ហ្វីលីពីន៖ប្រមុខដឹកនាំហ្វីលីពីនលោកប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ បានព្រមានថា លោកនឹងប្រកាសឲ្យប្រើច្បាប់សឹក បើបញ្ហាគ្រឿងញៀនកាន់តែ “រីករាលដាល”។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មនៅទីក្រុង Davao ស្ថិតនៅភាគខាងត្បូងហ្វីលីពីនកាលពីម្សិលមិញលោក ឌូទើតេ បាននិយាយថា លោកស្បថការពារប្រទេសនេះ ប្រឆាំងរាល់ការគំរាមកំហែងទាំងអស់ រួមទាំងបញ្ហាគ្រឿងញៀន ដែលលោកថា ប៉ះពាល់ដល់មនុស្សប្រហែល ៤លាននាក់។
ជាមួយគ្នានេះលោក ឌូទើតេ បានចាត់ទុកសង្គ្រាមដ៏បង្ហូរឈាមប្រឆាំងគ្រឿងញៀន ធ្វើជាគោលនយោបាយដ៏សំខាន់ក្នុងអាណត្តិរដ្ឋបាលរបស់លោក ចាប់តាំងពីពេលលោកឡើងកាន់តំណែងកាលពីពាក់កណ្ដាលឆ្នាំមុន។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែកក្កដាឆ្នាំមុនមក មនុស្សជាង៦ពាន់នាក់ហើយ ត្រូវបានគេសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ទាំងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស និងការសម្លាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនពីសំណាក់មហាជន ខណៈដែលអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនជាង ១លាននាក់ ត្រូវបានគេចាប់ខ្លួន ឬសារភាពនៅចំពោះមុខអាជ្ញាធរ៕

ក្រចេះ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្ថាប័នអយ្យាការណ៍អមសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងការណី ហឹង្សាដោយមានចេតនា ។
នគរបាលស្រុកសំបូរ បានឲ្យដឹងថា យុវជនម្នាក់ ព្យាយាមរត់គេចខ្លួន ក្រោយពីរូបគេបានបង្ករឲ្យមានរបួសស្នាមទៅលើអ្នកដទៃ ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយប្រជាការពារ ចាប់ឃាត់បាន ។ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានកម្មវិធីរាំកំសាន្តលេង នៅក្នុងភូមិ ដែលគេហៅថាជាពិធីបុណ្យកំសាន្តភូមិ ។
ខណៈដែលប្រជាពលរដ្ឋ ចាស់ ក្មេង កំពុងតែរាំលេងសប្បាយរីករាយ ក៏កើតមានការវាយតបគ្នា បង្ករឲ្យមានការភ្ញាក់ភ្អើលឈូរឆរកើតឡើង ដោយឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) បានស្ទុះវាយទៅលើឈ្មោះ សឿង ង៉េត ចំនួនពីរស្នាប់ដៃ ត្រូវចំស្មារ បណ្ដាលឲ្យដួលទៅនឹងដី ។ ពេលនោះ ឈ្មោះ ផាន សុខឿន ក៏បានចូលទៅឃាត់កុំអោយវៃគ្នា ប៉ុន្តែត្រូវបានជនបង្ករ វាយមកលើខ្លួនចំនួន ៣ស្នាប់ដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ។ បន្ទាប់មកឈ្មោះ មាំ មូល ក៏ចូលទៅឃាត់ទៀត ប៉ុន្តែត្រូវជនបង្ករវាយឡើងទ្រោមខ្លួន ។ ឃើញហេតុការណ៍ដូច្នេះ ប្រជាពលរដ្ឋក៏បានរួមគ្នា ចាប់ឃាត់ និងព្រួតវាយតបទៅលើជនបង្ក បណ្ដាលឲ្យរបួសដៃ និងក្បាល ហើយជនបង្ករក៏ព្យាយាមរត់គេចខ្លួនទៅពួនលើផ្ទះអ្នកស្រុក ។
សមត្ថកិច្ច បានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងអំពីហេតុការណ៍ខាងលើ កម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ ចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនសង្ស័យឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) មកធ្វើការសាកសួរ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើស្នាប់ដៃ វាយទៅលើជនរងគ្រោះទាំងបីនាក់នោះពិតមែន ។
លោក គុណ សុភ័ណ្ឌ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករានេះថា ជនសង្ស័យមានឈ្មោះ ស៊ឹង សុខជាង ហៅ ញ៉ាញ់ (ជនបង្ករ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅចំនុចកោះជ្រឹម ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត នឹងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕


ខេត្តពោធិ៍សាត់៖បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក្រោយបែករឿងបុរសរូបនោះបៀតបៀនកេរ្តិ៍ខ្មាសលើរូបរាងកាយកូនស្រីរបស់គាត់ ខណៈដែលកំពុងរើសអេតចាយ។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចទួលដំឡូង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកភ្នំក្រវាញ លោក វង សាវ៉េត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី១១ ខែមករារួចមក កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានចុះទៅស្រាវជ្រាវទាំងយប់ រហូតដល់ព្រឹកថ្ងៃទី១២នេះ បាននាំខ្លួនជនសង្ស័យឈ្មោះ ខុម សុខា អាយុ២៧ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ឡ.ក.ល អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ឡ.ក.ល ទៅកន្លែងស្ងាត់ ត្រង់ចំណុចទួលដំឡូង រួចចាប់សម្រាតខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះពិតប្រាកដមែន តែមិនបានស៊ីជម្រៅអ្វីនោះឡើយ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ភ្នំពេញ៖ក្លឹប “ម៊ីតណាយ” ដែលជាក្លឹបមួយតែងតែបង្កជម្លោះជាមួយភ្ញៀវ ក៏ដូចជាភ្ញៀវនឹងភ្ញៀវ ក្មេងទំនើងប្រមូលផ្តុំគ្នាដែលប្រើប្រាស់សារធាតុញៀន ចូលទៅកំសាន្តហើយវាយតប់គ្នាជារឿយៗ នឹងជាជម្រកដល់ក្មេងៗដែលមិនចូលផ្ទះសំបែង ហើយបង្កឲ្យមានភាពអសន្តិសុខដល់មូលដ្ធាន ជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ខែមករា ឆ្នាំ២០១៧ ក្លឹប “ម៊ីតណាយ” ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ដោយមានយុវជនមួយក្រុមគ្នា៤នាក់បានចូលទៅផឹកស្រា និងរាំកំសាន្ត រួចបង្ករភាពរញ៉េរញ៉ៃ ដល់ភ្ញៀវដទៃក្នុងក្លឹប ក៏ត្រូវបានសន្តិសុខ ចាប់វាយយ៉ាងចាស់ដៃ បង្កអោយពួកគេរងរបួសសុះខ្លួន ព្រមទាំងចាប់ឃាត់ខ្លួនពួកគេនាំទៅក្រសួងមហាផ្ទៃ ដោយម្ចាស់ក្លឹបខាងលើជាប៉ូលីសនៅក្រសួងមហាផ្ទៃមានបុណ្យសក្តិធំមួយរូបម្នាក់ ហើយទោះជាសមត្ថកិច្ចមូលដ្ធានចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏នៅតែម្ចាស់ក្លឹបរូបនេះ មិនបានប្រគល់អោយសមត្ថកិច្ចមូលដ្ធានយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ នេះបើតាមការបង្ហើបប្រាប់ពីភ្ញៀវ ដែលចូលទៅកំសាន្តក្នុងក្លឹបនោះ។
ក្រោយមកទោះបីជាមានសមត្ថកិច្ចនិងអ្នកសារព័ត៌មានសុំការបំភ្លឺពីសន្តិសុខតែខាងម្ចាស់ក្លឹបមិនមានការសហការចំពោះរឿងមួយនេះដែរ។ ក្រោយកើតហេតុយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ព្រោះអជ្ញាធរមូលដ្ឋានគ្មានសមត្ថភាព៕


ហ្វីលីពីន៖នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅហ្វីលីពីនប្រមុខរដ្ឋាភិបាលជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ សំដែងការគាំទ្រយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាស នៅហ្វីលីពីន និងសន្យាជួយឧបត្ថម្ភផ្នែកសង្គម ដូចជាកម្មវិធីព្យាបាល និងបន្សាបគ្រឿងញៀនផងដែរ។
លោកអាបេ ជាប្រមុខដឹកនាំបរទេស ទី១ដែលធ្វើដំណើរទស្សនកិច្ច ទៅហ្វីលីពីនចាប់តាំងពីលោកឌុយទែកតេ ឈ្នះឆ្នោត ក្លាយខ្លួនជាប្រធានាធិបតីហ្វីលីពីន។ នៅខែតុលា ឆ្នាំមុន លោកឌុយទែកតេ ផ្ទាល់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលជាដៃគូពាណិជ្ជកម្មទី១ និងប្រទេសផ្តល់ជំនួយសំខាន់បំផុតសម្រាប់ហ្វីលីពីន។ ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីអាបេ បានប្រកាសថា ជប៉ុននឹងផ្តល់ជំនួយដល់រដ្ឋាភិបាលហ្វីលីពីន សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ សង្គ្រាមប្រឆាំងគ្រឿងញៀន របស់លោកឌុយទែកតេ ដែលអាមេរិក និងសហភាពអឺរ៉ុបរិះគន់ថា បានរំលោភសិទ្ធិមនុស្ស បានធ្វើឲ្យមនុស្សស្លាប់ យ៉ាងហោច ៦ពាន់នាក់៕

សិង្ហបុរី៖ជនជាតិឥណ្ឌូនេស៊ីចំនួន៨នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍សិង្ហបុរីឃាត់ខ្លួនដោយសង្ស័យ មានបំណងទៅចូលរួមសកម្មភាពជាមួយពួករដ្ឋឥស្លាម ដែលកំពុងមានមូលដ្ឋាននៅដែនដីស៊ីរីនិង អ៊ីរ៉ាក់ ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មានChannel News Asia ។
អាជ្ញាធរសិង្ហបុរីបាននិយាយថា ពលរដ្ឋឥណ្ឌូនេស៊ីទាំង៨នាក់នោះត្រូវបានចាប់ខ្លួននៅព្រំដែន ខណៈដែលពួកគេព្យាយាមចូលក្នុងប្រទេសសិង្ហបុរីនៅម៉ោង១ និង៣០នាទី យប់នៅថ្ងៃពុធ ហើយសមត្ថកិច្ចពិនិត្យឃើញ រូបភាពក្នុងទូរស័ព្ទគ្នាគេម្នាក់ក្នុង ចំណោម៨នាក់ ដែលអាចសង្ស័យថា ពួកគេបម្រើការងារឲ្យក្រុមភេរវកម្ម។
អ្នកទាំង៨នាក់ត្រូវនគរបាលសិង្ហបុរីឃាត់ខ្លួន បញ្ជូនទៅឲ្យសមត្ថកិច្ចម៉ាឡេស៊ី ដើម្បីបន្ត នីតិវិធីបញ្ជូនទៅឥណ្ឌូនេស៊ីបន្តទៀត។ សមត្ថកិច្ចឲ្យដឹងថា អ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ មានអាយុពី១៦ដល់៣៧ឆ្នាំ។ សមត្ថកិច្ចឥណ្ឌូនេស៊ីថ្លែងថា រូបភាពនៅក្នុងទូរស័ព្ទដៃទាំងនោះមាន ៖ ទង់សម្គាល់របស់ក្រុមIS និង រូបការធ្វើសកម្មភាពបំផ្ទុះមួយចំនួនទៀត។
គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីចំនួន៨៨នាក់ហើយដែល ត្រូវបានឃាត់ខ្លួនពីបទធ្វើសកម្មភាពចូលរួមជាមួយក្រុមភេរវកម្មនោះ៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖ម្ចាស់កម្មសិទ្ធក្លឹបកំសាន្ត the sound familyគ្រោងនិងប្តឹងអ្នកសុំជួលហាងធ្វើអាជីកម្ម ពីបទមិនគោរពកិច្ចសន្យានិងល្មើសវិន័យផ្ទៃធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ម្ចាស់កម្មសិទ្ធិ។
លោកស្រីលាង ថុល រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែមករានេះបានបញ្ចេញប្រតិកម្មគ្រោងនិងដាក់ពាក្យបណ្តឹងទៅលើអ្នកដែលបានសុំជួលក្លឹបនិងជនសង្ស័យដែលពាក់ពន្ធ័មិនបានគោរពកិច្ចសន្យានិងបទបញ្ជាផ្ទៃក្នុងដែលបានហាមរហូតឈានដល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅលើទីតាំងក្លឹបthe sound family ។
លោកស្រីបានអោយដឹងដែរថា៖ ជនពាក់ពន្ធ័ត្រូវទទួលខុសត្រូវចំពោះការប៉ះពាល់កិត្តិយសហាងរបស់លោកស្រីដែលស្អាតស្អំនិងម្យ៉ាងទៀតចំពោះការបាត់បង់ផលប្រយោជន៍ជាច្រើននិងធ្ងន់ធ្ងរត្រូវធ្លាក់មកលើរូបលោកស្រីដែលមិនបានដឹងរឿងអ្វីទាំងអស់តាមរយះការចុះបិទទ្វាហាងជាបណ្តោះអាសន្នដោយសមត្ថកិច្ច មិនដឹងពេលណាបានបើកដំណើរការររកស៊ីវិញបាន។ ទន្ទឹមនោះលោកស្រីក៍សូមអំពាវនាវដល់សមត្ថកិច្ច និងអ្នកច្បាប់ផងដែរជួយជំរុញលើការងារដោះស្រាយនេះអោយឆាប់ដើម្បីលោកស្រីបានដំណើរការលក់ដូរឡើងវិញ។
ទោះជាយ៉ាងណាលោកស្រីបានសម្តែងការអបអរសាទរក្នុងការគិតគូ និងបានយកចិត្តទុកដាក់របស់លោកវរសេនីឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើសនិងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសសហការជាមួយកម្លាំងបង្ការបង្ក្រាបក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបានជំរុញដាក់ការស៊ឺបអង្កេតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនដែលពាក់ពន្ធ័ក្នុងការប្រើប្រាស់គ្រឿងញៀនទទួលបានលទ្ធផលល្អជាបន្តរបន្ទាប់ ពុំនោះទេលោកស្រីជាម្ចាស់ហាងមិនបានដឹងពីការរក្សាទុកឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំងរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា លើទីតាំងក្លឹបកំសាន្តthe sound family កាលពីយប់ជិតរំលងអាធ្រាតថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧កន្លងមកនេះសមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីដែលបានប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕



ខេត្តកំពង់ធំ៖បុរសកំណាចម្នាក់បានរត់ទៅកបញ្ចប់ជីវិតភ្លាមៗ បន្ទាប់ពីប្តីរូបនោះបានយកកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យដាច់ដៃ និងរងរបួសក្បាលធ្ងន់ធ្ងរ។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចរោងចាំចំការ តំបន់ព្រៃក្រសាំងខាងត្បូង ស្ថិតក្នុងភូមិក្រសាំង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ជនសង្ស័យជាប្ដីឈ្មោះ ឃុត ជី អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ ។
មន្ត្រីនគរបាលឲ្យដឹងថា ប្តីកំណាចរូបនោះ បានកាប់ប្រហារទៅលើប្រពន្ធឈ្មោះ គឹម អ៊ីន អាយុ៣២ឆ្នាំ នឹងកាំបិតខ្វែវបណ្តាលឲ្យងរបួស ៣កន្លែង គឺម្រាមដៃខាងស្ដាំដាច់អស់ទាំងស្រុង, ក្បាលផ្នែកខាងឆ្វេង១កន្លែង និងកែងដៃខាងធ្វេង១កន្លែង ។ ក្រោយពីបានកាប់ប្រហារទៅលើប្រពន្ធរួច ជនសង្ស័យជាប្ដី បានរត់ទៅ ចង-ក ដោយខ្លួនឯងនឹងអាវយឺត នៅដើមដង្កៀបក្តាម ក្រោយចំការប្រហែលជា១០ម៉ែត្រ បណ្ដាលបាត់ជីវិតតែម្ដង៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍