បាប់​៨​កន្លែង​ក្នុងស្រុក​ឱ​រ៉ា​ល់ ស្នើសុំ​ចុះបញ្ជី​

​កំពង់ស្ពឺ ៖ រោង​សិប្បកម្ម​ចំនួន​៨​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ​សោះ​នោះ​ត្រូវ​បា​នាម​ត្ថ​កិច្ច​ចម្រុះ ចុះ​ធ្វើ​ការអប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា អោយ​សុំច្បាប់​អនុញ្ញាត​ត្រឹ​ន​ត្រូវ ដើម្បី​កុំអោយ​មានការ​បង្ក្រាប និង​បាត់បង់​ថវិការ​របស់​ជាតិ​។​
​ការចុះពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ កំលាំង​កា​រិ​.​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចាត់តាំង​កំលាំង​ចំនួន ០៥​នាក់ និង​កម្លាំង​អធិការ​ស្រុក​ឪ​រ៉ា​ល់​ចំនួន​01​នាក់ ដឹកនាំ​ដោយ វរ​សេនី​យិ៍​ទោ ពីង ពៅ នាយការិយាល័យ បាន​ចុះ​ត្រួតពិនិត្យ សិប្បកម្ម​កែច្នៃ​ឈើ សរុបៈ ចំនួន 0៨​ទីតាំង ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​ភ្នំ​ឪ​រ៉ា​ល់​៖ ១. ឈ្មោះ អ៊ុន ភាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)​។ ២.​ឈ្មោះ តាំ រិ​ទ្ធ ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)​។ ៣.​ឈ្មោះ ស្រៀ​ង ស្រិ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)​។​៤.​ឈ្មោះ សុង សុផាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)​។​៥.​ឈ្មោះ ង៉ោ ប៊ុន​ហុក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​) ។​៦.​ឈ្មោះ ហ៊ុ សុខ​ឡេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​) ។​៧.​ឈ្មោះ ស៊ិន រី ភេទ​ស្រី អាយុ​៦០​ឆ្នាំ នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​) និង​៨.​ឈ្មោះ ឡំ បូ​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។​
​ក្រោយពី​ត្រួត​ពិនិត្យឃើញថា ទីតាំង​មានច្បាប់ ឈើ​មាន​ឯកសារ PC និង​មានច្បាប់​ពី​រដ្ឋបាល​ព្រៃឈើ​ត្រឹមត្រូវ ចំពោះ​ទីតាំង​គ្មាន​ច្បាប់ បា​នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឪ​រ៉ា​ល់ (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​) ចំពោះ ទីតាំង​អាជីវកម្ម​និង​សប្ប​កម្ម​អត់​ច្បាប់​ខាងលើនេះ​ដែល​នគរបាល​ជំនាញ​សេដ្ឋកិច្ច​បាន​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​អោយ​រត់ការ​ច្បាប់ កុំអោយ​ខាត​ថវិការ​របស់​រដ្ឋ​៕
​

ពលរដ្ឋ​មួយចំនួន​ក្នុង​ឃុំ​ស្ទឹងត្រង់ ខេត្ត​ប៉ៃលិន នៅ​បន្ត​មុខរបរ​ដុត​ធ្យួ​

​ប៉ៃលិន​៖ ស្ទឹងត្រង់​ជា​ឃុំ​មួយ​ក្នុងស្រុក​សាលា​ក្រៅ នៃ​ខេត្ត​ប៉ៃលិន ដែលមាន​ប្រជាពលរដ្ឋ​សឹងតែ​៩៩​ភាគរយ ជា​អ្នក​ប្រកប​របរ​កសិកម្ម ដំណាំ​ស្រូវ ដំឡូង​មី ព្រមទាំង​ពោត ប៉ុន្តែ​ក្រៅពី​ដំណាំ​ទាំងនេះ ក៍​ប្រជាពលរដ្ឋ​មួយចំនួន បាន​ឆ្លៀតរ​ករបរ​ដុត​ធ្យួ​ង​លក់ ជា​ចំណូល​គួបផ្សំ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ជៀសវាង​ការធ្វើ​ចំណាកស្រុក ទៅ​ប្រទេស ដោយ​ប្រថុយប្រថាន​ផងដែរ ។​
​ប្អួ​ន​ប្រុស អ៊ួ​ច ចាន់ណា ជា​ប្រជាពលរដ្ឋ​ប្រកប​របរ​ដុត​ធ្យួ​ង​លក់ រស់នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ បាន​រៀប រាប់​ឲ្យ​ភា្ន​ក់​ងារ​យើង​ដឹង​នៅ​ថ្ងៃទី​២១ ខែធ្នូ ថា​៖ របរ​ដុត​ធ្យួ​ង​លក់ ជា​របរ​គួបផ្សំ​មួយ បន្ទាប់ពី​ការធ្វើ​ស្រែចំការ​រួចរាល់ ហើយ​ការប្រកប​របរ​ដុត​ធ្យួ​ង​នេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ការដុត​ធ្យួ​ង​នេះ មាន​២​របៀប គឺ​ដុត​ឡ បូក និង​ដុត​ឡក​ប់ ។ ប្អួ​ន​ប្រុស បាន​បន្តថា​៖ បើ​យើង​ដុត​ឡក​ប់ គឺ​យើង​ទទួលបាន​ផល​ច្រើន ដែល​បាន​ធ្យួ​ងរ​ហូត ដល់​៥០​កា​រ៉ុង ទៅ​៦០​កា​រ៉ុង តែបើ​ឡ​បូក​វិញ​គឺ​បានតែ​២០​កា​រ៉ុង ទៅ​៣០​កា​រ៉ុង​តែប៉ុណ្ណោះ ។ ជាមួយនិង​ការ ដុត​ធ្យួ​ង លក់​នេះដែរ កាលពីមុន​គឺមាន​បញ្ហា​ប្រឈម​ជាមួយ​មេព្រៃ ដែល​ចុះមក​ហាមឃាត់​មិន​ឲ្យ​យើង​ដុត​ឡើយ តែ​ពេលនេះ​មិនមាន​បញ្ហា​ទាំងអស់នេះ​កើតឡើង​នោះទេ ព្រោះ​អស់​ព្រៃឈើ​ទៅហើយ ។ ចំណែក​អ្នក​មីង​ម្នាក់ទៀត​ឈ្មោះ ថោង ភី រស់នៅ​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹងត្រង់ ជា​អ្នក​ប្រកប​របរ​ដុត​ធ្យួ​ង​លក់​ដែរនោះ បាន​ប្រាប់​ភ្នាក់ងារ​យើង​ដឹងថា​៖ គាត់​បាន​ចាប់​របរ​ដុត​ធ្យួ​ង​លក់​រយៈពេល​៥​ទៅ​៦​ឆ្នាំ មកហើយ ដើម្បី​រក​ប្រាប់​ចំណូល​ប្រចាំថ្ងៃ គ្រាន់​ដោះស្រាយ​ជីវភាព ហើយ​របរ​នេះ​គឺជា​របរ​គួបផ្សំ​តែប៉ុណ្ណោះ បន្ទាប់ពី​ការធ្វើ​ស្រែចំការ​រួច ជៀសវាង​ការធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​គេ ។ អ្នក​មីង​បាន​បន្តថា​៖ របរ​ដុត​ធ្យួ​ងក៍​មាន​បញ្ហា​ប្រឈម​ជាច្រើន ទំរាំ​បាន​យកទៅលក់ ដូចជា​ការដុត​មិនបាន​ឆេះ​ស្អា​ត់​ល្អ ភ្ញៀវ​ទិញ​មានការ​រើស ,​ហើយ​បើ​ដើមឈើ​ណា​ដែល​យើង​យកមក​ដុត បាន​ហើយ បែរជា​មានការ​ផ្ទុះ ក៍​ភ្ញៀវ​មិន​ទទួល​ទិញ​ដែរ ប្រការ​ទាំងនេះ វា​ធ្វើ​ឲ្យ​យើង​ពិបាក​រក​អតិថិជន​ផងដែរ ។ អ្នក​មីង បាន​បន្តថា​៖ ធ្យួ​ង​ដែល​រូបគាត់​ដុត​នេះ ជា​ប្រភេទ​ឡ​បូក ហើយ​បើ​យើង​ដុត​ដំបូង បានតែ​៥​ទៅ​៦​កា​រ៉ុង​ប៉ុណ្ណោះ ដល់​ដុត​យូៗ​ទៅ ទើប​ឡើង​បាន​១០​កា​រ៉ុង ទៅ​២០​កា​រ៉ុង ព្រោះ​ឡ ដែល​យើង​ដុត​វា​មាន​ទទួល​កម្តៅ​ឆ្អិន​ល្អ ទើប​ធ្យួ​ង​ដែល​យើង​ដាក់​ដុត​នោះ បាន​ច្រើន ។ ការដុត​ធ្យួ​ង ក្នុង​មួយ​ឡ អាច​ប្រើពេល ចាប់ពី​១០​ថ្ងៃ ឬ​ជាង​១០​ថ្ងៃ ចំណែក​ការចំណាយ​លើ​របរ​ធ្យួ​ង​នេះ វា​ត្រួវ​ការចំណាយ​ច្រើន ដូចជា​ទិញ​ឈើ​គេ​យកមក​ដុត ទិញ​ខ្សែ​សម្រាប់​ចង ទិញ​កា​រ៉ុង សម្រាប់​ច្រក​ធ្យួ​ង​ជាដើម ។ ជាមួយគ្នានេះដែរ នៅពេល​យើង​ដឹក​យកទៅលក់ ក៍មាន​បញ្ហា​ប្រឈម​ទៅ​និង​សមត្ថកិច្ច​តាមផ្លូវ​កាក់​យកលុយ ពី​ការដឹក​ធ្យួ​ង​នេះ​ផងដែរ ។
​បើ​និយាយ​កាលពីមុន ពេល​ចេញទៅ​លក់​ម្តងៗ ប្រសិន​មេព្រៃ​ឃើញ គឺ​កាក​យកលុយ ក្នុង​មួយ​ជើង​១​ម៉ឺន​រៀល ដោយ​មិនមាន​លក្ខខណ្ឌ​តវ៉ា ដោយ​អស់​មេព្រៃ​ចាប់ផ្តើម​ប៉ូលីស​ចរាចរណ៍ តែបើ​យើង​យកទៅលក់​តាមផ្លូវ​ទៅ​ភ្នំ​កុយ​វិញ មាន​ទាហាន​ចំ​កាក​យកលុយ​២​ពាន់​ទៅ​៣​ពាន់​រៀល​ទិញ​បារី​ជក់​ផងដែរ ។​
​ពាក់ព័ន្ធ​របរ​ដុត​ធ្យួ​ង​នេះដែរ ត្រួវបាន​លោក អោម វិ​រៈ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​២១ ខែធ្នូ ថា​៖ សព្វ​របរ​ដុត​ធ្យួ​ង​លក់ នៅ​ខេត្ត​ប៉ៃលិន មិនមាន​ឡើយ ដោយ​ធ្យួ​ង ដែល​យើង​ឃើញ​គឺ​យក​មកពី​ខេត្ត​ផ្សេង​ដាក់លក់​នោះ​ទែ ។​កាលពីមុន​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​ភាគច្រើន ប្រកប​របរ​ដុត​ធ្យួ​ង​លក់ ហើយ​ឈើ ដែល​យកមក​ដុត​គឺ​រក​ក្នុង​ចំការ​របស់​ពួកគាត់ តែ​ពេលនេះ​អស់​ឈើ​ទៅហើយ ព្រោះ​ពួកគាត់​ឈួ​ស​ឆាយ​ធ្វើជា​ចំការ​ទៅវិញ​៕

​

កម្ពុជា​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំ ចេញ​អង្ករ ធ្វើជា​គោលនយោបាយ​ដ៏​សំខាន់​

​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ រួមចំណែក​អនុវត្ត​គោលនយោបាយ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគា​អភិវឌ្ឍន៍អាស៊ី​, កម្មវិធី​កសិកម្ម និង​សន្តិសុខ​ស្បៀង​ពិភពលោក​,​មូលនិធិ​យុទ្ធសាស្ត្រ​អាកាសធាតុ​និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​
​ក្រសួង​បាន​បន្ថែមថា កម្មវិធី​នេះ​មាន​ទិសដៅ​បង្កើន​ប្រាក់ចំណូល​នៃ​តួអង្គ​សំខាន់ៗ​ក្នុង​ខ្សែ សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ តាមរយៈ​ការជំរុញ​ពា​ណិ​ជូ​ប​នីយកម្ម​ស្រូវ​អង្ករ ដែល​ធន់​នឹង​អាកាស ធាតុ ដោយ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​បី​គឺ​៖ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង ។ កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម លើកកម្ពស់​គុណភាព​ស្រូវ​អង្ករ និង​រួមចំណែក​បន្សាំ ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ដែល​ប្រជាកសិករ​កំពុង​ជួបប្រទះ ។
ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ត្រួតពិនិត្យ តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ជម្រុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ និង​ផ្តល់​ការតម្រង់ទិស​សម្រាប់​អនុវត្ត​បន្ត​ក្នុង​សប្តាហ៍​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​បាន​ណែ​នាំឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បន្ត​សហការគ្នា និង​យកចិត្តទុកដាក់​លើ​បញ្ហា​គន្លឹះៗ​មួយចំនួន​ដើម្បី​អនុវត្ត​កម្មវិធី​នេះ​ឱ្យបាន​ជោគជ័យ​តាម​ការគ្រោងទុក និង​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាកសិករ និង​សេដ្ឋ កិច្ច​ជាតិ​ទាំងមូល​៕
​