All posts by មេគង្គ ប៉ុស្តិ៍

ចាប់​រថយន្ត​ឡិច​ស៊ី​ស​ដឹកឈើ​គ្រញូង​មួយគ្រឿង​បម្រុង​ឆ្លងទៅ​វៀតណាម​

ខេត្តស្ទឹងត្រែង​៖​ឈើ​គ្រញូង​ប្រហែល​ជិត​១​តោន និង​រថយន្ត ឡិច​ស៊ី​ស​៤៥០​មួយគ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​ក​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចុះបង្ក្រាប​ខណៈ​កំពុង​ធ្វើចរាច​ណ៍​លើ​ដង​ផ្លូវជាតិ​លេខ​៧៨​ពីថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​វាល​រំពេរ​ឋិត​នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​
​សមត្ថកិច្ច​អោយដឹងថា រថយន្ត​ដែល​បង្ក្រាបបាន​ខាងលើ​ជា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-3170​បាន​ដឹកឈើ​គ្រញូង​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​គោលបំណង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។ តែ​រថយន្ត​ដឹកឈើ​គ្រញូង​នោះបាន​បញ្ឆោត​សមត្ថកិច្ច​នៅ​ចំណុច​អូរ​ពងមាន់​ធ្វើដំណើ​ទៅ​ខេត្តក្រចេះ​រួច​បក​ត្រលប់​ក្រោយ​ឆ្ពោះទៅ​ខេត្តរតនគិរី​។ ដោយមាន​ការសង្ស័យថា រថយន្ត​នោះ​អាច​នឹង​បន្លំ​ដឹកឈើ​ទើប​កម្លាំង​សមត្ថកិច្ច​ក៏បាន​ប្រដេញ​ស្ទាក់​ចាប់បាន​តែម្តង រីឯ​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្ដង​។​
​សមត្ថកិច្ច​អោយដឹងទៀតថា ក្រោយ​ការបង្ក្រាប​សមត្ថកិច្ច​បា​ន​នាំយក​រថយន្ត​ដឹកឈើ​គ្រញូង​ទៅ​រក្សាទុក​ដើម្បី​ប្រគល់អោយ​ព្រៃ​។ លោក​បញ្ជាក់ថា ឈើ​គ្រញូង​ដែល​បង្ក្រាបបាន​នោះ​មាន​ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម ហើយ​បច្ចុប្បន្ន​ត្រូវបាន​ប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

16667495_1833556863549542_1853272150_o16735206_1833556816882880_722030333_o 16735758_1833556843549544_790109181_o 16776013_1833556810216214_1014903108_o 16776079_1833556876882874_1325905265_o 16776394_1833556870216208_83267401_o

ផ្ទះ​ប្រជាពលរដ្ឋ​០៦​ខ្នង​ត្រូវ​អគ្គិភ័យ​ឆេះ​ទាំងស្រុង​នៅ​ស្រុក​ស្នួល

​ក្រចេះ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង​ផ្ទះ ឋិត​នៅ​ចំណុច​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ក៏មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ដែល​បាន​បញ្ជា​កម្លាំង​ឲ្យ​ជួយ​អន្តរាគមន៍ គ្រា​ដែល​ភ្លើង​កំពុង​រាលដាល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ជិត​ដល់​ផ្សារ​ស្នួល ប៉ុន្តែ​ត្រូវ​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៣​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ២០​គ្រឿង ។​
​លោក ចាន់ សុ​គីម បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​បាន​កើតឡើង​ចំនួន​០១​លើក​បណ្តាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង ក្នុងនោះ​មាន ៖ ផ្ទះ​ទី​១​ឈ្មោះ ស្លេះ ហ្សា ទំហំ​៦,៥​ម៉ែត្រ​គុណ​២៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត​៖ ម៉ូតូ​ចំនួន ០១​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ប្រាក់រៀល​ចំនួន ២,០០០,០០០​រៀល (​ពីរលាន​រៀល​គត់​) ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។​ផ្ទះ​ទី​២​ឈ្មោះ ម៉ាត់ ស្លេះ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់រៀល​ចំនួន ១,៥០០,០០០​រៀល (​មួយរយ​ហាសិប​ពាន់​រៀល​គត់​) ខ្សែក​មាស​ចំនួន ០២​ជី​, ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។ ទី​៣ ឈ្មោះ ម៉ាត់ រ​ម៉​ស្មះ ផ្ទះ​ទំហំ ៤​ម៉ែត្រ​គុណ​១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់​ដុល្លា​ចំនួន​៣០០០​ដុល្លារ​(​បី​ពាន់​ដុល្លា​គត់​)​ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។ ទី​៤ ឈ្មោះ វ៉ាន់ ក្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ម្ចាស់ផ្ទះ​មិន​នៅ​។ ទី​៥ ឈ្មោះ ហេង ថា ភេទ​ប្រុស ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត (​គ្មាន​) និង​ទី​៦ ឈ្មោះ កុម អៀម ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ ស័ង្កសី ទ្រព្យសម្បត្តិ​ខូចខាត ប្រាក់រៀល​ចំនួន ៥,០០០,០០០​រៀល (​ប្រាំ​លាន​រៀល​គត់​) ប្រាក់​ដុល្លា ៦,០០០​ដុល្លារ (​ប្រាំមួយ​ពាន់​ដុល្លា​គត់​) មាស​ចំនួន ០២​តំឡឹង , ម៉ូតូ​ចំនួន ០១​គ្រឿង ខោអាវ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។​
សរុបថ​វិកា​ក្នុងការ​ខូចខាត​៖​ប្រាក់រៀល​ចំនួន ៨,៥០០,០០០ រៀល​(​ប្រាំបី​លាន​ហាសិប​ម៉ឺន​រៀល​គត់​) -​ជា​ប្រាក់​ដុល្លារ​ចំនួន ៩,០០០​ដុល្លារ​(​ប្រាំបួន​ពាន់​ដុល្លារ​) ម៉ូតូ​ចំនួន ០២​គ្រឿង​, កង់​ចំនួន ០១​គ្រឿង​, ខ្សែ​កមាស ចំនួន ២​ជី​, មាស​ចំនួន ០២​តំឡឹង និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនទៀត​។​
​លោក បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​អគ្គិភ័យ​កើតឡើង គឺ​នៅ​ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​នគរ​បាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​៕

16754390_1833502693554959_1990595941_n16780708_1833502696888292_1181935656_n 16788216_1833502670221628_118288064_n 16790414_1833502710221624_677669899_n 16790745_1833502673554961_1301044043_n

សព​ពលករ​ខ្មែរ​២​នាក់​ទៀត​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាកសព​ពលករ​ខ្មែរ​ចំនួន​២​នាក់​ទៀតហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​បញ្ជូនមក​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​
យោងតាម​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​បាន​និយាយថា​សាកសព​ជនរងគ្រោះ​ទាំង​២​នា​កល​ខាងលើ​រួមមាន ៖ ទី​១ ឈ្មោះ អៀង អម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​គោក​សង្កែ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។​(​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​)​នៅ​ប៉ា​ធុម​ថា​នី ប្រទេស​ថៃ​។ ទី​២​ឈ្មោះ​ញឹន ឃាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ខាង ឃុំ​ត្បូង​ក្រពើ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​(​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ច័ន្ទ បូរី ប្រទេស​ថៃ​)​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​ប្រភពពី​មន្ត្រី​នៅតាម​ព្រំដែន​បានអោយដឹងថា​ករណី​អាជ្ញាធរ​ថៃ​បញ្ជូន​សាកសព​ពលករ​ខ្មែរ​មកកាន់​កម្ពុជា​នេះ​មិនមែនជា​លើកទីមួយ​នោះទេ​គឺ​បានកើត​មាន​ស្ទើ​តែ​រាល់ថ្ងៃ​ដែល​ស្លាប់​ដោយ​ជម្ងឺ​ផ្សេងៗ​គ្នា​៕

16667325_1833495440222351_1119294644_o16763746_1833495423555686_1755767787_o 16804796_1833495430222352_1878943959_o

ដាក់​ជណ្ដើរ​ឡើង​កាត់​ចម្រឹង​បង្អួច​ចូលចាប់​រំលោភ ខណៈ​កំពុង​ដេកលក់​

ខេត្តព្រៃវែង​៖​បុរស​ម្នាក់​ត្រូវ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ស្រែក​ផ្អើលឆោឡោ​ដេញចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ដាក់​ជណ្ដើរ​ឡើង​កាត់​ចម្រឹង​បង្អួច​ចូលចាប់​រំលោភ​ក្មេងស្រី​រងគ្រោះ ខណៈពេល​កំពុង​ដេក​លង់លក់​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ឃុំ​ស្ពឺ​«​ក​» ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ទុយ មាស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ យ​.​ស​.​ណ អាយុ​១៤​ឆ្នាំ​។ ប្រភព​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ជនសង្ស័យ​បានដាក់​ជណ្ដើរ​ឡើងទៅ​កាត់​ចម្រឹង​បង្អួច រួច​លបចូល​ទៅធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ ប៉ុន្តែ​សំណាងល្អ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ក៏ត្រូវ​ឪពុកម្តាយ​នាង​ដឹង​ស្រែក​ផ្អើលឆោឡោ ហើយ​ដេញចាប់​ជនសង្ស័យ​បាន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​៕

e874dcf9-644a-4d76-b9ff-f4292fd5f4616baae37e-1f2a-40ff-9d04-13262b011bcd

ឧទ្ធរណ៍​កាត់ទោស​អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​៣​នាក់

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស (​ម​២) បាន​នាំខ្លួន​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​។ រីឯ​ជនជាប់ចោទ​៣​នាក់​ទៀត ដែល​ស្ថិត​នៅក្រៅ​ឃុំ​ក៏មាន​វត្តមាន​ក្នុង​សវនាការ​ដែរ​។​
​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ញូ​ង ធុល អនុប្រធាន​សាលាឧទ្ធរណ៍ និង លោក ស យស​ថាវរៈ ជា​តំណាង​មហាអយ្យការ​។​
​គួររំលឹកថា ស្ត្រី​បឹងកក់​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​៦​ខែ ដោយ​គ្មាន​ការពិន័យ​ជា​ប្រាក់​នោះទេ​។ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ទេព វ​ន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បទល្មើស​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​ករណីនេះ សាលា​រាជធានី​ភ្នំពេញ ជាដើម​បណ្ដឹង​៕

fn-2017-02-15-09-19-53-0

បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់លោក គីម ជុង​អ៊ុន ត្រូវ​គេ​សម្លាប់​

​ម៉ាឡេស៊ី​៖​បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន លោក គីម ជុង​ណាំ ត្រូវគេ​សម្លាប់​នៅឯ​អាកាសយានដ្ឋាន​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​ជាទី​ដែល​លោក​ត្រូវ​បន្តដំណើរ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​។​
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា លោក គីម ជុង​ណាំ ជា​កូនប្រុស​ច្បង​នៃ​អតីត​មេដឹកនាំ​កំពូល​របស់​ទីក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ីល ត្រូវបាន​គេ​សម្លាប់​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះដែរ មូលហេតុ​ស្លាប់​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នោះទេ ខណៈ​ការសន្និដ្ឋាន​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យគេ​សម្លាប់​បងប្រុស​របស់ខ្លួន​ឯង​។
​ដោយឡែក​ទាក់ទិន​នឹង​ព័ត៌មាន​នេះដែរ ស្ថានីយទូរទស្សន៍​ខ្សែកាប TV Chosun បាន​រាយការណ៍​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​លួច​បំពុល​ឱ្យស្លាប់ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Kuala Lumpur ដោយ​ស្ត្រី​ពីរ​នាក់ ដែល​គេ​ជឿជាក់ថា ជាទី​ភ្នាក់ងារ​ចារកិច្ច កូរ៉េខាងជើង​ទទួលបញ្ជា​ពី​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន ហើយ​បច្ចុប្បន្ន ស្ត្រី​ទាំងពីរ​នាក់​នេះ​កំពុង​រត់គេចខ្លួន​។​
​គួរ​បញ្ជាក់ថា សារព័ត៌មាន​កូរ៉េខាងត្បូង ក៏​ធ្លាប់បាន​រាយការណ៍​ដែរ​ថា លោក គីម ជុង​ណាំ ត្រូវបាន​គេ​ប៉ុនប៉ង​សម្លាប់​មិនបាន​សម្រេច​ម្ដង​រួចមកហើយ នៅក្នុង ទីក្រុង​ម៉ា​កាវ​។ មួយវិញទៀត នៅ​កាលណោះ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា លោក គីម ជុង​អ៊ុន ជា​អ្នកបញ្ជា​ឱ្យគេ​សម្លាប់​រូបលោក ដោយសារតែ​រឿង​ការ ជ្រើសតាំង​មេដឹកនាំ​កូរ៉េខាងជើង​ថ្មី ជំនួស​លោក គីម ជុងអ៊ីល តែ​ទីភ្នាក់ងារ​ចារកិច្ច​ចិន បាន​រារាំង​ការប៉ុនប៉ង​ធ្វើឃាត​នេះ​ទាន់ពេលវេលា​៕

fn-2017-02-14-19-15-32-0

អនុ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ស្ថិតក្នុង​បញ្ជីខ្មៅ​ជា​ឈ្មួញ​គ្រឿងញៀន​

​អាមេរិក​៖​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​បញ្ចូល​ឈ្មោះ​អ្នកនយោបាយ​ជើង​ដែល​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក Tareck El Aissami ទៅក្នុង​បញ្ជី​ឈ្មោះ “​ស្ដេច​គ្រឿងញៀន​” ។
​ក្រសួង​រតនាគារ​អាមេរិក បាន​ចោទ​លោក Aissami ថា បាន​សម្របសម្រួល ការពារ និង​គ្រប់គ្រង​លើ​ការដឹកជញ្ជូន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡូ ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ចូលទៅ​អាមេរិក នៅពេល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ និង​អភិបាលរដ្ឋ Aragua​។
​ជាមួយគ្នានេះ​ក្រសួង​រតនាគារ​អាមេរិក បានសម្រេច​បង្កក​ទ្រព្យសម្បត្តិ​នៅលើ​ទឹកដី​អាមេរិក និង​បាន​ហាមឃាត់​ពលរដ្ឋ​អាមេរិក មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមមនុស្ស និង​ក្រុមហ៊ុន​ចំនួន ១៣ ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​នោះឡើយ​
​គួរ​បញ្ជាក់ថា លោក Aissami ដែល​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​កាលពីដើម​ខែមករា​កន្លងមក​នេះនោះ ត្រូវបាន​គេ​ចោទថា បានទទួល​ប្រាក់​ពី​ស្ដេច​គ្រឿងញៀន Walid Makled Garcia ជា​ថ្នូរ​នឹង​ការការពារ​ការដឹកជញ្ជូន និង​សម្របសម្រួល​ជាមួយ​ស្ដេច​គ្រឿងញៀន​ប្រទេស​ម៉ិ​ក​ស៊ិ​ក Los Zetas៕

1

ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​ម្នាក់​ដោយសារ​ក្រឡាប់​រថយន្ត​

​ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយខណៈដែលរថ​យន្ត​ឆ្លាម​មួយគ្រឿង​ក្រឡាប់​បាន​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ដែល​ករណីនេះ​កើតឡើង​នៅ​ល្ងាចម្សិលមិញ​នៅ​ចំណុច​ផ្លូវ​កោង ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​ឆ្លាម បើកបរ​ក្នុង​ល្បឿន​លឿន ផ្លូវ​កោង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ រថយន្ដ​ស្រាប់តែ​ក្រឡាប់​ខ្លួនឯង​បណ្តាល​តែម្ដង​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច មិនទាន់​ដឹង​ពី​អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ​ទេ​។​
​ក្រោយពី​ហេតុ​សមត្ថកិច្ច បាន​ចុះមក​វាស់វែង​នៅ​ចំណុចកើតហេតុ និង​សង្គ្រោះបន្ទាន់​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។ រីឯ​មនុស្ស​ស្លាប់​៣​នាក់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​គ្រួសារ​សព​៕

fn-2017-02-14-21-38-10-3fn-2017-02-14-21-38-10-2fn-2017-02-14-21-38-10-1fn-2017-02-14-21-38-10-0

អាជ្ញាធរ​សង្កាត់​ចោមចៅ​ធ្វើ​វេទិកាសាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖អាជ្ញាធរ​សង្កាត់​ចោមចៅ បាន​រៀ​ចំ​ធ្វើ​វេទិកាសាធារណៈ​មួយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មានឱកាស បាន​បញ្ចេញ​មតិយោបល់ លើកឡើង​ពី​សំណូមពរ​ផ្សេងៗ ជាពិសេស​ការ​ប្រឈម​ទៅនឹង​ផល​លំបាក​នានា ដែល​ពួកគាត់​បាន ជួបប្រទះ​ក្នុងពេល​កន្លងមក ក៏ដូចជា​ពេល​បច្ចុប្បន្ននេះ ជាងនេះទៀត​អាជ្ញាធរ​ក៏​ចង់ដឹង ពី​ភាពខ្លាំង​និង​ភាព​ខ្សោយ​ក្នុង​កិច្ចការ​របស់ខ្លួន ដែល​បាន​បម្រើ​ប្រទេសជាតិ​និង​ប្រជា​ពេល​រដ្ឋ​សព្វថ្ងៃ ទាំង​ការអភិវឌ្ឍ​ន៏ ការបម្រើ​សេវាកម្ម​ផ្សេងៗ​ជាដើម​។ ហើយ​នៅក្នុង​ខណៈនោះ កម្មវិធី​ទាំងមូល​បាន​ផ្ដោត សំខាន់​ទៅលើ​បញ្ហា​ការអនុវត្ត គោ​លន​យោ​បាល ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ជាពិសេស​បរិស្ថាន អនាម័យ​និង សណ្តាប់ធ្នាប់ ដែល​កំពុង​មានការ​ន្រ​ឈម​នៅក្នុង​មូលដ្ឋាន​។​
​វេទិកាសាធារណៈ​នោះបាន​ធ្វើឡើង កាលពី​វេលា​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ត្រពាំង ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ក្រោម​អ​អធិបតីភាព​លោក ហែម ដា​រិ​ទ្ធិ អភិ បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ដោយ លោក លោកស្រី​ដែលជា​អភិបាលរងខណ្ឌ នគរបាល​និង​កងរាជអាវុធហត្ថ​ខណ្ឌ មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ លោក​សុទ្ធ សាធ ចៅសង្កាត់​ចោមចៅ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀតផង​ដែរ​។​
​នៅក្នុង​ឱកាស​នោះ អាជ្ញាធរ​ទាំង​សង្កាត់​និង​ខណ្ឌ បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅក្នុង​វេទិកាសាធារណៈ​នោះ​លើកឡើង​ពី សំណូមពរ និង​ការលំបាក​នានា ដែល​បាន​លាក់ទុក​ក្នុង​ចិត្ត​យូរ​មកហើយ ជូន​អង្គពិធី​បានដឹង​និង​បាន​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​មាន​បញ្ហា​អ្វី​ត្រូវតែមាន​ភាពក្លាហាន ឡើង​និយាយ មិន​ឲ្យ​លាក់បាំង​មិន​និយាយ​នៅក្នុង​វេទិកា ហើយ​ពេល​ចប់​កម្មវិធី​បែរជា​និយាយ ក្រោយខ្នង នោះឡើយ​។​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត បើក​ឲ្យ​លើក​ឡើងជា​សាធារណៈ​នោះ​រួចមក គេ​សង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ រួមមាន​ភូមិ​ត្រពាំង​ថ្លឹង ភូមិ​ថ្មគោល និង​ភូមិ​ជ្រៃ​កោង បាន​ឡើង​មានមតិ យោបល់​នៅក្នុង​ពេលនោះ ដើម្បី​ឲ្យ​អាជ្ញាធរ​បានដឹង​និង​ទទួលយក​រាល់​សំណូមពរ​របស់​ពួកគាត់​យកទៅ ធ្វើការ​ដោះស្រាយ​។​
​នៅ​ក្នុងនោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​ថ្លឹង បានលើកឡើង​ពី​បញ្ហា​បរិស្ថាន​និង​អនាម័យ និង​សណ្ដាប់ធ្នាប់ ដោយ​ពួកគាត់​បាន​និយាយ​សង្កត់ធ្ងន់ ទៅលើ​ការ​បោះចោល​សម្រាម​បែប​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​លើ​ទ្រូងផ្លូវ​វ៉េងស្រេង ពី​សំណាក់​ក្រុមអាជីវករ នៅក្នុង​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សា​រយាយ​ម៉េ​វ និង​ផ្សារ​កណា ឌី​យ៉ា ។​ដែល​ម្ចាស់​ផ្សារ​ទាំងពីរ​នេះ ហាក់​គ្មាន​វិចារណញ្ញាណ គ្មាន​សេចក្ដី​អៀនខ្មាស បណ្ដែតបណ្ដោយ​ឲ្យ អាជីវករ​របស់ខ្លួន​បោះចោល​សម្រាម​ពាល​វាល​ពាសកាល មិនបាន​រក​ទីតាំង​សមស្រប​ណាមួយ ដើម្បី​ឲ្យ​ពួក គាត់​ចោល​សម្រាម ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សារ​ធារ​ណៈ​នោះឡើយ ជាពិសេស​ផ្សារ​ត្រពាំង​ថ្លាំ​ង​នោះ​តែម្ដង បាន​យក​ចំណីផ្លូវ​ជួល​ឲ្យ​អាជីវករ​លក់ដូរ បែប​អនាធិបតេយ្យ​មិន​ខ្វល់​ពី​ការកកស្ទះ​ចរាចរ​តាម​ដងផ្លូវ​នោះ ឡើយ​។ និង​បញ្ហា​មួយទៀត​គឺ​សន្តិសុខ​ដោយ​ពួកគាត់​និយាយថា មាន​បទល្មើស​ចោរកម្ម​បានកើត​ឡើងជា​បន្តបន្ទាប់ នៅក្នុង​ភូមិ​របស់​ពួកគាត់ ជាពិសេស​ចោរ​គាស់​ផ្ទះ​លួច ទ្រព្យសម្បត្តិ​តែម្ដង​បាន​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ។​ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ថ្មគោល​និង​ភូមិ​ជ្រៃ​កោង បានលើកឡើង​ពី​បញ្ហា ផ្លូវ​លិច​ទឹក​និង​ប្រពន្ធ​លូបង្ហូរទឹក ដែល​ពួកគាត់​បាន​ជួប​ការលំបាក ក្នុងកា​រស់នៅ​និង​ធ្វើដំណើរ ប៉ះពាល់​ដល់ សុខភាព​អនាម័យ ។​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​នោះ ក៏បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ទាំង​សង្កាត់​និង​ខណ្ឌ ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​ពួកគាត់​បានលើកឡើង ដើម្បី​ផល​ប្រ​យោ​ជ​ន៏​រួម​តែប៉ុណ្ណោះ​។​
​ទាក់ទិន​ទៅ​និង​ការលើកឡើង​នោះ អាជ្ញាធរ​បានទទួល​យក​ទៅធ្វើ​ការសិក្សា​និង​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​នៅក្នុងពេល​នោះដែរ អាជ្ញាធរ​ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​អនុវត្ត​ន៏​នៅ​គោ​លន​យោ បាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ទាំងអស់គ្នា​ឲ្យ​បាន​សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​រាល់​បទ ល្មើស​នានា​នៅក្នុង​មូលដ្ឋាន​៕

16735750_1833131870258708_16280826_o16734964_1833131873592041_1353272076_o

16763854_1833131860258709_1355144799_o 16776816_1833131863592042_131265963_o

ពេទ្យសត្វ​អំពាវនាវ​អោយ​ប្រជាកសិករ​យក​គោ​ទៅ​ចាក់​វ៉ាក់សាំង​សា​ទឹក​ការពារ​ជម្ងឺ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មន្ត្រី​ពេទ្យសត្វ​ភូមិ​កកោះ ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧​បាន​អំពាវនាវ​អោយ​ប្រជាកសិករ​ដែលមាន​គោ​យកទៅ​ចាក់​វ៉ាក់សាំង​សា​ទឹក​ព្រោះ​រដូវ​ឆ្លង​ជម្ងឺ​មកដល់​។​
​លោក​អ៊ុន សំអាន ពេទ្យសត្វ​ប្រចាំ​ភូមិ​កកោះ​បាន​លើកឡើងថា យុទ្ធនា​ការផ្តល់​ថ្នាំ​ប្រភេទ​វ៉ាក់សាំង​ការពារ​ជម្ងឺសា​ទឹក​ថ្ងៃ​ដំបូង​ក្នុងឆ្នាំនេះ លោក​សូម​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ពិសេស​កសិករ​នៅ​ទូទាំង​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ដែលមាន​ចិញ្ចឹម​គោ​ជា​មធ្យោបាយ​អូសទាញ សូម​យក​សត្វ​ពា​ហ​នះ​ទាំងអស់នោះ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺសា​ទឹក​អោយបាន​គ្រប់គ្នា ជៀសវាង​ជម្ងឺសា​ទឹក​រាតត្បាត​ឆ្លង​ពេញ​ភូមិ​ស្រុក​ធ្វើអោយ​បាត់បង់​ផលប្រយោជន៍​ធំ​។​
​លោក​បន្ត​រថា ជម្ងឺសា​ទឹកជា​ប្រភេទ​ជម្ងឺឆ្លង​ម្យ៉ាង​ដែល​ច្រើន​កើត​លើ​សត្វ​គោ​បង្ករ​ជា​អាកា​រះ​ហៀរ​សំបោរ ឡើង​ក្រហមជាំ​លើ​ដងខ្លួន ធ្វើអោយ​គោ​បាក់កម្លាំង​រហូតដល់​ងាប់ ទើប​រដ្ឋាភិបាល​ឬ​ក្រសួង​ជំនាញ​កំណត់​ផ្តល់​វ៉ាក់សាំង​ក្នុង​មួយឆ្នាំ​ចំនួន​២​ដង នៅ​រវាង​ខែមករា​ដល់​ខែ​កុ​ម្ភះ​និង​លើក​ទី​២​នៅ​រវាង​ខែតុលា​ដល់​ខែ​វិ​ច្ឆ​កា​នៃ​ឆ្នាំ​នីមួយៗ​។​
​រីឯ​លោក​យ៉ាន់ បុ​ង ជា​មេភូមិ​កកោះ​និង​ជា​ម្ចាស់​គោ​ជិត​១០​ក្បាល​ដែល​បានទទួល​សេវា​ផ្តល់​ថ្នាំ​បង្ការ​ជម្ងឺសា​ទឹកបាន​អោយដឹង​ដែរ​ថា កសិករ​ម្ចាស់​គោ​ទាំងអស់​សុំ​កុំ​ធ្វេសប្រហែស​បោះបង់​សេវា​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នេះ​អោយសោះ​ព្រោះ​វា​ជាហេតុ​ធ្វើអោយ​សត្វពាហនៈ​របស់​យើង​ឈឺ និង​ងាប់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ​៕

16780273_1833059573599271_622701417_n16754737_1833059563599272_1155898536_n16754533_1833059603599268_1268521290_n16754000_1833059583599270_1705876962_n

លោក Steven Mnuchin ក្លាយជា​រដ្ឋមន្ត្រី​រតនា​គារ​ជាតិ​អាមេរិក​

​វ៉ាស៊ីនតោន​៖​លោក Steven Mnuchin ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​ទទួលស្គាល់​ជា​រដ្ឋមន្ត្រី​រតនាគារជាតិ​អាមេរិក​ថ្មី​ដោយមាន​សំឡេងគាំទ្រ​៥៣​ទល់​៤៧​សំឡេង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​ការបោះឆ្នោត​គាំទ្រ​លោក Steven Mnuchin ឱ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​រតនាគារជាតិ ដោយមាន​សំឡេងគាំទ្រ​ភាគច្រើន ខណៈ​មានតែ​ព្រឹទ្ធសមាជិក​មកពី​រដ្ឋ West Virginia នៃ​គណបក្ស​ប្រជាធិបតេយ្យ​មួយរូប​ប៉ុណ្ណោះ​គឺ​លោក Joe Manchin បាន​បោះឆ្នោត​គាំទ្រ​រូបលោក​។​
​ការតែងតាំង​លោក Steven Mnuchin ជា​រដ្ឋមន្ត្រី​នាគារ​ជាតិ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ដល់​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ធ្វើកំណែទម្រង់​ពន្ធដារ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕

fn-2017-02-14-09-42-15-0

រំលោភ​នារី​ក្រមុំ​វ័យ​១៥​ឆ្នាំ​បាន​២​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ក្របួច​

​ខេត្តកំពង់ស្ពឺ​៖​ជន​ល្មោភកាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​ក្រមុំ​ម្នាក់​បានសម្រេច​កាលពី​២​ថ្ងៃមុន​។ ករណី​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​យុវជន​ល្មោភកាម​រូបនោះ​មានឈ្មោះ អ៊ី អ៊ី​ម អាយុ​១៩​ឆ្នាំ ជា​សិស្ស​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ (​ហ​.​ស​.​ភ​) អាយុ​១៥​ឆ្នាំ​ជា​សិស្ស អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​តាម​ការរៀបរាប់​ពី​ឪពុក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ៊ែ​ម សុខ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​រូបគាត់​មិនបាន​នៅផ្ទះ ហើយ​ជនសង្ស័យ​បាន​ចូលទៅ​ចាប់រំលោភ​កូនស្រី​របស់គាត់​តែម្តង ដោយ​គំរាម​នាង​មិន​ឲ្យ​ប្រាប់​ឪពុកម្តាយ​ទៀតផង បើ​ហ៊ាន​ប្រាប់ រូបគេ​នឹង​សម្លាប់ចោល​។ ដោយសារតែ​ខ្លាច​ជនសង្ស័យ​សម្លាប់ ទើប​ក្មេងស្រី​រងគ្រោះ​មិន​ហ៊ាន​ប្រាប់​នរណា​ឡើយ លុះ​រំលង​បាន​២-៣​ថ្ងៃ​ឪពុកម្តាយ​ឃើញ​កូនស្រី​មាន​សភាព​ស្លេ​ង​ស្លាំង​ខុសធម្មតា និង​មិន​សប្បាយចិត្ត​ទើប​ពួកគាត់​ហៅ​នាង​មក​សួ​រនាំង ទើប​ដឹង​រឿង ហើយក៏​ទៅ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។​
​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេងស្រី​រងគ្រោះ​រួចមក​កម្លាំង​នគរបាល​បាន​ចុះទៅ​ឃស​ត់​ខ្លួន​ជនសង្ស័យ រួច​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​បញ្ជូនបន្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Untitled-1

ក្រឡាប់​រថយន្តក្រុង​នៅ​កោះ​តៃវ៉ាន់​ស្លាប់​មនុស្ស​៣២​នាក់ និង​របួស​១២​នាក់​

​តៃប៉ិ​៖​មនុស្ស​៣២​នាក់​ស្លាប់ និង​១២​នាក់​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយ​រថយន្តក្រុង​ក្រឡាប់ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន CGTN​។​
​ប៉ូលិស​និយាយថា ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​សរុប​ទាំងអស់​៤៤​នាក់ ដោយ​ធ្វើដំណើរ​ពី​តំបន់ Wuling Farm នៅក្នុង​ទីក្រុង Taichung ភាគ​ខាងលិច​នៃ​កោះ​តៃវ៉ាន់​។ ប៉ូលិស​បាន​អះអាងថា ករណីនេះ​កើតឡើង​ដោយសារ​បើកបរ​លើស​ល្បើ​ន​កំណត់​៕

fn-2017-02-14-00-35-09-0

កម្មករ​រោងចក្រ ជុង​ហ្វៃ នាំគ្នា​បិទផ្លូវ​ជាតិ​លេខ​២​ទាមទារ​ឲ្យ​ថៅកែ​បើក​លុយ​

​រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មករ​-​កម្មការិនី​រោងចក្រ ជុង​ហ្វៃ ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បាននាំគ្នា​មកឈរ​បិទផ្លូវ​ជាតិ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ការដែល​ក្រុមកម្មករ​បិទផ្លូវ​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ គឺ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់ប្រាក់​សំណង ក្រោយ​រោងចក្រ​ក្ស័យ​ធន់ ហើយ​មិនទាន់មាន​ដំណោះស្រាយ​។ ជាមួយនឹង​ការបិទផ្លូវ​នេះ ក៏មាន​ការប៉ះទង្គិចរ​វាង​អ្នកដំណើរ ជាមួយ​ក្រុមកម្មករ​ផងដែរ​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​ចេញ​ជួយ​សំរួល​ចរាចរ​ណ៍ហើយ​៕

fn-2017-02-14-08-04-42-1fn-2017-02-14-08-04-35-0 fn-2017-02-14-08-04-36-1 fn-2017-02-14-08-04-36-3 fn-2017-02-14-08-04-42-0

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ពីថ្ងៃ​១២​ដល់​ថ្ងៃទី​២១ ខែកុម្ភៈ​

​រាជធានី​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ចេញផ្សាយ​តារាង​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ​តាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ទូទាំងប្រទេស​កម្ពុជា​។ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧៕

43fn-2017-02-13-12-19-26-0