All posts by មេគង្គ ប៉ុស្តិ៍

បើក​ម៉ូតូ​ជែង​រថយន្ត​មិន​ផុត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្លាប់​

​ខេត្តកណ្តាល​៖​បុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​កណ្តាល​ថ្នល់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ទៅបុក​រថយន្ត​នៅខាងមុខ​ក្នុង​ទិ​ដៅ​បញ្ច្រាស ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧-១៨​ស្ថិត នៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ភោគ​.​ទ្រី​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ព្នៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV.7239​ក្នុងទិសដៅ​អ្នក​លឿង ភ្នំពេញ​។ ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​កុងតឺន័រ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.0818​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​ភ្នំពេញ​.​អ្នក​លឿង (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​)​។​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាលមកពី​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដល់​ចំណុចកើតហេតុ​បាន​បើក​វ៉ា​រថយន្ត​នៅខាងមុខ​ក្នុងទិសដៅ​ស្រប​ក៍វាក់​និង​រថយន្ត​កុង​តឺ​ន​រ័​បើ​កមក​ខាងមុខ​ក្នុងទិសដៅ​បញ្ច្រាស់​បណ្តាល​ឲ្យ​រថយន្តបុក​ពេញទំហឹង​បោក​ក្បាល​នៅ​កណ្តាល​ថ្នល់​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​៕

IMG-20170316-WA0000IMG-20170316-WA0003 IMG-20170316-WA0006

ម៉ាឡេស៊ី​អះអាងថា បុរស​ឈ្មោះ គីម ចុ​ល គឺជា​លោក គីម ជុង​ណាម

​ម៉ាឡេស៊ី​៖​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អា​ម៉េ​ដ ហ្សា​ហ៊ី​ដ ហា​មី​ឌី បាន​ថ្លែងថា ម៉ាឡេស៊ី​បាន​រកឃើញ​អត្តសញ្ញាណ​សព​លោក គីម ជុង​ណា​ម ដោយ​ផ្អែកលើ​សំណាក DNA ដែល​យកចេញ​កូនប្រុស​របស់លោក គីម ជុង​ណា​ម​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia​។​
​លោក​បញ្ជាក់ថា បុរស​កាន់​លិខិតឆ្លងដែន​ឈ្មោះ គីម ចុ​ល ដែល​ត្រូវគេ​ធ្វើឃាត​នៅ​ម៉ាឡេស៊ី​នោះ​ពិតជា​លោក គីម ជុង​ណាំ បងប្រុស​ម្ដាយ​ទីទៃ​របស់​មេ​នាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ប្រាកដ​មែន​ដោយ​ផ្អែកលើ DNA កូនប្រុស​របស់លោក ដែល​គេ​ជឿជាក់ថា​កំពុង​រស់នៅ​កន្លែង​សម្ងាត់​មួយ​ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។
​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា បុរស​ម្នាក់​នោះ គឺ​ពិតជា​លោក គីម ជុង​ណាំ​… ហើយ​ការបញ្ជាក់​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ DNA កូនប្រុស​របស់លោក​»​។
​ទោះបី​យ៉ាង​ជុំវិញ​ព័ត៌មាន​ថ្មី​ចុងក្រោយ​នេះ មិនទាន់មាន​ប្រតិកម្ម ឬ​ការបកស្រាយ​ណាមួយ​ពី​កូរ៉េខាងជើង​នោះឡើយ ខណៈ​សង្គ្រាម​ការទូតរ​វាង​ប្រទេស​ទាំងពីរ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ហើយ​។ ជាងនេះទៅទៀត គ្មាន​សាច់ញាតិ​ណា​ម្នាក់ ចេញមុខ​ទៅ​ទទួល​សព​នោះឡើយ​។​
​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅពេល​ស្ត្រី​ពីរ​នាក់​បាន​ខ្ទប់​ថ្នាំ​គីមី​ពុល VX ទៅលើ​មុខ​របស់លោក នៅឯ​ព្រលាន​យន្ត​អន្តរជាតិ​ទីក្រុង​គួ​ឡា​ឡំ​ពួរ​៕

fn-2017-03-15-16-38-28-0

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​កន្ទួត​ចំពោះ​សុខភាព​

​សុខភាព​៖​ផ្លែ​កន្ទួត​សម្បូរ​ទៅដោយ​វីតាមីន C, ប្រូតេអ៊ីន​, ជាតិ​សរសៃ និង​សារធាតុ​ខនិជ ។​
– ប្រភព​វីតាមីន C៖ ផ្លែ​កន្ទួត​មាន​កម្រិត​វីតាមីន C ខ្ពស់ជាង​ពពួក​ផ្លែក្រូច​ទៅទៀត​។ វា​មាន​កម្រិត​វីតាមីន C ខ្ពស់ជាង​ផ្លែ​ច​ក្រូច​ដល់​ទៅ ៣០​ដង​។ ការស្រាវជ្រាវ​បាន​រកឃើញថា​វីតាមីន C អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​, ដើរតួរ​ជា​សារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​អ៊ី​ស​ស្តា​មីន និង​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ ដើម្បី​ទទួលបាន​វីតាមីន C ពេញលេញ​ពី​ផ្លែ​កន្ទួត អ្នក​ត្រូវ​ពិសារ​វា​ទាំង​ស្រស់​។​
– អង់​ទី​អុកស៊ីដ​ង់​៖ អាហារ​ដែល​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​អាច​ការពារ​ពី​រ៉ាឌីកាល់​សេរី​ដែល​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាច្រើន​ដល់​សុខភាព រួមមាន​ជំងឺមហារីក​ផងដែរ​។ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដូចជា quercetin (​ដែលមាន​ក្នុង​ផ្លែ​ប៉ម​), អាស៊ីត gallic និង អាស៊ីត ellagic (​ដែលមាន​ក្នុង​តែ​បៃតង​) និង corilagin​។​
– ប្រឆាំងនឹង​ជំងឺមហារីក​៖ ការសិក្សារ​ស្រាវជ្រាវ​មួយ​ដែល​បាន​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញថា​ទឹក​របស់​ផ្លែ​កន្ទួត​អាច​បង្ករ​ការលូតលាស់​នៃ​កោសិកា​មហារីក​។ កោសិកា​ដែលមាន​ប្រតិកម្ម​ល្អ​បំផុត​ជាមួយនឹង​ទឹក​កន្ទួត​គឺ​កោសិកា​របស់​ក្រពះ ស្បែក និង​ស្បូន​។​
– ប្រឆាំងនឹង​បញ្ហា​រលាក​៖ ផ្លែ​កន្ទួត​ត្រូវបាន​គេ​ដឹងថា​មានគុណ​សម្បត្តិ​ព្យាបាល​បញ្ហា​រលាក ដូចជា បញ្ហា​រលាក​ច្រមុះ និង​ភ្នែក ហើយ​វា​ក៏ត្រូវ​បាន​គេ​រកឃើញថា​អាច​កាត់បន្ថយ​បញ្ហា​រលាក​ដែល​បង្ករ​ឡើង​ដោយ​បញ្ហា​សន្លាក់​ផងដែរ​។​
– គុណសម្បត្តិ​ផ្សេងៗ​របស់​ផ្លែ​កន្ទួត​៖ មិន​ថា​អ្នក​ញ៉ាំ​វា​ទាំង​ស្រស់​ឬ​ក្រៀម ឬ​លាយ​ជាមួយនឹង​ថ្នាំ​រុក្ខជាតិ​ផ្សេងទៀត ឬ​ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ​នោះទេ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​មួយ​ដែលមាន​គុណសម្បត្តិ​ជាច្រើន​ចំពោះ​សុខភាព​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា វា​អាចជួយ​បង្ការ​រ៉ាឌីកាល់​សេរី​, ប្រឆាំង​ជំងឺមហារីក និង​កាត់បន្ថយ​ការ​រលាក​ដែល​បង្ករ​មកពី​ជំងឺ​ផ្សេងៗ​។ វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការបញ្ចេញចោល និង​ជួយ​ព្យាបាល​បញ្ហា​ទល់លាមក ព្រោះ​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ជួយ​បង្ការ​ជំងឺកាតារ៉ាក់​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ដោយ​ការរារាំង aldose reductase ដែលជា​សមាសធាតុ​បង្ករ​ឲ្យ​មាន​ជំងឺកាតារ៉ាក់​។ ផ្លែ​កន្ទួត​ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ វា​ក៏​ត្រូវបាន​គេ​រកឃើញថា ដើរតួ​ជា​ថ្នាំ​ងងុយគេង ដែល​ជួយ​ដល់​ការ​គេង​,​ការ​សម្រាក​របស់​សាច់ដុំ និង​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​៕

OTVkYmE0MT

ឈ្មោះ និង​ស្លាក​សញ្ញា​បក្ស​ទាំង​១២ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​

​រាជធានី​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ឈ្មោះ ស្លាក​សញ្ញា​គណបក្ស និង​អក្សរ​កាត់​គណបក្ស សម្រាប់​ដាក់​លើ​សន្លឹកឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​៕

Nec_150714fn-2017-03-16-08-18-22-0

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​

ដោយ៖ប៉ែន សុផល

​ខេត្តបាត់ដំបង​៖​ករណី​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​និង​បង្ករ​អោយ​របួស​មនុស្ស​៤​នាក់​ទៀត​កាលពីដើម​ខែមីនា​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​
​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា ជនសង្ស័យ​ដែល​រត់គេចខ្លួន​មួយ​រយះ​បន្ទាប់ពី​បានធ្វើ​សកម្ម​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​និង​បង្ករ​អោយ​មនុស្ស​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ពេលនេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ក្រោម​ការស៊ើបអង្កេត​ផ្អែក​តាម​ជំនាញ​ប្រកៀក​ប្រកិត​រយះពេល​១៣​តាំងពី​នៅ​ចំនុច​បន្ទាត់​ព្រំដែន​រហូតដល់​ជនសង្ស័យ​មក​សម្ងំ​គេចខ្លួន​ក្នុង​មូលដ្ឋាន​ស្រុង​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​មានឈ្មោះ​ហុង ពិសី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ជននេះ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​សម្លាប់​មនុស្ស​១​ករណី​រួចមកហើយ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​
​គួរ​បញ្ជាក់ថា ជនដៃដល់​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​កន្លងមកនេះ​បាន​ព្យាយាម​ប៉ង​ចាប់រំលោភ​ក្មេងស្រី​មិនបាន​សម្រេច​រហូតដល់​សម្លាប់​ទារិកា​ម្នាក់​ដោយ​វាយ​និង​ដុំឥដ្ឋ​ត្រង់​ក្បាល​និង​បាន​វ៉ៃ​អោយ​របួសធ្ងន់​និង​ស្រាល​មនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀតហើយ​គេចខ្លួន​រហូតមក​៕

17356858_1846370882268140_1312345713_o17342255_1846370872268141_395401184_o17311640_1846370938934801_109516990_o17342356_1846370772268151_927429432_o17310802_1846370768934818_922727525_o

រដ្ឋ​ត្រៀម​ចាយ​៣០០០​លាន​រៀល​ធ្វើបុណ្យ​សពសម្តេច​វិបុល​បញ្ញា សុខ អាន

​ភ្នំពេញ​៖​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នេះ នៅវេលា​ម៉ោង ១៨ និង​៣២​នាទី ឯ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ ​រាជរដ្ឋាភិបាល​បាន​បុរេប្រទាន​ថវិការ​ចំនួន​បី​ពាន់​លាន​រៀល​(៣​ប៊ី​លាន​)​សម្រាប់​ការរៀបចំ​ពី​ធី​បុណ្យសព​សម្តេច​វិបុល​ប​ញ្ញ​សុខ​អាន​។​
​ជីវប្រវត្តិ​សង្ខេប​ខ្លះ​របស់ សម្ដេច​វិបុល​បញ្ញា សុខ​អាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៖
​សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សម្ដេច កើត​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៥០ សម្ដេច​កើត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ដ​តាកែវ​។​
​សម្ដេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ អាយ អា​ន្នី សុខ អាន មានកូន​ស្រី​មួយ​នាក់ និង​កូនប្រុស​បួន​នាក់​។​
​ទី​១.​សុខ សុ​ម៉ា​(​ស្រី​)២.​សុខ ពុ​ទ្ធី​វុ​ធ (​ប្រុស​)៣. សុខ សូ​កាន (​ប្រុស​)៤. សុខ សូកេន (​ប្រុស​)៥.​សុខ សង្វា​(​ប្រុស​)
​បទពិសោធន៍​និង​ការងារ​របស់​ស​ម្ដេ​វិបុល​បញ្ញា​សុខ​អាន​៖
២០០៤-​បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩៣-​បច្ចុប្បន្ន សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ដ​តាកែវ​
១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ តំណាង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ខុទ្ទកាល័យ​កណ្ដាល​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស គណៈបក្ស​ប្រជាជន អនុរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​
១៩៨៨ អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​
១៩៨៥ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​
១៩៨៣ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​សន្ដិភាព​ជាតិ​កម្ពុជា​
១៩៨១ អគ្គលេខាធិការ នៃ​ក្រសួងការបរទេស ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់​របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស​។​
​សព្វថ្ងៃ សម្ដេច​ស្នាក់​នៅផ្ទះ​លេខ ៧០ ផ្លូវ ២១៤ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

sok-an-die2-500x305sok-an-die-1-365x500sok-an-die-money-339x500sok-an-die3-344x500sok-an-die4-341x500

Update: បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ក្នុងផ្ទះ​សំណាក់​យី “​មានជ័យ​”

ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ “​មានជ័យ​” ពេលដែល​បាន​បុគ្គលិក​ផ្ទះសំណាក់​ប្រទះឃើញ ក៏បាន​បង្កអោយមាន​កា​រ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទី​១៥​ខែ​មិនា ឆ្នាំ​២០១៧ នៅ​ចំណុច ផ្ទះសំណាក់​យីហោ “​មានជ័យ​” ជាន់​ទី​៣​បន្ទប់​លេខ​៣០៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ដែល​បានធ្វើ​អត្តឃាត​ចង​.​ក​ខាងលើ​មានឈ្មោះ ម៉ៅ សារ៉ាត់ អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ស្វាយ ឃុំ​តា​កោ ស្រុក​កំពុងលាវ ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​បានអោយដឹង​ក្នុង​ហេតុការណ៍​នេះ​ថា​មុនពេល​កើតហេតុ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី ១៤ ខែ​មិនា​ឆ្នាំ​២០១៧ បុរសរងគ្រោះ​ខាងលើ បានធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើរ​ចូលមក​ដេក​ផ្ទះសំណាក់​ខាងលើ​រហូតមកដល់​ថ្ងៃកើតហេតុ ម្ចាស់ផ្ទះ​សំណាក់​មានការ​ងើយ​ឆ្ងល់ ក៏​បានអោយ​បុគ្គលិក​ទៅពិនិត្យ​មើល​ក៏​ស្រាប់តែ​ឃើញ​បុរស​នោះ​ចង​.​ក​ស្លាប់​បាត់ទៅហើយ ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​តែម្តង​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ថា​សព​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ទើប​យក​សព​ទៅ​រក្សាទុក​នៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​ធ្វើការ​បូជា និង​ស្រាវជ្រាវ​រក​សាច់ញាតិ​៕

17273603_1846230665615495_360036616_o17310871_1846230618948833_1840114583_o 17342441_1846230685615493_1459314803_o 17349095_1846230602282168_1609612278_o 17349430_1846230655615496_2081945153_o

Hot news! ផ្ទះសំណាក់​យី “​មានជ័យ​” មាន​មនុស្ស​ប្រុស​ស្លាប់​សមត្ថកិច្ច​កំពុង​ពិនិត្យ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ខណៈពេល​នេះ​នៅផ្ទះ​សំណាក់​មានជ័យ​មាន​ករណី​មនុស្ស​ប្រុស​ស្លាប់​នៅ​មិនទាន់​ដឹង​មូលហេតុ​ទេ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​
​ទីតាំង​កើតហេតុ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ “​មានជ័យ​” ស្ថិត​តាម​បណ្តោយ​ផ្លូវ​វ៉ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង ដ​ង្កា​ត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​៕

17349330_1846225658949329_1439053197_o17356847_1846225718949323_1119347412_o 17357134_1846225648949330_1745081680_o

ឃាត់ខ្លួន​ជនជាតិ​នី​ស៊េរី​យ៉ា​២៦​នាក់​ដែល​លួចលាក់​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ជនជាតិ​ស្បែក​ខ្មៅ​នី​ស​ស៊េរី​យ៉ា ២៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​បាន​ស្នាក់នៅ​ដោយ​ខុសច្បាប់​ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់ ប្រ​ត្តិ​ប​ត្តុ​កា​រាណ៍​នេះ​ក្រោម​ការបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិលា ប្រធាន នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយ​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​។
​ករណី​ចុះបង្ក្រាប​ជនជាតិ​ស្បែក​ខ្មៅ​នី​ស​ស៊េរី​យ៉ា ខាងលើនេះ បានធ្វើ ឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​វ៉ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់ថា ជនជាតិ​នី​ស​ស៊េរី​យ៉ា​ទាំង​២៦​នាក់​ដែល​បាន​ឃាត់ខ្លួន​ខាងលើ គឺ​បាន​ស្នាក់នៅ​ដោយ​ខុស ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់​។​
ពាក់ព័ន្ធ​និង​ករណីនេះ​ផងដែរ លោក​ក៏បាន​ធ្វើការ អំពាវនាវ និង​សុំអោយ​ជនបរទេស​ដែល​មក​ស្នាក់នៅ និង​ធ្វើការ​ទាំងអស់​មកសុំ​ច្បាប់ និង គោរព​តាមច្បាប់​នៃ​ប្រទេស កម្ពុជា​ផង បើ​ពុំ​នោះទេ សមត្ថកិច្ច​យើង និង​ចាត់វិធានការ ដោយ​ពុំ​លើកលែង​ឡើយ​។
​លោក​ឧត្ដមសេនីយ៍ទោ បាន​បន្តទៀតថា កន្លងមក​លោក បានធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស់ សិប្បកម្ម និង​ការដ្ឋាន​នានា​ទាំងអស់​អោយ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូលមក​ខុសច្បាប់​មក​ធ្វើការ​បន្តទៀត​នៅក្នុង​រោងចក្រ សហគ្រាស សិប្បកម្ម និង​ការដ្ឋាន​របស់ខ្លួន បើ​ពុំ​នោះទេ សមត្ថកិច្ច​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

17273809_1846223998949495_1723070355_o17311595_1846223992282829_1972614951_o 17311777_1846224005616161_2086828877_o 17342035_1846223988949496_613508144_o

បក្ស​កាន់អំណាច​បន្ថែម​ថវិកា​ទៅ​ឲ្យ​មន្ត្រី​ថ្នាក់ឃុំ​-​សង្កាត់​នៅមុន​បោះឆ្នោត

​រាជធានី​ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បន្ថែម​ថវិកា​ដល់​សមាជិក​រប​ស់​ខ្លួន​នៅ​ឃុំ​-​សង្កាត់ សម្រាប់​ការចំណាយ​ក្នុងពេល​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ នៅ​ខែមិថុនា​ខាងមុខនេះ ដោយ​សម្រេច​ផ្តល់​ថវិកា បី​លាន​រៀល បន្ថែមទៀត​ក្នុង ១​ឃុំ​-​សង្កាត់ ។​
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ទៀតថា ពីមុន​គណបក្ស​នេះ​បានផ្តល់​ថវិកា​ចំនួន ១០​លាន​រៀល​ម្តង​ហើយ​ក្នុង​មួយ​ឃុំ ឬ​សង្កាត់ តែដោយសារ​មាន​តម្រូវការ​ជាក់ស្តែង​គណ​បក្ស​ក៏​ទម្លាក់​លុយ​បន្ថែម​៣​លាន​រៀល​ទៀត​។​
​លោក សុខ ឥសាន បញ្ជាក់ថា បើ​មួយ​ឃុំ​ឬមួយ​សង្កាត់​ត្រូវ​ចាយលុយ​ចំនួន​១៣​លាន​រៀល មានន័យថា សរុប​ទាំង​ជាង​១៦០០​ឃុំ​និង​សង្កាត់​ទូទាំងប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ចំណាយ​ជាង​៥​លាន​ដុល្លារ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំនេះ​។​
​យ៉ាងណាក៏ដោយ មានការ​រិះគន់ថា ថវិកា​ទាំងអស់នោះ​មិនសូវ​បាន​ធ្លាក់​ដល់ដៃ​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ទេ ប៉ុន្តែ​ក្រុមការងារ​ថ្នាក់ជាតិ​ដែល​ចុះជួយ​មូលដ្ឋាន​ជា​អ្នក​បោះ​មេ​ក្នុងការ​ចាត់ចែង​ចាយលុយ​ទាំងអស់នោះ៕

cpp_150722

លោក តែម រដ្ឋា បង្ហូរទឹក​ស្អុយ​អាចម៍​ទារ​ចូល​ប្រឡាយ​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ម្ចាស់​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ តែម រដ្ឋា កំពុង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​កំពុង​បង្ហូរទឹក​កាកសំណល់​អាចម៍​ទារ​ស្អុយ ទៅក្នុង​ប្រឡាយទឹក​បង្ករ​ផលប៉ះពាល់​និង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​ជាង​៣​ខែ​មក​ហើយដោយ​មិនមាន​ការ​អើពើ​ពី​សំណាក់​អាជ្ញាធរ​ណា​ឡើយ បើទោះបី​មានការ​ផ្តិតមេដៃ​ប្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​ក៏ដោយ ។
ប្រជាពលរដ្ឋ​២៧​គ្រួសារ​តំណាងអោយ ភូមិ​គោ​ខ្ពស់ និង​ភូមិ​ប្រគាប ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល បាន​លើកឡើងថា បច្ចុប្បន្ននេះ ទឹក​កាកសំណល់​អាចម៍​ទារ​ផ្សេងៗ​ដែល​បង្ហូរ​ចេញពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​មក​ក្នុង​ប្រឡាយ វា​មាន​ក្លិនស្អុយ​ដែល​មិនអាច​បង្ហូរ​យក​ទឹក​មកប្រើប្រាស់​បានជា​ពិសេស​ទៅទៀត​បាននិងកំពុង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។
​ជាក់ស្តែង អ្នកស្រី ភូ សង អាយុ​៥១​ឆ្នាំ តំណាងអោយ​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ក្នុងការ​បង្ហូរទឹក​កាកសំណល់​អាចម៍​ទារ​ស្អុយ​ពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​ចូលក្នុង​ប្រឡាយ​ខាងលើនេះ បាន​លើកឡើងថា ប្រឡាយ​១​ខ្សែ​នេះ​មាន​សា​រះ​សំខាន់​ណាស់​ដែល​កន្លងមក​គឺអាច​នាំ​ទឹក​ចេញពី​ស្ទឹង​ប​វេ​ល​មក​ចែកចាយ​បន្ត​អោយ​ពលរដ្ឋ​ប្រើប្រាស់​បានជា​ច្រើន​ភូមិ តែ​រយៈពេល​ជិត​៤​ខែ​មកនេះ​មិនអាច​ប្រើប្រាស់​បាន​ដោយសា​ម្ចាស់​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​បាន​បង្ហូរ​ទឹកស្អុយ អាចម៍​ទារ​ចូល បើទោះជា​ពួកគាត់​បាន​ប្រាប់​និង​ផ្តិតមេដៃ​ប្តឹងទៅ​លោក​មេឃុំ​ចំនួន​២​ដង​ហើយ​ក្តី​ក៏​មិនឃើញ​មាន​អាជ្ញាធ​រណារ​ម្នាក់​ចុះមក​អើពើ ឬ​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ ប​ណ្តោ​អោយ​បុគ្គល​មួយ​នេះ​ធ្វើ​បង្ករ​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ បាន​ប្រាប់​សារព័ត៌មាន​យើង​ថា​៖​បញ្ហា​ការបង្ហូរ​ទឹកស្អុយ​អាចម៍​ទារ​ពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​ចូលក្នុង​ប្រឡាយ​លោក​ទទួលស្គាល់ថា​មាន​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​បាន​ចុះទៅ​នែ​នាំ​ពីរដង​ហើយ​តែ​គេ​មិន​ស្តាប់ មិន​ថា​គេ​អាង​ស្អី ៕

17273988_1846163165622245_1536873823_o17310654_1846163195622242_1594901983_o 17311494_1846163182288910_1262592871_o 17311538_1846163192288909_1968433530_o 17352725_1846163178955577_1347591918_n 17357183_1846163175622244_2013420795_o

ផ្លែ និង​សំបក​ឡុង​កុង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​

សុខភាព​៖​ផ្លែ Lanzones ឬ​ត្រូវបាន​គេ​ហៅថា ផ្លែ​ឡុង​កុង នៅ​កម្ពុជា​យើង មិន​ត្រឹមតែ​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ដ៏​មិន​នឹកស្មាន​ដល់​ផងដែរ​។ ផ្លែ​ឡុង​កុង គឺជា​ប្រភេទ​ផ្លែឈើ​ដ៏​សាមញ្ញ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មិន​ថា​លោកអ្នក​បរិភោគ​ដោយ​ឆៅ ឬ​ចំអិន​ក៏ដោយ វា​នៅតែ​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​អត្ថប្រយោជន៍​ទាំងនោះ​រួ​មាន​៖
១. សារធាតុ​សរសៃ​
​ផ្លែ​ឡុង​កុង អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​សារធាតុ​ស​រ​សៃ​ច្រើនជាង​២​ក្រាម ប្រសិនបើ​អ្នក​បរិភោគ​វា ហើយ​វា​នឹង​ផ្តល់នូវ​សារធាតុ​នេះ​កាន់តែច្រើន​ទៅទៀត ប្រសិនបើ​អ្នក​ញ៉ាំ​រាល់​ថ្ងៃនោះ​។ ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ដែលមាន​សារធាតុ​សរសៃ​ច្រើន ពិត​ជាមាន​អត្ថប្រយោជន៍​ដល់​រាងកាយ​របស់​អ្នក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បេះដូង​។​
២. សារធាតុ​វីតាមីន B2
​ប្រសិនបើ​អ្នក​បរិភោគ​ផ្លែ​ឡុង​កុង អ្នកនឹង​ទទួលបាន​សារធាតុ​វីតាមីន B2 ដែល​ផ្នែក​មួយ​នៃ​វីតាមីន B​។ វីតាមីន​នេះ​នឹង​ជួយ​បង្កើន​សារធាតុ​កាបូ​ហៃ​ដ្រេ​ត ដែល​ជួយ​ឲ្យ​ធ្វើ​ប្រព័ន្ធ​សរសៃប្រសាទ​មានដំណើរ​ការល្អ​។​
៣. ប្រឆាំងនឹង​សារធាតុពុល​
​ផ្លែ​ឡុង​កុង មិន​ត្រឹម​តែមាន​សារធាតុ​ដ៏​សំខាន់​ក្នុងការ​ប្រឆាំងនឹង​ជាតិពុល​ក្នុង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏មាន​វីតាមីន A ដែល​ល្អ​សម្រាប់​ជួយ​ដល់​ភ្នែក​ផងដែរ​។ ក្រៅពី​ការជួយ​ឲ្យ​ភ្នែក​ភ្លឺ និង​ដោះស្រាយ​ការ​បញ្ហា​នៃ​ការមើលឃើញ ផ្លែ​ឡុង​កុង នឹង​ប្រឆាំងនឹង​ជាតិពុល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក បេះដូង ទឹកនោមផ្អែម និង​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ហេតុនេះ ផ្លែ​ឡុង​កុង​ស្រស់ៗ​ពិត​ជាមាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​ក្រៅពីនេះ សំបក​របស់​វា​ក៏មាន​អត្ថប្រយោជន៍​ក្នុង​ការដេញ​សត្វ​មូស​ឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​៕

Langsat02

សព​ពលករ​២​នាក់​ទៀត​ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​មក​ប្រគល់​ឲ្យ​សាច់ញាតិ​

​ខេត្តបន្ទាយមានជ័យ​៖​អាជ្ញាធរ​ថៃ​បាន​ដឹកបញ្ជូន​សព​ពលករ​ខ្មែរ​២​នាក់មក​ប្រគល់​ឲ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​កាលពី​ព្រលប់​ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ដែល​ម្នាក់​ស្លាប់​ដោយសារ​ខ្យល់គរ និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ហើយ​ក្នុង​ខេត្ត​ជាមួយគ្នា​លើទឹក​ដី​ថៃ​ត្រូវបាន​ភាគី​ថៃ​ជួយ​បញ្ជូន​ឲ្យ ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ តាម​ប្រភពពី​សាច់ញាតិ​សព​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​បាន​ស្លាប់​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៣ មីនា​ដោយសារ​ខ្យល់គរ ឈ្មោះ មៀន សាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករសំណង់ និង​មាន​ទីលំនៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ឈ្មោះ ឆន ធឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករសំណង់​មាន​ទីលំនៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​៕

0ed47422-34e3-42ef-8ddb-b7a4f0d5560de177b8fb-827e-42d9-a2b0-c6f5257dc48a

កម្មការិនី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប ហើយ​ជះ​ទឹក​អាស៊ីត​ដាក់​មុខ​

​រាជធានី​ភ្នំពេញ​៖​នារី​ស្រស់ស្អាត​ជា​កម្មការិនី​រង​ចក្រ​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប ហើយ​ជះ​ទឹក​អាស៊ីត​ដាក់​ផ្ទៃមុខ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ថែមទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងត្បូង​វិហារ​ចាម ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នារី​រងគ្រោះ​មានឈ្មោះ ស៊ន ចាន់ទី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ចេញពី​ធ្វើការ ហើយ​ជិះ​កង់​ទៅ​រៀន​អ៊ុតសក់​ដូច​សព្វដង លុះ​ជិះ​កង់​ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​រត់​មក​ឆក់​កាបូបស្ពាយ​របស់​នាង ហើយ​ជះ​ទឹក​អាស៊ីត​លើ​ផ្ទៃមុខ​នាង​ថែមទៀត បណ្តាល​ឲ្យ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់ពី​ឆក់​កាបូប​បានសម្រេច​ហើយ ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​នារី​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​មក​ដឹក​នាង​ទៅ​មន្ទីរពេទ្យ​។
​បច្ចុប្បន្ន​នារី​រងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕

i3-3-768x576i-3

សភា​អង់គ្លេស​អនុម័ត​ឲ្យ​រដ្ឋាភិបាលដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​

​អង់គ្លេស​៖​តំណាងរាស្ត្រ​អង់គ្លេស​បាន​បោះឆ្នោត​អនុម័ត​អោយ​រដ្ឋាភិបាល​អង់គ្លេស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប ខណៈដែល​ដែនដី​ស្កុ​តលែ​ន​បាន​ជំទាស់​ទៅនឹង​ផែនការ​ចាកចេញ​នេះ ដោយបាន​ប្រកាស​ពី​ផែនការ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ឯករាជ្យ​ពី​អង់គ្លេស​ជាថ្មី​ម្ដងទៀត​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ជាមួយគ្នា​នោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកស្រី Theresa May អាច​ដំណើរការ​មាត្រា ៥០ នៃ​សន្ធិសញ្ញា​ទីក្រុង​លី​ស្បោ​ន​របស់​សហភាព​អឺរ៉ុប នៅពេល​ណាមួយ​ក៏បាន ដោយ​ចាប់ផ្ដើម​ការចរចា​រយៈ​ពេល ២​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​ក្លាយជា​ប្រទេស​ដំបូង​ដែល​ចាក​ចេញពី​ប្លុក​មួយ​នេះ​។ ទន្ទឹម​នោះ​អ្នកស្រី May នឹង​បញ្ជូន​សេចក្ដីជូនដំណឹង​ទៅ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃស្អែក​នេះ នៅពេល​សេចក្ដីព្រាងច្បាប់​នេះ ត្រូវបាន​គេ​រំពឹងថា ទទួលបាន​ការយល់ព្រម​ពី​ព្រះមហាក្សត្រី​យ៍ Elizabeth ទី​ពីរ​។​
​គួរ​បញ្ជាក់ថា ខណៈដែល​អង់គ្លេស​កំពុង​ត្រៀម​ចាក​ចេញពី​អង់គ្លេស​នោះ ដែនដី​ស្កុ​តលែ​ន​ឯណោះ​វិញ បាន​ព្យាយាម​បំបែក​ចេញពី​អង់គ្លេស ដោយសារ​ពលរដ្ឋ​ស្កុ​តលែ​ន​ភាគច្រើន ជំទាស់​នឹង​ផែនការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​៕

2016-06-27t021608z_1846005259_s1aetmftdgaa_rtrmadp_3_global-markets