All posts by មេគង្គ ប៉ុស្តិ៍

ពលរដ្ឋ​ជិត​១០០​នាក់​លើកគ្នា​មក​រំដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​​

​ក្រចេះ​៖​ប្រជាពលរដ្ឋ​នៅ​ឃុំ​រលួស​ស្រុក​សំបូរ​ខេត្តក្រចេះ​ប្រមាណ​ជិត​១០០​នាក់​បាន​លើកគ្នា​មករ​ដោះ​គោយន្ត​កន្ត្រៃ​បី​គ្រឿង​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៧​ដែល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់រ​សួ​ល​ឃាត់ទុក​កាល​យប់​ពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៧​។​
​លោក សេង ស៊ី​ចាន់​ដា​រុន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​បាន​ឲ្យ​ដឹងថា គោយន្ត​កន្ត្រៃ​ចំនួន​៣​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​យកទៅ​ផ្ញើ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​កាលពី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​ស្រាប់តែ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧​នេះ​មាន​ប្រជា​ពល​ជិត​១០០​នាក់​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ហើយ​នាំគ្នា​ចូលទៅក្នុង​សង្កាត់​រុញ​រថយន្ដ​ម៉ា​កតា​កូ​ម៉ា​ចេញ និង​រំ​ដោះយក​គោយន្ត​កន្ត្រៃ​ចំនួន​បី​គ្រឿង​ទៅដោយ​សុ​វត្តិភាព​។​
​លោក​បាន​បន្តទៀតថា ករណី​ប្រជាពលរដ្ឋ​បាន​ទៅ​រំដោះ​វត្ថុតាង​ដោយ​មិន​គោរព​ច្បាប់​ទំលាប់​នោះ លោក​កំពុង​កសាង​សុំ​រឿង​ប​ញ្ថ្នូ​ន​ទៅ​ថ្នាក់លើ​របស់លោក​ដើម្បី​ចាត់ការ​បន្ត​។​
​សូមបញ្ជាក់ថា សំរាប់​ខេត្តក្រចេះ​ករណី​ប្រជាពលរដ្ឋ​ទៅ​រំដោះ​វត្ថុតាង​គ្រោយពី​សមត្ថកិច្ច​ប​ង្គ្រា​ប​បាន​នោះ​ជាច្រើនលើក​ហើយ​៕

16244147_1822744454630783_31551775_n16237937_1822744381297457_1652005855_n16238036_1822744364630792_242247970_n16237350_1822744357964126_352770944_n

អគ្គិភ័យ​ឆេះ​ផ្សារកណ្តាល​បំផ្លាញ និង​ប៉ះពាល់​តូច​លក់ដូរ​១៤​តូប​

រាជធានី​ភ្នំពេញ​៖​អគ្គិភ័យ​ឆាបឆេះ​ផ្សារកណ្តាល ស្ថិតនៅ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ បាន​បំផ្លាញ​តូប​លក់ដូរ​ចំនួន​១៤​តូប ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង និង​៣​តូប​ទៀត​ត្រូវ​ភ្លើង​ឆេះ​រោល​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​នេះ និង​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី ។​
​នាយការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ព្រហ្ម យ៉​ត បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ ជា​ជំ​ហ៊ាន​ដំបូង សង្ស័យ​មកពី​ឆ្លង​ចរន្តអគ្គិសនី តែ​យ៉ាងណា​នោះ មន្ត្រី​ជំនាញ​នឹង​សហការ​ជាមួយ គណ​:​កម្ម​ការ​ផ្សារកណ្តាល ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​។ លោក​បន្តថា សម្រាប់​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​នេះ​វិញ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៨​គ្រឿង ស្មើនឹង​១៨​ជើង​។​
​យ៉ាងណាក៏ដោយ សម្រាប់​ទំហំ​ការខូចខាត គិត​ជា​ទឹកប្រាក់​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​ភាគច្រើន​តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ គឺ​តូប​ផាត់មុខ និង​អ៊ុតសក់​៕

fn-2017-01-23-07-07-47-1fn-2017-01-23-07-07-47-0fn-2017-01-23-04-58-52-2fn-2017-01-23-04-58-52-1fn-2017-01-23-04-58-52-0fn-2017-01-23-04-42-32-3

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​កំពង់​ស្ពឺ​រងរបួស​ច្រើន​នាក់​

ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​នេះ​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង បាន​ក្រឡាប់​ខណៈ​កំពុងធ្វើដំណើរ​ទៅ​រោងចក្រ បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់ ស្ថិតនៅ​ភូមិ​កែវ​មុនី ឃុំ​-​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​សេចក្តីរាយការណ៍​ដដែល​បន្តថា ករណីនេះ​កើតឡើង​ដោយសារតែ រថយន្ត​គាំង​ចង្កូត តែ​មិន​ទៅ​ប៉ះពារ​ជាមួយ​គេ​នោះទេ ហើយ​រថយន្ត​ក៏​ក្រឡាប់​តែម្តង​។ ទោះយ៉ាងណា​មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​ជនរងគ្រោះ​ប៉ុន្មាន​នាក់ រងរបួស​នោះឡើយ ដោយ​នៅពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​ចេញ​ជួយ​អន្តរាគមន៍ ដឹក​យកទៅ​មន្ទីរពេទ្យ​៕

fn-2017-01-23-07-13-21-2fn-2017-01-23-07-13-21-1fn-2017-01-23-07-05-24-3fn-2017-01-23-07-05-24-2

បាត់​ខ្លួន​៣​ថ្ងៃ ស្រាប់តែប្រទះឃើញ​សាកសព​អណ្តែត​ទឹក​បឹង

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាត់​ខ្លួន​រយះពេល​បី​ថ្ងៃ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​សាកសព​អណ្តែត​ក្នុង​ទឹក​បឹង​។​
លោក ណាប់ ស៊ីថា មេ​បញ្ជា​រការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បាន​និយាយ​បញ្ជាក់​អោយដឹងថា​បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៧​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ទឹក​បឹង​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​(​ឡូត៍​បំ​រ៉ុង​បាត់ដំបង​) ស្ថិតនៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។​
ជនរងគ្រោះ​ឈ្មោះ ដាង យាំង​ចូក​(​ជនជាតិ​វៀតណាម​) ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​នេសាទ​រស់នៅ​ភូមិ​ចុង​ឃ្នា​ស់ សង្កាត់​ចុង​ឃ្នា​ស់ ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-1

ចាប់​ iPhone គេចពន្ធ​រាប់រយ​គ្រឿង​ដឹក​តាម​ទូកចូល​ពី​ថៃ​

ខេត្ត​ព្រះសីហនុ​៖​ទូរស័ព្ទ iPhone គេចពន្ធ​ចំនួន​១៣​កេស និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​គយ​ចល័ត និង​គយ​មូលដ្ឋាន​ឆ្មក់​ចាប់បាន កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍ (​ផែ​ឡើង​ទំនិញ​ទំនប់រលក​) ក្រុងព្រះសីហនុ នៅលើ​ទូក​ដឹកទំនិញ (​សា​ឡង់​) ពី​ប្រទេស​ថៃ​។​
សមត្ថកិច្ច​អោយដឹងថា សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន iPhone 7 Plus (128GB) ពណ៌​ខ្មៅ​ចំនួន​១០០​គ្រឿង​, iPhone 6 Plus (16GB) ចំនួន​៨០​គ្រឿង​, iPhone 6 (16GB) ចំនួន​១០​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត​។ មន្ត្រី​គយ​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ទាំងអស់នេះ​ត្រូវបាន​បញ្ជូនទៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

8-133-382-571-71

សាមណេរ​មួយ​ព្រះអង្គ​សុគត​ដោយសារ​ឆក់​ម៉ូ​ទ័​រ​បូមទឹក​

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាមណេ​មួយ​ព្រះអង្គ​បាន​សុគត​ភ្លាមៗ​គ្រា​ដែល​លោក​ទៅលេង​ទឹក​នៅក្រោម​ស្ពាន​នា​សួនច្បារ​ក្នុង​បរិវេណ​វត្ត​ត្រូវ​ម៉ូ​ទ័​រ​បូមទឹក​បណ្តាលអោយ​ឆក់​ធ្ងន់ធ្ងរ​មិនអាច​ជួយ​អន្តរាគមន៍​ទាន់ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៥១​នាទី​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​ត្រង់ចំណុច​វត្ត​សូរិយា ឋិត​នៅក្នុង​ភូមិ​គា​៣ ឃុំ​គា ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
​កម្លាំង​កងរាជអាវុធហត្ថ​នៃ​ទីប​ញ្ជ​ការ​ខេត្តបាត់ដំបង​បានបញ្ជាក់​អោយដឹងថា ព្រះសង្ឃ​ដែល​សុគត​មាន​ព្រះនាម ឆ​យ រី ព្រះជន្ម​១៨​ព្រះវស្សា គង់នៅ​ក្នុង​វត្ត​សូរិយា​កន្លែងកើតហេតុ​នេះ​តែម្តង បន្ទាប់ពី​លោក​បាន​និមន្ត​ទៅលេង​ទឹក​ដែល​កំ​ហូរ​នៅក្រោម​ស្ពាន​នា​សួនច្បារ​ក្នុង​បរិវេណ​វត្ត​។​
ព្រះ​សព​ក្រោយពេល​ជួប​ហេតុការណ៍​អាក្រក់​ខាងលើនេះ​ញោម​ជា​ឪពុកម្តាយ និង​ក្រុមគ្រួសារ​ដែលជា​ញាតិ​ញោម​ចំណុះ​ជើង​មក​ទទួល​ប្រារព្វ​ពិធីបុណ្យ​តាម​ប្រពៃណី​៕

16145178_1822004101371485_1038514421_o16145529_1822004108038151_1180705002_o 16196371_1822004098038152_1242692007_o 16196713_1822004091371486_1132397248_o

វ៉ៃខ្នោះ​កម្មករ​ចំការកៅស៊ូ​ម្នាក់​ដែល​ចាប់រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​

ដោយ​៖​សុខ ណាត​
​ខេត្តមណ្ឌលគិរី​៖​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្មករ​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន DTC ចាប់រំលោភ​បានសំរេច កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​ក្រុមហ៊ុន DTC​ដែលមាន​ទីតាំងនៅ ភូមិ​ពូ​តាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​
​ស្នងការរង​ខេត្តមណ្ឌលគិរី​លោក សូ សុវណ្ណ បានអោយដឹងថា ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ពេលធ្វើ​សកម្មភាព​រំលោភ​។ លោក​បន្តថា ក្មេងរងគ្រោះ និង​ជនសង្ស័យ​ត្រូវជា​បងប្អូន​ជា​ដូន​មួយ​នឹង​គ្នា ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកដល់​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​តាមច្បាប់ ជនរងគ្រោះ​មានឈ្មោះ ហ.ស.អ អាយុ​៥​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ក្រុមហ៊ុន DTC ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឃីម វុទ្ធី ជា​កម្មករ​ជៀរ​ជ័រ មាន​ស្រុកកំណើត​នៅ​ភូមិ​ឆ្លូង​២ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​៕

Untitled-116216075_1822004134704815_1619578348_n

ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​កំពុង​ត្រូវបាន​ពង្រឹង​ឡើងវិញ​

​ហ្វីលីពីន​៖​ខណៈពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​កំពុង​ត្រូវបាន​ពង្រឹង​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បានក្លាយ​ទៅជា​ផ្នែក​មួយ​ដ៏​តូច​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ និង​គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ការបន្ត​សន្ទនា​និង​ពិគ្រោះ​យោបល់​គ្នា​។ នេះ​បើតាម​ការលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying ។​
​លោកស្រី​Hua​បានលើកឡើង​បែបនេះ​នៅពេល​ឆ្លើយតប​ទៅនឹង​សំណួរ​នៅ​សន្និសីទកាសែត​មួយ​អំឡុង​ការធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin​។​
​បើ​យោងតាម​លោកស្រី Hua បាន​ឲ្យ​ដឹងថា លោក Liu បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​ហ្វីលីពីន​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ​ហើយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ភាគី​ទាំងពីរ​បានធ្វើ​ការផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ដោយស្មោះ​ត្រង់​និង​ស៊ីជម្រៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ឈានដល់​ការមូល​មតិ​គ្នា​ដ៏​ទូលំទូលាយ​។​
​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា បើ​ប្រៀបធៀប​ទៅនឹង​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ដែល​កំពុង​ពង្រឹង​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ទំនាក់ទំនង​របស់​យើង​ហើយ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ការបន្ត​កិច្ចសន្ទនា​និង​ការពិគ្រោះ​យោបល់​គ្នា​។​
​លោកស្រី Hua បាន​និយាយទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ មុននឹង​បញ្ហា​ដែល​ពាក់ព័ន្ធ​ត្រូវបាន​ដោះស្រាយ​នោះ ចិន​និង​ហ្វីលីពីន​គួរតែ​គ្រប់គ្រង​ភាពខុសគ្នា​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​លក្ខណៈ​ដែលមាន​សន្តិសុខ​ល្អ​និង​មាន​ស្ថិរភាព​។​
​លោកស្រី Hua បាន​កត់សម្គាល់ថា ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​នៃ​សេចក្តីប្រកាស​ស្តីពី​ការអនុវត្តន៍ (DOC) របស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​លើកកម្ពស់​យ៉ាងសកម្ម​លើ​ការពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ (COC) ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​លោកស្រី Hua បាន​បញ្ជាក់ថា “​លើសពីនេះ​ទៀត ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហើយ​បើក​ការពិភាក្សា​និង​ពិគ្រោះ​យោបល់​លើ​ការចែករំលែក​ក្តី​ព្រួយបារម្ភ​និង​លើកកម្ពស់​សុវត្ថិភាព​និង​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​”៕

download-12

រដ្ឋអាជ្ញា​កូរ៉េខាងត្បូងចាប់ខ្លួន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌

កូរ៉េខាងត្បូង​៖​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កូរ៉េខាងត្បូង លោកស្រី Cho Yoon-sun ត្រូវបាន​ឃាត់ខ្លួន ក្រោម​ចោទប្រកាន់ បង្កើត​សិល្បៈ​ជិត​១០០០ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ សម្រាប់​សម្តែង​រិះគន់​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ប្រធានាធិបតី​ប៉ាក ឃឿន ហេ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុង​ហាប់​។​
​តុលាការ​កណ្តាល​របស់​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា ការចេញ​ដីកាចាប់ខ្លួន​លោកស្រី Cho ដោយសារ​មាន​សំណើ​ពី​រដ្ឋអាជ្ញា​ដែល​ចោទថា លោកស្រី​បាន​រំលោភ​អំណាច​រដ្ឋ និង​មិន​សហការ​ជាមួយ​តុលាការ​។​
​លោកស្រី Cho Yoon-sun រង​ការ​ចោទថា ធ្វើជា​រូប​កាតាឡុក​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​រដ្ឋាភិបាល និង ចោទថា សកម្មភាព​ក្រុម​អ្នកវិនិយោគ​ឯកជន ស្ថិតនៅក្រោម​ការត្រួតត្រា​ពីរ​ដ្ឋ​។ វិធានការ​នេះ នាំ​ឲ្យ​មានការ​ខឹងសម្បា​ពី​ប្រជាពលរដ្ឋ ដែល​ពួកគេ​ថា ហាក់ដូចជា ទាញ​ទីក្រុង​សេ​អ៊ូ​ល​ទៅរក​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​១៩៨០ ក្រោម​ការដឹកនាំ​របស់​ពួកយោធា រួម​ប​ញ្ជូ​ល​ទាំង​ការដឹកនាំ​ផ្តាច់ការ​របស់លោក ប៉ាក ឈុន​ហ៊ី ជា ឪពុក​របស់លោក ប៉ាក ឃឿន​ហេ ដែល​ត្រូវបាន​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​។ កំហឹង​មហាជន​នេះ កើតឡើង នៅពេលដែល ប្រព័ន្ធ​ផ្សព្វផ្សាយ​សិល្បៈ និង ការកំសាន្ត​ត្រូវបាន​រឹតបន្តឹង​ខ្លាំងក្លា​៕

1

ចោរលួច​ម៉ូតូ​ឆ្លងដែន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ចូល​តាម​ច្រក​ចាំ​យាម

ខេត្តកោះកុង​៖​នៅវេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២០ ខែមករា​នេះ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណដែល​ចោរ​ថ្លើមធំ​ម្នាក់​លួច​ម៉ូតូ​ពី​ប្រទេស​ថៃ ហើយ​ជិះ​ចូលមក​ដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ចាំ​យាម ហើយ​ព្យាយាម​បើក​លឿន​ដូច​ព្យុះ​ជ្រុល​ទៅបុក​ឡាន​សេ​រ៉ែ​ន របស់​ប៉ូលីស​ស្រុក​កោះកុង ដាច់​គូថ​ទៀត ។ ហេតុការណ៍​នោះ​កើតឡើង​ក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។​
​បើតាម​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ខែម បុល ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ច្រេះ ស្រុ​កំពង់ត្រឡាច ខេត្ត​កំពង​ឆ្នាំង មានមុខ​កម្មករ​ទូក នៅ​ប្រទេស​ថៃ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ទៀត​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​ចោរលួច​ម៉ូតូ​ពី​ប្រទេស​ថៃ​ហើយ បើក​បុក​ដាច់​ច្រវាក់​ប៉ា​រាស ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ឆ្ពោះទៅ​ភ្នំពេញ​នោះ​សមត្ថកិច្ច ស្រុក​កោះកុង បានដាក់​កម្លាំង​ស្ទាក់ តែ​ជនសង្ស័យ​ពេល​ឃើញ​សមត្ថកិច្ច​ឃាត់ មិនបាន​បង្អង់​លឿន​ទេ ហើយ​បើក​បុក​រថយន្ត​សេ​រ៉ែ​ន ដាច់​គូថ​ថែមទៀត​។​
​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ចោរ​ថ្លើមធំ​ម្នាក់នេះ ហើយ​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​តាំ​ច្បាប់​៕

3d48ba65639e233f6947e3c80d1e5784-Copy

ស្រ្តី២នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​ដេញ​បាញ់​បណ្តាល​ឲ្យ​របួស

រាជធានី​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​ដេញ​បាញ់ប្រហារ​ស្ត្រី​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ខណៈពេល​កំពុងបើក​រថយន្ត​ចេញពី​ក្លឹប Mango ដែល​ករណីនេះ​កើតឡើង​ជិត​ធនាគារ​កាណាឌីយ៉ា កែង​ចូលទៅ​ផ្សារ អូរ​ឡាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នាយ​ប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​។​
​នារី​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ន បូ​លីន អាយុ​២៨​ឆ្នាំ ដែល​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ​បាន​និយាយថា មុន​កើតហេតុ ពួកគេ​ទាំង​២​នាក់​បាន​បើកឡាន​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8883 ចេញពី​ក្លឹប​កំសាន្ត Mango នៅក្នុង​ខណ្ឌចំការមន​តាម​មហាវិថី​ព្រះសីហនុ គោលបំណង​ទៅផ្ទះ​។ នារី​រងគ្រោះ​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង មិន​ចាំ​ម៉ាក​បានធ្វើការ​បាញ់ប្រហា​រ មកលើ​រថយន្ត​ពួកគេ​ខាងលើ​បណ្តាល​រងរបួស ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។ បន្ទាប់ពី​ជនសង្ស័យ​ចេញទៅ​បាត់​នារី​រងគ្រោះ​ទាំង​២​ខាងលើ​បាន​បើករថយន្ត​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​ពេទ្យ​ព្យាបាល​របួស​។​
​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ ករណីនេះ​អាច​ផ្តើមចេញពី​រឿង​គំនុំ ក៏​ដោយសារតែ​ក្រុម​ខ្មាន់កាំភ្លើង ក្រោយ​បាញ់ប្រហារ​ហើយ បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ មិនបាន​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះទេ​៕

fn-2017-01-21-06-50-14-7fn-2017-01-21-06-50-13-1fn-2017-01-21-06-50-13-0

សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ ដកហូត​ទំនិញ​ខូចគុណភាព​ពី​អាជីវករ​នៅ​ផ្សារ​ចុង​ជា​ច

​ត្បូងឃ្មុំ​៖​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក មាស មោរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ និង​លោក អ៊ុក ជាវ​សុទ្ធា អនុប្រធាន​កាំកុងត្រូល​ខេត្ត សហការ​ណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កាលពី​ម្សិលមិញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ អាជីវករ​លក់ដូរ​នៅ​ផ្សារ និង​នៅតាម​ផ្ទះ​ជុំវិញ​ផ្សារ​ចុង​ជា​ច ស្ថិតនៅក្នុង​ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​
​លោក មាស មោរ៉ា បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការចុះ​អង្កេត​នេះ ដោយ​ផ្អែកទៅលើ​ការណែនាំ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេស​អនុសាសន៍​របស់ ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់​ទូទាំងប្រទេស​ឲ្យ​ធ្វើការ ត្រួតពិនិត្យ​ទំនិញ​ជា​ផលិតផល​ម្ហូប​អារ​ហារ តាម​ទីផ្សារ​ជាប្រចាំ ដើម្បី​ធានា​សុខភាព​ប្រជាពលរដ្ឋ ជា​អ្នកប្រើប្រាស់​។​
​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​ក្នុង​ការចុះ​អង្កេត​នោះ មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការត្រួត​ពិនិត្យឃើញ និង​ដកហូត​ទំនិញ​ជា​គ្រឿងឧបភោគ និង​បរិភោគ ហួស​កាលបរិច្ឆេទ នៃ​ការប្រើប្រាស់ សំបក​កំប៉ោង កំពិត និង​ពុំមាន​ស្លាក​សញ្ញា លើ​សំបក​វេច​ខ្ចប់​ត្រឹមត្រូវ មានដូចជា​ទឹកក្រូច​ទឹក​ផ្លែឈើ អាហារ​កំប៉ុង បាន​ចំនួន​០៨​មុខ ស្មើនឹង​៣២៤​កំប៉ុង​/​កញ្ចប់ គិត​ជា​ទំងន់​ជាង ១២៨​គីឡូក្រាម ដើម្បី​យកទៅ​កំទេចចោល ព្រមទាំង​បានធ្វើ​ការអប់រំ ក៍​ដូចជា​ណែនាំ​ដល់​អាជីវករ អោយ​ដាក់តាំង​លក់ទំនិញ​ដែលមាន​គុណភាព​ល្អ មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ហាម​ដាច់ខាត ទំនិញ​ដែល​គ្មាន​កាលបរិច្ឆេទ​ច្បាស់​លា​ល់ ជាពិសេស​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ខុស​បទ​ប​ញ្ញ​តិ​នៃ​ច្បាប់​ព្រមទាំង​បិទ​ស្លាក​ស្ទីក​គ័​រ និង​បង្ហាញ​ដល់​អាជីវករ ក៍​ដូចជា​ប្រជាពលរដ្ឋ​នូវ របៀប​មើល​ថ្ងៃខែ​កំណត់​នៃ​ការ​បរិច្ឆេទ និង​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​៕

16143948_1821699281401967_1918532697_n16128814_1821699248068637_1406120344_n 16128887_1821699274735301_1893470374_n16143995_1821699268068635_196833867_n 16176670_1821699254735303_1316408402_n 16215822_1821699258068636_1751985390_n

ពិតជា​ហ៊ាន​មែន​! បើកទ្វារ​ឡាន​លួច​កាបូប​លុយ​…..

ដោយ៖​បញ្ញា​
​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​យក​កាបូប​បានសម្រេច​ហើយ​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​បាន​ស្រែកថា ចោរៗ​ផ្អើល​ដល់​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នាំគ្នា​ឡោមព័ទ្ធ​ដេញចាប់​ធ្វើអោយ​ចោរ​ភ័យ​ស្លន់ស្លោ​បោះ​កាបូប​ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល​។​
​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​នៅ​ចំណុច​រោងចក្រ​ក្រោ​ន ផ្លូវ​វែង​ស្រេង ទល់មុខ​វត្ត​គោក​បញ្ជាន់ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពពី​ម្ចាស់​រថយន្ត​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​រថយន្ត​ដឹក​អង្ករ​បាន​ឈប់​ញុំ​អី​នៅ​ចំណុច​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​អា​សង​កូរ៉េ​ពណ៍​ក្រហម​អត់​មាន​ស្លាក​លេខ មក​ឈប់​នៅ​ជិត​នោះ​ហើយ​អោយ​បក្សពួក​ម្នាក់​បើកទ្វារ​ចូល​យក​កាបូប​លុយ​រួច​ជិះ​ចេញ ហើយ​ខ្លួន​ឃើញ​ក៏​ស្រែកថា​ចោរៗ ធ្វើអោយ​មានការ​ដេញតាម​យ៉ាង​ប្រផិត​ប្រ​ផិ​ង​ធ្វើអោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បោះ​កាបូប​ចោល​ជិះ​រត់​យករួចខ្លួន​។​
​សមត្ថកិច្ច​បានអោយ​អោយដឹងថា​ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​៤៥០ ០០០​ម៉ឺន​រៀល ខ្សែ​.​ក​២​ខ្សែ និង​មាន​កាត​គ្រី​ម៉ូតូ និង​សំភារៈ​មួយចំនួនទៀត​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​រក្សាទុក​សំភារៈ​ទាំងនោះ​ដើម្បី​ជូន​ម្ចាស់​ដើម​វិញ រីឯ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ព្រោះ​ជា​មុខសញ្ញា​យ៉ាងសកម្ម​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​៕

16196676_1821656274739601_141287444_o16196113_1821656308072931_2122024313_o16176903_1821656294739599_987708026_n16130004_1821656284739600_265493711_o

ឃាត់ខ្លួន​ព្រះសង្ឃ​៣​អង្គដោះស្បង់ចីពរ​លួច​ដើរលេង​យប់​

ខេត្តកំពង់ឆ្នាំង​៖​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន ព្រះសង្ឃ​៣​នាក់ រួមទាំង​បក្ខពួក​ក្មេងស្ទាវ​៤​នាក់ បន្ទាប់ពី​ប្រទះឃើញ​ដើរលេង​យប់​អា​ធ្រា​ត្រ នៅតាម​សួនច្បារ និង​ចូល​ក្លឹប​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ម៉ោង​០១៖៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​សួនច្បារ​ដើម​ពោធិ៍ ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង​។ នេះ​បើតាម​របាយកាណ៍​មន្ត្រី​អាវុធ​។​
​អ្នក​ទាំង​៧​នាក់​នោះ រួមមាន ទី​១.​ឈ្មោះ ថន ពិសាល អាយុ​១៧​ឆ្នាំ ទី​២.​ឈ្មោះ ម៉ា​ត សុ​មិ​ត អាយុ​១៦​ឆ្នាំ ទី​៣.​ឈ្មោះ ណៃ ចំណាន (​ទាំង​៣​នាក់​នេះ គឺជា​សង្ឃ​ដែល​គង់នៅ​វត្ត​សង្វរ​រង្សី ស្ថិតនៅ​ឃុំ​ផ្សារ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​)​។ ចំណែក​ទី​៤.​ប៉ុន មឿ​ន អាយុ ២០​ឆ្នាំ ទី​៥.​ឈ្មោះ ឈឿន វណ្ណា អាយុ​២០​ឆ្នាំ ទី​៦.​ឈ្មោះ​ប៉ិន វណ្ណៈ និង ទី​៧.​ឈ្មោះ ធឿ​ង ថា​ង អាយុ​២២​ឆ្នាំ​។ អ្នក​ទាំងនោះ ត្រូវ​ឃាត់ខ្លួន​ក្រោយពី​សមត្ថកិច្ច​សាកសួរ និង​ធ្វើ​តេស ឃើញថា ឈ្មោះ ធឿ​ង ថា​ង មាន​ផ្ទុក​សារធាតុ​ញៀន​៕

fn-2017-01-20-14-13-38-0

ចាក់សោ​បន្ទប់​ចេញទៅ​ដើរលេង​ត្រឡប់មកវិញ​ចោរ​គាស់​ផ្ទះ​លួច​ម៉ត់​

​រាជធានី​ភ្នំពេញ​៖​ជនរងគ្រោះ​រួម និង​មិត្តភក្តិ​ពីរ​បីនាក់​បាននាំគ្នា​ឡើងមក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ទាំង​ព្រឹក ក្រោយពី​មាន​ចោរ​គាស់​បន្ទប់​ផ្ទះជួល​លួច​យក​ម៉ូតូ​មួយគ្រឿង​រួម និង​សម្ភារៈ​។ ករណីនេះ​កើតឡើង​កាលពី​យប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ជនរងគ្រោះ​មានឈ្មោះ ភាព វិ​ន​ណា ភេទ​ប្រុស អាយុ​២០ ឆ្នាំ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ​។​
​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​ម៉ោង​១០​យប់​ខ្លួនគេ​បាន​បិទទ្វារ​ចាក់សោ​រួច​នាំគ្នា​ចេញទៅ​ដើរលេង​អស់ លុះ​ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​វេ​ល​ម៉ោង​ប្រហែល​៣ និង​៥០​នាទី​ទៀប​ស្រាប់តែ ឃើញ​ទ្វារ​បន្ទប់​ចំហ ខណៈ​នោះគេ ដើរ​ចូលដល់​ក្នុង​បន្ទប់ ស្រាប់តែ​មិនឃើញ​ម៉ូតូ​ម៉ាក​ហុងដា​(ZOOMER.X)​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ0157 រួម​និង​ស​ម្ភ​រៈ​មួយចំនួន​ត្រូវ​ចោរលួច​យកទៅ​បាត់អស់​។ លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​រួម​និង​មិត្តភក្តិ​ពីរ​បីនាក់ បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែម្តងទៅ​៕

IMG-20170120-WA0028IMG-20170120-WA0027IMG-20170120-WA0026