All posts by មេគង្គ ប៉ុស្តិ៍

រកឃើញ​គ្រឿង​សមុទ្រ​ក្លាស្សេ​មាន​សារ​ធាតុគីមី​នៅ​តំបន់​ផ្សារ​ក្តាម

​ខេត្ត​ព្រះសីហនុ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​កិច្ចសហការ​ពី​មន្ត្រី​សាលាខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ ដោយ​រកឃើញ​ម្ហូបអាហារ​សមុទ្រ​ក្លាស្សេ​មាន​លាយ​សារធាតុ​គីមី​ហ្វ័​រ​ម៉ុ​ល​មួយចំនួន​នៅ​តំបន់​ផ្សារ​ក្តាម​។​
​ទោះជា​យ៉ាងនេះ​បើតាម​លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ពន្យល់ថា បច្ចុប្បន្ននេះ ចំនួន​ម្ហូបអាហារ​សមុទ្រ​លាយ​សារ​ធាតុគីមី មិនមាន​ច្រើន​ទេ​នៅលើ​ទីផ្សារ​ក្នុង​ក្រុងព្រះសីហនុ ដោយសារតែ​ការចុះ​ត្រួតពិនិត្យ​ទប់ស្កាត់​ញឹកញាប់​ពី​មន្ត្រី​កាំកុងត្រូល និង​មួយផ្នែក​ក៏មាន​ការយល់ដឹង​ច្រើន​ទាំង​អាជីវករ​និង​ប្រជាពលរដ្ឋ​លើ​បញ្ហា​ម្ហូបអាហារ​ខូចគុណភាព​។ ទន្ទឹម​នោះ​មន្ត្រី​កាំកុងត្រូល​បាន​ដកហូតយក​ម្ហូបអាហារ​សមុទ្រ​ក្លាស្សេ ដែលមាន​លាយ​សារធាតុ​គីមី​ហ្វ័​រ​ម៉ុ​ល​ទាំងនេះ​ទៅ​កំទេចចោល​ផងដែរ​៕

1222 23

ល្បែងស៊ីសង ភ្នាល់​ចាក់បាល់ និង​ហ្គេម​អិន​ធឺ​ណិ​តរីក​ដូច​ផ្សិត​ក្នុង​ក្រុង​បាត់ដំបង​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​និង​ហ្គេម​អិន​ធឺ​ណិ​ត​កំពុង​រីក​ដូច​ផ្សិត​ហើយ​បាន​ពង្វក់​ក្មេង​សិស្សសាលា​និង​យុវវ័យ​អោយ​ញៀន​ភ្លេច​បាយ​ភ្លេច​ទឹក​គេច​មិន​ចូល​សាលា​ចំណែក​សមត្ថកិច្ច​នៅ​មិនទាន់មាន​ចំណាត់ការ​។​
ប្រភពពី​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់​និង​ហ្គេម​អិន​ធឺ​ណិ​ត​នៅតែ​រីក​ដូច​ផ្សិត​ក្នុង​ក្រុង​បាត់ដំបង​បាន​នឹង​កំពុង​ពង្វក់​ក្មេង​សិស្សសាលា​និង យុវវ័យ​អោយ​ញៀន​ភ្លេច​បាយ​ភ្លេច​ទឹក​និង​គេច​មិន​ចូល​សាលា​ចំណែក​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិនទាន់មាន​ចំណាត់ការ​។​
ប្រភព​បន្ត​លើកឡើងថា​៖​ទីតាំង​ល្បែងស៊ីសង​ចាក់បាល់​និង​ហ្គេម​អ៊ិន​ធឺ​ណិ​ត​ដែល​និង​កំពុង​ពង្វក់​ក្មេង​សិស្សសាលា​និង​យុវវ័យ​ទាំងនេះ​រួមមាន​៖​នៅ​ចំណុច​ខាងលិច​សាលា​សម្តេចឪ -​ចំណុច​បូរី​ផ្សារលើ -​ចំណុច​ខាង លិច​ក្បែរ​សាលា​នេ​ត​យ៉ង់ -​ចំណុច​ក្បែរ​មណ្ឌល​សុខភាព​ស្វាយប៉ោ -​ចំណុច​ខាងលិច​ផ្សារណាត់​- ចំណុច​ខាងកើត​ចំណតរថយន្ត​ផ្សា​របឹង​ឈូក​និង​មាន​ច្រើន​កន្លែង​ទៀត​ក្នុង​ក្រុង​បាត់ដំបង​ពិសេស​ក្នុង​សង្កាត់​ស្វាយប៉ោ​តែម្តង​ដែល​សមត្ថកិច្ច​នៅ​មិនទាន់មាន​ចំណាត់ការ​ព្រោះ​ទីតាំង​ទាំងនោះ​អ្នកបើក​ភាគច្រើន​ជា​សមត្ថកិច្ច​ដូចគ្នា​។​
ប្រភព​បាន​បន្តទៀតថា ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ចាក់បាល់ និង​អ៊ិន​ធឺ​ណិ​ត​ទាំង​នោះបាន​កំពុង​ពង្វក់​ក្មេង​សិស្សសាលា​និង​ក្រុម​យុវវ័យ​អោយ​ញៀន​លេងល្បែង​ទាំងនេះ​ភ្លេច​បាយ ភ្លេច​ទឹក គេច​មិន​ចូល​សាលា​និង​ធ្វើខ្លួន​ជា​ក្មេង​ទំនើង​មិន​ស្តាប់បង្គាប់​ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ​ថែមទាំង​ចេះ​លួច ឆក់ និង​បញ្ចាំ​ទ្រព្យ​របស់​ផងដែរ​។ ពាក់ព័ន្ធ​ទៅ​និង​ល្បែងភ្នាល់​ចាក់បាល់​និង​ហ្គេម​អិន​ធឺ​ណិ​តប​ង្វ​ក់​ក្មេង​សិស្សសាលា​ខាងលើនេះ​លោក​ប៉ាង ហៀ​ង​អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​២០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​នេះ​ថា​លោក​កំពុង​សិក្សា​និង​មាន​វិធានការ​ហើយ​ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​និង​ការបង្ក្រាប​ល្បែងភ្នាល់​ចាក់បាល់ និង​អ៊ិន​ធឺ​ណេ​ត​នេះ វា​ទាមទារ​អ្នកមាន​បច្ចេកវិជ្ជា​ខ្ពស់​ហើយ​ម្យ៉ាងវិញទៀត​ពេលដែល​ចុះ​អនុ​វតន៍​ធ្វើទៅ​ចេះតែ​ប៉ះ​អ្នកនេះ​អ្នកនោះ​បើសិនជា​លោក​កាន់​តាម​ស្រុក​ផ្តាច់មុខ​លោក​និង​ធ្វើអោយ​ក្តៅគគុក​មិនអោយ​សល់​មួយ​នោះទេ​។​
ចំណែក​លោក អ៊ុក គីម ចៅសង្កាត់​ស្វាយប៉ោ​ខាង​សារព័ត៌មាន​យើង​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានទេ​ពាក់ព័ន្ធ​ទៅ​និង​ការលើកឡើង​ខាងលើ ព្រោះ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕

16831357_1836545653250663_1433758528_n16880144_1836545699917325_1099761919_o 16910669_1836545676583994_1113756309_o 16910779_1836545679917327_477036428_o 16910873_1836545703250658_1717351037_o 16910916_1836545656583996_1883283033_o

គណបក្សនយោបាយ​៤៥​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​២០១៧ គណបក្សនយោបាយ ចំនួន​៤៥​បាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ ក្នុងនោះ​មាន​១២​គណបក្ស​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយក៏​អាច​គ្មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ​នេះដែរ ។ នេះ​បើ​យោងតាម​លិខិត​របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) ។​
​តាម​លិខិត​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​នោះ រួមមាន​៖ គណបក្ស​ខ្មែរ​ជាតិនិយម​, គណបក្ស​កម្ពុជា​សេរី​ឯករាជ្យ​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, គណបក្ស​នាងនាគ​នារី​ខ្មែរ​, គណបក្ស​ប្រជា​ជាតិខ្មែរ​, គណបក្ស​ពលរដ្ឋ​ខ្មែរ​, គណបក្ស​ពន្លឺសេរីភាព​, គណបក្ស​សង្គម​ខ្មែរ​និយម​, គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ​, គណបក្ស​សង្គម​ថ្មី និង​គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា​៕

fn-2017-02-20-17-35-28-0

យន្តហោះ​ខ្នាតតូច​ធ្លាក់ចំ​ផ្សារ​ទំនើប​មួយ​នៅក្បែរ​ទីក្រុង Melbourne

​អូស្ត្រាលី​៖​ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយ​នៅមុននេះ​ប​ន្តិ​ថា យន្តហោះ​ឯកជន​ខ្នាតតូច​របស់​ពួកគេ​បាន​ធ្លាក់​ទៅបុក​ចំ​នឹង​ផ្សារ​ទំនើប​មួយកន្លែង​ក្បែរ​ទីក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី​។​
​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​បាន​បាត់បង់​ជីវិត​។ ទោះជា​យ៉ាង​អាជ្ញាធរ​មិនទាន់​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​៕

fn-2017-02-21-09-19-21-0fn-2017-02-21-09-14-15-0

ចាប់បាន​មេខ្លោង​ចោរប្លន់​ម្នាក់ទៀត ខណៈ​បក្សពួក​២​នាក់​បញ្ជូនទៅ​ព្រៃ​ស​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរបាល​អន្តរា​គម​ន៏ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ ការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បានធ្វើការ​ឡោមព័ទ្ធ​ចាប់​មេក្លោង ចោរប្លន់​ម្នាក់​ដែល​តែងតែ ធ្វើ​សកម្មភាព​វាយ​និង​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ ឬ​អ្នក​ដែល​ចូលចិត្ត​ទៅ អង្គុយលេង​កន្លែង​ស្ងាត់ ហើយ​នៅក្នុង​ការឡោមព័ទ្ធ​នោះ នគរបាល​បាន​ផ្ទុះ​អា​បុ​ធ​ជាច្រើន​គ្រាប់ ទើប​ចាប់ បាន​ម្នាក់​ដែលជា​មេខ្លោង ចំណែក​បក្សពួក​មួយចំនួន​ទៀត បាន​រត់គេចខ្លួន​បាត់​អស់​។​
​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ឈ្មោះ ប៊ុត ធី​ឌុល អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​និង​បក្សពួក​នោះ បានធ្វើ​សកម្មភាព​វាយ​និង​កាប់​ប្លន់​យក​ទ្រព្យ ស្ប​ត្តិ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិសាស្ត្រ​ខណ្ឌ​មួយចំនួនទៀត នៅជាប់​នោះ ហើយ​ជាក់ស្ដែង​កាលពី​កន្លះ​ខែ​មុន​បានធ្វើ​សកម្មភាព កាប់​ប្លន់ យកបាន​ខ្សែ​មាស​១​តម្លឹង និង​ទូរស័ព្ទដៃ​១​គ្រឿង​នៅក្នុង ពី​បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ ខណៈពេលដែល​ជនរងគ្រោះ​ទាំង ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ កំពុង​អង្គុយលេង​នៅ​ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេលយប់​នោះ​។​
​ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​បក្សពួក​បាន​២​នាក់ ក្នុងនោះ ១,​ឈ្មោះ ប៊ូ រី អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ក្នុងភូមិ​គោក ចំបក់ សង្កាត់​ចោមចៅ ២, ឈ្មោះ អន វណ្ណ​: អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជាមួយគ្នា​មាន​ស្រុកកំណើត នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។ បន្ទាប់មក​បាន​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​រួចរាល់​ហើយ​ដែរ​។ រហូតមកទល់​ពេលនេះ​ទើប​ចាប់បាន​មេខ្លោង​ខាងលើ ប៉ុន្តែ​ទំរាំ​តែ​ចាប់បាន នគរបាល​បាន​ផ្ទុះអាវុធ​គំរាម​ជា ច្រើន​គ្រាប់​ទើប​ចាប់បាន ពេលនេះ​បាន​នាំទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕

16810663_1836191869952708_988490182_o16831681_1836191866619375_665946775_n

ព័ត៌មាន​បន្ថែម​ជុំវិញ​ការប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឃាតករ​សម្លាប់​នៅក្នុង​បឹង​

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​សាកសព​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតករ​ច្របាច់ក​សម្លាប់ ហើយ​ត្រូវបាន​បុរស​អ្នក​ដក ក្រឳ​ឈូក​ហើយ​ប្រទះឃើញ​នៅក្នុង​បឹង​នោះ នៅ​ពុំទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ដដែល បន្ទាប់ពី​មាន បុរស​ម្នាក់ ឈ្មោះ រឿន រ៉ុ​ម អាយុ​៣២​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ត្លុក​ដូន​ស ឃុំ​ស្រង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​បច្ចុប្បន្ន មាន​អាស័យដ្ឋាន នៅក្នុង​ភូមិព​ពាយ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្ដិ៍នគរបាល​ចោមចៅ កាលពី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​។​ដោយ បាន​អះអាងថា ប្រាប់​នគរបាល​ថា ស្ត្រី​ឈ្មោះ ប៊ុត សុខ​លៀង ហៅ ស្រីមុំ មិនមែនជា​សាកសព ដូចដែល សាក្សី​បំភ្លឺ​ប្រាប់​នគរបាល​នោះឡើយ នាង​គឺជា​អ្នកផ្សេង​ដែល​ពេលនេះ នាង​កំពុង​នៅរស់​ទេ ហើយក៏​កំពុង នៅឯ​ស្រុកកំណើត នៅក្នុង​ភូមិ​ស្វាយ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ យ៉ាង​សុខសាន្ដ​ទៀតផង​។ ដោយឡែក​សាកសព​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​។​
​ការធ្វើដំណើរ​ទៅ​ប៉ុស្តិ៍នគរបាល​អះអាងថា​នេះ​បន្ទាប់ពី​មាន​គេ​អះអាងថា សព​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​បឹង​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ស្ពាន​ទួល​ពង្រ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​គេ​អះអាងថា ជា​ស្ត្រី​ឈ្មោះ ប៊ុត សុខ​លៀង ហៅ ស្រីមុំ​។​
​គួររម្លឹកថា សាកសព​ស្ត្រី​ម្នាក់​ត្រូវបាន​បុរស​អ្នក​ដក​ក្រអៅឈូក​ម្នាក់​បាន​ប្រទះឃើញ​ក៏បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្នុងខណៈដែល​បុរស​ម្នាក់​នោះ​ចុះទៅ​ដក​ក្រអៅឈូក​នៅក្នុង​បឹង​មួយកន្លែង ដែលមាន​ឈូក និង​ស្មៅ​កក់​ដុះ​យ៉ាង​ទ្រុប ហើយ​សព​នោះ​ទើប​ស្លាប់​ប្រហែល​២​ថ្ងៃ​ប៉ុណ្ណោះ ។ តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​បច្ចេក​ទេស នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ នាង​ត្រូវបាន​ឃាតករ ធ្វើ​សកម្មភាព​ច្របាច់ក​សម្លាប់ ។​
​សូមបញ្ជាក់ថា រហូតមកទល់​ពេល សព​ស្ត្រី​ខាងលើ​នៅតែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា នគរបាល​មូលដ្ឋាន និង​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​សាកសព​ទៅកាន់​ឈាបនដ្ឋាន​វត្ត​អង្គ​តា​មិញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ។​ជា​លទ្ធផល​ពិនិត្យឃើញថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ឃាតករ​ច្របាច់ក​សម្លាប់ ហើយ​សាកសព​នាង​ត្រូវបាន បូជា​នៅក្នុង​ឈាបនដ្ឋាន​វត្ត​គោក​ចំបក់ នា​វេលា​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ​ដដែល​នោះ ព្រោះតែ​មិនអាច​ទុក​យូរ បាន​ដោយ​សព​មាន​ធំ​ក្លិនស្អុយ​ទៅហើយ​៕

16910976_1836191799952715_932973529_o16910938_1836191766619385_1395885857_o

មេធាវី លោក គឹម សុខ គ្រោង​ដាក់ពាក្យ​ស្នើ​ឲ្យ​កូនក្តី​បាន​នៅក្រៅ​ឃុំ​

​រាជធានី​ភ្នំពេញ​៖​មេធាវី​ការពារ​ក្តី​គ្រោង​នឹងដាក់​ពាក្យស្នើសុំ​ឲ្យ​លោក គឹម សុខ បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​សប្តាហ៍​មុននេះ​។​
​តុលាការ រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​លោក គឹម សុខ ពីបទ​ញុះញង់ និង​បរិហារកេរ្តិ៍​បក្ស​កាន់អំណាច​តាម​បណ្ដឹង​របស់​សម្តេច ហ៊ុន សែន​។​
​សូមបញ្ជាក់ថា លោក គឹម សុខ បាន​ពឹងពាក់​លោក ជូ​ង ជូ​ងី ឲ្យ​ធ្វើជា​មេធាវី​ការពារ​ក្តី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ​ជា​ថ្ងៃ​ដែល​លោក​បាន​ដើរ​ចូលទៅ​បំភ្លឺ​នៅ​តុលាការ ប៉ុន្តែ​លោក​មេធាវី​មិនបាន​ចូលរួម​ការពារ​ក្តី​ឲ្យ​នោះទេ​ដោយសារ​ជាប់រវល់​ការពារ​ក្តី​មួយ​ករណី​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ​។ ទោះបីជា​លោក គឹម សុខ ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ ដោយសារ​មិនទាន់មាន​មេធាវី​ក្តី​ក៏​តុលាការ​នៅតែ​បន្ត​នីតិវិធី​របស់ខ្លួន ហើយ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​៕

ScreenShot316

លោក យុង ផានិត ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ​ជួប​សម្លាប់​

​រាជធានី​ភ្នំពេញ​៖​លោក យុង ផានិត ត្រូវបាន​គណៈមេធាវី​តែងតាំង​ឲ្យ​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ជួប សម្លាប់ ដែលជា​ជនសង្ស័យ​បាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​លេចធ្លោ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ។​
​លោក យុង ផានិត ធ្លាប់បាន​បំពេញការងារ​ជា​មេធាវី និង​បាន​ការពារ​ក្ដី​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ព្រហ្មទណ្ឌ​មួយចំនួន​ហើយ​លោក​បានធ្វើការ​ចាប់តាំងពី​ឆ្នាំ ១៩៩៦ មកម្ល៉េះ ជាពិសេស​លោក​ក៏​ធ្លាប់បាន​ធ្វើជា​មេធាវី​ការពារ​ក្តី និង​ជា​មេធាវី​នៅ​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ភាគី​ស៊ីវិល​ផងដែរ​។​
​លោក យុង ផានិត បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ប្រសិនបើ​ករណីនេះ​វា​មាន​ភាពស្មុគស្មាញ​ខ្លាំង​លោក​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​ឲ្យ​បានច្បាស់លាស់​រឿងក្តី​នេះ​បន្ថែម ។ លោក​បន្តថា ចំពោះ​ករណីនេះ លោក​អាច​នឹង​ជួបពិភាក្សា​ជាមួយ​កូនក្តី​ដើម្បី​ស្នើ​សុំឱ្យ​តុលាការ​ពន្យារពេល​បើក​សវនាការ​ដើម្បី​ឲ្យ​លោក​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​អំពី​សំណុំ​រឿងនេះ​ឲ្យ​បាន​ច្បាស់​ហើយ​លោ​កថា​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ការពារ​កូនក្តី​លោក​។​
​ទាក់ទង​រឿងក្តី​ខាងលើនេះ យ៉ាងហោចណាស់​ក៏មាន​មន្ត្រី CNRP ម្នាក់​និង​អ្នកវិភាគ​នយោបាយ​ម្នាក់​បានគេច​ខ្លួន និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារតែ​បាន​និយាយ​ចោទប្រកាន់​ទៅលើ​បក្ស​កាន់អំណាច​ថា បានរៀបចំ​គម្រោង​សម្លាប់​លោក កែម ឡី ៕

eout_ang

សមត្ថកិច្ច​ចាប់ចោរ​លួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់​នៅ​ស្រុក​ស្នួល​

​ដោយ​៖ វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រះ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ប្រដេញ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភ្លាមៗ​ក្នុងចំណោម​បក្ខពួក​២​នាក់ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង ដោយ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​
​ករណី​អំពើ​លួច​កាច់​សោរ​.​ក ម៉ូតូ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​តេ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។
​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ជីប ជាតិ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក​ជ្រីវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​រួមទាំង វត្ថុតាង​មាន​ម៉ួ​តូ​០១​គ្រឿង​ម៉ាក ឌ្រី​ម​សង់​125​ឆ្នាំ 2014 ព័​ណ​ខ្មៅ គ្មាន​ស្លាក​លេខ​ជា​មធ្យោបាយ របស់​ជន​មាន​តម្រុយ​ជិះ​ធ្វើ​សកម្មភាព​និង​ស្លាក​លេខ​ក្រចេះ​1B-7822 ជា​របស់​ជនរងគ្រោះ​។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ស្លាក​លេខ​ក្រ ចេះ​1B-7822 ត្រូវបាន​បក្សពួក​ម្នាក់ ទៀត​ឈ្មោះ អោ ប៊ុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ជិះ​គេចខ្លួន​យកទៅ​បាត់​។​
​បច្ចុប្បន្ន ជន​មាន​តម្រុយ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​៕

16900285_1836137993291429_1998449349_n16831688_1836137996624762_1502462027_n

ប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ​២​គ្រាប់​ជូន​អង្គភាព​កំចាត់មីន

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រះ​ផុស បានប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ជូនទៅ​អង្គភាព​កំចាត់មីន​( HALOTRUST )​ដើម្បី​ធ្វើ​ការដុត​កំទេចចោល​។​
អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានបញ្ជាក់​ប្រាប់ថា​៖​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​នេះ គឺ​ប្រភេទ​គ្រាប់​ត្បាល់​៨២​មិល្លីម៉ែត្រ ដែល​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ចំណុច​ភ្នំ​អា​រី ស្ថិតក្នុង​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​
លោក​បន្តថា គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ខាងលើ​ពេលនេះ​ត្រូវបាន​ប្រគល់​អោយទៅ​អង្គភាព​កំចាត់មីន​(HALOTRUST)​និង​ធ្វើ​ការដុត​កំទេចចោល នៅនឹងកន្លែង​៕

Untitled-1

Man City ត្រៀម​លុយ​ដ៏​មហាសាល​ទិញ Messi

​បាល់ទាត់​៖​យោងតាម​របាយការណ៍​ក្លិប​មេឃ​ខៀវ Manchester City បាន​ឲ្យ​ដឹងថា ក្លិប​កំពុង​ត្រៀម​លុយ​ដ៏​មហាសាល​ដើម្បី​ប្រមាញ់​ទិញយក​កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​រដូវក្តៅ​ខាងមុខនេះ ខណៈដែល​កិច្ចចរចា​កុងត្រា​ថ្មី​បាន​ជាប់​គាំ​នោះ​។
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៩​ឆ្នាំ​រូបនេះ កិច្ចសន្យា​នៅឯ​កីឡដ្ឋាន Camp Nou សល់​ត្រឹមតែ​១៦​ខែ​ប៉ុណ្ណោះ ហើយ​ត្រូវគេ​រំពឹងថា Messi អាច​នឹង​ចាក​ចេញពី​ក្រុម​មួយ​នេះ គ្រា​ដែល​អនាគត​របស់គាត់​នៅ​មិន​ប្រាកដប្រជា​មួយក្រុម​តា​ត់​តា​ឡាន​នេះ​។​
​តាម​ប្រភពព័ត៌មាន​ពី​កាសែត Mirror បាន​ឲ្យ​ដឹងថា ក្លិប Man City គ្រោង​នឹង​ផ្តល់ជូន​តម្លៃ​១០០​លាន​ផោន សម្រាប់​កីឡាករ​ឆ្នើម​របស់​ពិភពលោក​៥​សម័យកាល​រូបនេះ ហើយ​ជឿថា Messi អាច​នឹង​ពិចារណា​ចំពោះ​តម្លៃ​នេះ គ្រា​ដែល Barcelona កំពុងតែ​ជួប​ភាព​តឹងតែង​ក្នុងការ​តំឡើង​ប្រាក់​ឈ្នួល​ប្រាក់​សម្រាប់ Messi នោះ​។​
​គួរ​បញ្ជាក់ថា Messi ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤៨០ ក្នុងការ​បង្ហាញខ្លួន​៥៥៥​លើក​និង​ឲ្យ​ក្រុម​នេះ​ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ La Liga ៨​ដង​៕

hqdefault

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវសភា​អនុម័ត​ទាំងស្រុង

​រាជធានី​ភ្នំពេញ​៖បន្ទាប់ពី​បើក​កិច្ចប្រជុំ​វិសាមញ្ញ​អស់​រយៈពេល​ជិត ២​ម៉ោង នៅ​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​រដ្ឋសភា​បានអនុម័ត​ទាំងស្រុង ដោយ​សំឡេង​សមាជិក​រដ្ឋសភា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៦​រូប ​។​
​គួរ​បញ្ជាក់ថា សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រៀបចំ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦០​រូប ហើយ​បាន​ចូល​មកដល់​រដ្ឋសភា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ការរៀបចំ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ បានធ្វើ​បន្ទាប់ពី​មានការ​លើកឡើង ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​សភាវិសាមញ្ញ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧៕

fn-2017-02-20-09-47-13-0f85fa22e-8a75-4b3f-8861-8c3af2d13878

ជិះ​ម៉ូតូ​លឿនមិនប្រយ័ត្ន​ដួល​បោក​ក្បាល​​ស្លាប់​

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​លឿន​ដួល​បោក​ក្បាល​នឹង​ថ្នល់​ដោយ​ខ្លួនឯង ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២១ ភ​មិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រឿ​ន ភាព ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល (​ស្លាប់​កន្លែងកើតហេតុ​) បាន​បើកបរ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្មាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-1174 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ម៉ូតូ និង​សាក​សាកសព សមត្ថកិច្ច​បាន​រក្សាទុក ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

L2

ម៉ាឡេស៊ី ៖ ជនសង្ស័យ​កូរ៉េខាងជើង​ទាំង​បួន​នាក់​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​វិញ​ហើយ​

​ម៉ាឡេស៊ី​៖​ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​ជឿជាក់ថា ជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង​ទាំង​៤​នាក់​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ លោក គីម ជុង​ណាំ ដែល​ប៉ូលិស​ម៉ាឡេស៊ី​កំពុង​តាម​ស្វែង​ចាប់ខ្លួនបាន​ត្រឡប់​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​វិញ​ហើយ គឺ​តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ​មកម្ល៉េះ​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia ។​
​គួរ​បញ្ជាក់ថា ក្រៅពី​ជន​ជនសង្ស័យ​ជនជាតិ​កូរ៉េខាងជើង​ទាំង​៤​នាក់​នេះ ប៉ូលិស​ម៉ាឡេស៊ី​ក៏បាន​ចាប់​ចា​រក​ជន និង​ជា​ជនសង្ស័យ​ចំនួន​៤​នាក់​រួចហើយ​រួមមាន​៖ ស្ត្រី​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម ដែល​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ Doan Thi Huoung, ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Siti Aisyah និង​មិត្ត​ប្រុស​ជា​ជនជាតិ​ម៉ាឡេស៊ី​របស់​នាង មានឈ្មោះ Muhammad Farid Jalaluddin និង​បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ទៀត ដែល​កាន់​លិខិតឆ្លងដែន​របស់​ប្រទេស​កូរ៉េខាងជើង នៅក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​៕

fn-2017-02-17-09-11-25-0

នារី​​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​

រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេងម្នាក់​ត្រូវបាន​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មុខក្រសួង​ការពារជាតិ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌​ស ស្លាក​លេខ​កំពង់ចាម 1J-9626 ធ្វើដំណើរ​តែម្នាក់ឯង​តាម​វិថី​សហ​ព​ន្ធ័​រុស្ស៊ី លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជន​ស្ស័​យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​កាបូប​នាង​បាត់បង​សម្ភារៈ​ជាច្រើន និង​បណ្តាល​ឲ្យ​រូបនាង​ដួល​ម៉ូតូ ហើយ​បោក​ក្បាល​ទៅនឹង​ថ្នល់​មួយ​ទំហឹង​ហូរឈាម​ស្រោច​ក្បាល​សន្លប់​បាត់ស្មារតី​តែម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ក្រុមចោរ​នោះបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ស​ម្រោ​ល​។​
​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះបាន​ហៅ​រថយន្ត​សាមុយ ដើម្បី​ឲ្យ​មក​យក​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​បាន​ចុះមក​យក​ម៉ូតូ​នារី​រងគ្រោះ​ទៅ​រក្សាទុក​៕

16830946_1358664390843897_2392492306580451554_n-1fn-2017-02-20-08-16-59-1 fn-2017-02-20-08-16-59-2