រាជធានីភ្នំពេញ ៖តាមការគ្រោងទុកនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ជាមួយគ្នានេះពលរដ្ឋមកពីសហគមន៍បឹងកក់បានលើកគ្នាស្រែកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោកស្រី ទេព វន្នី ខណៈដែលតុលាការកំពុងតែកាត់ទោសលោកស្រីពាក់ព័ន្ធករណីហិង្សាអំឡុងឆ្នាំ២០១៣។
គួរបញ្ជាក់ថា សវនាការព្រឹកនេះដឹកនាំដោយលោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ៕
អ៊ីរ៉ាក់ ៖កងទ័ពអ៊ីរ៉ាក់ប្រុងប្រៀបខ្លួនដើម្បីវាយលុកនៅលើប្រលានយន្តហោះក្រុង Mossoul ដែលបន្ទាយធំចុងក្រោយរបស់ក្រុមប្រដាប់អាវុធជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
កងទ័ពអ៊ីរ៉ាក់ដោយមានជំនួយពីកងទ័ពសម្ព័ន្តមិត្តក្រោមបញ្ជាការរបស់អាមេរិក បានពង្រឹងតួនាទីរបស់ខ្លួនថែមទៀតក្នុងរយៈពេល ៤ថ្ងៃបន្ទាប់ពីការបើកប្រតិបត្តិការវាយលុកទៅលើក្រុង Mossoul ដ៏ចំណាស់នៅភាគខាងលិចរួចមក។ ទន្ទឹមនោះទ័ពអ៊ីរ៉ាក់នឹងបើកប្រតិបត្តិការវាយលុកបន្ថែមទៀតទៅលើតំបន់នានាដែលស្ថិតនៅជុំវិញភាគខាងត្បូងជាប់ច្រាំងទន្លេ Tigre ដែលកាត់ក្រុង Mossoul ជាពីរផ្នែក។
យោងតាមអ្នកទទួលខុសត្រូវផ្នែកស៊ើបការណ៍របស់អាមេរិកមួយរូបបានឲ្យដឹងថា ពួកជីហាតប្រដាប់អាវុធ មាននៅសេសសល់តែប្រមាណ២០០០នាក់ប៉ុណ្ណោះនៅក្នុងតំបន់នោះ ខណៈពួកជីហាតដែលនៅមុនការវាយលុកលើកដំបូងនៅថ្ងៃទី១៧តុលា មានគ្នាប្រមាណពី៥០០០នាក់ទៅ៧០០០នាក់៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានប្រទះឃើញក្បាលគ្រាប់និងគ្រាប់បែក នៅចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងក្រុមទី២៦ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណៈចុះងូតទឹក។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់អោយដឹងថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញមានប្រភេទគ្រាប់បែកសូវៀតចំនួន១ គ្រាប់នៅផ្ទុះ១០០% និងប្រភេទក្បាលគ្រាប់ 75mm ចំនួន១គ្រាប់ដែលឈ្មោះ ឌុច សុខហួរ ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅចំណុចខាងលើប្រទះឃើញខណះទៅចុះងូតទឹកក្នុងស្ទឹងសង្កែ ។
បច្ចុប្បន្នគ្រាប់បែកនិងក្បាលគ្រាប់ខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការប្រគល់ឲ្យទៅអង្គភាពកំចាត់មីនយកចាត់ការទៅតាមជំនាញ៕
ម៉ាឡេស៊ី ៖ស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសម៉ាឡេស៊ី បាននិយាយថា ជនសង្ស័យ៣នាក់ដែលត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មលើលោក គីម ជុងណាម នោះត្រូវដោះលែងជាបន្ទាន់។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មា Reuters។
ស្ថានទូតកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ស្ត្រីកាន់លិខិតឆ្លងដែនវៀតណាមម្នាក់ ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ និងបុរសជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ខ្លួនដោយគ្មានហេតុផល។
រហូតមកទល់នឹងពេលនេះ រឿងក្តីលោក គីម ជុងណាំ នៅតែបន្តការប្រទាញប្រទង់ ខណៈសមត្ថកិច្ចម៉ាឡេស៊ីទើបកំណត់បានជនសង្ស័យពីររូបទៀតដែលសុទ្ធតែជាជនជាតិកូរ៉េខាងជើង ក្នុងនោះរួមមានទាំងមន្ត្រីទូតកូរ៉េខាងជើងម្នាក់ផងដែរ។ ប៉ុន្តែរឿងប៉ូលិសស្នើសុំសួរចម្លើយមន្ត្រីទូតកូរ៉េខាងជើងដ៏គួរឲ្យសង្ស័យរូបនោះ នៅមិនទាន់ទទួលបានការអនុញ្ញាតពីស្ថានទូតកូរ៉េខាងជើងនោះឡើយ។ បន្ថែមពីនេះ អាជ្ញាធរក៏មិនទាន់មានព័ត៌មានស្តីពីសាច់ញាតិលោក គីម ជុងណាំ មកស្នើសុំធ្វើតេស្ត DNA ដើម្បីទទួលយកសាកសពលោកនៅឡើយដែរ។
គួរបញ្ជាក់ថា លោក គីម ជុងណាម ដែលជាបងប្រុសម្ដាយទីទៃជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ ត្រូវបានគេធ្វើឃាតនៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងគួឡាឡំពួរ កាលពីសប្ដាហ៍មុន អំឡុងពេលលោកត្រៀមខ្លួនឡើងយន្តហោះហោះហើរទៅកាន់ទីក្រុងម៉ាកាវ៕
រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់បាននាំសហាយមកដល់ក្នុងបន្ទប់ តែចៃដន្យត្រូវប្តីមកតាមទាន់ក៏ចាក់សោពីខាងក្រៅបន្ទប់ ហើយរត់ទៅប្តឹងប៉ូលីសឲ្យមកចាប់ខ្លួន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់ និងបុរសជាសហាយធ្លាក់ទាក់ទងគ្នាយូរហើយ ហើយគាត់ក៏ព្រមានបុរសជាសហាយនោះឲ្យឈប់ទាក់ទងប្រពន្ធគាត់ តែបុរសនោះមិនស្តាប់ឡើយ។ លុះដល់ថ្ងៃកើតហេតុបុរសជាប្តីបានចេញក្រៅបាត់ ហើយពេលត្រលប់មកវិញក៏លឺសំលេងបុរសជាសហាយនៅក្នុងបន្ទប់ខ្លួន រួចគាត់ក៏បានយកសោរមកចាក់ពីក្រៅ ហើយរត់ទៅប្តឹងប៉ូលីសតែម្តង។
បុរសជាសហាយឈ្មោះ កែវ ហៃ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសារភាពថា គាត់បានទាក់ទងស្ត្រីជាប្រពន្ធគេនេះរយៈពេលជិតកន្លះឆ្នាំហើយ ហើយធ្លាប់រួមមេត្រីជាមួយគ្នា២-៣ដងថែមទៀតផង។ បន្ទាប់ពីស្តាប់ការរៀបរាប់ពីបុរសសហាយរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ចូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនជាតិវៀតណាម ជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានពិនិត្យទៅលើជនជាតិវៀតណាមចំនួន៤៤នាក់ ក្នុងនោះស្រីចំនួន១០នាក់ តែមានឯកសារស្នាក់នៅត្រឹមត្រូវចំនួន១៩នាក់ ស្រី០៣នាក់ ។ ចំណែក២៥នាក់ទៀតគ្មានឯកសារស្នាក់នៅនោះទេ ដែលពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ សម្រាប់ពួកគេទាំង២៥នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕
ហុងកុង ៖តុលាការក្រុងហុងកុងបានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំនៃទីក្រុងហុងកុងលោក Donald Tsang ជាប់ពន្ធនាគារចំនួន២០ខែ ក្រោមបទប្រកាន់ពាក់ព័ន្ធរឿងក្តីពុករលួយក្នុងអំឡុងពេលលោកនៅកាន់តំណែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ។
គួរបញ្ជាក់ថា លោក Donald Sang មានវ័យ៧២ឆ្នាំ បានកាន់មុខតំណែងជាមេដឹកនាំនៃទីក្រុងហុងកុងអស់រយៈ០៧ឆ្នាំរាប់ចាប់ពីឆ្នាំ២០០៥ ហើយរូបលោកគឺជាមន្ត្រីដែលមានអាយុច្រើនជាងគេបំផុតដែលត្រូវបានផ្តន្ទាទោសនៅក្នុងសំណុំរឿងកម្រិតព្រហ្មទណ្ឌ៕
រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានព្រមានថា នឹងប្រើកម្លាំងទ័ពបង្ក្រាបបាតុកម្ម ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខ។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា មានអ្នកខ្លះមិនទាន់បានស្អីផង មកអួតថា ខ្លួននឹងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ហើយបានអះអាងថា នឹងបង្ក្រាបអ្នកមិន ទទួលស្គាល់លទ្ធផលបោះឆ្នោត។ សម្តេចបន្តថា បង្ក្រាបអ្វីបើកម្លាំងទ័ព នៅក្នុងដៃរបស់សម្តេច ហើយហ្នឹង៕
ភ្នំពេញ ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅ ទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែរថយន្តដឹកឥដ្ឋ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅ បុកនិងកិននៅក្នុងខណៈពេលដែលពួក នាងកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅច្រាស់ គ្នាហើយពេលទៅដល់ត្រង់ចំណុចផ្លូវបំបែងស្តុប រថយន្តធុនយក្សនេះ មិនបានបន្ថយល្បឿនទេ ទោះបីជាឃើញស្តុបឈប់អោយ អ្នកជិះម៉ូតូកំពុងឆ្លងកាត់ពីមុខទេ ទើបបង្កគ្រោះថ្នាក់បែបនេះ បន្ទាប់មកអ្នកបើកបរ រថយន្តបង្កខាងលើបាន ចុះរត់គេចខ្លួនបាត់ស្រមោល។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២០០៤ ត្រង់ចំណុចកែងផ្លូវវត្តអង្គតាមិញ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះដែលស្លាប់នោះឈ្មោះ ឡុង សែន អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ សម្លៀកបំពាក់ យីហោ 《វ៉ាសថ៍ អឹភែរឹល ខេមបូឌា》ចំណែកស្ត្រីម្នាក់ទៀត ដែលរងរបួសធ្ងន់នោះឈ្មោះ សាត សុខេម អាយុ៣៨ឆ្នាំមុខរបរជាកម្មការិនីរោងចក្រជាមួយគ្នា និងត្រូវជាមិត្តភក្ដិជាមួយអ្នកស្លាប់។ នាក់៣ស្នាក់នៅបន្ទប់ក្បែរគ្នាក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសម្នាក់ ដែលជាអ្នកឌុបឈ្មោះ ផាត វ័ន អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូ ឌុបមានរបួសស្រាល ហើយបុរសនេះត្រូវជាប្ដីរបស់ស្ត្រីដែលរងរបួសធ្ងន់នោះ អ្នកទាំងបីនាក់នោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AL-1623។ ដោយឡែករថយន្ត បង្កម៉ាក FUSO ពណ៏សពាក់ស្លាកលេខភ្នពេញ3C-1352 ជារថយន្តដឹកឥដ្ឋ ហើយអ្នកបើកបររត់បាត់ ស្រមោល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូឌុបគ្នាធ្វើ ដំណើរក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តបង្កដឹកឥដ្ឋពេញនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿន។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវបំបែកស្តុប រថយន្តនោះ មិនបានបន្ថយល្បឿននោះឡើយ នៅតែបើកលឿដដែល ហើយក៏បានជ្រុលទៅបុកនិងកិនអ្នកជិះម៉ូតូខាងលើ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្ដង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួន ទៅបាត់ស្រមោល ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ហើយសាកសពត្រូវក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់មករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖វិធិន
ក្រចេះ ៖ស្ត្រីចំណាស់ម្នាក់ ត្រូវជនដៃដល់មិនស្គាល់មុខ លបវាយនឹងដំបងឈើជ្រុងដល់លើផ្ទះ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ាប គឹមហេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយច្រកស្ករនៅលើផ្ទះ នៅពីរនាក់បងប្អូនជីដូនមួយឈ្មោះ វង ណាន ភេទស្រី អាយុ៨៨ឆ្នាំ (ជរា) ខណៈដែលឈ្មោះវង ណាន ដេកលង់លក់ ស្ត្រីរងគ្រោះ ក៏បានស្រែកហៅឲ្យជួយព្រោះត្រូវគេវាយនឹងដំបងចំក្បាលបណ្តាលឲ្យបែក ។
ប្រភពដដែល បានបន្តថា ពេលនោះដោយសារបងជីដូនមួយឈ្មោះ វង ណាន ត្រចៀកថ្លង់ស្តាប់អត់ឮ ស្ត្រីរងគ្រោះក៏លូនទៅកន្លែង ឈ្មោះ វង ណានដេក ហើយឈ្មោះ វង ណាន ក៏បានចាប់ដៃស្ត្រីរងគ្រោះ មានសភាពត្រជាក់ និងស្ទាបក្បាល មានឈាម ក៏បានស្រែកហៅកូនក្មួយដែលរស់នៅជិតគ្នាអោយជួយ ហើយ និងបញ្ចូនស្ត្រីរងគ្រោះ មកមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏ត្រូវបញ្ចូនបន្តទៅមន្ទីរបង្អែកខេត្តក្រចេះតែម្ដង ។
បន្ទាប់ពីទទួលបានពត័មានអំពីករណីខាងលើភ្លាម កម្លាំងនគរបាលជំនាញស្រុកសំបូរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញា ដែលវាយទៅលើស្ត្រីរងគ្រោះឲ្យរងរបួសអត់ដឹងមូលហេតុ ។ នៅកន្លែងកើតហេតុមានបន្សល់ឈើបួនជ្រុងលើផ្ទះជនរងគ្រោះមួយកំណាត់ និងនៅកាំជណ្ដើរមួយកំណាត់៕
ម៉ានីល ៖អាជ្ញាធរហ្វីលីពីនបាននិយាយ យ៉ាងហោចណាស់និស្សិតមហាវិទ្យាល័យ១៣នាក់ និងអ្នកបើកបររថយន្តក្រុងម្នាក់បានស្លាប់ ខណៈដែលច្រើននាក់ផ្សេងទៀតរងរបួសនៅពេលរថយន្តក្រុងនោះ បុកទៅនឹងបង្គោលភ្លើង នៅតំបន់ភ្នំមួយ ក្នុងប្រទេសហ្វីលីពីន។ នេះដោយយោងតាម ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរបន្តថា រថយន្តក្រុងនោះបានដឹកនិស្សិតជំទង់ៗជាង ៥០នាក់ និងគ្រូបង្រៀនម្នាក់ ធ្វើដំណើរកម្សាន្ត នៅពេលអ្នកបើកបរបានបាត់បង់ម្ចាស់ការ អំឡុងពេលបើកបរលើផ្លូវតាមចង្កេះភ្នំ នៅតំបន់តាណាយ។
ប៉ូលិសហ្វីលីពីនបាននិយាយថា និស្សិត១០នាក់ បានស្លាប់នៅនឹងកន្លែង ខណៈនិស្សិត ៤នាក់ទៀត ក្នុងនោះមានទាំងអ្នកបើកបរផងដែរ បានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកនិស្សិតជិត ៤០នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ដែលត្រូវការបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យធំ៕
រាជធានីភ្នំពេញ ៖បុគ្គលិកសារព័ត៌មានកាសែតរស្មីកម្ពុជា និងទូរទស្សន៍ CNC ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារតែត្រូវរថយន្តចាក់បេតុងកិនបែកក្បាល ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ ស្រូយ នីកា បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥៨ ហ្សេហ្សិត ផ្លូវនរោត្តម ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់កើតឡើងដោយសារតែរថយន្តចាក់បេតុងបើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តចាក់បេតុង ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
ភ្នំពេញ ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ខណៈពេលកំពុងអង្គុយចាំដឹកម៉ូយនៅក្បែរការដ្ឋានសំណង់មួយកន្លែង ស្រាប់តែក្អួតធ្លាក់ឈាមហើយបានដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះមានឈ្មោះ កៅ គន្ធី អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប គាត់ជាបុរសពោះម៉ាយ ដែលប្រពន្ធគាត់បានមានស្នហ៍ថ្មី និងបានចាកចេញពីគាត់អស់រយៈពេលជាង៣ឆ្នាំមកហើយ បុរសនោះ មានទីលំនៅក្បែរចំណុចកើតហេតុខាងលើ។
សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា បុរសរងគ្រោះខាងលើមានជម្ងឺក្រិនថ្លើម ដោយសារតែ គាត់មានវិបត្តិផ្លូវចិត្ត ប្រពន្ធរបស់គាត់មានស្នហ៏ថ្មី ហើយបានចាកចេញពីជីវិតរបស់គាត់ ដែលជាហេតុធ្វើឲ្យ គាត់ខូចចិត្ត បានយកស្រាធ្វើជាត្រីមុខ ដោយមួយថ្ងៃៗគិតតែពីផឹកស្រា មិនសូវហូបបាយឡើយ រហូតធ្វើឲ្យ មានជម្ងឺក្រិនថ្លើម។មិនតែប៉ុណ្ណោះក្រោយពេលដែលប្រពន្ធចាកចោលទៅ បុរសនោះបានស្នាក់នៅជាមួយ ម្ដាយនិងបងប្អូន ហើយបានប្រកបរបររត់ម៉ូតូឌុបទាំងខ្លួនមានជម្ងឺ និងបានសំកុកចាំដឹកម៉ូយ នៅត្រង់ចំណុច កើតហេតុនោះរាល់ថ្ងៃទៀតផង។ ដោយឡែកនៅវេលាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈពេលកំពុង អង្គុយចាំដឹកម៉ូយ គាត់បានហូបភេសជ្ជៈបាកាស អស់១កំប៉ុងហើយមួយសន្ទុះក្រោយមក ក៏ស្រាប់តែក្អួត ធ្លាក់ឈាម រួចក៏បានដួលប្រកាច់ស្លាប់ភ្លាមៗមួយរំពេចតែម្ដង។
ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយពេលកើតហេតុ សាកសពសត្រូវបាន ក្រុមគ្រួសារនាំយកទៅកាន់លំនៅដ្ឋាន និងបានផ្ដល់ព័ត៌មានជូននគរបាល ឲ្យចុះទៅជួយពិនិត្យកោសល្យ វិច័យ រួចធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖លោកមេធាវី ជួង ជូងី បានដាក់ពាក្យប្តឹង នៅថ្ងៃនេះ ជំទាស់ដីកាសម្រេចឃុំ ខ្លួនលោក គឹម សុខ អ្នកឃ្លាំមើល បញ្ហាសង្គម និងនយោបាយ ដែលចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលពាក្យប្តឹងចាស់នេះ នឹងស្នើសុំឲ្យលោក គឹម សុខ រស់នៅក្រៅឃុំជាបណ្តោះអាសន្ន៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍