រាជធានីភ្នំពេញ៖ហាងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ «លាភរហូត» ដែលមានបង្កប់សេវាបម្រើផ្លូវភេទត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កាកាបចុះបង្ក្រាប។
ប្រតិបត្តិការខាងលើធ្វើឡើងនៅល្ងាចម្សិលមិញ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមួយកន្លែង ក្នុងនោះកម្លាំងចម្រុះបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៦នាក់ ដកហូតបានស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន រួមជាមួយលុយដុល្លារក្លែងក្លាយជាច្រើនទៀត។
មន្ត្រីប្រតិបត្តិការបានឲ្យដឹងថា មនុស្សដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះ មានស្រី៥នាក់ និងខ្ទើយម្នាក់ ដែលសង្ស័យថា ជាអ្នករកស៊ីបម្រើសេវាផ្លូវភេទ។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលបានរកឃើញ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន ដែលបញ្ជាក់ថា ទីតាំងម៉ាស្សាកោសជប់មួយនេះ មានបង្កប់សេវាបម្រើផ្លូវភេទ។ ក្រៅពីនេះកម្លាំងនគរបាលបានរកឃើញលុយក្លែងក្លាយ ចំនួន៥៧០ដុល្លារ ដែលក្រុមនេះទុកសម្រាប់បន្លំដូរយកលុយភ្ញៀវ ដែលចូលទៅម៉ាស្សាកោសជប់ និងរួមភេទ នៅក្នុងហាងរបស់ខ្លួន។
ដោយឡែកមនុស្ស និងវត្ថុតាងត្រូវបានកម្លាំងនគរបាល នាំទៅសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕




ខេត្ដសៀមរាប៖ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្ដសៀមរាប ប្រមាណ៦០នាក់កាលពីម្សិលមិញបានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ទាមទារឲ្យដោះលែងតំណាងពួកគាត់វិញ ដោយអះអាងថាការចាប់ខ្លួនតំណាងរូបនោះជារឿងអយុត្ដិធម៌។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនតំណាងសហគមន៍ដីធ្លីម្នាក់នៅនៅភូមិត្បែងលិច ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចាន់ រិទ្ធ ហើយបានបញ្ជូនខ្លួនមកតុលាការ ដោយចោទពីបទឆបោកទឹកប្រាក់ជិត៣ម៉ឺនដុល្លារពីឈ្មួញទិញដីឈ្មោះ យឹម សារីន ។ ប៉ុន្តែពលរដ្ឋថា ជាអំពើអយុត្តិធម៌ទៅវិញ ។
អ្នកស្រី ម៉ាប់ ផឹប សមាជិកសហគមន៍នៅភូមិត្បែងលិច ស្រុកបន្ទាយស្រី ឲ្យដឹងថា ការឃុំខ្លួនលោក ចាន់ រិទ្ធ អ្នកស្រីថាជារឿងអយុត្ដិធម៌ ព្រោះលោក ចាន់ រិទ្ធ ជាជនរងគ្រោះធ្លាប់ត្រូវជនមិនស្គាល់មុខបាញ់គម្រាមទៅលើគេជាច្រើនគ្រាប់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់រកដំណោះស្រាយនៅឡើយ ហើយបែរជាចាប់ខ្លួនតំណាងពួកគាត់ទៅវិញ។ ពួកគាត់ទាមទារឲ្យតុលាការខេត្ដនេះ ទម្លាក់បទចោទនិងផ្ដល់យុត្ដិធម៌ដល់តំណាងសហគមន៍រូបនោះ៕

ភ្នំពេញ៖សម្ថតកិច្ចខណ្ឌមានជ័យសហការកម្លាំងប៉ុស្តិ៍ឃាតខ្លួនមេខ្លោងជួញដូរសារធាតុញៀនម្នាក់កាលពីរសៀលម្សិលមិញស្ថិតនៅតាមផ្ទះលេខ៦៤៩ ក្នុងភូមិដំណាក់ឆំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក ហួរ ម៉េងវាង អធិការងខណ្ឌមានជ័យនិងលោក ម៉ៅ សាវឿន នាយប៉ុស្តិស្ទឹងមានជ័យនិងកម្លាំង អធិការខណ្ឌមានជ័យ ជាច្រើនទៀតចូលរួម។
លោក ហួរ ម៉េងវ៉ាងអធិការរងមានជ័យ បានអោយដឹងថាជនសង្ស័យមានឈ្មោះ ណែម រតនះ អាយុ ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ លោកបានបន្តទៀតថាក្នុងប្រតិបត្តិកានេះកម្លាំងរបស់លោកបានតាមដានជនសង្ស័យម្នាក់នេះជាយូរមកហើយនៅថ្ងៃនេះក៏បានឃើញជនសង្ស័យនេះបាននិងកំពុងតែស៊ីបាយនៅអាសយដ្ឋានខាងលើនេះបានឃាត់ខ្លួនមកបានរកឃើញនៅក្នុងខ្លួនមានម្សៅក្រាមសថ្លា (ថ្នាំញៀន )ចំនួន៩កញ្ចប់ធំ(ធំ១និងតូច៨កញ្ចប់)និងកាំភ្លើងប៊ិច១ដើម។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនបន្តទៅអធិកាខណ្ខមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕




ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ចីដីធ្លីដែលមានលក្ខណៈជាប្រពន្ធដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ថ្លែងក្នុងប្រកាសបិទផ្សព្វផ្សាយជាសាធារណៈនេះផងដែរ លោក ហឿង សុគន្ធ អភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍សូមថ្លែងអំណរគុណយ៉ាងខ្លាំងទៅដល់ក្រសួងរៀបចំនគរូបនីយកម្មនិងសំណង់សូរិយោដីខេត្តដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការរៀបចំឯកសារធ្វើប្លង់ប្រព័ន្ធដីធ្លីជូនដល់ពលរដ្ឋនៅពេលនេះ។
លោកកបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដី ក្នុងភូមិអូរតាគាំ១ អោយមានការយោគយល់គ្នាទៅវិញទៅមក និងអញ្ជើញមើលបញ្ជីឈ្មោះក្នុងក្បាលដីនៅលើបញ្ជីឈ្មោះក្បាលដីរបស់បងប្អូនដើម្បីពិនិត្យនិងផ្តិតមេដៃទទួលស្គាល់ ទើបយើងអាចទទួលបានកម្មសិទ្ធផ្ទាល់ខ្លួន ហើយយើងអាចយកទៅពង្រីកមុខរបរ ឬលក់ ផ្ទេរផ្ទូរពីមួយទៅមួយបាន។
លោកសូមរំលឹកបញ្ហាប្រឈមពីរដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ទី១បញ្ហា គ្រឿងញៀននិងក្មេងទំនើង សូមអោយប្រជាពលរដ្ឋឬអាណាព្យាបាលចូលរួមរាយការណ៍ផ្តល់ព័ត៌មានទៅដល់អាជ្ញាធរឬសមត្ថកិច្ច ពាក់ព័ន្ធទៅនឹងករណីសេព ឬជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទី២បញ្ហា ល្បែងស៊ីសង ពិសេសល្បែងកន្ទុយលេខឆ្នោត សូមអោយប្រជាពលរដ្ឋចូលរួមបំបាត់ទាំងអស់គ្នា ដើម្បីបង្កើនការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ហើយ ដោយសារមានបញ្ហា គ្រឿងញៀន និងល្បែងស៊ីសងទាំងនេះហើយ ដែលបង្ករអោយកើតបញ្ហាអសន្តិសុខក្នុងគ្រួសារ និងសង្គមជាតិរបស់យើង៕



ដោយ៖ដារ៉ា
ត្បូងឃ្មុំ៖កំលាំងរដ្ឋបាលព្រៃឈើមេមមត់ និងកំលាំងកងរាជអាវុធហត្ថស្នាក់ការ៧០៣ បានសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើ ដែលឈ្មួញលាក់ទុកបំរុង ធ្វើសកម្មភាព ដឹកទៅប្រទេសវៀតណាម ក្នុងនោះមានឈើប្រណិតប្រភេទសុក្រំ ចំនួន២០ដុំធំៗ និងឈើជ្រលង់ម្រេចប្រមាណ២០០ដុំ ។
លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចចំរុះ បានធ្វើការបង្ក្រាប បទល្មើសព្រៃឈើ នៅចំណុចចំការស្វាយចាន់ទីក្នុងភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ច្រកទន្លេចាម)។ លោកបន្តថា ក្រោយពីរកកន្លែងលាក់ឈើប្រណីតឃើញ សមត្ថកិច្ច បានស្រាវជ្រាវរកម្ចាស់ តែពុំមាននរណាម្នាក់ ចេញមុខមកមកអញអាងជាម្ចាស់ឈើខាងលើនេះឡើយ ទំនងពួកគេខ្លាចមានការពាក់ព័ន្ឋ ដោយប្រការណាមួយ ឬត្រូវទទួលទោស។
ទោះបីមិនមានការចេញមុខ ទទួលស្គាល់ជាម្ចាស់ឈើប្រណិតខាងលើនេះក៍ដោយ តែប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានលួចខ្សឹបថា ម្ចាស់ឈើនេះនៅភូមិក្តុល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ប្រភពបានបន្តថា ទោះបីមានអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យសមត្ថកិច្ច ខិតខំបង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ យ៉ាងណាក៍ដោយ គេសង្កេតឃើញថា នៅពេលយប់ មានរថយន្តសាំយ៉ុង ជាច្រើនគ្រឿងបានដឹកឈើគ្មានច្បាប់ ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះមកខេត្តត្បូងឃ្មុំ ហើយធ្វើការចែកចាយ តាមដេតប៉ូនានា នៅក្នុងស្រុមេមត់ ស្រុកពញាក្រែក និងក្រុងសួង ។ ជួនកាលឈ្មួញបានប្រើរូបភាព បំភាន់សមត្ថកិច្ច និងអ្នកសារពត៌មាន ដោយលាក់ឈើប្រណិតក្រោមឈើជ្រលង់ម្រេច ឬក្រោមអុសតាមរថយន្តធំៗ ឆ្ពោះទៅប្រទេសវៀតណាម ។
ប្រជាពលរដ្ឋដែលបានដឹងរឿងនេះច្បាស់ បានប្រាប់ថា ទោះបីឈ្មួញប្រើល្បិចយ៉ាងណា ក៍មិនអាចរំលង សមត្ថកិច្ចដូចជាមេព្រៃដែលមានជំនាញបង្ក្រាប បទល្មើសព្រៃឈើឡើយ៕




ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖អ្នកបើកអេស្កាម្នាក់ ខណៈឈូសឆាយដំបូកដីចំការអោយប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកដៃដែលសល់ពីសម័យសង្គ្រាមចំនួន១២គ្រាប់ ។ កម្លាំងកងរាជអាវុធហត្ថស្រុកគាស់ក្រឡលោកវ៉ែន សាវុទ្ធ បានអោយដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧កន្លងមកនេះប្រជាពលរដ្ឋម្នាក់ដែលស៊ីឈ្នួលភ្ជួរដីធ្វើចំការអោយអ្នកស្រុក គ្រាកំពុងឈួសកាយដំបូកបានប្រទះឃើញគ្រាប់ចំនួន២កេះក៍ចុះទៅមើលហើយបានសន្និដ្ឋានថាជាគ្រាប់កាំភ្លើងទើបបង្ករការភ្ញាក់ផ្អើលឡើងនិងប្តឹងដល់សមត្ថកិច្ចមូលរដ្ឋាន។
ការប្រទះឃើញគ្រាប់នេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងទើបដឹងថាជាគ្រាប់បែកដៃផលិតនៅសហរដ្ឋអាមេរិកចំនួន១២គ្រាប់ដែលកងទ័ពគាប់ទុកក្នុងដីកាលពីសម័យសង្គ្រាមពិសេសទីតាំងដែលគេប្រទះឃើញគ្រាប់នេះជាអតីតទីទួលបោះជំរុំរបស់កម្លាំងខ្មែរក្រហម ឋិតក្នុងភូមិ ឃុំនិងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកបន្តរថា មកដល់ព្រឹកថ្ងៃទី២៣ខែមករានេះកេសគ្រាប់ខាងលើនៅរក្សាកន្លែងដើមដដែលរងចាំអង្គភាពស៊ីម៉ាកមកពិនិត្យនិងយកទៅរក្សាទុកឬបំផ្លាញចោល៕



រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកនេះ បានសម្រេចជាផ្លូវការហើយថា នឹងដាក់បញ្ជូលរបៀបវារៈស្តីពីការធ្វើវិសោធនកម្មជំពូកទី១២ ប្រការ៤៨ថ្មី៩បី)នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ទៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភានៅថ្ងៃទី៣១ មករាខាងមុខនេះ។
លោក ឈាង វុន តំណាងរាស្ត្រ CPP បានថ្លែងប្រាប់អ្នកកាសែតនៅមុននេះ បន្តិចថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ចប់កិច្ចប្រជុំនិងសម្រេចយល់ព្រមតាមសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៥០រូប ដែលសុំធ្វើវិសោធនកម្មជំពូកទី១២ ប្រការ៤៨ថ្មី(បី)នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។
សូមបញ្ជាក់ដែរថា ប្រការ៤៨ថ្មី(បី)នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះចែងអំពីតួនាទីភារកិច្ចរបស់ប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងសភា ដែលបច្ចុប្បន្នមានលោក កឹម សុខា ជាប្រធាន។ ដូច្នេះបើសភាអនុម័តលើបទបញ្ជាផ្ទៃក្នុងត្រង់មាត្រា ៤៨ នោះ លោក កឹម សុខា នឹងត្រូវអស់តំណែងពីប្រធានក្រុមតំណាងរាស្ត្រភាគតិច៕

រាជធានីភ្នំពេញ៖សូមថែរក្សាអាជីពនេះឲ្យថ្លៃថ្នូរ បើមិនដូច្នេះទេ អាជីពនេះ សូមធាក់អ្នកចេញហើយ ៖ នេះជាការអំពាវនាវជាថ្មីរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយបានបង្ហោះលើប្រព័ន្ធ Facebook របស់លោកនាពេលថ្មីៗនេះ ។
លោក ខៀវ កាញារិទ្ធ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកថា បណ្ដុះ បណ្ដាលពិធីករពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេ ហើយរឹតតែមិនមែនងាយទៀត បណ្ដុះបណ្ដាល អ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយឲ្យលឺនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង ។ សូមថែរក្សាអាជីពនេះឲ្យថ្លៃថ្នូរ បើមិនដូចនេះទេ អាជីពនេះសូមធាក់អ្នកចេញហើយ!” ។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១នោះទេ ដែលលោករដ្ឋមន្ត្រីបានធ្វើការអំពាវនាវនិងក្រើនរម្លឹកដល់អ្នកសារព័ត៌មាន សំខាន់ ពិធីករ ពិធីការិនី វិទ្យុ និងទូរទស្សន៍ ឲ្យរក្សាភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈ សំខាន់ការប្រើពាក្យពេចន៍ ព្រោះបើមិនរក្សាបាននូវភាពថ្លៃថ្នូរក្នុងអាជីពទេ វាងាយនឹងធ្លាក់ចូលទៅក្នុងភាពអំនួតឬជោរ នាំដល់ការបាត់បង់អាជីព៕

ខេត្តកណ្តាល៖បាត់ប្តីមួយថ្ងៃព្រោះតែទាស់ពាក្យសម្តីបន្តិចបន្ទួច រឿងជំពាក់លុយរដ្ឋ ស្រាប់តែប្រទះឃើញ ចងក ធ្វើអត្តឃាតនៅវាលស្រែខាងកើតផ្ទះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៥ និង៤៥នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះនៅចំណុច ភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
យោងតាមរបស់អគ្គស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទ ប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កម្មកររោងចក្រកាត់ដេរ។
តាមអ្នកជិតខាងបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៧វេលាម៉ោង១៩ និង១០នាទីជនរងគ្រោះបានទាក់ពាក្យសម្ដីជាមួយប្រពន្ឋបន្តិចបន្ទួចពីរឿងជម្ពាក់លុយរដ្ឋហើយជនរងគ្រោះបានដើរទៅផឹកស្រានៅក្នុងភូមិ បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ។លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧វេលាម៉ោង០៥.៤៥នាទី ប្រពន្ឋជនរងគ្រោះបានដើរទៅបត់ជើងនៅវាលស្រែខាងកើតផ្ទះចំងាយប្រហែល១.០០០ម៉ែត្រក៏ឃើញជនរងគ្រោះចងកស្លាប់ចងនិងក្រម៉ាពណ៌ក្រឡាក្រហមឆ្នូតសជាប់និងដើមស្ដៅរួចប្រពន្ឋជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍ហើយសមត្ថកិច្ចប៉ុស្ដិ៍រាយការណ៍ទៅ ផ្នែកជំនាញ។
ផ្នែកជំនាញសហការជាមួយអាជ្ញាធមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសពជនរងគ្រោះឃើញថាមានស្នាមជាំជុំវិញកប្រវែង១៨សង្ទីម៉ែត្រចងនិងក្រម៉ាជាប់និងដើមស្ដៅ ពិតជាស្លាប់ដោយសារចងកប្រាកដមែនហើយគ្មានស្លាកស្នាមពាក់ព័ន្ឋនិងករណីព្រហ្មទណ្ឌអ្វីផ្សេងឡើយ៕



រាជធានីភ្នំពេញ៖សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះបានចូលរួមប្រជុំរួមគ្នា ដើម្បីពិនិត្យសំណើ របស់ក្រុមតំណាងរាស្ត្រ គណ បក្សប្រជាជនកម្ពុជា ចំនួន៥០រូប ដែលបានស្នើសុំ ធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ប្រកា៤៨ថ្មី (៣)។
តាមច្បាប់ប្រសិនបើការធ្វើវិសោធនកម្មមាត្រា៤៨ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបានសម្រេចនោះត តំណាងលោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រភាគតិចនឹងត្រូវបញ្ចប់ផងដែរ៕

ប៉េកាំង៖មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិ និងផែនការគ្រួសារមន្ត្រីបានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា គោលនយោបាយឲ្យប្តីប្រពន្ធ១គូមានកូនបាន២នាក់របស់រដ្ឋាភិបាល គឺទទួលបានជោគជ័យល្អសម្រាប់ជាតិ ដោយសម្រាប់ឆ្នាំ២០១៦ អត្រាកើតថ្មីមានចំនួន១៧,៨៦លាននាក់។
លោក Yang Wenzhuang បានថ្លែងថា ចំនួននេះកើនឡើង១,៤លាននាក់ បើប្រៀបធៀបទៅ ចន្លោះឆ្នាំ២០១១ ដល់២០១៥។ លោកបន្តថា ពេលដែលមានការសិក្សាថា កុមារអាយុក្រោម៥ឆ្នាំ មានការកើនឡើង បង្ហាញថា ផែនការ គ្រួសារមួយមានកូនពីរនាក់ទទួលបានជោគជ័យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គួរបញ្ជាក់ថា បច្ចុប្បន្នចិនមានប្រជាពលរដ្ឋជាង១ពាន់លាននាក់ ហើយមានការបារម្ភពីអត្រាកំណើតប្រជាជនច្រើនពេកទើបដាក់គោលនយោបាយ គ្រួសារមួយមានកូនម្នាក់១ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែក្រោយមក ដោយខ្វះកម្លាំងពលកម្ម ទើបមានការកែសម្រួល ឲ្យគ្រួសារមួយមានកូនពីរនាក់វិញ៕

រាជធានីភ្នំពេញ៖នៅម៉ោងប្រមាណ១១យប់ថ្ងៃទី២២ ខែមករានេះ មានករណីរថយន្តសេរីទំនើបម៉ាក JAGUAR ស្លាកលេខភ្នំពេញ 2AL-1718 បើកដោយយុវជនម្នាក់ រួមដំណើរដោយនារីម្នាក់បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន លុះបើកមកដល់ត្រង់ភ្លើងស្តុប រោងកុនលុច្ស បានបើករេចង្កូតទៅបុករោងកុនលុច្ស និងសំអាងការលុច្សតែម្តង។
ភ្នាក់ងាររាយការណ៍ថា បន្ទាប់ពីកើតហេតុអ្នកជិះក្នុងរថយន្តទាំង២នាក់ បានរត់ឡើងរថយន្តទំនើបមួយគ្រឿងទៀតជិះគេចខ្លួនបាត់ស្រមោល៕


ខេត្តកំពង់ស្ពឺ៖កម្លាំងចម្រុះកាលពីរសៀលម្សិលមិញបានចុះបង្ក្រាបទីតាំងលាក់ឈើមួយកន្លែងរបស់ក្រុមឈ្មួញ ដែលដឹកយកមកលាក់ទុកនៅខាងក្រោយភូមិ ពោធិ៍មានឃុំត្រពាំងជោស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ នឹងបំរុង ដឹកយកទៅលក់នៅឯប្រទេសវៀតណាម ។
ការចុះបង្ក្រាបទីតាំងខាងលើនេះកម្លាំងចំរុះ បានដកហូតឈើប្រភេទ រាជឈើកុលហៅឈើម្រេញបានចំនួន៩ដុំដែរមានមុខកាត់ ៥០+៥០ .៦០+៦០ប្រវែង ៣ម៉ែតទៅ៥ម៉ែត។ចំណែក វត្ថុតាង ដែលបានរឹបអូស ទាំង អស់នោះ ត្រូវបានកម្លាំងចម្រុះដឹកយកមករក្សាទុកដើម្បីធ្វើការស៊ើបអង្កេត ដើម្បីរកម្ចាស់មក ធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕



ដោយ៖ដារ៉ា
ខេត្តកំពង់ចាម៖ជនសង្ស័យម្នាក់ត្រូវបានកំលាំង អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួន ដោយយោងបណ្តឹងរបស់នារីរងគ្រោះ ចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ កាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មករា ២០១៧ នៅភូមិប្រាំយាម ឃុំប្រាំយាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ នឿន សុខនៅ ភេទប្រុស អាយុ២៦ឆ្នាំ ចំណែកឯនារីរងគ្រោះ ឈ្មោះ (មឆត ) អាយុ៣៥ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។
យោងតាមបណ្តឹងរបស់នារីរងគ្រោះ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២០ មករា ២០១៧ នាងបានចុះពីលើផ្ទះ មកដេកកំដរឪពុក អាយុ៩០ឆ្នាំ នៅក្រោមផ្ទះរបស់នាង ចំណែកប្តីរបស់នាង បានទៅសុីឈ្នួលបើកឡានដឹកដី នៅឯខេត្តកំពង់ធំ កូន២នាក់នៅដេកលើផ្ទះ ។
នៅវេលាម៉ោង១និង៣០នាទី រំលងអាត្រាត ឈានចូលថ្ងៃទី២១ មករា ២០១៧ ស្រាប់តែមានឈ្នោះ នឿន សុខនៅ បានចូលមកដេកជាមួយ ចាប់អោបនាង បំរុងរំលោភសេពសន្ថវៈ ពេលនោះនាងបានរើបំរះ និងស្រែកឲ្យគេជួយ ។ រំពេចនោះមានបងប្អូន និងអ្នកជិតខាងបានមកជួយ តែឈ្មោះ នឿន សុខនៅ បានរត់គេចខ្លួនបាត់ ។
នារីរងគ្រោះបញ្ជាក់ថា កន្លងមកឈ្មោះ នឿន សុខនៅ ធ្លាប់មកធ្វើកម្មករសំណង់នៅផ្ទះនាង និងធ្លាប់ចេញចូលលេងផ្ទះរបស់នាងជាញឹកញាប់ តែមិននឹកស្មានថា វាហ៊ានលូកថ្លើមនាងដូច្នេះទេ។
លោកអធិការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពេលទទួលពត៌មាននេះភ្លាម សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ ឃើញអាវប៉ារ៉ាដៃវែង១ នៅក្នុងហោប៉ៅអាវមានទូរស័ព្ទ Iphone មួយគ្រឿង ដែលជារបស់ឈ្មោះ នឿន សុខនៅ បន្សល់ទុកពេលរត់គេចខ្លួន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កសាងសំណុំរឿងតាមនីតិវិធី៕

រាជធានីភ្នំពេញ៖លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ នឹងមកដល់ប្រទេសកម្ពុជា នៅម៉ោង១៖០០រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងនោះក៏មានការប្រជុំ អំពីបញ្ហាព្រំដែនប្រទេសទាំងពីរផងដែរ ។
ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករានេះ លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ហើយលោកក៏នឹងចូលសម្តែង ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍