រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងនៃការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះអាចនឹងមានភ្លៀងកក់ខែស្ទើរទូទាំងប្រទេស៕


ភ្នំពេញ៖រថយន្តបែនធុនយក្សដឹកខ្សាច់ របស់ឈ្មួញជីកដីដ៏ល្បីគឺថៅកែហេង បានបើកបរបោះពួយក្នុង ល្បឿនយ៉ាងលឿនជែងគេជែងឯង ហើយបានជ្រុលទៅបុកចំចំហៀងខ្លួនផ្នែកខាងក្រោយ របស់រថយន្តលាយបេត់ង១គ្រឿង ដែលកំពុងបើកបរច្រាស់គ្នា បណ្ដាលឲ្យរថយន្តបង្កនោះ រងការខូចខាត ក្រពឹតរួញ។ ចំណែកអ្នកបើកបរដ៏ព្រហើន មិនខ្លាចស្លាប់របស់រថយន្តបង្កនោះ បានគាបជាប់នៅ ក្នុងកាប៊ីនរថយន្តរហូត កម្លាំងនគរបាលមូលដ្ឋានខណ្ឌដង្កោ ចុះទៅអន្តរាគមន៏គាស់ចេញ ទើបយកបាននាំ ទៅព្យាបាលរបួស។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ កំណាត់ផ្លូវបេតុងព្រៃស វត្តស្លែង ត្រង់ចំណុចភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កខាងលើនោះ ជារថយន្តដឹកខ្សាច់របស់ថៅកែហេង ពាក់ស្លាកលេខ ព្រះសីហនុ5A-0080 បើកបរ ដោយឈ្មោះយឿន ប៊ុនថន អាយុ៣២ឆ្នាំរងរបួសជើង ចំណែករថយន្តលាយបេតុង ពាក់ស្លាកលេខភ្នំពេញ 3C-5791អ្នកបើកបរមិនស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កនោះ បានបើកបើកបរក្នុងល្បឿនយ៉ាង លឿន ក្នុងទិសដៅពីកើតទៅលិច ជែងគេជែងឯងលុះពេលទៅដល់ត្រង់ចំណុចលើតហេតុខាងលើបាន ចៀស រថយន្តដឹងកុងតឺន័រមួយគ្រឿង ដែលកំពុងឈប់ចតស្ងៀមនៅលើផ្លូវ ហើយបានវាក់ជាមួយរថយន្តម៉ាក ឡិចស៊ីស៥៧០មួយគ្រឿងទៀត ដែលនៅខាងមុខហើយបានគេចចេញពីរថយន្តឡិចស៊ីនោះ រួចក៏បានជ្រុល ទៅបុកចំពីចំហៀងផ្នែកក្រោយ រថយន្តលាយបេតុងពេញទំហឹង បណ្ដាលឲ្យក្រពឹតរួញមុខ រងការខូចខាត យ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្ក បានគាបជាប់នៅក្នុងកាប៊ីនរថយន្ត។ក្រោយមកកម្លាំងនគរបាល ខណ្ឌដង្កោរួមជាមួយនគរបាលប៉ុស្ដិ៍ព្រៃស បានចុះទៅគាស់យកអ្នកបើកបរនោះចេញ ព្រមទាំងធ្វើការវាស់ និងនាំយករថយន្តទាំងពីរគ្រឿងនោះ ទៅរក្សាករង់ចាំការដោះស្រាយគ្នាពេលក្រោយ។
ប្រជាពលរដ្ឋបាននិយាយថា ក្រុមរថយន្តដឹកដីដឹកខ្សាច់របស់ថៅកែហេងនោះ ត្រូវពួកគាត់ជេរដា់ផ្ដាសាររាល់ ថ្ងៃព្រោះតែបើកបរលឿបហួសហេតុពេក មិនគិតពីផលប៉ះពាល់ដល់ ដល់សុវត្ថិភាព ការរស់នៅរបស់ពួកគាត់ និងអ្នកដំណើរតាមដងផ្លូវទូទៅនោះឡើយ ដោយពួកគេអាងថាពេលបើកបុក បង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ គឺទុករថយន្តចោលហើយរត់គេចខ្លួន រួចទុកឲ្យថៅកែហេង ដែលរកស៊ីមានបានដោយការជីកដីលក់ហួស ក្បាលប្រែតនោះ ជាអ្នកចេញមុខដោះស្រាយ៕



រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ក្រុមប្រតិបត្តិការចម្រុះបានចុះត្រួតពិនិត្យគោលដៅ ទិញ-លក់អេតចាយ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីពិនិត្យមើលលើឯកសាររស់នៅ និងធ្វើការរបស់ជនបរទេស។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា កម្លាំងបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួននាក់៥១ ក្នុងនោះមានស្រីចំនួន១៤នាក់ ប៉ុន្តែមានឯកសារស្នាក់នៅ ត្រឹមត្រូវចំនួន៣៦នាក់ ស្រី១០នាក់។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា សម្រាប់អ្នកគ្មានឯកសារត្រឹមត្រូវចំនួន១៥នាក់ មានស្រី ០៤នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។ ក្រោយការសួរនាំ ជនជាតិវៀតណាមចំនួន១៥នាក់ ស្រី០៤ នាក់ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងដោយកម្លាំងចម្រុះ រួមមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអធិការដ្ឋានខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕


គូឡាឡាំពួរ៖អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅរដ្ឋធានីគូឡាឡាំពួរលោក Kang Chol កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះបានព្រមានប្តឹងទៅតុលាការអន្តរជាតិ បើសិនអាជ្ញាធរម៉ាឡេស៊ីនៅតែមិនព្រមប្រគល់សាកសព លោក គីម ជុងណាំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia។
ជាមួយគ្នានោះលោក Kang Chol បានចោទប្រកាន់ម៉ាឡេស៊ីថា បានលួចបិទបាំងអ្វីម្យ៉ាង ពីព្រោះតែការបដិសេធមិនព្រមប្រគល់សាកសពលោក គីម ជុងណាំ ទៅឲ្យស្ថានទូតកូរ៉េខាងជើង ហើយលោក Kang បាននិយាយថា ម៉ាឡេស៊ីកំពុងរៀបគំរោងអាក្រក់ដើម្បីបង្កការគំរាមកំហែងដល់កូរ៉េខាងជើង។
ឆ្លើយតបទៅនឹងការព្រមានខាងលើនេះមេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Khalid ថា «ពួកយើងមានច្បាប់ច្បាស់លាស់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយនៅពេលដែលស្ថិតនៅក្នុងម៉ាឡេស៊ី មនុស្សរាល់គ្នាត្រូវតែគោរពនិងប្រតិបត្តិតាមក្បួនច្បាប់និងវិន័យទាំងអស់នោះ… ហើយក្នុងចំណោមនោះក៏រាប់បញ្ចូលទាំងប្រទេសកូរ៉េខាងជើង»។
គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានទាមទារពិនត្យ DNA សមាជិកនៃក្រុមគ្រួសារលោក គីម ជាមុនសិន និងធ្វើការស៊ើបអង្កេតនៃសំណុំរឿងឃាតកម្មនេះមិនទាន់ត្រូវបានដោះស្រាយចប់រួចរាល់ មុននឹងប្រគល់សពឲ្យទៅរដ្ឋអំណាចទីក្រុងព្យុងយ៉ាង៕

ម៉ាឡេស៊ី៖ជនសង្ស័យម្នាក់ទៀតមានវ័យ៤៧ឆ្នាំត្រូវបានកម្លាំងប៉ូលិសម៉ាឡេស៊ីនៅក្នុងរដ្ឋធានីគូឡាឡាំពួរនៅយប់ថ្ងៃសុក្រម្សិលមិញនេះពាក់ព័ន្ធរឿងឃាតកម្មលើលោក គីម ជុងណាំ បងប្រុសប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើមានលិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង ហើយទំនងជាបុគ្គលម្នាក់ក្នុងចំណោមបុរសជាប់សង្ស័យបួននាក់ ដែលត្រូវគេជឿថា ជាអ្នកបញ្ជាឲ្យជនសង្ស័យជាស្ត្រីពីរផ្សេងទៀតឲ្យទៅធ្វើឃាតលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ទោះជាយ៉ាងណាប៉ូលិសម៉ាឡេស៊ីមិនទាន់បានចេញមុខអះអាងឲ្យបានដឹងច្បាស់នៅឡើយនោះទេ ហើយសារព័ត៌មានដដែលនេះបានលើកឡើងទៀត ថាជនរូបនេះមានប្រវត្តិធ្លាប់បានធ្វើដំណើរមកកាន់ម៉ាឡេស៊ីជាច្រើនលើកផងដែរ៕

អាមេរិក៖រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ថ្លែងថា អាមេរិកសន្យាប្រើសព្វាវុធរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែផង ដើម្បីការពារសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងចំពោះការគំរាមកំហែងណាមួយពីកូរ៉េខាងជើង។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អាមេរិកនៅតែយកចិត្តទុកដាក់ការពារសម្ព័ន្ធមិត្ត រួមទាំងសាធារណរដ្ឋកូរ៉េ និង ជប៉ុន ដោយប្តេជ្ញាខ្វះខ្វែងយកចិត្តទុកដាក់ ការពារទាំងការទូត និងប្រើអាវុធនុយក្លេអ៊ែផង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាថ្មីទៀតថ្មីៗនេះ បើទោះជាអង្គការសហប្រជាជាតិថ្កោលទោសកាលពីឆ្នាំមុនចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និងមានការថ្កោលទោសពីជប៉ុន និង កូរ៉េខាងត្បូងក៏ដោយ៕

ម៉ាឡេស៊ី៖ស្នងការនគរបាលនៅរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី លោក Abdul Samah Mat បានបញ្ជាក់ថា ការព្រមប្រគល់សពបងប្រុសរបស់លោក គីម ជុងអ៊ុន តាមការតាមទាមទាររបស់រដ្ឋអំណាចទីក្រុងព្យុងយ៉ាង ត្រូវមានការត្រួតពិនិត្យ DNA ជាមុនសិន។
លោកស្នងការថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានសមាជិកគ្រួសារ ឬ សាច់ញាតិមកបញ្ជាក់អត្តសញ្ញាណដើម្បីទទួលយកសាកសពនោះនៅឡើយទេ។ លោក បន្តថា អ្វីដែលក្រុមលោកត្រូវការពេលនេះ គឺការពិនិត្យDNA ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយប្រវត្តិនៃសាកសព ដែលកូរ៉េខាងជើងកំពុងស្នើយកនោះ។
កូរ៉េខាងជើងបានដាក់សំណើថា សាកសពនោះឈ្មោះ គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន។ ប៉ុន្តែលោក Abdul មុនប្រគល់សាកសពឲ្យចាំបាច់ត្រូវធ្វើDNA៕

ដោយ៖វិធិន
ក្រចេះ៖អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្ដាលឲ្យមនុស្សចាសជរាម្នាក់ ត្រូវស្លាប់យ៉ាងវេទនានៅក្នុងអណ្តាតភ្លើងដែលឆេះសន្ធោសន្ធៅ និងមនុស្ស២នាក់ផ្សេងទៀតត្រូវរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ឲ្យដឹងថា ហេតុការអគ្គិភ័យឆាបឆេះនេះ បំផ្លាញផ្ទះ ១ខ្នង ទំហំ៥មែត្រគុណ៦មែត្រ ដំបូលប្រកស្បូវ ជញ្ជាំងក្ដាមកពីទុស្សេខ្សែអាគុយចាស់ឆាបឆេះពេលដែលម្ចាស់ផ្ទះកំដេកលង់លក់ ទើបបណ្ដាលឲ្យដូនចាស់ជរាម្នាក់ស្លាប់ក្នុងភ្លើងសល់តែឆ្អឹងនិងរងបួសចំនួន២នាក់ ។
លោកអធិការ បានបន្ដទៀតថា ដូនចាស់ជរាដែលស្លាប់ក្នុងភ្នក់ភ្លើងនោះមានឈ្មោះ យិន ចាន់ ភេទស្រី អាយុ ៩៦ឆ្នាំ និងម្ចាស់ផ្ទះឈ្មោះ ឈា ណោម អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ែន សារី អាយុ ៥៤ឆ្នាំរស់កន្លែងកើតហេតុខាលើ រងបួសឆេះសក់ក្បាលអស់។ ហើយខូចខាតទ្រព្យសម្បិត្តរួមមានម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង និងអង្ករ១០គីឡូ ក្រាម និងសម្ភារៈផ្សេងៗទៀត ឆេះអស់ទាំងស្រុងគ្មានសល់អ្វីនិងខ្លួនទាល់តែសោះ៕




រាជធានីភ្នំពេញ៖ករណីឃាតកម្មលើស្ត្រីខ្មែរ ២នាក់ ដែលត្រូវបានឃាតក ចាក់សម្លាប់នៅក្នុងទឹកដីថៃ កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា មកពីបញ្ហាសេហាត្រីកោណ ហើយឃាតករមានជម្ងឺ សសៃរប្រសាទផងដែរ។
យោងតាមគេហទំព័រ នគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា សពស្ត្រីទាំងពីរនាក់ ត្រូវបានបញ្ជូនមកដល់ទឹកដីស្រុកកំរៀងហើយ ក្នុងនោះ ទី១. ឈ្មោះ ហ៊ូ ស្រីម៉ៅ ភេទស្រី អាយុ២១ឆ្នាំ និងទី២. ឈ្មោះ ង៉ែត ធា ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើត នៅភូមិដូនកែវ សង្កាត់ដូនកែវ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនសង្ស័យ ឈ្មោះ សាន់ ត្រឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកកំណើតជាមួយគ្នា។ ករណីនេះបណ្តាលមកពីស្នេហាត្រីកោណ និងជនសង្ស័យ មានជំងឺសសៃប្រាសាទ។
សូមបញ្ជាក់ថា មានករណីឃាតកម្ម ដោយឃាតក បានយកកាំបិតចុងស្រួច ចាក់ទៅលើស្ត្រីជាជនខ្មែរចំនួន ២នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ករណីឃាតកម្មនេះបាន កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ត្រង់ចំណុចក្បែរស្ថានីយ៍ តម្រួតការពារព្រំដែលេខ១១៥ ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់នឹងមុខស្រុកកំរៀង ខេត្តបាត់ដំបង៕

រាជធានីភ្នំពេញ៖ទីបំផុតលោក គឹម សុខ អ្នកវិភាគនយោបាយត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បន្ទាប់ពីសាកសួរអស់រយះពេលជាង៣ម៉ោង ហើយបញ្ជូនទៅចៅក្រមស៊ើបសួរបន្តទៀត។
ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរលើកំណត់ហេតុថា សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕

ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីត២គ្រឿង តែងតែលួចឆ្មក់ដឹកចូលខេត្ត ដើម្បីស្តុក និងបន្តទៅកាន់ប្រទេសវៀតណាម។ ការបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ក្បែរគល់ស្ពានសេកុង ក្រុងស្ទឹងត្រែង។
បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា រថយន្តសាំយ៉ុងទាំង២គ្រឿងខាងលើនេះតែងតែលួចឆ្មក់ដឹកឈើប្រណីត ចេញពីស្រុកសៀមប៉ាង ក្នុងគោលបំណងយកទៅស្តុកក្នុងខេត្ត រួចសាងបន្តទៅឲ្យរថយន្តសាំយ៉ុងរថឈ្នួល ដឹកអ្នកដំណើរពេលទៀបភ្លឺ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
មន្ត្រីដដែលបញ្ជាក់ថា ជាមួយគ្នានេះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនតៃកុងបើកបរម្នាក់ផងដែររួចបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរទៀត៕


ខេត្តបន្ទាយមានជ័យ៖តុលាការខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនបេក្ខជនចៅសង្កាត់ទី២ប៉ោយប៉ែត មកពីគណបក្សប្រឆាំង គឺលោក ចៅ វាសនា ទាក់ទងនឹងសំណុំរឿងកម្មករអូសរទេះធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។លោកត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារខេត្ត បន្ទាប់ពីការសាកសួរអស់មួយព្រឹកនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧។
លោក ចៅ វាសនា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋនៅមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។នេះជាការកោះហៅទៅបំភ្លឺជាលើកទី៣ បើទោះបីជា លោក ចៅ វាសនា អះអាងថា លោកពុំមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មតវ៉ាជាមួយក្រុមកម្មករអូសរទេះនោះក៏ដោយ។
បេក្ខជនចៅសង្កាត់រូបនេះ បច្ចុប្បន្នជាចៅសង្កាត់រងទី២ មកពីគណបក្ស សម រង្ស៊ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាមនុស្សសកម្មមួយរូបទីនោះ។សំណុំរឿងនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដោយក្រុមកម្មករអូសរទេះប្រមាណ ១៥០នាក់ ធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ឈប់យកពន្ធលើការដឹកទំនិញចេញចូលតាមរទេះខ្ពស់ហួសហេតុ រហូតបង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមកម្មករអូសរទេះ និងកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យខូចរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារ បង្អួចនៃទីស្នាក់ការគយ ខូចខាតមួយចំនួនទៀត ដោយសារពួកគេឃើញសមត្ថកិច្ចចាប់តំណាងក្រុមអ្នកតវ៉ាម្នាក់វាយធ្វើទារុណកម្ម ធ្វើឲ្យពួកគាត់ខឹង ក៏ផ្ទុះហិង្សាដាក់គ្នាតែម្ដង។
រហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ដោះស្រាយបញ្ហានេះបានចប់សព្វគ្រប់នៅឡើយ។ អ្នកជាប់បណ្ដឹងក្នុងសំណុំរឿងនេះកន្លងទៅរួមមាន ក្រុមកម្មករអូសរទេះចំនួន ១៥នាក់ លោក ចៅ វាសនា និងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជានោះផងដែរ៕

រាជធានីភ្នំពេញ៖នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃដឹកនាំដោយលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេត និងអនុវត្តនីតិវិធីនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេការដ្ឋានខុនដូមួយកន្លែងយីហោ«ផាក់វេ»បានរកឃើញជនជាតិចិនប្រុសស្រីដែលស្នាក់នៅធ្វើការមិនប្រក្រតីចំនួន៤៤នាក់ហើយឃាត់ខ្លួននាំយកមកនាយកដ្ឋានអន្តោប្រវេសតែចំនួនប្រុស២៤នាក់ស្រី០២នាក់ដើម្បីចាត់ការតាមច្បាប់ ។
ប្រតិបត្តិការឆែកឆេនេះធ្វើឡើងកាលពីរសៀលម្សិលមិញនៅទីតាំងការដ្ឋានសំណង់ខុនដូមួយកន្លែងយីហោ«ផាក់វេ»ស្ថិតនៅផ្លូវបេតុងភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ ។ ប្រភពបន្តថា បន្ទាប់ពីរកឃើញពលករបរទេសចំនួន២៦នាក់ហើយក៏នាំយកទៅនាយកដ្ឋានសើបអង្កេតនិងអនុវត្តនិតិវិធីដើម្បីធ្វើការស្រាវជ្រាវបន្តនិងបញ្ជូនទៅប្រទេសកំណើតវិញ ។
មន្ត្រីប៉ូលិសអន្តោប្រវេសបានឱ្យដឹងថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងសកម្មនៅគ្រប់ទីកន្លែងពិសេសការដ្ឋានសំណង់ធំៗនៅទីក្រុងភ្នំពេញដើម្បីស្វែងរកជនបរទេសដែលមកស្នាក់នៅនិងធ្វើការមិនស្របច្បាប់នៅកម្ពុជាយើងហើយឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ៕



ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានបុកចូលក្រោមគូថឡានកំពុងឈប់នៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់ខាងលើនេះបានកើតឡើងកាលពីរសៀលម្សិលមិញនៅចំណុចបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងក្រុមទី០៩ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងបានអោយដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង រវាងម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៨ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1B-8988 បើកបរដោយឈ្មោះ សេង រីណា ភេទប្រុស អាយុ២៧ ឆ្នាំនៅរាជធានីភ្នំពេញមកស្នាក់នៅធ្វើជាកម្មករម្ហូបការ(គីលីលី)ស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង។
លោកបន្តទៀតថា៖ម៉ូតូជនរងគ្រោះ ធ្វើដំណើរក្នុង ទិសដៅ ពីកើតទៅលិចលុះមកដល់ចំណុចខាងលើក៏បានបុកប៉ះពីក្រោយរថយន្ត ១ គ្រឿង ដែលឈប់ចតនៅលើចិញ្ចើមផ្លូវម៉ាក ISUZU ប្រភេទកង់១០ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0894 បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ តែម្តង។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់សាវតា បានរត់គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនិតិវិធី ។
ចំណែកសាកសពត្រូវបានយកទៅរក្សាទុកនៅក្នុងវត្តបឹងរាំង សង្កាត់អូរម៉ាល់រងចាំសាចញាតិ មកពីភ្នំទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍