All posts by មេគង្គ ប៉ុស្តិ៍

វ្ល៉ា​ឌី​មៀ ពូ​ទីន ៖ ទង្វើ​របស់​អាមេរិក​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​​

​អង់កា​រ៉ា ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា ការ​ទង្វើ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​និង​ការ​រើ​ស្ថានទូត​អាមេរិក​ទៅ​ទីនោះ​គឺជា​ការបង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​។​
​លោក ពូ​ទីន ថ្លែង​បែបនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​តួ​ក​គី​គឺ​លោក រ៉េ​ស៊ី​ប តា​យី​ប​អេ​ដូ​ហ្គា​ន នៅ​ទីក្រុង​អង់កា​រ៉ា​ប្រទេស​តួ​ក​គី​។ ទន្ទឹម​នោះ​លោក ពូ​ទីន ក៏បាន​ប្រកាស​ពី​ជ័យជម្នះ​នៅ​ប្រទេស​ស៊ី​រី​នៅពេល​លោក​បានធ្វើ​ដំណើរ​ទៅ​ពិនិត្យមើល​មូលដ្ឋាន​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី និង​បាន​និយាយ​កោតសរសើរ​ពី​តួនាទី​របស់ខ្លួន​នៅក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​ផងដែរ​។ ក្រៅពីនេះ​លោក​ក៏បាន​បញ្ជា​ឲ្យ​គេ​ដក​កងទ័ព​របស់​ប្រទេស​រុស្ស៊ី​មួយផ្នែក​ចេញពី​ប្រទេស​ស៊ី​រី​។​
​សូមបញ្ជាក់ថា លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​អង់កា​រ៉ា​ក្រោយពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​ស៊ី​រី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ប្រទេស​ទាំងនេះ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​៕


​

ក្រសួងមហាផ្ទៃ​ព្រមាន​ជនខិលខូច​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​រត់ការ​តែងតាំង​មុខតំណែង​

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានធ្វើការ​ព្រមាន​ដល់​ជនខិលខូច ដែល​បន្លំ​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ និង​លោក រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ដើម្បី​រត់ការ​តែងតាំង​មុខតំណែង​មន្ត្រី នៅតាម​មូលដ្ឋាន ។ ក្រសួងមហាផ្ទៃ​ក៏បាន​អំពាវនាវ​ផងដែរ កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​ទាំងនោះ ។​
​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ បានដាក់​ពាក្យ​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។ ទន្ទឹម​នោះ​ក្រសួង​ក៏បាន​ជំ​រុញឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន​រាយការណ៍​ជាបន្ទាន់ ក្នុងករណី​ដែលមាន​ការ​ឆរ​បោក​បែបនេះ​៕

​

កម្ពុជា​នឹង​រៀបចំ​ខួប​ទី​២៥ នៃ​ការដាក់បញ្ចូល​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥ នៃ​ការដាក់បញ្ចូល​ប្រាសាទ​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅមុខ​ប្រាសាទ​អង្គរ ខេត្តសៀមរាប នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​
​សូមបញ្ជាក់ថា តំបន់​អង្គរវត្ត (​សម្បត្តិ​វប្បធម៌​រូបី​) ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ក្នុង​កិច្ច​លើក​ទី​១៦ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ នាទី​ក្រុង​សាន់​តា​ហ្វេ សហរដ្ឋ​អាម​រិ​ក​៕

​

នារី​វ័យក្មេង​ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ធ្លាក់ចូល​ប្រឡាយ​

​ខេត្តរតនគិរី ៖ នារី​វ័យក្មេង​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ ដែល​ហេតុការណ៍​កើតឡើង​កាលពី​រសៀល​ម្សិលមិញ​តាមផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ស្ថិតនៅ​ភូមិ​កា​ណាត​ធំ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​។​
​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ផាន់ ស្រី​កា អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​កែច្នៃ​ម្នាក់ឯង អត់​ស្លាក​លេខ​។ មន្ត្រីនគរបាល​បាន​បញ្ជាក់ថា មូលហេតុ​នារី​រងគ្រោះ​ស្លាប់ គឺ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ បណ្តាល​ឲ្យ​ម៉ូតូ​សង្កត់ពីលើ​ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រោយ​កើតហេតុ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​

ប្រើ​ថ្នាំញៀន​ហួស​ស​កម្រិត ​បែកគំនិត​ចងក​សម្លាប់ខ្លួន​

​ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នា​ក់បាន​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត ក៏​បែកគំនិត​ចងក​សម្លាប់​ខ្លួនឯង នៅ​ខាងក្រោយ​ផ្ទះ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សេត ដួង អាយុ​៣៣​ឆ្នាំ មូល​ហេតុដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្វើអត្តឃាត​នេះ មកពី​បាន​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត និង​បែក​ថ្នាំ​។ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកសព​ទៅកាន់​លោក​អាចារ្យ និង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

​

ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​ដក​កងទ័ព​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​

​មូ​ស្គូ ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បង្គាប់​ឱ្យ​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី នៅ​អំឡុងពេល​បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏ ភ្ញាក់ផ្អើល​មួយ​ទៅកាន់​មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេស​ស៊ី​រី​។ នេះ​បើតាម​សារព័ត៌មាន BBC​។​
​លោក ពូ​ទីន បាន​លើកឡើងថា «​ជិត​ពីរ​ឆ្នាំ​មកនេះ កងទ័ព​រុស្ស៊ី​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​ស៊ី​រី បាន​វាយកម្ទេច​ពួក​ភេរ​វករ អន្តរជាតិ​មួយផ្នែកធំ​…​ដូច្នេះហើយ​ខ្ញុំ​សម្រេចចិត្ត​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​»​។ លោក​ប្រធានាធិបតី​ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋានទ័ព Hmeimim កាលពី​ម្សិលមិញ​ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រធានាធិបតី​ស៊ី​រី លោក បា​ស្សា អាល់​សាដ​។​
​សូមជម្រាប់ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​វាយ​ដណ្ដើមយក​ទឹកដី​ពី​ក្រុម ISIS និង​ក្រុមប្រឆាំង​ស៊ី​រី មក​គ្រប់គ្រង​វិញ​ស្ទើ​តែ​ស្រុង​៕

​

វាយប្រហារ​ភេរវកម្ម​ទៀតហើយ​នៅ​ទីក្រុង​ញូយ៉ក​

​ញូយ៉ក ៖ ​អភិបាលក្រុង​ញូយ៉ក​និយាយថា មនុស្ស​០៤​នាក់​រងរបួស​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​កែច្នៃ​នៅក្នុង​សង្កាត់ Manhattan ទីក្រុង​ញូយ៉ក​កាលពី​ម្សិលមិញ ខណៈដែល​គេ​អះអាងថា គឺជា​ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម ។ នេះ​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
​បើតាម​អភិបាលក្រុង​ញូយ៉ក លោក Bill de Blasio ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ចន្ទ​នេះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) នៅឯ​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ភ្ជាប់​ពី​ទីលាន Times Square ទៅកាន់​ចំណត​រថយន្ដក្រុង Port Authority​។ ចំណែក​ប៉ូលិស​នៅក្នុង​តំបន់ ក៏បាន​ឱ្យដឹង​ដែរ​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ Akayed Ullah ត្រូវបាន​ចាប់ខ្លួន​ខណៈ​មនុស្ស​បួន​នាក់​ផ្សេងទៀត​រួមទាំង​ជនសង្ស័យ​បាន​រងរបួស​។​
​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ បានកើត​ឡើង​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បុរស​ជន​ជា​អ៊ូ​បេ​គី​ស្ថាន​ម្នាក់ បានសម្លាប់​មនុស្ស​០៨​នាក់ ដោយ​ការបើក​រថយន្ដ​បំ​បុក មនុស្ស​នៅក្នុង​ទីក្រុង​ញូយ៉ក ហើយ​ក្រុម ISIS បាន​ចេញមុខ​ទទួលខុសត្រូវ​៕

​

បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​បុក​រះ​ម៉ូតូ​៦​គ្រឿង ឡាន​មួយគ្រឿង និង​តូប​លក់​អាហារ​

រាជា​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes បុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់ តែ​ពុំមាន​អ្នករងរបួស​ដល់​អាយុ​ជិ​វីត​ទេ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៧១ ជិត​វត្ត​សន្សំ​កុសល​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះ​ចរាចរណ៍​មួយ​នេះ​បង្កឡើង ដោយ​បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-3838 តាម​បណ្តោយ​ផ្លូវ​២៧១ លុះ​បើក​មក​ជិត​ដល់​វត្ត​សន្សំ​កុសល បុរស​ខាងលើ​បាន​បើករថយន្ត​ទៅបុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់​។​
​បន្ទាប់ពី​បើក​បុក​រួច​បុរស​ដែល​បើករថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច ឃាត់​យក​ចេញពី​កន្លែងកើតហេតុ ជៀសវាង​ការប្រើ​អំពើ​ហ​ង្សា​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង កើតហេតុ​នោះ​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​កា​រិ​យា​នគរបាល​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាន​ក្រុងភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ​នៅ​ស្រុក​ត្រាំងកក់​

​ខេត្តតាកែវ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ រោច ខែ មិគសិរ ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១១​ខែធ្នូ ឆ្នាំ​២០១៧ មន្ត្រី​កាកបាទក្រហមកម្ពុជា មន្ត្រីរាជការ មន្ត្រីខេត្ត​តាកែវ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្រុម​សហភាព​សហព័ន្ធ​យុវជន និង យុវជន​កាកបាទក្រហម បាន​ចុះជួយ​ច្រូតស្រូវ​ប្រមូល​ផល​ប្រជាកសិករ​ក្នុងភូមិ​ព្រៃ​ខ្វាវ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំងកក់ ខេត្តតាកែវ ៕


​

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​រឿង​ជំរិត​ទារប្រាក់​៨០​ម៉ឺន​ដុល្លារ​

​ខេត្ត​ព្រះសីហនុ ៖ តាម​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នេះ នគរបាល​ខេត្ត​ព្រះសីហនុ នឹង​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ជំរិត​ទារប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ ពី​ជន​ជាតិចិន​ដូចគ្នា​ទៅ​តុលាការ ។​
​គួ​រម្លឹកថា ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុង​បុរី​ប៊ី​អេស​អូ​មួយ ក្នុង​ក្រុមទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខណដែល​ករណីនេះ សមត្ថកិច្ច​ក៏បាន​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព​ផងដែរ ។​
​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១.​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ DAI HONGDA ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣.​ឈ្មោះ LIN JINPEI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ LI FUJIE ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​ជន​ជាតិចិន​ដូចគ្នា​។ ចំណែក​វត្ថុតាង​រឹបអូស​បាន កាំភ្លើងខ្លី​១​ដើម ម៉ាក​BERITA STOM បង់​ចំនួន​២ គ្រាប់​ចំនួន​១០​គ្រាប់​, កូន​កាំ​ប៊ិ​ត​១, ខ្សែ​ចងរឹត​(​ស៊ី​ល​)២​ដុំ ទូរស័ព្ទដៃ​៦​គ្រឿង និង​រថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស​១​គ្រឿង ៕

​

ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ប្រទេស​ចិន​សម្លាប់​មនុស្ស​៤​នាក់

​ចិន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​ចំនួន​៦​នាក់​ទៀត​បាន​កប់​នៅក្រោម​គំនរ​បែកបាក់ ខណៈ​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយពី​មានការ​ផ្ទុះ​រោងចក្រ​គីមី​មួយ​នៅ​ទីក្រុង​លៀន​យុង​ហ្គា​ង​នៅ​ខេត្ត​ជាំ​ង​ស៊ូ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ។​
​មន្ត្រី​មូលដ្ឋាន​ភ្លាមៗ​នោះបាន​បញ្ជូន​ក្រុម​អ្នក​ជួយសង្គ្រោះ និង​គ្រឿង​ម៉ាស៊ីន​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង អ្នក​ពន្លត់ភ្លើង​១៣៥​នាក់ រថយន្ត​សាមុយ​១២​គ្រឿង បុគ្គលិក​ពេទ្យ​ចំនួន​៥០​នាក់ និង​គ្រឿងចក្រ​មួយចំនួនទៀត​។​
​កម្មករ​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​កាលពី​ចុង​សប្ដាហ៍​មកនេះ ហើយ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែងកើតហេតុ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​នឹង​បន្ត​រហូតដល់​កម្មករ​ដែល​កប់​ក្រោម​គំនរ​ទាំង​៦​នាក់​នេះ​ត្រូវបាន​ជួយសង្គ្រោះ​អស់​។​
​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់ថា រោងចក្រ​នេះ​បាន​បញ្ឈប់​ការផលិត និង​ដក​គ្រឿង​គីមី​ដែល​នៅសល់​ប៉ុន្មាន​ទៀត​ចេញពី​រោងចក្រ​នេះ ហើយ​គេ​មិនទាន់​ឃើញ​មានការ​លេច​ធ្លាយ​សារធាតុ​គីមី​នៅឡើយ​ទេ ប៉ុន្តែ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕


​

ផ្ទុះការតវ៉ា​ដោយ​ហិង្សា​នៅ​ជិត​ស្ថានទូត​អាមេរិក​ក្នុងប្រទេស​លី​បង់​

​លី​បង់ ៖ កាលពី​ថ្ងៃអាទិត្យ​ក្រុមបាតុករ​បានធ្វើ​ការតវ៉ា​នៅ​ជិត​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​លី​បង់​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បានទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​។​
​ក្រុមអ្នកតវ៉ា​មួយចំនួន​បាន​គ្រវីទង់ជាតិ ហើយ​ខ្លះទៀត​បាននាំគ្នា​ដុត​ភ្លើង និង​ដុត​ទង់ជាតិ​សហរដ្ឋ​អា​មេ រិ​ក និង​ប្រទេស​អ៊ីស្រាអែល​នៅតាម​ផ្លូវ និង​ចោល​វត្ថុ​រឹង​ទៅលើ​កងកម្លាំង​សន្តិសុខ​ដែល​បាន​បិទផ្លូវ​សំខាន់​ធ្វើដំណើរ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​តំបន់​អាវ​កា​នៅ​ខាងជើង​ទីក្រុង​បេ​រូត​នៅ​ប្រទេស​លី​បង់​។ ប្រទេស​លី​បង់​ដែលមាន​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ប្រហែល​៤៥​ម៉ឺន​នាក់​បាន​ថ្កោលទោស​ចំពោះ​ការសម្រេចចិត្ត​របស់លោក ត្រាំ ហើយ​កាលពី​សប្ដាហ៍​មុន​ប្រធានាធិបតី​ប្រទេស​លី​បង់​គឺ​លោក ម៉ៃ​ឃែ​ល អូន បាន​ហៅ​ទង្វើ​នេះ​ថា ជាការ​គំរាមកំហែង​ចំពោះ​ស្ថិរភាព​តំបន់​។​
​សូមបញ្ជាក់ថា ការដែល​លោក ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល​បានធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ខឹងសម្បារ​យ៉ាងខ្លាំង​ព្រមទាំង​ធ្វើ​ឲ្យ​សម្ពន្ធមិត្ត​បស្ចិម​លោក​អាក់អន់ចិត្ត​ដោយ​និយាយថា វា​ជា​ឧ​ប​ស័គ្គ​មួយ​ចំពោះ​កិច្ចប្រឹងប្រែង​សន្តិភាព និង​អាច​បង្កចលាចល​បន្ថែម​ទៀត​នៅ​មជ្ឈិមបូព៌ា​៕


​

លី​បង់​ជំរុញ​សម្ព័ន្ធ​អារ៉ាប់​ដាក់​សម្ពាធ​លើ​អាមេរិក​រឿង​ហ្សេ​រុយ​សា​ឡឹម​

​អេ​ហ្ស៊ី​ប ៖ រដ្ឋមន្ត្រីការបរទេស​លី​បង់ លោក Gebran Bassil បាន​និយាយថា សម្ព័ន្ធ​អារ៉ាប់​គួរតែ​ដាក់ទណ្ឌកម្ម ឬ​សម្ពាធ​លើ​សហរដ្ឋអាមេរិក​ឱ្យ​លុបចោល​ការសម្រេចចិត្ត​ចំពោះ​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។
​លោក Bassil ថ្លែង​បែបនេះ​នៅក្នុង​ពិធី​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍ ធ្វើឡើង​ដោយមាន​សំណើ​ពី​ប៉ា​ឡេ​ស្ទី​ន និង​ហ្ស៊​កដា​នី បន្ទាប់ពី​លោក​ដូ​ណា​ល់ ត្រាំ បាន ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ក៏ដូចជា​បញ្ជា​ឱ្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​តែ​អា​វីវ ទៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម បើទោះជា​មានការ​រិះគន់ និង​ថ្កោលទោស​ពី​អន្តរជាតិ​ក៏ដោយ​។ នេះ​បើតាម​សរ​ព័ត៌មាន Russian Today ។​
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​សម្ព័ន្ធ​អារ៉ាប់ កាលពី​ថ្ងៃ​សៅរ៍ លោក Gebran Bassil ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការសម្រេចចិត្ត​របស់ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដោយ​លោក​ចាត់ទុកថា វា​គឺជា​ការសម្រេចចិត្ត​ដ៏​គ្រោះថ្នាក់ និង​មិនអាច​ទទួលយកបាន​។ លោក Bassil បាន​បញ្ជាក់ថា «​វិធានការ​បឋម​គួរតែ​ត្រូវធ្វើឡើង​ប្រឆាំងនឹង​ការសម្រេចចិត្ត​នេះ​ដោយ​ផ្ដើមដំបូង​ពី​ការដាក់​សម្ពាធ​ការទូត ហើយ​បន្ទាប់មក​គឺ​សម្ពាធ​នយោបាយ មុននឹង​យើង​ត្រូវ ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»៕

​

សាច់ និង​ស៊ុតមាន់​ខូចគុណភាព​ត្រូវ​កម្លាំង​ជំនាញ​ច្រក​អូរ​រ​ដួល​ស្រុក​ភ្នំព្រឹក​ស្ទាក់​ចាប់បាន​

​ខេត្តបាត់ដំបង ៖ សាច់មាន់​ខូចគុណភាព​ចំនួន​១៥០​គីឡូក្រាម និង​ពងមាន់​ស្អុយ​១០០​គ្រាប់​ត្រូវបាន​សម​ត្ថិ​កិច្ច​បង្ក្រាប​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៥​ព្រឹក ។​
លោក តូ​ផា ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​អូរ​រំដួល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ត្រី​កាំកុងត្រូល​និង​ប៉ូលីស​ប៉ុស្ដិ៍ ច្រកទ្វារ​អូរ​រំដួល​ស្ទាក់ចាប់​សាច់មាន់​ខូចគុណភាព​ចំនួន​១០០​គីឡូក្រាម​នំ​ខូចគុណភាព​គ្មាន​ស្លាក​សញ្ញា​ចំនួន​៤៥​គីឡូក្រាម​និង​ពងមាន់​ស្អុយ ដែរ​ខូចគុណភាព​ចំនួន​១០០​គ្រាប់​ដែល​ឈ្មួញ​ដាក់​បង្កប់​ក្រោម​ទឹកក្រូច​ឌី​ឌូ​កេវ ហើយ​នៅ​ថ្ងៃទី​១០​ខែធ្នូរ ឆ្នាំ​២០១៧​វេលា​ម៉ោង​០៩.០០​នាទី​កម្លាំង​ជំនាញ​កាំកុងត្រូល​ច្រក​អូរ​រំដួល​បាន​ស្ទាក់ចាប់​សាច់មាន់​ខូចគុណភាព​ចំនួន​៥០​គីឡូក្រាម និង​ថ្នាំជក់​ខូចគុណភាព​០១​កេស​ដាក់​បង្កប់​ក្រោម​បន្លែ ស្ថិតនៅ​ចំណុច​ច្រក​អូរ​រំដួល​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ច​ន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ។ ដោយ​ឈ្មួញ​មានឈ្មោះ កេវ មុំ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ច​ន្ដា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​
​យោងតាម​ចម្លើយសារភាព​របស់​ឈ្មួញ​ដែរ​មានឈ្មោះ​ដូចខាងលើ​នោះ​៖​សាច់មាន់​ខូចគុណភាព​ហើយ​នំ​ដែល​គ្មាន​ស្លាកស​ញ្ញ​ពងមាន់​ស្អុយ និង​ថ្នាំជក់ ដែរ​បង្កប់​លើ​រទេះ​ក្រោម​ទឹកក្រូច​ឌី​ឌូ​កេវ​និង​ដាក់​បង្កប់​ក្រោម​បន្លែ ទាំងអស់​ហ្នឹង​ពិតជា​របស់គាត់​មែន​។​
​យោងតាម​ប្រសាសន៍ លើកឡើង​ពី​លោក តូ​ផា ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​អូរ​រំដួល បាន​ប្រាប់​ដល់​មេគង្គ​ប៉ុស្ដិ៍​ថា​៖ រាល់​អីវ៉ាន់​ដែល​នាំចេញ​លោក​តែងតែ​អោយកម្លាំង​ជំនាញ​ឆែកឆេរ​ខ្លាច​ឈ្មួញ​ដាក់​បង្កប់​ដូច​ដែរ​មាន​កន្លងមក​អញ្ចឹង ហើយ​លោក​នៅ​តេ​បន្ត យកចិត្តទុកដាក់ និង​អោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​តាម​ទប់ស្កាត់​ការហូរចូល​សាច់មាន់​ខូចគុណភាព​និង​អីវ៉ាន់​ផ្សេងៗ​ដែល​ហួស​ដឺ​ឡេ មកពី​ប្រទេស​ថៃ ដោយឡែក​នោះ​ឈ្មួញ ដែល​ធ្លាប់​ដឹក​ពីមុនមក​បានធ្វើ​កិច្ចសន្យា​កន្លងមក​ហ្នឹង​លែង​ហ៊ាន​ដឹក​ហើយ ស្រាប់តែ​ចេញ​ឈ្មួញ​មក​ថ្មី​ផ្សេងទៀត ទួ​ស​ជា​យ៉ាងណា​ឈ្មួញ​ទាំងនោះ​មិន​គេច​ផុតពី​ការ​តាម​ប្រ​ម៉ាញ់​របស់ កម្លាំង​ជំនាញ​របស់លោក​ដែរ​។​
​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​រួច បាន​សហការ​ជាមួយ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អូរ រំដួល​យកទៅ​ដុត​ក​ន្ទេ​ច​ចោល​៕

​

បវរកញ្ញា​សកលវិទ្យា​ល័យ​ពិភពលោក​មកពី​៨២​ប្រទេស​នឹង​ប្រលង​ផ្ដាច់ព្រ័ត្រ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ ជាថ្មី​ម្តងទៀត​កម្ពុជា​បា​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​បវរកញ្ញា​សកល​វិទ្យាល័យ​ពិភពលោក​លើក​ទី​២៨ ដែល​មកពី​៨២​ប្រទេស​ខុសៗ​គ្នា​នេះ ក្នុងនោះ​មាន​៨៤​រូប ដែល​បរ​វ​កញ្ញា​កម្ពុជា ៣​រូប ហើយ​ការប្រលង​ផ្ដាច់ព្រ័ត្រ​នឹង​ប្រ​ព្រឹ​ត្ដទៅ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​២០​ធ្នូ​ខាងមុខនេះ​។​
​សូមជម្រាប់ថា វត្ដ​មាន​បវរកញ្ញា​សាកលវិទ្យាល័យ​ពិភពលោក​នេះ បានធ្វើ​មក​ដំណើរ​មក​កម្ពុជា រួចជាស្រេច​ហើយ ចាប់ពី​ថ្ងៃទី​៦ រហូតមកដល់​ថ្ងៃទី​១០ ខែធ្នូ​នេះ ដើម្បី​ត្រៀមខ្លួន​ការប្រលង​ផ្ដាច់ព្រ័ត្រ ក្នុងពេល​ខាងមុខនេះ​។​
​សូមបញ្ជាក់ថា កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​កម្ពុជា​ក៏បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បវរកញ្ញា​ពិភពលោក (Miss Global 2017) ដែលមាន​បវរកញ្ញា​មកពី​ជាង​៦០​ប្រទេស​ផងដែរ​៕

​