ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ករណីនេះកើតឡើងនៅម៉ោង១៧ និង៣០នាទីថ្ងៃទី១៦ កុម្ភៈឆ្នាំ២០១៧ នៅចំណុចភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ង៉ូវ សុខលីន ភេទប្រុស អាយុ២៥ឆ្នាំ(ជាប្តី)មុខរបរមិនប្រាកដបានយកខ្សែក្រវ៉ាត់ រឹតកជនរងគ្រោះ ជាប្រពន្ធរបស់ខ្លួនឯងឈ្មោះខឿនចំរើនភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ដូររស់នៅចំណុចកើតហេតុខាងលើបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ទឹក (មូលហេតុដោយមានទំនាស់និងគ្នា)ហើយជនរសង្ស័យបានជិះម៉ូតូគេចខ្លួនទៅផ្ទះម្តាយរបស់គេនៅស្រុកសាលាក្រៅខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលពត៌មានពីសាច់ញាតិជនរងគ្រោះនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកកំរៀង បានចេញស្រាវជ្រាវរុករកជនសង្ស័យ រហូតចាប់ជនសង្ស័យបាននៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិនជាទីកន្លែងកំណើតរបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅក្នុង មូលដ្ឋាន អ/ហ ស្រុកកំរៀង ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុវណ្ណវឌ្ឍនៈ
កំពង់ស្ពឺ ៖តាមសេចក្តីរាយការណ៍បានលួចខ្សឹបអោយដឹងថាលោកអ៊ុក សុផលស្នងការរងនគរបាលខេត្តកំពង់ស្ពឺទទួលបន្ទុកកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍តាំងពីកំឡុងខែមេសា ឆ្នាំ២០១៦តំណាលលោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺចាស់និងលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់ទៀតបានសំរាកពីការងារហើយ។
ដោយឡែកលោកអ៊ុក សុផលបានពន្យាកំណើតនៅបន្តការងារជាស្នងការរងជិត១ឆ្នាំហើយនៅមិនទាន់ចូលនិវត្តន៍ទៀតមិនដឹងថាថ្នាក់លើបានជ្រាបរឿងនេះឬក៏ថ្នាក់លើភ្លេចពិនិត្យមើលឈ្មោះលោក អ៊ុក សុផល ថា ដល់អាយុចូលនិវត្តន៍ហើយនោះទេ។
បើតាមសម្តីរបស់អ្នកធ្វើការរាជការបានបានបង្ហើបអោយដឹងថា រាល់កងកម្លាំងដែលមានឈ្មោះត្រូវចូលនិវត្តន៍ត្រូវតែសំរាក ប៉ុន្តែចំឡែកលោក អ៊ុក សុផល ស្នងការរងនគរបាលខេត្តដល់អាយុចូលនិវត្តន៍តាំងពីខែមេសា ឆ្នាំ២០១៦រហូតមកដល់ឥឡូវជិត១ឆ្នាំហើយមកធ្វើការដដែលមិនដឹងថា យ៉ាងម៉េចនោះទេឬមួយក៏លោកបានប្រើថ្នាំពន្យារកំណើតទើបថ្នាក់លើមើលមិនឃើញនោះ។
តាមច្បាប់មន្ត្រីយុត្តិធម៌ទាំងអស់ដល់អាយុចូលនិវត្តន៍ ហើយមិនអាចនៅក្រាញ់ននាលនឹងតំណែងនោះទេ គេមិនដឹងថា លោកស្នងការរងរូបនេះមានខ្នងបង្អែកធំឬក៏យកលុយទៅអោយថ្នាក់លើដើម្បីបន្តតំណែងអស់ប៉ុន្មាននោះទេទើបលោក អ៊ុក សុផល បានបន្តអង្គុយកន្លែងខ្លាញ់នេះដល់សព្វថ្ងៃទៀត។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺដែលដឹងថា លោកអ៊ុក សុផល ស្នងការរងនៅក្រាញ់ននៀលនឹងតំណែងកន្លែងខ្លាញ់នេះសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលការពន្យារកំណើតរបស់លោកស្នងការរង អ៊ុក សុផល នេះផង ព្រោះលោកនៅធ្វើការងាររាល់ថ្ងៃមិនព្រមសំរាកនេះ ដែលមិនធ្លាប់មាននៅក្នុងខេត្តកំពង់ស្ពឺនេះឬមួយក៏លោកស្នងការរងប្រព្រឹត្តអំពើពុករលួយជាមួយថ្នាក់លើនោះ៕
ភ្នំពេញ ៖ដូចជាញឹកញាប់ពេកហើយនៅខណ្ឌពោធិ៍សែនជ័យល្បីខាងកាច់.កម៉ូតូ ឥលូវបុរសម្នាក់ទើបមកពីធ្វើការទុកម៉ូតូនៅមុខបន្ទប់ ហើយចូលទៅងូតទឹកមួយភ្លែតត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់.កម៉ូតូបានដោយសុវត្ថិភាពហើយភ្លាមៗនោះម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីអោយសមត្ថកិច្ចជួយអន្តរាគម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧នៅចំណុចមុខបន្ទប់ជួល ជិតហ្គាសរ៉ាសាំង ផ្លូវចូលទៅទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ម៉ូតូឈ្មោះ សៅ យោរី អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រៃធ្នុង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯម៉ូតូដែលត្រូវជនសង្ស័យ២នាក់ដែលកាច់យកទៅបាត់នោះ ស៊េរីឌ្រីមសង់២០១១ស្លាកលេខ ភ្នំពេញ CI9928 ចំណែកជនសង្ស័យ២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើដំណើរដោយម៉ូតូ១គ្រឿងសំរាប់ធ្វើសកម្មភាព។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានអោយដឹងថា មុនពេលកើតហេតុរូបខ្លួនបានត្រលប់មកពីការទៅបន្ទប់ហើយបានចាក់សោកម៉ូតូបញ្ឈរចោលដូចរាល់ដង ព្រោះគិតថាចូលទៅងូតទឹកមួយភ្លែតនឹងចេញទៅធ្វើការវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១មកឈប់អែបបន្ទប់របស់គាត់ហើយបានយកដែករឹងមួយមកចាក់ខ្ទោះទ្វារពីខាងក្រៅ ហើយក៏បានធ្វើសកម្មភាពកាច់.កម៉ូតូតែម្តង ភ្លាមគាត់បានឮសូរដែរ ក៏បានស្ទុះចេញពីបន្ទប់ទឹកទៅបើកទ្វារតែបើកមិនរួចបានត្រឹមតែអើតតាមបង្អួចមើលចោរជិតម៉ូតូរបស់ខ្លួនទៅយ៉ាងស្រួល។
យ៉ាងណាមិញក្រោយពីកើតហេតុ សមត្ថិកិច្ចប៉ុស្តិ៍នគរបាលចោមចៅបានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះតែប៉ុណ្ណោះ៕
អ៊ីរ៉ាក់ ៖មន្ត្រីសន្តិសុខអ៊ីរ៉ាក់និយាយថា មនុស្ស៤៥នាក់បានស្លាប់បាត់បងជីវិត ខណៈដែលជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយគ្រឿងផ្ទុកទៅដោយគ្រាប់បែកកាលពីម្សិលមិញនៅភាគខាងត្បូង រដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន BBC ឲ្យដឹងថា ការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកនេះបានធ្វើឡើងនៅលើបណ្តោយផ្លូវមួយកន្លែង ដែលពោរពេញទៅដោយឃ្លាំងលក់រថយន្តជជុះ និងយានដ្ឋានជួសជុលរថយន្ត ដោយនេះគឺជាការវាយប្រហារលើកទី៣ហើយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ហើយករណីបំផ្ទុះនេះផងដែរក្រុម IS បានប្រកាសថា ទង្វើរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម IS បានបង្កើនការបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកចំពោះយុទ្ធនាការ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការកម្ចាត់ក្រុមឧទ្ទាម Sunni ចេញពីទីក្រុងជាច្រើនរបស់អ៊ីរ៉ាក់ ដែលខ្លួនបានវាយដណ្តើមកាន់កាប់ ក្នុងឆ្នាំ២០១៤៕
ប៉ាគីស្ថាន ៖អាជ្ញាធរប៉ាគីស្ថាននិយាយថា មនុស្សជាង១០០នាក់បានស្លាប់ ខណៈដែលជិត១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅទីសក្ការបូជាមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមសារព័ត៌មាន RT News ។
អាជ្ញាធរបន្តថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានចូលទៅកាន់ទីសក្ការបូជា Lal Shahbaz Qalandar ក្នុងទីក្រុង Sehwan Sharif គ្រាដែលកំពុងរៀបចំពិធីបុណ្យសាសនា មានឈ្មោះថា Dhamaal។ ជាមួយគ្នានេះក្រុមឧទ្ធាម ISIS ក៏បានប្រកាសទទួលស្គាល់ថា នេះជាទង្វើរបស់ពួកគេ។
គួរបញ្ជាក់ថា ទីសក្ការបូជានេះត្រូវបានសាងសង់ឡើងនៅជុំវិញផ្នូររបស់លោក Lal Shahbaz Qalandar ជាទស្សនៈវិទូ និងអ្នកតែងកំណាព្យដ៏ល្បី របស់ប៉ាគីស្ថាន៕
ភ្នំពេញ ៖ស្ត្រីម្នាក់ត្រូវបានចោរឆក់យកកាបូបលុយ អស់ចំនួនជាង៥ពាន់ដុល្លារ ក្នុងខណៈពេលដែលគាត់កំពុងចុះពីលើរថយន្ត ក្នុងបំណងដើរទៅរកទិញឥវាន់ ប៉ុន្តែគ្រាន់តែបើកទ្វារចុះពីលើរថយន្តភ្លាម ក៏ត្រូវបាន ចោរនោះឆក់យកកាបូបភ្លាម ហើយខណៈនោះជនរងគ្រោះ បានស្រែកឆោរឡោថាចោរៗ បង្កឲ្យមានការ ភ្ញាក់ផ្អើលហើយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបនិងនគរបាលប៉ុស្ដិ៍ចោមចៅ បានដេញតាមរហូតដល់ទៅតាំង ហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែមិនទាន់ដឹងថា តើក្នុងចំណោម ជន ទាំងនោះអាចចំជាមុខសញ្ញាចោរខាងលើ ឬក៏គ្រាន់តែជាអ្នកចូលទៅលេងហ្គេមនោះឡើយ ហើយកម្លាំង នគរ បាលក៏បានរកឃើញកាបូបនោះមកវិញ ប៉ុន្តែនៅក្នុងកាបូបនោះមិនមានលុយឡើយគឺមានតែឯកសារ មួយចំនួនតែប៉ុណ្ណោះ។
ជនសង្ស័យដែកត្រូវនគរបាលឃាត់ខ្លួននោះ ១,ឈ្មោះ នាង ភក្តី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅក្នុង សង្កាត់ស្ទឹងមានជ័ ខណ្ឌមានជ័យ ២,ឈ្មោះថាច់ មុន្នីរតនាអាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៣,ឈ្មោះឡាយ សុភា អាយុ៣៧ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង៤,ឈ្មោះជា តុលា អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីរងគ្រោះ ដែលជាម្ចាស់កាបូបឈ្មោះ សោម ចរិយា អាយុ២៤ឆ្នាំ មុខរបរលក់អង្ករ មានទីលំនៅផ្ទះជួល នៅក្នុងភូមិ កើតហេតុខាងលើ បាត់បង់លុយអស់ចំនួនជាង៥ពាន់ដុល្លារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើបានជិះរថយន្ត១គ្រឿងម៉ាកឡង់គ្រីស្ស័រ ពាណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-1918ចាកចេញពីផ្ទះ ដឹកកូនចំនួន៣នាក់ទៅជាមួយផង ដើម្បីរក ទិញឥវាន់និងទិញរបស់ហូប លុះពេលទៅដល់ត្រង់ចំណុចកើត ហេតុខាងលើ បានឈប់រថយន្តបើកទ្វារចុះ ដើម្បីរកទិញឥវាន់សករាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ ១គ្រឿងទៅដល់ បានធ្វើសកម្មភាពឆក់យក កាបូបលុយ បានសម្រេចនិងបានជិះម៉ូតូគេចខ្លួនទៅបាត់ ស្រមោល។ ខណៈនោះជនរងគ្រោះ បានស្រែកឆោរឡោថាចោរៗ បង្កឲ្យមានការ ភ្ញាក់ផ្អើលហើយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបនិងនគរបាលប៉ុស្ដិ៍ចោមចៅ បានដេញតាមរហូតដល់ទៅតាំង ហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់។ ប៉ុន្តែមិនទាន់ដឹងថា តើក្នុងចំណោម ជន ទាំងនោះអាចចំជាមុខសញ្ញាចោរខាងលើ ឬក៏គ្រាន់តែជាអ្នកចូលទៅលេងហ្គេមនោះឡើយ ហើយនគរបាលបាននាំជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ហើយ ប្រសិនបើគ្មានការពាក់ព័ន្ធនិងដោះ លែងទៅបិញបន្ទាប់ពីធ្វើការអប់រំរួច៕
រាជធានីភ្នំពេញ ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានច្រានចោលនិងបដិសេធចំពោះពាក្យស្នើសុំពន្យារពេលចូលបំភ្លឺរបស់លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ។
លោក សៀង សុខ បានចារលើលិខិតសុំព្យាពេលរបស់លោក គឹម សុខ ថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការតាមកាលកំណត់»។
គួរបញ្ជាក់ថា លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ នៅវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យារពេលចូលបំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ ពាក់ព័ន្ធការចោទប្រកាន់សម្តេច ហ៊ុន សែន ខុសការពិត ហើយរងការប្តឹងពី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២ករណី៕
ខេត្តបាត់ដំបង ៖ភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ករណីឃាតកម្មយ៉ាងសាហាវនេះបានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរស្ថានីយតម្រួតការពារព្រំដែនលេខ១១៥ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើល ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ ព្រំដែនបាត់ស្រមោល។ ដោយឡែក នៅត្រង់ទីតាំងកើតហេតុគេសង្គេតឃើញមានស្ត្រី២នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ក្រោមមុខកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើរហូតចាប់ខ្លួនបានព្រមទាំងបានប្រគល់ទៅ ឲ្យកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការ ចាក់សំលាប់គ្នាបែបនេះ។
បច្ចុប្បន្ន នៅមិនទាន់ទទួលបានចម្លើយសារភាពអំពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះ និងឃាតករ ព្រមទាំងមូលហេតុនោះនៅឡើយទេ៕
ខេត្តត្បូងឃ្មុំ ៖បុរសជាកម្មករចៀរជ័រម្នាក់បានចាក់សាំងដុតខ្លួន បណ្តាលឲ្យឆេះខ្លោចដូចធ្យូងស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលចាក់សាំងដុតសម្លាប់ខ្លួនមានឈ្មោះ ជួន ម៉ុន អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ ផៃ គឹមស៊ា អាយុ៣៨ឆ្នាំ មុខរបរកម្មករចៀរជ័រ រស់នៅភូមិកើតហេតុខាងលើ។ ដោយឡែកបើតាមការរៀបរាប់ពីក្រុមគ្រួសារបុរសរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទធ្លាប់រត់ចូលរថយន្តសម្លាប់ខ្លួនម្តងតែមិនបានសម្រេច ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានយកសាំងនៅក្នុងផ្ទះចាក់ដុតសម្លាប់ខ្លួនតែម្តង។
ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅត្រួតពិនិត្យសាកសពជនរងគ្រោះរួចប្រគល់ឲ្យ ក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្បតាមប្រពៃណី៕
បាល់ទាត់ ៖សហព័ន្ធបាល់ទាត់អង់គ្លេស(FA)បានសម្រេចចិត្តដាក់ពិន័យគ្រូប្វឹងក្លឹបញញួរធំ West Ham លោក Slaven Bilic និងជំនួយការលោក Nikola Jurcevic ក្នុងម្នាក់៨០០០ផោន ក្រោយពីបានសារភាពនូវកំហុលឆ្គងដែលខ្លួនបានប្រព្រឹត្តក្នុងអំឡុងពេលការប្រកួតជាមួយក្លឹប West Brom នៅកីឡដ្ឋាន London កន្លងទៅ។
លោកអាជ្ញាកណ្តាល Michael Oliver បានបណ្តាញ Slaven Bilic ចេញពីតំបន់បច្ចេកទេសក្រោយប្រើអំពើហឹង្សាដោយបានបោកមេក្រូទូរទេស្សន៍ទៅនឹងដីក្រោយការតាមស្មើរបស់ក្រុមភ្ញៀវ West Brom នៅកីឡដ្ឋាន London Stadium នៅចុងម៉ោង។
FA បានបញ្ជាក់ថា បន្ទាប់ពីបានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អនអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកចំពោះអំពើហឹង្សានេះ ទើប FA បានសម្រេចចិត្តចេញសេចក្តីប្រកាសដាក់ពិន័យជាប្រាក់ និងមិនឲ្យចូលបញ្ជាកូនក្រុមនៅក្នុងការប្រកួត Premier League ជាមួយក្រុម Watford នៅថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះផងដែរ៕
រាជធានីភ្នំពេញ ៖កាលពីមព្រឹកមិញសម្តេច ហ៊ុន សែន តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្តឹងទី២ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវហើយ ដោយប្តឹង លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ពីបទ «បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ»។
ក្នុងពាក្យបណ្តឹងទី២ សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទាមទារសំណងចំនួន១០លានរៀលបន្ថែមលើករណីទី១, បណ្តឹងទី២ប្តឹងពីបទបរិហាកេរ្តិ៍ ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ»៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះលោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ បានទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីស្នើសុំពន្យាពេលចូលបំភ្លឺ ពាក់ព័ន្ធការប្តឹងពីសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២ករណីនោះ។
លោក គឹម សុខ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់ពាក្យពន្យាពេលនេះ គឺដោយសារតែលោកមានពេលវេលាខ្លីពេករកមេធាវីការពារសិទ្ធិមិនទាន់។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញាបានចេញដីកាកោះហៅលោក គឹម សុខ អ្នកវិភាគមួយរូបដែលចោទគណបក្សកាន់អំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩ និង០០នាទីព្រឹក និងបង្គាប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឲ្យទៅក្រៅប្រទេស៕
គូឡាឡាំពួរ ៖តាមព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិចថា អាជ្ញាធរម៉ាឡេស៊ីចាប់បានស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់ លោក គីម ជុងណាំ ដែលបងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់អំពីជនជាតិ ឬក៏ព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណ និងប្រវត្តិឡើយ ដោយប៉ូលិសផ្នែកស៊ើបអង្កេតពិសេសរបស់ម៉ាឡេស៊ីកំពុងធ្វើប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅឡើយឈានចូលដល់ថ្ងៃទីពីរនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕
គួរបញ្ជាក់ថា កាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញអាជ្ញាធរម៉ាឡេស៊ីបានចាប់ និងឃុំខ្លួនស្ត្រីទីមួយដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែនវៀតណាម៕
ភ្នំពេញ ៖តាមប្រភពព័ត៌មានដែលអាចទុកចិត្តបានឲ្យដឹងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងត្រៀមចូលកាន់តំណែងអភិបាលក្រុងភ្នំពេញជំនួសលោក ប៉ា សុជាតិវង្ស ដែលដល់អាយុចូលនិវត្តន៍នៅចុងខែកុម្ភៈនេះ។
ប្រភពដដែលបន្តថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ត្រូវបានគណៈចាត់តាំងគណកម្មាធិការមជ្ឈឹមបក្សគណបក្សប្រជាជនកម្ពុជា ចាត់តាំងឲ្យកាន់តំណែងជាគណៈអភិបាលសាលារាជធានីភ្នំពេញ។ ដោយឡែកលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ប្រចាំការគណបក្សប្រជាជនខេត្តកណ្តាលហើយក៏ជាអតីតអភិបាលខេត្តនឹងត្រូវបានគណៈចាត់តាំងមជ្ឈឹមបក្សគណបក្សប្រជាជនកម្ពុជា ស្នើតែងតាំង ជារដ្ឋមន្ត្រីក្រសួងបរិស្ថានជំនួសលោក សាយ សំអាល់។
ទោះបីយ៉ាងណាអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានបញ្ជាក់តាម Facebook របស់លោកថា ជុំវិញព័ត៌មានខាងលើនេះលោកមិនបានដឹងនោះទេ៕
គូឡាឡាំពួរ ៖ប៉ូលិសម៉ាឡេស៊ីបានចាប់ និងឃុំខ្លួនជាបណ្តោះអាសន្នស្ត្រីមកពីភូមាម្នាក់ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតដោយបំពុលបងប្រុសមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ កាលពីថ្ងៃ១៣ ខែកុម្ភៈ នៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាម សារព័ត៌មាន Channel News Asia។
សារព័ត៌មានដដែលបញ្ជាក់ថា ស្ត្រីមកពីភូមាកំពុងជាប់ឃុំនៅក្នុងទីបញ្ជាការមួយកន្លែងក្នុងព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ ដែលស្ត្រីរូបនេះកាន់លិខិតឆ្លងដែនវៀតណាម ស្ត្រី រូបនេះគឺជាពលរដ្ឋវៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុង ខេត្ត Nam Dinh។ នេះបើតាមការបញ្ជាក់ពីមេបញ្ជាការរងនៃប៉ូលិសស៊ើបអង្កេត៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍