ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ខឹងឪពុកម្តាយមិនដណ្តឹងប្រពន្ធអោយ សម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ជាក់ពីភាពទ្រាំលែងបានតទៅទៀត។ កម្លាំងទីបញ្ជាកាកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ករណីធ្វើអត្តឃាតដោយការចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹកនេះបានបង្ករការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង០០នាទីថ្ងែទី២៤ ខែមករា ឆ្នាំ២០១៧ត្រង់ចំនុចភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យុវជនគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួននេះដែរមានឈ្មោះសាន សល់ ភេទប្រុស អាយុ២៦ឆ្នាំ របរធ្វើស្រែរស់នៅក្នុងបន្ទុកជាមួយឪពុក ម្តាយឋិតនៅក្នងមូលដ្ឋានកើតហេតុខាងលើ នៅថ្ងៃកើតហេតុបានចូលទៅសម្ងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំហើយបានយកខ្សែចងគោចងកភ្ជាប់ទៅនឹងធ្នឹមបន្ទប់ទឹកសម្លាប់ខ្លួនតែម្តង៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖២នាក់ឪពុកកូនបានស្លាប់ភ្លាមៗខណះត្រូវបានរថយន្តបើកល្បឿនលឿនហើយរ៉េចង្កូតទៅបុកចំពីមុខពេញទំហឹងបណ្តាលអោយមនុស្សចូលក្រោមកង់ឡាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើបានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧នៅ ចំណុចTV.28350,47700ស្ថិតក្នុង ភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះ២នាក់ឪពុកនិងកូនជិះម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1L3268បើកបរដោយឈ្មោះសូ ភាព ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរជាកសិករ(ស្លាប់) អ្នករួមដំណើរជាកូនឈ្មោះវង សុផល ភេទប្រុសអាយុ ១៥ឆ្នាំ ជាសិស្ស(ស្លាប់)ទាំងពីរនាក់រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែករថយនបង្កម៉ាកកាម៉ាស់ពណ៌ប្រផះ គ្មានស្លាកលេខអ្នកបើកបរព្យាយាមរត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ប្រភពពីកន្លែងកើតហេតុប្រាប់ថានៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿបើកបរដោយជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៍ស្រាប់តែមានរថយន្ត១គ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនហើយបានរ៉េចង្កូតចូលក្នុងចំណែកផ្លូវខាងស្តាំម៉ូតូហើយបុកចំពីមុខពេញទំហឹងបណ្តាលអោយពីរនាក់ឪពុកកូនចូលក្រោមរថយន្តកិនស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានចុះទៅដល់ធ្វើការវាស់វែងរួច ប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ក្រចេះ៖តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងការអភិវឌ្ឍរីកចំរើនផ្នែកសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត អាជ្ញាធរខេត្តក្រចេះ រំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ចូលមកសម្រាកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនៗ ។ នេះបើតាមការលើកឡើងរបស់លោក ខណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រចាំការគណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរសត្វផ្សោតទន្លេមេគង្គក្រចេះ ។
លោក បានបន្តឲ្យដឹងថា សក្ដានុពលទេសចរណ៍ខេត្តក្រចេះ គឺមានតំបន់ទេសចរអន្លង់សត្វផ្សោត និងទឹកជួរកាំពី ក្នុងនោះតំបន់អន្លង់សត្វផ្សោត មានដល់ទៅ ៩កន្លែង ហើយអន្លង់ផ្សោតធំជាងគេនឹងមានផ្សោតរស់នៅច្រើនជាងគេ គឺអន្លងផ្សោតកាំពី ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាគ្រប់រដូវ ជាពិសេសអន្តរជាតិ ។
លោក បានបញ្ជាក់ថា ភ្ញៀវដែលមកទស្សនាសត្វផ្សោត អាចទស្សនាបានដោយរីករាយ ដោយជិៈទូកលេងនៅលើផ្ទៃទឹកទន្លេមេគង្គ ផ្ដិតរូបសត្វផ្សោត និងគយគន់ទេសភាពស្រស់ស្អាតប្លែកភ្នែក ។
លោក ឈ្នាង លន់ តំណាងសហគមន៍ទូកទេសចរណ៍ បានឲ្យដឹងថា តម្លៃដឹកជូនភ្ញៀវទស្សនាសត្វផ្សោត គឺនៅថេរ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតាឡើយ បើភ្ញៀវជាតិចាប់ពី៥នាក់ឡើង ៤ម៉ឺនក្នុងមួយម៉ោង ហើយបើភ្ញៀវអន្តរជាតិវិញ បើពីរនាក់ ម្នាក់ ៩ដុល្លាក្នុង១ម៉ោង បើចាប់ពី ៥នាក់ឡើង ម្នាក់ ៧ដុល្លាក្នុង ១ម៉ោង ។
អ្នកស្រី ឈាង ណាលីន ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ បានឲ្យដឹងដែរថា បច្ចុប្បន្នការលក់ដូរវត្ថុអនុស្សាវរីយ៍ដាច់ជាងពីមុន ដោយភ្ញៀវជាតិងាកមកមានការចាប់អារម្មណ៍ច្រើន ថែមទាំងមានភ្ញៀងនៅតាមបណ្ដារខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា កម្មង់ឲ្យធ្វើជាច្រើនថែមទៀតផង ចំពោះតម្លៃវិញនោះ លក់ក្នុងតម្លៃសមរម្យជូនទាំងភ្ញៀវជាតិ និងអន្តរជាតិ ។ ដោយឡែកសម្រាបផ្នែកសេវាកម្មម្ហូបអាហារនៅរម្មណីយដ្ឋានទឹកជួរកាំពីឯណោះវិញ ក៏មិនមានការប្រែប្រួលអំពីតម្លៃផងដែរ គឺលក់ក្នុងតម្លៃធម្មតាដូចគ្នា ។
ជាងនោះទៅទៀត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានភាពសប្បាយរីករាយទាំងផ្លូវកាយ ចិត្ត និងអារម្មណ៍ ជាមួយនឹងការសម្រាកលំហែរកាយលើផ្ទះទឹក ស្ដាប់សូរសម្លេងទឹកហូរ ចុះងួតទឹកដ៏ត្រជាក់ ញ៉ាំអាហារឆ្ងាញ់ពិសារ មានតម្លៃសមរម្យ ជាលក្ខណៈជួបជុំញាតិមិត្ត ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ។
លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា គណៈកម្មការអភិរក្សនឹងអភិវឌ្ឍន៍តំបន់ទេសចរ ក៏បានចុះអប់រំផ្សព្វផ្សាយផងដែរ អំពី សុវត្ថិភាពភ្ញៀវទេសចរ អនាម័យ តម្លៃសេវាកម្មផ្សេងៗ អោយលក់ក្នុងតម្លៃសមរម្យជូនភ្ញៀវទេសចរ ។
ទាក់ទិននឹងកំណើនភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅទឹកជួរកាំពី ក៏ដូចជាអន្លង់ផ្សោតកាំពី លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា បញ្ហាការបំពង់សំឡេងលឺខ្លាំង បញ្ហាកង្វះអនាម័យ ការបោះចោរកាកសំណល់ផ្សេងៗ ដូចជា វត្ថុរឹង រាវ ផ្លាស្ទីច និងក្រដាស់វេចខ្ចប់ជាដើម គឺជាហេតុដែលបង្ករឲ្យមានផលប៉ះពាល់ការរំខានដល់បញ្ហាសុខភាព សុវត្ថិភាព និងការរស់នៅរបស់សត្វផ្សោតនៅក្នុងអន្លង់កាំពីផងដែរ៕



រាជធានីភ្នំពេញ៖មេជួញដូរគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់ បានសារភាពថា ខ្លួនធ្លាប់បានបង់លុយចំនួន ៧ពាន់ ដុល្លារ និងម៉ូតូ Zommer-X មួយគ្រឿង ឲ្យទៅមន្ត្រីនគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីជាថ្នូរនឹងការដោះលែងរូបគេ ។ មេជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់នោះឈ្មោះ នែម រតនៈ អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាថ្មីនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ហើយរឹបអូសបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ថែមទៀត ។
ការឃាត់ខ្លួនជាថ្មីនៅផ្ទះជួលក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណដែល សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង ១ដើម មានគ្រាប់ ១គ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់៕

ដោយ៖បញ្ញា
ភ្នំពេញ៖កម្លាំងនគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌពងទឹកខណ្ឌដង្កោ ធ្វើការឡោមព័ទ្ធតាមរយៈ GPS ចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពកាច់.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១៣រសៀល ថ្ងៃទី២៥ខែមករាឆ្នាំ២០៧ដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមរយ:ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលាមានស្រុកកំណើត ភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាម្ចាស់តូចក្រតយានយន្ត ម៉ាក់ scopy 1FC-6648 បានបំពាក់ប្រពន្ធ GPS ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់បាននោះឈ្មោះ ស្រី សុភ័ក្រ អាយុ៣៥ឆ្នាំ មុខរបរកម្មករលីសែង និងទីកន្លែងមិនប្រាកដ មានស្រុកកំណើតនៅ ភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាម៌រ ខេត្តព្រៃវែង។
តាមការបង្ហាញរបស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹកបានអោយដឹងថា ដោយមានការសហការយ៉ាងយកចិត្តទុកដាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះទើបដល់ឈានដល់កំណត់មុខសញ្ញានិងភិនភាគ ទីតាំងយ៉ាងច្បាស់តាមរយ: GPS ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅប៉ុស្តិ៍នគរបាលពងទឹកដើម្បីបន្តនីតិវិធី និងរង់ចាំជនគ្រោះយកឯកសារពាក់ព័ន្ធដើម្បីប្រគល់ម៉ូតូជូនវិញ៕




រាជធានីភ្នំពេញ៖នគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ទៅចាប់ខ្លួនបុរសចំណាស់ម្នាក់ដល់ផ្ទះបន្ទាប់ពីបែកធ្លាយករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានសម្រេចរហូត៣ដង ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ុន ចាន់ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្តុំទួលតឹង កន្លែងផ្នូរខ្មោចភូមិសង្កាត់ខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ថ.ស.ព អាយុ៨ឆ្នាំ ស្នាក់នៅជាមួយម្តាយដែលមានសតិមិនប្រក្រតី និងជីដូនចំណាស់ដែលគ្មានលទ្ធភាពធ្វើអ្វីបានដោយរូបនាងកំព្រាឪពុកតាំងពីអាយុ២ខួបកម្ល៉េះ ។
ក្មេងស្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា បុរសចំណាស់ខាងលើបានលួងលោមនាងឲ្យទៅផ្ទះរបស់គេ រួចចាប់រំលោភដោយបង្ខំរហូតបានសម្រេចចំនួន៣ដងផ្ទួនៗគ្នា ។ ក្មេងស្រីដដែលបន្ត ក្រោយមកមានអង្គការមនុស្សធម៌មួយបានចុះទៅភូមិខាងលើ ក្មេងស្រីរងគ្រោះក៏បានរៀបរាប់ប្រាប់ពីអំពើដែលជនសង្ស័យប្រព្រឹត្តមកលើខ្លួន ទើបខាងតំណាងអង្គការបានទូរស័ព្ទទៅកាន់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធជាដាច់ខាតថា ខ្លួនមិនបានប្រព្រឹត្តអំពើអ្វីទាំងអស់ទៅលើក្មេងស្រីរងគ្រោះ គ្រាន់ត្រឹមជាអ្នកជិតខាងគ្នាប៉ុណ្ណោះ តែទោះបីជាយ៉ាងណាជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២រង់ចាំបន្តនីតិវិធីនៅពេលក្រោយ៕

ដោយ៖បញ្ញា
ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលូនចូលកន្លែងផ្ញើម៉ូតូបម្រុងលួចម៉ូតូ តែត្រូវបានសន្តិសុខឃើញទាន់នាំគ្នាព្រួតចាប់បានហើយវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ទើបប្រគាល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្លូវឌួនងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការរៀមរាប់ពីសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុគឹបានឃើញជនសង្ស័យនេះលូនចូលរបងដែលជាកន្លែងផ្ញើរបស់សហគ្រាស ឌីន ហាន ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើដើម្បីធ្វើសកម្មភាពលួចម៉ូតូ ខណៈពេដែលកំពុងធ្វើសកម្មភាពលួចម៉ូតូនោះ សន្តិសុខក៏បានឃើញទាន់ក៏នាំគ្នាដេញចាប់ រួចក៏ស្វាគមន៍ដោយកណ្តាប់ដៃ និងជើងតែម្តង បណ្តាលអោយជនរងគ្រោះបែកមុខបែកមាត់គួរអោយអាណិត រួចហើយក៏ប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពីពេលបានប្រគល់អោយសមត្ថកិច្ចបញ្ជូនទៅកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាត់ទោសតាមផ្លូវច្បាប់៕




បាល់ទាត់៖អ្នកចាត់ការក្រុម Manchester United លោក Jose Mourinho បានអះអាងថា លោកនឹងមិនហាមឃាត់ Wayne Rooney ទេប្រសិនបើប្រធានក្រុមរូបនេះសម្រេចចិត្តផ្លាស់ទៅលេងនៅប្រទេសចិននោះ។
នាពេលអនាគតកីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានក្លាយជាចំណុចមកពិភាក្សានៅរបស់ក្លិបនៅរដូវកាលនេះ បន្ទាប់ពី Rooney មិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងក្រោយការដឹកនាំរបស់លោក Mourinho នៅ Old Trafford ។
Rooney បានស៊ុតគ្រាប់ទី២៥០របស់ខ្លួននៅឲ្យ Man Utd ពេលតាមបានស្មើជាមួយក្រុម Stoke City កាលពីថ្ងៃសៅរ៍ និង
ត្រូវបានរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពីក្រុម Guangzhou Evergrande និង Beijing Guoan ផងដែល។
ក្លឹបជើងឯក Guangzhou Evergrande និងក្លឹប Beijing Guoan នៅក្របខណ្ឌ Chinese Super League របស់ចិនបានត្រៀមផ្តល់ប្រាក់ឈ្នួល៧០០.០០០ផោនក្នុងមួយសប្តាហ៍ដើម្បីអូសទាញ Rooney ឲ្យចាកចេញពី Man Utd នៅរដូវក្តៅនេះ។
កាសែត The Mirror បានដកស្រង់សម្តីលោក Mourinho ថា Rooney ប្រហែលជាយល់ព្រមចាកចេញ ពីព្រោះខ្លួនលែងក្លាយជាជម្រើសទី១ក្រោមការដឹកនាំរបស់លោកទៀតហើយ។ លោក Mourinho បាននិយាយថា ការសម្រេចចិត្តយ៉ាងណានោះគឺអាស្រ័យលើ Rooney។
Mourinho បានបន្តថា “វាអាស្រ័យលើគាត់។ ខ្ញុំមិនចូលចិត្តរិះគន់កីឡាករ ដែលសម្រេចចិត្តទៅលេងនៅចិនទេ។ វាគឺជាឆាកជីវិតរបស់ពួកគេ។ វាគឺជាការរៀបចំឆាកជីវិត និងជាការរៀបចំអាជីពរបស់ពួកគេ”៕

វ៉ាស៊ីនតោន៖ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ថា លោក Mike Pompeo ត្រូវបានព្រឹទ្ធសមាជិកសភាអាមេរិកបោះឆ្នោតអនុម័តទទួលស្គាល់ហើយ ជានាយកទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA ក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ។
ព្រឹទ្ធសមាជិកសភាបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ៦៦ទល់នឹង៣២សំឡេង ទទួលស្គាល់ លោក Mike Pompeo ជានាយកទីភ្នាក់ងារស៊ើបការសំងាត់ CIA ខណៈព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ Rand Paul បានបោះឆ្នោតជំទាស់៕

ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា យន្តហោះរបស់ចិនដឹកអ្នកដំណើរជាង១០០នាក់ បែកកង់នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ប៉ុន្តែពុំមានអ្នករងគ្រោះទេ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា យន្តហោះនេះមានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់៕

ហាណូយ៖ស្ត្រីម្នាក់ត្រូវបាននគរបាលវៀតណាមឃាត់ខ្លួនពាក់ព័ន្ធករណីសកម្មភាពរិះគន់រដ្ឋាភិបាល តាមរយៈអ៊ិនធើណែត។ នេះបើតាមយោងការផ្សាយទីភ្នាក់ងារសារព័ត៌មាន Strait Times។
សារព័ត៌មានដដែលបញ្ជាក់ថា ស្រី្តដែលឃាត់ខ្លួននោះមានឈ្មោះ Tran Thi Nga អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅខេត្តភាគខាងជើងរបស់វៀតណាម ដែលនគរបាលចោទថា គេហទំព័ររបស់គាត់ មានការផ្សព្វផ្សាយយុទ្ធនាការតាមការសរសេរ និងវីឌីអូបំផុសឲ្យសាធារណជនងើបឡើងប្រឆាំងរដ្ឋាភិបាល៕

វ៉ាស៊ីនតោន៖លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីថ្មីរបស់អាមេរិកបានចុះហត្ថាលេខាដកខ្លួន ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ជាផ្លូវការតាមអ្វីដែលលោកបានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
ក្រុមការងាររបស់លោកត្រាំបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងធ្វើកិច្ចចចារជាលក្ខណៈបុគ្គលជាមួយនឹងភាគីនៃកិច្ចព្រមព្រៀង TPP ដែលនេះមានន័យថា រដ្ឋបាលអាមេរិកអាចនឹង ស្វែងរកការព្រមព្រៀងថ្មីជាមួយនឹងបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង TPP ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះមានសមាជិកចូលរួម១២ប្រទេសដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិកកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានលុបចោល បើសិនជាទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកខ្លួន៕

គូឡាឡាំពួរ៖មនុស្ស៤នាក់ ក្នុងនោះមានជនបរទេស៣នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនដោយជាប់ សង្ស័យពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS មានមូលដ្ឋាននៅតំបន់ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ប៉ូលិសបាននិយាយថា ជនសង្ស័យទាំងបួននាក់ខាងលើរួមមាន ជនជាតិហ្វីលីពីនម្នាក់ អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដែស២នាក់ អាយុ២៧ឆ្នាំ និង២៨ឆ្នាំ ព្រមទាំងស្ត្រីម្នាក់មានអាយុ២៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ ពួកគេទាំងនេះត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុង សាបាស (Sabah) និងទីក្រុងគូឡាឡាំពួរ នៅចន្លោះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា កន្លងទៅនេះ ក្រោមបទសង្ស័យជាប់ទាក់ទិននឹងក្រុម ISIS ក្នុងការរៀបចំគំរោងបង្កើតចំណុចឆ្លងកាត់សម្រាប់ក្រុមភេរវករ ពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅកាន់កោះមិនដាណាវ នៃប្រទេសហ្វីពីន។
ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ខ្សែបណ្ដាញក្រុម ISIS ថ្មីនេះមានមូលដ្ឋាននៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន គឺត្រូវបានបង្កើតឡើងដោយអតីតសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Malaya មានឈ្មោះថា Mahmud Ahmad ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយឧទ្ទាម Abu Sayyaf៕

រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង បង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជាដែលត្រូវលក់រាយចាប់ពីថ្ងៃទី២២ ខែមករា ដល់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ មានដូចជា៖

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍