All posts by មេគង្គ ប៉ុស្តិ៍

ក្រុមចម្រុះ​អារ៉ាប់​វាយប្រហារ​តាម​អាកាស​នៅ​យ៉េ​មែន​ផ្តាច់ជីវិត​មនុស្ស​០៦​នាក់​

​សា​ណា​អា ៖ មនុស្ស​យ៉ាងហោចណាស់​០៦​នាក់​បាន​ស្លាប់បាត់​ជីវិត និង​ជាច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក្រុមចម្រុះ​អារ៉ាប់​ដឹកនាំ​ដោយ អា​រ៉ា​ប៊ី​សា​ឌី​ត លើ​ផ្សារ​ពីរ​កន្លែង​ក្នុងប្រទេស​យ៉េ​មែន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន CGTN ។​
​បើតាម​ប្រភពពី​មន្ទី​ពេទ្យ​នៅក្នុង​តំបន់​និយាយថា ការវាយប្រហារ​លើកទីមួយ​គឺមាន​គោលដៅ​លើ​ផ្សារ Khalakah ក្នុងស្រុក Nehm ស្ថិតនៅ​ចំងាយ​៣០​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​រដ្ឋធានី​សា​ណា​អា ស្ថិតនៅក្រោម​ការ​គ្រប់​គ្រប់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ ការវាយប្រហារ​នេះ​បាន​ផ្ដាច់​យកអាយុ​ជីវិត​មនុស្ស​០៥​នាក់ និង​២០​នាក់​ទៀត រងរបួស​។ ចំណែកឯ​ការវាយប្រហា​រ​តាមផ្លូវ​អាកាស​លើក​ទី​២ គឺ​បាន​កើតឡើង​នៅឯ​ផ្សារ​មួយ​ផ្សេងទៀត ស្ថិតនៅ​ក្នុងស្រុក Zabid នៃ​ភាគខាងត្បូង​ទីក្រុង Hodeidah ដោយ​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​១៥​នាក់​រងរបួស​។​
​សូមជម្រាបថា ការវាយប្រហារ​តាមផ្លូវ​អាកាស​ទាំងនេះ កើតឡើង​តែ​០៦​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី បានសម្លាប់​អតីត​ប្រធានាធិបតី​យ៉េ​មែន លោក Ali Abdullah Saleh ដែល​បានបង្ហាញ​ពី​ទំនោរ​ចង់​ផ្សះផ្សា​ជាមួយ​ទីក្រុង​រី​យ៉ា​ដ​៕

​

ភ្ញាក់ផ្អើល​មនុស្សម្នា​ទាំង​ព្រឹក​នៅមុខ​ក្លឹប​កម្សាន្ត​រ៉ុ​ក

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​មនុ​ស្សម្នាម​ក​ចោមរោម​មើល បន្ទាប់ពី​គេ​ប្រទះឃើញ​មាន​មនុស្ស​ដេកស្លាប់ ក្នុង​រថយន្ត​ព្រូស​មួយគ្រឿង នៅមុខ​ក្លឹប​កម្សាន្ត​រ៉ុ​ក ស្ថិត​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​មនុស្ស​ដេកស្លាប់​ក្នុង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-2186 ជនរងគ្រោះ​ឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១​ខណ្ឌ​ច្បារអំពៅ​មុខរបរ​លក់ដូរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​។ ចំណែក​សព ត្រូវបាន​បញ្ជូនទៅ​វត្ត​ច្បារអំពៅ ដើម្បី​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​៕

​

ប្រមុខ​ការ​ទូក​បារាំង ៖ ការសម្រេចចិត្ត​របស់ លោក ត្រាំ គឺ​ខុសច្បាប់​អន្តរជាតិ​

​ប៉ារីស ៖ រដ្ឋមន្ត្រី​ការ​ទេស​បារាំង លោក Jean-Yves le Drian បាន​និយាយថា ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល គឺជា​ទង្វើ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ ប៉ុន្តែ​លោក​សូម​ឲ្យ​គ្រប់គ្នា​មានការ​ស្ងប់ស្ងាត់ កុំ​ឲ្យ​ស្ថានការណ៍​កាន់តែ​រីក​ធំ​។ លោក​បញ្ជាក់ថា សកម្មភាព​ប្រឆាំង​អ៊ីស្រាអែល ឬ​គេ​ស្គាល់​ថា intifada អាច​នឹង​បង្ក​ជា ហានិភ័យ​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​យោងតាម​សារព័ត៌​មានបារាំង Le Figaro​។​
​លោក Jean-Yves le Drian ថ្លែង​បែបនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង France inter តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនទី​ក្រុងប៉ារីស ត្រូវ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន កិច្ច​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benyamin Netanyahou នៅ​ថ្ងៃអាទិត្យ​នេះ​។
​រដ្ឋមន្ត្រីការបទេស​បារាំង​រូបនេះ​បាន​បញ្ជាក់ថា «​ការសម្រេចចិត្ត របស់លោក ដូ​ណា​ល់ ត្រាំ គឺជា​ទង្វើ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ ហើយ​យើង​ជំទាស់​នឹង​កា​រស​ម្រេ​ចិត្ត​បែបនេះ​… ប៉ុន្តែ​យើង​នៅតែ​អំពាវនាវ​ឱ្យមាន​ការរក្សា​ភាព​ស្ងៀមស្ងាត់​»​។
​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​បានប្រកាស​ទទួល​ស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយក៏​បាន បញ្ជា​ឱ្យ​ក្រសួងការបរទេស​អាមេរិក ត្រៀម​រៀបចំ​ផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តែ​ល​អា​វីវ ទៅកាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ផងដែរ​៕

​

មនុស្ស​១៤​នាក់​ស្លាប់ ករណី​លិច​ទូក​ដឹក​អ្នក​ធម្ម​យាត្រា​សាសនា​នៅ​សមុទ្រ​អារ៉ាប់​

​ប៉ា​គី​ស្ថាន ៖ មន្ត្រីប៉ូលិស​ប៉ា​គី​ស្ថាន​ម្នាក់​បាន​និយាយថា មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​បាត់​បង់ជីវិត និង​៣០​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន នៅពេលដែល​ទូក​មួយគ្រឿង​ដឹក​អ្នក​ធម្ម​យាត្រា​សាសនា​ជាច្រើន​នាក់​បាន​លិច​នៅក្បែរ​កោះ​មួយ​ស្ថិតក្នុង​សមុទ្រ​អារ៉ាប់​។​
​មន្ត្រី​រូបនោះ​បន្តថា ទូក​មួយគ្រឿង​នោះបាន​លិច​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅក្បែរ​ទីក្រុង​ថា​ត​តា (Thatta) ដែលមាន​ចម្ងាយ​ប្រហែល​១​រយ​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​កា​រ៉ា​ជី (Karachi) ប្រទេស​ប៉ា​គី​ស្ថាន​។​មន្ត្រី​ដដែល​បញ្ជាក់ថា អ្នក​ធម្ម​យាត្រា​សាសនា​ទាំងនោះ​កំពុងធ្វើដំណើរ​តាម​ទូក​មួយគ្រឿង​ដែល​ដឹក​មនុស្ស​លើស​ចំណុះ​ឆ្ពោះទៅកាន់​កន្លែង​គោរពបូជា​មួយ​ដែល​ស្ថិតនៅលើ​កោះ​មួយកន្លែង ហើយ​ភ្លាមៗ​នោះ​ស្រាប់តែ​ទូក​នោះបាន​លិច​តែម្តង​៕

​

អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

​ខេត្តក្រចេះ ៖​ កងកម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​និង​បញ្ជូន​ជនសង្ស័យ​04​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​នៅ​សារ​សារធាតុ​ញៀន​ហើយ​វត្ថុតាង​មួយចំនួនធំ​ទៅកាន់​តុលាការ​នៅ​ព្រឹកស្អែក ថ្ងៃទី​០៩​ខែធ្នូ ឆ្នាំ​២០១៧​នេះ​។
​លោក​ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក ថ្ងៃទី​០០៨​ខែធ្នូ​ឆ្នាំ​២០១៧​ឱ្យដឹងថា​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ដែលមាន​០២​ទីតាំង​បង្ក្រាប​ក្នុង​ថ្ងៃ​តែមួយ​កាលពី​ថ្ងៃទី​០៧​ខែធ្នូ ឆ្នាំ​២០១៧​។ ទីតាំង​១ នៅ​ចំណុច​សណ្ឋាគារ​រី​វឺ​ដូ​ហ្វី​ន​ស្ថិត​ក្នុងភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ល្ងាច​វេលា​ម៉ោងជាង​០៥​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៧​។ គឺ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ស្រី​ចំនួន​០២​នាក់​មានឈ្មោះ​១\ គង់ ម៉ានិត​ភេទ ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​២\​ឈ្មោះ​រស់ ចាន់​ធី អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បារាយណ៍ ឃុំ​តា​ឡោ​ត​ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​៣\​ឈ្មោះ ម៉ុ​ល ពុទ្ធា​រះ​អាយុ​២០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អូរ​ឬ​ស្សី​១​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ។ ក្នុងនោះ​រឹបអូស​បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ចំនួន​០២​កញ្ចប់​តូច ធំ​និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ ។ ទីតាំង​ទី​២​ស្ថិតនៅ​ចំណុច​ភូមិក​ន្ទ្រី​ង សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​យប់​វេលា​ម៉ោងជាង​០៧​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​ម្នាក់ ។​មាន ឈ្មោះ តេង រេ​ង ភេទ​ប្រុស​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​ចាប់បាន​វត្ថុ​តា​រួមមាន​ម្សៅ​ក្រាម​ពណ៍​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច​សារធាតុ​ញៀន ទូរស័ព្ទ​១​គ្រឿង​នឹង​ប្រាក់រៀល​ចំនួន​៣៥០០៛ ។​
​លោក ផាត សុ​ភ័​ក្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដោយមាន​ការសម្របសម្រួល​ពី​លោក ជា សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​នៅ​ចំណុចកើតហេតុ​ខាងលើ​។​
​លោក​ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៤​នាក់​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹកស្អែក​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

​

អាសូរ​ណាស់​! ម្ដាយ​អាយុ​១៧​ឆ្នាំ​បង្កើត​កូនស្រី​ក្នុង​បន្ទប់​ជួល​ហើយ​ទុកចោល​មិន​ទទួលខុសត្រូវ​

​ភ្នំពេញ ៖ រឿង​មួយ​ដែល​អោយធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​មាន​ស្ត្រី​វ័យក្មេង​ពោះធំ​ម្នា​ក់មក​ជួល​បន្ទប់​បាន​មួយថ្ងៃ​ហើយ​បាន​សម្រាល​បានកូន រួច​ទុក​កូន​ម្តាយ​បែប​ជា​គេចខ្លួនបាត់ ហើយ​ទា​រុ​កា​នោះ​ត្រូវបាន​បុរស​ម្នាក់​ប្រទះឃើញ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វ​រេ​លា​ម៉ោង​២២​និង​៤០​នាទី​យប់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ជួល​4B ជាន់​ទី​២​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
ទារិកា​ដែល​ត្រូវបាន​គេ​ប្រទះឃើញ និង​បានធ្វើការ​ជួយសង្គ្រោះ​នោះ​មាន​សុខ​ភាពល្អ​ធម្មតា​។ ក្រោយពេល​បង្កើត​បានកូន​ស្រី​នោះ​ហើយ​ភ្លាម ម្តាយ​ទារិកា​នោះបាន​រត់គេចខ្លួន​បាត់ ដោយ​ទុកអោយ​ទារិកា​នោះ​ស្រែកយំ​នៅក្នុង​ផ្ទះ​ម្នាក់ឯង​។​
​បុរស​ម្នាក់​ដែល​បាន​ប្រទះ​ទារិកា​នោះ​មុនគេ​មានឈ្មោះ សំ សៅ អាយុ​៣១​ឆ្នាំ មុខរបរ​ជាជាង​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​កើតហេតុ​។ ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ ហួរ ប៉េង អាយុ​៥៤​ឆ្នាំ​មុខរបរ​លក់​ចាហួយ មាន​ស្រុកកំណើត​នៅ​ស្រុក​បាធាយ ខេត្តកំពុងចាម​។
​តាម​ប្រភពពី​បុរស​ឈ្មោះ សំ សៅ បាន​រៀបរាប់​អោយដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃកើតហេតុ​ខាងលើ ដោយសារតែ​បន្ទប់​គាត់​កង្ហា​ល់​ខូច ស្អុ​ក​ស្អាប់​ពេក​គាត់​បាន​ចេញមុខ​បន្ទប់​គាត់ ក៏​បានឮ​សំលេង​ក្មេង​ស្រែកយំ​ចេញពី​បន្ទប់​ខាងលើ តែ​ទ្វា​បែ​ជា​ចាត់​សោរ​ពី​ខាងក្រៅ​ធ្វើអោយ​គាត់​មានការ​ងឿ​ឆ្ងល់ គាត់​បាន​អឿ​ត​មាន​តាម​ប្រហោង​អិ ស្រាប់តែ​ឃើញ​ទារិកា​ដែល​ទើប​កើត​ប្រលាក់​ឈាម និង​មាន​ជាប់​ទង់​សួត ក៏​រត់​ទៅប្រាប់​ម្ចាស់ផ្ទះ​អោយ​មកជួយ​ក្មេង​នោះ​តែម្តង​។​
​ក្រោយពេល​ទៅពិនិត្យ​នៅលើ​ទារិកា​នោះ​មាន ប័ណ្ណ ប​,​ស​,​ស​មួយ​និង​អត្តសញ្ញាណប័ណ្ណ​មួយ​ដែលមាន​ឈ្មោះ អូន​ស្រី​ស្លូត ថ្ងៃខែ​ឆ្នាំ​កំណើត ០៧.០៧.២០០០ ស្រុកកំណើត​នៅ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
​ក្រោយពេល​ហេតុការណ៍​នោះ​ទារិកា​ស្រី​នោះ​ត្រូវបាន​ម្ចាស់ផ្ទះ​យកមក​រក្សាទុក​មួយ​យប់​ដោយ​មិនឃើញ​ម្តាយ​ត្រលប់​មកវិញ លុះ​ព្រឹក​ឡើង​ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មាន​រួច​ប្រគល់​ទៅអោយ មន្ទីរ​សង្គមកិច្ច​ចិញ្ចឹម​ថែរក្សា​បណ្តោះអាសន្ន​៕

​

មនុស្ស​០៣​នាក់​ស្លាប់ ក្នុងករណី​បាញ់ប្រហារ​នៅ​សាលារៀន​នៃ​រដ្ឋ New Mexico

​អាមេរិក ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ បាន​រាយការណ៍​ថា មនុស្ស​០៣​នាក់​បាន​ស្លាប់បាត់​ជីវិត ក្នុងនោះ​មាន​សិស្សសាលា​ពីរ​នាក់ និង​ខ្មាន់កាំភ្លើង​ម្នាក់ នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​សាលារៀន​មួយកន្លែង​ស្ថិតនៅ ភាគ​ពាយ័ព្យ​នៃ​រដ្ឋ​ញូ​មិច​ស៊ី​កូ (New Mexico) សហរដ្ឋអាមេរិក​។
​ប៉ូលិស​បាន​និយាយថា ហេតុការណ៍​បាញ់ប្រហារ​ខាងលើ​បានកើត​ឡើង​កាលពី​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) នៅឯ​សាលា​ឈ្មោះ Aztec High School ក្នុង​តំបន់ អាស​តិច (Aztec) ដែល​ស្ថិតនៅ​ចំងាយ​២៩០​គីឡូម៉ែត្រ ពី​ភាគ​ពាយ័ព្យ​រដ្ឋ New Mexico​។ ទោះបីយ៉ាងណា​ប៉ូលិស​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ឡើយ ដោយ​គ្រាន់តែ​ថា ខ្មាន់កាំភ្លើង​គឺជា​បុរស​ម្នាក់​។​
​ជុំវិញ​ខាងលើនេះ​ប៉ូលិស​នៅ​កំពុងតែបន្ត​ការស៊ើបអង្កេត និង​ជំរុញ​ឱ្យ​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក រាយការណ៍​ដល់​ប៉ូលិស​បន្ថែមទៀត​៕

​

កញ្ឆា​ក្រៀម​ជាង​២០​គីឡូ​បម្រុង​ឆ្លងដែន​ទៅ​វៀតណាម​ត្រូវ​នគរបាល​ស្រុក​គិរីវង់​បង្ក្រាប​

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​ស្រុក​គិរីវង់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​ស្រុក​បន្ទាប់ពី​មានការ​បញ្ជា​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កញ្ឆា​ក្រៀម​ជាង​២០​គីឡូ​បម្រុង​ដឹក​ឆ្លងដែន​ទៅ​វៀតណាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ចំបក​ទឹម ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ​។​
​បើតាម​លោក​អធិការ​ស្រុក​គិរីវង់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អោក ធិ​ន​ដា​វីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។ ចំណែក​បក្សពួក​ម្នាក់​ទៀ​ង​បាន​រត់គេចខ្លួន​។ លោក​បន្តថា មុននឹង​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដំបូង​ឡើយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក YAMAHA TAURUS ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដោយ​ដឹក​កញ្ឆា​ក្រៀម​ចំនួន​២៤​គីឡូក្រាម បម្រុង​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​
​ទោះបីយ៉ាងណា​លោក​អធិការ​បញ្ជាក់ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង​ធំ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

​

ឪពុកម្ដាយ​ស្លាប់ ខណៈ​កូន​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​គោ​

​ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ និង​កូន ស្លាប់ និង​របួសធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ត្រឡប់មក​ទិញ​ម្ហូប​នៅ​ផ្សារ ទៅផ្ទះ​វិញ​មិន​ប្រយ័ត្ន​បុក​គោ ។ ករណីនេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៩ ពីរ​ង្វ​ល់​មូល​ផ្សារ​ស្រអែម​ឆ្ពោះទៅកាន់​តំបន់​ប្រាសាទព្រះវិហារ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២២៥-២២៦ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេ​ត​ព្រះវិហារ​។​
​បុរស​ជា​ប្តី​ឈ្មោះ ក្រូច ទ្រូ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ប៉ែន ចន្ថា អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ និង​កូន​ឈ្មោះ វង្ស ធារ៉ា អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ ជនរងគ្រោះ​ទាំង​៣ រស់នៅ​ភូមិ​តេ​ជោ​បុស​ស្បូវ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​
​បើតាម​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ស្រឯម លោក​អនុសេនីយ៍ឯក ហ៊ុយ សុ​ផុន បាន​ឲ្យ​ដឹងថា មុនពេល​កើត បុរស និង​ស្ត្រី រួម​និង​កូន​ម្នាក់​ផង​នោះ បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​ត្រឡប់​មកពីផ្សារ មកដល់​ចំណុចកើតហេតុ ក៏​បុក​គោ​ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ និង​កូន​បោក​ក្បាល​នៅលើ​ដងផ្លូវ រងរបួស​ធ្ងន់​។ លោក​បន្តថា ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​សម្តេច ជា ស៊ីម ស្រះ​ក្តុល​ដឹក​យកមក​សង្គ្រោះ​ភ្លាមៗ តែ​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រោយ​បញ្ជូន​មកដល់​មន្ទីរពេទ្យ ក៏​ស្លាប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ដោយឡែក​កូនរង​របួស​ធ្ងន់​។​
​ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​

មេដឹកនាំ​ហេស​ប៊ូ​ឡា​អំពាវនាវ​ឲ្យ​ប្រជាជាតិ​មូស្លីម​ដាក់​សម្ពាធ​លើ​អាមេរិក​

​លី​បង់ ៖ មេដឹកនាំ​ហេស​ប៊ូ​ឡា​កំពុង​អំពាវនាវ​ឲ្យ​ប្រជាជាតិ​មូស្លីម និង​តំបន់​អារ៉ាប់​ទាំងអស់​រួមគ្នា​ដាក់​សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​កែប្រែ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ជាទី​ក្រុង​របស់​ប្រទេស​អ៊ីស្រាអែល​។​
​លោក ហាស្សាន ណា​ស្រា​ឡា មេដឹកនាំ​ក្រុម​ហេស​ប៊ូ​ឡា​បាន​និយាយ​ពី​ព្រហស្បតិ៍​ថា រាល់​កិច្ចចរចា​នៅ​តំបន់​មជ្ឈិមបូព៌ា​ទាំងអស់​ត្រូវតែ​បញ្ឈប់ ហើយ​ថា ការប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ នេះ​គឺជា​ការឈ្លានពាន​របស់​អាមេរិក​ទៅលើ​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​
​លោក ណា​ស្រា​ឡា បាន​និយាយ​តាម​ទូរទស្សន៍​ថា លោក​មិនបាន​គំរាម​ធ្វើ​សកម្មភាព​យោធា​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​គាំ​ការអំពាវនាវ​របស់​ព​ល​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​សុំ​ឲ្យ​មានការ​ក្រោកឈរ​ជាថ្មី​ម្ដងទៀត​ដើម្បី​ប្រឆាំងនឹង​ទង្វើ​របស់​សហរដ្ឋអាមេរិក​។​
​សូមបញ្ជាក់ថា ក្រុម​ហេស​ប៊ូ​ឡា​គឺជា​ក្រុម​សកម្មប្រយុទ្ធ​នៅ​ប្រទេស​លី​បង់ ហើយ​ក្រុម​នេះ​គឺជា​ក្រុម​យោធា​ឈានមុខ​គេ​មួយ​ដែល​បាន​គំរាមកំហែង​ប្រទេស​អ៊ីស្រាអែល​កាលពី​ឆ្នាំ​២០០០​ក្រុម​នេះ​បាន​បង្ខំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ចេញពី​ផ្នែក​ខាងត្បូង​ប្រទេស​លី​បង់ ហើយ​ឆ្នាំ​២០០៦​ក្រុម​នេះ​ក៏បាន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ផងដែរ​៕


​

អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​

​អាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ជាថ្មី​ម្ដងទៀត​ទៅលើ​មេដឹកនាំ​យោធា​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ទាំងនេះ​ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ ខណៈដែល​កំពុង​ពិភាក្សា​ជាមួយ​បង់​ក្លា​ដែ​ស​ពិភាក្សា​ពី​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​នោះ​។
​មន្ត្រី​ជំនាញ​បាន​និយាយថា បើសិន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ជាថ្មី​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​មែន វា​អាចធ្វើ​ឲ្យ​ខាត​ប្រយោជន៍​និង​រារាំង​ដល់​អន្តរកាល​របស់​ប្រទេស​នេះ​ដែល​កំពុង​ងាក​ចេញពី​របប​សឹក​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយ​ឆ្ពោះទៅរក​របប​លទ្ធិប្រជាធិបតេយ្យ​។ មន្ត្រី​ជំនាញ​លោក ហ័​រ​ស៊ី បាន​និយាយថា ទណ្ឌកម្ម​ទាំងនេះ​នឹងមិន​ទំនងជា​ប៉ះពាល់​ខ្លាំង​ទៅលើ​គោលនយោបាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ ខណៈ​ប្រទេស​នេះ​ទើបតែ​បាន​រួច​ផុតពី​ទណ្ឌកម្ម​បាន​ប៉ុន្មាន​ឆ្នាំនេះ​ដែល​គេ​បានដាក់​ទណ្ឌកម្ម​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​៕


​

យោធា​ហ្វីលីពីន​ស្នើសុំ​ប្រធានាធិបតី​ពន្យារ​ច្បាប់អាជ្ញាសឹក​​

​ម៉ានីល ៖ យោធា​ហ្វីលីពីន​ស្នើសុំ​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ពន្យារ​ច្បាប់អាជ្ញាសឹក​នៅ​ខេត្ត​មី​ដា​ណាវ ភាគខាងត្បូង​ប្រទេស​ថែម​មួយឆ្នាំ​ទៀត គិត​ចាប់​តាំងពីដើម​ខែធ្នូ​នេះ​តទៅ បន្ទាប់ពី​ពួក​ឧទ្ទាម គាំទ្រ ISIS ភាគ​ត្បូង បាន​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំងយោធា​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​ជាថ្មី​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​ការទាមទារ​បែបនេះ​ធ្វើឡើង​ទៅកាន់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ​ក ឌូ​តឺ​តេ និង​ត្រូវបាន​មន្ត្រី​យោធា បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​រង់ចាំតែ​ការសម្រេច​ចុងក្រោយ ពី​លោក​ប្រធានាធិបតី​ប៉ុណ្ណោះ​។ ប្រការនេះ​បាន​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួក​ឧទ្ទាម​ភាគ​ត្បូង បាន​បើក​ការវាយប្រហារ​មកលើ​ក​ង​កម្លាំងយោធា​របស់រ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​ជាថ្មី ហើយក៏​កើតចេញ​ជាការ​ប្រយុទ្ធ​តបត​គ្នា​ជាច្រើនលើក នាំ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​បន្ថែមទៀត នៅលើ​ប្រជុំ​កោះ​ភាគខាងត្បូង​នោះ​។​
​សូមបញ្ជាក់ថា ការប្រកាស​បន្ត​ប្រើ​ច្បាប់អាជ្ញាសឹក​មួយឆ្នាំ​ទៀត​នេះ គឺ​បាន​កើតមាន​រយៈពេល​៥០​ថ្ងៃ ក្រោយពី​ការ​ប្រការ​ជោគជ័យ លើ​សង្គ្រាម​រំដោះ​ទីក្រុង​ម៉ា​រ៉ាវី កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​បន្ទាប់ពី​រយៈពេល​១៤៨​ថ្ងៃ នៃ​សង្គ្រាម​ដ៏​ក្តៅគគុក​នៅ​ភាគខាងត្បូង​ហ្វីលីពីន បានអូសបន្លាយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាត់​បង់ជីវិត រួមមាន​ទាំង​យោធា ជន​ស៊ីវិល និង​ក្រុម​ឧទ្ទាម​គាំទ្រ ISIS៕

​

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ធ្លាក់​ផ្លូវ ស្លាប់​កម្មការិនី​ម្នាក់ និង​របួស​១៦​នាក់​

​ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី ធ្វើការ​រោងចក្រ​មួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​បែក​កង់​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​០៦ និង​២០​នាទី ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អណ្តូងច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ក្នុងករណី​ខាងលើនេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​កម្មការិនី​ម្នាក់ និង​កម្មការិនី​១៦​នាក់​ផ្សេងទៀត របួសធ្ងន់​ស្រាល កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

​

អាមេរិក​ប្រាប់​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព

ហ្សា​ការ​តា ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថា ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បានចេញ​ផ្សាយ​សារ​ព្រមាន​ពី​សន្តិសុខ សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុងស្ថិត ឬ​រស់នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
​ការចេញ​សារ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ក្រោយពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ប្រកាស​ថ្កោលទោស​ខ្លាំងៗ លើ​ការសម្រេចចិត្ត​បែបនេះ និង​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើងវិញ​។
​នៅក្នុង​សេចក្ដីថ្លែងការណ៍ ស្ថានទូត​អាមេរិក​ក៏បាន​ព្រមាន​ដែរ​ថា ការទទួលស្គាល់​នេះ​អាច​នឹង​ជំរុញឱ្យមាន​ការតវ៉ា ដែល​អាច​នឹង​ផ្ទុះ​ទៅជា​អំពើហិង្សា​។ សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា «​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សា​ការ​តា សូម​រំលឹក​ដល់​ពលរ​ដ្ឋ​អាមេរិក ពី​ភាពចាំបាច់​នៃ​ការប្រុងប្រយ័ត្ន និង​ស្វែងយល់​ពី​សន្តិសុខ​ផ្ទាល់ខ្លួន ដោយ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ការតវ៉ា ស្ដាប់​តាម​ការណែនាំ​ពី​អាជ្ញាធរ​នៅក្នុង​តំបន់ ព្រមទាំង​តាមដាន​ការវិវត្តន៍​ព័ត៌មាន ឱ្យបាន​ដិតដល់​»៕

​

អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ខេត្ត​ចំនួន​៦​ចាប់ពី​ថ្ងៃនេះ ដល់ ថ្ងៃទី​១៤

​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០៨ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ខ្លាំង នៅ​បណ្ដា​ខេត្ត​មួយចំនួន និង​ជាពិសេស​តាម​បន្ទាត់​ព្រំដែន (​តំបន់​ជួរ​ភ្នំ​ដងរែក​)​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។
​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ខេត្ត​ដែល​ត្រូវ​សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ខ្លាំង​រួមមាន​៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​នឹង​ចុះមក​នៅក្នុង​រង្វង់​ពី ១៦-១៨ អង្សា​សេ និង​បណ្ដា​រាជធានី​-​ខេត្ត ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះមក​នៅក្នុង​រង្វង់​ពី​១៩-២១ អង្សា​សេ​៕

​